Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រំចង់ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ១៩៩៦ ដោយពេលនោះចំនួនជាងធ្មេញហាក់ដូចជាមានច្រើន ស្របពេលដែលចំនួនពេទ្យធ្មេញនៅមានកម្រិតនៅឡើយ។ ជាមួយនឹងការបម្រើសេវាទន្តសាស្រ្តដ៏ល្អឥតខ្ចោះជូនអតិថិជនទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យដែលមានគុណភាព និងស្តង់ដាអន្តរជាតិដំបូងគេនៅកម្ពុជា​តាមរយៈប្រព័ន្ធISO 9001:2000 នៅក្នុងឆ្នាំ២០០៨។            ហេលស៍ថាម បានធ្វើការសម្ភាសលោក គង់ ភក្តី ដែលជាទន្តសាស្រ្តមួយរូបរបស់រំចង់ ដោយលោកបានប្រាប់ក្រុមការងារយើងថា «អតិថិជនដែលបានទទួលសេវកម្មផ្នែកទន្តសាស្រ្តរបស់រំចង់ សុទ្ធតែមានការពេញចិត្ត និងកោតសរសើរអំពីគុណភាព និងភាពល្អឥតខ្ចោះនៃការបម្រើសេវកម្ម។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនជាច្រើនបានណែនាំទៅកាន់មិត្តភក្តិក៏ដូចជាធ្វើការលើកតម្កើង រំចង់ជាមន្ទីរពេទ្យទន្តសាស្រ្តដ៏គម្រូមួយប្រចាំនៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក»។ លោកក៏បានបន្តទៀតថា មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានបម្រើសេវកម្មជាច្រើនដោយរួមបញ្ចូលទាំងការវិនិច្ឆ័យរោគផ្សេងៗ ការព្យាបាលភាពមិនប្រក្រតីនៃសុខភាពមាត់ធ្មេញ ការថែទាំក្រោយការព្យាបាល ការបង្កើននូវសម្រស់ក៏ដូចជាភាពទាក់ទាញតាមរយៈការពត់ធ្មេញជាដើម ព្រមទាំងការផ្តល់នូវវិធីសាស្រ្តផ្សេងៗ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញក៏ដូចជាចៀសវាងនូវបញ្ហាដដែលទៀត។ តាមរយៈការប្រឹក្សាជាមួយនឹងទន្តពេទ្យដ៏ជំនាញរបស់រំចង់ លោកអ្នកនឹងទទួលបានគម្រោងនៃការព្យាបាល និងការវិនិច្ឆ័យរោគសញ្ញានៃជម្ងឺផ្សេងៗដែលកើតមានចំពោះសុខភាពមាត់ធ្មេញរបស់លោកអ្នក។ លើសពីនេះទៀត រំចង់ក៏មានសេវាកម្មធ្វើឲ្យពណ៌ធ្មេញនៅសស្អាត ដើម្បីបង្កើតឲ្យបានស្នាមញញឹមប្រកបដោយភាពទាក់ទាញផងដែរ។ រីឯបញ្ហាមិនប្រក្រតីនៃមាត់ធ្មេញដូចជា ជំងឺអញ្ចាញធ្មេញ ក៏នឹងត្រូវបានដោះស្រាយដោយទន្តពេទ្យដ៏ជំនាញរបស់រំចង់ផងដែរ។ ក្រៅពីសេវាកម្មព្យាបាល រំចង់ក៏មានសេវាកម្មពត់ធ្មេញដែលជួយបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀតដល់អ្នកដែលមិនមានបញ្ហាមាត់ធ្មេញ។            ក្រៅពីការបម្រើសេវាកម្មដោយរកប្រាក់កម្រៃហើយ រំចង់ក៏មានផ្តល់ជូននូវសេវាកម្មទន្តសាស្រ្តដោយឥតគិតថ្លៃជូនដល់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅខេត្តព្រះសីហនុ កំពង់ស្ពឺ និងព្រះវិហារ តាំងពីឆ្នាំ២០០៧ ដោយបានបង្កើតនូវគ្លីនិកធ្មេញចល័តដោយបានទទួលអ្នកជំងឺពី ១០០ទៅ២០០នាក់ក្នុងមួយថ្ងៃ។​ រំចង់បានផ្តល់ឱកាសជូននិស្សិតទន្តសាស្រ្តដែលរៀបនឹងបញ្ចប់ការសិក្សាចូលរូមសកម្មភាពសប្បុរសធម៌ ដើម្បីជាការអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន ក៏ដូចជាជួយដោះស្រាយបញ្ហាមាត់ធ្មេញរបស់ប្រជាជននៅទីនោះ។ នេះជាទង្វើដ៏គួរស្ញប់ស្ញែងមួយរបស់រំចង់ ក្នុងការតបស្នង និងជួយសង្គ្រោះសង្គមជាតិទាំងមូលឲ្យប្រជាជនកម្ពុជាមានសុខភាពមាត់ធ្មេញរឹងមាំ។            ជាចុងក្រោយ លោក គង់ ភក្តី ក៏បានផ្តល់ជាអនុសាសន៍ដល់ប្រជាជនកម្ពុជាដែលកើតមានបញ្ហាមាត់ធ្មេញត្រូវរកពេទ្យធ្មេញដែលមានស្តង់ដា និងត្រូវចេះថែរក្សាវាឲ្យបានល្អ ព្រោះការព្យាបាលធ្មេញដែលខូចទាមទារការចំណាយប្រាក់ និងពេលវេលាច្រើន។ ហើយលោកក៏បានជូនជាដំបូន្មានដល់និស្សិតទន្តសាស្រ្តជំនាន់ក្រោយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលា ហើយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមរយៈប្រព័ន្ធអ៊ិនធឺណែត ឬប្រភពផ្សេងៗទៀត និងឆ្លៀតពេលចុះអនុវត្តតាមគ្លីនិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                

Share

និយមន័យ ជំងឺកូនក្រៅស្បូនគឺសំដៅទៅលើការកាត់សម្បុករបស់អំប្រ៊ីយ៉ុងនៅខាងក្រៅតួស្បូន។ វាអាចកើតមានឡើងនៅក្នុងដៃស្បូន (Tubal pregnancy) នៅក្នុង(ovarian pregnancy)។ កូនក្រៅស្បូនមិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាមិនអាចបណ្ដាលឲ្យមានបញ្ហាដល់ស្បូនរបស់អ្នកម្ដាយ។ ជំងឺនេះគឺទាមទារអោយមានការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាលយឺតអាចបណ្ដាលឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដោយសារហូរឈាម។  រោគសញ្ញា គឺដំបូងសញ្ញាវាដូចទៅការមានផ្ទៃពោះធម្មតា៖ ការបាត់រដូវ ក្អួតចង្អោរ តឹងណែនដើមទ្រូង ហើយនៅពេលដែរយើងធ្វើតេស្តពិនិត្យលទ្ធផលគឺវិជ្ជាមាន។ កូនក្រៅស្បូនមិនអាចលូតលាស់ដូចកូនធម្មតានោះទេ។ ការហូរឈាមតិចៗថែមទាំងអាការៈឈឺពោះឬត្រគាកវាជាសញ្ញារបស់ជំងឺកូនក្រៅស្បូនដែលគប្បីត្រូវប្រុងប្រយ័ត្ន។ បើមានការលេចធ្លាយនៅដៃស្បូន(fallopian tube) វាអាចបណ្ដាលឲ្យមានអារម្មណ៍រោយស្មា មិងមានចលនារបស់ពោះវៀនដោយសារការហូរឈាមបង្កើតទៅជាដុំឈាមដែលប៉ះពាល់ដល់សរសៃប្រសាទជិតៗនោះ។ ប្រសិនបើដាច់រហែកនៅដៃស្បូនវិញ(fallopian tube ruture) ការហូរឈាមនឹងមានបរិមាណច្រើនពេញពោះហើយក៏បង្កឲ្យមានអាការៈឈឺក្បាល និងអាចដួលសន្លប់ទៀតផល។ ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះគប្បីទៅជួបពេទ្យឲ្យបានត្រឹមត្រូវ និងឲ្យបានទាន់ពេលវេលា។  មូលហេតុ  ទីតាំងដែលកើតមានច្រើនជាងគេគឺនៅដៃស្បូន (Tubal pregnancy) ដែលបណ្ដាលមកពីស៊ុតជាប់គាំងនៅពេលដែលវារំកិលខ្លួនទៅផ្នែក1/3ខាងក្រៅនៃដៃស្បូនទៅកាន់តួរស្បូនដោយសារតែកោសិការរបស់ដៃស្បូនទៅកាន់តួស្បូនដោយសារតែកោសិការបស់ដៃស្បូនខូចខាត ឬកំរិតអ័រម៉ូនមិនមានតុល្យភាព ឬភាពលូតលាស់មិនប្រក្រដីរបស់ស៊ុត។  កត្តាដែលបង្ក កូនក្រៅស្បូនអាចមាន ១%ទៅ៣% ក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖  -ធ្លាប់មានកូនក្រៅស្បូនពីមុន -មានការរលាកឬឆ្លងមេរោគនូវដៃស្បូន -មានបញ្ហាក្នុងការមានកូន(fertility issue) -ភាពមិនប្រក្រដីរបស់ស្បូន (កំណើត ឬធ្លាប់មានប្រវត្តិយកកូនចេញ) -ការជក់បារី -ការប្រើប្រាស់វីធីពន្យាកំណើតខុស ផលវិបាក  ប្រសិនបើមានកូនក្រៅស្បូនហើយមិនធ្វើការព្យាបាល ឬព្យាបាលយឺតពេលអាចបណ្ដាលឲ្យមានការធ្លាយស្បូន និងការហូរឈាមខ្លាំងក្លាដែរអាចឲ្យបាត់បង់ជីវិត។ ការធ្វើរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យសង្ស័យទៅលើការមានកូនក្រៅស្បូន ប្រាកដណាស់គាត់នឹងពិនិត្យរកមើលកន្លែងដែលឈឺ និងពិនិត្យរកមើលសាច់ដុំនៅក្នុងដៃស្បួន និងអូវែ។ ហើយដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់ថាពិតជាមានកូនក្រៅស្បូនមែន គេត្រូវធ្វើតេស្តឈាម និងអេកូ។  ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ ការសនិ្នដ្ឋានការមានកូនក្រៅស្បូនគឺមានភាគច្រើន និងតម្រូវអោយធ្វើការវះកាត់ភ្លាមៗ។  ការព្យាបាល  -ការយកកូនចេញ (abortion) ស៊ុតមិនអាចលូតលាស់ធំនៅខាងក្រៅស្បូននោះទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្ដាយ យើងត្រូវតែធ្វើការយកចេញ -ប្រើថ្នាំ (methotrexate) ប្រសិនបើកូនក្រៅស្បូនត្រូវបានរកឃើញមុន ឬទាន់ពេលវេលា គេប្រើថ្នាំបញ្ឃប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ។  -ការវះកាត់ ក្នុងករណីហូរឈាមខ្លាំង បណ្ដាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេលដែលមិនអាចប្រើប្រាស់ថ្នាំ និងវិធីសាស្ត្រផ្សេងបាននោះការវះកាត់ជាជម្រើសល្អ។ ការការពារ យើងមិនអាចធ្វើការការពារមិនឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្កឲ្យមាន ដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគួររួមភេទ និងប្រើប្រាស់ស្រាមអនាម័យសម្រាប់ការពារកុំឲ្យមានការឆ្លងមេរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលោក(pelvic inflammatory disease)។ ជាចុងក្រោយ ហេលស៍ថាម សូមផ្ដាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងស្ត្រីដែលមានផ្ទៃពោះទាំងអស់គួរគប្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថាមិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យាបាយដ៏ប្រសើរសម្រាប់ការព្យាបាល និងវិធីបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត ហើយងាយស្រួលក្នុងការពារប្រសិនបើចង់មានកូនលើកក្រោយទៀត។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មានរឿងខ្លះ យើងបានរស់នៅឡើងស៊ាំនឹងទម្លាប់ទាំងនោះទៅហើយ តែក៏មានពេលខ្លះទៀត ដែលត្រូវតែទទួលយកការពិតនៃការផ្លាស់ប្តូរថ្មីក្រោយពេលសម្រេចចិត្តជ្រើសរើសអ្វីមួយសម្រាប់ដំណើរជីវិតរបស់ខ្លួន។ ក្នុងនោះផងដែរ ក្រោយពេលក្លាយខ្លួនជានិស្សិតពេទ្យមួយរូបហើយ នឹងមានទម្លាប់មួយចំនួន អ្នកនឹងត្រូវផ្លាស់ប្តូរ និងទទួលយកវា បើទោះជាការពិត មិនសូវចង់ឲ្យកើតឡើងក៏ដោយ…      អ្នកខ្លះដែលកំពុងអាន ក៏ប្រហែលជាយល់អារម្មណ៍ទាំងនេះច្បាស់ហើយ ស្របពេលដែលអ្នកខ្លះ ហាក់ដូចជានៅមិនទាន់ច្បាស់ថា«មែនក៏អី?» តែកុំបារម្ភ…អ្វីក៏ដោយ តែងតែមានផលវិជ្ជមាន និងអវិជ្ជមានរបស់វាដែរ ហេតុនេះហើយ…រីករាយប្រឈមនឹងអ្វីដលត្រូវប្រឈម ហើយកុំភ្លេចសម្របខ្លួនដោយភាពវៃឆ្លាត គួរបញ្ជាក់ផងដែថា ខាងក្រោមនេះ គ្រាន់ជាអ្វីដែលបានសម្រិតសម្រាំងពីអត្ថបទមួយ ក្រោមការប្រឹក្សាពីនិស្សិតវេជ្ជសាស្ត្រមួយរូបប៉ុណ្ណោះ…វាអាចនឹងពិតសម្រាប់អ្នកខ្លះ ហើយក៏មិនពិតសម្រាប់អ្នកខ្លះទៀត… ការរៀនត្រៀមប្រឡង មុនចូលរៀនពេទ្យ ៖ ចំណាយពេលប៉ុន្មានថ្ងៃ មុនពេលប្រឡង ហើយមានពេលណាត់ជួបគ្នាដើម្បីរំលឹកមេរៀននៅកន្លែងផ្សេងៗ ដែលពេលខ្លះក៏ក្លាយជាពេលនិយាយគ្នាច្រើនជាងរំលឹកមេរៀន តែក៏នៅតែមិនអី ក្រោយចូលរៀនពេទ្យ ៖ មិនថាថ្ងៃណានោះទេ គឺត្រូវតែត្រៀមជានិច្ច ហើយក៏មានមេរៀនមិនតិចនោះដែរដែលត្រូវមើល និងរំលឹក។ ការឆ្លៀតគេងបាន១០ទៅ២០នាទីក៏ជាការប្រសើរបំផុតហើយ ព្រោះថាសំណួរមិនតិចជាង១ពាន់ឡើយ បើអ្នកខ្លះមើលរហ័ស ក៏អាចមើលចប់១ ឬ២ដង ស្របពេលដែលអ្នកខ្លះនៅពាក់កណ្តាលផ្លូវនៅឡើយ។ ការគេង មុនចូលរៀនពេទ្យ ៖ ចូលគេងយប់ជ្រៅដល់ម៉ោង១ភ្លឺ ហើយទៅរៀនពេលព្រឹក ដោយគេងមិនបាន៨ម៉ោងគ្រប់គ្រាន់ ក៏មិនជាបញ្ហា ព្រោះតែងតែមានពេលសម្រាកដែលអាចគេងសម្រន់បាន ក្រោយចូលរៀនពេទ្យ ៖ បើគេងបាន៥ម៉ោង ចាត់់ទុកថាសំណាងណាស់ទៅហើយ បើប៉ះចំវេនយាមយប់ ហើយស្អែកឡើងត្រូវទៅរៀនទៀតនោះ កន្លែងណាក៏គេងបានដែរ មិនថាមុខវិជ្ជាណានោះទេ ជប់លៀង មុនចូលរៀនពេទ្យ ៖ មានពេលយ៉ាងហោចណាស់ក៏១ ទៅ ២ម៉ោងសម្រាប់រៀបចំខ្លួនដែរ ហើយក៏មានពេលគ្រប់គ្រាន់សម្រាប់ការជួបជុំគ្នា ជជែកពីនេះពីនោះដែរ ក្រោយចូលរៀនពេទ្យ ៖ មានឱកាសបានបង្ហាញខ្លួន ជាឱកាសមួយកម្រហើយ កុំថាឡើយពេលគ្រប់គ្រាន់សម្រាប់ត្រៀម និងរៀបចំខ្លួននោះ ហើយបើបានជុំគ្នាម្តងៗវិញ សប្បាយម៉ាអស់ដៃតែម្តង អាហារ មុនចូលរៀនពេទ្យ ៖ បើមានពេល ក៏អាចសាកល្បងធ្វើនូវមុខម្ហូបប្លែកៗ ឬអ្វីដែលខ្លួនចូលចិត្ត ឬក៏ពេលខ្លះមិនសូវមានពេលច្រើន ក៏នៅតែអាចកុម្ម៉ង់អាហារមកញ៉ាំ ហើយមានពេលរីករាយនឹងញ៉ាំវាបាន ក្រោយចូលរៀនពេទ្យ ៖ កាហ្វេប្រហែល២ទៅ៣កែវក្នុងមួយថ្ងៃ នំ និងអាហារផ្សេងទៀត ជាពិសេសម្ជូរ។ បើពេលវេនយប់វិញ ឲ្យតែបានអាហារក្តៅៗម្តងៗ (ស៊ីវម៉ៃ មីស៊ុប…) គឺថាមានអារម្មណ៍ដូចជាបានកាដូពិសេសពីព្រះអញ្ចឹង បណ្ណាល័យ មុនចូលរៀនពេទ្យ ៖ ជាកន្លែងដ៏កក់ក្តៅមួយដែលអាចចំណាយពេលជាមួយនឹងមិត្តរួមថ្នាក់មើលមេរៀន ឬសម្រាកដោយអង្គុយលេង ថតរូប និងប្រើប្រាស់អ៊ីនធឺណែត ក្រោយចូលរៀនពេទ្យ ៖ សម្រាប់និស្សិតពេលខ្លះ បណ្ណាល័យជាកន្លែងដែលអាចឲ្យគេចពីម៉ោងរៀនខ្លះដែលគេគិតថាធុញទ្រាន់ ឬហត់នឿយខ្លាំង។ សឹងតែអាចហៅបានថា«កន្លែងបន្ធូរអារម្មណ៍» ដោយការអានសៀវភៅ ការលេងហ្គេម និងជាពិសេស គឺគេងដោយមានក្តីសុខតែម្តង… ការងូតទឹក មុនចូលរៀនពេទ្យ ៖ យ៉ាងហោចណាស់ក៏មាន៥ទៅ១០នាទី ងូតទឹកដោយស្រណុកខ្លួន នឹកគិតអំពីអ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ និងត្រៀមគម្រោងខ្លះៗសម្រាប់ថ្ងៃស្អែកដែរ ក្រោយចូលរៀនពេទ្យ ៖ ប្រើប្រាស់បន្ទប់ទឹកនៅពេទ្យ ម៉េចនឹងអាចមានអារម្មណ៍ស្និទ្ធស្នាលដូចនៅផ្ទះផ្ទាល់ខ្លួនទៅ តែក៏សំណាងណាស់ដែរ ដែលមានបន្ទប់សមរម្យសម្រាប់ពេទ្យ និងបុគ្គលិកផ្សេងទៀត ប្រជាប្រិយភាព មុនចូលរៀនពេទ្យ ៖ អ្នកដែលមានមុខមាត់ស្អាត រូបរាងសង្ហា មានការតុបតែងខ្លួនដែលលេចធ្លោជាងគេ ច្រើនទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ក្រោយចូលរៀនពេទ្យ ៖ សិស្សច្បងដែលរៀនពូកែ និងមានសមត្ថភាពខ្ពស់ ជាពិសេសបានពិន្ទុខ្ពស់ជាងគេ ហើយធ្វើការងារដោយវិជ្ជាជីវៈ តែងតែក្លាយជានិមិត្តរូបរបស់សិស្សប្អូនជាច្រើន ពិត ឬមិនពិតដែរ? សូមមតិយោបល់ម្នាក់បន្តិចមកណា៎… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ កូននាងខ្ញុំមានអាយុ ២ឆ្នាំ ៣ខែ បានផ្តាច់ដោះនៅអាយុ២០ខែ។ ក្រោយពេលផ្តាច់ដោះ ខ្ញុំសង្កេតឃើញថា កូនខ្ញុំឧស្សាហ៍រលាកបំពង់ក (២ ទៅ៣ខែរលាកម្តង) ហើយដាក់ថ្នាំត្រជាក់មិនអន់ក្តៅសោះ។ តើមកពីអ្វីទៅ? តើមានថ្នាំ ឬវិធីសាស្រ្តអ្វីដើម្បីជួយនៅពេលដាក់ថ្នាំអត់ត្រជាក់បែបនេះ? ម៉្យាងទៀតពេលកូនខ្ញុំដេកនៅពេទ្យគឺ ត្រជាក់ តែពេលយកថ្នាំមកបញ្ច្រកនៅផ្ទះ បែរជាមិនងាយត្រជាក់សោះ។ តើនេះមកពីអ្វី? មួយវិញទៀត កូនខ្ញុំមិនដែរឈឺអី្វក្រៅពីរលាកបំពង់កនេះទេ ខ្ញុំឆ្ងល់ថា ហេតុអ្វីក៏ក្មេងខ្លះងាយរលាកបំពង់ក ឯក្មេងខ្លះទៀតមិនងាយកើតទៅវិញ? ចម្លើយ ៖  ជាទូទៅ បញ្ហារលាកបំពង់ក ដែលកើតលើកុមារអាចបង្កពីកត្តាពីរយ៉ាង៖ ទីមួយ កុមារអាចកើតមិនគ្រប់ខែ ជាមូលហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានសភាពខ្សោយដែលធ្វើឲ្យងាយមានបញ្ហារលាកបំពង់ក ម្យ៉ាងទៀតបរិយាកាស នៅជុំវិញអាចជាផ្សែងបារី ខ្យល់អាកាសមិនអំណោយផល គ្មានអនាម័យ ការប៉ះពាល់តាមរយៈថើបពីអ្នកមានជំងឺ ឬកុមាររស់នៅចំណោមមនុស្សច្រើនក្នុងទីតាំងតូចចង្អៀត ក៏ជាកត្តាប្រឈមធ្វើឲ្យកុមារទទួលរងបញ្ហារលាកបំពង់កផងដែរ។ ចំណែកបញ្ហាដែលការព្យាបាលនៅផ្ទះមិនធូរ អាចបណ្តាលមកពីការខ្វះការថែទាំ ការរករោគវិនិច្ឆ័យជាវីរុស ឬបាក់តេរីដូចក្នុងមន្ទីរពេទ្យ ដោយនៅមន្ទីរពេទ្យអ្នកអាចទទួលបានការណែនាំច្រើនពីវេជ្ជបណ្ឌិតក្នុងការថែទាំការរករោគវិនិច្ឆ័យកុមារអំឡុងពេលឈឺ ដូច្នេះអ្នកជាអាណាព្យាបាលគួរតែយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផែ្នកកុមារ ដើម្បីទទួលរករោគវិនិច្ឆ័យ ការព្យាបាល និងផ្តល់ដំបូន្មាន។ ការប្រើថ្នាំលើកុមារត្រូវមានកម្រិតដូសត្រឹមត្រូវ ដូច្នេះមានតែគ្រូពេទ្យជំនាញទេដែលដឹងចំនួនដងដែលប្រើ។ មាតាបិតាគួរតែមានទែម៉ូម៉ែត្រនៅផ្ទះងាយស្រួលតាមដានកម្តៅកូនរបស់ខ្លួន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ត្រីគ្រប់រូបសុទ្ធតែបានជួបប្រទះនៅការឈឺចាប់ពោះឬចុករោយខ្នងរៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះមានការឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ វានឹងបាត់ទៅវិញនៅក្នុង២ឬ៣ថ្ងៃបន្ទាប់។ គ្មានវិធីសាស្ត្រណាដែរអាចបំបាត់ការឈឺចាប់នេះទាំងស្រុងនោះទេ ។ មានតែវីធីសម្រាលការឈឺចាប់តែប៉ណ្ណោះ។ ដើម្បីកាត់បន្ថយការឈឺចាប់ទាំងនោះ ហេលស៍ថាមនឹងបង្ហាញវីធីមួយចំនួន៖  ១. ប្រើប្រាស់ថង់កំដៅ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធខ្លាំងក្នុងការបំបាត់ការឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក អាចប្រសើរជាងការប្រើប្រាស់ថ្នាំទៀតផង។ អ្នកអាចប្រើប្រាស់ថង់ទឹកក្ដៅ ដែរវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំលើនៅលើសម្លៀកបំពាក់ ឬផ្ទាល់លើស្បែក នៅលើខ្នង និងពោះផ្នែកខាងក្រោយ។ ថង់ទឹកក្ដៅលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចទៅតាមយើងត្រូវការ ដែរប្រភេទខ្លះអ្នកអាចពាក់វាទៅតាមខ្លួន។  ២. ផឹកទឹកក្ដៅ វិធីមួយទៀតគឺបរិភោគទឹកក្ដៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្ដៅ ឬទឹកក្ដៅឧណ្ហៗធ្វើឲ្យចលនារត់របស់ ឈាមបានល្អហើយទៅកាន់កន្លែងសាច់ដុំរមួលដើម្បីបន្ថយការឈឺចាប់។  ៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបានដោយធើ្វការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកលើពោះ ឬខ្នង បន្ទាប់មកសង្កត់ហើយច្របាច់តិចៗនៅត្រង់កន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែរមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវប្រាកដថាកុំសង្កត់ខ្លាំងពេក។  ៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំមានអារម្មណ៍ថាការឈឺចាប់មានការអន់ថយ ប្រសិនបើពួកគាត់កាត់បន្ថយប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ ចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត បើមានការឈឺចាប់ខ្លាំង។ អ្នកអាចជំនូសកាហ្វេបានដោយផឹកតែខ្មៅជំនួសវិញ ព្រោះវាក៏មានជាតិកាហ្វេអ៊ីនខ្លះដែរសម្រាប់ដាស់ស្មារតីនៅពេលព្រឹក។  ៥. ធ្វើលំហាត់ប្រាណ ការសិក្សាបានបង្ហាញថាលំហាត់ប្រាណអាចសម្រួលដល់សាច់ដុំកុំអោយឈឺចាប់។ អ្នកអាចដើរឬ ធ្វើយោគៈនៅពេលមានការឈឺចាប់។ សកម្មភាពទាំងនេះពិតជាអាចជួយស្ត្រីបានច្រើន។  ៦. បរិភោគខ្ញី វិធីសាស្ត្រមួយទៀត គឺការបរិភោគ ឬផឹកទឹកខ្ញី។ ខ្ញីជាឱសថបំបាត់ភាពឈឺចាប់ពេលមានរដូវ ថែមទាំងលុបបំបាត់ភាពនឿយហត់ និងអាចជួយឲ្យរដូវមកទៀង។ ចិតខ្ញី២ទៅ៣ចំណិត ដាំជាមួយទឹកមួយពែង រយៈពេល៥នាទីបន្ទាប់មកលាយជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំ។ ផឹក៣ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចបៀមស្ករ រស់ជាតិខ្ញីផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Hemorrhoid Treatment Treatment of Hemorrhoid is divided into two methods: conventional and modern. 1. Conventional treatment has been in existence for a long time and learned from one generation to another. Treatment includes:             - Boil traditional medicines (leaves, branches, roots, etc.)             - Tablet or capsule, or cream             - Take a steam-bath, or grill             - Medicine for cutting 2. Modern treatment is divided into methods: surgical and non-surgical.            3. Surgical treatment ​​​​                - Manual operation                 - Machine operation     4. Nonsurgical treatment                  - Treatment by laser                  - Treatment by rubber band ligation                  - Treatment by pill                  - Treatment by cream                  - Treatment by injection 5. Treatment by modern injection and medicines                  - Inject from 3 to 5 days the longest            - 7 to 10 days after injection, hemorrhoids will drop by themselves                - During the course of treatment, patients can walk, sleep, stand, sit, do business, perform their job as usual without staying at the clinic              - Guarantee that the after treatment hemorrhoids will not appear again (Lifetime Warrantee card issuance)      - Patients are completely cured for all the types of hemorrhoids, even though they have been 50 or 60 years, or are at the final stage with blood and strain. ​​​​​​​

Share

ខាងក្រោមនេះ ជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់នេះ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង... រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!! ក- កុំឲ្យតម្លៃលើអ្វីផ្សេងច្រើនជាងភាពប្រសើរនៃសុខភាពអ្នកជំងឺ ខ- ខុសអ្វី ខុសបានតែហាមខុសក្បួនព្យាបាល គ- គោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ     ឃ- ឃ្មាតខ្មីសិក្សាបន្ថែមទាំងចំណេះដឹង និងចំណេះធ្វើ ង- ងូតទឹក រក្សាអនាម័យខ្លួនឲ្យបានស្អាតបាតជានិច្ច ច- ចង់ចេះ ចង់ដឹង ចង់ជួយ ចង់ឃើញស្នាមញញឹមអ្នកជំងឺ ឆ- ឆ្លើយតបនឹងសំណួររបស់អ្នកជំងឺឲ្យបានសមរម្យ ជ- ជួួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដោយគុណធម៌ ឈ- ឈឺជាម្តេចក្តី ពេទ្យទាំងប្រុសស្រី ត្រូវតែរឹងមាំ ញ- ញញឹមរក្សាជំហរ ទោះបីជានឿយហត់យ៉ាងណា ដ- ដរាបណាជំងឺនៅមានសង្ឃឹម ត្រូវព្យាយាមដល់ទីបំផុត ឋ- ឋានៈត្រឹមជាមនុស្សធម្មតាដែលដណ្តើមអ្នកជំងឺចេញពីយមរាជ ឌ- (អត់មានទេ...) ឍ- (អត់មានទេ…) ណ- ណែនាំអ្នកជំងឺពីក្បួនថែទាំសុខភាព ត- តែងតែពន្យល់ពីសភាពជំងឺ និងការព្យាបាលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ ថ- ថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ ទ- ទោះជាមានរឿងអ្វីកើតឡើង ត្រូវឈរលើឆន្ទៈជាគ្រូពេទ្យជានិច្ច ធ- ធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ ន- នាំមកនូវក្តីសង្ឃឹម ស្នាមញញឹម សុខភាពរឹងមាំ និង សុខុមាលភាពជូនដល់អ្នកជំងឺ ប- បង្កើតទំនុកចិត្តរវាងអ្នកជំងឺ និងគ្រូពេទ្យ ផ- ផ្តល់ឱកាសដល់អ្នកជំងឺក្នុងការសួរសំណួរ ព- ព្យាបាលអ្នកជំងឺដោយគ្មានការរើសអើង ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចស្តេតូ ម- មិនទុកអ្នកជំងឺឲ្យនៅឈឺចាប់     យ- យកចិត្ត(អារម្មណ៍)អ្នកជំងឺដាក់ក្នុងចិត្ត(អារម្មណ៍)ខ្លួនឯង     រ- រក្សាស្មារតីឲ្យបានរឹងមាំគ្រប់កាលៈទេសៈ ល- លំៗយកតែលុយមិនមែនជាគ្រូពេទ្យល្អទេ វ- វិនិច្ឆ័យជំងឺឲ្យបានល្អិតល្អន់ ស- សរសេរអក្សរមិនស្អាតក៏មិនអីដែរ តែឲ្យតែមើលយល់ ហ- ហ្វឹកហាត់ពង្រឹងជំនាញរបស់ខ្លួន ឡ- ឡិកឡក់ ឡេះឡោះ មិនមានក្នុងវចនានុក្រមរបស់គ្រូពេទ្យឡើយ អ- អនុវត្តតាមជំនាញដែលខ្លួនចេះ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កាលពីថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree មានការចូលរួមពីសំណាក់អ្នកស្រលាញ់ និងព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តជាច្រើនរូបបានចូលរួមក្នុងកម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» ដែលត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។  គួរបញ្ជាក់ផងដែរថា កម្មវិធី«MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» បាននាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាថកាថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ ក្រោយពីការប្រកាសបើកកម្មវិធីដោយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុនហេលស៍ថាមខប អ្នកចូលរួមទាំងអស់ក៏បានចាប់ផ្តើមនូវចលនាយោគៈក្រោមការបង្ហាត់បង្ហាញយ៉ាងច្បាស់លាស់ដោយលោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center មុននឹងទទួលទានអាហារសម្រន់ដែលក្រុមការងារបានរៀបចំជូន។ បន្ទាប់ពីបំពេញថាមពលដោយអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ហើយ លោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ក៏បានចាប់ផ្តើមនូវវគ្គសមាធិជាមួយនឹងការសម្របសម្រួលប្រកបដោយជំនាញ និងភាពក្បោះក្បាយ ដោយតម្រូវឲ្យអ្នកចូលរួមអនុវត្តតាមដោយចិត្តស្ងប់ និងកាត់ផ្តាច់ខ្លួនពីរឿងរ៉ាងខាងក្រៅផ្សេងៗមួយរយៈ។ ក្រោយមក លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ក៏បានចូលរួមចែករំលែកអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសាធារណជនគួរយល់ដឹង និងប្រុងប្រយ័ត្ន មុននឹងឈានចូលវគ្គថ្លែងបាឋកថាដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមដែលមានបញ្ហាទាក់ទិននិងសុខភាពផ្លូវចិត្តក៏បានជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីស្រាយចម្ងល់ដែលខ្លួនមានផងដែរ។ ជាចំណែកមួយក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្តនៃសាធារណជន កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានមតិយោបល់វិជ្ជមានជាច្រើនអំពីសំណាក់អ្នកចូលរួមកម្មវិធី… Healthogo ក៏សន្យាថានឹងរៀបចំនូវកម្មវិធីជាបន្តបន្ទាប់ទៀត ដើម្បីជួយលើកកម្ពស់សុខភាពផ្លូវកាយ និងចិត្តនៃប្រជាជនកម្ពុជា…សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo  និងការផ្តល់ជូនដំណឹងនៅក្នុងAppផ្ទាល់ សម្រាប់កម្មវិធីលើកក្រោយទៀត… © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វាអាចជាប្រធានបទគួរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរង​នូវ​ផលរំខានទាំងនេះ  ហើយគួរ​ឲ្យធុញខ្លាំងណាស់  ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង  ប៉ុន្តែពេល​ខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV​ អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណ​ទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់​តេរីអាក្រក់  (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត  pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ  មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា  (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។  បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អ​នោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ ការព្យាបាលស្តង់ដា គឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។  ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើ​ការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើង​កន្ទួល។​ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូម​ប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យ​ដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាត​ដោយ​ទឹក​អង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាច​​បណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំង​នៅតំបន់​ពិសេស​នោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រីជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវា​ជាជំងឺ​កាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំ​ប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ២៧ឆ្នាំ កម្ពស់១ម៉ែត្រ៥៥ ទម្ងន់៥២គីឡូក្រាម ជាស្ត្រីមេផ្ទះ។ ខ្ញុំមានប្រវត្តិជំងឺរលាកថ្លើមប្រភេទB ហើយក៏បានទទួលការព្យាបាលជាសះស្បើយរួចហើយដែរ។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើវាអាចនឹងមានផលប៉ះពាល់សម្រាប់ខ្ញុំអំឡុងពេលមានផ្ទៃពោះដែរឬទេ? បើមាន តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖ ជំងឺរលាកថ្លើម គឺជាការរលាកនៃសរីរាង្គថ្លើម។ ចំពោះជំងឺរលាកថ្លើមប្រភេទ B ជាការចម្លងនៃមេរោគរលាកថ្លើម B ទៅកាន់សរីរាង្គថ្លើម។ នៅពេលបុគ្គលម្នាក់បានឆ្លងវីរុសជំងឺរលាកថ្លើមប្រភេទB វាអាចសម្ងំនៅក្នុងរាងកាយរបស់មនុស្សពេញមួយជីវិត ហើយបង្កជាបញ្ហាថ្លើមរ៉ាំរ៉ៃ។ ការចម្លងនៃរលាកថ្លើមប្រភេទ B មិនបង្កជាបញ្ហាដល់អ្នកឬកូនក្នុងផ្ទៃនៅពេលពពោះនោះទេ តែវាអាចរាលដាលដល់ទារកអំឡុងពេលសម្រាលតាមបែបធម្មជាតិ ឬការវះកាត់។ គ្រប់ស្រ្តីមានផ្ទៃពោះទាំងអស់គួរធ្វើតេស្តរកមេរោគរលាកថ្លើមប្រភេទ B អំឡុងពេលត្រីមាសទីមួយ។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្តរកឃើញពីភាពវិជ្ជមាននៃមេរោគរលាកថ្លើម B នោះទារកដែលកើតមកនឹងត្រូវបានចាក់ថ្នាំភ្លាមៗនៅក្នុងបន្ទប់សម្រាល។ ម៉្យាងទៀត នៅរាល់មុនពេលសម្រេចចិត្តក្នុងការពពោះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Anna Women and Baby’s Centre ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អត្ថបទមួយនេះ ប្រហែលជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាភ្នែក ហើយត្រូវការពាក់វ៉ែនតា។ ចំណែកឯអ្នកចូលចិត្តពាក់យកស្តាយ ក៏អាចធ្វើតាមវិធីសាស្រ្តខាងក្រោមនេះបានផងដែរ ដើម្បីកាត់បន្ថយស្នាមជាំលើច្រមុះ ដោយសារតែវ៉ែនតា... ដូចលោកអ្នកបានដឹងហើយថា ការប្រើប្រាស់វ៉ែនតា ក្នុងរយៈពេលយូរពេក វានឹងធ្វើឲ្យមានស្នាមជាំ ឬស្នាមទ្រុតនៅលើច្រមុះរបស់អ្នក។ ក្នុងករណីខ្លះ វានឹងបាត់ទៅវិញ ប៉ុន្តែ ករណីខ្លះ វានឹងចេះតែធ្ងន់ធ្ងរទៅៗ រហូតដល់បង្កការឈឺចាប់ទៀតផង ជាពិសេស អ្នកដែលប្រើវ៉ែនតាធ្ងន់ៗ។ ដូច្នេះ អ្នកគួរតែប្រើប្រាស់វ៉ែនតាដែលស្តើង និងមានគុណភាពល្អ ដើម្បីកាត់បន្ថយទម្ងន់ ដែលនឹងសង្កត់លើច្រមុះរបស់អ្នក។ ដំណោះស្រាយតាមវិធីធម្មជាតិ៖ ១) ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ អាចជួយធ្វើឲ្យស្បែកម៉ដ្ឋ ទន់ និងមានសំណើម។ វាក៏អាចប្រឆាំងការរលាក ដែលបង្កឡើងដោយសារវ៉ែនតារបស់អ្នកផងដែរ។ អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ មកលាបលើកន្លែងដែលមានបញ្ហា មុនពេលចូលគេង នោះវានឹងជួយព្យាបាលកោសិកា ព្រមទាំងធ្វើឲ្យស្បែកនៅទីនោះសស្អាតទៀតផង។ អ្នកក៏អាចលាបវាបន្ថែមនៅពេលថ្ងៃផងដែរ។ ២) ក្រូចឆ្មារ ក្រូចឆ្មារ មានផ្ទុកសារធាតុអាស៊ីតស៊ីទ្រិក ដែលអាចជួយឲ្យស្បែកស និងជួយកម្ចាត់កោសិកាងាប់ៗបានផងដែរ។ អ្នកអាចច្របាច់ក្រូចឆ្មារមួយផ្លែដាក់ក្នុងចាន រួចយកក្រណាត់ស្អាតមកជ្រលក់ រួចយកមកជូតកន្លែងដែលមានបញ្ហា។ អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ស្នាមខ្មៅ និងកោសិកាងាប់ៗនៅលើច្រមុះរបស់អ្នក។ ៣) ត្រសក់ ត្រសក់ ជារបស់ធម្មជាតិ ដែលអាចការពារច្រមុះរបស់អ្នក ពីបញ្ហាខាងលើនេះបាន។ ងាយៗ គឺអ្នកគ្រាន់តែចិតត្រសក់ជាបន្ទះៗ រួចមកបិទនៅច្រមុះ ឬពេញផ្ទៃមុខរបស់អ្នកក៏បាន។ ត្រសក់ នឹងជួយផ្តល់សំណើម កម្ចាត់ស្នាមជាំ និងសម្លាកបានទៀតផង។ ត្រសក់ ក៏ជួយឲ្យស្បែករបស់អ្នកមានសំណើម ទន់ និងម៉ដ្ឋរលោង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top