Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្វីដែលអ្នកមានបំណងចូលប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទន្ទឹងរង់ចាំបានមកដល់ហើយ… ពិសេសសម្រាប់អ្នកដែលមានបំណងចូលប្រឡងក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្សេងៗនៃការចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលហើយ… យោងតាមសេចក្តីប្រកាសជូនដំណឹងស្តីពី «ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨» របស់ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនតាមលក្ខខណ្ឌផ្សេងៗជាច្រើនដែលមានបង្ហាញជូនតាមរយៈលីងនេះ សេចក្តីជូនដំណឹង ។ កំណត់សម្គាល់សំខាន់ៗ ៖ កាលបរិច្ឆេទទទួលពាក្យប្រឡង ៖  -សម្រាប់កម្រិតបរិញ្ញាបត្រ មានថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រសុខភាពសាធារណៈ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច -សម្រាប់កម្រិតបរិញ្ញាបត្ររង មានថ្នាក់បរិញ្ញាបត្ររងគិលានុដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ទីកន្លែងដាក់់ពាក្យ ៖ តាមគ្រីះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបេក្ខជនចាត់ទុកជាអាទិភាព កាលបរិច្ឆេទប្រឡង ៖ -កម្រិតបរិញ្ញាបត្រ ៖ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧  ថ្ងៃទី២១ តុលា ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី២២ តុលា ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ ៖ 01:30-3:30pm -កម្រិតបរិញ្ញាបត្ររង ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃទី១៦ ធ្នូ ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី១៧ ធ្នូ ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ 01:30-3:30pm មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទប្រលង និងមណ្ឌលប្រលង ក្នុងករណីមានការចាំបាច់ សម្រាប់ព័ត៌មានលម្អិត ព្រមជាមួយនឹងលក្ខខណ្ឌផ្សេងៗនៃការប្រឡង និងប្រភពដើមនៃសេចក្តីជូនដំណឹង សូមចូលទៅកាន់លីងខាងលើនេះ ឬចុច ត្រង់នេះ  គួរបញ្ជាក់ផងដែរថា មានការកែប្រែនូវលក្ខខណ្ឌមួយចំនួនដែលមាននៅក្នុង សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើអ្នកដឹងទេថា លើសពីចំណាយទៅលើការប្រើប្រាស់ឱសថរបស់អ្នក អ្នកអាចនឹងប្រឈមទៅនឹងការព្យាបាលដោយគ្មានប្រសិទ្ធភាព និងមិនមានសុវត្ថិភាព ប្រសិនបើការប្រើប្រាស់ឱសថទាំងនោះ មិនបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី? ទន្ទឹមនឹងការរំពឹងទុកនូវការជាសះស្បើយ ក្រោយពេលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ  ឬណែនាំដោយឱសថការីនូវការប្រើប្រាស់ឱសថមួយចំនួនសម្រាប់ព្យាបាលជំងឺ  ឬអាការៈរបស់អ្នក តើអ្នកធ្លាប់បានយកចិត្តទុកដាក់ ឬបារម្ភអំពីការប្រើប្រាស់ឱសថទាំងនោះ ជាពិសេសនៅពេលអ្នកមិនយល់ច្បាស់  ឬក៏មិនបានប្រើប្រាស់តាមការណែនាំដែរឬទេ? មកដល់សព្វថ្ងៃ មិនថានៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសជឿនលឿនមួយចំនួន ភាពខ្វះចន្លោះជាច្រើនអំពីការប្រើប្រាស់ឱសថនៅតែត្រូវបានសង្កេតឃើញ។ ជាក់ស្តែង យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ដែលផ្សាយក្នុងឆ្នាំ២០១៦  បានបង្ហាញថា នៅប្រទេសមួយចំនួន ប្រហែល៦ ទៅ ៧% នៃករណីបញ្ជូនចូលមន្ទីរពេទ្យគឺមានទំនាក់ទំនងទៅនឹងការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  បញ្ហានេះកាន់តែគួរឲ្យបារម្ភចំពោះមនុស្សចាស់  ដោយសារតែពួកគេមានកត្តាប្រឈមជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការប្រើប្រាស់ឱសថច្រើនមុខ។(1) ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាល ដែលពេលខ្លះអ្នកជំងឺអាចប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរដែលអាចកើតឡើងដោយសារឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ។ បន្ថែមពីនេះទៀត អ្នកនឹងត្រូវចំណាយថវិកាដោយឥតប្រយោជន៍ ដែលរួមមានការចំណាយទៅលើការព្យាបាលជំងឺដែលអ្នកកំពុងមាន និងជំងឺថ្មីដែលកើតឡើងពីឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថដែលអ្នកបានទទួលរង។ ឧទាហរណ៍ ការប្រើប្រាស់ឱសថ Maalox ដែលជាឱសថព្យាបាលជំងឺរលាកក្រពះ ក្នុងអំឡុងពេលជាមួយគ្នានៃការប្រើប្រាស់ឱសថ Paracetamol នោះនឹងនាំឲ្យមានការថយចុះនូវការជ្រាបចូលឱសថ Paracetamol ទៅក្នុងឈាម ដែលបណ្តាលឲ្យការព្យាលបាលឱសថ Paracetamol មិនមានប្រសិទ្ធភាព។  ឧទាហរណ៍មួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកមិនបានត្រឹមត្រូវ នោះក្រៅពីការចំណាយថវិកាដោយអត់ប្រយោជន៍ក្នុងការព្យាបាលជំងឺ អ្នកមិនបានធូរស្រាលឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺមេរោគដែលមានក្នុងខ្លួនអ្នកអាចនឹងសុំាជាមួយឱសថអង់ទីប៊ីយ៉ូទិកទាំងនោះ ដែលអាចផ្តល់ផលវិបាកចំនួនពីររួមមាន៖ ទីមួយ ការព្យាបាលជំងឺរបស់អ្នកដោយឱសថនេះនឹងមិនអាចទទួលបានលទ្ធផលប្រសើរនៅពេលក្រោយ និងទីពីរ ផលប៉ះពាល់មានទំហំធំធេង ដោយមេរោគទាំងនោះអាចបន្តឆ្លងទៅអ្នកដទៃ ហើយនាំឲ្យការព្យាបាលនឹងមិនមានប្រសិទ្ធភាព។   សរុបឡើងវិញ ការប្រើប្រាស់ឱសថដោយមិនបានត្រឹមត្រូវ នោះនឹងមានផលប៉ះពាល់ ៣ ចំណុចធំៗ៖  -ការព្យាបាលដោយមិនទទួលបានប្រសិទ្ធភាព  -ការព្យាបាលដោយមិនមានសុវត្ថិភាព -ការចំណាយថវិកាដោយអត់ប្រយោជន៍ ។ តើអ្នកកំពុងប្រើប្រាស់ ឱសថមិនត្រឹមត្រូវតាមការណែនាំឬទេ? ការប្រើប្រាស់ឱសថដោយមិនបានយល់ពីប្រសិទ្ធភាព គោលបំណងនៃការប្រើប្រាស់ និងផលប៉ះពាល់របស់ឱសថឲ្យបានច្បាស់លាស់ទេ នោះធ្វើឲ្យមានទិដ្ឋភាពនៃការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវជាច្រើនបែប ដែលជាទូទៅរួមមាន៖ •ភ្លេចលេបឱសថ ឬលេបមិនបានទៀងពេលវេលា (យឺត ឬលឿនជាងការកំណត់) •បញ្ឈប់ការប្រើប្រាស់ឱសថដោយខ្លួនឯងពេលទទួលអារម្មណ៍ធូរស្រាល ឬក្រឃើញប្រសិទ្ធភាពពេក •បន្ថែមកម្រិតប្រើប្រាស់ឱសថ ឬប្រើញឹកញាប់ជាងការណែនាំ  នៅពេលចង់ឲ្យប្រសិទ្ធភាពឱសថកាន់តែល្អ ឬឆាប់ធូរស្រាល •បញ្ឈប់ ឬបន្ថយកម្រិតដោយខ្លួនឯងដោយសារតែធុញទ្រាន់នឹងផលរំខានរបស់ឱសថ •ភាន់ច្រឡំដែលមិនបានប្រាប់ទៅកាន់វេជ្ជបណ្ឌិត  ឬឱសថការី  ក្នុងការប្រើប្រាស់ឱសថច្រើនមុខ និងរបៀបនៃការប្រើប្រាស់ខុសៗគ្នា  •ប្រើប្រាស់ឱសថដែលខុសពីការណែនាំមានដូចជាពិសាជាមួយទឹកក្តៅ ទឹកផ្លែឈើ ឬកិនបំបែកឱសថមុនលេប ជាដើម ។ តើអ្នកគួរធ្វើដូចម្តេច ដើម្បីឲ្យការប្រើប្រាស់ឱសថបានត្រឹមត្រូវ និងមានប្រសិទ្ធភាព? ប្រាកដណាស់  អ្នកក៏អាចជួយខ្លួនឯងបានផងដែរ ស្របពេលដែលវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកព្យាយាមកាត់បន្ថយកត្តាដែលនាំឲ្យមានការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមរយៈការណែនាំផ្សេងៗ។ ដូចនេះ អ្នកត្រូវស្តាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត ឬឱសថការី ពេលទទួលឱសថមកព្យាបាល តាមរយៈការសាកសួរឲ្យបានច្បាស់លាស់អំពីគោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ នោះអ្នកនឹងអាចចៀសផុតពីការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ។  ការផ្ទៀងផ្ទាត់ឡើងវិញ ក្រោយទទួលបានឱសថជាមួយនឹងឱសថការី៖ •កត់ព័ត៌មានសំខាន់ៗដែលបានណែនាំដោយឱសថការី •សួរឡើងវិញនូវឈ្មោះឱសថ គោលបំណងនៃការប្រើប្រាស់ របៀបប្រើប្រាស់កម្រិតប្រើប្រាស់ រយៈពេលប្រើប្រាស់  ផលរំខាន ប្រតិកម្ម ឬអន្តរកម្មជាមួយនឹងឱសថដទៃ ឬអាហារផ្សេងៗ ការរក្សាទុក និងការចៀសវាងផ្សេងៗអំឡុងពេលប្រើប្រាស់ឱសថជាដើម •គួរទទួលឱសថដែលមានការសរសេរសេចក្តីណែនាំពីលើកញ្ចប់  ឬប្រអប់ឱសថទើបជាការប្រសើរ  •សួរជានិច្ចប្រសិនអ្នកមិនយល់  ឬកត់សម្គាល់មានអ្វីប្លែក  ដូចជាការផ្លាស់ប្តូរមុខថ្នាំ ឬកម្រិតថ្នាំខុសពីមុន •អ្នកគួរនិយាយ ឬបញ្ជាក់ឡើងវិញឲ្យឱសថការីស្តាប់ដើម្បីប្រាកដថាអ្នកបានយល់ច្បាស់ អំពីរបៀបប្រើប្រាស់ កម្រិតប្រើប្រាស់ និងរយៈពេលប្រើប្រាស់ឱសថ •ប្រសិនបើអ្នកមិនអាចស្តាប់នូវការណែនាំបានល្អ អ្នកគួរឲ្យគ្រួសារ ឬមិត្តភក្តិជូនអ្នកទៅ ដើម្បីឲ្យពួកគេជួយស្តាប់ការណែនាំ។  គន្លឹះក្នុងការប្រើប្រាស់ឱសថប្រកបដោយសុវត្ថិភាព៖ •ត្រូវរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងវេជ្ជបណ្ឌិត ឬឱសថការី ដើម្បីធានាពីភាពជាប់លាប់នៃការប្រើប្រាស់ឱសថ និងការពន្យល់ណែនាំពេលមានចម្ងល់ ជាពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ។ល។)  •កត់ត្រា និងរក្សាទុកបញ្ជីថ្នាំ ឬឱសថបំប៉នផ្សេងៗដែលអ្នកកំពុងប្រើ សារធាតុ ឬឱសថដែលអ្នកមានប្រតិកម្មជាមួយ និង ប្រវត្តិជំងឺជាប់ខ្លួនដើម្បីទុកបង្ហាញទៅកាន់វេជ្ជបណ្ឌិត   ឬឱសថការីនៅពេលទៅទទួលការពិគ្រោះ ឬព្យាបាលណាមួយ •ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីអំពីរបៀបដែលអ្នកប្រើឱសថជាក់ស្តែង ជាពិសេសនៅពេលដែលវាខុសពីការណែនាំ (ឧទាហរណ៍អ្នកពិបាកលេបឱសថទាំងមូល ដូចនេះអ្នកតែងកិន ឬកាច់វាមុននឹងពិសា ឬឱសថខ្លះត្រូវដាក់ចូលក្នុងទឹកមួយកែវ បែរជាច្រឡំកាច់លេប ឬការពិបាកក្នុងការប្រើប្រាស់ឧបករណ៍បាញ់ប្រភេទស្រៃ្ពយន៍ក្នុងការព្យាបាលជំងឺហឺត ឬតឹងច្រមុះជាដើម) •ចៀសវាងប្រើប្រាស់ឱសថផ្សេងៗសម្រាប់បំបាត់អាការៈណាមួយនៃជំងឺដោយខ្លួនឯង ក្រោយពីបានទទួលការព្យាបាលដោយឱសថដែលបានចេញដោយវេជ្ជបណ្ឌិត ឬឱសថការីហើយ •ចៀសវាងប្រើប្រាស់ឱសថរបស់អ្នកដទៃដែលមានអាការៈប្រហែលគ្នា ឬឲ្យឱសថរបស់អ្នកទៅអ្នកដទៃ •រៀបចំទុកដាក់ឱសថនៅកន្លែងដែលសុវត្ថិភាពចំពោះឱសថ និងអ្នកប្រើប្រាស់ (ឧ ផុតពីដៃក្មេង ទុកដាក់ក្នុងសីតុណ្ហភាពដែលត្រឹមត្រូវ កុំឲ្យត្រូវពន្លឺថ្ងៃជាដើម) •កំណត់ពេលវេលាលេបឱសថរបស់អ្នកដោយប្រើឧបករណ៍ជំនួយ(នាឡិការោទិ៍ កម្មវិធីទូរស័ព្ទជាដើម)។ ឥទ្ធិពលទៅលើប្រសិទ្ធភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺ ធ្វើឲ្យរាល់ការព្យាបាលដោយឱសថ ចាំបាច់ត្រូវស្ថិតក្រោមការណែនាំ ឬតាមដានពីវេជ្ជបណ្ឌិត ឬឱសថការី និងចៀសវាងការប្រើប្រាស់ឱសថដោយខ្លួនឯង ពីព្រោះអ្នកមិនបានដឹងទេថា ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវនោះអាចផ្តល់ផលអវិជ្ជមាន និងធ្ងន់ធ្ងរកម្រិតណាដល់អ្នកផ្ទាល់។ អត្ថបទយោង៖ (1) Medication Errors: Technical Series on Safer Primary Care. Geneva: World Health Organization; 2016. ប្រឹក្សាយោបល់ដោយ ៖ បណ្ឌិត បូរី សុថ្ថាវីរៈ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។ បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖ -មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant)  -អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង -អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។   ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕ ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

Share

សំណួរ៖ នាងខ្ញុំ អាយុ៣៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះ ខ្ញុំតែងមានអាការៈឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ហើយពេលខ្លះឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំខ្លាំងណាស់ក្នុងកំឡុងពេលមានរដូវ។ តើនេះជារោគសញ្ញានៃជំងឺអ្វី? តើខ្ញុំគួរធ្វើដូចម្ដេចពេលមានអាការៈឈឺចាប់បែបនេះ? ចម្លើយ៖ មូលហេតុនៃការមករដូវមានការឈឺចាប់មានដូចជា ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាម មានគីស្តអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និងការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះប្អូនស្រីដែលមានអាការៈបែបនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានសមស្រប។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

Share

(ឯកទេសផ្នែករោគកុមារ) ង៉ោ ម៉េងរិទ្ធី ដោយសារតែខ្ញុំជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នាហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាងទៀត ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាលឆ្នាំទី១មកម្ល៉េះ។ (ឯកទេសសោភ័ណសល្យសាស្រ្ត) ម៉ម គឹមអេង នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ (ឯកទេស ថ្លើម ក្រពះ ពោះវៀន) រ៉ូ គីមឆាយ មូលហេតុដែលនាំឲ្យលោកជ្រើសរើសអាជីពជាគ្រូពេទ្យ ហើយរើសយកជំនាញមួយនេះទៀតនោះ គឺជំនាញថ្លើម ក្រពះ ពោះវៀន ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលសម្បូរបែបទាំងប្រភេទជំងឺ និងទាំងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមានសរីរាង្គជាច្រើន។ (ឯកទេសបេះដូងនិង សរសៃឈាម) ចិន ណារ៉ុង មូលហេតុចម្បងក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀត អត្រាមរណភាពបណ្តាលមកពីជំងឺបេះដូង និងសរសៃឈាមស្ថិតនៅលេខរៀងទី១ បើប្រៀបធៀបនឹងជំងឺដទៃទៀត។  បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជំងឺមិនឆ្លងដែលមានមួយផ្នែកធំជាជំងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកម្រិតតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតឲ្យខ្ញុំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជំងឺបេះដូង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) សេង ឡុង មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀត ដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។ មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។ (ឯកទេសត្រចៀក-ច្រមុះ-បំពង់ក) យិន សាស្រ្តា ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ថ្វីត្បិតថាខ្ញុំមិនមែនជានិស្សិតពេទ្យ ឬគ្រូពេទ្យ តែខ្ញុំក៏អាចយល់ពីអារម្មណ៍របស់គ្រូពេទ្យ ដោយហេតុថាមានបងប្រុស និងក្រុមគ្រួសារនៅក្នុងវិស័យនេះ។  ធ្លាប់មានប៉ុន្មានដងដែរ​ ដែលឃើញមានការបង្ហោះ និងចែករំលែកច្រើនពីកំហុសឆ្គងរបស់គ្រូពេទ្យខ្លះ តែក៏ត្រូវបានមហាជនជាច្រើនស្តីបន្ទោស និងបណ្តុះនូវផ្នត់គំនិតនៃការលែងមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងស្រុក ទាំងដែលការពិត​ គឺវិស័យមួយនេះ បាន និងកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ខ្ញុំពិតជាមិនយល់ ថាតើហេតុអ្វីបានជាបែបនេះ? ហេតុអ្វីមហាជនខ្លះមិនអាចផ្តល់ជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនា ជំនួសឲ្យការជេរប្រមាថដោយកំហឹង ឬការយល់ខុសនោះ? តើអ្នកធ្លាប់បានគិតដល់អារម្មណ៍ក្រុមគ្រូពេទ្យដែលស្អាតស្អំ មានសមត្ថភាព​ និងតែងតែមានទំនួសខុសត្រូវក្នុងការមើលថែទាំ និងព្យាបាលអ្នកជំងឺដោយមិនប្រកាន់រើសអើងទេ? គ្រាន់តែពេលខ្លះ យើងមិនបានធ្វើអ្វីខុស តែត្រូវបានគេចោទប្រកាន់ យើងក៏មានអារម្មណ៍មិនសុខចិត្ត អន់ចិត្ត និងឈឺចាប់ណាស់ទៅហើយ ចុះទម្រាំពួកគាត់វិញ? តើទឹកចិត្តដែលខំសាងនោះ នឹងអាចនៅរឹងមាំបានយូរប៉ុណ្ណា? ខាងក្រោមនេះ ជាវីដេអូដ៏មានអត្ថន័យមួួយ នៅក្នុងហ្វេសប៊ុកមួយ ដែលបានរៀបរាប់អំពីអារម្មណ៍ជាអ្នកប្រកបវិជ្ជាជិវៈសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​ចំពោះការយល់ខុស និងបុគ្គលមួយចំនួនដែលបានយកការជេរប្រមាថពេទ្យ ធ្វើជាមុខរបរដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន... មិនប្រាកដថាអ្នកនឹងមានអារម្មណ៍ដូចខ្ញុំ​ តែខ្ញុំមើលវីដេអូនេះដំបូងជាមួយនឹងទឹកភ្នែករលីងរលោង ស្របពេលដែលស្រមៃដល់រូបភាពដែលក្រុមគ្រូពេទ្យបំពេញការងារ និងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយសុចរិត និងក្រមសីលធម៌​ដោយស្មោះអស់ពីចិត្ត។ Source : Keo Sovannarith

Share

ការប្រាស្រ័យទាក់ទងគ្នានឹងគ្នា ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះយើងពុំគួរបណ្តោយឲ្យកើតមានក្លិនមិនល្អចេញពីមាត់នៅពេលដែលសន្ទនាគ្នានោះទេ វាជារឿងមួយគួរឲ្យខ្មាសអៀនណាស់។ តើយើងអាចកាត់បន្ថយក្លិននេះដោយរបៀបណា? មូលហេតុដែលបណ្តាលឲ្យមានក្លិនមិនល្អ បញ្ហាក្លិនមាត់ គឺចាប់ផ្តើមចេញពីការដុសសម្អាតធ្មេញមិនបានត្រឹមត្រូវស្អាតល្អ។ ការបន្សល់ទុកនូវកាកសំណល់អាហារ នៅលើផ្ទៃនៃគល់អណ្តាត នៅតាមចន្លោះធ្មេញ និងនៅដក់ក្រោមអញ្ចាញធ្មេញ គឺមានន័យថាអ្នក កំពុងតែទុកនូវកាកសំណល់ទាំងនេះ សម្រាប់ចិញ្ចឹមពពួកមេរោគរាប់សិបលាន (មេរោគនេះ គឺតែងតែមាននៅក្នុងមាត់យើងជាប្រចំាពីធម្មជាតិ)។ ផ្ទុយទៅវិញ ពពួកមេរោគទាំងនេះ បែរជាផ្តល់ទុក្ខទោសដល់យើងវិញ តាមរយៈក្លិនអសោចដែលបានមកពីការបញ្ចេញចោលនូវកាកសំណល់ និងសារធាតុគីមីរបស់វា។ ជាទូទៅ មនុស្សតែងកើតមានបញ្ហាមាត់ស្ងួត (ប្រេះ ឬក្រៀមបបូរមាត់) ជាញឹកញាប់ ឬម្តងម្កាល។ មាត់ស្ងួតគឺមិនមែនកើតឡើងដោយខ្លួនវានោះទេ ប៉ុន្តែវាបង្ហាញថាក្នុងខ្លួនរបស់យើងមានបញ្ហាអ្វីមួយ ដែលជះឥទ្ធិពលដល់ការបញ្ចេញទឹកមាត់។ ទឹកមាត់មានសារៈសំខាន់ណាស់ ចំពោះសុខភាពមាត់ធ្មេញព្រោះវាមានតួនាទី៖ - ជាអ្នកលាងសំអាតនូវចំណីអាហារពីក្នុងមាត់របស់យើង - ផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ - កាកសំណល់អាហារដែលតោងជាប់ធ្មេញ វានឹងបំលែងទៅជាអាស៊ីដ ក្រោយរយៈពេល៦ម៉ោង  ដូច្នេះទឹកមាត់មានសមត្ថភាពផ្តល់សំណើម រក្សាស្ថេរភាព pH និងកម្រិតអាស៊ីតក្នុងមាត់ - បង្កើតជាតិកាល់ស្យូម និងផូស្វាតការពារមិនអោយធ្មេញខូច - បង្កើនអុកស៊ីសែន ដើម្បីរក្សាជាលិកាក្នុងមាត់អោយមានសុខភាពល្អ និងស្រស់ថ្លា - បង្កើន ក្លិន និងរសជាតិក្នុងមាត់ ដូច្នេះ ប្រសិនបើមាត់អ្នកស្ងួត គឺអ្នកអាចប្រឈមនឹងការមានក្លិនមាត់។ ការប្រើប្រាស់ថ្នាំមួយចំនួន ការដកដង្ហើមតាមមាត់ និង ការជក់បារីសុទ្ធតែ នាំឲ្យមាត់យើងស្ងួត។ ការបង្ករោគដោយសារមានជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺពងបែកក្នុងមាត់ ក៏ជាកត្តារួមផ្សំផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទើបនឹងមានការដកធ្មេញ ឬវះកាត់នៅក្នុងមាត់ អ្នកក៏អាចនឹងកើតមានបញ្ហាក្លិនមាត់មិនល្អផងដែរ។ ចំណុចសំខាន់ដែលអ្នកត្រូវតែដឹងនោះ គឺការប្រមូលផ្តុំនូវពពួកបាក់តេរីក្នុងមាត់ភាគច្រើន វាកើតឡើងនៅលើគំនរសំអេកធ្មេញស្អិតៗ ដែលដុសមិនបានស្អាត ហើយក្រុមមេរោគនេះ គឺបង្កឲ្យមានក្លិនមាត់ខ្លាំងបំផុត។ ម្ហូបអាហារមួយចំនួន ជាពិសេសគឺខ្ទឹមក៏ជាសារធាតុបណ្តាលឲ្យជះក្លិនយ៉ាងខ្លាំង ពីក្នុងខ្លួនយើងផងដែរ។ ពេលយើងបរិភោគអាហារប្រភេទនេះចូលទៅ វាត្រូវការពេលយ៉ាងតិច ២៤ម៉ោង ដើម្បីរុញច្រានសារធាតុគីមីទាំងនេះអោយចេញតាមរយៈការបញ្ចេញញើស ការដកដង្ហើមទំរាំតែលាងសម្អាតចេញអស់ពីរាងកាយយើង។ អាហារដែលសម្បូរជាតិសាច់ និងស្ករច្រើន ក៏សុទ្ធតែរួមចំណែកបង្កអោយមានបញ្ហាក្លិនមាត់នេះផងដែរ។ ម្យ៉ាងវិញទៀត ការធុំក្លិនមាត់អាចជះឥទ្ធិពលមកពីការរលាកនៃជាលិកាជុំវិញច្រមុះដូចជា ៖ - បំពង់ក សួត - តំណក់ទឹករងៃហូរពីច្រមុះ - ការជក់បារី ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ - ស្រេ្តស និងការធុញថប់ - ការខ្សោះជាតិទឹក - ដំបៅមាត់រ៉ាំរ៉ៃ ឬដំបៅអណ្តាត - ប្រហោងធ្មេញ ឬការដាក់ធ្មេញ - ជម្ងឺរលាកប្រពន្ធ័រំលាយអាហារផងដែរ។ វិធីកម្ចាត់ក្លិនមាត់ នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែអាវុធដ៏សំខាន់បំផុតនោះ គឺត្រូវតែដុសធ្មេញឲ្យ បានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។ ការថែទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថាយើងមិនទុកឱកាសឲ្យ មេរោគមានទីជំរករស់នៅនោះទេ ដូច្នេះអ្នកក៏មិនប្រឈមនឹងបញ្ហារោគ ពុកធ្មេញ និងជម្ងឺរលាកជាលិកាជុំវិញធ្មេញផងដែរ។ សមាគមទន្តពេទ្យអាមេរិក បានផ្តល់ការណែនាំថា ការដុសធ្មេញជាមួយ ថ្នាំដុសធ្មេញដែលមានជាតិផ្លអររ៉ាយបន្ទាប់ពីញុំាអាហាររួច  ព្រមទាំងសម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ បន្ថែមពីលើនេះទៀតគឺការដុសសម្អាតគល់អណ្តាត ដើម្បីកំចាត់បណ្តុំមេរោគ។ ប្រសិនបើអ្នកមានពាក់នូវធ្មេញស្និត ឬប្រភេទធ្មេញដែលដោះចេញបាន គឺត្រូវតែដោះវាចេញ ដើម្បី ធ្វើការដុសសម្អាតវា ជាមួយច្រាសដុសធ្មេញជារៀងរាល់យប់ មុនពេលចូលគេង មុននឹងអ្នកយកវាមកពាក់ម្ដងទៀតនៅព្រឹកបន្ទាប់។ សរុបសេចក្តីមក ប្រសិនបើអ្នកនៅតែមិនអាចរកដំណោះស្រាយបាន គឺត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីធ្វើការពិនិត្យ និងប្រមូលនូវព័ត៌មានផ្សេងៗ ដូចជាឈ្មោះថ្នាំ និងអាហារបំប៉នដែលអ្នកកំពុងតែប្រើប្រាស់ វាអាចជួយឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា តើមូលហេតុបង្កមកពីបញ្ហា មាត់ធ្មេញ ឬក៏ពាក់ព័ន្ធនឹងជម្ងឺទូទៅមួយចំនួន ដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជម្ងឺទូទៅ។ ប្រសិនបើមូលហេតុបង្កឡើងពីបញ្ហានៅក្នុងមាត់ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ព្រមទាំងណែនាំអ្នកធ្វើការកោសសម្អាតបាក់តេរីនៅលើគល់អណ្តាត រួមជាមួយនឹងការប្រើប្រាស់នូវទឹកខ្ពុរមាត់ ដែលគ្មានជាតិអាល់កុលបន្ថែមទៀត នោះបញ្ហាក្លិនមាត់របស់អ្នកនឹងអាចកាត់បន្ថយបានច្រើន។ ហេតុនេះហើយ ប្រសិនបើលោកអ្នកមានបញ្ហាក្លិនមាត់មិនល្អ ហើយចង់រកវិធីដើម្បីដោះស្រាយ រំចង់ មានផ្ដល់ជូនការពិនិត្យ និង ពិគ្រោះយោបល់ដោយឥតគិតថ្លៃ។ សម្រាប់ការណាត់ជួបសូមទំនាក់ទំនងមកលេខទូរសព្ទ័ 069 811 338ឬ អ៊ីម៉ែលមកកាន់ contact@roomchang.com

Share

និស្សិតថ្នាក់វេជ្ជបណ្ឌិតឆ្នាំទី៦នៃសាកលវិទ្យាល័យអន្តរជាតិ(IU) មួយរូប គឺកញ្ញា លី ហ្សូកា តែងតែស្រលាញ់ការងារសង្គម ហើយក៏ជាហេតុផលមួយដែលគាត់រៀនពេទ្យផងដែរ។ តែក៏មិនមែនមានន័យថា មិនរៀនពេទ្យ ជួយសង្គមមិនបាននោះទេ គ្រាន់តែចង់បញ្ជាក់ថា ការងារសង្គមដែលគាត់ចង់បម្រើប្រជាជននោះ គឺសំដៅលើផ្នែកសុខភាព ហើយកញ្ញាតែងឃើញថា សេវាកម្មផ្នែកសុខភាពនៅតាមតំបន់ដាច់ស្រយាលនៅមានភាពខ្វះខាត ទាំងការអប់រំផ្នែកសុខភាព និងការថែទាំព្យាបាល ទើបតែងតែគាំទ្រឲ្យនិស្សិតពេទ្យចូលរួមការងារសង្គមឲ្យបានច្រើន ។ គួរបញ្ជាក់ផងដែរថា ហ្សូកា ជាអតីតសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរថ្នាក់ខេត្តប្រចាំបាត់ដំបង ដែលទទួលបាននិទ្ទេសB (លំដាប់ពិន្ទុ99.766)ប្រចាំវិទ្យាល័យព្រះមុនីវង្សនៃថ្នាក់ទុតិយភូមិ។ ជាមួយនឹងឆន្ទៈយ៉ាងមុតមាំ និងបទពិសោធន៍ក្នុងការងារសង្គមជាច្រើន កញ្ញាក៏បានចូលរួមចែករំលែកនូវគន្លឹះខ្លឹមៗជាច្រើន ជូនដល់និស្សិតពេទ្យដទៃ ក៏ដូចជាដើម្បីផ្លាស់ប្តូរផ្នត់គំនិតដែលយល់ថា«និស្សិតពេទ្យរវល់ មិនងាយចូលរួមការងារសង្គមនោះទេ…»  តើការចូលរួមក្នុង«ការងារសង្គម»នឹងផ្តល់អត្ថប្រយោជន៍បែបណាខ្លះដល់និស្សិតពេទ្យ? តាមរយៈរូបភាពបែបណាខ្លះ?  •ទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ៖ ការសិក្សានៅសាលាបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែការអនុវត្តជាមួយអ្នកជំងឺ ឬអ្នកភូមិ នឹងធ្វើឲ្យយើងកើនចំណេះបានមួយកម្រិតទៀត ដែលមានន័យថា «រៀន+អនុវត្ត» •ទទួលនូវអ្វីដែលថ្មីពីគ្រូពេទ្យ ឬសិស្សច្បង ៖ ជាក់ស្តែង នៅពេលយើងធ្វើការងារជាក្រុម យើងតែងតែចែករំលែកនូវអ្វីៗដែលថ្មីដែលយើងបានជួបដូចជា ពិនិត្យមើលជំងឺ ហើយយកមកប្រជុំពិភាក្សាគ្នា ដែលក្រុមគ្រូពេទ្យនឹងបង្រៀននិសិ្សតយ៉ាងច្បាស់ទាក់ទងនឹងករណីនីមួយៗ •រៀនបណ្ដុះគំនិត ៖ ដុសខាត់ឲ្យចេះស្រឡាញ់សុខភាពសហគមន៍ឲ្យបានកាន់តែច្រើន។ កាលណាយើងបានឃើញទុកលំបាកជាក់ស្ដែងរបស់ប្រជាជន យើងកាន់តែខិតខំបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីប្រជាជនយើង  •បន្ថែមនូវជំនាញទន់ ៖ បង្រៀនឲ្យយើងចេះទទួលខុសត្រូវនូវការងារដែលយើងធ្វើ ទុកចិត្តគ្នា ចេះស្រឡាញ់គ្នា យកចិត្តទុកដាក់ ឲ្យតម្លៃគ្នា គោរពគ្នា មានភាពសុចរិត មានទំនាក់ទំនងល្អរវាងនិសិ្សត និងនិស្សិត ឬ និស្សិត និងគ្រូពេទ្យ។ ហើយអ្វីដែលសំខាន់ គឺសាមគ្គីភាពក្នុងពេលធ្វើការងារក្រុម។ •រៀនជំនាញផ្សេងៗ ៖ រួមមានដូចជា ការរៀបចំអង្កេត(Survey)តាមសហគមន៍ ការស្រាវជ្រាវ(Research) ឬរបៀបធ្វើគម្រោង(Project) ជាដើម។ តើនិស្សិតពេទ្យគួរចូលរួមក្នុងការងារទាំងនេះពេលរៀនឆ្នាំទីប៉ុន្មានទើបល្អ? ឬមិនប្រកាន់ឆ្នាំសិក្សាទេ? សម្រាប់គំនិតខ្ញុំ និសិ្សតគួរចូលរួមក្នុងពេលរៀនឆ្នាំទី៤ឡើងទៅទើបល្អ ព្រោះចាប់ពីកម្រិតឆ្នាំប៉ុណ្ណឹង និស្សិតបានសិក្សារួចហើយទាក់ទងនឹងHuman Physiology ហើយក៏បានស្គាល់ខ្លះៗអំពីជំងឺផ្សេងៗដែលហៅថា«Pathophysiology» ដែលបង្កភាពងាយស្រួលដល់និស្សិតក្នុងការអនុវត្តជាក់ស្ដែង និងការសិក្សាបន្ថែម ជាពិសេសមានភាពងាយស្រួលក្នុងការអប់រំអ្នកភូមិទាក់ទងនឹងបញ្ហាសុខភាព ព្រោះយើងបានយល់ច្បាស់ថាអ្វីជាជំងឺ។  យ៉ាងណាមិញ ការងារសង្គមមិនប្រកាន់ឆ្នាំទេ គ្រាន់តែប្អូនៗឆ្នាំទាបៗគួរតែចំណាយពេលអានសៀវភៅ និងសិក្សាបន្ថែមឲ្យបានច្រើនក្នុងវិស័យនេះឲ្យច្បាស់សិន ចាំយើងទៅអនុវត្តទើបងាយស្រួល និងចំណេញសម្រាប់ខ្លួន។ តើនិស្សិតពេទ្យអាចទទួលបានព័ត៌មានទាក់ទិននឹងការងារសង្គមទាំងក្នុង និងក្រៅប្រទេស តាមរយៈមធ្យោបាយអ្វីខ្លះដែរ? តាមបទពិសោធន៍របស់ខ្ញុំ មានមធ្យោបាយជាច្រើនក្នុងសម័យនេះ ដូចជា ប្រព័ន្ធបណ្តាញសង្គម ( ហ្វេសប៊ុក គេហទំព័រ ជាដើម)  ការប្រកាសតាមសាកលវិទ្យាល័យ និងតាមរយ:សិស្សច្បង សិស្សប្អូន ឬមិត្តភក្តិ។ អ្វីដែលសំខាន់ត្រូវរក្សាទំនាក់ទំនងល្អរវាងគ្នា និងគ្នា (កុំរស់នៅដាច់ពីគេ) ដើម្បីទទួលបានការចែករំលែក និងព័ត៍មានថ្មីៗពីគ្នាទៅវិញទៅមក។ នរណាៗក៏ដឹងថា «រៀនពេទ្យរវល់ខ្លាំង»ដែរ ហើយក៏បានធ្វើឲ្យអ្នកខ្លះខកខានពេលក្នុងការចូលរួមការងារសង្គម តែហ្សូកាក៏អាចធ្វើបានច្រើនកន្លងមក តើមានគន្លឹះអ្វីចែករំលែកដែរឬទេ? សម្រាប់ខ្ញុំ បើយើងមានឆន្ទ:ចង់ធ្វើអ្វីមួយ យើងគួរឆ្លៀតពេលធ្វើការងារនោះ និងកាត់បន្ថយពេលវេលាសប្បាយៗបែរមកចូលរួមការងារសង្គម ព្រោះនរណាក៏រវល់ដែរ តែសំខាន់យើងចេះលៃលកពេល ហើយជាងនេះទៅទៀតយើងត្រូវបែងចែកឲ្យច្បាស់រវាងការរៀនសូត្រនៅសាលា និងការងារសង្គមធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នាទើបល្អ ជាពិសេស ត្រូវរៀបចំកាលវិភាគសិក្សាឲ្យបានត្រឹមត្រូវ។ ក្នុងចំណោមការងារសង្គមកន្លងមក តើមានការងារមួយណាដែលពេញចិត្តជាងគេ?ហេតុអ្វី? មានការងារស្មគ្រ័ចិត្តមួយដែលដក់ក្នុងបេះដូងខ្ញុំ គឺ Project Battambang ដែលជាគម្រោងមួយធ្វើឡើងដោយបេះដូង និងទឹកចិត្តសុទ្ធសាធរបស់ក្រុមនិសិ្សតពេទ្យនៅ Yong Loo Lin School of Medicine (NUS) និងដឹកនាំដោយគ្រួពេទ្យជនជាតិសិង្ហបុរី ហើយមានការសហការពីក្រុមនិស្សិតវេជ្ជសាស្រ្តនៅកម្ពុជា។  Projectនេះបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ដោយជួយប្រជាជនទាក់ទងនឹងបញ្ហាសុខភាព ការអប់រំ  ការព្យាបាល ការលើកស្ទួយជីវភាពនៅតំបន់នោះ ទាក់ទងនឹងទឹកប្រើប្រាស់ទឹកស្អាត ការផ្ដល់អាហារូបករណ៍ដល់សិស្ស ការជួយជាសម្ភារ:សិក្សា និងថវិកាបន្ថែមដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀន នៅតំបន់ជាយដែនកម្ពុជា-ថៃ(ស្រុកចំនួន៤នៅទីក្រុងប៉ោយប៉ែត)។  ខ្ញុំបានចូលរួមកាលពីរៀនឆ្នាំទី៤ Dr Ong និង Dr ផ្សេងៗទៀតបានបង្រៀនពួកខ្ញុំច្រើនទាក់ទងនឹងចំណេះដឹងខាងវេជ្ជសាស្រ្ត ការអនុវត្ត បទពិសោធន៍ថ្មីៗ បង្ហាញពីអំពើល្អនៃមនុស្សធម៌ ឆន្ទ: ការស្រឡាញ់ មើលថែទាំអ្នកប្រជាជន ឬអ្នកជំងឺឲ្យអស់ពីចិត្ត។ សម្រាប់គម្រោងនេះ មិនថានិស្សិតខ្មែរ ឬនិស្សិតសិង្ហបុរីទេ គឺតែងតែចាត់ទុកគ្នាដូចគ្រួសារ និងបងប្អូនគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក គោរពគ្នា ស្មោះត្រង់ ហើយរក្សាទំនាក់ទំនងនឹងគ្នារហូតមិនថានៅទីណា។ ជាពិសេស ពួកយើងបានជួបផ្ទាល់នឹងជីវភាពរស់នៅផ្ទាល់ ហើយរៀនធ្វើគម្រោងតាមសហគមន៍តាមការណែនាំរបស់ពួកគាត់។ តើមានកម្មវិធី ឬការងារណាដែលហ្សូកាចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតដែរឬទេ? ខ្ញុំចង់ណែនាំដល់និស្សិតពេទ្យដទៃទៀតឲ្យចូលរួមក្នុងProject Battambang ដែលមាននៅរៀងរាល់ខែធ្នូ ។ យើងគ្រប់គ្នាគួរសាកចូលរួមក្នុងProjectនេះយ៉ាងហោចណាស់ឲ្យបានម្ដង ដើម្បីទទួលបានអ្វីដែលថ្មី។  សម្រាប់ព័ត៍មានបន្ថែម អាចចូលទៅក្នុងគេហទំព័ររបស់Project Battambang ឬតាមទំព័រហ្វេសប៊ុក ដើម្បីទទួលបានLinkចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរៀងរាល់ខែតុលា ឬ វិច្ឆិកា ហើយពួកយើងនឹងធ្វើការជ្រើសរើស។ តើមានចំណុចអ្វីខ្លះដែលនិស្សិតម្នាក់ៗគួរគិតដល់ ដើម្បីធ្វើការបែងចែកពេលវេលារបស់ខ្លួនឲ្យមានប្រយោជន៍ និងតុល្យភាពរវាងការសិក្សា និងការងារសង្គម? •បែងចែកឲ្យបានច្បាស់នូវពេលវេលា ដោយរៀបចំកាលវេលាឲ្យបានត្រឹមត្រូវរវាងការសិក្សា និងការងារសង្គម  •ចូលរួមការងារសង្គមនៅពេលទំនេរពីការសិក្សាតែប៉ុណ្ណោះ មិនត្រូវផ្តោតលើការងារសង្គមច្រើនជ្រុលទេ •ឆ្លៀតឱកាសចូលរួមការងារសង្គមផងដែរ និយាយទៅចេះឆ្លៀតពេល ដោយកាត់បន្ថយពេលកម្សាន្តខ្លះទៅចូលរួម (ព្រោះអ្នកណាក៏រវល់ដែរ) •សិក្សាឲ្យបានច្បាស់លាស់សិន ព្រោះយើងអាចទាញប្រយោជន៍បានទាំង២ បានចំណេញទាំងចំណេះមានន័យថាបានរៀនរួចហើយយកទៅអនុវត្តជាក់ស្ដែង ជាពិសេស យើងក៏មានទំនុកចិត្តខ្លាំងចំពោះខ្លួន ថាអាចបម្រើប្រជាជនផ្នែកសុខាភិបាលប្រកបដោយប្រសិទ្ធភាព។ តើហ្សូកាមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសនឹងការងារសង្គម? •មុខវិជ្ជាពេទ្យជាមុខវិជ្ជាសំខាន់ដែលទាក់ទងនឹងជីវិតមនុស្ស  អ្វីដែលយើងត្រូវធ្វើ គឺត្រូវសិក្សាឲ្យបានចំណេះច្បាស់លាស់ ជាពិសេសត្រូវប្រកាន់ខ្ជាប់សីលធម៌ជាគ្រូពេទ្យ មានទាំងក្ដីស្រឡាញ់ និងការមើលថែអ្នកជំងឺឲ្យអស់ពីចិត្ត •ឆន្ទ: និងកម្លាំងចិត្តជារឿងសំខាន់ កាលណាយើងមានទឹកចិត្តនឹងធ្វើអ្វីមួយ យើងច្បាស់ជារីករាយ និងមិនហត់នឿយនឹងការងារមួយនេះទេ •ព្យាយាមប្រលូកចូលទៅក្នុងពិភពខាងក្រៅ ទទួលយកបទពិសោធន៍ថ្មីៗពីខាងក្រៅ ដើម្បីUpdateចំណេះដឹងខ្លួនឲ្យកាន់តែពូកែ •ពេលទំនេរ គួរតែឆ្លៀតចូលរួមការងារសង្គមឲ្យបានច្រើន ( Just want to make the world more better !) ជាពិសេស យើងជាគំរូដល់កូនចៅជំនាន់ក្រោយដ៏ល្អ សម្រាប់ឲ្យពួកគេដើរតាមគន្លងដ៏ល្អមួយនេះក្នុងការងារមនុស្សធម៌ •សង្ឃឹមថានឹងយល់ និងចងចាំឃ្លាមួយនេះ “We owe it to the patients we serve to be both kind and skilled. The kind need to be more skilled, and the skilled need to be more kind.” (June Callwood) ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

នេះជាសប្ដាហ៍ចុងក្រោយហើយក៏ជាដំណាក់កាលនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃចុងក្រោយដែរ។  អ្នកម្ដាយប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។​ តែកុំបារម្ភអារម្មណ៍បែបនោះនឹងបាត់ទៅវិញនូវពេលដែលអ្នកម្ដាយប្រសូតទារករួច។  សប្តាហ៍ទី៣៩៖ នៅក្នុងសប្តាហ៍នេះ អ្នកប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។ អ្នកម្តាយ គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការទៅមន្ទីរពេទ្យ។ អ្នកម្តាយគួរត្រៀមសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅពេកទារកកើតចេញចាកផ្ទៃដូចជា ប្រដាប់ស្នំ និងបំពង់ទឹកក្តៅ ដែលជាតម្រូវការមួយជាចាំបាច់។ សប្តាហ៍ទី៤០៖ នេះជាសប្តាហ៍ចុងក្រោយបំផុតដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានឃើញមុខមាត់រូបរាងរបស់ទារកថ្មី ដែលនឹងប្រសូតចេញក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ នៅសប្តាហ៍ទី៤០នេះដែរ ក្បាលរបស់ទារកបានបង្វែរមកដល់រង្វង់ក្រោមនៃស្បូនហើយ។ អ្នកម្តាយគួរសម្រាកនៅមន្ទីរពេទ្យ ដើម្បីប្រុងប្រៀបខ្លួននឹងសម្រាលកូន។ បើសិនមានបញ្ហាអ្វីមិនប្រក្រតី ត្រូវប្រញាប់ហៅគ្រូពេទ្យមកពិនិត្យភ្លាម ព្រោះទារកខ្លះអាចកើតមុនកំណត់ដោយប្រការណាមួយ ឬមានបញ្ហាជាច្រើនទៀតក្នុងអំឡុងពេលកើតដូចជា បែកទឹកភ្លោះមុនថ្ងៃ ឬអ្នកម្តាយមានការឈឺពោះខ្លាំងជាដើម។ មិនបង្អង់ចាំយូរប៉ុន្មានទៀតនោះទេ ទារកដ៏ស្រស់ប្រិមប្រិយនឹងចេញចាកផ្ទៃបានឃើញពន្លឺព្រះអាទិត្យនៃទ្វីបលោកយើងនេះជាក់មិនខាន។ ហេលស៍ថាមសូមចូលរួមអបអរសាទរចំពោះវត្តមានសមាជិកគ្រួសារថ្មីពេញដោយក្តីស្រលាញ់ និងសុភមង្គលរបស់អ្នកម្តាយទាំងអស់គ្នា៕   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ     © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

សួស្តីអ្នកម្តាយជាស្ត្រីមានផ្ទៃពោះទាំងអស់គ្នា!!!ហេលស៍ថាម នឹងលើកយកដំណាក់កាលបន្ទាប់យកនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃអ្នកម្តាយរហូតដល់ពេលប្រសូតចាកឧទ្ទរមកជូនជាចំណងដៃដល់ស្ត្រីគ្រប់រូបដើម្បីបានត្រៀមខ្លួនជាស្រេចមុនពេលសម្រាល។ យើងខ្ញុំក៏សូមជូនពរអ្នកម្តាយ ដែលត្រៀមប្រសូតគ្រប់គ្នា ឲ្យមានសុខភាពល្អ និងសម្រាលបុត្រធីតាបានដោយសុវត្ថិភាព។ សប្តាហ៍ទី៣៧៖ គភ៌ក្នុងផ្ទៃចាប់ផ្តើមហ្វឹកហ្វាត់ដកដង្ហើម ការជញ្ជក់ និងលេប។ ទម្ងន់របស់អ្នកម្តាយដែលកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ចាប់ផ្តើមស្រកចុះ ប៉ុន្តែអ្នកម្តាយខ្លះជួបប្រទះនឹងបញ្ហាដូចជា ហើមជើង ស្ពឹកស្រពន់ ហើមដៃ ស្មងជើង និងជើងជាដើម។ មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះ គឺជាការសម្រាក។ ការអង្គុយ ឬក៏ទម្រេតខ្លួនដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល ជាវិធីសាស្ត្រល្អសម្រាប់ការហើមស្មងជើង។ អ្នកគួរតែដោះចិញ្ចៀនចេញពីដៃ និងចៀសវាងការពាក់ស្បែកជើងដែលតឹង ឬមានកែងខ្ពស់ (ស្បែកជើងរាបស្មើ)។ ជំងឹហើមអាចផ្តល់សម្ពាធដល់ដំណើរប្រសាទរវាងឆ្អឹង និងកដៃ ដែកបណ្តាលឲ្យមានការឈឺចាប់ជាខ្លាំង ដែលហៅថា Carpal Tunnel Syndrome។ អ្នកដែលមានបញ្ហានេះ ពិបាកនឹងប្រើដៃ និងអាចធ្វើឲ្យឆ្គងពេលប្រើ ជាពិសេសនៅពេលដែលអ្នកកាន់ទឹកក្តៅ។ អ្នកម្តាយអាចព្យាបាលដោយប្រើម្ចុលវិទ្យាសាស្ត្រ ឬតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកម្តាយហើមដៃជើងព្រមគ្នានឹងមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ និងឈឺក្រោមឆ្អឹងជំនីនោះ ត្រូវតែរួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ វាអាចជាសញ្ញានៃដំណើរឡើងសម្ពាធឈាមដែលអាចបង្កឲ្យមានបញ្ហាដល់អាយុជីវិត។ អ្នកម្តាយគួរគប្បីព្យាយាមទទួលទានអាហារមានវីតាមីនBឲ្យបានច្រើន និងអាហារធញ្ញជាតិព្រោះវាល្អសម្រាប់ប្រសាទ។ ខ្ទឹមបារាំង និងខ្ទឹមស ជាអាហារល្អកម្ចាត់ជាតិពុល។ ដូចនេះ អ្នកម្តាយគួរបន្ថែមពីរមុខនេះក្នុងចំណីអាហារប្រចាំថ្ងៃ។ គប្បីជ្រើសរើសយកអាហារដែលមានបញ្ចុះទឹកនោមតាមបែបធម្មជាតិដូចជា ការ៉ុត ត្រសក់ ទំពាំហបាយជូរ សណ្តែកបារាំង ម្នាស់ ស្ពៃ និងផ្លែឪឡឹកជាដើម។ ដទៃពីនេះ អ្នកម្តាយគួរគប្បីចៀសវាងនូវអាហារដែលមានជាតិប្រៃខ្លាំង និងបន្ថែមមកវិញនូវអាហារសម្បូរវីតាមីនC។ សប្តាហ៍ទី៣៨៖ គភ៌នៅក្នុងផ្ទៃអស់រយៈកាលដ៏យូរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូត។ ដូចនេះ អ្នកម្តាយគួរគប្បីទទួលទានអាហារដែលមានប្រយោជន៍ដូចជា ធញ្ញជាតិ និងបន្លែឲ្យបានច្រើនសម្រាប់ទារកក្នុងផ្ទៃមានសុខភាពល្អ។ នៅពេលដែលអ្នកប្រសូត អ្នកនឹងគិតដល់ការទទួលទានអាហារ។ ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តថា កោសិការាងកាយអ្នកមានផ្ទុកគ្លុយកូសដែលជាប្រភពនៃថាមពលបានគ្រប់គ្រាន់ ជាពិសេសទាំងនេះអាចជួយអ្នកម្តាយក្នុងពេលសម្រាល។  [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

អ្នកម្តាយគ្រប់រូប ប្រហែលជាកំពុងតែទន្ទឹងរងចាំមើលការវិវឌ្ឍជាបន្តបន្ទាប់របស់ទារកក្នុងផ្ទៃហើយមើលទៅ? យើងនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។ យើងនឹងបន្តពណ៌នាពីការរីកចម្រើនលូតលាស់របស់ទារកក្នុងគភ៌មាតានៅចុងត្រីមាសទី៣ ចាប់ពីសប្តាហ៍ទី៣៣ ដល់សប្តាហ៍ទី៣៦ ជូនដល់អ្នកអានជាទីស្រឡាញ់របស់ខ្លួន។ ដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ សូមបន្តខ្សែចក្ខុតាមដានការបរិយាយជាបន្តបន្ទាប់របស់យើងដូចខាងក្រោម៖ សប្តាហ៍ទី៣៤ ៖ ខួរក្បាលរបស់ទារក និងប្រពន្ធ័ប្រសាទរបស់គេមានការលូតលាស់ពេញលេញហើយ។ ក្នុងសប្តាហ៍នេះ ទារកមានប្រវែងបណ្តោយប្រហែល ៤៥សង់ទីម៉ែត្រ និងទម្ងន់ ១.៨គីឡូក្រាម។ អ្នកអាចកត់សម្គាល់បានថា ពោះរបស់អ្នកមានការផ្លាស់ប្តូរទ្រង់ទ្រាយខុសពីមុនខ្លះ។ ដែលវាជាសញ្ញាបញ្ជាក់ប្រាប់រាងកាយរបស់អ្នកចាប់ផ្តើមរៀបចំក្នុងការឆ្លងទន្លេនៅសប្តាហ៍ខាងមុខ។ ស្របពេលនេះដែល អ្នកម្តាយអាចធ្វើការម៉ាស្សាស្រាលៗត្រង់កន្លែងត្រង់នេះជាប្រចាំដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការសម្រាល និងទប់ស្កាត់ការដាច់រហែកខ្លាំង។ សប្តាហ៍ទី៣៥ ៖ នៅពេលនេះ ក្បាលរបស់ទារកបានបង្វិលចុះមកផ្លូវឆ្អឹងត្រគាកម្តាយ។ ទារកដែលកើតបញ្ជ្រាសអាចមានអត្រានៃការកើនឡើងត្រឹម ៣ទៅ៤ភាគរយប៉ុណ្ណោះក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់។ ៥៧ភាគរយនៃស្រ្តីមានផ្ទៃពោះទារកបានបង្វែរក្បាលដោយខ្លួនឯងមកកាន់ឆ្អឹងត្រគាកបន្ទាប់ពីសប្តាហ៍ទី៣២ និងមាន២៥ភាគរយនឹងបែរក្បាលបន្ទាប់ពីសប្តាហ៍ទី៣៦។  សប្តាហ៍ទី៣៦ ៖ ក្នុងសប្តាហ៍នេះ សុករបស់អ្នកម្តាយស្ថិតនៅកម្រិតកំពូលដែលមានគុណប្រយោជន៍ខ្ពស់ក្នុងការដឹកជញ្ជូលអុកស៊ីសែន និងសារធាតុចិញ្ចឹមកម្រិតខ្ពស់បំផុតទៅដល់ទារក។ បរិមាណប្រហែល ៧០ភាគរយនៃការដឹកជញ្ចូននោះគឺសំដៅទៅរកខួរក្បាលរបស់ទារកតែម្តង។ ពេលនោះសុករបស់អ្នកម្តាយពេញរូបរាង និងឈប់មានការលូតលាស់ទៀតហើយ។ ជាតិធាត់កើនឡើងលើស្បែករបស់ទារកសើម្បីជួយសម្រួលដល់សីតុណ្ហភាពរបស់ទារក។ ពោះវៀនផលិតសារធាតុបៃតងចាស់ហៅថា meconium make up នៃកោសិកាងាប់។ អ្នកគួរតែជួបនឹងគ្រូពេទ្យឆ្មបរៀងរាល់សប្តាហ៍រហូតដល់ពេលសម្រាល។ ចលនារបស់ទារកចាប់ផ្តើមធ្វើការបន្ថយសកម្មភាពតែបន្តិចបន្តួចប៉ុណ្ណោះ៕ [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share

ហេលស៍ថាម សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ជាពិសេសមាតាដែលកំពុងតែពពោះគ្រប់រូបមានសុខភាពល្អ និងតាមដានរាល់ការវិវឌ្ឍរបស់ទារកក្នុងផ្ទៃពីសប្តាហ៍មួយទៅសប្តាហ៍មួយជាក់ជាមិនខាន។ យើងនឹងសុំបន្តលើកអត្ថបទវិវឌ្ឍរបស់ទារកក្នុងផ្ទៃបន្តពីអត្ថបទមុនមកចុះផ្សាយជូនដល់មិត្តអ្នកអានគ្រប់ៗគ្នាឲ្យបានជ្រាបកាន់តែច្បាស់ ......  សប្តាហ៍ទី៣០៖ ទារកជាច្រើនក្នុងសប្តាហ៍នេះ បានដាំក្បាលចុះក្រោម ដែលធ្វើឲ្យក្បាលរបស់គេស្ថិតនៅទីតាំងត្រៀមក្នុងការប្រសូត។ អ្នកអាចមានការឈឺចាប់ដោយសារតែ Haemorrhoids (Piles) ព្រោះសម្ពាធនៃការរីកខ្លួនរបស់ស្បូនក្នុងសរសៃឈាម។ អ្នកម្តាយត្រូវឧស្សាហ៍ទទួលទានអាហារមានសារធាតុសរសៃឲ្យបានច្រើន។ អ្នកអាចទទួលទានថ្នាំ និងលាបឡេការពារកន្លែងឈឺ។ ស្បូនរបស់អ្នកម្តាយស្ថិតនៅខ្ពស់ពីលើផ្នែកក្រោមនៃពោះ។ អ្នកអាចមានអាការៈរមួលក្រពើដែលកើតមាននៅពេលយប់។ បញ្ហានេះ បណ្តាលមកពីកង្វះជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ព្រោះទារកបានស្រូបយកដើម្បីការលូតលាស់របស់គេ។ ប្រព័ន្ធដំណើរឈាមរបស់អ្នកម្តាយធ្វើការធ្ងន់ពីរដង ដូចមុនពេលមានផ្ទៃពោះដែរ។ ខួរក្បាលរបស់ទារកមានផ្ទុកកោសិកាច្រើនជាងមុន។ ចំនួនកោសិកាហួស កម្រិតមានការចងធូររលុង និងត្រូវការផ្ទុកដើម្បីឲ្យដំណើរមុខងាររបស់វាដំណើរការទៅជាធម្មតា។ នៅក្នុងសប្តាហ៍ទី៣១ ចំនួនកោសិកាដែលលើសិនទាន់មានការកម្រើកនឹងចាប់ផ្តើមស្លាប់។ សប្តាហ៍៣២៖ អ្នកម្តាយមានអាម្មណ៍ថាធ្ងន់ពោះជាងមុននិងឡើងទម្ងន់ច្រើនជាងមុន។ដំណើរឈាមដែលឆ្លងកាត់សុកម្តាយធ្វើឲ្យទារកលូតលាស់កាន់តែឆាប់រហ័ស។ការធ្វើការងារលើសកម្លាំងឬមិនបានសម្រាកនឹងបង្អាក់ការលូតលាស់របស់ទារក។ ដូចនេះ អ្នកម្តាយត្រូវសម្រាកកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ចំពោះស្ត្រីដែលធ្វើការរហូតដល់សប្តាហ៍ទី៣៦នឹងធ្វើឲ្យពួកគេល្ហិតល្ហៃគ្មានកម្លាំង។វាមិនត្រឹមតែអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ គឺវាអាចធ្វើឲ្យអ្នកប្រឈមនឹបញ្ហាក្នុងពេលសម្រាល៕ សប្តាហ៍ទី៣៣ ៖ នេះជាពេលដែលអ្នកម្តាយឡើងទម្ងន់លឿនជាងគេ។ អ្នកម្តាយអាចនឹងត្រូវធ្វើតេស្តឈាមដើម្បីត្រួតពិនិត្យកម្រិតជាតិដែកក្នុងរាងកាយ តើវាស្ថិតក្នុងសភាពធម្មតាដែរឬអត់? បើអ្នកម្តាយមានកង្វះឈាមចាប់ពីសប្តាហ៍នេះទៅ វាអាចធ្វើឲ្យកម្រិតថាមពលក្នុងរាងកាយអ្នកចុះខ្សោយកម្លាំង។ ប្រសិនបើយ៉ាងនេះមែន អ្នកម្តាយគប្បីបង្កើនការទទួលទានបន្លែពណ៌បៃតង និងសាច់សុទ្ធគ្មានជាប់ជាតិខ្លាញ់ ព្រមទាំងជាតិវីតាមីនដើម្បីជួយឲ្យរាងកាយស្រូបយកសារធាតុដែកបានសមរម្យ។ ទន្ទឹមនឹងនេះ អាការៈគេងមិនលក់អាចកើតមានឡើងជារឿងធម្មតា ព្រោះទារកក្នុងផ្ទៃកាន់តែធំធ្វើឲ្យអ្នកមានការលំបាកក្នុងការដេក។ អ្នកគួរចៀសវាងប្រភេទភេសជ្ជៈប៉ូវកម្លាំងមុនពេលចូលគេង និងព្យាយាមអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោម ដើម្បីជួយឲ្យអ្នកអាចគេងលក់បានស្រួល៖ -ទទួលទានអាហារពេលល្ងាច ដែលស្រួលរំលាយ និងត្រូវញ៉ាំឲ្យបានឆាប់ -ម៉ាស្សាបន្តិចបន្តួចមុនចូលគេង -ស្តាប់បទចម្រៀងអន្លង់អន្លោចដើម្បីឲ្យចិត្តស្ងប់ -ត្រាំក្នុងទឹកក្តៅឧណ្ឌៗដោយដាក់ក្លិនអាវែនឌើរពីរបីដំណក់។   [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Share
Top