Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សួរតាមត្រង់ណា៎…តើមានប៉ុន្មានដងដែរ​​ ដែលរើសចំណីអាហារដែលធ្លាក់ជ្រុះហើយ មកញ៉ាំវិញ? ប្រហែលជាមានអ្នកធ្លាប់បានលឺ និងជឿជាក់លើពាក្យដែលគេតែងនិយាយតគ្នាអំពី«អាហារដែលជ្រុះក្រោម៥វិនាទី គឺមិនអីនោះទេ ដោយហេតុថាមេរោគមិនទាន់ឆ្លងក្នុងរយៈពេលដ៏ខ្លីនេះឡើយ» ហើយជារឿយៗ ក៏ព្យាយាមរើសភ្លាម ឲ្យលឿនតាមដែលអាចធ្វើបាន ក្រោយពីធ្វើឲ្យចំណីអាហារខ្លះធ្លាក់ជ្រុះ…. ដោយសារតែចង់ដឹងច្បាស់ថាតើ អ្វីដែលគេនិយាយនោះ ជារឿងពិតឬក៏អត់ ក៏មានការពិសោធន៍មួយបានធ្វើឡើងដោយបុរសម្នាក់ និងមិត្តភក្តិរបស់គាត់ ដោយមានការចូលរួមពិនិត្យ និងបកស្រាយលទ្ធផលពីសាស្ត្រាចារ្យ Laura Bowater ខាងផ្នែកមីក្រូជីវសាស្រ្ត​(Microbiology) មកពី University of East Anglia។ ចង់ដឹងថាការពិសោធន៍នេះមានដំណើរការបែបណា ហើយទទួលបានលទ្ធផលបែបណាខ្លះ? ចុចមើលវីដេអូទាំងអស់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុក Channel 4 © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាហ្វេ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដាស់ស្មារតី ហើយមនុស្សមួយចំនួនតែងតែទទួលទានវាជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ កាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា វាអាចប៉ះពាល់ដល់សុខភាពទារក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។   អ្នកអាចញ៉ាំទឹកដោះគោ ទឹកដូង ទឹកផ្លែឈើស្រស់ជំនួសវិញ ប៉ុន្តែ​ក៏មិនត្រូវច្រើន ឬញឹកញាប់ពេកដែរ ពីព្រោះវាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹង ជំងឺទឹកនោមផ្អែមផងដែរ។   យ៉ាងណាមិញ នៅក្នុងកាហ្វេ ឬតែមួយចំនួន គេបានដកយកជាតិកាហ្វេអ៊ីនចេញហើយ ដូច្នេះ អ្នកអាចញ៉ាំវាបាន ប៉ុន្តែត្រូវប្រាកដថា អ្នកបានឆែកមើលវាបានត្រឹមត្រូវច្បាស់លាស់ហើយ។   ខាងក្រោមនេះ គឺជាបរិមាណសារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងអាហារមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ គួរតែចៀសវាង ៖   1.   កាហ្វេឆុងធម្មតា មានជាតិកាហ្វេអ៊ីនប្រហែលជា ២០០ មីល្លីក្រាម 2.   អ៊ីប្រេសសូ (Espresso) មានជាតិកាហ្វេអ៊ីនប្រហែលជា  ៩០ មីល្លីក្រាម 3.   កាហ្វេឆុងភ្លាមៗ មានជាតិកាហ្វេអ៊ីនប្រហែលជា ១៧៣ មីល្លីក្រាម 4.   កាហ្វេគ្មានជាតិកាហ្វេអ៊ីន មានជាតិកាហ្វេអ៊ីនប្រហែលជា ១២ មីល្លីក្រាម 5.   តែឆុង មានជាតិកាហ្វេអ៊ីនប្រហែលជា ៧៥ មីល្លីក្រាម 6.   តែទឹកកក មានជាតិកាហ្វេអ៊ីនប្រហែលជា ៤០ មីល្លីក្រាម 7.   តែកញ្ចប់ មានជាតិកាហ្វេអ៊ីនប្រមាណ ៣០ មីល្លីក្រាម 8.   កូកាកូឡា មានជាតិកាហ្វេអ៊ីនប្រហែល ៥៦ មីល្លីក្រាម 9. Diet Cola មានជាតិកាហ្វេអ៊ីនប្រហែលជា ៦៤ មីល្លីក្រាម 10. សូកូឡា មានជាតិកាហ្វេអ៊ីនប្រហែលជា ៥០ មីល្លីក្រាម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

បច្ទុប្បន្នការលេងកីឡា មានភាពពេញនិយមចំពោះយុវវ័យសម័យថ្មី ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ។ ក៏ប៉ុន្តែ ការអំឡុងពេលលេងកីឡា​ទាំងឡាយប្រាកដណាស់នឹងមានការប៉ះទង្គិច ដែលបង្កឲ្យមានរបួសស្រាល ឬធ្ងន់មួយចំនួន ដោយពេលខ្លះក៏មិនដឹងខ្លួនឯងថាមានរបួស។ ដូចនេះ សូមស្តាំការបកស្រាយ​ ពី​លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស​ វះកាត់ប្តូរសន្លាក់ និងបាក់បែកឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរសម្រាក់ព្យាបាល​ លឹម តាំង។​ សូមតាមដានស្តាប់តាមរយៈវីដេអូ ដែលបានភ្ជាប់មកខាងក្រោមនេះ។​

Share

តើអ្នកកំពុងតែចង់បានកូនមួយទៀតមែនទេ? តើអ្នកគិតថា អ្នកត្រៀមខ្លួនរួចរាល់ហើយមែនទេក្នុងការយកកូនលើកទីពីរនេះ? ប្រសិនបើគ្រួសារអ្នកមានគម្រោងយកកូនច្រើន វាជារឿងធម្មតាទេ ដែលអ្នកត្រូវការយកកូនឲ្យបានឆាប់នោះ។ ប៉ុន្តែមុននឹងសម្រេចចិត្ត យកកូនលើកទីពីរ ឬបន្តបន្ទាប់ទៀត យើងខ្ញុំសូមណែនាំអ្នកឲ្យត្រៀមខ្លួនជាមុនសិន ដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។   គ្រួសារខ្មែរភាគច្រើនជំរុញឲ្យកូនៗប្រញាប់យកកូន ដើម្បីបំបែកគ្រួសារ បន្ថែមសមាជិក និងបង្កើនភាពរីករាយ។ គេក៏គិតផងដែរថា ម្តាយយកកូនអាយុក្មេងៗមានផលល្អ ច្រើនជាងយកកូននៅអាយុច្រើន។ ដូច្នេះ ចាស់ទៅ គេអាចស្រណុក ឬមានពេលច្រើនរកស៊ីបន្តទៀត។   បើយោងទៅតាមក្រុមគ្រូពេទ្យជំនាញ «អ្នកគួរតែរក្សាគម្លៀតឲ្យបាន ១៨ខែមុននឹងយកកូនលើកទីពីរ ដើម្បីការពារការរលូត និងកើតមុនកំណត់»។ វាក៏អាចជួយឲ្យកុមារមានសុខភាពល្អ ទម្ងន់សមស្រប ហើយម្តាយក៏ចៀសផុតពីជំងឺនានាដូចជា ជំងឺស្លេកស្លាំង ការឆ្លងមេរោគ និងត្រៀមក្រឡាភ្លើង ជាដើម។   ប្រសិនបើអ្នករង់ចាំ ៥ ឆ្នាំទៀតទើបយកកូន អ្នកអាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា ជំងឺត្រៀមក្រឡាភ្លើង កូនកើតមុនកំណត់ កូនរលូត ឬមិនគ្រប់គីឡូ។  អ្នកម្តាយត្រូវការពេលវេលាសមស្រប ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយទាំងស្រុង ក្រោយពេសម្រាលកូនរួច ពីព្រោះការមានផ្ទៃពោះ ការសម្រាលកូន និងការបំបៅដោះកូន បានធ្វើឲ្យសុខភាពស្រ្តីចុះខ្សោយជាលំដាប់ ហើយវារឹតតែធ្ងន់ធ្ងរ ប្រសិនបើម្តាយមិនសូវញ៉ាំអាហារ ឬមានភាពតានតឹងច្រើនក្នុងអារម្មណ៍។   យកល្អបំផុត ទុកពេលវេលាឲ្យបាន ៣ ឆ្នាំ ទើបយកកូនមួយទៀតសម្រាប់កូនទីបី ពីព្រោះ ក្នុងដំណាក់កាលនេះ កូនបងរបស់អ្នកអាចនឹងធំល្មម និយាយស្តាប់គ្នាបាន ហើយអាចជួយមើលប្អូនបានខ្លះទៀតផង។ គម្លៀតបែបនេះក៏អាចធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ និងចិញ្ចឹមកូនបានល្អបំផុត តាមដែលអាចធ្វើទៅបាន។   កត្តាសំខាន់បំផុតមុនសម្រេចចិត្តយកកូន ៖ ·  សុខភាព ·  លុយកាក់ ·  ពេលវេលាសម្រាប់ចិញ្ចឹមកូនឲ្យបានល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

និយមន័យ កូនក្រៅស្បូន គឺជាការតាំងទី និងការលូតលាស់របស់គភ៌ ដែលនៅខាងក្រៅស្បូន ដូចជានៅដៃស្បូន នៅលើកន្សោមកូននៅក្នុងប្រហោងពោះ នៅមាត់ស្បូន និងនៅចំណុចតំណរវាងតួស្បូន និងដៃស្បូន ដែលជាទូទៅត្រូវបានបង្ហាញឡើងនៅត្រីមាសទី១នៃគភ៌។  មូលហេតុ និងកត្តាជំរុញ ការបង្កឲ្យមានកូនក្រៅស្បូននេះ មានមូលហេតុចម្បង ៨ចំណុចសំខាន់ៗខាងក្រោម៖ •  ជំងឺរលាកនៅតំបន់អាងត្រគាក (Pelvic inflammation disease)៖ ជំងឺនេះ ភាគច្រើនបង្ករោគដោយមេរោគម៉្យាងហៅថា Chlamydia trachomatis ពិសេសនោះវាអាចធ្វើឲ្យរលាកនៅមាត់ស្បូន និងដៃស្បូន។ •  ស្ត្រីដែលធ្លាប់មានប្រវត្តិមានកូនក្រៅស្បូនម្តងរួចមកហើយ៖ ពួកគាត់អាចប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺកូនក្រៅស្បូនជាលើកទី២ ក្នុង ចន្លោះពី ១០% ទៅ ១៥%។ •  ស្ត្រីដែលធ្លាប់វះកាត់លើដៃស្បូនពីមុន៖ មានដូចជាការកាត់លើដៃស្បូន ការតដៃស្បូនឡើងវិញមួយទៀតគឺបញ្ហាដែលស្អិតលើកន្សោមពង។ ក្រៅពីនេះ ក៏មានទាក់ទងនឹងការចងដៃស្បូនផងដែរ។ •  ការប្រើថ្នាំជំនួយឲ្យមានកូន៖ ករណីស្ត្រីគាត់ពុំមានមេជីវិត ដូច្នេះគាត់ត្រូវប្រើថ្នាំមួយប្រភេទដែលមានឈ្មោះថា Clomiphene citrate ដែលជំរុញឲ្យមានការបញ្ចេញមេជីវិតជារៀងរាល់ខែចំពោះស្ត្រី។ ស្ត្រីមួយចំនួនទៀតដែលគ្មានលទ្ធ-ភាពក្នុងការមានកូនជាលក្ខណៈធម្មជាតិត្រូវធ្វើ ការផ្សាំមេជីវិតនៅខាងក្រៅ រួចដាក់ចូលទៅខាងក្នុងស្បូនឬហៅថាជាការប្រើបច្ចេកទេសបង្កាត់កូន (In vitro fertility)។ •  ការប្រើថ្នាំពន្យារកំណើត៖ ជាទូទៅការប្រើថ្នាំពន្យារកំណើតច្រើន បណ្តាលឲ្យដៃស្បូនធ្វើចលនាមិនបានត្រឹមត្រូវដែលធ្វើឲ្យគភ៌បង្កកំណើតនៅ ១/៣ នៃដៃស្បូន ធ្វើដំណើរមកក្នុងស្បូនយឺតពេលដូច្នេះហើយវាក៏តាំងទីនៅខាងក្រៅស្បូន។ •  ស្ត្រីមានផ្ទៃពោះនៅវ័យចំណាស់ (ពី ៣៥ឆ្នាំទៅ ៤៤ឆ្នាំ)៖ ដោយហេតុថាស្ត្រីវ័យកាន់តែចាស់ កម្លាំងនៃចលនា (Myoelectrical activity) របស់ ដៃស្បូនមានការថយចុះនូវឥទ្ធិពលរបស់វា ដែលជំរុញឲ្យដៃស្បូនដំណើរការខុសប្រក្រតី។ •  ស្ត្រីចូលចិត្តជក់បារី៖ សារធាតុក្នុងបារីធ្វើឲ្យការបញ្ចេញមេជីវិតយឺតពេល ហើយធ្វើឲ្យមានការខូចខាតទៅលើដៃស្បូនទៅលើកម្លាំងនៃស្បូន មួយវិញទៀតធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលទាំងអស់នេះជាមូលហេតុបង្កឲ្យមានកូនក្រៅស្បូន។ •  ដៃស្បូនមានការបង្កើតជាក្រឡុកដោយឯកឯង៖នៅពេលគាត់បង្កកំណើតហើយកូនធ្វើដំណើរតាមដៃស្បូនក៏ធ្លាក់ចូលក្នុងក្រឡុកនៃដៃស្បូននោះ រួចក៏តាំងទីនៅទីនោះបង្កើតបានជាកូនក្រៅស្បូន។ រោគសញ្ញា សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖ •  អវត្តមាននូវរដូវ •  ការធ្លាក់ឈាមពីស្បូនតាមប្រហោងស្បូន •  ឈឺត្រង់តំបន់អាងត្រគាក •  ពោះឡើងរឹងពេលស្ទាបក្នុងករណីមានការធ្លាក់ឈាមទៅក្នុងប្រហោងពោះ។ ការធ្វើរោគវិនិច្ឆ័យ ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖ •  ពិនិត្យរកសារធាតុβHCG ជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌។ ការរក βHCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម។ •  ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តើកូននៅខាងក្រៅស្បូនពិតប្រាកដមែន ហើយវាបែក ឬមិនបែក យើងមើលតាមរយៈអេកូសាស្ត្រ។ ជួនកាល ការពិនិត្យនេះអាចឲ្យយើងបែងចែកជា២៖ ទី១គឺយើងមើលមិនឃើញវត្តមានកូននោះទេ ប៉ុន្តែយើងឃើញមានវត្តមានឈាមដែលដក់នៅក្នុងពោះ ទី២ គឺជួនកាលមើលទៅឃើញមានឈាមផងនិងឃើញមានវត្តមានកូននៅនឹងដៃស្បូនតែម្តង។ ការធ្វើរោគវិនិច្ឆ័យទាំង២ខាងលើ រួមជាមួយនឹងអវត្តមាន ឈាមរដូវ នោះយើងអាចសន្និដ្ឋានបានថាជាកូនក្រៅស្បូន។ ការព្យាបាល ស្ត្រីដែលមានបញ្ហាកូនក្រៅស្បូននេះ ត្រូវបានព្យាបាលតាមវិធីសាស្ត្រ២បែប យោងទៅតាមស្ថានភាព៖ •  ការព្យាបាលដោយប្រើថ្នាំដែលតម្រូវឲ្យអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ៖ វិធីសាស្ត្រនេះធ្វើឡើងក្នុងលក្ខខណ្ឌដែលអ្នកជំងឺមានទំហំកូនក្រៅស្បូនតូចជាង ៣,៥សង់ទីម៉ែត្រ កូននៅដៃស្បូនមិនទាន់បែក គ្មានការធ្លាក់ឈាម គ្មានឈាមពេញពោះនិងគ្មានការធ្លាក់ចុះនូវសម្ពាធឈាមរបស់ម្តាយ។ ពេលនោះ គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ Methotrexate ប្រភេទចាក់(1mg/Kg) រួមជាមួយការតាមដានសារធាតុβHCG។ ប្រសិនបើក្រោយរយៈពេល ២៤ម៉ោងទៅ ៤៨ម៉ោងនៃការព្យាបាល បរិមាណនៃ βHCG មានការធ្លាក់ចុះ នោះមានន័យថាការព្យាបាលមានប្រសិទ្ធភាព។ •  ការព្យាបាលដោយវះកាត់៖ ករណីនេះធ្វើឡើងចំពោះកូនក្រៅស្បូនដែលមានការបែកហូរឈាម ហើយសម្ពាធឈាមរបស់ម្តាយមានការប្រែប្រួល ឬធ្លាក់ចុះ។ ដូចនេះ អ្នកជំងឺនឹងតម្រូវឲ្យមានការវះកាត់ ដែលការវះកាត់នេះចែកចេញជា ២ទៀត គឺវះកាត់ដោយបើកពោះតែម្តង ឬវះកាត់ ដោយការចោះតាមរយៈមាស៊ីនទំនើបហៅថាEndoscopy។ ផលវិបាកចំពោះម្តាយ បញ្ហាកូនក្រៅស្បូនអាចនឹងមានហានិភ័យចំពោះសុខភាពស្ត្រីជាម្តាយដូចជា៖ •  ករណីមានការព្យាបាលយឺតយ៉ាវ ធ្វើឲ្យស្ត្រីបាត់បង់ឈាមច្រើន រហូតដល់ជួនកាលគាត់ត្រូវទាមទារឲ្យមានការព្យាបាលដោយការបញ្ចូលឈាម។ •  ស្ត្រីអាចប្រឈមមុខជាមួយនឹងការកើតកូនក្រៅស្បូនលើកក្រោយទៀត។ •  ស្ត្រីអាចប្រឈមជាមួយនឹងការគ្មានកូនតែម្តង។ វិធីសាស្ត្របង្ការ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានវិធីសាស្រ្តខ្លះៗដែលស្ត្រីគួរដឹង ដើម្បីបង្ការការមានកូនក្រៅស្បូននេះ ដោយយោងតាមមូលហេតុបង្ក ដូចបាន រៀបរាប់ខាងលើដូចជា៖ •  បង្ការកុំឲ្យឆ្លងមេរោគពពួក Chlamydia trachomatis ចូលក្នុងប្រដាប់បន្តពូជស្ត្រី •  ចៀសវាងការវះកាត់តំបន់ដៃស្បូន •  ចៀសវាងប្រើថ្នាំជំរុញឲ្យមានកូន ឬបច្ចេកទេសផ្សាំកូនក្រៅស្បូន •  ចៀសវាងការប្រើថ្នាំពន្យារកំណើត •  កុំឲ្យមានកូននៅវ័យចំណាស់ពេក •  កុំជក់បារី។ ដើម្បីសុវត្ថិភាព ស្ត្រីគ្រប់រូបដែលស្ថិតក្នុងវ័យបន្តពូជ ដែលមានដៃគូទាំងអស់ ត្រូវប្រញាប់មកពិនិត្យអេកូសាស្ត្រ ក្រោយពេលបាត់រដូវភ្លាមៗ ដើម្បីអាច ដឹងទាន់ពេលវេលាថាកូននៅក្នុងស្បូន ឬក្រៅស្បូន។ បកស្រាយដោយសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឌុក កុសល  ឯកទេសរោគស្ត្រី និងសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចំណាយពេលវេលាច្រើន អង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ ឬរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះរបស់អ្នកខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង ឬចង្កេះញឹកញាប់ផងដែរ។   ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាអាចកើតឡើងដោយសារតែការខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។   ការឈឺឆ្អឹងខ្នងអាចកើតឡើងភ្លាមៗ ហើយមានរយៈពេលយូរថ្ងៃ ឬដល់យូរខែ ឬហូតដល់រ៉ាំរ៉ៃ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ការពារ ឬទទួលការព្យាបាលបានត្រឹមត្រូវល្អ។   វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖ ១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ ២. ហាត់អាអេរ៉ូប៊ិក ៣. ការម៉ាស្សាថ្នមៗទៅលើចង្កេះ ៤. ហាត់សមាធិ ៥. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ ៦. ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា ៧. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ ៨. ទិញពូកគេងដែលមានគុណភាព ហើយអាចការពារអ្នកពីការឈឺខ្នងឈឺចង្កេះ។   យ៉ាងណាមិញ ប្រសិនបើអ្នកប្រឈមនឹងបញ្ហាឈឺចង្កេះ យកល្អ អ្នកគួរតែប្រញាប់ទៅប្រឹក្សាយោបល់ និងសាកសួរបន្ថែមអំពីក្តីកង្វល់របស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អ្នកប្រហែលជាបានដឹងអំពីវិធីសាស្រ្តមួយចំនួន ដើម្បីសម្រកទម្ងន់របស់អ្នកហើយ។ វិធីសាស្រ្តខ្លះមានប្រសិទ្ធភាព ស្របពេលដែលខ្លះទៀតគ្មានបាន ប្រយោជន៍នោះទេ។ ប៉ុន្តែ​ តើអ្នកប្រាកដទេថា វិធីសាស្រ្តដែលធ្វើឲ្យអ្នកស្រកទម្ងន់លឿនបែបនេះ មានសុវត្ថិភាពចំពោះសុខភាពរបស់អ្នក?   តើអ្នកដឹងទេថា យុទ្ធសាស្រ្តនៃការសម្រកទម្ងន់មួយចំនួន គឺពិតជាមិនមានសុខភាពល្អ ហើយធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងបញ្ហាជាច្រើនទៅថ្ងៃក្រោយ ឬភ្លាមៗ ក្រោយពីអ្នកអនុវត្តវា?   អ្នកគួរចងចាំថា រូបរាងមិនសំខាន់ដូចសុខភាពនោះទេ ហើយទោះបីជាអ្នកស្រកទម្ងន់បានមែន ក៏មិនប្រាកដថា អ្នកស្អាតតាមដែលអ្នកចង់នោះដែរ។ យ៉ាងណាមិញ ចូរធ្វើវាបន្តិចម្តងៗ ហើយអ្នកកុំមានភាពតានតឹងច្រើន ចំពោះបញ្ហានេះឲ្យសោះ។   ខាងក្រោមនេះ គឺជាវិធីសាស្រ្តទាំង ៨ ដែលអ្នកគួរតែចៀសវាងដាច់ខាត ទោះបីជាអ្នកចង់សម្រកទម្ងន់ខ្លាំងយ៉ាងណាមក៏ដោយ ៖   1.    ញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម ឬកាឡូរីទាល់តែសោះ 2.    ញ៉ាំថ្នាំសម្រកទម្ងន់ 3.    សម្អាតរាងកាយ ដោយការប្រើថ្នាំបញ្ចុះលាមកជាប្រចាំ 4.    តម ឬមិនញ៉ាំអាហារមួយ ឬពីរពេល 5.    ជក់បារី 6.    ហាត់ប្រាណលើសកម្រិត 7.    ប្រើអាហារបំប៉នគ្មានគុណភាព ឬប្រភពច្បាស់លាស់ 8.    ញ៉ាំទឹកខ្មេះជាប្រចាំ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការកែប្រែរបបអាហារជាវិធីងាយបំផុតក្នុងការដោះស្រាយបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះ។ ការកែតម្រូវរបបអាហារដែលមានភាពសមរម្យ អាចព្យាបាលទម្លាប់នៃការបន្ទោបង់មិនទៀងទាត់។ របបអាហារដែលល្អ អាចលុបបំបាត់បញ្ហាទល់លាមកបាននោះគឺ៖ • សម្បូរអាហារសរសៃ៖  ការបរិភោគអាហារដែលសម្បូរដោយសរសៃ អាចធ្វើឲ្យអ្នកបន្ទោបង់បានស្រួល ព្រោះថាសរសៃទាំងនោះ នឹងបង្កើនចលនា របស់ពោះវៀន។ ដោយសារតែចលនាកន្ត្រាក់របស់ពោះវៀនបានត្រឡប់មកធម្មតាវិញនោះ បញ្ហាទល់លាមកក៏ត្រូវបានដោះស្រាយ។ សរសៃទាំងនោះ គឺជាកាបូអ៊ីដ្រាតខ្សែវែងដែលមិនងាយនឹងបំបែក ហើយបង្កើនបរិមាណអាហារក្នុងពោះអ្នក។ ជាតិសរសៃដែលគេស្គាល់ច្រើន គឺ សេលឡុយឡូស អេមីសេលឡុយឡូស លីញីន បេតាគ្លុយកង់ ប៉ិចទីន ហ្គាម និងមុយស៊ីឡាច បាយម៉ាន អូលីហ្គូសាក់ការីត និងសារធាតុតូចៗផ្សេងទៀតដូចជាក្រមួន ខាត់ធីន និងសាប់បឺរីន។ តម្រូវការអាហារសរសៃប្រចាំថ្ងៃសម្រាប់អ្នកដែលគ្មានផ្ទៃពោះគឺ ២៥ក្រាម តែវានឹងកើនឡើងចំពោះអ្នកមានផ្ទៃពោះ។ អាហារដែលសម្បូរដោយសរសៃមានដូចជាកន្ទក់ ស្ពៃក្រោប ផ្លែបឺរី ផ្កាខាត់ណា សឺលឺរី(Celery) ផ្លែឈើស្រស់ បន្លែបៃតង ផ្សិត គ្រឿងក្នុង សណ្តែក គ្រាប់ធញ្ញជាតិ ស្រូវសាលីគ្រាប់រុក្ខជាតិ ដំឡូង សារ៉ាយសមុទ្រខ្ទឹមបារាំង។ល។ ចៀសវាងការបរិភោគគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃរួចដូចជា នំប៉័ងធ្វើពីម្សៅ បាយស និងផាស្តាជាដើម។ • បំពេញជាតិទឹកឲ្យខ្លួនឯង៖  ការខ្វះជាតិទឹកអាចបណ្តាលឲ្យទល់លាមក។ នៅពេលដែលខ្លួនប្រាណអ្នកខ្វះទឹក យន្តការនៃការរក្សាជាតិទឹកនឹង ធ្វើឡើងដោយធ្វើការស្រូបទឹកកាន់តែច្រើនពីកាកសំណល់ដែលមានក្នុងពោះវៀនធំរបស់អ្នក ហើយលាមកនឹងក្លាយទៅជារឹងជាងមុន។ ដូចនេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ទឹកផ្លែឈើមួយចំនួនដូចជាទឹកផ្លែព្រូនមាន សមត្ថភាពបញ្ចុះលាមក និងអាចជួយបន្ទន់លាមក។ ទឹកក្រូចឆ្មារ អាចជួយបង្កើនចលនារបស់ពោះវៀន។ ការផឹកទឹក ៨កែវក្នុងមួយថ្ងៃត្រូវបាន ចាត់ទុកថាជាបរិមាណដែលអាចឲ្យខ្លួនប្រាណយើងបាន។ • ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាវិធីល្អបំផុតក្នុងការធ្វើឲ្យចលនាពោះវៀនដើរធម្មតាវិញ និងដោះស្រាយបញ្ហាទល់លាមក។​ វាជួយឲ្យ ចលនាកន្ត្រាក់ចុះក្រោមរបស់ពោះវៀនមកធម្មតាវិញ នោះបញ្ហាទល់លាមកត្រូវបានដោះស្រាយ។ ការធ្វើសកម្មភាពរាងកាយ ធ្វើឲ្យសរីរាង្គខាងក្នុង មានសុខភាពល្អ បង្កើនការធ្វើមេតាបូលីស និងព្យាបាលបញ្ហាទល់លាមក។ • ធ្វើតាមបែបធម្មជាតិ៖ ចៀសវាងការប្រើថ្នាំបញ្ចុះលាមកប្រសិនបើអាច។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសនឹងការប្រើថ្នាំសំយោគបានទេ អ្នកត្រូវ ទៅពិគ្រោះជាមួយគ្រូពេទ្យដាច់ខាតមុននឹងប្រើវា។ ភាគច្រើននៃថ្នាំបញ្ចុះលាមកដែលសំយោគជួយដោះស្រាយបញ្ហាទល់លាមកតិចតួចណាស់។ កាន់តែសំខាន់លើនេះទៅទៀតនោះ វាអាចនឹងមិនមានសុវត្ថិភាពទេចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចនឹងមានឥទ្ធិពលឲ្យស្បូនកន្ត្រាក់ថែមទៀត។ ប្រើប្រាស់វិធីបញ្ចុះលាមកបែបធម្មជាតិ និងព្យាយាមដោះស្រាយបញ្ហាទល់លាមកតាមរបៀបធម្មជាតិប្រសើរជាង។ បើទោះបីជាអ្នកសម្រេចចិត្តលេប ថ្នាំរុក្ខជាតិដែលព្យាបាលទល់លាមកក៏ដោយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកជាមុនសិនពីផលរំខានដែលនឹងអាចកើតមាន និងសុវត្ថិភាព ដល់អ្នកដែលជាស្រី្តមានផ្ទៃពោះ។ • បរិភោគពពួកប្រូប៊ីយ៉ូទិច៖ បរិភោគពពួកប្រូប៊ីយ៉ូទិចក៏ជាវិធីល្អមួយក្នុងការធ្វើឲ្យសរីរាង្គខាងក្នុងមានសុខភាពល្អ និងលុបបំបាត់បញ្ហាទល់លាមក ផងដែរ។ ពពួកបាក់តេរីដែលមានក្នុងប្រហោងពោះវៀន គឺល្អសម្រាប់មុខងាធម្មតារបស់ពោះវៀន ហើយការបង្កើនចំនួនវាទៅតាមអាហារដូចជា យ៉ាអួ ជ្រក់ សូកូឡាខ្មៅ មានភាពប្រសើរក្នុងការធ្វើឲ្យសុខភាពនៃប្រព័ន្ធរំលាយអាហារទាំងមូលកាន់តែរឹងមាំដើម្បីដោះស្រាយបញ្ហាទល់លាមក។ • បរិភោគសារធាតុរ៉ែឲ្យច្រើន៖ កាល់ស្យូម និងសូដ្យូមជាសារធាតុដែលសំខាន់សម្រាប់ការធ្វើឲ្យមានភាពទៀងទាត់នៃការបញ្ជាខួរក្បាលទៅលើចលនា របស់ពោះវៀន។ វិធីមួយដែលអាចដោះស្រាយបញ្ហាទល់លាមកបាន គឺបង្កើនបរិមាណកាល់ស្យូមក្នុងរបបអាហាររបស់អ្នកដូចជា ទឹកដោះគោ ផលិតផល ដែលធ្វើពីទឹកដោះគោ យ៉ាអួ រុក្ខជាតិរុយបាប (rhubarb)។ សូដ្យូម ជាធម្មតាមាននៅក្នុងអំបិលសម្ល ប៉ុន្តែមិនគួរបរិភោគអាហារប្រៃច្រើនពេក ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមប្រែប្រួល(សូដ្យូមធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់)។ • បរិភោគប្រេង៖ ប្រេងល្អ គឺសំខាន់សម្រាប់ការរក្សាទម្លាប់នៃការបន្ទោរបង់។ ប្រេងម៉ូណូ និងប៉ូលីសាក់ការីតដែលមាននៅក្នុងប្រេងផ្លែប៊័រ ប្រេងអូលីវ ប្រេងគ្រាប់ផ្លែឈើ ប្រេងនៃថ្លើមត្រីម័ររុយ ប្រេងធ្មៃ ប្រេងផ្កាព្រីមរ៉ូស(evening primrose) ប្រេងប្លេកខឺរ៉េន (blackcurrant) ឬប្រេងបូរ៉េក (borage oil) អាចជួយក្នុងពេលអ្នកទល់លាមក ដោយវាបង្កើនចលនារុញចុះក្រោមរបស់ពោះវៀន។ ប៉ុន្តែ អ្នកគួរចៀសវាងប្រភេទប្រេងឆ្អែត ព្រោះវាអាចនឹងផ្តល់ផលអាក្រក់ដល់បេះដូង និងអាចបណ្តាលឲ្យមានផលវិបាកទាក់ទងនឹងបញ្ហាបេះដូង និងសរសៃឈាម។ ចំណុចសំខាន់ចុងក្រោយក្រៅពីការបរិភោគអាហារដែលសម្បូរសរសៃ និងផឹកទឹកច្រើន អ្នកត្រូវបង្កើនការបរិភាគផ្លែឈើ និងបន្លែដើម្បីប៉ះប៉ូវឡើងវិញ នូវសារធាតុចិញ្ចឹមដែលបាត់បង់។ ចៀសវាងបរិភោគច្រើនពេក ព្រោះវាអាចនាំឲ្យអ្នកទៅជារាកវិញដែលជាអាការៈអាក្រក់ជាងការទល់លាមកទៅទៀត ដោយសារតែការរាកនឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកនិងអេឡិចត្រូលីតពីក្នុងខ្លួន ហើយនាំឲ្យមានស្ថានភាពកាន់តែស្មុគស្មាញទៀត។  យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នកនៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អាចជួយបង្ការអ្នកពីផលវិបាកនៃការទល់លាមក។  ត្រូវ​គិតគូរយ៉ាងម៉ត់ចត់ទៅលើអាហាររបស់អ្នក ទើបបញ្ហាទល់លាមកអាចនឹងដោះស្រាយបានឆាប់រហ័ស។ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាប្រចាំ មុនពេលអ្នកចាប់ផ្តើមផ្លាស់ប្តូររបបអាហារណាមួយ ឬប្រើប្រាស់ថ្នាំណាមួយ។ ដោយមានវិធានការថែទាំនិងបម្រុងប្រយ័ត្នទៅលើសុខភាពអ្នក នោះអ្នកនឹងមិនមានការព្រួយបារម្ភថាបញ្ហាទល់លាមកអាចរើឡើងវិញហើយក្លាយជាបញ្ហាធំសម្រាប់អ្នកទេក្នុងពេលមានផ្ទៃពោះ៕ អត្ថបទដោយ Dr. Anna Roslyakova ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

រណបគឺជាអ្វី? រណប គឺជាឧបករណ៏សំរាប់បំពាក់ពីលើផ្នែកណាមួយនៃអវយវៈរឺដងខ្លួនដែលខ្សោយ 1.    លក្ខណៈវិនិច្ឆ័យក្នុងការចេញវេជ្ជបញ្ជាអោយប្រើរណប ដើម្បី •    កាត់បន្ថយការឈឺចាប់ •    ទប់មិនអោយមានចលនាក្រោយពេលវៈកាត់ក្រោយពេលរងរបួសជា ឧបករណ៏រំលឹកអ្នកជំងឺមិនអោយធ្វើចលនាលើកន្លែងរបួស •    បញ្ឈប់កំហូចរូបរាងមិនអោយខូចខ្លាំងឡើង •    ជំនួយដល់ការដើរ •    ជំនួយធ្វើសកម្មភាពផ្សេងៗ  •    ការពារកន្លែងរបួស •    កាត់បន្ថយការកន្រ្តាក់សាច់ដុំដោយឯកឯង 2.    ប្រភេទនៃរណប •    រណបម្រាមដៃ •    រណបករដៃ •    រណបកំភួនដៃ •    រណបស្មា •    រណបដៃទាំងមូល •    រណបម្រាមជើង •    រណបក៏ជើង •    រណបជង្គង់ •    រណបត្រគាក •    រណបជើងទាំងមូល •    រណបករ •    រណបដងខ្លួន 3.    អ្នកជំងឺប្រភេទណាខ្លះត្រូវការរណប •    អ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន •    អ្នកជម្ងឺស្វិតដៃជើង •    អ្នករងរបួសដោយការបាក់ឆ្អឹងអវយវៈរឹឆ្អឹងកងខ្នង •    កំហូចរាងលើកុមារដែលមានជំងឺស្កន់ •    កំហូចរាងលើប្រអប់ជើង(ប្រអប់ជើងរាបស្មើរ) •    ទារកកើតមកមានជើងខ្វេរ •    ទារកកើតមកមានករវៀច •    រងរបួសដោយសារលេងកីឡា (ថ្លោះ គ្រេច) •    កំហូចរាងនិងការឈើចាប់ផ្សេងៗដោយសារការប៉ះទង្គិចឬគ្រោះថ្នាក់ ឥឡូវមានរណបគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាតាមរយៈ Exceed P&O ។  ពត៍មានពិគ្រោះបន្ថែមដោយឥតគិតថ្លៃសូមទាក់ទងមក  086 30 75 75/ 077 67 18 78 ហ្វេសប៊ុក  @exceedcambodia ថ្ងៃទី ២៩ មិថុនា ២០១៧ សរសេរអត្ថបទដោយ៖ ទៀប ឧត្តម ជាមួយ បទពិសោធន៏ជាតិនិងអន្តរជាតិ ១៧ ឆ្នាំ អ្នកឯកទេសខាងអវយវៈសិប្បនិម្មិត,រណបនិង គ្រឿងជំនួយរាងកាយ បញ្ចប់ការសិក្សាពីប្រទសអូស្រ្តាលី ជប៉ុននិងប្រទេសន័រវ៉េ  

Share

តើកូនរបស់អ្នកចូលចិត្តលេងវីដេអូហ្គេមមែនទេ? កុំទាន់ខឹង ឬហាមគេមិនឲ្យលេងឲ្យសោះ ពីព្រោះវាក៏មានផលល្អច្រើនសម្រាប់កូនរបស់អ្នកផងដែរ។ ការសិក្សាបានបង្ហាញថា ការលេងវីដេអូហ្គេម អាចបណ្តុះគំនិត បង្កើនការប្រុងប្រុងប្រយ័ត្ន និងជួយឲ្យកូនឆ្លាតជាងមុន។ វីដេអូហ្គេមក៏ជួយបង្រៀនកូនរបស់អ្នកឲ្យស្គាល់ ឬចេះដឹងនូវជំនាញនានាមួយចំនួន ព្រមលើកកម្ពស់ស្មារីរបស់គេឲ្យស្វាហាប់ជាងមុនផងដែរ។ អ្នកជំនាញបាននិយាយថា វីដេអូហ្គេមបានបង្កើនទំហំ និងប្រសិទ្ធភាពនៃខួរក្បាលរបស់កុមារ ឲ្យមានសុខភាពល្អ និងរហ័សរហួន។   ផ្ទុយទៅវិញ គ្រូពេទ្យក៏បានណែនាំផងដែរថា ទន្ទឹមនឹងមានផលល្អ វាក៏អាចបង្កជាផលវិបាកនានា ចំពោះកូនរបស់អ្នកផងដែរ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬគ្រប់គ្រងការលេងរបស់កូននោះទេ។   ការលេងច្រើនជ្រុល អាចធ្វើឲ្យកុមារញៀន ខូចភ្នែក មិនញ៉ាំអាហារ និងបោះបង់ការសិក្សាចោលទុកមួយឡែក។ ដូច្នេះ ឪពុកម្តាយគ្រប់រូប គួរតែចេះនិយាយអប់រំ និងកំណត់ម៉ោងឲ្យកូនលេង ដោយមិនឲ្យលើសពីមួយម៉ោងក្នុងមួយថ្ងៃឡើយ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ខណៈពេលដែលអ្នកមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន ចំពោះរបបអាហារប្រចាំថ្ងៃ ហើយប្រសិនបើអ្នកមិនច្បាស់ទេចូរសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ពីព្រោះចំណីអាហារ ឬភេសជ្ជៈមួយចំនួនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទូទៅរបស់អ្នក និងទារកក្នុងផ្ទៃ។ អ្នកម្តាយគ្រប់រូបគួរដឹងថា អ្វីដែលអ្នកម្តាយញ៉ាំ កូនរបស់អ្នកក៏នឹងទទួលដូចគ្នា។   កាហ្វេត្រូវបានគេចាត់ទុកថា ជាអាហារដាស់ស្មារតី ហើយមនុស្សមួយចំនួន តែងតែទទួលទានវាមួយ ឬពីរកែវជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញកាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា «វាអាចប៉ះពាល់ដល់សុខទារករបស់អ្នក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន»។   សម្រាប់ឪពុកម្តាយភាគច្រើន តែ ឬកាហ្វេមួយពែង អាចជួយឲ្យអារម្មណ៍របស់ពួកគេប្រសើរឡើងខណៈពេលដែលពួកគេកំពុងមានភាពតានតឹង ប៉ុន្តែ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ចូរជ្រើសរើសវិធីផ្សេងវិញទៅ។ កាហ្វេ អាចប៉ះពាលដល់កូនរបស់អ្នកតាមរបៀបណា? ជាតិកាហ្វេអ៊ីន មានឥទ្ធិពលខុសៗគ្នាទៅតាមក្មេងនីមួយៗ។ ទារកខ្លះ មិនសូវមានប្រតិកម្មនោះទេ ប៉ុន្តែ សម្រាប់ទារកខ្លះវិញ សូម្បីតែបន្តិច ក៏វាអាចធ្វើឲ្យគេគ្រោះថ្នាក់ដែរ។ ជាទូទៅ រាងកាយរបស់ទារក មិនទាន់លូតលាស់គ្រប់គ្រាន់ ដើម្បីចៀសផុតពីសារធាតុកាហ្វេអ៊ីននោះទេ។ កាហ្វេអ៊ីននឹងទៅដាស់ទារក រំខាន ហើយធ្វើឲ្យទារកមិនមានផាសុកភាព។ ទារកក៏នឹងមានភាពសកម្មលើសកម្រិត ហើយសម្រាកបានតិចបំផុត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ស្ត្រីមួយចំនួនហាក់មិនសូវចាប់អារម្មណ៍ចំពោះការមានគ្រួសារ ដោយសារកត្តាការសិក្សា កត្តាសង្គម និងការងារ ដែលជាហេតុធ្វើឲ្យពួកគេ ច្រើនតែមានកូនដំបូងនៅអាយុច្រើន។ បើយោងទៅតាមឯកសារជាច្រើនបង្ហាញថាស្ត្រីដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើនគឺគិតចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយអ្នកគួរត្រៀមខ្លួនបែបណា? សូមតាមដានអត្ថបទខាងក្រោម៖ បញ្ហាប្រឈម វ័យកាន់តែជ្រេ រាងកាយកាន់តែវិវឌ្ឍទៅមុខ មិនច្រើនក៏តិចដែរ ទាំងបុរសទាំងស្ត្រី ដោយឡែកការមានកូនដំបូងនៅអាយុច្រើនអាចមានការប្រឈមដូចជា៖ ចំពោះស្ត្រីខ្លួនឯងផ្ទាល់៖ • ថយលទ្ធភាពបង្កកំណើត៖ ស្ត្រីកាលណាមានអាយុច្រើន នោះលទ្ធភាពនៃការមានគភ៌ត្រូវបានថយចុះទៅតាមអាយុ មានន័យថាគាត់ពិបាកក្នុងការមានផ្ទៃពោះ។ • មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម៖ ជំងឺទាំង ២ប្រភេទនេះត្រូវបានរកឃើញថាកើតមានញឹកញាប់ចំពោះស្ត្រីមានគភ៌ដំបូងនៅអាយុច្រើន គាត់អាចនឹងប្រឈមជាមួយនឹងជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមដែលដំបូងមានភាពស្ងៀមស្ងាត់ពេលស្ត្រីមិនមានគភ៌ ផ្ទុយមកវិញវាត្រូវបានរកឃើញនៅពេលស្ត្រីចាប់មានផ្ទៃពោះ។ ម៉្យាងជាធម្មតាអាយុកាន់តែច្រើន ជំងឺប្រចាំកាយកាន់តែមានគឺថាគាត់អាចនឹងមានជំងឺលើសឈាម ឬទឹកនោមផ្អែម មុនពេលគាត់មានផ្ទៃពោះ ដែលទាំងនេះរឹតតែបង្កហានិភ័យខ្ពស់ពេលគាត់មានគភ៌។ • ជំងឺលើសរីរាង្គបន្តពូជ៖ ស្ត្រីមានគភ៌នៅអាយុច្រើន អាចប្រឈមជាមួយនឹងជំងឺដែលកើតនៅលើសរីរាង្គបន្តពូជដូចជាដុំស្បូន និងដុំដៃស្បូនជាដើម។ ចំពោះទារកក្នុងផ្ទៃ៖ មិនខុសគ្នានោះទេ ការថយចុះលទ្ធភាពក្នុងការមានគភ៌ នោះមានន័យថាក្រពេញដៃស្បូនធ្វើការមិនបានល្អ ជាហេតុធ្វើឲ្យការផលិតមេជីវិតមកក៏មិនបានល្អដែរ។ នៅពេលការបង្កកំណើតមិនល្អ ធ្វើឲ្យកូនកើតមកក៏មិនល្អ ដែលទាំងនេះអាចឈានដល់ការរលូតកូន។ លទ្ធភាពក្នុងការរលូតកូនកើនឡើងទៅតាមអាយុ ដូចនេះការរងពីការគំរាមនៃទារកក្នុងផ្ទៃមិនវិវឌ្ឍមានច្រើន។ ចំពោះករណីខ្លះ កូនមិនរលូត តែគាត់អាចនឹងប្រឈមជាមួយកត្តាមិនធម្មតាទៅលើក្រូម៉ូសូម (trisomy កើនឡើងតាមវ័យដែលជាទូទៅភាពមិនធម្មតាទៅលើក្រូម៉ូសូមអាចមាន ១/១១១ចំពោះស្ត្រីមានផ្ទៃពោះចាប់ពី ៣៥ឆ្នាំឡើងទៅ តែវាអាចមានត្រឹមតែ ១/១៥០០បើស្ត្រីមានគភ៌នៅអាយុទាបជាង ៣៥ឆ្នាំ។ បញ្ហាពេលសម្រាល៖ អត្រានៃការវះកាត់កើនឡើងរហូតដល់៤៦% ប្រសិនបើគាត់មានគភ៌នៅអាយុច្រើន ផ្ទុយមកវិញការសម្រាលតាមបែបធម្មជាតិមានត្រឹមតែ ៥៣% ទៅ៥៤%ប៉ុណ្ណោះ។ ចំពោះការសម្រាលតាមបែបធម្មជាតិនេះផងដែរ ស្ត្រីអាចនឹងប្រឈមខ្ពស់ជាមួយនឹងការធ្លាក់ឈាមច្រើន រួមនឹងរយៈពេលនៃការឈឺពោះសម្រាលយូរជាងធម្មតា។  ក្រោយការសម្រាល៖ បន្ទាប់ពីសម្រាលបានជោគជ័យ គាត់អាចនឹងប្រឈមជាមួយការព្យាបាលជំងឺគាត់ស្របពេលមានផ្ទៃពោះ។ ការតាមដាន ការពិនិត្យ និងតាមដានផ្ទៃពោះមិនមានអ្វីដែលខុសប្លែកពីស្ត្រីទូទៅទេ គឺត្រូវអេកូពោះ ៣ដងដូចគ្នា និងតាមដានផ្ទៃពោះរៀងរាល់ 1ខែម្តង។ នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន មានបន្ថែមនូវការធ្វើតេស្តរកក្រូម៉ូសូមមិនធម្មតា (Chromosomal Anomaly ) តាមរយៈការវិភាគតាមបែប systematic screening និងធ្វើការតាមដានពីជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (gestational diabetes) ដោយប្រើ systematic test។ ការត្រៀមខ្លួន វាពិតជាសំខាន់ខ្លាំងណាស់ដោយសារគាត់មានអាយុច្រើន ជាចាំបាច់គាត់ប្រហែលជាមានជំងឺប្រចាំកាយអ្វីមួយរួចទៅហើយ ដូចនេះមុនពេលមានផ្ទៃពោះគាត់ត្រូវទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យមើលថារាងកាយរបស់គាត់អាចទទួលយកការមានគភ៌បានដែរឬទេ។ ចំពោះកំឡុងពេលមានផ្ទៃពោះវិញ គាត់ចាំបាច់ត្រូវធ្វើការតាមដាន តាមការណែនាំរបស់គ្រូពេទ្យ ដូចគ្នាផងដែរចំពោះក្នុងពេលសម្រាលនិងក្រោយពេលសម្រាល។ គុណសម្បត្តិ ទោះជាការមានផ្ទៃពោះនៅអាយុច្រើនអាចនឹងបង្កហានិភ័យយ៉ាងណាក៏ដោយ វាក៏ផ្តល់នូវគុណសម្បត្តិផងដែរ។ ដោយហេតុថាគាត់មានភាពគ្រប់គ្រាន់ ទាំងចំណេះដឹង ទាំងការងារ និងសមត្ថភាពរាងកាយពេញលេញ ហេតុនេះធ្វើឲ្យការមានផ្ទៃពោះរបស់គាត់ក្លាយជារឿងសំខាន់មួយ និងមានតម្លៃ។ មិនតែប៉ុណ្ណោះ ម្តាយដែលមានអាយុច្រើន អាចចាស់ទុំបន្តិច ប្រាកដប្រជា ព្រមទាំងឆ្លងកាត់ការពិចារណាបានត្រឹមត្រូវ ហើយត្រៀមខ្លួនជានិច្ចចំពោះបញ្ហាប្រឈមដែលនឹងកើតមានក្នុងពេលខាងមុខ។ លោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top