- May 02, 2017 |
- 8 years ago |
- 18.4K views
បើចង់បានសង្សារជានិសិត្សពេទ្យ គួរដឹងពីចំណុចទាំង១០នេះ
ក្រៅពីដឹងពីគន្លឹះសិក្សាឲ្យបានជោគជ័យ អ្នកក៏ត្រូវការយល់ដឹងផងដែរអំពីជីវិតស្នេហាព្រោះថាវាជាច្បាប់ធម្មជាតិដែលនរណាមិនអាចគេចបាន…ចៃដន្យមែនទែន…ក៏មានអត្ថបទនិយាយអំពីអ្វីដែលគិតថាអ្នកនឹងចង់ដឹងល្មម…មិនចង់ឲ្យពិបាកយល់ ក៏ព្យាយាមកែសម្រួលមកជាខ្លីៗ ហើយងាយយល់…ចង់ដឹងថាមានអ្វីខ្លះ? តាមដានជាមួយគ្នា… អ្នករៀនពេទ្យអាចនិយាយបានថាមានភាពរវល់បន្តិច តែគាត់ក៏មានបេះដូង ហើយក៏ចេះមានស្នេហាដែរ អ្វីដែលសំខាន់នោះ តើអ្នកអាចមានសមត្ថភាពចាប់យកបេះដូងគាត់បានដែរ ឬទេ? ១០ចំណុចខាងក្រោមនេះ អាចបង្ហាញផ្លូវអ្នកបានខ្លះមុនពេលសម្រេចចិត្តយកសង្សារជានិស្សិតពេទ្យ ... ១. គាត់ជាអ្នកស្តាប់ level Pro. ពួកគាត់ចំណាយពេលស្តាប់អ្នកជំងឺ សាស្រ្តាចារ្យ ឬវេជ្ជបណ្ឌិត ដូចនេះគាត់ជាអ្នកស្តាប់ដ៏ជំនាញម្នាក់។ ដូចនេះបើអ្នក ចង់ចាប់យកបេះដូងរបស់គាត់ គឺត្រូវតែនិយាយឲ្យមានហេតុផល នោះគាត់នឹងព្យាយាមស្វែងយល់ពីអ្នក និងចៀសវាងនិយាយកាត់ខ្លីៗដូចជា ឆ្លើយហាសហា... ទេ... ឬLolជាដើម។ ២. ធ្វើគម្រោងរាប់អានគ្នាជាសង្សារយ៉ាងហោចណាស់ឲ្យបាន១០ឆ្នាំ អ្នកត្រូវដឹងថា អ្នករៀនពេទ្យ ត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំសម្រាប់ការសិក្សា និងមិនមានពេលទំនេរច្រើនទេ។ ហេតុនេះហើយ អ្នកមិនសូវមានពេលនៅជាមួយគ្នាបានច្រើនដូចជាចូលកម្មពិធីផ្សេងៗដូចជា ទៅការពួកម៉ាក់ ឬចូលហាងកាហ្វេជាមួយគ្នាទេ.. ៣. ឱកាសDateមិនសូវញឹកញាប់ប៉ុន្មានទេ ព្រោះក្រៅពីពេលដ៏ពិសេសនេះ គាត់ត្រូវទៅរៀន ទៅយាមនៅពេទ្យ និងត្រៀមសម្រាប់ការប្រលងបន្តទៀត។ អ្នកគួរដឹងផងដែរថា និស្សិតពេទ្យគ្រប់រូបត្រូវ មើលមេរៀនយ៉ាងតិចណាស់៥០០ទំព័រដែរ មុនទៅរៀនក្នុងថ្នាក់ ជាពិសេសមុនពេលធ្វើតេស្តផ្ទាល់មាត់ជាដើម។ ៤. អ្នកត្រូវទទួលស្គាល់ថាគាត់អាចដោះស្រាយគ្រប់បញ្ហាសុខភាពរបស់អ្នក រាល់ការបញ្ចេញមតិរបស់អ្នកអាចនឹងខុសចំពោះបញ្ហាសុខភាពនានា ហើយអ្នកត្រូវស្របតាមគំនិតគាត់។ ពេលអ្នកមានរបួសតែបន្តិច អ្នកនឹងត្រូវបានព្យាបាលដោយគ្មានការតវ៉ា ព្រោះគាត់ព្យាយាមអនុវត្តជំនាញរបស់គេ។ ៥. អ្នកត្រូវធ្វើខ្លួនធ្វើជាអ្នកជំងឺ និស្សិតត្រូវមានការអនុវត្តច្រើនដូចជារៀនចាក់ថ្នាំ ឬការនិយាយសួរសំនួរទៅកាន់អ្នកជំងឺដើម្បីធ្វើរោគវិនិច្ឆ័យជាដើម ដូចនេះអ្នកត្រូវដើរតួសំដែងជាមួយគាត់ទោះអ្នកខ្លាចម្ជុល ឬឈាមយ៉ាងណាក៏ដោយ។ ៦. ត្រៀមខ្លួនស្តាប់ពាក្យដែលមិនចូលចិត្ត និស្សិតពេទ្យអាចនិយាយពាក្យដូចជា ការបន្ទោបង់លាមក ទឹកនោម ផោម ឬការមានរដូវ បានយ៉ាងស្ទាត់ជំនាញ ស្របពេលអ្នកគិតថាមិនសូវសមរម្យ។ ប៉ុន្តែនេះជាអាជីពរបស់គាត់ដែលត្រូវនិយាយពាក្យទាំងអស់នោះ។ ៧. និស្សិតពេទ្យមានម៉ោងគេងមិនទៀងទាត់ អ្នកត្រូវដឹងថាការពួកគាត់ពេលខ្លះត្រូវរៀនផង យាមផង ពេលខ្លះទៀតត្រូវធ្វើការជាង២៤ម៉ោង ដែលតម្រូវឲ្យពួកគាត់ត្រូវគេងសងវិញ និងមិនអាចរំខានដំណេកគាត់បានទេ... អ្នកត្រូវដឹង...ពិសេសថ្ងៃចុងសប្តាហ៍។ ៨. ត្រូវរៀនអត់ធ្មត់ចិត្តបន្តិច និស្សិតពេទ្យអាចនឹងមានការស្រ្តេសពីការសិក្សា និងការយាមនៅពេទ្យជាដើម ពេលខ្លះគាត់មានភាពនឿយហត់ដែរ ជាមួយការប្រកួតប្រជែងច្រើនទៀតនោះ អាចនាំឲ្យមានអត្តចរិកកាចបន្តិច ដូចនេះបើអ្នកដាក់ចិត្តស្រឡាញ់គាត់ហើយត្រូវតែចេះអត់ធ្មត់។ ៩. អាចទទួលបានការជំរុញទឹកចិត្តខ្ពស់ ពួកគាត់មានការជំរុញទឹកចិត្តខ្លួនឯងបានល្អ ហើយអ្នកក៏នឹងទទួលបានការជំរុញលើកទឹកចិត្តបែបនោះដែរ មិនថាការបំពេញការងារ ពុះពារការលំបាក គឺគាត់នឹងតែងតែនៅពីក្រោយអ្នកជានិច្ច។ អ្នកអាចមើលការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ក៏ដឹងដែរ។ ១០. និស្សិតពេទ្យមានចិត្តស្មោះ ត្បិតតែពួកគាត់មិនមានពេលវេលាច្រើនសម្រាប់ដៃគូ ដោយហេតុការគោរពតួនាទី និងដើម្បីជួយមនុស្សដទៃទៀត (និយាយទៅគឺគាត់Work hard) តែគាត់ក៏ពូកែថែរក្សាចំណងស្នេហ៍របស់គាត់ដែរ។ តែប៉ុន្មានចំណុចនេះ ក៏ល្មមគ្រប់គ្រាន់ឲ្យអ្នកតៀមចិត្តត្រៀមកាយ ក៏ដូចជាស្វែងយល់ពីជីវិតស្នេហារបស់និស្សិតពេទ្យដែរ…ហើយសម្រាប់និស្សិតពេទ្យវិញ? អ្វីដែលបានលើកឡើងហ្នឹង…ត្រឹមត្រូវដែរឬអត់? ប្រភព ៖ https://forum.facmedicine.com/threads/14-things-you-should-know-before-dating-a-med-student.22092/ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share
