Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សក្តានុពលនៃការសិក្សាតាមរយៈអ៊ីនធើណែត គឺពិតជាមិនគួរឲ្យជឿ ប៉ុន្តែការស្វែងរកព័ត៌មានដ៏ល្អបំផុត គឺមានច្រើនលើសលប់។ គេហទំព័រ YouTube គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលមានការផ្គត់ផ្គង់មិនចេះរីងស្ងួតនូវ Channels និងវីដេអូជាច្រើនដែលនិយាយទាក់ទងនឹងវិស័យវេជ្ជសាស្រ្ត និងការថែទាំសុខភាព។ Channels និងវីដេអូមួយចំនួនធំ គឺអាចខ្ជះខ្ជាយពេលវេលារបស់អ្នក ប៉ុន្តែមានមួយចំនួនទៀតពិតជាមានគុណប្រយោជន៍ និងជាប្រភពធនធានដ៏អស្ចារ្យសម្រាប់អ្នកដែលចាប់យកជំនាញវេជ្ជសាស្រ្ត។ ប្រសិនបើអ្នកស្រឡាញ់វិស័យវេជ្ជសាស្រ្ត អ្នកគួរតែរៀនក៏ដូចជាធ្វើការស្វែងយល់បន្ថែមអំពីវាតាមរយៈ Channels វេជ្ជសាស្រ្តទាំង៧នេះនៅក្នុង YouTube។ ពួកវានឹងជួយឲ្យអ្នករៀនពេទ្យកាន់តែស្រួល កាន់តែចូលចិត្ត និងកាន់តែរីករាយ។ 1. MedCramVideos នេះ គឺជាChannelដែលល្អបំផុតក្នុងការស្វែងរកការបង្រៀនអំពីវេជ្ជសាស្រ្តដែលងាយយល់សម្រាប់ការត្រៀមប្រលងរបស់អ្នក។ MedCramVideos ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមChannelsវេជ្ជសាស្រ្តល្បីៗនៅក្នុង YouTube ដែលមានលក្ខណៈជាវីដេអូអប់រំ។ ជាមួយនឹងការបង្ហាញសាមញ្ញនិ ងការពន្យល់ច្បាស់ៗ ដូច្នេះហើយ បានជាមាននិស្សិតពេទ្យជាច្រើនចូលចិត្តChannelនេះ។ មាតិកានៃប្រធានបទនីមួយៗរួមមាន ការបង្ហាញអំពីរោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ វា គឺជាប្រភពធនធានដ៏មានសារៈសំខាន់មួយសម្រាប់និស្សិតពេទ្យក៏ដូចជាគ្រូពេទ្យ និងអ្នកដែលបម្រើការក្នុងវិស័យវេជ្ជសាស្រ្តទាំងអស់។  Channel នេះគឺត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Roger Seheult។ ការបង្រៀនរបស់គាត់ គឺល្អឥតខ្ចោះ សម្រាប់អ្នកកំពុងត្រៀមប្រលងUSMLE, MCAT, PANCE, NCLEX, NAPLEX, NDBE, RN, RT, MD, DO, PA, NP និងការប្រលងផ្សេងៗទៀត។   2. iMedicalSchool “សូមស្វាគមន៍មកកាន់សាលាវេជ្ជសាស្រ្តក្នុងគេហទំព័រ YouTube!”  ស្រដៀងនឹង Channel មុនដែរ iMedicalSchool ផ្ដោតសំខាន់ទៅលើការពន្យល់ដែលមានលក្ខណៈងាយយល់ និងសាមញ្ញ។ អ្វីដែលខុសគ្នានោះគឺ របៀបនៃការរៀបចំមាតិកា។ ប្រសិនបើអ្នកមានភាពលំបាកជាមួយនឹងពាក្យបច្ចេកទេសពេទ្យ ឬក៏មិនចង់អានសៀវភៅនោះ iMedicalSchool គឺជាជម្រើសដ៏ល្អក្នុងការសិក្សាអំពីជំងឺ និងមេរៀនដែលមានលក្ខណៈស្មុគស្មាញ។ ទោះបីជាអ្នកដែលមិនធ្វើការក្នុងវិស័យសុខាភិបាលក៏អាចស្ដាប់យល់ដែរ។ Channel នេះផ្ដោតលើប្រធានបទដូចជា ការសិក្សាអំពីក្រពេញបញ្ចេញក្នុង(Endocrinology)  ឈាម(Hematology) រូបភាពវេជ្ជសាស្រ្ត(Radiology) ក្រពះពោះវៀន(Gastroenterology) ជំងឺសន្លាក់(Rheumatology) គីមីជីវៈ(Biochemistry) និងជំងឺឆ្លង(Infectious Diseases)។ 3. Armando Hasudungan’s Medical Channel វា គឺជាChannel ដែលល្អបំផុតក្នុងការសិក្សាអំពីអំប្រ៊ីយ៉ុង(Embryology) ប្រព័ន្ធប្រសាទ(Neurology) តម្រងនោម(Nephrology) ជីវវីទ្យាអំពីកោសិកា(Cell Biology) ប្រព័ន្ធបន្តពូជ(The Reproductive System) ឱសថសាស្រ្ត(Pharmacology) ឬអតិសុខុម(Microbiology)។ ក្រៅពីការពន្យល់ដែលមានលក្ខណៈច្បាស់ៗទៅលើប្រធានបទដ៏ស្មុគស្មាញហើយនោះ អ្វីដែលធ្វើឲ្យChannelនេះមានលក្ខណៈពិសេសខុសពីគេនោះ គឺការគូររូបយ៉ាងស្អាតដែលអមជាមួយនឹងការពន្យល់នោះ។ សម្លេងដែលនិយាយពន្យល់ក្នុងវីដេអូនោះ គឺជាសម្លេងរបស់Armando Hasudungan ដែលរូបលោកជានិស្សិតវេជ្ជសាស្រ្តដែលគ្រប់គ្រងChannelនេះដោយខ្លួនឯង។ វីដេអូភាគច្រើនដែលគាត់បានបង្ហោះ គឺសម្រាប់និស្សិតពេទ្យ និងគ្រូពេទ្យ។ 4. One Minute Medical School  ដូចឈ្មោះរបស់Channelអីចឹង នៅទីនេះអ្នកនឹងរកមានវីដេអូអប់រំដែលមានរយៈពេលមួយនាទីជាច្រើនដែលឆ្លើយតបនឹងសំណួរទាក់ទងនឹងសុខភាព បញ្ហាវេជ្ជសាស្រ្ត ឬជីវវីទ្យា។ អ្នកដែលអ្នកបានឃើញក្នុងវីដេអូនីមួយៗនោះ គឺជាលោកវេជ្ជបណ្ឌិត Rob Tarzwell ដែលលោកគឺជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យ British Columbia។ លោកវេជ្ជបណ្ឌិត Tarzwell ជារឿយៗតែងតែលើកឡើងពីសំណួរប្រចាំថ្ងៃ ហើយផ្ដល់ឲ្យនូវការពន្យល់ដ៏សាមញ្ញ និងមិនប្រើភាសាបច្ចេកទេសពេទ្យទេ។ ពេលខ្លះ លោកបានពន្យល់យ៉ាងស៊ីជម្រៅចំពោះប្រធានបទដ៏ស្មុគស្មាញមួយចំនួនដូចជា ការព្យាបាលដោយវិទ្យុសកម្ម(Nuclear medicine) ការសិក្សាអំពីឥទ្ធិពលនៃអ៊ីយ៉ុងរបស់វិទ្យុសកម្ម(Radiobiology) ជំងឺសាច់ដុំ និងគ្រោងឆ្អឹង (Musculoskeletal disorder) និងជំងឺដែលទាក់ទងនឹងបេះដូង និងផ្លូវដង្ហើម(Cardio-respiratory medicine)។ 5. Interactive Biology ប្រសិនបើអ្នកមានការចាប់អារម្មណ៍ក្នុងការស្វែងយល់ពីរបៀបដែលរាងកាយអ្នកធ្វើការនោះ Channel មួយនេះស័ក្តិសមនឹងអ្នកបំផុត។ ភាគច្រើននៃវីដេអូ គឺផ្ដោតទៅលើកាយវិភាគវិទ្យា(Human anatomy) និងរបៀបដែលរាងកាយយើងធ្វើការ និងការប្រាស្រ័យទាក់ទងនឹងបរិស្ថានរបស់យើង។ កម្រិតនៃពាក្យបច្ចេកទេសពេទ្យ គឺមានលក្ខណៈទាប ខណៈពេលដែលការយល់មានលក្ខណៈខ្ពស់។ មិនថាអ្នកកំពុងដាក់ពាក្យសុំធ្វើការនៅក្នុងមន្ទីរពេទ្យ និងចង់បង្កើនការចងចាំរបស់អ្នក ឬអ្នកមានការចាប់អារម្មណ៍ខ្លាំងទៅលើមុខវិជ្ជាកាយវិភាគវិទ្យាក្ដី អ្នកនឹងឃើញថាវីដេអូទាំងនេះមានការទាក់ទងគ្នាយ៉ាងខ្លាំង។ ជាការពិតណាស់ ដែលថាអ្នកមិនអាចពឹងពាក់លើវាទាំងស្រុងនោះទេ។ ចំណេះដឹងពីវីដេអូទាំងនេះមិនមែនសម្រាប់អ្នកត្រៀមប្រលងទេ តែអ្នកត្រូវប្រាកដថាអ្នកមើលវាដើម្បីជាជំនួយបន្ថែមដល់ការមើលសៀវភៅរបស់អ្នក។ Interactive Biology គ្របដណ្ដប់ប្រធានបទដូចជា ការសិក្សាពីការធ្វើចលនារបស់រាងកាយ(Kinesiology) រោគសាស្រ្ត(Pathology) ប្រព័ន្ធប្រសាទ(Nervous system) ប្រព័ន្ធចរន្ដឈាម(Circulatory system) ប្រព័ន្ធសាច់ដុំ(Muscular system) និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាល័យ។ 6. Harvard Medical School Channel នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Harvard Medical School (HMS) ផ្ទាល់តែម្ដង។ វាគ្របដណ្ដប់ទៅលើប្រធានបទយ៉ាងធំទូលាយនៅក្នុងវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត បច្ចេកវិទ្យា និងការបង្កើតថ្មី។ មានវីដេអូជាច្រើនត្រូវបានចូលរួមដោយអតីតសិស្ស និងគ្រូបង្រៀននៅសាកលវិទ្យាល័យHarvard ដើម្បីជជែកវែកញែកអំពីបញ្ហាផ្សេងៗក្នុងការអប់រំវិស័យសុខាភិបាល និងការសិក្សាស្រាវជ្រាវ។ ចំណែកឯមាតិកាវិញក៏មានលក្ខណៈផ្លូវការ និងម៉ត់ចត់ ហើយព័ត៌មានវិញគឺត្រូវបានរៀបចំយ៉ាងមានជំនាញវិជ្ជាជីវៈ និងបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។ វីដេអូទាំងនោះភាគច្រើនមានលក្ខណៈជាព័ត៌មាន ហើយវាមិនមែនជាវីដេអូអប់រំចំទេ ប៉ុន្តែប្រធានបទគឺសុទ្ធតែត្រូវបានសង្ខេបយ៉ាងល្អនិងកម្រលើសពី៥នាទីណាស់ វាគឺជាChannel ដ៏អស្ចារ្យមួយសម្រាប់អ្នកដែលចង់ដឹងពីការពិតផ្សេងៗ។ 7. NIH US National Library of Medicine វីដេអូដែលមានគុណភាពខ្ពស់ជាច្រើនត្រូវបានបង្ហោះចេញពីបណ្ណាល័យវេជ្ជសាស្ត្រជាតិនៃសហរដ្ឋអាមេរិក (US National Library of Medicine ឬNLM) ហើយ Channelនេះមានវីដេអូចាស់ៗជាច្រើន។ អ្នកអាចស្វែងរកមើលវីដេអូអប់រំតាំងពីទសវត្សរ៍ឆ្នាំ១៩៣០ និងអំឡុងសង្រ្គាមលោកលើកទី២។ អ្នកអាចធ្វើការស្រាវជ្រាវទៅលើប្រវតិ្តនៃវេជ្ជសាស្រ្ត និងស្វែងរកព័ត៌មានដែលកម្រៗ។ ព័ត៌មានទាំងនោះគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកដែលមានបំណងចង់សិក្សាអំពីប្រវត្តិនៃវេជ្ជសាស្រ្ត។ ហើយវានៅមានវីដេអូណែនាំមួយចំនួនដែលពន្យល់ពីការស្វែងរកព័ត៌មានពីគេហទំព័ររបស់ NLM។ តើមានChannels អ្វីដែលគិតថានឹងល្អសម្រាប់ការចែករំលែកដែរឬទេ? សូមចែករំលែកប្រាប់ផង យើងខ្ញុំនឹងដាក់បង្ហាញបន្ថែមទៀត... ចូលចិត្តមើលTED Talk ទេ? បើចូលចិត្ត​ ប្រាកដជាចូលចិត្តអត្ថបទនេះដែរជាមិនខាន TED Talks ទាំង៦ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្នាំងងុយគេង (Amitriptyline) មានក្នុង​កម្រិត 10,25, 50, 75, 100, 150mg ដែលត្រូវបានគេប្រើច្រើនក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត។ កម្រិតដែលអនុញ្ញាតឲ្យប្រើប្រាស់ ច្រើនបំផុតគឺត្រឹម១៥០​ mgក្នុងមួយថ្ងៃ សម្រាប់អ្នកមិនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ និង៣០០mgថ្ងៃ សម្រាប់អ្នកតម្រួវឲ្យគេងពេទ្យ។ ប្រសិនបើការប្រើប្រាស់ លើសកម្រិតចាប់ពី៧៥០mg ឬលើសពីនេះ (ប្រហែលជា៣០គ្រាប់ឬលើសពីនេះនៃកម្រិត២៥mg ក្នុងមួយគ្រាប់) អាចបណ្តាលឲ្យពុលភ្លាមៗ ដូចជាករណីការអត្តឃាតជាដើម ដោយអ្នកជំងឺប្រើប្រាស់ថ្នាំងងុយគេងក្នុងបរិមាណច្រើន ក្នុងគោលបំណងចង់សំលាប់ខ្លួន។​​   ការពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំងងុយគេងលើសកម្រិតមានសញ្ញាដូចជា៖ ការប៉ះទៅលើ ប្រព័ន្ធបេះដូង - គាំងបេះដូង - ការស្រុតចុះសំពាធឈាមធ្ងន់ធ្ងរ -​ វិបត្តិចង្ខាក់បេះដូងធ្ងន់ធ្ងរ ប៉ះពាល់ប្រព័ន្ធប្រសាទ -  សន្លប់បាត់បង់ស្មារតី -  ប្រកាច់​ -  គាំងចង្វាក់ដង្ហើម ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ប្រភេទថ្នាំនេះងាយនឹងប្រឈមការចង់ធ្វើអត្តឃាតដោយសារតែគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬស្រ្តេសជាដើម។ ហេតុនេះ គួរតែមានការយកចិត្ត ចំពោះអ្នកជំងឺ និងគួរតែទទួលការព្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុនការប្រើប្រាស់ថ្នាំ។ ប្រសិនបើមានករណីពុល ថ្នាំងងុយគេង (Amitriptiline) នេះគួរតែបញ្ជុនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។ ដកស្រង់ពី៖ drugs.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ វេទិកាសន្ទនាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងដូចសព្វមួយដងនៅឯហាងផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ដោយមានអ្នកចូលរួមស្តាប់ជាម្ចាស់អាជីវកម្មផ្ទាល់ និងអនាគតម្ចាស់អាជីវកម្មដែលមានបំណងសិក្សាពីបទពិសោធន៍នៃវាគ្មិនកិត្តិយស។ សម្រាប់ខែមិថុនានេះ គឺមានវត្តមាន កញ្ញា Prak Thida ដែលជាអ្នកគ្រប់គ្រងទូទៅនៃវិទ្យុ Lotusជាអ្នកសម្របសម្រួលកិច្ចពិភាក្សា និងវត្តមាននៃការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់ លោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងដោយប្រធានបទ« ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម»។ ជាក់ស្តែង កិច្ចសន្ទនានាល្ងាចនោះ ក៏បានបកស្រាយយ៉ាងក្បោះក្បាយអំពីបញ្ហាធនធានមនុស្សដែលម្ចាស់អាជីវកម្មគ្រប់រូបគួរយល់ដឹង ដើម្បីអាចធ្វើការគ្រប់គ្រង និងដោះស្រាយបញ្ហាបានប្រកបដោយប្រសិទ្ធភាព និងលទ្ធផលនៃដំណើរការការងារ ក៏ដូចជាអាជីវកម្មផ្ទាល់តែម្តង។  យ៉ាងណាមិញ កិច្ចសន្ទនាពាណិជ្ជកម្មបែបនេះក៏នឹងត្រូវបានរៀបចំឡើងជារៀងរាល់ខែតាមប្រធានបទផ្សេងៗផងដែរ  សម្រាប់លោកអ្នកដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

I.ចម្រៀងមួយនេះ ច្រៀងក្នុងពេលនេះ ពីកូនស្រី លំអោនសុំខមាលទោស ទង្វើធ្វើខុសកន្លង គ្រប់អ្វីដែលឆ្គាំាឆ្គង សង្ឈឹមថាលោកពុកនឹងអាចអភ័យ ។ II.ពេលម៉ាក់មិននៅ លោកប៉ាតែងនៅ មើលថែកូន នាទីជាម៉ាក់ជាប៉ា តែលោកមិនដែលអាក់អន់ ទឹកមុខតែងទន់ភ្លន់ និយាយលួងលោម រូបកូនគ្រប់ពេលវេលា ។ R.លោកពុកជាមនុស្សអស្ចារ្យ សម្រាប់កូនគ្រប់គ្នា ទោះកូនខុស ពុកតែងត្រាប្រណី បារម្ភពីសុខទុក្ខកូន លំបាកខ្លួនក៏មិនថ្វី លើលោកិយ ពិតគ្មានអ្នកស្មើឡើយ ។ III.កូនសូមប្តេជ្ញា ទោះមានរឿងអ្វី កីកូនស្រី នឹងមិនបំភ្លេចលោកពុក មានលោកទើបកូនក្លាហាន ពុកគឺជាកម្លាំងចិត្ត ហើយពុកនឹងស្ថិត នៅក្នុងចិត្តកូនជានិច្ច ។ (លំនាំបទ ៖ «ម៉ែ» ដោយ ណាំ ប៊ុណ្ណារ័ត្ន)

Share

p.p1 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px 'Khmer Sangam MN'; color: #454545} p.p2 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px Helvetica; color: #454545; min-height: 17.0px} span.s1 {font: 14.0px Helvetica} គ្រូពេទ្យសុទ្ធតែមុខលុយ អ្នកក្រមិនព្យាបាល មើលថែតែអ្នកមាន មិនដឹងថាធ្វើគ្រូពេទ្យធ្វើស្អីទេ​ បើមិនចេះព្យាបាលអ្នកជំងឺ ទុកឲ្យអ្នកជំងឺស្លាប់!    ជារឿយៗ ពាក្យប្រមាទទាំងនេះ និងជួនកាលលើសពីនេះទៀតត្រូវបានគេប្រើប្រាស់ពាសពេញបណ្តាញសង្គម នៅពេលដែលមានរឿងមួយកើតឡើងទាក់ទងនឹងគ្រូពេទ្យ ហើយយើងតែងតែសង្កេតឃើញថា វីដេអូថតនៅមន្ទីរពេទ្យ ស្រែកឡូឡានៅពេទ្យ ត្រូវបានចែករំលែកពេញហេ្វសប៊ុក ទាំងអ្នកខ្លះមិនទាន់បានមើលវីដេអូ ពេញលេញ ឬអានអត្ថបទចប់នៅឡើយ។ តើគ្រូពេទ្យនៅស្រុកខ្មែរពិតជាសុទ្ធតែអន់ដលម្លឹងឬ?    បរិបទមួយដែលម្នាក់ៗកំពុងតែព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ចែករំលែកព័ត៌មានមិនមានប្រភពច្បាស់លាស់ ឬពេញលេញ ដើម្បីទទួលបានប្រជាប្រិយ និងរកប្រាក់ចំណូលតាមរយៈហ្វេសប៊ុក បានបង្កើតជាក្រដាសខ្មៅមួយផ្ទាំងដ៏ធំដែលបែងចែកសាធារណជន និងក្រុមគ្រូពេទ្យ។ ជាការពិតណាស់ មិនមែនក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែល្អនេាះទេ តែក៏មិនមែនមានន័យថាពួកគាត់សុទ្ធតែអាក្រក់នេាះទេ ប្រៀបបាននឹងវិជ្ជាជីវៈផ្សេងៗដែរតែមានមនុស្សល្អ និងអាក្រក់។ តើអ្នកមានអារម្មណ៍បែបណាប្រសិនបើអ្នកជាអ្នកលក់ចាប់ហួយ ហើយពេលមានរឿងអីមួយទាក់ទងនឹងហាងចាប់ហួយមួយ ស្រាប់តែគេជេរថាអ្នកលក់ចាប់ហួយសុទ្ធតែកោរលុយ បោកប្រាស់! ចុះបើអ្នកជាអ្នកលក់បាយ ស្រាប់តែមានរឿងហាងបាយមួយផ្សេងថាអង្ករផ្លាស្ទីក ហើយគ្រប់គ្នាជេរថាពួកលក់បាយសុទ្ធតែចោរម្សៀត រកតែចំណេញមិនខ្វល់ពីសុខភាពគេឯង! អ្នកនឹងមានអារម្មណ៍បែបណា បើអ្នកជាមនុស្សម្នាក់ដែលមិនដែលធ្វើអ្វីអាក្រក់ចឹងផង? គេថាទាល់តែប៉ះខ្លួនឯងបានដឹងថាឈឺប៉ុណ្ណា។ ជាការពិតណាស់ ករណីមួយចំនួនពិតជាកំហុសរបស់ក្រុមគ្រូពេទ្យមួយចំនួន តែជាច្រើនករណីដែលក្រុមគ្រូពេទ្យត្រូវបានគេចោទប្រកាន់ និងជេរប្រទិច រហូតពិបាកទទួលយកបាន។ គ្រូពេទ្យគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមានចិត្តចង់រៀនផ្នែកនេះដើម្បីសង្រ្គេាះមនុស្ស តាមសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួន។ គ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោសមនុស្សគ្រប់គ្នាឲ្យរស់នៅបានទេ។ គ្រូពេទ្យម្នាក់ៗត្រូវរៀនមិនតិចជាង ៧ ឆ្នាំនេាះទេ នេះមិនទាន់រាប់បញ្ចូលរៀនឯកទេសផ្សេងៗផង អញ្ចឹងហើយការតស៊ូព្យាយាម ឆ្លងកាត់ភាពតប់ប្រមល់ពិតជាមិនតិចទេ ទម្រាំអាចមើលថែអ្នកជំងឺម្នាក់ៗបាន តើមានមនុស្សប៉ុន្មាននាក់ដែលអាចតស៊ូបានបែបហ្នឹង? ក្នុងវិជ្ជាជីវៈមួយតែងតែមានមនុស្សល្អ និងអាក្រក់ មនុស្សមានសមត្ថភាព និងអសមត្ថភាព ចុះហេតុអីបានជាកូនខ្មែរគ្រប់រូបមិនព្រមថយក្រោយមួយជំហាន ហើយគិតវិភាគឲ្យបានស៊ីុជម្រៅលើតត្តភាពជាក់ស្តែង ហើយស្តែងចេញនូវពាក្យពេជ្យដែលមានសុជីវធម៌ និងប្រកបដោយសេចក្តីថ្លៃថ្នូរ? តើអនាគតទៅជាយ៉ាងណា បើខ្មែរស្អប់គ្នាដល់ម្លឹង ថ្ងៃនេះ ជាមួយគ្រូពេទ្យ ថ្ងៃក្រោយបន្ថែមភាពស្អប់ជាមួយប៉ូលីស មេធាវី ចៅក្រម ប្រហែលជាថ្ងៃណាមួយសម្បីតែអ្នកលក់ចាប់ហួយ លក់បាយ លក់បន្លែ លក់ទឹកអំពៅ ក៏ត្រូវបានផ្នត់គំនិតបែបនេះបង្វែរឲ្យស្អប់គ្នាទៅវិញទៅមកដែរ។   តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?

Share

កែវដាក់ក្នុងភ្នែក (contact lenses) អាចជួយដល់មនុស្សមួយចំនួន ដែលមានបញ្ហាភ្នែកមើលជិត ឬឆ្ងាយមិនសូវឃើញ ជាពិសេស អ្នកដែលមាន ភ្នែកម៉្ញូប ហើយមិនចង់ប្រើប្រាស់វ៉ែនតាម្តងម្កាល។ យ៉ាងណាមិញ សព្វថ្ងៃ កែវដាក់ក្នុងភ្នែកនេះ ត្រូវបានមនុស្សភាគច្រើនប្រើប្រាស់ដើម្បី តុបតែងលម្អខ្លួន ធ្វើជាស្តាយ ឬលេងពណ៌ភ្នែកផងដែរ។ ស្របពេលនេះផងដែរ ក៏មានការនិយាយតៗគ្នាផងដែរអំពី ករណីគ្រោះថ្នាក់ដែលបណ្តាលពីការប្រើប្រាស់ កែវដាក់ភ្នែកនេះ។ តើការពាក់បែបនេះ អាចមានផលប៉ះពាល់ចំពោះភ្នែកពិតមែនឬទេ?   ខាងក្រោមជាការបកស្រាយរបស់ក្រុមវេជ្ជបណ្ឌិតឯកទេសភ្នែកចំពោះបញ្ហានេះ៖ ជាការពិត កែវដាក់ភ្នែកសព្វថ្ងៃមានគុណភាពខ្ពស់ ទន់ ហើយងាយស្រួលពាក់។ វាមិនធ្វើឲ្យឈឺភ្នែក រកាំ ឬមានបញ្ហាក្នុងការមើលឡើយ។ ប៉ុន្តែ វាមិនប្រាកដថា មានសុវត្ថិភាពក្នុងការពាក់ ១០០ ភាគរយនោះទេ។ ហេតុអ្វី?   ពេលអ្នកពាក់កែវក្នុងភ្នែក ការឆ្លងមេរោគតាមរយៈដៃរបស់អ្នក អាចកើតឡើងគ្រប់ពេលវេលា។ វាក៏អាចមានជាប់ធូលីដី ឬកម្ទេចកម្ទីផ្សេងៗ ដែលជាហេតុធ្វើឲ្យភ្នែករបស់អ្នករកាំ ឬឆ្កូតបានដោយងាយ។ ការពាក់កែវក្នុងភ្នែកនេះយូរម៉ោង ក៏មិនល្អ ចំពោះសុខភាពភ្នែកដែរ ជាពិសេស ប្រសិនបើអ្នកភ្លេចដោះវាចេញពេលគេង។ ក្រៅពីនេះ កែវដាក់ក្នុងភ្នែកដែលមានតម្លៃថោក និងគ្មានគុណភាព ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះភ្នែក រហូតអាចធ្វើឲ្យអ្នក បាត់បង់ភ្នែករបស់អ្នកផងក៏ថាបាន។   គ្រូពេទ្យជំនាញបានណែនាំថា កែវដាក់ក្នុងភ្នែក គឺជាឧបករណ៍ពេទ្យ ដើម្បីព្យាបាល ឬដោះស្រាយបញ្ហាភ្នែកប៉ុណ្ណោះ ដូច្នេះ ប្រសិនបើមិនចាំបាច់ទេ ការចៀសវាងប្រើប្រាស់ក្នុងករណីមិនចាំបាច់ គឺជាការល្អបំផុត។ អ្នកត្រូវចងចាំថា ទោះបីជាអ្នកប្រយ័ត្នយ៉ាងណាក៏ដោយ មេរោគ ឬបញ្ហានានា អាចនឹងកើតឡើងបាន នៅពេលអ្នកពាក់ ឬដោះកែវដាក់ក្នុងភ្នែកម្តងៗ។ អ្វីដែលអ្នកគួរធ្វើ ប្រសិនបើអ្នកត្រូវពាក់កែវដាក់ក្នុងភ្នែក ៖     · ជ្រើសរើស ឬពាក់កែវដាក់ក្នុងភ្នែក ដែលគ្រូពេទ្យ ឬអ្នកជំនាញបានណែនាំប៉ុណ្ណោះ     · កុំប្រើប្រាស់វាម្តងទៀត​ ប្រសិនបើអ្នកគិតថា វាជ្រុះធ្លាក់ ហួសថ្ងៃកំណត់ ឬសឹកខ្លាំង     · លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតបំផុត មុន និងក្រោយពេលពាក់     · ផ្លាស់ប្តូរកែវក្នុងភ្នែកនេះ តាមកាលកំណត់ ទៅតាមផលិតផលដែលអ្នកទិញ     · ដកកែវនេះចេញភ្លាម ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល ឬពិបាកមើល    ​ · កុំពាក់វា នៅពេលហែលទឹក ឬអំឡុងពេលគេង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ទម្លាប់សុខភាពខាងក្រោមនេះអាចនឹងមានសភាពចម្លែក ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកពិតមែនដោយឆ្លងកាត់តាមរយៈ ការពិសោធន៍ក៏ដូចជាការស្រាវជ្រាវ។ គន្លឹះជាច្រើនហាក់ដូចជាបង្ហាញត្រង់ៗដូចជា ដើម្បីសម្រកទម្ងន់យើងត្រូវទទួលទានអាហារតិច និងធ្វើលំហាត់ប្រាណឲ្យបានច្រើន ឬដើម្បីទទួល បានថាមពលឲ្យបានច្រើន យើងត្រូវទទួលទានដំណេកឲ្យបានច្រើន ហើយដើម្បីរក្សាជាតិទឹកក្នុងសារពាង្គកាយ ត្រូវទទួលទានទឹកឲ្យបានច្រើន។ ផ្ទុយទៅវិញ គន្លឺះទាំង១២ខាងក្រោមហាក់ដូចជាមានន័យផ្ទុយបន្តិចតែវាជារឿងពិត ៖   ១    ទទួលទានកាហ្វេដើម្បីគេងសម្រន់លក់បានស្រួល  ការសិក្សារបស់ប្រទេសជប៉ុនបានបង្ហាញថាអ្នកដែលគេងសម្រន់បានលក់ល្អ គឺជាអ្នកដែលបានទទួលទានជាតិកាហ្វេអ៊ីនប្រហែល 200mg (ប្រហែល 2 ទៅ 3កែវ) ហើយគេងប្រមាណ 20នាទីមានស្មារតីខ្លាំងក្លា និងបំពេញការងារជាមួយកុំព្យូទ័របានល្អជាងអ្នកដែលមិនបានទទួលទានកាហ្វេ។ «ការគេង រយៈពេល 20នាទី នឹងត្រូវបានបញ្ចប់ស្របពេលដែលជាតិកាហ្វេអ៊ីនជ្រាបចូល និងសម្អាតម៉ូលេគុលមួយនៅក្នុងខួរក្បាលដែលមានឈ្មោះថាអាដេណូស៊ីន (Adenosine) ដែលជាអនុផលនៃសកម្មភាព និងការភ្ញាក់ ឬស្វាងពីដំណេក» យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ និងដំណេកនៅ ទីក្រុងញូវយ៉ក។   ២    ដើម្បីឲ្យធ្មេញស្រស់ស្អាតកុំដុសធ្មេញបន្ទាប់ពីទទួលទានអាហារ កុំធ្វើការដុសសម្អាតធ្មេញភ្លាមៗបន្ទាប់ពីទទួលទានអាហារ ឬភេសជ្ជៈ ជាពិសេសអាហារដែលមានជាតិអាស៊ីតដូចជា ពពួកផ្លែក្រូច ភេសជ្ជៈប៉ូវកម្លាំង ប៉េងប៉ោះជាដើម ព្រោះអាហារប្រភេទនេះនឹងបន្ទន់កាចាធ្មេញ។ លោក Howard R. Gamble អតីតប្រធានបណ្ឌិតសភាទូទៅផ្នែកទន្តសាស្រ្តបន្ថែម ផងដែរថា «ការដុសធ្មេញភា្លមបន្ទាប់ពីបរិភោគអាហារបែបនោះ នឹងបង្កើនល្បឿននៃការប៉ះពាល់ដល់កាចាធ្មេញ  និងធ្វើឲ្យស្រទាប់ខាងក្រោមសឹក។ អ្នកគួររង់ចាំប្រហែលពី 30 ទៅ 60 នាទីសិន។»   ៣    ដើម្បីពាក់សម្លៀកពាក់ទំហំតូចជាងមុនត្រូវឡើងទម្ងន់ ទម្ងន់ត្រង់នេះសំដៅលើទម្ងន់សាច់ដុំ។ ប្រសិនបើយើងធ្វើការប្រៀបធៀបរវាងទម្ងន់សាច់ដុំ និងទម្ងន់ខ្លាញ់យើងនឹងងាយស្រួលយល់ជាង។ បុគ្គលពីររូប ដែលមានទម្ងន់ស្មើគ្នាតែមួយសំបូរសាច់ដុំ និងមួយទៀតសំបូរខ្លាញ់ អ្នកដែលមានសាច់ដុំអាចនឹងស្លៀកសម្លៀកបំពាក់ទំហំតូចជាងអ្នកដែលមានខ្លាញ់។ នាយក SACO Sport & Fitness បានមានប្រសាសន៍ថា «អ្នកអាចនឹងមានសាច់ដុំធំតែមាឌតូចប្រសិនបើអ្នកសម្រកខ្លាញ់»។   ៤    ដើម្បីញ៉ាំតិចពេលក្រោយ ត្រូវញ៉ាំច្រើន  រាល់ពេលដែលឃ្លានម្តងៗអ្នកប្រហែលជាចង់ញ៉ាំនេះញ៉ាំនោះ តែក៏មានកូនចិត្តមួយថាខ្លាចធាត់ហេតុនេះហើយក៏ព្យាយាមញ៉ាំក្នុងបរិមាណតិច។ ប៉ុន្តែ អ្នកមិនបានដឹងទេថាការញ៉ាំបែបនេះធ្វើឲ្យអ្នកនឹកឃើញចង់ញ៉ាំបន្តទៀត។ អ្នកគួរទទួលទានអាហារដែលសំបូរដោយជាតិប្រូតេអ៊ីនដែលនឹងធ្វើឲ្យឆាប់ ឆ្អែតហើយអាហារទៀតសោតក៏ស្ថិតនៅបានយូរផងដែរ។   ៥ ​​   កុំទទួលទានភេសជ្ជៈប៉ូវកម្លាំងពេលអស់កម្លាំង ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកនូវជាតិកាហ្វេអ៊ីនដល់ ទៅ 5ដងលើសពីនៅក្នុងកាហ្វេ ហើយថាមពលដែលផ្តល់ឲ្យនោះនឹងបាត់ទៅវិញក្នុងរយៈពេលខ្លី រួចក៏ផ្តល់នូវអាការៈមួយចំនួនដូចជាញ័រខ្លួន ភាពក្រហល់ក្រហាយ និងបេះដូងលោតញាប់។ ម្យ៉ាងទៀត ភេសជ្ជៈប្រភេទនេះក៏មានផ្ទុកផងដែរនូវកម្រិត ខ្ពស់នៃតូរីន (ភ្នាក់ងាររំញោចប្រព័ន្ធប្រសាទ) និងមានជាតិស្ករដល់ទៅ 50g។ បន្ទាប់ពីអស់ប្រសិទ្ធភាពវានឹងធ្វើឲ្យអ្នកស្ពឹក និងវល់វល់រួចក៏ស្រវា បន្ថែមទៀត។   ៦    ទទួលទានទឹកនៅពេលហើមពោះ ពេលឮពាក្យថាហើមពោះអ្នកប្រាកដជាគិតថា ទឹកនឹងធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងប៉ុន្តែលោកវេជ្ជបណ្ឌិត  James Lee បានប្រាប់ថា «ទឹកនឹងលាយជាមួយជាតិសរសៃដែលអាចរលាយបានហើយបង្កើតជាសារធាតុមួយស្រដៀងនឹងជែល (Gel) ដែលនឹងប៉ះពាល់ដល់ដំណើររបស់លាមក និងកាត់បន្ថយអាការៈហើមពោះនេះ»។ ទឹកក៏មានប្រសិទ្ធភាពដូចគ្នាចំពោះអាការៈហើមពោះដោយសារខ្វះជាតិទឹក។   ៧    កុំទទួលទាន Diet Soda ដើម្បីសម្រកទម្ងន់ អ្នកគួរចៀសវាង Soda Drinks ទាំងអស់ទោះជាប្រភេទ Diet ក៏ដោយ។ ការសិក្សារបស់ Johns Hopkins Bloomberg School of Public Health បានបង្ហាញថាយុវវ័យដែលមានទម្ងន់ច្រើនហួសដែលទទួលទានភេសជ្ជៈប្រភេទ Diet នេះស្រូបយកបរិមាណកាឡូរីច្រើនជាងអ្នកទទួលទាន ប្រភេទធម្មតា។ ការសិក្សាមួយទៀត ក៏បានរកឃើញផងដែរថាពួកគេនឹងត្រូវប្រឈមនឹងបញ្ហាចង្កេះរីកសាយដល់ទៅ 70% លើសអ្នកដែលមិនបានផឹក។ ដូចគ្នាទៅនឹងភេសជ្ជៈដែរ ចំណីអាហារមួយចំនួនដែលមានដាក់ស្លាកយ៉ាងធំៗថា “Low-fat”,“Low sugar” ឬ “light” ត្រូវបានអតិថិជនយល់ច្រឡំ ក៏ដូចជាជឿជាក់ថាដូចនឹងអ្វីដែលបានដាក់បង្ហាញនោះមែន តែតាមការពិតទៅវាមិនពិតប្រាកដទាំងស្រុងនោះទេ។  ៨    ទទួលទានភេសជ្ជៈក្តៅៗដើម្បីឲ្យត្រជាក់ចិត្ត ពេលអាកាសធាតុក្តៅស្អុះស្អាប់ហើយមានញើសហូរនោះ តើអ្នកគួរជ្រើសរើសភេសជ្ជៈមួយណារវាងភេសជ្ជៈត្រជាក់ ឬក្តៅ? ការសិក្សាថ្មីៗចំនួនពីរ បានបង្ហាញថា ភេសជ្ជៈក្តៅៗជាជម្រើសដ៏ល្អប្រសើរជាងគេ។ ដោយសារមូលហេតុថាពេលដែលអ្នកផឹកវា រាងកាយនឹងទទួលដឹងពីបម្រែបម្រួលនៃ សីតុណ្ហភាពនៅក្នុងរាងកាយរបស់អ្នកហើយបង្កើននូវការផលិតញើស។ បន្ទាប់មក ពេលដែលញើសហួតចេញពីស្បែករបស់អ្នក អ្នកនឹងមានអារម្មណ៍ ត្រជាក់ជាមិនខាន។   ៩    ធ្វើលំហាត់ប្រាណពេលនឿយហត់ បន្ទាប់ពីការធ្វើកិច្ចការងារជាច្រើនហើយមានអារម្មណ៍ថានឿយហត់លំហាត់ប្រាណអាចនឹងជាជម្រើសចុងក្រោយដែលអ្នកចង់ធ្វើតែការបញ្ចេញញើស នឹងបង្កើនថាមពលដល់អ្នក។ ការសិក្សារបស់ Medicine and Science in Sports and Exercise បានបញ្ជាក់ថា ការនឿយហត់ផ្នែកអារម្មណ៍ ឬជំងឺធ្លាក់ទឹកចិត្ត នឹងបានរសាយបន្ទាប់ពីការធ្វើលំហាត់ប្រាណកម្រិតមធ្យមរយៈពេល 30នាទី។ «រាល់សកម្មភាពដែលយើងធ្វើ យើងត្រូវប្រើប្រាស់ អុកស៊ីហ្ស៊ែន ដូច្នេះហើយ ពេលដែលអ្នកហាត់ប្រាណវានឹងជួយឲ្យអ្នកប្រកបកិច្ចការកាន់តែប្រកបដោយ ប្រសិទ្ធភាព និងមិនងាយនឿយហត់ម្យ៉ាងទៀត ផ្នែកចិត្តគំនិតក៏ល្អប្រសើរផងដែរ»។     ១០    សរសេរកត់ចំណាំដោយដៃដើម្បីបង្កើនថាមពលខួរក្បាល ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Indiana បានបង្ហាញឲ្យឃើញថា ការសរសេរកត់ចំណាំជាមួយនឹងក្តារចុច ថ្វីត្បិតថាមានមុខងារប្លែកៗជាច្រើនមែន តែអ្នកនឹងមិនងាយចងចាំវាដូចជាការសរសេរដោយប្រើដៃនោះទេ។ «នៅពេលដែលអ្នករៀនអ្វីមួយដែលថ្មី អ្នកត្រូវអនុលោមវាហើយនៅពេលដែល អ្នកកត់ចំណាំវាដោយដៃ អ្នកបានអនុលោមនិងរៀនព័ត៌មានទាំងនោះ»។ លុះដល់ពេលអ្នកត្រឡប់ទៅមើលទំព័រដែលបានកត់នោះ អ្នកនឹងងាយរំលឹក នូវព័ត៌មានទាំងនោះឡើងវិញ។   ១១ ដើម្បីឲ្យទំនាក់ទំនងស្នេហាកាន់តែស្អិតរមួតចំណាយពេលតិចនៅជាមួយគ្នា ការនៅជាមួយគ្នាស្ទើរគ្រប់វិនាទីដោយមិនបែកពីគ្នាមួយជំហានណាសោះមិនមែនជាវិធីដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែស្អិតរមួតទេ។ ការចំណាយពេលនៅម្នាក់ឯងនឹងអភិវឌ្ឍគំនិតរបស់អ្នក កាត់បន្ថយការសម្រេចចិត្ដដោយគ្មានវិចារណញ្ញាណ ហើយក៏ធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ផងដែរ។ ពេលវេលាដែលអ្នកចំណាយ ធ្វើឲ្យអ្នកដើរតួនាទីបានកាន់តែល្អជាអ្នកលះបង់ និងទទួលក្នុងជីវិតស្នេហារបស់ខ្លួនតាមរយៈការកាត់បន្ថយស្ត្រេស និងការថប់អារម្មណ៍។   ១២ កុំប្រើប្រាស់សាប៊ូកម្ចាត់បាក់តេរីដើម្បីបង្ការជំងឺ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថបានបង្ហាញថាសាប៊ូដែលមានដាក់ស្លាកសញ្ញា “Antibacterial” មិនទាន់មានភស្តុតាងថាកាត់បន្ថយនូវហានិភ័យ ក្នុងការកើតមានរោគសញ្ញា ឬចម្លងជំងឺទៅអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះការប៉ះពាល់ជាមួយសាប៊ូប្រភេទនេះអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដូចជាភាពស៊ាំ ឬធន់នឹងបាក់តេរី ឬប៉ះពាល់ដល់អ័រម៉ូនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ជាដំណឹងល្អមួយសម្រាប់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីទទួលបានឱកាសអាហារូករណ៍ទៅសិក្សាបន្តវគ្គDFMS នៅឯប្រទេសបារាំង ដោយយោងតាមលក្ខខណ្ឌដែលបានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងខាងលើ   … កាលបរិច្ឆេទសំខាន់ ៖  ឈប់ទទួលពាក្យ ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ប្រកាសលទ្ធផល ៖ បញ្ជាក់ជូនតាមក្រោយ ទីកន្លែងទទួលពាក្យ ៖ ផ្នែកកិច្ចការនិស្សិត ផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមពិនិត្យមើលលក្ខខណ្ឌឲ្យបានច្បាស់លាស់ និងជូនពរសំណាងល្អ!!

Share

 ការសិក្សាថ្មីមួយដែលបានបោះពុម្ពផ្សាយក្នុង the American Journal of Clinical Nutrition បានរកឃើញថា «កុមារដែលទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ (Non-cow’s milk) ជារៀងរាល់ថ្ងៃ អាចមានកម្ពស់0.4សង់ទីម៉ែត្រទាបជាងកម្ពស់មធ្យម បើធៀបនឹងកម្ពស់ស្ដង់ដារបស់កុមារ»។ លោកវេជ្ជបណ្ឌិត Jonathon Maguire ជាគ្រូពេទ្យឯកទេសផ្នែកកុមារ និងជាអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ St. Michael ក្នុងទីក្រុង Toronto  និង ជាអ្នកដឹកនាំការសិក្សានេះ ហើយលោក បាននិយាយថា “យើងបានរកឃើញថា កុមារដែលបានទទួលទានទឹកដោះគោដែលចម្រាញ់ពីអង្ករ គ្រាប់អាល់ម៉ុង និងសណ្ដែក គឺអាចមានកម្ពស់ទាបជាងកុមារដែលទទួលទានទឹកដោះរបស់គោ”។ វាខុសគ្នារហូតដល់ទៅកន្លះអ៊ីញ ហើយវាមិនមែនជាការខុសគ្នាបន្ដិចបន្ដួចទេចំពោះកុមារដែលមានអាយុ៣ឆ្នាំ”។    អ្វីដែលធ្វើឲ្យការរកឃើញនេះកាន់តែភ្ញាក់ផ្អើលនោះគឺ កម្រិតនៃការទាបរបស់កុមារ គឺអាស្រ័យលើបរិមាណនៃទឹកដោះគោដែលពួកគេទទួលទាន ប៉ុន្តែមិនមានន័យថា បើអ្នកមិនបានទទួលទានទឹកដោះរបស់គោ អ្នកអាចមានកម្ពស់ទាបនោះទេ តែវាមានន័យថាបើអ្នកទទួលទានទឹកដោះគោដែលមិនមែនចម្រាញ់ពីគោ ជាមធ្យមអាចធ្វើឲ្យអ្នកមានរាងតូចបន្តិច និងទាបបន្តិច។     តើវាមានទំនាក់ទំនងនឹងការលូតលាស់កម្ពស់ពេលពេញវ័យទេ? លោកវេជ្ជបណ្ឌិតបានឆ្លើយថា វាមិនទាន់មានការបង្ហាញជាក់លាក់មួយនោះទេ។ ក្នុងនាមជាគ្រូពេទ្យឯកទេសផ្នែកកុមារ យើងគ្រាន់តែដឹងថាជាទូទៅកុមារដែលមានការលូតលាស់កម្ពស់ស្របតាមអាយុត្រឹមត្រូវក្នុងវ័យកុមារហើយនោះ ការលូតលាស់របស់ពួកគេនឹងបន្តត្រឹមត្រូវរហូតដល់ពេញវ័យ។   លោកស្រី Amy Joy Lanou ជាសាស្ត្រាចារ្យផ្នែកសុខភាពនៃសាកលវិទ្យាល័យNorth Carolina នៃទីក្រុង Asheville បាននិយាយថា ការលូតលាស់កម្ពស់និងសុខភាពរបស់កុមារមិនមែនកំណត់ដោយទឹកដោះគោតែមួយមុខទេ ហើយយើងគួរតែមើលទៅលើរបបអាហាររបស់កុមារវិញទើបត្រឹមត្រូវ  ហើយការជ្រើសយកកម្ពស់មកធ្វើជាកត្តាវាស់ស្ទង់សុខភាពនេះ គឺមិនត្រឹមត្រូវទេ ព្រោះថាកុមារដែលមានកម្ពស់ខ្ពស់ និងមានមាឌធំមិនប្រាកដថាពួកគេមានសុខភាពល្អនោះទេ។   ចំណែកឯលោកស្រី Connie Weaver ដែលលោកស្រីជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅឯសាកលវិទ្យាល័យ Purdue បាននិយាយថា ការសិក្សានេះបានធ្វើការប្រៀបធៀបអំពីអត្ថប្រយោជន៍ដែលផ្ដល់ឲ្យសារពាង្គកាយយើងតាមរយៈទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិ និងទឹកដោះរបស់គោ។ យើងដឹងថាភេសជ្ជៈដែលចម្រាញ់ពីរុក្ខជាតិមួយចំនួន គឺមានប្រូតេអ៊ីនទាប ដូច្នេះការស្រូបយកកាល់ស្យូមក៏អាចមានលក្ខណៈទាបដែរ។   ការសិក្សាបានបង្ហាញថា កត្តាដែលធ្វើឲ្យមានភាពខុសគ្នាចំពោះកម្ពស់អាចបណ្ដាលមកពីទឹកដោះគោដែលចម្រាញ់ពីរុក្ខជាតិមិនបានទៅភ្ញោចឲ្យមានការបញេ្ចញនូវ Insulin-like Growth Factor (IGF) ដូចទឹកដោះរបស់គោទេ។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលមានកម្រិត IGFs ច្រើនអាចមានហានិភ័យខ្ពស់ទៅក្នុងជំងឺមហារីកប្រព័ន្ធបន្តពូជ។ លោកស្រីបានបន្តថា កាលដែលមាន IGF តិចអាចធ្វើឲ្យមានភាពខុសគ្នានៃកម្ពស់ ប៉ុន្តែវាអាចកាត់បន្ថយការបាក់ឆ្អឹង និងជំងឺមហារីកបាន។    ទោះបីជាយ៉ាងណាក៏ដោយលោក Maguire បាននិយាយថា ក្នុងនាមអ្នកជាមាតាបិតា និងជាអ្នកទទួលទានវា អ្នកគួរតែមានការយល់ដឹងនិងបទពិសោធន៍ខ្លះៗជុំវិញបញ្ហាទាំងនេះ ហើយអ្នកគួរជ្រើសរើសយកទឹកដោះគោដែលចម្រាញ់ចេញពីវត្ថុធាតុដើមណាដែលមានសារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះរបស់គោដែរ ព្រោះថាមានភេសជ្ជៈជាច្រើនបានដាក់លក់នៅលើទីផ្សារ ហើយអះអាងថាមានអត្ថប្រយោជន៍ដូចទឹកដោះរបស់គោ ប៉ុន្តែធាតុពិតនោះ គឺគ្មានទេ។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការសិក្សាដ៏តូច ប៉ុន្តែមានសារៈសំខាន់មួយបានធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការរកឃើញ«អំពីថ្នាំប្រឆាំងនឹងជំងឺមហារីកមួយអាចជួយកម្ចាត់ដុំសាច់ចំពោះអ្នកជំងឺមហារីកដែលមានសភាពធន់ទៅនឹងការព្យាបាលស្ទើរគ្រប់ទម្រង់»ហើយនោះ។  ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Science បានតាមដានទៅលើអ្នកជំងឺ៨៦នាក់ដែលមានជំងឺមហារីកកម្រិតធ្ងន់ធ្ងរទៅលើលំពែង ក្រពេញប្រូស្តេត ស្បូនឬឆ្អឹង។ អ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំដែលមានម៉ាកឈ្មោះ Keytruda វាគឺស្ថិតនៅក្នុងពពួកថ្នាំ Pembrolizumab ហើយវាទទួលបានលទ្ធផលយ៉ាងជោគជ័យ។ អ្នកជំងឺ៦៦នាក់ដែលមានដុំសាច់ បានមានសភាពថយបាត់ទៅវិញនិងមានសភាពថេរ ហើយក្នុងចំណោមនោះមានអ្នកជំងឺ១៨នាក់ដែលដុំសាច់របស់ពួកគេបានជាទៅវិញ និងមិនមានការកើតឡើងវិញទេ។   អ្នកជំងឺទាំងអស់សុទ្ធតែមានការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី (Genetic mutations)ដែលហាមឃាត់កោសិការបស់ពូកគេពីការជួសជុលDNA ដែលខូចខាត។ Pembrolizumab គឺត្រូវបានស្គាល់ថាជា PD-1 blocker ដែលវាគឺជាប្រភេទថ្នាំសម្រាប់ព្យាបាលប្រព័ន្ធភាពស៊ាំ ដែលវាមាននាទីជួយប្រព័ន្ធភាពស៊ាំស្វែងរកកោសិកាមហារីក និងវាយប្រហារទៅលើដុំសាច់។   ទំហំនៃការសិក្សាមានលក្ខណៈតូច និងមិនមានក្រុមមនុស្សដែលមិនទទួលបាន Pembrolizumab (Control group) ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រអាចធ្វើការប្រៀបធៀបលទ្ធផលទេ ប៉ុន្តែលទ្ធផលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយFood and Drug Administration (FDA) បានសម្រេចអនុញ្ញាតឲ្យប្រើ Pembrolizumab សម្រាប់អ្នកជំងឺដែលមានមហារីកមកពីការផ្លាស់ប្ដូរហ្សែនខុសប្រក្រតី។   សារពត៌មាន New York Times បានសរសេរថា «នេះគឺជាលើកទីមួយដែលថ្នាំប្រភេទត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដើម្បីប្រឆាំងនឹងដុំសាច់ដែលមានទម្រង់ហ្សែនជាក់លាក់មួយ ដោយមិនគិតពីកន្លែងដែលពួកវាកើតនៅក្នុងខ្លួនយើង»។   លោកវេជ្ជបណ្ឌិត Jack Jacoub ដែលលោកជាគ្រូពេទ្យឯកទេសផ្នែកជំងឺមហារីក បាននិយាយថា មានមតិទូទៅមួយលើកឡើងថាប្រព័ន្ធភាពស៊ាំគឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍនិងការរីករាលដាលនៃជំងឺមហារីក ហើយការរកឃើញថ្មីទាំងនេះបង្ហាញថា ការកំណត់គោលដៅយកប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលមហារីកគឺអាចមានប្រសិទ្ធភាពខ្ពស់។ ការកំណត់គោលដៅលើប្រព័ន្ធភាពស៊ាំបានធ្វើឲ្យស្ថានភាពជំងឺមានភាពប្រសើរឡើង ហើយវាពុំចាំបាច់ត្រូវមានទំនាក់ទំនងនឹងជំងឺមហារីកណាមួយជាក់លាក់ទេ។    លោកគិតថាថ្នាំប្រភេទនេះនឹងត្រូវបានប្រើនាពេលអនាគតដើម្បីផ្សារភ្ជាប់ជាមួយនឹងការបង្កើតការព្យាបាលជំងឺមហារីកសម្រាប់ប្រភេទជំងឺជាក់លាក់មួយ។ លោកបានបន្ដទៀតថា នេះអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើង ហើយទម្រង់នៃការព្យាបាលនេះ ឬតាមរយៈទម្រង់ផ្សេងៗ អាចឲ្យយើងធ្វើការព្យាបាលនិងលុបបំបាត់ចោលនូវជំងឺមហារីកបាន។ ទាំងនេះគឺជាជំហានដែលធ្វើឲ្យយើងឈានទៅកាន់តែជិតនឹងគោលដៅរបស់យើង។   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឪពុកម្តាយគ្រប់រូប គួរតែចំណាយពេលឲ្យបានច្រើនបន្តិច សម្រាកពីការងាររបស់អ្នក ហើយយកសៀវភៅមកអានឲ្យកូនរបស់អ្នកស្តាប់ ទោះបីជាគេនៅតូច មិនទាន់អាចនិយាយគ្នាបានក៏ដោយ។  ការសិក្សាជាច្រើនបានរកឃើញថា ការទម្លាប់អានសៀវភៅឲ្យកូនស្តាប់ ឬឲ្យគេអានដោយខ្លួនឯងអាចជួយបណ្តុះគំនិត និងជំនាញរបស់គេឲ្យកាន់តែល្អឡើងៗ។ ការអានសៀវភៅឲ្យកូនស្តាប់ នឹងជួយឲ្យគេឆាប់ចេះ ឆាប់ស្តាប់ និងឆាប់ចេះនិយាយ ព្រមទាំងឆ្លាតទៀតផង ជាពិសេស ពេលគេចាប់ផ្តើមចូលរៀន។ កូនអាយុបួនឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការអប់រំ និងជួយឲ្យគេមានជំនាញស្តាប់ និងអភិវឌ្ឍខួរក្បាលឲ្យកាន់តែរស់រវើក។ ការសិក្សាក៏បានណែនាំផងដែរថា អ្នកគួរតែចាប់ផ្តើមបិទទូរទស្សន៍ និងទុកទូរស័ព្ទឲ្យឆ្ងាយពីដៃរបស់កូន ដើម្បីឲ្យគេងាកមកចាប់អារម្មណ៍ទៅលើសៀវភៅ និងការអាន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

អាការៈញឹកញាប់នៃជំងឺផ្តាសាយ ជាទូទៅ មានរយៈពេលពីមួយទៅបីថ្ងៃ បន្ទាប់ពីអ្នកឆ្លងវីរុសដែលនាំឲ្យផ្តាសាយ។ រោគសញ្ញា និងសញ្ញាអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចមានដូចជា៖ • ហៀរសំបោរ • ឈឺបំពង់ក • តឹងច្រមុះ • ក្អក • មានស្លេស្ម • កណ្តាស់ • អស់កម្លាំង • ក្តៅខ្លួនតិចៗ។ សំបោរដែលហូរចេញពីច្រមុះ នឹងចាប់ផ្តើមខាប់ ឬឡើងជាពណ៌លឿង ឬបៃតង ដោយសារជំងឺផ្តាសាយ ប៉ុន្តែ វាមិនមែនជាសញ្ញានៃការឆ្លងបាក់តេរីឡើយ។ តើខ្ញុំគួរញ៉ាំថ្នាំនៅផ្ទះ ទុកឲ្យវាជាដោយខ្លួនឯង ឬប្រញាប់ទៅមន្ទីរពេទ្យ? ជាធម្មតា ជំងឺនេះមានសភាពស្រាល ហើយនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែ សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក ក្នុងករណីដូចខាងក្រោមនេះ។ សម្រាប់មនុស្សធំ សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាម ប្រសិនបើអ្នក ៖ • គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ • គ្រុនក្តៅមានរយៈពេលលើសពី ៥ ថ្ងៃ ហើយមិនបាត់សោះ • ពិបាកដកដង្ហើម • ដកដង្ហើមលឺសូរខុសធម្មតា • ឈឺបំពង់កខ្លាំង • ឈឺក្បាលមិនបាត់។ សម្រាប់កូនក្មេង បើមានសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំកូន ទៅកាន់មន្ទីរពេទ្យភ្លាម ៖ • ក្តៅខ្លួនលើសពី ៣៨ អង្សារសេ • ក្តៅខ្លួនមិនបាត់ក្នុងរយៈពេលពីរបីថ្ងៃ • រោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ដូចជា ក្អក ឬឈឺក្បាលជាដើម • ពិបាកដកដង្ហើម • ឈឺក្នុងត្រចៀក • សន្លឹម មិនសូវមានសកម្មភាព • មិនញ៉ាំអាហារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share
Top