Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្មេងតូចៗភាគច្រើនចូលចិត្តមានវត្ថុអ្វីម្យ៉ាងនៅក្បែរខ្លួនរបស់គេជាប្រចាំ ដែល​អាចផ្តល់នូវភាពកក់ក្តៅ និងស្និទ្ធស្នាលដល់ពួកគេ។ យ៉ាងណាមិញ ចំពោះអាយុ​ដែលអ្នកគួរផ្តល់នូវវត្ថុសំណព្វដល់គេ​នោះជាប្រធានបទមួយដែលមានការពិភាក្សាពីអ្នកជំនាញជាច្រើន អ្នកខ្លះណែនាំឲ្យចាំដល់កូនរបស់អ្នកមានអាយុ៦ ឬ៩ខែសិនអ្នកខ្លះក៏គិតថាគួរចាំដល់អាយុ១ឆ្នាំ ប៉ុន្តែអ្នកអាចធ្វើការសម្រេចចិត្តបាន អាស្រ័យលើសភាពរបស់កូនអ្នកផ្ទាល់ រួមផ្សំនឹង វត្ថុដែលអ្នកផ្តល់ឲ្យគេនោះ ថាតើវាអាច នឹងមានសុវត្ថិភាពសម្រាប់ការក្លាយជាម្ចាស់របស់វត្ថុនោះឬទេ សម្រាប់កូនរបស់ អ្នកក្នុងវ័យណាមួយនោះ? វត្ថុសំណព្វ ទាំងនោះអាចជាភួយ តុក្កតា របស់លេង ជាដើម ដែលសុទ្ធតែអាចផ្តល់នូវកាដូភ្ញាក់ផ្អើលដល់ទៅ៧យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់បាននឹកគិតពីមុនមក…   រៀនពីវិធីលួងលោមខ្លួនឯង ទារកខ្លះចូលចិត្តលួងលោមខ្លួនឯងដោយការបៀមមេដៃ ស្របពេលអ្នកខ្លះទៀតចូលចិត្តលេង ជាមួយនឹងវត្ថុសំណព្វរបស់ខ្លួន។ អ្នកជំនាញ ក៏បានបង្ហាញដែរថា វត្ថុនោះក៏អាចជាតំណាងនៃក្តីស្រឡាញ់ និងចំណងដ៏ជិតស្និទ្ធរវាងឳពុក ម្តាយ និងកូន ព្រោះថាក្មេងនឹងទទួលបានក្តីស្រឡាញ់ និងចំណាប់អារម្មណ៍ពីវត្ថុនោះនៅពេល ដែលប៉ាម៉ាក់របស់គេមិននៅក្បែរខ្លួន។   ឆាប់គេងលក់ ពេលដែលមានវត្ថុសំណព្វនៅក្បែរខ្លួនជាប្រចាំនឹងជួយឲ្យកូនរបស់អ្នកឆាប់គេងលក់។ ជាមួយនឹងវត្ថុដែលគេស្រឡាញ់ និងទុកចិត្តជាងគេនៅ ក្បែរខ្លួន គេអាចនឹងឆាប់គេង បើទោះជាពេលខ្លះមិនមានការលួងលោមពីប៉ាម៉ាក់របស់គេក៏ដោយ។ ពេលខ្លះ វាក៏អាចកាត់បន្ថយការយំពេល ភ្ញាក់ពីគេងមក ហើយមិនឃើញប៉ាម៉ាក់នៅក្បែរខ្លួនដែរ ដរាបណាមានវត្ថុនោះនៅក្បែរខ្លួនគេ។   ចេះយល់ចិត្តអ្នកដទៃ ការដែលមានវត្ថុសំណព្វនៅក្បែរខ្លួន នឹងផ្តល់ផលវិជ្ជមានដល់ផ្លូវប្រាជ្ញាស្មារតី និងសុខភាពផ្លូវចិត្តគឺធ្វើឲ្យក្មេងកាន់តែមានភាពច្នៃប្រឌិត មានការស្រមើស្រមៃខ្ពស់ កាត់បន្ថយស្ត្រេស និងក្តីបារម្ភទាំងឡាយ ហើយថែមទាំងបង្ការពីបញ្ហាថប់បារម្ភទៀតផង។ មិនតែប៉ុណ្ណោះ តាមរយៈការលួងលោមខ្លួនឯងដោយការប្រើប្រាស់ ឬលេងជាមួយនឹងវត្ថុនោះ គេក៏អាចរៀនយល់ពីចិត្ត និងអារម្មណ៍អ្នកដទៃទៀតផង។ មានទំនួលខុសត្រូវ ភាពជាម្ចាស់នៃវត្ថុសំណព្វរបស់ខ្លួន នឹងធ្វើឲ្យក្មេងមានទំនួសខុសត្រូវតាំងពីវ័យក្មេង ព្រោះគេនឹងព្យាយាមមើលថែទាំ និងរក្សាវាឲ្យនៅក្បែរ ខ្លួនជានិច្ច ដោយមិនចង់បាត់បង់នោះឡើយ។ ប្រាកដណាស់ គេអាចយល់ដឹងពីគុណតម្លៃរបស់ វាចំពោះខ្លួនឯងយ៉ាងច្បាស់ ហើយក៏នឹងធ្វើយ៉ាងណាមិនឲ្យវាខូចខាត ឬបាត់បង់ដោយងាយៗ នោះឡើយ។   មានឯករាជ្យភាព ពេលដែលគេជិតស្និទ្ធទៅនឹងវត្ថុនោះខ្លាំង គេក៏នឹង មានភាពឯករាជ្យដោយមិនមានត្រូវការវត្តមានរបស់អ្នកគ្រប់ពេលវេលានោះទេ ព្រោះថាវាជួយសម្រាលនូវអារម្មណ៍ភ័យខ្លាច និងថប់បារម្ភផ្សេងៗហើយផ្តល់មកវិញនូវទំនុកចិត្តដល់គេក្នុងការធ្វើអ្វីៗនិងទៅទីណាដោយមិនសូវខ្វល់ថានឹងមានវត្តមានរបស់អ្នកទៅជាមួយឬអត់។ រៀនពីវិធីគ្រប់គ្រងអារម្មណ៍ រឿងល្អមួយទៀតនោះ គឺគេអាចយល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង និងចេះគ្រប់គ្រងវា តាមរយៈការក្លាយជាក្មេងម្នាក់ដែលកាន់តែរឹងមាំ និងមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងអ្នកដទៃ ដូចទៅនឹងទំនាក់ទំនងដែលគេមានជាមួយនឹងវត្ថុសំណព្វរបស់គេដែរ។   រៀនពីវិធីទំនាក់ទំនងជាមួយអ្នកដទៃ កូនរបស់អ្នកប្រហែលជានិយាយ ឬទាក់ទងច្រើនជាមួយនឹងវត្ថុសំណព្វនោះ មិនថានៅក្នុងផ្ទះ ឬចេញក្រៅនោះទេ មិនខុសអ្វីពីមនុស្សធំបច្ចុប្បន្នដែលប្រាស្រ័យទាក់ទងតាមរយៈទូរស័ព្ទរបស់ខ្លួនជាប្រចាំឡើយ។ រាល់ពេលដែលអ្នកនាំគេចេញទៅក្រៅកុំភ្លេចនាំយកវត្ថុនោះទៅផងដើម្បីឲ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព និងកក់ក្តៅហើយក៏រីករាយនឹងបើកចិត្តឲ្យទូលាយក្នុងការទាក់ទងជាមួយនឹងអ្នកដទៃបណ្តើរៗដែរ បើទោះបីជាដំបូងៗគេហាក់ដូចជាមិនសូវនិយាយច្រើនក៏ដោយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

សំណួរ ៖ នាងខ្ញុំអាយុ ២៥ឆ្នាំ កម្ពស់ ១,៦០- ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម ជាបុគ្គលិកធនាគារ។ មួយរយៈក្រោយនេះ ខ្ញុំមានរោគសញ្ញាកណ្តាស់ ហៀរសំបោរ និងតឹងច្រមុះជារៀងរាល់ព្រឹក និងបានធូរស្រាលមកវិញនៅពេលថ្ងៃបន្តិច។ អាការៈនេះចេះកើតមានជារឿយៗ។ នាងខ្ញុំពុំធ្លាប់មានជំងឺ ឬប្រវត្តិអាល្លែកហ្ស៊ីឡើយ ក៏ប៉ុន្តែងាយនឹងកើត ជំងឺផ្តាសាយ ប្រសិនមិនបានយកចិត្តទុកដាក់។ តើវាមានជាប់ទាក់ទងនឹងបញ្ហាណាមួយធ្ងន់ធ្ងរឬទេ? តើអ្នកជំងឺគួរធ្វើយ៉ាងណា? ចម្លើយ ៖ តាមការរៀបរាប់របស់ប្អូនអាច សន្និដ្ឋានបានថាប្អូនមានបញ្ហាអាល្លែកហ្ស៊ី ដោយវាមិនមានភាពធ្ងន់ធ្ងរនោះទេ តែចាំបាច់ត្រូវធ្វើការព្យាបាល។ គួរបញ្ជាក់ថារបស់ដែលធ្វើឲ្យអាល្លែកហ្ស៊ីមាន២៖ •របស់ក្នុងផ្ទះ៖ ធូលី ស្រមោច កន្លាត ផ្សិតក្នុង បន្ទប់ទឹក សត្វចិញ្ចឹម និងសត្វស្លាបជាដើម ដែលវានឹងអាចធ្វើឲ្យអាល្លែកហ្ស៊ីរហូត។ •របស់ក្រៅផ្ទះ៖ បរិស្ថានមិនស្អាត ឬលម្អងផ្កា អាល្លែកហ្ស៊ីតាមរដូវ ពិសេសរដូវធ្លាក់ខ្យល់។ ក្រៅពីនេះ អាល្លែកហ្ស៊ីក៏មាននូវកត្តាហានិភ័យជាច្រើនផងដែរ ដូចជា៖ •អាកាសធាតុត្រជាក់ពេលព្រឹកព្រលឹម •ប្រវត្តិគ្រួសារធ្លាប់មានអ្នកមានបញ្ហាអាល្លែកហ្ស៊ី •ក្មេងកើតក្នុងរដូវមិនស្អាត •ភេទ៖ មនុស្សប្រុសច្រើនកើតជាងស្ត្រី •អ្នកធាត់។ ចំពោះការព្យាបាលអាល្លែកហ្ស៊ី ទាមទារឲ្យប្អូនសង្កេតដោយប្រុងប្រយ័ត្ន ហើយចៀសវាងកត្តា បង្កជាដាច់ខាត ព្រោះថាការប្រើប្រាស់ថ្នាំគ្រាន់ តែជួយកាត់បន្ថយប៉ុណ្ណោះ។ បើជាការអាល្លែកហ្ស៊ីតាមរដូវវិញ ប្អូនអាចប្រើថ្នាំការពារពី២-៣ អាទិត្យមុន ដើម្បីកាត់បន្ថយប្រកបដោយប្រសិទ្ធភាព។ ផលវិបាកនៃបញ្ហាអាល្លែកហ្ស៊ីទៅថ្ងៃក្រោយអាចបណ្តាលឲ្យកើតទៅជាជំងឺហឺត និងរលាកទងសួតរ៉ាំរ៉ៃ បើប្អូនមិនការពារ ឬព្យាបាល។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយ ផ្នែកត្រចៀកច្រមុះ-បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

Share

ចុងសប្ដាហ៍ទី១នៃខែកុម្ភៈក៏បានឈានចូលមកដល់ ហើយក៏ជាពេលដែលត្រូវបង្ហាញជូននូវអត្ថបទដែលមានសន្ទុះនៃការអានច្រើនជាងគេមកធ្វើការបង្ហាញជូនមិត្តអ្នកអានទាំងអស់គ្នា ។ ចង់ដឹងទេថាអត្ថបទទាំងនោះមានអ្វីខ្លះនោះ តោះតាមដានអានជាមួយគ្នា…  មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ.....  ជំងឺឫសដូងបាតជាជំងឺនៃសរសៃឈាមបាត និងមិនបណ្ដាលឲ្យទល់លាមកឡើយ ប៉ុន្តែផ្ទុយទៅវិញការទល់លាមក ឫពិបាកបន្ទោបង់អាចបង្ករឲ្យមានជំងឺឫសដូងបាត។ រីឯរោគសញ្ញានៃជំងឺឫសដូងបាតមានដូចជា ការលៀនធ្លាក់សរសៃឫសដូងតាមទ្វារលាមក, ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់,ការមានដុំពកឈឺនៅក្បែរទ្វារលាមក(បើលោកអ្នកចង់យល់លម្អិតអំពីជំងឺឫសដូងបាត សូមចូលអានអត្ថបទមុន) ជំងឺឫសដូងបាត «ជីវិតគេ ស្ថិតនៅលើ ដៃយើង»ជាអ្វីដែលត្រូវរំលឹកប្រាប់ខ្លួនឯងជាប្រចាំ… «តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេគឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ… តើជំងឺទឹកនោមប្រៃមានន័យដូចម្តេច? យោងតាមការបកស្រាយរបស់លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច) បានមានប្រសាសន៍ថា ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រ គឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬមានប្រូតេអ៊ីនក្នុងទឹកនោម។តាមធម្មតា ក្នុងទឹកនោមមនុស្សយើងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ នាងខ្ញុំអាយុ ១៨ឆ្នាំ រស់នៅខេត្តតាកែវ។ នាងខ្ញុំទើបតែមានកូនដំបូងអាយុទើបតែបាន១ខែកន្លះហើយនាងខ្ញុំត្រូវទៅធ្វើការ។ ដូច្នេះ នាងខ្ញុំមិនអាចបំបៅដោះកូនបានដិតដល់ទេ។ តើនាងខ្ញុំអាចឲ្យកូនរបស់ខ្ញុំបៅទឹកដោះគោបានដែរឬទេ?  ហើយវាអាចមានផលប៉ះពាល់អ្វីខ្លះ ចំពោះកូនរបស់ខ្ញុំ ប្រសិនបើគាត់ទើបតែមានអាយុតិចបែបនេះ? ចម្លើយ ៖ ចំពោះករណីនេះ មិនអនុញ្ញាតឲ្យកុមារបៅទឹកដោះគោទេ បើទោះបីអ្នកត្រូវធ្វើការឆ្ងាយក៏ដោយ។ យកល្អអ្នកគួរព្យាយាមច្របាច់ទឹកដោះទុក ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ (ក្លាសេក្នុងធុងទឹកកក) ព្រោះវាអាចធានាបានគុណភាពរយៈពេល១០ម៉ោងសម្រាប់កូនរបស់អ្នក ហើយអនុវត្តបែបនេះរហូតដល់កុមារមានអាយុ ៦ខែ ទើបអាចផ្តល់អាហារផេ្សងៗដូចជាបបរបន្លែបៃតងដូចជាស្លឹកបាស ត្រួយល្ពៅ។ល។ និងអ្នកអាចធ្វើការបំបៅដោះតែពេលយប់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ និងជាអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ទទួលបន្ទុកផ្នែកកុមារ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រ គឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬមានប្រូតេអ៊ីនក្នុងទឹកនោម។ តាមធម្មតា ក្នុងទឹកនោមមនុស្សយើងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ។ រោគសញ្ញា - ហើមត្របកភ្នែក - ហើមជើងទាំងសងខាង ហើយចុចទ្រុត - ករណីធ្ងន់ធ្ងរ ហើមសព្វទាំងខ្លួន ទាចទឹក ទឹកក្នុងស្រោមសួត ។ល។ មូលហេតុ មានជំងឺមួយចំនួនដែលអាចបណ្ដាលឲ្យមានទឹកនោមប្រៃ ដូចជា៖ - ទឹកនោមផ្អែម - លើសឈាម - រលាកតម្រងនោមរ៉ាំរ៉ៃ (glomerulonephritis) - ក្រលាភ្លើង - ជំងឺប្រព័ន្ធភាពស៊ាំក្នុងរាងកាយ - ជំងឺអាម៉ីទ្បូស (Amyloidosis) ការពិនិត្យទឹកនោម វិធីដែលល្អ ហើយសុក្រឹតនោះគឺ ការពិនិត្យទឹកនោម២៤ម៉ោង គឺតម្រូវឲ្យអ្នកជំងឺត្រងទឹកនោមទុក២៤ម៉ោង រួចកត់ចំណុះទុក។ អ្នកជំងឺអាចយកទៅមន្ទីរពិសោធន៏វេជ្ជសាស្ត្រទាំងអស់ ឬក្រទ្បុកទឹកនោមទាំងអស់ចូលគ្នារួចត្រងមួយកំប៉ុងយកទៅពិនិត្យ៕ អត្ថបទនេះរៀបរៀងដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច) ទំនាក់ទំនង ៖ 012 234 328/ 069 234 328

Share

មន្ទីរពេទ្យកុមារអង្គរ សូមជម្រាបជូនដំណឹងដល់បេក្ខជន/ បេក្ខនារីឲ្យបានជ្រាបថា មន្ទីរពេទ្យត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញដូចខាងក្រោម ៖  ១.​បុគ្គលិកផ្នែកទិញសម្ភារៈបរិក្ខារ Purchasing Officer (១នាក់ ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ៨ កុម្ភៈ ២០១៨) ២.ប្រធានផ្នែកថែទាំកម្មវិធីអប់រំសុខភាពតាមសាលា School Nurse Manager (១នាក់ ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ២៣ កុម្ភៈ ២០១៨) ៣.វេជ្ជបណ្ឌិតផ្នែកចក្ខុរោគ Ophthalmologist  (១នាក់ ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ២៣ កុម្ភៈ ២០១៨) ៤. បុគ្គលិកបច្ចេកទេសព្យាបាលដោយចលនា Physiotherapy (១នាក់ ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី ២៣ កុម្ភៈ ២០១៨) ប្រសិនបើបេក្ខជន/បេក្ខនារី មានចំណាប់អារម្មណ៍លើមុខតំណែងខាងលើ សូមទំនាក់ទំនងមកការិយាល័យធនធានមនុស្សនៃ មន្ទីរពេទ្យកុមារអង្គរ តាមរយៈ  លេខទូរសព្ទ ៖ ០១៥ ៦៨៧ ៤៣៨ , ០១២ ៦៧៤ ៧៥៥ អាសយដ្ឋានអ៊ីម៉ែល ៖ job@angkorhospital.org ទាញយកទំរងស្នើសុំបម្រើការងារ ៖ http://angkorhospital.org/job-application-forms) បញ្ជាក់ ៖ សូមបេក្ខជន/បេក្ខនារីផ្ញើប្រវត្តិរូបសង្ខេប និងពាក្យស្នើសុំបម្រើការងារមកការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរបានទាន់ពេលកំណត់​(បេក្ខជនដែលមិនបានបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌ មន្ទីរពេទ្យមិនទទួលយកឡើយ)។  ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រុមវីតាមីន B រួមមានវីតាមីន B1 (ធ្យ៉ាមីន) B2 (រីបូហ្វ្លាវីន) B3 (នីយ៉ាស៊ីន) B5 (អាស៊ីតប៉ង់តូតេនីក) B6(ពីរីអុកស៊ីន) B7 (ប៊ីយ៉ូទីន) B9 (ហ្វូឡាត) និងB12 (កូបាឡាមីន)។ ខ្លូនប្រាណយើងត្រូវផ្គត់ផ្គង់ដោយវីតាមីនចាំបាច់ទាំងនោះតាមរយៈចំណីអាហារដែលយើងបរិភោគចូល។ សារធាតុភាគច្រើនក្នុងអាហារសម្បូរដោយវីតាមីនទាំងនោះ។ វីតាមីនក្រុមនេះ ដើរតួសំខាន់ក្នុងការទ្រទ្រង់ដំណើរការលូតលាស់របស់កោសិកា និងចាំបាច់សម្រាប់មុខងារក្នុងខ្លួន។ ក្រុមវីតាមីនសំខាន់ក្នុងការបង្កើត ATPដែលជាថាមពលស្តុកទុកប្រើប្រាស់ក្នុងខ្លួន។ វីតាមីនក្រុមនេះក៏មានមុខងារចាំបាច់ក្នុងការរក្សាសុខភាពថ្លើម ក្រចក សក់និងស្បែក។ ក្រុមវីតាមីន B ដ(B6 B12ជាអាស៊ីតហ្វូលីក)ក៏ចូលរូមក្នុងការបង្កើតគ្រាប់ឈាមក្រហម។ ការបំពេញមុខងាររបស់ប្រព័ន្ធសរសៃប្រសាទដំណើរការនៃគំហើញ និងមេតាបូលីសសុទ្ធតែត្រូវការជាចំបាច់នូវវីតាមីន B។ សរុបមក វីតាមីនក្រុមនេះចូលរួមដំណើរការមុខងារធម្មតាក្នុងខ្លួន។ សុខភាពសក់អាស្រ័យលើបរិមាណវីតាមីន Bដែលផ្គត់ផ្គងក្នុងរបបអាហារប្រចាំថ្ងៃ។ សក់ក្រាស់រលើបរលោងពឹងផ្អែកលើការបរិភោគចូលវីតាមីន B ដែលមាននៅក្នុងអាហារ។  វីតាមីន B1៖ មាននាទីក្នុងមេតាបូលីសក្នុងខ្លួន និងចែកចាយភាគល្អិតនៃអាហារដែលស្រូបចូលទៅក្នុងខ្លួន។ កង្វះវីតាមីនB1ធ្វើឲ្យការចិញ្ចឹមហ្វូលីគុលសក់មិនបានគ្រប់គ្រាន់នាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់សក់។ ជាមួយនឹងការថយចុះនៃអត្រាលូតលាស់សក់អាចចាប់ផ្ដើមស្ដើងទៅៗរហូតដល់ទំពែក។ អាហារបំប៉នលើវីតាមីន B1 ជួយការពារមិនឲ្យសក់ជ្រុះដែលបណ្ដាលមកពីស្ត្រេស។   វីតាមីន B2៖ ជួយបំលែងកាបូអ៊ីដ្រាតខ្សែវែងឲ្យទៅជាគ្លុយកូស។ ហ្វូលីគុលរបស់សក់ត្រូវការគ្លុយកូសដើម្បីលូតលាស់។ វីតាមីនB2 ក៏ត្រូវបានចាំបាច់សម្រាប់ការបង្កើតប្រូតេអ៊ីនដែលជួយរក្សាការចាប់ចូលគ្នានៃរចនាសម្ព័ន្ធរបស់សក់។ វាក៏មានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ដែលការពារហ្វូលីគុលសក់ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ រីបូហ្វាវីន ជួយការពារការស្រូបចូលសារធាតុរ៉ែ និងវីតាមីន B1 B3 និងB6 ដែលសារធាតុទាំងនេះដើរតួសំខាន់ក្នុងការរក្សាសុខភាពសក់ឲ្យនៅធម្មតា។ ដោយសារតែមានគុណភាពក្នុងការព្យាបាលវីតាមីន B2ក៏បានជួយក្នុងការជួសជុលហ្វូលីគុលដែលខូចខាតឲ្យល្អឡើងវិញ និងបំលែងវីតាមីន​B6ឲ្យស្ថិតក្នុងទម្រង់សកម្មក្នុងខ្លួន។ វីតាមីន​​ B3៖ ជួយក្នុងការរក្សាសុខភាពសក់ដោយធ្វើឲ្យស្បែកក្បាលកាន់តែរឹងមាំ។ វាក៏ជួយជម្រុញធ្វើឲ្យចរន្តឈាមហូរទៅហ្វូលីគុលរបស់សក់បានល្អជាងមុខ ដើម្បីផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដោយការពារមិនឲ្យស្បែកក្បាលស្ងួតវីតាមីននេះវីតាមីនB3ការពារសក់អ្នកពីភាពស្ងួត ភាពស្រអាប់ និងកើតអង្គែ។ វីតាមីន B5៖ ត្រូវការចាំបាច់ ដើម្បីបំលែងកាបូអ៊ីដ្រាតខ្លាញ់ និងប្រូតេអ៊ីន ទៅជាទម្រង់ដែលអាចប្រើប្រាស់ជាថាមពលក្នុងខ្លួន។ កង្វះវីតាមីននេះអាចបណ្ដាលឲ្យការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកោសិកាមិនគ្រប់គ្រាន់ រួមទាំងហ្វូលីគុលរបស់សក់។ ដូចនេះហើយ នាំឲ្យកើតមានការជ្រុះសក់។ វីតាមីន B6៖ ក្រៅពីការស្គាល់ថាវានៅក្នុងវីតាមីន B កំផ្លិច វីតាមីន​ B6 មាននាទីសំខាន់ណាស់ក្នុងសុខភាពសក់។ ការសិក្សាជាច្រើនបានបង្ហាញពីគុណប្រយោជន៍របស់វីតាមីនមួយនេះក្នុងការពង្រឹងសុខភាពសក់។ ការសិក្សាមួយដែលបានចេញផ្សាយក្នុង Polish Journal Wiadomosci Lekarskie ក្នុងឆ្នាំ ២០០១ ពីគុណប្រយោជន៏នៃការចាក់ វីតាមីន B6 ​ទៅក្នុងខ្លួនអ្នកជ្រុះសក់ជាពិសេសមនុស្សស្រី។ ការសិក្សាមួយទៀតបានចេញផ្សាយក្នុងឆ្នាំ ១៩៩៨និយាយថា វីតាមីន B6 រួមជាមួយសារធាតុរ៉ែផ្សេងទៀតជួយក្នុងការបញ្ឈប់សកម្មភាពរបស់អង់ស៊ីម៥ អាល់ហ្វារេដុកតាស។ អង់ស៊ីមនេះ មាននាទីបំលែងអ័រម៉ូនភេទប្រុស តេសតូស្តេរ៉ូន ទៅជាឌីអ៊ីដ្រូតេសតូស្តេរ៉ូន (DHT)។ DHTបន្ថយការលូតលាស់របស់ហ្វូលីគុលសក់ដោយបង្រួញរយៈពេលលូតលាស់របស់កោសិកាសក់ហើយឲ្យជ្រុះសក់។ ដូចនេះហើយ វីតាមីន B6 ជួយពង្រឹងសុខភាពសក់ដោយបង្អាក់សកម្មភាពរបស់៥អាល់ហ្វា រេដុកតាស។ វីតាមីន B6ជាវត្ថុធាតុដើមក្នុងការផលិតមេឡានីនដែលជាសារធាតុកំណត់ពណ៍ឲ្យស្បែក ភ្នែក និងសក់ឲ្យមានពណ៍តាមបែបធម្មជាតិ។ ដោយវីតាមីននេះចូលរួមក្នុងការបង្កើតកោសិកាឈាមក្រហម វាក៏ដើរតួសំខាន់ក្នុងការផ្គត់ផ្គង់សារធាតុចិញ្ចឹង និងអុកស៊ីសែនដល់ហ្វូលីគុលសក់។ មុខងារមួយនេះក៏ការពារស្បែកក្បាលពីការរលាកផងដែរ។ វីតាមីន B7៖ ដូចទៅនឹងវីតាមីន B5 ដែរ វីតាមីនB7 ត្រូវការចំាំបាច់ក្នុងការបំលែងកាបូអ៊ីដ្រាតខ្សែវែង ខ្លាញ់ និងប្រូតេអ៊ីនទៅជាទម្រង់សាមញ្ញ ដើម្បីអាចប្រើប្រាស់បង្កើតជាថាមពលបាន។ អាហារបំប៉ន វីតាមីនB7 ត្រូវបានគេបង្ហាញពីមុខងារការពារសក់មិនឲ្យផុយស្រួយ និងធ្វើឲ្យសក់រឹងមាំភ្លឺរលោង។ វីតាមីន B9៖ ចូលរួមក្នុងមេតាបូលីស និងការរំលាយពពួក កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីននៅក្នុងខ្លួន ដូច្នេះហើយ វាមាននាទីផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ហ្វូលីគុលរបស់សក់។ វាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងវីតាមីន B6 និង B12 ដើម្បីរក្សាសុខភាពសក់។ វាក៏មាននាទីក្នុងការផលិត  DNA និងការលូតលាស់របស់កោសិកាធម្មតា ។   វីតាមីន B12៖ ក្នុងចំណោមមុខងារយ៉ាងច្រើននៅក្នុងខ្លួន វីតាមីន B12 ត្រូវការជាចាំបាច់ក្នុងការផលិតគោលិកាឈាមក្រហម និង DNA។ ដើម្បីឲ្យហ្វូលីគុលសក់ទទួលបានសារធាតុចិញ្ចឹម និងអុកស៊ីសែនគ្រប់គ្រាន់វីតាមីន B12 ធានាក្នុងការរក្សាសុខភាពសក់ឲ្យរឹងមាំ។ ការផលិត​ DNA តាមធម្មតារក្សាការចាប់ភ្ជាប់គ្នានៃរចនាសម្ព័ន្ធរបស់វា​។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត  ANNA ROSLYAKOVA  វេជ្ជបណ្ឌិតនៃ Anna Women-Baby's Center  ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

គុណសម្បត្តិ ក្រោយពេលព្យាបាលជំងឺឫសដូងបាត (Post Treatment Hemorrhoid) 1. ក្រោយបានព្យាបាលជំងឺឫសដូងបាតហើយ អាការ:រោគសញ្ញា និងជំងឺដែលបង្កដោយជំងឺឫសដូងបាត ត្រូវបានជាសះស្បើយទាំងស្រុង គ្មានការឈឺចាប់ គ្មានការហូរឈាម ងាយស្រួលក្នុងការបត់ជើងធំ បញ្ចេញចោលអស់កាកសំណល់ពុល ឧស្ម័នពុលពីក្នុងក្រពះពោះវៀន និងក្នុងឈាម។ 2. ពោះវៀន និងក្រពះដំណើរការបានល្អប្រសើរឡើងវិញ ក្នុងការកិនរំលាយអាហារ បឺតស្រូបជីវជាតិ បានល្អប្រសើរវិញ។ 3. ជំងឺពោះវៀនក្រពះ ដែលបង្កពីជំងឺឫសដូងបាតត្រូវបានធូរស្បើយជាបណ្តើរៗ។ 4. ថ្លើមឈប់ទទួលជាតិពុល ពីសំណល់អាហារ និងជាតិពុលពី ក្នុងក្រពះពោះវៀន ហើយថ្លើមដែលឈឺពីជំងឺឫសដូងបាត ក៏វិវត្តន៍មកជាវិញដោយឯងៗ។ 5. អាការ:ធ្លាប់តឹងទ្រូង ថប់ៗដង្ហើមត្រូវបាត់ទៅវិញ ចលនាឈាមរត់ និងបេះដូង សួតដំណើរការបានល្អដូចធម្មតា។  6. អាការ:ឈឺក្បាល វិលមុខ ងងិតមុខ សក់ជ្រុះ សក់ស្កូវ ភ្នែកភ្លឺថ្លាឡើងវិញ។ 7. ខួរក្បាលប្រាជ្ញាស្មារតីមានការចងចាំឡើងវិញ មិនធុញទ្រាំ មិនមួរម៉ៅច្រើន។ 8. លែងឈឺចង្កេះខ្នង ចុលរោយដៃជើង ឈប់មានអាការៈចង់ខ្យល់រាល់ថ្ងៃទៀតហើយ។ 9. ស្បែកស្រស់ថ្លា លែងមានជំងឺសើស្បែក កន្ទួល រមាស កន្ទាលត្រអាកជាដើម។ 10. មានអារម្មណ៍ផ្លូវភេទល្អឡើងវិញ ហើយថាមពលខ្លាំងក្លាដូចកាលពីមិនទាន់ឈឺ។ សរុបមកវិញ ក្រោយពេលព្យាបាលជំងឺឫសដូងបាត ហើយអ្នកជំងឺមានសុខភាពល្អ មាំមួន ខ្លាំងក្លា ខួរក្បាលប្រាជ្ញាស្មារតី ភ្លឺថ្លា មានការចងចាំឡើងវិញ សុខភាពទូទៅភ្លឺ។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត។    

Share

រយៈពេលមួយខែៗពិតជាដើរលឿនណាស់…ពេលវេលាចេះតែបន្តដំណើរទៅមុខ ហេលស៍ថាម ក៏នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការចេញផ្សាយនូវអត្ថបទសុខភាពដែលអាចទុកចិត្តបានជូនដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន ដើម្បីទទួលជ្រាបជាព័ត៌មាន នឹងបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជាបង្កើននូវចំណះដឹងមួយដែលមិនអាចកាត់ថ្លៃបាន។ ក្នុងនោះអត្ថបទទាក់់ទិននឹងជំងឺនៅតែទទួលបានការចូលអានច្រើន ស្របពេលដែលប្រធានបទ«សម្រកទម្ងន់» ក៏ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ ក្នុងចំណោមអត្ថបទដែលបានចេញផ្សាយ យើងឃើញមានអត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ ក្នុងនោះរួមមាន៖ បាត់បង់ដៃស្តាំមួយនោះ…តែមិនបោះបង់ក្តីសង្ឃឹមក្នុងជីវិត  «ចាំបានថា ពេលនោះ ខ្ញុំពិតជាចង់លាក់បាំងនូវរូបរាងរបស់ខ្ញុំណាស់…មិនចង់ឲ្យនរណាម្នាក់ឃើញវាឡើយ…ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងមនុស្សស្គាល់គ្នាមួយរយៈធំ ដោយប្តូរលេខទូរស័ព្ទ មិនឆ្លើយតបរាល់សំណួរ និងការសាកសួរសុខទុក្ខផ្សេងៗ…ពិតជាមិនចង់ឲ្យគេដឹងលឺពីខ្ញុំ មិនចង់ឲ្យគេខ្ញុំឃើញបែបនេះនោះទេ…តែពេលនេះ ក៏អាចធ្វើចិត្តបាន!!! ក៏អរគុណខ្លួនឯងមែនទែន…ដែលអាចរឹងមាំដល់ថ្ងៃនេះ… រឹងមាំដោយរបៀបណា? (ប្រហែលជាមានអ្នកឆ្ងល់ច្រើន ព្រោះរាល់ពេលដែលគេឃើញខ្ញុំក្នុងសភាពបែបនេះ ម្នាក់ៗក៏ខ្លោចចិត្តរួចទៅហើយ ចុះទម្រាំខ្ញុំផ្ទាល់នោះ?) គ្រាន់តែគិតថា…»ជាអត្ថបទដែលបង្ហាញជូនអំពីអារម្មណ៍របស់អ្នកជំងឺមហារីកឆ្អឹង Ewing Sacroma ដែលត្រូវប្រឈមនឹងការពិតដែលពិបាកទទួលយកមួយ ហើយគេក៏អាចធ្វើបាន… សាវតាជំងឺទឹកនោមផ្អែម និងកាលប្រវត្តិសំខាន់ៗ  ជំងឺនីមួយៗសុទ្ធតែមានប្រវត្តិ ក៏ដូចជាដើមកំណើតរបស់វា ដែលភាគច្រើនត្រូវបានកត់ត្រា និងសិក្សារៀនសូត្រដោយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទៅតាមឯកទេសរបស់ខ្លួន។ ក្នុងនោះផងដែរ ជំងឺទឹកនោមផ្អែមដែលមានកំណើតតាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប ដែលមានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក ដោយមិនទាន់មានអ្នកស្គាល់ជំងឺនេះគេហៅថាជាជំងឺអ្វីឡើយ។ លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center  បានចែករំលែកអំពីចំណុចពិសេសៗនៃជំងឺមួយនេះ ដោយបង្ហាញអំពីដំណាក់កាលនៃការសិក្សាផ្សេងៗជុំវិញជំងឺនេះ ការស្រាវជ្រាវ និងរកឃើញឱសថសម្រាប់ព្យាបាល ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតដែលជាប់ពាក់ព័ន្ធផងដែរ។ រើសកន្លែងព្យាបាលមិនដូចរើសកន្លែងធ្វើការ ឬសិក្សាឡើយ ព្រោះវាពាក់ព័ន្ធនឹងជីវិត!!!  ជាមួយនឹងបទពិសោធន៍ក្នុងការស្វែងរកសេវាព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ជំងឺលៀនទ្រនាប់ឆ្អឹងកង ឬឌីស ប៉ះជាមួយនឹងសរសៃជើងខាងស្ដាំ របស់ខ្លួន អស់រយៈពេលជាង១ឆ្នាំ អ្នកជំងឺម្នាក់បានចែករំលែកនូវរឿងរ៉ាវទាំងឡាយ រួមទាំងបទពិសោធន៍ឈឺចាប់ដោយការរស់នៅជាមួយនឹងជំងឺប្រចាំកាយដែលតែងតែបង្កការឈឺចាប់ជារឿយៗ និងរំខានដល់ការរស់នៅប្រចាំថ្ងៃ។ វាជាការពិតដែលពិបាកទទួលយកមួយ ដែលជំងឺមួយនេច្រើនតែងកើតនៅលើមនុស្សចាស់សោះ បែរជាកើតមានចំពោះគាត់ ហើយត្រូវមកទទួលរងការឈឺចាប់តាំងពីក្មេងយ៉ាងនេះទៅវិញ តែយ៉ាងណាមិញគាត់ក៏មិនបានបោះបង់ចោលខ្លួនឯងដែរ នឹងរិះរកគ្រប់មធ្យាបាយ ដើម្បីចៀសវាងការជិះលើរទេះរុញ ឬដេកលើគ្រែមួយកន្លែង។  ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

«តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេ គឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ… បំណងប្រាថ្នា និងឆន្ទៈក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត កម្លាំងជំរុញទឹកចិត្ត និងគម្រូនៃភាពជាវេជ្ជបណ្ឌិតនៃលោកអ្នកមានគុណទាំងពីរ បានបណ្តុះចិត្តខ្ញុំឲ្យស្រលាញ់ ហើយក៏តែងតែមានចិត្តស្រលាញ់ និងបំណងយកការងារនេះជាមុខរបរអនាគត បើទោះបីជាត្រូវលះបង់ច្រើន ទាំងពេលវេលា និងថវិកាក៏ដោយ។ ជាក់ស្តែងណាស់ ការដែលបានឃើញនូវជីវភាពរស់នៅក្នុងនាមជាវេជ្ជបណ្ឌិតតាំងពីតូចៗមក ប្រៀបបានដូចជាជីផ្សាំចិត្តស្រលាញ់របស់ខ្ញុំ រួមផ្សំនឹងបំណងរបស់លោកអ្នកមានគុណទាំងពីរផងនោះ ទើបវាផលបណ្តាលចិត្តឲ្យមានឆន្ទៈមុតមាំក្នុងការឈានជើងដើរចូលក្នុងវិស័យមួយនេះរហូតមក។ ភាពខុសគ្នារវាងការសិក្សាផ្នែកវេជ្ជសាស្រ្ត និងមុខវិជ្ជាដទៃក្នុងវិស័យសុខាភិបាល តាមការពិតទៅ ភាពខុសគ្នាមានតែនៅត្រង់មុខ«នាទីការងារ»តែប៉ុណ្ណោះ ព្រោះថាគ្រប់មុខវិជ្ជាទាំងអស់ក្នុងវិស័យសុខាភិបាលគឺសុទ្ធតែមានគោលដៅរួម២យ៉ាងសំខាន់ៗ រួមមាន «ការជួយសង្គ្រោះជីវិតមនុស្ស និងការការពារថែរក្សាសុខភាពរបស់មនុស្ស»។   លក្ខណៈសម្បត្តិដែលគួរមាន ក្នុងនាមជានិស្សិតវេជ្ជសាស្រ្តមួយរូប  -ឆន្ទៈ ៖ ជាចំណុចដែលសំខាន់ជាងគេ ព្រោះថាបើសិនជាចូលរៀនដោយមិនមានឆន្ទៈ នោះគឺ ប្រហែលជាពិបាកនឹងសម្រេចបានគោលដៅ។ ជាក់ស្តែង សូមមានចិត្តស្រលាញ់ដោយខ្លួនឯង មិនមែនយកតាមអ្នកដទៃ ឬការបង្ខិតបង្ខំពីសំណាក់នរណាម្នាក់ឡើយ។ ឧទាហរណ៍ ៖ ប្អូនៗខ្លះមិនបានស្រលាញ់ពេញចិត្តនឹងរៀនទេ តែដោយសារការបង្ខំពីសំណាក់គ្រួសាររបស់គាត់ ម៉ាក់ប៉ា ឬបងប្អូន ដែលស្រលាញ់ ហើយចង់ឲ្យកូនណាម្នាក់ក្នុងចំណោមបងប្អូនក្លាយជាពេទ្យ ឬការដែលឃើញគ្រូពេទ្យនៅមន្ទីរពេទ្យគ្រងអាវសឆ្នូតក្រហម ឬខៀវដើរនៅក្នុងមន្ទីរពេទ្យ មើលទៅឡូយ តែកុំភ្លេចថា ម្នាក់ៗសុទ្ធតែមានទំនួលខុសត្រូវលើជីវិតមនុស្សរៀងៗខ្លួន ការធ្វេសប្រហែសតែប៉ុន្មានវិនាទីក៏អាចឲ្យគេស្លាប់ដែរ។ -សុខភាព ៖ នាមជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប ចាំបាច់ណាស់ត្រូវមានសុខភាព និងកាយសម្បទារឹងមាំ ព្រោះថាអ្នកត្រូវការកម្លាំង និងថាមពលក្នុងការមើលថែទាំអ្នកជំងឺ។  -ធនធាន ៖ បើទោះជានិស្សិតខ្លះមានឱកាសទទួលបានអាហារូបករណ៍ ដែលបានកាត់បន្ថយថ្លៃចំណាយលើថ្លៃសិក្សាក៏ដោយ ក៏មិនអាចចៀសផុតនូវការចំណាយប្រចាំថ្ងៃដែរ ដែលដូចដែលបានដឹងស្រាប់ គឺថាការសិក្សាមានរយៈពេលច្រើនឆ្នាំ។ ដូចនេះហើយ ត្រូវប្រាកដថាមានធនធានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលសិក្សានេះ ដើម្បីចៀសវាងបញ្ហាផ្នែកថវិកាជាដើម។ -ពេលវេលា ៖ វាជាការពិតដែលត្រូវទទួលស្គាល់ ព្រោះថាការសិក្សាផ្នែកវេជ្ជសាស្រ្តទូទៅ គឺត្រូវការរយៈពេល៨ឆ្នាំទៅហើយ ហើយប្រសិនបើសិក្សបន្តយកឯកទេសទៀតនោះ គឺសរុប១០-១១ឆ្នាំ អាស្រ័យលើឯកទេសដែលចង់សិក្សា។ ដូចនេះ ត្រូវត្រៀមចិត្តទទួលថាត្រូវរៀនប្រហែលពីថ្នាក់ទី១ដល់ថ្នាក់ទី១២សាដើមមកវិញ។ មតិយោបល់ចំពោះពាក្យដែលគេតែងនិយាយថា«រៀនពេទ្យមិនស្រួលនោះទេ» សម្រាប់ខ្ញុំ មិនចំពោះតែមុខវិជ្ជាពេទ្យទេដែលពិបាក មុខវិជ្ជាផ្សេងទៀតក៏ពិបាក គ្រាន់តែមានការពិបាកខុសប្លែកពីគ្នា អាស្រ័យថាតើយើងស្រលាញ់វាប៉ុណ្ណា?ចង់បានប៉ុណ្ណា?ហើយមានទំនួលខុសត្រូវលើវាប៉ុណ្ណា? «រៀនពេទ្យមិនស្រួលនោះទេ» បានក្លាយជាពាក្យសាមញ្ញដែលគេគ្រប់គ្នាតែងនិយាយ។ វាជាការពិត ត្រឹមតែរៀន ពិបាកដូចគ្នា តែគ្រូពេទ្យទាំងអស់មានរឿងពិបាកមួយទៀត ដែលមិនអាចចៀសបានគឺ «ជីវិតគេស្ថិតនៅលើដៃយើង ហើយការធ្វេសប្រហែសរបស់យើងត្រឹមតែប៉ុន្មានវិនាទី អាចឲ្យគេមានឱកាសរស់ ឬស្លាប់បាន»។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ..... នេះគឺជាការយល់ច្រឡំដ៏ធំមួយដែលដក់ជាប់ក្នុងផ្នត់គំនិតប្រជាជនជាយូរមកហើយ។ អត្ថបទនេះនឹងពន្យល់បកស្រាយនូវការយល់ច្រឡំនេះ។​ បញ្ហាទល់លាមក ឫពិបាកបន្ទោបង់ជាបញ្ហាដែលកើតមានជាញឹកញាប់លើមនុស្សស្រីប្រុសគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។  ជំងឺឫសដូងបាតជាជំងឺនៃសរសៃឈាមបាត និងមិនបណ្ដាលឲ្យទល់លាមកឡើយ ប៉ុន្តែផ្ទុយទៅវិញការទល់លាមក ឫពិបាកបន្ទោបង់អាចបង្ករឲ្យមានជំងឺឫសដូងបាត។ រីឯរោគសញ្ញានៃជំងឺឫសដូងបាតមានដូចជា៖  - ការលៀនធ្លាក់សរសៃឫសដូងតាមទ្វារលាមក  - ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់  - ការមានដុំពកឈឺនៅក្បែរទ្វារលាមក (បើលោកអ្នកចង់យល់លម្អិតអំពីជំងឺឫសដូងបាត សូមចូលអានអត្ថបទមុន) ជំងឺឫសដូងបាត ដូច្នេះតើការទល់លាមក ឬពិបាកបន្ទោបង់បណ្ដាលមកពីអ្វី? ការទល់លាមកអាចបណ្ដាលមកពីមូលហេតុច្រើនដូចជា៖ 1- ទាក់ទងនឹងរបបអាហារនិងសកម្មភាពប្រចាំថ្ងៃ៖ មិនសូវញ៉ាំបន្លែផ្លែឈើនិងទឹក នៅស្ងៀម (ដេកឫអង្គុយ) ច្រើនមិនសូវធ្វើសកម្មភាពដើរ 2- ការប្រើប្រាស់ថ្នាំមួយចំនួន 3- ដុំសាច់ ឬមហារីកពោះវៀនធំ ឬទ្វារលាមក 4- ពោះវៀនខ្សោយ 5- ការប្រែប្រួលអរម៉ូន ឬសារធាតុរ៉ែមួយចំនួននៅក្នុងឈាម និងជំងឺទឹកនោមផ្អែម 6- ស្ត្រីមានផ្ទៃពោះ មុន និងក្រោយសម្រាល 7- ជំងឺប្រព័ន្ធប្រសាទមួយចំនួន 8- ទ្វារលាមករួមតូច ។ល។ នៅមានមូលហេតុជាច្រើនផ្សេងទៀត។ ក្នុងចំនោមមូលហេតុដែលបានរៀបរាប់ខាងលើ បញ្ហាដុំសាច់ ឬមហារីកពោះវៀនធំ និងទ្វារលាមកជាជំងឺដែលកាចសាហាវ និងគ្រោះថ្នាក់ជាងគេដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាលបាលឲ្យបានឆាប់រួសរាន់។ រោគវិនិច្ឆ័យ៖ គឺសំដៅទៅលើរោគវិនិច្ឆ័យនៃមូលហេតុដែលធ្វើឲ្យទល់លាមក។ ការធ្វើរោគវិនិច្ឆ័យ គឺទទួលបានពីការសំយោគនៃ៖ 1- ការសម្ភាសអ្នកជំងឺយ៉ាងល្អិតល្អន់ 2- ការពិនិត្យឈាម (ក្នុងករណីសង្ស័យថាមានបញ្ហាអរម៉ូន ឬសារធាតុរ៉ែមួយចំនួនក្នុងឈាម) 3- ការឆ្លុះពោះវៀនធំ (ក្នុងករណីដែលសង្ស័យថាមានដុំសាច់ ឬមហារីកពោះវៀនធំ) 4- ការពិនិត្យបាត ការព្យាបាល៖ គោលការណ៍នៃការព្យាបាល គឺខុសៗគ្នាអាស្រ័យទៅតាមមូលហេតុនៃការទល់លាមក។ ដូច្នេះការព្យាបាលនឹងទទួលបានប្រសិទ្ធភាពលុះត្រាតែការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវជាមុនសិន។ ពេលខ្លះភាពអៀនខ្មាស់ធ្វើឲ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមិនបានទាន់ពេលវេលា បណ្ដាលឲ្យជំងឺឈានដល់ដំណាក់កាលហួសពេល និងមិនអាចព្យាបាលជាសះស្បើយបាន។ សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​  017553317 / 070553317 / 066553317

Share
Top