Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វិបត្តិក្នុងការគេងអាចនិយាយបានថា អ្នកជំងឺមានបញ្ហាផ្លូវចិត្ត និងផ្លូវកាយ ដែលជាហេតុនាំឲ្យអ្នក ពិបាកក្នុងការគេងនៅពេលយប់ ហើយងងុយគេង នៅពេលថ្ងៃ។ មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់ជួបប្រទះបញ្ហានេះនៅក្នុងឆាកជីវិតរបស់ពួកគេ។   អ្នកប្រហែលជាមានបញ្ហានៃការគេង ប្រសិនបើអ្នក ៖ · មិនងាយគេងលក់ញឹកញាប់ · អស់កម្លាំងនៅពេលថ្ងៃ សូម្បីតែអ្នកគេងបានច្រើនជាង៧ម៉ោងក្នុងមួយយប់ក៏ដោយ · សកម្មភាពប្រចាំថ្ងៃចុះខ្សោយជាលំដាប់។   វាជារឿងសំខាន់ណាស់​ ដែលត្រូវស្វែងរកមូលហេតុធ្វើឲ្យអ្នកមានវិបត្តិនៃការគេងនេះ ហើយស្វែងរកដំណោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សញ្ញាព្រមានដែលអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យរួមមាន៖ · ងងុយគេងពេលបើកបរឡាន ឬម៉ូតូ · គ្មានសកម្មភាព ឬនៅធ្មឹងស្ងៀម ពេលមើលទូរទស្សន៍ ឬធ្វើការ · ពិបាកផ្ចង់អារម្មណ៍ នៅកន្លែងការងារ នៅសាលា ឬនៅផ្ទះ · មានអ្នកប្រាប់អ្នកថា អ្នកដូចជាអស់កម្លាំងខ្លាំង · ឆ្លើយតបយឺត · ពិបាកគ្រប់គ្រងអារម្មណ៍ · ចង់តែសម្រាក និងគេងគ្រប់ពេល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ភាគច្រើន ពលរដ្ឋមិនមានទម្លាប់ទៅជួបគ្រូពេទ្យពេលមានជំងឺគ្រុនផ្តាសាយនោះទេ ពីព្រោះពួកគាត់គិតថា វាជារឿងធម្មតា ហើយជារឿយៗ វានឹងបាត់ទៅវិញ ដោយខ្លួនឯង ក្នុងរយៈពេលពីរបីថ្ងៃ។ ក្នុងករណីមួយចំនួន ពួកគាត់អាចប្រើប្រាស់ថ្នាំដែលមាននៅក្នុងផ្ទះ ឬទៅឱសថស្ថាន រកទិញថ្នាំពីរបីលេបប៉ុណ្ណោះ។   យ៉ាងណាមិញ ក៏មានពលរដ្ឋមួយចំនួនទៀតប្រញាប់ទៅមន្ទីរពេទ្យ ឬជួបវេជ្ជបណ្ឌិតរបស់គេផងដែរ ពេលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ដោយសារជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែជាទូទៅ ដំបូន្មាននានាមិនសូវជាមានប្រសិទ្ធភាពប៉ុន្មានទេ សម្រាប់ជំងឺមួយនេះ ហេតុអ្វីទៅ?   មនុស្សគ្រប់គ្នាគិតថាផ្តាសាយ គឺជារឿងធម្មតា ស្រាល ហើយនឹងជាវិញដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ វាមិនអញ្ចឹងទាំងអស់នោះទេ!   ជំងឺផ្តាសាយ អាចធ្វើឲ្យអ្នកមិនស្រួលក្នុងរាងកាយ ខ្សោយកម្លាំង ចុកចាប់ពេញខ្លួន គ្រុនក្តៅ ហើយគ្មានអារម្មណ៍ធ្វើអ្វីនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកសម្រាក ញ៉ាំអាហារ និងទឹកឲ្យបានច្រើន ជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯង។ ដូច្នេះហើយ អ្នកមិនចាំបាច់ទៅជួបវេជ្ជបណ្ឌិតឡើយ។   ទោះបីជាយ៉ាងណា​ វីរុសជំងឺគ្រុនផ្តាសាយមួយចំនួនអាចទៅបំផ្លាញប្រព័ន្ធការពាររាងកាយរបស់យើង ហើយវិវត្តទៅជាជំងឺរលាកសួត​ ដែលជាហេតុធ្វើឲ្យអ្នកជំងឺ មានសភាពធ្ងន់ធ្ងរ រហូតពេលខ្លះ អាចធ្វើឲ្យអ្នកជំងឺស្លាប់ទៀតផង។ ជាការពិត រៀងរាល់ឆ្នាំ ពលរដ្ឋអាមេរិចពី ២០,០០០ ទៅ៤០,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺគ្រុនផ្តាសាយនេះ។   គួរបញ្ចាក់ផងដែរថា ពេលលោកអ្នកមានជំងឺគ្រុនផ្តាសាយ សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណីដែលអ្នក ៖ · មានអារម្មណ៍ថា ពិបាកដកដង្ហើម · ចាប់ផ្តើមក្អកមានស្លេស្មពណ៌លឿង បៃតង ឬត្នោតចាស់ · ឈឺក្នុងទ្រូងខ្លាំង នៅពេលដកដង្ហើមចូលជ្រៅៗ · ឈឺក្នុងត្រចៀកខ្លាំងទៅៗ · គ្រុនក្តៅលើសពី ៣៨ អង្សារសេ · ឈឺក្បាលមិនបាត់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀតនៃការមានផ្ទៃពោះ ដោយគេសង្កេតឃើញថា នៅក្នុងប្រទេសអភិវឌ្ឍ វាបានកើតឡើងក្នុងអត្រា ៦% ចំណែកក្នុងប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០១២ បញ្ហានេះបានកើតឡើងក្នុងអត្រា ១០.៥%។   អ្វីទៅជាការសម្រាលកូនមិនគ្រប់ខែ? ផ្អែកតាមវេជ្ជសាស្រ្ត គេបានបែងចែកបញ្ហានេះជាពីរករណី៖ • ការសម្រាលកូនមិនគ្រប់ខែ៖ ជាការសម្រាលកូនភ្លាមៗ មិនអាចឃាត់បាន កើតឡើងមុន ៣៧សប្តាហ៍នៃអាយុគភ៌ (ចន្លោះពី ២៦សប្តាហ៍ ទៅ តិចជាង ៣៧សប្តាហ៍) ដើម្បីឲ្យការកំណត់អាយុកាន់តែប្រាកដ ត្រូវទាមទារឲ្យស្រ្តីចងចាំឲ្យបានច្បាស់លាស់ ​ពី ថ្ងៃ ខែនៃវដ្តរដូវ។ • គំរាមសម្រាលកូនមិនគ្រប់ខែ៖ ជាបញ្ហាដែលស្រ្តីមានផ្ទៃពោះ អាចមានរោគសញ្ញាព្រមានដោយសារស្បូនកន្រ្តាក់ខ្លាំងបណ្តាលឲ្យឈឺពោះខ្លាំង ញឹកញាប់ និងជាប់រហូត មានបម្រែបម្រួលនៃមាត់ស្បូន ដែលអាចបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែ ប្រសិនបើគ្មានអន្តរាគមន៍ ឬអន្តរាគមន៍មិនទាន់ពេល​ ពីសំណាក់គ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញ អាចធ្វើការគ្រប់គ្រងបញ្ហានេះបាន ដើម្បីឲ្យកូនអាចរស់រានមានជីវិតបន្ត និងអាចកើតរស់ ឬអាចបន្តរស់ ដល់គ្រប់ខែបាន (៣៧ សប្តាហ៍) ។   មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែ​ (Cause of spontaneous prematurity) មានកត្តាផ្សេងៗជាច្រើន ដែលបណ្តាលឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ មូលហេតុមកពីម្តាយ •​មានកត្តាអំណោយផលជាច្រើនដូចជា៖ -    មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ -    ធ្លាប់ធ្វើការរំលូតកូន ឬរលូតកូនដោយឯកឯង -    អាយុម្តាយតិចជាង ១៨ឆ្នាំ ឬលើសពី ៣៥ឆ្នាំ -    ស្ត្រីដែលធ្វើការធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយជាប្រចាំ -    មានផ្ទៃពោះជាប់ៗគ្នា -    មានកម្រិតជីវភាពរស់នៅទាប -    ស្រ្តីដែលប្រើប្រាស់ថ្នាំជក់ ឬជាតិពុល។ •ក្រៅពីកត្តាអំណោយផលខាងលើ ក៏នៅមានមូលហេតុទូទៅមួយចំនួនទៀតដូចជា៖ -    មានការក្លាយរោគនៅផ្លូវនោម ទ្វារមាស មាត់ស្បូន ក្នុងស្រោមទឹកភ្លោះ និងទឹកភ្លោះ ក៏ដូចជាមានការក្លាយរោគផ្សេងៗជាច្រើនទៀត ឬមានការឡើងកម្តៅដោយឯកឯង -    ម្តាយមានភាពស្លេកស្លាំង -    ស្រ្តីដែលមានជំងឺទឹកនោមផ្អែមកំឡុងពេលពពោះ -    មានការប៉ះទង្គិចទៅលើពោះ។ •លើសពីនេះអាចមានមូលហេតុនៅនឹងកន្លែងរួមមាន៖ -    ស្បូនមានរូបរាងមិនធម្មតា -    កស្បូនផ្នែកខាងក្នុងចំហ -    មានដុំសាច់នៅក្នុងស្បូន។ មូលហេតុមកពីកូន • មានកូនភ្លោះ ២ឬ ៣ក្នុងពេលតែមួយ • មានទឹកភ្លោះច្រើន • បែកទឹកភ្លោះមុនពេលឈឺពោះ • រលាកស្រោមទឹកភ្លោះ និងទឹកភ្លោះ • មានភាពមិនធម្មតានៃសុក៖ សុកពាំងមាត់ស្បូន ឬសុករបើកចេញពីស្បូនមុនពេលកំណត់។ គ្មានមូលហេតុពិតប្រាកដ៖ គេឃើញមានកើតឡើងក្នុងអត្រា ៤០%។   រោគសញ្ញានៃការគំរាមសម្រាលកូនមិនគ្រប់ខែ ជាទូទៅវាកើតលើស្រ្តីដែលមានផ្ទៃពោះតិចជាង៣៧សប្តាហ៍ ដោយរោគសញ្ញាអាចស្តែងចេញជាការកន្ត្រាក់នៃស្បូនទៀងទាត់ បណ្តាលឲ្យមានការឈឺចាប់ និងមានបម្រែបម្រួលនៅមាត់ស្បូន ដែលអាចដឹងបានដោយការលូកទ្វារមាស។ ត្រូវរកមើលថាតើមាន ការធ្លាក់ឈាម បែកទឹកភ្លោះ ឬមានក្លាយរោគផ្សេងៗឬទេ។   ការធ្វើរោគវិនិច្ឆ័យ ការសម្រាលកូនមិនគ្រប់ខែ គឺត្រូវធ្វើរោគវិនិច្ឆ័យដោយការវិភាគបន្ថែមដូចជា៖ • ការប្រើម៉ាស៊ីនសម្រាប់វាស់ការកន្រ្តាក់នៃស្បូន​(CTG) ដែលវិធីសាស្រ្តនេះគឺធ្វើឡើងក្នុងគោលបំណង វិភាគទៅលើប្រភេទនៃការកន្ត្រាក់របស់ស្បូន។ • ធ្វើការឆ្លុះអេកូតាមទ្វារមាស ដើម្បីវាស់ប្រវែងនៃកស្បូន • ម្យ៉ាងវិញទៀត គេអាចធ្វើការវិភាគទឹករំអិលក្នុងទ្វារមាសដើម្បីរកមើលថា តើមានវត្តមាន នៃហ្វីប្រូនិចទីន (fibronectin) ឬទេ (ក្នុងករណីកូនមានអាយុ តិចជាង ៣៤សប្តាហ៍)។     វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលត្រូវបានគេអនុវត្តជាចាំបាច់ទៅលើការគំរាមសម្រាលកូនមិនគ្រប់ខែ ដែលកូនមានអាយុតិចជាង ៣៤សប្តាហ៍ (ចន្លោះ ២៦ ទៅ ៣៤សប្តាហ៍) ពីព្រោះវាមានហានិភ័យច្រើនជាងកូនដែលកើតមានអាយុលើសពី ៣៤សប្តាហ៍ ដែលការព្យាបាលរួមបញ្ចូលដូចជា៖ • ឲ្យស្រ្តីសម្រាកពេទ្យ ដោយមានការថែទាំពីសំណាក់គ្រូពេទ្យជំនាញ ក្នុងការជួយសង្រ្គោះទារកមុន និងក្រោយពេលសម្រាល ចំណែកការសម្រាកនោះទៀតសោត ស្រ្តីត្រូវសម្រាកដោយផ្អៀងទៅខាងឆ្វេង • ព្យាបាលមូលហេតុ ដែលបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ ដូចជា ការក្លាយរោគផ្សេងៗនៅលើម្តាយ • ព្យាបាលការកន្ត្រាក់នៃស្បូន ដោយប្រើប្រាស់ថ្នាំដើម្បីបំបាត់ការកន្ត្រាក់ស្បូន ដែលមានប្រសិទ្ធភាពរយៈពេល ៤៨ម៉ោងយ៉ាងតិច ដើម្បីឲ្យកូនអាចមានលទ្ធភាព រស់បានដោយខ្លួនឯងបន្ទាប់ពីសម្រាល • ប្រើប្រាស់ថ្នាំប្រភេទ Corticoid មុនពេលសម្រាល ចំពោះគ្រប់ករណីដែលកូនកើតមិនគ្រប់ខែតិចជាង ៣៤សប្តាហ៍ • តាមដានម្តាយ និងកូន៖ ចំពោះម្តាយ -    ការកន្ត្រាក់នៃស្បូនដោយប្រើម៉ាស៊ីន (CTG) -    វាស់ប្រវែងកស្បូន ដោយប្រើអេកូតាមទ្វារមាស -    ស្រាវជ្រាវរកកត្តាបង្កឲ្យមានការក្លាយរោគ -    ផលវិបាកនៃថ្នាំបញ្ឈប់ការកន្រ្តាក់ស្បូន។ ចំពោះកូន -    ចលនារបស់ទារក -    ចង្វាក់បេះដូងកូនដោយប្រើម៉ាស៊ីន​(CTG)     ផលវិបាកនៃការសម្រាលកូនមិនគ្រប់ខែ • កំពុងសម្រាល៖ -    ​ ក្នុងករណី ដែលកូនមានអាយុលើសពី ៣៤សប្តាហ៍ ឬលើសពី ២គីឡូក្រាម គឺពុំមានបញ្ហាចោទធ្ងន់ធ្ងរនោះទេ ដោយទារកអាចរស់ដោយខ្លួនឯងបាន គ្រាន់តែទាមទារការថែទាំឲ្យបានដិតដល់ និងរក្សាកម្តៅខ្លួនប្រាណទារកឲ្យបានល្អ។ -    ក្នុងករណីដែលកូនមានអាយុក្រោម ៣៤សប្តាហ៍ ឬតិចជាង ២គីឡូក្រាម ជាទូទៅកំឡុងពេលសម្រាល អាចប៉ះទង្គិចដល់ខួរក្បាលរបស់ទារក (ដោយសារឆ្អឹងលលាដ៍ក្បាលទារកនៅទន់)។ •​ ក្រោយពេលសម្រាល៖ -    ការសម្រាលកូនមិនគ្រប់ខែ វាអាចបណ្តាលឲ្យសរីរាង្គរបស់ទារក (សួត ប្រព័ន្ធរំលាយអាហារ ថ្លើម និងប្រព័ន្ធភាពស៊ាំ) លូតលាស់មិនបានពេញលេញល្អ -    កូនកើតមិនគ្រប់ខែដែលមានទម្ងន់តិច អាចប្រឈមទៅនឹងអត្រាកើនឡើងនៃការឈឺ និងស្លាប់ជុំវិញកំណើត និងអាចមានផលវិបាកលើ ប្រព័ន្ធប្រសាទ-ផ្លូវចិត្ត (Neuro-psychic sequelae) -    ស្រ្តីអាចប្រឈមទៅនឹងការមានផ្ទៃពោះមិនគ្រប់ខែនៅពេលក្រោយទៀត ប្រសិនបើពុំបានរកមូលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវ។   វិធីការពារការសម្រាលកូនមិនគ្រប់ខែ ការការពារ ត្រូវបានបែងចែកជា បីដំណាក់កាល៖ ដំណាក់កាលទី ១៖ ជាដំណាក់កាលបឋមដែលត្រូវរិះរកគ្រប់មធ្យោបាយក្នុងការការពារមុនពេលមានផ្ទៃពោះ និងពេលកំពុងពពោះ ដោយរកកត្តាអំណោយផល ដល់ការសម្រាលកូនមិនគ្រប់ខែ ក្នុងនោះរួមមាន៖ -    ការសម្រួលលក្ខខណ្ឌការងារ -    ចៀសវាងការធ្វើការងារធ្ងន់ ឬធ្វើដំណើរផ្លូវឆ្ងាយ -    គោរពពេលវេលាសម្រាកមុនសម្រាល -    ហាមធ្វើលំហាត់ប្រាណខ្លាំងក្លា -    ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំជក់។ ដំណាក់កាលទី ២៖ ជាដំណាក់កាលត្រូវព្យាបាលកត្តាអំណោយផល ដែលធ្វើឲ្យមានការសម្រាលកូនមិនគ្រប់ខែដូចជា៖ -    ព្យាបាលឲ្យទាន់ពេលរាល់គ្រប់ការបង្ករោគនៅផ្លួវទឹកនោម និងទ្វារមាស -    ធ្វើការចងកស្បូននៅមុន ១៥សប្តាហ៍នៃគភ៌ ក្នុងករណីស្រ្តីមានចំហកស្បូនខាងក្នុង -    ព្យាបាលមូលហេតុផ្សេងទៀតដែលអាចបង្កឲ្យមានការសម្រាលកូនមិនគ្រប់ខែ។ ដំណាក់កាលទី ៣៖ គឺជាការព្យាបាល ដែលអ្នកជំនាញត្រូវប្រើឱសថសម្រាប់បញ្ឈប់ការកន្ត្រាក់នៃស្បូន។ ដូច្នេះ គ្រប់ស្រ្តីទាំងអស់ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងចង់បានកូន។ ជាពិសេសស្រ្តីដែលធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ ត្រូវតែស្វែងរកសេវាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាចាំបាច់បំផុត ដើម្បីឲ្យគ្រូពេទ្យមានលទ្ធភាពស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានបញ្ហាពីពេលមុន និងចៀសវាងកុំឲ្យកើតមានឡើងវិញទៀត នៅពេលមានផ្ទៃពោះលើកក្រោយ រួចបន្តតាមដានកំឡុងពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាលបានគ្រប់ខែ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអាគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យ ព្រះកុសុមៈ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share

ធ្លាប់តែឃើញគេម៉ាស្សាប្រេង និងឲ្យម៉ាស្សាដោយត្រាំជើងក្នុងទឹកដែលមានត្រីម៉ាស្សាមែនទេ៎?  រូបភាព គឺគ្រាន់តែស្រមៃ ក៏មានអារម្មណ៍ថាrelaxingដែរ តែបើនិយាយអំពី«ម៉ាស្សាជាមួយកាំបិត»វិញ តើហ៊ានសាកទេ?  លក្ខណៈថា គ្រាន់តែលឺហ្នឹង ក៏រាងស្រាវបាត់ទៅហើយ…  វាជាវិធីសាស្រ្តព្យាបាលរបស់ចិនបុរាណកាលពី២៥០០ឆ្នាំមុន ហើយក៏ត្រូវកំពុងត្រូវបានអនុវត្តនៅតៃវ៉ាន់ផងដែរ ហើយក៏ត្រូវបានអតិថជនជាច្រើនចូលចិត្តពេញចិត្តផងដែរ… ចុះអ្នកវិញ? បើសិនជាមាននៅប្រទេសយើង តើនឹងសាកល្បងដែរឬអត់ Video Credit : Pretty 52 © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្មេចបើកៗ ក៏ដល់សប្តាហ៍ទី៣ នៃខែទី៦ នៃឆ្នាំ២០១៧បាត់ទៅហើយ…ជាមួយនឹងាការគាំទ្រអាន និងចូលទស្សនារបស់អ្នកគ្រប់គ្នារួមមានទាំងអ្នកជំងឺ អ្នកស្រលាញ់សុខភាព និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះ គេហទំព័រយើងក៏ទទួលបានកំណើននៃអ្នកចូលទស្សនាគួរឲ្យកត់សម្គាល់។ សម្រាប់សប្តាហ៍ទី៣នេះ យើងក៏បានរកឃើញអត្ថបទ៣ ដែលមានចំនួនអ្នកចូលអាន និងចែករំលែកច្រើនជាងគេ ក្នុងនោះរួមមាន៖ ១ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង  ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? សូមកុំរំលងអត្ថបទនេះ ជាមួយនឹងការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត… ២ អ្វីគួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទC យោងតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ «ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ  រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង»។ ចំណុចគួរយល់ដឹងជាច្រើនទៀតក៏ត្រូវបានលើកយកមកបកស្រាយនៅក្នុងអត្ថបទនេះផងដែរ…. ៣ ផ្នែកជំងឺបេះដូង និងសរសៃឈាមសមាជិកថ្មីរបស់មន្ទីរពេទ្យព្រះកុសុមៈក្នុងឆ្នាំ២០១៧  បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ(មានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ) ក្រោមការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យព្រះកុសុមៈទើបតែបានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះក៏ដោយ តែផ្នែកនេះបម្រើសេវា២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កុមារ អាចនឹងរឹងទទឹងដោយមិនអាចដឹងនូវអ្វីដែលល្អ ឬមិនល្អយ៉ាងណាមិញពួកគេប្រៀបបានជាក្រដាសសស្អាតដែលងាយស្រួលនឹងធ្វើការហ្វឹកហាត់ឲ្យ ប្រកាន់យកនូវទម្លាប់ណាមួយដែលត្រឹមត្រូវ។ការញ៉ាំអាហារដែលត្រឹមត្រូវ មិនពឹងផ្អែកតែលើប្រភេទអាហារតែម្យ៉ាងនោះទេ របៀបនៃការញ៉ាំ ក៏ចូលរួម ចំណែកនាំឲ្យការញ៉ាំកាន់តែមានប្រសិទ្ធភាព ផ្តល់នូវសុខភាពដ៏រឹងមាំ និងការលូតលាស់បានល្អ ជាពិសេសជួយឲ្យក្មេងតូចៗអាចបណ្តុះគំនិតចេះឲ្យតម្លៃ សុខភាពនៅថ្ងៃខាងមុខទៀតផង។ ចង់ដឹងថា ទម្លាប់នោះគួរមានអ្វីខ្លះ អ្នកអាចស្វែងយល់តាមរយៈអត្ថបទខាងក្រោម៖   របបអាហារដែលគួរមាន មានការជ្រើសរើសជាច្រើនដើម្បីទទួលបានទម្លាប់ការញ៉ាំដែលត្រឹមត្រូវ ក្នុងនោះមានពីរទិដ្ឋភាពដែលអ្នកអាចធ្វើការណែនាំដល់កូនតូចៗរបស់អ្នក មួយផ្នែកគឺការកំណត់ចំនួននៃការញ៉ាំនីមួយៗ និងម្យ៉ាងទៀតគឺការកាត់បន្ថយផ្តល់ឲ្យកុមារនូវជាតិខ្លាញ់ និងស្ករ។ ប្រភេទអាហារដែលមានអត្ថប្រយោជន៍ និងគួរតែត្រូវបានអនុវត្តក្នុងរបបអាហារជាចម្បង សម្រាប់កុមារនោះមានដូចជា៖ • ផលិតផលដែលគ្មានសារជាតិធ្វើឲ្យធាត់ • ពពួកសាច់ ដែលដកចេញនូវផ្នែកស្បែក • នំបុ័ង និងគ្រាប់ធញ្ញជាតិ • អាហារសម្រន់ដូចជា បន្លែ និងផ្លែឈើជាដើម។   វិធីសាស្រ្តហ្វឹកហាត់ទម្លាប់ញ៉ាំរបស់ក្មេងតូចៗ អាណាព្យាបាលមួយចំនួនហាក់ដូចជាដាក់កម្រិតក្នុងការញ៉ាំ ក្នុងករណីដែលកូនៗរបស់ពួកគេមានបញ្ហាលើសទម្ងន់ តែអ្នកប្រហែលជាមិនបានដឹងទេថា នេះជាការអនុវត្តខុសមួយ ដែលអាចបណ្តាលឲ្យកូនតូចៗមានបញ្ហាកង្វះជីវជាតិទៅវិញ។ យកល្អគួរចាប់យកទម្លាប់ខាងក្រោម ហើយអនុវត្តវាទៅលើកូន របស់អ្នកដែលនឹងអាចបង្រៀនពួកគេឲ្យមានការហ្វឹកហាត់ទម្លាប់ក្នុងការទទួលទានដែលមានសុខភាព៖ 1. ផ្តល់ជម្រើសអាហារ៖ គួរមានការស្តុកទុកនូវប្រភេទអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព នៅក្នុងផ្ទះឲ្យបានច្រើន នោះកូនរបស់អ្នកនឹង អាចរៀនជ្រើសរើស ស្គាល់ និងញ៉ាំតែអាហារណាដែលមានជីវជាតិត្រឹមត្រូវ។ 2. បង្រៀនកូនអ្នកឲ្យញ៉ាំយឺតៗ៖ ការញ៉ាំយឺតៗ មិនត្រឹមតែឲ្យមានការទំពារអាហារបានម៉ត់ល្អ កូនរបស់អ្នកនឹងអាចមានលទ្ធភាពបែងចែកឲ្យច្បាស់ ពីការឃ្លាន និងឆ្អែត។ ពួកគេអាចនឹងសុំនូវចំណែកអាហារបន្ថែមទៀត តែអ្នកគួរទុកពេលវេលាយ៉ាងហោចណាស់ ១៥នាទី ពីព្រោះការទុកគម្លាតពេល ឲ្យគិតនោះ ខួរក្បាលនឹងអាចបញ្ជូនសញ្ញាពីភាពឆ្អែតទៅកាន់ពួកគេ។ 3. ញ៉ាំអាហារជុំគ្នា៖ ជាគ្រួសារ គួរណាស់ត្រូវមានពេលវេលាឲ្យបានញឹកញាប់ដើម្បីញ៉ាំអាហារជុំគ្នា ហើយខណៈពេលនៅជាមួយគ្នា គួរចេះបង្កើតបរិយាកាស សប្បាយរីករាយ ចៀសវាងមានការស្តីបន្ទោស ឬមានអារម្មណ៍ឆេវឆាវ ជាហេតុធ្វើឲ្យការទទួលទានអាហារគ្មានផាសុកភាព ឬកូនរបស់អ្នកអាចនឹង ព្យាយាមញ៉ាំអាហារក្នុងល្បឿនលឿនដើម្បីឆាប់បានគេចពីស្ថានការណ៍ដ៏តឹងតែងនោះ។   4. កំណត់ពេលសម្រាប់អាហារសម្រន់៖ អាហារសម្រន់ដែលត្រូវបានកំណត់ពេលសម្រាប់ញ៉ាំអាចជាផ្នែកផ្តល់ឲ្យកុមារនូវជីវជាតិកាន់តែគ្រប់គ្រាន់ គួរចៀសវាងអនុញ្ញាតឲ្យកុមារញ៉ាំតាមចំណង់ព្រោះវាអាចឲ្យលើសទម្ងន់។ 5. ហាមមើលទូរទស្សន៍ពេលញ៉ាំអាហារ៖ កម្មវិធីទូរទស្សន៍នានា អាចទាញចំណាប់អារម្មណ៍របស់កុមារ ឲ្យចាកចេញឆ្ងាយពីការបរិភោគអាហារដែល អាចឲ្យពួកគេមិនញ៉ាំ ឬញ៉ាំលើស។ អ្នកគួររៀបចំជាបន្ទប់បាយ ឬតុសម្រាប់តែការញ៉ាំបាយដាច់ដោយឡែក និងត្រូវបណ្តុះទម្លាប់របស់ពួកគេជាប្រចាំថ្ងៃ។ 6. ឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន៖ ផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ដល់កុមារ ព្រោះភេសជ្ជៈដែលមានជាតិផ្អែម ឬពពួកសូដា អាចបង្កើនឱកាសប្រឈម ទៅនឹងជំងឺធាត់។ 7. កុំយកអាហារជាធ្នាក់៖ ការពិន័យកុមារដោយបង្អត់អាហារ ធ្វើឲ្យពួកគេអាចនឹងមានអារម្មណ៍ភ័យព្រួយ ដោយគិតថាខ្លួននឹងមិនមានអាហារសម្រាប់ញ៉ាំ ដែលជាលទ្ធផល ពួកគេអាចនឹងញ៉ាំកាន់តែច្រើន និងគ្រប់ពេលប្រសិនបើមានឱកាស។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកយកចំណីដូចជា  ស្ករគ្រាប់ សម្រាប់ជាធ្នាក់បង្ខំឲ្យពួកគេញ៉ាំអាហារសុខភាពដូចជាពពួកបន្លែនោះ វាមិនមែនជាវិធីសាស្រ្តល្អនោះទេ ផ្ទុយទៅវិញនេះ ជាការហ្វឹកហាត់ឲ្យកុមារលែងឲ្យ តម្លៃទៅលើពពួកអាហារសុខភាពនោះទៅវិញ។ 8. អាហារខាងក្រៅត្រូវមានតុល្យភាព៖ កុមារប្រហែលជាមានឱកាសញ៉ាំអាហារប្លែកៗនៅខាងក្រៅ ដូចជានៅតាមសាលារៀនរបស់ពួកគេជាដើម។ អ្នកអាចកាត់បន្ថយឱកាសនោះ ដោយរៀបចំជាអាហារប្រអប់សម្រាប់រាល់ពេលដែលគេនៅសាលា។  ទម្លាប់មួយដែលល្អ មិនអាចសម្រេចបានភ្លាមៗនោះទេ ដោយឡែកកុមារអាចងាយស្រួលនឹងស្វែងយល់ បើអ្នកអាចធ្វើការណែនាំទៅកាន់ពួកគេ កាន់តែឆាប់ កាន់តែប្រសើរ។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV)  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) ។ ការបង្ករោគរួមគ្នានេះ បានកើតពាសពេញពិភពលោក ឧទាហណ៍ ប្រទេសនីស្ស៊ែរីយ៉ា ការបង្ករោគរវាងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន២៧,៨ ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន១៣ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV) មាន ៧ភាគរយ។ ចំណែកប្រទេសបារាំង ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV) មាន៣៧ភាគរយ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម សេ (HIV-HCV) មាន ២៤ ភាគរយ និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ សេ (HIV-HB+HCV) មិនទាន់មានទិន្នន័យច្បាស់លាស់ទេ។   តើអ្វីទៅជាការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម (HIV and -Hepatitis co-infection)? ការបង្ករោគរួមគ្នានេះ គឺសំដៅទៅលើអ្នកជំងឺមានជំងឺអេដស៍ ព្រមគ្នាជាមួយជំងឺរលាកថ្លើម ឬមានជំងឺរលាកថ្លើម ហើយមានការឆ្លងជំងឺអេដស៍ទៀត។ ការបង្ករោគរួមគ្នានេះ អាចមាន៖ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ ឬសេ (HIV-B/ HIV-C) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)។ ចំណែក ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមប្រភេទអា មិនត្រូវបានអត្ថាធិប្បាយទេ។   តើវាស្តែងឡើងយ៉ាងដូចម្តេច? ការដែលបង្ហាញឲ្យដឹង ថាអ្នកជំងឺម្នាក់មានការបង្ករោគរួមគ្នា គឺយើងអាចដឹងតាមរយៈការពិនិត្យឈាម។ ពេលខ្លះអ្នកជំងឺមានរោគសញ្ញាដូចជា លឿងភ្នែក ទាចទឹក ឬក្រិនថ្លើម គាត់មកពិនិត្យឈាម ក៏រកឃើញមានជំងឺអេដស៍ថែមទៀត។ ដូចនេះ ការស្តែងឡើងរបស់ជំងឺនេះ គឺវាអាស្រ័យលើ ស្ថានភាពជំងឺមួយណាដែលធ្ងន់ជាង។   តើមនុស្សប្រភេទណា និងនៅតំបន់ណាដែលប្រឈមនឹង ជំងឺនៃការបង្ករោគរួមគ្នានេះច្រើនជាងគេ? ជំងឺនៃការបង្ករោគរួមគ្នានេះ អាចកើតលើមនុស្សគ្រប់វ័យពិសេសលើមនុស្សពេញវ័យច្រើនជាងគេ។ ជំងឺនេះកើតច្រើននៅតំបន់ព្រំដែន ដែលមានមនុស្សច្រើន ឬទីប្រជុំជន។   តើប្រទេសកម្ពុជាសព្វថ្ងៃ កំពុងប្រឈមនឹងជំងឺនេះ ប៉ុន្មានភាគរយ? បើតាមការសិក្សារបស់គ្រូពេទ្យមួយក្រុមឃើញថា៖ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-B) មាន ១១ភាគរយ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-C) មាន ៣ ទៅ ៥ភាគរយ •  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-BC) មិនទាន់មានទិន្នន័យច្បាស់លាស់។   តើអ្វីជាមូលហេតុចម្បងនៃការបង្ករោគរួមគ្នានេះ? តើមានកត្តាជំរុញអ្វីខ្លះ? ចំពោះការបង្ករោគរវាងជំងឺអេដស៍និងជំងឺរលាកថ្លើមបេឬសេ គឺអាចឆ្លងតាមរយៈឈាមពីម្តាយមកកូន និងការរួមភេទដូចគ្នា ដោយឡែកករណីខ្លះ មានការឆ្លងជំងឺរលាកថ្លើមបេពីម្តាយទៅកូន លុះពេលពេញវ័យទើបមានការឆ្លងជំងឺអេដស៍ថែមទៀត។ កត្តាជំរុញឲ្យមានការឆ្លងជំងឺនេះ អាចមក ពីការចង់សប្បាយដោយមិនមានការពារឲ្យត្រឹមត្រូវ ឬការប្រើម្ជុលសឺរ៉ាំងរួមគ្នា។   តើអ្នកជំងឺ អាចនឹងមានការប្រឈមខ្ពស់ចំពោះការបង្កពីជំងឺផ្សេងទៀតឬទេ? ជាធម្មតាអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ គឺប្រព័ន្ធការពាររាងកាយរបស់គាត់បានចុះខ្សោយរួចទៅហើយ ការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើម ពិតជាអាចបង្កើតនូវជំងឺឱកាសនិយមផ្សេងៗ ដូចជាជំងឺរបេងជាដើម។   តើការព្យាបាលវិញយ៉ាងដូចម្តេចដែរ? តើជំងឺនេះអាចព្យាបាលឲ្យជាដាច់បានទេ? ចំពោះការព្យាបាលវិញ គេបែងចែកទៅតាមប្រភេទនៃជំងឺ៖ • ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេ (HIV-HBV)៖ ការព្យាបាលរបស់ជំងឺអេដស៍ និង ជំងឺរលាកថ្លើមបេមានលក្ខណៈដូចគ្នា។ ដូចនេះ យើងអាច ប្រើថ្នាំព្យាបាល ជំងឺអេដស៍ក៏ដូចជាព្យាបាលជំងឺរលាកថ្លើមបេដែរ។ ថ្នាំមានដូចជា Tenofovir  Lamivudine ឬEmtricitabineជាដើម។ ជំងឺទាំងពីរនេះ សុទ្ធតែមិនអាចព្យាបាលឲ្យជាដាច់បានទេ។ • ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ (HIV-HCV)៖ ការព្យាបាល គឺត្រូវមើលលើស្ថានភាពជំងឺ៖  - បើជំងឺអេដស៍ មានអាការៈធ្ងន់ធ្ងរ ដែលCD4របស់គាត់តិចជាង២០០ ត្រូវព្យាបាលជំងឺអេដស៍មុន ចាំពេលជំងឺអេដស៍បានធូរស្បើយហើយ ចាំព្យាបាលជំងឺរលាកថ្លើមសេជាក្រោយ។  - បើជំងឺរលាកថ្លើមសេមានអាការៈធ្ងន់ធ្ងរជាង ត្រូវព្យាបាលព្រមគ្នានឹងជំងឺអេដស៍។ ជំងឺរលាកថ្លើមយើងអាចព្យាបាលវាជាដាច់ក្នុងរយៈពេលតែ ៣ខែបើកោសិកាថ្លើមនៅល្អ តែបើកោសិកាថ្លើមក្រិនហើយ យើងត្រូវព្យាបាលវាចំនួន ៦ខែ។ ប្រសិនបើអ្នកជំងឺមិនបានទៅជួបគ្រូពេទ្យទាន់ពេលវេលា គាត់អាចប្រឈមនឹងការស្លាប់ដោយសារជំងឺឱកាសនិយមរបស់ជំងឺអេដស៍។ រាល់អ្នកជំងឺដែល កើតជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម ៤០ភាគរយ គឺស្លាប់ដោយសារថ្លើម។   តើមានវិធីសាស្រ្តណាខ្លះ ដើម្បីការពារការបង្ករោគរួមគ្នានេះ? អ្នកដែលប្រឈមនឹងជំងឺនេះជាងគេគឺ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករកស៊ីផ្លូវភេទជាដើម ហើយការការពារ មិនខុសអ្វីពីការការពារការឆ្លងនៃ ជំងឺអេដស៍ទេ។ ការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និង ការពិនិត្យពីជំងឺនេះ គួរតែត្រូវណែនាំដល់ប្រជាជនទូទៅ។   បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ​ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មិនថាអ្នកកំពុងមានជំងឺ​ ឬគ្រាន់តែចង់ជួបប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនោះទេ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេច មុននឹងទៅនឹង ដើម្បីចំណេញពេលវេលា និងថវិការផងដែរ។   ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែត្រៀម មុននឹងទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ៖   អ្វីដែលអ្នកគួរធ្វើ៖ · ណាត់គ្រូពេទ្យទុកជាមុន · យកឯកសារសុខភាពដែលមានទាំងអស់ទៅជាមួយ · កត់ត្រារោគសញ្ញា ឬបញ្ហាដែលអ្នកកំពុងជួបប្រទះ · សរសេររបាយការណ៍ផ្ទាល់ខ្លួន ដែលទាក់ទងទៅនឹងបញ្ហារបស់អ្នក ដូចជា ស្រ្តេស ការប្រើប្រាស់ថ្នាំ និងការព្យាបាលនានា · កត់ត្រាតារាងថ្នាំ វីតាមីន ឬអាហារបំប៉ន ដែលអ្នកធ្លាប់ប្រើប្រាស់ ឬកំពុងប្រើប្រាស់ · កត់ចំណាំប្រវត្តិគ្រួសារ ជំងឺតំណពូជ ដែលគ្រួសារអ្នកធ្លាប់កើតមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺលើសសម្ពាធឈាមជាដើម · នាំបងប្អូន ឬមិត្តភក្តិទៅជាមួយ · កត់ត្រាសំណួរដែលអ្នកចង់សួរគ្រូពេទ្យរបស់អ្នក។   សំណួរដែលអ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នក ៖ · តើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរដល់កម្រិតណាដែរ? ហើយគួរធ្វើបែបណាទើបល្អ? · តើអ្នកគួរធ្វើតេស្តអ្វីដែរឬទេ? · តើគួរធ្វើបែបណា ដើម្បីបង្ការ ឬទប់ស្កាត់បញ្ហានេះ កុំឲ្យកើតម្តងទៀត? · បើមិនឈឺអ្វីទេ តើអ្នកគួរធ្វើបែបណា ទើបអាចការពារជំងឺនានា តទៅមុខទៀត? · តើអ្នកគួរតម ឬបញ្ឈប់សកម្មភាព ឬអាហារណាជាពិសេសដែរឬទេ? · តើអ្នកអាចជ្រើសរើសវិធីព្យាបាលណា ដែលល្អជាងនេះដែរឬទេ? · តើអ្នកអាចអានឯកសារ ឬព័ត៌មានបន្ថែម អំពីបញ្ហានេះ តាមវិធីណាដែរ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសិក្សាជាច្រើនបានវិភាគទៅលើទំនាក់ទំនងរវាងយោគៈ និងជំងឺបាក់ទឹកចិត្ត។ ឆ្លងតាមរយៈការសិក្សាជាច្រើនមកពីសាកលវិទ្យាល័យ  Harvard ផ្នែកជំងឺផ្លូវចិត្ត គេបានណែនាំថា ៖ យោគៈ អាចកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹង យោគៈ អាចជួយព្យាបាលរោគថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត យោគៈ ជាវិធីសាស្រ្តសម្រួលអារម្មណ៍ដូចជា ការសមាធិ ការស្មឹងស្មាត និងការហាត់ប្រាណ យោគៈ ជួយបង្កើនថាមពលដល់រាងកាយ។ គួរបញ្ជាក់ផងដែរថា យោគៈ គឺជាលំហាត់ប្រាណ ដែលទាក់ទងទៅនឹងកាយវិការផ្សេងៗគ្នា តិចនិកក្នុងការដកដង្ហើម និងការសមាធិ។ ការព្យាបាលមួយនេះមានប្រសិទ្ធភាពខ្ពស់ និងល្អបំផុត សម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្ត និងរោគសញ្ញាផ្សេងៗទៀតដែលទាក់ទង ទៅនឹងការផ្តោតអារម្មណ៍ ឬបាត់បង់ថាមពលក្នុងរាងកាយ ដូចជា ៖ អ្នកមានបញ្ហាផ្លូវចិត្ត និងអារម្មណ៍ ដូចជាស្រ្តេស ការថប់អារម្មណ៍ និងបាក់ទឹកចិត្ត ឈឺខ្នង ឈឺចង្កេះ ឬបញ្ហាសាច់ដុំ ឈឺចាប់រ៉ាំរ៉ៃ បញ្ហាសុខភាពទូទៅ។ អ្នកអាចស្វែងរកថ្នាក់រៀនយោគៈ នៅតាមសណ្ឋាគារ កន្លែងហាត់ប្រាណ មន្ទីរពេទ្យ ឬមួយក៏អ្នកអាចទាញយកវាពី YouTube មកហាត់រៀនដោយខ្លួនឯងក៏បានដែរ៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ធ្លាប់គិតថា តួនាទីដែលចាំបាច់បំផុតសម្រាប់ឱសថការីម្នាក់ គឺការផ្តល់ជូននូវឱសថដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពជូនដល់អតិថិជន ហើយក៏តែងតែរីករាយ នៅពេលដែលឃើញគាត់បានជាសះស្បើយពីបញ្ហាសុខភាពដែលបាន និងកំពុងជួបប្រទះ។  ក្រោយពីមើលវីដេអូនេះហើយពិតជា INSPIRED…​ ក្នុងនាមជាឱសថការីមួយរូប អ្វីដែលយើងត្រូវចាប់អារម្មណ៍នោះ គឺតម្រូវការពិតប្រាកដរបស់ពួកគាត់។ ក្រៅពីការផ្តល់ជូននូវថ្នាំ ដែលអាចជួយពួកគាត់បានហើយ វាជាការចាំបាច់ក្នុងការផ្តល់នូវដំបូន្មានល្អៗ ការយកចិត្តទុកដាក់ រួមនឹងមានទំនាក់ទំនងល្អ ជាមួយនឹងពួកគាត់… ក្តីបារម្ភ និងការយកចិត្តទុកដាក់ ប្រៀបបានជាកម្លាំងចិត្ត និងថ្នាំពិសេស ដែលមិនងាយរកបានបន្ថែមលើប្រសិទ្ធភាពនៃឱសថដែលអ្នកបានផ្តល់ជូនផងដែរ… ឱសថការីគ្រប់រូប កុំភ្លេចមើលវីដេអូនេះណា៎…

Share

ពេលឡើងសម្ពាធឈាមខ្ពស់ វាមិនតែងតែលេចចេញជារោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាបែរជាធ្វើឲ្យអ្នកប្រឈមទៅនឹងបញ្ហាផ្សេងៗទៅវិញ ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ការត្បៀតសរសៃឈាម បាត់បង់ការដឹង និងខ្សោយតម្រងនោមជាដើម។  ថ្នាំពេទ្យ ត្រូវបានគេទទួលស្គាល់ថា អាចជួយបញ្ចុះសម្ពាធឈាម ប៉ុន្តែពេលខ្លះ វាក៏អាចផ្តល់ផលវិបាកមួយចំនួន ចំពោះអ្នកជំងឺផងដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តធម្មជាតិ ដែលអាចជួយការពារ និងគ្រប់គ្រងសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ហើយការធ្វើបែបនេះជាប្រចាំ ក៏អាចការពារ អ្នកពីការកើតជំងឺនេះផងដែរ។ ១. ដើរហាត់ប្រាណ ឬដើរកំសាន្តលេងពេលចប់ពីការងារក៏បានឲ្យបានយ៉ាងហោចណាស់ ១០,០០០ ជំហានក្នុងមួយថ្ងៃ ២. ហាត់ដកដង្ហើមឲ្យបានជ្រៅៗឲ្យបាន៥នាទីនៅពេលព្រឹក និងពេលល្ងាច ដើម្បីកាត់បន្ថយសម្ពាធឈាមរបស់អ្នក ៣. ញ៉ាំចេក និងដំឡូងបារាំង ពីព្រោះវាសំបូរជាតិប៉ូតាស្យូមដែលអាចបញ្ចុះសម្ពាធឈាម គួរឲ្យកត់សម្គាល់ ៤. គ្រប់គ្រងការទទួលទានជាតិអំបិលឲ្យបានល្អមានន័យថា កុំញ៉ាំប្រៃ (ញ៉ាំមិនឲ្យលើសពី ១,៥០០ មីល្លីក្រាមក្នុងមួយថ្ងៃ ៥. ការញ៉ាំសូកូឡាខ្មៅ ដែលមានផ្ទុកសារធាតុ flavonols អាចជួយថែរក្សាសុខភាពសរសៃឈាមឲ្យយឺតបានល្អ និងកាត់បន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ៦. ញ៉ាំស្រាក្នុងកម្រិតមួយ ដែលគ្រូពេទ្យបានណែនាំ ពីព្រោះស្រាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង និងជំងឺលើសសម្ពាធឈាមបានគួរឲ្យកត់សម្គាល់ ៧. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះវាជាសារធាតុដែលអាចធ្វើឲ្យកម្រិតសម្ពាធឈាមរបស់អ្នកកើនឡើង ៨. ធ្វើការតិចជាងមុន ដើម្បីបន្ថយសម្ពាធ និងភាពតានតឹងនៅក្នុងអារម្មណ៍ ៩. ស្តាប់តន្រ្តី ពីព្រោះអ្នកជំនាញបានណែនាំថាវាអាចជួយបញ្ចុះសម្ពាធឈាមក្នុងពេលដែលអ្នកកំពុងមានបញ្ហាបាន៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC។ Sofosbuvir ក្រោយពេលស្រូបចូល ត្រូវបានបំលែងយ៉ាងលឿនទៅជា GS-331007 ដែលជាមេតាបូលីតច្រើនជាងគេនៅក្នុងឈាមរបស់ថ្នាំនេះពោល គឺច្រើនជាង៩០%នៃសារធាតុសកម្មរបស់ថ្នាំនៅក្នុងឈាម។ GS-331007 ត្រូវបានចាប់យកដោយកោសិកាថ្លើមដែលអង់ស៊ីមគីណាសរបស់កោសិកា បំលែងវាទៅជាទម្រង់អាណាឡូក 5’-triphosphate form (GS-461203)។ ទម្រង់អាណាឡូក 5’-triphosphate form (GS-461203) បានធ្វើត្រាប់តាមអាស៊ីតអាមីនេ uridine របស់កោសិកាហើយមិនសហការជាមួយនឹងអង់ស៊ីម RNA polymerase របស់មេរោគរលាកថ្លើមប្រភេទC ក្នុងការធ្វើឲ្យខ្សែដំបូងនៃ RNA វែង ដោយធ្វើឲ្យបញ្ឈប់ដំណើរកកើតរបស់ RNA។ ទម្រង់សកម្ម GS-461203 មានឥទ្ធិពលទៅលើកការសំយោគ NS5B និងដើរតួជាខ្សែខាងចុងដែលមិនពេញលេញ។ ទម្រង់សកម្មមិនរារាំងសកម្មភាពអង់ស៊ីម  DNA polymerases, RNA polymerases,or mitochondrial RNA polymerase របស់មនុស្សទេ។   Sofosbuvir អាចប្រើបានទៅលើអ្នកជំងឺរលាកថ្លើមប្រភេទCដោយមិនចាំបាច់ប្រែប្រួលកម្រិតនៃការប្រើទៅតាមស្ថានភាពនៃការខូចខាតថ្លើម របស់អ្នកជំងឺ ឬកម្រិតនៃការខូចខាតតម្រង់នោមពីស្រាលទៅមធ្យម។ ថ្នាំនេះ ត្រូវបានរកឃើញថាមិនមានអន្តរកម្មជាមួយនឹងថ្នាំដែលប្រើប្រាស់ញឹកញាប់ទៅលើអ្នកកើតជំងឺរលាកថ្លើមប្រភេទC ដែលគួរឲ្យកត់សម្គាល់ទេ។   ការឆ្លាស់គ្នាដែលគួរឲ្យកត់សម្គាល់ទៅលើការជួប GS-331007 ឬ sofosbuvir ត្រូវបានកម្រិតពី P-glycoprotein របស់ពោះវៀនដែលអាចកាត់ បន្ថយការប៉ះរបស់ថ្នាំទៅគោលដៅរបស់វា។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top