Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការហាត់ប្រាណនៅពេលព្រឹកព្រលឹម សម្រាកថ្ងៃត្រង់ និងល្ងាច តើពេលណាមួយដែលល្អបំផុតសម្រាប់អ្នក?  មនុស្សម្នាក់ៗមានភាពខុសគ្នាច្រើនយ៉ាង រួមទាំងការទទួលបានលទ្ធផលពីការហាត់ប្រាណក្នុងពេលជាក់លាក់ណាមួយផងដែរ។ ដូចនេះ មិនប្រាកដថាអ្នកនឹងត្រូវហាត់ប្រាណតាមពេលវេលារបស់អ្នកផ្សេងទៀតដើម្បីទទួលបានលទ្ធផលដូចគ្នានោះឡើយ សំខាន់អ្នកត្រូវស្វែងរកពេលវេលាដែលល្អបំផុតក្នុងការទទួលបានលទ្ធផលតាមដែលអ្នកត្រូវការ។  ១.ពេលព្រឹកព្រលឹម គុណសម្បតិ្ត៖ ការហាត់ប្រាណនៅពេលព្រឹកអាចធ្វើឲ្យមេតាបូលីសចាប់ផ្តើមដំណើរការដុតបំផ្លាញជាតិខ្លាញ់បានល្អពេញមួយថ្ងៃតែម្តងដែលមានន័យថាល្អបំផុតសម្រាប់ការសម្រកទម្ងន់។ ម្យ៉ាងទៀត ការហាត់នៅពេលនេះធ្វើឲ្យជាតិស្ករដែលស្តុកទុកទៅជាកម្លាំងដែលអាចបំលែងជាតិខ្លាញ់ទៅជាអង់ដូហ្វីនដែលអាចជំរុញឲ្យមានថាមពល អារម្មណ៍ល្អ និងសុទិដ្ឋិនិយមក្នុងការចាប់ផ្តើមថ្ងៃថ្មីប្រកបដោយភាពសកម្មទៀតផង។ ក្រៅពីនោះ ការហាត់ភ្លាមក្រោយពីក្រោកពីគេងជាពេលដែលខួរក្បាលស្រឡះល្អ មិនមានការរំខានអារម្មណ៍ដែលអាចឲ្យអ្នកផ្តោតលើការយកឈ្នះខ្លួនឯងក្នុងពេលហាត់ប្រាណបានយ៉ាងប្រសើរ។ ចំពោះអ្នកដែលមានបញ្ហាពិបាកគេង ការហាត់ប្រាណនៅពេល ព្រឹកក៏ជាជម្រើសដ៏ល្អផងដែរ។ ចំណុចគួរពិចារណា៖ ការហាត់ប្រាណជាមួយនឹងពោះទទេនៅពេលព្រឹក មានន័យថាអ្នកត្រូវហាត់ជាមួយនឹងកម្លាំងដែលមានកម្រិត ហើយអ្នកក៏អាចងាយប្រឈមនឹងការរងបួសដូចជាឈឺសាច់ដុំជាដើម ដោយសារសាច់ដុំមិនទាន់កម្តៅបានល្អ (ត្រូវការពេលយូរកម្តៅសាច់ដុំ)។ ការហាត់នៅពេលព្រឹកក៏តម្រូវឲ្យអ្នកគេងបានគ្រប់គ្រាន់ និងក្រោកយ៉ាងហោចមួយម៉ោងលឿនជាងធម្មតា ដែលអាចជាការលំបាកសម្រាប់អ្នកសម្រាកយប់ជ្រៅ និងត្រូវចេញបំពេញភារកិច្ចតាំងពីព្រឹក ដោយវាអាចនឹងបំផ្លាញថ្ងៃថ្មីរបស់អ្នកទៅវិញបើអ្នកបង្ខំខ្លួនឯងពេក។ ដោយឡែក មនុស្សភាគច្រើនពិបាកជំនះនឹងការហាត់ប្រាណក្នុងសីតុណ្ហភាពត្រជាក់ពេលព្រឹក ពិសេសនៅរដូវរងាផងដែរ។ ២.ពេលសម្រាកថ្ងៃត្រង់ គុណសម្បត្តិ៖ ហាក់ដូចជាប្លែកសម្រាប់មនុស្សភាគច្រើន ក៏ប៉ុន្តែនេះជាជម្រើសល្អបំផុតសម្រាប់អ្នកមិនសូវមានពេលវេលា។ ក្រៅពីអាចសម្រាកបានគ្រប់គ្រាន់នៅពេលព្រឹក និងមានពេលវេលាសម្រាកលំហែនៅពេលល្ងាច ការហាត់ប្រាណនៅក្នុងអំឡុងពាក់កណ្តាលថ្ងៃ ក៏អាចជួយសម្រាលការនឿយហត់ និងស្ត្រេសពីការសិក្សា ឬការងារបានមួយកម្រិតធំ ព្រមទាំងជំរុញឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញក្នុងការបំពេញភារកិច្ចក្នុងពាក់កណ្តាលថ្ងៃទៀតបានកាន់តែល្អ។ សម្រាប់ការហាត់ប្រាណមុនពេលអាហារថ្ងៃត្រង់ អ្នកក៏អាចសង្កេតឃើញថាអ្នកនឹងពិចារណាបានច្រើនក្នុងការជ្រើសរើសអាហារ និងបន្ថយបរិមាណអាហារថ្ងៃត្រង់ និងល្ងាចទៀតផង។ សម្រាប់អ្នកចូលចិត្តទៅក្លឹបហាត់ប្រាណ ក៏អាចចៀសពីការរំខានពីមនុស្សច្រើន ឬការរង់ចាំម៉ាស៊ីនយូរផងដែរ។  ចំណុចគួរពិចារណា៖ ពេលវេលាសម្រាកខ្លី មិនអនុញ្ញាតឲ្យអ្នកធ្វើការហាត់បានយូរ ព្រមទាំងអាចមានការរំខានអារម្មណ៍ជាមួយបញ្ហាដែលសេសសល់សម្រាប់ពេលថ្ងៃផងដែរ។ តាមការសិក្សា មុខងារនៃសួតក៏មិនសូវពេញលេញដែរនៅអំឡុងពេលថ្ងៃត្រង់។ ក្រៅពីនោះ អាកាសធាតុនៅពេលថ្ងៃ គឺជាឧបសគ្គចម្បងមួយសម្រាប់មនុស្សភាគច្រើន ដែលអាចធ្វើឲ្យជម្រើសនៃការហាត់ប្រាណនៅខាងក្រៅត្រូវបានច្រានចោល។  ៣.ពេលរសៀល ឬល្ងាច  គុណសម្បត្តិ៖ ការសិក្សាបានបង្ហាញថា នៅអំឡុងម៉ោង ២ រសៀលទៅ ៦ល្ងាច ជាពេលដែលរាងកាយមានកម្តៅខ្ពស់បំផុត ដែលអាចបង្កើនមុខងារ កម្លាំង និងភាពបត់បែននៃសាច់ដុំ សកម្មភាពអង់ស៊ីម ព្រមទាំងភាពធន់ ដែលមានន័យថា រាងកាយរបស់អ្នកបានត្រៀមរួចរាល់បានយ៉ាងល្អសម្រាប់ការហាត់ប្រាណ។ ការកម្តៅសាច់ដុំបានក្នុងរយៈពេលខ្លី រួមជាមួយសម្ពាធឈាមស្ថិតក្នុងកម្រិតទាប ដែលអាចជួយកាត់បន្ថយការរបួស និងគ្រោះថ្នាក់មួយចំនួន ក៏ជាគុណសម្បត្តិនៃការហាត់ពេលល្ងាចផងដែរ។ ម្យ៉ាងទៀត ការហាត់ក្នុងកម្រិតល្មមនៅពេលល្ងាច អាចឲ្យអ្នកគេងបានលក់ស្រួលដូចគ្នា ប៉ុន្តែបានយូរជាងបើធៀបនឹងការហាត់ពេលព្រឹក។ នេះក៏ជាពេលល្អ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីថ្ងៃ និងបង្កើននូវថាមពលមកវិញដើម្បីគិតគម្រោងថ្មីៗបន្តនៅពេលយប់ផងដែរ។ ពេលល្ងាចក៏ត្រូវបានណែនាំផងដែរសម្រាប់ការហាត់បង្កើនសាច់ដុំ និងកម្លាំង។ ផ្ទុយពីការយល់ឃើញភាគច្រើន ការហាត់នៅពេលល្ងាចអាចឲ្យអ្នកកាត់បន្ថយចំណង់ក្នុងការបរិភោគទៀតផង។   ចំណុចគួរពិចារណា៖ ជាញឹកញាប់អ្នកអាចនឹងត្រូវបែងចែកពេលវេលាពេលល្ងាចសម្រាប់លំហែជា-មួយមិត្តភក្តិ អ្នករួមការងារ ឬដៃគូ ដែលធ្វើឲ្យអ្នកខកខានក្នុងការហាត់ប្រាណ។ ម្យ៉ាងទៀត ការងារនៅសេសសល់មួយចំនួន អាចធ្វើឲ្យអ្នកមិនចង់ចំណាយពេលទៅហាត់ប្រាណ។ ប្រសិនបើអ្នកហាត់ប្រាណលើសកម្រិត ឬហាត់នៅកៀកម៉ោងចូលគេង (តិចជាង ៣ម៉ោង) នោះវាអាចរំខានដល់ការគេងទៀតផង។ អ្នកក៏អាចខាតបង់ឥទ្ធិពលនៃការដុតបំផ្លាញជាតិខ្លាញ់ក្រោយពីហាត់ប្រាណផងដែរ ដោយសារមេតាបូលីសនឹងធ្លាក់ចុះនៅពេលគេង។ តើអ្នកនឹងសម្រេចចិត្តជ្រើសយកពេលវេលាណាមួយ?  ការជ្រើសរើសពេលវេលាដែលល្អបំផុតសម្រាប់អ្នកពិតជាសំខាន់ តែសំខាន់ជាងនោះគឺភាពជាប់លាប់នៃការហាត់ប្រាណ។ ដូចនេះ មិនថាគោលបំណងនៃការហាត់ប្រាណរបស់អ្នកគឺជាអ្វី ពេលវេលារបស់អ្នកក៏ត្រូវយោងតាមកត្តាជាច្រើនទៀតផងដែរ ទើបអាចធានានូវភាពជាប់លាប់ ប្រសិទ្ធភាពព្រមទាំងផាសុកភាពសម្រាប់អ្នកផ្ទាល់ ក្នុងនោះរួមមាន ដៃគូហាត់ប្រាណ ឬគ្រូបង្វឹក កាលវិភាគប្រចាំថ្ងៃ កន្លែងហាត់ប្រាណ និងម៉ោងអាហាររបស់អ្នកជាដើម។ អ្នកប្រហែលជាអាចមានការប្រឆាំងគ្នាខ្លះក្នុងជ្រើសរើសពេលវេលាដោយយោងតាមកត្តាផ្សេងៗ តែអ្នកត្រូវចងចាំថា អ្នកបានសម្រេចចិត្តត្រឹមត្រូវរួចមកហើយក្នុងការជ្រើសរើសការហាត់ប្រាណ ឯពេលវេលាដែលអ្នកអាចសម្របខ្លួនបានជាពេលវេលាល្អបំផុតរបស់អ្នក។ ប្រសិនបើអ្នកមិនច្បាស់ថា ពេលវេលាណាមួយត្រូវនឹងអ្នក អ្នកក៏អាចសាកល្បងទៅតាមពេលនីមួយៗជាមុនសិនផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើរៀនពេទ្យរវល់យ៉ាងហ្នឹង ពេលមានស្នេហាគួរបែងចែកពេលវេលាបែបណា? បើគ្រាន់តែចំណាយពេលលើការសិក្សាហ្នឹងក៏សឹងតែមិនគ្រប់ផងសម្រាប់២៤ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ មិនប្រាកដថានិស្សិតពេទ្យមិនអាចមានស្នេហាណា៎…ជាក់ស្តែង ប្រាកដណាស់គឺថា និស្សិតពេទ្យជាច្រើនក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលអ្នកខ្លះក៏មានដៃគូស្នេហាជានិស្សិតពេទ្យដូចគ្នាទៀតផង។  ក្នុងនោះផងដែរ ក្រុមការងារក៏សូមណែនាំនឹងគូស្នេហ៍និស្សិតពេទ្យផ្នែកទន្តសាស្រ្តមួយគូដែលមិនត្រឹមតែជោគជ័យរឿងស្នេហាទេ គឺថែមទាំងទទួលបានលទ្ធផលសិក្សាដ៏គាប់ប្រសើរដូចគ្នាផងដែរ ដែលខាងក្រោមនេះ ក៏ជាការចែករំលែកបទពិសោធន៍នៃយុវនិស្សិត ហេង ចាន់ឡៃ ជានិស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលយល់ថា «ស្នេហា គឺមនុស្សពីរនាក់យល់ចិត្តគ្នាទទួលយកភាពល្អ និង អាក្រក់របស់គ្នា និង គោរពគ្នាទៅវិញទៅមក» …សូមតាមដានជាមួយគ្នា ដើម្បីស្វែងយល់ពីអ្វីដែលគាត់ចង់ឲ្យអ្នកដឹង ជាពិសេសនិស្សិតពេទ្យដែលចង់មានស្នេហា…  តើស្នេហាមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះចំពោះការសិក្សា? វិជ្ជមាន -អាចជួយគ្នាទៅវិញទៅមក ដូចជាអាចជួយពន្យល់មេរៀន -អាចប្រាប់នូវចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក -អាចលើកទឹកចិត្តគ្នាទៅវិញទៅមក។ អវិជ្ជមាន -ប្រសិនបើងប់ងល់ពេក គឺអាចខាតបង់ពេលវេលារៀនសូត្រ និងមិនសូវយកចិត្តទុកដាក់ក្នុងការរៀន -ជួនកាលក៏អាចប៉ះពាល់ដល់អនាគត។ ប្រហែលជាមាននិស្សិតពេទ្យជាច្រើន គិតថាខ្លួនឯងរវល់ច្រើននឹងរៀន ហើយបើមានស្នេហាក៏ហាក់ដូចជាមិនសូវមានពេលឲ្យគ្នា តើបងយល់យ៉ាងណាដែរចំពោះការយល់ឃើញបែបនេះ? ការយល់ឃើញរបស់ខ្ញុំ គឺសំខាន់លើបុគ្គលម្នាក់ៗ បើសិនជាពួកគេអាចបែងចែកពេលវេលាលើការសិក្សា និងស្នេហាឲ្យដាច់ពីគ្នា វាមិនមានការលំបាកនោះទេ ហើយអ្វីដែលសំខាន់ គឺត្រូវចេះផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក។ តើនិស្សិតពេទ្យគួរមានការបែងចែកពេលវេលាបែបណាទើបល្អ ដើម្បីទទួលបានជោគជ័យទាំងក្នុងការសិក្សា និងស្នេហា? -ត្រូវមានពេលសម្រាប់សិក្សាឲ្យបានច្រើន (គួរតែយកការសិក្សាជាអាទិភាព) -អាចជួបគ្នា នៅពេលដែលទំនេរពីម៉ោងសិក្សា  -គួរតែបង្កើតកាលវិភាគឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបរាជ័យទាំងពីរហើយ -មិនគួរដាក់សម្ពាធលើខ្លួនពេកនោះទេ ជាពិសេស គឺមិនគួរគិតថាខ្លាចដៃគូស្នេហាខឹង ឬប្រកាន់នឹងខ្លួនឡើយ។ តើមានកន្លែងណាខ្លះដែលនិស្សិតពេទ្យគួរតែទៅ សម្រាប់date? ហេតុអ្វី?  -បណ្ណាល័យ ៖ ដោយសារតែអាចជួបគ្នា ហើយអាចអានសៀវភៅបានទៀត  -រោងកុន ៖ ដោយសារតែអាចកាត់បន្ថយសម្ពាធពីការសិក្សាបានខ្លះផងដែរ។ តើមានទម្លាប់ ឬទង្វើអ្វីខ្លះ ដែលបងទាំងពីរបានធ្វើកន្លងមក ហើយជាមូលហេតុជំរុញឲ្យចំណងស្នេហ៍កាន់តែរឹងមាំ និងការសិក្សាក៏មានលទ្ធផលគាប់ប្រសើរ? -តែងតែពិភាក្សាគ្នារឿងសិក្សា -ផ្លាស់ប្តូរវិធីសម្រាប់ជំរុញសមត្ថភាព -ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក -លើកទឹកចិត្តគ្នា ពេលមានបញ្ហា និងផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក។ មានមតិខ្លះបានលើកឡើងថា«និស្សិតមិនគួរស្រលាញ់និស្សិតពេទ្យ»ដូចគ្នាទេ តើបងយល់យ៉ាងណាដែរ? ខ្ញុំយល់ថា វាអាស្រ័យទៅលើអត្តចរិតរបស់បុគ្គលម្នាក់ៗ និងការយល់ឃើញរបស់គេ។ សម្រាប់បងផ្ទាល់ ដៃគូរបស់បងក៏ជានិស្សិតពេទ្យដូចគ្នាដែរ តើវាមិនមែនជាបញ្ហា ឬភាពលំបាកទេឬ សម្រាប់ចំណងស្នេហារវាងមនុស្សពីរនាក់ដែលមានភាពមមាញឹកដូចគ្នាបែបនេះ? តើអាចបាន និងកំពុងឆ្លងកាត់វាដោយរបៀបណាខ្លះដែរ? មានខ្លះៗដែរ ព្រោះពេលខ្លះ មានការយល់ឃើញខុសគ្នាសម្រាប់ការដោះស្រាយបញ្ហា ឬការព្យាបាលទៅលើអ្នកជំងឺ (សម្រាប់ពេទ្យធ្មេញ ពេលខ្លះ មានវិធីសាស្រ្តលើសពី១សម្រាប់ការព្យាបាល)។ សម្រាប់បញ្ហារបស់ខ្ញុំ គឺយើងពិភាក្សាគ្នារកដំណោះស្រាយដែលសមស្រប ហើយពួកយើងយល់ស្របដូចគ្នា ដោយពេលខ្លះយើងសម្អាងលើឯកសារយោងreference ក្នុងការសម្រេចចិត្តយកវិធីសាស្រ្តមួយណា។ តើបងយល់ថា មនុស្សពីរនាក់ស្រលាញ់គ្នា កត្តាអ្វីដែលសំខាន់ជាងគេ? សំខាន់ គឺត្រូវយល់ចិត្តគ្នា គោរពគ្នា អត់អោនឲ្យគ្នា និង ផ្តល់ពេលវេលាឲ្យគ្នា។ ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសទាក់ទិននឹងការមានស្នេហាក្នុងវ័យសិក្សាផ្នែកសុខាភិបាលនេះដែរឬទេ? ត្រូវស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ថា បើយើងមានស្នេហាវានឹងអាចប៉ះពាល់លើការសិក្សារបស់យើងដែរឬទេ? ហើយវានឹងផ្តល់សម្ពាធឲ្យយើងខ្លាំងឬទេ? ការគ្រប់គ្រងពេលេវេលារបស់យើងអាចគ្រប់គ្រងបានដែរឬទេ?  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

«មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗ... រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស... កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង... សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង... ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច... ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ... វេលាតែមួយ អារម្មណ៍ពីរ!!!» កាលពីមុន មិនទាន់បានមករៀន និងនៅជាមួយបងជាអតីតនិស្សិតពេទ្យ និងសព្វថ្ងៃជាពេទ្យមួយរូប មិនបានដឹងពីអារម្មណ៍របស់ពួកគាត់ឡើយ ហើយក៏តែងតែស្តីបន្ទោសគាត់​ និងខឹងគាត់ដែលគាត់មិនសូវបានមកជួបជុំអ្នកផ្ទះហ្នឹងគេ។ មិនដឹងរឿង ទើបចេះតែនឹកឆ្ងល់ថា ហេតុអ្វីបានជាគ្រាន់តែមកលេងស្រុក ជួបជុំបងប្អូនប៉ុន្មានថ្ងៃដូចគេឯង? ចាំបានថា មានម្តងនោះ ក៏ធ្លាប់ប្រាប់ឲ្យគាត់ឈប់ធ្វើជាពេទ្យទៅ!!! មិនអញ្ចឹងទេ...នៅតែបែបហ្នឹង... ដល់ពេលមកនៅជិត ធ្លាប់ទៅឃើញគាត់ក្នុងថ្ងៃឈប់សម្រាក ត្រូវនៅបំពេញការងារយ៉ាងមមាញឹក ទើបយល់ថាបែបណា...រួមផ្សំនឹងពាក្យពេចន៍ខាងលើនេះទៀត ខ្ញុំក៏យល់កាន់តែច្បាស់... សង្ឃឹមថា អ្នកផ្ទះនៃពេទ្យដូចជាខ្ញុំ នឹងយល់ពីពួកគាត់ដូចគ្នា ប្រសិនបើពួកគាត់មិនសូវជាមានពេលវេលាសម្រាប់អ្នក...ពេលខ្លះ មិនមែនមិនចង់ទេ គឺមិនអាច...

Share

ប្រជាជនកម្ពុជាជាច្រើននាក់កំពុងជួបប្រទះជាញឹកញាប់នូវបញ្ហាអាល្លែកហ្ស៊ីច្រមុះ ឬហៅថាជំងឺគ្រុនផ្តាសាយ ដែលបញ្ហានេះកើតមានលើមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសឬស្រីនោះទេ។ ជំងឺនេះមានការប៉ះពាល់ច្រើន ទាំងការរស់នៅរបស់ប្រជាជន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសជាតិ។   1.មូលហេតុ បញ្ហារលាកច្រមុះ ឬអាល្លែហ្ស៊ី ជាញឹកញប់គេហៅថាអាល្លែកហ្ស៊ី  កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយប្រឆាំងទៅនឹងភាគល្អិតនៅក្នុងខ្យល់ដែលអ្នកដកដង្ហើមចូល មានន័យថាអ្នកមានប្រតិកម្មទៅនឹងពួកវា។ កត្តាដែលបង្កត្រូវបានបែងចែកជាពីរ គឺកត្តាខាងក្នុង និងខាងក្រៅ។  •កត្តាខាងក្នុងមាន៖ ធូលីតាមឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ម៉ាស៊ីនត្រជាក់ ចំណីអាហារ ដូចជាគ្រឿងសមុទ្រជាដើម។  •កត្តាខាងក្រៅមាន៖ ធូលីដីតាមផ្លូវ ផ្សែងរថយន្ត លំអងផ្កា ភាគល្អិតទាំងអស់ដែល ហោះហើរក្នុងខ្យល់។ 2.រោគសញ្ញា ប្រព័ន្ធភាពស៊ាំប្រឆាំងទៅភាគល្អិតដែលចូលក្នុងរាងកាយអ្នកនឹងបង្កឲ្យមានរោគសញ្ញាដូចជា៖  •កណ្តាស់  •ហៀរសំបោរទឹកភ្នែក  •រមាស់ តឹងច្រមុះ  •រមាស់ក្នុងក្រអូមមាត់ •សាច់ច្រមុះរីកធំ •ឬអាចឈានដល់បាត់បង់ការស្រង់ក្លិន  3.ការធ្វើរោគវិនិច្ឆ័យ ដើម្បីរកថាអ្នកមានជំងឺអាល្លែកហ្ស៊ីនេះ គឺមានការសួរពីរោគសញ្ញារបស់អ្នកជំងឺ និងធ្វើការត្រួតពិនិត្យមួយចំនួន។ ការដឹងពីរោគសញ្ញា និងកត្តាបង្កហេតុ អាចជួយឲ្យដឹងថា តើអ្នកពិតជាមានការអាល្លែកហ្ស៊ី ឬមានបញ្ហាផ្សេងទៀត។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ អ្នកអាចតម្រូវឲ្យមានការធ្វើតេស្តប្រតិកម្មអាល្លែកហ្ស៊ី ដើម្បីរកឃើញថាអ្នកមានប្រតិកម្មទៅនឹងអ្វី។  4.ការព្យាបាល ការព្យាបាលសំខាន់ជាងគេនៃជំងឺអាល្លែកហ្ស៊ីគឺ •ដំបូងបំផុតត្រូវចៀសពីសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី  •គ្រប់គ្រងរោគសញ្ញាដោយប្រើថ្នាំ  •ការព្យាបាលនៅផ្ទះមួយចំនួន។  5.ផលប៉ះពាល់  បើមិនមានការព្យាបាលបានត្រឹមត្រូវទេ វាអាចវិវត្តិទៅជាជំងឺផ្សេងទៀត ដូចជាជំងឺត្រចៀក ជំងឺសួត ឬស្បែកជាដើម។  6.ការការពារ  គួរគប្បីមានការយល់ដឹងពីបញ្ហាអាល្លែកហ្ស៊ីនេះឲ្យបានច្បាស់លាស់ ជាពិសេសពីមូលហេតុបង្ក។ ពេលមានបញ្ហា គួរតែទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។  ជំងឺនេះមិនមានភាពកាចសាហាវទេ តែវាជាប្រភេទជំងឺរ៉ាំរៃ។ ប្រសិនបើប្រជាជនទាំងអស់មានការអាការៈដូចដែលបានរៀបរាប់ខាងលើគួរតែរួសរាន់ទៅជួប ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ទោះបីជំងឺនេះមិនមានភាពធ្ងន់ធ្ងរ តែវាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងបាន។  បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង ប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្រោកពីគេងមក ធ្វើអ្វីមុនគេ? មានទម្លាប់ពេលព្រឹកអ្វីខ្លះ ដែលតែងតែធ្វើជាប្រចាំ និងរៀងរាល់ព្រឹកនោះ? តើមាននរណាខ្លះដែលងើបពីគេងមក ដឹងតែមិនភ្លេចរឿងទាញយកច្រាសដុសធ្មេញមកដុសធ្មេញ? ហើយមានថ្ងៃខ្លះ ឬជាញឹកញាប់ ក៏មានអារម្មណ៍ថាចង់ក្អួត?  ដំបូងមិនអីទេ ក្រោកពីគេងមកធម្មតាទេ ហើយដល់ពេលកំពុងដុសៗធ្មេញ ចេះតែមានអារម្មណ៍ថាចង់ចង្អោរ? តើធ្លាប់បានសួរនរណាម្នាក់អំពីបញ្ហានេះឬនៅ? ប្រាកដទេថា ចម្លើយដែលគេផ្តល់ជូនអ្នកនោះ អាចទុកចិត្តបាន?  តោះ! ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយ ដែលជាការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ជាមួយគ្នា… «ចំពោះបញ្ហានេះ ប្រសិនបើចង់ក្អួតរាល់ពេលដុសធ្មេញ នោះបញ្ហាអាចបណ្តាលមកពីថ្នាំដុសធ្មេញ តែករណីនេះ ប្អូនមានអារម្មណ៍ចង់ក្អួតតែពេលព្រឹក មូលហេតុអាចមកពីបញ្ហាក្រពះ ដែលគេហៅថា Dyspepsia។ ក្នុងករណីនេះ ប្អូនត្រូវមកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យថាតើប្អូនមានរោគសញ្ញាប្រកាសអាសន្នដូចជាស្គមស្គាំង ស្លេកស្លាំងដុំពោះ បើមាន នោះគ្រូពេទ្យនឹងធ្វើការពិនិត្យដោយឆ្លុះក្រពះ (Fibroscopy) ដើម្បីពិនិត្យសាច់ក្រពះ និងច្រិបយកសាច់ក្រពះ ដើម្បីពិនិត្យរកមេរោគ Helicobacter pylori។ តែបើគ្មានសញ្ញាប្រកាសអាសន្នទេនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយថ្នាំ ហើយការរកវត្តមានមេរោគ នឹងធ្វើតាមតេស្តដង្ហើម ឬពិនិត្យលាមក។ សូមបញ្ជាក់ផងដែរថា ចំពោះការធ្វើតេស្តពិនិត្យរកមេរោគនេះ អ្នកជំងឺត្រូវមកជួបនឹងគ្រូពេទ្យសិន ដើម្បីចៀសវាងទទួលបានលទ្ធផលកំហុសអវិជ្ជមាន ពោលគឺប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ ឬថ្នាំក្រពះ(PPI) នោះលទ្ធផលនឹងបញ្ជាក់ថាអវិជ្ជមានទាំងពេលខ្លះមានវត្តមានរបស់មេរោគ។ ដូចនេះហើយ ប្រសិនបើអ្នកជំងឺមានប្រើថ្នាំសះ គ្រូពេទ្យនឹងឲ្យគាត់រងចាំរយៈពេល៤សប្តាហ៍សិន មុនធ្វើតេស្តរកមេរោគ ឯអ្នកជំងឺដែលបានប្រើថ្នាំក្រពះ គាត់រងចាំ ២សប្តាហ៍សិន ទើបពិនិត្យ។ មួយវិញទៀត តេស្តឈាមរកមេរោគក្រពះ Helicobacter pylori នេះ មិនត្រូវបានគេប្រើទេនៅក្នុងការអនុវត្តប្រចាំថ្ងៃពីព្រោះវាអាចផ្តល់លទ្ធផលខុស(False positive)។ តេស្តនេះ វាអាចវិជ្ជមានផងដែរ ប្រសិនបើអ្នកជំងឺគាត់បានឆ្លងបាក់តេរីផ្សេងដែលនៅក្នុងគ្រួសាររបស់ Helicobacterpylori ដែលជាធម្មតាវាមិនបង្ករជំងឺទេ ហើយតេសនេះនៅតែវិជ្ជមានរាប់ខែរាប់ឆ្នាំទោះបីមេរោគ ត្រូវបានសម្លាប់ក៏ដោយ។ ការពិតតេស្តប្រភេទ គេមិនប្រើក្នុងការព្យាបាលទេ តែគេប្រើសម្រាប់រកទិន្នន័យនៃអ្នកដែលមានមេរោគ Helicobacter pylori ទៅវិញទេ។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រជាជនទូទៅតែងតែខ្លាចរអាជាមួយជំងឺរបេង ហើយចាស់ៗតែងតែនិយាយតគ្នាថា ជំងឺរបេងជាជំងឺតពូជ។ ចំពោះប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ជំងឺរបេងជាជំងឺងាយឆ្លងណាស់ ពោលគឺប្រជាជនក្នុងតំបន់មានការអប់រំពីសុខភាពនៅមានកម្រិត។ យ៉ាងណាវិញ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រីឯជំងឺរបេងមានវិធានការការពារខ្ពស់ចំពោះប្រជាជនផងដែរ ជាលទ្ធផលនាពេលបច្ចុប្បន្ន អត្រានៃជំងឺរបេងមានកម្រិតទាបមួយ។ បើតាមប្រសាសន៍របស់គ្រូពេទ្យឯកទេស ជំងឺរបេងលែងជាជំងឺតពូជទៀតឡើយ មានន័យថាបើអ្នកដែលរស់នៅជាមួយអ្នកជំងឺផ្ទុកមេរោគរបេងនេះ មានការការពារខ្ពស់នោះការឆ្លងមានតួលេខទាប។ របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺរបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។  វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជំងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន។ ខាងលើនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន។ លោកវេជ្ជបណ្ឌិតក៏ផ្តែផ្តាំបន្តថា ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដែលសង្ស័យជាជំងឺរបេង លោកអ្នកគួរគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ក៏ដូចជាការពារការឆ្លងទៅមនុស្សជុំវិញខ្លួនលោកអ្នកផងដែរ៕ ស្វែងយល់បន្ថែម៖ ជំងឺរបេងមិនមែនជាជំងឺតពូជទេ ! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សំណួរ ៖ ម្តាយខ្ញុំមានអាយុ ៤១ឆ្នាំ កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៥៥គីឡូក្រាម មានមុខរបរជាមេផ្ទះ។ រយៈពេលជាង ១ឆ្នាំកន្លងមក គាត់តែងមានបញ្ហាឈឺច្រមុះ ឈឺត្រចៀក ហឹងត្រចៀក ឈឺក្បាល អស់កម្លាំង និងវិលមុខ។ ចំពោះអាការៈខាងលើនេះ គាត់ព្យាបាលដោយប្រើថ្នាំ Amoxazine និងAnamizol ដោយឡែក គាត់មិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ តើបញ្ហាខាងលើអាចសន្និដ្ឋានពីមូលហេតុបានទេ? គួរព្យាបាលដោយវិធីណា? ចម្លើយ ៖ យោងតាមអ្វីដែលប្អូនបានរៀបរាប់ គឺសម្មតិកម្មមិនគ្រប់គ្រាន់នោះទេ ហេតុដូចនេះហាក់ដូចជាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យពិតប្រាកដណាស់ ដូច្នេះ ត្រូវតែមកពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញ ព្រោះបើតាមការ សន្និដ្ឋានម្តាយប្អូនអាចមានដុំណាមួយនៅខាងក្រោយច្រមុះ បង្កឲ្យប៉ះពាល់រន្ធមួយឆ្លងពីច្រមុះមកត្រចៀកដែលបណ្តាលឲ្យឈឺច្រមុះ ត្រចៀក ក្បាល ព្រមទាំងអស់កម្លាំង តែនេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យប្អូនឆ្លុះមើល (Endoscopy) ទើបដឹងច្បាស់។  ផ្អែកលើឱសថដែលម្តាយប្អូនកំពុងប្រើប្រាស់នេះ Amoxazine ជាថ្នាំសម្រួលអារម្មណ៍ ឯ Anamizol ជាថ្នាំងងុយគេង ដូច្នេះអ្វីដែលប្អូនគួរតែធ្វើនោះ គប្បីជូនម្តាយប្អូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មាន និងពិនិត្យឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សំណួរ ៖ ខ្ញុំមានអាយុ ២០ឆ្នាំ ភេទស្រី កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម សព្វថ្ងៃជានិស្សិត។ នាងខ្ញុំមានបញ្ហាដោយការមករដូវមិនទៀង វាមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋដោយមិនដឹងថាជាឈាម ឬជាសញ្ញាអំពីជំងឺអ្វីនោះទេ។ រោគសញ្ញានេះ កើតឡើងយូរៗម្តង រួចក៏បាត់ទៅវិញ។ បច្ចុប្បន្ន ខ្ញុំមិនធ្លាប់ទទួលបានការព្យាបាល ហើយក៏មិនប្រើថ្នាំអ្វីដែរ។ ខ្ញុំចង់សួរថា តើវាជាប្រភេទជំងឺអ្វី? តើវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬទេ? ចម្លើយ ៖ ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្វីដែលអ្នកមានបំណងចូលប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទន្ទឹងរង់ចាំបានមកដល់ហើយ… ពិសេសសម្រាប់អ្នកដែលមានបំណងចូលប្រឡងក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្សេងៗនៃការចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលហើយ… យោងតាមសេចក្តីប្រកាសជូនដំណឹងស្តីពី «ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨» របស់ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនតាមលក្ខខណ្ឌផ្សេងៗជាច្រើនដែលមានបង្ហាញជូនតាមរយៈលីងនេះ សេចក្តីជូនដំណឹង ។ កំណត់សម្គាល់សំខាន់ៗ ៖ កាលបរិច្ឆេទទទួលពាក្យប្រឡង ៖  -សម្រាប់កម្រិតបរិញ្ញាបត្រ មានថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រសុខភាពសាធារណៈ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច -សម្រាប់កម្រិតបរិញ្ញាបត្ររង មានថ្នាក់បរិញ្ញាបត្ររងគិលានុដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ទីកន្លែងដាក់់ពាក្យ ៖ តាមគ្រីះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបេក្ខជនចាត់ទុកជាអាទិភាព កាលបរិច្ឆេទប្រឡង ៖ -កម្រិតបរិញ្ញាបត្រ ៖ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧  ថ្ងៃទី២១ តុលា ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី២២ តុលា ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ ៖ 01:30-3:30pm -កម្រិតបរិញ្ញាបត្ររង ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃទី១៦ ធ្នូ ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី១៧ ធ្នូ ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ 01:30-3:30pm មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទប្រលង និងមណ្ឌលប្រលង ក្នុងករណីមានការចាំបាច់ សម្រាប់ព័ត៌មានលម្អិត ព្រមជាមួយនឹងលក្ខខណ្ឌផ្សេងៗនៃការប្រឡង និងប្រភពដើមនៃសេចក្តីជូនដំណឹង សូមចូលទៅកាន់លីងខាងលើនេះ ឬចុច ត្រង់នេះ  គួរបញ្ជាក់ផងដែរថា មានការកែប្រែនូវលក្ខខណ្ឌមួយចំនួនដែលមាននៅក្នុង សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកដឹងទេថា លើសពីចំណាយទៅលើការប្រើប្រាស់ឱសថរបស់អ្នក អ្នកអាចនឹងប្រឈមទៅនឹងការព្យាបាលដោយគ្មានប្រសិទ្ធភាព និងមិនមានសុវត្ថិភាព ប្រសិនបើការប្រើប្រាស់ឱសថទាំងនោះ មិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី? ទន្ទឹមនឹងការរំពឹងទុកនូវការជាសះស្បើយ ក្រោយពេលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ  ឬណែនាំដោយឱសថការីនូវការប្រើប្រាស់ឱសថមួយចំនួនសម្រាប់ព្យាបាលជំងឺ  ឬអាការៈរបស់អ្នក តើអ្នកធ្លាប់បានយកចិត្តទុកដាក់ ឬបារម្ភអំពីការប្រើប្រាស់ឱសថទាំងនោះ ជាពិសេសនៅពេលអ្នកមិនយល់ច្បាស់  ឬក៏មិនបានប្រើប្រាស់តាមការណែនាំដែរឬទេ? មកដល់សព្វថ្ងៃ មិនថានៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសជឿនលឿនមួយចំនួន ភាពខ្វះចន្លោះជាច្រើនអំពីការប្រើប្រាស់ឱសថនៅតែត្រូវបានសង្កេតឃើញ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្សាយក្នុងឆ្នាំ២០១៦  បានបង្ហាញថា នៅប្រទេសមួយចំនួន ប្រហែល៦ ទៅ ៧% នៃករណីបញ្ជូនចូលមន្ទីរពេទ្យគឺមានទំនាក់ទំនងទៅនឹងការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  បញ្ហានេះកាន់តែគួរឲ្យបារម្ភចំពោះមនុស្សចាស់  ដោយសារតែពួកគេមានកត្តាប្រឈមជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការប្រើប្រាស់ឱសថច្រើនមុខ។(1) ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាល ដែលពេលខ្លះអ្នកជំងឺអាចប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើងដោយសារឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ។ បន្ថែមពីនេះទៀត អ្នកនឹងត្រូវចំណាយថវិកាដោយឥតប្រយោជន៍ ដែលរួមមានការចំណាយទៅលើការព្យាបាលជំងឺដែលអ្នកកំពុងមាន និងជំងឺថ្មីដែលកើតឡើងពីឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថដែលអ្នកបានទទួលរង។ ឧទាហរណ៍ ការប្រើប្រាស់ឱសថ Maalox ដែលជាឱសថព្យាបាលជំងឺរលាកក្រពះ ក្នុងអំឡុងពេលជាមួយគ្នានៃការប្រើប្រាស់ឱសថ Paracetamol នោះនឹងនាំឲ្យមានការថយចុះនូវការជ្រាបចូលឱសថ Paracetamol ទៅក្នុងឈាម ដែលបណ្តាលឲ្យការព្យាលបាលឱសថ Paracetamol មិនមានប្រសិទ្ធភាព។  ឧទាហរណ៍មួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកមិនបានត្រឹមត្រូវ នោះក្រៅពីការចំណាយថវិកាដោយអត់ប្រយោជន៍ក្នុងការព្យាបាលជំងឺ អ្នកមិនបានធូរស្រាលឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺមេរោគដែលមានក្នុងខ្លួនអ្នកអាចនឹងសុំាជាមួយឱសថអង់ទីប៊ីយ៉ូទិកទាំងនោះ ដែលអាចផ្តល់ផលវិបាកចំនួនពីររួមមាន៖ ទីមួយ ការព្យាបាលជំងឺរបស់អ្នកដោយឱសថនេះនឹងមិនអាចទទួលបានលទ្ធផលប្រសើរនៅពេលក្រោយ និងទីពីរ ផលប៉ះពាល់មានទំហំធំធេង ដោយមេរោគទាំងនោះអាចបន្តឆ្លងទៅអ្នកដទៃ ហើយនាំឲ្យការព្យាបាលនឹងមិនមានប្រសិទ្ធភាព។   សរុបឡើងវិញ ការប្រើប្រាស់ឱសថដោយមិនបានត្រឹមត្រូវ នោះនឹងមានផលប៉ះពាល់ ៣ ចំណុចធំៗ៖  -ការព្យាបាលដោយមិនទទួលបានប្រសិទ្ធភាព  -ការព្យាបាលដោយមិនមានសុវត្ថិភាព -ការចំណាយថវិកាដោយអត់ប្រយោជន៍ ។ តើអ្នកកំពុងប្រើប្រាស់ ឱសថមិនត្រឹមត្រូវតាមការណែនាំឬទេ? ការប្រើប្រាស់ឱសថដោយមិនបានយល់ពីប្រសិទ្ធភាព គោលបំណងនៃការប្រើប្រាស់ និងផលប៉ះពាល់របស់ឱសថឲ្យបានច្បាស់លាស់ទេ នោះធ្វើឲ្យមានទិដ្ឋភាពនៃការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវជាច្រើនបែប ដែលជាទូទៅរួមមាន៖ •ភ្លេចលេបឱសថ ឬលេបមិនបានទៀងពេលវេលា (យឺត ឬលឿនជាងការកំណត់) •បញ្ឈប់ការប្រើប្រាស់ឱសថដោយខ្លួនឯងពេលទទួលអារម្មណ៍ធូរស្រាល ឬក្រឃើញប្រសិទ្ធភាពពេក •បន្ថែមកម្រិតប្រើប្រាស់ឱសថ ឬប្រើញឹកញាប់ជាងការណែនាំ  នៅពេលចង់ឲ្យប្រសិទ្ធភាពឱសថកាន់តែល្អ ឬឆាប់ធូរស្រាល •បញ្ឈប់ ឬបន្ថយកម្រិតដោយខ្លួនឯងដោយសារតែធុញទ្រាន់នឹងផលរំខានរបស់ឱសថ •ភាន់ច្រឡំដែលមិនបានប្រាប់ទៅកាន់វេជ្ជបណ្ឌិត  ឬឱសថការី  ក្នុងការប្រើប្រាស់ឱសថច្រើនមុខ និងរបៀបនៃការប្រើប្រាស់ខុសៗគ្នា  •ប្រើប្រាស់ឱសថដែលខុសពីការណែនាំមានដូចជាពិសាជាមួយទឹកក្តៅ ទឹកផ្លែឈើ ឬកិនបំបែកឱសថមុនលេប ជាដើម ។ តើអ្នកគួរធ្វើដូចម្តេច ដើម្បីឲ្យការប្រើប្រាស់ឱសថបានត្រឹមត្រូវ និងមានប្រសិទ្ធភាព? ប្រាកដណាស់  អ្នកក៏អាចជួយខ្លួនឯងបានផងដែរ ស្របពេលដែលវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកព្យាយាមកាត់បន្ថយកត្តាដែលនាំឲ្យមានការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមរយៈការណែនាំផ្សេងៗ។ ដូចនេះ អ្នកត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី ពេលទទួលឱសថមកព្យាបាល តាមរយៈការសាកសួរឲ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ នោះអ្នកនឹងអាចចៀសផុតពីការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  ការផ្ទៀងផ្ទាត់ឡើងវិញ ក្រោយទទួលបានឱសថជាមួយនឹងឱសថការី៖ •កត់ព័ត៌មានសំខាន់ៗដែលបានណែនាំដោយឱសថការី •សួរឡើងវិញនូវឈ្មោះឱសថ គោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់  ផលរំខាន ប្រតិកម្ម ឬអន្តរកម្មជាមួយនឹងឱសថដទៃ ឬអាហារផ្សេងៗ ការរក្សាទុក និងការចៀសវាងផ្សេងៗអំឡុងពេលប្រើប្រាស់ឱសថជាដើម •គួរទទួលឱសថដែលមានការសរសេរសេចក្តីណែនាំពីលើកញ្ចប់  ឬប្រអប់ឱសថទើបជាការប្រសើរ  •សួរជានិច្ចប្រសិនអ្នកមិនយល់  ឬកត់សម្គាល់មានអ្វីប្លែក  ដូចជាការផ្លាស់ប្តូរមុខថ្នាំ ឬកម្រិតថ្នាំខុសពីមុន •អ្នកគួរនិយាយ ឬបញ្ជាក់ឡើងវិញឲ្យឱសថការីស្តាប់ដើម្បីប្រាកដថាអ្នកបានយល់ច្បាស់ អំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ •ប្រសិនបើអ្នកមិនអាចស្តាប់នូវការណែនាំបានល្អ អ្នកគួរឲ្យគ្រួសារ ឬមិត្តភក្តិជូនអ្នកទៅ ដើម្បីឲ្យពួកគេជួយស្តាប់ការណែនាំ។  គន្លឹះក្នុងការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព៖ •ត្រូវរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងវេជ្ជបណ្ឌិត ឬឱសថការី ដើម្បីធានាពីភាពជាប់លាប់នៃការប្រើប្រាស់ឱសថ និងការពន្យល់ណែនាំពេលមានចម្ងល់ ជាពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ។ល។)  •កត់ត្រា និងរក្សាទុកបញ្ជីថ្នាំ ឬឱសថបំប៉នផ្សេងៗដែលអ្នកកំពុងប្រើ សារធាតុ ឬឱសថដែលអ្នកមានប្រតិកម្មជាមួយ និង ប្រវត្តិជំងឺជាប់ខ្លួនដើម្បីទុកបង្ហាញទៅកាន់វេជ្ជបណ្ឌិត   ឬឱសថការីនៅពេលទៅទទួលការពិគ្រោះ ឬព្យាបាលណាមួយ •ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីអំពីរបៀបដែលអ្នកប្រើឱសថជាក់ស្តែង ជាពិសេសនៅពេលដែលវាខុសពីការណែនាំ (ឧទាហរណ៍អ្នកពិបាកលេបឱសថទាំងមូល ដូចនេះអ្នកតែងកិន ឬកាច់វាមុននឹងពិសា ឬឱសថខ្លះត្រូវដាក់ចូលក្នុងទឹកមួយកែវ បែរជាច្រឡំកាច់លេប ឬការពិបាកក្នុងការប្រើប្រាស់ឧបករណ៍បាញ់ប្រភេទស្រៃ្ពយន៍ក្នុងការព្យាបាលជំងឺហឺត ឬតឹងច្រមុះជាដើម) •ចៀសវាងប្រើប្រាស់ឱសថផ្សេងៗសម្រាប់បំបាត់អាការៈណាមួយនៃជំងឺដោយខ្លួនឯង ក្រោយពីបានទទួលការព្យាបាលដោយឱសថដែលបានចេញដោយវេជ្ជបណ្ឌិត ឬឱសថការីហើយ •ចៀសវាងប្រើប្រាស់ឱសថរបស់អ្នកដទៃដែលមានអាការៈប្រហែលគ្នា ឬឲ្យឱសថរបស់អ្នកទៅអ្នកដទៃ •រៀបចំទុកដាក់ឱសថនៅកន្លែងដែលសុវត្ថិភាពចំពោះឱសថ និងអ្នកប្រើប្រាស់ (ឧ ផុតពីដៃក្មេង ទុកដាក់ក្នុងសីតុណ្ហភាពដែលត្រឹមត្រូវ កុំឲ្យត្រូវពន្លឺថ្ងៃជាដើម) •កំណត់ពេលវេលាលេបឱសថរបស់អ្នកដោយប្រើឧបករណ៍ជំនួយ(នាឡិការោទិ៍ កម្មវិធីទូរស័ព្ទជាដើម)។ ឥទ្ធិពលទៅលើប្រសិទ្ធភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺ ធ្វើឲ្យរាល់ការព្យាបាលដោយឱសថ ចាំបាច់ត្រូវស្ថិតក្រោមការណែនាំ ឬតាមដានពីវេជ្ជបណ្ឌិត ឬឱសថការី និងចៀសវាងការប្រើប្រាស់ឱសថដោយខ្លួនឯង ពីព្រោះអ្នកមិនបានដឹងទេថា ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនោះអាចផ្តល់ផលអវិជ្ជមាន និងធ្ងន់ធ្ងរកម្រិតណាដល់អ្នកផ្ទាល់។ អត្ថបទយោង៖ (1) Medication Errors: Technical Series on Safer Primary Care. Geneva: World Health Organization; 2016. ប្រឹក្សាយោបល់ដោយ ៖ បណ្ឌិត បូរី សុថ្ថាវីរៈ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។ បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖ -មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant)  -អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង -អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។   ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕ ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

Share

សំណួរ៖ នាងខ្ញុំ អាយុ៣៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះ ខ្ញុំតែងមានអាការៈឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ហើយពេលខ្លះឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំខ្លាំងណាស់ក្នុងកំឡុងពេលមានរដូវ។ តើនេះជារោគសញ្ញានៃជំងឺអ្វី? តើខ្ញុំគួរធ្វើដូចម្ដេចពេលមានអាការៈឈឺចាប់បែបនេះ? ចម្លើយ៖ មូលហេតុនៃការមករដូវមានការឈឺចាប់មានដូចជា ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាម មានគីស្តអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និងការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះប្អូនស្រីដែលមានអាការៈបែបនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានសមស្រប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

Share
Top