Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នេះជាសប្ដាហ៍ទី១នៃខែមករាឆ្នាំ២០១៨ហើយក៏ជាពេលដែលត្រូវចេញផ្សាយនៅអត្ថបទដែលទទូលបានការពេញនិយម អានច្រើនជាងគេ។ ហេលស៍ថាមនៅតែបន្តធ្វើការចុះផ្សាយរាល់អត្ថបទដែលទាក់ទិននិងសុខភាពក៏ដូចជាពត៌មានរបស់ស្ថាប័ននានាមកចែកជូនដល់ប្រជាជនទាំងអស់ឲ្យបានជ្រាបនឹងប្រុងប្រយ័ត្នចំពោះបញ្ហាផ្សេងៗដែលកើតមានឡើងនាពេលបច្ចុប្បន្ន ហើយអត្ថបទទាំងនោះរួមមាន…. ការផ្ទុះឡើងនូវឥទ្ធិពលរំខានជាង15,000 ករណីនៃរូបមន្តថ្មីរបស់ឱសថ LEVOTHYROX ករណីនៃឥទ្ធិពលរំខានពីឱសថយ៉ាងតិច14,633ករណីនៅប្រទេសបារាំងត្រូវបានរាយការណ៍ទៅកាន់ភ្នាក់ងារជាតិនៃសុវត្ថិភាពឱសថនិងផលិតផលសុខភាពដែលហៅកាត់ថា ANSM បន្ទាប់ពីមានការផ្លាស់ប្តូរទៅលើរូបមន្តឱសថ Levothyrox (Levothyroxine)របស់ក្រុមហ៊ុនMerckដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺខ្វះអ័រម៉ូនទីរ៉ូ-អ៊ីត (hypothyroid) នេះបើ យោងតាមការបញ្ជាក់ពី Le Figaro Santé ដែលបានចេញផ្សាយនៅថ្ងៃទី 11 ខែ តុលា ឆ្នាំ 2017។    សាវតាជំងឺទឹកនោមផ្អែម និងកាលប្រវត្តិសំខាន់ៗ តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុមដូចជា…… អ្នកមានជំងឺភ្នែកក្រហមគួរទទួលទានអាហារប្រភេទណា? ជំងឺភ្នែកក្រហមដែលជាទូទៅភ្នែកមានសភាពក្រហម គឺជាស្ថានភាពនៃការរលោក ដែលអាចប៉ះពាល់ដល់ភ្នែកទាំងគូ។ ស្បែកនៃត្របកភ្នែកខាងក្នុងប្រស្រីភ្នែក គឺជាភ្នាសដែលគ្រប លើផ្ទៃពណ៌សនៃភ្នែកទាំងសងខាង។ ភ្នាសនោះ មានផ្ទុកសរសៃឈាមតូចដែលអាចមើលឃើញនៅពេលរលោកហើយវាក៏ជាមូលហេតុដែលផ្នែកពណ៌សនៃភ្នែកប្រែជាក្រហមនៅពេលដែលអ្នកក្រហាយអំឡុបពេលកើតជំងឺភ្នែកក្រហម។ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមើលគ្នាទៅវិញទៅមក។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សេចក្ដីជូនដំណឹងពីមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថាមន្ទីរពេទ្យកំពុងត្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញសុខាភិបាលក្នុងមុខជំនាញដូចខាងក្រោម ៖ ១.គិលានុប្បដ្ឋាក/គិលានុប្បដ្ឋាកយិកា (Nurses) ១៩នាក់ ២.ជំនួយការសាលជំងឺសំរាកពេទ្យ សាខាមន្ទីរពេទ្យ (Sateilite Clinic Medical Record Clerk) ១នាក់ ៣.ឱសថការីកំរិតឧត្តម (Pharmacist) ១នាក់ ៤.វេជ្ជបណ្ឌិតផ្នែកចក្ចុរោគ (Ophthalmologist) ១នាក់ ៥.បុគ្គលិកឆ្មបកម្មវិធីសង្គ្រោះទារក (Saveing Babies Lives Programme Officer, Midwife) ១នាក់ ប្រសិនបើបេក្ខជន/បេក្ខនារីដែលមានបំណងចង់ដាក់ពាក្យ មកមុខដំណែងខាងលើសូមទំនាក់ទំនងមកការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ តាមរយៈ លេខទូរស័ព្ទ ៖ ០១៥ ៦៨ ៧៤ ៣៨ /០៧៧ ៥៨ ៤១ ០៧ អាសយដ្ឋាននិងអ៊ីម៉ែល ៖ job@angkorhospital.org ទាញយកទំរងពាក្យស្នើសុំបម្រើការងារ ៖ http://angkorhospital.org/job-application-forms/ កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បញ្ជាក់ ៖ សូមបេក្ខជន/បេក្ខនារីផ្ញើរប្រវត្តិរូបសង្ខេបនិងពាក្យស្នើរសុំបម្រើការងារមន្ទីរពេទ្យកុមារអង្គរ មកការិយាល័យធនធានមនុស្សនៃមន្ទីរពេទ្យកុមារអង្គរ (បេក្ខជន/បេក្ខនារីដែលមិនបានបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌមន្ទីរពេទ្យមិនទទួលយកឡើយ)។ © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

តាំងពី១៥០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងគម្ពីរបុរាណអេហ្សីប មានការសរសេរពីជំងឺម៉្យាងដែលអ្នកជំងឺនោមច្រើន និង ស្រេកទឹក។ កាលនោះមិនទាន់មានពាក្យទឹកនោមផ្អែមនៅទ្បើយទេ។ ៤០០ឆ្នាំមុនគ្រិស្តសករាជ Charaka និងShushrata (ពេទ្យល្បីនៅឥណ្ឌា) បានបរិយាយអំពីភាពផ្អែមរបស់ទឹកនោមដែលមានស្រមោចរោម។ Charaka និងShushrataក៏បានបរិយាយផងដែរអំពីអ្នកជំងឺដែលស្រមោចរោមទឹកនោមមានពីរក្រុម៖ ក្រុមមួយធាត់​​ និងចូលចិត្តហូបផ្អែម ឯក្រុមមួយទៀតស្គម។  នៅសតវត្សទី២Aretaeusដែលជាគ្រូពេទ្យរ៉ូមាំងក្រិច(ល្បីខ្លាំងសឹងតែប្រហែលHippocratesដែរ) បានបរិយាយដោយច្បាស់ជាងអ្នកមុនៗអំពីអាការៈអ្នកជំងឺដូចជាស្រេកទឹក នោមច្រើន ខ្វះជាតិទឹកក្នុងខ្លួន ហើអាចស្លាប់។ Aretaeusបានបង្កើតពាក្យទឹកនោមផ្អែម ឬហៅថា Diabetes (ពាក្យនេះមកពីពាក្យក្រិច​ διαβαινω, diabaino)។ នៅសតវត្សទី១៧ Thomas Willisដែលជាកាយវិភាគវិទូ និងជាវេជ្ជបណ្ឌិតដ៏ល្បីនៅកាលនោះ។ មានស្នាដៃជាច្រើនរបស់គាត់ដូចជាការបរិយាយអំពី Circle of Willis និងកាយវិទ្យាផ្សេងៗទៀត។ Thomas Willis បានថែម ពាក្យMellitusទៅលើ Diabetes (Diabetes Mellitus) ដើម្បីសង្កត់ន័យអំពីភាពផ្អែមនៃទឹកនោម។ តែគាត់ក៏នៅតែមិនទាន់អាចពន្យល់បានហេតុអ្វីបានជាទឹកនោមមានរសជាតិផ្អែម។ ជារួមវាហាក់ដូចជាThomas Willisបានរកឃើញជាថ្មីនូវអ្វីដែលCharaka និងShushr-ataបានរៀបរាប់ពី៤០០ឆ្នាំមុនគ្រិស្តសករាជ។ Claude Bernard ជាសរីរៈវិទូ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សែនល្បីជាតិបារាំង បានរកឃើញថា ថ្លើមអាចស្តុកជាតិស្ករ (Glycogens)។ ហើយថ្លើមអាចបញ្ចេញជាតិស្ករមកវិញ ពេលអត់ហូបអាហារ។  នៅឆ្នាំ១៨៦៩ Paul Langerhans (សរីរៈវិទូជាតិអាទ្បឺម៉ង់) បានរៀបរាប់ពីរចនាសម្ព័នរបស់ Islets ក្នុងលំពែង។ ក្រោយមកគេនាំគ្នា សន្មត់ហៅ langerhans islets។  ឆ្នាំ១៨៨៩ Oskar Minkowski (បារាំង) Joseph von Merin (អាទ្បឺម៉ង់) នាក្រុងស្ត្រាសប៊ួរ ប្រទេសបារាំង បានបរិយាយអំពីទំនាក់ទំនងរវាងលំពែង និងជំងឺទឹកនោមផ្អែម។ ពួកគាត់បានពិសោធន៍ដោយកាត់លំពែងសត្វសុនខ ក្រោយមកសុនខទាំងនោះមានទឹកនោមផ្អែម។  នាពាក់កណ្ដាលឆ្នាំ ១៩២១ Frederick Grant Banting (វេជ្ជបណ្ឌិតវះកាត់វ័យក្មេង ជាតិកាណាដា) និង Charles Herbert Best (ជាតិកាណាដា ហើយកាលនោះនៅជានិស្សិត) បានធ្វើការស្រាវជ្រាវ នៅវិទ្យាស្ថានរបស់សាស្ត្រាចារ្យ ល្បីឈ្មោះJohn Macleod (ជាតិស្កត់លែន) នាសាកលវិទ្យាល័យតូរ៉ុនតូ ប្រទេសកាណាដា។ Frederick Grant Banting និង Charles Herbert Best បានចំរាញ់ចេញពីលំពែងសុនខ នូវវត្ថុរាវម៉្យាងដែលអាចព្យាបាលសុនខដែលមានទឹកនោមផ្អែម។ ដល់ចុងឆ្នាំ១៩២១ អ្នកជំនាញគីមីសាស្ត្រ James Collip (កាណាដា) បានចូលរួមក្នុងក្រុម តាមការហៅរបស់John Macleod ហើយធ្វើបន្សុតកម្ម វត្ថុរាវនោះ ដែលក្រោយមក សាស្ត្រាចារ្យJohn Macleod ដាក់ឈ្មោះ Insulin (អាំងស៊ុយលីន)។  ឆ្នាំ១៩២៣គណៈកម្មការណូបែលបានផ្ដល់ជ័យលាភីដល់Frederick Grant Banting និង John Macleod សំរាប់របកគំហើញ។ Frederick Grant Banting ខឹងជាខ្លាំង ដោយគិតថាគាត់គួរបានរង្វាន់ជាមួយCharles Best។ Frederick Grant Banting បានចែកប្រាក់រង្វាន់ជាមួយ Charles Best។ ឯ John Macleod ក៏បានចែកជាមួយ James Collip។  អាំងស៊ុយលីនដំបូង ក្នុងប្រវត្តិសាស្ត្រ! ទិព្វឱសថដែលជួយជីវិតអ្នកជំងឺរហូតមក។  ខែមករា ឆ្នាំ១៩២១ Leonard Thompson (ពេលនោះគាត់អាយុ១៤ឆ្នាំ) ជាអ្នកជំងឺទីមួយក្នុងប្រវត្តិសាស្រ្តដែលបានទទួលការព្យាបាលដោយអាំងស៊ុយលីន។ គាត់រស់នៅរហូតដល់អាយុ២៧ឆ្នាំ មុនពេលគាត់មរណភាពដោយសាររលាកសួត។  ទិវាជំងឺទឹកនោមផ្អែមពិភពលោកប្រារព្ធដើម្បីនាថ្ងៃ១៤ វិច្ឆិការៀងរាល់ឆ្នាំ។ ទិវានេះបង្កើតដោយ International Diabetes Federation នៅឆ្នាំ១៩៩១។ សហពន័្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បង្កើតតាំងពីឆ្នាំ១៩៥០ មានសមាគមចំនួន២៣០មកពី១៦០ប្រទេសចូលរួម៕   បកស្រាយដោយ ៖  វេជ្ជបណ្ឌិត ស៊ុំ សត្ថា​ វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមប្រចាំនៅ Diabetes Care Center សម្រាប់អត្ថបទ ទាក់ទងនឹងជំងឺទឹកនោមផ្អែម៖  គន្លឹះ៨ចំណុច ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបង្ការផលវិបាកនានា ជំងឺទឹកនោមផ្អែម និងផលវិបាកទៅលើភ្នែក © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

គ្លីនិក តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត - ព្យាបាលដោយ បច្ចេកទេស វិទ្យាសាស្រ្តថ្មីទំនើប (ចាក់ និងលេបថ្នាំពេទ្យសម័យ មិនបាច់វះកាត់ មិនបាច់សម្រាកពេទ្យ) - ធានាព្យាបាលជាគ្រប់ប្រភេទជំងឺឫសដូងបាត (ទោះបីដុះ៥០ ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាម កំពុងឈឺចាប់ធ្ងន់ធ្ងរក្តី) - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ) - ព្យាបាលរួចចេញប័ណ្ណធានារ៉ាប់រងជូនអ្នកជំងឺធានាជូនមួយជីវិត  - ក្នុងរយៈពេលព្យាបាល អ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក ដើរ ឈរ អង្គុយ ហូបចុក លក់ដូរ ធ្វើការងារបានដូចធម្មតា មិនបាច់សម្រាកពេទ្យ។ - ពិនិត្យ ពិគ្រោះ ថត ជំងឺឫសដូងបាត ម្នាក់តម្លៃ ៥$(២០០០០រៀល)។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត - លោក លោកស្រី អាចពិនិត្យ ពិគ្រោះ ថត ជំងឺឫសដូងបាត ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់ ឬ តាមរយៈទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882  ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីកន្លែងព្យាបាលជំងឺឫសដូងបាត -សាខាទី១ ៖ គ្លីនិក តូច យ៉ាន ផ្ទះលេខ ១៦-១៨ ផ្លូវលេខ១៦ក្នុងបុរីពីភពថ្មីទី១ ភូមិត្រពាំងថ្លឹង ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ -សាខាទី២ ៖ ផ្ទះលេខ៨ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ -សាខាទី៣ ៖ ផ្ទះលេខ៤ ផ្លូវលេខ១ ក្នុងបុរីពីភពថ្មី កាំបូល ជាប់ផ្លូវជាតិលេខ៤ ភូមិកាំបូល សង្កាត់កាំបូល ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ -សាខាទី៤ ៖ ផ្ទះលេខ៤៥ ផ្លូវចូលវត្តសុភាឃួន ក្នុងបុរីលឹមឈាងហាក់ ពោធិចិនតុង ទល់មុខព្រលានយន្តហោះភ្នំពេញ  ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍នសែនជ័យ រាជធានីភ្នំពេញ -សាខាទី៥ ៖ ផ្ទះលេខ៤២ កែងផ្លូវហាណូយ ជាប់ហាងសាំង កាល់តិច(ផ្លូវ ផ្សារដីហុយ) ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិនិត្យ ពិគ្រោះ ថតជំងឺឫសដូងបាត ម្នាក់តម្លៃ ៥$  (២០០០០រៀល) ទូរស័ព្ទលេខ Tel: 012 855 922 /070 855 922 /016 955 822/097 97 97 882 លោក លោកស្រី អាចទូរស័ព្ទពិគ្រោះជំងឺផ្ទាល់ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាត តាមរយៈទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 (គ្មានអ្នកណាដឹងពីការឈឺចាប់ ការលំបាក ជាជាងអ្នកជំងឺខ្លួនឯងនោះទេ)

Share

ទីបំផុត ខែចុងក្រោយនៃឆ្នាំ២០១៧ ក៏បានឈានចូលមក​ដល់ ស្របពេលដែលចំនួនអត្ថបទ និងចំនួនអ្នកអាននៅក្នុងគេហទំព័រ-ហេលស៍ថាម ក៏កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះយើងក៏ឃើញមានទាំងការចែក​រំលែកដោយក្រុមនិពន្ធ និងសាធារណជន ដែលជាសមាជិកនៃសហគមន៍ហេលស៍ថាមផ្ទាល់ និងប្រិយមិត្តមួយចំនួនអំពីប្រធានបទផ្សេងៗគ្នា។ ក្នុងចំណោមអត្ថបទទាំងនោះ មានអត្ថបទ៣ ដែលទទួលបានការចូលអានច្រើន ដែលរួមមានដូចខាងក្រោម… [ខ្លឹមៗ] ការព្យាបាលជំងឺឃ្លង់ល្ពៅដែលមានប្រសិទ្ធភាព លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិក​សើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវី​ទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ (ជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅ​ជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ  ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់) អាចជោគជ័យ ឬអត់ អាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌»។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯក​ទេស ដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ វាមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្ម​ភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺនេះ មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត… Jonghyunចាកចេញទៅ ដោយបន្សល់នូវបណ្តាំដែលអានហើយក៏ខ្លោចចិត្ត... នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ…ជាក់ស្តែងណាស់ ការស្លាប់របស់តារាល្បីកូរ៉េ Jonghyun សមាជិកនៃក្រុម​Shinee ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតដោយសម្អាងលើភស្តុតាងមួយចំនួន ដែលក្នុងនោះក៏មានសារជាបណ្តាំក្រោយការចាកចេញរបស់គាត់ ដែលបានផ្ញើជូនមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម… សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ... សម្រាប់ជាការពញ្ញាក់អារម្មណ៍ដល់អនាគតនៃអ្នកគ្រងពេទ្យទាំងឡាយ ក៏មានសារដ៏មានអត្ថន័យពីសំណាក់រៀមច្បងមួយរូបអំពីដំណើរជីវិតជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមួយរូប…ក្នុងនោះ អត្ថន័យភាគច្រើន គឺផ្តោតលើការតភ្ជាប់នូវអារម្មណ៍ដែលធ្លាប់ជាអ្នកជំងឺ មកជាការបំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈមួយនេះ…ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «សូមគោរពនូវទំនួលខុសត្រូវដែលអ្នកត្រូវរ៉ាប់រង ហើយព្យាបាលអ្នកជំងឺឲ្យដូចជាពេលដែលអ្នកជាអ្នកជំងឺម្នាក់ដែរ»… ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺភ្នែកក្រហមដែលជាទូទៅភ្នែកមានសភាពក្រហម គឺជាស្ថានភាពនៃការរលោក ដែលអាចប៉ះពាល់ដល់ភ្នែកទាំងគូ។ ស្បែកនៃត្របកភ្នែកខាងក្នុងប្រស្រីភ្នែក គឺជាភ្នាសដែលគ្រប លើផ្ទៃពណ៌សនៃភ្នែកទាំងសងខាង។ ភ្នាសនោះ មានផ្ទុកសរសៃឈាមតូចដែលអាចមើលឃើញនៅពេលរលោក ហើយវាក៏ជាមូលហេតុដែលផ្នែកពណ៌សនៃភ្នែកប្រែជាក្រហមនៅពេលដែលអ្នកក្រហាយអំឡុបពេលកើតជំងឺ ភ្នែកក្រហម។ ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមើលគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អ្នកមានជំងឺភ្នែកក្រហម គួរតែទទួលទានអាហារដោយមានការប្រុងប្រយ័ត្ន គួរតែទទួលទានអាហារដែលមានផាសុកភាព។  ១. វីតាមីនA វីតាមីន A ដូចគ្នានឹង Bដែរ ជូយបង្កើនការការពារភ្នែក។ កង្វះខាតវីតាមីន A អាចបណ្ដាលឲ្យមានបញ្ហាងងឹតពេលយប់ (ខ្វាក់មាន់)  ភ្នែកស្ងួត កង្វះទឹកភ្នែក និងភ្នែកក្រហមជាដើម ។ ផ្លែឈើស្រស់មិនត្រឹមជាប្រភពធនធាននៃពពួកវីតាមីន  A នោះទេ។ តែថែមទាំងជាអាហារបំប៉នដូចនិងក្រុមនៃវីតាមីន B ។ ប្រភេទអាហារដែលសម្បូរដោយវីតាមីន Aរួមមាន បន្លែស្លឹកពណ៌បៃតង ទឹកដោះគោជូរ ប័រ ប៉េងប៉ោះ ផ្លែល្ហុង និងជាពិសេសនោះគឺ ការ៉ុត។  ២. វីតាមីនB វីតាមីនBជាទូទៅមានតូនាទីការពារភាពសុំា និងជាថ្នាំជួយប្រឆាំងនិងរោគមហារីក។ វីតាមីន B មាននៅក្នុងគ្រាប់ធុញ្ញជាតិនិងបន្លែនានាដូចជា ផ្កាខាត់ណា ស្ពៃក្ដោប និងស្ពៃខ្មៅជាដើម។ បន្ថែមពីនេះទៀតក្នុងចំណោមវីតាមីនB  វីតាមីនB2 ចាំបាច់បំផុតក្នុងការការពារភ្នែក។ ប្រភព វីតាមីនB2មាននៅក្នុងទឹកដោះគោ និងម្ហូបអាហារ ជាពិសេសនៅក្នុងទឹកដោះគោដែលមានខ្លាញ់ទាប។ ៣. វីតាមីនC  ក្នុងការជួយបន្ថែមថ្នាំការពារការប្រឆាំងមេរោគមហារីក វីតាមីនCត្រូវការដើម្បីស្រូបយកវីតាមីន E និងA វីតាមីនC មានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្រូបយកសារជាតិដែក កាល់ស្យូមនិង អាមីណូអាស៊ីតនានា។ កង្វះ វីតាមីនCអាចបណ្ដាលឲ្យខ្សោយដល់សរសៃឈាមតូចៗ និងធ្វើឲ្យភ្នែកដែលឈឺពិបាកក្នុងការគ្រប់គ្រង។ ប្រភេទអាហារសម្បូរដោយ វីតាមីនC មានក្រូច ទំពាំងបាយជូរ ចេក ឳឡឹក ម្នាស់ ល្ហុងនិងការ៉ុតជាដើម។  ៤. វីតាមីន E វីតាមីន E ជួយការពារគ្រប់ភ្នាសកោសិកាទាំងអស់ពីអុកស៊ីតកម្ម ដោយសារការការពាររាល់អាស៊ីតដែលមានខ្លាញ់នានា។ កង្វះខាត វីតាមីន Eអាចបណ្ដាលឲ្យកើតឡើងនូវការផ្លាស់ប្ដូរមិនប្រក្រតីនៅក្នុងកោសិការបស់ជាលិកាមួយចំនួន។ បន្ថែមពីនេះពីនេះទៀត វីតាមីន E ជួយការពាររាល់ជំងឺភ្នែកទាំងឡាយយ៉ាងមានប្រសិទ្ធភាព។ រុក្ខជាតិដែលសម្បូរដោយ វីតាមីន Eរួមមាន បន្លែសម្បូរខ្លាញ់ មានដូចជាគ្រាប់ផ្កាឈូករ័ត្ន ប្រេងឈូករ័ត្ន និងប្រេងអូលីវជាដើម៕ ©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

ករណីនៃឥទ្ធិពលរំខានពីឱសថយ៉ាងតិច14,633ករណីនៅប្រទេសបារាំងត្រូវបានរាយការណ៍ទៅកាន់ភ្នាក់ងារជាតិនៃសុវត្ថិភាពឱសថនិងផលិតផលសុខភាពដែលហៅកាត់ថា ANSM បន្ទាប់ពីមានការផ្លាស់ប្តូរទៅលើរូបមន្តឱសថ Levothyrox (Levoth-yroxine) របស់ក្រុមហ៊ុន Merckដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺខ្វះអ័រម៉ូនទីរ៉ូ-អ៊ីត (hypothyroid) នេះបើ យោងតាមការបញ្ជាក់ពី Le Figaro Santé ដែលបានចេញផ្សាយនៅថ្ងៃទី 11 ខែ តុលា ឆ្នាំ 2017។    គួរបញ្ជាក់ថា ប្រមាណ 5062 ករណីក្នុងចំណោមករណីសរុបនៃផលរំខាននៃរូបមន្តថ្មីរបស់  Levothyrox អាចត្រូវបានចាត់ទុកថាជាករណីធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់របស់វាទៅលើជីវិតគ្រួសារការប្រកបរបរ ឬការងារ និងជីវិតក្នុងសង្គម។ ផលរំខានភាគច្រើនដែលកើតឡើងរួមមានដូចជា អស់កម្លាំងខ្លាំង ឈឺក្បាល គេងមិនលក់ ឈឺសន្លាក់ និងសាច់ដុំ ជ្រុះសក់ និងកាន់តែធ្ងន់ធ្ងរគឺ អាការៈវិលមុខ ជាមួយនឹងបញ្ហាទៅលើចង្វាក់បេះដូង។ ផលរំខានទាំងអស់នេះស្តែងអំពីអតុល្យភាពនៃអ័រម៉ូននៅក្នុងរាងកាយនិងអាចមានទំនាក់ទំនងនឹងការប្រើប្រាស់អ័រម៉ូនទីរ៉ូអ៊ីតជំនួសក្នុងកម្រិតមិនគ្រប់គ្រាន់ ឬច្រើនពេក។ បញ្ហាទាំងនេះផងដែរ ក៏បានកើតមានរួចមកហើយចំពោះរូបមន្តចាស់នៃឱសថ Levothyrox ។  ANSM បានបង្ហាញរបាយការណ៍មកថាការត្រួតពិនិត្យដែលធ្វើលើឡូត៍នៃឱសថ Levothyrox រូបមន្តថ្មីកាលពីខែកញ្ញាកន្លងទៅមិនបានបង្ហាញឲ្យឃើញពីបញ្ហាណាមួយទាក់ទងនឹងគុណភាពនៃឱសថឡើយ។ទោះយ៉ាងណាដោយសារតែការផ្ទុះឡើងនៃផលរំខានរបស់រូបមន្តថ្មីនៃឱសថាLevothyroxបានបង្ខំឲ្យក្រុមហ៊ុនMerckដាក់មកវិញនូវឱសថរូបមន្តចាស់នៅលើទីផ្សារជាមួយនឹងបរិមាណមានកំណត់។ដោយឡែកអ្នកជំងឺដែលមិនបានរងផលរំខានដោយឱសថរូបមន្តថ្មីនេះក៏មិនត្រូវបានណែនាំឲ្យផ្លាស់ប្តូរការប្រើប្រាស់ឱសថឡើយ។  ដូចគ្នាផងដែរ យោងតាមប្រភពពី Medscape Medical News ដែលបានចុះផ្សាយនៅថ្ងៃទី 11 ខែ តុលា ឆ្នាំ 2017 ក៏បានឲ្យដឹងផងថាភ្នាក់ងារពី ANSM បានធ្វើការសម្គាល់ ផលប៉ះពាល់នេះជា “បញ្ហាដែលមិនទាន់មានការបកស្រាយតាមបែបវិទ្យាសាស្ត្រ”នៅឡើយស្របពេលដែលបង្កើតឲ្យមានការអង្កេតជាបន្តនិងរក្សាជំហរក្នុងការគាំទ្រពីសុវត្ថិភាពនៃឱសថរូបមន្តនេះដដែល។ តាមប្រភពខាងលើក៏បានបង្ហាញទៀតថារូបមន្តថ្មីនៃឱសថ Levothyrox ត្រូវបានណែនាំឲ្យប្រើប្រាស់នៅប្រទេសបារាំងតាំងពីខែ មីនា មកម្លេះដើម្បីឆ្លើយ តបទៅនឹងបញ្ហាដែលបានលើកឡើងនៅឆ្នាំ 2012 ដោយ ANSM ទាក់ទងនឹងបម្រែបម្រួលនៃកម្រិតសារធាតុសកម្ម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អាយុកាល (shelf life) របស់ឱសថរូបមន្តចាស់។ ការផ្លាស់ប្តូរទៅលើរូបមន្តរបស់ឱសថនេះរួមមាន ការដកចេញនូវសារធាតុអសកម្ម lactose និងជំនួសមកវិញនូវ mannitol និងអាស៊ីត citricដែលជាទូទៅត្រូវបានប្រើនៅក្នុងរូបមន្តផលិតថ្នាំគ្រាប់ហើយមិនធ្លាប់ត្រូវបានសង្កេតឃើញពីការចោទឡើងនូវផលរំខានដែលមិនបានដឹង (adverse effects) ណាមួយឡើយ។ ទាក់ទងនឹងមូលហេតុនៃផលរំខានខាងលើមានការលើកឡើងអំពីភាពតូចចង្អៀតនៃចន្លោះសន្ទស្សន៍ព្យាបាល (therapeutic index) របស់ឱសថ levothyroxine ដែលធ្វើឲ្យសូម្បីតែភាពល្អៀងនៃបរិមាណដ៏តិចមួយនៃសារធាតុសកម្មនេះក៏អាចធ្វើឲ្យមានការប្រែប្រួលលើការពិនិត្យមុខងារនៃក្រពេញទីរ៉ូអ៊ីតបានយ៉ាងងាយដែរហើយនេះជាមូលហេតុនៃការព្រួយបារម្ភទាក់ទងនឹងការបង្កើតរូបមន្តថ្មីរបស់ឱសថ។ដោយឡែកអ្នកជំងឺដែលប្រើប្រាស់ឱសថរូបមន្តថ្មី ក៏គួរតែត្រូវបានណែនាំឲ្យធ្វើការពិនិត្យមុខងារនៃក្រពេញទីរ៉ូអ៊ីតរៀងរាល់ 6 ទៅ 8 សប្តាហ៍ម្តងក្រោយពីផ្លាស់ប្តូរឱសថដើម្បីប្រាកដថាមុខងារនៃក្រពេញទីរ៉ូអ៊ីតរបស់ពួកគេនៅរក្សាបាននូវស្ថានភាពនឹងនរ។ប្រសិនបើវានៅស្ថិតក្នុងភាពនឹងនរហើយនោះការចាប់ផ្តើមរកមើលមូលហេតុផ្សេងទៀតដែលអាចចោទជាផលរំខានខាងលើគួរតែត្រូវបានធ្វើឡើង។ ប្រភពឯកសារ៖  1.http://sante.lefigaro.fr/article/levothyrox-les-autorites-annoncent-pres-15-000-cas-d-effets-indesirables/ 2.https://www.medscape.com/viewarticle/886900 ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នេះជាសប្ដាហ៍ទី៤ នៃខែធ្នូហើយ ក៏ជាអត្ថបទ ប្រចាំសប្ដាហ៍ចុងក្រោយនៃឆ្នាំដដែលនេះផងដែរ។  ហេល៍សថាមសូមសន្យាថានឹងបន្តធ្វើការចុះផ្សាយ និងពាំនាំរាល់អត្ថបទ  បទពិសោធន៍របស់បុគ្គលល្បី ក៏ដូចជាពត៌មានដែលចេញពីស្ថាបន័នានាមកចែកជួនមិត្តអ្នកអានទាំងអស់គ្នាឲ្យបានកាន់តែច្រើនជាងមុន ។ ស្រលាញ់សុខភាពរបស់អ្នកចូលរួមអាន អត្ថបទបទសុខភាពទាំងអស់គ្នាណា…. ពេលធ្លាក់ទឹកចិត្តម្តងៗ អាចធ្វើអ្វីខ្លះដើម្បីខ្លួនឯង? ជំងឺបាត់ទឹកចិត្តជាជំងឺមួយដែលតែងតែមាននៅក្បែរលោកអ្នកបំផុត។ដោយសារតែឃើញបញ្ហាធ្លាក់ទឹកចិត្តកើតមានជាញឹកញាប់ចំពោះមនុស្សនៅជុំវិញខ្លួនខ្ញុំមិនថាអ្នកណាក្នុងឋានៈណាប្រកបរបរអ្វីនោះទេ…ហើយថ្មីៗនេះ ក៏មានព័ត៌មានសោកសៅមួយសាយភាយពាសពេញបណ្តាញសង្គម ទាក់ទិននឹងមរណភាព ដែលត្រូវបានសន្មតថាជាការធ្វើអត្តឃាតរបស់តារាល្បីជនជាតិកូរ៉េJonghyun ដោយបន្សល់នូវបណ្តាំមរណៈដែលបង្ហាញពីបញ្ហាក្នុងចិត្តរបស់ខ្លួនដែលត្រូវបានមិត្តៗក្នុងវិស័យសិល្បៈជាច្រើនសារភាពថាពួកគេយល់អារម្មណ៍មួយហ្នឹងច្បាស់ជីវិតរបស់ពួកគេគឺមិនសូវខុសគ្នាប៉ុន្មានឡើយ… បាត់បង់ដៃស្តាំមួយនោះ…តែមិនបោះបង់ក្តីសង្ឃឹមក្នុងជីវិត នេះជារឿងពិតមួយដែលពិតជាមិនអាចបំភ្លេចបានឡើយនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំ…ហើយក៏ជឿជាក់ថាមនុស្សដែលស្រលាញ់និងយកចិត្តទុកដាក់នឹងខ្ញុំក៏រឹតតែមិនអាចបំភ្លេចបានទៅទៀត…ពិតជាអរគុណខ្លាំងណាស់ អរគុណដល់គ្រប់គ្នាដែលមិនបោះបង់ខ្ញុំចោល មិនទុកខ្ញុំឲ្យនៅតែម្នាក់ឯង នៅគ្រាមួយនោះ…គ្រាដែលខ្ញុំមិនធ្លាប់សូម្បីតែនឹកគិតថានឹងជួប… ស្ទះសរសៃឈាមបណ្តោះអាសន្នអាចធ្វើឲ្យបាត់បង់ជីវិតទេ? តើអ្វីជា Ministroke?  Ministroke ឬក្នុងភាសាបច្ចេកទេសហៅថា Transient Ischemic Attack (TIA) ជាការស្ទះសរសៃឈាមបណ្តោះអាសន្នមានន័យថាវាជាលទ្ធផលដែលកើតឡើងនៅពេលដែលមានការថយចុះនូវបរិមាណឈាម ដោយសារតែការស្ទះ នៃសរសៃឈាមតូចៗដែលទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាលក្នុងរយៈពេលខ្លី ឬបណ្តោះអាសន្ន(

Share

ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ​ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឲ្យបានដិតដល់។ ក្នុងវ័យនេះផងដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយះចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ  ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។  តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖ - ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ - ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរនាទី។ - ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ - សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់  ៦ខែម្តង។ តើឪពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន? -ចំណុចគួរចងចាំដំបូងគឺ សុខភាពមាត់ធ្មេញល្អ ត្រូវចាប់ផ្តើមពីការថែទាំ តាំងពី ថ្ងៃទី១ដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះ ក៏ត្រូវមើលថែទាំអញ្ចាញ ធ្មេញក្មេងដោយការជូតសម្អាត ជាមួយក្រណាត់សើមទន់ ឬប្រើស្បៃក្រោយ បំបៅកូនរួច។ជួយបង្រៀនកូនអោយចេះដុសសម្អាតធ្មេញ ឱ្យបានស្អាត និងត្រឹមត្រូវ បន្ទាប់មកត្រូវគិតពីចំណីអាហារ ដែលផ្តល់នូវសុខភាពរាង្គកាយ និងធ្វើឱ្យ ធ្មេញមានសុខភាពល្អរឹងមាំដូចជា ទឹកឆ្អិន ទឹកដោះគោ បន្លែ ផ្លែឈើ និងកាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ ជាចុងក្រោយ លោកទន្តបណ្ឌិត មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន៕ ស្វែងយល់បន្ថែម៖ របៀបថែទាំធ្មេញដែលឪពុកម្តាយគួរយល់ដឹង បងស្រាយដោយ ៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ទារកដែលបំបៅទឹកដោះគោគឺទាមទារឲ្យមានអនាម័យខ្ដស់បំផុត។បើជាមិនមានអនាម័យបានល្អនោះទេអាចបណ្តាលឲ្យទារករាក ឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្តាយគ្រប់រូបត្រូវគិតគួរឲ្យបានម៉ត់ចត់ អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីថែរក្សាអនាម័យសម្ភារៈទារក។  មូលហេតុដែលមានម្តាយឲ្យកូនបៅទឹកដោះគោ៖  ក្នុងករណីដែលទារកនៅបំបៅដោះម្តាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេព្រោះទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឲ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ប៉ុន្តែនៅក្នុងករណីដែលមិនម្តាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្តាយផងដែរ។ ស្ត្រីមួយចំនួនយល់ថាការឲ្យទារកបៅទឹកដោះគោ អាចជួយឲ្យមា្តយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះ ក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀត មានស្ត្រីមួយចំនួនយល់ថា ការឲ្យទារកបៅដោះធ្វើឲ្យដោះម្តាយខូចទ្រង់ទ្រាយ នេះជាមូលហេតុមួយ ដែលធ្វើឲ្យស្ត្រីធ្វើការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះគោ។ អនាម័យទារកបំបៅទឹកដោះគោ៖  ការអនាម័យទារកដែលបំបៅដោះគោដំបូងបង្អស់ ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ និងទឹកពុះដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។នៅពេលឆុងត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលទារកបៅទឹកដោះគោហើយ ត្រូវយកដបទឹកដោះគោលាងឲ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះដើម្បីកុំឲ្យដុះផ្សិត។ ផលប៉ះពាល់ចំពោះទារកដែលបៅទឹកដោះគោ៖  ​ ទារកដែលបៅទឹកដោះគោភាគច្រើនមិនសូវមានប្រពន្ធ័ការពារគ្រប់គ្រាន់ដូចទឹកដោះម្តាយនោះទេដូចនេះធ្វើឲ្យទារកងាយនឹងមានជំងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យដូចជានៅពេលដែលលោកអ្នកធ្វើការរួចមិនបានសម្អាតដៃរបស់លោកអ្នកឲ្យបានស្អាតហើយក៏ទៅប៉ះពាល់ជាមួយទារក។ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឲ្យទារកទល់លាមក ពិបាកបន្ទោរបង់។ទារកបំបៅទឹកដោះគោ ចាំបាច់ត្រូវតាមដានលាមក និងថែទាំទារកមិនឲ្យទល់លាមក ជាពិសេសត្រូវឲ្យទារកទទួលទានអាហារដែលជួយធ្វើឲ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលៗជាប្រចាំរៀងរាល់ថ្ងៃ។ លោកអ្នកត្រូវធ្វើការសម្អាតដៃឲ្យបានស្អាតមុនប៉ះពាល់ទារក។ មុនលោកអ្នកសម្រេចចិត្តឲ្យទារកបោះទឹកដោះគោ លោកអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ៩១៤អបស/ឱអបស ស្តីពីការប្រមូលឱសថAMLOCOR-5ក្លែងក្លាយ ដែលមានទម្រង់ស្រដៀងនឹងឱសថAMLOCOR-5 ពិតប្រាកដពីទីផ្សារយោងតាមលិខិតរបស់ក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ និងដោយពិនិត្យឃើញថា នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវឱសថក្លែងក្លាយមួយមុខ មានឈ្មោះ AMLOCOR-5 ដែលបានផលិត និងវេចខ្ចប់ដូចគ្នា នឹងឱសថAMLOCOR-5 ផលិតដោយរោងចក្រ TORRENT PHARMACEUTICALS LTD នៅប្រទេស INDIA មានលេខបញ្ជិកាលេខCAMR14228IP-07 ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុនរតនៈ រតនា ហ្វាម៉ាស្យូធីខល (ដូចមានក្នុងរូប)។ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថក្រសួងសុខាភិបាលមានផែនការដូចខាងក្រោម៖ 1.គ្រឹះស្ថាននាំចូលឱសថក្នុងស្រុកដែលធ្វើប្រតិបត្តិការនាំចូលឬចែកចាយឱសថខាងលើត្រូវចាត់តាំងការប្រមូលឱសថទាំងនោះ ពីឱសថស្ថានឱសថស្ថានរងនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ 2. គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ 3. គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុចទី១ខាងលើ។ 4.ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះឱសថស្ថានឱសថស្ថានរងទាំងឡាយណាដែលនៅតែបន្តការតាំងលក់ឱសថខាងលើនេះ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top