- Apr 24, 2017 |
- 9 years ago |
- 4K views
រោគសញ្ញានៃជំងឺ និងការការពារ អំឡុងពេលអាកាសធាតុក្តៅខ្លាំង
រោគសញ្ញាជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង រោគសញ្ញារមួលក្រពើជាសញ្ញាបឋមថាអ្នកមានជំងឺទាក់ទងនឹងអាកាសធាតុក្តៅខ្លាំង ដែលអ្នកអាចវិវត្តទៅជាជំងឺអស់កំលាំងល្ហិតល្ហៃ ឬសន្លប់ដោយសារកំដៅខ្លាំង។ ខាងក្រោមនេះជារោគសញ្ញាគួរយល់ដឹង៖ ជំងឺអស់កម្លាំងល្ហិតល្ហៃដោយកម្តៅខ្លាំង o បែកញើសខ្លាំង o ខ្សោយកម្លាំង o ខ្លួនត្រជាក់ ស្លេក ស្បែកស្អិត o ជីពចរដើរញាប់ o ចង្អោរ ឬក្អួត o ដួល ដំណោះស្រាយ៖ o ប្តូរទៅកន្លែងត្រជាក់ o ដាក់ខ្លួនដេក និងដោះសំលៀកបំពាក់ o ជូតកន្សែងត្រជាក់លើខ្លួនប្រាណជុំវិញ o ក្រេបទឹកសន្សឹមៗ o បើមានក្អួត និងបន្តរហូតបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ជំងឺដួលសន្លប់ដោយកម្តៅខ្លាំង o សីតុណ្ហភាពខ្លួនលើសពី៣៩.៥អង្សាសេ o ស្បែកក្តៅ ក្រហម ឬស្ងួត o ជីពចរដើរញាប់ o អាចបាត់បង់ស្មារតី ដំណោះស្រាយ៖ o ប្តូរអ្នកជំងឺទៅកន្លែងត្រជាក់ o បញ្ទុះកំដៅខ្លួនជាមួយកន្សែងត្រជាក់ ឬងូតទឹក o មិនត្រូវផ្តល់ទឹក o បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ការពារសុខភាពពេលអាកាសធាតុក្តៅខ្លាំង នៅកន្លែងត្រជាក់៖ រក្សាខ្លួនឲ្យត្រជាក់ដើម្បីជៀសវាងជំងឺ • ជ្រកក្រោមម្លប់ឲ្យបានច្រើន (ម្លប់ដើមឈើ ម្លប់អាគារ ឬក្នុងម៉ាស៊ីនត្រជាក់) • កុំជ្រើសរើសកង្ហាជាអទិភាពទី១ • ជៀសវាងនៅក្រោមថ្ងៃផ្ទាល់ • ស្លៀកពាក់សំលៀកបំពាក់ ស្តើង ស្រាល និងមានពណ៌ភ្លឺ (ស លឿង បៃតង ។ល។) • ងូតទឹកត្រជាក់ ឬទឹកធម្មតាឲ្យបានញឹកញាប់ • តាមដានក្រុមមនុស្សងាយរងគ្រោះ២ដងក្នុង១ថ្ងៃ (ក្មេងអាយុក្រោម៥ឆ្នាំ វ័យលើស៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ ជនមានជំងឺរ៉ាំរ៉ៃ រក្សាជាតិទឹកជានិច្ទ៖ ពីព្រោះខ្លួនអ្នកបានបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ហើយអាចឲ្យអ្នកខ្សោះជាតិទឹកខ្លាំង • ផឹកទឹកឲ្យបានច្រើន ជាងពេលធម្មតា • មិនត្រូវរងចាំដល់អ្នកស្រេកទឹកទេ • ផឹកទឹក២ទៅ៤កែវរៀងរាល់ម៉ោងនៅពេលកំពុងធ្វើការក្រោមពន្លឺថ្ងៃ និងពេលហាត់ប្រាណ • ជៀសវាងពិសារស្រា និងទឹកដែលមានកំហាប់ជាតិស្ករខ្ពស់ • ជួយរំលឹកអ្នកផ្សេងទៀតឲ្យឧស្សាហ៍ផឹកទឹក • ទឹកត្រូវតែដាំពុះជានិច្ច ដើម្បីជៀសវាងជំងឺរាក រាកមូល ឬអាសន្នរោគ តាមដានព័ត៌មាន៖ តាមដានព័ត៌មានអាកាសធាតុ និងសុខភាព ដែលមានប្រភពច្បាស់លាស់ដើម្បីការពារសុខភាពអ្នកឲ្យបានល្អ ជាពិសេសតាមដានព័ត៌មានអំពីអាកាសធាតុក្តៅខ្លាំងដើម្បីរៀបចំសកម្មភាពបានត្រឹមត្រូវ។ (ប្រភពពីទំព័រហ្វេសបុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥) © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
Share
