Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

រុំខ្លូន៖ សម្រាប់មនុស្សធំការរុំខ្លួនប្រៀបបាននឹងការស្លៀកពាក់អាវធំជ្រុលដែលធ្វើឲ្យមានអារម្មណ៍កាន់តែស្តុកនិងស្មុកស្មាញទៅវិញ។ប៉ន្តែសម្រាប់ទារកដែលកំពុងតែយំនិងរករឿងវិញវាប្រៀបបាននឹងការត្រឡប់ចូលទៅក្នុងស្បូនរបស់ម្ដាយទៅវិញម្ដងទៀតព្រោះវាធ្វើឲ្យគេមានភាពកក់ក្ដៅ។ប៉ុន្តែត្រូវរុំគេល្មមដែលមិនតឹងពេកមិនរលុងពេកដោយមិនឲ្យគេរើបម្រាសជាមួយដៃ និងជើងដោយសេរី។ ធ្វើការផ្លាស់ប្ដូរទីតាំង៖ ឳពុកម្ដាយភាគច្រើនមានទំនោរដាក់ទោផ្ងារតែនេះជាកំហុសមួយ។អ្វីដែលអ្នកគួរធ្វើគឺពរគេដោយដាក់មុខផ្កាប់ចុះក្រោមដោយដាក់ដៃនៅក្រោមពោះរបស់គេហើយដាក់ក្បាលគេនៅលើកំភូនដៃរបស់អ្នក។ពេលនោះសម្ពាធដែលឈឺពោះរបស់គេនិងជួយសម្រាលខ្យល់ដែលមិនល្អចេញ។ សម្លេងស្រាលហើយមានចង្វាក់ស្មើ៖ សម្លេងប្រភេទនេះជួយឲ្យគេមានអារម្មណ៍ស្ងប់ហើយព្រៀបបាននិងពេលដែលគេស្ថិតនៅក្នុងផ្ទៃម្ដាយ។សាកល្បងបង្កើតសម្លេងបែបនេះតាមរយៈ ការបើកកង្ហារ ការបើកម៉ាស៊ីនបូមធូលី ឬក៏បើកវិទ្យុក្នុងសម្លេងដែលថេរ ហើយស្រាល។ ធ្វើឲ្យគេនៅស្ងៀមដោយប្រើក្បាលដោះ៖ ទារកមានទម្លាប់បៀមរបស់ដូច្នេះក្បាលដោះដែលអ្នកតែងឲ្យគេនោះនឹងជួយឲ្យគេបាត់យំបន្ថែមពីនេះការសិក្សាក៏បានបង្ហាញផងដែរថា ការធ្វើបែបនេះក៏អាចចួលរូមចំណែកក្នុងការបង្ការអាការៈ ស្លាប់ទាន់ហន់របស់ទារកផងដែរ។ អង្រួនខ្លូនរបស់គេ៖ ទារកមានការសុំាទៅនិងចលនាស្ទើរតែគ្រប់ពេល ពេលដែលគេស្ថិតនៅក្នុងផ្ទៃរបស់ម្ដាយ។ ចូលសាកល្បងលើកគេបី ហើយអង្រួន ឬរលាក់ខ្លួនគេតិចៗ នោះគេនឹងអាចគេងលក់យ៉ាងលឿន។​ ម្យ៉ាងអ្នកក៏អាចដាក់គេលើអង្រឹង ឬកៅអី ដែលអាចយោលនិងអង្រួនបាន។ ធ្វើយ៉ាងណាផ្ដល់ភាពរំញ័រដល់គេ។ Shhhh!៖ ការធ្វើសម្លេងឲ្រស្ងាត់ Shhhh ថ្នមៗនិងតិចៗ នៅផ្ទាល់ត្រចៀកកូនរបស់អ្នក អាចនឹងជួយឲ្យអារម្មណ៏របស់គេស្ងប់។ ម៉ាស្សា៖ ការប៉ះពាល់ដោយផ្ទាល់ខ្លូនប្រាណរបស់ទារកពិតជាមានប្រសិទ្ធភាពក្នុងការលួងលោមទារកពេលយំ។ការសិក្សាក៏បានលើកឡើងដែលថាទារកដែលទទួលបានការម៉ាស្សាទំនងជាយំតិចជាងនឹងគេងលក់ស្រួលជាងក្មេងធម្មតា។ដោះសម្លៀកបំពាក់របស់គេចេញ ហើយធ្វើការច្របាច់​ និងអង្អែរថ្នមៗ យឺតៗ លើដៃ ជើង ដើមទ្រូង មិងមុខរបស់គេ។ ពរគេឲ្យជាប់និងដងខ្លួន៖ ក្នុងប្រទេសមួយចំនួនគេមានប្រដាប់ទាក់ភ្ចាប់ក្មេងទៅនិងខ្នងឬទ្រូងរបស់ម្ដាយ។នៅពេលដែលអ្នកពរគេដាក់ជាប់និងខ្លូនបែបនេះគេអាចក្រាបខ្លួនជាមួយនឹងយើង ហើយជួនក៏គេងលក់លើស្មាអ្នកផងដែរ។ សម្រួលខ្យល់ក្រពះដោយរឹត ឬគោះខ្នង៖ ពេលក្មេងយំគេតែងដង្ហក់ខ្យល់ជាច្រើនដែលអាចឲ្យហើមពោះឬហើមសាច់។រឹតខ្យល់ជាមួយនឹងមេដៃដោយថ្នមៗលើខ្នងរបស់គេដោយដាក់ក្បាលរបស់គេផុតស្មារបស់អ្នក ឬក៏អ្នកអាចឲ្យគេបញ្ចេញនូវក្អែរ ឬកម្អួតរបស់គេលើខ្នងរបស់អ្នកដែរ។ បន្ទាប់មកដាក់កូនរបស់អ្នកផ្គាប់មុខចុះក្រោមពីលើភ្លៅរបស់អ្នកឬដាក់ឲ្យគេអង្គុយដូចធម្មតាវិញដោយទុកដៃមួយចំហៀងទប់ទ្រូងនិងដៃរបស់គេ។  ទុកពេលឲ្យខ្លួនឯង៖ ក្រោយពីបានសាកល្បងប្រើវិធីសាស្ត្រខ្លះៗរួចមកនៅតែមិនមានប្រសិទ្ធភាពទៀតនោះអ្នកគួរតែទុកពេលវេលាខ្លះឲ្យខ្លួនឯងដោយចៀសវាងការស្រែកគំហគដាក់កូនដែលអាចនឹងបង្កភាពស្លន់ស្លោដល់គេ។អ្នកគួរប្រគល់កូនឲ្យគ្រួសាររបស់អ្នកមើលម្ដង ហើយសម្រាកមួួយសន្ទុះ។  ទៅមន្ទីរពេទ្យ៖ ក្នុងករណីដែលមានអ្វីមិនប្រក្រតីហើយអ្នកបារម្ភថានឹងមានបញ្ហាអ្វីចំពោះកូនរបស់អ្នកនោះអ្នកគួរតែនាំគេទៅពិនិត្យនៅមន្ទីរពេទ្យកុមារដើម្បីស្វែងរកមុខសញ្ញាផ្សេងៗ។ អ្វីដែលចម្លែកនោះ គឺថាវាមិនមែនមកពីបញ្ហាអ្វីធំដុំនោះទេ ក្មេងក្នុងវ័យនោះគឺមានទំនោរយំច្រើន។ ហេតុដូចនេះហើយ លើកក្រោយពេលដែលកូនរបស់អ្នកស្រែកទ្រហ៊ោយំនោះ អ្នកត្រូវចាំថា៖ វាមិនមែនជាកំហុសរបស់អ្នកឡើយ ហើយវានឹងកើតមានបែបនេះថ្ងៃក្រោយទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល សូមជម្រាបជូនសារធាណជនទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងធ្លាប់មានការចេញផ្សាយពត៌មានតាមហ្វ្រេសញូជម្រាបជូនប្រជាជនទាំងអស់អំពីស្ថានភាពកើតមានឡើងនូវជំងឺផ្ដាសាយបក្សី កើតមានលើសត្វបក្សីនៅខេត្ត កំពង់ចាម និងវិធានការបង្ការការចម្លងជំងឺផ្ដាសាយបក្សី។ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មី សូមឲ្យប្រជាជនទាំងអស់ជាពិសេសប្រជាជនដែលរស់នៅតំបន់ដែលមានជំងឺផ្ដាសាយបក្សីH5N1 ទាំងអស់សូមចូលរួមអនុវត្តវិធានការការពារជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ដូចជា៖ផ្ដាសាយ ក្អកកណ្ដាស់ រលាកច្រមុះ បំពងក និងទងសួត ជាដើម ជាពិសេសត្រូវចេះការពារកុំឲ្យមានវីរុសផ្ដាសាយបក្សី H5N1 ដោយសារតែថ្មីៗនេះមានករណីជំងឺ ផ្ដាសាយបក្សី H5N1 ផ្ទុះឡើងសារជាថ្មីលើសត្វបក្សីនៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រែឈរ ខេត្តកំពុងចាម(ពុំទាន់រកឃើញមានឆ្លងមកមនុស្សនៅឡើយ) ហើយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពុងចាម កំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត រីឯវិធានការសាមញ្ញដើម្បីការពារជំងឺដែលបណ្ដាលមកពីអាកាសធាតុ និងការពារការចម្លងជំងឺ ផ្ដាសាយបក្សី H5N1ដែលត្រូវរូមគ្នាអនុវត្ត មានដូចតទៅ៖  -ត្រូងស្លៀកពាក់សម្លៀកបំពាក់ឲ្យជិតខ្លូន ដូចជាអាវដៃវែង និងខោជើងវែងជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារតូចៗ និងទារក ឲ្យមានកម្ដៅខ្លួនធម្មតាជានិច្ច។  -ត្រូវពាក់ម៉ាស់នៅពេលក្អក កណ្ដាស់ និងប្រើកន្សែងស្អាត ឬក្រដាស់អនាម័យជូតសំបោរហើយមិនត្រូបោះពាស់វាលពាសកាលដែលអាចចម្លងទៅអ្នកដទៃ -ត្រូវឧស្សាហ៍លាងសម្អាតដៃនិងសាប៊ូ -ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងការចាប់កាន់សត្វបក្សី យកមកធ្វើជាអាហារ ឬប៉ះផ្ទាល់ជាមួយបក្សី និងមិនត្រូវបរិភោគសត្វស្លាបដែលឈឺឫងាប់ -ត្រូវរក្សាអនាម័យចំណីអាហារឲ្យបានត្រឹមត្រូវ និងត្រូវចំអិនអាហារឲ្យបានឆ្អិនល្អ -ត្រូវកប់ ឬដុតសត្វបក្សីដែលបានស្លាប់ ឲ្យឆ្ងាយពីលំនៅដ្ឋានរបស់លោកអ្នក និងរក្សាបក្សីដែលឆ្លងវីរុស និងមិនទាន់ឆ្លងឲ្យនៅឆ្ងាយពីគ្នា -បើមានការសង្ស័យថាសមាជិកក្នុងគ្រួសារដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ ត្រូវប្រញាប់នាំទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត  ហើយចៀសវាងប៉ះផ្ទាល់ជាមួយអ្នកជំងឺ។ សូមរំលឹកផងដែលថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាមានការឆ្លងជំងឺ ផ្ដាសាយបក្សី H5N1 មកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់។ ក្នុងឆ្នាំ២០១៣ មាន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និងឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សាសេ និងមានអាការៈ ក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ក្នុងកំឡុង ៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល ។ ប្រភពពត៌មាន៖  គេហទំព័រនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង ៖  ក្រសួងសុខាភិបាល តាមរយៈ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកវេជ្ជ. លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បន្ថែមពីលើការចេញផ្សាយនូវអត្ថបទជាចំណេះដឹងសុខភាពនៅលើទស្សនាវដ្តីហេលស៍ថាមប្រូជារៀងរាល់ខែក្រុមហ៊ុនហេ-លស៍ថាមខបក៏បានដាក់ចេញនូវអត្ថបទឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតជាប្រភទេអត្ថបទផ្សេងៗជាច្រើនក្រោមប្រធានបទធំមួយ គឺ«ចំណេះដឹងសុខភាព» នៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលមានឈ្មោះថា«Healthogo»ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការអាននូវចំណេះដឹងទាំងនោះប្រកបដោយភាពងាយស្រួល និងទំនុកចិត្ត។ គួរបញ្ជាក់ផងដែរថាអត្ថបទដែលបានដាក់ឲ្យអានសុទ្ធសឹងតែជាអត្ថបទដែលអាចទុកចិត្តបានដែលភាគច្រើនជាអត្ថបទដែលរួមចំណែកនិពន្ធដោយសមាជិកនៃសហគមន៍ហេលស៍ថាម ដែលជាសហគមន៍ប្រមូលផ្តុំនូវអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា ព្រមទាំងជាការរៀបរៀងនិងកែសម្រួលដោយក្រុមការងារអ្នកនិពន្ធដែលក៏ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផងដែរ។  សម្រាប់បច្ចុប្បន្ននេះអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវប្រភេទអត្ថបទដែលខ្លួនចង់អានឬធ្វើការស្វែងរកតាមរយៈ« ពាក្យគន្លឹះ »នៃចំណេះដឹងដែលខ្លួនចង់អានបានយ៉ាងងាយស្រួលព្រមទាំងអាចធ្វើការចែករំលែកទៅកាន់អ្នកអានដទៃដោយឥតគិតថ្លៃផងដែរ។ក្នុងពិព័រណ៌សៀវភៅកម្ពុជាលើកទី៦ដែលជាកម្មវិធីដែលត្រូវបានរៀបចំឡើងពីសំណាក់ក្រសួងចំនួន ៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចសហការជាមួយបណ្ណាល័យជាតិកម្ពុជា កាលពីថ្ងៃទី៨-១០ខែធ្នូកន្លងទៅនេះ Healthogoក៏មានវត្តមានក្នុងការបង្ហាញជូននូវមុខងារ« បណ្ណាល័យ »ជាកន្លែងប្រមូលផ្តុំនូវចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុត ទៅកាន់អ្នកចូលរួមទស្សនាពិព័រណ៍ ក៏ដូចជាណែនាំនូវមុខងារផ្សេងៗទៀតផងដែរអមជាមួយនឹងការដាក់លក់នូវទស្សនាវដ្តីហេលស៍ថាមប្រូ និងកម្មវិធីផ្តល់ជូនរង្វាន់ក្រោមការឧបត្ថម្ភពីផលិតផល Coxil ដល់អ្នកដែលបានចូលរួមដោនឡូតHealthogo Appផងដែរ។ Healthogo នឹងបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ការអាន និងវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈរូបភាពផ្សេងៗ… សូមបន្តតាមដាននៅទំព័រហ្វេសប៊ុករបស់យើងខ្ញុំ Healthogo, by Healthtime សម្រាប់ការជូនដំណឹងផ្សេងៗទៀត… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ការយល់ដឹងអំពីជំងឺឫសដូងបាត   I. តើអ្វីជាជំងឺឫសដូងបាត ? ជំងឺឫសដូងជាជម្ងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ ។ ជាធម្មតាមនុស្សគ្រប់រូបតែងតែមានសរសៃរឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃរទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្ករជារោគសញ្ញា ។ II. តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ ? ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖ -ការធ្លាក់ឈាមក្រហមស្រស់តាមបាត -ការលៀនធ្លាក់នូវសរសៃរឫសដូង -ការមានដុំពកហើមនិងឈឺនៅបាត ចំណាំ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេងក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូថ ដុំសាច់មហារីកនៅបាត និង បូស។ល។)។ ដូចច្នេះប្រសិនបើលោកអ្នកមានរោគសញ្ញាផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវ ។ III. តើជំងឺនេះបណ្ដាលមកពីកត្តាអ្វីខ្លះ ? កត្តាសំខាន់ៗដែលធ្វើរឲ្យយើងប្រឈមមុខខ្ពស់នឹងការកើតជំងឺឫសដូងបាតមានដូចជា៖ -ការទល់លាមក ឬ រាគរ៉ាំរ៉ៃ -ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ -មុននិងក្រោយពេលសម្រាលកូន ។ IV. តើយើងព្យាបាលដោយវិធីណា ?  វិធព្យាបាលមានច្រើនប្រែរប្រួលទៅតាមដំណាក់កាលនីមួយៗនៃជំងឺ និងមានគោលការណ៍រួមមួយ គឺដោះស្រាយវិបត្តិនៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖ -របបអាហារ៖ បរិភោគបន្លែផ្លែឈើ និង ទឹកឱ្យបានច្រើនដើម្បីចៀសវាងការទល់លាមក -ការប្រើថ្នាំជួយសម្រួលដល់ការបន្ទោបង់ -ការព្យាបាលដោយឧបករណ៍ -ការវះកាត់  V. តើមានវិធីការពារកុំឱ្យកើតជំងឺឫសដូងបាតដែរឫទេ ? វិធីបង្ការដែលល្អបំផុតគឺចៀសវាងការទល់លាមក រាគរ៉ាំរ៉ៃ និងការអង្គុយបន្ទោបង់ដែលចំណាយពេលយូរ ។  សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​ 017553317 / 070553317 / 066553317

Share

គោលការណ៍ណែនាំថ្ងៃឈឺរបស់អ្នកជំងឺទឹកនោមផ្អែម ការចាប់ផ្តើមឈឺ (ភាគច្រើនជាផ្ដាសាយ រាករូស) ដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយអាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ លោកអ្នកអាចបង្ការបញ្ហានេះបាន ដោយមានផែនការជាស្រេចសម្រាប់អ្វីដែលត្រូវធ្វើនៅពេលលោកអ្នកឈឺ។ រៀបចំទុកដាក់សម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺដែលលោកអ្នកងាយរកបានភ្លាមៗ... ១. ចូររក្សាបញ្ជីលេខទូរស័ព្ទរបស់បុគ្គលដែលលោកអ្នកអាចត្រូវទូរស័ព្ទទៅ (រាប់បញ្ចូលរបៀបទាក់ទងនៅពេលយប់  ថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ) ដូចជា: - អ្នកផ្តល់សេវាថែទាំសុខភាព - អ្នកអប់រំទឹកនោមផ្អែម - មិត្តភ័ក្ត​ ឬសមាជិកគ្រួសារដែលអាចជួយលោកអ្នកបាន - ឱសថស្ថាន ២. ទុកដាក់ការផ្គត់ផ្គង់បន្ថែម: - ថ្នាំ និងសឺរាុំងឬម្ជុលប៊ិច ប្រសិនបើលោកអ្នកប្រើអាំងស៊ុយលីន - ម៉ាសុីនជួសជាតិស្ករ ១ - ប្រដាប់ធ្វើតេស្តរកកេតូន(Ketone) ក្នុងទឹកនោម(បើលោកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ 1 -ថ្នាំផ្តាសាយ ឬ ថ្នាំរាករូសចុកពោះមួយចំនួន (សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពជាមុនសិនមុនពេលប្រើវា) ៣. តែងតែមានជានិច្ច: - ស្ករគ្រាប់ ឬថ្នាំគ្រាប់ជាតិស្ករ                - សូដាធម្មតា (មិនមែនសូដាឥតស្ករ) - ទឹកផ្លែឈើ                 - ទឹកក្រូច      - ដំណាប់ផ្លែឈើដូចជា: ទំពាំងបាយជូ ស្វាយ ខ្នុរ ចេក។ល។ -ថ្នាំចាក់គ្លូកាហ្គូន(Glucagon) ប្រសិនបើគ្រូពេទ្យចេញវេជ្ជបញ្ជា និងថ្នាំមានលក់នៅលើទីផ្សារនៃប្រទេសយើង ឬក៏រកទិញមកពីខាងក្រៅ (សូមឧស្សាហ៍ឆែកមើលថ្ងៃផុតកំណត់ប្រើប្រាស់ ពីរដងក្នុងមួយឆ្នាំ) ការថែទាំខ្លួនឯងនៅពេលឈឺ: - ពិនិត្យជាតិស្ករនៅក្នុងឈាមឱ្យបានញឹកញាប់ និងរក្សាទុកកំណត់ត្រាលទ្ធផលជាតិស្ករ - មិនត្រូវឈប់ប្រើថ្នាំដោយមិនបានទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកឡើយ - ផឹកទឹកអោយបានច្រើនតាមដែលអាចធ្វើបាន និងពិសាអាហារតិចតួច ហើយឲ្យញឹកញាប់ - បើលោកអ្នកមិនអាចពិសាបាន ចូរពិសាអាហាររាវៗដែលមិនប៉ះពាល់ក្រពះ ដូចជាទឹកស៊ុបក្តៅៗ ទឹកត្រចៀកកាំ ទឹកផ្លែឈើ ឬសូដា:     1. ប្រសិនបើជាតិស្ករក្នុងឈាមតិចជាង 80 mg/dL     2. ផឹកភេសជ្ជៈដែលមានជាតិស្ករធម្មតា     3. បរិភោគជាទៀងទាត់ ស្ករគ្រាប់ ការ៉េម បង្អែមលាងមាត់ - លោកអ្នកនឹងត្រូវបានគេប្រាប់ឱ្យធ្វើតេស្តទឹកនោមរកមើលជាតិកេតូន(Ketone – Urine Strip test) នៅពេលជាតិស្ករក្នុងឈាមលើសពី 250mg/dL  គួរហៅទូរស័ព្ទទៅអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក ប្រសិនបើលោកអ្នក:  - មិនអាចពិសាអាហារ ឬផឹកទឹកលើសពី 4 ម៉ោងឡើងទៅ - ក្អួតចង្អោរច្រើនដង - មានរាកលើសពី 4 ដង - មានជាតិស្ករក្នុងឈាមច្រើនជាង 250 mg/dL និងលើសពី 8 ម៉ោង - មានកេតូនក្នុងទឹកនោមមធ្យម ឬ ខ្ពស់ (អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1) - ឈឺ ឬមានគ្រុនក្តៅជាង 24 ម៉ោង - គិតថាលោកអ្នកត្រូវការការផ្លាស់ប្តូរកម្រិតថ្នាំលេប ឬចាក់។ ដំណោះស្រាយ ដើម្បីសុខភាពល្អ: - ផឹកទឹកឱ្យបានច្រើន នៅពេលឈឺ - រក្សាទុកសម្ភារៈផ្គត់ផ្គង់សម្រាប់ថ្ងៃឈឺ ដើម្បីងាយស្រួលរកបានយ៉ាងឆាប់រហ័ស - សូមពិនិត្យមើលជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់អាច 2-3 ដងឬ 4 ដងក្នុងមួយថ្ងៃ - កុំរំលងពេលពិសា ឬចាក់ថ្នាំ - ត្រូវមានផែនការទុកមុន!!!! Reference:      1. Massachusetts General Hospital and  Brigham & Woman's Hospital, USA 2016  2. UpToDate 0nline 2017 បកស្រាយដោយ ៖ វេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ

Share

តើអ្នកទើបតែបញ្ចប់ការសិក្សា ឬ មានបំណងស្វែងរកការងារធ្វើមែនទេ?  ឱកាសល្អបានមកដល់ទៀតហើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៤:០០ល្ងាច។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹង រៀបចំពិព័រណ៍ការងារប្រចាំខែធ្នូ នៅ CJCC ផ្ទាល់។ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលព័ត៌មាន ក៏ដូចជាការងារ ដែលអ្នកប្រាថ្នា!!!  ពិព័រណ៍ការងារនេះ ជាកម្មវិធីមួយដែលផ្តល់ឱកាសឲ្យអ្នកដែលកំពុងស្វែងរកការងារធ្វើបានជួបផ្ទាល់ជាមួយនឹងតំណាងនៃក្រុមហ៊ុនផ្សេងៗដែលកំពុងត្រូវការបុគ្គលិកបម្រើការងារតាមផ្នែកផ្សេងៗរួមមានទាំងក្រុមហ៊ុនកម្ពុជា និងជប៉ុន។ អ្នកចូលរួមជាបុគ្គលស្វែងរកការងារមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ ហើយពិព័រណ៍ការងារនេះផងដែរ ត្រូវបានបើកទូលាយសម្រាប់អ្នកចូលរួមគ្រប់រូបដោយមិនចាំបាច់តែអ្នកមានបទពិសោធន៍ ឬចេះភាសាជប៉ុននោះទេ។ ក្រៅពីទទួលបានពីព័ត៌មានជាឱកាសការងារពីក្រុមហ៊ុនដែលចូលរួមហើយ អ្នកចូលរួមក៏អាចមានឱកាសជួបផ្ទាល់ជាមួយនឹងតំណាងក្រុមហ៊ុន និងទទួលបានការសម្ភាសន៍ភ្លាមៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមានឱកាសបង្កើននូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ព្រមទាំងទទួលបានចំណេះដឹងពីក្រុមហ៊ុនផ្សេងៗ និងអំពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាផងដែរ។ សម្រាប់អ្នកដែលមានបំណងទទួលការសម្ភាសន៍ភ្លាមៗជាមួយនឹងតំណាងក្រុមហ៊ុន សូមភ្ជាប់មកជាមួយនឹងប្រវត្តិរូបសង្ខេប(CV) របស់អ្នកមកជាមួយផង។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ជំងឺវីទីលីហ្គោ ឬជំងឺឃ្លង់ល្ពៅ គឺជាជំងឺស្បែកដែលប្រែពណ៌ពីធម្មតាទៅជាពណ៌សដោយសារតែការស្លាប់របស់កោសិកាផលិតពណ៌ (melanocyte)  ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ នៅលើផ្ទៃមុខ ដងខ្លួន ចុងដៃ ចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់ ។ល។ ជំងឺនេះមានកើតលើប្រជាជនប្រហែល 0,1%-2% នៃប្រជាជនទាំងអស់ទូទាំងពិភពលោក តែប្រទេសកម្ពុជាយើងមិនមានទិន្នន័យច្បាស់លាស់ណាមួយលើការកើតជំងឺនេះទេ។ យ៉ាងណាមិញ បើតាមតួលេខរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានអ្នកកើតជំងឺនេះប្រហែល 1% ទៅ2% ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺដែលបានមកពិនិត្យព្យាបាលនៅអគារជំងឺសើស្បែក និងកាមរោគ។ ចំពោះការព្យាបាល គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាមប្រភេទ និងទីតាំងដែលកើតជំងឺ៖ •ប្រសិនបើការប្រែពណ៌មានទំហំតូច ដូចជាលើផ្ទៃមុខ ៖ ព្យាបាលដោយថ្នាំពីរប្រភេទសំខាន់ គឺពួក Steroid ដែលយើងត្រូវលាបនៅកន្លែងដែលកើត២ដងក្នុង១ថ្ងៃ ដើម្បីកុំឲ្យប្រព័ន្ធការពាររាងកាយបំផ្លាញកន្លែងហ្នឹងបន្តទៀត និងមួយទៀត គឺពួកImmunosuppressive (tacrolimus) អាចលាបលើកន្លែងដែលកើត ដើម្បីបន្ថយនូវសកម្មភាពរបស់ប្រព័ន្ធការពាររាងកាយរបស់យើងផងដែរ។ •ប្រសិនបើការប្រែពណ៌មានទំហំធំ (ពណ៌សសឹងទាំងអស់) ៖ ព្យាបាលដោយថ្នាំមួយប្រភេទទៀត គឺពួក Hydroguinone ដើម្បីលុបកន្លែងដែលមានស្បែកពណ៌ខ្មៅចោលធ្វើឲ្យស្បែកសទាំងអស់វិញ។ •ប្រសិនបើការប្រែពណ៌ជាចំណុចពណ៌សតូចៗច្រើនពេញខ្លួន ៖ ព្យាបាលដោយពន្លឺ (phototherapy, puva ឬ UVB)។ •ក្រៅពីមធ្យោបាយព្យាបាលខាងលើ គេក៏អាចព្យាបាលតាមវិធីសាស្ត្រជាច្រើនទៀតដូចជា៖ ការយកស្បែកដែលល្អមកជួសកន្លែងដែលមានស្បែកខូច (Skin Graft) ដើម្បីឲ្យស្បែកដុះលូតលាស់មកពណ៌ធម្មតាវិញ និងមួយទៀត គឺការវះកាត់ដូរស្បែក (យកស្បែកនៅកន្លែងល្អមកដូរនៅកន្លែងដែលកើតមានជំងឺ)។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា «ការព្យាបាលជំងឺវីទីលីហ្គោអាចទទួលបានជោគជ័យឬអត់ វាអាស្រ័យទៅលើទំហំ និងប្រភេទនៃការប្រែពណ៌។ ដូចនេះ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីជ្រើសរើសនូវវិធីព្យាបាលដ៏ត្រឹមត្រូវ។ ជំងឺនេះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែវាធ្វើឲ្យអ្នកជំងឺបាត់បង់នូវសកម្មភាពសង្គមដោយសារការខ្មាសអៀន និងចង់លាក់បាំងនូវអ្វីដែលគាត់កើតមាន។ ប្រសិនបើអ្នកជំងឺកើតមាននូវជំងឺវីទីលីហ្គោ ហើយគាត់មានជំងឺមួយចំនួនទៀតដូចជាទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺក្រិនស្បែក (Scleroderma)  នោះវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត»។ ស្វែងយល់បន្ថែម៖ យល់ដឹងពីជំងឺឃ្លង់ល្ពៅ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នេះជាសប្ដាហ៏ទី១នៃខែធ្នូហើយក៏ជាសប្ដាហ៏ដែលប្រមូលផ្ដុំនូវប្រភេទអត្ថបទដែលទទួលបានប្រជាប្រិយភាពបំផុតមកបង្ហាញសារជាថ្មីម្ដងទៀតផងដែរ។  សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ... នៅថ្ងៃដែលអ្នកគ្រងអាវពេទ្យ អ្នកនឹងយល់ឃើញថា «អ្នកមិនមែនប្រឹងប្រែងដើម្បីតែពិន្ទុល្អ ឬខ្ពស់នោះទេ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស»។ អាវពេទ្យដែលអ្នកគ្រងលើខ្លួនជារៀងរាល់ថ្ងៃ ប្រៀបបាននឹងនិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះអ្នកជំងឺ។ ចាប់ពីថ្ងៃនោះទៅ ជីវិតអ្នកនឹងត្រូវបានពលីលើការព្យាបាលអ្នកជំងឺ និងបង្ហាត់បង្ហាញនូវអ្វីអ្នកដែលបានដឹងបានរៀន។ សូមកុំលះបង់ការប្រឹងប្រែងតិច ដើម្បីទទួលបានប្រាក់ច្រើន… និស្សិតពេទ្យគួរមានការប្តេជ្ញាចិត្តក្នុងការហាត់ប្រាណសម្រាប់សុខភាពខ្លួនឯង... តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ? ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ? ត្រូវដឹងអ្វីខ្លះពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់?  «សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី» នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្ត្រទាំងអស់ ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ ដូច្នេះសូមបងប្អូនជ្រាបជាពត៌មាន ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល  ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយ អង្គការ LION CLUB នឹងផ្តល់ជូននូវ ៖ -ការវាស់  -កាត់វ៉ែនតា រយៈពេល ០២ ថ្ងៃដោយឥតគិតថ្លៃ ។ កាលបរិច្ឆេទ​ ៖ ចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ​  ឆ្នាំ២០១៧ ទីតាំង ៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាស្រ័យហេតុដូចនេះ សូមបងប្អូនទាំងអស់មេត្តាជ្រាបជាពត៌មាន ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺមហារីកកស្បួន គឺជាជំងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទហើយវាក៏ជាជំងឺមហារីកនៃមូលហេតុជំងឺដែលបានរកឃើញតែមួយគត់ផងដែរ។ជំងឺនេះកើតមានបានបណ្ដាលមកពីការឆ្លងវីរុស(HPV)។វីរុស(HPV)នោះអាចទាក់ទិនបញ្ចូនឆ្លងកាត់នឹងស្បែកតែម្ដង ហើយថិរវេលាបង្កមានរយៈពេលជាង១០ឆ្នាំ។ តែទោះជាយ៉ាងណាក្ដីជំងឺមហារីកស្បួននេះអាចមានវិធានការការពារបានដោយគ្រាន់តែព្យាយាមធ្វើការស្វែងយល់ពីរោគសញ្ញារបស់វាហើយកំណត់ពេលវេលាធ្វើការស្កេន(screening)រកជំងឺមហារីកកស្បួនបើជួបប្រទះគើតមានវាភ្លាមនោះអ្នកត្រូវតែរួសរាន់ព្យាបាលឲ្យបានភ្លាមៗ។ រោគសញ្ញាបង្ហាញពីជំងឺមហារីកកស្បួន ៖ ១ ទាក់ទងនឹងកស្បួនដាច់រលាត់៖  ជាទូទៅអ្នកជំងឺភាគច្រើនតែងមានកស្បួនដាច់រលាត់។ការបើកស្បួនមានការដាច់រលាត់កម្រិតខ្លាំងនេះក៏ជាមូលហេតុដ៏សំខាន់ក្នុងការកើតមាននៅរោគសញ្ញាមហារីកនេះផងដែរ។  ២ ភាពរំភើបមានការចេញឈាម៖  ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុតប្រហែលជា៧០%ទៅ៨០%នៃអ្នកជំងឺមហារីកទ្វាមាសរបស់គាត់មានលេចឈាម។ភាគច្រើនតែងតែបង្ហាញថាក្រោយពេករួមភេទរួចឬក៏ធ្វើការពិនិត្យរោគស្ត្រីរួចឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំងបណ្ដាលឲ្យទ្វាមាសមានការធ្លាក់សនិងមានលាយឈាមផងដែរ។  ៣ ទ្វារមាសហូរឈាមមិនត្រូវមានលក្ខខណ្ឌ៖ រដូវរបស់ស្ត្រីវ័យចំណាស់មានរយៈពេលច្រើនឆ្នាំភ្លាមៗនោះ ក៏មានការចុករោយដោយគ្មានមូលហេតុអ្វីសោះ។ កម្រិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះនិងរោគសញ្ញាផ្សេងទៀតហើយអាចងាយនឹងធ្វេសប្រហែស។ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បួនអ្នកជំងឺវ័យចំណាស់មួយចំនួនបណ្ដាលមកពីរោគសញ្ញាទាំងអស់នេះមានក៏មកធ្វើការវិនិច្ឆ័យរោគហើយក៏ទទួលបានការវិនិច្ឆ័យរោគនិងរួសរាន់ព្យាបាលជំងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្ដង។   ៤​​​​​ ឈឺចុកចាប់៖ ការឈឺចាប់តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះឬឈឺចង្កេះជួនកាលការឈឺចាប់ទាំងនោះអាចកើតមានត្រង់ផ្នែកខាងលើផ្លូវនិងគន្លាក់ឆ្អឹងសន្លាក់នៅពេលមករដូវបត់ជើងធំឬក៏នៅពេលរួមភេទនោះគឺមានការឈឺចាប់ទ្វេដងជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រើកសរសៃភ្ចាប់គន្លាក់ឆ្អឹងរបស់ស្បូនឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ចាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោមនឹងក្លាយទៅជាជំងឺស្បូនរុំារៃទៅជិតដំណើរហើមរលាករបស់ជាលិកាដែល ត្រូវបានតភ្ជាប់គ្នានោះ នៅពេលដែលសរសៃពួរបានរីកធំ ការឈឺចាប់កាន់តែខ្លាំង។​​រាល់ការប៉ះពាល់កស្បូនធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា រណ្ដៅឆ្អឹងផាល (lilac fossa) និងកញ្ចូញគូតហើយមានអ្នកមហារីកស្បូនមួយចំនួនលេខចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។ ៥ ទ្វារមាសមានធ្លាក់សជាច្រើន ៖ ជាទូទៅ មានអ្នកជំងឺមហារីករហូតដល់៧០%ទៅ៨០%មានបរិមាណធ្លាក់សដែលមានកម្រិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោមមកក៏មានធំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែល។ ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជំងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្ដាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង ។ ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកម្រិតច្រើននិងមានការប្រែប្រួលខុសពីធម្មតាផងដែរទាំងនេះហើយជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន។អ្នកឯកទេសផ្នែកមហារីកមាត់ស្បូននៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញឲ្យឃើញថាប្រសិនបើជួបប្រទះរោគសញ្ញាជំងឺមហារីកកស្បូនដូចខាងលើនេះ គួរតែប្រញប់ប្រញាល់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top