Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អាការៈហឹងត្រចៀក ថ្វីត្បិតតែមិនចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការរស់នៅ ក៏ប៉ុន្តែ វាពិតជាផ្តល់ការរំខានយ៉ាងខ្លាំង ប្រសិនបើវាកើតមានឡើងជាញឹកញាប់ដែលតម្រូវឲ្យអ្នកជំងឺធ្វើការស្វែងយល់អំពីមូលហេតុពិតប្រាកដរបស់វាជាមួយនឹងវេជ្ជបណ្ឌិត។ សំណួរ៖ ខ្ញុំមានអាយុ 20 ឆ្នាំ ភេទស្រី កម្ពស់ 1,62 ម ទម្ងន់ 45 គក ជានិស្សិត។ ខ្ញុំតែងមានអាការៈហឹងត្រចៀកជាញឹកញាប់ (ឮសំឡេងខ្លួនឯងឡងមកវិញ) ដែលជួនកាលវាកើតមានតែម្ខាង តែពេលខ្លះក៏ទាំងសងខាង។ អាការៈនេះតែងបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់ប្រើថ្នាំ ប៉ុន្តែវារំខានយ៉ាងខ្លាំងសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ។ តើនេះគឺជាបញ្ហាអ្វី? និងមានមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីកុំឲ្យបញ្ហានេះកើតមានទៀត? ចម្លើយ៖ បញ្ហានេះអាចទាក់ទងទៅនឹងសម្ពាធថយចុះនៅក្នុងត្រចៀកកណ្តាល ដោយបណ្តាលមកពីការស្ទះរន្ធដែលភ្ជាប់រវាង ត្រចៀក និងច្រមុះ។ ជាបណ្តោះអាសន្ន ដើម្បីបានធូរស្បើយ អ្នកជំងឺត្រូវឧស្សាហ៍លេបទឹកមាត់  តែត្រូវពិនិត្យមើលបន្ថែម ដើម្បីរកមូលហេតុដែលបណ្តាលឲ្យស្ទះរន្ធនេះ។ បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃ មន្ទីរពេទ្យព្រះអង្គឌួង និងប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើទោះបីខួរក្បាលជាសរីរាង្គសុំាញុំាដែលកំណត់ថាយើងជានរណា និងកំណត់ការគិតរបស់យើងក្តី តែចំពោះការយកចិត្តទុកដាក់ និងការរក្សាលំនឹង មិនមែនមានលក្ខណៈសុំាញុំាដូចអ្នកគិតនោះទេ។ ជាការពិតណាស់ អាហារពិតជាសំខាន់សម្រាប់ខួរក្បាលជាងអ្វីៗទាំងអស់ ដូចនេះ អ្នកត្រូវជ្រើសរើសអាហារឲ្យបានសមស្រប និងត្រឹមត្រូវ។ខាងក្រោមនេះ ជាអាហារមួយចំនួនដែលអាចជាជម្រើសល្អរបស់អ្នក៖ 1.    ខ្លាញ់ ៦០%នៃខួរក្បាលត្រូវការខ្លាញ់ ដែលខ្លាញ់ទាំងនោះ ជាពពួក Omega-3 និង Omega-6 ផងដែរ។ ពពួក Omega-3 អាចមាននៅក្នុង ខ្លាញ់ត្រីសូម៉ុងសណ្តែកដី គ្រាប់ធញ្ញជាតិ ហើយក៏អាចមានផងដែរ នៅក្នុងត្រីធូណា តៅហ៊ូជាដើម។ ចំពោះ Omega-6 អាចមាននៅក្នុង ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង ប័រ ។ល។ 2.    ទឹក ផ្នែកដែលធំជាងគេក្នុងរាងកាយរបស់យើង គឺទឹកដូច្នោះ អ្នកត្រូវបរិភោគទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ ពិសេស សម្រាប់ជួយឲ្យខួរក្បាលនិងរាងកាយមានថាមពល ព្រមទាំង ងាយជ្រាបទឹក។ជាក់ស្តែង អ្នកគួរពិសាទឹកយ៉ាងហោចណាស់៨កែវ ក្នុងមួយថ្ងៃ ដែលស្មើនឹង ២ លីត្រ ល្អបំផុតសម្រាប់ខួរក្បាល។ 3.    ប្រូតេអ៊ីន ប្រូតេអ៊ីន មិនមែនល្អសម្រាប់តែសាច់ដុំនោះទេ វាក៏មានសារសំខាន់សម្រាប់រក្សាណឺរ៉ូន (កោសិកាខួរក្បាល) ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រសិនបើអ្នកបរិភោគប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ទេ នោះណឺរ៉ូននឹងមានបញ្ហា ដែលអ្នកមិនអាចផ្ចង់ស្មារតីក្នុងការសិក្សា ឬធ្វើការងារមិនបានល្អ ពិសេស ការចងចាំចុះខ្សោយ។ ប្រូតេអ៊ីនទាំងនោះរួមមាន សាច់ត្រី សាច់មាន់ ពងមាន់ ទឹកដោះគោជាដើម។ 4.    កាហ្វេអ៊ីន កាហ្វេអ៊ីន គឺធ្វើឲ្យខួរក្បាលមានថាមពលលឿនដោយសារតែវាទៅភ្ញោចឲ្យមានការបញ្ចេញAdrenaline ។ វាធ្វើឲ្យមានថាមពលពេលដំបូងៗប៉ុន្តែបន្ទាប់មកវានឹងចុះខ្សោយបន្តិចម្តងៗ ដូច្នោះអ្នកត្រូវជួសជុលតាមរយៈ ការផឹកតែ ឬតែក្រូចឆ្មារ។ល។ ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេច្រើនហួសកំណត់ អាចធ្វើឲ្យអ្នក រសាប់រសល់ អស់កម្លាំង ឡេះឡះ បេះដូងលោតញាប់ និងមានបញ្ហាក្នុងការគេង។ 5.    បន្លែ និងផ្លែឈើ បន្លែផ្លែឈើជាច្រើនល្អសម្រាប់ខួរក្បាល ដែលបន្លែផ្លែឈើទាំងនោះផ្ទុកនូវសារធាតុជាច្រើន រួមមាន វីតាមីន សារធាតុខនិជ និងសារធាតុសំខាន់ៗជាច្រើនទៀត រួមទាំងប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មសម្រាប់ទ្រទ្រង់សុខភាពរាងកាយ ពិសេសខួរក្បាល ដែលអាចធ្វើឲ្យមានលំនឹង និងបង្កើនការចងចាំ។ បន្លែផ្លែឈើទាំងនោះអាចមានដូចជាប៉េងប៉ោះ  ប្រូខូលី ស្ពៃ ផ្លែប័រ និង ផ្លែប្លូប័ររីជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Head to your local supermarket and you’ll find probiotic foods and drinks that could help to improve your health. These include yoghurts containing added probiotics and an assortment of milk drinks fermented with probiotics.  Studies have shown that some probiotics, which are live microorganisms that confer health benefits when consumed, could relieve the symptoms of irritable bowel syndrome, prevent diarrhoea caused by infections and antibiotics, reduce bone density loss and improve the digestion and absorption of food and nutrients.  Their positive health effects are why Associate Professor Liu Shao Quan, who is part of the National University of Singapore’s (NUS) Food Science and Technology Programme, has dedicated part of his research to developing new probiotic foods and drinks that could appeal to more people and expand the options for a healthier diet.  Over the past few years, he and his students have created probiotic beer – a first in the market – and two other probiotic beverages made with durian pulp and okara respectively. Okara is soy pulp that is leftover from the production of soy products such as soy milk and tofu. Prof Liu said of the probiotic beer: “The general health benefits associated with consuming foods and beverages with probiotic strains have driven demand for them up dramatically. In recent years, consumption of craft or specialty beers has become more popular too. I am confident that our probiotic, gut-friendly beer will be well-received by beer drinkers, as they can now enjoy their beers and be healthy.”   The probiotics problem At this year’s Vitafoods Asia 2018 conference, which will take place on Sept 11 and 12 at Singapore’s Marina Bay Sands Expo and Convention Centre, Prof Liu will speak about the difficulties of keeping probiotics alive in foods and drinks, and his research to improve their survival chances.  The annual conference is the only dedicated event that covers nutraceuticals – a term used to describe food or beverage products that may help to prevent or treat diseases – from ingredient to shelf. More than 300 suppliers from across the world are expected to attend this year’s edition.  Prof Liu’s talk is titled “Improving the Viability of Probiotics in Food”. He explained: “Many foods and beverages are acidic, and acids inhibit probiotics’ survival and activity. Besides, when foods and beverages are stored at elevated temperatures, probiotics can grow and produce more acids. This will lead to the probiotics’ death and decrease the health benefits of the foods and beverages.” He noted that some microorganisms can help to protect probiotics and improve their odds of survival, but the mechanisms of the process are not well-understood. He and his students experimented with different probiotic strains, yeasts and cultures in creating their beverages.  “Beers contain hop acids that prevent the growth and survival of probiotics, but we successfully developed a beer with live probiotics. Our probiotic durian beverage and probiotic okara beverage also have high cell counts of live probiotics,” he said.    Breakthroughs in probiotics To create the beer, the team experimented with six probiotic strains and varied factors such as the temperature and amount of ingredients during the brewing process. They eventually succeeded with the Lactobacillus paracasei L26 probiotic strain. The beer is also unfiltered and unpasteurised to maintain the live probiotic counts.  Every 100 millilitre of the drink contains 1 billion probiotic organisms, which is the minimum number per serving recommended by the International Scientific Association for Probiotics and Prebiotics to unlock maximum health benefits. Prof Liu’s research also found that a type of yeast called Williopsis saturnus can be used to significantly improve the survival of the Lactobacillus casei probiotic strain during the fermentation of durian pulp to create durian-based probiotic beverages.  “Using the yeast also produces much higher levels of volatile compounds, including alcohols and acetate esters, which positively contributes to the flavour notes,” he added.   Furthermore, both the probiotic beer and durian beverage are non-dairy products, unlike most probiotic drinks on the market. This means that the NUS scientists’ creations can be consumed safely by people who are lactose-intolerant.  Such flavours are important in the region, where durian is a very popular fruit, and where such ingredients appeal to populations that don’t typically consume milk, such as Thailand and Japan. Prof Liu said: “When you look at the health benefits that some probiotic strains can confer to humans, mainly in the area of gut health and immunity enhancement, we should try to develop new foods and drinks that can deliver them to people.” The Asia-Pacific region is now the largest regional market for dietary supplements and vitamins. Across the region, consumers are buying products that are enriched with locally-sourced compounds and functional ingredients.  Alongside the conference, Vitafoods Asia showcases key suppliers of such ingredients and raw materials that are used in functional foods. Visitors that attend the Vitafoods Asia Exhibition can discover innovations such as Prof Liu’s, as well as source contract manufacturers and private labelers and finished goods manufacturers. Visit www.vitafoodsasia.com to learn more.

Share

មានបញ្ហាសុខភាពកម្រិតស្រាលមួយចំនួនដែលអាចនឹងកើតមានឡើងចំពោះកូនអ្នកហើយអ្នកក៏អាចជួយសម្រាល និងដោះស្រាយវាបានជាមួយនឹងវិធីងាយៗ ដោយការប្រើប្រាស់របស់ដែលមានស្រាប់នៅក្នុងផ្ទះរបស់អ្នក។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលត្រូវបានឆ្លងកាត់ការពិសោធន៍ ហើយបញ្ជាក់ថាមានសុវត្ថិភាពចំពោះសុខភាពក្មេង ដោយមិនបង្កជាផលរំខានដល់សុខភាពឡើយ… ទឹកឃ្មុំ និងក្រូចឆ្មារ សម្រាប់បញ្ហាស្អកក ទឹកឃ្មុំ១ស្លាបព្រាពេញអាចជួយសម្រួលដល់អាការៈក្អករបស់ក្មេង ហើយប្រសិទ្ធភាពក៏ប្រហែលនឹងថ្នាំបំបាត់ក្អកមួយចំនួនផងដែរ។ អ្នកអាចលាយទឹកឃ្មុំ១ស្លាបព្រាជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រា ហើយដាក់កម្តៅឲ្យក្តៅឧណ្ហៗ។ បន្ទាប់មក អ្នកអាចទុកឲ្យត្រជាក់បន្តិច រួចសឹមឲ្យកូនរបស់អ្នកលេបម្តង១ស្លាបព្រា។ បញ្ជាក់៖ ក្មេងក្រោមអាយុ១ឆ្នាំ មិនគួរទទួលទានទឹកឃ្មុំឡើយ។ ប្រដាប់ផ្លុំពពុះសាប៊ូ សម្រាប់បញ្ហាថប់អារម្មណ៍ ការដកដង្ហើមវែងៗ ហើយយឺតៗ នឹងជួយឲ្យកូនរបស់ អ្នកមានអារម្មណ៍ថាធូរស្បើយ ជាពិសេសពេលដែលគេមានបញ្ហាផ្លូវចិត្ត ដូចជាស្ត្រេស ឬថប់អារម្មណ៍ ជាដើម។ បើសិនអ្នកមានប្រដាប់ផ្លុំពពុះសាប៊ូនៅផ្ទះស្រាប់ ជំនួសឲ្យការប្រាប់ពួកគេធ្វើសមាធិ ឬលំហាត់ប្រាណតាមចលនាដង្ហើមនោះ អ្នកអាចឲ្យគេផ្លុំវាលេងដោយប្រាប់ថាផ្លុំឲ្យបានធំ (ដែលតម្រូវឲ្យផ្លុំយឺតៗនិងយូរ)។ ទឹកកក ឬជែល សម្រាប់អាការៈឈឺក្បាល អាចប្រើប្រាស់ទឹកកកដុំដែលមានស្រាប់ក្នុងទូទឹកកកហើយរុំដោយក្រណាត់ស្អាត និងក្រាស់ល្មម ស្អំលើក្បាលពួកគេ ដោយអ្នកត្រូវប្រាកដថា មិនស្អំទឹកកកផ្ទាល់លើស្បែកក្បាលរបស់គេឡើយ។ ម្យ៉ាងទៀតបើអ្នកមានជែលបិតលើក្បាលសម្រាប់ក្មេងទៀតនោះក៏រឹតតែប្រសើរ ដោយអ្នកអាចរកបាននៅតាមឱសថ​ស្ថាននានា ហើយជាការល្អបំផុត បើអ្នកមានវាខ្លះៗ សម្រាប់ប្រចាំការនៅក្នុងផ្ទះ។ តែខ្ញីស្រស់ៗ សម្រាប់អាការៈពុលឡាន ខ្ញីមានប្រសិទ្ធភាពក្នុងការបញ្ឈប់ការកន្ត្រាក់របស់ក្រពះ ដែលជាហេតុបង្កឲ្យមានអារម្មណ៍ថាវិលមុខ និងចង្អោរ។ សម្រាប់ក្មេងដែលមានអាយុស្មើ ឬលើសពី២ឆ្នាំ អ្នកអាចដាក់ចំណិតខ្ញីស្រស់ៗ ក្នុងទឹកពុះ ហើយទុកក្នុងរយៈពេលប្រមាណ៤ទៅ៥នាទី រួចសឹមទុកឲ្យត្រជាក់បន្តិច មុននឹងឲ្យក្មេងញ៉ាំ។ អ្នកគួរតែឲ្យគេញ៉ាំប្រមាណជាកន្លះម៉ោងមុនធ្វើដំណើរតាមឡាន។ ត្រសក់ សម្រាប់អាការៈហើមតិចតួច ចំណិតត្រសក់ត្រជាក់ៗអាចជួយសម្រួលដល់បញ្ហាស្បែកឡើងក្តៅ និងហើម បានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចដាក់ចំណិតត្រសក់នៅត្រង់កន្លែងដែលមានបញ្ហាហើមនោះ  ហើយអ្នកក៏អាចធ្វើការឆ្លាស់ចំណិតថ្មីទៀត ប្រសិនបើអ្នកមានអារម្មណ៍ថាចំណិតត្រសក់នោះឡើងកម្តៅតិចៗហើយ។ ម្សៅដុតនំ (Baking Soda) សម្រាប់បញ្ហាសត្វល្អិតទិច ឬខាំ អ្នកអាចលាយម្សៅ Baking Soda នោះ ជាមួយនឹងបរិមាណទឹកល្មម ដើម្បីឲ្យលាយទៅបានជាល្បាយខាប់ និងអន្តាយៗ​បន្តិច ហើយលាបនៅត្រង់កន្លែងដែលសត្វល្អិតទិចឬខាំនោះ ហើយទុកវាឲ្យស្ងួត។ ការធ្វើបែបនេះ វានឹងជួយកាត់បន្ថយការឡើងកន្ទួល និងហើមដោយសារ សត្វល្អិតនោះមិនខាន។ យ៉ាងណាមិញ ក្នុងករណីកូនរបស់អ្នកមានបញ្ហា សុខភាពធ្ងន់ធ្ងរ ឬអាការៈមិនធូរស្រាល អ្នកគួរប្រញាប់នាំគេទៅជួបពិនិត្យ និងពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដោយកុំពន្យារពេលទុកយូរ ឡើយ… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Share

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានធ្វើការវិភាគគុណភាពឱសថបូរាណឈ្មោះ Ceng Fui Yen Box/ 1 Bottle/ 30 Capsules ផលិតដោយគ្រឹះស្ថានផលិតឱសថឈ្មោះ WELIP (M) SHD BHD, Malaysia មានផ្ទុកសារធាតុឱសថសម័យឈ្មោះ Cyproheptadine hydrochloride និង Dexamethasone។ យោងតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ផលិតផលឱសថបូរាណនេះចាត់ទុកជា ឱសថក្លែងក្លាយ។ ផលិតផលឱសថបូរាណក្លែងក្លាយខាងលើនេះ ត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ហើយចែកចាយ តាំងលក់តាមបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណទូទាំងរាជធានីខេត្តដូច្នេះក្រសួងសុខាភិបាលតម្រូវឲ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនិងអាជ្ញាធរពាក់ព័ន្ធ មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើការប្រមូលត្រឡប់មកវិញនូវផលិតផលឱសថបូរាណក្លែងក្លាយឈ្មោះ Ceng Fui Yen ខាងលើគ្រប់ប្រភេទ គ្រប់ពណ៌ គ្រប់ឡូតិ៍ពីបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណមកកម្ទេចចោលជាបន្ទាន់។ ក្រោយពីប្រកាសព័ត៌មានចេញជាផ្លូវការរួចហើយមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថក្រសួងសុខាភិបាលត្រូវចុះធ្វើការតាមដាន និងត្រួតពិនិត្យ និងប្រមូលនូវឱសថបូរាណក្លែងក្លាយខាងលើនៅតាមបណ្តាឱសថស្ថានរង និងអគារលក់ឱសថបូរាណទាំងអស់ដើម្បីកម្ទេចចោល។ ប្រសិនបើក្រុមហ៊ុនឱសថស្ថានរង ឬអគារលក់ឱសថបូរាណណាមួយមិនបានប្រមូលចេញ ហើយនៅតែបន្តនាំចូលដាក់តាំងលក់ ឬចែកចាយផលិតផលឱសថបូរាណក្លែងក្លាយឈ្មោះ Ceng Fui Yen ដែលផលិតដោយគ្រឹះស្ថានផលិតឱសថឈ្មោះ WELIP (M) SHD BHD, Malaysia បន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ។ ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ចែកចាយនូវផលិតផលឱសថបូរាណក្លែងក្លាយខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Share

យើងខ្ញុំគិតថា លោកលោកស្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា ពិតជាធ្លាប់ស្គាល់ និងបានដឹងថាអ្វីជាជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែន និងជំងឺបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលស្គាល់ពីជំងឺទឹកដក់ក្នុងភ្នែក។ បើយោងតាមសៀវភៅស្តីអំពីផែនការយុទ្ធសាស្រ្តជាតិ សម្រាប់គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០១៦-២០២០   ដែលបានបោះពុម្ភដោយ កម្មវិធីជាតិសុខភាពភ្នែក ក្នុងខែកញ្ញា ២០១៧ យើងសង្កេតឃើញថា «ជំងឺទឹកដក់ក្នុងភ្នែកមាន ៣.១% នៃភាពពិការភ្នែក និងមានប្រជាជនកម្ពុជាប្រមាណជា ៣០ ០០០នាក់ មានជំងឺទឹកដក់ក្នុងភ្នែករ៉ាំរ៉ៃ»។   បន្ថែមពីលើនេះ ប្រជាជនប្រមាណជា ៩០ ០០០នាក់ទៀតត្រូវបានគេសង្ស័យថាមានជំងឺទឹកដក់ក្នុងភ្នែក  ជាពិសេសជាងនេះទៅទៀត  ជំងឺមួយនេះក៏ជាមូលហេតុចម្បងទី៤  ដែលបណ្ដាលឲ្យមានភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។ ការយល់ដឹងពីជំងឺទឹកដក់ក្នុងភ្នែក ភ្នែក ជាសរីរាង្គសំខាន់មួយចាំបាច់សម្រាប់មនុស្សម្នាក់ៗក្នុងការរស់នៅប្រចាំថ្ងៃ ដែលមានតួនាទីចម្បង គឺការមើលឃើញ ឬហៅថា “គំហើញ’’។ ជាទូទៅ មនុស្សយើងអាចមើលឃើញបានដោយអាស្រ័យលើកត្តាបីយ៉ាង គឺមុខងារគ្រាប់ភ្នែក ខួរក្បាល និងខ្សែបញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅខួរក្បាលមានលក្ខណៈល្អ។ កាលណាកត្តាណាមួយក្នុងចំណោមកត្តាទាំងបីនេះមានបញ្ហា នោះគំហើញក៏មានបញ្ហាដែរ។ ជាក់ស្តែង ចំពោះជំងឺទឹកដក់ក្នុងភ្នែក គឺអ្នកជំងឺមានបញ្ហាទៅលើសរសៃអ៊ុបទិក ( Optic nerve ជាខ្សែបញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅខួរក្បាល)   ដោយសារការកើនឡើងសម្ពាធនៅក្នុងភ្នែក។ នៅពេលដែលសម្ពាធនៅក្នុងភ្នែកកើនឡើង សរសៃអ៊ុបទិកដែលស្ថិតនៅផ្នែកខាងក្រោយភ្នែកនឹងរងការគាបសង្កត់ជាប្រចាំនាំឲ្យវាខូចដោយធ្វើឲ្យដែនគំហើញរបស់អ្នកជំងឺបាត់បង់ឬរួមតូចទៅៗរហូតដល់មើលមិនឃើញទាំងស្រុង។ សូមបញ្ជាក់ថា សរសៃអ៊ុបទិកជាកោសិកាខួរក្បាល ដូច្នេះប្រសិនបើវាមានការខូចខាត វាមិនអាចដុះរីកលូតលាស់មកដូចធម្មតាបាននោះទេ។ ដោយយោងតាមហេតុផលខាងលើ ក្រោយការព្យាបាល ដែនគំហើញដែលបាត់របស់អ្នកជំងឺមិនអាចត្រឡប់មកធម្មតាបាននោះទេ ប្រសិនបើមុនការព្យាបាលអ្នកជំងឺមានការប៉ះពាល់ទៅលើសរសៃអ៊ុបទិកធ្ងន់ធ្ងរ។ ការព្យាបាលជំងឺនេះ គឺតម្រូវឲ្យអ្នកស្វែងរកជំងឺនេះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺទឹកដក់ នឹងចាប់ផ្តើមព្យាបាលមុនពេលមានបញ្ហាប៉ះពាល់ទៅលើសរសៃអ៊ុបទិក និងមុនពេលមានការបាត់ដែនគំហើញ។ លក្ខណៈទូទៅនៃប្រព័ន្ធទឹកនៅក្នុងភ្នែក និងដែនគំហើញ នៅក្នុងគ្រាប់ភ្នែករបស់យើងមានចរន្តទឹកហូរដ៏អស្ចារ្យមួយ ដោយហេតុតែមានតុល្យភាពរវាងការផលិតទឹក  និងការស្រូបទឹកចេញពីគ្រាប់ភ្នែកបាតុភាពនេះធ្វើឲ្យកើតមានសម្ពាធមួយ ដែលជាធម្មតាក្នុងភ្នែករបស់យើងមានសម្ពាធទឹកចន្លោះពី ១០ ទៅ២០ មីលីម៉ែត្របារ៉ត។ ដោយឡែកជំងឺទឹកដក់ក្នុងភ្នែកបណ្តាលមកពីបាត់តុល្យភាពរវាងការផលិតទឹក និងការស្រូបទឹកចេញពីគ្រាប់ភ្នែក ដែលនាំឲ្យទឹកដែលផលិតនៅក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះ ធ្វើឲ្យសម្ពាធនៅក្នុងគ្រាប់ភ្នែកកើនខុសពីធម្មតា ដូច្នេះវាធ្វើឲ្យសរសៃអ៊ុបទិកខូច និងដែនគំហើញបាត់ជាបណ្តើរៗ។ ការវិវឌ្ឍន៍ នៃការខូចសរសៃអ៊ុបទិក និងការបាត់ដែនគំហើញ (ក) ប្រព័ន្ធនៃចរន្តទឹកហូរក្នុងភ្នែកធម្មតា (ខ) ជំងឺទឹកដក់ក្នុងភ្នែក៖ សរសៃអ៊ុបទិក ខូចដោយសារសម្ពាធសង្កត់ ចំណែកឯ ដែនគំហើញ ជាទំហំវាល ឬផ្ទៃទាំងមូលដែលយើងអាចមើលឃើញនៅពេលដែលភ្នែកបានបើក  ដោយយើងអាចមើលឃើញវត្ថុដែលនៅចំហៀង ខាងលើ ៦០ដឺក្រេ ខាងក្រោម៧៥ដឺក្រេ  ខាងច្រមុះ៦០ដឺក្រេ  ខាងត្រចៀក ១០០ដឺក្រេនៅពេលមើលត្រង់ទៅមុខ។ រោគសញ្ញាសំខាន់ៗរបស់ជំងឺទឹកដក់ក្នុងភ្នែក ជំងឺនេះស្ទើរតែគ្មានសញ្ញាណាមួយស្តែងចេញឲ្យអ្នកជំងឺបានដឹងមុនថាគាត់មានជំងឺនេះទេ លុះត្រាតែសរសៃអ៊ុបទិកខូចលើសពី៨០% ទើបអ្នកជំងឺអាចលេចចេញសញ្ញាមួយចំនួនដូចខាងក្រោម៖ •    ឈឺក្បាល (ភាគច្រើនមួយចំហៀង និងនៅពេលព្រឹកព្រលឹម) •    ភ្នែកឆាប់ឡើងបាយ និងស្រវាំងភ្នែក •    ភ្នែកក្រហម ហើយឈឺ •    ចង់ក្អួត ចង្អោរ •    មើលច្បាស់តែវត្ថុដែលនៅពីចំមុខ និងមើលមិនច្បាស់វត្ថុដែលនៅចំហៀង •    ចុករួយគ្រាប់ភ្នែកជាញឹកញាប់។ល។   តើនរណាដែលងាយប្រឈមមុខនឹងជំងឺនេះ? ក្នុងប្រទេសកម្ពុជាមានអត្រានៃការកើតជំងឺទឹកដក់ក្នុងភ្នែកនេះប្រមាណជា ៣.១% ដែលនៅក្នុងនោះវាកើតមានច្រើននៅលើក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ និងមានទំនោរកើតលើស្ត្រីច្រើនជាងបុរស។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថាជំងឺនេះកើតមានឡើងទៅលើភ្នែកទាំងសងខាង  ហើយសឹងតែ ៨០% នៃអ្នកជំងឺមិនដឹងថាគាត់មានជំងឺមួយនេះទេ។ បន្ថែមពីលើនេះគេឃើញជំងឺនេះច្រើនកើតមាននៅលើក្រុមមនុស្សដូចខាងក្រោម៖ •    អ្នកប្រើប្រាស់វ៉ែនតាអានអក្សរលេខធំជាង +4.00ដឺក្រេ •    អ្នកដែលប្រើប្រាស់វ៉ែនតាអានអក្សរមុនអាយុ ៤០ឆ្នាំ •    អ្នកជំងឺភ្នែកឡើងបាយដែលមិនបានទទួលការព្យាបាលដោយវះកាត់ •    អ្នកជំងឺដែលប្រើថ្នាំបន្តក់ភ្នែកច្រើនហួស​ ឬគ្មានវេជ្ជបញ្ជា •    អ្នកដែលមានឪពុកម្តាយ ធ្លាប់កើតជំងឺនេះពីមុនមក •    ជាពិសេសចំពោះជនជាតិអាស៊ី និងអាហ្រ្វិក។ល។ តើគេអាចព្យាបាលយ៉ាងដូចម្តេចខ្លះទៅលើជំងឺទឹកដក់ក្នុងភ្នែក? ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ដោយការឆ្លុះមើលសរសៃអ៊ុបទិក ការវាស់សម្ពាធក្នុងភ្នែក ការវាស់កម្រាស់កញ្ចក់ភ្នែក ការវាយតម្លៃលើប្រភេទមុំរវាងកញ្ចក់ភ្នែកនិងប្រស្រីភ្នែក ការវិភាគទៅលើការបាត់ដែនគំហើញរបស់អ្នកជំងឺ និងការវិភាគទៅលើការខូចខាតនៃសរសៃអ៊ុបទិកទើបអាចសន្និដ្ឋានបានថាអ្នកជំងឺពិតជាមានជំងឺទឹកដក់ក្នុងភ្នែកបាន។ គោលដៅនៃការព្យាបាល គឺធ្វើយ៉ាងណាការពារកុំឲ្យភ្នែករបស់អ្នកជំងឺវិវឌ្ឍទៅរកភាពពិការ។ ជាក់ស្តែង ការព្យាបាលអាចធ្វើឡើងច្រើនរបៀបដូចជា៖ •    ការប្រើប្រាស់ជាឱសថ ៖  ដែលមាន២ក្រុម គឺ ឱសថបន្ថយការបញ្ចេញទឹកនៅផ្នែកខាងក្រោយ និងមួយក្រុមទៀតគឺឱសថជួយឲ្យការហូរចេញបានល្អជាងមុន។ •    ការបាញ់ឡាស៊ែរ (Laser) ជាមួយម៉ាស៊ីនទំនើប ៖  ឡាស៊ែរមួយប្រភេទធ្វើឲ្យមានប្រហោងមួយនៅលើប្រស្រីភ្នែក និងការប្រើឡាស៊ែរមួយប្រភេទទៀតបាញ់នៅផ្នែកមួយដែលត្រូវហូរចេញ (យើងច្រើនប្រើប្រាស់ការព្យាបាលដោយឡាស៊ែរ និងថ្នាំរួមជាមួយគ្នា)។ •   ការវះកាត់៖   អាចធ្វើឡើងក្នុងករណី ការប្រើប្រាស់ថ្នាំរួមជាមួយឡាស៊ែរ ពុំមានប្រសិទ្ធភាព។ ដោយសារជំងឺទឹកដក់ក្នុងភ្នែក ជាជំងឺមួយដែលទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ទោះបីជាក្រោយពីបានទទួលការព្យាបាលបានជោគជ័យក៏ដោយក៏តម្រូវឲ្យអ្នកជំងឺមកធ្វើការតាមដានឲ្យបានទៀងទាត់ទៅតាមការណាត់ជួបរបស់លោកគ្រូពេទ្យ។ ម៉្យាងវិញទៀត សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ គឺត្រឹមតែអាចរក្សាដែនគំហើញដែលនៅសល់ប៉ុណ្ណោះ មិនអាចធ្វើឲ្យដែនគំហើញដែលបាត់នោះត្រឡប់មកវិញទេ។ ផ្ទុយទៅវិញ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកទាំងស្រុងអស់មួយជីវិតដោយសារតែសរសៃអ៊ុបទិកត្រូវបានខូចខាតហើយមិនអាចស្តារឡើងវិញបាន។ ដូច្នេះ ការរកឃើញជំងឺនេះកាន់តែលឿន ការព្យាបាលទប់ស្កាត់កុំឲ្យពិការភ្នែកកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការណែនាំពីវេជ្ជបណ្ឌិតឯកទេស ជំងឺទឹកដក់ក្នុងភ្នែក ស្ថិតនៅក្នុងក្រុមជំងឺភ្នែកដែលមិនអាចស្តារគំហើញឲ្យការមើលឃើញត្រឡប់មកធម្មតាវិញបាន ដូច្នេះអ្នកជំងឺដែលមានអាយុលើសពី ៤០ឆ្នាំឡើងទៅ ឬក្រុមមនុស្សដែលមានកត្តាប្រឈមដូចបានរៀបរាប់ខាងលើ គួរតែមកពិនិត្យស្វែងរកជំងឺនេះឲ្យបានទាន់ពេលវេលាគឺមុនពេលដែលជំងឺនេះវិវឌ្ឍដល់ដំណាក់កាលអន់គំហើញ ឬបាត់ដែនគំហើញ។ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកដក់ក្នុងភ្នែក យើងខ្ញុំផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយសម្រាប់អ្នកជំងឺទឹកដក់ក្នុងភ្នែកចាប់ផ្តើមពី ការពិនិត្យស្វែងរកជំងឺនេះចាប់តាំងពីថ្ងៃជួបដំបូង ការកំណត់រោគវិនិច្ឆ័យត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងការផ្តល់ជម្រើសជាច្រើនក្នុងការព្យាបាល។ ដោយសារជំងឺទឹកដក់ក្នុងភ្នែក   គឺជាជំងឺមួយត្រូវការពិនិត្យតាមដាន និងព្យាបាលពេញមួយជីវិត ដូច្នេះអ្នកជំងឺតែងតែត្រូវការការយកចិត្តទុកដាក់ខ្ពស់និងការជឿជាក់ខ្ពស់ទៅលើសមត្ថភាពរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកដែលកំពុងមើលថែទាំខ្លួនគាត់។ នៅមជ្ឈមណ្ឌលយើងខ្ញុំកំពុងព្យាយាមផ្តល់សេវាក្នុងការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកនេះឲ្យឈានមុខគេ និងបង្កើនចំណងមិត្តភាពរវាងអ្នកជំងឺទឹកដក់ក្នុងភ្នែករាប់ពាន់នាក់ដែលត្រូវមកជួបជុំគ្នាពិភាក្សាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការព្យាបាល និងវិធីសាស្រ្តក្នុងការរស់នៅជាមួយជំងឺនេះរៀងរាល់៣ទៅ៦ខែ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែក ភ្នំពេញ ០៦១ ៦៦៦៧៧១ ឬ ០៨៦ ៨៨៦៦៧៦ ឬ ០៨៨ ៨៨៦៨៨៣៦ គេហទំព័រ  ៖ http://www.EYE.today បកស្រាយដោយ​៖​ វេជ្ជបណ្ឌិត ហេង សុផល ប្រធាន គ្លីនិកភ្នែក ភ្នំពេញ និងជាវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែក នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Saccharomyces boulardii ជាឈ្មោះប្រភេទផ្សិតល្អ (Yeast) ម៉្យាងដែលគេយកវាមកប្រើប្រាស់ជាសារធាតុសកម្មនៅក្នុងឱសថ Bioflor សម្រាប់ការព្យាបាល ការពារ និងធ្វើឲ្យប្រសើរឡើងវិញចំពោះជំងឺរាកដែលបណ្តាលមកពីមូលហេតុនានា ជាពិសេសសម្រាប់កុមារ។ សកម្មភាពរបស់ឱសថ ជាមួយសកម្មភាពប្រឆាំងនឹងមេរោគដូចជាបាក់តេរី និងផ្សិតនៅប្រព័ន្ធរំលាយអាហារ ឱសថប្រូប៊ីយ៉ូទិច Bioflor (Saccharomyces boulardii) ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖ •    រាកស្រួចស្រាវ •    ជំងឺរលាកប្រព័ន្ធរំលាយអាហារ •    រាកបណ្តាលមកពីការធ្វើដំណើរ •    រាកបណ្តាលមកពីការប្រើប្រាស់ថ្នាំផ្សះ។ល។ កម្រិត និងការប្រើប្រាស់ •    ចំពោះឱសថគ្រាប់៖ លេបម្តង ១ ឬ២ គ្រាប់ ១ ទៅ ២ដងប្រចាំថ្ងៃ ដោយប្រើប្រាស់ជាមួយទឹក •    ចំពោះឱសថជាម្សៅ៖ ប្រើប្រាស់ម្តង ១ ទៅ២កញ្ចប់ អាចប្រើ ១ ទៅ២ដងប្រចាំថ្ងៃដោយលាយវាជាមួយទឹក ឬអាហារ ហើយចៀសវាងលាយជាមួយទឹកត្រជាក់ ឬក្តៅពេក ឬសារធាតុអាល់កុល។  ផលរំខានរបស់ឱសថ ឱសថអាចនឹងផ្តល់ជាផលរំខាននានាមួយចំនួន ប៉ុន្តែមិនញឹកញាប់នោះទេ ដែលមានដូចជា៖ •    ហើមពោះ •    កន្ទួលក្រហម រមាស់ •    វិលមុខធ្ងន់ធ្ងរ •    ផ្សិតនៅក្នុងឈាម (មានភាពកម្រ)។ អន្តរកម្មឱសថ ឱសថ Saccharomyces boulardii អាចនឹងថយចុះប្រសិទ្ធភាពក្នុងករណីប្រើប្រាស់ក្នុងពេលដូចគ្នាជាមួយឱសថប្រឆាំងមេរោគផ្សិតផ្សេងទៀតដូចជា Fluconazole (Diflucan), Terbinafine (Lamisil), Itraconazole (Sporanox)។ល។ បម្រុងប្រយ័ត្ន •    ចំពោះកុមារ៖  អាចអនុញ្ញាតឲ្យប្រើប្រាស់ Saccharomyces boulardii តែភាគច្រើនជំងឺរាកចំពោះកុមារត្រូវការ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ •    ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖  មិនមានការបញ្ជាក់ច្បាស់លាស់ពីសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថនោះទេ ដូច្នេះស្រ្តីមានផ្ទៃពោះគួរការពារខ្លួន និងចៀសវាងការប្រើប្រាស់ដោយខ្លួនឯង •    ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ៖  គួរមានការប្រុងប្រយ័ត្នពីព្រោះការប្រើប្រាស់ឱសថ Saccharomyces boulardiiនេះ អាចបណ្តាលឲ្យមានផ្សិតនៅក្នុងឈាម •    ចំពោះអ្នកមានប្រតិកម្មជាមួយផ្សិត៖  គួរចៀសវាងប្រើប្រាស់ឱសថនេះ ប្រសិនមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុដែលមានវត្តមានពពួកផ្សិត។ គួរបញ្ជាក់ផងដែរឱសថ Saccharomyces boulardii ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងទម្រង់ទាំងឱសថគ្រាប់ និងម្សៅមានឈ្មោះដូចជា Enterol®, Flomicin, Floratil® ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ         

Share

ក្នុងនាម ក្រុមហ៊ុន​ ផាក កាហ្វេ ហ៊្វូដ អេនបេវើរីច សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​របស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី បើកសម្ពោធជាផ្លូវការផាកកាហ្វេសាខាភ្នំពេញសិនធើរ ដែលជាសាខាទី១៤ របស់ខ្លួន។ គួររំលឹកផងដែរថា ផាកកាហ្វេ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ តែមួយ​សាខា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ ដោយស្ថាបនិកវ័យក្មេងជាយុវជនខ្មែរបួនរូប ក្រោយពីលោកបានត្រឡប់មក​ពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ដោយយល់ឃើញពីឱកាស និង តំរូវការរបស់ប្រជាជនកម្ពុជា ទៅលើភោជនីយដ្ឋានដែលមានបរិយាកាសផាសុកភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប ដូច្នេះហើយ ទើបលោក​សម្រេចបង្កើតភោជនីយដ្ឋានមួយនេះ ហើយបានដាក់ឈ្មោះថា ភោជនីយដ្ឋាន ផាក កាហ្វេ  មានទីតាំងនៅមុខមជ្ឈមណ្ឌលកំសាន្តផាកវ៉េ។ ដោយសារមានការគាំទ្រពីសំណាក់អតិថិជនលើសេវាកម្ម អាហារ កាហ្វេ ភេសជ្ជៈ របស់ផាកកាហ្វេកាន់តែច្រើនឡើង យើងបានខិតខំក្នុងការ​អភិវឌ្ឍ​ខ្លួន និង ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យផាកកាហ្វេ​ប្រែខ្លួនពីអាជីវកម្មបែបគ្រួសារ​មកជាអាជីវកម្មស្តង់ដា និង មានសាខារហូតដល់​១៥សាខាគិតត្រឹមខែកក្កដា២០១៨នេះ ដែលបានបើកបំរើជូនអតិថិជនហើយ។ សព្វថ្ងៃ មានយុវជន យុវតីខ្មែរ ប្រមាណ៤៥០នាក់​ កំពុងបំរើការងារនៅក្នុងក្រុមហ៊ុន​ផាកកាហ្វេ ក៏ដូចជាក្រុមហ៊ុនដៃគូពាណិជ្ជកម្ម អ្នកផ្គត់ផ្គង់ទំនិញដទៃទៀត(Supplier) ដែលនេះក៏ជាចំណែកមួយជួយកាត់បន្ថយ​ភាពក្រីក្រ ជួយគ្រាំទ្រផលិតផលប្រជាកសិករខ្មែរបានមួយផ្នែកធំ និងចូលរួមជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើនផងដែរ។ សម្រាប់ក្នុងមួយឆ្នាំ ផាកកាហ្វេ មានទទួលអតិថិជនប្រមាណជាង១.៥លាននាក់។ គួររំលឹងផងដែរថា កាលឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុនផាកកាហ្វេ បានចាប់ផ្តើមលក់សិទិ្ធអាជីវកម្មដំបូងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានរំពឹងទុកថានឹងពង្រីកសិទិ្ធអាជីវកម្មនេះរហូតដល់១០សាខានៅចុងឆ្នាំ២០១៨នេះដែលជាជំហានដំបូង។ លោក ហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាកកាហ្វេបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្តល់សិទិ្ធអាជីវកម្មចំនួន៨ហើយ ដោយខ្លះបានបើកដំណើរ ហើយខ្លះទៀតកំពុងសាងសង់ និងខ្លះទៀតកំពុងគូសប្លង់ ក្នុងពេលនេះដែលក្រុមហ៊ុនក៏កំពុងសិក្សាមើលលើទីតាំងមួយចំនួនទាំងក្នុងទីក្រុងភ្នំពេញ ក៏ដូចនៅបណ្តាលខេត្តធំៗផងដែរ់ បន្ថែមពីការលក់សិទិ្ធអាជីវកម្ម លោកបានបន្ថែមទៀតថា នៅខែមិថុនាកន្លងទៅនេះក្រុមហ៊ុនបានបើកឲ្យដំណើរការ២សាខា គឺ សាខាអ៊ីអន ម៉លសែនសុខដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major Cineplex និង ក៏ជាលើកដំបូងដែលផាកកាហ្វេបានបើកសាខានៅលើទឹកដីខេត្តកំពង់ចាមផងដែរ ហើយនឹងមានតាមបណ្តាខេត្តផ្សេងៗទៀត នៅក្នុងពេលឆាប់ៗខាងមុននេះ។  នៅពេលអនាគត ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនអោយក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ1ក្នុងប្រទេសកម្ពុជា​តាមរយៈ​ការអភិវឌ្ឍគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និង ការរចនាភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំង ការពង្រីកសាខា បន្ថែមឲ្យបាន៦០សាខានៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តធំៗ នៅឆ្នាំ២០២២ ហើយរំពឹងថានឹងបង្កើតការងារបន្ថែមសម្រាប់ប្រជាជនកម្ពុជាយើងប្រមាណ១៣៥០នាក់ បន្ថែមលើអ្នកដែលកំពុងបំរើការងារបច្ចុប្បន្នប្រមាណ៤៥០នាក់។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សញ្ញាសង្ស័យនៅលើស្បែកត្រង់ផ្នែកណាមួយ ជាមូលហេតុនៃជំងឺសើស្បែកផ្សេងៗ ប៉ុន្តែករណីខ្លះ វាជាជំងឺកាមរោគ។ តាមរយៈអត្ថបទខាងក្រោម អ្នកនឹងអាចស្វែងយល់បន្ថែមលើក្រុមជំងឺដែលត្រូវបានចាត់ទុកជាជំងឺកាមរោគ ដោយវេជ្ជបណ្ឌិតជំនាញ។ សំណួរ ៖ ខ្ញុំឆ្ងល់ថាតើជំងឺកាមរោគជាជំងឺអ្វី? តើវាកើតឡើងយ៉ាងដូចម្ដេច? ហើយមានវិធីបង្ការដែរឬទេ? ចម្លើយ ៖ ជំងឺកាមរោគជាជំងឺឆ្លងដែលកើតឡើងតាមរយៈការរួមភេទ ហើយវាត្រូវបានបែងចែកជា៥ក្រុម៖ •    ក្រុមទី១ ៖ ជាពពួកមានដំបៅ ដូចជា ជំងឺស្វាយ (Syphilis) ដែលជាពពួកបាក់តេរីនាំឲ្យកើតមានដំបៅនៅលើប្រដាប់ភេទតែមិនឈឺទេ ឬបណ្ដាលមកពីពពួកវីរុសបង្កជាពងបែកមួយ ឬច្រើនជុំវិញប្រដាប់ភេទ ហើយមានការឈឺចាប់ខ្លាំងដូចជា Herpes Simplex Virus ជាដើម។ មួយប្រភេទទៀតជាពពួកបាក់តេរី ឆ្លងតាមការរួមភេទ ដែលជំងឺនេះហៅថា “តេនឡា” ឬពាក្យបច្ចេកទេស ហៅថា “Chancroid” អ្នកដែលកើតជំងឺ Herpes simplex គឺមានឡើងនូវពងបែកច្រើនជាកញ្ចុំលើប្រដាប់ភេទ និងមានការឈឺចាប់ខ្លាំង។ •    ក្រុមទី២ ៖ ជាប្រភេទ Genital discharge មានន័យថាជាជំងឺមានហូរខ្ទុះ ឬធ្លាក់ស ចេញពីប្រដាប់បន្តពូជ រួមមានជំងឺប្រមេះទឹកបាយ (Gonnorrhea) ជំងឺប្រមេះទឹកថ្លា (Clamydia) ឬមានប្រភេទដទៃទៀតដូចជា ការធ្លាក់សដោយសារពួកផ្សិត (Candida, Bacillus vaginalis, Trichomonas) ដែលពពួកនេះធ្លាក់សមាននូវក្លិនអាក្រក់។ •    ក្រុមទី៣ ៖ ជាក្រុមមានដុះសាច់ តួយ៉ាង ជំងឺសិរមាន់ ដែលដើរតួសំខាន់ជាងគេ ហើយក្នុង ភាសាបច្ចេកទេសហៅថា Candiloma acuminata។ •    ក្រុមទី៤ ៖ ជាជំងឺដែលវិវឌ្ឍមកពីពពួកជំងឺ ក្រុមទី២ បណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ខាងក្នុងពោះដោយសារតែមានការរលាកទៅដល់សរីរាង្គខាងក្នុង។ •    ក្រុមទី៥ ៖ ជាជំងឺកាមរោគណាដែលឆ្លងតាមឈាមមានដូចជាជំងឺអេដស៍ជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត អ្នកតែងគិតដល់វិធីសាស្ត្រដែលអាចបំប៉នដល់ស្បែកមុខ ជាពិសេសគឺការប្រើប្រាស់ផលិតផលមានគុណភាពផ្សេងៗដោយមើលរំលងអំពីការលុបលាងមុខឲ្យបានត្រឹមត្រូវ... ជាការពិត ផលិតផលល្អៗជាច្រើន ជាផ្នែកមួយនាំអ្នកទៅកាន់ស្បែកមុខដែលប៉ងប្រាថ្នា មិនថាស្បែកមុខតឹង ម៉ត់រលោង គ្មានស្នាមជ្រួញ ស្នាមអុចខ្មៅ ឬមុនជាដើម ក៏ប៉ុន្តែតើអ្នកគិតថាផលិតផលល្អៗទាំងនោះនឹងជួយអ្នកតាមរបៀបណានៅពេលដែលស្បែកអ្នកមិនត្រូវបានសម្អាតស្អាតសម្រាប់ត្រៀមទទួលយកសារធាតុចិញ្ចឹមផង? ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើជំហានដំបូងគេ ដែលជាការលាងសម្អាតមុខឲ្យបានត្រឹមត្រូវ។ តើអ្នកលាងមុខបានស្អាតឬនៅ? ហើយតើអ្នកគួរលាងដូចម្តេចទើបត្រឹមត្រូវ? សញ្ញាបង្ហាញថាអ្នកលាងមុខមិនបានត្រឹមត្រូវ • នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត • ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ត់រលោង • មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម • មានស្នាមជ្រួញច្រើនជាងមុន • ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល • ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត • ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន • សញ្ញាដែលខុសប្រក្រតីលើមុខផ្សេងៗទៀត។ របៀបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ 1.     ភាពញឹកញាប់ក្នុងការសម្អាតមុខ • អ្នកគួរសម្អាតមុខ ឲ្យបានយ៉ាងតិច ២ ដងក្នុងមួយថ្ងៃសម្រាប់អ្នកមានស្បែកធម្មតា គឺមុនពេលចូលគេង ក្រោយពេលភ្ញាក់ពីគេង និងយ៉ាងតិចម្តងចំពោះអ្នកមានស្បែកស្ងួតគឺរាល់មុនពេលចូលគេង។ • អ្នកក៏ត្រូវសម្អាតមុខក្រោយពេលហាត់ប្រាណឬបែកញើសខ្លាំងផងដែរ • ចៀសវាងសម្អាតមុខញឹកញាប់ពេក បើមិនចាំបាច់ ព្រោះវាធ្វើឲ្យស្បែកស្ងួត និងបន្ទាប់មកធ្វើឲ្យមានការផលិតខ្លាញ់កាន់តែច្រើនដើម្បីសម្របសម្រួលភាពស្ងួតនោះវិញ។ 2.    សីតុណ្ហភាពទឹកសម្រាប់លាងមុខ • ការប្រើប្រាស់ទឹកក្តៅ៖  ការប្រើទឹកក្តៅលាងមុខ អាចធ្វើឲ្យសរសៃឈាមរីកធំ ខូចកោសិកា ថែមទាំងបំផ្លាញស្រទាប់ខ្លាញ់ធម្មជាតិសម្រាប់ការពារស្បែកផងដែរ ដែលនាំឲ្យស្បែកស្ងួត  និងងាយរមាស់ប្រតិកម្ម។ ជំនួសមកវិញ គួរប្រើប្រាស់ទឹកក្តៅឧណ្ហៗដែលអាចជួយបន្ទន់ខ្លាញ់កករឹងនៅរន្ធរោមបាន។ • ការផ្លាស់ប្តូរសីតុណ្ហភាពទឹក៖  ចៀសវាងផ្លាស់ប្តូរសីតុណ្ហភាពពីក្តៅមកត្រជាក់ភ្លាមៗ ដោយជឿថាម៉ាស្សាមុខជាមួយទឹកក្តៅជាវិធីបង្កើនចរន្តឈាម និងទឹកត្រជាក់អាចជួយបិទរន្ធរោម ដែលនេះមានតែធ្វើឲ្យស្បែកមានប្រតិកម្ម  និងងាយខូចខាតទៅវិញ។ 3.    ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ • ជាទូទៅហ្វូមសម្អាតមុខមានលក្ខណៈស្រាលដែលមានន័យថាវាមិនអាចសម្អាតផលិតផលគ្រឿងសម្អាង ឬឡេការពារកម្តៅបានស្អាតឡើយ។ ដូចនេះ អ្នកគួរតែប្រើប្រាស់ទឹកសម្អាតមុខដែលស័ក្តិសមនឹងស្បែក ដោយយកល្អវាគួរតែជាប្រភេទស្រាល គ្មានជាតិអាល់កុល ដើម្បីសម្អាតមុខ មុនប្រើហ្វូមលាងមុខ។ • អ្នកត្រូវជ្រើសរើសហ្វូមសម្អាតមុខឲ្យបានត្រឹមត្រូវតាមប្រភេទស្បែក តែមិនថាអ្នកមានស្បែកប្រភេទអ្វី អ្នកត្រូវចៀសវាងផលិតផលដែលមាន Parabens  អាល់កុល ឬក្លិន(Fragrance) ដែលមិនល្អចំពោះស្បែកឡើយ។ 4.    ការខាត់សម្អាតមុខ ការខាត់កោសិកាចាស់ៗចេញជាវិធីរក្សាភាពលូតលាស់នៃកោសិកាថ្មីរបស់ស្បែក។ ទោះយ៉ាងណា នេះពុំមែនមានន័យថា អ្នកគួរខាត់ស្បែកញឹកញាប់ ឬខាត់យូរៗពេកនោះទេ។ ការខាត់ម្តងៗត្រឹម ២០ ទៅ ៣០ វិនាទី តាមចលនាជារង្វង់ រួចលាងជាមួយទឹកឧណ្ហៗ មួយសប្តាហ៍យ៉ាងច្រើន ១ ទៅ ២ ដង ត្រូវបានចាត់ទុកថាគ្រប់គ្រាន់។ 5.    ការជូតសំងួតមុខ ចៀសវាងសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដែលបានបោកសម្អាតជាប្រចាំ។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ។ 6.    ក្រោយពីលាងសម្អាតមុខ ចំពោះគ្រប់ប្រភេទស្បែក អ្នកចាំបាច់ត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗក្រោយពីលាងសម្អាត និងមុនពេលលាបផលិតផលរក្សាស្បែកផ្សេងទៀត ឬគ្រឿងសម្អាង ដោយកុំចាំឲ្យស្បែកស្ងួត ធ្វើឲ្យពិបាកលាប។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ      

Share

យើងម្នាក់ៗបាន និងកំពុងចំណាយពេលមួយភាគបីនៃរយៈពេលពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។   ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។ វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើនជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖ 1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអីុម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។ អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំឭកខ្លួនអ្នកអំពីដំណើរការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។ 2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការ-ងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។ កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសាអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។ 3.ចាត់ទុកកន្លែងធ្វើការជារបស់អ្នក ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។ 4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។ 5.ផ្ដោតសំខាន់ទៅលើអនាគត ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃនោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។   អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖ 1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា 2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង 3.កំណត់រង្វាន់ និងផលប្រយោជន៍របស់អ្នក 4.កំណត់ឧបសគ្គ និងការប្រកួតប្រជែង 5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា 6.បង្កើតជាផែនការក្នុងការអនុវត្ត 7.កំណត់យកនូវវិធីសាស្រ្តក្នុងការតាមដានការវិវឌ្ឍនៃផែនការរបស់អ្នក 8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក 9.កំណត់ប្រភពធនធាន 10.ធ្វើវាឲ្យបាន។ យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង  នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។ សង្ឃឹមថាគន្លឹះ​​ខាងលើនេះ​​ នឹងអាចជួយអ្នកឲ្យមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្នុងចំណោមនិយមន័យជាច្រើន​ រាកអាចសំដៅដល់ការបន្ទោបង់លាមកចាប់ពី ៣ដងក្នុងមួយថ្ងៃ ឬជាការបន្ទោបង់ញឹក និងច្រើនជាងធម្មតា។ ប្រសិនបើការរាកបន្តកើតមានតិចជាង ១៤ថ្ងៃ ត្រូវបានហៅថាការរាកស្រួចស្រាវ (Acute diarrhea) តែបើបន្តច្រើនពី ១៤ ដល់ ៣០ថ្ងៃ ត្រូវបានហៅថា ការរាក (Persistent diarrhea) និងបើលើសពី ៣០ថ្ងៃ ហៅថាការរាករ៉ាំរ៉ៃ (Chronic diarrhea)។ ជំងឺរាកមានមូលហេតុច្រើនយ៉ាងរួមទាំង មេរោគ អាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ ឱសថមួយចំនួន អាល់កុល ឬស្រា ជំងឺក្រពះពោះវៀនរ៉ាំរ៉ៃមួយចំនួន អ្នកជំងឺដែលបានទទួលការវះកាត់ពោះវៀន អ្នកជំងឺមហារីក និងទឹកនោមផ្អែមជាដើម។ ដោយឡែក ចំពោះការរាកដែលបង្កឡើងដោយមេរោគ (Infectious diarrhea) ដែលត្រូវបានជួបប្រទះជាញឹកញាប់ អាចបែងចែកបន្តទៀតបានជា ការរាកដោយបាក់តេរី ការរាកដោយវីរុស និងការរាកដោយប៉ារ៉ាស៊ីត។ ចំពោះកូនក្មេង មូលហេតុនៃការរាកភាគច្រើនគឺបង្កឡើងដោយវីរុស តែមូលហេតុចម្បងនៃការរាកចំពោះមនុស្សធំ ត្រូវបានដឹងថាគឺជាពពួកបាក់តេរី។ ដូចនេះ ការស្វែងយល់អំពីការរាកដោយបាក់តេរី គឺពិតជាសំខាន់ណាស់។ ប្រភេទបាក់តេរីបង្ករោគ គួរបញ្ជាក់ថា ប្រភេទបាក់តេរីដែលងាយបង្កឲ្យមាន ករណីរាកច្រើនជាងគេ អាចមានការប្រែប្រួល បន្តិចបន្តួចទៅតាមប្រភពព័ត៌មាន និងអាយុអ្នកជំងឺ ដោយក្នុងនោះរួមមានពពួក Salmonella,Shigella, Campylobacter និងStaphylo coccus aureus ជាដើម។ ក្រៅពីនោះ ពពួក Clostridium perfringens, Clostridium difficile, Vibrio cholera, Yersinia, Listeria និង E-coli ក៏ជាមូលហេតុបង្កបញ្ហារាកផងដែរ។ តាមរយៈ ស្ថិតិស្រង់ពីរបាយការណ៍ Pediatric disease journal 2011 នៃមន្ទីរពេទ្យកុមារជាតិ បានបង្ហាញថាបញ្ហារាកលើកូនក្មេង ភាគច្រើន គឺបង្កដោយវីរុស តែក្នុងនោះពពួកបាក់តេរី E-Coliក៏ទទួលខុសត្រូវក្នុងការបង្កជំងឺរាក ២០% ផងដែរ។ អ្នកងាយប្រឈមនឹងជំងឺរាក • កូនក្មេង • អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (អ្នកមានជំងឺអេដស៍ជាដើម) • អ្នកធ្វើដំណើរ • អ្នកប្រើប្រាស់ថ្នាំផ្សះច្រើន។ រោគសញ្ញានៃជំងឺរាកដោយបាក់តេរី រោគសញ្ញាត្រូវបានចែកចេញជា ៣ទម្រង់៖ • ទម្រង់រាក Choleriform៖ ជាការរាកចេញតែទឹក និងភាគច្រើនមិនមានគ្រុនក្តៅទេ ដែលជាទូទៅត្រូវបានស្គាល់ថាជា Cholera syndrome ឬអាសន្នរោគ។ ចលនការនៃទម្រង់រាកនេះ គឺទាក់ទងនឹងជាតិពុល (Toxin) ដែលបញ្ចេញដោយ បាក់តេរីទៅភ្ញោចឲ្យមានការបញ្ចេញជាតិទឹក  ឬមានបញ្ហាមិនអាចស្រូបទឹកបាន។ ពពួកបាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះច្រើនជាងគេគឺ E-coli(Escherichia coli), Enterotoxinogene (ETEC) និងStaphylococcus aureus។ ទម្រង់នេះផងដែរ ត្រូវបានឃើញកើតមានភាគច្រើនចំពោះអ្នកធ្វើដំណើរ។ • ទម្រង់ Dysenteric (រាកមួល)៖ សំដៅដល់បញ្ហារាកដែលធ្វើឲ្យអ្នកជំងឺច្រើនឈឺមួលនៅក្នុងពោះ និងចង់តែបន្ទោបង់ តែពុំសូវមានលាមកចេញ មកទេ។ ទម្រង់រាកនេះអាចសម្គាល់ដោយ លាមកអមជាមួយសម្បោរ ឬលាយឈាម និងអាការៈក្តៅខ្លួន។ ចលនការរបស់វា គឺទាក់ទងនឹងការទៅប៉ះពាល់ផ្ទាល់របស់មេរោគជាមួយនឹងជញ្ជាំងពោះវៀន ដែលធ្វើឲ្យខូចខាតផ្ទៃពោះវៀនតែម្តង (Ente-roinvasive)។ បាក់តេរីដែលបណ្តាលឲ្យរាកក្នុងទម្រង់នេះគឺ Shigella, Salmonella, Helicobacter pylori, Enteroinvasive, E-coli ជាដើម។ ទម្រង់រាក Dysenteric នេះ ច្រើន ជាប្រភេទជំងឺរាកកើតមានម្តងម្កាល តែធ្ងន់ធ្ងរ និងកើតរាតត្បាតនៅតាមតំបន់ (Epidemic diarrhea)។ • ទម្រង់ចម្រុះ (Mix syndrome)៖ ជាករណីរួមផ្សំគ្នារវាងទម្រង់ទាំងពីរ ដែលដំបូងគឺមានការកើតឡើងជាទម្រង់លាមកទឹក (Cholera) បន្ទាប់មកគឺទម្រង់លាយសម្បោរ (Dysenteric) ហើយវាបង្កឡើងច្រើនជាងគេដោយ Clostridium difficile។ ករណីនេះ ជាញឹកញាប់អាចកើតមានឡើងចំពោះអ្នកដែលប្រើប្រាស់ថ្នាំផ្សះ។   ការធ្វើរោគវិនិច្ឆ័យសមស្រប ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដូចតទៅ៖ • Orientation clinic៖ ជាការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក ដើម្បីកំណត់ទម្រង់នៃបញ្ហារាកបន្ទាប់មក គឺការថ្លឹងថ្លែងលើភាពធ្ងន់ធ្ងរនៃជំងឺតាមរយៈការមើលទៅលើកម្រិតនៃការខ្សោះជាតិទឹកកម្រិតរាតត្បាតមេរោគក្នុងឈាម  និងរកមើលស្ថានភាពជំងឺផ្សេងៗដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់។ • Orientation epidemiologic៖ ជាការកំណត់ថាករណីរាកជាការរាកជាក្រុម ឬរាកតែឯង។ ប្រសិនជាការរាកជាក្រុម គេនឹងធ្វើការស្វែងយល់ពីតំបន់ដែលមានការរាតត្បាត និងមូលហេតុបង្ក។   • Orientation microbiologic៖ ចុងក្រោយគឺការស្វែងរកមេរោគបង្កតែម្តង តាមរយៈ Microbiologic tests។ ការព្យាបាលជំងឺរាកដោយបាក់តេរី ជាទូទៅ ជំងឺរាកដែលបង្កដោយបាក់តេរី ច្រើនតែ ជាប្រភេទស្រួចស្រាវ ដែលងាយនឹងជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទោះយ៉ាងណា ដើម្បីចៀសវាងនូវផលវិបាកផ្សេងៗ ការព្យាបាលនឹងតម្រូវឲ្យធ្វើឡើងដោយ៖ • ការបង្គ្រប់ជាតិទឹកឡើងវិញ (យកល្អគឺទឹក អូរ៉ាលីត ឬអាចលាយទឹក ១លីត្រ ជាមួយស្ករ៦ស្លាបព្រាកាហ្វេ និងអំបិល កន្លះស្លាបព្រាកាហ្វេ) ជាពិសេសក្នុងករណីរាក Choleriform (រាកសុទ្ធតែទឹក) ដែលធ្វើឲ្យបាត់ជាតិទឹកច្រើន • ការឆាប់បង្គ្រប់សារធាតុចិញ្ចឹមពីអាហារមកវិញដើម្បីបង្កើនកម្លាំង និងទ្រទ្រង់រាងកាយ • ការប្រើប្រាស់ថ្នាំទប់រាក (ឧ. Imodium) ប្រសិនបើអ្នកជំងឺរាកខ្លាំង • ការប្រើប្រាស់ថ្នាំសម្រាប់កាត់បន្ថយការឈឺចុកមួលក្នុងពោះ ក្នុងករណីរាកមួល (Dysenteric diarrhea) • ការប្រើប្រាស់ថ្នាំផ្សះទៅតាមមេរោគបង្ក (ឧ.Tetracycline (Tetracycline, Doxycycline), Macrolide (Erythromycin, Azithromycin…), Quinolone (Ciprofloxacin…), Cotrim (Sulfamethoxazole + Trimethoprim))។ គួរបញ្ជាក់ថា ជាទូទៅ ការរាកប្រភេទ Choleriform មិនត្រូវការប្រើប្រាស់ថ្នាំផ្សះទេ ដោយសារវាច្រើនបង្កដោយវីរុសលើកលែងករណីជាការរាកអាសន្នរោគ (Cholera) រីឯការរាក Dysenteric ច្រើនត្រូវការថ្នាំផ្សះ ដោយសារវាច្រើនបង្កដោយបាក់តេរី • ការប្រើប្រាស់ថ្នាំ ប្រ៊ីប៊ីយ៉ូទិក និងប្រូប៊ីយ៉ូទិក (ឧ. Bioflore) ច្រើនប្រើក្នុងករណីរាកក្រោយពីការប្រើប្រាស់ថ្នាំផ្សះ • ក្រៅពីនោះ ក៏អាចមានការបន្ថែមជាតិស័ង្កសី ចំពោះអ្នកជំងឺរាកផងដែរ ដើម្បីឆាប់បានជាសះស្បើយ។ ក្នុងករណីមិនបានទទួលការព្យាបាលត្រឹមត្រូវទាន់ពេលវេលា នោះអ្នកជំងឺរាកអាចទទួលផលវិបាក ធ្ងន់ធ្ងរដូចជា ការខ្សោះជាតិទឹកខ្លាំង និងការរាតត្បាតរបស់មេរោគក្នុងឈាម (Septicemia)ដែលសុទ្ធតែអាចបង្កឲ្យគ្រោះថ្នាក់ដល់ស្លាប់។ ការការពារជំងឺរាកដោយបាក់តេរី • ប្រកាន់នូវរបៀបរបបក្នុងការរស់នៅស្អាត ដូចជាការហូបស្អាត ផឹកស្អាត ជាពិសេសគឺការលាងសម្អាតដៃឲ្យបានត្រឹមត្រូវ • រក្សាអនាម័យជារួមដូចជា ការរក្សាទឹកស្អាត​សម្រាប់ប្រើប្រាស់រួមគ្នា និងការគ្រប់គ្រងបង្គន់​អនាម័យសាធារណៈឲ្យបានល្អជាដើម • លាងសម្អាតចំណីអាហារមុនបរិភោគ ​ឬដាក់ឲ្យបរិភោគ • ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំផ្សះ។ល។ ប្រសិនបើអ្នកជំងឺជួបនឹងបញ្ហារាក សូមស្វែងរកការព្យាបាលជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស ចៀសវាងគ្រោះថ្នាក់ដោយកត្តាណាមួយ ឬយ៉ាងហោចណាស់នៅអំឡុងពេលរង់ចាំការព្យាបាល សូមកុំភ្លេចការបង្គ្រប់ជាតិទឹកឡើងវិញឲ្យបានត្រឹមត្រូវ និងចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយខ្លួនឯង ពិសេសគឺពពួកថ្នាំផ្សះ ដែលវាអាចធ្វើឲ្យប្រឈមនឹងការស៊ាំថ្នាំ ក៏ដូចជាប្រឈមនឹងបញ្ហារាកផងដែរ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេស ថ្លើម ក្រពះ ពោះវៀន និងមានតួនាទីជានាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top