Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្នកមិនចាំបាច់បង្អត់អាហារខ្លួនឯងដើម្បីសម្រកទម្ងន់នោះទេគឺតាមការពិតអ្នកមិនគួរធ្វើបែបនេះតែម្តង។ ដើម្បីជួយឲ្យលោកអ្នកស្រកទម្ងន់បានដូចបំណងហើយមិនប៉ះពាល់ដល់សុខភាពហេលស៍ថាមសូមនាំជូនលោកអ្នកនូវអត្ថបទមួយ ដែលណែនាំនូវតិចនិចដ៏ត្រឹមត្រូវ ក្នុងការសម្រកទម្ងន់តាមរយៈការជ្រើសរើសរបបអាហារ ការគ្រប់គ្រងការបំប្លែងអាហារទៅជាថាមពល និងការសម្រកទម្ងន់ក្នុងបរិមាណដ៏ត្រឹមត្រូវ ក្នុងរយៈពេលដ៏ខ្លី។   ១. គិតយ៉ាងពិតប្រាកដដើម្បីសម្រកទម្ងន់៖ ចូរគិតនូវវិធីដ៏ពិតប្រាកដមួយចំនួន ដើម្បីសម្រកទម្ងន់ដូចជាការប្រើប្រាស់កាំជណ្តើរ ជំនួសឲ្យការជិះជណ្តើរយន្តឬចតរថយន្តរបស់អ្នក ឲ្យឆ្ងាយពីចំណតបន្តិច ដើម្បីឲ្យអ្នកបានដើរសម្រួលសរសៃ និងសាច់ដុំ។ ម៉្យាងទៀត ជំនួសឲ្យការទទួលទានអាហារបីពេលក្នុងមួយថ្ងៃ ចូរទទួលទានតែនៅពេល​ណា​ ដែលអ្នកមានអារម្មណ៍ថាឃ្លានពិតប្រាកដ ហើយទទួលទានអាហារណា ដែលអ្នកចូលចិត្ត ប៉ុន្តែចូរព្យាយាមជ្រើសរើប្រភេទអាហារណាដែលល្អចំពោះសុខភាព។ ត្រូវចៀសវាងការទទួលទានអាហារ៣ម៉ោង មុនចូលគេង។  ២. ចូរចៀសវាងការទទួលទានអាហារឬភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីន៖  ចាប់ពីម៉ោង ៤:៣០ ល្ងាចព្រោះវានឹងធ្វើឲ្យអ្នកគេងមិនលក់ ស្របពេលអ្នកកំពុងអស់កម្លាំង ហើយត្រូវគេងយ៉ាងតិចឲ្យបាន​៧ទៅ៨ម៉ោងក្នុងមួយយប់ ព្រោះការគេងគ្រប់គ្រាន់ ជួយជម្រុញការបំប្លែងអាហារទៅជាថាមពលរបស់លោកអ្នក។ ហើយត្រូវចៀសវាងការទទួលទានស្ករសូកូឡា នំខេក នំប្រោនី ដំឡូងចៀន ការ៉េម ភេសជ្ជៈផ្ទុកឧស្ម័នច្រើន ឬអាហារមិនសម្បូរសារធាតុចិញ្ចឹម។ ៣. ចូរកុំបង្អត់អាហារខ្លួនឯងឲ្យសោះ៖  ការបង្អត់អាហារខ្លួនឯងធ្វើឲ្យរាំងស្ទះ ការបំប្លែងអាហារទៅជាថាមពលរបស់លោកអ្នក ដែលជាដំណើរការដ៏សំខាន់មួយ ដើម្បីជួយឲ្យអ្នកស្រកទម្ងន់។ ម៉្យាងទៀត ការបង្អត់អាហារដូច្នេះ ធ្វើឲ្យអ្នកមានអារម្មណ៍ល្វើយ អស់កម្លាំង និងធ្វើឲ្យអ្នកកាន់តែឃ្លានអាហារ ហើយគម្រោងសម្រកទម្ងន់របស់លោកអ្នកនឹងបរាជ័យ។ ហើយត្រូវចៀសវាង ភេសជ្ជៈ ឬទឹកផ្លែឈើដែលផ្ទុកជាតិស្ករច្រើន ដោយទទួលទានទឹកផ្លែឈើ១០០% ទឹកតែ ឬទឹកធម្មតាជំនួសវិញ។ ​ ៤. ចូរទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន៖  ចូរកត់សម្គាល់ថាប្រភេទដើមរុក្ខជាតិមួយចំនួនដូចជា ពោត Avocado ចេក ដូង ទាំងអស់នេះ មានផ្ទុកកាល់ឡូរីខ្ពស់ជាងប្រភេទរុក្ខជាតិដទៃទៀត។អ្នកមិនចាំបាច់ចៀសវាងមិនទទួលទានផ្លែឈើផ្ទុកកាល់ឡូរីខ្ពស់ទាំងអស់នេះនោះទេ ប៉ុន្តែអ្នកត្រូវទទួលទានវាក្នុងកម្រិតល្មម។ ៥. ត្រូវហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន៖  នៅពេលព្យាយាមដើម្បីសម្រកទម្ងន់ មនុស្សមួយចំនួនផ្តោតតែទៅលើ ការកាត់បន្ថយកាល់ឡូរី និងបន្ថយបរិមាណអាហារប៉ុណ្ណោះ តែពួកគេភ្លេចគិតអំពីសារៈសំខាន់ នៃការហាត់ប្រាណ។ ប្រសិនបើវាមានការលំបាកក្នុងការរក្សា ឬចាប់ផ្តើមទម្លាប់ហាត់ប្រាណ ចូរប្រើពេលវេលាថ្ងៃចន្ទ័ជាថ្ងៃដែលត្រូវទម្លាប់ ទទួលទានអាហារឲ្យបានត្រឹមត្រូវ និងហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន។ ចុះឈ្មោះចូលហ្វឹកហ្វាត់លំហាត់ប្រាណ នៅក្នុងក្លឹបហាត់ប្រាណ ឬកំណត់ជាកាលវិភាគមួយ ដើម្បីហាត់ប្រាណឲ្យបានទៀងទាត់រៀងរាល់សប្តាហ៍។ Happy Mondayគឺជាយុទ្ធនាការជាតិដើម្បីសុខភាពសាធារណៈមិនស្វែងរកប្រាក់ចំណូលមួយដែលលើកទឹកចិត្តមនុស្សឲ្យប្រើថ្ងៃច័ន្ទ ធ្វើជាថ្ងៃ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសុខភាព។ ៦. ចូរព្យាយាមធ្វើលំហាត់ប្រាណ៖ ការព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាពបេះដូង (Cardio exercise) ឲ្យបានភ្លាមៗក្រោយពេលភ្ញាក់ពីគេង ពីព្រោះអ្នកមិនមានអាហារនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នកពេញមួយយប់ ហេតុដូច្នេះហើយ កន្លែងដំបូងរបស់រាងកាយអ្នកនឹងស្រូបយកថាមពល គឺកន្លែងផ្ទុកខ្លាញ់។ ចូរចាំទុកក្នុងចិត្តថា ក្រោយការជិះកង់ហាត់ប្រាណដើម្បីសុខភាពបេះដូង ចូររង់ចាំ ២០នាទី ហើយបន្ទាប់មកចូលទទួលទានអាហារពេលព្រឹក ធ្វើដូច្នេះរាងកាយរបស់អ្នកនឹងដឹងថាអ្នកមិនអត់អាហារនោះទេ៕  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អាណាព្យាបាលមួយចំនួនប្រហែលជាធ្លាប់បានឮជាញឹកញាប់ពីការនិយាយអំពី “របបអាហារដែលមានតុល្យភាព” សម្រាប់កុមារ។ប៉ុន្តែអ្នកច្បាស់ទេថាអាហារដែលមានតុល្យភាពនោះរួមបញ្ចូលអ្វីខ្លះហើយគួរធ្វើការជ្រើសរើសអាហារប្រភេទណាដើម្បីសម្រេចបាននូវតុល្យភាពនោះសម្រាប់កូនរបស់អ្នក ក៏ដូចជាកុមារទូទៅ។ ខាងក្រោមនេះជាជីវជាតិអាហារ ៩យ៉ាងដែលអាចស្វែករកបានតាមប្រភេទអាហារផ្សេងៗមួយចំនួន។  1. ប្រូតេអ៊ីន ជាតិប្រូតេអ៊ីនអាចជួយសម្រួលក្នុងការលូតលាស់កោសិការាងកាយរបស់កុមារបំលែងអាហារទៅជាថាមពលប្រឆាំងនឹងការឆ្លងមេរោគ និងជួយដឹកនាំអុកស៊ីសែន។ អ្នកអាចស្វែងរកប្រូតេអ៊ីននៅក្នុងអាហារមួយចំនួនដូចជា៖ សាច់សត្វ (សត្វ-ស្លាប ត្រី) ស៊ុត គ្រាប់ធញ្ញជាតិ សណ្តែក និងផលិតផលទឹកដោះគោ។  2.កាបូហាយដ្រេត ជាសារធាតុស្ថិតក្នុងទម្រង់អាចជា ស្ករ ម្សៅ និងជាតិសរសៃដែលវាជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយរបស់កុមារ។ មុខងាររបស់កាបូហាយដ្រេតបានសម្រួលដល់ការប្រើប្រាស់ជាតិខ្លាញ់និងប្រូតេអ៊ីនសម្រាប់បង្កើតនិងរៀបចំកោសិកាឲ្យបានល្អ យ៉ាងណាមិញកុមារគួរទទួលបានអាហារដែលមានជាតិម្សៅ និងជាតិសរសៃឲ្យបានច្រើនជាងសារជាតិស្ករ។ អាហារប្រភេទនេះមានដូចជា៖ នំបុ័ង ពពួកធញ្ញជាតិ ម្សៅអង្ករ នំស្រួយ នំផាស្តា និងដំឡូង។  3. ជាតិខ្លាញ់ ជាតិខ្លាញ់មិនមែនសុទ្ធតែជាសារធាតុអាក្រក់ទេដរាបណាការប្រើប្រាស់មានភាពសមស្របនិងត្រឹមត្រូវទៅតាមតម្រូវការរបស់រាងកាយ។ វាជាប្រភពថាមពលមិនអាចខ្វះបានសម្រាប់កុមារនិងមានភាពងាយស្រួលក្នុងការរក្សាទុកក្នុងរាងកាយ បន្ថែមពីនោះវាក៏មានសារប្រយោជន៍ក្នុងការជួយឲ្យរាងកាយធ្វើការប្រើប្រាស់ជីវជាតិដទៃទៀតបានល្អទៀតផង។ ជាតិខ្លាញ់អាចមានក្នុងអាហារដូចជា៖ ផលិតផលទឹកដោះគោស្រស់ ប្រេងឆា សាច់សត្វ ត្រី និងគ្រាប់ផ្លែឈើជាដើម។   4. កាល់ស្យូម មានមុខងារចម្បងក្នុងការពង្រឹងសុខភាពឆ្អឹង និងធ្មេញរបស់កុមារ ក៏ដូចជាបញ្ចៀសកំណកឈាមនៅតាមសរសៃប្រសាទ សាច់ដុំ និងមុខងាររបស់បេះដូង។ អ្នកអាចរកកាល់ស្យូមនៅក្នុងរបបអាហារជា ទឹកដោះគោ ឈីស យ៉ាអួ ការ៉េម ស៊ុតផ្នែកក្រហម បន្លែប្រូខូលី ស្ពៃ និងតៅហ៊ូ។  5. ជាតិដែក ជាសារជាតិមានភាពចាំបាច់សម្រាប់បង្កើនគុណភាពនៃគោលិកាឈាមក្រហមក្នុងការដឹកនាំអុកស៊ីសែនចែកចាយទៅកាន់គ្រប់ផ្នែកនៃសារពាង្គកាយទាំងអស់របស់កុមារ។ ជាតិដែកអាចមាននៅក្នុងរបបអាហារដូចជា៖ សាច់ក្រហម ថ្លើមពពួកខ្យងខ្ចៅ អាហារជាគ្រាប់ សណ្តែក គ្រាប់ផ្លែឈើ និងធញ្ញជាតិមានជាតិដែកជាដើម។  6. វីតាមីន B (Folate) វីតាមីនBឬFolateមិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់អ្នកមានផ្ទៃពោះនោះទេកុមារក៏គួរទទួលបានជីវជាតិនេះក្នុងរបបអាហារប្រចាំថ្ងៃផងដែរដោយហេតុថាវាមានមុខងារក្នុងការរីកលូតលាស់កោសិការាងកាយហើយកង្វះសារជាតិនេះទៀតសោតអាចធ្វើឲ្យមានជំងឺស្លេកស្លាំង។អាហារដែលមានកម្រិតវីតាមីនBខ្ពស់អាចមាននៅក្នុងពពួកគ្រាប់ធញ្ញជាតិដើមនិងគ្រាប់សណ្តែកស្ពៃ (Spinach)ទំពាំងបារាំង (Asparagus) សណ្តែកខ្មៅ និងសណ្តែកបណ្តុះជាដើម។  7. ជាតិសរសៃ របបអាហារដែលមានជាតិសរសៃជួយសម្រួលលំហូរនៃមុខងាររបស់ពោះវៀននិងមួយផ្នែកទៀតវាក៏មានតួនាទីកាត់បន្ថយហានិភ័យនៃការប្រឈមទៅនឹងជំងឺបេះដូង និងមហារីកនៅថ្ងៃខាងមុខ។ជាតិសរសៃអាចមាននៅក្នុងអាហារដូចជា៖ ពពួកធញ្ញជាតិ ដើមនិងគ្រាប់សណ្តែក គ្រាប់ពូជ និងគ្រាប់ផ្លែឈើជាដើម។ 8. វីតាមីន A វាបានផ្តល់ជាមុខងារចាំបាច់សម្រាប់កុមារ រួមទាំងមនុស្សពេញវ័យ ដែលរួមបញ្ចូលនូវមុខងារលូតលាស់ ជំនួយភ្នែក  សុខភាពស្បែក  និងការពារជំងឺឆ្លង។ អ្នកអាចស្វែងរកវីតាមីន A នៅក្នុងអាហារជា ការ៉ុត ដំឡូង សណ្តែកបារាំង ស្ពៃប្រូខូលី ស្ពៃក្តោប ខ្លាញ់ត្រី និងស៊ុតផ្នែកក្រហម។ 9. វីតាមីន C វីតាមីន C មិនត្រឹមតែជួយកំចាត់ជំងឺផ្តាសាយបាននោះទេ វាក៏មានមុខងារក្នុងការពង្រឹងនៃកោសិការាងកាយ និងសរសៃឈាមជំនួយក្នុងការជាសះស្បើយមុខរបួសក៏ដូចជាធានាឲ្យបាននូវភាពរឹងមាំនៃឆ្អឹងនិងធ្មេញដែលអាចមានវត្តមាននៅក្នុង ពពួកផ្លែក្រូច ផ្លែស្រ្តប៊ឺរី ប៉េងប៉ោះ ដំឡូង ស្ពៃក្តោប ប្រូខូលី ផ្កាស្ពៃ ល្ហុង និងផ្លែស្វាយផងដែរ។ ប្រភេទអាហារនីមួយៗសុទ្ធតែមានអត្ថប្រយោជន៍និងផ្តល់ជាជីវជាតិរៀងៗខ្លួនដូច្នេះអ្នកគួរធ្វើការជ្រើសរើសរបបអាហារឲ្យបានច្រើន និងចម្រុះគ្នា ព្រោះវាអាចធានាបានឲ្យរាងកាយកុមារអាចទទួលបាននូវជីវជាតិគ្រប់គ្រាន់ និងត្រឹមត្រូវ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

Share

ជំងឺស្ត្រូក(stroke)ជាជំងឺសរសៃឈាមខួរក្បាលបណ្តាលមកពីកង្វះឈាមទៅចិញ្ចឹមខួរក្បាលដែលធ្វើឲ្យខូចកោសិកាខួរក្បាល។ ជំងឺនេះត្រូវបានបែងចែកជាពីរធំៗ រួមមាន Ischemic stroke គឺជាការស្ទះសរសៃឈាមខួរក្បាល និង Hemorrhagic stroke គឺជាការដាច់សរសៃឈាមខួរក្បាល។ ជាទូទៅអ្នកជំងឺ Ischemic stroke មានអត្រាខ្ពស់ជាងអ្នកជំងឺ Hemorrhagic stroke ។ ប៉ុន្តែសម្រាប់អ្នកជំងឺ Hemorrhagic strokeមានការប្រឈមនឹងការបាត់បង់ជីវិតខ្ពស់ជាង។ខាងក្រោមនេះគឺជាការយល់ដឹងខ្លះៗអំពីជំងឺ Hemorrhagic stroke៖ មូលហេតុ និងកត្តាជំរុញ មូលហេតុចម្បងនៃHemorrhagic strokeភាគច្រើនបណ្តាលមកពីជំងឺលើសឈាមនិងមួយចំនួនទៀត​បណ្តាលមកពីជំងឺសរសៃឈាមពីកំណើតដូចជាជំងឺប៉ោងសរសៃឈាម(Aneurysm)និងជំងឺដុំសរសៃឈាម(Arterio-venous malformation)។ ដោយឡែក មានកត្តាជំរុញមួយចំនួនទៀត ដែលអាចបណ្តាលឲ្យមាន Hemorrhagic stroke ដូចជា អាយុ (ភាពផុយស្រួយនៃសរសៃឈាមអាចនឹងកើនឡើងទៅតាមអាយុ) ការពិសាស្រាច្រើនហួសកម្រិត ការជក់បារី ការប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាមជាដើម ។ រោគសញ្ញា ជាទូទៅរោគសញ្ញានៃជំងឺស្ត្រូកមានដូចជាការឈឺក្បាលការវិលមុខការក្អួតចង្អោរការចុះខ្សោយនូវការកម្រើកសាច់ដុំ(ទន់មួយចំហៀងខ្លួន ដៃជើង មុខ) ការពិបាកក្នុងការនិយាយស្តី ការប្រកាច់  ការបាត់បង់ស្មារតី  (សន្លឹម ឬសន្លប់)។ រោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយផ្អែកលើប្រវត្តិជំងឺរបស់អ្នកជំងឺការពិនិត្យរោគសញ្ញាប្រព័ន្ធប្រសាទ និងការថត​រូបភាពវេជ្ជសាស្ត្រដូចជា Scanner ឬ MRI ។ គួរបញ្ជាក់ថាScannerមានភាពឆាប់រហ័សអាចឲ្យយើងដឹងថាមានឈាមកកក្នុងខួរក្បាលតែមិនអាចបញ្ជាក់ពីការស្ទះសរសៃឈាមខួរក្បាលក្នុងរយៈពេលថ្មីៗដំបូងបានទេ។ MRI អាចធ្វើរោគវិនិច្ឆ័យ Ischemic stroke បានទោះជាស្ថិតក្នុងរយៈពេលដំបូងក៏ដោយ។  ការព្យាបាល     ការព្យាបាលជំងឺស្ត្រូកដែលមានឈាមកកក្នុងខួរក្បាលគឺអាស្រ័យទៅលើទំហំឈាមនិងសញ្ញាគ្លីនិករបស់អ្នកជំងឺ។ការព្យាបាលដោយវះកាត់ ត្រូវធ្វើឡើងក្នុងករណី៖ •អ្នកជំងឺស្ថិតក្នុងសភាពសន្លប់(GCS ពី8-12) •ទំហំនៃដុំឈាមកកលើសពី ៣៥ សម³  •ទីតាំងនៃដុំឈាមនៅរាក់ (ជាទូទៅតិចជាងមួយសង់ទីម៉ែត្រពីឆ្អឹង)។ បន្ថែមពីនោះគឺមានការព្យាបាលនិងហ្វឹកហាត់ដោយចលនានៅពេលដែលអ្នកជំងឺស្ថិតក្នុងស្ថានភាពនឹងនរជាពិសេសចំពោះអ្នកជំងឺដែលមានការចុះខ្សោយនូវការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង មុខ) ការពិបាកក្នុងការនិយាយស្តីជាដើម។ គួរបញ្ជាក់ថាក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលាអ្នកជំងឺអាចប្រឈមខ្ពស់ទៅនឹងការបាត់បង់លទ្ធភាពពលកម្ម ឬបាត់បង់ជីវិត។ ការការពារកុំឲ្យមានជំងឺ Hemorrhagic stroke យើងមិនអាចការពារមិនឲ្យកើតមាន ជំងឺ Hemorrhagic stroke បាន ១០០% ទេ តែយើងអាចធ្វើការកាត់បន្ថយនូវការប្រឈមទៅនឹងជំងឺ ​Hemorrhagic stroke តាមរយៈ ៖ •ការកាត់បន្ថយ Stress •ការហាត់ប្រាណទៀងទាត់ និងជាប្រចាំ •ការគ្រប់គ្រងលើសម្ពាធឈាមឲ្យបានត្រឹមត្រូវចំពោះអ្នកដែលមានជំងឺលើសឈាមដោយប្រើប្រាស់ថ្នាំនិងតាមដានឲ្យបានជាប់លាប់ ការបញ្ឈប់ការជក់បារី និងពិសាស្រា។  • ការតាមដានឲ្យបានត្រឹមត្រូវចំពោះអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំទាក់ទងទៅនឹងកំណកឈាម។ក្នុងករណីមានអាការៈ ឬការសង្ស័យអំពីការប្រឈមនឹងជំងឺស្ត្រូក ត្រូវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល ព្រោះការយឺតយ៉ាវអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺបាន។  នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺស្ត្រូក (Stroke Unit),ផ្នែកវះកាត់ប្រព័ន្ធប្រសាទ, ផ្នែកប្រពោធនកម្មប្រព័ន្ធប្រសាទ (Neuro-ICU), និងថតរូបភាពវេជ្ជសាស្ត្រ (Scanner និង MRI), ផ្នែកព្យាបាលដោយចលនា   និងមានបន្ទប់វះកាត់ដែលបំពាក់ដោយសម្ភារៈ បរិក្ខារទំនើប ដែលរួមគ្នាជាប្រព័ន្ធមួយដើម្បីផ្តល់ការព្យាបាលកម្រិតស្តង់ដាអន្តរជាតិដល់អ្នកជំងឺស្ត្រូកទោះជាប្រភេទដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាលក៏ដោយ ។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា វេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ផ្នែកវះកាត់ប្រព័ន្ធប្រសាទ ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ការទម្លាក់សក់បានក្លាយជាស្ទីលដ៏ពេញនិយមមួយរបស់មិត្តនារីជាពិសេសក្នុងវ័យជំទង់នាពេលបច្ចប្បន្ននេះ។​ប៉ុន្តែក៏មានមិត្តនារីខ្លះដែលនិយមលើកសក់ចងព្រោះតែមិនចូលចិត្តទុកឲ្យសក់របស់ខ្លួនប៉ើងចុះឡើងទៅតាមទិសដៅនៃខ្យល់ ឬធ្លាក់ចុះគ្មានរបៀប ជួនក៏ចូលក្នុងចានអាហារ ឬកែវទឹកផងដែរ។ ​​​​ ម្យ៉ាងទៀតដោយសារអាកាសធាតុក្ដៅផងទើបមិត្តនារីមួយចំនួនជ្រើសរើសការចងសក់ជំនួសទម្លាក់។ អ្នកជំនាញផ្នែកសរសៃសក់បានបង្ហាញថាការចងសក់ជាប្រចាំនឹងបំផ្លាញ​ឫស​សក់និងធ្វើឲ្យសរសៃសក់ប្រឈមនឹងការជ្រុះជាពិសេសត្រង់កន្លែង​សក់ត្រូវបានចងនោះ។ ប្រសិនបើអ្នកមិនចង់ទម្លាក់​សក់ទេ​ លោកអ្នកក៏អាចអនុវត្តតាមវិធីខាងក្រោមនេះផងដែរ៖ ចងឲ្យរាងធូរ៖ ប្រសិនបើថាមិនចងសក់មិនបានទេត្រូវចងឲ្យរាងធូរបន្តិចកុំតឹងពេកហើយកៅស៊ូដែលចងក៏ត្រូវមានភាពយឺតផងដែរ។ក្នុងករណីដែលមិនមានកៅស៊ូទេអ្នកក៏អាចធ្វើការក្របួចសក់ឡើងហើយសឹមប្រើដង្កៀបតូចដើម្បីទប់លំនឹងក៏បាន។   ជ្រើសរើសកៅស៊ូចងឲ្យបានត្រឹមត្រូវ៖ ចៀសវាងប្រើកៅស៊ូដែលមានដែក ឬបន្ទះអ្វីដែលអាចបង្កជាសម្ពាធ និងប៉ះពាន់ដល់សក់។ មិនត្រូវចងសក់ពេលសក់កំពុងសើម ៖ ចៀសវាងការចងសក់ឬការប្រើដង្កៀបនៅលើសក់ដែលសើមព្រោះសក់សើមបានបាត់បង់ភាពរឹងមាំរបស់ខ្លូនហើយប្រសិនបើអ្នកដាក់សម្អាធលើវាទៀតនោះវាប្រៀបបាននឹងការកាត់ផ្ដាច់វាចេញពីគ្នាដែរ។ ប្រើស្ព្រាយ៏បាញ់សក់ឲ្យរលោង៖ មុននឹងលើកសក់ចងឡើងអ្នកគួរប្រើស្ព្រាយ៏បាញ់សក់ដែលធ្វើឲ្យសក់រលោង ដើម្បីឲ្យសក់របស់អ្នកសម្របខ្លួនទៅនឹងសម្ពាធដែលកើតមានពីការចងសក់ក៏ដូចជាចៀសវាងការខូចទ្រង់ទ្រាយឬប៉ះពាល់ដល់សុខភាពរបស់សក់។ ផ្លាស់ប្តូរម៉ូតសក់ថ្មីៗ៖ ការចងសក់ត្រង់កន្លែងដដែលនឹងធ្វើឲ្យសរសៃសក់របស់អ្នកចុះខ្សោយហើយងាយប្រឈមនឹងការដាច់ជ្រុះ។ព្យាយាមធ្វើការឆ្លាស់ម៉ូតសក់ឲ្យបានញឹកញាប់ដោយធ្វើការចងទាបមួយថ្ងៃហើយសឹមធ្វើការចងឡើងឲ្យខ្ពស់បន្តិចថ្ងៃបន្ទាប់រួចក្រងសក់មួយថ្ងៃ​ ឬលើកសក់បួងឡើងលើ។ល។ ផ្ដល់សេរីភាពដល់សក់៖ នៅពេលដែលអ្នកសម្រាកនៅផ្ទះ អ្នកគួរតែឬផ្ដល់ឱកាសឲ្យសក់របស់អ្នកបានសម្រាកខ្លះ។ ធ្វើការទម្លាក់សក់ចុះដើម្បីឲ្យស្បែកក្បាលរបស់អ្នកបានដកដង្ហើមស្រួល៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កម្មវិធីCSR របស់ផាកកាហ្វេក្នុងឆ្នាំ២០១៧កន្លងមកនេះ គឺពិតជាមានលក្ខណៈប្លែក និងពិសេស ដែលត្រូវបានសហការរៀបចំជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំឡើង ក្នុងរូបភាពជាកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសហគ្រិនភាពក្នុងប្រទេសយើង ជាពិសេសសម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្មថ្មីថ្មោងឲ្យបានយល់ពីបែបបទនៃការធ្វើអាជីវកម្មពីបុគ្គលល្បីៗ និងរៀបចំយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនទៅមុខ។   ក្នុងកម្មវិធីពិសាភោជនហារថ្លែងអំណរគុណ (Thank you galadinner) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ  លោកនាយកប្រតិបត្តិនៃផាកកាហ្វេផ្ទាល់ ក៏បានឲ្យដឹងថា «ខ្លឹមសារទាំងអស់នៃការបណ្តុះបណ្តាលក្នុងឆ្នាំ២០១៧នេះ យើងបានផ្តោតសំខាន់លើការដំណើរការគោលគំនិតអាជីវកម្មដែលបែងចែកជាប្រធានបទផ្សេងគ្នា។ ព្រឹត្តិការណ៍នេះជួយបង្កើតឲ្យមានទំនាក់ទំនងរវាងអ្នកចូលរួម អ្នកឧបត្ថម្ភកម្មវិធី និងដៃគូអំពីការយល់ដឹងអំពីម៉ាករបស់ពួកគេក្នុងចំណោមសហគ្រិនមនុស្សដែលមានភាពល្បីល្បាញ និងសហគ្រិនវ័យក្មេង។ ក្រៅពីនេះ វាក៏ជាឱកាសអាជីវកម្មសម្រាប់អ្នកឧបត្ថម្ភ និងដៃគូ ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ»។ ក្នុងឱកាសដ៏ពិសេសពិសាលនេះផងដែឌរ លោកក៏បានបង្ហាញអំពីគម្រោងកម្មវិធីបន្ទាប់សម្រាប់ឆ្នាំថ្មី២០១៨ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលជាកម្មវិធីប្រកួតប្រជែងគម្រោងការអាជីវកម្មដែលអាចឲ្យអ្នកមានបំណងធ្វើអាជីវកម្មអាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានដើមទុនក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេមិនថាទាំងទុនក្នុងការចាប់ផ្តើម ក៏ដូចជាគំនិតក្នុងការដំណើរការអាជីវកម្មនោះ។ អ្នកឈ្នះតែម្នាក់គត់ក្នុងកម្មវិធីនេះនឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ហើយកម្មវិធីនេះនឹងធ្វើការប្រកួតប្រជែងជាដំណាក់ការដែលមានរហូតដល់ទៅ០៦ដំណាក់ ដើម្បីស្វែងរកម្ចាស់ជ័យលេខភី។  ជាចុងក្រោយ លោកក៏មិនភ្លេចផងដែរនូវការ ថ្លងអំណរគុណដល់វាគ្មិនកិត្តិយសទាំងអស់ដែលបានលះបង់ពេលវេលាមានតម្លៃចូលរួមចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងនានា ព្រមទាំងដៃគូសហការទាំងអស់ សារពត័មាន និងស្ថាបន័នានា ដែលបានចូលរួមគាំទ្រក្នុងកម្មវិធីនេះតាំងពីដើមឆ្នាំរហូតដល់ពេលនេះ ហើយយើងសង្ឈឹមថានឹងបន្តសហការគ្នាក្នុងពេលវេលាខាងមុខនេះបន្តទៅទៀត។   ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មហោស្រពបណ្ណាល័យកម្ពុជាលើកទី១ ក្រោមប្រធានបទ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្រោមការគាំទ្រ និងចូលរួមពីអ្នកចូលទស្សនាមកពីស្ថាប័ននានា រយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅឯបណ្ណាល័យជាតិ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៦។ ថ្វីត្បិតថាមហោស្រពនេះទើបតែមានវត្តមានជាលើកដំបូងបង្អស់នៅកម្ពុជាក៏ដោយ ក៏យើងសង្កេតឃើញថា កម្មវិធីដ៏មានគុណប្រយោជន៍នេះបានទទួលបានការចាប់អារម្មណ៍យ៉ាងក្រៃលែង ជាពិសេសអ្នកដែលស្រលាញ់ការអាន និងមានបំណងស្វែងយល់បន្ថែមពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)ពិសេសតួនាទីបណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមរបាយការណ៍ផ្តល់ជូនដោយក្រុមការងាររៀបចំនូវមហោស្រពមួយនេះបានឲ្យដឹងថា មានបណ្ណាល័យជាដៃគូចំនួន១០បានធ្វើការចូលរួមដូចការរំពឹងទុក និងមានសៀវភៅប្រមាណ២៥៨ក្បាល ត្រូវបានផ្លាស់ប្តូរក្នុងកម្មវិធីផ្លាស់ប្តូរសៀវភៅ។ ប្រហែលជាធ្លាប់តែលឺអំពីកម្មវិធីផ្លាស់ប្តូរនិស្សិត តែនេះជាកម្មវិធីផ្លាស់ប្តូរសៀវភៅ ដែលប្រាកដណាស់ជាសកម្មភាពមួយដែលអ្នកស្រលាញ់ការអាន ស្រលាញ់សៀវភៅពេញចិត្ត ព្រោះថាវាជាឱកាសមួយដែលអាចឲ្យពួកគេធ្វើការស្វែងយល់ពីអ្វីដែលថ្មី តាមរយៈការអានសៀវភៅដែលខ្លួនបានផ្លាស់ប្តូរនោះ ដោយមិនចាំបាច់ចំណាយប្រាក់លើការទិញនូវសៀវភៅថ្មី។ បន្ថែមពីលើនេះផងដែរនៅក្នុងកម្មវិធីសំណួរ-ចម្លើយអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងមុខងាររបស់បណ្ណាល័យក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏មានការចូលរួមច្រើនផងដែរពីសំណាក់អ្នកទស្សនាគ្រប់វ័យ ជាពិសេសយុវវ័យដែលមានបំណងយល់ដឹងបន្ថែមអំពីប្រធានបទនេះ ដែលក្នុងនោះក្រុមការងារបានផ្តល់ដំណឹងថា គឺមានអ្នកចូលរួមក្នុងកម្មវិធីនេះដល់ទៅជាង១ពាន់ឯណោះ។  រីឯកម្មវិធីប្រកួតរូបថតវិញមហោស្រពបណ្ណាល័យកម្ពុជាលើកទី១ក៏បានរកឃើញអ្នកឈ្នះចំនួន១០រូបដែលទទួលបានរង្វាន់នៅក្នុងថ្ងៃមហោស្រពផ្ទាល់។ ទន្ទឹមនឹងគ្នាផងដែរពាក្យស្លោកចំនួន១៤ក៏ត្រូវបានជ្រើសរើសយ៉ាងសុក្រឹត្យនិងល្អិតល្អន់ពីវគ្គសួរសំណួរផងដែរ។ មហោស្រពលើកនេះជាចំណែកមួយដ៏មានសារសំខាន់ក្នុងការផ្សព្វផ្សាយនូវគុណតម្លៃនៃបណ្ណាល័យនិងគម្រោងនៃការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏សង្ឃឹមថានឹងមានអ្នកចូលរួមគាំទ្រកាន់តែច្រើន និងបន្តចូលរួមក្នុងកម្មវិធីលើកក្រោយៗទៀត។ គូសបញ្ជាក់ថា មហាស្រពបណ្ណាល័យកម្ពុជាត្រូវបានផ្តួចផ្តើមគំនិតពីបណ្ណាល័យ១០រួមមាន បណ្ណាល័យ PUC បណ្ណាល័យ American Corner បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ USA Education បណ្ណាល័យ AII បណ្ណាល័យ AIS និង បណ្ណាល័យបញ្ញវន្ត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

[ខ្លឹមៗ] ការព្យាបាលជំងឺឃ្លង់ល្ពៅដែលមានប្រសិទ្ធភាព ងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅគឺជាជំងឺស្បែកដែប្រែលពណ៌ពីធម្មតាទៅជាពណ៌ស ដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌​(melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យនៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោកតែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមក​​ពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។  ថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម យោងតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត  នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈបានណែនាំ ក៏ដូចជាពាំនាំនូវវិធីសាស្ត្រផ្សេង ក្នុងការព្យាបាលជំងឺទឹក​នោមផ្អែម ជូនដល់ប្រជាជនគ្រប់គ្នាឲ្យបានជ្រាប និងបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជាការពារសុខភាពរបស់ខ្លួនឲ្យចៀសជុត​ផលលំបាកដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែមនោះ ។ ជម្ងឺឫសដូងបាត ការយល់ដឹងអំពីជម្ងឺឫសដូងបាត តាមរយៈការបកស្រាយរបស់គ្លីនិកអេគីប បានពន្យល់ក៏ដូចជាណែនាំអ្នកជំងឺទាំងអស់ដែលមានជំងីឫសដូងបាតបានការពារសុខភាពរបស់ខ្លួន។​​​ ជម្ងឺឫសដូង​បាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូង​បាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖ ការធ្លាក់ឈាមក្រហមស្រស់តាមបាត ការលៀនធ្លាក់នូវសរសៃរឫសដូង ការមានដុំពកហើមនិងឈឺនៅបាត  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សោភណភាព និងក្លិនមាត់ គឺជាភាពចាំបាច់នៅក្នុងការប្រាស្រ័យទំនាក់ទំនង និងការចូលរួមផ្សេងៗ។ ក៏ប៉ុន្តែ ដោយសារកត្តាសង្គមមានភាពមមាញឹកនឹងការងារនិងមានការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់សុខភាពមាត់ធ្មេញ យើងសង្កេតឃើញថា មានប្រជាជនមួយចំនួនធំមានការរលាកអញ្ចេញធ្មេញ និងជាលិកានៅជុំវិញធ្មេញផងដែរ។       ជំងឺរលាកអញ្ចាញធ្មេញ ឬហៅថា Gingivitis គឺជាការរលាកអញ្ចាញនៅជុំវិញធ្មេញ និងវាវិវត្តន៍ទៅជា ជំងឺរលាកជាលិកាជុំវិញធ្មេញ (Periodontal disease) ដែលជាទូទៅបង្កមកពី ពពួកមេរោគ ឬ សំអេក ដែលប្រជាជនច្រើនហៅថា កំណកនៅតាមជើងធ្មេញ (Biofilm  ឬPlaque)។ ទាក់ទងនឹងការព្យាបាលវិញ គឺអាស្រ័យលើស្ថានភាពនៃការរលាកនោះ ដែលមានការបែងចែកជាពីរ៖ ​​ 1.ការព្យាបាលដោយមិនចាំបាច់ការវះកាត់៖ •ការកោសសម្អាតកំបោរនៅជើងធ្មេញ (Scale) •ការកោសសម្អាតកំបោរនៅឬសធ្មេញ (Root Planning) •ការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) 2.ការព្យាបាលដោយវះកាត់៖ •ការបកអញ្ចាញ (Flap design) •ការតអញ្ញាញ (Soft tissue grafts) •ការតឆ្អឹង (Bone grafts) •បណ្តុះអញ្ចាញសារជាថ្មី (Guided tissue regeneration)  •បណ្តុះដោយ (enamel matrix Enamel matrix derivative application  ) ជាចុងក្រោយ  លោកទន្តបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើលោកអ្នកមានបញ្ហាទាក់ទងជំងឺមាត់ធ្មេញ គួរគប្បីជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញដើម្បីទទួលយកការព្យាបាលមួយដែលត្រឹមត្រូវ នេះជាការបង្ការមួយនៃប៉ះពាល់នានានៅថ្ងៃខាងមុខ៕ ស្វែងយល់បន្ថែម៖  ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis) បកស្រាយដោយ៖  លោកទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា (ម៉ូ)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រាងកាយសមសួនស្អាតអ្នកណាក៏ចង់បាន។ហេតុនេះហើយបានជាអ្នកដែលធាត់ដែលមានរូបរាងកាយកន្រ្ទលមិនស្អាតមួយចំនួនស្វែងរកវិធីសាស្ត្រផ្សេងៗ ដើម្បីធ្វើការបញ្ចុះទម្ងន់។ការបញ្ចុះទម្ងន់អាចធ្វើឡើងបានច្រើនរូបភាពដូចជាការប្រើថ្នាំលេបការបង្អាត់អាហារឬការហាត់ប្រាណជាដើម។ ក្នុងចំណោមវិធីទាំងនេះ មានវីធីខ្លះបានធ្វើឲ្យអ្នកមិនបានសម្រេចដូចបំណង ហើយថែមទាំងខូចសុខភាពទៀតផង។ លោកអ្នកគួរជ្រើសរើសវិធីសម្រកទម្ងន់មួយណា? ១. បរិភោគអាហារបីពេលក្នុងមួយថ្ងៃ៖  លោកអ្នកត្រូវបរិភោគបីពេលក្នុងមួយថ្ងៃ គឺនៅពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចជាទៀងទាត់។ ការបរិភោគបានទៀងពេល គឺធ្វើឲ្យដំណើរការនៃការប្រព្រឹត្តទៅរបស់ប្រពន្ធ័ផ្លូវរំលាយអាហារធ្វើទៅបានល្អនិងដើម្បីរក្សាបាននូវស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមផង។ស្ថិរភាពនៃកម្រិតជាតិស្ករក្នុងឈាមអាចបញ្ចៀសបាននូវអាការឃ្លានបាយឬរមូរពោះដែលបណ្តាលមកពីខ្វះជាតិស្ករនៅក្នុងឈាម។ ការបរិភោគចំណីអាហារមិនឈប់មាត់ជាទម្លាប់អាក្រក់មួយ លោកអ្នកមិនគួរធ្វើទេ ព្រោះវាអាចជំរុញឲ្យលោកអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័ស ជួនបង្កជាជំងឺផ្សេងៗទៀតផង។ ២. ទប់ទល់អាការៈឃ្លានក្រៅពេលបាយ៖  នៅពេលដែលលោកអ្នកឃ្លានក្រៅពីពេលបាយ សូមទទួលទានចំណីអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។ ការបរិភោគចំណីអាហារណា ដែលមានជាតិស្ករល្អ ឬជាតិស្ករជ្រាបយឺត (ជាតិស្ករដែលមិនប៉ះពាល់ដល់សុខភាព) អាចជួយទ្រទ្រង់កម្រិតជាតិស្ករក្នុងឈាមបាន។ លោកអ្នកគួរបរិភោគអាហារដែលមានជាតិស្ករល្អ ដូចជាផ្លែចេក ប៉ោម ទំពាំងបាយជូរស្រស់ ឬក្រៀមជាដើម។ ចំណែលចំណីអាហារដែលមិនប៉ះពាល់សុខភាព មានផ្លែឈើស្រស់ ផ្លែឈើក្រៀម បន្លែឆៅ គ្រាប់ធញ្ញជាតិជាដើម។  ៣. ពិសាភេសជ្ជៈល្អ៖  លោកអ្នកមិនគួរពិសាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាបង្កឲ្យជាតិស្ករក្នុងឈាមថយចុះ។ ចំណែកភេសជ្ជៈ កំប៉ុង ឬដបដែលមានជាតិហ្គាស និងផ្ទុក ទៅដោយជាតិស្ករតែមួយមុខ ជួនមានលាយជាតិគីមីទៀតផង ក៏ត្រូវចៀសវាងដែរ។ ភេសជ្ជៈ ដែលល្អបំផុតដែលលោកអ្នកត្រូវជ្រើសរើស គឺទឹកឆ្អិន ទឹកដាំពុះ ទឹកស្អាតដែលច្រោះ ឬរម្ងាស់មេរោគរួច ឬទឹកផ្លែឈើស្រស់ដែលបានមកពីកាប្របាច់ ឬគាប។ ៤. ពិសាស្រាក្នុងកម្រិតទាបបំផុត៖  ជាតិស្រា ឬជាតិអាល់កុលមាននៅក្នុងស្រាបៀរ ស្រាទំពាំបាយជូរ ស្រាស និងស្រាផ្សេងៗទៀត។ ក្នុងខ្លួនប្រាណមនុស្សយើងត្រូវការជាតិអាល់កុលខ្លះដែរ តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ការពិសាស្រាហួសប្រមាណត្រូវបានហាមឃាត់។ យ៉ាងណាមិញ ការពិសាជាតិអាល់កុល ច្រើនអាចបង្កឲ្យមានការឡើងទម្ងន់ ជាពិសេសការរីកប៉ោងនៃខ្សែក្រវ៉ាត់ ពោះដែលមានរូបភាពដុះក្បាលពោះ។ ៥. ពេលបាយ ពិសាភេសជ្ជៈតិចជាងអាហារគោក (បាយសម្ល)៖  រាល់ពេលបរិភោគបាយ លោកអ្នកមិនគួរបរិភោគភេសជ្ជៈច្រើនពេកទេ ព្រោះការពិសាភេសជ្ជៈច្រើនក្នុងពេលបរិភោគអាច បង្កជាការរាវជ្រុលនៃអាស៊ីតក្រពះ និងជាតិអង់ស៊ីមដែលរំលាយអាហារ ហើយបង្កឲ្យការរំលាយអាហារមិនបានល្អ។ លក្ខណៈបែបនេះ ជារឿយៗបង្កជាការច្រាលអាហារដែលធ្វើឲ្យរីកប៉ោងនៃខ្សែក្រវ៉ាត់ជារូបភាពដុះក្បាលពោះ និងឡើងប៉ោងទម្ងន់ផងដែរ។  ៦. កាត់បន្ថយការបរិភោគជាតិខ្លាញ់៖  ដើម្បីសម្រកទម្ងន់លោកអ្នកត្រូវបន្ថយបរិភោគអាហារដែលមានជាតិខ្លាញ់និងស្វែងយល់អំពីប្រភេទខ្លាញ់ដែលគួរបរិភោគ និងមិនគួរបរិភោគ។ប្រសិនបើលោកអ្នកចង់ផ្តល់ប្រូតេអ៊ីនដល់ខ្លួនប្រាណលោកអ្នកគួរពិសាសាច់ត្រីឲ្យបានច្រើនជាងសាច់ដទៃទៀត។ គួរពិសាសាច់សត្វស្លាបឲ្យបានច្រើន (សាច់សុទ្ធគ្មានជាប់ស្បែក) ប្រសើរជាងពិសាសាច់គោ និងសាច់ជ្រូក។ ៧. ពិសាចំណីអាហារដែលគ្មានប្រតិកម្មប្រឆាំងនឹងខ្លួនអ្នក៖ ក្រពះពោះវៀនរបស់មនុស្សម្នាក់ៗមិនអាចទទួលយកចំណីអាហារបានសព្វមុខដូចគ្នានោះទេ។ អ្នកខ្លះមិនអាចបរិភោគចំណីអាហារមួយចំនួនបានទេ ព្រោះអាចបង្កឲ្យឡើងទម្ងន់ឬអាការៈផ្សេងៗទៀតដូចជាឈឺពោះរាករូសចេញកន្ទួលរមាស់លើស្បែកជាដើម។ លោកអ្នកគួរចំណាំដោយខ្លួនឯង និងស្វែងរកឲ្យឃើញនូវអាហារទាំងឡាយណា ដែលបំពង់រំលាយអាហារ ឬស្រូបជញ្ជក់បាន។ ប្រសិនបើលោកអ្នកចៀសវាង ឬបន្ថយអាហារទាំងនោះ នោះទម្ងន់របស់លោកអ្នកនឹងត្រូវថយចុះ ឬរក្សាលំនិងបានប្រកបដោយប្រសិទ្ធភាព។  ៨. ពិសាចំណីអាហារជាតិស្ករធម្មជាតិ៖  ចំណីអាហារជាតិស្ករធម្មជាតិ ឬចំណីអាហារជាតិស្ករមិនកែច្នៃ (ជាពពួកស្ករជ្រាបយឺត) បំបែកខ្លួនជ្រាបចូលក្នុងខ្លួនយឺត អាចរក្សាស្ថេភាពកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។ ចំណីអាហារជាតិស្ករមិនកែច្នៃមានដូចជា អង្ករ បាយ គ្រាប់ធញ្ញជាតិ ដំឡូង ដំឡូងបារាំងទាំងមូល ផ្លែឈើមូលជាដើម។ ៩. កុំបរិភោគចំណីអាហារមានជាតិស្ករជ្រាបរហ័ស៖  លោកអ្នកមិនត្រូវដាក់ស្ករ នៅក្នុងចំណីអាហារ និងក្នុងភេសជ្ជៈរបស់លោកអ្នកឡើយ។ ត្រូវចៀសវាងបរិភោគចំណីអាហារ វេចខ្ចប់ កំប៉ុង ប្រអប់ ឬដប នំ ឬចំណីអាហារដែលធ្វើ ឬដាំស្លដោយដាក់ស្ករផងដែរ ព្រោះថាស្ករដែលកែច្នៃ ស្ករស ស្ករត្នោត មិនមានវីតាមីន ថែមទាំងបង្កឲ្យមានការឡើងចុះជាតិស្ករក្នុងឈាមទៀតផង។ ប្រការឡើងចុះជាតិស្ករនេះ បង្កឲ្យមានជំងឺធាត់ ឬជំងឺ ទឹកនោមផ្អែមជាដើម។ ១០. បង្កើនការបរិភោគផ្លែឈើ ឬបន្លែស្រស់៖  ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជាកត្តាមួយធ្វើឲ្យការបរិភោគមានលំនឹង។ សូមព្យាយាមទទួលទានអាហារ ប្រភេទនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ ក្នុងមួយដងៗឬមួយ ពេលអាចជាផ្លែចេកមួយ ផ្លែប៉ោមមួយ ទំពាំងបាយជូរមួយក្តាប់ញាំមួយចាន។ គប្បីទទួលទានបន្លែស្រស់ដូចជា អន្លក់ បន្លែស្រស់ ឬបន្លែឆ្អិន ដោយចំហុយ តែចៀសវាងការចម្អិនដោយប្រើខ្លាញ់។ ទឹកជន្លក់គួរធ្វើរសជាតិឲ្យស្រាលៗមិនឲ្យប្រៃខ្លាំង ហឹរខ្លាំង និងផ្អែមខ្លាំង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រុំខ្លូន៖ សម្រាប់មនុស្សធំការរុំខ្លួនប្រៀបបាននឹងការស្លៀកពាក់អាវធំជ្រុលដែលធ្វើឲ្យមានអារម្មណ៍កាន់តែស្តុកនិងស្មុកស្មាញទៅវិញ។ប៉ន្តែសម្រាប់ទារកដែលកំពុងតែយំនិងរករឿងវិញវាប្រៀបបាននឹងការត្រឡប់ចូលទៅក្នុងស្បូនរបស់ម្ដាយទៅវិញម្ដងទៀតព្រោះវាធ្វើឲ្យគេមានភាពកក់ក្ដៅ។ប៉ុន្តែត្រូវរុំគេល្មមដែលមិនតឹងពេកមិនរលុងពេកដោយមិនឲ្យគេរើបម្រាសជាមួយដៃ និងជើងដោយសេរី។ ធ្វើការផ្លាស់ប្ដូរទីតាំង៖ ឳពុកម្ដាយភាគច្រើនមានទំនោរដាក់ទោផ្ងារតែនេះជាកំហុសមួយ។អ្វីដែលអ្នកគួរធ្វើគឺពរគេដោយដាក់មុខផ្កាប់ចុះក្រោមដោយដាក់ដៃនៅក្រោមពោះរបស់គេហើយដាក់ក្បាលគេនៅលើកំភូនដៃរបស់អ្នក។ពេលនោះសម្ពាធដែលឈឺពោះរបស់គេនិងជួយសម្រាលខ្យល់ដែលមិនល្អចេញ។ សម្លេងស្រាលហើយមានចង្វាក់ស្មើ៖ សម្លេងប្រភេទនេះជួយឲ្យគេមានអារម្មណ៍ស្ងប់ហើយព្រៀបបាននិងពេលដែលគេស្ថិតនៅក្នុងផ្ទៃម្ដាយ។សាកល្បងបង្កើតសម្លេងបែបនេះតាមរយៈ ការបើកកង្ហារ ការបើកម៉ាស៊ីនបូមធូលី ឬក៏បើកវិទ្យុក្នុងសម្លេងដែលថេរ ហើយស្រាល។ ធ្វើឲ្យគេនៅស្ងៀមដោយប្រើក្បាលដោះ៖ ទារកមានទម្លាប់បៀមរបស់ដូច្នេះក្បាលដោះដែលអ្នកតែងឲ្យគេនោះនឹងជួយឲ្យគេបាត់យំបន្ថែមពីនេះការសិក្សាក៏បានបង្ហាញផងដែរថា ការធ្វើបែបនេះក៏អាចចួលរូមចំណែកក្នុងការបង្ការអាការៈ ស្លាប់ទាន់ហន់របស់ទារកផងដែរ។ អង្រួនខ្លូនរបស់គេ៖ ទារកមានការសុំាទៅនិងចលនាស្ទើរតែគ្រប់ពេល ពេលដែលគេស្ថិតនៅក្នុងផ្ទៃរបស់ម្ដាយ។ ចូលសាកល្បងលើកគេបី ហើយអង្រួន ឬរលាក់ខ្លួនគេតិចៗ នោះគេនឹងអាចគេងលក់យ៉ាងលឿន។​ ម្យ៉ាងអ្នកក៏អាចដាក់គេលើអង្រឹង ឬកៅអី ដែលអាចយោលនិងអង្រួនបាន។ ធ្វើយ៉ាងណាផ្ដល់ភាពរំញ័រដល់គេ។ Shhhh!៖ ការធ្វើសម្លេងឲ្រស្ងាត់ Shhhh ថ្នមៗនិងតិចៗ នៅផ្ទាល់ត្រចៀកកូនរបស់អ្នក អាចនឹងជួយឲ្យអារម្មណ៏របស់គេស្ងប់។ ម៉ាស្សា៖ ការប៉ះពាល់ដោយផ្ទាល់ខ្លូនប្រាណរបស់ទារកពិតជាមានប្រសិទ្ធភាពក្នុងការលួងលោមទារកពេលយំ។ការសិក្សាក៏បានលើកឡើងដែលថាទារកដែលទទួលបានការម៉ាស្សាទំនងជាយំតិចជាងនឹងគេងលក់ស្រួលជាងក្មេងធម្មតា។ដោះសម្លៀកបំពាក់របស់គេចេញ ហើយធ្វើការច្របាច់​ និងអង្អែរថ្នមៗ យឺតៗ លើដៃ ជើង ដើមទ្រូង មិងមុខរបស់គេ។ ពរគេឲ្យជាប់និងដងខ្លួន៖ ក្នុងប្រទេសមួយចំនួនគេមានប្រដាប់ទាក់ភ្ចាប់ក្មេងទៅនិងខ្នងឬទ្រូងរបស់ម្ដាយ។នៅពេលដែលអ្នកពរគេដាក់ជាប់និងខ្លូនបែបនេះគេអាចក្រាបខ្លួនជាមួយនឹងយើង ហើយជួនក៏គេងលក់លើស្មាអ្នកផងដែរ។ សម្រួលខ្យល់ក្រពះដោយរឹត ឬគោះខ្នង៖ ពេលក្មេងយំគេតែងដង្ហក់ខ្យល់ជាច្រើនដែលអាចឲ្យហើមពោះឬហើមសាច់។រឹតខ្យល់ជាមួយនឹងមេដៃដោយថ្នមៗលើខ្នងរបស់គេដោយដាក់ក្បាលរបស់គេផុតស្មារបស់អ្នក ឬក៏អ្នកអាចឲ្យគេបញ្ចេញនូវក្អែរ ឬកម្អួតរបស់គេលើខ្នងរបស់អ្នកដែរ។ បន្ទាប់មកដាក់កូនរបស់អ្នកផ្គាប់មុខចុះក្រោមពីលើភ្លៅរបស់អ្នកឬដាក់ឲ្យគេអង្គុយដូចធម្មតាវិញដោយទុកដៃមួយចំហៀងទប់ទ្រូងនិងដៃរបស់គេ។  ទុកពេលឲ្យខ្លួនឯង៖ ក្រោយពីបានសាកល្បងប្រើវិធីសាស្ត្រខ្លះៗរួចមកនៅតែមិនមានប្រសិទ្ធភាពទៀតនោះអ្នកគួរតែទុកពេលវេលាខ្លះឲ្យខ្លួនឯងដោយចៀសវាងការស្រែកគំហគដាក់កូនដែលអាចនឹងបង្កភាពស្លន់ស្លោដល់គេ។អ្នកគួរប្រគល់កូនឲ្យគ្រួសាររបស់អ្នកមើលម្ដង ហើយសម្រាកមួួយសន្ទុះ។  ទៅមន្ទីរពេទ្យ៖ ក្នុងករណីដែលមានអ្វីមិនប្រក្រតីហើយអ្នកបារម្ភថានឹងមានបញ្ហាអ្វីចំពោះកូនរបស់អ្នកនោះអ្នកគួរតែនាំគេទៅពិនិត្យនៅមន្ទីរពេទ្យកុមារដើម្បីស្វែងរកមុខសញ្ញាផ្សេងៗ។ អ្វីដែលចម្លែកនោះ គឺថាវាមិនមែនមកពីបញ្ហាអ្វីធំដុំនោះទេ ក្មេងក្នុងវ័យនោះគឺមានទំនោរយំច្រើន។ ហេតុដូចនេះហើយ លើកក្រោយពេលដែលកូនរបស់អ្នកស្រែកទ្រហ៊ោយំនោះ អ្នកត្រូវចាំថា៖ វាមិនមែនជាកំហុសរបស់អ្នកឡើយ ហើយវានឹងកើតមានបែបនេះថ្ងៃក្រោយទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល សូមជម្រាបជូនសារធាណជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងធ្លាប់មានការចេញផ្សាយពត៌មានតាមហ្វ្រេសញូជម្រាបជូនប្រជាជនទាំងអស់អំពីស្ថានភាពកើតមានឡើងនូវជំងឺផ្ដាសាយបក្សី កើតមានលើសត្វបក្សីនៅខេត្ត កំពង់ចាម និងវិធានការបង្ការការចម្លងជំងឺផ្ដាសាយបក្សី។ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មី សូមឲ្យប្រជាជនទាំងអស់ជាពិសេសប្រជាជនដែលរស់នៅតំបន់ដែលមានជំងឺផ្ដាសាយបក្សីH5N1 ទាំងអស់សូមចូលរួមអនុវត្តវិធានការការពារជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ដូចជា៖ផ្ដាសាយ ក្អកកណ្ដាស់ រលាកច្រមុះ បំពងក និងទងសួត ជាដើម ជាពិសេសត្រូវចេះការពារកុំឲ្យមានវីរុសផ្ដាសាយបក្សី H5N1 ដោយសារតែថ្មីៗនេះមានករណីជំងឺ ផ្ដាសាយបក្សី H5N1 ផ្ទុះឡើងសារជាថ្មីលើសត្វបក្សីនៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រែឈរ ខេត្តកំពុងចាម(ពុំទាន់រកឃើញមានឆ្លងមកមនុស្សនៅឡើយ) ហើយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពុងចាម កំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត រីឯវិធានការសាមញ្ញដើម្បីការពារជំងឺដែលបណ្ដាលមកពីអាកាសធាតុ និងការពារការចម្លងជំងឺ ផ្ដាសាយបក្សី H5N1ដែលត្រូវរូមគ្នាអនុវត្ត មានដូចតទៅ៖  -ត្រូងស្លៀកពាក់សម្លៀកបំពាក់ឲ្យជិតខ្លូន ដូចជាអាវដៃវែង និងខោជើងវែងជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារតូចៗ និងទារក ឲ្យមានកម្ដៅខ្លួនធម្មតាជានិច្ច។  -ត្រូវពាក់ម៉ាស់នៅពេលក្អក កណ្ដាស់ និងប្រើកន្សែងស្អាត ឬក្រដាស់អនាម័យជូតសំបោរហើយមិនត្រូបោះពាស់វាលពាសកាលដែលអាចចម្លងទៅអ្នកដទៃ -ត្រូវឧស្សាហ៍លាងសម្អាតដៃនិងសាប៊ូ -ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការចាប់កាន់សត្វបក្សី យកមកធ្វើជាអាហារ ឬប៉ះផ្ទាល់ជាមួយបក្សី និងមិនត្រូវបរិភោគសត្វស្លាបដែលឈឺឫងាប់ -ត្រូវរក្សាអនាម័យចំណីអាហារឲ្យបានត្រឹមត្រូវ និងត្រូវចំអិនអាហារឲ្យបានឆ្អិនល្អ -ត្រូវកប់ ឬដុតសត្វបក្សីដែលបានស្លាប់ ឲ្យឆ្ងាយពីលំនៅដ្ឋានរបស់លោកអ្នក និងរក្សាបក្សីដែលឆ្លងវីរុស និងមិនទាន់ឆ្លងឲ្យនៅឆ្ងាយពីគ្នា -បើមានការសង្ស័យថាសមាជិកក្នុងគ្រួសារដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត  ហើយចៀសវាងប៉ះផ្ទាល់ជាមួយអ្នកជំងឺ។ សូមរំលឹកផងដែលថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាមានការឆ្លងជំងឺ ផ្ដាសាយបក្សី H5N1 មកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់។ ក្នុងឆ្នាំ២០១៣ មាន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និងឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សាសេ និងមានអាការៈ ក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ក្នុងកំឡុង ៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ប្រភពពត៌មាន៖  គេហទំព័រនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង ៖  ក្រសួងសុខាភិបាល តាមរយៈ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកវេជ្ជ. លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top