Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ Healthogo សហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ផ្តល់ជូននូវសេវាដ៏ពិសេសសម្រាប់ជូនសិស្សនិសិ្សតព្រមទាំងបុគ្គលិកសិក្សានៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) ក្រោមការឧបត្ថម្ភពីផលិតផលSunlife ដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ។ នេះបានសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែកនៃអ្នកចូលរួម ក៏ដូចជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពភ្នែកដល់ប្រជាជាតិយើង ជាពិសេសគឺសិស្សនិស្សិតផ្ទាល់តែម្តង។       ក្នុងចំណោមអ្នកដែលបានចូលរួមទាំងអស់ យើងក៏ធ្វើសាកសួរអំពីចំណាប់អារម្មណ៍របស់អ្នកចូលរួមចំនួន៣រូប។ Sing Sereybot ជានិស្សិតឆ្នាំទី៦ ផ្នែកវេជ្ជសាស្រ្ត បានបញ្ចេញនូវមតិយោបល់ថា «ខ្ញុំពេញចិត្តនឹងការផ្តល់ជូននូវការវាស់ និងពិនិត្យសុខភាពផ្នែកនេះណាស់ ហើយវាពិតជាល្អប្រសើរណាស់សម្រាប់ខ្លួនខ្ញុំផ្ទាល់ រួមទាំងនិស្សិត  ព្រមទាំងបុគ្គលិកសិក្សាដទៃទៀត»។ រីឯ Sea Vanda ដែលជានិស្សិតឆ្នាំទី៣ ផ្នែកវេជ្ជសាស្រ្ត ក៏បានឲ្យដឹងផងដែរថា «ខ្ញុំក៏មានការពេញចិត្ត និងអំណរគុណសម្រាប់ការផ្តល់ជូននូវសេវាដ៏ល្អ និងមានគុណប្រយោជន៍មួយនេះផងដែរ ហើយក៏សំណូមពរឲ្យមានការរៀបចំបែបនេះនៅលើកក្រោយទៀតផងដែរ»។ ជាចុងក្រោយ Voeum Sovath និស្សិតផ្នែកឱសថសាស្រ្ត ឆ្នាំទី១ ក៏មានមតិយោបល់ស្រដៀងគ្នាដែរថា ខ្លួនពិតជាពេញចិត្តនូវរាល់គ្រប់សកម្មភាពទាំងអស់ ហើយជាពិសេសនោះ គឺសេវាផ្តល់ជូនរបស់វេជ្ជបណ្ឌិតឯកទេស ក៏ដូចជាគ្លីនិកផ្ទាល់ គឺពិតជាល្អ និងគួរជាទីគាប់ចិត្តខ្លាំងណាស់។      គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃ គ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែមផងដែរ។ ចំណែកនៅឯសាលាតិចណូ (ITC) Healthogo ក៏បានធ្វើការសហការជាមួយនឹង គ្លីនិកឯកទេស អេគីប ក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay កាលពីដើមខែធ្នូផងដែរ។  ក្រៅពីនេះផងដែរ ជារៀងរាល់ខែ Healthogo ក៏មាននូវយុទ្ធនាការពិនិត្យសុខភាពផ្នែកផ្សេងៗដោយឥតគិតថ្លៃជូនដល់សិស្សនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន ការវាស់ និងពិនិត្យភ្នែកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីសប្បុរសធម៌ ក្រោមកិច្ចសហការជាមួយនឹងមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ការពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយសហការជាមួយនឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ការពិគ្រោះ និងពិនិត្យស្បែកមុខសហការជាមួយនឹងគ្លីនិកស្បែកប៊ីស៊ីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា។ Healthogo ក៏សូមសន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង តាមរយៈយុទ្ធនាការនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺសម្ពាធឈាមទាបអាចមានគ្រោះថ្នាក់ខ្លាំង ជាពិសេសសម្រាប់អ្នកមានសម្ពាធឈាមទាបធ្ងន់ធ្ងរ ដោយសារតែខួរក្បាល បេះដូង និងកោសិកាដទៃទៀតមិនទទួលបានអុកស៊ីសែន និងឈាមដើម្បីទៅចិញ្ចឹម។ ការធ្វើលំហាត់ប្រាណពិតជាមានសារសំខាន់ណាស់ ពិសេសអ្នកជំងឺសម្ពាធឈាមទាប ប៉ុន្តែ ត្រូវជ្រើសរើសប្រភេទដែលមានលក្ខណៈសមស្រប និងត្រឹមត្រូវ ដូចជា៖   ការហែលទឹក ហែលទឹក គឺជាប្រភេទកីទ្បាមួយដែលល្អសម្រាប់សុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ជាក់ស្តែង ការហែលទឹកញឹកញាប់អាចកាត់បន្ថយនូវជំងឺធំៗមួយចំនួន និងអាចឲ្យយើងមានអារម្មណ៍ស្រស់ថ្លា។ តាមការសិក្សាបង្ហាញថា ការហែលទឹករយៈពេល ៣០នាទីរៀងរាល់ថ្ងៃ ឬ យ៉ាងតិច ១ដងក្នុងមួយសប្ដាហ៍ អាចធ្វើឲ្យសុខភាពល្អ និងកាត់បន្ថយគ្រោះថ្នាក់នៃ ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងល្អបំផុតសម្រាប់អ្នកមានសម្ពាធ-ឈាមទាបស្រាប់។   ការដើរ គេអាចចាត់ទុកថាការហាត់ប្រាណដោយដើរ គឺល្អបំផុតសម្រាប់អ្នកដែលមានជំងឺសម្ពាធឈាមទាប។ ម៉្យាង ការដើរអាចធ្វើឲ្យសាច់ដុំមានចលនា និងមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យយើងចៀសផុតពីជំងឺស្ទះសរសៃឈាមបេះដូង។ លោកអ្នកគ្រាន់តែចំណាយពេលយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃដើម្បីដើរ ឬអាចរាប់បញ្ចូលទាំងការទ្បើងចុះជណ្ដើរផ្ទះប្រសិនបើអ្នកគ្មានពេលវេលាគ្រប់គ្រាន់។ ការជិះកង់ ការជិះកង់គឺជាកីទ្បាមួយដែលផ្ដល់នូវសុខភាពល្អ ហើយពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ អ្នកអាចជិះជាលក្ខណៈកម្សាន្ត រៀងរាល់ព្រឹកឬពេលរសៀល បន្ទាប់ពីធ្វើការហើយ ឬក៏អាចជ្រើសរើសពេលចុងសប្ដាហ៍។ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរួមមាន កាត់បន្ថយកាល់ទ្បូរី បង្កើនចលនាសាច់ដុំ លើកកម្ពស់ចលនារួមគ្នានៃកោសិកា និងជាពិសេស អាចឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ អស់កង្វល់បានផងដែរ។ Pilates ជាកីទ្បាមួយប្រភេទដែលប្រើកម្លាំងខ្លាំង និងខ្សោយរួមជាមួយគ្នា អស្ចារ្យសម្រាប់អ្នកមានសម្ពាធឈាមទាប។ កម្លាំងរាងកាយខ្លាំងទាក់ទងនឹងក្បាលពោះ សាច់ដុំ និងចង្កេះដែលជួយបត់បែនរាងកាយរបស់យើង និងបង្កើនឲ្យមានឥរិយាបថល្អ។ ក្រៅពីជួយរាងកាយឲ្យមានភាពរឹងមាំ និងជួយដល់ការដកដង្ហើម វាថែមទាំងអាចជួយបង្កើនតុល្យភាព  និងសម្របសម្រួលដល់ដំណើរការនៅក្នុងខ្លួនបានយ៉ាងប្រសើរ។ ការរត់ត្រឹកៗ កីទ្បារត់ត្រឹកៗអាចចាត់ទុកថាជាកីទ្បាដែលពេញនិយមមួយ ក្នុងចំណោមកីទ្បាដែលផ្ដល់នូវសុខភាពល្អទាំងឡាយសម្រាប់មនុស្សចាស់។   យ៉ាងតិចត្រឹមតែ ៣០នាទីរៀងរាល់ថ្ងៃ អាចជួយបង្កើនចលនាបេះដូង ជំងឺសម្ពាធឈាម និងគ្រប់គ្រងដំណើរការចរន្តឈាម។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” នៅផ្សារទំនើប Aeon Mall។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលថ្នាំបន្តក់ភ្នែក New V.Rohto តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាមបណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក  អោយមានសុខភាពល្អ និងភ្លឺថ្លា។ សម្រាប់ឆ្នាំ2018នេះក្រុមហ៊ុន បាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិត ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ ដល់ប្រជាពលរដ្ឋដើម្បីឲ្យដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។ ជាផ្លែផ្កា កម្មវិធី  “ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំណេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ យ៉ាងច្រើនពីអតិថិជន និងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល NewV.Rohto។  ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត។ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺមហារីកក្រពេញអូវែ ជាជំងឺកើតមានជាញឹកញាប់ក្នុងលំដាប់ទី ៨ ដែលជាមូលហេតុនៃការស្លាប់របស់ស្រ្តីក្នុងពិភពលោកក្នុងកម្រិត ៣.៧% នេះបើយោងទៅតាមប្រភព GLOBOCAN ឆ្នាំ ២០១២ ដោយឡែកចំពោះស្រ្តីនៅក្នុងប្រទេសកម្ពុជា ក៏កំពុងប្រឈមទៅនឹងជំងឺស្ថិតក្នុងលេខរៀងទី ៨ ផងដែរ ជាមួយអត្រាការស្លាប់គឺ ៣.៦%។   អ្វីជាមហារីកក្រពេញអូវែ? អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។ ចំពោះជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian  carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត(germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)។  មូលហេតុ និងកត្តាប្រឈម សព្វថ្ងៃមូលហេតុជំងឺមហារីកក្រពេញអូវែនៅមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយ ដោយគេអាចត្រឹមធ្វើការសន្និដ្ឋានលើកត្តាប្រឈមមួយចំនួនតែប៉ុណ្ណោះ យ៉ាងណា មិញកត្តាប្រឈមនោះនៅមិនមែនជាមូលហេតុពិតប្រាកដជាក់លាក់នោះទេ។ គ្រប់ស្រ្តីទាំងអស់ តែងមានហានិភ័យប្រឈមទៅនឹងជំងឺមហារីកក្រពេញអូវែក្នុងអំឡុងពេលជីវិតរស់នៅហើយចំពោះវត្តមានកត្តាប្រឈមតិចឬច្រើនសុទ្ធតែអាចបង្កើនឱកាសក្នុងការកកើតជាជំងឺ ប៉ុន្តែមិនមែនមានន័យថាជំងឺត្រូវតែកើតមានឡើងនោះទេ ដែលជាហេតុស្រ្តីគ្រប់រូបគួរធ្វើការកត់សម្គាល់ពីរោគសញ្ញាឲ្យបានឆាប់រហ័ស និងឲ្យបានទាន់ពេលវេលា។ •ចំពោះជំងឺមហារីកប្រភេទ Epithelial  តែងកើតលើស្រ្តីក្នុងវ័យចំណាស់ក្នុងអត្រាប្រហែល៥០% នៅអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ប៉ុន្តែស្រ្តីក្នុងវ័យក្មេងក៏អាចរងប៉ះពាល់បានដែរ។ •ចំពោះដុំមហារីកបង្កពីស៊ុត (Germ cell tumors) តែងកើតមានជាញឹកញាប់លើស្រ្តីក្នុងវ័យក្មេង។ កត្តាប្រឈមដែលអាចគ្រប់គ្រងបាន 1. ការមានផ្ទៃពោះយឺត 2. ចំនួនកូនដែលស្ត្រីបានផ្តល់កំណើត។ ចំពោះស្រ្តីដែលមិនធ្លាប់ធ្វើការសម្រាលកូនអាចប្រឈមទៅនឹងការកើតជំងឺមហារីកក្រពេញអូវែខ្ពស់ជាង ២ដងបើប្រៀបធៀបទៅនឹងស្រ្តីដែលធ្លាប់ផ្តល់កំណើត។ កត្តាប្រឈមដែលមិនអាចគ្រប់គ្រងបាន 1. កត្តាហ្សែន៖ ប្រវត្តិគ្រួសារដែលមានជំងឺមហារីកក្រពេញអូវែ ឬមហារីកសុដន់ ដោយអ្នកជំងឺ ១០% ត្រូវបានរកឃើញមានវត្តមានការប្រែប្រួលហ្សែនពីកំណើតដែលជាដើមចមនៃជំងឺមហារីកក្រពេញអូវែ។ 2. មានប្រវត្តិផ្ទាល់ខ្លួនចំពោះជំងឺមហារីកសុដន់ក្រពេញអូវែ ស្បូន ឬមហារីកពោះវៀនធំ 3. វ័យចំណាស់ 4. ការចាប់ផ្តើមវដ្តរដូវក្នុងវ័យក្មេងពេក 5. វ័យក្រោយអស់រដូវយឺត 6. មិនអាចបង្កកំណើតបាន 7. កោសិកាស្បូនដុះមិនធម្មតា (Endometriosis) 8. ជាតិសាសន៍៖ ស្រ្តីស្បែកសមានហានិភ័យខ្ពស់ប្រឈមទៅនឹងជំងឺក្នុងកម្រិត ៣០% ទៅ៤០% ច្រើនជាងស្រ្តីដែលមានស្បែកខ្មៅ។ ដំណាក់កាលនៃជំងឺ ជំងឺមហារីកក្រពេញអូវែត្រូវបានចែកចេញជា ៤ដំណាក់កាល៖ •ដំណាក់កាលទី I៖ មហារីក ស្ថិតក្នុងសភាពមានកម្រិតលើក្រពេញអូវែម្ខាង ឬសងខាង •ដំណាក់កាលទី II៖ មហារីកបានរាលដាលចេញក្រៅក្រពេញអូវែ និងលូតលាស់ទៅកាន់អាងត្រគាក •ដំណាក់កាលទី III៖ មហារីកបានរាលដាលចេញពីអាងត្រគាក និងអាចស្តែងចេញនៅក្នុងប្រព័ន្ធទឹករងៃផ្នែកខាងលើនៃពោះ •ដំណាក់កាលទី IV៖ មហារីកបានរាលដាលដល់សរីរាង្គដែលនៅឆ្ងាយ ដូចជានៅក្នុងថ្លើម និងសួត។ រោគសញ្ញានៃជំងឺ ជំងឺមហារីកក្រពេញអូវែក្នុងកម្រិតដំបូង កម្រនឹងស្តែងចេញជារោគសញ្ញា ដែលរោគសញ្ញាទាំងនោះតែងកើតឡើងនៅពេលជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ រោគសញ្ញា និងសញ្ញាណនៃជំងឺមហារីកក្រពេញអូវែ   អាចបង្កភាពភ័ន្តច្រឡំទៅនឹងបម្រែបម្រួលនៃរាងកាយ (ការប្រែប្រួល ដោយសារវ័យចំណាស់ របបអាហារ ឥទ្ធិពលនៃវ័យក្រោយអស់រដូវ ។ល។) ដែលធ្វើឲ្យការពិនិត្យនៅដំណាក់កាលដំបូងអាចនឹងមានភាពពិបាក។ រោគសញ្ញានៃជំងឺមហារីកក្រពេញអូវែរួមមាន៖ 1. សម្ពាធនៅពោះ ហើម ឬតឹងពោះ 2. ឈឺចាប់នៅតំបន់អាងត្រគាក 3. ពិបាករំលាយអាហារជាប្រចាំ បញ្ហាក្រពះ មានខ្យល់ ឬចង្អោរ 4. ប្រែប្រួលការបន្ទោរបង់ (ទល់លាមក) 5. បត់ជើងតូចញឹកញាប់ 6. មិនសូវឃ្លាន ឬឆាប់ឆ្អែត 7. ស្រកទម្ងន់ 8. វដ្តរដូវប្រែប្រួល 9. ឈឺខ្នង 10. ចុះខ្សោយ។ ក្នុងករណីរោគសញ្ញាដែលមិនអាចពន្យល់បានកើតមានសឹងតែរៀងរាល់ថ្ងៃអស់រយៈពេល ២ទៅ ៣សប្តាហ៍ វាអាចជាប់ពាក់ព័ន្ធទៅនឹងមូលហេតុដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។ ជាក់ស្តែង ការដុះខាត់ស្បែកតាមបែបធម្មជាតិ ផ្តល់នូវអត្ថប្រយោជន៍ច្រើនរួមមាន៖ •កាត់បន្ថយការទ្បើងមុន •ផ្ដល់សំណើមដល់ស្បែកមុខ •ជម្រុះកោសិកាចាស់ បង្កើនការដុះនូវកោសិកាថ្មី •ជួយឲ្យការប្រើប្រាស់ផលិតផលដទៃទៀតមានប្រសិទ្ធភាព •ជួយបំផ្លាញភាពកខ្វក់ កម្អែល ជាតិខ្លាញ់ និងបាក់តេរីដែលមាននៅលើស្បែកមុខ។ អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ បីយ៉ាង ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន៖ ១. ស្ក្រាប់ការ៉ុត-ប្រេងដូង ការ៉ុតមិនត្រឹមជំនួយដល់ភ្នែកនៅពេលអ្នកញ៉ាំប៉ុណ្ណោះទេ វាក៏ត្រូវបានចាត់ទុកជាអ្នកសម្លាប់មេរោគធម្មជាតិផងដែរ។ មើមការ៉ុតមានផ្ទុកនូវសារធាតុបេតាការ៉ូតែន និងដែក ដែលជួយបង្កើននូវពន្លឺរបស់ស្បែក និងផ្តល់សំណើមសម្រាប់អ្នកមានស្បែកស្ងួត។ របៀបធ្វើ ចិតសម្បកការ៉ុត លាងឲ្យស្អាត កាត់ជាកង់ៗ ដាក់ចំហុយឲ្យឆ្អិន ហើយកិនឲ្យម៉ត់ បន្ទាប់មកលាយជាមួយប្រេងដូង១ស្លាបព្រាកាហ្វេ រួចច្របល់បញ្ចូលគ្នាឲ្យសព្វ។ លាបល្បាយនេះ ពេញផ្ទៃមុខលើកលែងរង្វង់ភ្នែក និងមាត់ ក្រោយពីអ្នកលាងសម្អាតមុខរួច ទុករយៈពេល១៥ ទៅ២០នាទី បន្ទាប់មកលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកគួរអនុវត្តយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ២. ស្ក្រាប់ស្ករ-ទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកនូវ១៨អាស៊ីតអាមីណេរួមជាមួយលក្ខណៈសម្លាប់មេរោគ វីតាមីន និងរ៉ែ ហើយជួយឲ្យឆាប់ជាសះស្បើយពីរបួសស្នាមផ្សេងៗនិងផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។ រីឯស្ករមានលក្ខណៈសម្បត្តិធ្វើឲ្យរលោង និងកម្ចាត់កោសិកាស្បែកចាស់ចេញ។ របៀបធ្វើ លាយល្បាយក្នុងកូនចានស្អាតមួយ នូវស្ករ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេឲ្យសព្វចូលគ្នា។ លាងមុខឲ្យស្អាត បន្ទាប់មក ប្រើចុងម្រាមដៃលាប ហើយម៉ាស្សាថ្នមៗ៣ទៅ៥នាទីលើផ្ទៃមុខ ទុករយៈពេល ១៥ ទៅ២០នាទី។បន្ទាប់មកលាងចេញជាមួយទឹកត្រជាក់ ជូតមុខឲ្យស្ងួតជាមួយសំទ្បីជាការស្រេច។   ៣. ស្ក្រាប់ស្ករ-ទឹកឃ្មុំ-ប្លូប៊័ររី ដូចលោកអ្នកបានដឹងពីខាងលើរួចមកហើយថា ស្ករ និងទឹកឃ្មុំ មានផ្ទុកសារធាតុជំនួយដល់ស្បែកយ៉ាងអស្ចារ្យ បើបន្ថែមប្លូប៊័ររីមួយមុខទៀតនោះ វានឹងក្លាយជាស្ក្រាប់ពិសេស។ ដោយហេតុថា ប្លូប៊័ររីមាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយវីតាមីនCជួយឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាតមួយកម្រិតថែមទៀត។ របៀបធ្វើ ផ្លែប្លូប៊័ររីស្រស់ ១ទៅ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ស្ករ១ទៅ២ស្លាបព្រាកាហ្វេ លាយគ្រឿងផ្សំទាំង៣មុខនៅក្នុងកូនចានស្អាតបញ្ចូលគ្នា ហើយកូរឲ្យសព្វរហូតដល់ម៉ត់។ លាងមុខឲ្យស្អាត បន្ទាប់មកលាបថ្នមៗលើផ្ទៃមុខ ចៀសវាងលាបលើរង្វង់ភ្នែក ទុករយៈពេល ១០ ទៅ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ រួចជូតមុខឲ្យស្ងួត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

Symptoms and Impacts of Hemorrhoid 1. Narrow anus, body gas (Toxic gas), constipation (toxic waste), remaining toxins, and viruses scattering in gastrointestinal tract, and blood; 2. Difficulty in defecation, sometimes constipation, while other times diarrhea, blood in stool, rectal tenesmus, small pieces of round or flat stool, difficulty in food digestion and absorption of nutrients; 3. Abdominal distension, indigestion, frequent bloated gastrointestinal tract, retaining body gas and stool that is putrid, causing bad body and mouth odors and stool with very putrid smell causing gastroenteritis and chronic illnesses that are not curable if hemorrhoids is not treated first; 4. Pain and rash around anus and hemorrhoids; 5. Frequent lower back pain, extremity numbness, restlessness, fatigue, poor sleep, anorexia, or frequent lightheadedness; 6. Frequent headache, dizziness, blurred vision, hair easily turning gray, eyes easily turning blurred or blind, poor memory/concentration, high boredom and irritation; 7. Difficulty in urination and decrease in sexual desire; 8. Hepatotoxic or hepatitis (A, B, C), weak liver which fails to help digest food and clean blood that causes intoxication, toxic blood and blood with illness; 9. cardio-pulmonary dysfunction; the circulation can be high, low, or even filled with blood clot inside the hemorrhoid, making the heart and lung work harder and become weak, easy to get startle; 10. Frequent skin diseases, rash, hives, wrinkle skin, getting older than age, unclear skin; 11. Parents suffering from hemorrhoids pass on hemorrhoids to their children at conception automatically; 12. At stage 4 they appear externally and could not be inserted back, which causes severe pain and bleeding. Immediate treatment is required. We have collected all of the above results from the hemorrhoids patients under treatment and study. Note:  These results do not mean that all the 12 diseases above, specifically digestive diseases, are caused by only hemorrhoids; they could be caused by other factors or diseases such as bacteria, food factors, alcohol, irregular meals, misuse of medicines, insomnia, etc., which cause any tissue to be sick directly or indirectly. Actual treatment is required. In special cases of patients with gastrointestinal tract and liver diseases, they must think of hemorrhoids first and have the doctor check their anus; if there is no hemorrhoids presented, then other factors should be diagnosed for causing gastrointestinal tract and liver diseases. However, if those diseases, particularly gastrointestinal tract, liver, skin, and brain ones, have been under treatment for a long time with many doctors in many countries, but still have not healed successfully, patients must think again about hemorrhoids.  In short, if those diseases are caused by hemorrhoids they are incurable if hemorrhoids are not treated first, and those diseases will return even though treatment or cell replacement were performed. at #16, 18 Street 16 Borey Piphupthmey, Veng Sreng, Choam Choa, Phnom Penh Cambodia, Tel :012 855 922, 070 855 922/ 097 9797 882 Tool-Free 1800 00 1989, Facebook page : clinic toch hemorrhoid treatment

Share

និយមន័យ ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។ អត្ថប្រយោជន៍ ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង។ ម៉្យាងទៀត ការដាំបង្គោលធ្មេញនេះ ជួយឲ្យអ្នកជំងឺអាចពិសាអាហារបានយ៉ាងមានឱជារស គ្រប់គ្រងឆ្អឹងកុំឲ្យមានការបាត់បង់ រក្សាសម្រស់ និងភាពក្មេងជាងវ័យ ជាពិសេស គឺមានសុខភាពល្អ។ លក្ខខណ្ឌដែលត្រូវដាំបង្គោលធ្មេញ ភាគច្រើននៃអ្នកដែលបាត់បង់ធ្មេញសុទ្ធតែស្ថិតក្នុងលក្ខខណ្ឌដែលត្រូវព្យាបាលដោយការដាំបង្គោលធ្មេញក្នុងឆ្អឹង។ រាល់ការដាំបង្គោលធ្មេញក្នុងឆ្អឹងតែងឆ្លងកាត់នូវការវះកាត់យ៉ាងហោចណាស់ម្តងហេតុនេះ អញ្ចាញធ្មេញរបស់អ្នកជំងឺចាំបាច់ត្រូវមានសុខភាពល្អ ហើយឆ្អឹងថ្គាមត្រូវរឹងមាំគ្រប់គ្រាន់ដើម្បីទ្រឬទប់បង្គោលធ្មេញ ពិសេសរាងកាយអ្នកជំងឺត្រូវមានផាសុកភាព គ្មាននូវប្រភេទជំងឺមួយចំនួន ឬមិនបានកំពុងប្រើប្រាស់ប្រភេទថ្នាំផ្សេងៗជាដើម។ ផ្ទុយមកវិញ ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនត្រូវបានផ្តល់នោះទេ ប្រសិនបើអ្នកជំងឺពិសាបារី ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការព្យាបាល។ មួយវិញទៀត ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនទទួលបានជោគជ័យ ប្រសិនបើអ្នកជំងឺធ្លាប់ទទួលការព្យាបាលដោយប្រើប្រាស់កាំរស្មីអ៊ិច(Radiotherapy) ការប្រើប្រាស់ថ្នាំ (Bisphosphonates) ព្យាបាលជំងឺឆ្អឹង។ គួរចៀសវាងផងដែរ ប្រសិនបើអ្នកជំងឺ មានជំងឺមហារីក ជំងឺពុកឆ្អឹងជំងឺទឹកនោមផ្អែមកម្រិតខ្ពស់ ជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ អ្នកញៀនស្រាហួសកម្រិតជាដើម ដោយសារវាមានផលប៉ះពាល់ដល់ការលូតលាស់របស់ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ ដូចនេះ មុនពេលធ្វើការព្យាបាលដោយការដាំបង្គោលធ្មេញ ទាមទារឲ្យអ្នកជំងឺប្រាប់ទន្តបណ្ឌិតពីប្រវត្តិជំងឺរបស់ខ្លួន និងប្រភេទថ្នាំកំពុងប្រើប្រាស់ ដើម្បីឲ្យទន្តបណ្ឌិតងាយស្រួលក្នុងការវិនិច្ឆ័យថាអាចទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹងបាន ឬយ៉ាងណា។ ការថែទាំក្រោយការដាំបង្គោលធ្មេញ មិនថាបង្គោលធ្មេញដែលដាំក្នុងឆ្អឹង ឬក៏ធ្មេញធម្មជាតិនោះទេ ការយកចិត្តទុកដាក់ថែទាំធ្មេញគឺជារឿងសំខាន់បំផុត ដែលគ្រប់គ្នាមិនគួរមើលរំលង។ ដើម្បីឲ្យធ្មេញរក្សាអនាម័យបានល្អ លោកអ្នកត្រូវដុសធ្មេញឲ្យបានទៀងទាត់យ៉ាងតិច២ដងក្នុងមួយថ្ងៃ (ពេលព្រឹក និងពេលយប់)។ ក្រៅពីនេះលោកអ្នកត្រូវ៖ •ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលមានផ្ទុកនូវសារធាតុ Fluoride •គួរទម្លាប់ប្រើប្រាស់នូវអំបោះទាក់សម្អាតចន្លោះធ្មេញ (Flossing) ជាប្រចាំ •ប្រើប្រាស់ទឹកខ្ពុរមាត់បន្ថែមក្រោយពីដុសធ្មេញរួច •ចៀសវាងញ៉ាំប្រភេទអាហារដែលមានជាតិស្ករឬជាតិស្អិតច្រើនពេក •ធ្វើការណាត់ជួបជាមួយទន្តពេទ្យជារៀងរាល់៦ខែម្តងឲ្យបានទៀងទាត់។ ទោះការដាំបង្គោលធ្មេញក្នុងឆ្អឹងអាចរក្សាបានស្ទើរតែពេញមួយជីវិត (៤០ឆ្នាំ) យ៉ាងណាក៏ដោយ ដើម្បីស្ថេរភាព លោកអ្នកក៏តម្រូវឲ្យមានការថែរក្សាអនាម័យមាត់ធ្មេញជាប្រចាំ និងធ្វើការត្រួតពិនិត្យជាមួយទន្តពេទ្យជំនាញរៀងរាល់៦ខែម្តងផងដែរ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះជាសប្តាហ៍ទី១នៃខែមីនា ក៏ជាពេលដែរត្រូវសារុបនូវលទ្ធផលប្រចាំសប្តាហ៍  តោះចង់ដឹងថាចំណងជើងអត្ថបទនៅក្នុងខែមីនាគួរឲ្យចាប់អារម្មណ៏យ៉ាងណានោះ… តោះមកអានទាំងអស់គ្នា។  ពេលចុះកម្មសិក្សានៅពេទ្យ គួរតែមានលក្ខណៈសម្បត្តិ៧យ៉ាងនេះ ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…គួរបញ្ជាក់ផងដែរថា ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត នៅពេលដែលឈានចូលដល់ខ្ទង់ម្ភៃជាងនោះគឺគិតចាប់ពីពេលដែលលោកបានសិក្សាអំពីមុខវិជ្ជាដែលមានការទាក់ទងទៅនឹងបេះដូងនេះតែម្ដង។  ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ? “ជាការពិតណាស់ មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន។”  សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា កាលពីព្រឹកថ្ងៃទី ៣ មីនា ២០១៨នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី សន្និបាតប្រចាំឆ្នាំលើកទី១នៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា ត្រូវបានរៀបចំឡើងដោយនិស្សិត និងវេជ្ជបណ្ឌិតជាសមាជិកនៃសមាគមផ្ទាល់ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់អ្នកចូលរួមជានិស្សិត និងវេជ្ជបណ្ឌិតឯកទេសសរុបចំនួន១២០នាក់។ នេះជាសមិទ្ធផលដ៏ធំ និងថ្មីមួយនៃសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាក្នុងការរៀបចំកម្មវិធីនេះឡើងដោយមានចំនួនអ្នកចូលរួមលើលពីការរំពឹងទុក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វាអាចជាការលំបាកមួយសម្រាប់មាតាបិតា ជាពិសេសសម្រាប់ថ្ងៃសំខាន់ៗរបស់កូន ឬក្រោយពេលដែលកូនសម្រេចបាននូវសមិទ្ធផលអ្វីមួយ អ្នកប្រហែលជាត្រូវគិត និងពិចារណាថាតើគួរផ្តល់ជាកាដូប្រភេទណាដល់កូនជាទីស្រឡាញ់ប្រាកដណាស់ ការផ្តល់កាដូ ឬអំណោយជារឿងល្អ និងអាចទុកជាអនុស្សាវរីយ៍សម្រាប់ពួកគេហើយក៏មិនប្រាកដថាចាំបាច់ត្រូវតែជារបស់លេងនោះដែរ។ដើម្បីជាការកាត់បន្ថយនូវចំនួនរបស់លេងរាយប៉ាយច្រើននៅក្នុងផ្ទះ លោកអ្នកក៏អាចផ្លាស់ប្តូរទៅជាការជូននូវអ្វីផ្សេងដែលអាចផ្តល់នូវគុណតម្លៃតាំងពីពេលជូនរហូតដល់ពួកគេធំពេញវ័យ… 1. ថ្នាក់រៀនបន្ថែម ៖  មិនដឹងថាមានក្មេងប៉ុន្មាននាក់ដែលពេញចិត្តនឹងកាដូនេះ តែគិតថាយ៉ាងហោចណាស់ ក៏មានខ្លះដែរ។ អ្នកអាចផ្តល់ការរៀនបន្ថែមលើការសិក្សានៅសាលារៀនដូចជា ថ្នាក់រៀនរាំ តន្ត្រី គំនូរជាដើម តែត្រូវប្រាកដថាជំនាញបន្ថែមនោះ ត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីលើកទឹកចិត្តកូនៗក្នុងការទាញយកប្រយោជន៍ពីការសិក្សាថ្នាក់បន្ថែមនេះ និងជាទង្វើបង្ហាញឲ្យពួកគេអាចដឹងថា អ្នកមានការយកចិត្តទុកដាក់ចំពោះការចូលចិត្តរបស់ពួកគេ។ 2. ដំណើរកម្សាន្ត ៖  ភាពសប្បាយរីករាយនៅខាងក្រៅផ្ទះក៏ជាអំណោយមួយដ៏ល្អប្រសើរផងដែរ។ការទៅលេងទីកន្លែងកម្សាន្តផ្សេងៗដូចជា សួនសត្វ សារមន្ទីរវិទ្យាសាស្ត្រ  សួនកុមារ ជាដើម នឹងជួយផ្លាស់ប្តូរនូវអារម្មណ៍របស់ពួកគេ ដែលអាចបន្លប់ និងកាត់បន្ថយសម្ពាធពីការសិក្សា ហើយអ្នកក៏អាចបង្កើនភាពជិតស្និទ្ធក្នុងទំនាក់ទំនងជាមួយនឹងពួកគេទៀតផង។ 3. ព្រឹតិ្តការណ៍ផ្សេងៗ ៖  ព្រឹត្តិការណ៍នៅក្នុងសង្គមបច្ចុប្បន្នអាចផ្លាស់ប្តូរជីវិតស្មុគស្មាញពួកគេឲ្យក្លាយទៅជាស្រស់ស្រាយ និងបន្ថែមនូវការយល់ដឹងអំពីពិភពខាងក្រៅ ក្នុងនោះរួមមានដូចជាការទស្សនាភាពយន្ត ការប្រគុំតន្រ្តី ការប្រកួតកីឡា ការតាំងពិព័រណ៍។ល។ 4. សកម្មភាពកម្សាន្ត ៖  លោកអ្នកក៏អាចចំណាយពេលខ្លះចូលរួមលេងសកម្មភាពកម្សាន្តផ្សេងៗដូចជាការលេងកីឡាបាល់ទាត់ ការជិះកង់ ការរៀបចំសួនច្បារ ការមើលថែទាំសត្វចិញ្ចឹម សុទ្ធតែជាសកម្មភាពបង្កឲ្យមានភាពសប្បាយរីករាយក្នុងគ្រួសារ និងភាពរួបរួមគ្នា។ ក្មេងៗចូលចិត្តចំណាយពេលវេលាជាមួយមនុស្សពេញវ័យ ហើយពួកគេក៏ចង់ឃើញថា អ្នកអាចចំណាយពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកគេ និងមានការយកចិត្តទុកដាក់លើពួកគេ។ 5. ការចម្អិនអាហារ៖  ក្មេងៗខ្លះចូលចិត្តចម្អិនអាហារជាមួយក្រុមគ្រួសារ។ ការញ៉ាំអាហាររួមតុជាមួយពួកគេ  ឬការចម្អិនអាហាររួមគ្នា គឺជាពេលវេលាដ៏ល្អបំផុតនៃការរឹតចំណងមេត្រីភាព ហើយស្របពេលជាមួយគ្នា ក៏អាចរៀនអំពីបំណិនជីវិតផងដែរ។ យូរៗម្តង អ្នកគួរតែត្រៀមសម្ភារៈ និងគ្រឿងផ្សំក្នុងផ្ទះបាយ ហើយកំណត់កាលវិភាគសម្រាប់ការចម្អិនអាហារជាមួយគ្នា។ 6. ប្រតិទិន ឬសៀវភៅកំណត់ហេតុ៖  កុមារមួយចំនួនមានការចាប់អារម្មណ៍លើព្រឹត្តិការណ៍ពិសេសឬសកម្មភាពប្រចាំថ្ងៃ  (ថ្ងៃនេះជាថ្ងៃអ្វី? តើព្រឹត្តិការណ៍នេះចាប់ផ្តើមនៅពេលណា? រហូតដល់ពេលណា?) ឬមានទំនោរលើការរៀបចំផែនការផ្សេងៗទៀត។ កុមារនឹងអាចចេះតស៊ូ និងការព្យាយាមបំផុសគំនិតថ្មីៗក្នុងថ្ងៃនេះទៅអនាគតដោយមានទម្លាប់ក្នុងការគ្រប់គ្រងពេលវេលា និងមានផែនការជាប្រចាំ។ ការផ្តល់កាដូនេះ នឹងអាចឲ្យពួកគេកត់ត្រារាល់សកម្មភាព និងគម្រោងផ្ទាល់ខ្លួន ហើយវាអាចនឹងជាទម្លាប់ដ៏ល្អប្រសើរមួយដែលនឹងជាប្រយោជន៍សម្រាប់ការសិក្សា អាជីពការងារ ឬមុខជំនួញនាថ្ងៃអនាគត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សំណួរ ៖ នាងខ្ញុំ រស់នៅចោមចៅ។ នាងខ្ញុំសូមជម្រាបសួរអ្នកគ្រូពេទ្យថា ចំពោះស្រ្តីមានផ្ទៃពោះ តើអាចបន្តធ្វើការរហូតដល់ពេលណា? ការងារកម្រិតស្រាល ឬធ្ងន់? ចម្លើយ ៖ ចំពោះស្រ្តីមានផ្ទៃពោះគឺទាក់ទងនឹងការងារជាប្រចាំរបស់គាត់។ យើងត្រូវដឹងថាតើការងារប្រចាំថ្ងៃរបស់គាត់មានអ្វីខ្លះ? ប្រសិនបើការងារប្រចាំថ្ងៃរបស់គាត់ស្ថិតក្នុងលក្ខខណ្ឌធម្មតានោះ គាត់អាចធ្វើបានរហូតទៅដល់កន្លះខែ ឬមួយខែមុនពេលសម្រាល។ បើនៅប្រទេសគេ គេអនុញ្ញាតឲ្យសម្រាកប្រាំមួយសប្តាហ៍មុនសម្រាល និងដប់សប្តាហ៍ក្រោយពេលសម្រាល ដែលសរុបទាំងអស់ គឺដប់ប្រាំមួយសប្តាហ៍។ ប៉ុន្តែតាមច្បាប់នៅក្នុងប្រទេសយើងវិញ ការសម្រាកមាតុភាពគឺមានរយៈពេលតែបីខែប៉ុណ្ណោះ ដោយគិតទាំងមុន និងក្រោយពេលសម្រាល។ ដូច្នេះយើងអាចលៃលកពេលវេលាសម្រាករបស់យើងតាមការគួររៀងៗខ្លួន ប៉ុន្តែគាត់ត្រូវសម្រាកយ៉ាងតិចបំផុតក៏មួយសប្តាហ៍មុនពេលសម្រាលដែរ។  យើងក៏ត្រូវដឹងដែរថា ក្នុងករណីដែលលក្ខខណ្ឌការងារមិនល្អ វាអាចធ្វើឲ្យទារកក្នុងផ្ទៃកើតមិនគ្រប់ខែបាន (ដូចជាធ្វើការធ្ងន់ហួសកម្លាំង ធ្វើដំណើរយូរផ្លូវឆ្ងាយ និងហត់ខ្លាំង) ឧទាហរណ៍ដូចជា ឈរធ្វើការយូរពេកលើសពី ៤ម៉ោងក្នុងមួយថ្ងៃ ទម្រង់នៃការធ្វើការងារពិបាកដោយដៃនៅក្នុងលំហ ឬលុតជង្គង់យូរ ធ្វើការជាចង្វាក់ជាមួយម៉ាស៊ីន ធ្វើការជាមួយម៉ាស៊ីនដោយប្រើកម្លាំង និងនៅកន្លែងដែលមានរំញ័រខ្លាំង ការលើកទម្ងន់ធ្ងន់ហួសពី ១០គីឡូក្រាម ចប់ការងារមួយចូលការងារមួយទៀតភ្លាមដោយមិនបានសម្រាក។ និយាយរួមគ្រប់ការងារដែលពិបាក ហត់ហួសកម្លាំង ឬក៏ធ្វើដំណើរយូរសុទ្ធតែប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។ ចំណុចមួយទៀតគឺទាក់ទងនឹងបរិស្ថានជុំវិញកន្លែងធ្វើការ ដូចជាសម្លេងខ្លាំងជាប់រហូត សីតុណ្ហភាពត្រជាក់ អាកាសធាតុស្ងួត ឬសើមខុសពីធម្មតា អាកាសធាតុអាប់អួរ និងមានជាតិពុល។ ដូច្នេះពេលមានផ្ទៃពោះ បើជួបប្រទះនឹងការងារដូចបានរៀបរាប់ខាងលើ គប្បីសុំផ្លាស់ប្តូរការងារទៅកន្លែងផ្សេងដែលមិនប៉ះពាល់ដើម្បីចៀសវាងផលមិនល្អដល់គភ៌។ ដោយឡែកបើសិនសុខភាពម្តាយ ឬទារកក្នុងផ្ទៃមិនល្អនោះ ទោះបីជាលក្ខខណ្ឌការងារប្រសើរយ៉ាងណាក៏នៅតែអាចមានបញ្ហាកើតឡើងចំពោះគាត់ដែរ។  ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរតែមកជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពម្តាយ និងទារកឲ្យបានទៀងទាត់។ ក្នុងករណីដែលគ្រូពេទ្យរកឃើញថាមានបញ្ហាដែលទាក់ទងទៅនឹងសុខភាពមាតា ឬទារកនោះគ្រូពេទ្យនឹងអនុញ្ញាតច្បាប់ទៅតាមភាពជាក់ស្តែង។  បកស្រាយដោយ ៖ អ្នកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា នាយអគាររោគស្រ្តី និងសម្ភព នៅមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top