Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ខាងក្រោមនេះជាកិច្ចសន្ទនារវាងស្រ្តីមួយរូបដែលបានថ្លោះថ្លោយមានកូនទីពីរ ទាំងដែលកូនទីមួយរបស់គាត់មិនទាន់មានអាយុ១ឆ្នាំផង ជាមួយនឹងវេជ្ជបណ្ឌិតមួយរូប… ស្រ្តី ៖ «អ្នកគ្រូពេទ្យ...ខ្ញុំមានបញ្ហាមួយដ៏ធ្ងន់ធ្ងរយ៉ាងខ្លាំង និងត្រូវការជំនួយពីអ្នកគ្រូ ។កូនរបស់ខ្ញុំមិនទាន់មានអាយុគ្រប់មួយឆ្នាំផង ស្រាប់តែឥឡូវនេះខ្ញុំចាប់ផ្ដើមមានទម្ងន់សារជាថ្មីម្ដងទៀត។ ខ្ញុំមិនទាន់ចង់មានកូនញឹកដូចនេះទេ»  អ្នកគ្រូពេទ្យ ៖ «OK តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីទៅ ? » ស្រ្តី ៖ « ខ្ញុំចង់ឲ្យអ្នកគ្រូរំលូតកូនខ្ញុំចេញ ហើយខ្ញុំនឹងឲ្យថ្លៃក្នុងការដែលអ្នកគ្រូជួលខ្ញុំ»។ អ្នកគ្រូពេទ្យបានគិតមួយភ្លែតយ៉ាងស្ងាត់ស្ងៀម ក៏បានឆ្លើយតបទៅ វិញថា«ខ្ញុំគិតថាខ្ញុំមានដំណោះស្រាយមួយយ៉ាងល្អប្រសើរសម្រាប់បញ្ហានេះ ហើយក៏មិនមានបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកផងដែរ»។ នាងក៏បានញញឺមហើយគិតថាអ្នកគ្រូពេទ្យនឹងព្រមទទួលនៅសំណើររបស់នាង ។ អ្នកគ្រូពេទ្យ ៖ « អ្នកដឹងថា អ្នកមិនអាចមើលថែរក្សាកូនពីរនាក់នៅពេលតែមួយបាននោះទេ  ដូចនេះហើយ អ្នកអាចសម្រេចចិត្តសម្លាប់កូនម្នាក់ក្នុងដៃរបស់នាងទៅ វិធីនេះអ្នកគួរតែអាចសម្រាកបានខ្លះមុនពេលដែលកូនម្នាក់ទៀតកើតមក។ ប្រសិនបើអ្នកសម្លាប់នរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរ គឺវាដូចតែគ្នា។ ប៉ុន្តែអ្នកនឹងមិនមានបញ្ហានៅក្នុងរាងកាយរបស់អ្នកប្រសិនបើអ្នកសម្រេចចិត្តសម្លាប់កូននៅក្នុងដៃរបស់អ្នក» នាងមានអារម្មណ៏តក់ស្លុត និង ភ័យខ្លាចយ៉ាងខ្លាំងហើយក៏និយាយថា ៖ ស្រ្តី ៖ «ទេ…អ្នកគ្រូខ្ញុំមិនអាចធ្វើដូចនេះបានទេ ពិតជាសាហាវ និងភ័យខ្លាចខ្លាំងណាស់» អ្នកគ្រូពេទ្យ ៖ « ការសម្លាប់ក្មេងដែលបានកើតហើយ និងក្មេងដែលនៅក្នុងស្បូននោះទាំងនេះគឺជាឧក្រិដ្ឌកម្មដូចគ្នា» ចំពោះបញ្ហានេះ សំណួរអាចចោទសួរទៅលើបុគ្គល២ប្រភេទ៖ ១​ សម្រាប់អ្នកជាម្តាយមួយរូបដូចជាស្រ្តីក្នុងសាច់រឿងខាងលើ តើអ្នកនឹងគិតយ៉ាងណាដែរ? តើអ្នកនឹងធ្វើការសម្រេចចិត្តបែបណា? ២ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលវិញ តើអ្នកគិតយ៉ាងដូចម្តេចដែរ ចំពោះការផ្តល់ដំបូន្មានរបស់វេជ្ជបណ្ឌិតនេះ? ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហានេះ តើអ្នកនឹងធ្វើការឆ្លើយតបបែបណជាមួយស្រ្តីជាម្តាយ? ប្រភព ៖ បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

យើងម្នាក់ៗបានចំណាយពេលមួយភាគបីនៃរយៈពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។ ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើន ជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកមានយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអ៊ីម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។   អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំលឹកខ្លួនអ្នកអំពីដំណើរការការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះរពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសារអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការអ្នកជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចាំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំនៃផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃ នោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។ អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់នូវរង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់នូវឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្ត្រក្នុងការតាមដានការវិវត្តនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះខាងលើនេះ នឹងអាចជួយអ្នកមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours…

Share

មុខវិជ្ជាពេទ្យ គឺជាមុខវិជ្ជាមួយដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងខ្លាំងក្នុងការសិក្សា។ ជាការពិតណាស់ ទន្ទឹមនឹងការខិតខំប្រឹងរៀននេះ យើងត្រូវរៀនឲ្យឆ្លាតផងដែរ។ មនុស្សម្នាក់ៗមានវិធីសាស្រ្តក្នុងការរៀនសូត្រខុសៗគ្នាទៅតាមបរិយាកាស និងចំណង់ចំណូលចិត្តរបស់ពួកគេ។ អ្នកខ្លះចូលចិត្តរៀននៅកន្លែងដែលស្ងាត់តែម្នាក់ឯង និងខ្លះទៀតចូលចិត្តរៀននៅហាងកាហ្វេជាដើម។ ខាងក្រោមនេះគឺជាការចែករំលែកនូវបទពិសោធន៍ និងគន្លឹះខ្លះៗក្នុងការរៀនពេទ្យ៖ -ភាសា ៖ មិនថាភាសាបារាំង ឬអង់គ្លេសទេ អ្វីដែលចាំបាច់នោះ គឺអ្នកត្រូវខំរៀនភាសាឲ្យបានខ្លាំង ព្រោះថាភាសា គឺជាយានដែលអាចនាំអ្នកឲ្យទៅដល់គោលដៅបាន។ អ្នកត្រូវចេះភាសាទាំងពីរនេះឲ្យបានស្ទាត់ជំនាញ ព្រោះថាឯកសារ សៀវភៅ និងមេរៀននៃមុខវិជ្ជាពេទ្យគឺភាគច្រើនត្រូវបានបោះពុម្ភផ្សាយជាភាសាបរទេស។ -ជំនាញទាំង៤៖ ជំនាញអាន៖ ការអាន គឺជារឿងដ៏សំខាន់មួយសម្រាប់មុខវិជ្ជាពេទ្យ ព្រោះថាមុខវិជ្ជានេះទាមទារឲ្យអ្នកត្រូវតែឧស្សាហ៍ និងអានសៀវភៅឲ្យបានច្រើន។ ជំនាញសរសេរ៖ បន្ទាប់ពីបានអានសៀវភៅហើយ អ្នកត្រូវតែចេះសង្ខេបមេរៀនជ្រើសរើសយកតែចំណុចសំខាន់ៗដើម្បីទុករំលឹកឡើងវិញពេលអ្នកទំនេរ។ រីឯប្លង់នៃការសង្ខេបមេរៀនវិញត្រូវមានចំណុចសំខាន់ៗមួយចំនួនដូចជានិយមន័យ មូលហេតុ ការវិវត្តនៃជំងឺ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ផលវិបាកនៃជម្ងឺ ការការពារជាដើម។ ជំនាញស្ដាប់៖ ជំនួសឲ្យការអាន អ្នកអាចផ្លាស់ប្ដូររបៀបរៀនរបស់អ្នកមកជាការមើលនិងការស្ដាប់វិញ។ អ្នកអាចធ្វើការស្វែងរកនូវវីដេអូដែលបង្រៀនពីជំងឺជាច្រើននៅក្នុងគេហទំព័រ YouTube។ វាពិតជាមានប្រយោជន៍ណាស់ ព្រោះថាការអានអាចធ្វើឲ្យអ្នកស្ត្រេសឬពិបាកក្នុងការយល់មេរៀន ហើយពេលខ្លះអ្នកមិនអាចចាប់យករូបភាពជារួមនៃមេរៀនបានទេ។ ផ្ទុយទៅវិញ ការមើលនូវវីដេអូទាំងនោះអាចឲ្យអ្នកឆាប់យល់ពីមេរៀន និងងាយក្នុងការចងចាំមេរៀនផងដែរ ជំនាញនិយាយ៖ អ្នកត្រូវតែបង្កើនភាពក្លាហាន និងបង្កើតទម្លាប់មួយក្នុងការឆ្លើយនឹងសំណួរពេលគ្រូសូរ និងព្យាយាមចែករំលែកនូវចំណេះដឹងទៅកាន់មិត្តភក្ដិរបស់អ្នក។ ការធ្វើដូចនេះមិនត្រឹមតែអាចបង្កើនការចងចាំមេរៀនរបស់អ្នកនោះទេ វាថែមទាំងអាចជម្រុញឲ្យខ្លួនអ្នកមានទម្លាប់ក្នុងការគិតទៀតផង។ -ការសិក្សាជាក្រុម៖ អ្នកគួរតែបង្កើតក្រុមសិក្សាមួយដែលមានសមាជិកពី៣ទៅ៥នាក់ ហើយកំណត់ពេលវេលាឲ្យបានច្បាស់លាស់ដើម្បីសិក្សា។ ការសិក្សាជាក្រុមអាចផ្ដល់នូវផលប្រយោជន៍ដូចជា៖ ចំណេញពេលវេលា៖ អ្នកអាចចែកមេរៀនគ្នាមើល ហើយអ្នកអាចធ្វើបទបង្ហាញឬបង្រៀនពីមេរៀនដែលអ្នកបានមើលទៅកាន់មិត្តរួមក្រុមរបស់អ្នក។ ចែករំលែកចំណេះដឹង និងបង្កើនការចងចាំ៖ ការបង្រៀនគ្នាទៅវិញទៅមកគឺជាវិធីមួយដែលអាចធ្វើឲ្យអ្នកចងចាំមេរៀនយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកអាចពិភាក្សាទៅលើមេរៀននីមួយៗបានស៊ីជម្រៅជាងកាលដែលអ្នករៀនតែម្នាក់ឯង ព្រោះថាពេលខ្លះបើអ្នករៀនតែម្នាក់ឯង អ្នកអាចនឹងយល់ខុសពីមេរៀនក៏ថាបាន។ -ត្រូវមានកូនសៀវភៅមួយសម្រាប់កត់ត្រា ៖ វាគឺជាការចាំបាច់មួយដែលអ្នកគួរតែមានសៀវភៅដ៏ត្រឹមត្រូវមួយដើម្បីធ្វើការកត់ត្រានូវអ្វីដែលអ្នកបានរៀន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យវិញ វាកាន់តែចាំបាច់ត្រូវតែមានកូនសៀវភៅតូចមួយដែលអ្នកអាចដាក់តាមខ្លួនបាន។ ពេលអ្នកចុះអនុវត្តផ្ទាល់ វាមិនប្រាកដថាអ្នកត្រូវតែធ្វើតាមទ្រឹស្ដីទាំងអស់នោះទេ ដូច្នេះអ្នកត្រូវកត់ទុកនូវគន្លឹះផ្សេងៗដែលងាយយល់ និងងាយចាំនៅពេលដែលអ្នកបានជួបប្រទះនូវអ្វីដែលថ្មី។ -ការគ្រប់គ្រងពេលវេលា ៖ ជាការពិតណាស់ការរៀនពេទ្យគឺត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយក៏រវល់ខ្លាំងបន្តិចដែរ ដូចនេះអ្នកត្រូវតែចេះគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានប្រសើរ។ អ្នកត្រូវបែងចែកពេលវេលាសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ពេលវេលាសម្រាប់ការសិក្សា និងពេលវេលាសម្រាប់ការសម្រាកនិងថែទាំសុខភាពរបស់អ្នក។ ជាទូទៅអ្នកនឹងប្រឈមនឹងការស្ត្រេសខ្លាំងក្នុងការរៀននូវមុខវិជ្ជាមួយនេះ ដូច្នេះអ្នកត្រូវចេះដោះស្រាយនូវបញ្ហាស្ត្រេសរបស់អ្នក។ Take Home Message: -អ្នកត្រូវខំរៀនភាសាឲ្យបានពូកែ ព្រោះថាអ្នកនឹងរឹតតែត្រូវការវានៅពេលដែលអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ឬពេលអ្នកចេញធ្វើការ។ -ហ្វឹកហាត់ជំនាញទាំង៤ឲ្យបានខ្ជាប់ខ្ជួន។ អ្នកត្រូវចងចាំថា «ការអានឲ្យបានច្រើន» មិនប្រាកដថាអ្នកត្រូវអានសៀវភៅឲ្យបានច្រើនក្បាលនោះទេ គឺអ្នកត្រូវអានឲ្យបានច្រើនដងទើបចាំ។ -អ្នកគួររៀនធ្វើចិត្តឲ្យទូលាយ រៀនចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិរបស់អ្នក និងរៀនជាក្រុម។ អ្នកត្រូវចងចាំថា «ការជួយអ្នកដទៃ គឺជាការជួយខ្លួនឯង»។ -រៀនឲ្យឆ្លាត! អ្នកត្រូវចេះកត់ត្រានូវអ្វីដែលថ្មីសម្រាប់អ្នក និងកត់ទុកនូវអ្វីដែលអ្នកឆ្ងល់ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងដើម្បីសួរទៅកាន់គ្រូឬសិស្សច្បងរបស់អ្នក។ យ៉ាងណាមិញ ការខិតខំរៀនសូត្រជារឿងមួយដ៏សំខាន់ ប៉ុន្តែសុខភាពរបស់អ្នកក៏សំខាន់ណាស់ដែរ!!!

Share

ឱកាសនៃការបង្ហាញនូវស្នាដៃជាអត្ថបទស្រាវជ្រាវនៃនិស្សិតសិក្សាផ្នែកសុខាភិបាលបានមកដល់ហើយ!!! សូមពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលមានអត្ថន័យ និងខ្លឹមសារទាំងស្រុងក្នុងសេចក្តីជូនដំណឹងខាងលើ… កុំឲ្យឱកាសដែលមួយឆ្នាំមានតែម្តងនេះ រំលងផុតទៅឲ្យសោះ… ប្រភព ៖ KINAL

Share

ប្រហែលជាមានអ្នកមានក្តីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតច្រើន តែ…តើអ្នកដឹងឬទេថា វេជ្ជបណ្ឌិតមានប៉ុន្មានផ្នែកធំៗ? ហើយការងារ ក៏ដូចជាតួនាទីជាវេជ្ជបណ្ឌិតវះកាត់មួយរូបមានអ្វីខ្លះ? ស្រាយចម្ងល់ទាំងនេះតាមរយៈការទស្សនានូវវីដេអូខាងក្រោមនេះ ដែលជាការបង្ហាញខ្លី តែខ្លឹមជាមួយនឹងវេជ្ជបណ្ឌិត ជុន ប៊ុនហាក់ ជាវេជ្ជបណ្ឌិតវះកាត់ផ្នែកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា… ចង់ដឹងថាយ៉ាងណាខ្លះនោះ…ចុចមើលទាំងអស់គ្នា!!! ប្រភព ៖ Career on Camera

Share

១.   ការអនុវត្ត OSCE លើគ្នាទៅវិញទៅមក៖ «សួស្ដី ខ្ញុំឈ្មោះ......ហើយខ្ញុំគឺជានិស្សិតពេទ្យចុះកម្មសិក្សាឆ្នាំទី៦។ លោកគ្រូពេទ្យ បានប្រាប់ឲ្យខ្ញុំមកធ្វើការពិនិត្យបេះដូងជូនបងប្រុស។ តើបងប្រុសអនុញ្ញាតឲ្យខ្ញុំធ្វើការពិនិត្យជូនទេ?....»   ២.  អង្គុយចាំមើលមិត្តរបស់អ្នកបញ្ចប់ការសិក្សា ទទួលបានការងារធ្វើ រៀបការមានគ្រួសារ ហើយអ្នកវិញគឺនៅរៀនពេទ្យមិនទាន់ចប់នៅឡើយ... និយាយឲ្យស្រួលស្ដាប់ទៅ ពេលខ្លះមិត្តភក្តិមួយចំនួនគេមានកូន២ទៀតទៅហើយ ឯគ្នាយើងវិញមិនទាន់រៀនចប់ផង។   ៣. ដើរតាមគ្រូពេទ្យ ពេលពិនិត្យជំងឺ ហើយអ្នកធ្វើជាស្រមោល (Shadowing) របស់គ្រូពេទ្យ៖ ពេលខ្លះបន់ឲ្យតែគ្រូប្រើទេ ព្រោះថាចង់ចេះ និងចង់ធ្វើ ប៉ុន្តែ ពេលខ្លះក៏ភ័យដែរ​ ពេលគ្រូហៅសួរសំណួរ ខ្លាចអត់ចេះ។   ៤.  យាមយប់/On-Calls (មានន័យថាអ្នកត្រូវត្រៀមខ្លួនជានិច្ច នៅពេលដែលមន្ទីរពេទ្យខលហៅអ្នក)៖ អ្នកមិនដែលបានគេងលក់ស្រួលម្ដងណាទេ ពេលយាមម្ដងៗ ពេលខ្លះអាចនៅទល់ភ្លឺ ព្រោះថាមានអ្នកជំងឺចូលថ្មី ឬអ្នកជំងឺធ្វើទុក្ខជាដើម។   ៥.  ពេលនៅមន្ទីរពេទ្យតែងតែអប់រំឲ្យអ្នកជំងឺ គេងឲ្យបានគ្រប់គ្រាន់៖ មួយថ្ងៃៗខំពន្យល់អ្នកជំងឺពីសារសំខាន់នៃការគេង តែខ្លួនឯងវិញ ធ្វើមិនដែលបានទេ។   ៦.   Medical Student Syndrome (ជំងឺនិស្សិតពេទ្យ)៖ អារម្មណ៍មួយដែលធ្វើឲ្យអ្នកយល់ថា អ្នកមានជំងឺនោះ បន្ទាប់ពីបានសិក្សាពីជំងឺនោះ។ «ខ្ញុំឈឺក្បាល ហើយខ្ញុំតែងតែហត់អស់កម្លាំង....អូ! ខ្ញុំប្រាកដជាមានជំងឺ Kawasaki ហើយ។»   ៧.   Gunners (សំដៅលើអ្នកដែលពូកែយកមុខយកមាត់)៖ អ្នកខ្លះចូលចិត្តអែបអបគ្រូពេទ្យ ហើយស្ម័គ្រចិត្តនៅជួយធ្វើការក្នុងពេទ្យ នៅពេលដែលអ្នក ចង់ទៅផ្ទះយ៉ាងខ្លាំង។ ហើយពួកគេគួរតែនៅមន្ទីរពេទ្យយូរជាងនេះ ឬយូរអស់មួយជីវិត...នៅក្នុងផ្នែកព្យាបាលអ្នកជំងឺវិកលចរិក។   ៨.  ទាមទារឲ្យរៀននូវភាសាថ្មីមួយទៀតដែលជាភាសាពេទ្យ៖ «ភាសាពេទ្យមិនដឹងថាលាយប៉ុន្មានភាសាទេ មើលទៅដូចភាសាក្រិចបន្តិច អេស្ប៉ាញបន្តិច បារាំងបន្តិច អង់គ្លេសបន្តិច ម៉េចទេ!....»   ៩.   Hepaticocholangiocholecystenterostomies៖ «ទាល់តែនិស្សិតពេទ្យទើបធ្លាប់ជួបពាក្យដែលវែងយ៉ាងនេះ តែពេលខ្លះ​ ក៏មិនដឹងថាវាន័យយ៉ាងម៉េចដែរ»   ១០. ពេលប្រលងចេញម្ដងៗ មានទាំងសំណួរសរសេរ ហើយត្រូវទៅប្រលងផ្ទាល់មាត់ម្ដងទៀត៖ បើនិយាយពីសំណួរត្រៀមប្រលង ពេលប្រលងយកឯកទេសវិញ មិនតិចជាង៥០០០សំណួរទេ!!!   ១១.ពេលមើលរឿងអ្វីមួយ និស្សិតពេទ្យចូលចិត្តវិភាគ៖ ជាពិសេសរឿងប្រភេទ action movies ក្នុងឈុតវាយតប់ជាដើម គ្នាយើងចូលចិត្តវិភាគ​ តាមបែបវេជ្ជសាស្ត្រ ។   ១២.អ្នកនឹងមានរឿងជាច្រើនជជែកគ្នាជាមួយនឹងមិត្តភក្តិដែលរៀនពេទ្យដូចគ្នា តែចំពោះមិត្តភក្តិដែលមិនរៀនពេទ្យវិញគឺ...៖ គេអាចនិយាយថា «ប្រសិនបើអ្នកមិនប្រកាន់ទេ ខ្ញុំអាចមិនស្ដាប់អ្នកនិយាយបានទេ?» សំខាន់គេស្ដាប់យើងអត់សូវយល់ ។   ១៣.នៅមិនទាន់មានចម្លើយចំពោះសំណួរដ៏គួរឲ្យខ្លាចមួយ៖ «ហេតុអ្វីបានជាអ្នកចង់ក្លាយជាពេទ្យ?»   ១៤.អ្នកនឹងចំណាយពេល និងការខិតខំជាច្រើនក្នុងការប្រលងឲ្យជាប់បានចូលរៀនពេទ្យ ហើយនៅពេលដែលអ្នកប្រលងជាប់... អ្នកមានអារម្មណ៍ថា អ្នកបានធ្វើការសម្រេចចិត្តខុសហើយ។   ១៥.ពេលខ្លះគេងភ័យម្នាក់ឯង៖ វាជារឿងធម្មតាទេ មន្ទីរពេទ្យគឺជាកន្លែងដែលព្យាបាលជំងឺផ្សេងៗ ប៉ុន្តែមន្ទីរពេទ្យក៏ជាកន្លែងដែលពោរពេញទៅដោយជំងឺដែរ។ ពេលខ្លះ ទោះបីជាយើងខំប្រុងប្រយ័ត្នយ៉ាងណា ក៏នៅតែមានរឿងមួយចំនួនដែលកើតឡើងដោយមិនដឹងខ្លួន ហើយរឿងទាំងនោះមានដូចជាការប៉ះឈាមអ្នកជំងឺ ការមុតដៃ និងពេលខ្លះមានអ្នកជំងឺឆ្លងចូលមកជាដើម។ បើមានរឿងដូច្នេះកើតមានមែននោះ និស្សិតពេទ្យយើងសុទ្ធមានបទពិសោធន៍មួយចំនួន ដូចជា ការទៅធ្វើតេស្តឈាម ឬលេបថ្នាំការពារជាដើម។ បន្ទាប់មកគេងភ័យម្នាក់ឯង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សម្រាប់បេក្ខភាពដែលបានដាក់ពាក្យប្រឡងក្របខណ្ឌនៃក្រសួងសុខាភិបាល អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ជាពិសេសមណ្ឌល និងអគារប្រឡង លេខបន្ទប់ លេខតុ របស់ខ្លួនបានហើយ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២:៣០ រសៀល … គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ គឺមានការបែងចែកមណ្ឌលប្រឡងមានចំនួន៣ ទៅតាមមុខជំនាញក្នុងនោះរួមមាន៖ សម្រាប់បេក្ខជនដែលមានមុខជំនាញ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប និងឆ្មបមធ្បម មណ្ឌលប្រឡងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមចុច ត្រង់នេះ  សម្រាប់បេក្ខជនដែលមានមុខជំនាញ វេជ្ជបណ្ឌិត/វេជ្ជបណ្ឌិតឯកទេស ទន្តបណ្ឌិត ឱសថការី អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម  អ្នកវិទ្យុសាស្រ្ត អ្នកបច្ចកទេសព្យាបាលដោយចលនា ទន្តគិលានុបដ្ឋាក ព័ត៌មានវិទ្យា និងគណនេយ្យ មណ្ឌលប្រឡងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត សូមចុច ត្រង់នេះ  សម្រាប់បេក្ខជនដែលមានមុខជំនាញ គិលានុបដ្ឋាក-យិកាមធ្បម មណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុច ត្រង់នេះ  ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ប្រភព ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

Share

ជឿជាក់ថា អ្នកដែលរៀនពេទ្យដូចគ្នា ប្រាកដជាស្គាល់ហើយ Vidalហ្នឹង… តែមិនដឹងថាប៉ុន្មាននាក់ ដែលមានវានៅក្នុងដៃ មិនថាជាsoft copy ឬ hard copyនោះទេ។ ហេតុនេះហើយ ទើបចង់ចែករំលែកឯកសារដ៏មានគុណតម្លៃនេះដល់អ្នកគ្រប់គ្នា ជាពិសេសអ្នករួមវិជ្ជាជីវៈសុខាភិបាលតែម្តង។ គួរបញ្ជាក់ផងដែរថា Vidal ជាវចនានុក្រម រួមបញ្ចូលនូវព៌ត៍មានជាច្រើនទាក់ទងនឹងឧសថ ការព្យាបាល និងការអនុវត្តផ្សេងទៀតក្នុងវិស័យសុខាភិបាល ដែលជាជំនួយ និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ អ្នកក្របកវិជ្ជាជីវៈសុខាភិបាល ឱសថការី ក៏ដូចជា គិលានុបដ្ឋាកជាដើម។ ក៏សង្កេតឃើញថា  គឺមានជាច្រើនឆ្នាំមកហើយ ដែលការប្រើប្រាស់ Vidal នៅតែមានប្រជាប្រិយភាព និង ផ្តល់ជូននូវព៌ត៍មានឱសថដែលមានអត្ថប្រយោជន៍ និងជាទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់។ មិនចាំបាច់ចំណាយប្រាក់នោះទេ ពេលនេះ… គ្រាន់តែចុចត្រង់នេះ Vidal 2017  ហើយក៏អាចទាយយកVidal 2017 ជាភាសាបារាំងបានហើយ…សង្ឃឹមថានឹងអាចជាជំនួយក្នុងការសិក្សា និងការងារសម្រាប់អ្នកណា៎… ប្រភព ៖ ទំព័រហ្វេសប៊ុក សាលាពេទ្យ 

Share

បើទោះបីជាការងារផ្នែកសិក្សាអប់រំស្ថិតនៅជួរមុខគេនៅក្នុងទីផ្សារការងារលើបណ្ដាញក៏ដោយ មុខតំណែងការងារផ្នែកវិស្វករគឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ថ្ងៃទី18 ខែកក្កដា ឆ្នាំ២០១៧- រាជធានីភ្នំពេញ- everjobs.com.kh ដែលជាគេហទំព័រការងាររីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចេញបោះពុម្ពផ្សាយនូវរបាយការណ៍ការងារច្បាប់ចុងក្រោយរបស់ពួកគេ គឺរបាយការណ៍ប្រចាំត្រីមាសក្នុងការវិភាគអំពីទីផ្សារការងារនៅក្នុងប្រទេស។ ការវិភាគអំពីទីផ្សារការងារនៅកម្ពុជាប្រចាំត្រីមាសនេះ ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិចដែលបានលើកឡើងអំពីបម្រែបម្រួលនៃការដាក់ពាក្យស្នើរសុំការងារអនឡាញនៅក្នុងពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា។ ទិន្នន័យនៃរបាយការណ៍នេះទទួលបានមកពីការត្រួតពិនិត្យនៅក្នុងគេហទំព័រ everjobs.com នៅក្នុងអំឡុង ខែមេសា ខែឧសភា និងខែមិថុនានៅក្នុងឆ្នាំ ២០១៧នេះ ដែលវាបានចង្អុលបង្ហាញអំពីផ្នែកការងារដែលជ្រើសរើសបុគ្គលិកច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើ ឱកាសការងារជាង ៥ ៤០០កន្លែង ដែលបានចេញផ្សាយនៅលើទំព័រអ៊ីនធឺណេត និងមានពាក្យសុំការងារជាង ២៥ ៥០០ច្បាប់ដែលបានដាក់ញ្ចូលទៅក្នុងគេទំព័រនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ។ យោងទៅតាមរបាយការណ៍ការងារដែលបានប្រមូលអស់រយៈពេល ៣ខែនេះ ការងារផ្នែកការសិក្សាអប់រំបានបន្តឈរនៅជួរមុខគេនៅក្នុងទីផ្សារការងារនៅកម្ពុជា។ ជាមួយនឹងឱកាសការងារជាង ៣៧៥កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រ everjobs.com.kh នៅក្នុងអំឡុងពេលនេះ ការងារផ្នែកការសិក្សាអប់រំក៏ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកស្វែងរកការងារនៅកម្ពុជាផងដែរ។ «គ្រូបង្រៀន» គឺជាការងារមួយដែលត្រូវបានគេស្វែងរកច្រើនជាងគេ ក្នុងការចំនោមប្រភេទការងារដទៃទៀតនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ។ everjobs បានបំពេញបែបបទពាក្យស្នើរសុំការងារជាង ១ ៦០០ច្បាប់ សម្រាប់មុខតំណែងការងារផ្នែកគ្រូបង្រៀន ទៅតាមរយៈគេហទំព័រនៅក្នុងអំឡុងខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១៧នេះ។ Divotsna អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម បានលើកឡើងថា «ខណៈដែលការងារផ្នែកការសិក្សាអប់រំ និងធនាគារនៅតែមានអត្រាថេរនៅក្នុងចំនោមមុខតំណែងការងារកំពូលដទៃទៀតក្នុងរយៈពេលដ៏យូរដោយសារតែការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជានោះ ការផ្លាស់ប្ដូរនៅពេលថ្មីៗនេះកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ដែលវាត្រូវបានកាន់កាប់ដោយការងារផ្នែកបច្ចេកទេសដូចជា ព័ត៌មានវិទ្យា និងវិស្វកម្មជាដើម។» ខណៈដែលការងារ «គ្រូបង្រៀន» ទទួលបានភាពជោគជ័យដោយមានការស្វែងច្រើនជាងគេនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ របាយណ៍កាងារបាននកំណត់នូវអត្តសញ្ញាណនៃមុខតំណែងការងារថ្មីមួយដែលទទួលបានការស្វែងរកច្រើនជាងគេនោះគឺ «វិស្វករ»។ ជាមួយនឹងអ្នកស្វែងរកការងារតាមបណ្ដាញជាង ១២.២៥% បានចាប់អារម្មណ៍ទៅលើកមុខតំណែងការងារផ្នែកវិស្វកម្ម នៅលើគេហទំព័រការងាររបស់ everjobs ក្រុមហ៊ុនជាច្រើនក៏មានចំណាប់អារម្មណ៍ក្នុងការទទួលយកបុគ្គលិកបច្ចេកទេសដែលមានជំនាញផងដែរ មានឱកាសការងារច្រើនជាង ២០០កន្លែងដែលបានចុះផ្សាយនៅលើគេហទំព័រក្នុងអំឡុងពេលត្រីមាសទី ២ នៅឆ្នាំ២០១៧នេះ។  អំពី Everjobs Cambodia everjobs.com.kh គេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារថ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។ អំពី Everjobs everjobs ជាគេហទំព័រអ៊ិនធឹណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។ អំពី APACIG ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត, វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។ ទំនាកទំនង៖ Helene Banet (Marketing Communications & PR Executive) ទូរស័ព្ទលេខ៖ +៨៥៥ (០)៧០ ៣៧៣ ៤៩៥ អ៊ីម៉ែល៖ helene.banet@everjobs.com.kh

Share

តើលោកអ្នក គឺជា ៖ -និស្សិតកំពុងសិក្សាក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយអ្នកគិតថានឹងពិបាកក្នងការស្វែងរកទីផ្សារការងារនាពេលអនាគតទេ? -អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយលោកអ្នកបាន និងកំពុងពង្រឹងសេវាកម្មបន្ថែមមែនឬទេ? ធ្លាប់បានគិតឬទេថា ធ្វើបែបណាទើបសាធារណជនស្គាល់ និងទុកចិត្តអ្នក? (អាចអាន សាធារណជនមានទំនុកចិត្តលើវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិទាំងនេះ ) ទាំងនេះមិនមែនជាបញ្ហាទៀតនោះទេ!!! លោកអ្នកអាចបង្ហាញនូវសមត្ថភាព និងសក្តានុពលរបស់អ្នក មិនថាជានិស្សិត ឬជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះទេ តាមរយៈការបង្កើតអត្ថបទផ្ទាល់ខ្លួន និងធ្វើការចេញផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ហេលស៍ថាម។   ហេតុអ្វីគួរចេញផ្សាយអត្ថបទនៅលើគេហទំព័រហេលស៍ថាម? មានហេតុផលមិនតិចនោះទេ ហើយក្នុងនោះផងដែរ លោកអ្នកនឹងទទួលបានឱកាសដែលរួមមានដូចជា ៖ -ឱកាសការងារក្នុងស្ថាប័នល្បីៗក្នុងវិស័យសុខាភិបាល -ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ -ឱកាសចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ -ឱកាសត្រូវបានអញ្ជើញមានវត្តមានជាវាគ្មិនកិត្តិយស -មិនបាច់ចំណាយច្រើនក្នុងការចែករំលែកអត្ថបទរបស់ខ្លួន -ធ្វើឲ្យសាធារណជនចាប់ផ្តើមស្គាល់ពីសេវាកម្មនៃស្ថាប័នរបស់អ្នក ដូចជាមន្ទីរពេទ្យ បន្ទប់ពិគ្រោះជំងឺ គ្លីនិក ឬឱសថស្ថានជាដើម។ តើធ្វើបែបណាទើបចូលសរសេរអត្ថបទបាន? ងាយៗ ដោយគ្រាន់តែចូលទៅកាន់ www.healthtime.tips ជម្រើសទី១ -ដំបូង សូមធ្វើការចុះឈ្មោះជាមុនសិន -ស្វែងរកមើលប៊ូតុង«បង្កើតអត្ថបទផ្ទាល់ខ្លួន» នៅត្រង់របាខាងឆ្វេងដៃ រួចចុចលើវា ជម្រើសទី២ -ចូលទៅកាន់ Home Page -ជ្រើសរើសយក«ចំណេះដឹង និងព័ត៌មាន» -ជ្រើសរើសយក «បង្កើតអត្ថបទផ្ទាល់ខ្លួន» តើមានប្រធានបទអ្វីខ្លះដែលអាចចូលរួមសរសេរបាន? អ្វីក៏បាន ឲ្យតែអត្ថបទដែលមានគុណប្រយោជន៍ និងអាចទុកចិត្តបានដែលទាក់ទិននឹងសុខភាព -សុខភាពបច្ចេកទេស -សុខភាពទូទៅ -ការសិក្សា ការងារ និងការធ្វើអាជីវកម្ម (ក្នុងវិស័យសុខាភិបាល) -វិបត្តិសុខភាព -ព័ត៌មាន (សុខភាព និងទូទៅ) -ការសិក្សា និងវិភាគលើជំងឺ ប្រសិនបើមិនបាននិពន្ធដោយខ្លួនឯង តើអាចយកអត្ថបទដែលមានស្រាប់ហើយ មកសង្ខេប ឬបកប្រែបានដែរ ឬទេ? ប្រាកដជាបាន ប៉ុន្តែ អ្នកគួរតែបញ្ជាក់ពីប្រភពនៃឯកសារផងដែរ តើអាចដាក់ជាវីដេអូភ្ជាប់ជាមួយអត្ថបទបានដែរ ឬទេ? អាចបាន! ដោយគ្រាន់តែធ្វើការ Copy Embed link របស់វីដេអូរបស់អ្នក ហើយធ្វើការPaste ទៅលើកន្លែងដែលមានបង្ហាញថា «Embed Code» (ត្រង់ខាងក្រោមគេបង្អស់ កន្លែងដែលអ្នកបង្កើតអត្ថបទ) នេះជាឱកាសសម្រាប់អ្នកដែលកំពុង និងអនាគតប្រកបវិជ្ជាជីវៈសុខាភិបាល…ចាប់ផ្តើមថ្ងៃនេះ ជាមួយសហគមន៍ហេលស៍ថាម!!! ដើម្បីបង្ហាញពីអ្វីដែលអ្នកមាន ក៏ដូចជាយល់ដឹង…ហើយវាក៏ជាចូលរួមចំណែកមួយផងដែរក្នុងការផ្សព្វផ្សាយវប្បធម៌នៃការចែករំលែក… សូមចុច ត្រង់នេះ ដើម្បីសាកល្បងល៎មើល… សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងមកកាន់ 077 888 076 ឬ info@time-media.com ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្ងៃប្រឡងក៏កាន់តែកៀកមកជិតដល់ហើយ!!! ប្រាកដណាស់ដែលថា អ្នកដែលបានចុចមកអានដល់ទីនេះ គឺសុទ្ធតែបានដាក់ពាក្យរួចរាល់ ហើយក៏ត្រៀមខ្លួនបានច្រើនហើយសម្រាប់ថ្ងៃដ៏ពិសេសដែលនឹងចូលមកដល់ឆាប់ៗនេះ… បានមើលអ្វីខ្លះហើយ? សង្ឃឹមថាបានត្រៀមច្រើនហើយណា៎!!! បន្ថែមពីលើអ្វីដែលបានរំលឹក ក៏ដូចជាត្រៀមនោះ ហេលស៍ថាម ក៏សូមនាំមកជូននូវឯកសារខ្លះៗ ក៏ដូចជាអត្ថបទជាការចែករំលែកបទពិសោធន៍ពីសំណាក់បេក្ខភាពដែលធ្លាប់បានប្រលងជាប់ជោគជ័យក្នុងឆ្នាំកន្លងមកដូចខាងក្រោម… ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល អត្ថបទនេះនឹងបង្ហាញជូនមិត្តអ្នកអានអំពីព័ត៌មានទូទៅនៃការជ្រើសរើសមន្ត្រីរាជការ រួមមានចំនួនសរុបដែលនឹត្រូវជ្រើសរើស ចំនួននៃមន្រ្តីតាមខេត្ត ក្រុង និងរាជធានីដែលក្រសួងសុខាភិបាលកំពុងត្រូវការ កាលបរិច្ឆេទនៃការចាប់ផ្តើម និងឈប់ទទួលពាក្យ ព្រមទាំងកាលបរិច្ឆេទប្រឡងផងដែរ…ក្នុងនោះក៏មានផងដែរ នូវលក្ខខណ្ឌផ្សេងៗនៃការប្រឡងដែលមានបង្ហាញទាំងស្រុងនូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន  យើងកីបានចែករំលែកនូវវិញ្ញសាផងដែរនូវវិញ្ញាសាដែលបានចេញកាលពីឆ្នាំ២០១៦ ដែលមានបែងចែកស្រាប់ទៅតាមមុខជំនាញ និងឯកទេស(លើកលែងតែផ្នែកឱសថសាស្រ្ត ប្រសិនបើលោកអ្នកត្រូវការ ក៏អាចប្រាប់អ៊ីម៉ែលសម្រាប់ទំនាក់ទំនងតាមរយៈការcommentនោះ ក្រុមការងារនឹងធ្វើការផ្ញើជូន) ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? នរណាក៏ចង់ប្រឡងឲ្យជាប់ដែរ ត្រូវទេ? តែសំខាន់ គួរត្រៀមខ្លួនបែបណាខ្លះទាំងមុន អំឡុង និងក្រោយពេលប្រឡង? ក្រៅពីត្រៀមខ្លួនរួចរាល់ជាមួយនឹងចំណេះដឹងទាំងផ្នែកបច្ចេកទេស និងចំណេះដឹងទូទៅហើយនោះ បេក្ខភាពត្រៀមប្រឡងគ្រប់រូបគ៏គួរតែយកចិត្តទុកដាក់ផងដែរចំពោះកត្តាជំរុញផ្សេងៗរួមមាន ទង្វើគួរ និងមិនគួរធ្វើពេលប្រឡង និងឥរិយាបថដទៃទៀត។ តាមអានអត្ថបទនេះ ដើម្បីសិក្សាពីការចែករំលែកនៃរៀមច្បងមួយរូបដែលកំពុងបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្ទោង ក្នុងតំណែងជាបុគ្គលិកឃ្លាំងឪសថ… បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ  ជាដំបូន្មានពីបេក្ខភាពប្រឡងជាប់ជោគជ័យមួយរូបទៀត ដោយបានផ្តោតសំខាន់បន្តិចទៅលើវិញ្ញាសាចំណេះដឹងទូទៅ តែក៏មានផងដែរនូវការផ្តល់ជូននូវគន្លឹះនៅពីក្រោយភាពជោគជ័យនៃការប្រឡងរបស់គាត់កន្លងមក… កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ  មិនមែនត្រៀមតែមេរៀនបច្ចេកទេស ហើយភ្លេចនឹកនាដល់ចំណេះដឹងទូទៅ ជាពិសេសយុទ្ធសាស្រ្តដែលបាន និងកំពុងប្រើប្រាស់ក្នុងវិស័យដែលអ្នកមានបំណងចង់ប្រឡូកនោះទេ…និយាយទៅ គឺត្រូវតែត្រៀមឲ្យស្មើដៃគ្នាតែម្តងទើបល្អ។ បើទោះជាមិនបានចេញដូចអ្វីដែលបានត្រៀមទុក១០០% យ៉ាងហោចណាស់ ក៏ចាត់ទុកថាជាការបង្កើនកម្រិតនៃការយល់ដឹងដល់ខ្លួនឯងដែរ… កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ...  ទីបំផុត!!! បេក្ខភាពក៏អាចដឹងអំពីកាលបរិច្ឆេទប្រឡង និងថ្ងៃមើលឈ្មោះ លេខតុ និងបន្ទប់ប្រឡងហើយ…យ៉ាងណាមិញ សេចក្តីជូនដំណឹងក៏បានបង្ហើបថានឹងមានមណ្ឌលប្រឡងចំនួន៣សម្រាប់ការប្រឡងឆ្នាំនេះរួមមាន ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការបែងចែកទៅតាមមុខជំនាញ បើទោះជាមិនបានជួយច្រើន ក៏សង្ឃឹមថាអត្ថបទខាងលើអាចជួយអ្នកបានខ្លះៗ... ជូនពរសំណាងល្អសម្រាប់ការប្រឡងណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top