Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺរលាកស្រោមខួរក្បាល ជាការរលាកស្រទាប់ការពារដែលនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ហើយវាបង្កឡើងដោយមេរោគខុសៗគ្នា ដូចជា ពពួកបាក់តេរី និងវីរុស។ ក្រៅពីនេះ ជំងឺរលាកស្រោមខួរក្បាលក៏អាចបណ្តាលមកពីការចម្លងរោគពីសរីរាង្គផ្សេងទៀតនៃរាងកាយ ដោយមេរោគទាំងនោះបានធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្រទាប់ខួរក្បាល។   តើអ្វីជាអ្នកបង្កជំងឺរលាកស្រោមខួរ? ជាទូទៅ ជំងឺរលាកស្រោមខួរក្បាល ចែកជាពីរប្រភេទដែលអាចជាការបង្ករោគដោយពពួកបាក់តេរី និងវីរុស។ បាក់តេរី៖ មានប្រភេទបាក់តេរីជាច្រើនក្នុងការបង្ករោគដែលវាប្រែប្រួលទៅតាមអាយុរបស់កុមារ៖ • ប្រភេទបាក់តេរីក្រុម B Streptococcus, Escherichia coli នឹង Listeria អាចងាយកើតឡើងចំពោះទារកដែលទើបនឹងកើត។ •កុមារដែលមានអាយុចាប់ពី ១ខែឡើងទៅអាចប្រឈមការបង្ករោគជាញឹកញាប់ដោយពពួកបាក់តេរី Streptococcus pneumoniae, Haemophilus influenza type B (Hib) និង Neisseria meningitidis។  គេសង្កេតឃើញមានការថយចុះនូវជំងឺរលាកស្រោមខួរក្បាលបង្ករោគដោយពពួក Hib ដោយមានការប្រើប្រាស់នូវវ៉ាក់សាំងជាប្រចាំចំពោះកុមារ។ វីរុស៖ វីរុសទូទៅដែលបង្កជាជំងឺរលាកស្រោមខួរក្បាលស្ថិតក្នុងគ្រួសារ Enterovirus។ វាជាប្រភេទវីរុសដែលងាយចម្លងដោយផ្ទាល់តាមរយៈលាមកដូចជាពេលផ្លាស់ប្តូរខោទឹកនោម ឬដោយប្រយោល តាមរយៈទឹកមិនស្អាត ម្ហូបអាហារ និងផ្ទៃខាងក្រោម។ មានប្រភេទវីរុសមួយចំនួនទៀតផងដែរ ដែលអាចបង្ករោគតាមដំណក់ទឹកក្នុងបរិយាកាស ការប៉ះពាល់ផ្ទាល់ កំឡុងពេលសម្រាលកូន ឬតាមការខាំរបស់សត្វ(ឆ្កែដែលមានជំងឺ) ឬសត្វល្អិត (មូស ឬចៃ)។ ការកំណត់ឲ្យច្បាស់ពីប្រភពនៃការចម្លងរោគជាការចាំបាច់ ដោយហេតុថាជំងឺរលាកស្រោមខួរក្បាលដែលបង្កដោយពពួកបាក់តេរី ជាជំងឺធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា បើមិនដូច្នេះទេ វាអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់នូវសមត្ថភាពនៃការស្តាប់ និងការរៀនសូត្ររបស់កុមារ។ ផ្ទុយទៅវិញ ជំងឺដែលបង្កដោយពពួកវីរុស ជាជំងឺស្រាលពុំបណ្តាលឲ្យមានបញ្ហា ឬស្លាប់ឡើយ។ តើអ្វីខ្លះជាកត្តាប្រឈម? ពពួកបាក់តេរី ជាធម្មតារស់នៅដោយមិនបង្កជារោគសញ្ញានៅក្នុងបំពង់ក ដែលអាចឆ្លងទៅកាន់មនុស្សដទៃទៀតតាមការក្អក កណ្តាស់ និងថើប។ កុមារដែលមានអាយុនៅក្រោម ១៨ខែមានការប្រឈមខ្ពស់ទៅនឹងការកើតជំងឺរលាកស្រោមខួរនេះដោយសារប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់ពួកគេពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយជំងឺនៅឡើយ។ ចំណែកកត្តាប្រឈមផ្សេងទៀតអាចមកពីការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺរលាកស្រោមខួរក្បាល អ្នកមានជំងឺរលាកត្រចៀក ឬច្រមុះ ការធ្វើដំណើរទៅកាន់កន្លែងដែលមានមេរោគ (sub-Saharan Africa) ការប៉ះទង្គិចក្បាល បញ្ហាប្រព័ន្ធភាពស៊ាំ ការកែតម្រូវ cochlear (ផ្នែកក្នុងត្រចៀក) និងបម្រែបម្រួលសរីរាង្គផ្សេងៗ។   តើរោគសញ្ញាកើតមានដូចម្តេច? ពុំមានលក្ខណៈខុសគ្នារវាងរោគសញ្ញានៃជំងឺបង្កដោយបាក់តេរី ឬវីរុសនោះទេ យ៉ាងណាមិញ រោគសញ្ញាតែមួយផ្នែក គេមិនទាន់អាចបែងចែកថាជាជំងឺបង្កដោយបាក់តេរី ឬវីរុសបានច្បាស់នោះទេ។ រោគសញ្ញាដែលអាចស្តែងចេញជាទូទៅមានដូចជា៖ •ទារកអាចមានអាការៈគ្រុនក្តៅ រួមជាមួយការមិនឃ្លានអាហារ ក្អួត រាក និងស្បែកឡើងកន្ទួល។ ករបស់កុមារអាចប្រែទៅជារឹង ឬលលាដ៍ក្បាលទន់ អស់កម្លាំង ឬល្ហិតល្ហៃ។ •ជង្គង់បត់ឡើងទៅកាន់ដងខ្លួនភ្លាមៗ នៅពេលបត់កទៅខាងមុខ ដែលហៅថា Brudzinski sign។ •មិនអាចពន្លាជើងឆ្វេងឲ្យត្រង់ នៅពេលពត់ចង្កេះ ៩០ដឺក្រេ ហៅថា Kernig sign។ • ប្រកាច់ និងថយចុះការចងចាំ។ •មានកើតកន្ទួលក្រហមនៅលើស្បែកពីរប្រភេទ គឺ Petechiae (រូបភាពទី១) និង Purpura (រូបភាពទី២)។ •ចំណែករោគសញ្ញានៃជំងឺបង្កដោយពពួកវីរុស អាចស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ ដូចជាក្តៅខ្លួន ឈឺសាច់ដុំ ហៀរសំបោរ និងក្អកជាដើម។ តើរោគវិនិច្ឆ័យធ្វើឡើងយ៉ាងដូចម្តេច? ការបង្ករោគដោយបាក់តេរី ទាមទារឲ្យមានការព្យាបាលឲ្យបានទាន់ពេលវេលា ហើយត្រូវមានការកំណត់នូវរោគសញ្ញាឲ្យបានច្បាស់ មុនពេលធ្វើរោគវិនិច្ឆ័យ។ ខាងក្រោមនេះជាតេស្តដែលត្រូវបានណែនាំនិងអនុវត្តច្រើននៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់៖ •ការបណ្តុះមេរោគក្នុងឈាម ៖ ឈាមត្រូវបានយកមកវិភាគដោយប្រើវិធីសាស្រ្តក្នុងការបណ្តុះរកប្រភេទមេរោគដែលអាចមានវត្តមានក្នុងឈាមចំពោះអ្នកជំងឺ (ជាទូទៅ ឈាមមិនត្រូវមានវត្តមានបាក់តេរីនោះទេ)។ លទ្ធផលនេះអាចជម្រុញឲ្យមានការប្រើប្រាស់ថ្នាំផ្សះបានត្រឹមត្រូវ។ •ការបូមយកទឹកខួរឆ្អឹងខ្នង (Lumbar puncture)៖ ទឹកខួរឆ្អឹងខ្នងត្រូវបានបូមយកនៅតាមបណ្តោយឆ្អឹងខ្នងដោយប្រើប្រាស់ម្ជុលម្យ៉ាងសម្រាប់យកមកធ្វើការវិភាគរកវត្តមានមេរោគ មុននឹងសម្រេចចិត្តជ្រើសរើសយកថ្នាំផ្សះក្នុងការព្យាបាល។ •ការថតខួរក្បាល (CT scan)៖ ជាវិធីសាស្រ្តដែលត្រូវបានគេប្រើប្រាស់មុននឹងឈានដល់ការបូមយកទឹកខួរឆ្អឹងខ្នង។ គោលបំណងចម្បងរបស់វិធីសាស្រ្តនេះ គឺដើម្បីធានាបានសុវត្ថិភាពនៅពេលបូមយកទឹកខួរឆ្អឹងខ្នង ពីព្រោះរោគសញ្ញារបស់កុមារខ្លះអាចបណ្តាលមកពីការប៉ះទង្គិច ឬសម្ពាធក្នុងខួរក្បាល។   តើការព្យាបាលមានអ្វីខ្លះ? ការព្យាបាលគឺអាស្រ័យទៅលើប្រភេទនៃការបង្កជំងឺថាតើជាពពួកបាក់តេរី ឬវីរុស។ យ៉ាងណាមិញ ការបែងចែកនូវប្រភេទការបង្ករោគឲ្យកាន់តែច្បាស់ គឺត្រូវរង់ចាំនូវលទ្ធផលនៃការការធ្វើរោគវិនិច្ឆ័យដែលប្រើប្រាស់រយៈពេល៤៨ ទៅ ៧២ ម៉ោង  ដូច្នេះអ្នកជំងឺត្រូវបានព្យាបាលដោយថ្នាំផ្សះជាមុន ទោះបីស្ថិតក្នុងអំឡុងពេលរង់ចាំក៏ដោយ ពីព្រោះការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ •ចំពោះជំងឺបណ្តាលមកពីបាក់តេរី៖ ជាប្រភេទធ្ងន់ធ្ងរដែលការព្យាបាលត្រូវធ្វើឡើងក្នុងមន្ទីរពេទ្យដោយប្រើប្រាស់ថ្នាំផ្សះតាមការចាក់បន្ថែមផងដែរនូវជំនួយសម្រាប់ការដកដង្ហើម ការរក្សាស្ថេរភាពនៃសម្ពាធឈាម ការពារការហូរឈាម និងចៀសវាងកុំឲ្យមានការបាត់បង់ជាតិទឹក។ រយៈពេលនៃការប្រើប្រាស់ថ្នាំផ្សះប្រែប្រួលពឹងផ្អែកលើលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ៖ -ប្រសិនបើលទ្ធផលអវិជ្ជមាន ការព្យាបាលដោយថ្នាំផ្សះត្រូវបានបញ្ឈប់បន្ទាប់ពី ៤៨ ទៅ ៧២ម៉ោង។ -ប្រសិនបើលទ្ធផលវិភាគវិជ្ជមាន ត្រូវប្រើប្រាស់ថ្នាំផ្សះដែលត្រូវនឹងប្រភេទមេរោគ ហើយអាចប្រើប្រាស់រយៈពេល ៧ ទៅ ២១ថ្ងៃ ឬលើសពីនេះ។ •ចំពោះជំងឺបណ្តាលមកពីវីរុស៖ កុមារត្រូវសម្រាកឲ្យបានច្រើន ផ្តល់ជាតិទឹកឲ្យបានគ្រប់គ្រាន់ ឬចាក់បញ្ចូលជាតិទឹក និងការព្យាបាលអាការៈក្តៅខ្លួន   ឬឈឺក្បាលដោយប្រើប្រាស់Paracetamol ឬ Ibuprofen។ តើមានវិធីសាស្រ្តក្នុងការការពារអ្វីខ្លះ?   •វ៉ាក់សាំង៖ វ៉ាក់សាំងប្រភេទ pneumococcal meningococcal និងHaemophilus influenzae ប្រភេទ B (Hib) ត្រូវបានប្រើប្រាស់ ចំពោះកុមារជាប្រចាំ សម្រាប់បង្ការពីការបង្ករោគដោយពពួកបាក់តេរី មិនតែប៉ុណ្ណោះ វាក៏អាចបង្ការពីជំងឺបង្កដោយវីរុសដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺផ្តាសាយ ជំងឺអុតស្វាយ ជំងឺកញ្រ្ជឹល និងជំងឺ ស្រឡទែនផងដែរ។ •ការប្រើថ្នាំផ្សះ៖  វាជាមធ្យោបាយល្អមួយដែលត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់បុគ្គលដែលមានទំនាក់ទំនងផ្ទាល់ជាមួយកុមារដែលមានជំងឺរលាកស្រោមខួរក្បាល ហើយការប៉ះពាល់ផ្ទាល់នេះ គឺលើសពី ៤ម៉ោង ក្នុងរយៈពេលយ៉ាងតិច៥ ទៅ៧ថ្ងៃមុនពេលកុមារចេញរោគសញ្ញា។ •ការពារការចម្លង៖ ក្រុមគ្រួសាររបស់កុមារដែលមានជំងឺរលាកស្រោមខួរក្បាល គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនកុំឲ្យឆ្លងជំងឺមានដូចជា លាងដៃបន្ទាប់ពីប៉ះពាល់ កុំប្រើប្រាស់របស់របរជាមួយគ្នា ខ្ទប់មាត់កុមារពេលក្អកម្តងៗ។ អ្នកគួរអនុវត្តរបៀបនេះជាប្រចាំ រហូតដល់កុមារបាត់រោគសញ្ញា (ក្តៅខ្លួន រាក កន្ទួលរមាស់)។     តើមានផលវិបាកអ្វីខ្លះចំពោះកុមារ? •កុមារអាចជាសះស្បើយពីជំងឺដែលបណ្តាលមកពីពពួកបាក់តេរី ប៉ុន្តែពួកគេអាចប្រឈមនឹងការបាត់បង់សមត្ថភាពមួយចំនួនដូចជា វិបត្តិក្នុងការមើល ខ្សោយការស្តាប់ ប្រកាច់ ពិការ និងថយចុះនូវមុខងាររបស់ខួរក្បាល។ •ចំពោះករណីជំងឺរលាកស្រោមខួរបង្កពីវីរុសវិញ ពុំមានចោទជាបញ្ហាគួរឲ្យកត់សម្គាល់នោះទេ ដោយជាធម្មតាពួកគេអាចទទួលបានការព្យាបាលនៅផ្ទះហើយនឹងជាសះស្បើយក្នុងរយៈពេល ២អាទិត្យ។ បកស្រាយដោយលោកវេជ្ជបណ្ឌិត វ៉ាន សុខជា វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ នៅផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ។​  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ហេលស៍ថាម សូមណែនាំឧបករណ៍ហាត់ប្រាណល្អៗ ហើយមានតម្លៃសមរម្យ តែប្រសិទ្ធភាពល្អ ដែលគួរមាននៅផ្ទះ និងកាន់តែពិសេសគឺការច្នៃសម្ភារៈដែលមានស្រាប់នៅផ្ទះដើម្បីហាត់ប្រាណផងដែរ។ដូចនេះ អ្នកក៏មិនចាំបាច់បារម្ភពីការចំណាយលើឧបករណ៍ហាត់ប្រាណថ្លៃបានហើយ។   ឧបករណ៍ហាត់ប្រាណងាយៗដែលគួរមាននៅផ្ទះ៖ 1.កម្រាល Yoga ចំពោះអ្នកដែលចូលចិត្តធ្វើចលនាយោគៈ អ្នកអាចទិញកម្រាល សម្រាប់ហាត់នៅផ្ទះក៏បាន។ មានកម្រាលនេះនៅផ្ទះ មិនសម្រាប់តែធ្វើចលនាយោគៈតែមួយមុខទេ តែសម្រាប់ធ្វើលំហាត់ប្រាណផ្សេងៗ សម្រាប់អង្គុយលេង ឬគេងលេងពេលអ្នកមានអារម្មណ៍ធុញថប់ក៏បាន ព្រោះកម្រាលនេះមានភាពទន់ និងមិនរអិល។ 2.ដុំដែក វាមានទម្ងន់ចាប់ពីកន្លះគីឡូ ដែលអាចឲ្យអ្នករើសបាន ដោយសារតម្លៃអាចទទួលយកបាន និងជាឧបករណ៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនដែរនោះ ទើបអ្នកគួរតែមានវាទុកនៅផ្ទះ។ ចំពោះអ្នកដែលចង់បានសាច់ដុំធំៗ គួរតែយកដុំដែកប្រភេទធ្ងន់ល្មម ចំណែកអ្នកដែលចង់ហាត់ដើម្បីបានស្បែកហាប់ណែន គួរយកស្រាលបន្តិចបានហើយ។ 3.កងបង្វិល វាមានជាប្រភេទឈើផ្តៅ ឬជ័រផ្លាស្ទិច ល្អសម្រាប់អ្នកដែលចង់បានចង្កេះស្អាត។  វាជាឧបករណ៍ដែលមានភាពងាយស្រួលក្នុងការធ្វើសកម្មភាព និងមិនប្រកាន់ថាប្រុស ឬស្រីប្រើទេ។ អ្នកអាចបង្វិលក្នុងផ្ទះ និងអាចហាត់បណ្តើរ មើលទូរទស្សន៍ ឬចុចទូរស័ព្ទលេងបណ្តើរក៏បាន។ 4.ខ្សែយឺត (Resistance Bands) ជាប្រភេទខ្សែដែលមានលក្ខណៈយឺត ហាត់បានទាំងដៃទាំងជើង។ វាជួយពង្រឹងសាច់ដុំឲ្យកាន់តែរឹងមាំ ជាពិសេសសាច់ដុំភ្លៅ ស្មា និងទ្រូង។ ម្យ៉ាងទៀតអ្នកអាច ប្រើខ្សែនេះជាមួយឧបករណ៍ផ្សេងទៀត តាមប្រភេទនៃការហាត់ដែលអ្នកចង់បាន។ 5.ខ្សែលោត (Jump Rope) ការហាត់ប្រាណតាមបែបលោតអាចជួយអ្នកដុតកាឡូរីបានច្រើនហើយអ្នកអាចហាត់ក្នុងបន្ទប់គេងក៏បានព្រោះមិនតម្រូវទីកន្លែងធំទេ។ វាជាឧបករណ៍តូច ស្រាល និងងាយស្រួលទុកដាក់។ ការលោតជួយឲ្យឆ្អឹងរឹងមាំ និងខួរក្បាលដំណើរការបានល្អ។ 6.បាល់ (Stability Ball) វាជាប្រភេទឧបករណ៍មួយកំពុងពេញនិយមដែរ ព្រោះវាមានលក្ខណៈពិសេសលើសពីបាល់ធម្មតា។ ទំហំវាធំ អាចទ្រទម្ងន់ខ្លួនយើងបាន ហើយមានភាពទន់ និងងាយស្រួលប្រើ អ្នកនឹងទទួលបានភាពរីករាយពេលប្រើវាសម្រាប់ហាត់ប្រាណនៅផ្ទះ។ ក្រៅពីនេះ តម្លៃរបស់វាក៏ទទួលយកបាន ហើយមានគុណប្រយោជន៍ជាច្រើនដូចជា ជួយដល់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។ គួរបញ្ជាក់ផងដែរថា ឧបករណ៍ខាងលើនេះ អ្នកអាចរកទិញបានតាមហាងលក់សម្ភារៈកីឡា ឬបណ្ណាគារជាដើម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ​៖ ខ្ញុំបាទ អាយុ២៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំតែងតែដុសធ្មេញជាប្រចាំរាល់ពេលងូតទឹក។ និយាយទៅបើខ្ញុំងូតទឹកមួយថ្ងៃ៣ដង ខ្ញុំក៏ដុសធ្មេញ៣ដងដែរ ហើយបើខ្ញុំងូតទឹក៤ដង ខ្ញុំក៏ដុសធ្មេញ៤ដងដែរក្នុងមួយថ្ងៃ។ តែមិត្តភក្តិខ្ញុំប្រាប់ថា ដុសធ្មេញច្រើនដងបែបនេះអាចបណ្តាលឲ្យដង្កូវស៊ីធ្មេញវិញ។ តើនេះជាការពិតឬទេ? ចម្លើយ ៖ ទស្សនៈដែលថាដុសធ្មេញច្រើនដងធ្វើឲ្យដង្កូវស៊ីធ្មេញនោះ គឺមិនពិតទេ ផ្ទុយទៅវិញ វាធ្វើឲ្យធ្មេញរបស់ប្អូនមានសុខភាពល្អ និងរឹងមាំ។ ឯមូលហេតុនៃដង្កូវស៊ីធ្មេញមានច្រើនកត្តាដូចជា៖ •ការសម្អាតធ្មេញ៖ ប្អូនត្រូវជ្រើសរើសច្រាសដុសធ្មេញដែលល្អ និងប្រើFloss តែបើសិនជាប្អូនមិនចេះប្រើFloss ប្អូនអាចទៅរៀនជាមួយនឹងទន្តពេទ្យបាន ហើយចំពោះអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ពួកគាត់ត្រូវប្រើច្រាសតូចមួយទៀតបន្ថែម ដើម្បីដុសចន្លោះធ្មេញ (Interdental brush)។ •ការជ្រើសរើសថ្នាដុសធ្មេញ៖ ថ្នាំដុសធ្មេញដែលប្អូនប្រើត្រូវមានជាតិភ្លុយអឲ្យបានគ្រប់គ្រាន់។ •អាហារ៖ ប្អូនគួរកាត់បន្ថយអាហារដែលមានជាតិស្អិត ផ្អែម និងអាស៊ីត ដោយមិនត្រូវបរិភោគអាហារប្រភេទនេះញឹកញាប់ពេក និងត្រូវដុសធ្មេញឲ្យស្អាតបន្ទាប់ពីបរិភោគរួច។ •ទឹកមាត់៖ ចំពោះអ្នកដែលមានទឹកមាត់មានវត្តមានបាក់តេរីច្រើន នឹងត្រូវណែនាំឲ្យប្រើថ្នាំបៀម។ បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

សេចក្តីប្រកាសរបស់មន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា មន្ទីរពេទ្យព្រះអង្គឌួងក្រោមការសហការជាមួយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសនេប៉ាល់ រៀបចំនូវកម្មវិធី៖ កម្មវិធីអ្វី ? ការពិនិត្យ និងព្យាបាលជំងឺត្រចៀក តម្លៃប៉ុន្មាន? មិនគិតថ្លៃ នៅទីណា? មន្ទីរពេទ្យព្រះអង្គឌួង ថ្ងៃណា? ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ Credit : ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង

Share

ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅប្រទេសមួយចំនួនដែរសុទ្ធតែធ្លាប់កើតជំងឺស្អូច ប៉ុន្តែក្នុងនោះក៏មានប្រជាជនមួយចំនួនមិនដែលបានជួបប្រទះនឹងជំងឺនេះក្នុងជីវិតរបស់គេផងដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីជំងឺស្អូចនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត «គឹម អាង» ដែលជាសាស្រ្តាចារ្យផ្នែករោគកុមារនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកុមារជាតិ ដែលលោកបានបកស្រាយយ៉ាងក្បោះ-ក្បាយពីជំងឺមួយនេះ ៖ តើអ្វីទៅជាជំងឺស្អូច? បើផ្អែកទៅតាមអង្គការសុខភាពពិភពលោក ជំងឺស្អូចជាជំងឺឆ្លងប្រភេទស្រាលជាទូទៅបង្កឡើងពីវីរុស ដែលជាញឹកញាប់កើតមានលើកុមារ និងមនុស្សវ័យជំទង់។ ប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនប្រជាជនកើតមានជំងឺនេះនៅឡើយទេ គ្រាន់តែដឹងថាមានកុមារកើតជំងឺនេះច្រើន។ ប្រសិនបើវីរុសស្អូចឆ្លងទៅស្ត្រីមានផ្ទៃពោះ នោះនឹងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតស្អូចពីកំណើត ដែលក្នុងនោះអង្គការសុខភាពពិភពលោកមានទិន្នន័យស្តីពីទារកកើតជំងឺស្អូចពីកំណើតប្រមាណ១០០,០០០នាក់ជារៀងរាល់ឆ្នាំ។ តើជំងឺស្អូចបង្កឲ្យមានរោគសញ្ញាអ្វីខ្លះ? រោគសញ្ញានៃជំងឺស្អូចដែលលេចឡើងមានដូចជា ចេញកន្ទួលតូចៗលើស្បែកមុខ ឬ ក រួចរាលដាលដល់ខ្លួន ក្តៅខ្លួនតិចតួច (ចន្លោះ៣៨អង្សា) ខ្លះក្អួតចង្អោរ ភ្នែកក្រហម ឬកើតកូនកណ្តុរនៅក្រោយត្រចៀក ក ជាដើម។ តែក៏អាចមានការឈឺសន្លាក់តិចតួចផងដែរចំពោះមនុស្សពេញវ័យ។ ស្អូច ជាជំងឺឆ្លងជាពិសេសឆ្លងតាមតំណក់តូចៗតាមរយៈទឹកមាត់ កណ្តាស់របស់អ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយពួកគេកើតមានកន្ទួលលើស្បែកហើយអំឡុងពេលពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំជារយៈពេលឆ្លងបំផុត។ តើរោគវិនិច្ឆ័យអាចធ្វើបានតាមរបៀបណាខ្លះ? ដោយស្អូចជាជំងឺស្រួចស្រាល ដូច្នេះចំពោះការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ យ៉ាងណាមិញ ស្អូចមានលក្ខណៈពិសេសខុសពីជំងឺផ្សេងបន្តិចត្រង់មានឡើងកូនកណ្តុរនៅក្រោយត្រចៀក ឬកដែលផ្តល់លក្ខណៈងាយស្រួលដល់ឪពុកម្តាយអាចធ្វើរោគវិនិច្ឆ័យបានដោយខ្លួនឯង។  ក្រៅពីនេះ រោគវិនិច្ឆ័យក៏អាចធ្វើបានតាមរយៈការពិនិត្យឈាម ដោយឲ្យគេរកមើលប្រព័ន្ធការពារ (Immunoglobulin G and Immunoglobulin M ) របស់ជំងឺស្អូច។ ប្រសិនបើរកឃើញ Immunoglobulin M (IgM) នោះមានន័យថាអ្នកឆ្លងជំងឺនេះថ្មីៗ តែផ្ទុយទៅវិញ បើរកឃើញ Immunoglobulin G (IgG) នោះមានន័យថា យើងធ្លាប់កើតជំងឺនេះ ឬចាក់វ៉ាក់ស៊ាំង ហើយមានប្រព័ន្ធការពារស្អូចរួចហើយ។ វិធីសាស្រ្តនេះអាចអនុវត្តបានលុះត្រាតែមានបញ្ហាស្មុគស្មាញខ្លាំងក្នុងការធ្វើរោគវិនិច្ឆ័យតែប៉ុណ្ណោះ។ តើវិធីព្យាបាលជំងឺស្អូចមានអ្វីខ្លះ? ការព្យាបាលជំងឺស្អូច គឺព្យាបាលតាមរោគសញ្ញា មានន័យថាបើអ្នកជំងឺក្តៅខ្លួន ត្រូវប្រើប្រាស់ថ្នាំក្តៅខ្លួន បើបាត់បង់ជាតិទឹក ឬក្អួត ត្រូវបន្ថែមជាតិទឹក(បញ្ចូលសេរ៉ូម) បំបៅដោះដល់ទារក សម្រាក និងញុំាឲ្យបានគ្រប់គ្រាន់ នោះអ្នកជំងឺនឹងជាក្នុងរយៈពេល៥ថ្ងៃទៅមួយសប្តាហ៍។ ជំងឺស្អូចមិនអាចលាប់ឡើងវិញទេ ព្រោះអ្នកជំងឺ ដែលកើតស្អូចហើយតែងមានប្រព័ន្ធការពារជំងឺនេះ ប៉ុន្តែគ្រូពេទ្យ និងប្រជាជនមួយចំនួនមានការច្រឡំរោគសញ្ញានេះនឹងប្រភេទជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នា ហេតុនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ គឺចាំបាច់ត្រូវប្រើវិធីពិនិត្យឈាម(IgG និងIgM)។   ជាទូទៅ ជំងឺស្អូចមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេព្រោះវាជាជំងឺស្រាល ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដោយការថែទាំមិនបានត្រឹមត្រូវចំពោះអ្នកជំងឺ ដូចជាក្តៅខ្លួនខ្លាំង  បាត់បង់ជាតិទឹកច្រើន មិនបានព្យាបាលជាដើម និយាយរួម គឺស្លាប់ដោយសារផលវិបាកនៃការមិនបានទទួលការព្យាបាល។ ជាការពិតណាស់ ស្អូចជាជំងឺមួយមិនគួរបារម្ភខ្លាំងទេតែអ្វីដែលចោទជាបញ្ហា គឺជំងឺស្អូចពីកំណើត ដូច្នេះវិធីការពារពិតជាមានសារៈសំខាន់។ ជំងឺស្អូចពីកំណើតអាចបង្កឲ្យក្មេងកើតមកមានលក្ខណៈមិនពេញលេញមាន ជំងឺផ្សេងៗដូចជា ពិការភាព បេះដូងមានបញ្ហា បញ្ហាខួរក្បាលមិនមានផលិតភាព ក្រពេញទីរ៉ូអ៊ីតបំពេញមុខងារមិនបានត្រឹមត្រូវ ដែលនេះសុទ្ធតែទាមទារការចំណាយខ្ពស់ក្នុងការព្យាបាលហើយក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះប្រទេសដែលជួបបញ្ហាបែបនេះ។ ដូច្នេះ ដើម្បីបង្ការបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ស្រ្តីស្ថិតនៅវ័យអាចបង្កកំណើតគួរតែចាក់វ៉ាក់ស៊ាំងការពារជំងឺស្អូច គឺចាក់មុនពេលមានផ្ទៃពោះ។ ជាក់ស្តែង ការចាក់វ៉ាក់សាំងលើទារកត្រូវបាន បញ្ចូលក្នុងកម្មវិធីជាតិដែលក្នុងនោះមានវ៉ាក់សាំងការពារស្អូច និងកញ្ជ្រឹលក្នុងម្ជុលតែមួយ ដោយធ្វើការចាក់នៅអាយុ៩ខែ និងចាក់រំលឹកនៅអាយុ១៨ខែ ដើម្បីឲ្យក្មេងមានប្រព័ន្ធការពារតាំងពីតូចតែម្តង និងចៀសវាងជំងឺស្អូច ពីកំណើតដែលជាបញ្ហាចោទដ៏ធ្ងន់ធ្ងរ។ ថ្វីត្បិតតែស្អូចជាជំងឺស្រាលងាយស្រួលព្យាបាលមិនមានអ្វីធំដុំគួរឲ្យបារម្ភ តែយើងមិនអាចមិនអើពើ ឬធ្វេសប្រហែសនឹងជំងឺនេះបានទេ។  ការធ្វេសប្រហែសអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬកើតស្អូចពីកំណើត ដែលអាចនឹងផ្តល់ផលវិបាកខ្លាំងដល់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ ដូចនេះ ការចាក់វ៉ាក់សាំងការពារ ជាវិធីសាស្រ្តតែមួយគត់ក្នុងការពារកុំឲ្យបញ្ហាដ៏គួរឲ្យភ័យខ្លាចនេះកើតមានឡើង។

Share

អ្នកធ្វើការនៅការិយាល័យមួយចំនួន ជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាកដើម្បីធ្វើការឲ្យ ឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។ តាមពិតទៅ ប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ ហេលស៍ថាម សូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖ •ឧស្សាហ៍ធ្វើចលនា អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬ ដើរទៅក្រៅ ដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។ •សម្រាក ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះ ពេលកំពុងធ្វើការ អ្នកអាចសម្រាករួច ដើរជុំវិញការិយាល័យក្នុងរយៈពេល១០ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹងសរសៃបានមួយផ្នែក បន្ថែមពីនេះ អ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។ •ឧស្សាហ៍ក្រោកឈរ ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាល ហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។ •សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់អោន ឬ ងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែក ហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។ •អង្គុយត្រង់ខ្លួន មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះ ដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។ •ទុកតែរបស់ចាំបាច់ ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬ លើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។ •ចលនាលំហាត់ប្រាណងាយៗ លំហាត់ប្រាណពោះ ១.ការលើកជើង នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។  ២.ការពត់ខ្លួនស្របពេលអង្គុយ អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។  លំហាត់ប្រាណកដៃ និងម្រាមដៃ ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖ ១.ពត់បាតដៃ អ្នកអាចឈរ ឬ អង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់ យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។  ២. សង្កត់កំភួនដៃចូលគ្នា អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នានោះពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។   ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី…

Share

Entrepreneurship starts since when you are in school, intern, work, how well are you doing?  Some people are not doing their best while they are in school, intern, in workplace and saying that they will do well when they start their own start up, how could that be possible if you never tried your best in things you do? Workplace is a great place to try your best, and you will realize a lot of things you have tried your best do not bring the result you want, but at least when you want to start up, you experienced more than you didn't try your best in work. Work with responsibilities and feeling of ownership, and start building your personal profile from today.

Share

នាពេលដែលប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើគ្រប់វិស័យនោះ វិស័យសុខាភិបាលក៏កំពុងតែមានការរីកចម្រើនផងដែរ។ ជាក់ស្តែង យើងឃើញមានវត្តមានឱសថស្ថានទំនើបកំពុងរីកលូតលាស់ជាបន្តបន្ទាប់ ក្នុងនោះមានឱសថស្ថានមួយដែលទើបចាប់កំណើតលើទឹកដីទីក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ គឺឱសថស្ថានHelp Plus ដែលមានលោក Eric Seah ជានាយកផ្នែកគ្រប់គ្រង ដែលលោកធ្លាប់បានបម្រើការជាអ្នកវិភាគការស្រាវជ្រាវ និងធ្លាប់បម្រើការផ្នែកContract Engineer។ ស្របពេលជាមួយគ្នានេះដែរ លោកក៏ធ្លាប់បានធ្វើការងារក្រៅម៉ោងទាក់ទិននឹងការរចនាអាវយឺត ក៏ដូចជារៀបចំនូវព្រឹត្តិការណ៍ និងហ្គេមកម្សាន្តផងដែរ។ ការបង្កើត និងទស្សនវិស័យ ឱសថស្ថាន Help Plus កំពុងដំណើរការជាមួយនឹងបាវចនា «យើងកំពុងបង្ហាញនូវមុខមាត់ថ្មីនៃឱសថស្ថាន» រួមជាមួយក្តីសង្ឃឹមក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីផ្នែកវេជ្ជសាស្រ្ត និងការចាប់អារម្មណ៍ទៅលើការលក់រាយនៃឱសថនៅថ្ងៃអនាគត។ លោក Eric ក៏បានបន្តទៀតថា «យើងនឹងធ្វើការអភិវឌ្ឍខ្លួនឯងជាមួយនឹងគំនិតថ្មីប្លែក ដើម្បីទាក់ទាញអតិថិជន ប្រៀបដូចជាអ្វីដែលBrownបានធ្វើដែរ។ ឱសថស្ថានជាទូទៅ គឺប្រើប្រាស់ពណ៌សនៅក្នុងការរចនា ប៉ុន្តែយើងនឹងនាំរូបភាពថ្មីសម្រាប់អតិថិជន ហើយយើងក៏ចង់ជាចំណែកមួយនៃក្រុម ដើម្បីនាំជូននូវឱសថដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពជូនដល់អ្នកប្រើប្រាស់»។ ហេតុផល៣យ៉ាង ក្នុងការបង្កើតឱសថស្ថាន ហេតុផលចម្បងគេ គឺជាឆន្ទៈក្នុងការកែប្រែមុខមាត់របស់ឱសថស្ថាន។ ជាក់ស្តែង ឱសថជាកត្តាមួយដ៏សំខាន់ក្នុងការជួយដល់សារពាង្គកាយរបស់មនុស្សសម្រាប់ទាំងការបង្ការ និងការព្យាបាល។ ឱសថស្ថានHelp Plus ក៏បានផ្តល់ជូននូវអាហារបំប៉នដែលត្រូវបានរចនាជាពិសេសសម្រាប់រាងកាយ និងសុខភាពទាំងមូល ដើម្បីបង្ការបញ្ហាជាច្រើនមិនឲ្យកើតឡើង។ អ្វីដែលHelp Plusកំពុងធ្វើ គឺមិនត្រឹមតែធ្វើឲ្យអតិថិជនចូលមក ហើយទិញផលិតផលរបស់យើងនោះទេ ប៉ុន្តែពួកគេនឹងចូលមក ហើយអង្គុយប្រឹក្សាជាមួយនឹងឱសថការីផ្ទាល់ ដើម្បីធ្វើការស្វែងយល់ពីអាការៈ ក៏ដូចជាស្ថានភាពនៃរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ឱសថស្ថានក៏កំពុងដំណើរការរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសនៅពេលពាក់កណ្តាលអធ្រាត្រ ក៏ព្រោះថាមានឱសថស្ថានតែមួយចំនួនតូចប៉ុណ្ណោះដែលដំណើរការពេញមួយថ្ងៃ។ ជាមួយនឹងទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ឱសថស្ថានHelp Plus ជឿជាក់ថានឹងអាចឲ្យបំពេញនូវតម្រូវការ និងក្តីសង្ឃឹមរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ មូលហេតុបន្ទាប់មួយទៀត គឺដោយសារតែការមើលឃើញនូវកង្វះខាតនូវឱសថស្ថានបែបទំនើប។ ជាក់ស្តែង នៅក្នុងរាជធានីភ្នំពេញ គឺមានប្រជាជនដល់ទៅជាង២.៥លាននាក់ ប៉ុន្តែមានតែប្រមាណ១៨ឱសថស្ថានទំនើបប៉ុណ្ណោះ ហេតុនេះហើយ លោកEric មានការយល់ឃើញថា «ការអភិវឌ្ឍផ្នែកឱសថសាស្រ្តកាន់តែខ្លាំងក្លា នឹងកាន់តែប្រសើរសម្រាប់អតិថិជន»។ តម្លៃដែលគួរផ្តល់ ដើម្បីបង្កើតទំនុកចិត្តជូនអតិថិជន ឱសថស្ថានHelp Plus ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាល ដោយសារតែរាល់គ្រប់ផលិតផលសុទ្ធតែត្រូវការឆ្លងកាត់ការពិនិត្យដោយម៉ត់ចត់ ដើម្បីប្រាកដថាផលិតផលទាំងអស់សុទ្ធតែមានការចុះបញ្ជិកា។ ដោយសារតែដំណាក់កាលនៃចុះបញ្ជិកានេះត្រូវការរយៈពេលរាងយូរបន្តិច ហេតុនេះហើយ យើងត្រូវពឹងផ្អែកទាំងស្រុងទៅលើអ្នកផ្គត់ផ្គង់។ យ៉ាងណាមិញ អ្នកផ្គត់ផ្គង់ខ្លះហាក់ដូចជាយកចិត្តទុកដាក់តែលើប្រាក់ចំណេញ ប៉ុន្តែឱសថស្ថានHelp Plus គឺផ្តោតសំខាន់លើការនាំមកជូនអតិថិជននូវផលិតផលមួយដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត គ្រប់ផលិតផលទាំងអស់ គឺត្រូវធានាថាបានការពារគុណភាព និងសីតុណ្ហភាព ព្រមទាំងកត្តារំខានផ្សេងៗទៀត ដូចជា ការសាបពណ៌ រូបរាង ការវេចខ្ចប់ជាដើម។ បន្ថែមពីលើនេះផងដែរ បុគ្គលិករបស់ឱសថស្ថានHelp Plus តែងតែមាននៅទីនេះជានិច្ច ដើម្បីធ្វើការប្រឹក្សា និងជជែកជាមួយនឹងអតិថិជន មិនត្រឹមតែដើម្បីធ្វើការបញ្ចុះបញ្ចូលពួកគេឲ្យធ្វើការជាវផលិតផលនោះទេ គឺដើម្បីឲ្យពួកគាត់មានការយល់ដឹងពីអាការៈរបស់ខ្លួន ព្រមទាំងបង្កើតនូវទំនាក់ទំនងជាមួយនឹងពួកគេឲ្យប្រៀបដូចជាសមាជិកគ្រួសារ ឬមិត្តភក្តិដែរ។ យើងព្យាយាមធ្វើបែបនេះ គឺដើម្បីធានាថានឹងមានអតិថិជនត្រលប់មកកាន់ឱសថស្ថានរបស់យើងជាថ្មីម្តងទៀតនាពេលក្រោយ។ ឧបសគ្គដែលបានជួបប្រទះ ដូចដែលបានជម្រាបជូនខាងលើដែរ ឧបសគ្គដ៏ធំជាងគេ គឺការចុះបញ្ជិកា ព្រោះថានៅក្នុងឱសថស្ថាន គឺមាននូវផលិតផលជាច្រើនប្រភេទដែលត្រូវការចុះបញ្ជិពីក្រសួងសុខាភិបាល ដូច្នេះហើយ ការផ្តល់ជូនឱសថដែលត្រឹមត្រូវឲ្យបានទាន់ពេលវេលាហាក់ដូចជាមានភាពលំបាកបន្តិច ប៉ុន្តែយើងក៏មានក្រុមការងារសម្រាប់ដោះស្រាយបញ្ហានេះផងដែរ។ បញ្ហាលំបាកមួយទៀត គឺទាក់ទិនទៅនឹងអ្នកផ្គត់ផ្គង់ ដោយសារតែអ្នកខ្លះគិតតែការលក់ឲ្យបានច្រើន ដែលជាហេតុនាំឲ្យពេលខ្លះពួកគេកាត់បន្ថយនូវទំនិញដែលផ្តល់ឲ្យភ្លាមៗ។ លក្ខណៈពិសេស ឱសថស្ថានHelp Plus ប្រៀបបាននឹងភ្នាក់ងារលក់រាយក្នុងកម្រិត2.0 ដោយមានផ្តល់នូវសេវាកម្មជូនអតិថិជន ដោយធ្វើការផ្លាស់ប្តូរការរចនា និងបែបបទថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ឲ្យមកក្នុងឱសថស្ថានមិនត្រឹមតែដើម្បីទិញផលិតផល តែពួកគេនឹងចំណាយពេលខ្លះក្នុងការអង្គុយប្រឹក្សា និងដើរទស្សនានូវការដាក់តាំងផលិតផលដែលមាន។ ចំណុចពិសេសមួយទៀត គឺការរចនាខាងក្នុងយ៉ាងទាក់ទាញដែលធ្វើឲ្យអតិថិជនមិនមានអារម្មណ៍ថាខ្លួនកំពុងតែនៅក្នុងឱសថស្ថាននោះឡើយ។ សម្រាប់តម្លៃនៃផលិតផលវិញ គឺឱសថស្ថានព្យាយាមនាំយកនូវផលិតផលដែលមានចុះបញ្ជិកា ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងម៉ាកផលិតផលមួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយជាមួយនឹង Brand Awareness Campaign។ លោកក៏បានបន្ថែមផងដែរថា ៖ «យើងត្រូវប្រាកដថា ជារៀងរាល់ខែ យ៉ាងហោចណាស់ក៏មានយុទ្ធនាការដើម្បីផ្សព្វផ្សាយផលិតផលមួយ»។ បន្ថែមពីលើនេះផងដែរ យើងក៏មានសេវាវេចខ្ចប់កាដូដោយមិនគិតថ្លៃ សម្រាប់អតិថិជនដែលជាវលើសពី៦០ដុល្លា ហើយយើងក៏មានគម្រោងបង្កើតនូវភាពភ្ញាក់ផ្អើល និងអារម្មណ៍ថ្មីដល់អតិថិជន ព្រមទាំងមានគម្រោងលក់តាមOnlineផងដែរ។ វិធីសាស្រ្តអភិវឌ្ឍ អ្វីដែលយើងធ្វើ គឺព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព មិនមែនតែដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងនោះទេ អ្វីដែលឱសថស្ថានHelp Plus កំពុងធ្វើ គឺបម្រើនូវសេវាកម្មផ្នែកមួយនេះតាមដែលអាចធ្វើបាន ជាក់ស្តែង ការត្រៀមបង្កើតនូវការលក់តាមរយៈប្រព័ន្ធOnline ដោយមានផងដែរនូវសេវាដឹកជញ្ជូន។ លើសពីនេះទៅទៀត បុគ្គលិករបស់យើងក៏កំពុងតែទទួលបានការបណ្តុះបណ្តាលនូវការសរសេរអត្ថបទផងដែរ ហើយយើងមិនមែនធ្វើឡើងដើម្បីប្រណាំងប្រជែងជាមួយនឹងផ្នែកបោះពុម្ពផ្សាយឡើយ គឺយើងគ្រាន់តែចង់ឲ្យអតិថិជនដែលចូលមកបានយល់ច្បាស់ពីការប្រើប្រាស់ និងប្រសិទ្ធភាពប្រើប្រាស់នៃឱសថទាំងនោះ។      សារសម្រាប់មិត្តអ្នកអាន និងអនាគតសហគ្រិន ប្រសិនបើអ្នកមានបំណងចង់ធ្វើអាជីវកម្មណាមួយ អ្នកគួរតែចាប់ផ្តើមធ្វើវា ព្រោះថាទីផ្សារនៅកម្ពុជានៅទូលាយនៅឡើយ ជាពិសេសខាងវិស័យឱសថសាស្រ្ត និងវិស័យដទៃជាច្រើនទៀត។ សម្រាប់លោកផ្ទាល់ លោកមានមោទនភាព និងស្ញើចសរសើរចំពោះការបង្កើតនូវមុខមាត់ថ្មីស្រឡាង និងជោគជ័យរបស់Brown Coffee and Bakery ដែលជាហាងកាហ្វេទំនើបទីមួយដែលត្រូវបានទទួលស្គាល់គុណភាពទាំងអតិថិជនទាំងក្នុង និងក្រៅប្រទេស។ លោកក៏បានបញ្ជាក់ផងដែរថា «រាល់ការចាប់ផ្តើមថ្មី គឺតែងតែមានឧបសគ្គនៅក្នុងដំណើរការ តែបញ្ហាអ្វីក៏មានដំណោះស្រាយដែរ នៅថ្ងៃណាមួយ ជោគជ័យនឹងស្ថិតនៅក្នុងដៃរបស់អ្នកជាមិនខាន»  ហើយលោកក៏បើកទូលាយក្នុងការចែករំលែកនូវបទពិសោធន៍ក្នុងការគម្រោងផ្សេងៗទាក់ទងនឹងអាជីវកម្ម និងការងារផ្សេងៗ ចំពោះសហគ្រិនវ័យក្មេងទាំងឡាយដែលមានចម្ងល់ ឬមន្ទិលសង្ស័យ ហើយចង់ស្តាប់នូវការចែករំលែកពីរូបលោកផងដែរ។

Share

ចំពោះអ្នកដែលចង់បានរាងស្អាត ឬចង់រក្សារាង តែងតែគិតនៅពេលកំពុងញ៉ាំថា ខ្លាចតែញ៉ាំច្រើនទៅឡើងគីឡូទេ៎…អ្នកខ្លះពេលកំពុងញ៉ាំមានភាពសប្បាយរីករាយណាស់ រួចទើបអង្គុយកើតទុក្ខ ថាខ្លួនឡើងគីឡូរហូត…ជាការពិត មនុស្សម្នាក់ៗត្រូវតែញ៉ាំ ដើម្បីផ្ទេរថាមពលទៅកាន់រាងកាយសម្រាប់ប្រើប្រាស់ គ្រាន់តែពេលខ្លះ យើងញ៉ាំលើស ឬខ្វះពីតម្រូវការរបស់រាងកាយតែប៉ុណ្ណោះ។ អ្នកគួរតែយល់ដឹងពីបរិមាណថាមពលដែលអ្នកត្រូវការ ឬបរិមាណថាមពលដែលអ្នកបានញ៉ាំ និងគួរតែដុតកាឡូរីប៉ុណ្ណា តាមដែលអ្នកចង់បាន។ ហេលស៍ថាម សូមបង្ហាញពីចំណេះដឹងទាក់ទងនឹងថាមពលដែលមកពីចំណីអាហារ និងគន្លឹះនៃសកម្មភាពងាយៗដែល មានបង្ហាញពីបរិមាណកាឡូរីដែលអាចដុតតាមសកម្មភាពនីមួយៗ។ តើអ្វីទៅជាកាឡូរី? កាឡូរី គឺជាខ្នាត ឬរង្វាស់រង្វាល់នៃថាមពលដែលមាននៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ ឬភេសជ្ជៈដែលយើងបរិភោគរាល់ថ្ងៃ។ នៅពេលដែលយើងបរិភោគចំណីអាហារទាំងនោះ គឺយើងទទួលនូវថាមពលដែលស្តុកទុកក្នុងម៉ូលេគុល ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងសារធាតុខ្លាញ់នៃចំណីអាហារដែលយើងបានទទួលទាន។ បរិមាណសរុបនៃថាមពលមាននៅក្នុងចំណីអាហារ គឺត្រូវបានតំណាងដោយ កាឡូរី ដែលផលិតផលខ្លះមានបង្ហាញក្នុងស្លាកអាហារូបត្ថម្ភដែលមាននៅលើកញ្ចប់ស្រាប់។ ហេតុអ្វីបានជាញ៉ាំកាឡូរីហើយត្រូវដុតចោលវិញ? រាងកាយមានសកម្មភាព២យ៉ាងទៅលើកាឡូរី គឺប្រើប្រាស់វា ឬស្តុកទុកវា។ កាឡូរីដែលបានមកពីការបរិភោគអាហារមិនអាចបាត់បង់ ឬក៏ត្រូវបានបំផ្លាញដោយឯកឯងទេ គឺគ្រាន់តែផ្លាស់ប្តូរទម្រង់ប៉ុណ្ណោះ។ នៅពេលយើងបរិភោគអាហារចូលទៅសារពាង្គកាយ ខ្លួនរបស់យើងបំលែង ឬដុតកាឡូរីទៅជាប្រភេទថាមពលផ្សេងៗគ្នាដែលរាងកាយត្រូវការ ដើម្បីដំណើរការដូចជា ៖ សម្រាប់ដកដង្ហើម ធ្វើចលនា ឬការធ្វើកាងារផ្សេងៗ។ ផ្ទុយទៅវិញ នៅពេលកាឡូរីដែលយើងញ៉ាំមិនបានយកទៅប្រើប្រាស់នោះ វានឹងត្រូវបានស្តុកទុកក្នុងរាងកាយក្រោមទម្រង់ជាខ្លាញ់ ច្រើនជាងទុកក្នុងសាច់ដុំ ដែលជាកត្តាធ្វើឲ្យអ្នកឡើងទម្ងន់ ឬធាត់ជាដើម។ ដូចនេះហើយទើបយើងត្រូវការធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រើប្រាស់កាឡូរីឲ្យអស់។ តើរាងកាយរបស់យើងត្រូវការកាឡូរី និងដុតទៅវិញក្នុងបរិមាណប៉ុន្មានដែរ?  តម្រូវការកាឡូរីអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយការដុតកាឡូរីវិញក៏ដូចគ្នាដែរ។ តុល្យភាពនៃការតម្រូវការ និងការដុតកាឡូរីមាន ៣ករណី៖     ១. ប្រសិនបើអ្នកញ៉ាំកាឡូរី ច្រើនជាងការដុត នោះអ្នកនឹងឡើងទម្ងន់     ២. ប្រសិនបើអ្នកញ៉ាំកាឡូរី តិចជាងការដុត នោះអ្នកនឹងស្រក់ទម្ងន់     ៣. ប្រសិនបើអ្នកញ៉ាំកាឡូរី ស្មើនឹងការដុត នោះអ្នកនឹងអាចរក្សាទម្ងន់របស់អ្នកឲ្យនៅដដែលបាន។ ជាធម្មតា មនុស្សប្រុសត្រូវការបរិមាណកាឡូរី ២,៥០០កាឡូរីក្នុងមួយថ្ងៃ ចំនែកឯមនុស្សស្រីត្រូវការ ២,០០០កាឡូរីក្នុងមួយថ្ងៃ។ អ្នកអាចសម្រេចចិត្តថាអ្នកចង់ ឡើង ស្រក ឬរក្សាទម្ងន់ឲ្យនៅដដែល។ បន្ទាប់មកចាប់ផ្តើមគណនាបរិមាណកាឡូរីដែលត្រូវដុតក្នុងមួយថ្ងៃ ឬហៅថា BMR= Basal Metabolic Rate ជាមួយយើងទាំងអស់គ្នា… រូបមន្ត ៖ BMR = 10m + 6.25h - 5a + 5 ចំពោះបុរស             BMR = 10m + 6.25h - 5a - 161 ចំពោះស្រ្តី m  ជាទម្ងន់ (គីឡូក្រាម) h ជាកម្ពស់ (សង់ទីម៉ែត្រ) a ជាអាយុ (ឆ្នាំ) បន្ទាប់ពីបានដឹងពីបរិមាណកាឡូរីដែលត្រូវដុតហើយ អ្នកអាចចាប់ផ្តើមកំណត់បរិមាណកាឡូរីត្រូវញ៉ាំ ដើម្បីស្របទៅតាមទម្ងន់ដែលអ្នកចង់បានដូចការណែនាំខាងលើ។ បន្តទៅទៀតនេះ សូមឈានទៅដល់សកម្មភាព ឬប្រភេទកីឡាងាយៗដែលអាចដុតកាឡូរីបានច្រើន បើបៀបធៀបទៅនឹងសកម្មភាពផ្សេងទៀតក្នុងរយៈពេលដូចគ្នា។ ១.  ការលោតអន្ទាក់ ការលោតអន្ទាក់ ជាសកម្មភាពងាយធ្វើ ហើយអាចធ្វើបាននៅគ្រប់ទីកន្លែងតាមចំណូលចិត្តរបស់អ្នកថែមទាំងដុតកាឡូរីបានដល់ទៅ ១,០៧៤ កាឡូរីក្នុងមួយម៉ោង។ ២. ការរត់ ការរត់ជាប្រភេទកីឡាដែលអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅ អាចមើលទេសភាពបាន និងអាចដុតកាឡូរី បាន១,០៧៤ កាឡូរី ក្នុងមួយម៉ោង ប្រសិនបើអ្នករត់ក្នុងល្បឿន១២គីឡូម៉ែត្រក្នុងមួយម៉ោង។ ៣. ការរត់ឡើងជណ្តើរ ការរត់ឡើងជណ្តើរអាចឲ្យអ្នកដុតកាឡូរីបាន ៨១៩កាឡូរី ក្នុងមួយម៉ោង។ អ្នកអាចចំណាយពេលចុងសប្តាហ៍ ឬពេលល្ងាចៗ ទៅរត់ឡើងជណ្តើរស្តាតអូឡាំពិកក៏បាន។ ៤. ការលេងបាល់បោះ ជាកីឡា ដែលមានលក្ខណៈជាក្រុមដែលបង្កភាពសប្បាយរីករាយ និងអាចជួយអ្នកដុតកាឡូរី បាន៧២៨ កាឡូរីក្នុងមួយម៉ោង។        ៥. ការលេងកូនបាល់ ជាកីឡាដែលអ្នកអាចលេងជាគូ ឬលេងតែឯង ហើយអាចដុតកាឡូរីបាន៧២៨កាឡូរីក្នុងមួយម៉ោង។      ៦. ការដើរផ្សារ បើទោះជាមានសេវាដឹកជញ្ជូនដល់ទីកន្លែងក៏ដោយ អ្នកគួរចំណាយពេលទៅទិញរបស់របរ ប្រើប្រាស់ ឬទិញម្ហូប ដោយខ្លួនឯងកាន់តែប្រសើរ ព្រោះវាអាចជួយដុតកាឡូរីបាន២៦០កាឡូរី ក្នុងមួយម៉ោង។ ៧. ការបោសសម្អាត ការបោសសម្អាតនៅផ្ទះប្រៀបដូចជាការហាត់ប្រាណមួយដែរ។ ការបោសសម្អាតអាចដុតបាន ២៣៦កាឡរីក្នុងមួយម៉ោង ហើយការជូតផ្ទះវិញអាចដុតបាន២៥៩កាឡូរីក្នុងមួយម៉ោង។ ៨. ការដាំដំណាំ ឬមើលថែសួន ជាសកម្មភាពដែលផ្តល់ប្រយោជន៍ជាច្រើន ដូចជាបានផលិតផលហូបផ្លែ ហើយបានសុខភាពល្អ ភាពស្រស់ស្អាត និងអាចដុតកាឡូរីបាន៣៣៤កាឡូរី ក្នុងមួយម៉ោងទៀតផង។ អ្នកបានស្គាល់ហើយ ថាតើអ្វីទៅជាកាឡូរី? រូបមន្តគណនាបរិមាណកាឡូរីដែលមនុស្សម្នាក់ៗគួរដុតក្នុងមួយថ្ងៃ និងសេចក្តីណែនាំពីសកម្មភាពដែលអាចដុតកាឡូរីបាន។ ជំហានបន្ទាប់គឺ ការសម្រេចចិត្តរបស់អ្នកក្នុងការជ្រើសរើសសកម្មភាពដែលអ្នកគិតថាសមស្របទៅនឹងលក្ខខណ្ឌរបស់អ្នក…

Share

យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មន្ទីរពេទ្យរួមជាមួយSmile Cambodia​បានធ្វើការសហការជាមួយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសកូរ៉េ ( The Smile for Children និង​Seoul Natioinal University) នឹងរៀបចំនូវកម្មវិធីពិសេសជូដដល់ប្រជាជនកម្ពុជា ដែលមានព័ត៌មានដូចខាងក្រោម ៖ កម្មវិធីអ្វី ? ការវះកាត់បបូរមាត់ និងក្រអូមមាត់ តម្លៃប៉ុន្មាន? មិនគិតថ្លៃ? នៅទីណា? មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃណា? ពីថ្ងៃទី០៣-០៧ ខែមេសា ឆ្នាំ២០១៧ សម្រាប់ព័ត៌មានបន្ថែម ៖ សូមទំនាក់ទំនង ០២៣ ២១១ ៤០៥/ ០៦៩ ៨២១ ៤៩១ Credit : ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share

Time to say TGIF! I decided to spend my day as much useful and joyful as possible. And yeah... There is Kizuna festival at CJCC which is officially held from today until Sunday , so I told myself not to miss it. As I planned, everything was amazing today. Not only about joining a health talk session on Lifestyle change and stress management which is the topic hitting me best ( as I can be counted as a stressful bitch at work), I was also absolutely amazed by my idol, DJ Nana's speech and inspiration. I found myself having everything she have raised up, especially habit of stressing myself that I could t help but laugh out loudly and think how stupid was me? Anyway, to make it short, I'd rather write down 6 things I have learned from this talk session:  1. Always look ourself in positive way ( though we have a lot of negative sides) 2. Learn to do something in your comfort zone ( how to have this zone? Just repeatly do that thing )  3. Never get bothered of how people think about you and never give a shit in other people's business too.  4. Comparing ourself to those who differently walk in the other path is crazy  5. Be inspired ( by your idol ), but never copy and past ( always be your own version and the best one )  6. Never hesitate catching the opportunities no matter what it is , just try if you can do it ( if not , nothing to worry about and if yes, congratulation! you find your secret talent) . seem like I got this lesson vey well from my idol, but who know if got it all right or all wrong ?  Okay, I guess I made it a day and I can't wait to say thank you to myself for making such a choice to spend this Friday amazingly.  Then, what will be  next? 

Share

I would like to personally express appreciation for Dj Nana’s inspiring speech and Health Time Corporation today. Your years of research, your depth of understanding of people mind, and your ability to present the subject in such an interesting way produced one of the most memories in the group. I am solely grateful to you for taking time out of your busy day to present a precious topic and make cordial event at CJCC. The topic intrigues me, and I plan to learn more. Please consider adding this group to your annual speaking tour. You keep our attention engaged throughout the presentation.  

Share
Top