Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្រុមហ៊ុនជប៉ុនដែលផលិតស្ទីមសេល Kintaro Cells បានធ្វើការយ៉ាងសកម្មក្នុងការណែនាំនូវឱសថជាប្រភេទកោសិកានេះទៅកាន់គ្រូពេទ្យដែលផ្តល់សេវាព្យាបាលជារៀងរាល់ថ្ងៃ។ សព្វថ្ងៃ អ្នកជំងឺរាប់ពាន់នាក់ដែលមកពីប្រទេសផ្សេងៗក្នុងពិភពលោក បានទទួលនូវការព្យាបាលផ្សេងៗ និងកម្មវិធីបង្កើតកោសិកាឡើងវិញដោយប្រើប្រាស់ Kintaro stem cells ។ អនាគតដែលបានមកដល់ Kintaro Cells Power គឺជារោងចក្រផលិតកោសិកាដើមដែលផ្តល់ជូននូវការព្យាបាលតែមួយគត់សម្រាប់ជំងឺផ្សេងៗ។ មន្ទីរពិសោធន៍ និងផលិតរបស់ក្រុមហ៊ុន គឺស្ថិតនៅទីក្រុងតូក្យូ។ អស់រយៈពេលជាច្រើនឆ្នាំ “Kintaro Cells Power” រួមជាមួយនឹងអ្នកជំនាញវិទ្យាសាស្ត្រពូកែបំផុតរបស់ពិភពលោក កំពុងធ្វើការបង្កើតនូវផលិតផលជីវសាស្ត្រជំនាន់ក្រោយ។ កោសិកាដើម Kintaro Cells ដែលត្រូវបានបង្កើតឡើង គឺជាលទ្ធផលនៃការពិតដែលថាអ្នកវិទ្យាសាស្ត្រមកពីប្រទេសជាច្រើនបានប្រមូលផ្តុំចំណេះដឹងរបស់ខ្លួន និងបានបង្កើតនូវការច្នៃប្រឌិតថ្មីក្នុងការព្យាបាលជំងឺដ៏ស្មុគស្មាញបំផុតរបស់មនុស្ស។ ដោយសារតែកោសិកាដើមរបស់ខួរឆ្អឹងត្រូវបានទទួលពីអ្នកបរិច្ចាគវ័យក្មេង និងមានសុខភាពល្អ  កោសិកាទាំងនោះ គឺមានសុវត្ថិភាពពេញលេញ សម្រាប់អ្នកជំងឺ និងមិនត្រូវបានរងប្រតិកម្មដោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺឡើយ។ ឱសថប្រភេទជាកោសិកា គឺជាការបង្កើតថ្មីតែមួយគត់ក្នុងសតវត្សរ៍ទី២១នេះ ហើយជាក់ស្តែងឱសថប្រភេទនេះបានមកជំនួសនូវការព្យាបាលដោយប្រើឱសថដែលធ្លាប់មានពីមុន។ សព្វថ្ងៃនេះ វេជ្ជបណ្ឌិតជាច្រើនបានជ្រើសរើសនូវវិធីព្យាបាលផ្គួបគ្នា ដោយយកការចាក់បញ្ចូលកោសិកាដើមរបស់ឆ្អឹងខ្នងរួមបញ្ចូលជាមួយនឹងការព្យាបាលដោយថ្នាំ។ ការអនុវត្តរយៈពេលយូរនូវកោសិកាដើមរបស់ខួរឆ្អឹងនេះ មិនមានការរាយការណ៍ពីផលប៉ះពាល់រយៈពេលយូរនោះទេ ដែលនេះបង្ហាញពីការឆ្ពោះទៅរកភាពត្រឹមត្រូវនៃការព្យាបាល និងធានាពីភាពជោគជ័យផងដែរ។ មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន Kintaro Cells Power បានផ្គត់ផ្គង់នូវផលិតផលដែលអាចជួយក្នុងការព្យាបាលជំងឺដែលជួបញឹកញាប់បំផុត។ បញ្ជីនៃការប្រើប្រាស់ Kintaro Cells មានជំងឺច្រើនជាង៦០មុខទាក់ទងនឹងផ្នែកជំងឺបេះដូង ប្រព័ន្ធបន្តពូជ និងមូត្រសាស្ត្រ បំពង់រំលាយអាហារ ប្រព័ន្ធសាច់ដុំ និងឆ្អឹង ប្រព័ន្ធប្រសាទសាស្ត្រ ជំងឺប្រព័ន្ធភាពស៊ាំ និងក្រពេញអ័រម៉ូន។ ស្តង់ដារថ្មីនៃឱសថសម័យថ្មីអនុញ្ញាតឲ្យរាងកាយមនុស្សស្តារឡើងវិញតាមបែបធម្មជាតិនូវសរីរាង្គនិងជាលិកាដែលខូចខាត។ វានឹងធ្វើឲ្យមុខងាររបស់សរីរាង្គដែលបាត់បង់ត្រឡប់មកវិញ ឯការព្យាបាលជំនួសដែលប្រើច្រើនឆ្នាំកន្លងទៅនឹងមិនចាំបាច់ទៀតឡើយ។ គោលការណ៍នៃ Kintaro Cells គឺមានភាពសាមញ្ញ ដោយដាក់វាចូលក្នុងរាងកាយតាមរយៈចាក់បញ្ចូល កោសិកាដើមនឹងធ្វើការស្វែងរកនិងទៅកាន់សរីរាង្គ និងប្រព័ន្ធដែលខូចខាតដោយខ្លួនឯង នៅពេលដែលវាត្រូវបំបែកខ្លួនក្លាយជាកោសិកានៃសរីរាង្គទាំងនោះ។ ដូចនេះ ខ្លួនប្រាណរបស់អ្នកជំងឺនឹងជាសះស្បើយឡើងវិញពេញលេញពីផ្នែកខាងក្នុង តាមបែបធម្មជាតិ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ពិភពលោក បាន និងកំពុងប្រើប្រាស់កោសិកា Kintaro Cells សម្រាប់ Kintaro Cells Power ការសហការជាមួយនឹងគ្លីនិកនិងវេជ្ជបណ្ឌិតគឺជារឿងអាទិភាព។ ដោយហេតុនេះហើយ សិក្ខាសាលាបណ្តុះបណ្តាលបទបង្ហាញ និងការប្រឹក្សា ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ត្រឹមនេះ វាត្រូវបានគេយល់ច្បាស់ថាការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រត្រូវការមានភាពល្បីរន្ទឺទូទាំងពិភពលោករហូតដល់សហគមន៍វេជ្ជសាស្ត្រទាំងមូលអាចផ្លាស់ប្តូរមកជឿជាក់លើវិធីព្យាបាលថ្មីនេះ។  អ្នកជំនាញមួយចំនួន បានកំពុងធ្វើការប្រើប្រាស់បច្ចេកវិទ្យានៃឱសថប្រភេទជាកោសិកាដើមនេះ និងទទួលនូវលទ្ធផលដ៏ល្អ។ ការផ្តល់មតិយោបល់ស្តីពីសក្តានុពលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រួមទាំងការព្យាបាលដែលមិនអាចព្យាបាលបាន ត្រូវបានទទួលយ៉ាងទៀងទាត់។ ឱសថប្រភេទកោសិកា មានតម្រូវការខ្ពស់ក្នុងការព្យាបាលប្រឆាំងនឹងភាពចាស់ ដោយសារវាមិនមានលក្ខណៈស្រដៀងគ្នាទៅនឹងគុណភាពនៃការបង្កើតឡើងវិញ និងការធ្វើឲ្យប្រសើរឡើងនៃរាងកាយ។ អ្នកកែសម្ផស្សភាគច្រើន ក៏ប្រើនូវផលិតផលប្រភេទកោសិកា និងព្យាបាលបញ្ហាដោយទទួលបានលទ្ធផលដ៏ល្អនៅពេលព្យាបាលស្បែក ឬសក់។ ដៃគូរបស់ក្រុមហ៊ុន Kintaro Cells Power គឺជាអ្នកជំនាញជាន់ខ្ពស់ និងជាគ្លីនិកពហុព្យាបាលដ៏ល្បីល្បាញ។  សម្រាប់វេជ្ជបណ្ឌិតកម្ពុជា ក្រុមហ៊ុនផ្តល់ជូននូវ៖ • ផលិតផលដែលមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត • ការអភិវឌ្ឍវិជ្ជាជីវៈយ៉ាងទៀងទាត់នៅក្នុងសិក្ខាសាលា និងតាមបណ្តាញអ៊ីនធឺណែត • ការបណ្តុះបណ្តាលជាមួយនឹងអ្នកជំនាញដែលទទួលស្គាល់លំដាប់ពិភពលោកមានបទពិសោធន៍ផ្នែកគ្លីនិកលើបច្ចេកទេសកោសិកា • គាំទ្រលើផ្នែកវិជ្ជាជីវៈនិងផ្នែកទីផ្សារ • ការប្រឹក្សាដោយមិនកំណត់ជាមួយនឹងអ្នកជំនាញដ៏ល្អបំផុតរបស់ក្រុមហ៊ុន • ពង្រឹងកេរិ៍្តឈ្មោះក្នុងវិជ្ជាជីវៈនិងបង្កើនចំនួនអ្នកជំងឺ។ សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន ផលិតផលនិងលក្ខខណ្ឌជាដៃគូ សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន Kintaro Cells Power ក្នុងប្រទេសកម្ពុជា លោក Andrey Saklakov (ទូរស័ព្ទលេខ +855-312-357-387, cambodia@cellspower.com)។ ការព្យាបាលជំងឺទឹកនោមផ្អែម គឺជាឧទាហរណ៍មួយដែលបង្ហាញពីការប្រើប្រាស់ Kintaro Cells យ៉ាងជោគជ័យ សមាគមគ្រូពេទ្យទឹកនោមផ្អែមពិភពលោក ថ្មីៗនេះ បានចេញផ្សាយនូវតួលេខដោយបង្ហាញថាចំនួននៃអ្នកជំងឺទឹកនោមផ្អែមទូទាំងពិភពលោកបានកើនឡើងពី១០៨លាននាក់ក្នុងឆ្នាំ១៩៨០ ដល់៤២២លាននាក់ក្នុងឆ្នាំ២០១៧។ តួលេខនេះបង្ហាញថា ការគំរាមកំហែងពីប្រព័ន្ធក្រពេញអ័រម៉ូនកំពុងតែមានភាពខ្លាំងក្លា ឯពិភពវិទ្យាសាស្ត្រមានបន្ទុកក្នុងការផ្តល់នូវដំណោះស្រាយមួយដ៏ត្រឹមត្រូវ។ ឆ្លងតាមការអនុវត្តជាច្រើនឆ្នាំ វាបានបង្ហាញយ៉ាងច្បាស់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដោយប្រើកោសិកា គឺជាឱកាសតែមួយគត់ក្នុងការជួយសង្គ្រោះមនុស្សពីផលវិបាកដ៏គួរឲ្យខ្លាចរបស់ជំងឺមួយនេះ និងបង្កើនគុណភាពជីវិតរបស់ពួកគេ។ ការចាក់បញ្ចូលនូវកោសិកាដើម Kintaro Cellsពីអ្នកបរិច្ចាគ ធ្វើឲ្យអ្នកទទួលបានចំនួនកោសិកាត្រឹមត្រូវក្នុងការផលិតអាំងស៊ុយលីន។ ការស្តារឡើងវិញនូវមុខងារធម្មជាតិរបស់លំពែង ធ្វើឲ្យជីវិតរបស់អ្នកជំងឺមានភាពងាយស្រួលក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់។ ភ្លាមៗបន្ទាប់ពីការចាក់ដំបូង ការធ្លាក់ចុះនៃកម្រិតជាតិស្ករក្នុងឈាមត្រូវបានគេកត់សម្គាល់ឃើញ ការឆ្លើយតបរបស់ជាលិកាត្រូវបានស្តារឡើងវិញ និងការប៉ះពាល់ទៅលើសរីរាង្គទូទៅដូចជាតម្រងនោម ថ្លើម បេះដូង និងសរសៃឈាម ត្រូវបានផ្អាក។  រឿងដែលសំខាន់មួយទៀត គឺថាកោសិការបស់អ្នកបរិច្ចាគមានឥទ្ធិពលទប់ស្កាត់ការប្រតិកម្មនៃប្រព័ន្ធភាពស៊ាំនិងមិនអនុញ្ញាតឲ្យកោសិកា T cells បំផ្លាញកោសិកាបេតារបស់លំពែង ដែលវាសំខាន់ខ្លាំងចំពោះជំងឺទឹកនោមផ្អែមប្រភេទ១។ វាក៏ជារឿងសំខាន់មួយទៀត ដែលត្រូវបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kintaro Cells Power ក៏ធ្វើការព្យាបាលលើកុមារដោយទទួលនូវលទ្ធផលល្អប្រសើរ។ ក៏មានផងដែរនូវឧទាហរណ៍ផ្សេងៗដែលធ្វើលើក្មេងជំទង់នៅពេលដែលការព្យាបាលមានទាក់ទងនឹងការផ្ទុះឡើងនូវអ័រម៉ូនក្នុងសារពាង្គកាយដ៏ក្មេងខ្ចី។ ទាក់ទងនឹងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀតដោយ Kintaro Cells លោកអ្នកអាចធ្វើការប្រឹក្សាឥតគិតថ្លៃជាលក្ខណៈបុគ្គលជាមួយនឹងវេជ្ជបណ្ឌិតឯកទេសរបស់ក្រុមហ៊ុនKintaro Cells Power ដោយគ្រាន់តែផ្ញើសំណួររបស់លោកអ្នកមកកាន់អ៊ីម៉ែលផ្លូវការរបស់ក្រុមហ៊ុន cambodia@cellspower.com ។ ជឿជាក់លើការបង្កើតថ្មី បានន័យថាអ្នកស្ថិតនៅដំបូងគេបង្អស់នៃអ្វីៗគ្រប់យ៉ាង! ដំណើរការទៅមុខរបស់បច្ចេកទេស បាននាំវេជ្ជសាស្ត្រទៅកាន់កម្រិតមូលដ្ឋានថ្មីមួយ និងធ្វើឲ្យមានភាពទៅរួចនូវអ្វីៗដែលហាក់ដូចជាមិនអាចកើតមាន។ វាចាំបាច់ណាស់ ក្នុងការជឿជាក់ទៅលើអ្នកវិជ្ជាជីវៈ និងទទួលស្គាល់អ្នកជំនាញ! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះដំបូង តែងតែចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ក៏ដូចជាសម្រស់ផងដែរ។ ដូចនេះហើយ បានជាពួកគាត់ព្យាយាមស្វែងរកវិធីសាស្ត្រនានាតាមរយៈ ការទទួលទានចំណីអាហារ ឱសថបំប៉នសុខភាពម្តាយនិងទារក លំហាត់ប្រាណបែបស្រាលៗជាដើម។ ស្របពេលជាមួយគ្នានោះដែរ សារធាតុអាល់កុលដែលមាននៅក្នុងស្រា ឬអាហារមួយចំនួន ពិតជាមិនទទួលបានផលល្អឡើយចំពោះគភ៌និងម្តាយ ទោះបីក្នុងកម្រិតតិចតួចក៏ដោយ។  គ្រឿងស្រវឹងកម្រិតណាទើបមានសុវត្ថិភាព? ការស្រាវជ្រាវពីអ្នកជំនាញបានបង្ហាញថា ទោះបីក្នុងកម្រិតតិចតួចក្តី ឬជាម្តងម្កាលក្តី ជាតិអាល់កុលសុទ្ធតែអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ សូម្បីតែភេសជ្ជៈមានជាតិអាល់កុលកម្រិតទាបក៏ដោយ។ ប្រសិនបើអ្នកមានគម្រោងយកកូន កំពុងមានផ្ទៃពោះ ឬស្ត្រីបំបៅកូនដោយទឹកដោះម្តាយសុទ្ធ ស្ត្រីគួរចៀសវាងសារធាតុអាល់កុលដែលមាននៅក្នុងស្រា ភេសជ្ជៈកំប៉ុង ឬក្នុងអាហារ។ ហានិភ័យនៃគ្រឿងស្រវឹងចំពោះគភ៌ ទារកក្នុងផ្ទៃបានបឺតស្រូបសារធាតុចិញ្ចឹមផ្សេងៗ ក៏ដូចជាសារធាតុអាល់កុលពីឈាមតាមរយៈសុក និងទងសុក។ សារធាតុអាល់កុលនៅក្នុងគ្រឿងស្រវឹងទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍនៃខួរក្បាល ខួរឆ្អឹងខ្នង និងសរីរាង្គផ្សេងៗរបស់ទារក។    សរីរាង្គទារកមានការវិវឌ្ឍយ៉ាងឆាប់រហ័សអំឡុងត្រីមាសដំបូងនៃគភ៌ ហើយក៏ជារយៈពេលមួយដែលសុខភាពទារកងាយនឹងរងផលប៉ះពាល់នានាផងដែរ។  ប្រសិនបើទារកក្នុងផ្ទៃរងផលប៉ះពាល់ពីសារធាតុអាល់កុលហួសកម្រិត ទារកអាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជា៖ •ការរលូតកូនអំឡុង20សប្តាហ៍ •កូនកើតរួចស្លាប់ក្រោយ24សប្តាហ៍  •សម្រាលមុនកំណត់។ល។ ការទទួលទានគ្រឿងស្រវឹង អំឡុងពេលមិនទាន់ដឹងមានផ្ទៃពោះ ប្រសិនបើអ្នកមិនបានដឹងខ្លួនថាមានទម្ងន់ ហើយបានទទួលទានជាតិអាល់កុល វាអាចមានការប្រឈមមុខផលវិបាកបន្តិចបន្តួចអាស្រ័យលើកម្រិតជាតិអាល់កុល អំឡុងពីរបីសប្តាហ៍ដំបូងនៃគភ៌។  ការបដិសេធចំពោះជាតិអាល់កុល គឺជាមានសារៈសំខាន់ណាស់សម្រាប់អ្នកមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះម្តាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានទម្លាប់ជាមួយជាតិអាល់កុលរួចហើយ និងពិបាកក្នុងការបញ្ឈប់វាអំឡុងពេលអ្នកមានផ្ទៃពោះ អ្នកគួរគប្បីជួបពិគ្រោះពិភាក្សាបញ្ហានេះ ជាមួយវេជ្ជបណ្ឌិតជំនាញក្នុងការអន្តរាគមឲ្យបានឆាប់រហ័ស ឬអាចពិភាក្សាជាមួយក្រុមគ្រួសារ មិត្តជិតស្និទ្ធក៏ជាការល្អមួយផងដែរ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លទ្ធផល ១៥ ឆ្នាំកន្លងរបស់គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាតទទួលបាន ពីសកម្មភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត ១០,០០០(មួយម៉ឺននាក់)បានមកទទួលសេវា និងបានព្យាបាលជា ធានាជូនមួយជីវិតពី គ្លីនិក តូច យ៉ាន ធ្វើឲ្យគ្លីនិកយើងខ្ញុំខិតខំបម្រើ និង ពង្រឹងគុណភាព ពង្រីកសាខាបាន៥ កន្លែង ដើម្បីសម្រួលដល់បងប្អូនចង់មកព្យាបាលនៅជិតផ្ទះលោកអ្នក មិនបាច់រង់ចាំយូរ ជៀសបានការកកស្ទះចរាចរណ៍ថែមទៀត។ ទន្ទឹមនឹងនេះ គ្លីនិករបស់យើងខ្ញុំបានទទួលការគាំទ្រពីមហាជន ប្រជាជនខ្មែរ រហូតល្បីរន្ទឺដល់បរទេសមានមកព្យាបាលនៅគ្លីនិកយើងខ្ញុំផងដែរ ។  គួរបញ្ជាក់ផងដែរថា គ្លីនិក តូច យ៉ាន រកបានមោទនភាពជូនជាតិ នៅលើឆាកអន្តរជាតិ៖ ១ - នៅឆ្នាំ ២០១៦ ទទួលបានពានរង្វាន់ មាស (Gold Paris 2016 )នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីអង្គការវាយតម្លៃគុណភាពពិភពលោក WQC ។ ២- នៅឆ្នាំ ២០១៧ ទទួលបាន ពានរង្វាន់មាស (The Each Of Europe Frankfurt 2017) ទ្វារកោងអន្តរជាតិ នៅទីក្រុង Frank Furt ប្រទេសអាល្លឺម៉ង់ ពីអង្គការវាយតន្លៃគុណភាពពិភពលោក WQC លើកទី២ លទ្ធផលល្អក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋរយៈពេល១៥ឆ្នាំកន្លងមក (២០០៣ -២០១៧) ។ ៣- ទទួលបានការប្រោសប្រទានមេដាយកិត្តិយសថ្នាក់ធិបឌិន ពីសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកវេជ្ជបណ្ឌិត តូច យ៉ាន ឆ្នាំ ២០១៧ ។ ៤- ទទួលបានព្រះរាជប្រកាសនីយបត្រ សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត តូច យ៉ាន ឲ្យឡើងជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៧ ។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

ខ្ញុំមានបញ្ហាចង្កេះ និងឆ្អឹងកង គឺ «ការលៀនទ្រនាប់ឆ្អឹងកង ឬឌីស ប៉ះជាមួយនឹងសរសៃជើងខាងស្ដាំ»ដែលខ្ញុំបានចំណាយពេលជិត១ឆ្នាំ ដើម្បីតស៊ូព្យាបាលជំងឺមួយនេះ។ វាមានរឿងរ៉ាវជាច្រើនដែលជាបទពិសោធន៍ និងការឈឺចាប់ដែលខ្ញុំបានឆ្លងកាត់ជាមួយជំងឺមនុស្សចាស់នេះ… ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧… ខ្ញុំចាប់ផ្តើមឈឺចង្កេះ និងខ្នងខ្លាំង ហើយក៏ក្ដៅខ្លួនខុសពីធម្មតា…ចង្កេះកាន់តែឈឺឡើងៗ ហើយខ្ញុំក៏បានទៅពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ហើយលទ្ធផលចេញមក គឺទ្រនាប់ឆ្អឹង ឬឌីស នៃឆ្អឹងកងចុងក្រោយរបស់ខ្ញុំ លៀនចេញមកខាងក្រៅបន្តិច។ វាគឺជាជំងឺដែលភាគច្រើនកើតឡើងតែលើមនុស្សវ័យចំណាស់ ដែលមានអាយុ៤០ឆ្នាំឡើង តែខ្ញុំទើបតែអាយុ២៣ឆ្នាំទេ បែរជាខ្ញុំមានជំងឺនេះ....  មិនដឹងនិយាយអ្វី មិនដឹងខ្លួនឯងកំពុងគិតអ្វី…ដឹងត្រឹមថាបេះដូងរបស់ខ្ញុំចាប់ផ្តើមលោតខុសពីធម្មតា…អារម្មណ៍ហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏ភិតភ័យមិនតិចនោះដែរ…ក្រោយការស្តាប់ពីការរៀបរាប់របស់ខ្ញុំ  លោកវេជ្ជបណ្ឌិតក៏បានសន្និដ្ឋានថា «បញ្ហានេះ គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ឬលើកខុសទំនង»… ដំណឹងក៏បានលឺដល់លោកម្តាយឪពុកខ្ញុំ និងក្រុមគ្រួសារ ហើយប្រាកដណាស់គឺពួកគាត់ពិតជាបារម្ភពីខ្ញុំមែនទែន។  ព្រោះតែមិនចង់អង្គុយលើរទេះរុញ ឬដេកលើគ្រែមួយកន្លែង ខ្ញុំក៏ត្រូវប្រែក្លាយពីមនុស្សមាឌធំកម្លាំងខ្លាំង ដែលធ្លាប់លើក និងលីសែងរបស់ធ្ងន់ៗបានតែម្នាក់ឯង មកប្រែជាមនុស្សម្នាក់ដែលមិនអាចលើករបស់ដែលមានទំងន់២០គីឡូក្រាមបាន… និយាយពីប្រវត្តិនៃការព្យាបាលវិញ គឺមានច្រើនគួរសម…ហើយក៏ត្រូវចំណាយពេលមិនតិចដែរ ទម្រាំតែទទួលបានការព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព…   ដំបូង ខ្ញុំបានទៅធ្វើការម៉ាស្សាសម្រួលសរសៃដោយជនពិការភ្នែកជារៀងរាល់ខែ…ហើយក៏ធ្លាប់ទៅសាកល្បងទទួលការព្យាបាលដោយការប្រើប្រាស់ឧបករណ៍ម៉ាស្សាបច្ចេកវិទ្យាចិន តាមការផ្សព្វផ្សាយ ដែលតម្រូវឲ្យប្រើប្រាស់ថ្នាំឱសថបុរាណពីប្រទេសចិនជាច្រើនលាយគ្នា ដោយមិនដឹងថាមានប្រភពមកពីណា?ចំរាញ់ពីអ្វីខ្លះ? មិនដឹងថាមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬអត់? ខ្ញុំក៏បោះបង់វាចោល… ក្រោយមក ក៏សម្រេចចិត្តព្យាបាលដោយធ្វើការម៉ាស្សាជាមួយនឹងឧបករណ៍ម្យ៉ាងដែលយកមកឈ្លីម្តុំឆ្អឹងកង និងចង្កេះខ្ញុំ តែហាក់ដូចជាមិនមានប្រសិទ្ធភាពសោះ ហើយខ្ញុំក៏មិនទៅទីនោះម្តងទៀតដែរ… ពាក់កណ្តាលខែមីនា ឆ្នាំ២០១៧... ជាវេលាដែលត្រូវបន្តការសិក្សានៅប្រទេសថៃ ហើយក៏គិតថាខ្ញុំនឹងអាចមានឱកាសបន្តការព្យាបាលឆ្អឹងខ្នងរបស់ខ្ញុំនៅទីនោះផងដែរ។ កាលនោះ ចាំបានថា…ពីផ្នែកខាងស្តាំនៃចង្កេះរបស់ខ្ញុំ ដល់ចុងជើងខាងស្តាំ តែងតែមានអាការៈឈឺចុករោយជាខ្លាំង មិនថាពេលអង្គុយរៀន ឬពេលគេងរាបស្មើឡើយ…ខ្ញុំក៏បានសាកការម៉ាស្សាតាមបែបបុរាណថៃ ដែលបានសម្រួលសរសៃ និងផ្តល់ការធូរស្រាលបានមួយគ្រា តែពេលមិនបានសម្រួលសរសៃ វានៅតែឈឺដដែល… មិនអស់ចិត្ត ខ្ញុំក៏បានសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យរដ្ឋមួយនៅខេត្តឧប៊ុនរាជធានី ហើយលទ្ធផល គឺដូចហ្នឹងអ្វីដែលវេជ្ជបណ្ឌិតនៅខ្មែរបានប្រាប់ខ្ញុំ គឺ«លៀនទ្រនាប់ឆ្អឹង»។ នៅទីនោះ…ខ្ញុំត្រូវទទួលទានថ្នាំផង និងព្យាបាលដោយចលនា ដោយប្រើម៉ាស៊ីនផង។ ទោះបីជាទទួលការព្យាបាលជាមួយនឹងវិធីសាស្រ្តជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែឈឺចាប់ដដែល ហើយថ្នាំដែលប្រើប្រាស់ គឺជាថ្នាំបំបាត់ការឈឺចាប់តែប៉ុណ្ណោះ… ពេលខ្លះខ្ញុំដេកឈឺចុកចាប់តាមសរសៃជើងម្នាក់ឯងសឹងដល់ថ្នាក់យំ ពេលខ្លះទៀត សរសៃជើងខាងស្តាំខ្ញុំទាញរមួល សឹងខ្ញុំដើរពុំបាន។ ពេលខ្ញុំទៅណាមកណា ខ្ញុំត្រូវពាក់ខ្សែរឹបចង្កេះ ដើម្បីទប់លំនឹងខ្លួនខ្ញុំ។ បើគ្មានខ្សែរឹបចង្កេះទេ ដំណើររបស់ខ្ញុំគឺកោងដូចមនុស្សចាស់ ហើយពេលអង្គុយក្នុងរថយន្ត ខ្ញុំនឹងមានការឈឺចាប់អង្គុយពុំបានយូរឡើយ…  អ្វីដែលខ្ញុំខ្លាចបំផុត គឺខ្ញុំខ្លាចខ្ញុំដេកមួយកន្លែង ឬអង្គុយលើរទេះរុញ អស់មួយជីវិត…ខ្ញុំខ្លាច ខ្លួនខ្ញុំនឹងធ្លាក់ខ្លួនពិការ ដើរពុំបាន ដូចមុន ហើយខ្ញុំមានកិច្ចការជាច្រើនដែលទាមទារឲ្យខ្ញុំដើរគ្រប់ទីកន្លែងដើម្បីធ្វើ ហើយក៏បារម្ភពីឪពុកម្តាយ គ្រួសារខ្ញុំ ព្រោះពួកគាត់បារម្ភនឹងបញ្ហាសុខភាពខ្ញុំខ្លាំងណាស់… ថ្ងៃមួយនោះ…ពេលទៅលេងផ្ទះនៅបាត់ដំបង ល្ងាចឡើងខ្ញុំតែងតែទៅធ្វើការម៉ាស្សាសម្រួលសរសៃ នៅកន្លែងម៉ាស្សាជនពិការមួយ ហើយគាត់ក៏បានណែនាំពី គ្រូពេទ្យម្នាក់នៅស្រុកម៉ាឡៃ ដែលបានព្យាបាលអ្នកដែលមានជំងឺ និងអាការៈដូចខ្ញុំជាច្រើននាក់ហើយ ដោយធ្វើការចាប់សរសៃ។  មិនបង្អង់យូរ ខ្ញុំក៏បានទៅជួបគាត់ដូចបំណង ហើយដំបូងខ្ញុំគិតថា ប្រហែលជាគាត់គ្រាន់តែជាគ្រូចាប់សរសៃធម្មតាម្នាក់ ព្រោះគាត់គឺជាអតីតជំនួយការវេជ្ជបណ្ឌិតជនជាតិចិន នាសម័យរបបខ្មែរក្រហម… គាត់ឲ្យខ្ញុំដេកក្រាបលើគ្រែ រួចស្ទាបចង្កេះ និងឆ្អឹងខ្នងរបស់ខ្ញុំ  ហើយក៏អាចដឹងថាសរសៃណាមួយរបស់ខ្ញុំគាប់នឹងទ្រនាប់ឆ្អឹង ដោយគ្រាន់តែយកមេដៃរបស់គាត់លុញ និងចុចកន្លែងដែលសរសៃរីកធំ ខ្ញុំក៏មានអារម្មណ៍ស្រាលខ្លួន និងកំរើកជើងខាងស្ដាំបានដោយមិនមានការឈឺចាប់ដូចមុន។ ខ្ញុំបានទៅឲ្យគាត់ព្យាបាលតែ៧ថ្ងៃជាប់គ្នា ហើយខ្ញុំក៏បានធូរស្រាលច្រើនជាងមុន…   នាពេលនេះ អាចនិយាយបានថាធូរស្រាលបានជាង៨០ភាគរយហើយ។ ខ្ញុំលែងពាក់ខ្សែរឹបចង្កេះទប់លំនឹង លែងងើបដោយឈឺចាប់ចង្កេះ អាចអង្គុយរៀនបានយូរ អាចគេងលើពូកបានដោយគ្មានការឈឺចាប់ លែងដើរដំណើរកោងខ្នង និងទប់ចង្កេះដូចមុនហើយ…ខ្ញុំដូចជាប្រែក្លាយជាមនុស្សថ្មីម្តងទៀតអញ្ចឹង… សូមកុំលើករបស់របរធ្ងន់ៗពេក ឬលើកខុសបច្ចេកទេសអី!!! សូមលើករបស់របរទាំងនោះ ដោយមានគ្នាចូលរួមលើក និងលើកឲ្យមានបច្ចេកទេសត្រឹមត្រូវ នោះអ្នកទាំងអស់គ្នា នឹងពុំអាចមានជំងឺលៀនទ្រនាប់ឆ្អឹងដូចខ្ញុំទេ… ខ្ញុំពុំមានអ្វីនិយាយក្រៅពី ពាក្យថា “តស៊ូ និងកុំបាក់ទឹកចិត្ត” និងត្រូវសិក្សាស្វែងរកព័ត៌មានឲ្យច្បាស់លាស់ មុននឹងសម្រេចចិត្តព្យាបាលនៅកន្លែងណាមួយនោះ។ បើយើងសម្រេចចិត្តភ្លាមៗ ពុំមានការពិចារណាឲ្យបានច្បាស់លាស់ ឬពុំបានប្រឹក្សាជាមួយអ្នកមានជំនាញ ឬមានបទពិសោធន៍ នោះយើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន ព្រោះថា នេះមិនមែនជាការដាក់ពាក្យធ្វើការងារ ឬការបន្តការសិក្សាឡើយ នេះគឺជាការព្យាបាលដែលពាក់ព័ន្ធនឹងអាយុជីវិត!!! ------------------- ខាងលើនេះជារឿងពិតនៃប្រិយមិត្តអ្នកអានម្នាក់ដែលបានចូលរួមចែករំលែកដល់អ្នកអានដទៃទៀត ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរដែលអាចនឹងប៉ះទង្គិចដល់សុខភាពផ្លូវចិត្ត… សង្ឃឹមថាអ្នកនឹងអាចរឹងមាំ និងតស៊ូ ដើម្បីសុខភាពរបស់ខ្លួនដូចជាគាត់ដែរ!!! ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រោគសញ្ញានៃ ជំងឺឫសដូងបាត (Sign Symptoms of Hemorrhoid) ១- ពិបាកបត់ជើងធំ (ជួនទល់ ជួនរាគ ជួនធ្លាក់ឈាម) បត់ជើងមិនចេះអស់ មានលាមកមូល ឬសំប៉ែតតូចៗ ។ ២- ធ្វើឲ្យហើមពោះ ឆ្អល់ពោះ ហើមពោះវៀនក្រពះ ជាប្រចាំ ។ ៣- មានការឈឺចាប់ រមាស់ក្រហាយនៅទ្វារលាមក និង ឫសដូងបាត ។ ៤- ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើងរសេះរសោះអស់កម្លាំង ដេកពុំបាន សម្រាន្តពុំស្រួល ហូបចុកពុំដឹងរសជាតិឆ្ងាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៥- ឧស្សាហ៍ឈឺក្បាល ឧស្សាហ៍វិលមុខ ងងឹតមុខ សក់ជ្រុះ និងឆាប់ស្កូវ ភ្នែកឆាប់ស្រវាំង ងងឹត ខួរក្បាល ប្រាជ្ញាស្មារតីបាត់ការចងចាំ មានការធុញទ្រាន់ និង មួម៉ៅច្រើន ។ ៦- មានអាការៈតឹងៗទ្រូង ថប់ៗដង្ហើម ចលនាឈាមរត់មិនទៀងទាត់ ជួនលើស ជួនខ្វះ បេះដូងចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៧- ធ្វើឲ្យពិបាកបត់ជើងតូច និងចុះខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ។ ៨- ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទួលត្រអាក ស្បែកឆាប់ជីវជ្រួញ ឆាប់ចាស់ ឆាប់ស្លាប់មុនអាយុ ស្បែកមានពណ៌សម្បុរមិនល្អ សាច់ឈាមមិនស្រស់ថ្លា ។ ៩- នៅដំណាក់កាលទី២ ៖ ជំងឺឫសដូងបាត វាលូនចេញមកក្រៅ ក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយឯងៗ ។ ១០- នៅដំណាក់កាលទី៣ ៖ ឫសដូងបាតវាលូនចេញក្រៅ ក្រោយពេលបត់ជើងធំរួច ឫសដូងបាតមិនអាចលូនចូលវិញខ្លួនឯងបានទេ ជួយរុញ ជួយច្រានទើបចូលវិញបាន ។ ១១- នៅដំណាក់កាលទី៤ ៖ ជំងឺឫសដូងបាត វាលូនចេញហើយពុំអាចចូលវិញបានទេ ទោះបីខំរុញខំច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានដែរ ត្រូវព្យាបាលជាបន្ទាន់ ព្រោះមានការឈឺចាប់ និងហូរឈាមធ្ងន់ធ្ងរ ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

តើថ្នាំបង្ការ ឬវ៉ាក់សាំង (vaccine)ជាអ្វី? ថ្នាំបង្ការ អាចការពារការឆ្លងមេរោគដែលធ្ងន់ធ្ងរ ដោយរៀបចំរាងកាយរបស់មនុស្សយើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគទាំងនេះ។ ការបង្ការ អាចធ្វើឡើងតាមរយៈការចាក់ថ្នាំ ថ្នាំលេប ឬថ្នាំបាញ់ក្នុងច្រមុះ។ ហេតុអ្វីកូនរបស់ខ្ញុំគួរទទួលថ្នាំបង្ការ?  ការទទួលថ្នាំបង្ការ អាចការពារកូនរបស់អ្នកកុំឱ្យឈឺ ហើយបើគាត់ឈឺ វាអាចការពារគាត់កុំឲ្យឈឺធ្ងន់។ លើសពីនេះទៀត ថ្នាំបង្ការក៏អាចការពារមនុស្សនៅជុំវិញកូនរបស់អ្នកពីការឈឺផងដែរ។ តើទារក និងកុមារទទួលថ្នាំបង្ការអ្វីខ្លះ?  ជាទូទៅ គ្រូពេទ្យណែនាំអោយទារក និងកុមារទទួលថ្នាំបង្ការការឆ្លងមេរោគដូចខាងក្រោម ៖ • ជំងឺរលាកថ្លើមប្រភេទ B៖ អាចបណ្តាលឲ្យមានបញ្ហាថ្លើមរយៈពេលវែង ឬមហារីកថ្លើម។ • ជំងឺខាន់ស្លាក់ ជំងឺតេតាណុស និងជំងឺក្អកមាន់៖ ថ្នាំបង្ការជំងឺទាំងបីនេះ ជាទូទៅត្រូវបានដាក់ជាក្រុមរួមគ្នានៅក្នុងដបតែមួយ។ ជំងឺខាន់សា្លក់ អាចឲ្យពិបាកដកដង្ហើម។ ជំងឺតេតាណុស បណ្តាលឲ្យសាច់ដុំកន្ត្រាក់ ឬប្រកាច់។ ជំងឺក្អកមាន់អាចបណ្ដាលឲ្យមានក្អកធ្ងន់ធ្ងរ។ • ជំងឺស្វិតដៃជើង៖​ អាចបណ្តាលឲ្យខ្សោយសាច់ដុំ និងឈឺចាប់ រហូតដល់ខ្វិន(សាច់ដុំដៃ ឬជើងមិនអាចកម្រើកបាន)។ • ជំងឺរាគដោយរ៉ូតាវីរុស៖ Rotavirus អាចបណ្តាលឲ្យរាករូសធ្ងន់ធ្ងរ រហូតដល់ខ្សោះជាតិទឹក និងអាចប៉ះពាល់អាយុជីវិត។ • Haemophilus influenzae type B ដែលគេហៅថា "Hib"៖ Hib អាចបណ្តាលឲ្យមានការបង្ករោគនៅស្បែក បំពង់ក សន្លាក់ឬខួរក្បាល។ • ភ្នឺមូកូក Pneumococcus៖ ជាជំងឺដែលអាចបណ្តាលឲ្យមានការបង្ករោគនៅសួត ត្រចៀក ឈាម ឬខួរក្បាល។ • កញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច ហៅថា "MMR"៖ ថ្នាំបង្ការជំងឺទាំងបីនេះជាទូទៅត្រូវបានដាក់ជាក្រុមរួមគ្នានៅក្នុងដបតែមួយ។ ជំងឺកញ្ជ្រឹល អាចបណ្ដាលឲ្យកន្ទួលក្រហម ក្ដៅខ្លួន និងក្អក ហើយអាចមានបញ្ហារយៈពេលវែងនៅសួត ត្រចៀក ឬខួរក្បាល។ ជំងឺស្រឡទែន បណ្តាលឲ្យហើមក្រពេញទឹកមាត់នៅនឹងថ្ពាល់ និងអាចបណ្តាលឲ្យមានបញ្ហារយៈពេលយូរនៅខួរក្បាល ឬក្រពេញមេជីវិតឈ្មោល(ពងស្វាស)។ ជំងឺស្អូច អាចបណ្ដាលឲ្យមានកន្ទួលក្រហម ក្ដៅខ្លួន ហើយប្រសិនបើស្ត្រីមានជំងឺនេះខណៈពេលដែលមានផ្ទៃពោះ ទារកអាចកើតមកមានពិការភាពពីកំណើត។ • ជំងឺអុតស្វាយ៖ បណ្តាលឲ្យមានគ្រុនក្តៅ ឈឺបំពង់ក និងកន្ទួល ហើយអាចធ្ងន់ធ្ងរដល់ការឆ្លងមេរោគនៅសួត ឬខួរក្បាល។ • ជំងឺរលាកថ្លើមប្រភេទ A​៖ ជាធម្មតា មិនបណ្តាលឲ្យមានបញ្ហាចំពោះកុមារ ប៉ុន្តែអាចបណ្តាលឲ្យមានជំងឺថ្លើមធ្ងន់ធ្ងរសម្រាប់មនុស្សពេញវ័យ។ កុមារដែលទទួលថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ A ជួយការពារមនុស្សពេញវ័យនៅជុំវិញពួកគេពីការឆ្លងមេរោគបាន។ • ជំងឺគ្រុនផ្តាសាយធំ៖ អាចបណ្តាលឲ្យក្តៅខ្លួន ឈឺសាច់ដុំ ក្អក ឬឈឺក។ តើកូនរបស់ខ្ញុំត្រូវការថ្នាំបង្ការប៉ុន្មានដង? វ៉ាក់សាំងនីមួយៗមានភាពខុសៗគ្នា។ វ៉ាក់សាំងខ្លះមានប្រសិទ្ធភាពត្រឹម1ដូស ប៉ុន្តភាគច្រើនត្រូវការចាប់ពី ពីរដង ឬច្រើនជាងនេះដើម្បីបងា្ករការឆ្លងរោគ។ ជាទូទៅ ថ្នាំបង្ការត្រូវការពេលពីរទៅបីសប្តាហ៍ ដើម្បីចាប់ផ្តើមធ្វើការ។ តើកូនរបស់ខ្ញុំនឹងទទួលថ្នាំបង្ការនៅពេលណា?  វ៉ាក់សាំងផ្សេងៗគ្នាត្រូវបានផ្តល់ជូននៅគ្រប់វ័យ។ ទារកភាគច្រើន ទទួលបានថ្នាំវ៉ាក់សាំងលើកដំបូងរបស់ពួកគេនៅពេលកើត(វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទB និងជំងឺរបេងសម្រាប់ប្រទេសកម្ពុជា )។ បន្ទាប់មក កុមារដែលមានសុខភាពល្អ នឹងបន្តអនុវត្តតាមកាលវិភាគថ្នាំបង្ការដែលបានកំណត់(តាមប្រទេស)។  ថ្វីបើគ្រូពេទ្យធ្វើតាមកាលវិភាគវ៉ាក់សាំងដែលបានកំណត់ក៏ដោយ កុមារខ្លះអាចទទួលបានចំនួនថ្នាំវ៉ាក់សាំង ប្រភេទវ៉ាក់សាំង និងក្នុងពេលខុសគ្នា ប្រសិនបើពួកគេៈ • មានបញ្ហាសុខភាព • ចាប់ផ្តើមទទួលថ្នាំបង្ការយឺតពេល • ចាប់ផ្តើមទទួលថ្នាំបង្ការទាន់ពេល ប៉ុន្តែភ្លេច ឬយឺតសម្រាប់ដូសបន្ទាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់កូនអ្នក នឹងណែនាំកាលវិភាគវ៉ាក់សាំងដែលត្រឹមត្រូវសម្រាប់កូនរបស់អ្នក។ តើថ្នាំបង្ការអាចបង្កផលប៉ះពាល់អ្វីខ្លះ? ជារឿយៗ ថ្នាំបង្ការមិនបណ្ដាលឲ្យមានផលប៉ះពាល់អ្វីទេ តែពួកគេអាចបណ្តាលឲ្យ ៖ • ឡើងក្រហម ហើម ឬឈឺចាប់នៅកន្លែងដែលចាក់ថ្នាំ • ក្ដៅខ្លួន • កន្ទួលក្រហមតិចតួច • ឈឺក្បាល ឬឈឺខ្លួន ភាគច្រើននៃផលប៉ះពាល់ទាំងនេះកើតឡើងក្នុងរយៈពេលពី 1 ទៅ 2 ថ្ងៃក្រោយការចាក់វ៉ាក់សាំង។ ប៉ុន្តែវាអាចកើតឡើងពី 1 ទៅ 2 សប្តាហ៍បន្ទាប់ពីការចាក់ថ្នាំបង្ការជំងឺអុតស្វាយ ឬជំងឺកញ្ជ្រិល ស្រឡទែន និងជំងឺស្អូច។ ថ្នាំបង្ការ ជួនកាលបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ ប៉ុន្តែវាកម្រណាស់។ សូមសួរគ្រូពេទ្យ ឬគិលានុបដ្ឋាយិការបស់កូនអ្នក អំពីផលប៉ះពាល់ដែលរំពឹងទុកនៅពេលដែលកូនរបស់អ្នកទទួលថ្នាំបង្ការម្ដងៗ។ ប្រសិនបើកូនរបស់អ្នក មានប្រតិកម្ម ឬបញ្ហាបន្ទាប់ពីទទួលថ្នាំបង្ការ សូមប្រាប់គ្រូពេទ្យឬគិលានុបដ្ឋាយិកា។ តើមានអ្វីកើតឡើង ប្រសិនបើកូនរបស់ខ្ញុំឈឺ នៅពេលដែលគាត់ត្រូវទទួលថ្នាំបង្ការ? អ្នកត្រូវប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាកឲ្យដឹង ដើម្បីពួកគាត់អាចសម្រេចថាផ្តល់ថ្នាំបង្ការឲ្យកូនរបស់អ្នក ឬរង់ចាំរហូតដល់កូនរបស់អ្នកជាសិន(តាមប្រភេទនៃវ៉ាក់សាំង និងរោគសញ្ញារបស់កូនអ្នក) ។ ចុះបើកូនរបស់ខ្ញុំមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយស៊ុត?  សូមប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិកាឲ្យដឹង ព្រោះថ្នាំបង្ការខ្លះប្រើប្រាស់ស៊ុតជាធាតុផ្សំសម្រាប់ផលិត។ គ្រូពេទ្យ ឬគិលានុបដ្ឋាយិកានឹងប្រាប់អ្នកថាថ្នាំបង្ការណាដែលមានសុវត្ថិភាព។ តើខ្ញុំគួរតែតាមដានការផ្ដល់ថ្នាំបង្ការកូនរបស់ខ្ញុំទេ?  វាជារឿងសំខាន់ណាស់ ក្នុងការរក្សាសៀវភៅថ្នាំបង្ការដែលកត់ត្រាពីឈ្មោះ និងពេលវេលាដែលពួកគេទទួលបាន។ សាលារៀនជាច្រើនត្រូវការព័ត៌មានទាំងនេះមុនពេលពួកគេអនុញ្ញាតឲ្យកុមារចូលរៀន។ អ្នកអាចយកមកជាមួយនូវសៀវភៅថ្នាំបង្ការគ្រប់ពេលដែលយកកូនរបស់អ្នកមកពិនិត្យ។ តើមានផលប្រយោជន៍អ្វីក្នុងការពន្យារពេលចាក់វ៉ាក់សាំងរហូតដល់កូនរបស់ខ្ញុំមានវ័យធំបន្តិច? មិនត្រឹមត្រូវទេ! ឪពុកម្តាយមួយចំនួនគិតថា វាជាការល្អក្នុងការផ្ដល់ថ្នាំបង្ការទៅកូនដែលមានអាយុច្រើនជាងអាយុដែលណែនាំ។ ការពិត ការសិក្សាបង្ហាញថា ការពន្យារពេលអាចផ្ដល់ផលវិបាកទៅវិញ។ ឧទាហរណ៍ ការសិក្សាមួយបានរកឃើញថាកុមារដែលទទួលបានវ៉ាក់សាំង MMR ក្រោយអាយុដែលណែនាំប្រឈមនឹងជំងឺប្រកាច់ដោយគ្រុនក្តៅខ្ពស់ជាងកុមារដែលទទួលបានវ៉ាក់សាំងនៅអាយុកំណត់។ កាលវិភាគវ៉ាក់សាំងដែលវេជ្ជបណ្ឌិតណែនាំ ត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់។ ដូច្នេះ កុំពន្យារពេលផ្ដល់ថ្នាំបង្ការដល់កូនរបស់អ្នក។ បកស្រាយ ដោយវេជ្ជបណ្ឌិត អ៊ុន កែវសិលា បម្រើការនៅ មន្ទីរពេទ្យសូរិយា Reference : Up-to-date 2018 "Patient education: Vaccines for babies and children age 0 to 6 years (The Basics)"

Share

មូលហេតុដែលបង្កឲ្យមានជំងឺឫសដូងបាត (Cause of Hemorrhoid) 1. កត្តាធម្មជាតិ គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំនៅក្នុងរន្ធគូថដូចគ្នាទាំងអស់ ដែលភាសាបរទេសឲ្យឈ្មោះថា (HemorrhoidVein)ឬ សរសៃឈាមវ៉ែន។ 2. កត្តាពូជ(Genetic) បើឪពុក ឬម្តាយមានជំងឺឫសដូងបាត និងចម្លងជំងឺឫសដូងបាត ឲ្យទៅកូននៅក្នុងផ្ទៃ ឲ្យកើត ជំងឺឫសដូងបាត ដោយស្វ័យប្រវត្តិ។ 3. កត្តាការងារ -អ្នកដែលធ្វើការងារណាដែលអង្គុយច្រើន ដូចជាជាងដេរ ជាងវិទ្យុម៉ាញ៉េ បើកបរ រថយន្ត រថភ្លើង អ្នកធ្វើការងារការិយាល័យជាដើម -អ្នកធ្វើការធ្ងន់លើកដាក់ លីសែងអ្នកឡើង ដើមឈើ ឡើងដើមត្នោត។ល។ 4. កត្តាចំណីអាហារ -អ្នកញ៉ាំច្រើន ញ៉ាំសាច់ច្រើន  -អ្នកញ៉ាំម្ទេសច្រើន  -អ្នកញ៉ាំក្រៀមក្រោះ ខ្វះសម្លទឹក ខ្វះបន្លែ ខ្វះផ្លែឈើ មានជាតិសរសៃ -អ្នកញ៉ាំទឹកតិច -អ្នកឧស្សាហ៍ញុំាផ្លែឈើលេបគ្រាប់ដូចជា គ្រាប់ត្របែក គ្រាប់ទៀប គ្រាប់ព្រីង កំពីងរាជ។ល។ ដែលក្រពះពោះវៀនពុំអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបាន។ 5. កត្តាអនាម័យ និងការបន្ទោបង់ -គ្រួសារដែលពុំទាន់មានបង្គន់អនាម័យ ពុំមានទឹកសម្រាប់លាងសំអាតទ្វារលាមក ក្រោយពេលបត់ជើងធំម្តងៗ។ -អ្នកដែលឧស្សាហ៍មានលាមករឹងក្តៀន ឧស្សាហ៍ទល់លាមក អ្នកឧស្សាហ៍រាករូសយូរថ្ងៃ ព្យាបាលពុំជា។ -អ្នកដែលឧស្សាហ៍កិតជូតទ្វារលាមកដោយវត្ថុរឹងៗ ដូចជា ស្មៅ ចំបើង ស្លឹកឈើ មែកឈើ ក្តត្នោត គ្រាប់ត្នោត ឬ ក្រដាសរឹងជាដើម។ 6. កត្តាផ្សេងៗ អ្នកដែលធាត់ អ្នកដែលពុំសូវបានហាត់ប្រាណ ស្ត្រីមានគភ៌ ស្ត្រីឆ្លងទន្លេ តាមធម្មជាតិ (តាមទ្វារមាស)។ 7. កត្តារួមភេទខុសផ្លូវធម្មជាតិ រួមភេទតាមរន្ធគូថ តាមទ្វារធំ (Anal Intercourse) 8. កត្តាជំងឺផ្សេងៗ -អ្នកដែលមានជំងឺក្អករ៉ាំរ៉ៃ -អ្នកដែលលេបថ្នាំផ្សះច្រើន -អ្នកដែលមានជំងឺក្រិនថ្លើម -អ្នកដែលមានជំងឺលើសឈាម -អ្នកស្ទះសសៃឈាមក្នុងថ្លើម -អ្នកធ្លាប់វះកាត់ទ្វារលាមក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត

Share

ធ្លាប់គិតចង់ជួយសង្រ្គោះជីវិតអ្នកដទៃ បើទោះជាអ្នកមិនបម្រើការក្នុងវិស័យសុខាភិបាល ឬវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងការសង្រ្គោះជីវិតដែរឬទេ? ធ្លាប់គិតឬអត់ ថាតើអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើអ្នកមិនមានជំនាញទាំងនោះ? មានសកម្មភាពមួយដែលមិនពិបាកធ្វើ តែមានតម្លៃលើសលប់ ហើយក៏ជាការរួមចំណែកមួយក្នុងការជួយសង្រ្គោះដល់ជីវិតរបស់មនុស្ស ជាពិសេសកុមារកម្ពុជាដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ…នោះ គឺ ការចូលរួមឧបត្ថម្ភឈាមរបស់លោកអ្នក…ទង្វើនេះប្រាកដណាស់ជាអំពើមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងជាសាក្ខីភាពនៃការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យដែលបាន និងកំពុងបំពេញបេសកកម្មដ៏ធំធេងក្នុងការសង្រ្គោះជីវិតនៃកុមារជាច្រើននាក់ជារៀងរាល់ថ្ងៃ... តាមរយៈឈាមដែលអ្នកបានផ្តល់ គឺនឹងអាចជួយសង្រ្គោះដល់ជីវិតមនុស្សដែលកំពុងត្រូវការវា ហេតុនេះហើយ វាប្រៀបបានជាកាដូដែលមានតម្លៃខ្ពស់ ហើយមិនងាយរកទិញបាននោះឡើយ... នៅទីណា? មជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ ថ្ងៃណា? ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ពេលណា? រាល់ម៉ោងធ្វើការ  Photo Credit : FB Page of Angkor Hopsital for Children ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កុំរង់ចាំដល់កូនរបស់អ្នកប្រសូតទើបអ្នកគិតថាអាចមានទំនាក់ទំនងគ្នាបាន។ នេះមានន័យថាទំនាក់ទំនងមួយនេះមានតាំងពីទារកមានលូតលាស់នៅក្នុងផ្ទៃរបស់អ្នកពីដើមមក។ ជាការភ្ញាក់ផ្អើលមួយ ជាមួយនឹងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រផងនោះ បានបង្ហាញឲ្យអ្នកមើលឃើញថា ទារកទាំងអស់ដែលមិនទាន់កើត មិនមែនសុទ្ធតែអសកម្មនោះទេ។ តាំងពីដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ទារកចាប់ផ្តើមមានការពាក់ព័ន្ធផ្នែកសតិស្មារតីជាមួយមនុស្សជុំវិញ ជាពិសេសគឺម្តាយរបស់គេ។ ទារកមានសមត្ថភាពក្នុងការរៀន ចងចាំរាល់អ្វីដែលបានកើតឡើងលើពួកគេអំឡុងពេលនៅក្នុងផ្ទៃ។  មុខងាររបស់ស្បូនមិនត្រឹមតែផ្តល់ឲ្យទារកដែលមិនទាន់កើតនូវសារធាតុចិញ្ចឹមទាំងអស់នោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីពិភពលោកដែលពួកគេនឹងចូលមករស់នៅក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះ ទារកអាចដឹងពីក្តីស្រលាញ់ និងការព្រួយបារម្ភរបស់អ្នកតាំងពីនៅក្នុងផ្ទៃ ហើយវាក៏ជាប្រព័ន្ធដ៏ឆ្លាតវៃមួយដែលបង្កើតដោយធម្មជាតិរវាងម្តាយ និងទារក។ នេះ គឺជាគុណភាពសម្រាប់ជីវិតរបស់ទារកនៅក្នុងផ្ទៃ ហើយក្រោយមកវានឹងជះឥទ្ធិពលដល់សុខភាព និងអាកប្បកិរិយាជាយូរអង្វែងរបស់ទារកថែមទៀតផង។ ទារកចាប់ផ្តើមមានការអភិវឌ្ឍផ្នែកទំនាក់ទំនងជាមួយមនុស្សជុំវិញនៅដើមសប្តាហ៍ទី15នៃគភ៌ ដូចនេះ អ្នកគួរបង្កើតបរិយាកាសដែលមានអត្ថប្រយោជន៍ច្រើនបំផុតក្នុងអំឡុងពេលនោះផងដែរ។ ១. ការសិក្សារបស់ទារកនៅក្នុងផ្ទៃ  អ្នកសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងនេះបានបង្ហាញថា ទារកដែលនៅក្នុងផ្ទៃ បានសិក្សានូវពាក្យដែលបានលឺ និងចងចាំនូវពាក្យទាំងនោះ ហើយក៏ដើម្បីរំលឹកឡើងវិញក្រោយពេលគេបានកើតចេញមក។ ណាមួយវិញទៀត ក្រោយពេលម្តាយបាននិយាយជាមួយទារកក្នុងផ្ទៃជាប្រចាំ  ទារកអាចរៀនឆាប់ចេះរាល់ពាក្យសម្តីរបស់ម្តាយក្រោយកើត ឬការនិយាយជាមួយកូនក្នុងអំឡុងពេលបំបៅដោះផងដែរ។    ២. អត្ថប្រយោជន៍នៃការទំនាក់ទំនងមុនសម្រាល ម្តាយ និងឪពុកមានឱកាសដ៏អស្ចារ្ យដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតរបស់ពួកគេនៅដំណាក់កាលនីមួយៗនៃការលូតលាស់សរីរាង្គរបស់ទារកក្នុងផ្ទៃ។ អ្នកមិនត្រឹមតែបង្កើតចំណងដ៏យូរអង្វែង និងជ្រាលជ្រៅជាមួយទារកនោះទេ ប៉ុន្តែក៏ដើម្បីបង្កើនការចងចាំរបស់ទារកដែលធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើប្រព័ន្ធសរសៃប្រសាទរបស់ពួកគេទៀតផង។ បន្ថែមពីចំណុចនេះ ម្តាយអាចមានភាពងាយស្រួលក្នុងការសម្រាលកូន សុខភាពរបស់ទារកល្អក្រោយសម្រាល និងមានសមត្ថភាពខ្ពស់ក្នុងការមើលឃើញ ស្តាប់ ការចងចាំ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយពួកគេជាប្រចាំមុនសម្រាល។ លើសពីនេះទៀត ម្តាយក៏មានទំនុកចិត្តច្រើនក្នុងការតួនាទីធ្វើជាឪពុកម្តាយក្រោយគេសម្រាលរួចដែរ។  ៣. ឥទ្ធិពលរបស់ម្តាយលើទារកក្នុងផ្ទៃ ការសិក្សាបានបង្ហាញថាកូនដែលមិនទាន់កើត រាល់ការភ្ញាក់ឬដេកលក់ ត្រូវបានប្រែប្រួលជានិច្ចទៅនឹងសកម្មភាពរបស់គំនិត និងអារម្មណ៍របស់ម្តាយ។ តាមរយៈសុក បានការដឹកនាំគ្រប់អារម្មណ៍ និងគំនិតល្អ ឬអាក្រក់របស់ម្តាយទៅកូនដែលមិនទាន់កើត ហើយវាបានជះឥទ្ធិពលទៅលើជាលិកាគោលដៅ និងសរីរាង្គផ្សេងៗទៅទារកក្នុងផ្ទៃផងដែរ។ ដូច្នេះហើយ ការអភិវឌ្ឍសរីរាង្គរបស់ទារក គឺអាស្រ័យលើសមាមាត្រសារធាតុចិញ្ចឹម (តាមចរន្តឈាមក្រោមការដឹកនាំសុក) អារម្មណ៍ ចិត្តគំនិតដែលពួកគេបានទទួលបានពីម្តាយ (ក្រោមការទំនាក់ទំនងរវាងម្តាយ និងកូន)។ ការឆ្លើយតបនឹងភាពតានតឹងរបស់ម្តាយ បណ្តាលឲ្យមានការថយចុះបរិមាណឈាមទៅចិញ្ចឹមសាច់ដុំធំៗ និងទៅតំបន់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ជាលទ្ធផល វាជាមូលហេតុនៃបញ្ហាផ្នែកច្នៃប្រឌិតរបស់ពួកគេ បូករួមជាមួយការថយចុះកម្រិតអ័រម៉ូន Cortisol ដែលជាអ័រម៉ូនសំខាន់នៃការលូតលាស់ខួរក្បាលរបស់ទារកទៀតផង។ ៤. តើអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយកូនក្នុងផ្ទៃដោយរបៀបណា? •អ្នកអាចជ្រើសរើសសៀវភៅសម្រាប់កុមារតូចៗមកអានក្នុងបរិយាកាសស្ងប់ស្ងាត់មួយ។រាល់ពាក្យ ឬអក្សរដែលអ្នកបានអាននឹងលឺដល់កូនរបស់អ្នក បើទោះបីគេនៅក្នុងផ្ទៃរបស់អ្នកនៅឡើយ។ • អ្នកអាចយកដៃមកអង្អែលពោះរបស់អ្នកថ្នមៗ ស្របពេលដែលអ្នកកំពុងស្តាប់តន្រ្តីប្រភេទស្ងប់ស្ងាត់ (Relaxing or Calming music)។ ជាការពិតណាស់ កូនក្នុងផ្ទៃអាចទទួលបានភាពកក់ក្តៅ និងការថ្នាក់ថ្នមយ៉ាងពេញលេញពីអ្នក។ • នៅក្នុងដំណាក់កាលទារកចេះកម្រើក ជាឱកាសមួយដែលអ្នកគួរយកចិត្តទុកដាក់បំផុត។ អ្នកគួរតែឧស្សាហ៍ប៉ះពេលគេកំពុងកម្រើក ដើម្បីជាការក្សាទំនាក់ទំនង ឬការផ្សាភ្ជាប់ជាមួយគេខាងផ្នែកអារម្មណ៍ និងចិត្តគំនិតបានយូរអង្វែរ។ នេះបង្ហាញថាកូនដែលមិនទាន់កើតអាចមានប្រតិកម្មទៅនឹងបរិយាកាស និងអាហារបំប៉នដែលបានទទួល។ វាក៏មានប្រតិកម្មទៅនឹងរបៀបនៃការគិតដែលឪពុកម្តាយយល់ឃើញចំពោះបរិស្ថានជុំវិញ និងបានបញ្ជូនពត៌មានទាំងនោះតាមរយៈសុកទៅទារក។ ការបកស្រាយនេះបញ្ជាក់ថា ទារកមានការចូលរួមក្នុងទំនាក់ទំនងសតិអារម្មណ៍ មិនមែនត្រឹមតែជាអ្នកត្រៀមកើតចេញជាសមាជិកថ្មីនោះឡើយ៕ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

អ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណ ដើម្បីសម្រកទម្ងន់ទេ មែនទេ? ប្រសិនបើអ្នកចង់សម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណនោះគឺពិតជាបាន។ វាមិនមែនជាការពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ប្រើប្រាស់ថ្នាំលេបឬចាក់នោះទេ ។  ហេលស៍ថាម នឹងបង្ហាញពីវិធីងាយៗចែកជូនដល់មិត្តអ្នកអានទាំងអស់គ្នាឲ្យបានដឹង។  ១. មិនទទួលទានអាហារមុនពេលចូលគេង អ្នកមិនគួរបរិភោគមុនពេលចូលគេងនោះទេ។ ការរំលាយអាហារ គួរតែមានយ៉ាងតិចចាប់ពី ២ទៅ៣ម៉ោង មុនពេលអ្នកចូលគេងទើបប្រសើរសម្រាប់សុខភាពពិសេសវានឹងមិនធ្វើឲ្យអ្នកឆាប់ធាត់។ ប្រសិនបើអ្នកចង់ទទួលបានរាងស្អាតគ្មានខ្លាញ់ក្បាលពោះ អ្នកគួរតែគិតពីរបបអាហារមុនពេលគេងនេះ ដោយខានមិនបាន ។ ២. បង្កើនសកម្មភាពខាងក្រៅ សកម្មភាពដែលអ្នកធ្វើ មិនមែនជាការធ្វើលំហាត់តាមក្បួនខ្នាតនោះទេ ។ អ្នកគ្រាន់តែឡើងកាំជណ្ដើរជើងជំនួសឲ្យការឡើងជណ្ដើរយន្ត ទៅធ្វើការដោយថ្មើរជើង លេងជាមួយក្មេងតូចជំនួសឲ្យការអង្គុយមើលទូរទស្សន៏ជាដើម។ ទាំងអស់នោះជាសកម្មភាពដែលអ្នកតែងតែធ្វើជាប្រចាំថ្ងៃ ដោយគ្រាន់តែកែទម្លាប់ខ្លះចេញតែប៉ុណ្ណោះ។ ការធ្វើសកម្មភាពទាំងអស់នោះអាចឲ្យអ្នកសម្រកទម្ងន់បានដោយមិនចាំបាច់លំហាត់ប្រាណនោះទេ។  ៣. ហែលទឹក  ការហែលទឹកអាចនិយាយថាជាលំហាត់ប្រាណមួយ ប៉ុន្តែវាក៏ជាចំណង់ចំណូលចិត្តមនុស្សដែរ។ វាមិនបានធ្វើឲ្យអ្នកចេញញើសនោះទេ ដូចនេះវាចាត់ទុកថាជាចំណូលចិត្តរបស់មនុស្សម្នាក់ៗដែលតែងតែអនុវត្តជាប្រចាំ។ ការហែលទឹកជាការហ្វឹកហាត់សាច់ដុំរបស់អ្នកឲ្យធ្វើចលនាបានស្រួល ហើយវាក៏អាចធ្វើឲ្យអ្នកមានរូបរាងស្រស់ស្អាត ជាពិសេសគឺមានរាងស្វែលតែម្ដង។  ៤. បរិភោគអាហារគ្មានកាឡូរី អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានកាឡូរីវិញ តែថាមិនមែនគ្មានទាំងស្រុងនោះទេ  គឺគ្រាន់តែមានតិចតួចបំផុតដែលមិនអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពបាន។ អាហារទាំងអស់នោះមានដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។  ៥. ការម៉ាស្សាដោយឡេលាបស្បែក នេះមិនមែនជាវិធីដែលទាមទារឲ្យអ្នកចំណាយច្រើននោះទេ អ្នកគ្រាន់តែប្រើឡេលាបស្បែករបស់អ្នក យកមកលាបលើស្បែកហើយធ្វើការម៉ាស្សាថ្មមៗលើស្បែក ២០ទៅ ៣០នាទី ជាប្រចាំវាអាចឲ្យអ្នកស្រកទម្ងន់បាន។ ការម៉ាស្សាថ្នមៗវាអាចធ្វើឲ្យឈាមរបស់អ្នករត់បានស្រួល និងអាចជួយរំលាយជាតិខ្លាញ់ល្អិតៗនៅខាងក្នុងបានទៀតផង។ យើងអាចនិយាយបានថា វាជាវិធីមួយស្រដៀងនឹងការហាត់ប្រាណដែរ។  ៦. ផ្ដល់ពេលសម្រាកដល់ខ្លួនឯង វិធីនេះចង់ឲ្យអ្នកផ្ដល់ពេលវេលាសម្រាប់ដល់ខ្លួនអ្នកផ្ទាល់។ អ្នកគួរតែមានពេលវេលាសប្បាយ ចង់ញ៉ាំអាហារតាមចិត្ត ជារៀងរាល់មួយសប្ដាហ៍ម្ដង ដើម្បីឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ អារម្មណ៍ស្រស់ថ្លាអាចជួយសម្រកទម្ងន់របស់អ្នកមួយកម្រិតដែរ។  ៧. ក្លែងបន្លំ សូមអ្នកកុំគិតថា វិធីមួយនេះអាចឲ្យអ្នកបាត់បង់អ្វី។  ក្លែងបន្លំនៅក្នុងអត្ថបទនេះមានន័យថា អ្នកធ្វើជាទទួលទានអាហារមួយចានធំដដែលតែនៅក្នុងចាននោះមានអាហារតែបន្តិចតែប៉ុណ្ណោះ។ ក្រៅពីនេះ សុទ្ធតែជាបន្លែដូចជា ប៉េងប៉ោះ ព័ទ្ធជុំវិញមើលទៅហាក់ដូចជា អ្នកញ៉ាំអាហារច្រើនណាស់ដែរ។ វិធីបែបនេះធ្វើឲ្យអ្នកសម្រកទម្ងន់បានកាន់តែឆាប់។  ៨. ពង្វាងការឃ្លានអាហារ នៅពេលដែលក្រពះរបស់អ្នកទាមទារអាហារអ្នកគួរតែពង្វាងការឃ្លាននោះទេ។ មិនមែនឲ្យអ្នកមិនទទួលទានទាំងស្រុងនោះទេ។ តែអ្នកគួរតែទទួលទានទឹកកន្លះកែវ ឬទឹកតែមួយកែវ ឬទឹកក្រូចស្រស់មួយកែវជំនួសវិញ។ ការធ្វើបែបនេះ  វាអាចជួយកាត់បន្ថយចំណង់ចង់ញុំអាហាររបស់អ្នកបាន។ ការទទួលទានទឹកតែ ឬទឹកក្រូចនេះ ជួយឲ្យក្រពះអ្នកមានអារម្មណ៍ថាពេញ ដែលមិនទាមទារឲ្យទទួលទានអាហារភ្លាមនោះទេ។ វាអាចជួយឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារបានច្រើន នោះទម្ងន់របស់អ្នកនឹងស្រកជាក់ជាមិនខាន៕  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ហេតុអ្វីមានការឈឺចាប់ និង ឈាមក្រហមស្រស់ពេលបន្ទោបង់ ?   តើលោកអ្នកធ្លាប់មានការឈឺចាប់ និងមានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ឫទេ ?  ប្រជាជនទូទៅតែងតែយល់ថា រាល់គ្រប់រោគសញ្ញាដែលកើតមាននៅតំបន់ទ្វារលាមកសុទ្ធតែជាជំងឺឫសដូងបាត ។ ក៏ប៉ុន្តែការពិតទៅ មានជំងឺផ្សេងៗទៀតជាច្រើនក្រៅពីជំងឺឫសដូងបាត ។ រោគសញ្ញាខាងលើនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដែលក្នុងចំណោមនោះការដាច់រលាត់ទ្វារលាមក (Fissure anale) គឺជាមូលហេតុដែលជួបញឹកញាប់ជាងគេ ។  I- តើការដាច់រលាត់ទ្វារលាមក (Fissure anale) ជាអ្វី ? Fissure anale គឺជាការដាច់រលាត់ស្បែកនៃច្រកទ្វារលាមកដែលបង្កឲ្យមានការឈឺចាប់ខ្លាំងនិង មានឈាមក្រហមស្រស់បន្តិចបន្តួចនៅពេលបន្ទោបង់ ។ ជំងឺនេះអាចកើតមានលើមនុស្សប្រុសស្រី គ្រប់វ័យ សូម្បីតែកូនក្មេងតូចៗ ។ II- មូលហេតុនៃការដាច់រលាត់ទ្វារលាមក មូលហេតុសំខាន់ៗមាន3គឺ៖  1-លាមករឹង  2-រាករូសខ្លាំង  3-ស្ត្រីទើបនឹងសម្រាលរួច មូលហេតុកម្រផ្សេងៗទៀតដូចជា៖ ជំងឺកាមរោគ របេង មហារីកបាត រលាកពោះវៀនរ៉ាំរ៉ៃ(Maladie de Cronh) ។ល។ III- តើវាជាជំងឺធ្ងន់ធ្ងរដែរឫទេ ? ភាគច្រើននៃជំងឺនេះមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ និងអាចព្យាបាលជាសះស្បើយ។ ក៏ប៉ុន្តែអាចកើតមានឡើងវិញ ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការបន្ទោបង់ទៀត។ ប្រសិនបើជំងឺនេះទើបតែកើតមាន វាអាចនឹងជាសះស្បើយយ៉ាងងាយ។ ប៉ុន្តែក្នុងករណីដែលលោកអ្នកមានអាការៈបែបនេះជាប់មករហូតចាប់ពីពីរខែឡើងទៅ យើងហៅថាជាការរលាត់ដាច់រ៉ាំរ៉ៃដែលតម្រូវឲ្យមានការព្យាបាលត្រឹមត្រូវ។ IV-ការធ្វើរោគវិនិច្ឆ័យ ដោយសារតែរោគសញ្ញាមានភាពស្រដៀងគ្នារវាងជំងឺផ្សេងៗ នៅនឹងបាត ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការសាកសួរយ៉ាងល្អិតល្អន់គួបផ្សំនឹងការពិនិត្យយ៉ាងម៉ត់ចត់។ រោគសញ្ញាសំខាន់ៗរួមមាន៖ 1- ឈឺចាប់ ឬ ក្រហាយផ្សាពេលកំពុង និងបន្ទាប់ពីបន្ទោបង់ 2- មានឈាមពណ៌ក្រហមស្រស់បន្តិចបន្តួចតាមបាតពេលបន្ទោបង់ 3- រមាស់ទ្វារលាមក V-វិធីព្យាបាល 1-ការព្យាបាលដោយថ្នាំ ការព្យាបាលដោយថ្នាំ គឺជាជម្រើសទីមួយសម្រាប់ការរលាត់ដាច់ថ្មីៗក៏ដូចជារ៉ាំរ៉ៃ។ គោលការណ៍ដែលសំខាន់ជាងគេបំផុតក្នុងការព្យាបាលជំងឺនេះ គឺព្យាបាលមូលហេតុនៃជំងឺ (លាមករឹង រាករូស កាមរោគ របេង ។ល។)។ ហើយក៏មានថ្នាំលាបជួយឲ្យឆាប់សះ និងថ្នាំលេបបំបាត់ការឈឺចាប់។ 2-ការវះកាត់ ការព្យាបាលអាចឈានទៅដល់ការវះកាត់ក្នុងករណី៖ 1-ជំងឺរ៉ាំរ៉ៃមិនជាសះស្បើយ បន្ទាប់ពីការព្យាបាលដោយការប្រើថ្នាំ 2-ការដាច់រលាត់ដែលបង្ករោគ ឬក្លាយជាបូស  3-មានរោគសញ្ញាដែលសង្ស័យថាជាជំងឺមហារីកបាត VI-វិធីបង្ការកុំឲ្យកើតជំងឺនេះ វិធីការពារ គឺការបរិភោគបន្លែផ្លែឈឺ ទឹកស្អាតឲ្យបានច្រើន និងហាត់ប្រាណ ដើម្បីបង្ការលាមករឹង ឬរាក។ សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕  ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖  017 55 33 17 / 070 55 33 17 / 066 55 33 17

Share

សម្រាប់ស្ត្រីដែលទើបតែនឹងក្លាយជាម្ដាយគេលើកដំបូង ដូច្នេះ អ្នកម្ដាយគួរតែសិក្សាបន្ថែមពីរបបអាហារ របៀបថែទាំងកុមារ និងការគេង  ក៏ដូចជារយៈពេលគេងផងដែរ។ ហេលស៏ថាម សូមលើកយកពីរយៈពេលដែលកូនរបស់អ្នកត្រូវគេងមកបកស្រាយ។  ថ្វីត្បិតមានការព្រួយបារម្ភថាកុមារគេងមិនគ្រប់ អាចបណ្ដាលឲ្យមានបញ្ហាតាំងពីការប្រព្រឹត្តរហូតដល់សុខភាពក៏ដោយ តែរហូតមកទល់សព្វថ្ងៃនៅតែពុំទាន់មានភស្តុតាងគួរឲ្យទុកចិត្តអំពីរឿងកុមារថាតើគួរគេងប៉ុន្មានម៉ោងទើបគ្រាន់គ្រាន់សម្រាប់ក្មេង។ ឳពុកម្ដាយទាំងឡាយតែងតែជួបការលំបាកពេលឲ្យកូនរបស់ខ្លួនចូលគេងមិនតែប៉ុណ្ណោះ ពួកគេត្រូវប្រើវិធីល្បូងឲ្យគេឆាប់គេងលក់ដូចជា ការនិទានរឿង  ឬឲ្យពួកគេទទួលទានទឹកឲ្យ ដើម្បីឲ្យពួកគេចូលគេងងាយស្រួល ឬគេងគ្រប់គ្រាន់។   តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិចបានបានធ្វើការសន្និដ្ឋានពាក់ព័ន្ធដល់បរិមាណពេលវេលាដំណេកចាំបាច់របស់កុមារក្នុងប្រទេសនោះ។ តាមលទ្ធផលស្រាវជ្រាវបានប្រកាសថា ទារកដែលទើបនឹងកើតដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទី ១៤ ម៉ោងក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំត្រូវការពេល ១១ ម៉ោងដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំគឺ ១០ ម៉ោង។ ដល់អាយុ១៦ឆ្នាំ ដំណេកជាមធ្យមរបស់ពួកគេគឺ ៩ ម៉ោងក្នុងមួយថ្ងៃ។ ការសន្និដ្ឋាននេះក៏ដូចគ្នានឹងការសន្និដ្ឋានរបស់មជ្ឃមណ្ឌលគ្រប់គ្រង និងបង្ការប្រឆាំងជំងឺរបស់អាមេរិក។ ទន្ទឹមនឹងនេះ ក្រុមអ្នកស្រាវជ្រាវក៏ធ្វើការព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារគេងមិនគ្រប់គ្រាន់។ យកល្អអាណាព្យាបាល ឬមាតាបិតាគួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ឲ្យពួកគេចូលគេងតាមពេលវេលាឲ្យបានទៀងទាត់ផង។ ហើយផលអាក្រក់ដែលកុមារដេកបានតិច អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៏ដូចជា ឆាប់ក្រេវក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ដូច្នេះ មាតាបិតាអាចរកវិធីទាក់ទាញ ឬបញ្ឆោតឲ្យគេចូលគេង ឬក៏នៅនិទានរឿងឲ្យគេស្ដាប់ ។ វិធីទាំងនោះ សុទ្ធសឹងតែមានប្រសិទ្ធភាពបំផុតឲ្យពួកគេឆាប់ចូលគេងបានយ៉ាងងាយ។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top