Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការហាត់ប្រាណ ឬលេងកីឡាមួយចំនួន តែងផ្តល់ឲ្យអ្នកនូវសុខភាពល្អ មិនថាស្ថិតក្នុងវ័យណានោះទេ។ ដោយឡែក ការជិះកង់ជាលំហាត់ប្រាណមួយ ដែលត្រូវបានបង្ហាញថាស័ក្តិសមបំផុតសម្រាប់ក្មេង។ ដូចនេះ តាមរយៈអត្ថបទខាងក្រោម ហេលស៍ថាម នឹងបង្ហាញនូវគុណសម្បត្តិ៦ចំណុច ដែលមាតាបិតាគ្រប់រូបមិនគួរមើលរំលង៖ រក្សាឲ្យក្មេងសកម្ម ភាពអសកម្ម អាចនាំដល់បញ្ហាសុខភាពជាច្រើន មិនត្រឹមតែយុវវ័យនោះទេ តែក្មេងៗក៏ដូចគ្នា។ ឳពុកម្តាយមួយចំនួនច្រើនទម្លាប់កូន ជាមួយនឹងឧបករណ៍អេឡិចត្រូនិកនៅតែក្នុងផ្ទះ ឬនៅមួយកន្លែង ព្រោះតែបារម្ភពីសុវត្ថិភាពពួកគេ ជាលទ្ធផលវាអាចធ្វើឲ្យកូនរបស់អ្នកឡើងទម្ងន់ ដោយមិនដឹងខ្លួន ហើយអាចក្លាយជាក្មេងអសកម្ម។ គួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកឲ្យជិះកង់ ហើយនាំពួកគេជិះ ជាជម្រើសល្អបំផុត ធ្វើឲ្យពួកគេរីករាយ កាន់តែជិះ កាន់តែធ្វើឲ្យពួកគេសកម្មឡើង។ ម៉្យាង វាក៏ត្រូវបានចាត់ជាទម្រង់ហាត់ប្រាណសមល្មមបំផុតដែលមានប្រសិទ្ធភាពខ្ពស់ចំពោះកូនៗរបស់អ្នក។ បង្កើនទំនាក់ទំនង តាមពិតទៅវាជាវិធីល្អបំផុតក្នុងការបង្កើនទំនាក់ទំនងរវាងឳពុកម្តាយ និងកូនៗ ល្អជាងការអង្គុយមើលទូរទស្សន៍ ឬធ្វើការងារលើតុមួយកន្លែង រឹតតែបង្កើនភាពរីករាយជាលក្ខណៈគ្រួសារដោយការជិះកង់រៀងៗខ្លួន។ អ្នកអាចជិះពេលទៅកម្សាន្តនៅមាត់សមុទ្រ ផ្តល់ឲ្យអ្នក និងកូនៗរបស់អ្នកនូវភាពរីករាយបង្កប់ជាមួយលំហាត់ប្រាណ។ មិន-ត្រឹមផ្តល់នូវលំហាត់ប្រាណប្រកបដោយប្រសិទ្ធភាព និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំពេញនូវពេលវេលាប្រកបដោយសំណើច  អនុស្សាវរីយ៍ល្អៗ និងធ្វើឲ្យសមាជិកគ្រួសារម្នាក់ៗរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាល។ សម្រួលបេះដូង សរសៃឈាម និងសាច់ដុំ វាមិនលឿនពេកទេ ដែលចាប់ផ្តើមឲ្យកូនៗរបស់អ្នក មានចង្វាក់បេះដូងកើនឡើងបន្តិច ដើម្បីបង្កើនការច្របាច់ឈាមចេញទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ នៅពេលជិះកង់ រាងកាយមានការចូលរួមពីក្រុមសាច់ដុំធំៗនៃប្រអប់ជើង បង្កើនចង្វាក់បេះដូង ខណៈពេលនោះ វាភ្ញោចឲ្យមានការបង្កើនសន្ទុះកម្លាំងកុមារឡើងវិញ។ ក្មេងដែលចូលរួមក្នុងការជិះកង់ជាទៀងទាត់ ត្រូវបានរកឃើញថា ការរក្សាថាមពលរបស់ពួកគេ គឺកាន់តែប្រសើរ បើប្រៀបធៀបទៅនឹងខណៈពេលដែលពួកគេហាត់កីឡាផ្សេងទៀត ដូចជាហែលទឹក និងបាល់ទាត់ជាដើម។ លើសពីនេះ វាក៏មានលទ្ធភាពបង្កើនឲ្យសាច់ដុំរឹងមាំ និងលូតលាស់បានយ៉ាងល្អផងដែរ។ បន្ថយការលើសខ្លាញ់ចំពោះកុមារ បច្ចុប្បន្ន ក្មេងធាត់ហួស ហាក់ក្លាយជាហានិភ័យចម្បងមួយសម្រាប់ឳពុកម្តាយភាគច្រើន ស្ទើរតែទូទាំងសកលលោក។ តាមការស្រាវជ្រាវ បានបង្ហាញថា ការជិះកង់គឺជាវិធីសាស្រ្តល្អបំផុត ដើម្បីប្រយុទ្ធនឹងបញ្ហានេះ ព្រោះវាអាចរក្សាឲ្យក្មេងសកម្មដោយគ្មានការធុញទ្រាន់។ កុមារភាគច្រើនអាចអនុវត្តកីឡានេះបានយ៉ាងងាយ ហើយវាមិនធ្វើឲ្យមានបញ្ហាទៅលើសន្លាក់ជង្គង់នោះឡើយ។ ការជិះកង់នេះ ក៏អាចអនុវត្តដើម្បីបន្ថយផ្នែកធាត់ខ្លះនៃរាងកាយបានផងដែរ។ បង្កើនស្មារតីប្រុងប្រយ័ត្ន អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត ផ្តល់ដោយការជិះកង់ចំពោះកុមារ គឺជួយបង្កើនទំនុកចិត្តចំពោះខ្លួនឯង។ វាអនុញ្ញាតឲ្យក្មេងក្លាយជាជោគជ័យទៅលើខ្លួនពួកគេផ្ទាល់ ខណៈពេលដែលអារម្មណ៍មិនសូវមានភាពភ័យ ពីមិត្តភក្តិក៏ដូចជាកត្តាផ្សេងៗនៅជុំវិញខ្លួន។ ពិសេសការជិះកង់ធ្វើឲ្យកុមារចេះបែងចែកទីតាំង បង្កើននូវទំនុកចិត្ត និងស្មារតីប្រុងប្រយ័ត្នជានិច្ច ទោះពេលពួកគេស្ថិតក្នុងស្ថានភាពមិនច្បាស់ ក៏ពួកគេពិតជាអាចរកផ្លូវដ៏មានសុវត្ថិភាពត្រឡប់ទៅផ្ទះបាន។ អត្ថប្រយោជន៍ពីបរិយាកាសខាងក្រៅ ភាគច្រើនក្មេងៗចូលចិត្តចេញក្រៅបំផុត ពួកគេអាចទទួលបានពន្លឺធម្មជាតិដែលផ្តល់ឲ្យពួកគេនូវវីតាមីន D និងខ្យល់បរិសុទ្ធយ៉ាងច្រើន ជួយឲ្យក្មេងគេងលក់ស្រួលនៅពេលយប់។ ជាក់ស្តែង ការគេងលក់ស្រួលផ្តល់ឲ្យក្មេងនូវសុខភាពរាងកាយរឹងមាំ លូតលាស់បានល្អ និងបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ។ ជិះកង់ជួយឲ្យពួកគេរៀនទទួលយកអ្វីៗនៅជុំវិញខ្លួនពួកគេ និងអាចឲ្យពួកគេទៅចំណាយពេលផ្ទាល់ខ្លួនបានយ៉ាងរីករាយ។ លើសពីនេះ ការជិះកង់នឹងធ្វើឲ្យកូនៗរបស់អ្នកស្គាល់ទីតាំងច្បាស់លាស់ និងអាចចូលរួមកាត់បន្ថយការបំពុលបរិស្ថានបានមួយផ្នែក។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាប្រភពនៃប្រូតេអ៊ីនដ៏មានគុណភាពដែលអាចជំនួសទឹកដោះគោ និងសាច់ដែលមានតម្លៃថ្លៃ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ សណ្តែកសៀងត្រូវបានគេស្រាវជ្រាវដោយផ្តោតយ៉ាងខ្លាំងលើសមាសធាតុផ្សំរបស់វាជាពិសេសគឺIsoflavones។ Isoflavonesជាសមាសធាតុដ៏អស្ចារ្យមួយដែលត្រូវបានដឹងថាការបរិភោគរយៈពេលវែង អាចការពារ​នូវភាពចាស់ជរាបាន ដោយសាររចនាសម្ព័ន្ធដែលស្រដៀងទៅនឹងអ័រម៉ូនអឺស្រ្តូសែនរបស់រាងកាយ។ អត្ថប្រយោជន៍នៃ Isoflavones ពីសណ្តែកសៀងGenistein និង Daidzeinប្រភេទធំៗទាំងពីររបស់ Isoflavones ត្រូវបានចាត់ទុកថាជាសារធាតុសារវន្តសម្រាប់សុខភាពដោយវានាំ មកនូវអត្ថប្រយោជន៍ដ៏សម្បើមដោយក្នុងនោះ រួមមាន៖ 1.  ការសម្រួលរោគសញ្ញារំខានរបស់ស្ត្រីអស់រដូវ Isoflavones អាចជួយសម្រួលនូវបញ្ហាសុខភាពដែលទាក់ទងនឹងអ័រម៉ូនអឺស្ត្រូសែនបានជាច្រើនជាពិសេសគឺ រោគសញ្ញានៅពេលមុនអស់រដូវ (ភាពក្តៅក្រហល់ក្រហាយ) និងក្រោយអស់រដូវ(ពុកឆ្អឹង)។ ប្រសិទ្ធភាព​របស់វាទៅលើរោគសញ្ញានៃការអស់រដូវគឺផ្អែកទៅលើកម្រិតប្រើប្រាស់ (បច្ចុប្បន្ន កម្រិតប្រើគឺ ៦០ ទៅ ៨០មីលីក្រាម/ថ្ងៃ) ។ 2.  ឥទ្ធិពលលើជំងឺសាច់ដុះក្រៅស្បូន (Endometriosis) ក្នុងការសិក្សាមួយដែលបានធ្វើឡើងនៅប្រទេសជប៉ុន និងបានចុះលើព្រឹត្តិបត្រព័ត៌មាន Epidemiology journal ក្នុងឆ្នាំ ២០០៧ បានបង្ហាញថាកម្រិតកាន់តែខ្ពស់នៃសារធាតុ genis​-tein និងdaidzein ពីសណ្តែកសៀងនៅក្នុងប្រព័ន្ធបង្ហូរនោមមានទំនាក់ទំនងជាមួយនឹងការថយចុះនៃការប្រឈទៅនឹងសាច់ដុះក្រៅស្បូនដំណាក់កាលធ្ងន់ធ្ងរ ។ 3.  ឥទ្ធិពលលើបណ្តុំរោគសញ្ញាដុំសាច់ក្នុងអូវែ (PCOS) ការប្រើIsoflavoneពីសណ្តែកសៀងរយៈពេល១២សប្តាហ៍ចំពោះ​ស្រ្តីមានបណ្តុំរោគសញ្ញាសាច់ដុះនៅក្នុងអូវែត្រូវបានរកឃើញ​ថាធ្វើឲ្យការប្រឈមនឹងជំងឺដែលទាក់ទងនឹងភាពខុសប្រ​ក្រ​តីនេះ (ទឹកនោមផ្អែមប្រភេទ២ជំងឺសរសៃឈាមបេះដូងមហា​រីកស្រទាប់ស្បូន និងភាពមិនប្រក្រតីនៃដំណើរអូវុល) មានភាពប្រសើរឡើង នេះបើតាមការសិក្សាលើស្ត្រី ៧០ នាក់ (១៨ឆ្នាំ ដល់ ៤០ឆ្នាំ) នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Kashan ប្រទេសអ៊ីរ៉ង់។ 4.  ឥទ្ធិពលលើជំងឺពុកឆ្អឹង ជំងឺនេះកើតឡើងចំពោះស្ត្រី និងជាចម្បងកើនឡើងជាមួយនឹងអាយុ និងកង្វះនៃអ័រម៉ូន។ តាមការសិក្សាIsoflavone អាចបន្ថយ ការបាត់បង់ឆ្អឹងចំពោះការប្រើលើសពី ៦ ទៅ ២៤ ខែ។Isoflavone​ ត្រូវបានសន្និដ្ឋាន​ថាអាចបង្កើនការស្រូបមកវិញនូវកាល់ស្យូមរបស់ឆ្អឹង ក៏ដូចជាបន្ថយនូវការបញ្ចេញ ចោលនៃជាតិរ៉ែរបស់ឆ្អឹង។ 5.  ឥទ្ធិពលលើជំងឺប្រព័ន្ធសរសៃឈាមបេះដូង Isoflavones អាចកាត់បន្ថយការប្រឈមនឹងជំងឺសរសៃ​ឈាម​​​បេះដូងតាមរយៈការបន្ថយកម្រិតរបស់ជាតិខ្លាញ់អាក្រក់ (LDL) និងទ្រីគ្លីសេរីត។ មុខងារការពារបេះដូងនៃgenisteinត្រូវបានសង្កេតឃើញតាមរយៈសមត្ថភាពរបស់វាក្នុងការបន្ថយសម្ពាធឈាមចំពោះស្ត្រីក្រោយអស់រដូវ។ 6.  ឥទ្ធិពលចំពោះជំងឺទឹកនោមផ្អែម ជាង ១០ឆ្នាំមកហើយដែលការសិក្សាបានបង្ហាញថា genistein អាចព្យាបាល ក៏ដូចជាបន្ថយការប្រឈមទៅនឹងជំងឺទឹក នោមផ្អែមប្រភេទ២យ៉ាងគួរឲ្យកត់សម្គាល់Isoflavonesអាចបង្កើនការបញ្ចេញអាំងស៊ុយលីនដោយមិនធ្វើឲ្យប្រែប្រួលដល់ការចាប់យកជាតិស្ករពីឈាមមកប្រើដោយជាលិកា និងកំហាប់នៃ adiponectin ឡើយ។ 7.  ឥទ្ធិពលលើការលើសទម្ងន់ Isoflavones ត្រូវបានជឿថាអាចកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ និងការចែកចាយជាលិកាខ្លាញ់បាន ដែលមាន ន័យថាវាមានអានុភាពខ្លាំងក្នុងការការពារ និងព្យាបាលការ លើសទម្ងន់។ ការប្រើប្រាស់   Isoflavones រយៈពេល ១២ សប្តាហ៍ក៏បានបង្ហាញពីអត្ថប្រយោជន៍លើជំងឺរឹងសរសៃឈាម និងមុខងារជញ្ជាំងសរសៃឈាមផងដែរ។ 8.  ឥទ្ធិពលលើជំងឺមហារីក តាមទ្រឹស្តី Isoflavones អាចបន្ថយការប្រឈមនឹងជំងឺមហា រីកភ្ញោចដោយអឺស្ត្រូសែនដោយក្នុងនោះ រួមបញ្ចូលនូវមហារីកសុដន់មួយចំនួន។ វាក៏អាចរារាំងការកកើតនៃរ៉ាឌីកាល់សេរីដែលអាចបង្កជាមហារីកផងដែរ។ ក្រៅពីនេះ វាអាចបន្ថយការប្រឈមនឹងមហារីកពោះវៀនធំ(មហារីកលំដាប់ទី ៣ លើពិភពលោក) បាន ២៣% ទៀតផង។ 9.  មុខងារក្នុងការរៀនសូត្រ និងចងចាំ Isoflavones មានឥទ្ធិពលយ៉ាងល្អលើមុខងារនៃការរៀនជាពិសេសទាក់ទងនឹងការចងចាំពាក្យចំពោះស្រ្តីក្រោយអស់រដូវ។ Genisteinជាមួយនឹងសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វាអាចការពារប្រឆាំងនឹងជំងឺខូចខាតកោសិកាខួរក្បាលក៏ដូចជាការពារពីការពុលដោយប្រតិកម្មកើតឡើងពី H2O2ដែលបំផ្លាញកោសិកាខួរក្បាលផងដែរ។ 10.  សុខភាពស្បែក ការប្រើប្រាស់ Isoflavone aglycones ត្រូវបានដឹងថាអាច ជួយដល់បញ្ហាចាស់ជរានៃស្បែក។ឯធាតុចម្រាញ់របស់វាអាចជួយរារាំងការកកើតនៃកោសិកាស្បែកដែលងាប់ដោយ UVB ក៏ដូចជាបន្ថយការបញ្ចេញ H2O2 នៅក្នុងកោសិកាផងដែរ ដែលមានន័យថាវាអាចបន្ថយអុកស៊ីតកម្ម និងភាពឡើងក្រាស់នៃស្រទាប់ epiderm របស់ស្បែកបាន។ សុវត្ថិភាពនៃ Isoflavones ពីសណ្តែកសៀង អ្នកជំនាញពី The US Center for the Evaluation of Risks to Human Reproduction បានបង្ហាញអំពីផលរំខានដែលសឹងតែអាចផាត់ចោលបានចំពោះមនុស្សជាទូទៅដែលប្រើប្រាស់ genistein ។ គួរបញ្ជាក់ថា កម្រិតប្រើដែលផលរំខានមិនត្រូវបានសង្កេតឃើញ (no observed adverse effect level) នៃ genistein គឺ ៥០ មីលីក្រាម/គីឡូក្រាមនៃទម្ងន់មនុស្ស/ ថ្ងៃ ដែលវាជាកម្រិតដែលខ្ពស់ជាងការប្រើប្រាស់ដោយមនុស្សទូទៅជាច្រើនដង។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វិធីសាស្រ្តការពារពីជំងឺឫសដូងបាត ​(Prevention of Hemorrhoid) 1. កិច្ចការពារ ពីជំងឺឫសដូងបាត ត្រូវជៀសវាង ឬកាត់បន្ថយការងារណាអង្គុយច្រើន ដូចជាជាងដេរ ជាងអេឡិចត្រូនិច អ្នកបើកបរ អ្នកធ្វើការងារការិយាល័យជាដើម។  2. ត្រូវញ៉ាំអាហារឲ្យមានសម្លរទឹក មានបន្លែច្រើន ផ្លែឈើមានជាតិសសៃ ញ៉ាំទឹកឲ្យបានច្រើន២ឬ៣​លីត្រក្នុងមួយថ្ងៃ។ 3. ជៀសវាងកុំញ៉ាំច្រើន ញ៉ាំសាច់ច្រើន ញ៉ាំផ្លែម្ទេសច្រើន កុំញ៉ាំផ្លែឈើលេបទាំងគ្រាប់ ព្រោះ ក្រពះពោះវៀន មិនអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបានទេ។ 4. ជៀសវាងកុំពន្យាពេល ការបត់ជើងធំយូរម៉ោង ដែលនាំឲ្យលាមករឹងក្តៀន ពិបាកបត់ជើងធំ។  5. ជៀសវាងធ្វើការងារធ្ងន់ៗ លើកដាក់ លីសែង ឡើងដើមឈើ ឡើងដើមត្នោតជាដើម។  6. ជៀសវាងកុំរូមភេទតាមរន្ធគូថ (ទ្វាលាមក) (Anal Intercourse) 7. ជៀសវាងកុំប្រើប្រាសវត្ថុរឹង ទៅសម្អាតទ្វាលាមក ដូចជាស្មៅ ចំបើង មែកឈើ ស្លឹកឈើ   ក្រដាសជាដើម។ 8. បើឪពុកមា្តយមានជំងឺឫសដូងបាត ត្រូវព្យាបាលឲ្យបានជាមុន ពេលបង្ករកំណើត វាអាចចម្លង ឲ្យកូនតាំងពីនៅក្នុងផ្ទៃ  ឲ្យកើតមានជំងឺឬសបាត ដោយស្វ័យប្រវត្តិន៏។  9. ត្រូវហាត់ប្រាណឲ្យបាន១ថ្ងៃ ១ឬ២ដងដើម្បីជៀសវាងកុំឲ្យលាមករឹង(ទល់លាមក)។  10. ជៀសវាងកុំឲ្យលាមករឹង ក្តៀន ឬរាគរូសយូរថ្ងៃពុំបានព្យាបាល។ 11. ត្រូវមានបង្គន់អនាម័យ មានទឹកសំរាប់លាងសំអាត រាល់ពេលបត់ជើងម្តងៗ។   យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

អបអរសាទរ ខួបគម្រប់ ១៥ឆ្នាំ (២០០៣-២០១៨) គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានគោលនយោបាយបង្រួបបង្រួមជាតិផ្សះផ្សាជាតិ ឲ្យទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យក្នុងនោះ វិស័យសុខាភិបាលត្រូវបានសម្តេចបើកទូលាយឲ្យមានសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានមន្ទីរពេទ្យ គ្លីនិក ព្យាបាលជំងឺជូនប្រជាពលរដ្ឋ គ្រប់ថ្នាក់រដ្ឋ និងឯកជន បង្កឲ្យមានការងាយស្រួលដល់កូនខ្មែរជំនាន់ក្រោយទទួលបានការបណ្តុះបណ្តាលវិស័យវេជ្ជសាស្រ្តបានល្អទាំងបរិមាណ និងគុណភាព។ សូមគោរព និង ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសុខាភិបាល ឯកឧត្តម ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមធ្វើឲ្យវិស័យនេះមានការរីកចម្រើនជឿនលឿនទាំងរដ្ឋ និងឯកជនដែលបង្កលក្ខណៈងាយស្រួល និងពង្រឹងវិស័យអប់រំផ្នែកសុខាភិបាលបានល្អ មានសាកលវិទ្យាល័យ មហាវិទ្យាល័យវេជ្ជសាស្ត្រ មានមន្ទីរពេទ្យ គ្លីនិកព្យាបាលជំងឺជូនប្រជាពលរដ្ឋគ្រប់ថ្នាក់ ទាំងរដ្ឋ និងឯកជន។  សូមថ្លែងអំណរគុណចំពោះអតិថិជនរបស់គ្លីនិក តូច យ៉ាន ​​អរគុណអតិថិជនទាំងអស់ដែលជឿជាក់ បានមកទទួលយកសេវាព្យាបាលជាពី ជំងឺឫសដូងបាត​ នៅ គ្លីនិក តូច យ៉ាន លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបានពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០នាក់បានមកទទួលសេវា និងបានព្យាបាលជា (មួយម៉ឺននាក់) “ធានាជូនមួយជីវិត”ពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និងពង្រឹងគុណភាព ពង្រីកសាខាបាន ៥កន្លែង ទាំងអស់នេះហើយគឺជាភាពអស្ចារ្យសម្រាប់គ្លីនិក តូច យ៉ានហើយក៍ជាមោទនភាព និងមុខមាត់របស់ប្រទេសកម្ពុជាយើងទាំងមូលដែលធ្វើឲ្យពិភពលោក ដឹងច្បាស់ពីសមត្ថភាពស្នាដៃរបស់កូនខ្មែរក៍មិនធម្មតាដែរ រហូតត្រូវបានអង្គការវាយតម្លៃគុណភាពពិភពលោក(WQC World Quality Commitment)  ផ្នែកជំងឺឫសដូងបាត គេឃើញ ហើយបានជ្រើសរើសឲ្យគ្លីនិក តូច យ៉ានទៅទទួលពានពីរឆ្នាំជាប់គ្នា ៖ ១)  នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃ គុណភាពពិភពលោក WQC ។ ២) នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frankfurtប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៤ឆ្នាំកន្លងមក (២០០៣-២០១៧)។ ៣) ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។ ៤)   ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រីព្រមទាំងអតិថិជន ដែលបានមកទទួលសេវាព្យាបាលនៅ គ្លីនិក តូច យ៉ាន ទាំងអស់សូមទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ!

Share

នេះជាសប្ដាហ៏ទី៣នៃខែមករា ជាពេលដែលត្រូវសរុបលទ្ធផលប្រចាំសប្តាហ៍ជូនមិត្តអ្នកអានទាំងអស់។ ខណៈនេះផងដែរ ហេលស៍ថាមសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអ្នកអានទាំងអស់ដែលនៅតែបន្តគាំទ្ររាល់ការចុះផ្សាយរបស់យើងខ្ញុំ ហើយអត្ថបទដែលទទួលបានការពេញនិយមជាងគេនៅក្នុងសប្ដាហ៍នេះរួមមានដូចខាងក្រោម…  1. ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរ៉ឹងចំពោះសេវាព្យាបាលជំងឺឯកជនដែលគ្មានការអនុញ្ញាតត្រឹម ការផ្តល់សេវាសុខាភិបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពព្រមទាំងស្របច្បាប់ពិតជារួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនមិនថានៅក្នុងប្រទេបែបណានោះទេ។ ផ្ទុយទៅវិញការផ្តល់នូវសេវាព្យាបាលជំងឺដែលមិនស្របច្បាប់ឬមិនមានប្រសិទ្ធភាពមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ប្រជាជននោះទេគឺប៉ះពាល់ដល់ទំនុកចិត្តលើវិស័យសុខាភិបាលនៅក្នុងប្រទេសតែម្តងហើយក៏អាចជាហេតុបង្កឲ្យមានជាបញ្ហាផ្សេងៗជាបន្តបន្ទាប់។។។ 2. ប្រភេទនៃជំងឺឫសដូងបាត (Classification of Hemorrhoid) យោងតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត តូចយ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត បានមានប្រសាសន័ថាជំងឺ ឫសដូងបាតមាន ៤ប្រភេទដូចជា… -ប្រភេទទី១ ឫសដូងបាតខាងក្រៅ -ប្រភេទទី២ ឫសដូងបាត ខាងក្នុង (ឫសដូងបាត នាងពូន) -ប្រភេទទី៣ ឫសដូងបាតខាងក្រៅ និងឫសដូងបាតខាងក្នុង -ប្រភេទទី៤ ឫសដូងបាតខាងក្រៅជាប់គ្នាជាមួយខាងក្នុង…. 3. Ibuprofen អាចធ្វើឲ្យបុរសមិនអាចមានកូន (អារ)? Ibuprofen ត្រូវបានគេស្គាល់ថាជាឱសថដែលស្ថិតនៅក្នុងក្រុម NSAIDs (Nonsteroidal Anti-inflammatory drug)មានឈ្មោះនៅលើទីផ្សារជា Motrin  ឬAdvil។ ឱសថនេះត្រូវបានប្រើប្រាស់ព្យាបាលការឈឺចុកចាប់តិចតួច និង អាការៈក្ដៅខ្លួន ក្នុងទម្រង់ជា ថ្នាំគ្រាប់(Tablet) ម្សៅលាយទឹក (Liquide Suspensions) និង បន្តក់ (Concentrated Liquide Drops)។ «អ្នកដែលប្រើប្រាស់ NSAIDs ងាយប្រឈមមុខនឹងជំងឺ គាំងបេះដូង (Higher Heart Attack) និងដាច់សរសៃឈាមខួរក្បាល (Stroke) ជាងអ្នកដែលមិនប្រើប្រាស់» នេះបើយោងតាម National Institutes of Health….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ស្ទះសរសៃឈាមបេះដូង គឺជាការស្លោកសាច់ដុំបេះដូងស្រួចស្រាវ​ដោយសារការស្ទះនូវសរសៃឈាមដែលទៅចិញ្ចឹមបេះដូង​(coronary artery)។​ តាមរបាយការណ៍អង្គការសុខភាពពិភព​លោកបានបង្ហាញថា «នៅប្រទេសកម្ពុជា​ក្នុងចំណោមមនុស្ស​១០០​ពាន់នាក់ មាន១២៨.៨នាក់ ស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងនេះ»។ តាមតួលេខជាក់ស្តែងនៅមន្ទីរពេទ្យកាល់​ម៉ែតឆ្នាំ២០១​៦ពេញមួយឆ្នាំ បូករួម២០១៧​រយៈ​ពេល​កន្លះឆ្នាំមានអ្នកជំងឺស្ទះសរសៃឈាមបេះដូងចូលមក​សម្រាក និងព្យាបាលរហូតដល់៨៣៣នាក់ដែលជាតួលេខមួយគួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ ជំងឺស្ទះសរសៃឈាមបេះដូងនៅតែជាមូលហេតុទីមួយដែលសម្លាប់មនុស្សទូទាំងសកលលោក ក្រោយពេលរកឃើញថាមនុស្សប្រហែល៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំទោះបីជាមានការរីកចម្រើននូវបច្ចេក​វិទ្យាទំនើបក្នុងការព្យាបាលយ៉ាងណាក៏ដោយ។ សញ្ញាណាខ្លះដែលលេចឡើងចំពោះអ្នកជំងឺ? ការចុកដើមទ្រូងខ្លាំង ជាសញ្ញាសំខាន់ និងភាគច្រើនបំផុតនៃជំងឺស្ទះសរសៃឈាមបេះដូង ដែលមានរយៈ​ពេលលើសពី​២០​នាទី។​ ការចុកនេះទៀតសោតអាចនឹងរាលមកគល់ថ្គាមចុះ​មក​​ត្រឹមស្មា ឬរហូតដល់ដៃខាងឆ្វេង។ ក្រៅពីនេះ អ្នកជំងឺក៏មាន​សញ្ញារួមផ្សំផ្សេងទៀតដូចជាបែកញើស ឡេះឡាស់ ថប់ដង្ហើម និងហត់ជាដើម។ អ្វីជាមូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង? ភាគច្រើននៃមូលហេតុបង្កឲ្យមានការស្ទះសរសៃឈាមបេះដូង ​គឺការកកដុំខ្លាញ់ក្នុងសរសៃឈាមបេះដូង។ បន្ថែមពីនេះ ក៏មាន​កត្តាជំរុញផ្សេងទៀត ​និងក្រុមមនុស្សប្រឈមដូចខាងក្រោម៖ •កត្តាអាយុ ៖ នៅពេលអាយុកាន់តែច្រើន អត្រាប្រឈមកាន់​តែខ្ពស់ (បុរសលើសពី៤៥ឆ្នាំ និងស្ត្រីលើសពី៥៥ឆ្នាំ) •អ្នកជំងឺលើសសម្ពាធឈាម •អ្នកជំងឺទឹកនោមផ្អែម •អ្នកលើសជាតិខ្លាញ់ និងលើសទម្ងន់ •មនុស្សអសកម្ម ឬមិនសូវធ្វើពលកម្ម •អ្នកជក់បារី •អ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង (family refractor)។ វិធីសាស្ត្រត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ ករណីជំងឺស្ទះសរសៃឈាមបេះដូងមានសភាពមិនសូវធ្ងន់ធ្ងរ នោះការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដោយ​ ការថតចង្វាក់​​បេះដូង ធ្វើអេកូបេះដូង និងការធ្វើតេស្តដោយឲ្យអ្នកជំងឺដើរនៅលើខ្សែពានឬដោយការធាក់កង់ ដើម្បីរកមើល​សញ្ញានៃការ​ស្ទះសរសៃឈាមបេះដូង។​ ក្នុងពេលជាមួយគ្នា គ្រូពេទ្យឯក​ទេសអាចតម្រូវឲ្យអ្នកជំងឺថត CT ស្កែនលើសរសៃឈាម​បេះ​ដូង​ និងចុងក្រោយអាចធ្វើ Angiography ដើម្បីរកមើលទីតាំងនៃសរសៃឈាមដែលស្ទះ រួម និងការពិនិត្យឈាម។ ការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង ការព្យាបាលចម្បងនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺធ្វើយ៉ាងណាត្រូវបើកសរសៃឈាមដែលស្ទះនោះដំណើរការឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន(មុន៦ម៉ោងនិងយ៉ាងហោចណាស់មុន១២ម៉ោង)។ ការបើកឲ្យមានដំណើរការសរសៃឈាមឡើងវិញអាចធ្វើឡើងតាម២របៀប៖ •ប្រើប្រាស់ថ្នាំចាក់​ ដើម្បីរំលាយដុំឈាមដែលកកស្ទះនៅក្នុងសរសៃឈាមបេះដូងនោះ​ ឬហៅថា Thrombolytic។ •ប្រើប្រាស់រ៉ឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង(Angioplasty)។ ក្រោយពីការព្យាបាលដោយAngioplastyអ្នកជំងឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា និងធ្វើការតាមដានតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ ហានិភ័យនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងអាចនឹងធ្ងន់ធ្ងររហូតឲ្យអ្នកជំងឺមានគ្រោះ​ថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលបានការព្យា​បា​ល​ទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកវិទ្យា។ អ្នកជំងឺស្ទះសរសៃឈាមបេះដូងទាមទារធ្វើការព្យាបាលឲ្យបានមុន៦​ម៉ោង ​ឬយ៉ាងហោចណាស់ឲ្យបានមុន១២ម៉ោង ប្រសិនបើ​លើស​ពី១២ម៉ោងនោះសាច់ដុំបេះដូងរបស់អ្នកជំងឺនឹងស្លោកខូច ហើយហានិភ័យនឹងកាន់តែធ្ងន់ធ្ងរ។ គួរការពារខ្លួនបែបណាដើម្បីកាត់បន្ថយជំងឺនេះ? តាមពិតជំងឺស្ទះសរសៃឈាមបេះដូងមិនអាចការពារបាននោះ​ទេ ប៉ុន្តែវាអាចត្រូវបានកាត់បន្ថយតាមរយៈគោលការណ៍ដូចខាងក្រោម៖ •ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទីក្នុង១ថ្ងៃនិង៥ថ្ងៃក្នុងមួយសប្តាហ៍) •បញ្ឈប់ការជក់បារី •កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង •ចៀសវាងការបរិភោគអាហារប្រៃខ្លាំង •កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ •កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ (Stress) •គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ •គ្រប់គ្រងជាតិស្ករឲ្យមានលំនឹងបើមានជំងឺទឹកនោមផ្អែម •រក្សាទម្ងន់ឲ្យបានសមស្រប និងចៀសវាងកុំឲ្យលើសទម្ងន់ •ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺមួយដែលធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលទាន់ពេលវេលា ដូច្នេះអ្នកជំងឺក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបាន និងកំពុងបំពេញការងារទាំងនៅរាជធានីក្តី និងនៅតាមបណ្តាខេត្តក្តី ប្រសិនបើជួបជាមួយនឹងអ្នកជំងឺដែលមានសញ្ញាដូចខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឯកទេសនៅភ្នំពេញជាបន្ទាន់ គឺ  មន្ទីរពេទ្យកាល់ម៉ែតដែលមានមធ្យោបាយទំនើបគ្រប់គ្រាន់​ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺព្រមទាំង​ជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង បច្ចុ​ប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់ថតឆ្លុះ​សរសៃឈាម​បេះដូង (Angiography) ចំនួន២ ព្រមជាមួយគ្រូពេទ្យឯក​ទេ​ស​ជំនាញខាងថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ រងចាំ​ទទួ​លព្យាបាលប្រជាពលរដ្ឋគ្រប់ពេលវេលា។ បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានអ៊ុយនីតេ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រប់គ្នាសុទ្ធតែធ្លាប់ញ៉ាំផ្លែចេកព្រោះថានរណាក៏ដឹងថាវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ និងសម្រស់ពិសេសចំពោះស្បែក។ ក្រៅពីនេះ ខ្លះក៏ប្រើវាជាល្បាយលាបលើស្បែកមុខក្នុងគោលបំណងខុសៗពីគ្ នាប៉ុន្តែតើអ្នកប្រាកដទេថាវាពិតជាត្រឹមត្រូវតាមការចង់បានរបស់អ្នកឬយ៉ាងណា?តាមដានជាមួយហេលស៍ថាមនូវគុណសម្បត្តិនៃល្បាយផ្លែចេកផ្សេងៗពីគ្ នាដើម្បីបំពេញតម្រូវការ និងបញ្ហាស្បែកបានត្រឹមត្រូវដូចខាងក្រោម៖ ព្យាបាលមុន ពិតជាអស្ចារ្យផ្លែចេក និងសម្បករបស់វាអាចរួមផ្សំជាល្បាយដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមុនដែលអ្នកប្រហែលមិនធ្លាប់បានដឹង។ អ្នកអាចបកស្រទាប់ខាងក្នុងនៃសម្បកចេក​ បិតនៅលើមុនដោយផ្ទាល់​ បន្ទាប់ពីសម្អាតមុខរួច ដើម្បីបន្ថយការរលាក និងសម្លាប់បាក់តេរី។ដូចគ្នាផងដែរ អ្នកក៏អាចលាយផ្លែចេកទុំទាំងមូលជាមួយទឹកឃ្ មុំនិងម្សៅរមៀតក្នុងកម្រិតសមល្មមអាចជួយកាត់បន្ថយបញ្ហាមុនបង្កើនពន្លឺស្បែក និងផ្តល់សំណើមក្នុងពេលជាមួយគ្នា។លាបល្បាយនេះបន្ទាប់ពីលាងមុខរួចទុក១៥នាទីទើបលាងសម្អាតជាមួយទឹកត្រជាក់ និងជូតមុខជាមួយនឹងកន្សែងឲ្យស្ងួត។ គ្រប់គ្រងជាតិប្រេង ប្រសិនបើអ្នកស្ថិតនៅក្នុងប្រភេទដែលមានស្បែកខ្លាញ់ ការប្រើម៉ាស់បិតមុខដែលចេញពីផ្លែចេកទុំលាយទឹកក្រូចឆ្មារ​ និងទឹកឃ្មុំ គឺពិតជាអស្ចារ្យ។ ដោយសារក្នុងផ្លែចេកមានឥទ្ធិពលកំចាត់កោសិកាចាស់ និងប្រេងលើមុខថែមទាំងជួយបិទរន្ធញើសធំៗលើផ្ទៃមុខ។​ ម៉្យាង វាក៏មានផ្ទុកនូវជាតិទឹកប៉ូតាស្យូម វីតាមីន E និងវីតាមីន Cធ្វើឲ្យស្បែកទន់ភ្លឺរលោង។​ អ្នកអាចចាប់ផ្តើមដោយការលាយចេកមួយផ្លែ ជាមួយទឹកឃ្មុំមួយស្លាបព្រា និងទឹកក្រូចឆ្មារកន្លះស្លាបព្រា ដើម្បីបានជាម៉ាស់​បិ​តមុខដ៏អស្ចារ្យ។ ដំបូង លាងមុខឲ្យស្អាត រួចលាបល្បាយនេះឲ្យសព្វលើផ្ទៃមុខ៥ទៅ១០នាទីក្រោយលាងសម្អាតជាមួយនឹងទឹក​ត្រជាក់។ ដើម្បីរក្សាប្រសិទ្ធភាពថេរអ្នកគួរអនុវត្តយ៉ាង ហោ​ច​ណាស់ម្តង ក្នុងមួយសប្តាហ៍។ ផ្តល់សំណើម ភាពសម្បូរដោយប៉ូតាស្យូម និងជាតិសំណើមនឹងបង្កើនជាតិទឹកលើស្បែកស្ងួតព្រមទាំងជួយឲ្យទន់រលោងស្រស់ថ្លា។ ករណីស្បែ​កមុខស្ងួតអ្នកអាចបិតម៉ាស់មុខរបស់អ្នកដោយផ្លែចេក ទុំមួយផ្លែ។​ ល្អបំផុតអ្នកគួរប្រើចេកទុំកិនឲ្យម៉ត់បានទម្រង់អន្ធិលៗ បន្ទាប់មកលាបវាលើផ្ទៃមុខរបស់អ្នកឲ្យសព្វលើក​លែងរង្វង់ភ្នែក និងមាត់។ ប្រហែលជា១០ទៅ១៥នាទីក្រោយអ្នកអាចលាងជាមួយនឹងទឹកត្រជាក់ នោះអ្នកនឹងមានអារ​ម្មណ៍ដឹងថាស្បែកមុខរបស់អ្នកទន់ និងមានសំណើមជាងធម្មតា។ ប្រឆាំងភាពជ្រីវជ្រួញ នរណាក៏ដឹងថាផ្លែចេកមានផ្ទុកនូវសមាសធាតុកាត់បន្ថយស្នាមជ្រីវជ្រួញក្នុងកម្រិតខ្ពស់ជួយបន្ថយចំណុច ឬស្នាមជ្រួញដែលតែងកើតមានតាមអាយុនិងការពារស្នាមឆូតនៃស្បែក។ លាបលើស្នាមទាំងនោះនូវល្បាយដែលមានរួមផ្សំរវាងផ្លែចេក ទុំមួយផ្លែបូកនឹងទឹកក្រូចពោធិ៍សាត់មួយស្លាបព្រា និងយ៉ាអួរមួយស្លាបព្រា។ ចាប់ផ្តើមដោយការលាងសម្អាតមុខឲ្យស្អាត បន្ទាប់មកលាបល្បាយខាងលើ ត្រង់ស្បែកដែលមានស្នាមជ្រួញរយៈពេល១៥ទៅ២០នាទីក្រោយសឹមលាងមុខជាមួយទឹកស្អាត។ បន្ថយស្នាមអុជខ្មៅទោះជាសម្លាកមុន​ តូច អុជខ្មៅដែលតែងកើតតាមអាយុ ឬស្នាមស្រអាប់ដែលធ្វើឲ្យមុខចាស់ក៏ពិតមែន ​អ្នកអាចបន្ថយវាដោយគ្រាន់តែលាបម៉ាស់ចេកទុំជាប្រចាំយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថាអ្នកត្រូវលាបវាបន្ទាប់ពីសម្អាតមុខរួចទុករយៈពេល១៥ ទៅ ៣០នាទីទើបលាងជាមួយទឹកស្អាត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺខ្សោយបេះដូងត្រូវបានដឹងថាអាចបង្កឲ្យមានគ្រោះថ្នាក់រហូតដល់ជីវិតរបស់អ្នកជំងឺ ឬយ៉ាងហោចណាស់ ធ្វើឲ្យគុណភាពជីវិតរបស់អ្នកជំងឺចុះអន់ថយប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវដែលការព្យាបាលនេះផងដែរក៏ជា​ទូទៅមិនអាចជួយអ្នកជំងឺឲ្យជាសះស្បើយទាំងស្រុងឡើយ។ ហេតុនេះ ការកាត់បន្ថយកត្តាគ្រោះថ្នាក់ដែលធ្វើឲ្យអ្នកជំងឺប្រឈមមុខនឹងជំងឺខ្សោយបេះដូងពិតជាមានសារសំខាន់។ និយមន័យ ជំងឺខ្សោយបេះដូង ជាបណ្តុំរោគសញ្ញាដែលបណ្តាលមកពីការខូចខាតទ្រង់ទ្រាយ ឬដំណើរការមិនល្អនូវមុខងាររបស់បេះដូង ដែលបណ្តាលឲ្យមានការថយចុះនូវការបំពេញឈាមក្នុងថតបេះដូង ឬការថយចុះនៃការច្របាច់ឈាមទៅចិញ្ចឹមសរីរាង្គកាយ។  ​ ពីមុន ការបែងចែកនៃជំងឺខ្សោយបេះដូងអាច ធ្វើឡើងបានតាមច្រើនរបៀប ដោយក្នុងនោះ ជំងឺនេះត្រូវបាននិយម​ចែ​ក​ជា ជំងឺខ្សោយបេះដូង ខាងឆ្វេង និងជំងឺខ្សោយបេះដូងខាងស្តាំ។ ក្រោយមក ជំងឺខ្សោយបេះដូងត្រូវបានគេបែង​ចែកជា ៣ ចំណាត់ថ្នាក់ដោយផ្អែកលើការកន្ត្រាក់​របស់​បេះ​ដូង​ (Ejection Fraction Heart Failure)  ដោយក្នុងនោះរួមមាន៖ -  ការកន្ត្រាក់របស់បេះដូង ឬ Ejection Fraction ធំជាង ៥០% (EF> 50%) ឬ HF with preserved Ejection Fraction -  ការខ្សោយបេះដូងជាមួយនឹងការថយចុះនៃការកន្ត្រាក់របស់បេះដូង ឬ HF with reduced Ejection Fraction ដែលមាន EF តូចជាង ឬស្មើ ៤០% (EF ≤ 40%) -  ការកន្ត្រាក់បេះដូងដែលមាន EF នៅចន្លោះ ៤០% ទៅ ៥០% អាចត្រូវបានគេហៅថា Heart Failure With Mid-Range Ejection Fraction ។     រោគសញ្ញា រោគសញ្ញា ២ ធំៗដែលជាទូទៅអាចងាយកំណត់សម្គាល់ដោយអ្នកជំងឺគឺ ការហត់ និងហើម ព្រមទាំងរោគសញ្ញាបន្ទាប់បន្សំដូចជា ការអស់កម្លាំងជាដើម។ យ៉ាងណាមិញ ជំងឺ​ខ្សោយបេះ​ដូងក៏អាចបង្ហាញជារោគសញ្ញាផ្សេងទៀតផងដែរ ដែលក្នុងនោះរួមមាន រោគសញ្ញាស្តែងអំពីមូលហេតុណាមួយនៃជំងឺដូចជាចុកទ្រូង (អាចមានន័យថាជាការខ្សោយបេះដូងដោយ​សារជំងឺស្ទះសរសៃឈាមបេះដូង) ញ័រទ្រូង (ដែលអាចទាក់ទងនឹងជំងឺវិបត្តិលើចង្វាក់បេះដូង) ជាដើម…។     មូលហេតុ ជំងឺខ្សោយបេះដូងជាញឹកញាប់ត្រូវបានយល់ច្រឡំថាអាចបណ្តាល​មកពីតំណពីឪពុកម្តាយ ឬជីដូនជីតា ស្របពេលដែល​វាពុំមែនជាជំងឺតពូជឡើយ។ ការពិត ជំងឺខ្សោយបេះដូងមានទំនាក់ទំនងទៅនឹងការខូចខាតនៃមុខងាររបស់បេះដូង ឬទ្រង់ទ្រាយរបស់បេះដូង ដែលក្នុងនោះមូលហេតុ អាចមានដូចជា លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង វិបត្តិចង្វាក់​បេះដូង រលាកសាច់បេះដូង ខូចប្រឹសបេះដូង ជំងឺបេះ​ដូង​ពីកំណើត…។ ក្រៅពីនោះ កត្តាជំរុញមួយចំនួនក៏អាចបង្កឲ្យងាយប្រឈមមុខនឹងជំងឺខ្សោយបេះដូងផងដែរដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ការជក់បារីការពិសាគ្រឿងស្រវឹងក្នុងកម្រិតខ្ពស់ និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។   ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺខ្សោយបេះដូងត្រូវធ្វើឡើងគួបផ្សំគ្នារវាងការមើលលើប្រវត្តិអ្នកជំងឺការពិនិត្យអ្នកជំងឺ(Phys​ical examination) ព្រមទាំងការរកមើលកត្តាប្រឈមរបស់អ្នក​ជំងឺ។ ជាមួយគ្នានេះ តេស្តផ្សេងៗទៀតដែលអាចជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងផងដែរដោយក្នុងនោះរួមមាន ការធ្វើតេស្តឈាម (មើល BNP) ECG ការថត​សួត ជាពិសេសការធ្វើអេកូបេះដូងដែលជាមធ្យោបាយមួយដែលជាក់លាក់ និងជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យបានយ៉ាងពេញលេញ។ ការព្យាបាល ទោះបីជាការព្យាបាលចំពោះជំងឺខ្សោយបេះដូងពុំអាចផ្តល់នូវភាពជាសះស្បើយទាំងស្រុង ក៏ប៉ុន្តែអ្នកជំងឺនៅតែត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវក្នុងគោលបំណងធំៗ ២ គឺ៖ -  ចៀសវាងនូវរោគសញ្ញារំខាននានានៃជំងឺដូចជា ការហត់ និងហើមដែលមានន័យថាជាការជួយសម្រួលដល់ភាពស្រណុកសុខស្រួលដល់ជីវិតរបស់អ្នកជំងឺ ឬធ្វើឲ្យការរស់រានមានជីវិតបានប្រសើរឡើង -  ការព្យាបាលទាក់ទងនឹងPrognosisដែលមានន័យថាការព្យាបាលដែលជួយកាត់បន្ថយការស្លាប់ដោយសារជំងឺខ្សោយ​បេះដូង។ គួរបញ្ជាក់ថាដោយសារតែអ្នកជំងឺខ្សោយបេះដូងជាមួយនឹងReduced Ejection Fraction អាចមានអត្រា ​ស្លាប់​ភ្លាមៗរហូតដល់ទៅ ៤៥% រីឯចំពោះជំងឺខ្សោយបេះដូងទូទៅ ការស្លាប់ក្នុងមួយឆ្នាំអាចមាន ទៅដល់ ២០% និងអាច​កើនឡើងរហូតដល់ ៥០% នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់ ដូចនេះហើយ ទើបការព្យាបាលត្រូវបានសង្កត់ធ្ងនលើការសម្រួលរោគសញ្ញាដើម្បីរក្សាគុណភាពនៃការរស់នៅរបស់អ្នកជំងឺ និងកាត់បន្ថយការស្លាប់ដោយសារជំងឺ។ ការការពារ សម្រាប់ជំងឺខ្សោយបេះដូងការការពារ គឺជាជម្រើសក៏ដូចជាជាមធ្យោបាយដំបូងនិងមានប្រសិទ្ធភាពដែលអាចធ្វើឡើងដោយការអនុវត្តស្រប​តាមការណែនាំនៃ Life’s Simple 7 ៖ 1. ការឈប់ជក់បារី 2. ការធ្វើលំហាត់ប្រាណ 3. ការទទួលទានអាហារសុខភាព (កុំពិសាប្រៃពេក ត្រូវពិសាបន្លែឲ្យបានគ្រប់គ្រាន់ជាដើម) 4. រក្សាលំនឹងសម្ពាធឈាមទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត 5. ការបន្ថយជាតិខ្លាញ់ 6. ចៀសវាងការលើសទម្ងន់ 7. ព្យាបាល និងរក្សាលំនឹងជាតិស្ករឲ្យបានក្នុងកម្រិតទទួលយកបានចំពោះអ្នកជំងឺទឹក​នោមផ្អែម។ គួរបញ្ជាក់ថា ការការពារគួរតែត្រូវបានអនុវត្តជាពិសេសចំពោះអ្នកដែលមានកត្តាប្រឈម និងងាយរងគ្រោះដោយជំងឺនេះដូចជាអ្នកជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ដើម្បីចៀសវាងការកើតមានជំងឺខ្សោយបេះដូងទៅថ្ងៃខាងមុខ។   ផលវិបាក ប្រសិនបើអ្នកជំងឺខ្សោយបេះដូងពុំបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវឬមិនបានកាត់បន្ថយនូវកត្តាគ្រោះថ្នាក់ទាំង​ឡាយឲ្យបានត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដែលធ្ងន់ធ្ងររហូតដល់អាយុជីវិតតែម្តង។ដោយឡែក ផលវិបាកទៅលើភាពស្រណុកសុខស្រួលក្នុងការរស់នៅរបស់អ្នកជំងឺក៏អាចកើតមានផងដែរដូចជា ការរស់នៅមិនបានស្រួលដោយសារងាយនឹងហត់​ឬហើម ព្រមទាំងអាចឈានដល់ការមានពិការភាពលើលទ្ធភាពការងារផងដែរ (ពុំមែនពិការសរីរាង្គណាមួយឡើយ)។ ជារួមមក ប្រសិនបើអ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្សោយបេះដូង ឬកំពុងមាន កត្តាប្រឈមទៅនឹងជំងឺនេះ សូមមេត្តាបញ្ជូនអ្នកជំងឺទៅកាន់​វេជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយការវិវឌ្ឍនៃជំងឺកុំឲ្យឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺការវិវឌ្ឍទៅជា ជំងឺខ្សោយបេះដូងនេះតែម្តង។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បញ្ហាអាល្លែកហ្ស៊ី ជាប្រតិកម្មកើតមានឡើងនៅពេលរាងកាយប្រឆាំងទៅនឹងប្រូតេអុីនដែលមានក្នុងចំណីអាហារ ស្តែងចេញជារោគសញ្ញានានា។ចំពោះកុមារជាវ័យដែលស្ថិតក្នុងដំណាក់កាលដំបូងក្នុងការចាប់ផ្តើមទទួលយកប្រភេទអាហារថ្មីៗជាច្រើនសម្រាប់ការលូតលាស់ នោះបញ្ហាអាល្លែកហ្ស៊ីអាចជាហានិភ័យដែលនឹងងាយកើតមានឡើង។ ខាងក្រោមជាចំណីអាហារ ៥ប្រភេទដែលគួរតែមានការយកចិត្តទុកដាក់ ដោយហេតុថាវាតែងបណ្តាលឲ្យមានប្រតិកម្មពីរាងកាយកុមារបង្កជាអាល្លែកហ្ស៊ី។ 1. ទឹកដោះគោ កុមារភាគច្រើនអាចមានបញ្ហាអាល្លែកហ្ស៊ីជាមួយផលិតផលទឹកដោះគោជាញឹកញាប់ ព្រោះវាជាសារធាតុប្រូតេអ៊ីន​​​​​​ដំបូងដែលកុមារទទួលរងក្នុងបរិមាណច្រើនជាងគេ ជាពិសេសចំពោះការប្រើទឹកដោះគោជាប្រភេទកំប៉ុង។ កុមារអាចនឹងមានអាការៈដោយបង្ហាញជាការយំដែលមិនអាចគ្រប់គ្រងបាន ក្អួត ឬមានលេចឡើងជាកន្ទួលក្រហមនៅលើស្បែកជាដើម។ ក្នុងករណីកុមារតូចៗមិនអាចទទួលយកនូវទឹកដោះគោដែលជាប្រភពយ៉ាងសំខាន់នៃកាល់ស្យូម អ្នកក៏អាចជ្រើសរើសនូវរបបអាហារផ្សេងរួមបញ្ចូលដូចជា បន្លែដែលមានស្លឹកបៃតង  ត្រី (សាល់ម៉ុន) ទឹកក្រូចស្រស់ តៅហ៊ូ។ 2. ស៊ុត កុមារភាគច្រើនអាចនឹងមានបញ្ហាអាល្លែកហ្ស៊ីជាមួយនឹងប្រូតេអ៊ីនផ្នែកសនៃស៊ុតដោយបង្ហាញជារោគសញ្ញាឡើងកន្ទួលក្រហមនៅលើស្បែក ឬមានជំងឺភ្លាមៗបន្ទាប់ពីការញ៉ាំ។ បើទោះបីផ្នែកសនៃស៊ុតអាចបង្កឲ្យមានបញ្ហា កុមារគួរចៀសឲ្យឆ្ងាយពីការបរិភោគស៊ុតទាំងមូលតែម្តង មួយវិញទៀត ផលិតផលជានំបុ័ងដែលរួមបញ្ចូលដោយស៊ុតក៏គួរត្រូវបានចៀសវាងផងដែរ ដរាបណាមានការអនុញ្ញាតពីអ្នកជំនាញពេលកុមារធំពេញវ័យ។ បើទោះបីស៊ុតមានចំណែកក្នុងការផ្តល់ជីវជាតិអ្នកក៏អាចជំនួសវាដោយអាហារជាប្រភេទសាច់ត្រីធញ្ញជាតិ និងសណ្តែកជាដើម ដែលវាមានសារជាតិប្រូតេអ៊ីនរ៉ែ និងវីតាមីនប្រហាក់ប្រហែលនឹងសារធាតុដែលមានក្នុងស៊ុត។   3. សណ្តែកដី និងគ្រាប់ផ្លែឈើ ជារបបអាហារដែលអាចនឹងងាយចៀសវាងក្នុងករណីកុមារមានបញ្ហាអាល្លែកហ្ ស៊ីប៉ុន្តែកុមារអាចនឹងញ៉ាំអាហារប្រភេទនេះដោយមិនដឹងជាមុន ដោយហេតុតែវាអាចបង្កប់ ឬប្រើប្រាស់បន្ថែមទៅក្នុងផលិតផលអាហារមួយចំនួន។ ម៉្យាងទៀត វាមានភាពពិបាកក្នុងការបែងចែកថាកុមារមានប្រតិកម្មជាមួយគ្រាប់ផ្លែឈើណាមួយ ដោយសារតែគ្រាប់ផ្លែឈើអាចមានច្រើនប្រភេទ ដូច្នេះ ការចៀសវាងគួរអនុវត្តឡើងមិនថាចំពោះប្រភេទណាមួយនោះទេ។ កុមារអាចនឹងមានអាការៈនៅលើស្បែក ប្រព័ន្ធរំលាយអាហារ ឬអាចឈានដល់រោគសញ្ញាធ្ងន់ធ្ងរពាក់ព័ន្ធដល់ប្រព័ន្ធដង្ហើម និងបេះដូងផងដែរ។ 4. សណ្តែកសៀង សណ្តែកសៀងក៏ស្ថិតក្នុងរបបអាហារដែលរាងកាយរបស់កុមារងាយនឹងមានប្រតិកម្មផងដែរដោយវាអាចស្តែងចេញជាអាការៈកន្ទួលលើស្បែក ហៀរសំបោរ កណ្តាស់ រាក ឬក្អួតជា ដើម។ ក្នុងករណីដែលកុមារមានប្រតិកម្មជាមួយផលិត ផលទឹកដោះគោ ពួកគេអាចនឹងមានការប្រឈមខ្ពស់ទៅនឹងបញ្ហាអាល្លែកហ្ស៊ីជាមួយសណ្តែកសៀងដែលជាហេតុអ្នកជាអា ណាព្យាបាលគួរប្រើប្រាស់ផលិតផលដែលមានរូបមន្តសារជាតិ អាល្លែកហ្ស៊ីទាប ដូចជាអ៊ីដ្រូលីសប្រូតេអ៊ីន និងអាមីណូអាស៊ីត។ 5. ស្រូវសាលី ជាប្រភេទគ្រាប់ធញ្ញជាតិតែងបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ី ហើយវាឃើញមាននៅក្នុងអាហារដែលត្រូវបានគេផលិតមួយចំនួន។ បញ្ហាដែលកើតមានឡើងអាចស្តែងចេញជាពីរករណី ក្នុងនោះកុមារអាចប្រឈមទៅនឹងដុំកន្ទួលក្រហមលើស្បែក ឬដង្ហក់ភ្លាមៗ មួយផ្នែកទៀតប្រូតេអុីនដែលមាននៅក្នុងស្រូវសាលីអាចឲ្យកុមារលេចឡើងជាជំងឺceliacដែលជាជំងឺបណ្តាលមកពីប្រព័ន្ធការពាររាងកាយធ្វើឲ្យខូចខាតដល់កោសិកាពោះវៀនតូច និងមិនអាចស្រូបយកជីវជាតិបានល្អ។ រោគសញ្ញានៃបញ្ហាអាល្លែកហ្ស៊ីភាគច្រើនតែងកើតមានឡើងភ្លាមៗ និងមិនសូវបានចាប់អារម្មណ៍នោះទេ ប៉ុន្ តែទោះបីជាអាការៈស្តែងចេញមានភាពសាមញ្ញយ៉ាងណាក៏ដោយ អាណាព្យាបាលក៏មិនគួរធ្វើការធ្វេសប្រហែល ព្រោះថាបញ្ហាធ្ងន់ធ្ងរអាចនឹងកើតមាននៅពេលណាមួយ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្វីជាជំងឺវិបត្តិចង្វាក់បេះដូង? ជាប្រភេទជំងឺដែលបេះដូងដើរមិនប្រក្រតី (យឺត ឬញាប់) ខុសពីចង្វាក់បេះដូងក្នុងលក្ខខណ្ឌធម្មតាដែលគួរស្ថិតក្នុងចន្លោះតែ ៦០ ទៅ៩០ ហើយវាត្រូវបានចែកចេញជា ២ប្រភេទ៖  •វិបត្តិចង្វាក់បេះដូងដើរយឺត ស្មើ ឬមិនស្មើ •វិបត្តិចង្វាក់បេះដូងដើរញាប់ ស្មើ ឬមិនស្មើ។ ចំពោះអត្រានៃការកើតមានជំងឺទាំងពីរប្រភេទ ស្ថិតក្នុងភាគរយស្មើគ្នាដែលតែងជួបប្រទះជាញឹកញាប់ ពី២០-៣០% នៃអ្នកជំងឺដែលមកសម្រាកនៅមន្ទីរពេទ្យ។  មូលហេតុនៃជំងឺ វិបត្តិចង្វាក់បេះដូងបណ្តាលមកពីមូលហេតុ២ធំៗគឺ៖ 1.វិបត្តិចង្វាក់បេះដូងដែលអាចព្យាបាលបាន បង្កមកពីមូលហេតុមួយចំនួនដូចជា៖  •អ្នកជំងឺមានបញ្ហាខ្សោយក្រលៀននាំឲ្យជាតិប៉ូតាស្យូមមានការកើនឡើងក្នុងចរន្តឈាម ធ្វើឲ្យបេះដូងដើរយឺត •បណ្តាលមកពីឱសថដែលបង្កឲ្យបេះដូងដើរយឺត ដូចជាពពួកឱសថ Beta blockers ឬCalcium Inhibitors ជាដើម ក្នុងករណីអ្នកជំងឺប្រើប្រាស់ថ្នាំលើសកម្រិត   ឬប្រើប្រាស់ដោយខ្លួនឯង •ការលេងកីឡាខ្លាំងហួសកម្រិត ដែលនាំឲ្យបេះដូងបែរជាដើរយឺតនៅពេលមិនបានលេងកីឡា។ •ជំងឺក្រពេញបំពង់ក ក៏អាចធ្វើឲ្យបេះដូងដើរយឺត ឬញាប់ែដរ (Hypothyroide Or Hyperthyroide) 2.វិបត្តិចង្វាក់បេះដូងដែលត្រូវការព្យាបាលពិសេសបង្កមកពី៖ •មានជំងឺបេះដូងខាងក្រោម នាំឲ្យខូចចរន្តអគ្គីសនីបេះដូងដែលស្ថិតនៅ ២ទីតាំងគឺ ចរន្តអគ្គីសនីដែលបញ្ជាពីលើហៅថាថ្មធម្មជាតិទី ១និងថ្មធម្មជាតិពីកំណើតទី ២។ អ្នកជំងឺអាចប្រឈមនឹងការខូចប្រភេទថ្មធម្មជាតិមួយ  ក្នុងចំណោមពីរប្រភេទ៖ •ការខូចចរន្តអគ្គីសនីពីកំណើត •ការខូចចរន្តអគ្គីសនីបណ្តាលមកពីជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង  និងជំងឺប្រឹសបេះដូងជាដើម។  រោគសញ្ញា ជំងឺអាចកើតឡើងដោយមិនមានរោគសញ្ញា និងអ្នកជំងឺមួយភាគទៀតអាចសង្កេតឃើញមានរោគសញ្ញាដូចជា៖ •ញ័រដើមទ្រូង កើតឡើងភ្លាមៗ នៅពេលយប់ ឬភ្ញាក់ពីដំណេក •អស់កម្លាំង ល្ហិតល្ហៃ •វិលមុខ •សន្លប់មួយរយៈ  •គាំងបេះដូង។ ការស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតមានជំនាញផ្នែកបេះដូង ជាការចាំបាច់មួយប្រសិនអ្នកជំងឺលេចឡើងនូវរោគសញ្ញាខាងលើ ម៉្យាងទៀត ចំពោះអ្នកជំងឺលើសសម្ពាធឈាម  អ្នកជំងឺទឹកនោមផ្អែម  ឧស្សាហ៍ហត់  ប្រវត្តិគ្រួសារមានជំងឺបេះដូង ក៏គួរត្រូវធ្វើការពិនិត្យបេះដូងឲ្យបានទៀងទាត់ដើម្បីស្វែងរកសញ្ញាដំបូងនៃជំងឺ។  ការធ្វើរោគវិនិច្ឆ័យ ការជួបពិគ្រោះស្ថានភាពជំងឺជាមួយវេជ្ជបណ្ឌិតនឹងត្រូវធ្វើឡើងតាមវិធីសាស្រ្តដូចជា៖ •ការវាស់ចង្វាក់បេះដូងភ្លាមៗ តាមរយៈ Electrocardiogram •ពិនិត្យឈាម ដើម្បីរកមើលកម្រិតប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូម ដែលសារធាតុនោះអាចខ្វះ ឬលើស •ករណីជំងឺកើតលើអ្នកលេងកីឡា អាចតម្រូវឲ្យអ្នកជំងឺរត់លើម៉ាស៊ីន ឬធាក់កង់ដើម្បីធ្វើរោគវិនិច្ឆ័យ •ការបំពាក់ម៉ាស៊ីនលើអ្នកជំងឺ អាចតាមដានពីចង្វាក់បេះដូងដើម្បីធ្វើការពិនិត្យឲ្យបានជាក់លាក់។ វិធីសាស្រ្តក្នុងការព្យាបាល ការព្យាបាលបានចែកចេញជា ៣ប្រភេទ៖ •ការព្យាបាលដោយប្រើឱសថ៖  ជួយសម្រួលក្នុងការបន្ថយរោគសញ្ញា ដោយជំងឺវិបត្តិចង្វាក់បេះដូងមិនអាចព្យាបាលឲ្យជាដាច់តែម្តងនោះទេ •ការព្យាបាលដោយដាក់ថ្មបេះដូង ៖ ក្នុងករណីវិបត្តិចង្វាក់បេះដូងដើរយឺត គេអាចប្រើប្រាស់ថ្មប្រភេទ Pacemaker ដោយសារចរន្តអគ្គីសនីបេះដូងខូចនៅទីតាំងណាមួយ ចំណែកក្នុងករណីចង្វាក់បេះដូងដើរញាប់ ត្រូវបានបំពាក់ឧបករណ៍ Implantable cardioverter defibrillator ដែលបង្ការមិនឲ្យគាំងបេះដូងភ្លាមៗ  •ការព្យាបាលតាមរយៈ ablation ដោយ radiofrequency៖ ជាការដុតបំបាត់ចោលទីតាំងដែលធ្វើឲ្យមានវិបត្តិចង្វាក់បេះដូង  ដោយប្រើប្រាស់កម្តៅ ៦៥ដឺក្រេ ឬដោយប្រើប្រាស់ត្រជាក់ -៨០°C។ ផលវិបាកជំងឺវិបត្តិចង្វាក់បេះដូង ផលវិបាកធំបំផុតនៃជំងឺអាចបង្កឲ្យគាំងបេះដូងប្រឈមនឹងពិការភាពដូចជាខូចមួយចំហៀងខ្លួន ពិការជើង ឬពោះវៀនដែលបង្កមកពីដុំឈាមកកក្នុងបេះដូងធ្លាក់ចូលទៅក្នុងអវយវៈទាំងនោះ។ ដូច្នេះ ការមកជួបវេជ្ជបណ្ឌិតដើម្បីតាមដានជាទៀងទាត់ និងធ្វើតាមដំបូន្មានជាតម្រូវការដែលល្អបំផុតសម្រាប់គ្រប់គ្រងស្ថានភាពជំងឺ។  វិធីសាស្រ្តការពារ •អំឡុងពេលស្ថិតក្នុងវ័យក្មេង អ្នកត្រូវធ្វើការពិនិត្យសុខភាពបេះដូង ជាពិសេសចំពោះអ្នកចូលចិត្តលេងកីឡាដើម្បីវាយតម្លៃពីថាមពល និងប្រភេទកីឡាមួយណាដែលស័ក្តិសមចំពោះសុខភាព •ចំពោះអ្នកមានជំងឺលើសឈាម ត្រូវធ្វើការព្យាបាលជំងឺលើសឈាម និងតាមដានសុខភាពបេះដូងឲ្យបានជាប្រចាំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម៉ម ចាន់ដារ៉ា  វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង វិបត្តិចង្វាក់បេះដូងសរសៃឈាមបេះដូង និងជាប្រធានប្រចាំ គ្លីនិកព្យាបាលជំងឺបេះដូងពិភពថ្មី ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺបណ្តាលមកពីចំណីអាហារ ជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយដែលងាយនឹងបង្កផលប៉ះពាល់ដល់សុខភាពកុមារក្រោមអាយុ 10 ឆ្នាំ ជាពិសេសចំពោះទារកទើបកើត។ ទារកទើបកើត និងកុមារតូចៗងាយរងគ្រោះដោយសារជំងឺនេះ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនមានភាពខ្លាំងគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគដោយបាក់តេរីដែលមាននៅក្នុងអាហារ និងជាមូលហេតុដែលអ្នកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់បន្ថែមទៀតនៅពេលរៀបចំអាហារសម្រាប់ពួកគេ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗក្នុងការការពារ និងរៀបចំចំណីអាហារឲ្យមានសុវត្ថិភាពសម្រាប់ពួកគេ។ ១. អនាម័យចំណីអាហារ ជំហានដំបូង នៃការការពារសុវត្ថិភាពចំណីអាហារសម្រាប់ពួកគេ គឺការលាងសម្អាតដៃរបស់អ្នកឲ្យបានត្រឹមត្រូវមុន និងក្រោយរៀបចំចំណីអាហារ។ ពពួកបាក់តេរីបានរាលដាលលើចំណីអាហាររបស់កុមារ និងទារកក្រោយពេលអ្នកបានប៉ះពាល់វត្ថុមិនស្អាតដូចជា សត្វចិញ្ចឹម (លាមក ទឹកនោម...) សាច់ឆៅជាដើម។ ការលាងសម្អាតដៃជួយកាត់បន្ថយកម្រិតរីករាលដាលនៃពពួកបាក់តេរី និងអាចជួយទប់ស្កាត់ជំងឺផ្សេងៗដែលបណ្តាលមកពីចំណីអាហារមិនស្អាត។ ២. ការប្រើប្រាស់ និងរក្សាទុកចំណីអាហារ ការពារសុខភាពកូនរបស់អ្នកដោយអនុវត្តចំណុចសំខាន់ដទៃទៀតក្នុងការរៀបចំ និងប្រើប្រាស់ចំណីអាហារ៖ •អនុវត្តតាមការណែនាំរបស់ផលិតផលមានដូចជា ការរៀបចំដបមុននឹងដាក់បំពេញម្សៅទឹកដោះគោ ឬទឹកដោះគោ ការផ្ទៀងផ្ទាត់មើលកាលបរិច្ឆេទប្រើប្រាស់ដែលមានបិទនៅផ្នែកណាមួយនៃផលិតផលជាដើម។ •សម្រាប់ផលិតផលថ្មី អ្នកគួរត្រួតពិនិត្យលើគម្របបិទការពាររបស់ផលិតផលនីមួយៗ។ សូមកុំប្រើប្រាស់ផលិតផលនោះ ប្រសិនបើមិនមានការបិទជិតល្អ មានការបាក់បែក ឬច្រោះនៅលើគំរបផលិតផល។ •ប្រើទឹកសាប៊ូជាមួយទឹកក្តៅ ដើម្បីលាងសម្អាតឧបករណ៍ធ្វើម្ហូបអាហារ និងប្រដាប់ប្រដាប្រើប្រាស់ (រួមបញ្ចូលទាំងគម្របដប) ដែលមានទំនាក់ទំនងជាមួយអាហាររបស់ទារក។ លាងជម្រះម្តងទៀតឲ្យបានល្អជាមួយទឹកក្តៅ បន្ទាប់ពីលាងសាប៊ូរួច។ •នៅពេលធ្វើដំណើរ អ្នកគួររក្សាដប និងអាហារផ្សេងទៀតនៅក្នុងកន្លែងត្រជាក់ហើយស្ងួត។ អ្នកមិនត្រូវប្រើប្រាស់ទឹកដោះគោដែលលាយហើយ និងអាហារដែលមិនបានរក្សាទុកក្នុងទូទឹកកក ឬនៅក្រៅមជ្ឈដ្ឋានក្តៅលើសពីពីរម៉ោងនោះឡើយ។  ៣. ការរក្សាទុកទឹកដោះម្តាយ ការរក្សាទុកទឹកដោះម្តាយ គឺសំខាន់ណាស់ក្នុងការថែរក្សាគុណភាពពិសេសរបស់ទឹកដោះម្តាយ។ •ប្រសិនបើទឹកដោះម្តាយត្រូវការប្រើប្រាស់ក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃ អ្នកត្រូវរក្សាទុកវាក្នុងទូទឹកកក។ ទឹកដោះម្តាយនឹងកកបើអ្នកមិនបានប្រើប្រាស់វា ប៉ុន្តែវានៅមានគុណភាពជាអតិបរមាពី ៣ ទៅ៦ខែក្នុងទូទឹកកក។ ជាការចំណាំមួយ អ្នកក៏គួរសរសេរលើដបពីកាលបរិច្ឆេទថ្ងៃដាក់ និងថ្ងៃផុតកំណត់។ •អ្នកគួររក្សាទុកក្នុងផ្នែកខាងក្នុងនៃទូទឹកកក មិនមែននៅទ្វារនៃទូទឹកកកនោះទេ ពីព្រោះថាផ្នែកដែលក្តៅបំផុតនៃទូទឹកកកគឺទ្វារ។ ដូច្នេះ វាអាចធ្វើឲ្យទឹកដោះម្តាយបាត់បង់គុណភាពផងដែរ។  ៤. ការសង្គ្រោះបន្ទាន់ ការបង្ការ ជាកត្តាសំខាន់ដែលរក្សាសុខភាពកូនរបស់អ្នកពីការចម្លងរោគ។ បើទោះជាយ៉ាងណា បញ្ហានេះនៅតែអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ។ រោគសញ្ញាគួរឲ្យកត់សម្គាល់រួមមានដូចជា មានឈាមមកជាមួយការរាគ ក្តៅខ្លួនក្នុងរយៈពេលវែង ថយចុះចំណង់ការបរិភោគ ក្អួត ។ល។ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាខាងលើ អ្នកគួរប្រញាប់នាំពួកគេទៅជួបពិនិត្យជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស ព្រោះថាមានតែវេជ្ជបណ្ឌិតទេ ទើបអាចធ្វើរោគវិនិច្ឆ័យរោគសញ្ញាជំងឺបានត្រឹមត្រូវ និងមានការព្យាបាលដែលល្អបំផុតសម្រាប់ពួកគេ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រភេទនៃជំងឺឫសដូងបាត (Classification of Hemorrhoid) ជំងឺឫសដូងបាត ត្រូវបានចែកជា៤ប្រភេទ៖ ប្រភេទទី១ ឫសដូងបាតខាងក្រៅ (ឫសដូងបាត មាត់ខ្យង កងជុំ កញ្ចុំជើងឆ្កែ ក្តាប់ចង្អេរជាដើម) ភាសាបរទេសហៅថា (External Hemorrhoid) ប្រភេទទី២ ឫសដូងបាត ខាងក្នុង (ឫសដូងបាត នាងពូន) ភាសាបរទេសហៅថា (Internal Hemorrhoid) ប្រភេទទី៣ ឫសដូងបាតខាងក្រៅ និងឫសដូងបាតខាងក្នុងផង (ឫសដូងបាត បាតភ្លោះ​ ឬ កូនភ្លោះ ) ភាសាបរទេសហៅថា (Bi Hemorrhoid) ប្រភេទទី៤ ឫសដូងបាតខាងក្រៅជាប់គ្នាជាមួយខាងក្នុង(ស្ពាន) ឫសដូងបាត ភាសាបរទេសហៅថា(Mixed Hemorrhoid) យោងតាមករណីសិក្សាពីជំងឺឫសដូងបាត របស់លោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០០៣​-២០១៧ ពីអ្នកជំងឺឫសដូងបាត ចំនួន ១,៥០០នាក់ដែលបានមកព្យាបាលនៅ គ្លីនិក តូច យ៉ាន ផ្ទាល់។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share
Top