Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំអាយុ២៤ឆ្នាំ ទម្ងន់៤៨គីឡូក្រាម និងកម្ពស់ ១ម៉ែត្រ៥៩។ ខ្ញុំជាបុគ្គលិកគណនេយ្យនៃក្រុមហ៊ុនឯកជនមួយ។ ខ្ញុំត្រូវអង្គុយមុខកុំព្យូទ័រស្ទើរពេញ ៨ម៉ោងដើម្បីធ្វើការ។ មិនតែប៉ុណ្ណោះ ផ្លូវពីផ្ទះមកកន្លែងធ្វើការរបស់ខ្ញុំ ឆ្ងាយនិងសម្បូរទៅដោយធូលីដី ដូចនេះ ធូលីតែងតែមកតោងលើផ្ទៃមុខរបស់ខ្ញុំ ដែលធ្វើឲ្យផ្ទៃមុខខ្ញុំចាប់ផ្តើមខ្មៅ និងឡើងក្រហម មានមុនធំៗ ហើយបន្ទាប់ពីញេចចេញវាតែងតែបន្សល់ស្នាមខ្មៅនិងរូងសាច់ផ្ទៃមុខ។ រាល់ពេលកើតមុនបែបនេះ ខ្ញុំចូលចិត្តប្រើម៉ាស់បិទមុខ និងលាបម្សៅបំបាត់មុន និងស្នាម បន្ទាប់ពីធ្វើបែបនេះរយៈពេលពីមួយអាទិត្យទៅពីរអាទិត្យវាក៏បាត់មុន។ ប៉ុន្តែខ្ញុំសង្កេតឃើញថា វានៅតែមិនបាត់ស្នាមខ្មៅ  និងរូងសាច់មុខសោះ។ តើអាចប្រាប់បានទេថាវាបណ្តាលមកពីអ្វី? ចុះពេលកើតមុនបែបនេះ ខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីកុំឲ្យមានស្នាម និងរូងសាច់មុខទៀត ពេលញេចចេញ? និងធ្វើបែបណាឲ្យផ្ទៃមុខសម៉ដ្ឋរលោង? ចម្លើយ ៖ តាមការរៀបរាប់ មុនរបស់ប្អូនស្រីមានសភាពជ្រៅ និងខ្ទុះ។ ការញេចមុនបែបនេះត្រូវមានជំនាញច្បាស់លាស់ ព្រោះការញេចដោយខ្វះបច្ចេកទេសអាចនាំឲ្យមានការខ្ទាំជ្រៅហើយក្រោយខ្ទាំ វានឹងបន្សល់ទុកនូវស្នាមខ្មៅដែលអាចមានរយៈពេលយូរ។ លើសពីនេះ ការលាបម្សៅផ្សេងៗដើម្បីព្យាបាលមុនដោយខ្លួនឯងគួរតែចៀសវាងព្រោះម្សៅខ្លះធ្វើឲ្យមុខស ព្រោះវាមានផ្ទុកនូវសារធាតុ Steroid ដែលនាំឲ្យមុខទៅជាស្តើង កើតមុន និងទៅថ្ងៃក្រោយអាចឲ្យទៅជាជាំ។ ប្អូនស្រីមិនគួរញេចមុនដោយខ្លួនឯង ដែលនាំឲ្យបន្សល់នូវស្នាមពណ៌ខ្មៅ ដូច្នេះប្អូនស្រីគួរទៅជួបពិភាក្សាជាមួយអ្នកជំនាញឯកទេសពិតប្រាកដ ដើម្បីពិនិត្យថាតើប្អូនស្រីត្រូវការការព្យាបាលបែបណា ទើបទទួលបានមុខស និងម៉ដ្ឋ តែលុះត្រាតែមុខរបស់ប្អូនស្រីលែងមានមុនជាមុនសិន។ ពេលដែលមុខជាសះស្បើយពីជំងឺមុនហើយ យើងប្រើថ្នាំផ្សេងដែលអាចឲ្យស្បែកមុខភ្លឺជាងមុន និងរលោងជាងមុន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មហោស្រពប្រចាំឆ្នាំដ៏ធំក្រោមកិច្ចសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីពិសេសៗ និងប្លែកៗជាច្រើនដើម្បីឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែក និងគុណប្រយោជន៍ ជាពិសេសការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា និងជប៉ុន) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)  ។ ក្នុងនោះផងដែរ ក្រុមការងារ Healthogo ក៏បានចូលរួមផងដែរដោយបានរៀបចំនូវកម្មវិធីះHealthogo Healthy Gateway ដែលមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់ជូនដល់អ្នកស្រលាញ់សុខភាពក្រោមការសហការរៀបចំដោយ មន្ទីរសំរាកព្យាបាល លីវ ឈិញ មន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ គ្លីនិកស្បែក ប៊ីស៊ី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអរុណរស្មីហ្វាម៉ា និងផលិតផលGiloba នៃក្រុមហ៊ុន Mega Life Sciences PTY., Ltd ដោយមានចែកជូននូវកាតផ្សងសំណាងដល់អ្នកដែលចូលរួមគ្រប់គ្នា និងអាចដាក់ចូលក្នុងធុងឆ្នោតបានសម្រាប់តែអ្នកដែលបានចូលរួមសកម្មភាព៣ក្នុងចំណោមសកម្មភាពទាំងអស់តែប៉ុណ្ណោះ ដែលសកម្មភាពនីមួយៗសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សាធារណជនគ្រប់រូប។  សកម្មភាពទាំងនោះរួមមាន ៖ ១ សិក្ខាសាលាសុខភាពអំពី«ផលរំខាននៃបញ្ហាសុខភាពបេះដូងមកលើការរស់នៅប្រចាំថ្ងៃ» ថ្ងៃសុក្រ ទី២៣ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ២ សិក្ខាសាលាសុខភាពអំពី«ការរស់នៅជាមួយPassion ដើម្បីយកឈ្នះDepression» ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ៣ ការពិគ្រោះ និងពិនិត្យស្បែកមុខជាមួយវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកស្បែក ប៊ីស៊ី ថ្ងៃទី២៣-២៤ កុម្ភៈ (៨ព្រឹក-៥ល្ងាច) ៤ ការធ្វើតេស្តការចងចាំដោយក្រុមការងារផលិតផលGiloba ៥ ការដាក់លក់ទស្សនាវដ្តីហេលស៍ថាមប្រូ ៦ ការបង្ហាញណែនាំអំពីកម្មវិធីទូរស័ព្ទជាជម្រើសទី១សម្រាប់សុខភាព ៧ ការសរសេរនូវពាក្យក្នុងចិត្តរួចបិទនៅជញ្ជាំង "Say Goodbye to Deperssion" ៨ ការថតរូបកម្សាន្ត។ ក្រុមការងារនឹងធ្វើការស្វែងរកអ្នកឈ្នះចំនួន៣រូបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានកញ្ចប់កាដូនៃផលិតផលសុខភាពដ៏ស្រស់ស្អាត ដោយលទ្ធផលនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃម៉ោង៥ ល្ងាច។ អ្វីដែលរឹតតែពិសេេសនោះ គឺរាល់ពេលដែលអ្នកចូលរួមសកម្មភាពនីមួយៗ លោកអ្នកក៏បានទទួលកាដូផងដែរ ហេតុនេះហើយ...បើទោះជាមិនបានជាអ្នកឈ្នះប្រចាំថ្ងៃ ក៏មិនអីដែរណា៎... កាលបរិច្ឆេទ ៖ ថ្ងៃទី២៣-២៥ កុម្ភៈ ២០១៨ ម៉ោង ៖ ៨ព្រឹក-៥ល្ងាច ទីតាំង ៖ ស្តង់នៅក្បែរស្រះ IFL នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  ចូលរួមដោយមិនគិតថ្លៃ!!! ទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អប្រសើរ ហើយថែមទាំងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀត... មកម្នាក់ឯងក៏បាន មកមានគ្នាក៏បាន... ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការចិញ្ចឹមកូនបែបធម្មជាតិដែលបានអាចបំពេញនូវរាល់តម្រូវការចំណីអាហារដែលមានសារធាតុចិញ្ចឹម និងជាតិទឹកគ្រប់គ្រាន់ក្នុងពេលតែមួយដល់ទារក។ វាផ្តល់នូវគ្រប់សារធាតុចិញ្ចឹមសម្រាប់រាងកាយរបស់ទារកអំឡុង៦ខែដំបូងនៃជីវិត។ លើសពីនេះទៀត ទឹកដោះម្តាយសុទ្ធក៏បានជួយបង្កើតទំនាក់ទំនងក្តីស្រលាញ់រវាងម្តាយ  និងទារកមួយផ្នែកធំផងដែរ។ គុណប្រយោជន៍ចំពោះកូន •ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការក្នុងរយៈពេល៦ខែដំបូងនៃជីវិត •បំពេញជាតិទឹកបានពេញលេញ (មិនត្រូវការបន្ថែមជាតិទឹកផ្សេងៗ) •ជួយបង្កើនការអភិវឌ្ឍនៃការលូតលាស់របស់ភ្នែក ប្រព័ន្ធប្រសាទ និងប្រព័ន្ធការពាររាងកាយនានា •ធ្វើឲ្យរាងកាយទារកមានភាពប្រឆាំង និងទប់ទល់ការបង្ករោគ •កាត់បន្ថយការកើនឡើងទម្ងន់ខុសធម្មតានៃទារកនៅវ័យកុមារ •បង្កើតមុខងារការពាររាងកាយទារក នៅអំឡុងពេលប្រពន្ធ័ភាពស៊ាំរាងកាយកំពុងមានលូតលាស់។ ផលវិជ្ជមានចំពោះសុខភាពម្តាយ •កាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ •កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកដោះ និងមហារីកក្រពេញអូវែ •មានភាពងាយស្រួល និងមានតម្លៃថោក •ជាការលួងលោមដ៏មានប្រសិទ្ធភាពដល់កូនរបស់អ្នក •ពន្យាពេលនៃការមកវដ្ដរដូវជាថ្មីរបស់អ្នក។ ការចាប់ផ្តើមបំបៅដោះដំបូង ការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ អាចធ្វើឡើងនៅមួយម៉ោងដំបូងក្រោយការសម្រាលកូនរួច។ Colostrum  ជាទឹកដោះដំបូងដែលចេញពីដោះផ្ទាល់ វាមានពណ៌លឿងស្រាល ខាប់។ វាសម្បូរទៅដោយប្រូតេអ៊ីន និងប្រព័ន្ធភាពស៊ាំរាងកាយគ្រប់គ្រាន់ដែលជីវិតទារកត្រូវការចាំបាច់ក្នុងការចាប់ផ្តើមជីវិត។ ជាការប្រសើរ គួរឲ្យស្បែកម្តាយ និងស្បែកទារកមានការប៉ះផ្ទាល់ភ្លាមៗក្រោយសម្រាល ឬអាចឱបទារកឲ្យផ្អិបជាប់នឹងដើមទ្រូងរបស់អ្នកមួយរយៈ ដើម្បីជាឱកាសឲ្យទារកទើបកើតបានប៉ះផ្ទាល់នឹងក្បាលដោះម្តាយ និងអាចបៅដោះដោយខ្លួនឯង បើទោះជាមិនមានការជួយបន្ថែមក៏ដោយ។ សម្រាប់ស្ត្រីដែលមានកូនដំបូង អ្នកអាចសុំឲ្យធ្មបជំនាញ ឬអ្នកជំនាញបង្ហាញពីការឱបទារក និងការបំបៅកូនឲ្យបានត្រឹមត្រូវផងដែរ។ រយៈពេលនៃការបំបៅ អំឡុងមួយសប្តាហ៍ក្រោយសម្រាលរួច ទារកអាចបៅដោះម្តាយពី៨ ទៅ១២ដងក្នុងរយៈពេល២៤ម៉ោង យ៉ាងណាមិញ ស្ត្រីក៏អាចបំបៅកូនលើសពីនេះ រាល់ពេលដែលទារកឃ្លានផងដែរ។ សញ្ញាខាងក្រោមនេះ អាចឲ្យស្ត្រីជាម្តាយដឹងបានថា ទារកបានបៅគ្រប់គ្រាន់ ឬយ៉ាងណា? •កូនត្រូវបានបំបៅដោះយ៉ាងតិច៨ដងក្នុងមួយថ្ងៃ (រាប់ចូលទាំងពេលយប់ផងដែរ) •ប្រើប្រាស់ខោទឹកនោមយ៉ាងតិច៥ ឬពី៦ ទៅ៨សម្រាប់ការប្រើប្រាស់ក្រណាត់កន្ទោប(មានភាពសើមខ្លាំង) ក្នុងមួយថ្ងៃ •មានការកើនឡើងនៃការលូតលាស់ និងទម្ងន់គួរឲ្យកត់សម្គាល់ •ទារកភ្ញាក់ពីគេងដោយរីករាយ (មិនមានសម្លេងស្រែកយំ)។ ការផលិតទឹកដោះ នៅពេលស្ត្រីបំបៅកូនដោយទឹកដោះផ្ទាល់ ការផ្គត់ផ្គង់គឺចាំបាច់ត្រូវស្មើនឹងតម្រូវការ។  គន្លឹះមួយចំនួនសម្រាប់បង្កើតនិងរក្សាឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះបានគ្រប់គ្រាន់នោះរួមមាន៖ •ឲ្យទារកបៅរហូតទាល់តែវាលែងជញ្ជក់ ឬព្រលែងដោយខ្លួនឯង ប្រសិនមិនទាន់គ្រប់គ្រាន់ ស្ត្រីគួរដាក់ឲ្យបៅដោះម្ខាងទៀតបន្ថែម •បំបៅនៅពេលយប់ ឲ្យបានប្រហាក់ប្រហែលនឹងពេលថ្ងៃ •មិនគួរផ្តល់ចំណីអាហារ ឬសារធាតុរាវផ្សេងទៀតដល់ទារកឡើយ ពីព្រោះវាអាចឲ្យទារកលែងចង់បៅ និងកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះរបស់អ្នកទៀត។ របៀបទូទៅនៃការបំបៅដោះ •អង្គុយដោយទប់លំនឹងដោយខ្នង និងជើង ដោយអាចអង្គុយត្រង់ ឬផ្អែកខ្នងលើអ្វីនឹងមានលំនឹងមាំ •ដាក់ទារកឱប ឬបីឲ្យបានជិតទ្រូងរបស់ម្តាយ •បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះរបស់ម្តាយល្អ •ត្រូវប្រាកដថាអ្នកទ្រក និងស្មារបស់ទារក តែកុំទ្រក្បាលរបស់គេ គួរឲ្យសារ៉េរកកន្លែងដែលមានផាសុកភាពសម្រាប់គេបំផុតដោយខ្លួនឯងពេលដែលបៅដោះរបស់អ្នក •ត្រដុសថ្នមៗលើមាត់របស់ទារកជាមួយនឹងផ្នែកខាងក្រោមនៃដោះរបស់អ្នក ជាទូទៅការធ្វើបែបនេះនឹងធ្វើឲ្យទារកហាមាត់យ៉ាងធំដោយខ្លួនឯង សញ្ញាដែលទារកបៅបានល្អ •ចង្កាទារកស្ថិតនៅកៀកនឹងដោះម្តាយ ហើយមាត់បើកធំ ដោយបបូរមាត់ខាងក្រោមកោងទៅក្រោយ •ច្រមុះរបស់ទារកមិនមានអ្វីបាំងបិទ ឬរាំងស្ទះ ឬគ្រាន់តែប៉ះជាមួយរង្វង់ក្បាលដោះ •ថ្ពាល់របស់ទារកមិនគួរបឺតជាប់នោះទេ ហើយក៏មិនគួរមានសំលេងប្លែកពេលដែលបៅឡើយ •ម្តាយមិនមានការឈឺចាប់នៅក្បាលដោះទេ ប៉ុន្តែម្តាយអាចមានការស្រៀវពេលវាសម្រកនឹងការបៅជញ្ជក់របស់កូន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដំណឹងល្អសម្រាប់អ្នកដែលជំងឺដុះសាច់មុខ ថ្គាម មាត់!!! យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសមាគមមិត្តភាព និងសប្បុរធម៌កម្ពុជាដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីប្រទេសអារ៉ាប៊ីសាអូឌីត មន្ទីរពេទ្យព្រះអង្គឌួង នឹងមានរៀបចំការវះកាត់ជំងឺដុះសាច់មុខ ថ្គាម មាត់(Maxillofacial Surgery) ដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមបងប្អូនដែលមានបញ្ហាខាងលើ មកទទួលនូវការវះកាត់ដោយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យផ្ទាល់តាមរយៈកាលបរិច្ឆេទដែលមានបង្ហាញជូនខាងលើស្រាប់។ អាសយដ្ឋាន ៖ កាច់ជ្រុងវិថីក្រមួនស និងមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ លេខទូរស័ព្ទ៖ ០២៣ ២១៨ ៨៧៥ ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សមាគមទន្តពេទ្យកម្ពុជាបានផ្តួចផ្តើមរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្ត ជាឱកាសសម្រាប់អ្នកប្រកបវិជ្ជាជីវៈផ្នែកទន្តសាស្រ្ត ក៏ដូចជានិស្សិតបានធ្វើការស្វែងយល់ពីចំណេះដឹង រួមទាំងបញ្ហានានាតែងកើតមានឡើងក្នុងផ្នែកទន្តសាស្រ្តនេះ ដែលកម្មវិធីបានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ដល់ ១៨ ខែមករា នៅសណ្ឋាគារ សុខាភ្នំពេញ។ កម្មវិធីមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងសាស្រ្តាចារ្យ ទន្តពេទ្យ និងសិស្សានុសិស្សជាច្រើន។ ក្នុងរយៈពេលពីរថ្ងៃពេញ អ្នកចូលរួមទាំងអស់បានធ្វើការស្វែងយល់ពីជំនាញឯកទេស របកគំហើញថ្មីៗទាក់ទងនឹងទន្តសាស្រ្ត ក៏ដូចជាបញ្ហានានារួមមានរោគពុកធ្មេញដែលកំពុងតែកើតមានឡើងក្នុងសង្គមបច្ចុប្បន្នជាដើម។  គួរបញ្ជាក់ថា ការបង្ហាញត្រូវបានរៀបចំ និងបង្ហាត់ពីសំណាក់ទន្តពេទ្យ រួមទាំងអ្នកជំនាញពីបណ្តាស្ថាប័ននានា។ បន្ថែមពីលើសន្និសីទ កម្មវិធីក៏មានការរៀបចំជាការតាំងពិព័រណ៍ ដែលទទួលបានការចូលរួមពីក្រុមហ៊ុនសេវាកម្ម និងផ្គត់ផ្គង់ផលិតផលទន្តសាស្រ្តជាច្រើន សម្រាប់ការតាំងបង្ហាញពីផលិតផលថ្មី រួមទាំងមានការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសស្របពេលជាមួយគ្នាផងដែរ។ សុខភាពមាត់-ធ្មេញ ជាបញ្ហាចម្បង គួរតែមានការយកចិត្តទុកដាក់ និងការថែទាំជាប្រចាំ ដែលការរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្ត បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើន និងអភិវឌ្ឍសុខភាព ជាផលប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងប្រទេសជាតិទាំងមូល។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីអំពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះGOODMAN ដែលមិនបានធ្វើការចុះបញ្ជិកា និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលឡើយ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គឺសងេ្កតឃើញមានក្រុមហ៊ុនមួយគ្មានច្បាប់អនុញ្ញាតពីក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីឱសថបំប៉នផ្លូវភេទគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយឡើយ។ ផលិផលតនោះមានឈ្មោះថា GOODMAN (Lot 101017) មួយកំប៉ុងមាន៦០ កាប់ស៊ុល ផលិតនៅប្រទេសអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ អួតអាង និងបំផ្លើសហួសពីការពិតក្នុងការព្យាបាលក្រលៀន តម្រងនោម ក្រពេញប្រូស្តាត អ័រម៉ូន ជាពិសេសបង្កើនតណ្ហាផ្លូវភេទបុរសឲ្យបានខ្លាំង ឬបានយូរ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមឲ្យប្រជាជនឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន ហើយក្រុមហ៊ុនដែលនាំចូល និងចែកចាយផលិតផលនេះត្រូវបញ្ឈប់ការលក់ ឬចែកចាយ និងប្រមូលឱសថនេះជាបន្ទាន់ពីទីផ្សារ។ ប្រសិនបើមានឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤ ឬ០១២ ៨៩២ ០២២/០១៧ ៨៦៦ ៧៦០។      សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!! ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បារី គឺជាវិធីសាស្រ្តទូទៅបំផុតក្នុងការប្រើប្រាស់ថ្នាំជក់ ជាពិសេសវ័យជំទង់។ ការជ្រើសរើសជក់បារីអាចបណ្តាលមកពីកត្តាដូចជា ការអូសទាញពីមិត្តភក្តិ ការចង់ដឹងចង់សាកល្បង ការឃោសនាពាណិជ្ជកម្មបារី និង ការជក់លេងកម្សាន្ត។ ឥទ្ធិពលនៃការជក់បារី បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរសឹងតែគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ ព្រោះនៅក្នុងផ្សែងបារីមានសារធាតុគីមី ជាង៤០០០ប្រភេទ ដែលសារធាតុទាំងនោះគឺជាជាតិពុល និងជាតិដែលធ្វើឲ្យរលាកដល់កោសិកា។ ផលប៉ះពាល់នៃការជក់បារី ១.ប៉ះពាល់សុខភាព ថ្នាំជក់បង្កឱ្យមានជំងឺ ទាំងអ្នកជក់ និងអ្នករងការស្រូបផ្សែងផលិតផលថ្នាំជក់ពីគេ ដែលមានដូចជា ជំងឺមហារីកសួត មហារីកបំពង់រំលាយអាហារផ្នែកខាងលើ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យជ្រុះសក់ ភ្នែកទ្បើងបាយ ពុកធ្មេញ ហើមសួតពុកឆ្អឹង ជំងឺបេះដូង និង ខូចទឹកកាម។ ២.ប៉ះពាល់បរិស្ថាន ឧស្សាហកម្មថ្នាំជក់បានប៉ះពាល់បរិស្ថានក្រោមទិដ្ឋភាពជាច្រើន។ កសិដ្ឋានថ្នាំជក់ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ដែលបង្កបញ្ហាដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ សំណល់ដើមថ្នាំជក់ដែលផ្ទុកសារធាតុគីមីពុលចំនួន ៧,០០០ប្រភេទ និងផ្សែងផលិតផលថ្នាំជក់បង្កជាជំងឺមហារីក និងបំពុលបរិស្ថានផងដែរ។ ដើម្បីសម្រេចបាននូវការបញ្ឈប់ការជក់បារីដោយជោគជ័យ ចាំបាច់ត្រូវអនុវត្តនូវវិធានការ៧ជំហានដូចខាងក្រោម៖ ១-ត្រៀមខ្លួនឈប់ជក់បារី ២-ដល់ពេលឈប់ជក់បារី ៣-ឈ្នះលើការញៀននីកូទីន ៤-ជ្រើសរើសយកទម្លាប់ថ្មី ៥-រស់នៅដោយគ្មានផ្សែងបារី ៦-ឈប់ជក់បារីជារៀងរហូត ៧-ទទួលជ័យជំនះក្នុងជីវិត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

វត្តមានជាង ២១ឆ្នាំក្នុងការផ្គត់ផ្គង់ឱសថសម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុន Healol បាននឹងកំពុងបម្រើសេវាកម្មចែកចាយឱសថយ៉ាងសស្រាក់សស្រាំ និងផ្តល់ផលិតផលផ្នែកសុខាភិបាល​ដែលមិនអាចខ្វះបាន និងជាតម្រូវការដ៏ចាំបាច់សម្រាប់សុខមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ខ្លះៗអំពីក្រុមហ៊ុន ក្រុមហ៊ុន Healol បានដំណើរការនៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមជាការិយាល័យតំណាងនាឆ្នាំ ១៩៩៧ លុះដល់ឆ្នាំ ២០០០ ទើបចាប់ដំណើរការជាក្រុមហ៊ុនចែកចាយឱសថផ្ទាល់ក្នុងទីផ្សារកម្ពុជា នេះបើយោងទៅតាមប្រសាសន៍របស់លោក Abhay Kanchan ដែលជាប្រធានប្រចាំក្រុមហ៊ុន Healol ផ្ទាល់ និងមានបទពិសោធន៍ការងារអស់រយៈពេល ៧ឆ្នាំ ខាងផ្នែកទីផ្សារ និងផ្នែកលក់  គួរបញ្ជាក់ផងដែរក្រុមហ៊ុនបានចាប់ ផ្តើមដំបូងបំផុតនាឆ្នាំ ១៩៩៤នៅប្រទេសវៀតណាម។ Healol ត្រូវបានសម្រេចជាឈ្មោះរបស់ក្រុមហ៊ុន ដែលមានអត្ថន័យក្នុងគោលដៅ “ធ្វើការព្យាបាលដល់អ្នកគ្រប់គ្នា” ចំណែកការ សម្រេចចិត្តក្នុងការឈានជើងក្នុងទីផ្សារទៀតសោត គឺក្រុមហ៊ុនបានសម្លឹងមើលឃើញពីសក្តានុពលក្នុងទីផ្សារកម្ពុជា និងតម្រូវការផ្នែកឱសថ ដែលមានប្រសិទ្ធភាពខ្ពស់។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ក្រុមហ៊ុនបាននឹងកំពុងប្រកាន់ខ្ជាប់នូវចក្ខុវិស័យមួយ ដើម្បីអាចក្លាយខ្លួនជាក្រុមហ៊ុនចែកចាយឱសថដែលលេចធ្លោជាងគេក្នុងវិស័យសុខាភិបាលនិងសុខភាពទាំងមូល ដោយមិនត្រឹមតែផ្គត់ផ្គង់នូវឱសថសម្រាប់ការព្យាបាលនោះទេ ថែមទាំង មានការចែកចាយនូវផលិតផលសុខាភិបាលសម្រាប់ជាការការពារផងដែរ។ ដើម្បីសម្រេច បានសមិទ្ធផលដែលបានគ្រោងទុកក្រុមហ៊ុនបានខិតខំបំពេញតួនាទីឲ្យបានពេញលេញ ដែលទាំងនោះក៏វាអាស្រ័យទៅនឹងភាពខិតខំប្រឹងប្រែងភាពស្មោះត្រង់ និងការលះបង់ពីសំណាក់បុគ្គលិក ទាំងថ្នាក់លើ និងថ្នាក់ក្រោមទាំងអស់ ដែលកំពុងបំពេញភារកិច្ចជារៀងរាល់ថ្ងៃ ហើយការគោរពស្រឡាញ់ពីអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុនទាំងមូល និងការចាត់ទុកគុណភាពនៃផលិតផលជាចម្បង ក៏ជាផ្នែកមួយក្នុងការផ្តល់ជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ដែលអាចនឹងមានភាពខុសប្លែកពីក្រុមហ៊ុនចែកចាយឱសថដទៃទៀត។ ផលិតផលរបស់ក្រុមហ៊ុន ក្រុមហ៊ុនបានធ្វើការចែកចាយផលិតផលជាច្រើនដែលរួមបញ្ចូលនូវផលិតផលផ្នែកជីវសាស្រ្ត(Biological products) ឱសថ និងឱសថបំប៉ន (Health suppl-ements) ផ្សេងទៀតទៅកាន់ទីផ្សារ។ ការនាំចូលនូវផលិតផលទាំងនោះ ក្រុមហ៊ុនមានបេសកម្មមួយក្នុងការធានាឲ្យបានប្រសិទ្ធភាព និងគុណភាពខ្ពស់ ចំពោះការផ្គត់ផ្គង់ផលិតផលដែលទទួលបានពីសំណាក់ដៃគូក្រុមហ៊ុន ឬរោងចក្រផលិតឱសថនានា។ បន្ថែមពីនេះ ក្រៅពីប្រសិទ្ធភាព និងគុណភាពនៃផលិតផល ការលក់ចេញក្នុងតម្លៃសមរម្យក៏ជាវិធានការណ៍របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកទីផ្សារកម្ពុជាសព្វថ្ងៃផងដែរ។   យុទ្ធសាស្រ្តឈានចូលក្នុងទីផ្សារកម្ពុជា គម្រោងការ និងវិធីសាស្រ្តចូលក្នុងទីផ្សារកម្ពុជាគឺធ្វើឡើង ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មដោយក្រុមហ៊ុនមានគោលបំណងចែកចាយ និងផ្គត់ផ្គង់ផលិតផលផ្នែកសុខាភិបាលទៅកាន់ប្រជាជនគ្រប់រូប។ ចាប់តាំងពីការឈានជើងដំបូងរហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនមានភាពរលូនច្រើនប៉ុន្តែបើក្រឡេកមើលស្ថានភាពទីផ្សារទាំងមូលប្រជាជនទូទៅទាំងអស់គួរតែស្វែងយល់ពីប្រភពដែលធ្វើការចែក ចាយឱសថរួមជាមួយគុណភាពផលិតផលដែលអាចជឿទុកចិត្តបាន។ ការរំពឹងទុកនាពេលអនាគត នារយៈពេលខាងមុខទៀត លោក Abhay Kanchan សង្ឃឹមថានឹងឃើញមានវត្តមានការចែកចាយនូវផលិតផលថែរក្សាសុខភាព និងផលិតផលសម្រាប់ជីវភាពរស់នៅឲ្យបានកាន់តែច្រើន ដោយសារការកើនឡើងផលិតផលទាំងនោះជាសញ្ញាបញ្ជាក់ពីការការពារ ដែលមានភាពប្រសើរជាងការប្រើប្រាស់ផលិតផលសម្រាប់ការព្យាបាលតែមួយមុខ។ ដូច្នេះ ក្រុមហ៊ុននឹងរៀបចំនូវយុទ្ធនាការណ៍ផ្សព្វផ្សាយ ដើម្បីបណ្តុះការយល់ដឹងរបស់ប្រជាជនពីសារសំខាន់នៃការប្រើប្រាស់ផលិតផលដែលមានគុណភាព និងពង្រឹងការស្រឡាញ់សុខភាពឲ្យបានច្រើន។ សុខភាពជាវត្ថុដ៏មានតម្លៃ ដូច្នេះគ្រប់បុគ្គលទាំងអស់គួរធ្វើការស្វែងយល់ សិក្សា ស្រាវជ្រាវបន្ថែម និងបង្កើនបម្រុងប្រយ័ត្នចំពោះផលិតផលដែលប្រើប្រាស់ ដោយគួរធ្វើការជ្រើសរើស និងសង្កេតមើលពីគុណភាពផលិតផលនីមួយៗនៅតាមប្រភពនីមួយៗ។ លោក Abhay Kanchan ដែលជាប្រធានប្រចាំក្រុមហ៊ុន Healol ផ្ទាល់ និងមានបទពិសោធន៍ការងារអស់រយៈពេល ៧ឆ្នាំ ខាងផ្នែកទីផ្សារ និងផ្នែកលក់ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ឬភាសាអង់គ្លេសហៅថា Chronic Obstructive Pulmonary Disease (COPD) ជាជំងឺបណ្ដាលមកពីមានការរំខានលំហូរខ្យល់ចេញចូលសួត ឆ្លងកាត់ទងសួតដែលមានទំហំរួមតូច ឬត្បៀតខុសធម្មតា។ មូលហេតុ ការរួមតូច ឬត្បៀតខុសធម្មតានេះ គឺជាផលវិបាកនៃការរលាកទងសួតរ៉ាំរ៉ៃដែលបណ្ដាលមកពីការប្រឈម ឬការហឺតស្រូបយកផ្សែងមិនល្អរយៈពេលយូរក្នុងបរិយាកាស ជាពិសេសផ្សែងបារី។ ចុងក្រោយវាអាចបណ្ដាលអោយមាន ការខូចខាតទ្រង់ទ្រាយ ទងសួតតូចៗ(Bronchiole) និងថង់ខ្យល់(Alveoli) ក្នុងសួតដែលនាំអោយមានការរំខានដល់ការផ្លាស់ប្ដូរអុកស៊ីសែន(O2)ក្នុងបរិយាកាស ទៅអោយសរីរាង្គ។ គេសង្កេតឃើញថា 80 ទៅ 90% នៃអ្នកជំងឺនេះ ជាអ្នកជក់បារី។ រោគសញ្ញា សញ្ញារាងកាយដំបូងរបស់ជំងឺនេះ គីការក្អកមានស្លេសរ៉ាំរ៉ៃ និងអាចវិវត្តទៅរកការពិបាកដកដង្ហើមស្រាល ឬធ្ងន់ទៅតាមកំរិតរបស់ជំងឺ។ ការការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យជំងឺជំងឺត្បៀតទងសួតរ៉ាំរ៉ៃ គឺពឹងផ្អែកលើការធ្វើ Pulmonary Function Test (Spirometry) ដើម្បីកំណត់បញ្ជាក់ពីភាពរំខាននៃលំហូរខ្យល់ចេញពីសួត(Airflow Limitation) ហើយtestនេះក៏អាចបញ្ជាក់ផងដែរអំពីកំរិតស្រាលរ ឬធ្ងន់របស់ជំងឺនេះ។ ការការពារ និងព្យាបាល ជំងឺប្រភេទនេះជាជំងឺដែលអាចការពារ និងព្យាបាលបាន។ ការការពារដ៏សំខាន់របស់វា គឺការមិនពិសារបារី ហើយចំពោះអ្នកជក់បារីដែលសង្ស័យថាមាន ជំងឺនេះត្រូវបញ្ឈប់ការពិសារបារីអោយបានរហ័សដើម្បីទប់ស្កាត់ការវិវត្តន៏នៃជំងឺនេះ។  ចំណែកឯគោលដៅសំខាន់នៃការព្យាបាល គឺការប្រើប្រាស់ថ្នាំទៅតាមកំរិតជំងឺ ដើម្បីកាត់បន្ថយភាពរលាកទងសួត និងធ្វើអោយទងសួតបង្កើនទំហំវិញ ដែលចូលរួមចំណែកសម្រួលដល់លំហូរខ្យល់ចេញ និងចូលសួត៕ បកស្រាយដោយលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត ឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251) ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

តោះ! ទៅលេងមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៨ ទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្កិ និងក្រុមគ្រួសារមកលេងជាមួយផង!  មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានវិលមកសារជាថ្មីទៀតហើយជាមួយនឹងទស្សនីយ៍ភាពថ្មី ប្លែកៗ និងកាន់តែសប្បាយអស្ចារ្យជាងឆ្នាំមុនៗ ដែលសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។ សម្រាប់ឆ្នាំនេះដែរ ប្រធានបទដែលនឹងធ្វើឲ្យកម្មវិធីនេះកាន់តែប្លែកនោះគឺ “Beat of Japan” ដែលមានន័យថាជា សម្លេងតន្រ្តីដែលវាយឮទូងៗខ្លាំងឡើងៗ ប្រៀបបានទៅនឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា រីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដូច្នោះហើយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺខួបអនុស្សាវរីយ៍ ៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ សិស្ស និស្សិត សាធារណជនដែលចូលរួមក្នុងមហោស្រពនេះ នឹងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន ពីវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិទាំងពីរ បូករួមបន្ថែមពីការសម្តែងភ្លេងបុរាណជប៉ុន JSR Gagaku ក្រុមស្គរធំ បាទី-ហូលីក (BATI-HOLIC) ក្រុមតន្ត្រី #IAmOriginal កម្ពុជា ក្រុមចម្រៀងជប៉ុនPOPUP កីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា ការប្រកួតប្រជែងសម្លៀកបំពាក់ប្រពៃណីជប៉ុន (យូកាតា) ការស្លៀកពាក់តុក្កតាជប៉ុន (ខូសផ្លេ) និង មានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាស្តីពីភ្លេងបុរាណ និងទំនើបរបស់ជប៉ុន សិល្បៈបត់ក្រដាស (អូរីហ្គាមី) តុបតែងផ្កា (អ៊ីកេបាណា) អក្សរផ្ចង់ (ស្យូដូ) ការសាកល្បងធ្វើត្រាជ័រលុប ការធ្វើបឋកថានានា និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងមហោស្រពនេះ។ សូមចូលរួមសប្បាយទាំងអស់គ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២២ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។ ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមក្នុងកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ៖ CJCC អត្ថបទ​ដោយ ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើលោក លោកស្រី មានជម្ងឺឬសដូងបាត សូមកុំបារម្ភ !! សូមអញ្ជើញមកកាន់គ្លីនិក តូច យ៉ានយើងខ្ញុំ មានវេជ្ជបណ្ឌិតឯកទេសព្យាបាលជម្ងឺ ឬសដូងបាត ធានាព្យាបាលជាគ្រប់ប្រភេទ និងគ្រប់ដំណាក់កាលនៃជម្ងឺឬសដូងបាត ទោះបីដុះ ៥០ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាមក្តី ។ - ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប - ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ - ធានាព្យាបាលជាគ្រប់ប្រភេទជម្ងឺឬសដូងបាតទោះបីដុះ៥០ឬ៦០ឆ្នាំហើយក្តី  ឬ កំពុងទុំ ហូរឈាម ក្តី ។ - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ - ព្យាបាលរួចមាន ប័ណ្ណធានារាប់រងជូនអ្នកជម្ងឺ ធានាជូនមួយជីវិត។ - បើមានអ្នកជម្ងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ - ក្នុងរយៈពេលព្យាបាលអ្នកជម្ងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារ បានដូចធម្មតា មិនបាច់សម្រាកពេទ្យ។  - ពិនិត្យ, ពិគ្រោះ, ថត ជម្ងឺឬសដូងបាតជូនតលៃ $៥ក្នុងមួយនាក់។ - ចំពោះអ្នកនៅបណ្ដាខេត្ត,ក្រុងឆ្ងាយពុំមានកន្លែងស្នាក់នៅ គ្លីនិក មាន កន្លែងឲ្យស្នាក់នៅ ចាក់ថ្នាំរយៈពេល ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ។ លោក លោកស្រី ទូរស័ព្ទពិភាក្សាពិគ្រោះជម្ងឺ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈទូរស័ព្ទលេខTel: 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ និង សាខាទាំង ៥ នៅ ទីក្រុង ភ្នំពេញ ។ សូមអគុណ!

Share

សកម្មភាពរបស់ឱសថSucralfate ជាឱសថត្រូវបានបង្កើតឡើងក្នុងការព្យាបាលបញ្ហាដំបៅក្រពះពោះវៀនភ្លាមៗដែលរួមបញ្ចូល ដំបៅក្រពះ ដំបៅពោះវៀនតូច រលាកក្រពះរ៉ាំរ៉ៃ និងស្រួចស្រាវ ការច្រាលទឹកអាស៊ីតឡើងក្នុងបំពង់អាហារ និងដំបៅបំពង់អាហារ ដោយមានឥទ្ធិពលប្រឆាំងនឹង Pepsin និង Acid ដើម្បី ការពារភ្នាសរបស់ក្រពះ តែវាគ្មានសកម្មភាពក្នុងការការពារស្ថានភាពជំងឺមិនឲ្យលាប់ឡើងវិញបាននោះទេ។ ឱសថមានសមត្ថភាពក្នុងការការពារការដាច់រលាត់នៃដំបៅពីទឹកក្រពះ តាមរយៈការភ្ជាប់ទៅនឹងប្រូតេអុីននៅទីតាំងជំងឺ ជួយបន្ថយសកម្មភាពរបស់ Pepsin និងបន្សាបជាតិអាស៊ីត។ កម្រិតប្រើប្រាស់ កម្រិតប្រើប្រាស់ទូទៅគឺ៖ •មនុស្សធំ៖ លេបម្តង ១ក្រាម មុនអាហារ ១ម៉ោងឬក្រោយអាហារ ២ម៉ោង អាចប្រើបាន ៤ដងក្នុងមួយថ្ងៃ •រយៈពេលប្រើប្រាស់៖ ៤ ទៅ ៨សប្តាហ៍។ យ៉ាងណាមិញការប្រើប្រាស់ និងកម្រិតអាចនឹងប្រែប្រួលអាស្រ័យទៅតាមប្រភេទ ឬស្ថានភាពនៃជំងឺ និងអាយុរបស់អ្នកជំងឺ។ ផលរំខាននៃឱសថ ឱសថអាចបង្កឲ្យមានផលរំខានដល់៖ •ប្រព័ន្ធរំលាយអាហារ៖ ទល់លាមក រាក ក្អួតចង្អោរ ពិបាករំលាយអាហារ ឬហើមពោះជាដើម •ស្បែក៖ កន្ទួលក្រហម រមាស់លើស្បែក •ប្រព័ន្ធសរសៃប្រសាទ៖ ធីងធោង វិលមុខ •វិបត្តិផ្សេងៗ៖ ឈឺខ្នង ឈឺក្បាល និងងាយមានប្រតិកម្ម (កន្ទាលត្រអាក  ហើមសរសៃឈាមពិបាកដកដង្ហើម និងរលាកច្រមុះ)។ អន្តរកម្មឱសថ ឱសថ Sucralfate អាចទៅបន្ថយការស្រូបចូលនូវឱសថមួយចំនួនដូចជា Fluoroquinoloneantibiotic (ciprofloxacin, norfloxacin....),Cimetidine, Ranitidine, Digoxin, Phynytoin,Tetracycline និង Theophylline ក្នុងករណីប្រើប្រាស់ក្នុងពេលតែមួយ។ ដើម្បីចៀសវាងពីបញ្ហានេះ គួរប្រើប្រាស់ឱសថខាងលើ ២ ម៉ោងមុនពេលប្រើប្រាស់ឱសថ Sucralfate។   ការប្រុងប្រយ័ត្ន •អ្នកមិនគួរប្រើប្រាស់ឱសថនេះ ក្នុងករណីមានប្រតិកម្មជាមួយសារធាតុសកម្មនៃ Sucralfate •ប្រាប់ទៅដល់គ្រូពេទ្យមុនពេលប្រើប្រាស់ឱសថក្នុងករណីអ្នកមាន៖ ជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម (កំពុងលាងឈាម) ឬមានបញ្ហាក្នុងការលេបឱសថ ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន •មិនត្រូវប្រើប្រាស់ឱសថក្នុងកម្រិតលើស ឬរយៈពេលយូរ ដោយគ្មានវេជ្ជបញ្ជា។ គួរបញ្ជាក់ផងដែរថា ឱសថ Sucralfateអាចមានទម្រង់ជាទឹក (Suspension) ឬគ្រាប់ (Tablets) ដែលរួមបញ្ចូលនូវឈ្មោះនៅលើទីផ្សារដូចជា Ulcrafa 15ml (Susp.)Carafate 10ml (Susp.) និង Sucramal 1g (Tablet)...ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top