Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សម្រាប់ខែឧសភានេះ យើងសង្កេតឃើញមានកំណើននៃការចូលរួមចែករំលែកចំណេះដឹងអំពីនិស្សិតផ្នែកសុខាភិបាល ក៏ដូចជាសមាជិកនៃ សហគមន៍ហេលស៍ថាម ស្របពេលដែលក្រុមការងារអ្នកនិពន្ធក៏នៅតែបន្តចេញផ្សាយនូវអត្ថបទដ៏មានគុណប្រយោជន៍របស់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះផងដែរ អត្ថបទដែលទទួលបានការអានច្រើនជាងគេ រួមមានដូចខាងក្រោមនេះ…     ជំនឿមិនសមហេតុផលនៃជំងឺស្រឡទែន (Mumps) របស់ប្រជាជនយើង   ចាស់ៗភាគច្រើនតែងមានជំនឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បើយ» ។  ប៉ុន្តែលោក ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជាក់ជូនថា នេះគ្រាន់តែជាជំនឿតៗគ្នាមួយតែប៉ុណ្ណោះ។ តាមការពិតទៅ វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តើមរោគសញ្ញា នេះ បើយើងមិនផ្តោតលើការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត… សញ្ញាអាសន្នដែលអ្នកគួរដឹង ពីជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល(Stroke) លោក ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ បានលើកឡើងនូវនិយមន័យនៃ Stroke ថាជាជំងឺដែលធ្វើឲ្យខូចខាត ឬបំផ្លាញកោសិការខួក្បាល ដែលចែកជា២សណ្ឋាន គឺស្ទះសរសៃឈាមក្នុងខួរក្បាល(Ischemic Stroke) ឬក៏ដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhage Stroke)។ លោកក៏បានបន្ថែមទៀតថា វាជាជំងឺគំរាមកំហែងដល់ជីវិត នឹងបង្កឲ្យមានផលវិបាកជាច្រើន ប្រសិនបើលោកអ្នកមិនបានព្យាបាលទាន់ពេលវេលា។ យ៉ាងណាមិញ មានសញ្ញាមួយចំនួនដែលអ្នកគួរដឹង នៅពេលមានជំងឺ Stroke ( ស្ទះ ឬដាច់សរសៃឈាមខួរក្បាល ) ដោយត្រូវចងចាំពាក្យថា FASTER ដែលពាក់ព័ន្ធនឹងមុខ(Face) ដៃ (Arms) លំនឹង (Stability) ការនិយាយ (Talking) ភ្នែក (Eyes) ប្រតិកម្មតប (React) ដែលត្រូវប្រញាប់រូសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានប្រសិទ្ធភាពព្យាបាលជំងឺstroke ដែលនៅជិតលោកអ្នកបំផុត។ បុណ្យ Ramadan និងជំងឺទឹកនោមផ្អែម   «ពិធីបុណ្យ រ៉ម៉ាទន ឬ រ៉ាម៉ាដន ឬ Ramadan» ដែលយើងស្គាលថាជា «ខែបួសរបស់សាសនិកអ៊ីស្លាម» គឺជាពិធីកម្មសាសនាដ៏មានសារៈសំខាន់ និងមានអត្ថន័យរបស់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម ហើយសម្រាប់ ឆ្នាំ២០១៨នេះ គឺចាប់ផ្តើមពីថ្ងៃទី ១៧ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។ ដោយផ្អែកទៅលើកាត្វកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងខែបួសនេះ ពុកម៉ែបងប្អូនដែលមានជំងឺទឹកនោមផ្អែម ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នមួយចំនួន។ នៅក្នុងអត្ថបទនេះផងដែរ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ក៏បានបកស្រាយ ដោយធ្វើការឆ្លើយតបនឹងសំណួរខ្លឹមៗចំនួន២ រួមមាន «តើអ្នកជំងឺទឹកនោមផ្អែម ត្រូវយល់ដឹងអំពីអ្វីខ្លះនៅក្នុងអំឡុងខែរ៉ម៉ាទន?» «តើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើដូចម្តេចក្នុងអំឡុងខែបួស ឬ រ៉ម៉ាទន?» ***កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទដើម ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារជំងឺមហារីកមាត់ ឬមហារីកមាត់និងបំពង់កផ្នែកខាងលើ នៅប្រទេសអាមេរិក។ ជាង ៥១,៥៥០ ករណី នៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ  ត្រូវបានរកឃើញនៅប្រទេសអាមេរិកឆ្នាំនេះ។ ក្នុងករណីទាំងនោះ ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែងនឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារ។ អត្រាស្លាប់ដោយសារជំងឺនេះនូវមានកម្រិតខ្ពស់ ដោយសារការរកឃើញនៃជំងឺមហារីកយឺត។ បុន្តែ ប្រសិនបើយើងអាចរកឃើញហើយព្យាបាលជំងឺមហារីកមាត់ បានរហ័ស និងព្យាបាលទាន់ពេលវេលា ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន ។ គួរត្រួតពិនិត្យមាត់ ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ គួរតែពិនិត្យមើលរោគសញ្ញា និង អាការៈនៃមហារីកមាត់ជាប្រចាំដោយនៅពេលមកត្រួតពិនិត្យធ្មេញ និង ត្រូវមកជួបទន្តពេទ្យវិញ ប្រសិនបើរោគសញ្ញានោះមិនបាត់ ឬ ប្រសើរជាងមុន ក្នុងរយៈពេល២ទៅ៣ សប្តាហ៍។ រោគសញ្ញាគួរប្រុងប្រយត្ន័ ៖ •មានដំបៅដែលមិនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍ •មានការប្រែពណ៌ទៅជា ក្រហម ស ឬ ខ្មៅ នៃជាលិកាទន់ក្នុងមាត់ •ដំបៅ ដែលមានឈាមពេលប៉ះវា •មានឡើងដុំ ឬ ដុំរឹងលើជាលិកា (ភាគច្រើននៅចំហៀងនៃអណ្តាត) •ជាលិកាឡើងខ្ពស់ជុំវិញ •មានដុំបៅនៅក្រោមធ្មេញស្និត ដែលមិនជាសះក្រោយពេលការកែតម្រូវរួច •ដុំដែលឡើងក្រាស់នៅក្នុងមាត់ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ រោគសញ្ញានៃមហារីកបំពង់ក ដែលកើតមកពី Human Papilloma Virus “HPV” អាចលើសពី ២ទៅ៣ សប្តាហ៍៖ •ស្អក ឬ ឈឺបំពង់កដែរមិនព្រមជាសះស្បើយ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •ការក្អកដែលមិនព្រមជា •មានការពិបាកក្នុងការលេប មានអារម្មណ៍ថាអាហារដក់ជាប់ក្នុងបំពង់ក •មានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង លើសពី ២ទៅ៣ ថ្ងៃ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបទន្តបណ្ឌិតជំនាញខាងជំងឺមហារីក។ កត្តាហានិភ័យ យោងទៅតាមការស្រាវជ្រាវ មានកត្តាច្រើន ដែលបង្កជាជំងឺមហារីកមាត់ និងបំពង់ក។ កាលពីមុន ជំងឺនេះភាគច្រើនកើតមានទៅលើមនុស្សដែលជក់បារី និង ផឹកស្រា ចាប់ពីអាយុ៥០ឡើងទៅ  ប៉ុន្តែបច្ចុ្បន្ន គេបានកត់សម្គាល់ថា ជំងឺមហារីកអាចនឹងកើតមានឡើងលើមនុស្សវ័យក្មេងអាយុតិចជាង៥០ឆ្នាំ ដែលមិនជក់បារីផងដែរ ដោយសារតែវីរុសប្រភេទម្យ៉ាងដែលមានឈ្មោះថា HPV16 ។ Human Papilloma virus (HPV16) មានការទាក់ទងគ្នារវាង ការវិវត្តិនៃ មហារីកមាត់ និងបំពង់ក (ភាគច្រើននៅក្រោមអណ្តាត) ។ វីរុសនោះនឺងបាត់ដោយឯកឯង (៩៩%) បុន្តែ១% ទៀតអាចផ្ទុកវីរុស ហើយវាអាចបង្កឲ្យមានជំងឺមហារីក។ ភាគច្រើននៃជំងឺមហារីកកើតទៅលើមនុស្សប្រុសច្រើនជាងស្រ្តី។ ប្រភព ៖ Oral Cancer Foundation  NEWPORT Beach, California, ថ្ងៃ២ ខែមេសា ២០១៨ /PRNewswire/ បកប្រែជាខេមរភាសាដោយ ៖ សមាគមទន្តពេទ្យកម្ពុជា (CDA)

Share

កោសិកាដើមខ្ចីៗ ឬ ស្ទឹមសែល (stem cells)  ជាកោសិការស់ មានសមត្ថភាពអាចជួសជុលសរីរាង្គដែលឈឺ និងធ្វើឲ្យមុខងារវាប្រសើរជាងមុន។ កោសិកាដើមខ្ចីៗ ដែលមាននៅក្នុងឈាម និងសាច់ទងសុកទារកទើបកើត ឬ ខ្លាញ់ក្បាលពោះរបស់មនុស្សពេញវ័យ នឹងត្រូវបានចម្រាញ់ បន្សុទ្ធដោយបច្ចេកវិទ្យាទំនើបបំផុតក្នុងមន្ទីរពិសោធន៍ MEDEZE BANGKOK STEM CELL ហើយបណ្តុះបន្ថែម លាយចំណីអាហារ រួចបង្កករហូតដល់ដក១៩៦ដឺក្រេក្រោមសូន្យ ហើយរក្សាទុករហូតពេញមួយជីវិត ឬរហូតដល់ពេលយកមកប្រើប្រាស់។ ករណីត្រូវការប្រើប្រាស់ យើងនឹងយកវាមករំលាយ និងធ្វើឲ្យវាសកម្មឡើងវិញ មុនព្យាបាលដោយបច្ចេកវិទ្យាកោសិកាជួសជុលសរីរាង្គនេះ (stem cell therapy)។  ជំងឺមួយចំនួនដែលថ្នាំពេទ្យនៅមានកម្រិត ឬតំរូវឲ្យព្យាបាលដោយប្តូរសរីរាង្គថ្មី ការព្យាបាលដោយកោសិកាស្ទឹមសែលនេះ អាចជាជម្រើស និងផ្តល់ក្តីសង្ឃឹមថ្មីជាទីពេញចិត្ត ស្របតាមការសិក្សាបែបវិទ្យាសាស្រ្តទំនើបត្រឹមត្រូវក្នុងយុគសម័យនេះ។ សារៈប្រយោជន៍័ខ្លីៗនៃការរក្សាទុកកោសិកាស្ទឹមសែល ពី៖ 1-ឈាមទងសុក (ទារកទើបកើត)៖ សម្រាប់ព្យាបាលជំងឺឈាមមួយចំនួនរបស់ទារកនេះ ឬព្យាបាលបងប្អូនគាត់បង្កើត 2-សាច់ទងសុក (ទារកទើបកើត)៖ សម្រាប់ព្យាបាលទារកនេះទៅថ្ងៃអនាគត ឬ ឳពុកម្តាយ តាយាយគាត់នូវជំងឺមួយចំនួនដូចជា ក្រិនថ្លើម ទឹកនោមផ្អែម ខ្សោយតំរងនោម ចាស់វង្វេង ជំងឺប្រព័ន្ធការពារ ឈឺ ឬសឹកសន្លាក់ រក្សាវ័យកុំឲ្យឆាប់ចាស់ -ល។  3-រក្សាទុកកោសិកាដើមពីខ្លាញ់ក្បាលពោះ (មនុស្សពេញវ័យ)៖ សម្រាប់យកមកព្យាបាលខ្លួនគាត់ផ្ទាល់នូវជំងឺមួយចំនួនដូចជា ក្រិនថ្លើម ទឹកនោមផ្អែម ខ្សោយតំរងនោម ចាស់វង្វេង ជំងឺប្រព័ន្ធការពារ ឈឺ ឬសឹកសន្លាក់ រក្សាវ័យកុំឲ្យឆាប់ចាស់ -ល។  យើងក៏មានសេវាបន្ថែម ដូចជា៖ -ផ្គត់ផ្គង់ និងព្យាបាលដោយកោសិកាដើម Stem cells supply and treatment! -តេស្តវាស់សកម្មភាពប្រឆាំងជំងឺមហារីក Natural Killers Tests! -តេស្តវាស់សកម្មភាពប្រពន្ធ័ការពាររាង្គកាយ Immune tests! -ព្យាបាលមហារីកដោយ ប្រពន្ធ័ការពារ Natural Killers Cells! មន្ទីរពិសោធន៍ MEDEZE BANGKOK STEM CELL មាន ៖ -ទីតាំង ៖ នៅទីក្រុងបាំងកក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០  -ទីស្នាក់ការនៅទីក្រុងភ្នំពេញ ៖  អគារ D22-23, បុរី One Park, សង្កាត់ដូនពេញ ខណ្ឌទួលគោក ទូរស័ព្ទ/Line/Telegram/WhatsApp : ០៦៩ ៨៧៧ ៦៨៨ ឬ ០១៦ ៩០៥ ២៩៧ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ https://medezestemcell.com/en អត្ថបទដោយ ៖  MEDEZE BANGKOK STEM CELL CAMBODIA ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បងប្អូនខ្មែរយើងមួយចំនួនតូចហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺៈ ១ -ការពិនិត្យសុខភាព៖ មិនបានយកចិត្តទុកដាក់ក្នុងការពិនិត្យឈាមទាល់តែសោះ ចាំពេលឈឺ បានទៅរកពេទ្យព្យាបាលតែម្តង គាត់ច្រើននិយាយថា បេីពិនិត្យចេះតែឃើញហេីយ (ចាំថ្ងៃណា​ ថ្ងៃនោះទៅ) គឺមិនការពារ មិនថែទាំ ​ដូចពាក្យចាស់ពោលថា «ក្របីបាត់ហើយបានធ្វើរបង ជិតពេលប្រឡងបានខំស្វាធ្យាយ»។ ២- បើមានជំងឺ បន្តិចបន្តួច ឬដំណាក់កាលដំបូងៗ មិនប្រញាប់ទៅរកគ្រូពេទ្យព្យាបាលទេ ច្រើនទៅទិញថ្នាំនៅផ្សារ នៅឱសថស្ថានទៅតាមចំណាំ​ ឬតាមអ្នកលក់ផ្សំឲ្យលេប អ្នកខ្លះប្រើថ្នាំបុរាណ ក៏មាន ។ កត្តាខ្លះៗទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើង មានជំងឺច្រើនតែធ្ងន់ធ្ងរពិបាកព្យាបាល ព្យាបាលមិនងាយជា ព្យាបាលប្រើពេលវេលាច្រើន លុយក៏ច្រើន ហើយចាប់ផ្តើមភ័យរត់ចុះរត់ឡើង អ្នកខ្លះរត់ដល់បរទេសទៀតផង​ ។ បើជំងឺឫសដូងបាត គាត់កាន់តែធ្វេសប្រហែស ហើយមើលស្រាលជំងឺឫសដូងបាតណាស់ ទុកដល់ដំណាក់កាលទី៣ ទី៤ វាចេញមកក្រៅហើយរុញលែងចូលវិញ មានការឈឺចាប់ធ្ងន់ធ្ងរ ជួនកាលមានហូរឈាមទៀតផង ថ្លៃព្យាបាលក៏អស់ច្រើន ផលប៉ៈពាល់របស់វា ទៅលើកោសិកា ជាលិកាដទៃទៀត កាន់តែធ្ងន់ធ្ងរដល់ដំណាក់កាលពិបាកព្យាបាលដែរ ។ ដូច្នេះ សូមបងប្អូនគួរលះបង់(ពេលវេលា ការងារ ប្រាក់កាស់)ខ្លះៗដើម្បីសុខភាព អាយុជីវិតខ្លួនឯងផង ព្រោះពេលស្លាប់ទៅគ្មានអ្នកណាយកអ្វីទៅជាមួយបានឡើយ កុំចាំដល់ពេលចុងក្រោយ បានហ៊ានលះបង់ បានហ៊ានចំណាយ វាហួសពេលហេីយ គ្រូពេទ្យមិនមែនឥសី ឬ ព្រះឥន្ទជប់ឲ្យជា ជប់អ្នកស្លាប់អោយរស់​វិញបានឡេីយ  អ្នកខ្លះរត់ទៅព្យាបាលដល់បរទេស​ នៅតែគេជួយមិនបាន​​ដដែល។ បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត។ ផ្ទះលេខ១៦-១៨ ផ្លូវលេខ ១៦ បុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកអ្នកអាចពិគ្រោះជម្ងឺជាមួយខ្ញុំបាទ វេជ្ជបណ្ឌិត តូច យ៉ាន ដោយផ្ទាល់បានតាមរយះទូរសព្ទ័លេខ 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989  

Share

ព្រឹកថ្ងៃអាទិត្យ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២៩៧នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយ​ ឯកឧត្ដម​លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩​ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សសយក លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋ លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ(លោកវេជ្ជ តូច យ៉ាន អនុប្រធានទី១ សកម្មភាពក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី)។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។ សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២,៥៤៤ (ពីរពាន់ ប្រាំរយ សែសិបបួន)នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៩៨,០៦៣នាក់​(ម្ភៃប្រាំបួនម៉ឺន ប្រាំ៣ពាន់ សូន្យរយ ហុកសិបបីនាក់)៕

Share

ព្រឹកថ្ងៃអាទិត្យ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២៩៧នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គនាល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយ​ ឯកឧត្ដម​លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩​ លោក នួន ថារ័ត្ន សមាជិកអចិន្ត្រៃ សសយក លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់ លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបសេដ្ឋ លោក ឆាយ សត្យា ប្រធានសសយក ក្រសួងផែនការ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។ សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម​ ហ៊ុន ម៉ានី ចំនួន២,៥៤៤ (ពីរពាន់ ប្រាំរយ សែសិបបួន)នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន២៩៨,០៦៣នាក់​(ម្ភៃប្រាំបួនម៉ឺន ប្រាំ៣ពាន់ សូន្យរយ ហុកសិបបីនាក់)៕

Share

ពិធីបុណ្យ រ៉ម៉ាទន ឬ រ៉ាម៉ាដន ឬ Ramadan គឺជាពិធីកម្មសាសនាដ៏មានសារៈសំខាន់ និងមានអត្ថន័យរបស់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម។ យើងស្គាល់ថាជា ខែបួសរបស់សាសនិកអ៊ីស្លាម ក្នុងឆ្នាំ២០១៨នេះ ចាប់ផ្តើមពីថ្ងៃទី ១៧ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។  ដោយផ្អែកទៅលើកាត្វកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងខែបួសនេះ ពុកម៉ែបងប្អូនដែលមានជំងឺទឹកនោមផ្អែម ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នមួយចំនួន។ តើអ្នកជំងឺទឹកនោមផ្អែម ត្រូវយល់ដឹងអំពីអ្វីខ្លះនៅក្នុងអំឡុងខែរ៉ម៉ាទន? ជាការពិតណាស់ បញ្ហាមួយចំនួនដែលពួកគាត់អាចជួបប្រទះ មានដូចជា៖ -ជាតិស្ករចុះខ្លាំង ៖ ដោយសារតែមិនអាចហូបអាហារគ្រប់គ្រាន់ដូចសព្វមួយដង ឬក៏ដោយសារកម្រិតនៃការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករមិនបានកែតម្រូវក្នុងអំឡុងខែបួស។ -ជាតិស្ករឡើងខ្លាំង ៖ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមដែលមានកង្វះអាំងស៊ុយលីននៅក្នុងឈាមខ្លាំង និងស្ថិតក្នុងពេលមិនបរិភោគអាហារច្រើនម៉ោង នៅពេលនោះជាតិស្ករដែលស្តុកទុកជាទម្រង់ គ្លីកូជេន Glycogen ត្រូវបានយកមកប្រើ ដើម្បីបំលែងជាជាតិស្ករ Glucose។ ដំណាក់កាលបន្ទាប់មកទៀត សារពាង្គកាយនឹងបន្តទាញយក ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ ដើម្បីយកមកប្រើប្រាស់ជាប្រភពថាមពល។ ជាពិសេស បើខ្លួនប្រាណយើងដុតជាតិខ្លាញ់យកមកធ្វើថាមពលច្រើន វានឹងធ្វើឲ្យមានសំណល់សារធាតុមួយ គឺពពួក Ketones កើនឡើងក្នុងឈាម។ នៅពេលនោះវានឹងបង្កឲ្យមាន Diabetic Ketoacidosis (DKA) កើតឡើង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ -ការបាត់បង់ជាតិទឹកក្នុងខ្លួន ៖ ជាពិសេស ក្នុងអំឡុងពេលថ្ងៃ និងចំពោះអ្នកដែលធ្វើការ ឬបញ្ចេញពលកម្មច្រើន។ នៅពេលបាត់បង់ជាតិទឹកខ្លាំង វាអាចបណ្តាលឲ្យសម្ពាធឈាមចុះ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែមិនមានលំនឹង។   តើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើដូចម្តេចក្នុងអំឡុងខែបួស ឬ រ៉ម៉ាទន? ដោយសារតែការប្រតិបត្តិក្នុងបុណ្យរ៉ម៉ាទន គឺជាទំនៀមទម្លាប់របស់សាសនា ដែលប្រជាជនអ៊ីស្លាមតែងតែខិតខំគោរពតាមយ៉ាងខ្ជាប់ខ្ជួរ។ ក៏ប៉ុន្តែ គួរថ្លឹងថ្លែងអំពីសារៈសំខាន់ និងសុខភាពផ្ទាល់ខ្លួនផងដែរ ព្រោះប្រសិនបើសុខភាពបងប្អូនមានកម្រិតមិនសមប្រកប គួរណាតែចៀសវាងការប្រតិបត្តិតាមការគួរ។ យ៉ាងណាមិញ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមដែលសម្រេចចិត្តនឹងប្រតិបត្តិពិធីកម្មក្នុងខែបួសនេះ ពួកគាត់គួរយល់ដឹង និងអនុវត្តចំនុចមួយចំនួនដូចជា ៖ -ពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលព្យាបាលជំងឺទឹកនោមផ្អែមរបស់បងប្អូន ដើម្បីរៀបចំការព្យាបាលជូនបងប្អូននៅក្នុងរយៈពេលពិសេសនេះ។ មានឳសថគ្រាប់មួយចំនួន និងជាប្រភេទថ្នាំចាក់ ដែលគួរតែត្រូវសម្របសម្រួលកម្រិតដោយប្រុងប្រយ័ត្នបំផុតក្នុងអំឡុងពេលនេះដែរ។ -គួរតែព្យាយាមធ្វើការតាមដានជាតិស្ករក្នុងសរសៃឈាមរបស់បងប្អូនឲ្យបានញឹកញាប់ ជាពិសេសនៅពេលថ្ងៃ ឬ នៅពេលដែលមានរោគសញ្ញាចុះជាតិស្ករ ឬនៅពេលមានអាការៈចង្អោរ ក្អួតនិងអស់កម្លាំងល្ហិតល្ហៃ។ -កត្តារបបអាហារជារឿងមួយចាំបាច់បំផុត។ ដោយសារតែក្នុងអំឡុងពេលខែបួស តម្រូវឲ្យតមអាហារ សូម្បីតែទឹកនៅពេលថ្ងៃ ដូច្នេះដើម្បីបង្ការនូវការចុះជាតិស្ករក្នុងពេលថ្ងៃ បងប្អូនគួរតែបរិភោគជំពូកអាហារណាដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ និងរយៈពេលយូរ ដើម្បីទ្រទ្រង់នូវសារពាង្គកាយ នៅពេលដែលត្រូវបានអនុញ្ញាតឲ្យទទួលទានអាហារបាន។ អាហារទាំងនោះជាពពួកសារធាតុម្យ៉ាងដែលគេហៅថា Complex carbohydrates ដែលវាជាបណ្តុំនៃម៉ូលេគុលជាតិស្ករ រួមមានទាំងសារជាតិសរសៃ fiber និងវីតាមីនមួយចំនួន។ Complex carbohydrates មាននៅក្នុង គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ដែលវាត្រូវបានរំលាយ និងស្រូបយកសារជាតិចិញ្ចឹមយឺតៗចូលទៅក្នុងឈាម។ -ការធ្វើលំហាត់ប្រាណ គឺជាវិធានការមួយដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែ ស្ថិតក្នុងរយៈពេលខែបួសនេះ រាល់សកម្មភាពហាត់ប្រាណ ឬបញ្ចេញពលកម្មមួយចំនួនគួរត្រូវមានការកំណត់។ ធ្វើយ៉ាងណា ដើម្បីចៀសវាងឲ្យបាននូវការចុះជាតិស្ករពេក និងការបាត់បង់ជាតិទឹកនៅពេលបញ្ចេញពលកម្មទាំងនោះ។ -ប្រសិនបើចាំបាច់ខ្លាំង ដូចជាក្នុងករណីចុះជាតិស្ករខ្លាំង ដោយអ្នកជំងឺមានអាការៈញ័រដៃជើង បើកញើសស្អឹតជាដើម ជាពិសេសនៅពេលថ្ងៃ បងប្អូនគួរតែពិចារណាផ្អាកការតមអាហារ ដើម្បីទទួលទានអាហារធ្វើឲ្យជាតិស្ករត្រឡប់មកធម្មតាវិញ។ នៅក្នុងករណីសុខភាពមិនអំណោយផលនេះ គឺអាចជាកត្តាជួយឲ្យបងប្អូនសម្រេចថា តើបងប្អូនអាចចូលរួមប្រតិបត្តិក្នុងខែបួសនេះដែរឬទេ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង  មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ស្រែងជាជំងឺសើស្បែកមួយប្រភេទងាយឆ្លង ដែលបង្កដោយមេរោគផ្សិតឈ្មោះថា “ឌែម៉ាតូហ្វីត” (Dermatophyte)។ វាអាចកើតលើមនុស្សគ្រប់វ័យ នៅលើគ្រប់កន្លែងទាំងអស់នៃខ្លួនប្រាណ ជាពិសេសច្រើននៅត្រង់កន្លែងស្បែកផ្អឹបគ្នាមានលក្ខណៈបិទបាំង ឧស្សាហ៍បែកញើស សើម ហើយពុំសូវប៉ះនឹងពន្លឺថ្ងៃ ដូចជានៅតាមក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃជើងជាដើម។ របៀបបង្ករោគ ជំងឺនេះបង្កដោយមេរោគ Trichophyton, Microsporum និង Epidermophyton តែមេរោគដែលច្រើនជួបជាងគេ នៅប្រទេសកម្ពុជាយើងគឺ Trichophyton។ មេរោគទាំងនេះឆ្លងនៅពេលដែលមាន ការប៉ះគ្នាផ្ទាល់រវាងស្បែក និងស្បែក ជាមួយនឹងមនុស្សឬសត្វដែលមានកើតជំងឺស្រែង។​ ​វាក៏អាចឆ្លងបានផងដែរ នៅពេលប្រើសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀកបំពាក់ កន្សែង ក្រមា មួក ស្រោមជើង ស្រោមដៃ ស្បែកជើង។ ម្យ៉ាងទៀត វាអាចឆ្លងតាមរយៈការប៉ះផ្ទាល់ជាមួយធូលី ដែលមានផ្ទុកមេរោគនេះពិសេសច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅហើយសើម។ រោគសញ្ញា រោគសញ្ញានៃជំងឺស្រែងសម្គាល់ដោយរមាស់មានរាងជារង្វង់ បន្ទះមូល ឬពងក្រពើ ដោយមានក្រមរស្រកាៗ ហើយគែមជុំវិញរាងខ្ពស់ និងក្រហមជាងផ្នែកកណ្ដាល ដែលមានលក្ខណៈដូចស្បែកធម្មតា ឬអាចមានក្រមរស្តើងតិចតួច។ ជួនកាល ពេលខ្លះដោយសារអ្នកជំងឺ បានប្រើប្រាស់ថ្នាំលាបផ្សេងៗ នាំឲ្យរូបរាងក៏មិនច្បាស់ អាចច្រឡំនឹងជំងឺសើស្បែកផ្សេងទៀត។ ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺស្រែងតាមរយៈ ៖ •មើលដោយភ្នែកផ្ទាល់ទៅតាមសញ្ញាដែលចេញលើស្បែក (គ្លីនិក) •កោសយកក្រមរដែលនៅគែមនោះយកទៅពិនិត្យ ក្នុងមីក្រូទស្សន៍ ដើម្បីវិភាគរកមើលមេរោគផ្សិត (KOH) •បណ្ដុះមេរោគដោយកោសក្រមរទៅបណ្ដុះរកមេរោគ (Culture)  •ច្រឹបយកស្បែកដែលសង្ស័យមានស្រែងនោះទៅវិភាគ (Skin Biopsy)។ ផលវិបាក ជំងឺស្រែង ជាជំងឺសើស្បែកឆ្លង មិនបង្កឲ្យមាន​គ្រោះថ្នាក់ទេ តែវាធ្វើឲ្យរំខានដល់ការរស់នៅ​របស់អ្នកជំងឺដូចជា រមាស់ អេះ នាំឲ្យដាច់​រលាត់​ស្បែកជាប់មេរោគ ហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតនាំឲ្យឆ្លងមេរោគ។ លើសពីនេះទៅទៀត បើរួមផ្សំនឹងអ្នកមិនបានអនាម័យផងនោះ វាអាចមានបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើឲ្យមានខ្ទុះ និងហើម ដែលទាមទារនូវការព្យាបាលត្រឹមត្រូវទើបអាចជាបាន។ ម្យ៉ាងទៀត បើសិនជំងឺនេះ កើតនៅលើក្រចក នាំឲ្យក្រចកខូចទ្រង់ទ្រាយ ហើយបើកើតមាននៅលើស្បែកក្បាល វាធ្វើឲ្យសក់ជ្រុះ។   ការព្យាបាល •ករណីកើតលើស្បែកតែមួយកន្លែងតិចតួច អាចប្រើថ្នាំប្រភេទជាក្រែមសម្លាប់ពពួកផ្សិតដូចជា Miconazole ឬ Clotrimazole ,Ketoconazole លាបលើស្បែកមានបញ្ហា ពីរដងក្នុង១ថ្ងៃរយៈពេល៣ ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាល អ្នកជំងឺគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។ •ប្រសិនបើកើតមាននៅច្រើនកន្លែង នោះការព្យាបាលទាមទារប្រើថ្នាំលេបទៅតាមកម្រិត និងតាមទីតាំងនៃជំងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ និងព្យាបាលជំងឺជាមួយគ្រូពេទ្យជំនាញសើស្បែក។ វិធីសាស្រ្តការពារជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ដោយងូត ទឹកសម្អាតខ្លួនជាមួយសាប៊ូ និងចៀសវាងឲ្យខ្លួនប្រាណនៅសើមយូរពេកក្រោយពីងូតទឹក ជាពិសេសហាមស្លៀកសម្លៀកបំពាក់សើមផ្អឹបជាប់ខ្លួនយូរពេក។ ប្រុងប្រយ័ត្នលើការប៉ះពាល់ ការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកកើតជំងឺស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។ ដំបូន្មានពីវេជ្ជបណ្ឌិតជំនាញ ចំពោះលោកអ្នកដែលកើតជំងឺស្រែង គួរអញ្ជើញជួបជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺសើស្បែក ដើម្បីទទួលការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស ឯកទេសជំងឺសើស្បែក-កាមរោគ និងជានាយផ្នែករងជំងឺស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

គ្រប់គ្នាអាចនឹងធ្លាប់បានប្រើប្រាស់ ស្គាល់ ឬយ៉ាងហោចណាស់ ក៏ធ្លាប់ឮពីកូឡាជែនដែរ មែនទេ? ជាការពិតណាស់ កូឡាជែន ជាប្រភេទវីតាមីនសម្បូរបែបម៉្យាងនៅក្នុងរាងកាយរបស់មនុស្ស រួមមានក្នុងឆ្អឹង សាច់ដុំ ស្បែក និងសរសៃពួរ។ វាជាសារធាតុម៉្យាង ជួយទ្រទ្រង់រាងកាយ បង្កើតជាទម្រង់មួយ ដើម្បីបង្កើននូវភាពរឹងមាំ និងរចនាសម្ព័ន្ធ ពិសេសគុណសម្បត្តិទៅលើផ្នែកផ្សេងៗនៃរាងកាយរួមមាន៖ ១. បង្កើនភាពរឹងមាំ និងជួសជុលសក់ ស្បែក និងក្រចក ជ្រុះសក់ និងបញ្ហាស្បែកមួយចំនួន អាចភាគច្រើនបណ្តាលមកពីការមិនដំណើរការនៃមុខងារទីរ៉ូអ៊ីត ក៏ដូចជាដំណើរការធម្មតានៃភាពជ្រីវជ្រួញដែលតែងកើតមានឡើងតាមអាយុ។ វ័យកាន់តែចាស់ អ្នកប្រហែលសម្គាល់ថាស្បែករបស់អ្នកមានការថយចុះនូវភាពរលាស់នៃស្បែក ហើយវិវឌ្ឍទៅជាជ្រួញ។ មួយវិញទៀតអ្នកក៏អាចប្រហែលធា្លប់មានក្រចកឡើងអង្កាញ់ ឆ្នូត ឬក្រចកងាយបាក់ដែរ ហើយសក់របស់អ្នកក៏ប្រហែលជាអាចចាប់ផ្តើមស្តើង ស្ងួត និងមិនសូវត្រង់។ ទាំងនេះ ព្រោះតែការផលិតកូឡាជែនតាមធម្មជាតិត្រូវបានថយចុះតាមអាយុរបស់អ្នក។ ដូចនេះ ការបង្កើនបរិមាណកូឡាហ្សែន អាចជួយឲ្យស្បែកមានភាពរឹងមាំ និងទន់រលោងដោយសារវាមានលទ្ធភាពក្នុងការបង្កើតកោសិកាថ្មី និងការជួសជុលកោសិកាចាស់ៗ។ តាមការសិក្សាថ្មីៗ ក៏បានបង្ហាញថាអាហារបំប៉នកូឡាហ្សែនមានប្រសិទ្ធភាពប្រឆាំងនឹងការជ្រុះសក់ក្នុងករណីមួយចំនួន។ មនុស្សភាគច្រើនអាចនឹងមិនបានដឹងទេថា ការបន្ថែមការញ៉ាំកូឡាជែនក្នុងរបបអាហារ អាចជួយបន្ថយស្នាមសង្វារ ជួយបង្កើនការរក្សាសំណើម និងភាពរលាស់នៃស្បែក។   ២. គ្រប់គ្រងទម្ងន់ កូឡាជែនក៏អាចជួយគ្រប់គ្រងទម្ងន់របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹង។ ជាក់ស្តែង Glycine និង អាស៊ីតអាមីណេបង្កើតទម្រង់នៃសាច់ដុំ ដោយបម្លែងគ្លុយកូសទៅជាថាមពល។ ប្រភេទជាលិកាសាច់ដុំគ្មានខ្លាញ់ ផ្តល់ឲ្យមេតាបូលីសរបស់អ្នកកើនឡើង ដោយហេតុថាសាច់ដុំដុតបំផ្លាញកាឡូរីបន្ថែមជាជាងខ្លាញ់។ មានអំណះអំណាងខ្លះក៏បានបង្ហាញផងដែរថា កូឡាជែនអាចជួយកាត់បន្ថយចំណង់នៃការឃ្លានបន្ទាប់ពីអ្នកបន្ថែមរបបអាហារបានរហូតដល់២០%។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ខ្ញុំធ្លាប់បានប្រាប់មិត្តម្នាក់ឲ្យប្រើប្រាស់កម្មវិធី ណយស្លុី (Noisli) ហើយគាត់ប្រាប់ខ្ញុំថា ដោយសារវា គាត់មានចិត្តស្ងប់ជាងមុន ដែលជាហេតុនាំឲ្យខ្ញុំចង់ចែករំលែកកម្មវិធីនេះទៅអ្នកទាំងអស់គ្នាដែរ! តាមពិតទៅ ពេលយើងចង់ផ្ចង់អារម្មណ៍ វត្ថុដែលនៅជុំវិញខ្លួនយើងមានសារៈសំខាន់ខ្លាំងណាស់។ ពេលខ្លះមិត្តយើងព្យាយាមចង់និយាយជាមួយយើង ពេលខ្លះទៅមានគេស្វានជញ្ជាំងនៅជាប់ផ្ទះមិនឈប់មិនឈរ។ អ្នកអាចព្យាយាមបើកបង្អួចដើម្បីលឺសម្លេងចាបយំ ឬដើរចេញក្រៅប៉ុន្មានជុំដើម្បីស្រូបខ្យល់បរិសុទ្ធ។ តែកន្លែងដែលយើងធ្វើការមិនមែននៅក្នុងគិរីរម្យនោះទេ។ ពេលយើងបើកបង្អួចមក លឺតែសម្លេងឡានជិះកាត់ ពេលយើងឈានជើងចេញពីការិយាល័យ នៅខាងក្រៅមិនមែនជាព្រៃនៅមណ្ឌលគិរីនោះទេ។ ការបំពុលសម្លេងគឺជាបញ្ហាធំមួយ (នេះរឹតតែធំសម្រាប់អ្នកដែលងាយលឺសម្លេងជាងអ្នកផ្សេង)។ ការបំពល់សម្លេងហ្នឹង អាចមានឥទ្ធពលដល់ខួរក្បាល និងជីវិតរបស់អ្នក ដូចជាតម្លើងអរម៉ូនស្ត្រេសក្នុងខ្លួនអ្នកជាដើម។ តាមពិតទៅ ក៏សមដែរ ដោយសារយើងបានចាកចេញពីជម្រកធម្មជាតិរបស់យើងទៅហើយ។ ពេលគេយកសត្វព្រៃមកដាក់ក្នុងទ្រុងសួនសត្វដែលមានព្រៃតិចនោះ ពួកវាតែងបញ្ចេញរោគសញ្ញាស្ត្រេសតាមផ្លូវកាយ និងផ្លូវចិត្ត។ ពេលមនុស្សយើងធ្វើការនៅកន្លែងដែលមិនមានធម្មជាតិ នោះយើងក៏ដូចគ្នាដែរ ដោយសារយើងមានភាព biophilla (ស្រឡាញ់ធម្មជាតិ)។ ជាតិជាមនុស្ស ពួកយើងកើតមក តែងមានចិត្តចង់នៅជាមួយធម្មជាតិ ដោយសារវាធ្វើឲ្យយើងមានអារម្មណ៍ល្អ! ដោយសារហេតុនេះហើយ មានវិធីច្នៃម៉ូដមួយដែលគេហៅថា biolphilia design (ម៉ូដស្រឡាញ់ធម្មជាតិ) ដែលគេព្យាយាមបញ្ចូលធម្មជាតិ ចូលទៅក្នុងផ្ទះ ឬកន្លែងការងារយើង ដើម្បីឲ្យយើងមានអារម្មណ៍ល្អ និងរស់នៅ ធ្វើការល្អជាងមុន។ ទោះខ្ញុំមិនអាចប្រាប់អ្នកឲ្យដឹកដើមឈើដាក់ចូលក្នុងកន្លែងការងារអ្នកក្តី ក៏អ្នកនៅអាចនាំព្រៃចូលក្នុងការិយាល័យអ្នកជានិច្ច! ធ្វើម៉េចទៅ? ប្រើ ណយស្លុី (Noisli) ទៅ! ខាងក្រោមនេះជា វីដេអូ ខ្លីមួយប្រាប់អ្នកថាប្រើវារបៀបម៉េច។ សម្រាប់ខ្ញុំ ពេលបានលឺសម្លេងចាបយំ និងខ្យល់បក់ ខ្ញុំតែងមានអារម្មណ៍ស្ងប់ និងអាចផ្ចង់គំនិតបានជានិច្ច។ អ្នកខ្លះវិញចូលចិត្តសម្លេងភ្លើងឆេះ ឬភ្លៀងធ្លាក់។ សំខាន់ អ្នកអាចបង្កើត និងបញ្ចូលសម្លេងធម្មជាតិដែលអ្នកស្រឡាញ់ចូលគ្នាយ៉ាងស្រួល។ សាកធ្វើ ឌីជេធម្មជាតិម្តងមើល៎! ខ្ញុំដឹងតែម្តង ថាអ្នកនឹងចូលចិត្តកម្មវិធីនេះ! **** នៅតែពិបាកផ្ចង់អារម្មណ៍ដោយសារទូរស័ព្ទរបស់អ្នកមែន? ធម្មជាតិអាចជួយអ្នកបានម្តងទៀតហើយ! អ្នកអាចដូរទូរស័ព្ទរបស់អ្នកទៅជាព្រៃឈើបាន ហើយខ្ញុំបានសរសេរពីវានៅអត្ថបទមួយផ្សេងទៀតម្តងហើយ។ ចុចទីនេះដើម្បីអានវាណា៎! អត្ថបទជាភាសាអង់គ្លេស ៖ Go to the Jungle, from Your Desk រូបពីដើមអត្ថបទ ៖ សាយមិន ផ្រេត្ស (Simon Prades) អត្ថបទដោយ ៖  Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

Share

តើអ្នកស្គាល់ជំងឺstrokeដែរឬទេ ?  Stroke ជាជំងឺដែលធ្វើឲ្យខូចខាត ឬបំផ្លាញកោសិការខួក្បាល ដែលចែកជា២សណ្ឋាន គឺស្ទះសរសៃឈាមក្នុងខួរក្បាល(Ischemic Stroke) ឬក៏ដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhage Stroke)។ វាជាជំងឺគំរាមកំហែងដល់ជីវិត នឹងបង្កឲ្យមានផលវិបាកជាច្រើន ប្រសិនបើលោកអ្នកមិនបានព្យាបាលទាន់ពេលវេលា។ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលអ្នកគួរដឹងនៅពេលមានជំងឺ Stroke ( ស្ទះ ឬដាច់សរសៃឈាមខួរក្បាល ) ត្រូវចងចាំពាក្យថា FASTER F : Face : មុខ មិនអាចញញឹមបាន មុខធ្លាក់មួយចំហៀង ឬស្ពឹក A : Arms : ដៃស្ពឹក ឬខ្សោយមិនអាចលើកបាន S : Stability : បាត់បង់លំនឹង វិលមុខ ពិបាកដើរ T : Talking : និយាយមិនច្បាស់ ពិបាកនិយាយ និយាយស្តាប់មិនបាន E : Eyes : ពិបាកមើល មើលមិនច្បាស់ ព្រឹលភ្នែក R : React : *ប្រញាប់ ប្រញាប់  បើមានសញ្ញាដូចខាងលើ សូមប្រញាប់រូសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានប្រសិទ្ធភាពព្យាបាលជំងឺstroke ដែលនៅជិតលោកអ្នកបំផុត៕ អត្ថបទដោយ ៖ ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ

Share

ព្រឹកថ្ងៃអាទិត្យ ទី ១៣ ខែឧសភា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួនជិត៣០០នាក់ បន្តចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ   (កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៧៩នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន៣,៥៩១នាក់ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ សំហេង បុរស អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោកឧញ្ញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មួង ធី អភិបាលស្រុកឱរ៉ាល់ លោកសាស្ត្រាចារ្យ នាង បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ Mr. Peang Phrearoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា និងស.យ.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា និងក្រុមការងារ។   ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។   ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។   សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។   សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២,៥១១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤២លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៩៣,១៥៨នាក់(ម្ភៃប្រាំបួនម៉ឺន បីពាន់ មួយរយហាសិប ប្រាំបីនាក់)៕

Share
Top