Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសជូនដំណឹងស្តីអំពី«ឱសថបំប៉នផ្លូវភេទបុរសឈ្មោះMaKa» ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិតផលនោះមានឈ្មោះថា Maka (Lot No : NA) មួយប្រអប់មាន១០គ្រាប់ នាំចូលមកពីប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។  ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ពេលខ្លះមានអារម្មណ៍ថាហត់នឿយណាស់ stress ណាស់ តែក៏មិនប្រាកដច្បាស់ថា កម្រិតដែលខ្លួនឯងកំពុងតែប្រឈមហ្នឹង នឹងបង្កជាបញ្ហាអ្វីដែរឬអត់ដល់សុខភាពផ្លូវចិត្ត? ដោយសារតែម្នាក់ៗមានប្រតិកម្មទៅនឹង stress របស់ខ្លួនតាមវិធីផ្សេងៗពីគ្នា ហើយក៏មិនមានតេស្តណាមួយពិតប្រាកដដែលអាចបង្ហាញពីកម្រិតនៃstress របស់អ្នកបានជាក់លាក់នោះដែរ។ យ៉ាងណាមិញ សម្រាប់តេស្តខាងក្រោមនេះ គ្រាន់តែបង្ហាញលទ្ធផលជាទូទៅមួយតែប៉ុណ្ណោះ… សូមធ្វើការជ្រើសរើសរវាង “Yes” និង “No” សម្រាប់សកម្មភាពខាងក្រោមនេះ ហើយកុំភ្លេចធ្វើការឆ្លើយដោយភាពស្មោះត្រង់ណា៎… វិធីបូកពិន្ទុ ៖  សូមធ្វើការបូកសរុបពិន្ទុទៅតាមចម្លើយដែលអ្នកបានឆ្លើយតបដោយ ចម្លើយYes = ១ ពិន្ទុ No = ០ ពិន្ទុ  សរុប ៖ ____________ 1    ឧស្សាហ៍យកការងារមកធ្វើនៅផ្ទះ         2    មិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើការងារដែលត្រូវបំពេញ         3    ច្រានចោល ឬគេចវេសពីបញ្ហា ដោយសង្ឃឹមថាវានឹងកន្លងផុតទៅ         4    ធ្វើការដោយខ្លួនឯង ដើម្បីប្រាកដថាកិច្ចការត្រូវបានធ្វើយ៉ាងល្អ និងត្រឹមត្រូវ         5    មើលស្រាលពេលវេលាក្នុងការសម្រេចកិច្ចការ         6    មានអារម្មណ៍ថាមានកាលបរិច្ឆេទកំណត់នៃការងារច្រើន         7    ជំនឿចិត្តលើខ្លួនឯងជាក់ស្តែងមានតិចជាងអ្វីដែលរំពឹងទុក         8    មានអារម្មណ៍ថាខុសឆ្គង នៅពេលដែលសម្រាក ហើយមិនបានធ្វើអ្វីសោះ    9    តែងតែគិតដល់បញ្ហាផ្សេងៗ ទោះបីជាក្នុងពេលដែលត្រូវសម្រាកក៏ដោយ     10    នៅតែមានអារម្មណ៍ថាអស់កម្លាំង និងហត់នឿយ បើទោះជាបានគេងគ្រប់គ្រាន់ក៏ដោយ         11    ជាញឹកញាប់បញ្ចប់ឃ្លាដែលគេនិយាយ បើសិនជាមាននរណានិយាយយឺតៗមួយៗ         12    មានទម្លាប់ញ៉ាំ ដើរ និយាយ និងបើកបរលឿន 13    មានបម្រែបម្រួលទម្លាប់នៃការញ៉ាំ (ញ៉ាំតិច ឬច្រើនពេក) ជួនក៏មិនបានញ៉ាំអាហារ         14    ធុញទ្រាន់ និងមិនស្រណុកចិត្ត រាល់ពេលត្រូវរង់ចាំ         15    បើមានរឿងរ៉ាវ ឬនរណារំខានអ្វី ជាទូទៅមិនបញ្ចេញមកក្រៅនោះទេ 16    រាល់ពេលដែលលេងកីឡា ឬល្បែងអ្វីមួយ គឺតែងតែចង់យកឈ្នះលើគេជានិច្ច         17    ផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ រារែកក្នុងការសម្រេចចិត្ត ប្រមូលផ្តុំអារម្មណ៍ ហើយខ្សោយការចងចាំ         18    មានទំនោរក្នុងការចាប់កំហុស និងរិះគន់អ្នកដទៃ ជាជាងលើកសរសើរ     19    ស្តាប់យោបល់អ្នកដទៃ បើទោះជាមានគំនិតផ្ទាល់ខ្លួនហើយក៏ដោយ         20    បាត់បង់ចំណង់ផ្លូវភេទ         21    មានទម្លាប់សង្គ្រឺតធ្មេញ         22    ឈឺចាប់សាច់ដុំ ជាពិសេសត្រង់ក ក្បាល ខ្នងផ្នែកក្រោម ស្មា         23    សមត្ថភាពបំពេញការងារហាក់ដូចជាទាបជាងមុន         24    ដូចជាចង់ទទួលទានជាតិអាល់កុល កាហ្វេអ៊ីន នីកូទីន និងគ្រឿងញៀនផ្សេងៗ         25    មានអារម្មណ៍ថាមិនមានពេលសម្រាប់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត         លទ្ធផល ៖  -ពិន្ទុ តិចជាង ឬស្មើ ៤ ៖ អ្នកមិនមានការប្រឈមនឹងជំងឺទាក់ទិននឹង stress ឡើយ -ពិន្ទុ ៥-១៣ ៖ អ្នកមានការប្រឈមទៅនឹងជំងឺទាក់ទងនឹងstress ដែលប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត ឬផ្លូវកាយ។ អ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្លូវចិត្ត ដើម្បីស្វែងរកដើមហេតុពិតប្រាកដនៃបញ្ហានេះ។ -ពិន្ទុស្មើ ឬច្រើនជាង ១៤ ៖ អ្នកប្រឈមខ្លាំងមែនទែនទៅនឹងបញ្ហានេះ ហើយក៏បានបណ្តុះនូវឥរិយាបថមិនល្អដែរ។ អ្នកក៏ងាយប្រឈមនឹងជំងឺទាក់ទិននឹង stress ដែលរួមមានដូចជា ជំងឺទឹកនោមផ្អែម ប្រកាំង ឈឺខ្នង ឬចុករួយក សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង បញ្ហាផ្លុវចិត្ត(ជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍…)។ អ្នកចាំបាច់ស្វែងរកគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីទទួលបានការប្រឹក្សា។  ប្រភព ៖  © International Stress Management Association UK – 2013  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«ជំងឺរលាកថ្លើម»​ ជាប្រភេទជំងឺមួយដែលភាគច្រើន បង្កឡើងដោយវីរុសមានដូចជាវីរុសប្រភេទ A,B,C,D,E,F,G ប៉ុន្តែក្នុងចំណោមវីរុសទាំងអស់នេះពុំមែនសុទ្ធតែអាចបង្កឲ្យមានជំងឺរលាកថ្លើមក្នុងសារពាង្គកាយមនុស្សទាំងអស់នោះទេ។ វីរុសទាំងនេះចែកចេញជា៣ក្រុមខុសៗគ្នាដោយក្រុមទី១អាចបង្កឲ្យមានជំងឺរលាកថ្លើម ក្រុមទី២មិនអាចបង្កឲ្យមានជំងឹទេតែមានការចម្លង និងក្រុមទី៣វាមិនអាចរស់នៅក្នុងខ្លួនមនុស្សបានទេ តួយ៉ាងដូចជាវីរុសប្រភេទG បន្ទាប់ពីឆ្លងរួច វានឹងងាប់ទៅវិញ ដោយសារវាមិនអាចសម្របសម្រួលទៅនឹងមជ្ឈដ្ឋានក្នុងខ្លួនមនុស្សបាន ប៉ុន្តែវីរុសនេះអាចបង្កជាជំងឺនៅក្នុងខ្លួនរបស់សត្វបាន។     តើជំងឺរលាកថ្លើមប្រភេទAជាជំងឺអ្វី? ជំងឺរលាកថ្លើមប្រភេទA ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV)។ វីរុសនេះ ស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើមតែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ។ ‌ការចម្លង និងកត្តាប្រឈម ជាទូទៅ ជំងឺនេះច្រើនកើតមានឡើងទៅលើបុគ្គល នៅតំបន់ដែលមានអនាម័យទាប ឬអ្នកមានជីវភាពរស់នៅទាបដែលយើងសង្កេតឃើញជំងឺនេះតែងកើតមានក្នុងប្រទេសមិនទាន់អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឯប្រទេសដែលមានជីវភាពខ្ពស់ក៏ដូចជាកម្រិតអនាម័យខ្ពស់មិនត្រូវបានកត់សម្គាល់ក្នុងការចម្លងជំងឺនេះច្រើន ទេ។ ដោយឡែកក្នុងករណីមានគ្រោះមហន្តរាយ ដែលតម្រូវឲ្យប្រជាជនបំលាស់ទីលំនៅ ទៅរស់នៅកន្លែងថ្មី ប្រសិនបើទីនោះគ្មានទឹកស្អាតប្រើប្រាស់ ឬធ្វើអនាម័យមិនបានត្រឹមត្រូវវាអាចនឹងមានការផ្ទុះឡើងនូវការចម្លងជំងឺរលាកថ្លើមប្រភេទAនេះ។ កុមារត្រូវបានគេចាត់ទុកថាជាក្រុមមនុស្សដែលងាយឆ្លង ព្រោះប្រព័ន្ធការពារកុមារមានសភាពទន់ខ្សោយ ឬមិនធ្លាប់បានឆ្លងដែលខុសពីមនុស្សពេញវ័យមួយចំនួនធ្លាប់បានឆ្លង និងបង្កើតប្រព័ន្ធការពាររួចទៅហើយ។ ការឆ្លងពីម្តាយទៅកូនមិនត្រូវបានគេរាប់បញ្ចូលក្នុងប្រភេទនៃការចម្លងឡើយ ហើយការចម្លងជំងឺរលាកថ្លើមប្រភេទA ត្រូវបានគេហៅថា“ ការឆ្លងពីចំណីអាហារនិងទឹក ទៅមនុស្ស”(លាមកជាប្រភពនៃមេរោគ) ដែលវាឆ្លងដោយសារការរស់នៅខ្វះអនាម័យ ដូចដែលពួកយើងបានរៀបរាប់ខាងលើ។ រោគសញ្ញា និងរោគវិនិច្ឆ័យ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទAជារោគសញ្ញានៃជំងឺរលាកថ្លើមស្រួចស្រាវ ឬទាន់ហន់ព្រោះវាកើតឡើងភ្លាមៗបន្ទាប់ពីឆ្លងរយៈពេល២ទៅ7 សបា្តហ៍(15 ទៅ 50ថ្ងៃ) ប៉ុណ្ណោះ ។ គ្រប់រោគសញ្ញារលាកថ្លើមទាំងអស់អាចកើតមានក្នុងរយៈពេលខ្លីដែលមានដូចជា៖ ដំណើរការថ្លើមមិនល្អ ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ព្រោះថ្លើមក៏ចូលរួមចំណែកក្នុងការរំលាយអាហារផងដែរ មានសភាពហើមតិចតួច មានសញ្ញានៃការឆ្លងវីរុស (ក្តៅខ្លួន ឈឺសាច់ដុំ និងឈឺសន្លាក់អស់កំលាំង...) ។  រោគសញ្ញាសំខាន់ចំពោះជំងឺនេះ គឺមានការឈឺចាប់នៅផ្នែកខាងស្តាំខាងលើនៃពោះដែលជាទីតាំងរបស់ថ្លើម កើតឡើងដោយសារភាពតឹង ឬហើមនៃថ្លើមជាមួយនឹងការឡើងលឿងលើស្បែក។ ផ្នែកសនៃភ្នែកក៏ដូចជាក្នុងទឹកនោមមានពណ៌លឿងខុសធម្មតា។ ក្នុងករណីអ្នកជំងឺកំពុងមានជំងឺរលាកថ្លើម ឬមានភាពចុះខ្សោយនៃថ្លើម វីរុសរលាកថ្លើមប្រភេទAអាចនាំឲ្យវិវឌ្ឍទៅជារលួយថ្លើម គឺថ្លើមមានភាពទន់ ឬជ្រាយនិងបាត់បង់នូវមុខងារ ដែលអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានដោយងាយ ប្រសិនបើពុំបានទទួលការព្យាបាលត្រឹមត្រូវ។  ការធ្វើរោគវិនិច្ឆ័យជាក់លាក់តាមបែបវេជ្ជសាស្រ្តទៅលើជំងឺនេះគេពឹងផ្អែកទៅលើការពិនិត្យឈាមដែលលទ្ធផលឃើញមានការកើនឡើងនៃអង់ស៊ីមរបស់ថ្លើមទាំង២ (Transaminase) និងការនិងការកើនឡើងនៃ Unconjugated bilirubin ដែលមានន័យថាថ្លើមមិនអាចបំពេញមុខងារក្នុងការបន្សាប bilirubin បាន មិនតែប៉ុណោ្ណះយើងឃើញមានការកើតឡើងនៃអ៊ីមុយណូក្លូបូលីន​ M (IgM) ដែលជារោគសញ្ញារលាកថ្លើមស្រួចស្រាវនាំឲ្យយើងអាចកំណត់បានថាជាការឆ្លងថ្មី។យើងក៏អាចរកឃើញវីរុសA នៅក្នុងឈាមអ្នកជំងឺដែរ (HAV-RNA) ពររាប់ពាន់ដល់រាប់លានឯកត្តាក្នុងមួយមីលីលីត្រឈាម។ ការព្យាបាល និងវិធីបង្ការ “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA”។ តើវាពិតដែរទេ? សំណួរនេះតែងមានការជជែកពិភាក្សា ក្នុងចំណោមមហាជនតែធាតុពិតការផឹកទឹកឲ្យបានច្រើនមិនថាទឹកដូង ឬទឹកធម្មតាវាជាប្រការល្អសម្រាប់ថ្លើម តែប្រសិនបើអ្នកជំងឺខ្សោយថ្លើមទៅហើយនោះ ទឹកពុំត្រូវបានណែនាំឲ្យផឹកច្រើននោះទេព្រោះថាអ្នកជំងឺប្រភេទនេះមានការថយចុះនូវសូដ្យូមក្នុងឈាម ដូច្នេះផឹកទឹកច្រើននឹងបណ្តាលឲ្យហើម ឬកាន់តែធ្ងន់ធ្ងរ។ ដោយឡែកមកទល់ពេលបច្ចុប្បន្នផ្នែកវេជ្ជសាស្រ្តពុំទាន់មានឱសថណាអាចសម្លាប់វីរុសរលាកថ្លើមប្រភេទនេះនៅឡើយទេ ដូច្នេះ ការព្យាបាលត្រូវធ្វើឡើងដោយតាមដាននិងបំប៉នថ្លើមក៏ដូចជាសុខភាពរបស់អ្នកជំងឺឲ្យត្រឡប់មកស្ថានភាពប្រក្រតីវិញ ពេលនោះប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺនឹងប្រឆាំងការរីករាលដាលនៃវីរុនេះដោយខ្លួនឯងឬពាក្យចាស់ហៅថា “ហើរ”។  ការចាក់វាក់សាំងបង្ការជាជម្រើសល្អ រួមជាមួយនឹងអនាម័យក្នុងការរស់នៅ ត្រូវណែនាំឲ្យមនុស្សគ្រប់វ័យអនុវត្ត ដើម្បីបង្ការការឆ្លងជំងឺរលាកថ្លើមប្រភេទA។ បកស្រាយដោយ ៖ លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE     ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

On March 18, 2018, H.E. Hun Many's Volunteer Medical Teamwork consisting of 351 doctors led by H.E.Hun Many, went to cure 4969 people at Angta Preah pagoda, Tnot village, Moha Russey commune, Korng Pisey district, Kompong Speu province and also offered to them some bread and pure drinking water as well. The process of consultation and treatment was led by H.E. Hun Many accompanied by H.E Chum Vong, a member of Cambodia senate and chief of central committe for strenghening Korng Pisey district, H.E. Vy Samnang, Kompong Speu governor, H.E. Chuon Vorn, secretary of state of ministry of industry, H.E.Ho Tang Eng, secretary of state of the ministry of planning, H.E. Yoem Yan, under secretary of state of the ministry of health, H.E. Sam Rithy, UYFC secretariat representative, H.E. Leng Phaly, a chief of H.E. Hun Many's volunteer medical teamwork, Mr. Or Vanthen, chief of kompong Speu Health office, Mr. Chem Phoeun Vuth, Korn Pisey governor, Mr. Mar Savat, chief of CPP Korng Pisey district, Mr. Neang Bo, a chief of Phnom Penh Youth Activists, Mr.Peang Pharoth, a chief of Osela pure drinking water and UYFC of Korng Pisey district, Kompong Speu province. In our consultations and treatments, there have been general medical illness, pulmonary and other respiratory tract diseases, gastrointestinal diseases, dermotological diseases, gynecological diseases, parasitic infection, anemia, osteopathy, rheumatic diseases, hepathic diseases, sexual transmitted diseases STD, malaria, dengue, ophthalmological diseases, stomatological diseases, psychiatric disorders, diabetes mellitus, pediatric diseases, cardiovascular diseases, hypertensiin, eyes nose throat diseases, hemorrhoid, urinary tract and kidneys diseases, hemodialysis, and ultrasound study. This activity expresses the spirit of humanitarianism and the real love among khmer blood. The purpose of this activity is to participate in the poverty reduction of Cambodian people in order to build united khmer with single future.  Under the wisedom leadership of Samdech Techo Hun Sen , a great prime minister of Cambodia, The country has mantain complete peace, safty, security, and sustainable development. Furthermore, people has lived with hope, harmony, and happiness throughout the country. Therefore, all Cambodian people have to preserve peace and stability through win-win policy of our hero, Samdech Techo Hun Sen. Reasure that for 63 months (2012_2018) H.E. Hun Many's Volunteer Medical Teamwork consisting of 2,385 doctors has consulted and treated 281377 people in the 16municipality/ provinces of the kingdom of Cambodia.

Share

កម្មវិធី «MIND : ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត» នឹងត្រូវបានរៀបចំឡើងដោយ Healthogo ក្រោមកិច្ចសហការរៀបចំដោយ Anakot Asia, Angkor Yoga Center, Raintree, Manulife, ផលិតផលខូ-ផ្លាស់ស្ទ័រ (Co-plaster) និងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងមានវត្តមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៧:០០ ព្រឹក ដល់ម៉ោង១១:០០ព្រឹក នៅឯអគារ Raintree ដែលនឹងជាកម្មវិធីមួយ ធ្វើការប្រមូលផ្តុំនូវអ្នកជំនាញទាក់ទិននឹងការលើកទឹកចិត្តដល់ខ្លួនឯង (self-motivation) ដើម្បីធ្វើការបង្ហាត់បង្ហាញដល់អ្នកចូលរួមអំពីលំហាត់ប្រាណ ក៏ដូចជាចលនា និងចំណេះដឹងដែលនាំឲ្យមានភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ដោយនាំមកជូននូវសកម្មភាពផ្សេងៗដែលជួយពង្រឹងដល់សុខភាពផ្លូវចិត្តរបស់អ្នកចូលរួមរួមមាន ការធ្វើយោគៈ ការធ្វើសមាធិ ការស្តាប់បាឋកថា និងការប្រឹក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តជាមួយនឹងវេជ្ជបណ្ឌិតឯកទេស។ «មានទ្រព្យ តែខ្វះការគ្រប់គ្រងចិត្ត ជីវិតមិនបានសុខនោះទេ» ជាសង្ឃដីកាដ៏មានអត្ថន័យ នៃព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រីឯលោក នឺម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic) ក៏បានលើកឡើងផងដែរថា «មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេល ដើម្បីស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន»។ ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ភាពរឹងមាំនៃសុខភាពផ្លូវចិត្ត ពួកគាត់ទាំងពីរ រួមជាមួយនឹង លោក យាន់ វណ្ណៈ នាយកប្រតិបត្តិនៃ Angkor Yoga Center ព្រមទាំងវេជ្ជបណ្ឌិតនៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ នឹងផ្តល់់កិត្តិយសចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងកម្មវិធីពិសេសនេះ។ កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ពេលវេលា  ៖ ៧:០០-១១:០០ ព្រឹក ទីកន្លែង    ៖ អគារ Raintree Cambodia  តម្លៃ       ៖ ចូលរួមដោយឥតគិតថ្លៃ (តម្រូវឲ្យមានការចុះឈ្មោះជាមុន) សម្រាប់អ្នកដែលមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់ខ្លួន មិនគួរឲ្យកម្មវិធីនេះរំលងផុតទៅឡើយ… ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមក្នុងកម្មវិធីនេះ សូមធ្វើការចុះឈ្មោះតាមរយៈ  http://bit.ly/2IzrnMY  សូមរួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់!!! តោះ! ចូលរួម ដើម្បីចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹងសុខភាពផ្លូវចិត្តល្អប្រសើរ និងរឹងមាំទាំងអស់គ្នា… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការប្រើប្រាស់ឱសថបញ្ចុះកម្តៅជាដំណោះស្រាយដំបូង និងត្រូវបានអនុវត្តឡើងជាញឹកញាប់សម្រាប់កុមារដែលកំពុងមានបញ្ហាគ្រុនក្តៅ យ៉ាងណាមិញ ការសង្កេតមើលមូលហេតុនៃជំងឺក៏គួរមិនត្រូវបានមើលរំលងនោះទេ   ដោយហេតុថារោគសញ្ញាអាចជាប់ពាក់ព័ន្ធទៅនឹងជំងឺដែលអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លក្ខណៈរោគសញ្ញាគ្រុនក្តៅលើកុមារ រោគសញ្ញាគ្រុនក្តៅ អាចបង្កមកពីការចម្លងរោគធម្មតាតាមប្រព័ន្ធដង្ហើមខាងលើដូចជា  រលាកច្រមុះ បំពង់ក (Rhinopharyngites) រលាកត្រចៀក (Otites) ឬមានការចម្លងរោគក្នុងសរីរាង្គសួត (Infections broncho-pulmonaires) ប្រព័ន្ធបង្ហូរនោម (urinaires) ឬប្រព័ន្ធរំលាយអាហារ (digestives) ជាដើម។ ក្នុងករណីខ្លះ និងកម្រ គ្រុនក្តៅអាចជារោគសញ្ញាដំបូងនៃជំងឺរលាកស្រោមខួរក្បាល (méningite) ឬមហារីកគ្រាប់ឈាមស្រួចស្រាវ (Leucémie aigue) ដែលទោះបីក្នុងករណីណាក៏ដោយ ការស្វែងរកការប្រឹក្សា និងការព្យាបាលគួរត្រូវបានអនុវត្តឡើង។ អ្វីគួរធ្វើ? -ក្នុងករណីមិនធ្ងន់ធ្ងរ និងមុនពេលទទួលបានការព្យាបាលត្រូវ៖ • ណែនាំអាណាព្យាបាលមិនត្រូវផ្តល់ឲ្យកុមារនូវថ្នាំផ្សះ (antibiotique) នោះទេ • គួរឲ្យកុមារញ៉ាំទឹកឲ្យបានច្រើន និងបន្តបន្ថែមអាហារឲ្យបានគ្រប់គ្រាន់ • ត្រូវតាមដានកម្តៅរាងកាយយ៉ាងតិច ២ដងក្នុងមួយថ្ងៃ។ -ណែនាំឲ្យប្រើប្រាស់ឱសថជាពពួកបញ្ចុះកម្តៅដូចជា Paracétamol ឬAcide acétylsalicylique៖ • ឱសថ Paracétamol អាចជា៖ Efferalgan (UPSA) សម្រាប់កុមារ ក្រោមទម្រង់ជាកញ្ចប់ ៨០mg, ១៥០mg និង ២៥០mg។ ការប្រើប្រាស់គឺក្នុងកម្រិត ៦០mg/Kg/ ២៤ ម៉ោង ឬ ១០mg/kg រៀងរាល់ ៤ម៉ោងម្តង។ • ឱសថ Acide acétylsalicylique អាចជា៖ Aspégic ក្រោមទម្រង់ជាកញ្ចប់ ១០០mg ឬ ២៥០mg។ សម្រាប់ការប្រើប្រាស់គឺ ៥០mg/kg/២៤ ម៉ោង។ -ធ្វើការណែនាំដោយផ្តល់ឱសថដល់កុមារជាប្រចាំរៀងរាល់ ៤ ម៉ោងម្តង។ -ប្រសិនកុមារមានបញ្ហាក្អួត ឬពិបាកក្នុងការលេបឱសថ អាចប្តូរទៅជាឱសថក្នុងទម្រង់ជាសុលវិញដែលកម្រិតប្រើប្រាស់ដូចទៅនឹងឱសថគ្រាប់ដូចជា៖ • Efferalgan ៖ ថ្នាំសុលសម្រាប់កុមារជំទង់ • Fébrectol ៖ ថ្នាំសុលសម្រាប់កុមារ និងទារក។ ករណីសង្គ្រោះបន្ទាន់៖ ប្រសិនស្ថានភាពជំងឺកុមាររួមបញ្ចូលនូវសញ្ញាដូចជា រងាញាក់ ឈឺក្បាល ក្អួត និងមានកន្ទួលឈាមនៅលើស្បែក  ត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ ដោយវាអាចបណ្តាលមកពីជំងឺរលាកស្រោមខួរក្បាល ឬជំងឺកកសរសៃឈាម (Purpura fulminans)។ ឯកសារយោងដកស្រង់ចេញពីសៀវភៅ៖  Le Vademecum de  la Médication Officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អបអរសាទរ លោកវេជ្ជបណ្ឌិត តូច យ៉ាន គ្រូពេទ្យឯកទេសព្យាបាលជំងឺឫសដូងបាត ដែលទទួលបាន និទ្ទេសល្អណាស់ ក្នុងពិធីកាពារនិក្ខេបបទថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ(IU)។ ការទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្ដមនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទទ្ទឹមនោះ ក្រសួងសុខាភិបាលមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានគោលនយោបាយល្អប្រសើរ បើកទូលាយ ឲ្យមានសកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្រ្តទាំង រដ្ឋនិងឯកជន ដើម្បីបំរើសេចក្តីត្រូវការរបស់កូនខ្មែរ និង អ្នកជំងឺខ្មែរ នៅគ្រប់ថ្នាក់ នៅគ្រប់ខេត្ត/ក្រុង, ស្រុក/ខណ្ឌ និងមណ្ឌល់សុខភាពគ្រប់ឃុំ /សង្កាត់និងតាមភូមិផងដែរ។ ជាងនេះទៅទៀត បង្ករឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយ ទទួលបានការបណ្តុះបណ្តាល វិស័យវេជ្ជសាស្រ្តបានល្អ ទាំងបរិមាណនិងគុណភាព ទន្ទឹមនោះ មន្ទីពេទ្យថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់មូលដ្ឋានរីកដុះដាលហើយមានទាំងរដ្ឋនិងឯកជនមិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ ពិសេសសព្វថ្ងៃនេះ ក្រសួងសុខាភិបាល ក៏ដូចអ្នកវិនិយោគក្នុងវិស័យសុខាភិបាល ខិតខំកែរលំអរសំភារ: បច្ចេកទេស និង សមត្ថភាពគ្រូពេទ្យឲ្យកាន់តែជឿនលឿន និងរីកចម្រើនថែមទៀត ដើម្បីបំពេញបាន តម្រូវការអ្នកជំងឺអោយមានប្រសិទ្ធិភាព។ សូមអគុណ ឯកឧត្តមបណ្ឌិត លោកវេជ្ជបណ្ឌិត លោកសាស្ត្រចារ្យទាំងជាតិ និងអន្តរជាតិនៅសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលខិតខំ បង្ហាត់បង្រៀននិសិ្សតវេជ្ជសាស្រ្តបានល្អ ទទួលបានជោគជ័យទាំងអស់ ក្នុងនោះក៏មាន ខ្ញុំបាទ តូច យ៉ាន ក៏បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតដោយជោគជ័យ និងបានធ្វើការសិក្សាស្រាវជ្រាវ ពីជំងឺឬសដូងបាត ស្តីពីរោគសញ្ញានិងផលប៉ះពាល់ពីជំងឺឬសដូងបាត។ ជាទីបញ្ចប់ សូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លោកគ្រូ អ្នកគ្រូ លោកសាស្រ្តាចារ្យ លោកបណ្ឌិត លោកវេជ្ជបណ្ឌិតទាំងជាតិនិងអន្តរជាតិ ទទួលបានពុទ្ឋពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: បដិភាន: ឲ្យមានដល់ ឯកឧត្តម លោក លោកស្រីទាំងអស់ កុំបីឃ្លាងឃ្លាតឡើយ ។

Share

សំណួរ ៖ ឪពុករបស់ខ្ញុំអាយុ ៤៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ទម្ងន់ ៧៤គីឡូក្រាម ជាអ្នកបើកបរ។  គាត់មានបញ្ហាគេងស្រមុក និងពេលខ្លះមានបាត់ដង្ហើមម្តងម្កាលដែលធ្វើឲ្យភ្ញាក់កន្ត្រាក់ផងដែរ។  គាត់ពុំមានប្រវត្តិជំងឺប្រចាំកាយឡើយ ក៏ប៉ុន្តែគាត់ធ្លាប់មានអារម្មណ៍ថាពិបាកដកដង្ហើមនៅពេលខ្លះ។ គាត់ពិសាស្រាញឹកញាប់ និងមិនសូវមានទម្លាប់ហាត់ប្រាណឡើយ។ តើបញ្ហានេះធ្ងន់ធ្ងរឬទេ?  តើគួរដោះស្រាយយ៉ាងដូចម្តេច? ចម្លើយ ៖  បញ្ហាស្រមុក គឺជាសំឡេងដែលកើតឡើងនៅនឹងផ្លូវដង្ហើមរបស់យើង ត្រង់ផ្នែកបំពង់ក។ ជាទូទៅ បំពង់កត្រូវបានបែងចែកជា៣ផ្នែក៖ ផ្នែកខាងលើ (Rhinopharynx) ផ្នែកកណ្តាល (Oropharynx) និងផ្នែកខាងក្រោម (Hypopharynx)។ ផ្នែកដែលធ្វើឲ្យមានសំឡេងស្រមុកនោះ គឺផ្នែកកណ្តាល (Oropharynx)។ ជាធម្មតា នៅពេលដកដង្ហើមចូល ខ្យល់ត្រូវបានធ្វើដំណើរឆ្លងកាត់បំពង់ក បើកាលណាសាច់ដុំរួមតូច នាំឲ្យវាត្បៀត។ ដើម្បីដោះស្រាយបញ្ហានេះបាន ត្រូវបែងចែកជា២ករណី៖  •ស្រមុកមិនមានស្ទះដង្ហើម មិនមានបញ្ហាអ្វីនោះទេ អ្នកជំងឺគ្រាន់តែបំបាត់មូលហេតុមួយចំនួន ដែលអាចបង្កឲ្យស្រមុក ដូចជាឈប់ញ៉ាំស្រា ព្រោះវាធ្វើឲ្យបំពង់ករីក ឈប់ជក់បារី ម៉្យាង គួរធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ និងចៀសវាងប្រើថ្នាំងងុយគេង។ ម៉្យាងទៀត កាលណាអាយុកាន់តែច្រើន សាច់បំពង់កក៏ឡើងនៅពេលគេងផ្ងារ នោះសាច់គល់អណ្តាតនឹងទៅបិទលើបំពង់ក ដូចនេះ អ្នកជំងឺអាចប្តូរទម្រង់នៃការគេងមកគេងចំហៀងវិញ។  •គេងស្រមុក ហើយមានដាច់ដង្ហើម អ្នកជំងឺអាចតម្រូវឲ្យវាស់ដោយអុកស៊ីមេទ្រី(Oximetry)ដែលអាចវាស់ដោយខ្លួនឯងនៅផ្ទះ ឬប្រើ Poly-sonography ដែលវាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីវិនិច្ឆ័យពីភាពគ្រោះថ្នាក់នេះបាន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក ជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយផ្នែកត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រហែលជាមានអ្នកខ្លះ មានទម្លាប់មិនយករបស់របរ ក៏ដូចជាប្រដាប់ប្រដាផ្សេងៗតាមខ្លួនពេលទៅហាត់ប្រាណឡើយ ប៉ុន្តែតើអ្នកដឹងទេថា មានរបស់មួយចំនួនពិតជាមានគុណប្រយោជន៍សម្រាប់អ្នកដើម្បីឲ្យដំណើរនៃការហាត់ប្រាណបានរលូនដោយមិនមានការប្រឈមនឹងហានិភ័យអ្វីជាថាហេតុជាពិសេសពេលដែលអ្នកចេញទៅហាត់នៅខាងក្រៅ។ បើទោះជាសម្ភារៈទាំងនេះមិនអាចបង្ការនូវបញ្ហាផ្សេងៗបាន១០០%ក៏ដោយតែយ៉ាងហោចណាស់ ក៏អាចជួយឲ្យលោកអ្នកអាចត្រៀមខ្លួនបានទុកជាមុនជាជាងការដែលមិនមានអ្វីជាប់ខ្លួនដែរ… កាបូបកីឡា វានឹងជាការប្រសើរ ប្រសិនបើអ្នកមានកាបូបមួយសម្រាប់ដាក់នូវសម្ភារៈផ្សេងៗទៀត ដើម្បីមានភាពងាយស្រួលក្នុងការរក និងទុកដាក់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យអ្នកចំណេញពេលវេលាផងដែរ រាល់ពេលដែលចេញទៅហាត់ប្រាណម្តងៗ អ្នកអាចគ្រាន់តែទាញយកវាមកពិនិត្យមើលបន្តិច ហើយក៏ចេញដំណើរបានយ៉ាងលឿន ជាជាងការទុកដាក់របស់របរចាំបាច់ទាំងអស់នៅរាយប៉ាយក្រៅកាបូប។ ប្រអប់សង្គ្រោះបឋម មានប្រអប់សង្គ្រោះបឋម (First Aid) តូចៗជាច្រើនដាក់លក់នៅតាមឱសថស្ថាន ម៉ាត និងកន្លែងផ្សេងទៀត ដែលលោកអ្នកអាចរកទិញបាន ដើម្បីត្រៀមទុកជាមុនចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានព្រាងទុក។ ក្នុងនោះគួរតែមានបង់បិទដំបៅ អាល់កុលសម្លាប់មេរោគ និងសម្ភារៈសង្គ្រោះបឋមមួយចំនួនដែលចាំបាច់សម្រាប់របួសតូចតាច។ ដបទឹក ជាទូទៅ អ្នកក៏អាចទិញភេសជ្ជៈនៅខាងក្រៅញ៉ាំក៏បានដែរ ប៉ុន្តែវារឹតតែប្រសើរបើសិនជាអ្នកមានដបទឹកផ្ទាល់ខ្លួន (ជាពិសេសដបទឹកសម្រាប់អ្នកកីឡា) ដើម្បីជាសញ្ញាណមួយនៃស្មារតីជាអ្នកកីឡា និងហាត់ប្រាណ ហើយក៏ជាហ្វេសសិនមួយបែបផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ដបទឹកផ្ទាល់ខ្លួនក៏ធានាបាននូវអនាម័យខ្ពស់ជាងការដែលប្រើប្រាស់ដបទឹក ឬភេសជ្ជៈដែលទិញពីក្រៅផងដែរ។ កន្សែង អ្នកខ្លះប្រើប្រាស់២ ស្របពេលដែលអ្នកខ្លះប្រើប្រាស់តែ១ បរិមាណមិនសូវជាសំខាន់ អ្វីដែលសំខាន់ គឺប្រើប្រាស់បានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ត្រូប្រាកដថាកន្សែងដែលអ្នកប្រើប្រាស់ត្រូវបានបោកសម្អាត និងរក្សាទុកបានត្រឹមត្រូវ ដើម្បីធ្វើការសម្លាប់មេរោគ ក៏ដូចជាបាក់តេរីផ្សេងៗដែលតោងជាប់ទាំងនោះ។ ដើម្បីជាការប្រសើរ អ្នកគួរចៀសវាងការប្រើប្រាស់កន្សែងលាយឡំនឹងអ្នកដទៃ។ តន្រ្តី ពេលខ្លះ អ្នកអាចនឹងចង់បង្កើនទំនាក់ទំនងជាមួយនឹងអ្នកដទៃ ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ ដែលជាទូទៅ ការហាត់ប្រាណម្នាក់ឯងអាចនឹងធុញទ្រាន់ ឬមិនសូវមានភាពសប្បាយរីករាយប្រសិនបើអ្នកមិនមានអ្វីកំដរជាពិសេស គឺតន្រ្តី។ មិនថាអ្នកចូលចិត្តស្តាប់តន្រ្តីនៅពេលធម្មតាឬអត់នោះទេ ប៉ុន្តែមានតន្រ្តីមួយចំនួនពិតជាជះឥទ្ធិពលវិជ្ជមានលើអំឡុងពេលនៃការហាត់ប្រាណរបស់អ្នក។ អ្នកអាចសាកល្បងស្តាប់នូវចម្រៀងដែលអ្នកស្រឡាញ់ចូលចិត្តជាមុនសិន ដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសនៃការហាត់បណ្តើរស្តាប់បណ្តើរ។ ក្រោយមក អ្នកក៏អាចចាប់ផ្តើមស្វែងរកបទចម្រៀង ឬភ្លេងណាដែលទទួលបានការពេញនិយម និងមានការណែនាំច្រើន។ យ៉ាងណាមិញ សូមកុំបើកសំឡេងខ្លាំងពេក ដើម្បីចៀសវាងនូវការខកខានផ្សេងៗក្នុងករណីអ្នកមិនបានស្តាប់ឮសំឡេងពីខាងក្រៅ។ ផលិតផលបំបាត់ការឈឺចាប់ លំហាត់ប្រាណមិនងាយនឹងចៀសផុតពីអាការៈឈឺចុកចាប់សាច់ដុំ ឬគ្រេចថ្លោះឡើយ ហេតុនេះហើយអ្នកគួរតែមានផលិតផលសម្រាប់បំបាត់ការឈឺចាប់ដូចជាថ្នាំរឹត ឬស្រៃ្ពយ៍បាញ់ ដែលអាចជួយសម្រួលសរសៃ និងសាច់ដុំរបស់អ្នកបានភ្លាមៗ។ តាមការពិតទៅ ការដែលមានផលិតផលនេះនៅក្នុងដៃ អ្នកមិនត្រឹមតែអាចជួយដល់ខ្លួនឯងប៉ុណ្ណោះទេ ក្នុងករណីដែលអ្នកនៅក្បែរខ្លួនជួបបញ្ហាបែបនេះ អ្នកក៏អាចជួយដល់ពួកគេផងដែរ។ ឧបករណ៍តាមដានដំណើរនៃលំហាត់ប្រាណ បច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏កាន់តែជឿនលឿន គេក៏ឃើញមានឧបករណ៍មួយចំនួនដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់តាមដាននូវសុខភាព ជាមួយនឹងមុខងារពិសេសដែលអាចក្លាយជាមិត្តជិតស្និទ្ធសម្រាប់អ្នកចូលចិត្តការហាត់ប្រាណ ដែលខ្លះអាចធ្វើការតាមដាននូវចង្វាក់បេះដូង ចម្ងាយដែលអ្នកបានដើរ ឬរត់ បរិមាណកាល់ឡូរីដែលអ្នកបានដុតបំផ្លាញជាដើម។ ជាថ្មីម្តងទៀត ថ្វីត្បិតថាសម្ភារៈខាងលើនេះមិនជាការចាំបាច់ខ្លាំង តែបើសិនអ្នកមានវាត្រៀមទុកនោះ ការហាត់ប្រាណនៅខាងក្រៅរបស់អ្នកនឹងកាន់តែមានភាពស៊ីវីល័យ និងល្អប្រសើរថែមមួយកម្រិតទៀត… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សំណួរ ៖ ក្មួយស្រីរបស់ខ្ញុំមានអាយុ ៨ឆ្នាំ កម្ពស់ ១ម៉ែត្រ ទម្ងន់ ៣៨គីឡូក្រាម សព្វថ្ងៃជាសិស្ស។ នាងមានជំងឺភ្នែកឡើងបាយ អស់រយៈពេល ១ឆ្នាំ ហើយមិនធ្លាប់ទទួលបានការព្យាបាលនោះទេ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើចំពោះបញ្ហារបស់ក្មួយខ្ញុំ គួរតែធ្វើរបៀបណា? ចម្លើយ ៖ ចំពោះការព្យាបាលសម្រាប់អ្នកជំងឺមានជំងឺបាយភ្នែកគឺអាស្រ័យតាមលក្ខខណ្ឌរបស់អ្នកជំងឺក្នុងការបក ដូចជា កម្រិតភាពខ្សោយនៃគំហើញរបស់ក្មេង និងលទ្ធភាពនៃភាពភ្លឺច្បាស់វិញរបស់ភ្នែកដោយការពាក់វ៉ែនតា តែក្នុងករណីខ្លះ អ្នកជំងឺអាចនឹងតម្រូវឲ្យទទួលការវះកាត់បកបាយនោះចេញតែម្តង ព្រោះករណីបាយភ្នែកអាចមានទំនាក់ទំនងនឹងការបង្កទៅជាជំងឺភ្នែកខ្ជិលចំពោះក្មេងបាន ពោលគឺភ្នែកសុខភាពល្អ តែមិនធ្វើការ ឬមើលមិនសូវឃើញ បើពុំមានការព្យាបាលទាន់ពេលវេលា។ ក្នុងករណីនេះ ការព្យាបាលអាចទទួលបានលទ្ធផលល្អ ប្រសិនបើអ្នកជំងឺទទួលយកការព្យាបាលក្នុងដំណាក់កាលនេះ។ ទោះយ៉ាងណា ក្រោយពីការវះកាត់ អ្នកជំងឺចាំបាច់បំផុតត្រូវតាមដានសុខភាពភ្នែក និងគំហើញឲ្យបានជាប់លាប់ជាមួយវេជ្ជបណ្ឌិត ដើម្បីប្រាកដថាភ្នែករបស់ក្មេងមិនវិវឌ្ឍទៅជាជំងឺភ្នែកខ្ជិល ដោយក្នុងនោះផងដែរ អ្នកជំងឺអាចនឹងត្រូវណែនាំឲ្យប្រើប្រាស់វ៉ែនតាជំនួយគំហើញបន្ថែម។  បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ខាងក្រោមនេះ ជាអត្ថបទទាំង៣ ដែលមានអ្នកចូលអានច្រើនជាងគេក្នុងសប្តាហ៍ទី២នៃខែមីនានេះ...   “ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ មានប្រសាសន៍ថា «អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។» គាត់ក៏បានបញ្ជាក់ផងដែរថា ជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត (germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)….. លក្ខខណ្ឌសមស្របនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង «ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់» នេះបើយោងតាមប្រសាសន៍របស់ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។ ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង…. មុខស្អាតដោយ ស្ក្រាប់ធម្មជាតិ ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។ អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ បីយ៉ាង ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន…….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top