Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្នកអាចសាកសួរមនុស្សស្រីបាន ៖ ៨ នាក់ ក្នុងចំណោម ១០ នាក់ នឹងនិយាយថា បុរសដែលចេះលេងហ្គីតា គឺជាបុរសដែលគួរឲ្យទាក់ទាញជាទីបំផុត។ ជាការពិត មនុស្សស្រីភាគច្រើន លង់ស្រឡាញ់បុរស ដែលចេះលេងឧបករណ៍តន្រ្តី ចម្អិនម្ហូបអាហារ និងអាចធ្វើកិច្ចការណា ដែលបុរសភាគច្រើនពិបាកធ្វើ។   មូលហេតុដែលមនុស្សស្រី ស្រឡាញ់អ្នកលេងហ្គីតា៖   #១ ការលេងហ្គីតា ត្រូវការជំនាញ និងភាពឆ្លាតវាងវៃ ដូច្នេះបុរសដែលអាចលេងវាបាន មិនមែនជាបុរសធម្មតានោះទេ ទាល់តែមានដុង និងជំនាញ ពិតប្រាកដ ទើបអាចរៀនឆាប់ចេះ។ #២ បុរសដែលលេងហ្គីតា អាចទាក់ចិត្តមនុស្សម្នានៅក្នុងក្រុម មិនថាមនុស្សស្រី ឬមនុស្សប្រុសឡើយ មានន័យថាគេនឹងលេចធ្លោជាងគេ និងមានអំណាច ជាងគេ។ #៣  តន្ត្រី អាចជួយបំបាត់ និងដោះស្រាយបញ្ហាបានជាច្រើន។ បុរសដែលចូលចិត្តលេងហ្គីតា ភាគច្រើន ចិត្តទន់ ប្រើអារម្មណ៍ និងមានមនោសញ្ចេតនា ច្រើន។ #៤ អ្នកចេះលេងហ្គីតា មានមិនច្រើននោះទេ ដូច្នេះមនុស្សស្រីតែងតែក្តោបឱកាសដ៏ល្អនេះ រកមនុស្សដែលមិនងាយនឹងរក រកមនុស្សដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។ #៥ ហ្គីតា ធ្វើឲ្យមនុស្សម្នាក់ ក្លាយជាតារា ឬមនុស្សដែលនៅជុំវិញខ្លួនប៉ងប្រាថ្នា។ #៦ ការសិក្សាបង្ហាញថា តន្រ្តីករភាគច្រើន ពូកែយកចិត្ត និងពូកែរឿងលើគ្រែ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺជ្រុះសក់ចែកចេញជាពីរប្រភេទគឺជ្រុះសក់មានសម្លាកស្បែកក្បាល (Scarring alopecia) និងជ្រុះសក់មិនមានសម្លាកស្បែកក្បាល (non scarring alopecia)។ ប្រភេទជ្រុះសក់មានសម្លាកស្បែកក្បាលមានរចនាសម្ព័ន្ធគុម្ពសក់ដែលត្រូវបានបំផ្លាញទាំងស្រុងជាហេតុធ្វើឲ្យសក់មិនអាចដុះឡើងវិញ បានទេ។ ឯប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលវិញ ក្រោយទទួលការព្យាបាលហើយសក់អាចនឹងដុះវិញដូចដើម។ នេះបើយោងតាមការរៀបរាប់ របស់លោកវេជ្ជបណ្ឌិត ឡុក ប៊ុនថៃ ឯកទេសជំងឺសើស្បែក និងជានាយរងផ្នែកសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ និយមន័យ ជំងឺជ្រុះសក់ Telogen effluvium ជាប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលដែលគេជួបញឹកញាប់ជាងគេលំដាប់ទី២ បន្ទាប់ពីជំងឺជ្រុះសក់ដោយ អ័រម៉ូន (Androgenitic alopecia) ក្នុងចំណោមមនុស្សស្រី។ វាស្តែងឡើងដោយការជ្រុះសក់គ្រប់ទីកន្លែងនៃស្បែកក្បាលធ្វើឲ្យឃើញស្តើងវាលខុសពី ធម្មតា។ បើទោះជាជំងឺនេះអាចកើតឡើងទាំងទៅលើមនុស្សប្រុស និងស្រី យើងឃើញថាមនុស្សស្រីជួបប្រទះនឹង បញ្ហានេះច្រើនជាង ។​ ការជ្រុះសក់នេះ​ បណ្តាលមកពីសក់មួយចំនួននៅវដ្ដលូតលាស់ (Anagen Phase) បញ្ចប់មុនពេលកំណត់នាំឲ្យចំនួនសរសៃសក់ប្រភេទ Telogen (វគ្គចុងក្រោយ)​ ដែល ត្រូវជ្រុះកើនឡើង។  លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថាជំងឺជ្រុះសក់ Telogen Effluvium នេះចែកចេញជាពីរប្រភេទគឺ៖ - Telogen Effluvium ស្រួចស្រាវ កាលណាជ្រុះសក់ មានរយៈពេលតិចជាង៦ខែ -  Telogen Effluvium រ៉ាំរ៉ៃ កាលណាសក់បន្តជ្រុះលើសពី៦ខែ។   មូលហេតុ មូលហេតុនៃការកើតបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen មានដូចជា៖  •  បញ្ហាក្រពេញ៖ ការសម្រាលកូន ការរលូតកូន ឬពន្លូតកូន លើស ឬខ្វះអ័រម៉ូនទីរ៉ូអ៊ីត ការឈប់ប្រើថ្នាំពន្យារកំណើតជាដើម •  បញ្ហាទាក់ទងនឹងស្ត្រេស៖ គ្រុនក្តៅខ្លាំង ជំងឺធ្ងន់ធ្ងរដូចជាមហារីក ជំងឺរ៉ាំរ៉ៃ ការវះកាត់ធំៗ គ្រោះថ្នាក់ប៉ះទង្គិចធំៗ បញ្ហាផ្លូវចិត្តស្រួចស្រាវ ឬរ៉ាំរ៉ៃ •  អាហារូបត្ថម្ភ៖ ការបញ្ចុះទម្ងន់លឿនពេក ការខ្វះកាឡូរី ឬប្រូតេអ៊ីន ការខ្វះជាតិដែករ៉ាំរ៉ៃ ការលេបវីតាមីន A លើសកំណត់ •  ការពុលសារធាតុផ្សេងៗ៖ ពុលសារធាតុតាល់ល្យូម ពុលសារធាតុប៉ាឡាដ្យូម ពុលអាសេនិក •  ការប្រើប្រាស់ថ្នាំ៖ ថ្នាំប្រឆាំងកំណកឈាម (Heparin) ថ្នាំបេះដូងពពួក ß Blocker (Propanolol) ថ្នាំ Captopril ថ្នាំបញ្ចុះសារធាតុកូឡេស្តេរ៉ុលថ្នាំ Colchicine។   រោគសញ្ញា រោគសញ្ញានៃការជ្រុះសក់ក្នុងវគ្គ Telogen គឺស្តែងឡើងដោយការជ្រុះសក់ច្រើនគ្រប់ទីកន្លែងនៃស្បែកក្បាល ហើយអ្នកជំងឺសង្កេតឃើញសក់ជ្រុះមក ច្រើននៅពេលកក់សក់ ក្រោកពីដំណេក និងរាល់ពេលសិត ឬច្បូតសក់។ អ្នកជំងឺសម្គាល់ឃើញថា សក់មានសភាពស្តើង និងរង្វើលជាងមុនដោយសក់ ជ្រុះលើសពី ១០០សរសៃក្នុង ២៤ម៉ោង។  ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺធ្វើឡើងដោយការពិនិត្យមើលលើ ទម្រង់របស់សរសៃសក់ដែលជ្រុះមកមានឫសសក់ស្ងួតក្រៀមដែលជាសក់ប្រភេទ Telogen តាមរយៈការពិនិត្យ ដោយកែវពង្រីក ឬដោយមីក្រូទស្សន៍។ គេត្រូវធ្វើរោគវិនិច្ឆ័យខុសគ្នាពីបញ្ហាជ្រុះសក់ដទៃទៀតដូចជា ការជ្រុះសក់ដោយអ័រម៉ូន ការជ្រុះសក់ម្តុំៗ ការជ្រុះសក់ក្នុងវគ្គអាណាជិន (Anagen) និងជំងឺស្វាយដំណាក់កាលទី២។    ការព្យាបាល ជោគវាសនានៃអ្នកមានបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សក់នឹងដុះមកវិញ ប្រសិនបើយើងបានព្យាបាលមូលហេតុបង្ក។ សក់អាចនឹងដុះមកវិញប៉ុន្មាន សប្តាហ៍បន្ទាប់ពីការព្យាបាល។ ក្នុងទម្រង់រ៉ាំរ៉ៃខ្លះគ្រូពេទ្យពិបាកកំណត់រកមូលហេតុដែលនាំឲ្យជ្រុះសក់ណាស់។ អ្វីដែលត្រូវធ្វើនោះគឺស្វែងរកមូលហេតុ នៃការ​បង្ក​បញ្ហានេះ​លើបុគ្គលម្នាក់ៗ និងព្យាបាលមូលហេតុនោះឲ្យជាសះស្បើយនោះសក់របស់អ្នកជំងឺនឹងដុះមកវិញជាមិនខាន។   ការព្យាបាលបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សំខាន់គឺព្យាបាលមូលហេតុដែលបង្ក។ ករណីជ្រុះសក់ក្នុងវគ្គ Telogen កើតឡើងដោយសារបញ្ហាក្រពេញ ឬបញ្ហាស្ត្រេសគ្រូពេទ្យនឹងធ្វើការព្យាបាលមូលហេតុនេះភ្លាមហើយក្រោយការជាសះស្បើយ សក់នឹងលូតលាស់ដូចដើមវិញ។ ចំណែកឯមូលហេតុជាការខ្វះ អាហារូបត្ថម្ភ គ្រូពេទ្យនឹងឲ្យអ្នកជំងឺបំពេញនូវអាហារបំប៉នឲ្យបានគ្រប់គ្រាន់វិញ។ ករណីជ្រុះសក់ដោយសារការបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើត គ្រូពេទ្យអាចនឹងឲ្យអ្នកជំងឺបន្តប្រើប្រាស់មួយរយៈទៀត ទើបបញ្ឈប់បន្តិចម្តងៗ។   សូលុយស្យុង Minoxidil 2%,3%,5% សម្រាប់លាបស្បែកក្បាលក្នុងមួយថ្ងៃពីរដងអាចជួយជំរុញការបណ្តុះសក់ឡើងវិញបាន ជាពិសេសសម្រាប់ស្ត្រី ជ្រុះសក់រ៉ាំរ៉ៃ រកមូលហេតុបង្កមិនឃើញ និងការជ្រុះសក់ដោយសារប្រើថ្នាំ ហើយអ្នកជំងឺត្រូវការប្រើថ្នាំជាចាំបាច់។  គួរបញ្ជាក់ថា ការមកជួបគ្រូពេទ្យកាន់តែឆាប់ នោះបញ្ហានឹងព្យាបាលបានកាន់តែប្រសើរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការសិក្សាថ្មីមួយបានណែនាំថា ការទំពាស្ករកៅស៊ូឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗ ៣០ នាទី អាចជួយឲ្យក្រពះពោះវៀនរបស់ស្រ្តីឆាប់ត្រឡប់មក ធម្មតាវិញ ក្រោយពេលសម្រាលកូនដោយវះកាត់រួច។   ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ អាចនឹងជួបប្រទះបញ្ហាស្ទះពោះវៀន បន្ទាប់ពីសម្រាលកូនដោយការវះកាត់ នេះបើយោងតាមការវិភាគមួយនៅក្នុង ព្រឹត្តប័ត្រសុខភាព Maternal-Fetal & Neonatal Medicine ។   លោកវេជ្ជបណ្ឌិត Vincenzo Berghella មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Philadelphia បានមានប្រសាសន៍ថា ការស្ទះពោះវៀន មានន័យថា ចលនាក្រពះពោះវៀនមានការស្ពឹកស្រពន់ ឬត្រូវការពេលវេលាយូរដើម្បីរំកិល ឬរុញច្រានអាហារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយក្នុងករណីខ្លះ គឺលែងកម្រើកតែម្តង។ ចលនាក្រពះពោះវៀនយឺតបែបនេះ អាចបង្កជាផលវិបាកមួយចំនួនដូចជា ចង្អោរ ឈឺពោះ និងហើមពោះជាដើម។   ជាធម្មតា បញ្ហាស្ទះក្រពោះវៀនក្រោយពេលសម្រាលកូនរួច នឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលបីបួនថ្ងៃ ប៉ុន្តែស្រ្តីភាគច្រើនចង់ឲ្យវាបាត់លឿន ជាងនេះ ពីព្រោះ វាពិតជាមិនមានផាសុកភាពនោះឡើយ។   ក្រុមគ្រូពេទ្យក៏បានណែនាំវិធីសាស្រ្តមួយចំនួនផងដែរ ដើម្បីជួយក្រពះពោះវៀនរបស់ស្ត្រីមានដំណើរការធម្មតាវិញ ដោយឲ្យស្រ្តីងើបឡើង ដើរតិចៗ និងញ៉ាំអាហារជាដើម។ ប៉ុន្តែ ដោយសារតែការស្ទះពោះវៀននេះ វាក៏បានធ្វើឲ្យស្រ្តីមិនឃ្លាន ហើយចេះតែមានអារម្មណ៍ថាចង់ក្អួត ទើបការទំពាស្ករកៅស៊ូ ត្រូវបានណែនាំ។ ការទំពាស្ករកៅស៊ូ អាចជួយបំភាន់រាងកាយរបស់យើង ឲ្យគិតថារាងកាយកំពុងតែញ៉ាំអាហារ ហើយចរន្តទឹកមាត់ហូរអាចជួយបញ្ជូន សញ្ញាទៅកាន់ពោះវៀនឲ្យចាប់ផ្តើមធ្វើចលនាសារជាថ្មី។   ការដើរខ្យល់ (ផោម) គឺជាសញ្ញាដំបូងគេដែលអាចបញ្ជាក់ថា ពោះវៀនរបស់អ្នកអាចបំពេញតួនាទី បានតាមធម្មតាវិញហើយ។ វាក៏ជាសញ្ញាបញ្ជាក់ថា គ្មានការរាំងស្ទះណាមួយនៅក្នុងពោះវៀនទៀតទេ។   ការសិក្សាបានបង្ហាញថា អ្នកគួរតែទំពាស្ករកៅស៊ូ បន្ទាប់ពីសម្រាលកូនបានពីរម៉ោង ហើយបន្តទៀត ឲ្យបានបីដងក្នុងមួយថ្ងៃ ហើយម្តងៗឲ្យបាន ១៥ ទៅ ៣០ នាទី៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ខ្ទុះនៅជើងធ្មេញ (Fistula) អាចហៅម្យ៉ាងទៀតថា Gumboil កើតឡើងនៅពេលដែលខ្ទុះបង្កទៅជាអាប់សែដែលធ្វើឲ្យសម្ពាធកើនឡើងនៅតំបន់ ជុំវិញធ្មេញ។ ប្រសិនបើខ្ទុះនោះគ្មានផ្លូវចេញ នោះវានឹងបង្កើតផ្លូវបង្ហូរចេញតាមឆ្អឹងក្បែរឫសធ្មេញ។ ផ្លូវដែលខ្ទុះនោះចេញតាមនោះហៅថា Fistula។   កត្តាបង្ក Fistula អាចបណ្តាលមកពីមូលហេតុជាច្រើនមានដូចជា៖ •  ​ ការប៉ះទង្គិចទៅលើមាត់ ឬការមានរបួស •   មេរោគ •   បន្ទាប់ពីការវះកាត់ •   មានពីកំណើត   រោគសញ្ញា ជាធម្មតា វាកើតឡើងនៅក្បែរដំបូលនៃមាត់ ឬក៏នៅលើអញ្ចាញ ដែលពិបាកនឹងកត់សម្គាល់។ គេអាចហៅវាម្យ៉ាងទៀតថា Parulis នៅពេលវាក្លាយជា ដុំគ្រាប់តូចៗកើតឡើងក្នុងមាត់ ដែលមានរាងដូចជាមុនតូចៗ ហើយនៅពេលមុននេះបែក វាបង្កើតបានជាប្រហោង។  ករណីស្រដៀងគ្នា ពេលខ្លះfistulaត្រូវបានច្រឡំ​ជាមួយរោគសញ្ញាផ្សេងទៀត និងពេលខ្លះវាកើតមកពីជំងឺផ្សេងទៀត ដូចជា៖ •   ដុំឆ្អឹង៖ វាឡើងជាដុំដែលអាចស្ទាបបាន ដុំឆ្អឹងនេះមិនចាំបាច់ត្រូវការព្យាបាលទេ។ •   ធ្មេញកប់ និងធ្មេញមិនទាន់ដុះអស់៖ នៅពេលធ្មេញកប់ មានមេរោគ នោះ fistula នឹងអាចកើតមានឡើង។ •   អាប់សែធ្មេញ ឬ ដំបៅមាត់៖ ប្រសិនបើមិនព្យាបាល វានឹងបណ្តាលឲ្យមាន ​fistulas ។ រោគវិនិច្ឆ័យ និងការព្យាបាល Fistula ត្រូវបានធ្វើរោគវិនិច្ឆ័យដោយទន្តបណ្ឌិតតាមរយៈរូបរាង ឬរោគសញ្ញា ដោយមិនចាំបាច់មានតេស្តផ្សេងទៀតទេ។    ការព្យាបាល អ្នកជំងឺត្រូវប្រើប្រាស់ antibiotics ដែលផ្តល់ដោយទន្តបណ្ឌិត ហើយអាចនឹងត្រូវដកធ្មេញដែលមានមេរោគចេញប្រសិនបើនៅតែមានបញ្ហាក្រោយពី ធ្វើការព្យាបាលរន្ធឫសរួច។ ពេលខ្លះ អ្នកជំងឺត្រូវទទួលការបង្ហូរខ្ទុះនោះចោល រួចទើបធ្វើការព្យាបាលរន្ធតាមក្រោយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

មនុស្សគ្រប់គ្នាគួរតែមានចំណេះដឹងតិចតួច ជុំវិញការថែរក្សាសុខភាព ដើម្បីងាយស្រួលដោះស្រាយស្ថានភាពមួយចំនួន បានដោយខ្លួនឯង និងមានប្រសិទ្ធភាពខ្ពស់។ ការឈឺខ្នង ឬឈឺចង្កេះ ថ្វីបើក្នុងករណីមួយចំនួន វាស្ថិតក្នុងកម្រិតស្រាល ហើយបាត់ទៅវិញ ក្រោយពេលញ៉ាំថ្នាំ ប៉ុន្តែប្រសិនបើអ្នកធ្វេសប្រហែស មិនរកដំណោះស្រាយសមស្របទេ វាអាចនឹងក្លាយទៅជារ៉ាំរ៉ៃ ព្រមទាំងរំខានដល់គុណភាពនៃជីវិតរបស់លោកអ្នកទៀតផង។ ការឈឺចង្កេះ ពិតជាស្ថានភាពរំខានមួយ ដែលមនុស្សគ្រប់គ្នាខ្លាចរអា។ ការឈឺចង្កេះរ៉ាំរ៉ៃ អាចបង្កផលវិបាកជាច្រើនដល់អ្នកជំងឺ សូម្បីតែការដើរ គេង និងអង្គុយ ក៏មិនស្រណុកប៉ុន្មានដែរ។ អ្នកជំងឺមួយចំនួនតែងតែប្រើថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែ វាមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវ និងមានសុវត្ថិភាពនោះឡើយ។ដូច្នេះ ដើម្បីកាត់បន្ថយការឈឺចុកចាប់ចង្កេះ តាមវិធីធម្មជាតិ និងមិនមានផលប៉ះពាល់ច្រើនសូមបងប្អូនអនុវត្តតាមការណែនាំខាងក្រោមនេះ ៖ ១. ពេលគេង សូមបងប្អូនដាក់ខ្នើយមួយកល់ក្រោមជង្គង់ ដើម្បីលើកជើងឲ្យខ្ពស់បន្តិច ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ និងសម្ពាធទៅកាន់ខ្នង។ ២. ហាត់ប្រាណពង្រឹងសាច់ដុំតំបន់ចង្កេះ និងពោះ (ធ្វើតាមការណែនាំច្បាស់លាស់) ឲ្យបានយ៉ាងតិច ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ។ ៣. ថែក្សាទម្ងន់ឲ្យបានល្អ មានន័យថា កុំឲ្យលើសគីឡូខ្លាំងពេក ពីព្រោះ វាអាចនឹងដាក់បន្ទុកបន្ថែមទៅលើចង្កេះរបស់អ្នក។ ៤. ពិនិត្យមើលកាយវិការ ដំណើរ និងសកម្មភាពទូទៅរបស់អ្នក ជាពិសេស ពេលក្រោកឈរ លើករបស់របរ និងការប្រើកម្លាំងខ្លាំងៗជាដើម។ ៥. ញ៉ាំអាហារសំបូរកាល់ស្យូមដូចជាទឹកដោះគោ ត្រី ស៊ុត បន្លែ។ល។ ដើម្បីជួយពង្រឹងដល់ឆ្អឹងខ្នង ដូច្នេះ វាអាចកាត់បន្ថយការឈឺចាប់ បានមួយកម្រិតផងដែរ។ ៦. ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ មានផាសុកភាព និងងាយស្រួលដើរ។ ស្បែកជើងកែងចោទ ស្បែកជើងរឹងខ្លាំង ឬពិបាកពាក់ដើរ ក៏អាចធ្វើឲ្យអ្នកឈឺចង្កេះផងដែរ។ ៧. បញ្ឈប់ការជក់បារី ពីព្រោះ ការសិក្សាមួយចំនួនបានរកឃើញថា ការជក់បារី បានបន្ថែមការរលាក និងធ្វើឲ្យអាការៈរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អំឡុងពេលបំបៅដោះកូន តើអ្នកអាចមានផ្ទៃពោះ សារជាថ្មីម្តងទៀតបានទេ? ចុះប្រសិនបើអ្នក មិនទាន់មានរដូវលើកដំបូង រាប់ចាប់តាំងពីសម្រាលកូនរួច? ចម្លើយ គឺអាច! អាច! អាច! ផ្ទុយស្រឡះនឹងការគិតរបស់មនុស្សជំនាន់ដើម ការបំបៅដោះកូន មិនមែនជាវិធីពន្យារកំណើតនោះឡើយ ហើយអ្នកអាចមានកូនសារជាថ្មីម្តងទៀត ទោះបីជាអ្នកមិនទាន់មករដូវក៏ដោយ។ ហេតុដូច្នេះ ប្រសិនបើអ្នកមិនទាន់ចង់បានកូនភ្លាមៗទៀត សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក មុនពេលដែលអ្នកធ្វើការរួមភេទ ដើម្បីស្វែងរកវិធីសាស្រ្តណាមួយ ដែលស័ក្តសមនឹងអ្នក ក្នុងការពន្យារកំណើត។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពទូទៅ ព្រមទាំងសាកសួរសំណួរខ្លះៗ មុននឹងផ្តល់ការណែនាំដែលល្អបំផុត សម្រាប់លក្ខខណ្ឌ និងស្ថានភាពរបស់អ្នក។ ជម្រើសក្នុងការពន្យារកំណើត ដែលអ្នកអាចជ្រើសរើសមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ ការដាក់កងដើមដៃ និងការដាក់កងក្នុងស្បូនជាដើម។ប្រសិនបើអ្នកធ្លាប់ប្រើថ្នាំគ្រាប់ពន្យារកំណើត ហើយឥឡូវនេះ អ្នកកំពុងបំបៅដោះកូន គ្រូពេទ្យប្រហែលជាមិនណែនាំឲ្យអ្នកប្រើវាបន្តទៀតនោះទេ ពីព្រោះ ក្នុងករណីមួយចំនួន វាអាចប៉ះពាល់ដល់កូនរបស់អ្នក៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ការសម្លាប់មេរោគ គឺជាដំណើរការទាំងរូបសាស្រ្តនិងគីមី ដែលធ្វើឡើងដើម្បីសម្លាប់រាល់មេរោគមានជីវិតទាំងអស់(យោងតាម MIMS-PLAYFAIR)។ហើយតាមអង្គការសុខភាពពិភពលោកការគ្រប់គ្រងមេរោគមានគោលដៅការពារអ្នកដែលនឹងអាចឆ្លងមេរោគទាំងនៅក្នុងសហគមន៍និងនៅមជ្ឈមណ្ឌលសុខភាពនិងច្បាប់ចម្បងនៃការគ្រប់គ្រងមេរោគគឺ អនាម័យ។​ដូច្នេះការកម្ចាត់និងសម្លាប់មេរោគពិតជាសំខាន់សម្រាប់និស្សិតទន្តសាស្រ្តទន្តពេទ្យទាំងអស់ដើម្បីយល់ដឹងនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនសម្រាប់ការព្យាបាលប្រចាំថ្ងៃ។   ៦ជំហានខាងក្រោមនេះនឹងជួយការពារអ្នកជំងឺ បុគ្គលិកនិងខ្លួនអ្នកផ្ទាល់ពីការឆ្លងមេរោគ៖ ◊ ការពារមុនពេលព្យាបាល៖ អ្វីដែលបុគ្គលទាំងអស់គួរតែធ្វើមុនពេលអនុវត្តនូវរាល់ការងារទាំងអស់ • ចាក់វ៉ាក់សាំងប្រឆាំងនឹង ថ្លើមប្រភេទ B • សាកសួរពីប្រវត្តិជំងឺទូទៅរបស់អ្នកជំងឺ ថាតើពួកគាត់មានជំងឺដែលគួរឲ្យកត់សម្គាល់ឬទេ • ត្រូវប្រាកដថាសម្ភារៈទាំងអស់ត្រូវវេចខ្ចប់នៅក្នុងថង់ប្លាស្ទីក និងសម្លាប់មេរោគរួច ហើយឧបករណ៍ទាំងអស់ត្រូវជូតសម្អាតដោយក្រដាស់សម្លាប់មេរោគ។ ◊ ការលាងសំអាតដៃ៖ ការលាងសម្អាតដៃមានសារៈសំខាន់ណាស់ក្នុងការការពារការឆ្លងមេរោគនៅរង្វង់អ្នកជំងឺ គ្រូពេទ្យនិងបុគ្គលិក។ រាល់អ្នកអនុវត្តផ្នែកទន្តសាស្ត្រទាំងអស់មានតួនាទីសំអាតដៃមុននិងក្រោយពេលប៉ះពាល់ជាមួយអ្នកជំងឺដោយមិនមានស្រោមដៃ។ ហើយយើងក៏អាចប្រើសម្ភារៈកម្ចាត់មេរោគដើម្បីលាងដៃបន្ថែម។ ◊ ស្រោមដៃ៖ ដៃរបស់អ្នកត្រូវតែលាងសំអាតមុននឹងពាក់ស្រោមដៃ និងស្រោមដៃទាំងអស់ប្រើបានតែម្តងរួចបោះចោល។ ចំពោះករណីក្នុងការព្យាបាលអ្នកជំងឺ HIV, HBV, HCV អ្នកគួរតែពាក់ស្រោមដៃពីរជាន់ដើម្បីការពារការឆ្លងមេរោគ។ ◊ ម៉ាសនិងវ៉ែនតា៖ ស្រោមមុខត្រូវតែមានលក្ខណៈតាមស្តង់ដានៃទំហំ កម្រាស់ និងវត្ថុដែលយកមកផលិត ហើយអាចការពារបាន៩៥%នៃមេរោគ។ ប្រសិនបើអ្នកជំងឺមានជំងឺរបេង អ្នកគួរតែពាក់ម៉ាស់ដែលទន់អាចបត់បែនបានល្អ។ ចំពោះសម្ភារៈការពារភ្នែកវិញមានជាប្រភេទកែវ ជ័រ ឬក៏សម្ភារៈថ្លាៗដែលវែងគ្រប់គ្រាន់ដើម្បីការពារភ្នែករបស់អ្នកពីការខ្ទាតសម្ភារៈ ទឹកមាត់និងឈាមបានល្អ។ ◊ សម្លៀកបំពាក់ និងការគ្របនូវសម្ភារៈផ្សេងៗ៖ ទន្តបណ្ឌិត និងជំនួយការត្រូវតែស្លៀកពាក់វែងៗនិងជិតដៃ ហើយសម្ភារៈផ្សេងៗដែលមិនអាចដាក់ស្ងោរកម្ចាត់មេរោគបានត្រូវតែគ្របដោយប្លាស្ទិក និងជូតសម្អាតដោយកន្សែងសម្លាប់មេរោគ។ ◊ ការលាងសម្អាតសម្ភារៈ និងស្ងោរសម្លាប់មេរោគ៖ គ្រប់សម្ភារៈទាំងអស់ដែលប្រើរួចត្រូវតែលាងសម្អាតតាមក្បួនខ្នាត និងវេចខ្ចប់ឲ្យបានត្រឹមត្រូវមុនយកទៅអូតូក្លៅ (Autoclave)ដើម្បីស្ងោរសម្លាប់មេរោគ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជំងឺបេះដូង និងការស្លាប់ដែលបណ្ដាលមកពីការគាំងបេះដូងបានស្ថិតនៅលំដាប់ថ្នាក់លេខមួយនៅទូទាំងពិភពលោក។ វា គឺជាមូលហេតុដ៏ចម្បងមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់អាយុជីវិត។ ស្ថានភាពជីវិតដែលមមាញឹក និងមានបញ្ហាទុក្ខព្រួយច្រើន បូកផ្សំជាមួយនឹងអាហារកែច្នៃទាំងអស់ដែលយើងបរិភោគជារៀងរាល់នេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យយើងមានជំងឺបេះដូង។ ការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃ និងការរួមបញ្ចូលទាំងរបបអាហារដ៏ត្រឹមត្រូវមួយ អាចជួយថែរក្សានូវសុខភាពបេះដូងរបស់អ្នក។ ប៉ុន្ដែវានឹងរឹតតែប្រសើរ ប្រសិនបើអ្នកដឹងពីរោគសញ្ញាដែលរាងកាយរបស់អ្នកបានប្រាប់ទៅអ្នក។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង៦នៃជំងឺគាំងបេះដូង។ 1. ចុកទ្រូង រោគសញ្ញាមួយនេះ ត្រូវបានមនុស្សទូទៅជាច្រើនមិនបានយកចិត្តទុកដាក់នឹងវា ហើយគិតថាវាគ្មានអ្វីពិសេសទេ។នេះ គឺជារោគសញ្ញាដ៏ច្បាស់មួយដែលប្រាប់អ្នកថាបេះដូងរបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយ ហើយការគាំងបេះដូងអាចនឹងកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។ បើអ្នកជួបអាការៈបែបនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ 2. ពិបាកដកដង្ហើម សួត និងបេះដូង គឺជាប្រព័ន្ធពីរដែលមានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតរមួត។ ប្រសិនបើក្នុងករណីខ្វះអុកស៊ីសែននៅក្នុងសួត នោះមានន័យថា បេះដូងរបស់អ្នកនឹងមិនបានទទួលឈាមដែលវាត្រូវការឡើយ។ ប្រសិនបើអ្នកមានបញ្ហាអំឡុងពេលដកដង្ហើម អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់អ្នកអាចប្រឈមនឹងជំងឺគាំងបេះដូង។ 3. រោគសញ្ញានៃជំងឺគ្រុនផ្ដាសាយ មានភស្ដុតាងជាច្រើនដែលបានបង្ហាញថាមានមនុស្សជាច្រើនមានជំងឺគ្រុនផ្ដាសាយមុនពេលជំងឺគាំងបេះដូងបានកើតឡើង។ ប្រសិនបើអ្នកមានបញ្ហាជំងឺបេះដូងហើយអ្នកតែងតែមានជំងឺផ្ដាសាយនោះ អ្នកមិនត្រូវបង្អង់ឡើយអ្នកត្រូវឆាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។ 4. បែកញើសត្រជាក់ខ្លួន និងវិលមុខ រោគសញ្ញានេះអាចបង្ហាញបានថា អ្នកមានចរន្តឈាមរត់មិនបានល្អ ហើយវាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូង។ 5. អស់កម្លាំង ប្រសិនបើអ្នកមានអារម្មណ៍ថាចេះតែហត់អស់កម្លាំង បើទោះបីជាបន្ទាប់ពីអ្នកបានសម្រាក ឬគេងយ៉ាងណាក្ដី នេះមានន័យថា ចរន្តឈាមទៅកាន់បេះដូងរបស់អ្នកមិនមានដំណើរការល្អទេ។ 6. ទន់ខ្សោយ នៅពេលដែលសរសៃឈាមអាក់ទែរបស់អ្នកក្លាយជារួមតូចនោះ ពួកវាមិនបានអនុញ្ញាតឲ្យឈាមធ្វើការចែកចាយបានល្អទេ នេះមានន័យថាសាច់ដុំរបស់អ្នកមិនបានទទួលនូវអ្វីដែលពួកគេត្រូវការ ហើយវាអាចធ្វើឲ្យសុខភាពអ្នកមានការធ្លាក់ចុះ។ ដូច្នេះ ចូរអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពរបស់អ្នក ប្រសិនបើអ្នកធ្លាប់ជួបនូវបទពិសោធន៍មានអាការៈខ្សោយដូចនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសិក្សា និងស្គាល់អំពីរោគសញ្ញាទាំងអស់នេះ។ ប្រសិនបើអ្នកមានបញ្ហាបេះដូង ឬមានរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ អ្នកគួរតែស្វែងយល់បន្ថែមអំពីសុខភាពរបស់អ្នក និងទៅពិគ្រោះអំពីអាការៈរបស់អ្នកជាមួយគ្រូពេទ្យជំនាញបើមានអ្វីមួយមិនប្រក្រតី។ វា គឺល្អបំផុតក្នុងការបញ្ឈប់នូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ប្រុងប្រយ័ត្ន៖ បុរសវ័យ៤០ឆ្នាំម្នាក់បានប្រើទូរស័ព្ទដៃរបស់គាត់ជារៀងរាល់យប់ ធ្វើឲ្យគាត់មានជំងឺមហារីកភ្នែក។   ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ​ ក៏អាចកើតជំងឺនេះដែរ។   យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យបាត់បង់នូវកោសិការ៉េទីន (Retinal cells) ដែលវាអាចមានផលប៉ះពាល់ដល់ចក្ខុវិញ្ញាណរបស់យើង»។   លើសពីនេះទៅទៀត អ្នកជំនាញបាននិយាយថា ពន្លឺដែលចាំងចេញពីឧបករណ៍អេឡិចត្រូនិចទាំងអស់ រួមបញ្ចូលទាំងស្មាតហ្វូនដែរ សុទ្ធតែអាចប៉ះពាល់ ដល់ការមើលឃើញ និងបង្កើននូវការស្លាប់របស់កោសិការ៉េទីន។   មុនពេលចូលគេងជារៀងរាល់យប់ បុរសម្នាក់នេះបានប្រើប្រាស់ទូរស័ព្ទរបស់គាត់យ៉ាងតិច៣០នាទី ហើយនៅទីបំផុត វាធ្វើឲ្យខូចខាតនូវការមើលឃើញរបស់គាត់ និងមិនអាចព្យាបាលបាន។ ដូចនេះ វាគឺជាការក្រើនរំឭកសម្រាប់យើងគ្រប់គ្នា ឲ្យបញ្ឈប់នូវទម្លាប់ទាំងនោះ ដើម្បីចៀសវាងបញ្ហានេះ និងអ្វីដែលសំខាន់ គឺការពារភ្នែករបស់យើង។   បុរសរូបនេះបានទៅពិគ្រោះជាមួយគ្រូពេទ្យ ក្រោយពេលដែលគាត់មានបញ្ហាមើលមិនឃើញ។ ភ្នែករបស់គាត់បានប្រែជាក្រហម ក៏ព្រោះតែការរងរបួសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ស្មាតហ្វូនរបស់គាត់ នៅទីងងឹតរយៈពេល៣០នាទី ឬលើសពីនេះជារៀងរាល់យប់។ វាធ្វើឲ្យភ្នែករបស់គាត់មានការខូចខាត ហើយបាត់បង់គំហើញ និងចេញជារោគសញ្ញាមហារីកភ្នែក។   គ្រូពេទ្យពុំមានមធ្យោបាយក្នុងការព្យាបាលទេ ព្រោះថាការផ្លាស់ប្ដូរស្រទាប់រ៉េទីន គឺមានភាពលំបាកខ្លាំង ហើយក៏អាចបាត់បង់ជីវិតដែរ។ ដូចនេះ យើងត្រូវប្រាកដថា ត្រូវតែកែប្រែទម្លាប់ប្រើទូរស័ព្ទដៃនៅទីងងឹតមុនពេលចូលគេង ដើម្បីចៀសវាងបញ្ហាដូចបុរសម្នាក់នេះ ហើយការពារភ្នែករបស់អ្នក​ ពីជំងឺដ៏កាចសាហាវខាងលើ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ តែភាគច្រើនប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជាជាដើម មានអត្រាការកើតជំងឺកន្ទុយថ្លែនកើនឡើង ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់។   លក្ខណៈជំងឺកន្ទុយថ្លែន វាជាជំងឺមួយដែលស្តែងឡើងដោយមានវត្តមាននូវដុំសាច់ និងសរសៃឈាម ដែលកើតឡើងនៅលើភ្នាសស្តើងនៃភ្នែកទាំងសងខាង ឬតែម្ខាង ហើយជាញឹកញាប់វាតែងកើតឡើងនៅតំបន់ដែលមានអាកាសធាតុក្តៅ ឬតំបន់ត្រូពិច។ ចំណែកលក្ខណៈនៃការដុះកន្ទុយថ្លែននោះគឺបង្កមកពី ការកើនឡើងនូវភាពក្រាស់នៃភ្នាសស្តើងភ្នែក ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្រទាប់ស្បែកខាងក្រៅនៃភ្នែក (Epithelium) និងស្រទាប់កញ្ចក់ភ្នែក រូមនឹងការស្តែងចេញជារោគសញ្ញា ក្រហមភ្នែក ដុះដុំសាច់ មានអាការៈរកាំ រមាស់ ចាញ់ថ្ងៃ និងស្រវាំងភ្នែកជាដើម។ កត្តាប្រឈមនៃការកើតជំងឺកន្ទុយថ្លែន ការកកើតបញ្ហាជំងឺកន្ទុយថ្លែននោះ វាស្ថិតនៅក្រោមឥទ្ធិពលនៃកត្តារួមផ្សំផ្សេងទៀត ដោយ៖ •បុគ្គលអាចរងការប៉ះពាល់លើភ្នែកពីបរិស្ថានខាងក្រៅដូចជា បរិស្ថានមិនស្អាត ប៉ះពាល់ពន្លឺថ្ងៃច្រើន ឬផ្សែង ខ្យល់ ធូលីដីផ្សេងៗ ជាញឹកញាប់ និងយូរឆ្នាំ ការជក់បារី ក៏អាចជាដើមចមនៃជំងឺកន្ទុយថ្លែនដែរ។   •ការថែរក្សាភ្នែកមិនបានល្អ និងការរលាកភ្នែកញឹកញាប់ ក៏ជាកត្តាជំរុញឲ្យមានជំងឺកន្ទុយថ្លែន។ •ការសិក្សាមួយទាក់ទងនឹងកត្តាតំណពូជបានរកឃើញថា អ្នកដែលមានជំងឺកន្ទុយថ្លែនអាចមានការប្រែប្រួលនូវហ្សែន (DNA) មួយចំនួន យ៉ាងណាមិញជំងឺនេះមិនមែនជាជំងឺតពូជទេ។ ផលវិបាក និងការធ្វើរោគវិនិច្ឆ័យ ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖ •ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។ •ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។ ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក។ ការព្យាបាលជំងឺកន្ទុយថ្លែន •ជាទូទៅជំងឺកន្ទុយថ្លែនដែលមានទំហំតូច មិនត្រូវការវះកាត់នោះទេ តែវាទាមទារឲ្យអ្នកជំងឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពភ្នែក តាមវិធីសាស្រ្តផ្សេងៗផ្តល់ដោយអ្នកជំនាញ ដើម្បីចៀសវាងជំងឺអាចមានលទ្ធភាពប្រែប្រួលទៅជាសភាពធ្ងន់ធ្ងរ។ •ចំពោះកន្ទុយថ្លែនស្ថិតក្នុងសភាពធំ  ជាទូទៅមាន រយៈពេលច្រើនឆ្នាំក្នុងការវិវិឌ្ឍខ្លួន គេមិនអាចព្យាបាលតាមរយៈការប្រើប្រាស់ជាថ្នាំបន្តក់ភ្នែកផ្សេងៗឲ្យជាដាច់នោះទេ តែវាជានិន្នាការមួយដែលតម្រូវឲ្យមានការវះកាត់បកកន្ទុយថ្លែននោះចេញ ដោយពឹងផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងអនុវត្តផ្ទាល់ពីសំណាក់អ្នកឯកទេសដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរ។  ករណីដែលអ្នកជំងឺមិនបានទទួលការព្យាបាល ពួកគេអាចប្រឈមមុខនឹងវិបត្តិនៃគំហើញ ឬពិការភ្នែក។ វិធីសាស្រ្តការពារពីជំងឺកន្ទុយថ្លែន អ្វីដែលគួរតែយកចិត្តទុកដាក់បំផុតក្នុងការការពារខ្លួនពីជំងឺកន្ទុយថ្លែននោះ គឺត្រូវស្គាល់ឲ្យបានច្បាស់ពីកត្តាដែលអំណោយផលដល់ការកកើតនៃជំងឺនេះឡើង តួយ៉ាង គួរចៀសវាងប៉ះពាល់ផ្ទាល់នឹងពន្លឺថ្ងែរយៈពេលយូរ ការបន្ថយការប្រឈមទៅនឹងផ្សែង ធូលីដី ឬខ្យល់ មិនគួរជក់បារី និងអនុវត្តអនាម័យស្អាតចំពោះសុខភាពភ្នែក ជាពិសេសគួរទៅធ្វើការពិគ្រោះជាមួយអ្នកឯកទេសផ្នែកចក្ខុរោគ ប្រសិនអ្នកមានបញ្ហាភ្នែកកើតឡើង។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

តើលោកអ្នកមានធ្លាប់ វិលមុខ ឈឺក្នុងត្រចៀក ឈឺមុខ ក្បាល ក ស្មា និងខ្នងដែររឺទេ? ការយល់ដឹងពីមូលហេតុ និងការព្យាបាល បញ្ហានៅនឹងសន្លាក់ឆ្អឹងថ្គាម មនុស្សជាច្រើនទទួលរងនូវអាការៈវិលមុខឈឺត្រចៀក មុខ ក្បាល ក ស្មា និងខ្នងដោយមិនដឹងពីមូលហេតុនៃការឈឺទាំងនេះឡើយ។ កាលពីមុនអ្នកជំងឺជាច្រើនដែលបានទៅជួបគ្រូពេទ្យដើម្បីព្យាបាលបញ្ហាឈឺចាប់ទាំងនេះត្រូវបានប្រាប់ថាវាបណ្តាលមកពីអារម្មណ៍របស់គាត់ប៉ុណ្ណោះហើយពួកគេត្រូវទៅជួបគ្រូពេទ្យឯកទេសពីម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីការព្យាបាលប៉ុន្មានឆ្នាំដែលមិនទទួលបានជោគជ័យ អ្នកជំងឺទាំងនោះបានស៊ាំនឹងការរស់នៅជាមួយនឹងការឈឺចាប់របស់ខ្លួនដោយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញដោយមិនត្រូវការវេជ្ជបញ្ជាជាពិសេសថ្នាំអាស្ពីរីន (aspirin)។ ប៉ុន្តែសព្វថ្ងៃនេះគេបានដឹងថាបណ្តុំរោគសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម (Temperomandibular Joint Syndrome) មានទាក់ទងនឹងរោគសញ្ញាដែលមិនអាចព្យាបាលខាងលើ និងជំងឺនៃការឈឺចាប់ផ្សេងៗ។ ការឈឺចាប់ដែលបានរៀបរាប់ខាងលើគឺជារោគសញ្ញានៃបណ្តុំសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម។ សព្វថ្ងៃនេះដោយមានចំណេះដឹងថ្មីនិងបច្ចេកវិទ្យាថ្មី ទន្តបណ្ឌិតមានសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសន្លាក់ឆ្អឹងថ្គាមដែលពីមុនមកតែងតែត្រូវបានគេមើលរំលង។ លើសពីនេះទៀតអ្នកជំនាញខាងវេជ្ជសាស្ត្រក៏បានដឹងផងដែរពីការជាប់ពាក់ព័ន្ធរបស់វិស័យទន្តសាស្ត្រទៅនឹងជំងឺនេះហើយគ្រូពេទ្យក៏បានណែនាំអ្នកជំងឺពីការព្យាបាលជំងឺនេះជាមួយទន្តបណ្ឌិតដែលមានជំនាញផ្នែកសន្លាក់ផងដែរ។ កំណាំធ្មេញមិនល្អ និងសន្លាក់ឆ្អឹងថ្គាម (Malocclusion & The Temperomandibular Joint) សន្លាក់ថ្គាមរបស់អ្នកដែលទប់ថ្គាមខាងក្រោមរបស់អ្នកឲ្យនៅនឹងកន្លែងត្រូវបានចងភ្ជាប់នៅក្រោមលលាដ៍ក្បាលរបស់អ្នកដោយសារប្រព័ន្ធសាច់ដុំ និងសរសៃពួដ៏សាំញ៉ាំ។ សន្លាក់ថ្គាមដែលត្រូវបានគេស្គាល់ថាជា TMJ ជាផ្នែកមួយដែលស្មុគស្មាញជាងគេក្នុងខ្លួនយើង។ សន្លាក់ថ្គាមដែលព័ទ្ធដោយសាច់ដុំ និងកំណាំធ្មេញរបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយមានឥទ្ធិពលទៅលើគ្នានៅពេលដែលអ្នកធ្វើចលនាថ្គាមដូចជាពេលនិយាយ និងទំពារ។ ពេលធ្មេញខាំត្រូវគ្នាល្អគេហៅថាកំណាំធ្មេញល្អ (Ideal Occlusion)។ នៅពេលដែលធ្មេញរបស់អ្នកមានកំណាំធ្មេញមិនល្អនៅពេលនោះសន្លាក់ឆ្អឹងថ្គាមរបស់អ្នកប្រឹងរេទៅកន្លែងថ្មីដើម្បីជំរុញអោយកំណាំធ្មេញខាំត្រូវល្អនៅពេលនោះវាត្រូវបានគេហៅថា “កំណាំធ្មេញមិនល្អ (Malocclusion)”។ នៅពេលដែលមានកំណាំធ្មេញមិនល្អបើទោះបីជាអ្នកអាចទំពារបានប៉ុន្តែត្រូវបន្ថែមកំលាំងសង្កត់ទៅលើសន្លាក់ថ្គាមនិងសាច់ដុំដើម្បីសម្រួលដល់ធ្មេញ។ រោគសញ្ញានៃធ្មេញខុសជួរមានដូចជាញេញធ្មេញ សង្កៀតធ្មេញ មានភាពតឹងលើសាច់ដុំនិងសរសៃពួ ករណីខ្លះកើតមានឡើងនៅពេលគេងលក់។ ផលដែលទទួលបានពីសញ្ញាទាំងនេះគឺឈឺក្បាលឈឺសាច់ដុំ និងឈឺក្នុងមុខ ក ស្មា និងខ្នង វិលមុខ ឈឺត្រចៀក ហឹងត្រចៀក និងបញ្ហាជាច្រើនផ្សេងទៀត។ ថែមទៅលើលក្ខខណ្ឌសាមញ្ញទាំងនេះដែលជារឿយៗទាក់ទងនឹងកំណាំធ្មេញមិនល្អ និងបណ្តាលឲ្យមានការឈឺចាប់នៅខាងក្នុង និងជុំវិញសន្លាក់ឆ្អឹងថ្គាមមានលក្ខខណ្ឌដទៃទៀតដែលអាចប៉ះពាល់ដល់មុខងា និងផាសុខភាពនៃសន្លាក់ និងសុខភាពខ្លួនអ្នកទាំងមូល។ លក្ខខណ្ឌទាំង នេះរួមទាំងជំងឺការខ្វះសារធាតុចិញ្ចឹម (ឧ. ជំងឺប្រគ្រីវ) ដុះដុំសាច់ការប៉ះទង្គិច និងការបង្ករោគ។ ការធ្វើរោគរោគវិនិច្ឆ័យបញ្ហា ( Diagnosing The Problem ): មុនពេលធ្វើការសម្រេចលើការព្យាបាលបញ្ហារបស់អ្នក ដំណើរការនៃការធ្វើរោគវិនិច្ឆ័យជាច្រើនត្រូវតែធ្វើជាចាំបាច់។ ការថតកាំរស្មី X-Ray ត្រូវធ្វើដើម្បីថតសន្លាក់ថ្គាម។ តេស្តនេះបង្ហាញនូវរូបភាពច្បាស់ពីទ្រង់ទ្រាយនៃសន្លាក់ឆ្អឹងថ្គាម និងទីតាំងនៃរចនាសម្ព័ន្ធផ្សេងៗនៅក្នុងសន្លាក់ថ្គាមរបស់អ្នក។ ការថតកាំរស្មីដែលផ្តល់រូបភាពអាចមើលឃើញដោយភ្នែកផ្ទាល់ត្រូវបានគេប្រើជាវិធីសម្រាប់រកជំងឺដែលកើតនៅក្នុងសន្លាក់ថ្គាម។ Jaw positioners អាចត្រូវប្រើដោយឧបករណ៍ដែលហៅថា SPLINT ត្រូវបានប្រើមួយរយៈ រហូតដល់បាត់ការឈឺចាប់។ ការព្យាបាលជាអចិន្រ្តៃយ៍ ត្រូវធ្វើបន្តដោយការតម្រឹមធ្មេញ ការពត់ធ្មេញ  និងការដាក់ធ្មេញ។ ដើម្បីសិក្សាពីទំនាក់ទំនងនៃធ្មេញ និងសន្លាក់ឆ្អឹងថ្គាមរបស់អ្នកជំងឺវាជារឿងចាំបាច់ណាស់ក្នុងការមើលពីរបៀប នៃសន្លាក់ដែលដឹកនាំចលនាថ្គាមក្រោយដោយមិនមានការរំខានពីរ៉េផ្លិច និងសាច់ដុំដែលជានិច្ចកាលជាការសម្រួលដល់កំណាំធ្មេញបានល្អ។ ដើម្បីធ្វើបែបនេះបាន Record ត្រូវបានវាស់វែងលើទំនាក់ទំនងធ្មេញនិងថ្គាម (Centric Relation)។ នៅពេលដែល Record ស្តីពីសន្លាក់ត្រូវបានធ្វើរួចគេត្រូវប្រើ (Articulator) ដើម្បីរកទំនាក់ទំនងនៃចលនាថ្គាមអ្នក និងការខាំដោយអាចត្រូវធ្វើនៅខាងក្រៅមាត់ដោយត្រូវវិភាគទៅលើសន្លាក់និងបន្ទាប់មកដៅទីតាំងក្នុងមាត់ដើម្បីឲ្យកំណាំធ្មេញបានល្អនិងមានមុខងារត្រឹមត្រូវ។ បែបបទនៃការព្យាបាល បន្ទាប់ពីធ្វើរោគវិនិច្ឆ័យបញ្ហានេះ របៀបព្យាបាលផ្សេងៗគ្នាអាចនឹងត្រូវបានណែនាំឲ្យធ្វើ។ ដំណាក់កាលដំបូងនៃការព្យាបាលមានបំណងលុបបំបាត់ការឈឺចាប់នៃសន្លាក់ឆ្អឹងថ្គាមដែលជារោគសញ្ញាបណ្តាលពីបញ្ហាពិតប្រាកដ។ ក្នុងដំណាក់កាលទីពីរ ការព្យាបាលនឹងធ្វើទៅលើបញ្ហានៃការឈឺចាប់នេះ។ វិធីព្យាបាលសន្លាក់ឆ្អឹងថ្គាម នឹងត្រូវពន្យល់ជាសង្ខេបដូចខាងក្រោមនេះ៖ ១. Occlusal Equilibration៖ ក្នុងការព្យាបាល Occlusal Equilibration ធ្មេញនៅផ្នែកខាងលើ ឬផ្ទៃទំពារនឹងត្រូវឆាបជារូបរាងថ្មី។ ការធ្វើបែបនេះដើម្បីជួយសម្រាលសម្ពាធទៅលើធ្មេញនីមួយៗ។ ដំណើរការនៃការឆាបធ្មេញត្រូវបានគេរកឃើញថាជាវិធីដោះស្រាយស្ថានភាពដែលបណ្តាលឲ្យពិបាកនៅនឹងក្បាល ក និងស្មា និងការខូចខាតរចនាសម្ព័ន្ធរបស់ធ្មេញ។ Occlusal Equilibration អាចយកទៅប្រៀបនឹងដុំក្រួសនៅក្នុងស្បែកជើងអ្នក។ នៅពេលដែលមានក្រួសនៅក្នុងនោះ ជើងរបស់អ្នកនឹងដឹងភ្លាម ហើយអ្នកនឹងចាប់ផ្តើមដើរដោយជើងថ្នមៗ។ ចំពោះកំណាំធ្មេញមិនល្អក៏មានការទើសដែរដូចជា ធ្មេញលូតខ្ពស់ដែលធ្វើឲ្យអ្នកមិនស្រួល។ ថ្គាមក៏សម្របទៅតាមការតម្រៀបគ្នាមិនត្រូវរបស់ធ្មេញ។ ក្នុងការធ្វើ Equilibration ធ្មេញដែលដុះវែងពេកនឹងត្រូវឆាបឲ្យមានរូបរាងល្អជាងមុន(Reshape)។ ២. Occlusal Restoration៖ Occlusal Restoration ទាក់ទងទៅនឹងការផ្លាស់ប្តូរធ្មេញ ឬការដាំធ្មេញឡើងវិញបន្ថែមទៅលើដំណើរការនៃការឆាបរូបរាងរបស់ធ្មេញដែលកាត់ផ្នែកខាងលើនៃធ្មេញ។ ដូចនេះធ្វើឲ្យសាច់ដុំមុខ និងសាច់ដុំថ្គាមរបស់អ្នកបានសម្រាក។ ៣. Splint/Jaw Repositioner Appliances៖ Splint/Jaw Repositioner Appliancesមិនត្រឹមតែប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យនោះទេប៉ុន្តែវាក៏ប្រើបំបាត់ការពិបាកទំពារ និងការឈឺចាប់។ បន្ទាប់មកការព្យាបាលដំណាក់ការទី២ការព្យាបាលធ្មេញដោយការពត់ធ្មេញ ការស្រោបធ្មេញ ការតម្រឹមធ្មេញអាចនឹងត្រូវបានណែនាំឲ្យធ្វើដើម្បីឲ្យការទំពារបានល្អដែលផ្តល់សុខភាពល្អដល់អ្នក។ ៤. ការភ្ញោជសាច់ដុំ៖ ការព្យាបាលដោយភ្ញោជសាច់ដុំអាចសម្រួលការឈឺចាប់មុននិងក្នុងពេលដំណើរការនៃការព្យាបាល។ ៥. T-Scan៖ ជាប្រព័ន្ធវិភាគ Digital Occlusal តែមួយគត់របស់ផ្នែកទន្តសាស្ត្រ M-Scan, Bio-Ten and JVA ការព្យាបាលឲ្យបានឆាប់គឺសំខាន់ណាស់។ សារៈសំខាន់នៃការព្យាបាលឲ្យបានឆាប់គឺពិតជាសំខាន់ណាស់។ បញ្ហាសន្លាក់ឆ្អឹងថ្គាមអាចកើតឡើងគ្រប់ក្នុងដំណាក់កាលណាមួយហើយវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ។ ដូចនេះហើយបញ្ហាបន្តិចបន្តួចក្នុងពេលបច្ចុប្បន្នអាចក្លាយជាប្រភពនៃការឈឺចាប់នៅពេលអនាគត។ ថែមលើនេះទៀតឱកាសជោគជ័យក្នុងការព្យាបាលកើនឡើងខ្ពស់ប្រសិនបើឆាប់ធ្វើការព្យាបាល។ បកស្រាយដោយ មន្ទីរព្យាបាលធ្មេញ អន្តរជាតិ​ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Share
Top