Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ ខ្ញុំបាទឈ្មោះ ភ.ស.ភ អាយុ២៣ឆ្នាំ ទម្ងន់៦៥ឆ្នាំ កម្ពស់១ម៉ែត្រ៧៥ សព្វថ្ងៃជានិស្សិត។ ខ្ញុំធ្លាប់មានបញ្ហាហូរទឹកភ្នែកហើយក៏ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ ក្នុងគ្រួសារខ្ញុំមិនមានអ្នកមានបញ្ហាភ្នែកទេ។ បច្ចុប្បន្នខ្ញុំមានបញ្ហាស្រវាំង ភ្នែកហើយចេះតែខ្លាំងទៅៗ។ម្យ៉ាងទៀត ភ្នែកឡើងក្តៅហើយឈឺ។ ខ្ញុំចាប់ផ្តើមពិបាកបើកភ្នែកពេលសម្លឹងមើលទូរស័ព្ទឬកុំព្យូទ័របានរយៈពេលមួយម៉ោង។ តើពេលហូរទឹកភ្នែកត្រូវធ្វើដូចម្តេច?ពេលភ្នែកឡើងក្រហម និងស្រវាំងត្រូវធ្វើដូចម្តេច? អាការៈអ្វីខ្លះដែលបញ្ជាក់ថាភ្នែកមានបញ្ហាវិវឌ្ឍទៅរកភាពយ៉ាប់យឺន? តើពេលណាឬក្នុងដំណាក់កាលណាដែលត្រូវប្រើវ៉ែនតា? ចម្លើយ ៖ ការហូរទឹកភ្នែករបស់ប្អូននេះជារោគសញ្ញាមួយទាក់ទងនឹងបញ្ហារលាកភ្នែក។ ភ្នែកស្ងួតអាចបណ្តាលមកពីការប្រឈមនឹងធូលីដីហុយ ប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរជាដើម។ ចំពោះដំណោះ ស្រាយ ប្អូនគួរប្រើទឹកភ្នែកសិប្បនិម្មិត(Artificial Tear) ប្រភេទដែលល្អព្រោះវាជួយផ្សើមឲ្យមានសំណើមដល់ភ្នែក បើអាចប្រើវ៉ែនតាទៀតនោះកាន់តែល្អវាជួយកាត់បន្ថយនូវអាការៈភ្នែកស្ងួត និងការហូរទឹកភ្នែក ទោះយើងមានម៉្ញូបឬគ្មានក៏ដោយ។ទាក់ទងនឹងភ្នែកស្រវាំងប្អូនត្រូវតែមកជួបជាមួយគ្រូពេទ្យភ្នែកដើម្បីឲ្យដឹងថាប្អូនស្រវាំងកម្រិតណាតិចឬច្រើន ហើយមូលហេតុស្រវាំងបណ្តាលមកពីអ្វី៖ មកពីភ្នែកម៉្ញូបឬក៏មកពីអ្វីផ្សេងទៀត។ រីឯភ្នែកក្រហមរបស់ប្អូនជារោគសញ្ញាមួយដែលជួប ច្រើនក្នុងជំងឺភ្នែកដូចជាការរលាកភ្នែកអាល្លែកហ្ស៊ី ឬភ្នែកស្ងួតខ្លាំង។​ ប្រសិនបើអាការៈរបស់ប្អូនកើតរយៈពេលខ្លីហើយបាត់ទៅវិញនោះ មិនមានអ្វីគួរឲ្យបារម្ភទេហើយក៏មិនបាច់ទៅជួបគ្រូពេទ្យក៏បានដែរ គ្រាន់តែយើងចេះថែរក្សាភ្នែកឧស្សាហ៍ លុបលាងមុខកុំឲ្យសូវត្រូវខ្យល់ថ្ងៃ ផ្សែង ដីហុយ និងចេះសម្រាកភ្នែកខ្លះគឺល្អបំផុត។ ប្រសិនបើអាការៈនេះកើតឡើងញឹកញាប់ដោយចេះតែមានក្រហមហៀរទឹកភ្នែក គួរតែទៅជួបគ្រូពេទ្យភ្នែកដើម្បីមើលថាតើភ្នែកប្អូនមានបញ្ហាជំងឺរលាក ឬមានរោមភ្នែកចាក់ភ្នែកឬយ៉ាងណា។ ចំពោះវ៉ែនតាប្អូនគួរប្រើចំពោះពេលប្រើប្រាស់កុំព្យូទ័រច្រើន ឬធ្វើការងារខាងក្រៅច្រើនដែលប្រឈមនឹងធូលីដីផ្សែងជាដើម។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត ម៉ារ  អមរិន្ទ ជាប្រធានផ្នែកនិងអនុប្រធានការិយាល័យបច្ចេកទេសហើយក៏ជាសាស្ត្រាចារ្យបង្រៀនផ្នែកចក្ខុសាស្ត្រដល់និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ និងនិស្សិតឯកទេសចក្ខុសាស្រ្ត

Share

សំណួរ ៖ ខ្ញុំបាទឈ្មោះ ឡ.គ.ល អាយុ២៤ឆ្នាំ ទម្ងន់៨៨គីឡូក្រាម កម្ពស់១ម៉ែត្រ៧០ សព្វថ្ងៃជានិស្សិត។ខ្ញុំឧស្សាហ៍រោយភ្នែក និងស្រវាំងភ្នែកមើលមិនច្បាស់។ តើមានវិធីណាសម្រាប់កាត់បន្ថយការស្រវាំងភ្នែកដែលចំណាយថវិកាតិច និងសន្សំសំចៃពេលវេលា? មួយវិញទៀត ភាគច្រើនខ្ញុំជួបប្រទះនឹងមនុស្សច្រើនដែលគាត់មានភ្នែកខាងឆ្វេងមានដឺក្រេខ្ពស់ជាងភ្នែកខាងស្តាំតើវាមានមូលហេតុអ្វីដែលបណ្តាលឲ្យកើតឡើងដូច្នេះ?   ចម្លើយ៖ ប្អូនត្រូវប្តូរឥរិយាបថនៃការប្រើប្រាស់ភ្នែកដោយកាត់បន្ថយការអាន។ នៅពេលភ្នែករោយត្រូវសម្រាកភ្នែក៣០នាទីដោយងើបឈរហើយសម្លឹងទៅឆ្ងាយ៣០នាទី ឬបិទភ្នែក២០នាទី។ ការស្រវាំងភ្នែកនេះក៏អាចទាក់ទងនឹងការអស់កម្លាំង ដូចនេះប្អូនត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់និងសម្រាកកាយឲ្យគ្រប់គ្រាន់។ ឯការមានដឺក្រេភ្នែកខាងឆ្វេងខ្ពស់ជាងភ្នែកខាងស្តាំគឺមិនទាន់មានការបកស្រាយនៅឡើយទេ។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជំងឺភ្នែកនិងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែកសព្វថ្ងៃជាជាអនុប្រធានផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  

Share

ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយនានានៅលើបណ្តាញសង្គមស្តីពីការបម្រាមមិនឲ្យមានការប្រើប្រាស់ឱសថP/500​ ដោយសារការកឃើញនូវវត្តមានវីរុស Machupo នៅក្នុងឱសថនេះ។​ យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលបានបង្ហាញឲ្យឃើញថា​ ព័ត៌មាននេះមិនមែនជាការពិតនោះទេ ព្រោះថាមិនទាន់មានប្រភពច្បាស់លាស់ និងការសិក្សា ដើម្បីបង្ហាញ ឬប្រើប្រាស់ជាភស្តុតាងបញ្ជាក់នៅឡើយ។ នាយកដ្ឋាន​​​ឱសថក៏បានបានលើកឡើងផងដែរថា ឱសថP/500នេះ​ ពុំត្រូវបានចុះបញ្ជិកានៅក្រសួងសុខាភិបាល និងមិនមានចរាចរណ៍នៅទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះទេ​។ អាស្រ័យដូចបានជម្រាបជូនខាងលើ ​សូមប្រជាជនកម្ពុជាទាំងអស់ជ្រាបជាដំណឹង... Credit : Pharmacy Council of Cambodia

Share

សំណួរ ៖ នាងខ្ញុំឈ្មោះអាយុ ២០ឆ្នាំរស់នៅភ្នំពេញ។ ខ្ញុំមិនពេញចិត្តនឹងកម្ពស់ខ្លួនឯងសោះខ្ញុំចង់ខ្ពស់ជាងនេះបន្តិចទៀត។ តើខ្ញុំនៅអាចលូតកម្ពស់បន្ថែមទេបើខ្ញុំប្រើថ្នាំពន្លូតកម្ពស់ និងហាត់ប្រាណឲ្យបានច្រើន? តើមានវិធីអ្វីផ្សេងទៀតក្រៅពីនេះទេ? ចម្លើយ ៖ ជាក់ស្តែងវ័យលូតលាស់នៅមានដល់អាយុ២៥ឆ្នាំ ឬលើសបន្តិចបន្តួច។ ក្នុងករណីប្អូន គឺប្អូនគ្រាន់តែប្រាប់អំពីអាយុ ហើយគ្រាន់តែបញ្ជាក់ពីភាពមិនសប្បាយចិត្តដោយមិនបានប្រាប់ពីកម្ពស់នោះទេ។ ជាទូទៅគ្រូពេទ្យតែងតែផ្ទៀងផ្ទាត់ជាមួយការថតកាំរស្មី x ទៀតដើម្បីពិនិត្យមើលផ្ទៃលូតលាស់របស់ឆ្អឹងថាតើប្អូននៅលូតលាស់ច្រើនទៀតឬអត់។ វិធីដែលប្អូនអាចធ្វើបាន គឺការលេងកីឡាដែលជាជម្រើសល្អមួយដែលជួយឲ្យឆ្អឹងមានការលូតលាស់ល្អ ហើយការប្រើថ្នាំគួរតែប្រើក្នុងករណីដែលបានធ្វើការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ។ ចំណែកឯជម្រើសមួយទៀតដែលមានការពេញនិយមនៅប្រទេសរីកចម្រើននោះ គឺការវះកាត់ពន្លូតកម្ពស់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

Share

ធ្វើអ្វីមួយក៏សុទ្ធតែមានលើកដំបូងដែរ...គឺថា...បើមិនមានលើកទីមួយ ក៏មិនមានលើកទីពីរ និងបន្តបន្ទាប់ដែរ... នរណាខ្លះមិនទាន់ធ្លាប់បានហោះហើរទៅប្រទេសក្រៅ? វីដេអូនេះនឹងជាជំនួយយ៉ាងពិសេសសម្រាប់អស់លោកអ្នក ដើម្បីសម្រួលដល់ការធ្វើដំណើរតាមយន្តហោះរបស់អ្នក... ប្រហែលជាមានគន្លឹះជាច្រើនណែនាំពីប្រភពផ្សេងៗគ្នា ហើយក្នុងនោះផងដែរ Central Mall-Phnom Penh ក៏បានរៀបចំឡើងនូវវីដេអូខ្លីសម្រាប់ជាមគ្គទ្ទេសក៍ខ្លឹមៗទៅតាមដំណាក់កាលផ្សេងៗនៅក្នុងព្រលានយន្តហោះ... សង្ឃឹមថា វីដេអូនេះនឹងក្លាយជាផ្នែកមួយក្នុងការសម្រួលដល់ការធ្វើហោះហើរលើកដំបូងរបស់គ្រប់គ្នា... Credit : Central Mall-Phnom Penh

Share

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖ •ផ្លែប៉ោម ពេលគួរទទួលទាន ៖ ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin) ជាសារធាតុស្ករដែលរលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។ ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះ ប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។ •ស្ករស ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។ •ចេក ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។ ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។ •បាយ ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។ ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។ •ទឹកដោះគោ ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។ ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។ •ឈីស (Cheese) ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។ ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។ •សាច់ ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។ ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។

Share

ការឈឺចាប់ទាំងអស់មិនមែនជារោគសញ្ញាដែលបញ្ជាក់ពីភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែរោគសញ្ញាមួយចំនួនគឺគប្បីឲ្យអ្នកត្រូវពិនិត្យរកមើលពីមូលហេតុ។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖ ភាពទន់ខ្សោយនៃអវៈយវៈរបស់អ្នក ប្រសិនបើអ្នកមានការខ្សោយកម្លាំង ឬស្ពឹកដៃ ជើង និងមុខ វាអាចជាសញ្ញារបស់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាពិសេសបើវាកើតឡើងតែមួយចំហៀងខ្លួន។ អ្នកអាចនឹងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពក្នុងខ្លួនបាន ដូចជាមានអាការៈវិលមុខនិងមានបញ្ហាក្នុងការដើរ។ត្រូវស្វែងរកជំនួយជាបន្ទាន់ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែកមើលមិនឃើញច្បាស់  ឈឺក្បាលខ្លាំង វង្វេង បញ្ហាក្នុងការនិយាយ ឬយល់។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។ ឈឺដើមទ្រូង នៅពេលដែលស្តែងនូវអាការៈឈឺដើមទ្រូង វាជារឿងសុវត្ថិភាពជាងរឿងសោកស្តាយ។ គ្រប់ការឈឺដើមទ្រូងទាំងអស់ជាពិសេសបូករួមជាមួយសញ្ញាដូចជា បែកញើស ថប់ដង្ហើម ដកដង្ហើមខ្លី ឬក្អួតចង្អោរគឺត្រូវបានដកចេញពីសញ្ញាដែលគ្រោះថ្នាក់។អាការៈឈឺដើមទ្រូង គឺជាសញ្ញារបស់ជំងឺបេះដូង ឬគាំងបេះដូងប្រសិនបើវាកើតឡើងបន្ទាប់ពីអ្នកបានធ្វើសកម្មភាព។វាប្រហែលជាអាចមានកំណកឈាមហូរចូលទៅក្នុងសួតរបស់អ្នក។ ប្រសិនបើការឈឺដើមទ្រូងរបស់អ្នកមានសភាពតឹង ឬធ្ងន់លើសពី២-៣នាទី ឬបាត់មួយសន្ទុះហើយកើតមកវិញ។ អ្នកត្រូវស្វែងរកជំនួយភ្លាម កុំព្យាយាមទុក្ខវាឲ្យមានរយៈពេលយូរ។ ភាពទន់និងអាការៈឈឺចាប់នៅផ្នែកខាងក្រោយនៃកំភួនជើង វាអាចជាសញ្ញាដែលបង្ហាញពីការមានកំណកឈាមក្នុងសរសៃឈាមកំភួនជើង (thrombosis) ដែលវាតែងតែកើតឡើងដោយសារអ្នកអង្គុយយូរពេកដូចជាការជិះយន្តហោះ ឬអ្នកមានជំងឺសម្រាន្តលើគ្រែយូរ។ ប្រសិនបើអ្នកមានដុំកំណកឈាម អ្នកនឹងមានការឈឺចាប់នៅពេលដែលឈរ ឬដើរ ហើយអ្នកនឹងឃើញថាជើងរបស់អ្នកហើម។ វាជារឿងធម្មតាប្រសិនបើអ្នកមានអាការៈទន់ខ្សោយកំភួនជើងបន្ទាប់ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែបើអ្នកឃើញមាននូវស្នាមក្រហម និងមានអារម្មណ៍ថាក្តៅនៅកន្លែងហើមនិងឈឺចាប់នោះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ ឈាមនៅក្នុងទឹកនោម មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានឈាមក្នុងទឹកនោមនៅពេលអ្នកនោមចេញមកក្រៅ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ហើយមានអាការៈឈឺចាប់នៅផ្នែកខាងក្រោយចង្កេះអ្នកប្រហែលជាមានក្រួសក្នុងតម្រងនោម។ ដើម្បីបញ្ជាក់ឲ្យដឹងថាមានក្រួស គេត្រូវធ្វើការថតអ៊ិចរ៉េ ឬថតអេកូ។ នៅពេលអ្នកមានឈាមក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ថាចង់ទៅនោមភ្លាម ទៅបន្ទប់ទឹកញឹកញាប់ ឬអារម្មណ៍ក្រហាយនៅពេលដែលនោម អ្នកប្រហែលជាមានការរលាកប្លោកនោមធ្ងន់ធ្ងរ ឬរលាកតម្រងនោម។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ជាពិសេសនៅពេលដែលអ្នកក្តៅខ្លួនផងដែរ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ប៉ុន្តែមិនមានការឈឺចាប់នៅពេលនោមវាគឺជាសញ្ញារបស់ជំងឺមហារីកតម្រងនោម ឬប្លោកនោម អ្នកត្រូវទៅជួបគ្រូពេទ្យអំពីបញ្ហានេះ។ ពិបាកដកដង្ហើម បញ្ហាក្នុងការដកដង្ហើមត្រូវបានត្រូវព្យាបាលដាច់ដោយឡែក។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម និងសម្លេងហួចនៅពេលអ្នកដកដង្ហើមអ្នកត្រូវទៅជួបគ្រូពេទ្យ។ ប្រសិនបើគ្មានការវាយតម្លៃលឿន បញ្ហានេះនិងក្លាយទៅជាមហន្តរាយដ៏ធំដែលទាមទារឲ្យធ្វើការព្យាបាលភ្លាមៗ។ វាអាចបណ្តាលមកពីជំងឺហឺត អាល្លែកហ្ស៊ី ជំងឺសួត ឬការប៉ះពាល់ដោយសារធាតុគីមី។ បញ្ហានេះដែរក៏អាចបណ្តាលមកពីជំងឺរលាកសួត ឬជំងឺរលាកទងសួតប្រសិនបើអ្នកមានការកំហាកពណ៌លឿង។ ដូច្នេះត្រូវទៅជួបគ្រូពេទ្យដើម្បីវាយតម្លៃ   និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ គំនិតចង់សម្លាប់ខ្លួន ប្រសិនបើអ្នកមានអារម្មណ៍អស់សង្ឃឹម ឬក៏គិតថាគ្មានហេតុផលដែលត្រូវរស់ និងមិនមានជំនួយ។ អ្នកត្រូវទៅជួបគ្រូពេទ្យខាងចិត្តសាស្រ្ត ប្រហែលជាអាចជួយអ្នកបាន។ អ្នកអាចនិយាយអំពីទុក្ខកង្វល់ មូលហេតុទាំងឡាយដែលបណ្តាលឲ្យអស់សង្ឃឹមទៅកាន់គ្រូពេទ្យ គាត់អាចជួយផ្តល់ប្រឹក្សា រក្សាការសម្ងាត់ ការពារអ្នក និងជួយអ្នកក្នុងការគិតឡើងវិញ។  

Share

ជំងឺឈឺបំពង់កជាធម្មតាមិនត្រូវព្យាបាលដោយថ្នាំផ្សះនោះទេ។ ដោយកន្លងទៅយើងបានឃើញហើយថា បាក់តេរីបានស៊ាំទៅនឹងថ្នាំផ្សះដោយការប្រើប្រាស់មិនបានត្រឹមត្រូវ នេះជាហេតុបណ្តាលឲ្យគ្រោះថ្នាក់និងពេលខ្លះដល់អាយុជីវិតថែមទៀតផង។ ជាឧទាហរណ៍ ជំងឺឈឺបំពង់កជាញឹកញាប់បណ្តាលមកពីវីរុស មិនមែនបាក់តេរីនោះទេ នេះមានន័យថាការប្រើប្រាស់ថ្នាំផ្សះដើម្បីព្យាបាលគឺគ្មានប្រសិទ្ធភាពឡើយ។ ការពិតទៅវាបណ្តាលមកពី អាល្លែកហ្ស៊ី អាកាសធាតុពុលខាងក្រៅ និងជំងឺមួយចំនួនដូចជា ផ្តាសាយ កញ្រ្ជឹល អ៊ុតស្វាយ និងរលាកបំពង់កជាដើម។ ជំងឺទាំងអស់នេះគឺឆ្លងតាមវីរុស ដែលមិនមានប្រតិកម្មជាមួយនឹងថ្នាំផ្សះឡើយ។  ឥឡូវនេះទស្សនាវដ្តី ហេលស៍ថាមនឹងនាំយកឱសថមួយចំនួនដែលមានប្រសិទ្ធភាពព្យាបាលឈឺបំពង់កមកបង្ហាញ៖ ឫសដើមអែម៖ ឫសរបស់ដើមអែម ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺឈឺបំពង់កជាយូរណាស់មកហើយ ហើយតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ប្រសិនបើលាយវាជាមួយនឹងទឹកឲ្យទៅជាល្បាយសម្រាប់ខ្ពុរមាត់នោះវារឹតតែមានប្រសិទ្ធភាពថែមទៀត។ ស្លឹកដើមអែម៖ ទោះបីជាយើងមិនទាន់មានការសិក្សាស្រាវជ្រាវច្រើនពីស្លឹកដើមអែមក៏ដោយក៏ប៉ុន្តែវាគឺជាថ្នាំបុរាណមួយដែលប្រើសម្រាប់ព្យាបាលជំងឺឈឺបំពង់ក ជាពិសេសគេបានរកឃើញថាប្រជាជនអាមេរិកក៏បានប្រើវាដើម្បីព្យាបាលក្អកផងដែរ។    ស្លឹកដើមអែមនេះមានសភាពរអិលៗ ដែលយកទៅលាយជាមួយនឹងទឹក រួចកូរហើយយើងនឹងអាចផឹកបាន។ បើមិនដូច្នោះទេអ្នកអាចរកទិញថ្នាំឈឺបំពង់កដែលផ្សំពីស្លឹកដើមអែមនេះក៏បាន។ ទឹកឃ្មុំ៖ អ្នកអាចលាយទឹកឃ្មុំនៅក្នុងតែ រួចអ្នកអាចទទួលទានដូចទឹកធម្មតា។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថានេះជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ទឹកអំបិល៖ ខ្ពុរមាត់ជាមួយទឹកអំបិលក៏ជាវិធីព្យា-បាលមួយផ្សេងទៀត ហើយវាអាចកាត់បន្ថយទឹករងៃនៅក្នុងបំពង់ក និងសម្លាប់បាក់តេរីនៅក្នុងបំពង់កយ៉ាងមានប្រសិទ្ធភាព។ ឫសរបស់ម៉ាស្មម៉ាឡូ ( Marshmallow root)៖ ការប្រើប្រាស់របស់វាក៏ដូចនឹងការប្រើប្រាស់ស្លឹកអែមដែរ ដោយសារឬសរបស់ម៉ាស្មឡូមានសារជាតិរំអិលសម្រាប់ព្យាបាលឈឺបំពង់ក។ អ្នកគ្រាន់តែយកឫសណាដែលស្ងួតដាក់ក្នុងទឹកក្តៅដាំពុះបរិភោគដូចជាទឹកតែ។ សេក និងអ៊ីឈីណាស៊ា  (Sage and Echinacea)៖ ប្រើប្រាស់សេកនិងអីុឈីណាស៊ាទាំងពីរជាមួយគ្នាជួយកាត់បន្ថយរោគសញ្ញាឈឺបំពង់ក។ អ្នកអាចប្រើជាស្ព្រេយ៍បាញ់ ដែលមានប្រសិទ្ធភាពដូចថ្នាំពេទ្យដែរ។ ជីអង្កាម៖ អ្នកវិទ្យាស្ត្របានរកឃើញថាជីប្រភេទស្ព្រេន៍បាញ់មានប្រសិទ្ធភាពជួយសម្រួលអាការៈឈឺបំពង់កនឹងធ្វើឲ្យខ្យល់ដកដង្ហើមស្រស់ថ្លា។  

Share

ភ្នែកស្អាតដោយមិនបាច់តុបតែងចំណាយថវិកាច្រើនលើផលិតផលតុបតែងមុខមែនទេ? ទោះជាទិញ ក៏ពិបាកសម្រេចចិត្តថាត្រូវទិញផលិតផលណាមួយដើម្បីឲ្យត្រូវនឹងស្បែកមុខដែរ។ ឥឡូវនេះអស់កង្វល់ហើយ ហេលស៍ថាមនឹងធ្វើឲ្យភ្នែកអ្នកស្រស់ស្អាតដោយមិនចាំបាច់ប្រើប្រាស់របស់ទាំងនោះទៀតទេ។ ១.របៀបធ្វើឲ្យភ្នែកមើលទៅស្អាតនិងទាក់ទាញតាមបែបធម្មជាតិ ☻ ពត់រោមភ្នែក៖ ប្រើប្រដាប់ពត់រោមភ្នែក មកកៀបត្រង់គល់រោម ចំនួន១០វិនាទី បន្ទាប់មកកៀបចំ          កណ្តាល និងចុងរោមភ្នែក។ ធ្វើដូចនេះធ្វើឲ្យរោមភ្នែកកោងដូចធម្មជាតិ។ ប្រសិនបើមិនមានប្រដាប់ពត់រោមភ្នែកទេនោះ អ្នកអាចសាកល្បងវិធីងាយៗដូចខាងក្រោម៖ • ផ្លុំម្រាមដៃរបស់អ្នកឲ្យមានកំដៅ ហើយយកទៅសង្កត់រោមភ្នែកអ្នកយ៉ាងថ្នមចំនួន១០វិនាទី និងធ្វើដដែលៗ។ • យកស្លាបព្រាដាក់ក្នុងទឹកក្តៅល្មម រួចយកខ្នងស្លាបព្រាមកសង្កត់រោមភ្នែកអ្នក រួចយកដៃទៅពត់ម្តង។ • អ្នកក៏អាចយកច្រាស់ដុសធ្មេញដែលត្រាំទឹកក្តៅឧណ្ហៗមកសិតរោមភ្នែកអ្នកឡើងទៅលើផងដែរ។ ☻ កោរតម្រឹមចិញ្ចើម៖ ចិញ្ចើមមានតួនាទីយ៉ាងសំខាន់សម្រាប់លើកទម្រង់មុខ។ ចិញ្ចើមអាចធំ ឬក៏រាងតូចទៅតាមទម្រង់មុខរបស់យើងម្នាក់ៗ។ហេតុនេះយល់ល្អ អ្នកអាចរកអ្នកដែលមានបទពិសោធន៍ឬហាងផាត់មុខដើម្បីឲ្យគេជួយកោរនិងតម្រឹមចិញ្ចើមរបស់អ្នក ធ្វើបែបនេះ លើកក្រោយអ្នកអាចដករោមចិញ្ចើមដែលដុះលើសថ្មីៗដោយខ្លួនឯងបាន។ ☻ ប្រើថ្នាំបន្តក់ភ្នែក៖ បើភ្នែករបស់អ្នកមិនស្រស់ថ្លា ឬនឿយហត់ ប្រាកដណាស់ថាមើលទៅមិនស្អាតនោះទេ មិនត្រឹមតែភ្នែក តែគឺសម្រស់ផ្ទៃមុខទាំងមូលតែម្តង។ ការប្រើប្រាស់ថ្នាំបន្តក់ភ្នែកក្នុងករណីដែលភ្នែកមិនមានបញ្ហាធ្ងន់អាចជួយឲ្យភ្នែកធូរស្រាលនិងមានពន្លឺភ្លឺថ្លាឡើងវិញ។ ២.   ថែរក្សាស្បែកនៅជុំវិញភ្នែក ☻ គេងឲ្យបានគ្រប់គ្រាន់ ចៀសវាងការឡើងស្នាមខ្មៅនៅក្រោមភ្នែក។ ☻ ម៉ាស្សាស្បែកនៅជុំវិញភ្នែកអ្នកថ្នមៗ ដើម្បីចៀសវាងការឡើងហើមនៅជុំវិញភ្នែក។ ☻ ប្រើប្រាស់គ្រីម ជំនួយដល់ស្បែកនៅជុំវិញភ្នែក។ ការជ្រើសរើសប្រភេទគ្រីមដែលត្រូវនឹងស្បែករបស់អ្នកពិតជាសំខាន់។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន ក្នុងការជ្រើសរើស និងចៀសវាងគ្រីមណាដែលប្រេងពេក ឬក៏ស្អិតពេក ដែលនឹងអាចធ្វើឲ្យកោសិកាចាស់ៗមិនមានឱកាសនឹងជ្រុះចេញ។ ☻ អ្នកអាចប្រើចំណិតត្រសក់មកគ្របពីលើភ្នែកដើម្បីធ្វើឲ្យភ្នែកមើលទៅស្រស់ថ្លា ឬក៏យកកញ្ចប់តែឆុងហើយ រួចទុកចោលឲ្យបាត់ក្តៅយកមកស្អំលើភ្នែកដើម្បីបំបាត់ភ្នែកដែលហើមជាដើម។ សម្រាប់សុភាពនារី ដែលនិយមចូលចិត្តសម្រស់ស្អាតៗតាមបែបធម្មជាតិ សូមសាកល្បងអនុវត្តតាមវិធីខាងលើល៎មើល ហើយរីករាយជាមួយលទ្ធផលជាទីគាប់ចិត្តតាមបែបងាយៗទាំងអស់គ្នា។    

Share

តើអ្វីជាជំងឺដុះកន្ទុយថ្លែន? ជំងឺដុះកន្ទុយថ្លែនជាការដុះលូតលាស់ខុសធម្មតារបស់ភ្នាសព័ណ៌សនៃភ្នែកមកលើកញ្ចក់ភ្នែកដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។ តើជំងឺនេះកើតឡើងដោយសារអ្វី? ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។ តើអ្នកណាខ្លះដែលអាចកើតមានជំងឺនេះ? ជំងឺនេះជាជំងឺដែលតែងតែកើតមានឡើងទៅលើប្រជាជនរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួតហើយក្ដៅ និង តំបន់ត្រូពិចដូចជាប្រទេសកម្ពុជាជាដើម។ ចំពោះប្រជាជនដែលរស់នៅ និងប្រកបមុខរបរស្ថិតនៅក្រោមពន្លឺថ្ងៃច្រើន នឹងអាចប្រឈមមុខកើតនូវជំងឺនេះច្រើនជាងមនុស្សធម្មតា។ តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ? អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ស្ងួតភ្នែក មានភាពរកាំ មានអារម្មណ៍ថាក្ដៅក្រហាយដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែកបើកភ្នែកមិនរួចពេលត្រូវកម្ដៅថ្ងៃ និងមានអាការៈភ្នែកក្រហមជាប្រចាំ។ តើជំងឺនេះអាចធ្វើឲ្យមើលមិនឃើញ ឬទេ? ជាទូទៅបើសិនជាជំងឺនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម និងមានទំហំតូចនោះមិនធ្វើឲ្យមានការប៉ះពាល់ដល់គំហើញនោះឡើយ ប៉ុន្ដែនៅក្នុងករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់ដល់ការមើលឃើញ។ តើជំងឺនេះអាចព្យាបាលដោយវិធីអ្វីខ្លះ? ការព្យាបាលដាច់ស្រឡះតែមួយគត់របស់ជំងឺដុះកន្ទុយថ្លែន គឺការវះកាត់ព្រោះថាជំងឺនេះមិនអាចមានថ្នាំណាអាចព្យាបាលបានឡើយដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួនដែលអះអាងថាមានថ្នាំព្យាបាលដាច់។ ចំពោះជំងឺដុះកន្ទុយថ្លែនស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមានសិទ្ធិជ្រើសរើសមិនបាច់ទទួលយកការវះកាត់បើសិនជាមិនមានផ្ដល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លាំង។ ប៉ុន្ដែក្នុងករណីវាផ្ដល់ផលវិបាកដោយបញ្ចេញរោគសញ្ញាដូចបានបញ្ជាក់ខាងលើ ឬបង្ករាអាក់ស្ទីម៉ាត (Astigmatism) ឬដុះបាំងជិតប្រស្រីភ្នែកដែលធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញ នោះអ្នកជំងឺគួរតែស្វះស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។ តើការវះកាត់អាចមានផលប៉ះពាល់អ្វីខ្លះ? ការវះកាត់កន្ទុយថ្លែនជាទូទៅមិនមានផ្ដល់ផលប៉ះពាល់អ្វីធំដុំដល់អ្នកជំងឺឡើយ។ ការវះកាត់ ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំនួនរបស់សាច់ដុះហើយមានការឈឺចាប់តិចតួចបំផុតដែលមិនចាំបាច់ឲ្យអ្នកជំងឺសម្រាកពេទ្យ និងអាចប្រកបការងារមួយចំនួនធំបានធម្មតាក្រោយការវះកាត់។ ក៏ប៉ុន្តែយ៉ាងណាក្ដីជំងឺកន្ទុយថ្លែននេះអាចដុះមកវិញនៅលើអ្នកជំងឺមួយចំនួនតូចបើសិនជាមិនបានកាត់បន្ថយការត្រូវពន្លឺថ្ងៃ។ បើសិនជាមិនធ្វើការព្យាបាលតើជំងឺនេះអាចវិវឌ្ឍទៅជាយ៉ាងណា? បើសិនជាគ្មានការព្យាបាលជំងឺនេះអាចប្រឈមមុខនឹងការវិវឌ្ឍន៍ទៅមុខដែលធ្វើឲ្យសាច់ដុះកាន់តែធំភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទាំងប្រឈមមុខនឹងលទ្ធផលមិនល្អក្រោយការវះកាត់បើសិនជាកន្ទុយថ្លែនមានភាពធំជ្រុល។ តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺនេះ? គោលដៅចម្បងក្នុងការបង្ការជំងឺនេះគឺការការពារភ្នែកពីកាំរស្មីព្រះអាទិត្យដោយការពាក់វ៉ែនតាការពារ និង ពាក់មួកការពារពេលចេញត្រូវពន្លឺថ្ងៃឬពេលធ្វើដំណើរក្រោមពន្លឺថ្ងៃ។ ការលុបមុខជាមួយទឹកត្រជាក់ ការបន្តក់ទឹកភ្នែកសិប្បនិម្មិតសុទ្ធតែជាមធ្យោបាយបន្ថយអាការៈរំខាន និងបង្កើនផាសុកភាពចំពោះភ្នែក។ ប៉ុន្ដែក្នុងករណីមានភ្នែកក្រហមខ្លាំង ឬឈឺចាប់ខុសធម្មតាត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ចៀសវាងការទិញថ្នាំដាក់ដោយខ្លួនឯង។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ងី ម៉េង © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សមួយចំនួនច្រើនប្រើសំឡេងរបស់ខ្លួន ដើម្បីបម្រើការងាររបស់ពួកគេ។ ក្នុងនោះ អ្នកចម្រៀង គ្រូបង្រៀន វេជ្ជបណ្ឌិត មេធាវី គិលានុបដ្ឋាយិកា អ្នកលក់ដូរ និងអ្នកធ្វើសន្ទរកថាសាធារណៈ គឺជាក្រុមមនុស្សដែលមានតម្រូវការចាំបាច់នៅក្នុងការប្រើសំឡេងរបស់ពួកគាត់។ ដូច្នេះ ការប្រើសំឡេងនេះ ធ្វើឲ្យពួកគាត់ប្រឈមខ្ពស់នឹងការវិវឌ្ឍបញ្ហាសម្លេង។ អ្នកជំនាញបានប៉ាន់ប្រមាណថាមនុស្សប្រមាណ៧,៥លាននាក់មាននូវជំងឺ និងវិបត្តិសំឡេង។  វិបត្ដិទាំងនេះអាចចៀសវាងបានដោយការថែរក្សាសំឡេងរបស់អ្នក។ កត្តាគួរធ្វើ រក្សារាងកាយឱ្យមានសំណើម៖ ទទួលទានទឹកឲ្យបានច្រើន យ៉ាងតិចឲ្យបាន ៦ទៅ ៨កែវក្នុងមួយថ្ងៃតាមការណែនាំរបស់អ្នកឯកទេស។ កំណត់ការទទួលទានភេសជ្ជៈ ដែលមានផ្ទុកជាតិអាល់កុល ឬកាហ្វេអ៊ីន ដែលអាចបណ្ដាលឲ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យខ្សែសំឡេង និងបំពង់ខ្យល់ស្ងួត។ ម្យ៉ាងទៀត ជាតិអាល់កុលក៏ធ្វើឲ្យរលាកភ្នាសរំអិលដែលលាតសន្ធឹងនៅក្នុងបំពង់កផងដែរ។ សូមប្រើម៉ាស៊ីនផ្សើមក្នុងគេហដ្ឋានរបស់អ្នក ពីព្រោះម៉ាស៊ីននេះមានសារៈប្រយោជន៍ជាពិសេសនៅរដូវរងារ ឬនៅក្នុងអាកាសធាតុស្ងួត។ អ្នកឯកទេសណែនាំឲ្យមានភាពសើមប្រមាណ ៣០%នៅក្នុងគេហដ្ឋានរបស់អ្នក។  រក្សារបៀបរស់នៅ និងរបបអាហារអំណោយផលដល់សុខភាព៖ សូមកុំពិសាបារី និងត្រូវចៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ ពីព្រោះការជក់បារីធ្វើឲ្យរលាកខ្សែសំឡេង។ ម្យ៉ាងទៀត ជំងឺមហារីកខ្សែសម្លេងភាគច្រើនត្រូវបាន គេរកឃើញកើតមានចំពោះមនុស្សដែលជក់បារី។  ប្រុងប្រយ័ត្នចំពោះរបបអាហារ ៖ ចៀសវាងការទទួលទានអាហារហឹរ ពីព្រោះអាហារហឹរបង្កឲ្យមានជាតិអាស៊ីតនៅក្នុងក្រពះ ដែលជាតិអាស៊ីដទាំងនោះរំកិលទៅក្នុងបំពង់ក ឬបំពង់អាហារ និងជាហេតុបង្កឱ្យក្ដៅចុងដង្ហើម ឬកើតជំងឺក្រពះ។សូមដាក់បញ្ចូលធញ្ញជាតិ ផ្លែឈើ និងបន្លែឱ្យបានច្រើនទៅក្នុង របបអាហាររបស់អ្នក។ ប្រភេទអាហារទាំង នេះមានផ្ទុកនូវវីតាមីនA វីតាមីនE និងវីតាមីនC។ លើសពីនេះទៀតរបបអាហារទាំងនេះ ក៏ជួយរក្សាភ្នាសរំអិលដែលលាតសន្ធឹងនៅក្នុងបំពង់កឱ្យមានសុខភាពល្អផងដែរ។ -រក្សាអនាម័យ ៖ សូមលាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងជំងឺគ្រុនផ្ដាសាយ ឬគ្រុនក្ដៅ។ -សម្រាកឲ្យបានគ្រប់គ្រាន់ ៖  ព្រោះថាការអស់កម្លាំងល្ហិតល្ហៃផ្នែករាងកាយ មានឥទ្ធិពលអវិជ្ជមានដល់សំឡេងរបស់អ្នក។ -ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៖ លំហាត់ប្រាណមានប្រសិទ្ធភាពបង្កើនភាពអំណត់ និងគុណភាពសាច់ដុំ។លំហាត់ប្រាណផ្ដល់ឲ្យឥរិយាបថមានភាពសមសួន និងសម្រួលដល់ការដកដង្ហើមដែលមាន សារៈប្រយោជន៍សម្រាប់ការនិយាយបញ្ចេញ សម្លេងបានស្រួលផងដែរ។ប្រសិនបើអ្នកមានបញ្ហាក្ដៅ ឆ្អល់ចុងដង្ហើម ឬជំងឺរលាកក្រពះមិនទាន់ជាសះស្បើយ សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការផ្លាស់ប្ដូររបបអាហារ ឬប្រភេទឱសថដែលអាចជួយកាត់បន្ថយអាការៈទាំងនេះ។ កត្តាចៀសវាង -ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ៖  ចៀសវាងទឹកថ្នាំខ្ពុរមាត់ដែលមានផ្ទុកជាតិអាល់កុល ឬសារធាតុគីមីដែលអាចបង្កការរលាក។ ប្រសិនបើអ្នកនៅតែចង់ប្រើទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិអាល់កុល សូមកំណត់ការប្រើប្រាស់ក្នុងការសម្អាតមាត់។ ប្រសិនបើការខ្ពុរមាត់ជាប្រការចាំបាច់ សូមប្រើទឹកអំបិលជាដំណោះស្រាយវិញ។ សូមចៀសវាងការប្រើទឹកថ្នាំខ្ពុរមាត់ ដើម្បីព្យាបាលបញ្ហាក្លិនមាត់ ដែលកើតមានជាអចិន្រៃ្ដយ៍។  បញ្ហាក្លិនមាត់មិនល្អអាចជាលទ្ធផលបញ្ហា ដែលទឹកថ្នាំខ្ពុរមាត់គ្មានប្រសិទ្ធភាពក្នុងការព្យាបាល ដូចជាការរលាកច្រមុះ រលាកស៊ីណូស រលាកអាមីដាល់ រលាកអញ្ចាញ ឬរលាកសួត ព្រមទាំងបណ្ដាលមកពីការច្រាលជាតិអាស៊ីតពីក្នុងក្រពះ។ -ការប្រើប្រាស់ឱសថ ៖ ចៀសវាង​ឱសថដែលធ្វើឲ្យខ្សែសំឡេងរបស់អ្នកស្ងួត រួមមានដូចជាឱសថព្យាបាលជំងឺគ្រុនផ្ដាសាយ ឬឱសថបំបាត់អាការៈទាស់។ ប្រសិនបើអ្នកមានបញ្ហាសំឡេង សូមធ្វើការសាកសួរវេជ្ជបណ្ឌិតថាតើឱសថប្រភេទណា ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកក្នុងការប្រើប្រាស់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហារីកថ្លើមជាមហារីកដែលកើតមានច្រើនជាងគេនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់និងជាប់ចំណាត់ថ្នាក់ទី២លើការសម្លាប់ជីវិតប្រជាជនក្នុងប្រទេសនៃសមាគមនេះ។ ក្នុងនោះផងដែរប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់ទី១ជាប្រទេសដែលមានកើតករណីជំងឺមហារីកថ្លើមច្រើនជាងគេលើបុរស។ តាមការសិក្សាមួយបានឲ្យដឹងថាក្រាបនៃអ្នកជំងឺមហារីកថ្លើមឡើងខ្ពស់ជាងគេនៅត្រង់ចំណុចអាយុ៥៣ឆ្នាំចំពោះប្រទេសកម្ពុជា។ លើសពីនេះទៀតនោះជំងឺនេះមិនមែនកើតតែលើមនុស្សចាស់នោះទេ មន្ទីរពេទ្យក្នុងប្រទេសយើងបានជួបករណីជំងឺនេះលើអ្នកជំងឺដែលមានអាយុទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។ ដោយហេតុថាជំងឺនេះមានកើតច្រើនក្នុងប្រទេសយើង ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវចំណេះដឹងស្តីពីជំងឺមួយនេះតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិតឯកទេស អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតនិងជាគ្រូពេទ្យជំនាញផ្នែកមហារីកដំបូងគេរបស់ប្រទេសកម្ពុជាបន្ទាប់ពីសម័យសង្គ្រាមត្រូវបានបញ្ចប់។ និយមន័យ ថ្លើមគឺជាសរីរាង្គសំខាន់នៅក្រោមឆ្អឹងជំនីខាងស្តាំនិងមានតួនាទីសំខាន់ជាងសរីរាង្គផ្សេងទៀតព្រោះរាល់មេតាបូលីសការសំយោគទាំងឡាយរបស់ចំណីអាហារសារធាតុទាំងអស់ដែលអ្នកហូបចូលរួមទាំងជាតិពុលផ្សេងៗត្រូវរងមេតាលីសនៅនឹងថ្លើមទាំងអស់មុននឹងត្រូវបានចែកចាយតាមឈាមទៅកាន់សរីរាង្គផ្សេងៗ។ ឯជំងឺមហារីកវិញមិនមែនជាជំងឺដែលកើតឡើងដោយសារមេរោគអ្វីនោះទេតែវាជាកោសិកាមិនធម្មតាដែលបំលែងមកពីកោសិកាធម្មតាហើយវាមានជីវិតអមតៈខុសពីកោសិកាធម្មតាថែមទាំងមានមុខងារឈ្លានពានសរីរាង្គសំខាន់ៗទាំងអស់ឲ្យខូចមុខងារ និងបង្កើតជាមុខងារមួយសម្លាប់យើងវិញ។ ដូចនេះហើយជំងឺមហារីកថើ្លមជាមហារីកដែលកើតលើថ្លើមដោយកោសិកាថើ្លមផ្លាស់ប្តូរហ្សែនរបស់វាហើយវិវឌ្ឍខុសធម្មតានិងមិនបំពេញមុខងារទ្រទ្រង់ជីវិតរបស់មនុស្សតែបែរជាបំផ្លាញជីវិតមនុស្សវិញ។ មូលហេតុបង្ក មូលហេតុនៃជំងឺមហារីកថ្លើមតាមការសិក្សាមួយបានបង្ហាញថាក្នុងចំណោមអ្នកជំងឺមហារីកថ្លើមក្នុងប្រទេសកម្ពុជាចំនួន ៥៥៣នាក់ដែលទទួលការព្យាបាលពីខែ ឧសភា ឆ្នាំ២០១៣ ដល់ខែឧសភា ឆ្នាំ២០១៥ មាន៤៤% មានមេរោគរលាកថ្លើមប្រភេទបេ និង៤៣%មានមេរោគរលាកថ្លើមប្រភេទសេ។ យ៉ាងណាមិញកត្តាដែលជំរុញឲ្យកើតជំងឺមហារីកថ្លើមនេះ មាន៤គឺ៖ •    ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) •    ជំងឺរលាកថ្លើមប្រភេទសេ (Hepatitis C) •    ការសេពគ្រឿងស្រវឹង៖ក្នុងមួយថ្ងៃប្រជាជនកម្ពុជាផឹកស្រាបៀរ ១លានលីត្រ។ •    ប៉ាស៊ីត (Opisthorchis viverrini, Schistosoma mekongi) ក្នុងទឹកទន្លេមេគង្គនៅតំបន់កាពីនិងស្ទឹងត្រែងដែលចូលតាមចន្លោះម្រាមជើង និងផ្សិតមួយប្រភេទទៀត(Beta aflatoxins) ដែលមាននៅក្នុងជ្រក់ក្តិបត្រសក់ជ្រក់មមាញទឹកហ៊ូយូ។ រោគសញ្ញា រោគសញ្ញាដែលបង្កឡើងដោយជំងឺមហារីកថ្លើមរោគសញ្ញាចម្បងនៃជំងឺមហារីកថ្លើមមានដូចជាទាចទឹកចុកពោះ និងចេញលឿង។ ឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានហូបអាហារ មានអារម្មណ៍ច្អល់ៗ ចង់ក្អួត សម្រាន្តមិនលក់ ស្រកទម្ងន់ ហើយអាចក្អួតចេញឈាមថែមទៀតដោយសារតែបែកសរសៃឈាមនៅបំពង់អាហារ។ ជាទូទៅ ជំងឺមហារីកថ្លើមចែកចេញជាពីរគឺជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិការថ្លើមផ្ទាល់ (Hepatocellular carcinoma) មានរហូតដល់៩២% និងជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់ដែលមានត្រឹមតែ៨%ប៉ុណ្ណោះ។ ជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិកាថ្លើមផ្ទាល់ឲ្យរោគសញ្ញា ៨០% ជាទាចទឹកឬ/និងចុកពោះ និង២០%ទៀតគឺលឿងភ្នែក ស្រកទម្ងន់ មិនចង់ញ៉ាំអាហារជាដើម។ ចំណែកជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់វិញ ៧០% ឲ្យលឿងភ្នែកដូចរមៀត និងរមាស់ស្បែកហើយគ្រូពេទ្យរកាឃើញមានចាល់ទឹកប្រម៉ាត់ក្នុងថ្លើម និងមានដុំសាច់។ វិធីព្យាបាល ការព្យាបាលជំងឺមហារីកថ្លើមជំងឺនេះមិនអាចព្យាបាលជាទេតែអាចពន្យឺតការវិវឌ្ឍរបស់វាបាន។ អ្នកជំងឺមហារីកថ្លើមអាចស្លាប់ដោយសារជំងឺមហារីកនេះ ឬក៏ជំងឺក្រិនថ្លើម។  ដូចនេះគ្រូពេទ្យត្រូវវាយតម្លៃលើកម្រិតនៃមហារីករបស់គាត់ និងកម្រិតនៃការក្រិនថ្លើមរបស់គាត់។ ការព្យាបាលក៏បូកបញ្ចូលទាំងការគាំទ្រលើផ្លូវចិត្តរបស់គាត់ដើម្បីឲ្យគុណភាពជីវិតរបស់អ្នកជំងឺក្នុងដំណាក់កាលចុងក្រោយបានល្អឡើងក្នុងគោលបំណងបន្ថយការឈឺចាប់ និងបង្កើនការហូបអាហាររបស់គាត់។ សរុបមក ការព្យាបាលជំងឺនេះមានគោលបំណងពីរគឺទី១ ពន្យាជីវិតរបស់អ្នកជំងឺឲ្យបានយូរជាងនេះ ឬទី២បង្កើនគុណភាពជីវិតរបស់គាត់ក្នុងគ្រាចុងក្រោយនៃជីវិត។ ការព្យាបាលជំងឺនេះមិនផ្អែកលើការព្យាបាលដោយការចាក់ថ្នាំគីមីប្រើរលកសំឡេងបាញ់បំបែកដុំនៅនឹងថ្លើម ឬការវះកាត់យកដុំនោះចេញទេ។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺមានតែការប្រើប្រាស់ថ្នាំតែមួយមុខគត់។ ឱសថដែលយកមកប្រើប្រាស់ក្នុង •    ជួរទី១គឺ Nexavar® (Sorafenib) និងឱសថ •    ជួរទី២គឺ Stivarga® (Regorafenib) ដែលសុទ្ធតែជាប្រភេទថ្នាំលេប។ ក្រៅពីនេះមានការព្យាបាលដោយការលើកទឹកចិត្តអ្នកជំងឺ (Supportive Care)ដើម្បីឲ្យពួកគាត់អាចសម្រាន្តបានលក់ស្រួល  និងហូបអាហារបានច្រើន។ វិធីបង្ការ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីវិធីបង្ការជំងឺមួយនេះ។ ដើម្បីបង្ការជំងឺនេះបានគឺអ្នកត្រូវចៀសវាងពីមូលហេតុទាំងបួនខាងលើគឺ៖ •ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេតាំងពីក្មេង។ •ត្រូវការពារខ្លួនពីជំងឺរលាកថ្លើមប្រភេទសេដោយជំងឺនេះអាចឆ្លងតាមរបៀបដូចនឹងជំងឺអេដស៍ដែរហើយត្រូវព្យាបាលជំងឺនេះឲ្យបានទាន់ពេលប្រសិនបើអ្នកមានជំងឺមួយនេះ • ត្រូវបញ្ឈប់ ឬបន្ថយការផឹកគ្រឿងស្រវឹង •ត្រូវការពារជើងរបស់អ្នកដោយពាក់ស្បែកជើងកវែងនៅពេលលេងទឹកនៅតំបន់ដែលមានប៉ារាស៊ីតបង្កជំងឺ និងត្រូវចៀសវាងការហូបអាហារដែលបង្កជំងឺនេះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top