Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ខាងក្រោមនេះ ជាអត្ថបទទាំង៣ ដែលមានអ្នកចូលអានច្រើនជាងគេក្នុងសប្តាហ៍ទី២នៃខែមីនានេះ...   “ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ មានប្រសាសន៍ថា «អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។» គាត់ក៏បានបញ្ជាក់ផងដែរថា ជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត (germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)….. លក្ខខណ្ឌសមស្របនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង «ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់» នេះបើយោងតាមប្រសាសន៍របស់ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។ ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង…. មុខស្អាតដោយ ស្ក្រាប់ធម្មជាតិ ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។ អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ បីយ៉ាង ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន…….. ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឧស្សាហកម្មផ្នែកផ្គត់ផ្គង់ឱសថក្នុងពិភពលោក ហាក់ត្រូវបានគ្រប់គ្រងយ៉ាងធំពីសំណាក់ទីផ្សាររបស់អាមេរិក និងអឺរ៉ុប ដែលគេសង្កេតឃើញមានក្រុមហ៊ុនឱសថធំៗចំនួន ១០ កំពុងមានវត្តមាន និងដំណើរការក្នុងទីតាំងទាំងពីរខាងលើ នេះបើយោងទៅតាម Forbes’ list of top companies ឆ្នាំ 2107។ បើទោះបីប្រទេសចិន និងឥណ្ឌា កំពុងមានសន្ទុះការលូតលាស់វិស័យផ្គត់ផ្គង់ឱសថក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារការកើនឡើងតម្រូវការផលិតផលឱសថ និងសម្ភារៈសុខាភិបាលនានាយ៉ាងណាក៏ដោយ តំបន់អាមេរិក និងអឺរ៉ុបនៅតែបន្តភាពលេចធ្លោជាងគេក្នុងវិស័យនេះ ក៏ដូចជាការបង្កើតអ្វីដែលថ្មីៗ។ ជាមួយនឹងដំណើរការដ៏ល្អ និងប្រព័ន្ធដែលមានតម្លាភាពក្នុងតំបន់ទាំងពីរ បានផ្តល់ជាឱកាសឲ្យក្រុមហ៊ុនរដ្ឋជាច្រើននាំយកផលិតផលចូលទៅកាន់ទីផ្សារបន្ទាប់ពីទទួលបានការអនុញ្ញាត។   តំបន់អាមេរិក នៅតំបន់អាមេរិកបានកំពុងគ្រប់គ្រងទីផ្សារផ្នែកផ្គត់ផ្គង់ឱសថ រួមទាំងការប្រើប្រាស់ និងបង្កើតថ្មី ដោយក្នុងឆ្នាំ ២០១៦ ការចំណាយសរុបទាំងអស់លើឱសថបានកើនដល់ ៤៥០ ពាន់លានដុល្លារ។ នាឆ្នាំ ២០១៦នេះផងដែរ តាមរយៈមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថ (Centre for Drug Evaluation and Research)ប្រចាំសហរដ្ឋអាមេរិកបានសម្រេចឲ្យមានការចរាចរឱសថថ្មីចំនួន ២២ នៅក្នុងទីផ្សារ ដែលក្នុងនោះរួមមានឱសថសម្រាប់ព្យាបាល ជំងឺមហារីកក្រពេញអូវែ ជំងឺខូចខាត និងចុះខ្សោយសាច់ដុំ (Duchenne muscular dystrophy) និងជំងឺរលាកថ្លើម C ទាំង ៦ប្រភេទវីរុស។  ប្រទេសអាមេរិកជាអ្នកដឹកនាំពិភពលោកមួយសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍអ្វីដែលថ្មី (R&D) ជាមួយនឹងការចំណាយអស់ ១៨.៣% ធៀបនឹងការលក់ សម្រាប់ការសិក្សាទៅលើវិស័យផ្គត់ផ្គង់ឱសថ នេះបើយោងទៅតាម PhRMA’s 2016 Profile។ បន្ថែមពីនោះ ក្រុមហ៊ុនឱសថតំបន់អាមេរិកកំពុងផ្តល់ការងារដល់ជនជាតិអាមេរិកដោយផ្ទាល់ជាង ៨១០,០០០ នាក់ និងការគាំទ្រដោយមិនផ្ទាល់ចំនួន ៣.៥ លាននាក់នៃជនជាតិអាមេរិកផងដែរ។ ជាសរុប តម្លៃសេដ្ឋកិច្ចក្នុងប្រទេសសម្រាប់វិស័យនេះគឺ ១.២ កោដិដុល្លារក្នុងឆ្នាំ២០១៤ ដែលបានបង្ហាញពីសារសំខាន់ដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចក្នុងប្រទេស។ តំបន់អឺរ៉ុប ក្រុមហ៊ុនផ្គត់ផ្គង់ឱសថធំៗចំនួន ១០ ដែលមានទីតាំងនៅតំបន់លេចធ្លោមានសហគ្រាសមកពីប្រទេស ស្វីស បារាំង និងអង់គ្លេស រួមមានឈ្មោះដូចជា Novartis (NYSE: NVS) និង Sanofi (NYSE:SNY) ជាដើម។ ការចំណាយចំពោះផលិតផលក្នុងវិស័យសុខាភិបាល បានកើនទៅដល់ ២២៥,០០០ លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៥ បើយោងទៅតាមសហព័ន្ធឧស្សាហកម្មឱសថ និងសមាគមប្រចាំសហភាពអឺរ៉ុប (European Federation of Pharmaceutical Industries and Association)។  ការចំណាយក្នុងតំបន់អឺរ៉ុបនេះបានបង្ហាញពីការរួមចំណែកក្នុងអត្រាចំនួន ២៣% លើការលក់ផលិតផលផ្នែកសុខាភិបាលទូទាំងពិភពលោកដែលតម្លៃនេះទាបជាងតំបន់អាមេរិក ដែលកំពុងកាន់កាប់ក្នុងអត្រា ៥៨% សម្រាប់ការលក់ចេញឱសថថ្មីអំឡុងឆ្នាំ ២០១០ និង២០១៥។ ប្រភពយោង៖ https://investingnews.com/daily/life-science-investing/pharmaceutical-investing/top-pharmaceutical-regions/ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«សុខភាពរបស់បុគ្គលម្នាក់ៗ គឺមានទាំងសុខភាពផ្លូវកាយ និងចិត្ត  ហើយបើទោះជាមានទ្រព្យច្រើនយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលនោះមិនអាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនបានល្អនោះ   ជីវិតរបស់គេក៏មិនអាចមានសេចក្តីស្ងប់សុខដែរ ដូចនេះ ជីវិតម្នាក់ៗត្រូវតែមានទាំងទ្រព្យខាងក្រៅ និងទ្រព្យខាងក្នុង» ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ តាមការពិតទៅ វិធីក្នុងការធ្វើចិត្តឲ្យស្ងប់ ក៏ដូចជាការអប់រំផ្លូវចិត្តមានច្រើនបែបណាស់ ដែលក្នុងនោះរួមមានការធ្វើសមាធិ ដែលព្រះភិក្ខុបានផ្តល់និយមន័យថា «របៀបផ្គង ឬគ្រប់គ្រងចិត្តឲ្យនឹងនរនៅក្នុងអារម្មណ៍តែមួយ ធ្វើឲ្យចិត្តស្ថិតនៅរឿងអ្វីមួយបានយូរ ដោយមិនគិតដល់រឿងរ៉ាវផ្សេង»។ ព្រះភិក្ខុក៏បានមានសង្ឃដីកាបន្ថែមដែរថា របៀបនៃការធ្វើចិត្តឲ្យស្ងប់មានជាង៤០ ដែលក្នុងនោះរបៀបដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ គឺ ការតាមដានខ្យល់ដង្ហើមចេញដង្ហើមចូល ការរៀនផ្សាយសេចក្តីស្រលាញ់ខ្លួនឯង និងអ្នកដទៃ ការយកពន្លឺ  ឬពណ៌ជានិម្មិត  ដែលសរបញ្ជាក់ថារបស់ខាងក្រៅដែលបានលើកឡើងខាងលើ(ដូចជាខ្យល់ ពន្លឺ និងពណ៌ជាដើម)ជាឧបករណ៍ឲ្យចិត្តតោងបានយូរ។ រយៈពេល ពេលវេលា និងទីកន្លែង ការអប់រំផ្លូវចិត្តតាមរយៈការធ្វើសមាធិនេះ គឺអាចធ្វើបានដោយមិនប្រកាន់ពេលវេលា និងទីកន្លែងនោះឡើយ តែអ្វីដែលសំខាន់នោះ គឺមានពេលវេលា និងទីកន្លែងសមរម្យ ដែលមិនមានសំឡេងរំខាន  ព្រោះវាអាចរំខានដល់អារម្មណ៍  និងជាហេតុបង្កឲ្យពិបាកក្នុងការផ្គងចិត្ត និងអារម្មណ៍។ រីឯការចម្រើនស្មារតី ចម្រើនសតិវិញ គឺអាចធ្វើនៅក្នុងទីអ៊ូអរក៏បានដែរ។ យ៉ាងណាមិញ ព្រះភិក្ខុគូ សុភាព បានលើកឡើងផងដែរថា បើសិនជាអាចគួរតែទម្លាប់ធ្វើសមាធិនៅមុនពេលចូលគេងឬពេលភ្ញាក់ពីគេង។ការអប់រំផ្លូវចិត្តប្រៀបបាននឹងការសន្សំលុយដែរប្រសិនបើបុគ្គលមួយរូបមិនសូវបានធ្វើទេ ចិត្តរបស់គាត់ក៏មិនសូវស្ងប់ដែរ ផ្ទុយទៅវិញ បើបុគ្គលនោះធ្វើជាប្រចាំ ចិត្តរបស់គាត់ក៏បានស្ងប់ទៅតាមហ្នឹងដែរ។ ជាក់ស្តែង អ្នកដែលមមាញឹកច្រើននឹងការសិក្សា ការងារ ឬជំនួញ ត្រូវការសមាធិច្រើន ព្រោះខួរក្បាលរបស់ពួកគេនឿយហត់ច្រើនឆាប់មួម៉ៅ ឆាប់ឆេវឆាវ ហេតុនេះហើយ ការចំណាយ១០-២០នាទី ក្នុង២៤ម៉ោង ដើម្បីសុខភាពផ្លូវចិត្ត គួរតែមិនត្រូវបានមើលរំលងឡើយ។ ចំណុចខ្លះៗដែលគួរធ្វើ និងមិនគួរធ្វើ ចំពោះកាយវិការ គឺត្រូវអង្គុយពែនភ្នែន ដោយដាក់ជើងស្តាំលើជើងឆ្វេង និងដៃស្តាំលើដៃឆ្វេង ព្រមទាំងអង្គុយដោយដាក់ខ្នងឲ្យត្រង់។ យ៉ាងណាមិញ អ្នកមិនត្រូវប្រឹងពេកនោះទេ ព្រោះវានឹងធ្វើឲ្យចិត្តមិនសូវស្ងប់ ហើយត្រូវផ្តោតលើដង្ហើមចេញដង្ហើមចូល ដោយចៀសវាងការគិតទៅលើរឿងផ្សេង។ អ្វីដែលសំខាន់នោះ គឺកុំប្រាថ្នាគិតថាចង់ឃើញទេវតា ឋានសួគ៌ ឬឋាននរក ទាំងនេះមិនមែនជាទិសដៅនៃការធ្វើសមាធិ ដើម្បីអប់រំផ្លូវចិត្តឡើយ។ សូមកុំគិត ឬបារម្ភថា សមាធិ មានផលអវិជ្ជមានចំពោះប្រព័ន្ធប្រសាទ គឺមានតែអ្នកដែលធ្វើខុស និងមានបំណងអាក្រក់ទេ ដែលអាចនាំឲ្យឆ្កួត។ និយាយឲ្យខ្លីទៅ គឺ«សមាធិមិននាំឲ្យឆ្កួត តែអ្នកធ្វើខុសទើបឆ្កួត»។ ទំនាក់ទំនងរវាងការធ្វើសមាធិ និងសុខភាពផ្លូវចិត្ត មានបុគ្គលខ្លះ គេងមិនលក់ព្រោះតែចិត្តមិនស្ងប់ និងមានការរវើរវាយច្រើន។ ប៉ុន្តែ បើគេអាចអប់រំផ្លូវចិត្តឲ្យរឹងមាំបាន នោះគេនឹងមិនរំជើបរំជួលខ្លាំង មិនសូវឆេវឆាវខ្លាំង ព្រមទាំងអាចសម្រេចចិត្តបានល្អ។ ទន្ទឹមនឹងគ្នានេះដែរ ការធ្វើសមាធិក៏អាចធ្វើឲ្យសុខភាពរាងកាយរឹងមាំ ដោយមិនងាយប្រឈមនឹងជំងឺផ្សេងៗដែរ។ជាការពិត សុខភាពផ្លូវចិត្តរបស់អ្នកមិនបានអប់រំចិត្តរបស់ខ្លួន គឺតែងតែមានចិត្តមិនស្ងប់ កើតទុក្ខមួម៉ៅ ស្មុគស្មាញ  មិនចេះគ្រប់គ្រងអារម្មណ៍ ស្តាយក្រោយ ក្តៅក្រហាយ រវើរវាយ ហើយគិតតែអំពីអតីតកាល និងអនាគត ដេកព្រួយដេកស្តាយ មិនចេះលះបង់ មិនចេះកាត់ ឡើយ។ ការអប់រំផ្លូវចិត្តដោយសមាធិសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (ធ្លាក់ទឹកចិត្តថប់បារម្ភ) សម្រាប់អ្នកដែលមានចិត្តហោះហើរ ចិត្តមិននៅក្រោមបង្គាប់ បើបណ្តោយ គឺអាចកើតជាជំងឺសរសៃប្រសាទ។ វិធីសាស្រ្តគឺមិនអាចកំណត់ជាក់លាក់ថាមួយណាល្អ មួយណាប្រសើរ និងស័ក្តិសមបំផុតនោះទេ លុះត្រាតែមានការស្វែងយល់ច្បាស់លាស់ពីប្រភេទនៃវិបត្តិផ្លូវចិត្តរបស់បុគ្គល និងធ្វើការពិភាក្សាផ្ទាល់ជាមុនសិន។ប៉ុន្តែជាទូទៅ អ្វីដែលអាចធ្វើបាន គឺ«មេត្តាភាវនាជាការចម្រើនមេត្តា ឬចិត្តស្រឡាញ់ » ដោយផ្សាយមេត្តា «សូមឲ្យខ្ញុំបានសុខ រួចផុតពីទុក្ខ»ដើម្បីឲ្យខ្លួនឯងរួចផុតពីទុក្ខសិន ដែលប្រៀបបាននឹងដកភ្លើងទុក្ខចេញពីចិត្តខ្លួន មុននឹងផ្សាយមេត្តាដល់អ្នកនៅជុំវិញខ្លួន។ ជាទូទៅ អ្នកមានវិបត្តិផ្លូវចិត្តតែងតែស្មុគស្មាញ និងប្រមូលផ្តុំនូវការគិតច្រើន ហើយការធ្វើមេត្តាភាវនានេះ នឹងអាចដកចេញបានខ្លះដែរ ដោយដាក់បញ្ចូលវិញនូវភាពត្រជាក់ត្រជុំ  ប៉ុន្តែវិធីសាស្រ្តនេះត្រូវការការបង្ហាត់បង្ហាញពីអ្នកជំនាញទើបអាចធ្វើបានប្រកបដោយប្រសិទ្ធភាព។ សារអំពីការថែទាំសុខភាពផ្លូវចិត្ត បើមានពេល គួរតែរៀនស្តាប់ការអប់រំផ្លូវចិត្តពីអ្នកជំនាញសុខភាពផ្លូវចិត្តមិនថាពីគ្រូពេទ្យ ឬព្រះសង្ឃឡើយ វានឹងប្រសើរដោយមានការរួមផ្សំរវាង «វិទ្យាសាស្រ្ត និងព្រះធម៌»។ បន្ថែមពីលើនេះ គួរតែឆ្លៀតពេលធ្វើការអប់រំផ្លូវចិត្តដោយធ្វើសមាធិនៅកន្លែងដែលមានអ្នកណែនាំត្រឹមត្រូវ។ គួរចាំផងដែរថា បញ្ហាផ្លូវចិត្ត នរណាក៏មានដែរ ហើយអ្វីដែលត្រូវការចាំបាច់ជាងគេ គឺជំនួយពីអ្នកនៅជុំវិញខ្លួន ជាពិសេសសមាជិកគ្រួសារ។ ក្នុងករណីដែលមានសមាជិកណាម្នាក់មានវិបត្តិផ្លូវចិត្ត មានភាពស្រងូតស្រងាត់ នៅម្នាក់ឯងក្រៀមក្រំ មិននិយាយស្តី សូមកុំស្តីបន្ទោសគាត់អី ត្រូវស្វែងយល់ និងផ្តល់កម្លាំងចិត្តដល់គាត់ ក៏ដូចជាព្យាយាមបន្ថយបន្ទុកពីការងារប្រចាំថ្ងៃ ស្តាប់ធម៌ ចូលរួមកម្មវិធីអប់រំចិត្ត។ល។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកជក់បារីជាច្រើនលើកឡើងថា គាត់ជក់បារីដោយសារតែមានភាពតានតឹងជាងអ្នកដែលមិនជក់បារី។ ជាក់ស្តែង មនុស្សជាច្រើនបានជ្រើសរើសការជក់បារីដើម្បីបន្ធូរអារម្មណ៍ រៀងរាល់ពេលមានបញ្ហាណាមួយ រហូតដល់ការជក់ក្លាយទៅជាទម្លាប់ដែលពិបាកនឹងបញ្ឈប់។ដូចនេះ ដើម្បីអាចជំរុញឲ្យការឈប់ជក់បារីប្រព្រឹត្តិទៅបាន អ្នកមិនត្រូវមើលរំលងអំពីការស្វែងយល់លើមូលហេតុពិតប្រាកដនៃភាពតានតឹងនោះទេ ព្រោះក្រោយពេលដឹងច្បាស់ពីមូលហេតុនៃភាពតានតឹង អ្នកក៏នឹងអាចដោះស្រាយវាបានដោយមិនចាំបាច់យកបារីជាលេសក្នុងការបន្ធូរអារម្មណ៍ទៀតដែរ។  ខាងក្រោមនេះ ជាមូលហេតុដែលជាទូទៅធ្វើឲ្យមនុស្សមានអារម្មណ៍តានតឹង។អ្នកក៏អាចសាកល្បងគិតឡើងវិញ ថាតើភាពតានតឹងរបស់អ្នកបណ្តាលមកពីមូលហេតុមួយណាផងដែរ។ ១ បញ្ហាទំនាក់ទំនង • ការទាស់ទែងក្នុងគ្រួសារ ឬអ្នកធ្វើការជាមួយគ្នា • ទុក្ខព្រួយក្នុងគ្រួសារ។ ២ បញ្ហាផ្ទាល់ខ្លួន • មានបញ្ហាសុខភាពមិនល្អ • មានបញ្ហាលុយកាក់ • បាត់បង់មោទនភាព • ទុក្ខព្រួយក្នុងគ្រួសារ (សមាជិកក្នុងគ្រួសារមានគ្រោះថ្នាក់ ឬស្លាប់)។ ៣ បញ្ហាការងារ • តម្រូវការការងារខ្ពស់ពេក • មិនអាចត្រួតត្រាលើការងារបាន • លក្ខខណ្ឌការងារមិនល្អ • ធុញថប់នឹងការងារ។ ៤ ការផ្លាស់ប្តូរ • មានការផ្លាស់ប្តូរអាជីព ផ្ទះ សាលារៀន • ពេលចូលនិវត្តន៍ • ការឈ្លោះប្រកែកគ្នាជាប្រចាំ។ ៥ បរិយាកាសជុំវិញ • ធាតុអាកាសមិនល្អ • មានការរំខានផ្សេងៗពីការរស់នៅ។ ក្រោយពីស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យអ្នកស្អិតទ្រូងហើយនោះ ដល់ពេលដែលអ្នកចាប់ផ្តើមស្វែងរកវិធីសាស្ត្រស្រាយចំណងតានតឹងរបស់អ្នកហើយ។ ខាងក្រោមនេះ ជាវិធីសាស្រ្តដែលអ្នកអាចជ្រើសរើសទៅសាកល្បងបាន៖ 1. យល់ដឹងអំពីភាពតានតឹង៖ មូលហេតុ ស្ថានភាព 2. បង្កើនចំណងទំនាក់ទំនង៖ បង្កើត និងពង្រឹងទំនាក់ទំនងក្នុងគ្រួសារឲ្យបានរឹងមាំ 3. ចែករំលែកភាពសប្បាយ និងទុក្ខព្រួយជាមួយមិត្តភក្តិជិតស្និទ្ធ និងនឹកគិតរឿងសប្បាយៗក្នុងជីវិតឲ្យបានច្រើនៗ 4. រៀនបន្ធូរបន្ថយអារម្មណ៍ដោយ  ដកដង្ហើមវែងៗងូតទឹកក្តៅឧណ្ហៗ និងធ្វើសរសៃដងខ្លួន កម្សាន្តជាមួយបទភ្លេង និងបទចម្រៀង សប្បាយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនថាតែផែនការជីវិតនោះទេដែលមានគោលដៅច្បាស់លាស់ សូម្បីតែការធ្វើលំហាត់ប្រាណដើម្បីសុខភាព ក៏គួរតែមានគោលដៅផងដែរ នោះទើបអ្នកអាចបង្កើននូវភាពរីករាយ និងស្កប់ស្កល់ចិត្តមួយកម្រិតទៀតដល់ខ្លួនឯង។ ជាការពិតណាស់ដរាបណាការធ្វើលំហាត់ប្រាណដោយមានគោលដៅមួយពិតប្រាកដនោះ អ្នកនឹងមានការបេ្តជ្ញាចិត្តកាន់តែខ្ពស់ និងមិនងាយបោះបង់ ឬឈប់សម្រាកងាយៗនោះឡើយ។ ជាក់ស្តែង មិនថាការហាត់យោគៈ ឬការហាត់ដោយប្រើម៉ាស៊ីននោះទេ គឺសុទ្ធតែផ្តល់នូវលទ្ធផលខុសៗពីគ្នា ដែលជាការល្អប្រសើរ អ្នកគួរយល់ដឹងជាមុនថាតើគោលដៅអ្នកជាអ្វី? ហើយតើគួរហាត់បែបណាទើបទទួលបានលទ្ធផលដូចចិត្តប្រាថ្នា? តាមដានជាមួយគ្នានូវប្រភេទលំហាត់ប្រាណដែលអ្នកគួរធ្វើប្រសិនបើ… អ្នកចង់បានភ្លៅតូចជាងមុនអ្នកគួរតែរត់ចម្ងាយ អ្នករត់ចម្ងាយបានរយៈពេលប្រមាណពី៩០នាទីឬច្រើនជាងនេះ រាងកាយនឹងប្រើប្រាស់ជាតិខ្លាញ់អស់ ហើយក៏ចាប់ផ្តើមដុតបំផ្លាញប្រូតេអ៊ីនដែលបានមកពីសាច់ដុំ (ជាប្រភពនៃថាមពល)។ នេះពិតជាជម្រើសដ៏ល្អសម្រាប់អ្នកដែលប្រាថ្នាចង់ឲ្យភ្លៅរបស់ខ្លួនតូចជាងមុន។ អ្នកគួរតែរត់ឲ្យបានចន្លោះពី១-២ម៉ោង ជាប្រចាំ ហើយបើសិនជាអាចអ្នកគួរតែហ្វឹកហាត់ពីវិធីរត់ឲ្យមានប្រសិទ្ធភាពពីអ្នកជំនាញផងដែរ។ អ្នកចង់បានគូទហាប់ណែន មិនយារធ្លាក់(flat butt) អ្នកគួរហាត់បែបប្រើកម្លាំង(Strength training) ការហាត់ប្រាណបែបប្រើកម្លាំងដូចជាការលើកដុំដែកនឹងមានឥទ្ធិពលច្រើនដល់រាងកាយផ្នែកខាងក្រោយ ហើយក៏ធ្វើឲ្យមានរាងស្អាតផងដែរ។ អ្នកក៏បន្ថែមនូវលំហាត់ប្រាណខ្លីៗមួយចំនួនដូចជា squats (ការអង្គុយចោងហោង ហើយងើបឡើងចុះ) lunges (ស្រដៀងនឹង squats គ្រាន់តែបន្ទន់ជង្គង់ទៅមុខបន្តិច) ជាដើម ឲ្យបានយ៉ាងតិច២ដងក្នុងមួយសប្តាហ៍។ ដើម្បីឲ្យបានសាច់ហាប់ណែននោះ អ្នកគួរជ្រើសរើសដុំដែក ឬទម្ងន់ដែលអាចលើកយ៉ាងតិចណាស់១០ដង ហើយ២ជុំទើបឈប់ម្តង។ អ្នកចង់បានក្បាលពោះរាបស្មើ អ្នកគួរហាត់បែប Pilates Pilates សំដៅលើលំហាត់ប្រាណដែលត្រូវបានហាត់ដោយគេងលើផ្ទៃរាបស្មើ ដោយមានសន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួន និងលំនឹងដងខ្លួន។ នៅពេលដែលធ្វើនូវលំហាត់ប្រាណបែបនេះ (ជាពិសេប្រភេទដែលពិបាកៗ) នោះអ្នកនឹងដុតបំផ្លាញខ្លាញ់ដែលមិនត្រូវការ។ ទន្ទឹមនឹងការកម្ចាត់ចោលនូវខ្លាញ់ដែលមិនល្អចំពោះសុខភាព និងរាងកាយហើយនោះ អ្នកនឹងមានសាច់ដុំពោះតិចៗដែលធ្វើឲ្យពោះមើលទៅរាបស្មើដោយរឹងមាំ និងហាប់ណែន បើទោះជាមិនមែនជាសាច់ដុំ៦កង់ក៏ដោយ។ បើអ្នកចង់បានរាងស្អាត (មានរាងរៅ) អ្នកគួរហាត់បែប CrossFit វាជាប្រភេទលំហាត់ប្រាណដែលត្រូវប្រើកម្លាំងខ្លាំងមែនទែនរួមមានការលើកដុំដែក និងកីឡាផ្សេងៗដែលតម្រូវឲ្យអ្នកប្រើប្រាស់ថាមពលច្រើន។រាល់ពេលដែលក្បាល ឆ្អឹងខ្នង និងឆ្អឹងត្រគាកមានចលនាម្តងហើយម្តងទៀតនោះ រាងកាយនឹងសម្របខ្លួនទៅត្រង់ផ្នែកកណ្តាល ហើយក៏មានសាច់ដុំណែន និងរឹងមាំជាងពីមុនផងដែរ ដែលជាហេតុនាំឲ្យសាច់ដុំគូទ និងត្រគាកចេញជារាងស្អាត។  អ្នកចង់បានសាច់ដុំរហ័សតែមិនចង់ឲ្យឡើងជាបន្តបន្ទាប់ អ្នកគួរហាត់ស្រដៀងនឹងរបាំបាឡេ(Barre) ការលើកដុំដែកនឹងនាំឲ្យអ្នកឡើងសាច់ដុំ តែការធ្វើចលនាដោយប្រើទម្ងន់ដងខ្លួនទប់នឹងវត្ថុដែលគ្មានចលនា(ដូចជាកញ្ចក់ ជញ្ជាំង) ដែលជាសកម្មភាពនៃលំហាត់ប្រាណដែលស្រដៀងនឹងការរាំរបាំបាឡេនោះ នឹងមិនជំរុញឲ្យមានការឡើងនូវសាច់ដុំជាបន្តបន្ទាប់នោះទេ ដោយហេតុថាអ្នកមិនបានបំបែកសរសៃពួរសាច់ដុំ។ ស្របពេលជាមួយគ្នា អ្នកនឹងមានអារម្មណ៍ថាមានសាច់ដុំត្រូវបានដុតកម្តៅ តែវាគ្រាន់តែជាអាការៈនៃភាពនឿយហត់នៃសាច់ដុំប៉ុណ្ណោះ ដែលនឹងបង្កើននូវភាពរឹងមាំ និងលំនឹងនៃភាពមានរាងរៅស្អាតដែលអ្នកប្រាថ្នាផងដែរ។ សង្ឃឹមថាអ្នកអាចនឹងសម្រេចបាននូវក្តីប្រាថ្នា និងគោលដៅក្នុងការហាត់ប្រាណរបស់អ្នកហើយលោកអ្នកក៏អាចធ្វើការស្វែងយល់លម្អិតពីប្រភេទលំហាត់ប្រាណនីមួយៗជាមួយនឹងអ្នកជំនាញនៅក្លឹបហាត់ប្រាណ ឬកន្លែងហ្វឹកហាត់ ក៏ដូចជាស្រាវជ្រាវនៅក្នុងប្រព័ន្ធអ៊ីនធើណែតផងដែរ និងដើម្បីឲ្យកាន់តែមានទំនុកចិត្តទៀតនោះ អ្នកគួរត្រៀម និងរៀបចំនូវគម្រោងសម្រាប់លំហាត់ប្រាណរបស់អ្នកឲ្យបានច្បាស់លាស់ជាមួយនឹងគ្រូបង្វឹកផងដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្ថិតនៅក្រោមទម្រង់ជាគ្រាប់ ឱសថ Levosulpiride ត្រូវបានកំពុងប្រើប្រាស់នៅក្រោមមុខងារប្រឆាំងនឹងវិបត្តិផ្លូវអារម្មណ៍ (antipsychotics) និងជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ (prokinetic agent)ដែលឱសថមានលក្ខណៈជា Antagonist ទៅនឹងរ៉េស៊ិបទ័រ Central dopamine (D-2, D-3 និងD-4)។ ប្រសិទ្ធភាពព្យាបាល ជាមួយនឹងមុខងារដ៏ចម្បង Levosulpiride ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖ • ភាពមិនប្រក្រតីនៃការគិត និងអារម្មណ៍ (Psychoses) • រោគសញ្ញារវើរវាយ (schizophrenia) • ការព្រួយបារម្ភ (anxiety disorder) • បាក់ទឹកចិត្តជាប្រចាំ (dysthymia) • រលាកប្រព័ន្ធរំលាយអាហារ (irritable bowel syndrome) • តឹងពោះ (abdominal distension) • ឈឺចុងដង្ហើម (epigastric discomfort)។ សកម្មភាពរាងកាយលើឱសថ សារធាតុសកម្មនៃឱសថត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមក្នុងកម្រិត ៣០% រយៈពេល ៣ម៉ោងបន្ទាប់ពីការលេប  ដែលការបាត់បង់គឺតាមរយៈមេតាបូលីសនៅក្នុងសរីរាង្គថ្លើម។ ឱសថត្រូវបានបញ្ចេញចោលពាក់កណ្តាលក្នុងរយៈពេល ៨-៩ម៉ោងដែលធ្វើឡើងជាចម្បងតាមរយៈទឹកនោម។ កម្រិត និងការប្រើប្រាស់ ការប្រើប្រាស់ឱសថ Levosulpiride ទាមទារឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត ដោយកម្រិតសម្រាប់មនុស្សពេញវ័យគឺ៖ ម្តង ១គ្រាប់ បីដងក្នុងមួយថ្ងៃ ក្រោយអាហារ។ ផលរំខាននៃឱសថ ឱសថអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួនទៅលើដំណើរការរាងកាយមួយចំនួនដូចជា៖ • ប្រព័ន្ធអង់ដូគ្រីន៖ រាំងរដូវ ការផលិតទឹកដោះច្រើនហួសកម្រិត (ចំពោះស្រ្តី) និងការកើនឡើងទំហំដើមទ្រូងចំពោះបុរស • វិបត្តិរំលាយអាហារ៖ ក្អួត ចង្អោរ រាក ឬទល់លាមកជាដើម • ប្រព័ន្ធចរន្តឈាម៖   លើសសម្ពាធឈាមប្រសិនសង្កេតឃើញមានផលរំខានខាងលើ ឬបញ្ហាផ្សេងទៀតអំឡុងពេលប្រើប្រាស់ឱសថ ត្រូវផ្តល់ដំណឹង ឬស្វែងរកការពិគ្រោះពីសំណាក់វេជ្ជបណ្ឌិតជាបន្ទាន់។ ការហាមប្រើ ឱសថត្រូវបានហាមឃាត់ចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ • អ្នកជំងឺលើសសម្ពាធឈាម • អ្នកមានប្រតិកម្មទៅនឹងសារធាតុសកម្មនៅក្នុងឱសថ • អ្នកជំងឺប្រកាច់។ ការប្រុងប្រយ័ត្ន ឱសថគួរត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះ៖ • អ្នកជំងឺលើសសម្ពាធឈាម • កុមារ និងមនុស្សវ័យចំណាស់ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថនេះ គួរចៀសវាងពីការបើកបរ ឬបើកដំណើរការម៉ាស៊ីនដោយហេតុថា ឱសថអាចធ្វើឲ្យងងុយ ឬធីងធោង។គួរបញ្ជាក់ផងដែរ ឱសថ Levosulpiride  ដែលកំពុងមានលក់នៅលើទីផ្សារមានដូចជា Levopirid (Tab.), Pirivo-25, Depride-25 ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

ម៉្ញូបត្រូវបានគេស្គាល់ថាជាការមើលឃើញខ្លី ឬមើលឃើញជិត ដែលបណ្ដាលឲ្យមនុស្សមានការលំបាកក្នុងការមើលវត្ថុឆ្ងាយច្បាស់។ ការកើនទ្បើងនូវកម្រិតម៉្ញូបខ្ពស់ អាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងទៅលើភ្នែក រហូតអាចឈានទៅដល់ភាពពិការភ្នែក។ ដូច្នេះ ប្រភេទអាហារ៦មុខខាងក្រោមអាចជាផ្នែកមួយចូលរួមក្នុងការកាត់បន្ថយកម្រិតម៉្ញូប ឬរក្សាកម្រិតម៉្ញូបកុំឲ្យវិវឌ្ឍទៅមុខ៖ ១. សាច់ត្រី ត្រីជាប្រភេទអាហារដ៏ល្អសម្រាប់អ្នកភ្នែកម៉្ញូប ជាពិសេស ពពួកត្រីសាល់ម៉ុង ត្រីធូណា ដែលវាសម្បូរដោយអូមេហ្គា៣ ជួយឲ្យភ្នែកលោកអ្នក ភ្លឺច្បាស់ និងការពាររោគសញ្ញាភ្នែកស្ងួតបង្កពីមូលហេតុផ្សេងៗ។ ការបរិភោគសាច់ត្រីជាទៀងទាត់រៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការវិវឌ្ឍទៅជាជំងឺភ្នែកទ្បើងបាយ និងការចុះខ្សោយនៃជំងឺភ្នែកនៅពេលក្រោយបានយ៉ាងប្រសើរ។ ២. សាច់សត្វ ការបរិភោគសាច់ជ្រូក សាច់គោ និង អយស្ទ័រសម្បូរជាតិស័ង្កសី ដែលជាសារធាតុរ៉ែផ្តល់នូវ វីតាមីនA ដល់ភ្នែករបស់អ្នក។ វាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងការធានានូវការផលិតជាតិមេទ្បានីនដែលសារជាតិពណ៌នេះទទួលខុសត្រូវចម្បងក្នុងការថែរក្សាការថតកាំរស្មីភ្នែក ជាពិសេសការពារភ្នែកងងឹតនៅពេលយប់។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរទទួលទានសាច់ក្នុងមួយថ្ងៃ យ៉ាងតិច ៣៧៥មីលីក្រាម។ ៣. បន្លែបៃតង បន្លែបៃតងសម្បូរទៅដោយសារជាតិ Lutein និង Zeaxanthin ដែលអាចការពារភ្នែករបស់លោកអ្នកពីកាំរស្មីពន្លឺព្រះអាទិត្យ ពិសេសការពារស្រទាប់ខាងក្នុងនៃគ្រាប់ភ្នែក។ មិនតែប៉ុណ្ណោះបន្លែបៃតងក៏ជួយបង្ការកុំឲ្យភ្នែកខ្សោយ និងកាត់បន្ថយការកើនទ្បើងនៃកម្រិតភ្នែកម៉្ញូប ប្រសិនបើអ្នកបរិភោគបន្លែប្រមាណ ១២ មីលីក្រាមរៀងរាល់ថ្ងៃ។ បន្លែទាំងនោះអាចរួមមាន ប៉េងបោះដំទ្បូង ស្ពៃ សាទ្បាត់ ខាត់ណា ជាដើម។ ៤. ផ្លែឈើ លោកអ្នកអាចបរិភោគប្រភេទផ្លែឈើដូចជា ស្ត្រូប៊័ររី ស្វាយ ល្ហុង និងក្រូច ធ្វើជាអាហារសម្រន់បាន ព្រោះវាសម្បូរទៅដោយវីតាមីនC ជួយបង្កើនប្រ-ព័ន្ធភាពសុំាក្នុងរាងកាយ បង្កើនភាពធន់នៃភ្នែកទៅនឹងជំងឺផ្សេងៗទៀត។ យ៉ាងហោចណាស់ អ្នកអាចបរិភោគផ្លែឈើចំនួន ៩០ មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស និង៧៥មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី ដើម្បីជំនួយដល់សុខភាពភ្នែករបស់អ្នក។ ៥. គ្រាប់ធញ្ញជាតិ ការបរិភោគគ្រាប់ធញ្ញជាតិជាប្រចាំ អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងភ្នែកម៉្ញូប ព្រោះវាសម្បូរ ដោយវីតាមីនE ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារប្រតិកម្មផ្សេងៗ និងថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់។ លោកអ្នកគ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិដូចជា អាល់មុន សណ្ដែកដីសណ្ដែកបៃតង និង ពពួកគ្រាប់ធញ្ញជាតិមួយចំនួនទៀតក្នុងបរិមាណត្រឹមតែ ០.៥ មីលីក្រាម ក្នុង មួយថ្ងៃ នោះអ្នកនឹងឃើញលទ្ធផល។ ៦. ស៊ុត និង ការ៉ុត ស៊ុតមានផ្ទុកទៅដោយវីតាមីនA ដែលជួយការពារភ្នែកងងឹតនៅពេលយប់ និង ភ្នែកស្ងួត។ ជាមធ្យម លោកអ្នកអាចទទួលទានស៊ុតក្នុងចន្លោះពី១ទៅ៤គ្រាប់ ក្នុងមួយថ្ងៃ។ រីឯការ៉ុតក៏មិន ខុសគ្នាដែរ វាជាបន្លែមាននូវវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឲ្យភ្នែកមានសុខភាពល្អ និងឲ្យភ្នែកមើលឃើញច្បាស់ជាងមុន។ ល្អបំផុត គួរទទួលទានទឹកការ៉ុត ប្រមាណ១១៨.២មីលីលីត្រ ឬ ការ៉ុត២០មីលីក្រាម ( ១ ទៅ ៤ ការ៉ុត) រៀងរាល់ថ្ងៃសម្រាប់អ្នកមានភ្នែកម៉្ញូប។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

Share

 Classification of Hemorrhoid Hemorrhoid is classified into 4 types: Type 1: External Hemorrhoid Type 2: Internal Hemorrhoid Type 3: Bi Hemorrhoid Type 4: Mixed Hemorrhoid  Grade of Hemorrhoid Hemorrhoid is divided into 4 grades: 1. Grade 1 of hemorrhoids is the first stage that hemorrhoid just starts and it does not show any serious symptoms; patients only experience defecation difficulty (either constipation, diarrhea, or blood in stool), pain and itchy anus. 2. Grade 2 of hemorrhoids is the second stage that hemorrhoid enlarges and causes severe difficulty during defecation; hemorrhoids may protrude beyond the anal verge but return to their resting point by themselves after defecation. 3. Grade 3 of hemorrhoids is the stage that hemorrhoid gets bigger every time the patients go to toilet. Hemorrhoids protrude, causing severe pain with blood present. After defecation, hemorrhoid cannot return to their resting point by themselves, and manual effort is required for replacement into the anal canal. 4. Grade 4 of hemorrhoids is the final stage where hemorrhoids prolapse by themselves and cannot be returned no matter how much effort is put to push them back, causing acute thrombosis. If you experience any of the four stages, do not feel worried. Please visit Toch Yan Clinic. We have doctors specialized in hemorrhoid, and guarantee that we can cure all the types and grades of hemorrhoid at all of our branches.   at #16, 18 Street 16 Borey Piphupthmey, Veng Sreng, Choam Choa, Phnom Penh Cambodia, Tel :012 855 922, 070 855 922/ 097 9797 882 Tool-Free 1800 00 1989, Facebook page : clinic toch hemorrhoid treatment

Share

យោងតាមសេចក្ដីជូនដំណឹងពីមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត បានឲ្យដឹងថា មន្ទីរពេទ្យមានកិត្តិយស សូមជម្រាបជូនដល់  ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ ផ្នែករោគស្ត្រី និងផ្នែករូបភាពវេជ្ជសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នឹងផ្ដល់ជូនដោយឥតគិតថ្លៃនូវ៖ -ការពិនិត្យ សុដន់ - ការថត សុដន់ កាលបរិច្ឆេទ៖  ចាប់ពីថ្ងៃទី ១៩-៣០ ខែមីនា ឆ្នាំ២០១៨ អាស្រ័យហេតុដូចនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជនទាំងអស់ សូមមេត្តាជ្រាបជាព័ត៌មាន។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នក ឬគ្រួសាររបស់អ្នកអាចជាមនុស្សម្នាក់ដែលកំពុងប្រើប្រាស់ប្រភេទវីតាមីនចម្រុះ ដើម្បីទទួលបានការទ្រទ្រង់សុខភាពបានកាន់តែល្អប្រសើរ ហើយក៏អាចជាមនុស្សម្នាក់ដែលកំពុងខ្ជះខ្ជាយប្រសិទ្ធភាពរបស់វីតាមីនបំប៉នផងដែរ ប្រសិនបើអ្នកមិនបានដឹងពីការប្រើប្រាស់ត្រឹមត្រូវនៃវីតាមីនចម្រុះទាំងនោះ។គួររំឭកថាវីតាមីនចម្រុះ ឬ Multivitamin គឺជាការរួមបញ្ចូលគ្នានៃពពួកវីតាមីនជាច្រើនមុខ ដែលជាទូទៅ យើងអាចទទួលបានតាមរយៈចំណីអាហារ និងប្រភពធម្មជាតិមួយចំនួន ក៏ដូចជាឱសថបំប៉នដែលមាននៅក្នុងឱសថស្ថានផងដែរ។ វីតាមីនចម្រុះ ត្រូវបានប្រើចំពោះអ្នកខ្វះវីតាមីនច្រើនមុខដែលកង្វះទាំងនោះបណ្តាលមកពីការបង្កជំងឺមួយចំនួន ការមានផ្ទៃពោះ កង្វះ ឬអតុល្យភាពអាហារូបត្ថម្ភ ជំងឺដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ និងកត្តាបង្កផ្សេងៗទៀត។ វិធីប្រើប្រាស់ គេប្រើ Multivitamin ដោយលេបតាមមាត់នៅអំឡុងពេល ឬក្រោយបរិភោគអាហារហើយភ្លាមជាមួយទឹកមួយកែវពេញដែលមានសីតុណ្ហភាពធម្មតា ឬទម្រង់ខ្លះអាចដាក់រំលាយក្នុងទឹកសម្រាប់ទទួលទានតែម្តង។ ជាទូទៅ គេប្រើប្រាស់វានៅពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពល្អ។ គួរបញ្ជាក់ថា ឱសថវីតាមីនចម្រុះនេះមិនត្រូវបានប្រើប្រាស់ជំនួសអាហារប្រចាំថ្ងៃឡើយ។ ម្យ៉ាងទៀត រាល់ពេលដែលប្រើប្រាស់ multivitaminអ្នកត្រូវគោរពតាមការណែនាំរបស់ថ្នាំ និងការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការីជានិច្ច។ ដូចនេះ មុនពេលប្រើអ្នកត្រូវរៀបរាប់អំពីស្ថានភាពជំងឺប្រចាំថ្ងៃ ប្រវត្តិជំងឺ និងការប្រតិកម្មជាមួយសារធាតុណាមួយដល់វេជ្ជបណ្ឌិត និងឱសថការីរបស់អ្នក។ ក្នុងករណីខ្លះ អ្នកមិនត្រូវបានអនុញ្ញាតឲ្យប្រើថ្នាំ multivitamin ទេ ឬ ករណីខ្លះទៀត អ្នកត្រូវប្រើថ្នាំmultivitamin ក្នុងកម្រិតកំណត់មួយជាក់លាក់ និងដោយប្រុងប្រយ័ត្ន។ ចំពោះស្ត្រីមានផ្ទៃពោះកម្រិតនៃការប្រើប្រាស់ថ្នាំអាចខុសពីកម្រិតអ្នកប្រើប្រាស់ធម្មតា ហើយត្រូវគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិតជាដាច់ខាត។ ការប្រុងប្រយ័ត្ន •មិនត្រូវប្រើប្រាស់ឱសថនេះលើសពីកម្រិតប្រើរបៀបប្រើ និងរយៈពេលប្រើប្រាស់ដែលបានណែនាំទ្បើយ •ចៀសវាងការប្រើប្រាស់ឱសថនេះជាមួយមុខឱសថដទៃទៀតដោយមិនមានការណែនាំពីវេជ្ជបណ្ឌិត •ចៀសវាងការប្រើប្រាស់ឱសថនេះជាមួយទឹកដោះគោ កាហ្វេ ស្រា ... •ការប្រើប្រាស់ផលិតផលវីតាមីនដែលមានលក្ខណៈស្រដៀងគ្នាក្នុងពេលតែមួយ អាចធ្វើឲ្យលើសកម្រិត និង អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ •ក្នុងករណី គិតថាអ្នកបានប្រើប្រាស់ឱសថ multivitamin ច្រើនហួសកំណត់ អ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់ •ត្រូវប្រុងប្រយ័ត្នចំពោះស្ត្រីមានផ្ទៃពោះ (ត្រូវគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិតដាច់ខាត) •ហាមឃាត់ដាច់ខាតចំពោះកូនក្មេងដែលទើបនឹងកើតក្នុងការប្រើប្រាស់វីតាមីនចម្រុះកម្រិតខ្ពស់។ អន្តរកម្មឱសថ ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឱសថ multivitamin ជាមួយឱសថដែលប្រើប្រាស់រាល់ថ្ងៃដូចជាពពួកកាល់ស្យូម ឬឱសថបំបាត់ការឈឺចាប់ដែលមានជាតិកាល់ស្យូម ព្រោះជាតិកាល់ស្យូមអាចធ្វើឲ្យសារធាតុ multivitamin មានលក្ខណៈពិបាកក្នុងការស្រូបចូលទៅក្នុងសារពាង្គកាយ។ មិនតែប៉ុណ្ណោះ ឱសថ multivitamin អាចមានអន្តរកម្មឱសថជាមួយពពួកឱសថផ្សេងៗទៀតដូចជា៖ ថ្នាំផ្សះ (Antibiotics ) ថ្នាំបំបាត់ការឈឺចាប់ (Antacid)ថ្នាំបញ្ចុះទឹកនោម (Diuretic) និងថ្នាំទាក់ទងនឹងបេះដូង ឬសម្ពាធឈាមជាដើម។ ដូច្នេះ ការប្រើប្រាស់វីតាមីនចម្រុះ អាចផ្តល់ឲ្យអ្នកនូវប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពបាន ប្រសិនបើអ្នកប្រើប្រាស់បានត្រឹមត្រូវប៉ុណ្ណោះ ហើយអ្នកត្រូវប្រាកដផងដែរថា អ្នកបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់នូវឱសថបំប៉ននេះ និងចៀសវាងផ្តល់វីតាមីនបំប៉នរបស់អ្នកផ្ទាល់ទៅកាន់អ្នកដទៃ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅទីក្រុងតាខ្មៅ។ ខ្ញុំបាទធ្លាប់ឮគេនិយាយថា ការថើប និងជញ្ជក់មាត់គ្នាអាចធ្វើឲ្យឆ្លងបាក់តេរី ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ។ តើវាជាការពិតមែនទេ? ចម្លើយ ៖ ជាទូទៅ ការរលាកអញ្ចាញធ្មេញ មិនមែនបណ្តាលមកពីបាក់តេរីទាំងស្រុងឡើយ បើទោះជាបាក់តេរីអាចឆ្លងចូលតាមរយៈការថើបជញ្ជក់មាត់ ក៏ប៉ុន្តែក្រោយពីការសម្អាតធ្មេញបានត្រឹមត្រូវ នោះបាក់តេរីអាចត្រូវបានជម្រុះចេញមុនពេលវាអាចបង្កឲ្យមានការរលាក (បាក់តេរីត្រូវការរយៈពេលកំណត់មួយក្នុងការបង្ករោគ)។ ដោយឡែក ចំពោះមូលហេតុនៃការរលាកអញ្ចាញធ្មេញ គឺអាចបណ្តាលមកពី បាក់តេរី កាកសំណល់អាហារ និងសម្អេកធ្មេញដែលក្លាយជាជាតិកំបោរ (Calculus) សម្ងំនៅក្នុងអញ្ចាញធ្មេញ (Gingiva Pockets)។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top