Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្វីទៅជាការត្រៀមអស់រដូវ? ការត្រៀមអស់រដូវ គឺជារយៈពេលចុងក្រោយនៃភាពចាស់របស់កន្សោមពង ដែលសំដែងចេញជារោគសញ្ញាផ្សេងៗ។ ការត្រៀមអស់រដូវនេះសំដៅលើ ភាពមិនទៀងទាត់របស់វដ្តរដូវ ដូចជា វដ្តរដូវមានរយៈពេលខ្លី ឬវែងជាងមុនខុសធម្មតាការធ្លាក់ឈាមរដូវតិច ឬច្រើនខ្លាំង ការធ្លាក់ឈាមចន្លោះរដូវ ដោយសារមានការប្រែប្រួលអ័រម៉ូនបញ្ចេញដោយដៃស្បូន។ ការត្រៀមអស់រដូវ ជាទូទៅអាចចាប់ផ្តើមនៅចន្លោះអាយុពី ៤០ឆ្នាំទៅ ៤៥ឆ្នាំដែលភាគច្រើន មានរយៈពេល៥ឆ្នាំ មុននឹងឈានដល់អស់រដូវតែម្តង។   រោគសញ្ញា និងបម្រែបម្រួលរាងកាយ ការថយចុះនូវអ័រម៉ូនអូវែ Progesterone និង Estrogen ធ្វើឲ្យរាងកាយរបស់ស្ត្រីមានការប្រែប្រួល រួមជាមួយនឹងរោគសញ្ញាមួយចំនួនដូចជា៖   បម្រែបម្រួលរាងកាយ៖ រោគសញ្ញាអាចមានលក្ខណៈធ្ងន់ធ្ងរ ឬអត់ អាស្រ័យលើលក្ខណៈធម្មជាតិ និងសុខភាពរបស់ស្ត្រីម្នាក់ៗ ទាក់ទងនឹងការថយចុះ អ័រម៉ូនរបស់អូវែ ដែលវានឹងចុះរហ័ស ឬសន្សឹមៗ។ ជាញឹកញាប់អ្នកជំងឺអាចមានអាការៈ អស់កម្លាំង ក្តៅក្នុង ហត់ ឈឺក្បាល ឈឺសុដន់ ស្បែកស្ងួត បែកញើសច្រើនពេលយប់ដើមទ្រូងរួមតូច ឡើងទម្ងន់។ ក្រៅពីរោគសញ្ញាខាងលើ ស្ត្រីមួយចំនួនក៏បានប្រឈមនឹង ទ្វារមាសស្ងួត ក្តៅ សរីរាង្គបន្តពូជ ចាប់ផ្តើមរួមតូចបន្តិចបន្តួច  ឈឺចាប់ពេលរួមភេទ ថយចុះអារម្មណ៍ផ្លូវភេទ នោមញឹក មានអារម្មណ៍ថាពិបាកទប់ពេលឈឺនោម។ ករណីខ្លះ សរសៃយឺតតោងរបស់ស្បូនគាត់ចាប់ផ្តើមចុះខ្សោយជាហេតុបង្កឲ្យស្រុតស្បូន ឬប្លោកនោម នៅពេលអស់រដូវ ។   បម្រែបម្រួលផ្លូវចិត្ត៖ ភាគច្រើនស្ត្រីមួយចំនួនអាចប្រឈមនឹងការពិបាកក្នុងការគេង មួរម៉ៅ ឆាប់ភ្លេចភ្លាំង ពិបាកចិត្ត គិតច្រើនដោយសារភាព រអាក់រអួលរដូវ។ ម៉្យាងទៀត ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យគាត់មានអារម្មណ៍ឆេវឆាវ ស្ត្រេស ស្មុគស្មាញច្រើន។   រោគវិនិច្ឆ័យ ភាគច្រើនការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទៅលើ អាយុ សញ្ញានានាដូចបានរៀបរាប់ខាងលើ រួមនឹងរោគសញ្ញាអមគ្លីនិកដែលជាការធ្វើរោគវិនិច្ឆ័យ តាមរយៈការពិនិត្យឈាមដើម្បីឲ្យដឹងពីការកើនឡើងនិងថយចុះនៃអ័រម៉ូនមួយចំនួន។ ជាលទ្ធផល កាលណាមានការកើនឡើងអ័រម៉ូនដែលបញ្ចេញ ដោយខួរក្បាល FSH និងLH ព្រមជាមួយនឹងការថយចុះអ័រម៉ូនដែលបញ្ចេញដោយក្រពេញអូវែគឺ anti Mullerium hormone (AMH) អ័រម៉ូន Estrogen និងProgesterone នោះបញ្ជាក់បានថាគាត់កំពុងស្ថិតក្នុងដំណាក់កាលនៃការត្រៀមអស់រដូវ។   ការព្យាបាល ជាទូទៅស្ត្រីត្រូវបានទទួលការប្រឹក្សាពីអ្នកជំនាញឲ្យយល់ច្បាស់អំពីស្ថានភាពរបស់គាត់ ព្រមជាមួយនឹងរោគសញ្ញាត្រៀមអស់រដូវមួយចំនួនដែល អាចនឹងកើតមាន ដើម្បីសម្រួលផ្លូវចិត្ត និងទទួលយកការព្យាបាលដ៏ត្រឹមត្រូវមួយ។ សូមបញ្ជាក់ថា ការព្យាបាលរយៈពេលត្រៀមអស់រដូវគឺជា រយៈពេលរដូវរអាក់រអួលមិនទៀងទាត់ ដូច្នេះការព្យាបាលធានាឲ្យស្ត្រីមានរដូវទៀងទាត់មកវិញ ឬបន្តមករដូវជាធម្មតាតាមរយៈការព្យាបាលដោយ ប្រើអ័រម៉ូន HRT (Hormone Replacement Therapy) ឬវីតាមីនចម្រុះដែលមានមុខងារជំ-នួយសម្រាប់ស្ត្រីត្រៀមអស់រដូវ។ ដូចគ្នាផងដែរ ស្ត្រីខ្លះទាមទារឲ្យមានការព្យាបាលទៅតាមរោគសញ្ញា ដូចជាការប្រើប្រាស់ជែលរំអិលទ្វារមាសចំពោះអាការៈមានរមាស់នៅទ្វារមាសជាដើម។   ដំបូន្មាន គ្រប់ស្ត្រីដែលឈានដល់អាយុត្រៀមអស់រដូវមានសញ្ញាដូចខាងលើ គួរតែមកជួបជាមួយគ្រូពេទ្យឯកទេស ធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អ រួមទាំងគុណភាពជីវិតកាន់តែប្រសើរ។  ស្ត្រីក្នុងវ័យនេះផងដែរ គួរថែរក្សាសុខភាពឲ្យបានល្អដោយការគ្រប់គ្រងទម្ងន់របស់គាត់តាមរយៈ៖ •  ធ្វើលំហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃដូចជាការដើរ រត់ ឬរាំដើម្បីបញ្ចេញញើស។ •  កំណត់របបអាហារត្រឹមត្រូវ ដោយទទួលទានអាហារប្រភេទបន្លែ ផ្លែឈើ ទឹកដោះគោ និងទឹកសណ្តែក ព្រោះវាសម្បូរដោយប្រូតេអ៊ីន វីតាមីនចម្រុះ និងកាល់ស្យូម។ • ​​ គេងឲ្យបានគ្រប់គ្រាន់ (ចៀសវាងប្រើទូរស័ព្ទមុនគេង ឬដាក់ទូរទស្សន៍ក្នុងបន្ទប់គេង   និងបន្ថយការគិតមុនគេង)។ •  បន្ថយការញ៉ាំកាហ្វេ ស្រា និងបារី។   មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីក្នុងដំណាក់កាលត្រៀមអស់រដូវ គួរស្រាវជ្រាវរកជំងឺមហារីកផ្សេងៗដូចជាមហារីកមាត់ស្បូន មហារីកសុដន់ជាដើម ព្រោះវ័យនេះ ស្ថិតក្នុងអត្រានៃការកើតជំងឺមហារីកខ្ពស់។   បកស្រាយដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ឯកទេសសម្ភព-រោគស្ត្រី និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សន្និសីទអន្តរជាតិស្តីពី ‌‌‌‌‌«គុណភាពល្អរបំផុត» គឺជាកិច្ចប្រឹងប្រែងប្រចាំឆ្នាំរួមគ្នារបស់សភាពាណិជ្ជកម្មអឺរ៉ុប សហជីពឧត្តមសិក្សា Oxford សមាគមន៍វិជ្ជសាស្ត្រសហគមន៍អឺរ៉ុប និង​វិទ្យា ស្ថានកំណត់ស្តង់ដាគុណភាពស្វីស ត្រូវបានប្រពឹត្តទៅនៅទីក្រុង Lucerne នាពេលថ្មីៗនេះ ដោយចូលរួមពីអ្នកតំណាងឆ្នើមផ្នែកអប់រំ និងមានវិជ្ជាជីវៈផ្នែក ពាណិជ្ជកម្មថ្នាក់តំបន់ជាង២០០​នាក់ មកពី៥៨ប្រទេស។ ក្នុងសន្និសីទនោះ ថ្នាក់ដឹកនាំស្ថាប័នអាជីពអន្តរជាតិ និង ពីប្រទេសស្វីសបានទទួល នូវការចែករំលែក និងការរៀនពីគ្នាទៅវិញទៅមកដើម្បីភាព រីកចំរើនខាងពាណិជ្ជកម្ម និងការផ្លាស់ប្តូសង្គមមានលក្ខណៈជាវិជ្ជមាន។ វេទិកានេះត្រូបានរៀបចំសំរាប់តែ «អាជីវកម្មដែលមានគុណភាពល្អរបំផុត ហើយជាគំរូនៃការ ធ្វើបានល្អបំផុត» ។ ស្ថាប័នគំរូដែលធ្វើបានល្អបំផុត ដែលយើងបានផ្តោតជាចម្បងគឺ មានវិស័យ៤យ៉ាង រួមមាន៖ ការគ្រប់គ្រងទីក្រុង សាជីវកម្ម ការគ្រប់គ្រងផ្នែកអប់រំ និង វិស័យ សុខាភិបាល ។ ការពិភាក្សាគឺផ្តោតសំខាន់ទៅលើទស្សនគុណភាព ភាពលេចធ្លោ ការអនុវត្ត ការគ្រប់គ្រងគុណភាព និងយុទ្ធសាស្ត្រពីភាពជាអ្នកដឹកនាំ​ និងមានទស្សនវិស័យប្រកប ដោយការប្រកួតប្រជែង។ ពិធីប្រគល់រង្វាន់ «គុណភាពល្អបំផុត» គឺជាវេទិកាដ៏ធំមួយ ក្នុងការផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំ ក្នុងតំបន់ផ្នែកគុណភាព។ នៅក្នុងពិធីប្រគល់ពានរង្វាន់ សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុប សហការជាមួយនឹង សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប មានមោទនភាពសូមផ្តល់កិត្តិយស ដល់មន្ទីរសំរាកព្យាបាលកម្ពុជា ដែលជាអ្នកផ្តល់សេវាកម្ម លើវិស័យសុខភាពឈានមុខគេ មួយនៅក្នុងតំបន់ និងមានកិត្តិយសផ្តល់ នូវពានរង្វាន់សហគមន៍អឺរ៉ុប ដែលមានលក្ខណៈវិជ្ជាជីវៈ «Rose of Paracelsus» គឺជានិមិត្តរូបនៃការប្រតិបត្តិវិជ្ជាជីវៈពេទ្យគំរូល្អ។ វិញ្ញាបនប័ត្រ ផ្តល់ពានរង្វាន់ជាទីមោទនៈនេះ ជាការបង្កើនឋាមពលដល់មន្ទីរ សំរាកព្យាបាល កម្ពុជា ដើម្បីប្រកួតប្រជែងសេវាកម្មសុខាភិបាល នៅលើទីផ្សារអន្តរជាតិ ធ្វើអោយទីផ្សារបស់មន្ទីរសំរាក ព្យាបាលកម្ពុជាកាន់តែមាន ការទាក់ទាញបន្ថែមទៀត ។ វីញ្ញាបនប័ត្រកិត្តិយស របស់​សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប «គុណភាពសុខាភិបាលល្អបំផុត» គឺជានិមត្តិរូបនៃការជឿ ទុកចិត្តដល់ស្ថាប័ន និងការបេ្តជ្ញាចិត្តរបស់ស្ថាប័ន ចំពោះឧត្តមប្រយោជន៍របស់អ្នកជម្ងឺ។ ជាមួយនឹងវិញ្ញាបនប័ត្រកិត្តិយស របស់​សមាគមន៍វេជ្ជសាស្ត្រសហគមន៍អឺរ៉ុប មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបាននូវសញ្ញាប័ត្រ ផ្ទាល់ខ្លួនមួយទៀត និងមេដាយដែលបញ្ជាក់ពី អ្នកអនុវត្តបានល្អ និងល្បីខាងសុខាភិបាលរបស់លោក Paracelsus (Gogenheim) ។ ឈ្មោះរបស់មន្ទីរសំរាកព្យាបាលកម្ពុជា ត្រូវបានចុះក្នុងបញ្ជី ជាមន្ទីរពេទ្យល្អបំផុតប្រចាំឆ្នាំមួយ នៃបញ្ជីឈ្មោះពេទ្យ សាកលលោក ដោយយោងដល់ការអនុវត្តបានល្អ និងជាគំរូ ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូន លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក នៃមន្ទីរ សំរាកព្យាបាលកម្ពុជា។ ការសំរេចជ្រើសរើសយកមន្ទីរសំរាកព្យាបាលកម្ពុជា ដោយសាតែមន្ទីរពេទ្យនេះបានបំពេញ នូវលក្ខខណ្ឌវិជ្ជាជីវៈ ដែលរួមមានការងារគ្រប់គ្រងល្អ ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកល្អ សុវត្ថភាពរបស់អ្នកជម្ងឺ ឧបករណ៍បច្ចេកវិទ្យាទំនើប និងវិធីសាស្ត្រព្យាបាលដោយបច្ចេកវិទ្យា ចុងក្រោយ ដែលឆ្លើយតបទៅបញ្ហាវិជ្ជសាស្ត្រ និងសុខភាព។ ដោយសាកសមនឹងទទួលបាននូវការទទួលស្គាល់ពីសហគមន៍អឺរ៉ុប មន្ទីរសំរាកព្យាបាល កម្ពុជា នឹងទទួលបាននូវកំណើតអ្នកជម្ងឺជាតិ និងអន្តរជាតិ បន្ថែមការជឿជាក់ ទុកចិត្ត និងកិត្តិ យស់សំរាប់មន្ទីរពេទ្យ ការអនុវត្តតាមស្តង់ដាសុខភាពរបស់សហគមន៍អឺរ៉ុប ។ សមាគមន៍វិជ្ជសាស្ត្រសហគមន៍អឹរ៉ុប និងសភាពាណិជ្ជកម្មសហគមន៍អឹរ៉ុប សង្ឃឹមថាមន្ទីរសំ រាកព្យាបាលកម្ពុជា កាន់តែមានភាពរីកចំរើន និងលូតលាស់ជាបន្តបន្ទាប់នៅក្នុងពេលអនាគត។ ក្នុងឱកាសចូលរួមក្នុងស្នន្និសីទនោះលោក ហោ សំណាង អគ្គនាយកនិងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាន eMagaizne the Leaders Times ក្នុងឪកាសទទួលពាន Best Medical Practice នៅទីក្រុង Luzern ប្រទេសស្វីសផងដែរ។ ដោយក្នុងកិច្ចសម្ភាសន៍នេះ ពិភពលោកភ្ញាក់ផ្អើល និងទទួលស្គាល់ ការីកចំរើនលើវិស័យសុខាភិបាលនៅកម្ពុជា៕ (បកប្រែទាំងស្រុងចេញពីសេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេស ដែលចេញដោយ គណៈកម្មការវាយតម្លៃប្រគល់ពាន The Socrates Nomination Committee )

Share

ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការរីកលូតលាស់ឥតឈប់ឈរនៃកោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស HUMAN PAPILLOMA VIRUS (HPV) នៅមាត់ស្បូន។ ក្រៅពីការធ្លាក់ឈាមដោយឯកឯងខុសពីឈាមរដូវ មានរោគសញ្ញាផ្សេងៗដូចជា ការឈឹចាប់ ឬធ្លាក់ឈាមក្នុងពេល ឬក្រោយពេលរួមពេលរួមភេទ។ ដោយសារនេះជាជំងឺកាចសាហាវ ទើបស្ត្រីគ្រប់រូបគួរទទួលវ៉ាក់សាំងការពារចាប់ពីអាយុ៩ឆ្នាំឡើងទៅ។​ យ៉ាងណាមិញ វ៉ាក់សាំងមិនបានបង្ការបាន ១០០%​ទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ចំពោះស្ត្រីមិនទាន់ឆ្លងកាត់ការរួមភេទពីមុនមក។ ស្វែងយល់ពីជំងឺមហារីកមាត់ស្បូនពីលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ឯកទេសផ្នែកកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើការឆ្លើយតបចម្ងល់ពី «ជំងឺមហារីកមាត់ស្បូន»​  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Share

ជំងឺតាអក ជាការរលាកស្រទាប់ស្បែកមិនថាស្រទាប់ខាងលើ ឬស្រទាប់កណ្តាលឡើយ លុះត្រាតែមានការរលាករ៉ាំរ៉ៃខ្លាំងទើបមានការរលាកដល់ស្រទាប់ក្រោមស្បែក។ តាអកអាចកើតឡើងលើគ្រប់មនុស្សគ្រប់វ័យ ជាពិសេសកើតលើក្មេងប្រុសជាងក្មេងស្រី។ ជាទូទៅ ខ្មែរយើងនិយមហៅជម្ងឺនេះថា “ស្រែងទឹកដោះ” ហើយពួកគាត់ជឿថាជាសះស្បើយដោយការលាបទឹកដោះម្តាយត្រង់កន្លែងកើត តែតាមការពិត គឺវាជាដោយខ្លួនឯង​90% ទៅហើយចំពោះក្មេងៗ។ លោកវេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្តទៀតថា “យកល្អគួរទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ”៕ ស្វែងយល់បន្ថែម ​​ ជំងឺតាអក © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Share

តួនាទីចម្បងរបស់គ្រូពេទ្យ គឺធ្វើការជួយសង្គ្រោះជីវិតរបស់មនុស្ស។ ជារឿយៗ ពួកគេត្រូវបានមនុស្សភាគច្រើនហៅថាជា «វីរបុរស» ព្រោះថាគ្រូពេទ្យ ជាអ្នកនាំយកគ្រោះមហន្តរាយសុខភាពចេញ និងនាំមកវិញនូវសុខភាពល្អ។ ប៉ុន្តែដូចដែលលោក Benjamin Parker បាននិយាយថា «ជាមួយនឹងអំណាចដ៏អស្ចារ្យមួយ វាតែងតែមានការទទួលខុសត្រូវមួយយ៉ាងធំធេង»។ ប្រសិនបើអ្នកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ហើយកំពុងតែអានអត្ថបទមួយនេះ ខាងក្រោមនេះ គឺជាការដាស់តឿនពីទំនួសខុសត្រូវរបស់អ្នកក៏ដូចជាទម្លាប់របស់គ្រូពេទ្យដែលជោគជ័យតែងតែប្រកាន់យក។ ប្រសិនបើអ្នក គឺជាអ្នកជំងឺ ក្រៅពីសមត្ថភាពរបស់គ្រូពេទ្យ អ្នកគួរតែស្វែងរកមើលនូវលក្ខណៈសម្បតិ្តទាំងនេះ។   ទម្លាប់ទី១៖ ស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺ វាចាប់ផ្ដើមពីការសំឡឹងមើលអ្នកជំងឺជាមួយនឹងស្នាមញញឹមដ៏រាក់ទាក់មួយ។ បន្ទាប់មក អញ្ចើញអ្នកជំងឺឲ្យអង្គុយចុះនៅពេលដែលពូកគេបានចូលមកក្នុងបន្ទប់ពិគ្រោះជំងឺភ្លាម។ រួចហើយចាប់ផ្ដើមសួរសំណួរជាច្រើនទៅកាន់អ្នកជំងឺ។ វានឹងជាភាពងាយស្រួលមួយក្នុងការឈានទៅដល់ការសន្និដ្នាន នៅពេលដែលអ្នកជំងឺចាប់ផ្ដើមរាប់រៀបពីស្ថានភាពរបស់ពួកគេ។ គ្រូពេទ្យតែងតែធ្វើបែបនេះគ្រប់ពេលវេលា ហើយត្រូវមានភាពអត់ធ្មត់បន្តិច និងព្យាយាមស្ដាប់នូវការបកស្រាយរបស់អ្នកជំងឺ។ តាមរបាយការណ៍បានបង្ហាញថាគ្រូពេទ្យដែលកំពុងចុះកម្មសិក្សានៅមន្ទីរពេទ្យបានចំណាយពេលកាន់តែតិចជាមួយអ្នកជំងឺ និងចំណាយពេលកាន់តែច្រើននៅមុខកុំព្យូទ័ររបស់ពួកគេ។ ការដឹងពីតម្រូវការរបស់អ្នកជំងឺមានន័យថា ការយល់ដឹងអំពីជីវិតទូទៅ និងគោលដៅសុខភាពរបស់អ្នកជំងឺជាជាងគ្រាន់តែដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។ ហើយវាក៏មានន័យថា អ្នក គឺជាគ្រូពេទ្យដែលមានមេត្តាធម៌។ ប្រសិនបើអ្នកជំងឺរបស់អ្នកមានបញ្ហាអ្វីមួយដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភ អ្នកមិនត្រូវធ្វើព្រងើយកន្តើយនឹងពួកគេទេ។ អ្នកគួរតែចែករំលឹកនូវក្ដីបារម្ភរបស់ពួកគេ​និងនិយាយលេងជាមួយពួកគេ។ នៅពេលដែលអ្នកបានបំពេញទម្លាប់នេះហើយ អ្នកគួរតែឈានទៅកាន់ទម្លាប់បន្ទាប់។ ទម្លាប់ទី២៖ យកចិត្តទុកដាក់ចំពោះអ្នកជំងឺ វាអាចជារឿងដ៏ពិបាកមួយ។ ជារឿយៗ អ្នកជំងឺមិនបានដឹងថាមានក្នុងខ្លួនរបស់គាត់មានបញ្ហាអ្វីមួយឲ្យច្បាស់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការសំណូមពរ និងគំនិតរបស់ពួកគេគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកក្នុងនាមជាគ្រូពេទ្យម្នាក់។ យកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេប្រាប់ទៅកាន់អ្នក នោះអ្នកនឹងយល់ពីបញ្ហារួមរបស់ពួកគេ។ ប្រសិនបើអ្នកជំងឺរបស់អ្នកជាមនុស្សម្នាក់ដែលមានភាពមានៈតស៊ូនិងប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់ពួកគេ នោះវាពិតជាមានការលំបាកបន្តិចហើយក្នុងការប្រឈមជាមួយនឹងពួកគេ។ឧទាហរណ៍ថា ប្រសិនបើពួកគេនិយាយថា “នេះ គឺជាអ្វីដែលបានកើតឡើង បន្ទាប់ពីការឈឺរបស់ពួកគេកាលពីលើកមុន” ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់នូវអ្វីដែលពួកគេបានប្រាប់។ មួយវិញទៀត ប្រសិនបើពួកគេមានអារម្មណ៍ថាមិនស្រួល នោះមានន័យថាពួកគេមានបញ្ហាអ្វីមួយហើយ ដូច្នេះ អ្នកគួរតែព្យាយាមតាមដានរកមូលហេតុទាំងនោះ។ ពួកគេអាចឆ្លងមេរោគ មានបញ្ហាផ្លូវចិត្ត ឬមានវិបត្តិផ្សេងៗ។នៅពេលដែលពួកគេនិយាយថា “ខ្ញុំបានញ៉ាំថ្នាំនេះ បន្ទាប់មកបញ្ហានេះ វាក៏បានកើតឡើង” ចូរអ្នកជឿនូវអ្វីដែលពួកគេប្រាប់ទៅ ព្រោះថាផលរំខាននៃថ្នាំមានច្រើនណាស់ ហើយអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកបានជួបប្រទះបញ្ហាទាំងនោះ។ ទម្លាប់ទី៣៖ ធ្វើការណែនាំ ពន្យល់អំពីវេជ្ជបញ្ជា និងធ្វើជាអ្នកបកប្រែសម្រាប់អ្នកជំងឺ អ្នកត្រូវដើរតួជាអ្នកបកប្រែ និងធ្វើការពន្យល់អំពីវេជ្ជបញ្ជាទៅកាន់អ្នកជំងឺ។ អ្នកមិនគួរចេញតែវេជ្ជបញ្ជាឲ្យអ្នកជំងឺរួចហើយឲ្យពួកគេទៅដោយមិនមានការណែនាំ និងពន្យល់អំពីការព្យាបាលរបស់អ្នកនោះទេ។ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺក្នុងភាសាសាមញ្ញមួយដែលពួកគេអាចយល់ពីសភាពជំងឺរបស់ពួកគេបាន។ ចំណែកឯវេជ្ជបញ្ជាថ្នាំវិញ អ្នកត្រូវប្រាប់ពួកគេអំពីផលរំខាននៃថ្នាំ ហើយថ្នាំទាំងនោះជាថ្នាំអ្វី និងប្រើសម្រាប់ព្យាបាលអ្វី។ និយាយម្យ៉ាងទៀត ក្នុងនាមអ្នកជាគ្រូពេទ្យដ៏ល្អម្នាក់ អ្នកមិនមែនត្រឹមតែជួយព្យាបាលពួកគេទេ តែអ្នកគួរតែរក្សាឲ្យបាននូវទំនាក់ទំនងល្អរវាងអ្នកជំងឺ និងគ្រូពេទ្យ។ នាពេលសព្វថ្ងៃនេះ ជាមួយនឹង Google និងWebMD ហើយនៅមាន apps កម្មវិធីវេជ្ជសាស្ត្រជាច្រើនដែលអ្នកជំងឺអាចធ្វើការស្វែងយល់បន្ថែមអំពីស្ថានភាពជំងឺរបស់ពួកគេ។ នៅពេលខ្លះអ្នកជំងឺមានការយល់ដឹងច្រើនគ្រាន់ដែរចំពោះបញ្ហាសុខភាពមួយចំនួន។ យ៉ាងណាមិញ ពួកគេនៅតែត្រូវការការពន្យល់ដ៏ក្បោះក្បាយមួយ មិនមែនត្រឹមតែវេជ្ជបញ្ជាមួយសន្លឹកនោះទេ។  ចំពោះសាធារណជនដែលមិនមែនជាអ្នកជំងឺរបស់អ្នក អ្នកក៏អាចពន្យល់ និងចែករំលែកអ្វីដែលបានដឹងទៅកាន់ពួកគាត់ផងដែរ ដោយគ្រាន់់តែចុច ត្រង់នេះ ។  ទម្លាប់ទី៤៖ លើកទឹកចិត្តឲ្យអ្នកជំងឺទទួលយកគំនិតរបស់គ្រូពេទ្យដទៃទៀត និយាយឲ្យច្បាស់ទៅ អ្នកជំងឺភាគច្រើនទទួលយកទស្សនៈទី២ ឬទី៣។ ពួកគេប្រហែលជាអាចទៅពិគ្រោះជាមួយគ្រូពេទ្យដទៃទៀត ឬធ្វើការស្រាវជ្រាវអំពីសភាពជំងឺ និងសុំយោបល់ពីការពិភាក្សាគ្នានៅក្នុងអ៊ីនធើណែតទៅលើការធ្វើរោគវិនិច្ឆ័យរបស់អ្នក។ ដូច្នេះ សំណួរសួរថា តើគ្រូពេទ្យដ៏ល្អម្នាក់ត្រូវធ្វើយ៉ាងដូចម្តេច? អ្នកត្រូវធ្វើការពន្យល់បកស្រាយអំពីការធ្វើរោគវិនិច្ឆ័យទៅកាន់អ្នកជំងឺ និងលើកទឹកចិត្តឲ្យពួកគេឲ្យធ្វើការពិគ្រោះជាមួយអ្នកជំនាញផ្សេងទៀត។ វាពុំមានអ្វីដែលគួរឲ្យខ្មាសនោះទេនៅពេលដែលពួកគេត្រឡប់មករកអ្នកវិញ ហើយនិយាយប្រាប់អ្នកថាមានគ្រូពេទ្យផ្សេងទៀត ថាការធ្វើរោគវិនិច្ឆ័យរបស់អ្នកគឺខុស។ ផ្ទុយទៅវិញ អ្នកត្រូវទទួលយកនូវកំហុសរបស់អ្នក ព្រោះយើងទាំងអស់គ្នាសុទ្ធតែអាចសាងកំហុស ចំណែកការប្រឆាំងនឹងកំហុសរបស់ខ្លួនឯង គឺជារឿងដ៏ឆោតល្ងង់មួយ។ អ្នកមិនត្រូវហាមឃាត់អ្នកជំងឺមិនឲ្យធ្វើការសិក្សាស្រាវជ្រាវក្នុងអ៊ីនធើណែត ឬទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដទៃទៀតនោះទេ។ នៅពេលដែលពួកគេត្រឡប់មកវិញជាមួយនឹងការរកឃើញរបស់ពួកគេ នោះគឺជាអ្វីដែលថ្មីសម្រាប់រៀនសូត្រ។ នេះហើយ គឺជាការសិក្សាដោយឥតគិតថ្លៃ។ ទម្លាប់ទី៥៖ ឲ្យតម្លៃទៅលើពេលវេលារបស់អ្នកជំងឺ អ្នកមិនត្រូវទទួលទូរស័ព្ទអំឡុងពេលដែលកំពុងពិនិត្យ ឬពិគ្រោះជំងឺឡើយ លើកលែងតែវាជាបញ្ហាបន្ទាន់ចម្បងតែប៉ុណ្ណោះ។ អ្នកត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ ព្រោះថាពួកគេប្រហែលជាចំណាយពេលពេញមួយថ្ងៃ ដើម្បីមកជួបអ្នក។ អ្នកត្រូវលើកទឹកចិត្តពួកគេ និងគោរពនូវពេលវេលារបស់ពួកគេ។ ការឲ្យពួកគេរងចាំរយៈពេលពី១០ទៅកន្លះម៉ោងចាត់ទុកថាមិនអីទេ តែបើចាប់ពីមួយម៉ោង ឬច្រើនម៉ោងជាងនេះគឺមិនល្អឡើយ។   ទម្លាប់ទី៦៖ ត្រូវបើកចំហចំពោះជម្រើសនៃការព្យាបាលដទៃទៀត ជាថ្មីម្ដងទៀត អ្នកជំងឺមានការយល់ដឹង និងជឿជាក់លើវិធីព្យាបាលផ្សេងទៀតដែលវាមិនមែនជាបទដ្ឋានរបស់គ្រូពេទ្យ។ អ្នកត្រូវបើកចិត្តឲ្យទូលាយ នោះមិនមែនមានន័យថាបើអ្នកជាគ្រូពេទ្យវះកាត់ ការព្យាបាលគឺមានតែការវះកាត់នោះទេ។ ចូរអ្នកគិតអំពីវិធីព្យាបាលដទៃទៀតដូចជាការព្យាបាលដោយប្រើថ្នាំ ការព្យាបាលដោយចលនាជាដើម។ អ្នកត្រូវតែប្រាប់ឲ្យអ្នកជំងឺរបស់អ្នកឲ្យដឹងអំពីវិធីព្យាបាលផ្សេងទៀត និងឲ្យពួកគេជ្រើសរើសយកវិធីព្យាបាលដែលពួកគេពេញចិត្ត ឬអ្នកអាចណែនាំពួកគេឲ្យជួបអ្នកជំនាញផ្សេងទៀត។ ការដែលមានជម្រើសច្រើនមិនប្រាកដថាល្អនោះទេ ប៉ុន្តែវាអាចបង្កើនភាពជឿជាក់និងទំនុកចិត្ត នៅពេលដែលអ្នកជំងឺដឹងថាមានជម្រើសជាច្រើនក្នុងការព្យាបាល។   ទម្លាប់ទី៧៖ អ្នកត្រូវធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នក និងមានផែនការព្យាបាលមួយ ការចែករំលែកទំនួលខុសត្រូវ គឺជាវិធីមួយ ដើម្បីបង្កើនទំនួលខុសត្រូវ។ ក្នុងនាមអ្នកជាគ្រូពេទ្យ អ្នកមិនត្រូវទាមទារឲ្យអ្នកជំងឺធ្វើតេស្តគ្រប់យ៉ាងនោះទេ ដោយអ្នកគួរតែសួរអំពីជម្រើសរបស់ពួកគេ ព្រោះថាការធ្វើបែបនេះអាចធ្វើឲ្យពួកគេមានទំនុកចិត្ត។ បើយោងតាមការសិក្សារបស់វិទ្យាស្ថានវេជ្ជសាស្ត្របានបង្ហាញថាជាង ២០០ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំទៅលើការធ្វើតេស្តដែលមិនចាំបាច់។ ពេលខ្លះអ្នកជំងឺអាចដឹងថាការធ្វើតេស្តមួយដែលពួកគេត្រូវការ ទោះបីជាវាជាតេស្តដែលមិនចាំបាច់មួយក៏ដោយ អ្នកគួរតែធ្វើជូនពួកគេ ព្រោះថាពេលខ្លះការគិត ឬអារម្មណ៍របស់ពួកគេគឺអាចត្រូវ។ រឿងផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តលើអ្នកនោះ គឺការមានផែនការក្នុងការព្យាបាលដ៏ច្បាស់លាស់មួយ។ ទោះបីជាអ្នកជំងឺ ជាអ្នកជ្រើសរើសយកវិធីព្យាបាលណាមួយដែលពួកគេពេញចិត្តក៏ដោយ ក៏ដំណើរការនៃការព្យាបាលគួរតែធ្វើតាមផែនការ។​ អ្នកត្រូវពន្យល់ទៅកាន់អ្នកជំងឺ បើពួកគេជ្រើសយកការព្យាបាលបែបនេះ បន្ទាប់អ្នកនឹងអាចធ្វើអ្វី ហើយលទ្ធផលដែលបានពីការព្យាបាលមានអ្វីខ្លះ។ បើលទ្ធផលនោះ គឺអវិជ្ជមាន អ្នកនឹងធ្វើអ្វីបន្តតែបើលទ្ធផលនៃការព្យាបាលមានភាពវិជ្ជមានវិញ តើអ្នកគួរតែធ្វើអ្វីទៀត។ មិនថាមានរឿងអ្វី អ្នកត្រូវតែបង្ហាញអំពីជំនឿចិត្តក្នុងការផ្ដល់ជូននូវការព្យាបាលដ៏ល្អបំផុតមួយដល់អ្នកជំងឺ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។     

Share

Salbutamol ឬAlbuterol (2-adrenergic receptor agonist) ជាឱសថដែលមានសកម្មភាពរយៈពេលខ្លី ដែលជួយសម្រួលប្រព័ន្ធដង្ហើមភ្លាមៗនៅពេលដែលទងសួតរួមតូចដូចជា ជំងឺហឺត (Asthma) ឬជំងឺសួតរ៉ាំរ៉ៃ (COPD)។ ឱសថ Salbutamol ក៏ជាឱសថដំបូងគេបំផុតដែលត្រូវបានរកឃើញនៅឆ្នាំ ១៩៨៦ ដែលដាក់ឲ្យប្រើប្រាស់ក្នុងការព្យាបាលជំងឺហឺតផងដែរ។  ឱសថប្រភេទនេះភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងរូបភាពជាថ្នាំស្រូបចូលតាមផ្លូវដង្ហើមដោយធ្វើការបាញ់បញ្ចូលដោយប្រើប្រាស់ឧបករណ៍ ហើយវាក៏ចូលទៅធ្វើសកម្មភាពផ្ទាល់លើសាច់ដុំរលីងរបស់ទងសួត។ ធ្វើតាមទម្រង់នេះថ្នាំនឹងមានប្រសិទ្ធភាពភ្លាមៗ ឬបន្ទាប់ពី ៥នាទី ទៅ២០នាទីក្រោយ។ ក្រៅពីនេះ Salbutamol ក៏អាចប្រើប្រាស់ក្នុងទម្រង់ជាថ្នាំគ្រាប់ ឬចាក់ផងដែរ។ សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetic) បន្ទាប់ពីស្រូបយកជាតិថ្នាំ ថ្នាំនឹងបញ្ចេញប្រសិទ្ធភាពក្នុងចន្លោះ៥ ទៅ១៥ នាទីក្រោយ ហើយវាអាចមាន ឥទ្ធិពលពី ៣ ទៅ៦ម៉ោងសម្រាប់ប្រភេទថ្នាំដែលស្រូបចូលតាមផ្លូវដង្ហើម និង ៨ម៉ោងសម្រាប់ប្រភេទលេបឬផឹក។ ថ្នាំនេះនឹងត្រូវបានសម្រូបទៅតាមប្រព័ន្ធរំលាយអាហារហើយធ្វើការបំលែងនៅក្នុងថ្លើម និងជញ្ជាំងពោះវៀនរួច បញ្ចេញចោលទៅតាមទឹកនោម និងលាមករយៈពេល ១២ម៉ោងក្រោយ។ ការប្រើប្រាស់(Dosage) • លេប (Oral)៖ មនុស្សពេញវ័យ ២ទៅ៤ មីលីក្រាម (៣ ទៅ៤ ដងក្នុងមួយថ្ងៃ) កុមារ ១០០មីក្រូក្រាម/គីឡូ (៣ ទៅ៤ដងក្នុងមួយថ្ងៃ) • ស្រូប (Inhalation)៖ ១០០ ទៅ២០០ មីក្រូក្រាម/ដង (៣ទៅ៤ដងក្នុងមួយថ្ងៃ) ផលប៉ះពាល់ (Side effect) ការប្រើប្រាស់ ក៏អាចនាំឲ្យមានផលរំខានមួយចំនួនដូចជា៖ • ញ័រ ជាពិសេសនៅប្រអប់ដៃ • បេះដូងលោតញាប់ខុសចង្វាក់ • ឈឺសាច់ដុំ • ឈឺក្បាល • ហើមសសៃឈាម • អាល្លែកហ្ស៊ី • និងសម្ពាធឈាមថយចុះ។ ឱសថទាំងអស់សុទ្ធសឹងតែមានផលប៉ះពាល់ ដូច្នេះអ្នកត្រូវតែថ្លឹងថ្លែងមើលពីសារប្រយោជន៍និងផលប៉ះពាល់របស់វាឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ទើបជាការល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិជូរតិចៗ តែផ្អែមជាប់មាត់ពេលអ្នកបរិភោគរួច ហើយមានសាច់ខាងក្នុងពណ៌ស ខាប់អន្ធិលនោះគឺ ផ្លែទៀប។ ផ្លែទៀបនេះទទួលបានការពេញចិត្តនៅប្រទេសហ្វីលីពីនក្នុង ការកម្ចាត់ពពួក​ប៉ារ៉ាស៊ីត។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ វាក៏ផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលោកអ្នកដែរ ព្រោះវាសម្បូរនូវវីតាមីន សារធាតុរ៉ែជាដើម។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីសារសំខាន់ដែលនឹកស្មានមិនដល់ មានដូចខាងក្រោម៖ ការពារជើងរមួល៖ លោកអ្នកដែលខ្វះប៉ូតាស្យូមតែងតែជួបអាការៈរមួលក្រពើ ដូច្នេះផ្លែទៀបគឺជាជម្រើសល្អបំផុតព្រោះវាសម្បូរប៉ូតាស្យូមច្រើន។ ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ដោយសារផ្លែទៀបមានផ្ទុកនូវកាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីនដេ ម៉ាញេស្យូម និងម៉ង់កាណែស។ ការពារការទល់លាមក៖ ផ្លែទៀបសម្បូរជាតិ fiber ដែលវាអាចសម្រួលដល់ចលនារបស់ពោះវៀនធំ និងអាចការពារជំងឺមហារីកពោះវៀនទៀតផង។ ការពារជំងឺប្រកាំង៖ សារធាតុរីបូហ្រ្វាវីន (Riboflavin) ដែលមាននៅក្នុងផ្លែទៀបត្រូវបានគេរកឃើញថាអាចការពាររោគប្រកាំងបាន។ ការពារភាពតានតឹងសម្រាប់ស្រ្តីមានផ្ទៃពោះ៖ ផ្លៃទៀបសម្បូរសារធាតុ folate ដែលជាសារធាតុចាំបាច់ ខ្លាំងសម្រាប់ស្ត្រីមានគភ៌។ ប្រសិនបើស្រ្តី មិនទទួលទាន folate ឲ្យបានគ្រប់គ្រាន់ទេនោះងាយនឹងបង្ក បញ្ហាដល់ទារកក្នុងផ្ទៃដែលអាច ឈានដល់រំលូតកូន។ ការពារការហើមពោះ៖ ស្រ្តីមួយចំនួនតែងតែជួបអាការៈហើមពោះ ដូច្នេះផ្លែទៀបជាជម្រើសដ៏ល្អបំផុត ដូចបានរៀបរាប់ខាងលើវាមានផ្ទុកនូវម៉ាញេស្យូមដែលអាចបន្ថយអាការៈទាំងនេះបាន។ ការពារខ្វះគោលិកាឈាមក្រហម៖ លោកអ្នក ដែលខ្វះគោលិកាឈាមក្រហម តែងមានភាពស្លេកស្លាំង និងងាយឈឺ។ ដូចនេះជាតិដែក ដែលមានក្នុងផ្លែទៀបអាចជួយលោកអ្នកពីបញ្ហានេះបាន។ បង្កើនថាមពល៖ ប្រសិនបើលោកអ្នកចង់បង្កើនថាមពលរាងកាយ សារធាតុ Thiamin ត្រូវបានគេស្គាល់ថាជួយបង្កើតថាមពល ហើយវាសម្បូរនៅក្នុងផ្លែទៀប។ ផ្លែទៀបមិនមែនជាប្រភេទផ្លែឈើដែលពិបាកស្វែងរកនោះទេ ដែលអ្នកអាចរកទិញបាននៅតាមទីផ្សារ ឬផ្សារទំនើបជាដើម។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ តែថែមទាំងផ្តល់គុណប្រយោជន៍ច្រើនទៀតផង ដូច្នេះលោកអ្នកគួរតែងាកមកបរិភោគផ្លែឈើដែលអាចថែរក្សាសុខភាពរបស់លោកអ្នកបាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការបោះបង់ទម្លាប់អាក្រក់អាចជាការពិបាក ហើយវាកាន់តែពិបាកក្នុងការបំបាត់ចោលនូវទម្លាប់ដែលយើងគិតថាវាមានប្រយោជន៍សម្រាប់យើង ប៉ុន្តែ​ ផ្ទុយទៅវិញ វាបែរជាអាចបំផ្លាញរាងកាយរបស់យើងសោះ។ ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កជាទុក្ខទោសដល់សុខភាពយើង ជាជាងការធ្វើឲ្យយើងមានសុខភាពល្អ។ ការព្យាយាមបញ្ឈប់ ឬទប់ការកណ្ដាស់របស់អ្នក នៅពេលដែលយើងព្យាយាមបិទមាត់ និងបិទច្រមុះរបស់យើង ដើម្បីបញ្ចៀសការកណ្ដាស់នោះ វាអាចបង្កើនសម្ពាធយ៉ាងខ្លាំងនៅក្នុងក្បាលរបស់យើង។ លំហូរឈាមទៅកាន់ខួរក្បាលរបស់យើងត្រូវបានរំខាន ហើយវាបានសង្កត់ទៅលើសរសៃឈាម និងជាលិកាប្រសាទរបស់យើង។ ជាលទ្ធផល វាអាចធ្វើឲ្យមាន ការឈឺក្បាល ការខូចខាតដល់សរសៃឈាម និងមានបញ្ហានៃការស្ដាប់ជាដើម។ ដូច្នេះអ្នកមិនគួរព្យាយាមទប់ការកណ្ដាស់របស់អ្នកទេ។​   ការប្រើប្រាស់ទឹកអប់ សារធាតុសំយោគជាច្រើនត្រូវបានគេប្រើក្នុងការផលិតទឹកអប់ ដើម្បីឲ្យវាមានក្លិនក្រអូបខ្លាំង និងមានតម្លៃថោកជាងប្រេងធម្មជាតិ។ សារធាតុទាំងនោះ អាចបណ្ដាលឲ្យយើងវិលមុខ ចង្អោរ និងងងុយគេង។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យយើងក្រហាយភ្នែក រលាកបំពង់ក និងពេលខ្លះ អាចធ្វើឲ្យមានឡើងរោល នៅលើស្បែកផងដែរ។ វាគឺជាគំនិតល្អមួយក្នុងការប្ដូរពីការប្រើទឹកអប់ មកប្រើប្រេងក្រអូបវិញ ឬក៏អ្នកគួរតែប្រើវាក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ។   ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក នៅមុនពេលដែលអ្នកចូលគេង ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទអាចបញ្ឈប់ការផលិតអ័រម៉ូន Melatonin បាន។ អរម៉ូន Melatonin មាននាទីក្នុងការគ្រប់គ្រងការគេង និងការភ្ញាក់របស់យើង។ ប្រសិនបើកម្រិតនៃអរម៉ូននេះទាប វាអាចបណ្ដាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺធាត់ ជំងឺបេះដូង និងប្រព័ន្ធភាពស៊ាំ ចុះអន់ខ្សោយ។ ដូច្នេះ ការចូលគេងឲ្យបានឆាប់ គឺជាជម្រើសដ៏ល្អមួយសម្រាប់សុខភាពរបស់អ្នក។   ការរក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិក ប្រអប់ប្លាស្ទិកជាច្រើនមានផ្ទុកសារធាតុគីមីមួយចំនួនដូចជា Phthalate និងBisphenolដែលសារធាតុទាំងនេះ ជួយធ្វើឲ្យប្រអប់ មានសភាពជាប់ធន់។ ប្រសិនបើអ្នករក្សាទុកអាហារក្នុងប្រអប់ប្លាស្ទិកក្នុងរយៈពេលយូរ សារធាតុទាំងនោះអាចជ្រាបចូលទៅក្នុងចំណីអាហាររបស់អ្នក ហើយវាអាចធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន។ ជាការល្អ អ្នកគួរតែរក្សាទុកអាហាររបស់អ្នកនៅក្នុងប្រអប់ដែលធ្វើពីកែវ ដែកអ៊ីណុក ឬសម្ភារៈសេរ៉ាមិច ជាដើម។ ដូចគ្នានេះដែរ អ្នកគួរតែយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាខាងលើ ព្រោះថាវាផ្ដល់នូវព័ត៌មានដែលមានប្រយោជន៍អំពីរបៀបប្រើប្រអប់ទាំងនោះ។   ការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារ ទន្តពេទ្យបានណែនាំថា អ្នកគួរតែធ្វើការដុសធ្មេញរបស់អ្នក បន្ទាប់ពីការទទួលទានអាហាររបស់អ្នកបាន យ៉ាងតិច៣០នាទី។ ប្រសិនបើអាច មួយម៉ោងក្រោយ ពីការទទួលទានអាហារ គឺរឹតតែល្អ។ ចំណីអាហារ និងភេសជ្ជៈ ជាពិសេសអាហារដែលសម្បូរជាតិអាស៊ីតខ្ពស់ អាចប៉ះពាល់ដល់សារធាតុស្រោបនៅលើធ្មេញ (Enamel) ក៏ដូចជាស្រទាប់ដែលនៅពីក្រោមសារធាតុនោះ (Dentin)។ ចលនានៃច្រាសដុសធ្មេញរបស់អ្នក អាចរុញច្រានជាតិអាស៊ីត ចូលកាន់តែជ្រៅ និងកាន់តែជិតទៅនឹង Dentin។ ការធ្វើដូច្នេះ អាចធ្វើឲ្យអ្នកមានសភាពស្រៀវធ្មេញ និងបំផ្លាញស្រទាប់ Enamel។   ការប្រើប្រាស់សាប៊ូប្រឆាំងបាក់តេរី (Antibacterial soap) ញឹកញាប់ មានបាក់តេរីដែលមានប្រយោជន៍ជាច្រើន ដែលរស់នៅលើផ្ទៃនៃស្បែករបស់យើង ហើយពួកវាមាននាទីក្នុងការការពាររាងកាយយើង។ ប្រសិនបើយើង ប្រើសាប៊ូប្រឆាំងបាក់តេរីញឹកញាប់ពេក យើងនឹងអាចសម្លាប់មេរោគនៅលើដៃរបស់យើង ប៉ុន្តែ ការធ្វើដូចនេះ អាចបង្កើតជាឱកាសដល់ពពួកបាក់តេរីអាក្រក់ ចូលទៅក្នុងរាងកាយរបស់យើងវិញ។ អ្នកឯកទេសផ្នែកជំងឺស្បែកបានណែនាំឲ្យប្រើសាប៊ូប្រឆាំងបាក់តេរីនេះ តែក្នុងករណីយើងមានដាច់រលាត់ស្បែកប៉ុណ្ណោះ។ អ្នកមិនគួរលាងដៃជាមួយសាប៊ូប្រភេទនេះ លើសពីពីរដងក្នុងមួយសប្ដាហ៍ឡើយ។   ការស្លៀកខោខាវប៊យរឹបៗ ទោះបីជាវាមានភាពទាន់សម័យក៏ដោយ ប៉ុន្តែការស្លៀកខោខាវប៊យរឹប អាចសង្កត់ជាប់ទៅលើស្បែក​ និងផ្នែកចុងសរសៃប្រសាទរបស់អ្នក។ វាអាចបណ្ដាលឲ្យយើងមានអារម្មណ៍មិនស្រួលជាប់ជានិច្ច ហើយវាអាចធ្វើឲ្យមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។ បន្ថែមពីនេះទៅទៀត ការកាត់បន្ថយ លំហូរនៃខ្យល់ចេញចូល ក្នុងជើងរបស់អ្នក អាចបណ្ដាលឲ្យអ្នកមានសភាពស្កៀប រមាស់ និងទីបំផុត វាធ្វើឲ្យជើងរបស់អ្នកស្ពឹក។   ការទទួលទានទឹកផ្លែឈើដែលទើបតែធ្វើថ្មីៗ មានមនុស្សតិចណាស់ដែលបានដឹងថាការទទួលទានទឹកផ្លែឈើធ្វើភ្លាមៗ អាចផ្ដល់ផលប្រយោជន៍ល្អតែមួយចំនួនតូចប៉ុណ្ណោះ ដល់សុខភាព។ ចំពោះជំងឺមួយចំនួន ទឹកផ្លែឈើថែមទាំងអាចបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដល់រាងកាយរបស់អ្នក។ ឧទាហរណ៍ ទឹកទំពាំងបាយជូរ គឺមិនត្រូវបានណែនាំ ឲ្យអ្នកដែលមានបញ្ហាលើសទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែមទទួលទាននោះទេ។ លើសពីនេះទៅទៀត ទឹកផ្លែឈើ គឺជាសមាសធាតុអាល្លែកហ្ស៊ីខ្លាំង។ អ្នកគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់នៅពេលដែលអ្នកឲ្យកូនទទួលទានទឹកផ្លែឈើ ឬអ្នកគួរតែឲ្យកូនរបស់អ្នកទទួលទានតែបន្តិចបន្តួចបានហើយ និងប្រសិនបើអាច អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញមុនពេលឲ្យពួកគេទទួលទាន។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០% តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី? ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុកដោយបំពង់ខ្យល់ត្រូវបានបិទជិតគ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។ ផលវិបាកនៃបញ្ហាទាំងនេះ  ការគេងស្រមុក ៖ - ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ - បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង - សម្លេងរំខានដល់អ្នកគេងក្បែរ ការស្ទះដង្ហើមពេលគេង ៖ - ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ - អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយមិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ - ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ - បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ(stroke) - ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។ រោគវិនិច្ឆ័យ និងការព្យាបាល រោគវិនិច្ឆ័យ ៖យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយអ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺអាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូលទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិតនៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។ ការព្យាបាល ៖យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។ ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។ សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា។ ទូរស័ព្ទលេខ: 023 222 338 / 011 811 338 អុីម៉ែល: contact@roomchang.com គេហទំព័រ: www.roomchang.com អាសយដ្ឋាន: អាគារលេខ៤ ផ្លូវ១៨៤ ផ្សារថ្មី៣ ដូនពេញ ភ្នំពេញ

Share

 ឯកទេសប្រព័ន្ធតម្រងនោម ជំងឺក្រួសក្នុងតម្រងនោម - ការព្យាបាល ប្រសិនបើអ្នកឃើញមានឈាមនៅក្នុងទឹកនោម - ត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតំរង់នោមជាបន្ទាន់ ព្រោះរោគសញ្ញានេះអាចជាសញ្ញានៃជំងឺដ៏ធ្ងន់ធ្ងរមួយ។ តើប្រភេទជំងឺអ្វីខ្លះដែលចាំបាច់ដើម្បីទៅជួបអ្នកឯកទេសប្រព័ន្ធតម្រងនោម ? ជំងឺប្រព័ន្ធតម្រងនោមដែលបង្កដោយមេរោគមានដូចជា: -រលាកក្រពេញប្រូស្តាត -រលាកតំរងនោម -រលាកប្លោកនោម  -រលាកពងស្វាសនិងក្រពេញអេពីឌីឌីម -រលាកបំពង់បង្ហូរនោម -រលាកលិង្គ និងស្បែកគ្របក្បាលលិង្គ ជំងឺប្រព័ន្ធម៉ូត្រសាស្ត្រដែលមិនបង្ករដោយមេរោគ: -ក្រួសក្នុងតម្រងនោម ក្រួសក្នុងបង្ហួរនោម ក្រួសក្នុងប្លោកនោម -ការស្រុតចុះតម្រងនោម  -ការត្បៀតនៃបំពង់បង្ហួរនោម -ដុំសាច់ក្រពេញប្រូស្តាត -ដុំសាច់នៃតម្រងនោម ប្លោកនោម ប្រដាប់បន្តពូជផ្នែកខាងក្រៅ -ជំងឺហើមសរសៃឈាមពងស្វាស -ជំងឺទឹកក្នុងស្រោមពងស្វាស -គីសដុះក្នុងបំពង់អេពីឌីឌីម -ជំងឺកាមរោគ ដូចជា Chlamydia,  Mycoplasmosis, Ureaplasmosis, ជំងឺធ្លាក់ស ជំងឺប្រមេះ -ឬសដុះក្នុងប្រដាប់ភេទ(ជំងឺសិរមាន់) (ឬសដុះនៅលើប្រដាប់ភេទនិងទីតាំងផ្សេងទៀត) -ជំងឺ Peyronie (លិង្គកោង) -កង្វះអ័រម៉ូន តេស្តូតេរ៉ូន - អ័រម៉ូនភេទរបស់បុរស -ស្បែកគ្របក្បាលលិង្គចង្អៀត -ជំងឺរាគនោមចំពោះស្ត្រី -ជំងឺរាគនោមភ្លាមៗមួយរំពេច(ប្លោកនោមមានសកម្មភាពខ្លាំងហួសហេតុ) -បុរសដែលមានបញ្ហាចំពោះសុខភាពបន្តពូជ។ រោគសញ្ញាដែលអ្នកត្រូវទៅជួបអ្នកឯកទេសប្រព័ន្ធតម្រង់នោម: -វិបត្តិនៃការបត់ជើងតូច  ៖ នោមញឹក មានអារម្មណ៏មិនស្រួលក្នុងអំឡុងពេលនោម នោមមានការលំបាក នោមយប់ញឹកញាប់ (លើសពី 1 ដងក្នុងមួយយប់) លេចទឹកនោមនៅពេលប្រឹង នោមច្រើនខ្លាំងមួយរំពេច។ -ការឈឺចាប់ ៖ ឈឺនៅផ្នែកខាងក្រោមនៃពោះ ចង្វែក(ចន្លោះគូទនិងយោនីរឺលិង្គ) ចង្កេះ នៅតំបន់ផ្នែកខាងក្រៅនៃប្រដាប់ភេទ ការឈឺចាប់  ឈឺក្ដៅៗ ឬគ្រាន់តែមានអារម្មណ៍មិនស្រួលក្នុងអំឡុងពេលនោម, ការបញ្ចេញទឹកកាម។ -ជំងឺផ្លូវភេទ ៖ ការឆាប់ចេញទឹកកាម លិង្គមិនកម្រើក ចំណង់ផ្លូវភេទថយចុះ។ -ការបែងចែកលក្ខណៈខុសគ្នានៃការរលាកបំពង់បង្ហូរនោមគឺអាស្រ័យទៅនឹងពណ៍នៃទឹកនោម (ពណ៏សក្បុស,ពណ៏លឿងៗ,ដែលមានខ្ទុះ ល) ។ -ការផ្លាស់ប្តូរពណ៌ និងស្ថិរភាពនៃទឹកកាម (ឧទាហរណ៍,ពណ៏ឈាម,ពណ៏លឿង,ពណ៏ត្នោត,រួមទាំងភាពមិនប្រក្រតីនៃមេជីវិតឈ្មោល) ។ -រមាស់ ក្ដៅៗក្នុងតំបន់ប្រដាប់បន្តពូជផ្នែកខាងក្រៅ។ -សីតុណ្ហភាពរាងកាយកើនឡើងដោយគ្មានមូលហេតុ។ -ការដុះដុំសាច់នៅក្នុងតំបន់នៃប្រដាប់បន្តពូជផ្នែកខាងក្រៅ។ ដំបូន្មានអ្នកជំនាញឯកទេសប្រព័ន្ធតម្រង់នោម  - វិធីសាស្រ្តល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។ ជារៀងរាល់ឆ្នាំបុរសទាំងអស់ដែលអាយុច្រើនជាង 40 ឆ្នាំចាំបាច់ត្រូវតែពិនិត្យមើលកម្រិតនៃ PSA នៅក្នុងឈាមនិងការប្រព្រឹត្ដទៅនៃក្រពេញប្រូស្តាតTRUS។ PSA - អង់ទីសែនក្រពេញប្រូស្តាតជាក់លាក់។ សញ្ញាសម្គាល់ជំងឺមហារីក (Oncomarker), ពោលគឺជាសន្ទស្សន៍ដែលបង្ហាញពីភាពសង្ស័យថា ដុំសាច់មហារីកនៅលើក្រពេញប្រូស្តាតគឺជាដុំសាច់មហារីកនៅដំណាក់កាលដំបូង។ នៅក្នុងករណីនៃការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកក្រពេញប្រូស្តាតនៅដំណាក់កាលដំបូងត្រូវធ្វើការព្យាបាលយ៉ាងឆាប់រហ័ស ហើយជាញឹកញាប់វាគ្មានផ្ដល់ផលវិបាកស្មុគ្រស្មាញនិងធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ TRUS - transrectal, ពោលគឺ តាមរយៈរន្ធគូថដោយប្រើអ៊ុលត្រាសោន។ នៅក្នុងករណីនេះឧបករណ៍សំរាប់តាមដានបំរែបំរួលនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងក្រពេញប្រូស្តាត។ ដូច្នេះវាបង្កើននូវសមត្ថភាពក្នុងការពិនិត្យយ៉ាងខ្លាំងហើយយើងអាចធ្វើការតាមដានរហូតដល់ទំហំ 0.1 មីលីម៉ែត្រ! ប្រសិនបើអ្នកចង់រៀបចំផែនការដើម្បីមានផ្ទៃពោះ, នោះបុរសក៏ត្រូវតែទៅជួបអ្នកឯកទេស ប្រព័ន្ធតំរងនោម, បើទោះបីជាអ្នកគ្នានការត្អូញត្អែរពីជំងឺរឺរោគសញ្ញាអ្វីនោះក៍ដោយ។ ការទទួលការណាត់ជួបពិគ្រោះនេះយើងនឹងពិភាក្សាអំពីអ្វីដែលត្រូវធ្វើការស្រាវជ្រាវដើម្បីអោយច្បាស់ថាក្នុងអំឡុងពេលមានផ្ទៃពោះមិនមានការភ្ញាក់ផ្អើលអ្វីដែលមិនល្អកើតឡើងនោះឡើយ។ ការរួមភេទញឹកញាប់គឺជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ការការពារជំងឺរលាកនៃក្រពេញប្រូស្តាត។ ឯកទេសប្រព័ន្ធតំរងនោមព្យាបាលអ្នកជំងឺដែលមានបញ្ហាតំរងនោម រួមទាំងព្យាបាលនូវភាពអាររបស់បុរស, បញ្ហាអសមត្ថភាពផ្លូវភេទ ប្រព័ន្ធតំរងនោម គឺជាជំនាញវេជ្ជសាស្ត្រនិងដែលផ្តោតលើផ្លូវទឹកម៉ូត្ររបស់បុរសនិងស្ត្រី និងលើប្រព័ន្ធប្រដាប់បន្តពូជរបស់បុរស។ អ្នកដែលមានវិជ្ជាជីវះវេជ្ជសាស្ត្រលើឯកទេសផ្នែកប្រព័ន្ធតំរងនោមត្រូវបានគេហៅថា អ្នកឯកទេសប្រព័ន្ធប្រព័ន្ធតំរងនោម និងត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើរោគវិនិច្ឆ័យ,ព្យាបាលនិងថែរក្សាអ្នកជំងឺដែលមានបញ្ហាប្រព័ន្ធប្រព័ន្ធតំរងនោម ។ សរីរាង្គដែលស្ថិតនៅក្នុងប្រព័ន្ធតំរងនោមរួមមានតម្រងនោម,ក្រពេញតំរងនោម,បំពង់បង្ហួរនោម,ប្លោកនោម,បង្ហួរនោមនិងសរីរាង្គបន្តពូជរបស់បុរស (ពងស្វាស,បំពង់អេពីឌីឌីម,ថង់ទឹកកាម,ក្រពេញប្រូស្តាតនិងលិង្គ) ។

Share

ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០% តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី?  ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។សម្លេងនេះកើតឡើងពីអណ្តាត ក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។ ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុក ដោយបំពង់ខ្យល់ត្រូវបានបិទជិត គ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយ បណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។  ផលវិបាកនៃបញ្ហាទាំងនេះ ការគេងស្រមុក ៖ ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង សម្លេងរំខានដល់អ្នកគេងក្បែរ ការស្ទះដង្ហើមពេលគេង ៖ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយ មិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ (stroke) ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។ រោគវិនិច្ឆ័យ និងការព្យាបាល រោគវិនិច្ឆ័យ ៖  យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយអ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺអាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូលទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិតនៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។ ការព្យាបាល ៖  យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។  ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាងឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។  លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។  សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា។

Share

ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! (ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបាននាំចូលនូវបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។   លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានអញ្ជើញទៅ ទទួលជ័យលាភីនេះដោយផ្ទាល់បានឲ្យដឹងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានកិត្តិយសទទួល បាននូវពានរង្វាន់នេះ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបួនចំណុច ដែលកំណត់ដោយគណៈកម្មការ វាយតំលៃរូមមាន៖ ១៖ កេរ្តិ៍ឈ្មោះល្អរបស់មន្ទីរសំរាកព្យាបាល កម្ពុជា និងការជឿទុកចិត្តពីសំណាក់អ្នកជម្ងឺជាតិ និង អន្តរជាតិ ។ ២៖ វិធីសាស្ត្រព្យាបាលមានប្រសិទ្ធិភាព និងសុវត្ថភាពខ្ពស់ ។ ៣៖ គ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញគ្រប់ផ្នែក បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។ ៤៖ បំពាក់ដោយបរិក្ខាពេទ្យទំនើបចុងក្រោយ ។ សូមគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់មកដល់ មន្ទីរសំរាកព្យាបាលកម្ពុជានេះ គណៈកម្មការមិនត្រឹមតែ ផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែដោយសាតែ មន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដែលកើតចេញពីការលំបាក មានកូននិងរោគស្ត្រី។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងជាការទទួលស្គាល់មន្ទីរសំរាក ព្យាបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃវិស័យសុខាភិបាលនៅកម្ពុជា ពីស្ថាប័នអន្តរជាតិ ។ យោងតាមគណៈកម្មការរៀបចំកម្មវិធី មានស្ថាប័នពហុវិស័យចំនួន១៦០មកពី៥៨ប្រទេស ត្រូវបានជ្រើសរើស។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជាធ្លាប់មានស្ថាប័ន ធនាគារ អចលនទ្រព្យ និងរដ្ឋាករស្វ័យ យ័តកម្ពុជា ។ល។ ដែលធ្លាប់ទទួលបាននូវពានខាងលើ ដោយឡែកនេះជាលើកទី១ក្នុងវិស័យសុខា ភិបាលនៅកម្ពុជា។ ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសិទ្ធអន្តរជាតិលើកទី៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពី សុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីសផងដែរ៕

Share
Top