Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖ បញ្ហាប្រឈម វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖ ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖ • ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។ • មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។ • ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។ ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។ បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។ ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។ ការតាមដានការពិនិត្យនិងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។ ការត្រៀមខ្លួន វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។ គុណសម្បត្តិ ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មហារីកជាជំងឺដ៏កាចសាហាវដែលគ្រាន់តែលឺឈ្មោះ ពេលខ្លះក៏គួរឲ្យខ្លាចដែរ។ ដើម្បីជាចំណេះដឹងសម្រាប់យល់ដឹង និងអនុវត្ត ដើម្បីការពារខ្លួនអ្នកពីជំងឺទាំងនោះ ក៏មានចំណុចខ្លះដែលអ្នកអាចស្វែងយល់បានពីវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារទាក់ទិននឹងជំងឺនេះ តាមរយៈអត្ថបទទាំង១០ខាងក្រោមនេះ ៖  ១. កត្តាត្រូវយល់ដឹងដើម្បីការពារខ្លួនអ្នកពីជម្ងឺមហារីកសុដន់  ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកដែលជាប់ចំណាត់ថ្នាក់លេខ២ចំពោះស្រ្តីកម្ពុជាបន្ទាប់ពីជំងឺមហារីកមាត់ស្បូន។ ផ្ទុយមកវិញ ចំពោះប្រទេសដែលអភិវឌ្ឍន៍ ជំងឺមហារីកជាជំងឺដែលមានអត្រាកើតមានលេខរៀងទីមួយវិញដោយហេតុថាពួកគាត់យល់ដឹងពីវិធីបង្ការជំងឺមហារីកមាត់ស្បូនច្រើនជាងស្ត្រីកម្ពុជា។ លោកវេជ្ជបណ្ឌិត ជា ចាន់ឌីជាប្រធានផ្នែករូបភាពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យព្រះសីហនុ និងជាម្ចាស់មន្ទីរសំរាកព្យាបាលសានីន បានបកស្រាយថា… ២. យល់ដឹងពីជំងឺមហារីកកូនកណ្តុរជាមួយលោកវេជ្ជបណ្ឌិត ផេង បូរ៉ា  ជំងឺមហារីកកូនកណ្តុរ គឺជាមហារីកប្រព័ន្ធទឹករងៃ ដែលប្រពន្ធ័នេះជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំការពាររាង្គកាយរបស់មនុស្សយើង ទប់ទល់នឹងការលុកលុយពីសំណាក់ពពួកមេរោគផ្សេងៗ និងកោសិកា កាចសាហាវ មួយចំនួន។ មហារីកកូនកណ្តុរចាប់ផ្តើមពីការផ្លាស់ប្តូរសកម្មភាពនៃកោសិកា Lymphocytes ល្អៗទៅជាកោសិកាមិនធម្មតាមួយ ដែលចាប់ផ្តើមធ្វើ… ៣. ឈឺឆ្អឹងរ៉ាំរ៉ៃ ឬ ឆ្អឹងស្ពោត ឬ ឆ្អឹងផុយងាយបាក់ អាចជារោគសញ្ញានៃជំងឺមហារីកឈាមក្នុងឆ្អឹង…  លោកវេជ្ជបណ្ឌិត ផេង បូរ៉ា  បានឲ្យដឹងថា ជំងឺមហារីកឈាមក្នុងឆ្អឹងប អាចកើតលើមនុស្សប្រុសស្រីគ្រប់វ័យ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើង ហើយវាគឺជាជំងឺមហារីកនៃខួរឆ្អឹង ដែលបង្កឡើងដោយកំណើនខុសប្រក្រតីនៃពពួកកោសិកាផ្លាស្មាសែល (plasma cells)… ៤. តើដុំពកដែលដុះចេញពីក្នុងស្បែកអាចបង្កជាដុំមហារីកដែរឬទេ?  យោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត នួន សូម៉ូនី ឯកទេសជំងឺសើស្បែកវេជ្ជបណ្ឌិតនៃមជ្ឈមណ្ឌលប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ « Nodule ជាដុំពកដុះចេញពីក្នុងស្បែក ដែលជាការលូតលាស់ខុសធម្មតារបស់ជាលិកាក្នុងខ្លួនមនុស្ស។ វាអាចកើតមានក្រោមស្បែក ឬកើតមាននៅក្នុងសរីរាង្គរបស់មនុស្ស (Internal Organs)»ដែលអាចបង្កទៅជាដុំមហារីកបាន បើមិនមានការយកចិត្តទុកដាក់ និងការព្យាបាលឲ្យត្រឹមត្រូវ… ៥. ៦ យ៉ាងការពារអ្នកពីជំងឺមហារីកសុដន់  ដោយហេតុថា ជំងឺមហារីកសុដន់មិនមានវ៉ាក់សាំងក្នុងការការពារនោះ  លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ នឹងណែនាំអំពីវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការការពារខ្លួនពីជំងឺមហារីកសុដន់ដែលស្ត្រីទាំងអស់ មិនថាស្ថិតក្នុងវ័យណាត្រូវយល់ដឹង…. ៦ . ជំងឺមហារីក គេព្យាបាលដោយវិធីណាខ្លះ?   អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម ហើយការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺ… ៧. បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺមហារីកភ្នែក ព្រោះតែ…  ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ ក៏អាចកើតជំងឺនេះដែរ។ យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យ…» ៨. (វីដេអូ) ដឹងថាខ្លួនអ្នកមានដុំមហារីកសុដន់ឬអត់ដោយខ្លួនឯង...  ការសិក្សាបង្ហាញថា ម្នាក់ក្នុងចំណោមស្រ្តី៨នាក់ អាចប្រឈមមុខនឹងជំងឺមហារីកសុដន់ដ៏កាចសាហាវមួយនេះ។ ហើយមកទល់នឹងសព្វថ្ងៃនេះ មិនទាន់មានវិទ្យាសាស្រ្តណាអាចការពារ ឬវ៉ាក់សាំងចំពោះជំងឺមហារីកនេះទេ។ ប៉ុន្តែជំងឺនេះ នឹងមិនអាចវាយប្រហារស្រ្តីបានទេ ប្រសិនបើមានការតាមដាន និងដឹងបានទាន់ពេលវេលា… ៩. ជំងឺមហារីកកុមារមានដល់ទៅជាង៤០ប្រភេទ?  វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា «នៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញពីអត្រាជំងឺមហារីកលើកុមារនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់…» ១០. ឈឺក្រពះ? រលាកក្រពះ? ដំបៅក្រពះ? មហារីកក្រពះ?  ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ ក្រៅពីបញ្ហាក្រពះ វាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជាផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង ហើយមានតែគ្រូពេទ្យទេ ដែលអាចវិភាគបែងចែករោគទាំងនេះបាន។ លោកសាស្ត្រាចារ្យ តាន់ តេកស្រេង… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សមួយចំនួនធំមានបញ្ហាសុខភាពផ្លូវចិត្តក្រោយពីពិការភាព។  មានកត្តាជាច្រើនដែលបណ្តាលមានពិការភាពដោយការកាត់អវយវៈចេញពីរាងកាយដូចជា៖ គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ រលាកភ្លើង ឆក់ខ្សែភ្លើង ពស់ចិក ដំបៅដោយសារជំងឺទឹកនោមផ្អែម រលាកធ្ងន់ធ្ងរ ជម្ងឺមហារីក ជម្ងឺសរសៃឈាម និងកក្តាផ្សេងៗទៀត ជាទួទៅ អ្នកជម្ងឺពិបាកទទួលយកការពិតនៅពេលគ្រូពេទ្យវៈកាត់ប្រាប់ថា​ អវយវៈរបស់គាត់មិនអាចទុកទៀត ត្រូវកាត់ចេញបើមិនដូច្នេះទេវានិងអាចធ្វើអោយមេរោគរាលដាលដល់ផ្នែកដ៏ទៃកាន់តែធ្ងន់ទៅរឺក៏អាចធ្វើអោយបាត់បង់។​​ អ្នកជម្ងឺភាគច្រើនមានបញ្ហាសុខភាពផ្លូវចិត្តបារម្មណ៏អំពីក្រោយពីការកាត់អវយវៈហើយគាត់និងជួបបញ្ហាជាច្រើនទាក់ទងនិង ដូចជា មិនអាចធ្វើអ្វីកើត ខ្មាស់អ្នកដ៏ទៃ ក្លាចមិត្តភក្រ័ រឺ សង្គមមិនទទួលយក ក្លាចមិនមានការងារធ្វើ​​ និងបារម្មថាទៅណាមកណាមិនកើត។​ ប៉ុន្តែការបារម្ភមិនមែនជាកំហុសរបស់អ្នកជំងឺទេដោយសារគាត់មិនដែលបានឃើញពីមុខថាមានអ្នកដ៏ទៃត្រូវបានគេកាត់អវយវៈចេញទេ។​ ហើយក៏មិនដែលដឹងថាតើក្រោយពីការកាត់អវយវៈហើយតើជីវិតរបស់អ្នកទាំងនៅនឹងទៅជាយ៉ាងណា។​ តាមពិតក្រោយពេលវេជ្ជបណ្ឌិតបានវាយតំលៃតាមបច្ចេកទេសវេជ្ជសាស្រ្តរួចហើយមានករណីជាច្រើនការកាត់អវយវៈចេញគឺជារឿងជៀសវាងមិនរួច។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងផ្តល់ផលអវិជ្ជមានដល់អ្នកជំងឺទេផ្ទុយទៅវិញវាបានជួយសង្គ្រោះអ្នកជំងឺនិងផ្តល់ការសង្ឃឹមជាថ្មីដល់អ្នកជំងឺ។​ អវយវៈសិប្បនិម្មតមានតួរនាទីមួយចំនួនក្នុងការផ្តល់ក្តីសង្ឃឹមជាថ្មីដល់ជនពិការអ្នកពិការប្រហែល៩០%បន្ទាប់ពីគាត់ទទួលបានអវយវៈសិប្បនិម្មតនិងកម្មវិធីស្តារលទ្ធភាពពលកម្មរួចមក​គាត់អាចប្រកបមុខរបរ​ និងរស់នៅដូចកាលពីមិនទាន់ពិការដែរ។​​ រហូតដល់មានអ្នកពិការមួយចំនូនគាត់អាចមានលទ្ធភាពធ្វើការងារប្រសើរជាងកាលគាត់មិនទាន់ពិការទៀត។​ បើសិនជាលោក អ្នកជួបអ្នកជម្ងឺដែលពិបាកចិត្តក្នុងការសំរេចចិត្តទទួលយកការកាត់អវយវៈរឺក៏មិនទាន់មានអវយវៈសិប្បនិម្មិត សួមលោកអ្នកជួយផ្សព្វផ្សាយអត្ថបទនេះ។​ ហើយសូមអោយគាត់បានមើល វីដេអូក្លីបមួយចំនួន​ខាងក្រោមដែលទាក់ទងនឹងពិការភាព ដើម្បីផ្តល់ជាកម្លាំងទឹកចិត្តដល់គាត់។​ https://www.youtube.com/watch?v=HWwxjg3im-E https://www.youtube.com/watch?v=SScxAdM43nE https://www.youtube.com/watch?v=0bfAujmA2hQ&spfreload=1 https://www.youtube.com/watch?v=lSGBwUEcM6c នៅក្នុងប្រទេសកម្ពុជាមានមណ្ឌលស្តារលទ្ធភាពពលកម្មចំនួន១០កន្លែងផ្តល់អវយវៈសិប្បនិម្មិតនិងសេវាស្តារលទ្ធភាពពលកម្មជូនគាត់ដោយឥតគិតថ្លៃ មណ្ឌលស្តារលទ្ធភាពពលកម្មគៀនឃ្លាំង (ឆ្លងស្ពានជ្រោយចង្វា) មណ្ឌលស្តារលទ្ធភាពពលកម្មភ្នំពេញ (ផ្លូវឌួងងៀប ២) មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តតាកែវ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តកំពង់ស្ពឺ មណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ឆ្នាំង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រៃវែង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តក្រចេះ មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តសៀមរាប មណ្ឌលស្តារលទ្ធភាពពលកម្ម​ខេត្តបាត់ដំបង មណ្ឌលស្តារលទ្ធភាពពលកម្ម ខេត្តព្រះសីហនុ​ គ្លីនិកឯកជន (Exceed Prosthetics and Orthotics) , ក្រោយសាលា ណត ប្រឺដ (សំរាប់អតិថិជនមានលទ្ធភាពបង់សេវា) សំរាប់ព័ត៏មានពិគ្រោះបន្ថែមដោយឥតថ្លៃ សូមទាក់ទងទូរសព្ទ័ 086 30 75 75 ឬ 077 67 18 78 សរសេរអត្តបទដោយ ទៀប ឧត្តម ប្រធានសមាគមអ្នកបច្ចេកទេសអវយវៈសិប្បម្មិតនិងរណប​

Share

យោគៈ ហាក់ដូចជាទទួលបានប្រជាប្រិយភាពនៅទូទាំងពិភពលោក ពីព្រោះគេបានរកឃើញថា វាមានប្រយោជន៍យ៉ាងច្រើនលើសលុបចំពោះសុខភាពទូទៅ។ សម្រាប់ប្រទេសកម្ពុជាយើង យោគៈក៏បានក្លាយជាការហាត់ប្រាណដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋមួយចំនួនផងដែរ ជាពិសេស សម្រាប់អ្នកមានបញ្ហាស្រ្តេស និងអ្នកធាត់លើសទម្ងន់។   ប៉ុន្តែ​ តើអ្នកដឹងទេថា ការសិក្សាមួយចំនួនថ្មីៗនេះ បានរកឃើញថាសម្រាប់មនុស្សមួយចំនួន យោគៈមិនមានសុវត្ថិភាពក្នុងការហាត់នោះទេ។ ការសិក្សាដោយសាកលវិទ្យាល័យ Sydney និងសាកលវិទ្យាល័យ Mercy នៅទីក្រុងញូយ៉ក បានបង្ហាញថា «អ្នកហាត់យោគៈ ១០% បានទទួលរងការឈឺចុកចាប់សាច់ដុំ ខណៈពេលដែល ២១ % បានទទួលរងគ្រោះថ្នាក់នានាផ្សេងៗទៀត»។   សាស្រ្តាចារ្យរង Evangelos Pappas មកពីសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានស៊ីនហួររបស់ប្រទេសចិនថា ការសិក្សារបស់គាត់ បានរកឃើញគ្រោះថ្នាក់ និងបញ្ហាមួយចំនួន ដែលបណ្តាលមកពីការហាត់ក្បាច់យូហ្កា។ គាត់បាននិយាយថា ៖ «យើងចង់បង្ហាញថា យោគៈអាចធ្វើឲ្យអ្នកហាត់ ឈឺចុកចាប់សាច់ដុំ ហើយប្រឈមទៅនឹងបញ្ហានានាមួយចំនួនទៀត»។   ការសិក្សាហាក់ដូចជា សារក្រើនរំលឹក ដល់អ្នកស្រឡាញ់ការហាត់យោគៈទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះក្បាច់ហាត់ប្រាណមួយនេះ។ យោគៈ ជាក្បាច់ហាត់ប្រាណមួយ ដែលទាមទារចលនា និងកាយវិការជាច្រើន ហើយកាយវិការទាំងនោះមួយចំនួនមិនស័ក្តសមនឹងមនុស្សទាំងអស់គ្នានោះឡើយ។ ដូច្នេះ សូមអ្នកស្រឡាញ់ការហាត់យោគៈទាំងអស់មេត្តាប្រុងប្រយ័ត្ន និងស្វែងយល់ពីការហាត់នេះឲ្យបានច្បាស់ ដើម្បីឲ្យដឹងថាវាស័ក្តសមនឹងសុខភាព ឬលក្ខខណ្ឌរាងកាយរបស់អ្នកដែរឬទេ។ ជាមួយគ្នានេះផងដែរ អ្នកគួរតែស្វែងរកគ្រូបង្វឹក ឬអ្នកណែនាំឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ និងផលវិបាកនានា៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការទទួលទានដំណេក គឺជារឿងសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់មនុស្សយើង ហើយវាដូចជាម៉ាស៊ីនដែលត្រូវការបិទ ដើម្បីអាចមានដំណើរការល្អ និងបានយូរអង្វែងអញ្ចឹងដែរ។ យើងត្រូវការគេង ដើម្បីជួយឲ្យរាងកាយបានសម្រាក និងចាប់ផ្តើមថ្ងៃថ្មីឡើងវិញ ដោយភាពស្រស់ស្រាយ និងរហ័សរហួន។   គ្រូពេទ្យតែងតែនិយាយអប់រំ និងណែនាំឲ្យអ្នកជំងឺរបស់ខ្លួន ធ្វើការសម្រាក និងគេងឲ្យបានគ្រប់គ្រាន់ ប៉ុន្តែក្នុងករណីភាគច្រើនបំផុត គឺគ្រូពេទ្យនេះហើយ ដែលជាអ្នកគេងមិនបានគ្រប់គ្រាន់។ បើអញ្ចឹង តើអ្នកដឹងទេថា តើមានរឿងអ្វីកើតឡើង ប្រសិនបើគ្រូពេទ្យមានបញ្ហាគេងមិនបានគ្រប់គ្រាន់នេះ​ ក្នុងរយៈពេលយូរអង្វែង? គ្រូពេទ្យគេងមិនសូវលក់ មិនបានគ្រប់គ្រាន់ ឬចេះតែងងុយគេងនៅពេលថ្ងៃ អាចបង្កផលវិបាក ក៏ដូចជាគ្រោះថ្នាក់ច្រើនណាស់។   កង្វះការគេងអាចធ្វើឲ្យខួរក្បាល និងការគិតរបស់គ្រូពេទ្យត្រូវបានចុះខ្សោយជាលំដាប់ ដែលជាហេតុធ្វើឲ្យពួកគេ ពេលខ្លះ សម្រេចចិត្ត ឬចេញវេជ្ជបញ្ជាខុសឆ្គង។ ហើយថ្មីៗនេះដែរ គ្រូពេទ្យពីរនាក់បានដួលសន្លប់ បន្ទាប់ពីធ្វើការវះកាត់អ្នកជំងឺអស់រយៈពេល ៣២ ម៉ោងរួចមក។ ដូច្នេះ ការគេងពិតជាសំខាន់ណាស់ សម្រាប់គ្រូពេទ្យ។   ខាងក្រោមនេះ គឺជាផលវិបាក និងគ្រោះថ្នាក់ ប្រសិនបើគ្រូពេទ្យគេងមិនបានគ្រប់គ្រាន់ ៖ · អស់កម្លាំង ហើយអាចប៉ះពាល់ដល់បញ្ហាផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស គឺស្រ្តេសតែម្តង។ · ខ្សោយការគិត និងមានការភាន់ច្រឡំម្តងម្កាល ដែលជាហេតុនាំឲ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកជំងឺរបស់ពួកគេ។ · ការចងចាំធ្លាក់ចុះ ហើយភ្លេចភ្លាំងច្រើន (ដូច្នេះ គ្រូពេទ្យគួរតែគេងឲ្យបានគ្រប់ ដើម្បីពង្រឹងការចងចាំ និងសមត្ថភាពខួរក្បាលឡើងវិញ)។ · ប្រឈមនឹងគ្រោះថ្នាក់នានា ខណៈពេលធ្វើដំណើរ ឬបើកបរនៅតាមផ្លូវ។ · ប្រព័ន្ធការពាររាងកាយ និងសុខភាពទាំងមូលចុះខ្សោយជាលំដាប់។ · ប្រឈមនឹងជំងឺនានា ជាពិសេស ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

Synthetic Thyroxine ជាប្រភេទឱសថមួយ ត្រូវបានគេបង្កើតឡើងតាមរយៈការសំយោគ ដែលភាគច្រើននៃថ្នាំសំយោគប្រភេទមួយនេះ មានឈ្មោះថា Levothyroxine ក្រោមទម្រង់ជាថ្នាំគ្រាប់។ បើទោះបីជា វាត្រូវបានបង្កើតឡើងតាមរយៈការសំយោគ តែវាមានមុខងារ និងសកម្មភាព ដូចទៅនឹងអ័រម៉ូន thyroxine (T4) ដែលបញ្ចេញមកពីក្រពេញទីរ៉ូអ៊ីត នៃរាងកាយរបស់មនុស្សម្នាក់ៗ។ Levothyroxine ត្រូវបាន គេចាត់ទុកជាប្រភេទថ្នាំក្នុងការព្យាបាលដ៏មានស្តង់ដារមួយ សម្រាប់អ្នកមានជំងឺ ខ្វះអ័រម៉ូនទីរ៉ូអ៊ីត (Hypothyroidism)​ ការកើនទំហំខុសប្រក្រតី នៃក្រពេញទីរ៉ូអ៊ីត (Goiter)​ និងមហារីកនៃក្រពេញទីរ៉ូអ៊ីត។ សកម្មភាពរបស់ឱសថចំពោះអ្នកដែលមានជំងឺទាក់ទិននឹងក្រពេញទីរ៉ូអ៊ីត​ តែងតែមាន ការថយចុះ​នូវការធ្វើមេតាប៉ូលីសរាងកាយ នាំឲ្យមានរោគសញ្ញាមួយចំនួនដូចជា ការកើនទម្ងន់ អស់កម្លាំង  និងការថយចុះសីតុណ្ហភាពរាងកាយ ដូច្នេះ ការបំពេញបន្ថែមនៃអ័រម៉ូនទីរ៉ូអ៊ីត តាមរយៈការប្រើប្រាស់ Synthetic Thyroxine ធ្វើឲ្យដំណើរការនៃការធ្វើមេតាប៉ូលីសក្នុងរាងកាយ​ មានភាពប្រក្រតី និងបំពេញមុខងារបានល្អ ដែលជួយឲ្យការដុតកាឡូរីក្នុងខ្លួនមានប្រសិទ្ធភាព ក៏ដូចជាធ្វើឲ្យរាងកាយមានការរីកលូតលាស់ ក្នុងសភាពធម្មតា ឡើងវិញ។   សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetics) Synthetic Thyroxine (Levothyroxine) ជាឱសថមានប្រសិទ្ធភាពយូរ ដែលត្រូវបានស្រូបនៅត្រង់ពោះវៀន និងមានការបំលែង ជាចម្បងនៅត្រង់ថ្លើម ហើយចំពោះកម្រិតនៃការស្រូប និងការបំលែង គឺប្រែប្រួលទៅតាមចំណីអាហារដែលបានបរិភោគ ជាពិសេសចំពោះអាហារប្រភេទសរសៃ។ ចំណែកការបញ្ចេញចោលពាក់កណ្តាលនៃឱសថ (Haft-life elimination) មានរយៈពេល ៩-១០ថ្ងៃ បន្ទាប់ពីលេប ចំពោះអ្នកជំងឺ Hypothyroidism ដែលការបញ្ចេញចោលគឺតាមរយៈទឹកនោម និងលាមក។    កម្រិតប្រើប្រាស់ (Dosage) ចំពោះកម្រិតប្រើប្រាស់នៃឱសថ Synthetic Thyroxine មានការប្រែប្រួលទៅតាមអាយុ និងទម្ងន់របស់អ្នកជំងឺម្នាក់ៗ៖  • មនុស្សពេញវ័យ៖ កម្រិត ១.៧ mcg/Kg ក្នុងមួយថ្ងៃ  • មនុស្សចាស់៖ ត្រូវប្រើប្រាស់កម្រិតតិចជាង ១ mcg/Kg ក្នុងមួយថ្ងៃ • អ្នកមានជំងឺ Hypothyroidism ធ្ងន់ធ្ងរ៖ កម្រិតប្រើប្រាស់អាចពី ១២.៥ ទៅ ៥០mcg ក្នុងមួយថ្ងៃ។    ផលរំខានរបស់ឱសថ • ចង្វាក់បេះដូងលឿន និងមិនទៀងទាត់ • គ្រុនក្តៅ និងបែកញើស • ពិបាកគេង • ក្អួត រាក និងប្រែប្រួលទម្ងន់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ចុងខែមិថុនាក៏បានឈានចូលមកដល់…ក្រុមការងារគេហទំព័រសុខភាព ហេលស៍ថាម យើងក៏បានសង្កេតឃើញមានទាំងកំណើនអត្ថបទ និងកំណើនអ្នកចូលទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចគ្នានឹងសប្តាហ៍ដែលកន្លងមកដែរ យើងតែងតែមានការបង្ហាញនូវអត្ថបទសុខភាពដែលមានប្រជាប្រិយភាពជាងគេប្រចាំសប្តាហ៍ចំនួន៣ដូចខាងក្រោម៖ ១ អាការៈញ័រទ្រូងហ្នឹងម៉េចវិញទៅ?  អាការៈញ័រទ្រូង(Palpitations) សំដៅលើភាពមិនប្រក្រតីនៃចង្វាក់បេះដូងដែលត្រូវបានកត់សម្គាល់ដោយការកន្រ្តាក់នៃសាច់ដុំបេះដូងនៅត្រង់ទ្រូង មិនថាខ្លាំង ញាប់ ឬតាមចង្វាក់ជាធម្មតានោះទេ ដែលអាចទាក់ទងនឹងការថប់អារម្មណ៍ ដែលមិនប្រាកដថាពាក់ព័ន្ធទៅនឹងសណ្ឋាន ឬដំណើរការមិនប្រក្រតីនៃបេះដូងនោះទេ ប៉ុន្តែវាអាចជាសញ្ញាមួយបញ្ជាក់អំពីចង្វាក់បេះដូងលោតញាប់ ឬខុសពីធម្មតា ដែលវាអាចលោតឈប់ៗ ឬក្នុងចង្វាក់មិនទៀងទាត់ ហើយបន្តជាប់រហូត…ស្វែងយល់បន្ថែមជាមួយលោកវេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង ២ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ការឆ្លងមេរោគលើស្បែក  លោកវេជ្ជបណ្ឌិត David Hooper សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Harvardបានមានប្រសាសន៍ថា “ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក កំពុងធ្វើឲ្យមានការកើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យត្រូវការឧបករណ៍បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។ ការអនុម័តឲ្យមានការប្រើប្រាស់ថ្នាំ Baxdelaនេះ គឺ…”  ៣ ការបង្ករោគរួមគ្នា ជំងឺដែលអ្នកផ្ទុកមេរោគអេដស៍ ត្រូវប្រុងប្រយ័ត្ន  លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា «ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV)  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)»។ វាអាចកើតលើមនុស្សគ្រប់វ័យ ពិសេសលើមនុស្សពេញវ័យច្រើនជាងគេ…  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្នុងចំណោមអត្ថបទជាច្រើនដែលបានដាក់បញ្ចូលទៅក្នុងគេហទំព័រសុខភាព ហេលស៍ថាម ក្នុងខែមិថុនានេះ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងការប្រើប្រាស់ឱសថ ក៏ដូចជាការបង្កើត និងរកឃើញអ្វីថ្មីៗ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ដែលក្នុងនោះ ដូចដែលបានបង្ហាញជូនខាងក្រោមស្រាប់ គឺមានអត្ថបទ២ដែលនិយាយអំពីស្រ្តីមានផ្ទៃពោះត្រូវបានគេចូលអានច្រើន។ តាមរយៈការគាំទ្ររបស់អ្នកទាំងអស់គ្នា យើងខ្ញុំនឹងព្យាយាមផ្សព្វផ្សាយបន្ថែមទៀតនូវអត្ថបទសុខភាពដែលអាចទុកចិត្តបានជូនដល់មិត្តអ្នកអានជាបន្តទៀត… សម្រាប់ខែទី៦នៃឆ្នាំ២០១៧នេះ ចង់ដឹងថាមានអត្ថបទណាដែលមានការពេញនិយមអានជាងគេ បន្តអានទាំងអស់គ្នា… ១ បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹង…  អត្ថបទនេះក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសប្តាហ៍ផងដែរ ហើយគិតរយៈពេល១ខែនេះ ក៏នៅតែជាអត្ថបទដែលមានអ្នកអានច្រើនជាងគេ ដែលភាគច្រើន គឺយើងអាចដឹងបានថាជាអ្នកនៅក្នុងវិស័យសុខាភិបាលដែលកំពុងតែត្រៀមខ្លួនសម្រាប់ការប្រលងឆ្នាំនេះ។ នេះជាអត្ថបទដែលបានបង្ហាញពីការចែករំលែកបទពិសោធន៍របស់បេក្ខភាពមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ និងការណែនាំដល់បេក្ខភាពឆ្នាំនេះថា… ២ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង ជាមួយនឹងកិច្ចសម្ភាសន៍ដែលធ្វើឡើងដោយផ្ទាល់រវាងក្រុមការងារទស្សនាវដ្តីហេលស៍ថាមប្រូ (Healthtime Pro) ជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ចំណុចខ្លឹមៗដែលគួរយល់ដឹងជាច្រើនត្រូវបានបង្ហាញជូននៅក្នុងអត្ថបទនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត…» ៣ ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន!  ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម ហើយបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យផលវិបាកធ្ងន់ធ្ងរជាច្រើន ហើយក៏អាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លោកស្រីវេជ្ជបណ្ឌិត អ៊ុយ សុផា បានជម្រាបជូនថា «ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង…» គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានចម្ងល់ ឬវិបត្តិផ្សេងៗទាក់ទិននឹងសុខភាព លោកអ្នកក៏អាចសាកសួរនូវករណីដែលអ្នកចង់ដឹងដោយគ្រាន់តែចុចត្រង់នេះ វិបត្តិសុខភាព (សូមជ្រើសរើស«វិបត្តិសុខភាព» ត្រង់Category) ។  ទន្ទឹមនឹងនេះ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានបំណងចែករំលែកនូវចំណេះដឹងដែលអាចអត្ថបទនិពន្ធផ្ទាល់ អត្ថបទស្រាវជ្រាវ មេរៀន បទពិសោធន៍ ឬអត្ថបទបកប្រែដែលអ្នកគិតថាចង់ចេញផ្សាយនៅក្នុងគេហំទំព័ររបស់យើង លោកអ្នកអាចបង្កើតអត្ថបទបានតាមរយៈ បង្កើតអត្ថបទផ្ទាល់ខ្លួន។ សម្រាប់Frequently Asked Questions សូមចុចត្រង់នេះ FAQ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សួរតាមត្រង់ណា៎…តើមានប៉ុន្មានដងដែរ​​ ដែលរើសចំណីអាហារដែលធ្លាក់ជ្រុះហើយ មកញ៉ាំវិញ? ប្រហែលជាមានអ្នកធ្លាប់បានលឺ និងជឿជាក់លើពាក្យដែលគេតែងនិយាយតគ្នាអំពី«អាហារដែលជ្រុះក្រោម៥វិនាទី គឺមិនអីនោះទេ ដោយហេតុថាមេរោគមិនទាន់ឆ្លងក្នុងរយៈពេលដ៏ខ្លីនេះឡើយ» ហើយជារឿយៗ ក៏ព្យាយាមរើសភ្លាម ឲ្យលឿនតាមដែលអាចធ្វើបាន ក្រោយពីធ្វើឲ្យចំណីអាហារខ្លះធ្លាក់ជ្រុះ…. ដោយសារតែចង់ដឹងច្បាស់ថាតើ អ្វីដែលគេនិយាយនោះ ជារឿងពិតឬក៏អត់ ក៏មានការពិសោធន៍មួយបានធ្វើឡើងដោយបុរសម្នាក់ និងមិត្តភក្តិរបស់គាត់ ដោយមានការចូលរួមពិនិត្យ និងបកស្រាយលទ្ធផលពីសាស្ត្រាចារ្យ Laura Bowater ខាងផ្នែកមីក្រូជីវសាស្រ្ត​(Microbiology) មកពី University of East Anglia។ ចង់ដឹងថាការពិសោធន៍នេះមានដំណើរការបែបណា ហើយទទួលបានលទ្ធផលបែបណាខ្លះ? ចុចមើលវីដេអូទាំងអស់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុក Channel 4 © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាហ្វេ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដាស់ស្មារតី ហើយមនុស្សមួយចំនួនតែងតែទទួលទានវាជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ កាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា វាអាចប៉ះពាល់ដល់សុខភាពទារក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។   អ្នកអាចញ៉ាំទឹកដោះគោ ទឹកដូង ទឹកផ្លែឈើស្រស់ជំនួសវិញ ប៉ុន្តែ​ក៏មិនត្រូវច្រើន ឬញឹកញាប់ពេកដែរ ពីព្រោះវាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹង ជំងឺទឹកនោមផ្អែមផងដែរ។   យ៉ាងណាមិញ នៅក្នុងកាហ្វេ ឬតែមួយចំនួន គេបានដកយកជាតិកាហ្វេអ៊ីនចេញហើយ ដូច្នេះ អ្នកអាចញ៉ាំវាបាន ប៉ុន្តែត្រូវប្រាកដថា អ្នកបានឆែកមើលវាបានត្រឹមត្រូវច្បាស់លាស់ហើយ។   ខាងក្រោមនេះ គឺជាបរិមាណសារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងអាហារមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ គួរតែចៀសវាង ៖   1.   កាហ្វេឆុងធម្មតា មានជាតិកាហ្វេអ៊ីនប្រហែលជា ២០០ មីល្លីក្រាម 2.   អ៊ីប្រេសសូ (Espresso) មានជាតិកាហ្វេអ៊ីនប្រហែលជា  ៩០ មីល្លីក្រាម 3.   កាហ្វេឆុងភ្លាមៗ មានជាតិកាហ្វេអ៊ីនប្រហែលជា ១៧៣ មីល្លីក្រាម 4.   កាហ្វេគ្មានជាតិកាហ្វេអ៊ីន មានជាតិកាហ្វេអ៊ីនប្រហែលជា ១២ មីល្លីក្រាម 5.   តែឆុង មានជាតិកាហ្វេអ៊ីនប្រហែលជា ៧៥ មីល្លីក្រាម 6.   តែទឹកកក មានជាតិកាហ្វេអ៊ីនប្រហែលជា ៤០ មីល្លីក្រាម 7.   តែកញ្ចប់ មានជាតិកាហ្វេអ៊ីនប្រមាណ ៣០ មីល្លីក្រាម 8.   កូកាកូឡា មានជាតិកាហ្វេអ៊ីនប្រហែល ៥៦ មីល្លីក្រាម 9. Diet Cola មានជាតិកាហ្វេអ៊ីនប្រហែលជា ៦៤ មីល្លីក្រាម 10. សូកូឡា មានជាតិកាហ្វេអ៊ីនប្រហែលជា ៥០ មីល្លីក្រាម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បច្ទុប្បន្នការលេងកីឡា មានភាពពេញនិយមចំពោះយុវវ័យសម័យថ្មី ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ។ ក៏ប៉ុន្តែ ការអំឡុងពេលលេងកីឡា​ទាំងឡាយប្រាកដណាស់នឹងមានការប៉ះទង្គិច ដែលបង្កឲ្យមានរបួសស្រាល ឬធ្ងន់មួយចំនួន ដោយពេលខ្លះក៏មិនដឹងខ្លួនឯងថាមានរបួស។ ដូចនេះ សូមស្តាំការបកស្រាយ​ ពី​លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ វះកាត់ប្តូរសន្លាក់ និងបាក់បែកឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរសម្រាក់ព្យាបាល​ លឹម តាំង។​ សូមតាមដានស្តាប់តាមរយៈវីដេអូ ដែលបានភ្ជាប់មកខាងក្រោមនេះ។​

Share

តើអ្នកកំពុងតែចង់បានកូនមួយទៀតមែនទេ? តើអ្នកគិតថា អ្នកត្រៀមខ្លួនរួចរាល់ហើយមែនទេក្នុងការយកកូនលើកទីពីរនេះ? ប្រសិនបើគ្រួសារអ្នកមានគម្រោងយកកូនច្រើន វាជារឿងធម្មតាទេ ដែលអ្នកត្រូវការយកកូនឲ្យបានឆាប់នោះ។ ប៉ុន្តែមុននឹងសម្រេចចិត្ត យកកូនលើកទីពីរ ឬបន្តបន្ទាប់ទៀត យើងខ្ញុំសូមណែនាំអ្នកឲ្យត្រៀមខ្លួនជាមុនសិន ដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។   គ្រួសារខ្មែរភាគច្រើនជំរុញឲ្យកូនៗប្រញាប់យកកូន ដើម្បីបំបែកគ្រួសារ បន្ថែមសមាជិក និងបង្កើនភាពរីករាយ។ គេក៏គិតផងដែរថា ម្តាយយកកូនអាយុក្មេងៗមានផលល្អ ច្រើនជាងយកកូននៅអាយុច្រើន។ ដូច្នេះ ចាស់ទៅ គេអាចស្រណុក ឬមានពេលច្រើនរកស៊ីបន្តទៀត។   បើយោងទៅតាមក្រុមគ្រូពេទ្យជំនាញ «អ្នកគួរតែរក្សាគម្លៀតឲ្យបាន ១៨ខែមុននឹងយកកូនលើកទីពីរ ដើម្បីការពារការរលូត និងកើតមុនកំណត់»។ វាក៏អាចជួយឲ្យកុមារមានសុខភាពល្អ ទម្ងន់សមស្រប ហើយម្តាយក៏ចៀសផុតពីជំងឺនានាដូចជា ជំងឺស្លេកស្លាំង ការឆ្លងមេរោគ និងត្រៀមក្រឡាភ្លើង ជាដើម។   ប្រសិនបើអ្នករង់ចាំ ៥ ឆ្នាំទៀតទើបយកកូន អ្នកអាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង កូនកើតមុនកំណត់ កូនរលូត ឬមិនគ្រប់គីឡូ។  អ្នកម្តាយត្រូវការពេលវេលាសមស្រប ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយទាំងស្រុង ក្រោយពេសម្រាលកូនរួច ពីព្រោះការមានផ្ទៃពោះ ការសម្រាលកូន និងការបំបៅដោះកូន បានធ្វើឲ្យសុខភាពស្រ្តីចុះខ្សោយជាលំដាប់ ហើយវារឹតតែធ្ងន់ធ្ងរ ប្រសិនបើម្តាយមិនសូវញ៉ាំអាហារ ឬមានភាពតានតឹងច្រើនក្នុងអារម្មណ៍។   យកល្អបំផុត ទុកពេលវេលាឲ្យបាន ៣ ឆ្នាំ ទើបយកកូនមួយទៀតសម្រាប់កូនទីបី ពីព្រោះ ក្នុងដំណាក់កាលនេះ កូនបងរបស់អ្នកអាចនឹងធំល្មម និយាយស្តាប់គ្នាបាន ហើយអាចជួយមើលប្អូនបានខ្លះទៀតផង។ គម្លៀតបែបនេះក៏អាចធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ និងចិញ្ចឹមកូនបានល្អបំផុត តាមដែលអាចធ្វើទៅបាន។   កត្តាសំខាន់បំផុតមុនសម្រេចចិត្តយកកូន ៖ ·  សុខភាព ·  លុយកាក់ ·  ពេលវេលាសម្រាប់ចិញ្ចឹមកូនឲ្យបានល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share
Top