-
Sep 28, 2017
|
-
7 years ago
|
-
4.7K views
លទ្ធផលនៃការស្រាវជ្រាវមួយទៀតដែលក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យនៃ ដេប៉ាតឺម៉ង់ឱសថសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានធ្វើឡើង និងត្រូវបានបោះពុម្ពក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosyនោះ គឺជា«ការវិភាគសមាសធាតុគីមីឱសថរុក្ខជាតិ និងការវិភាគដោយប្រើTHIN LAYER CHROMATOGRAPHY នៅក្នុងញស្រុក ដែលមានប្រភពពី ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា»។
ញស្រុក (Morinda citrifolia L.) ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺដូចជា រលាកក្រពះ រលាកស្បែក រលាកផ្លូវដង្ហើម បញ្ហាវដ្តរដូវ បញ្ហាប្រព័ន្ធតម្រងនោម ក្តៅខ្លួន និងជំងឺទឹកនោមផ្អែម។
ការសិក្សានេះមានគោលបំណងដើម្បីកំណត់រកសមាសធាតុគីមីឱសថរុក្ខជាតិក្នុងសារធាតុចម្រាញ់(ដោយប្រើអេតាណុល) ចេញពី ញស្រុក និងកំណត់នូវវត្តមានសមាសធាតុគីមីទាំងឡាយ ដោយប្រើThin Layer Chromatography។ ការវិភាគសារធាតុគីមីឱសថរុក្ខជាតិ ទៅលើសារធាតុចម្រាញ់(ដោយប្រើអេតាណុល) ក្នុងរុក្ខជាតិញ នេះបានបង្ហាញឲ្យឃើញថា ឫសវាមានផ្ទុកPhenol, Coumarins, Cardiac glycosides និង steroids។ នៅផ្លែមាន Alkaloids, phenol tannins, coumarins, cardiac glycosides និងsteroids។ ស្លឹកមានផ្ទុកAlkaloids, saponins, phenol, tannins និង coumarins។
តាមរយៈការវិភាគដោយប្រើ Thin Layer Chromatography បានបង្ហាញឲ្យឃើញ នៅ ជំហានរលកពន្លឺ ចន្លោះពី 254-366nm នូវចំណុច ញែកដាច់ពីគ្នាបានល្អ (ដោយប្រើ mobile phase system ជា ក្លរ៉ូហ្វម និង អេតាណុល (chloroform:methanol 7:3)។ ការរកឃើញនេះពិតជាមានសារសំខាន់សម្រាប់ការត្រួតពិនិត្យគុណភាពរបស់រុក្ខជាតិ ញស្រុក និងជាគន្លងសម្រាប់ការបន្តការស្រាវជ្រាវពាក់ព័ន្ធនឹងការញែកម៉ូលេគុលឱសថចេញពី ញស្រុក នៅប្រទេសកម្ពុជា។
សំគាល់៖
លទ្ធផលស្រាវជ្រាវនេះត្រូវបានបោះពុម្ពរួចហើយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosy (2017)1(3):511
ប្រភព ៖ លទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យនៃ ដេប៉ាតឺម៉ង់ឱសថសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៖ ម៉េង ចាន់ណែត, កែវ សំអែល, ជា ស៊ីន, សាន ម៉េងហ៊ុយ, ទ្រី លឹមប៊ុណ្ណា, សេង ស៊ុនណារី, ឈួន ស្រីនាថ, ឆាន់ សុគន្ធា
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Share