Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សម្រាប់អ្នក…តើសុភមង្គលជាអ្វី? តើអ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលណាដែរ? ចម្លើយរបស់អ្នក អាចនឹងខុសគ្នារវាង មុន និងក្រោយពេលមានគ្រួសារ… ដូចដែលគេតែងនិយាយតៗគ្នាអញ្ចឹង….«អ្នកនឹងមិនយល់អារម្មណ៍ជាឳពុកម្តាយគេ រហូតទាល់តែអ្នកមានបុត្រផ្ទាល់» ដឹងទេ? ដើម្បីអ្នក…ដើម្បីឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលដូចសព្វថ្ងៃនេះ…ពួកគាត់ត្រូវចំណាយអ្វីខ្លះ? កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន ជាច្រើន... ប៉ុន្តែ…មិនថានឿយហត់យ៉ាងណា…ពាក្យបីម៉ាត់«ក្តីស្រលាញ់» ដែលពួកគាត់មាន គឺមិនសាបសូន្យ ឬអន់ថយឡើយ…តែ…មានតែកើនឡើង… អារម្មណ៍ក្នុងនាមជាអ្នកមានគុណទាំងពីរក៏ត្រូវបានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះផ្ទាល់…កុំរំលងឲ្យសោះណា៎… ប្រភព ៖ World Vision Cambodia © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ប្រសិនបើយើងធ្វើការសួរយុវវ័យ១០នាក់នោះ ក្នុងនោះយ៉ាងហោចណាស់ក៏មាន៨នាក់ដែរ ដែលចូលចិត្តស្តាប់តន្រ្តី ជាពិសេសពេលដែលគេមានបញ្ហាស្រ្តេស ឬសម្ពាធពីជីវិត ស្នេហា ការសិក្សា ឬការងារផ្សេងៗ។ ដោយហេតុថាពួកគេយល់ថា វានឹងជួយឲ្យគេមានអារម្មណ៍ធូរស្រាលក៏ដូចជាស្រស់ថ្លាឡើងវិញ ប៉ុន្តែគេប្រហែលជាមិនបានជ្រាបពីគុណប្រយោជន៍មហាសាលនៃតន្រ្តីនោះទេ។ នេះជាមូលហេតុដែលនាំឲ្យយើងធ្វើការចែករំលែកនូវភាពអស្ចារ្យនេះជូនដល់ប្រិយមិត្តអ្នកអានឲ្យបានដឹង ៖​ ·បំបាត់ការឈឺចាប់ ៖ តន្រ្តីពិតជាចូលរូមចំណែកក្នុងការបំបាត់ការឈឺចាប់មែន មិនថាកម្រិតស្រាល​ ឬធ្ងន់នោះទេ។ នៅក្នុងមន្ទីរពេទ្យ មួយចំនួន តន្រ្តីត្រូវបានប្រើប្រាស់សម្រាប់ កាត់បន្ថយតម្រូវការថ្នាំក្នុងពេលការប្រសូតបុត្រ បន្ថយការឈឺចាប់ក្រោយការវះកាត់ និង​ ជួយដល់ការប្រើថ្នាំសន្លប់ក្នុងការពេលវះកាត់ផងដែរ។ វាធ្វើទៅបាន ដោយសារវាបង្កើត​ប្រតិកម្មតប ដែលផ្តល់ឲ្យអ្នកជម្ងឺនូវលទ្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ហើយវាក៏ធ្វើឲ្យរាងកាយបញ្ចេញនូវអង់ដូហ្វីន ដែលប្រឆាំងនឹងការឈឺចាប់  ម្យ៉ាងចម្រៀងដែលស្លូ(មួយៗ) ជួយបន្ថយល្បឿននៃការដកដង្ហើម និងចង្វាក់បេះដូង។ ·កាត់បន្ថយសម្ពាធឈាម ៖ ការស្រាវជា្រវរបស់American Society of Hypertension បានបង្ហាញថា ការស្តាប់តន្រ្តីរៀងរាល់ព្រឹក និងល្ងាច នឹងជួយកាត់បន្ថយសម្ពាធឈាម ហើយរក្សាវាឲ្យនៅទាប។ ·ជាឱសថសម្រាប់បេះដូង ៖​ តន្រ្តីជាមិត្តដ៏ល្អរបស់បេះដូង។ ​ជាក់ស្តែង ល្បឿននៃចង្វាក់បេះដូងនឹងប្រែប្រួលទៅតាមប្រភេទនៃបទចម្រៀងដែលគេស្តាប់។ ​ ·បង្កើនល្បឿននៃការជាសះស្បើយពីជម្ងឺដាច់សរសៃឈាមខួរក្បាល ៖ ការសិក្សាបានលើកឡើងថា វាមិនត្រឹមតែហៅត្រលប់ការចងចាំមកវិញនោះទេ វាថែមទាំងចូលរួមចំណែកក្នុងការធ្វើឲ្យជាសះស្បើយឡើងវិញផងដែរ។​ ·ជំនួយដល់អាការៈឈឺក្បាល ៖​ តន្រ្តីជួយអ្នកដែលឈឺក្បាលកាត់បន្ថយភាពខ្លាំង ភាពញឹកញាប់ និងរយៈពេលនៃអាការៈឈឺក្បាល។​ ·បង្កើនសន្ទុះនៃប្រព័ន្ធស៊ាំ ៖  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា មានប្រភេទបទចម្រៀងមួយចំនួនដែលអាចបង្កើតឲ្យមានបទពិសោធន៍វិជ្ជមានលើផ្លូវអារម្មណ៍ ដែលនឹងបង្កើនសន្ទុះនៃអរម៉ូនក្នុងប្រព័ន្ធស៊ាំ។ ហើយវានឹងកាត់បន្ថយកត្តាផ្សេងៗដែលបណ្តាលឲ្យកើតមានជម្ងឺទៀតផង។ ការស្តាប់ និងច្រៀងតាមចម្រៀងទាំងនោះ ក៏កាត់បន្ថយករទីសូលនៃអរម៉ូនដែលពាក់ព័ន្ធនឹងស្រ្តេសផងដែរ។ ·បង្កើនភាពវៃឆ្លាត ល្បឿននៃការសិក្សារៀនសូត្រ និង IQ ៖ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ការស្តាប់ចម្រៀង និងរៀនលេងឧបករណ៍តន្រ្តី ពិតជាជួយឲ្យមនុស្សរៀនឆាប់ចេះមែន។ ·បង្កើនការចងចាំ ៖ ការសិក្សាបណ្តើរ ស្តាប់ចម្រៀងបណ្តើរ ក៏ចូលរួមចំណែកក្នុងការបង្កើនល្បឿនក៏ដូចជាសមត្ថភាពនៃការចងចាំផងដែរ​(តែត្រូវរើសបទចម្រៀងដែលមានតែសាច់ភ្លេង បើមិនដូច្នោះទេ អ្វីដែលអ្នកនឹងចងចាំ នឹងក្លាយជាពាក្យពេចន៍ក្នុងចម្រៀង មិនមែនមេរៀននោះទេ)។ ·បង្កើនសមត្ថភាពកីឡា ៖ តន្រ្តីក៏ជួយបង្កើនចលនានៃរាងកាយផងដែរ​ ហើយវានឹងជួយឲ្យការលេងកីឡាផ្សេងៗកាន់តែល្អប្រសើរតាមរយៈ ការកាត់បន្ថយភាពនឿយហត់ បង្កើនអារម្មណ៍សម្រើប ការឆ្លើយតបនឹងការសម្រាកផ្នែកសរីរៈ​វិទ្យា និងបង្កើនល្បឿននៃប្រព័ន្ធដំណើរការ។ ·បង្កើនប្រសិទ្ធភាពការងារ ៖ ការបំពេញកិច្ចការងារប្រភេទណាក៏ដោយ ឲ្យតែមានភ្ជាប់ជាមួយនឹងបទចម្រៀងដែលត្រូវចិត្តរបស់អ្នក​ នោះអ្នកមិនងាយនឹងមានអារម្មណ៍ថានឿយហត់ឡើយ។ ·ជំនួយដល់ដំណេក៖ បទចម្រៀងបែកក្លាសិក(Classic) ជាមធ្យោបាយដ៏មានសុវត្ថិភាព ថោក និងងាយស្រួលដែលជួយប្រឆាំងនឹងការគេងមិនលក់។ ការស្រាវជ្រាវបានបង្ហាញការស្តាប់ចម្រៀងរយៈពេល៤៥នាទីមុនពេលចូលគេង​នឹងជួយឲ្យអ្នកគេងលក់ស្រួលពេញមួយយប់តែម្តង។ ដោយសារតែវាកាត់បន្ថយសកម្មភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ កាត់បន្ថយការថប់អារម្មណ៍ សម្ពាធឈាម ចង្វាក់បេះដូង​ និងចង្វាក់ដង្ហើម ដែលនឹងធ្វើឲ្យសាច់ដុំមានពេលសម្រាក​ និងពង្វាងខួរក្បាលពីការគិតផ្សេងៗ។ ·រំងាប់អារម្មណ៍ទុក្ខសោក ៖ តន្រ្តីពិតជាមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងស្មារតីរបស់មនុស្ស។ ប្រសិនបើមានអារម្មណ៍ទុក្ខសោក កុំព្យាយាមស្តាប់បទកំសត់ ព្រោះវាធ្វើឲ្យអ្នកចូលតួទៅក្នុងសាច់រឿងនៅក្នុងនោះ ដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកទៀត។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ទឹកចិត្តស្រលាញ់មិនអាចបញ្ជាក់បានតាមតែពាក្យបីម៉ាត់ថា«អាយលបយូ» ដែលគេតែងនិយមនិយាយនោះទេ ហើយក៏មិនគួរបង្ហាញតែក្នុងឱកាស ឬថ្ងៃណាមួយពិសេសនោះដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកបានបំពេញកាតព្វកិច្ចជាម្ចាស់ចិត្តដ៏ល្អម្នាក់ជាប្រចាំ និងជារៀងរាល់ថ្ងៃហើយ សម្រាប់ថ្ងៃពិសេសប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗ លោកអ្នកក៏គួរតែត្រៀមនូវអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីបន្ថែមនូវកម្រិតនៃភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នក និងគេបានមួយកម្រិតទៀត។ និយាយដល់ចំណុចនេះ មិត្តអ្នកអានខ្លះប្រហែលជាចម្ងល់ និងមានការរារែកចិត្តថាមិនដឹងគួរជូនកាដូបែបណា ឬធ្វើរឿងអ្វីខ្លះ សម្រាប់ម្ចាស់បេះដូងរបស់អ្នកហើយមែនទេ? កុំបារម្ភអីណា...ហេលស៍ថាម ក៏បានធ្វើការសម្រិតសម្រាំងយកប្រភេទកាដូដ៏មានតម្លៃ និងអត្ថន័យខ្លឹមសារដែលអ្នកអាចធ្វើការពិចារណា ពេលធ្វើការសម្រេចជ្រើសរើសកាដូសម្រាប់ជូនទៅកាន់ម្ចាស់ចិត្តរបស់អ្នក ៖   ម្ហូបដែលគេចូលចិត្ត ៖ ថ្វីត្បិតថាការចម្អិនដោយផ្ទាល់មាត់មានលក្ខណៈរ៉ូមែនទិក និងផ្អែមល្អែមជាងកពិតមែន តែប្រសិនបើលោកអ្នកមិនជឿជាក់លើថ្វីដៃធ្វើម្ហូបរបស់ខ្លួនទេ គួរកុំខ្ជះខ្ជាយពេលវេលាអី។ ជាគូសេ្នហ៍នឹងគ្នា ចំណង់ចំណូលចិត្តរបស់គ្នាជាពិសេសប្រភេទម្ហូបអាហារ ជារឿងដែលមិនអាចមើលរំលងឡើយ។ ប្រសិនបើក្នុងថ្ងៃពិសេស ហើយអាចទទួលទានអាហារដែលខ្លួនពេញចិត្ត និងចង់ញ៉ាំានោះ នរណាមិនសប្បាយចិត្ត? កំណត់ត្រាពេលវេលាផ្អែមល្អែម៖ ភាពរ៉ូមែនទិក និងភ្ញាក់ផ្អើលនឹងមានកាន់តែខ្លាំងទៀត ប្រសិនបើអ្នកអាចចំណាយពេលខ្លះក្នុងការរៀបចំវីដេអូ ឬសៀវភៅមួយ ដែលកត់ត្រានូវពេលវេលាកន្លងមកដែលអ្នកទាំងពីរបាននៅចំណាយជាមួយគ្នា (អាចជ្រើសយករូបថតណាដែលបង្កប់នូវអត្ថន័យ និងអនុស្សាវរីយ៍ជ្រាលជ្រៅដែលបានដក់ជាប់ក្នុងចិត្តរបស់អ្នក ហើយសរសេរបន្ថែមនូវទឹកចិត្ត ក៏ដូចជាអារម្មណ៍ដែលខ្លួនមានចំពោះគេ)។ វាមិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់អ្នកទេ វាថែមទាំងបង្កប់នូវភាពស្មោះត្រង់ និងអត់ធ្មត់របស់អ្នកផងដែរ។ របស់បញ្ចាំចិត្ត៖ វាអាចជាគ្រឿងអលង្ការ (ចិញ្ចៀន ខ្សែក ខ្សែដៃ...)ដែលមានឆ្លាក់ឈ្មោះ ឬសញ្ញាផ្សេងៗដែលបញ្ជាក់អំពីចំណងស្នេហ៍របស់អ្នកទាំងពីរ។ ហើយវាក៏អាចជាបន្តោងសោរ ឬវត្ថុផ្សេងទៀតដែលអ្នកគិតថានឹងធ្វើឲ្យគេនឹកឃើញដល់អ្នក រាល់ពេលដែលមើលឃើញវា។​ ម្យ៉ាងវិញទៀត វាក៏កាន់តែពិសេសថែមមួយកម្រិតទៀត ប្រសិនបើអ្នកអាចធ្វើវាឡើងដោយដៃផ្ទាល់តែម្តង។ របស់គូស្នេហ៍៖ វាអាចនឹងស្រដៀងនឹងរបស់បញ្ចាំចិត្ត តែរបស់គូស្នេហ៍គឺចាំបាច់ថា អ្នក និងគេប្រើប្រាស់វត្ថុដូចគ្នាជាគូនឹងគ្នា។ ភាគច្រើនជាអាវយឺត គ្រឿងអលង្ការ កែវទឹក ស្រោមទូរស័ព្ទ។ល។ វត្ថុបែបនេះ អ្នកដទៃគ្រាន់តែឃើញហើយ គឺដឹងថាអ្នកមានដៃគូស្នេហាហើយ។ របស់ដែលគេទទូចចង់បាន៖ វាហាក់ដូចជាចាស់គំរិលបន្តិច ដោយសារតែអ្នកប្រហែលជាជួបប្រទះនឹងរូបភាពបែបនេះច្រើននៅក្នុងរឿងភាគស្នេហាផ្សេងៗ ប៉ុន្តែវានៅតែជាទង្វើមួយដែលនាំនូវភាពសប្បាយរីករាយ និងរំភើបចិត្តដល់គេ ដោយសារតែគេមិនត្រឹមតែបានកាដូពីមនុស្សជាទីស្រលាញ់នោះទេ ហើយក៏បានទទួលរបស់ដែលខ្លួនប្រថ្នាចង់បានជាយូរផងដែរ។   ពិធីជប់លៀងជាមួយនឹងមិត្តភក្តិរបស់គេ៖  កុំព្យាយាមទាមទារពេលវេលានៅតែពីរនាក់ ហើយខកខានពេលដែលត្រូវមានកម្មវិធីជាមួយនឹងក្រុមគ្រួសារ ឬមិត្តភក្តិរបស់គេ។​ អ្នកអាចនឹងក្លាយជាដៃគូស្នេហាម្នាក់ដែលអាត្មានិយម ហើយប្រៀបបាននឹងឈ្លើងទាមជាប់នឹងគ្នា រកតែបេះមិនចេញ។ បើគេមានកម្មវិធីជប់លៀងជាមួយនឹងមិត្តរួមការងារ មិត្តរួមថ្នាក់ ឬក្រុមគ្រួសារ អ្នកក៏អាចកំដរគេទៅជាមួយគ្នា ឬក៏ពេលខ្លះរួមសហការជាមួយនឹងពួកគេ ដើម្បីរៀបចំទស្សនីយភាពភ្ញាក់ផ្អើលសម្រាប់រូបគេផងដែរ។ ទង្វើបែបនេះក៏អាចនឹងបន្ថែមក្រេឌីតក៏ដូចជាពិន្ទុដល់ខ្លួនអ្នកក្នុងនាមជាសង្សារល្អមួយរូបផងដែរ។ ពេលវេលា៖ ដៃគូស្នេហាខ្លះក៏មិនទាមទារអ្វីច្រើនក្រៅពីពេលវេលាមួយរយៈដែលអាចចំណាយនៅជាមួយគ្នាតែពីរនាក់ទៅកាន់កន្លែងដែលខ្លួនចូលចិត្ត ធ្វើរឿងដែលខ្លួនចង់ធ្វើ។ វាពិតជារឿងដែលគួរឲ្យអន់ចិត្ត និងសោកស្តាយបំផុតប្រសិនបើនៅក្នុងថ្ងៃដ៏ពិសេសតែមួយប្រចាំឆ្នាំរបស់ខ្លួន តែមិនមានវត្តមានមនុស្សពិសេសនៅក្បែរ។​​ បើទោះជាជួបគ្នារាល់ថ្ងៃ ឬស្រលាញ់គ្នាខ្លាំងយ៉ាងណា ក៏គង់តែមានអារម្មណ៍អន់ចិត្តនឹងគ្នាដែរ។   «ពេលខ្លះ លោកអ្នកអាចនឹងលឺគេនិយាយពីនេះពីនោះថាកាដូខ្លះមិនគួរជូនគ្នានោះទេដោយសារតែអាចនឹងធ្វើឲ្យចំណងស្នេហ៍បែកបាក់ ប៉ុន្តែប្រសិនបើអ្នកទាំងពីរនាក់ពិតជាស្រលាញ់គ្នាដោយស្មោះ ហើយជាគូព្រេងនឹងគ្នាពិតមែននោះ កាដូអ្វីក៏ដោយក៏នៅតែប្រផ្នូលល្អ និងនាំមកនូវរឿងល្អៗដល់ទំនាក់ទំនងរបស់អ្នកទាំងពីរដែរ។ មានតែអ្នកចង់បែកទេ ដែលប្រឹងរកលេសនេះរកលេសនោះ ហើយក៏ចាប់ផ្តើមបន្ទោសរឿងគ្រប់យ៉ាង ឲ្យតែខ្លួនឯងបានរួចខ្លួន។ យ៉ាងណាក៏ដោយ កុំដោយសារតែពាក្យសម្តីរបស់គេ ធ្វើឲ្យខ្លួនឯងពិបាក...ស្នេហាពិត សំខាន់លើទឹកចិត្តស្មោះត្រង់ឲ្យគ្នា...មិនចឹងហី???តែអ្នកក៏មិនអាចបោះបង់អបិយជំនឿចោលទាំងស្រុងដែរ» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

«មានគូស្នេហ៍ខ្លះមានសំណាង និងភព្វព្រេងវាសនាបានរួមរស់ជាមួយគ្នា មិនត្រឹមតែក្នុងឈ្មោះជាគូសង្សារប៉ុណ្ណោះទេ តែក៏បានឈានដល់រសជាតិជីវិតជាមិត្ត១០០ឆ្នាំ​ដែលបានក្រាបក្បាលដល់កន្ទេលសំពះផ្ទឹម ដោយមានការទទួលស្គាល់ជាផ្លូវការពីសំណាក់ក្រុមគ្រួសារទាំងសងខាង។ ទំនាក់ទំនងក្នុងនាមជាសង្សារ និងប្តីប្រពន្ធមានចំណុចច្រើនដែលមានលក្ខណៈខុសប្លែកពីគ្នា ដែលអ្នកត្រូវយកចិត្តទុកដាក់​​  និងគិតដល់។ ក្នុងនាមគូស្វាមីមួយរូប អ្នកត្រូវតែមានចរិតឫកពារមទម្យ និងចាស់ចិត្តចាស់គំនិត ព្រមទាំងមានភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីប្រឈមនឹងបញ្ហាជាច្រើនដែលអាចនឹងកើតមាន។ ចំណងអាពាហ៍ពិពាហ៍នាំអ្នកទៅកាន់ពិភពថ្មីមួយ ហើយអ្នកខ្លួនឯងផ្ទាល់ត្រូវតែត្រៀមខ្លួនរូចជាស្រេច ក្នុងការប្រឈមនឹងរឿងរ៉ាវផ្សេងៗនៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍ជាមួយនឹងដៃគូជីវិតរបស់អ្នក។» ហេលស៍ថាម នឹងធ្វើការបង្ហាញត្រួសៗនូវចំណុច៩យ៉ាង ដែលអ្នកតែត្រៀមចិត្តត្រៀមកាយ ៖   បញ្ហាហិរញ្ញវត្ថុ​ ៖ ខុសស្រលះពីជីវិតនៅលីវ ក្រោយពីរៀបការហើយ អ្នកត្រូវធ្វើការប្រឹក្សាក៏ដូចជាពិភាក្សាជាមួយនឹងដៃគូរបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តធ្វើការចំណាយលើអ្វីមួយ។ ដោយសារតែអ្នកទាំងពីរនឹងត្រូវរ៉ាប់រងនូវកាតព្វកិច្ចធំៗជាច្រើនទៀតនាពេលអនាគត ជាពិសេសការទិញផ្ទះ និងការកសាងគ្រួសារថ្មីមួយទៀត ដែលទាមទារឲ្យអ្នកត្រូវមានផែនការត្រឹមត្រូវ ជាពិសេសការបម្រុងទុកនូវហិរញ្ញវត្ថុរបស់អ្នក។ ការសន្សំសំចៃ ជាកិច្ចការមួយដែលចាំបាច់ជាងគេ ហើយអ្នកត្រូវតែគ្រប់គ្រងចំណាយ ​និងចំណូលរបស់ខ្លួនឲ្យបានម៉ត់ចត់។ ម្យ៉ាងវិញទៀត អ្នកត្រូវតែមានភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដោយចៀសវាងដាច់ខាងនូវការលាក់លៀម ឬកិបគេងប្រាក់។         ការយោគយល់គ្នា ៖  អ្នកគួរតែមានការស្វែងយល់ពីដៃគូរបស់អ្នកឲ្យបានច្បាស់ ឲ្យដូចជាស្គាល់ខ្លួនឯង ហើយត្រូវតែចាំគាំទ្រគេគ្រប់កាលៈទេសៈទាំងអស់។ បើទោះជាអ្នកបានចំណាយពេលយូរគ្រាន់ ដើម្បីធ្វើការស្វែងយល់ពីគ្នាយូរគ្រាន់ហើយ​ មុននឹងរៀបការក៏ដោយ ជីវិតក្រោយអាពាហ៍ពិពាហ៏ជាឱកាសដែលអ្នកនឹងធ្វើការរៀនសូត្រពីគ្នាបានពេញលេញ។ អ្នកត្រូវតែធ្វើការមនុស្សម្នាក់ដែលនឹងស្ថិតនៅក្រោយពីខ្នងជានិច្ច មិនថាក្នុងពេលបែបណា អ្នកនឹងឈរនៅខាងគេ​ហើយផ្តល់កម្លាំងចិត្តដល់គេជានិច្ច។ ការកសាងគ្រួសារថ្មី ៖ ការកសាងគ្រួសារត្រង់នេះ គឺសំដៅដល់ការមានបុត្រសម្រាប់បន្តពូជពង្សវង្សត្រកូល។ អ្នកគួរតែសម្រេចចិត្តយកកូន នៅពេលមួយដែលអ្នកទាំងពីរត្រៀមខ្លួនរួចរាល់។ អ្នកមិនត្រូវគេចតែខ្លួនឯង ហើយសម្រេចចិត្តតែម្នាក់ឯងនោះទេ។ ដោយសារតែការមានបុត្រនឹងបង្កើននូវកាតព្វកិច្ច និងទំនួលខុសត្រូវដ៏ច្រើនលើសលប់ដែលអ្នកនឹងត្រូវរ៉ាប់រង ហេតុនេះហើយអ្នកត្រូវធ្វើការសម្រេចចិត្តជាមួយនឹងប្តី ឬប្រពន្ធរបស់អ្នក ដោយធ្វើការគិតគូរក៏ដូចជាពិចារណាឲ្យបានល្អិតល្អន់។ ការសម្រេចចិត្ត ៖ អ្នកទាំងពីរត្រូវមានទំនួលខុសត្រូវ និងចំណែកស្មើគ្នាក្នុងការសម្រេចចិត្ត។ ហើយអ្វីដែលអ្នកត្រូវចៀសវាងដាច់ខាតនោះ គឺមិនត្រូវធ្វើសម្រេចចិត្តលើរឿងអ្វីមួយដែលដៃគូរបស់អ្នកមិនយល់ព្រមនោះទេ ព្រោះថាការផ្តល់សិទ្ធិស្មើគ្នារវាងអ្នកទាំងពីរអាចជាគន្លឹះមួយដែលនាំឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកបានស្ថិតស្ថេរ។ ជាមួយគ្នានេះដែរ​ អ្នកមិនគួរលំអៀង ឬសម្របតាមគេ១០០% ឬគ្រប់ពេលនោះទេ ហើយក៏មិនគួរដាច់អហិង្កាប្រកែកថាខ្លួនឯងគិតត្រូវរហូតនោះដែរ គឺអ្នកត្រូវធ្វើចិត្តជាកណ្តាល មិនរឹងរូសពេក ហើយក៏មិនស្រួលពេក។ បើអ្នកធ្វើចិត្តខ្លាំងពេកនោះ ទៅថ្ងៃមុខគេនឹងមានអារម្មណ៍ថាគេមិនស្មើអ្នក ហើយបើស្រួលពេក គេនឹងយល់ថាអ្នកងាយនឹងធ្វើបាប ឬអូសទាញ ហើយក៏បង្កជារឿងមិនល្អទៅអនាគតផងដែរ។ គ្រួសារថ្មី  ​និងធំជាងមុន​ ៖ ក្រោយពីរៀបការហើយ មិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេ ដែលមានការផ្លាស់ប្តូរ សូម្បីតែគ្រួសារទាំងសងខាងរបស់អ្នកក៏ត្រូវរួមរស់ជាមួយគ្នាដែរ។ អ្នកត្រូវបើកចិត្តឲ្យទូលាយក្នុងការចុះសម្រុងនឹងគ្រួសារគេ​ ហើយគេក៏ត្រូវចុះសម្រុងដូចគ្នាជាមួយនឹងគ្រួសាររបស់អ្នក។ វាអាចនឹងមានការឈ្លោះប្រកែក ឬទាស់ទែងគ្នាដំបូង តែក្រោយមក អ្នកនឹងអាចសម្របខ្លួន ហើយធ្វើការបន្ស៊ាំខ្លួនជាមិនខាន។ ការសម្របខ្លួន ៖ ស្រដៀងនឹងចំណុចខាងលើដែរ បើទោះជាអ្នកទាំងពីរធ្លាប់បានសិក្សាពីគ្នាហើយ មុនពេលរៀបការហើយក៏ដោយ ការរួមរស់ក្នុងជីវិតជាប្តីប្រពន្ធ នឹងតម្រូវឲ្យអ្នករស់នៅក្បែរគ្នា ហើយជិតស្និទ្ធិជាងមុន។ នៅពេលដែលអ្នកសម្រេចចិត្តថានឹងចែករំលែកពាក់កណ្តាលជីវិតរបស់អ្នកជាមួយនឹងនរណាម្នាក់នោះ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការសម្របខ្លួន ក៏ដូចជារៀបចំខ្លួនឲ្យរួចរាល់ ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានក្តីសុខក្សេមក្សាន្តជារៀងរហូត។ ពេលខ្លះ មានរបស់មួយចំនួនដែលអ្នកត្រូវលះបង់ ដើម្បីដៃគូរបស់អ្នក ហើយអ្នកក៏មិនគួរស្តាយក្រោយដែរ។ ការផ្តល់ពេលវេលាឲ្យគ្នា ៖ ការផ្តល់ពេលវេលាសម្រាប់សា្វមី ឬភរិយារបស់អ្នកជាកាតព្វកិច្ចមួយដ៏ចាំបាច់ផងដែរ។ ប្រសិនបើអាពាហ៍ពិពាហ៍របស់អ្នកត្រូវបានរៀបចំឡើងដោយឳពុកម្តាយនោះ អ្នកចាំបាច់ត្រូវចំណាយពេលវេលាច្រើនជាមួយគ្នា ដើម្បីធ្វើការស្វែងយល់ពីគ្នា។ វាអាចនឹងមានភាពទើសទាល់ច្រើន ដោយសារតែអ្នកទាំងពីរជាមនុស្សថ្មីចំពោះគ្នា ដូចនេះហើយ មានតែពេលវេលានៅជាមួយគ្នាទេ ដែលជួយឲ្យអ្នកអាចបន្ស៊ាំខ្លួន និងចុះសម្រុងនឹងគ្នារហូតដល់អ្នកទាំងពីរប្រាកដក្នុងចិត្តថា មិនថាមានអ្វីកើតឡើង អ្នកនឹងរួមរស់ជាមួយគ្នា និងធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងទាំងអស់គ្នា។  បើទោះជាមានការមមាញឹកនឹងការងារ ឬការប្រកបរកស៊ីក៏ដោយ ពេលវេលាសម្រាប់អ្នកទាំងពីរ និងក្រុមគ្រួសារត្រូវតែមានច្រើន ជាពិសេសការទទួលទានអាហារជុំគ្នា។ អ្នកអាចនឹងមើលរំលងឱកាសមួយចំនួន តែអ្នកត្រូវចាំថាសុភមង្គលមិនមែនកើតមានដោយឯកឯងនោះទេ អ្នកត្រូវរួមដៃគ្នាបង្កើតពេលវេលាល្អៗជាមួយគ្នាឲ្យបានច្រើន។ ការរៀបចំផែនការ ៖ ការរៀបចំគម្រោង ឬផែនការផ្សេងៗក៏ដើរតួនាទីសំខាន់ផងដែរ។ មុននឹងសម្រេចថាធ្វើកិច្ចការអ្វីមួយ អ្នកត្រូវតែមានផែនការច្បាស់លាស់ មិនថារឿងតូចតាច ឬធំនោះទេ។ ជាក់ស្តែង សូម្បីតែការទិញវត្ថុអ្វីម្យ៉ាង ឬគម្រោងដំណើរកំសាន្តទៅកន្លែងណាមួយក៏ដោយ។ អ្វីៗគ្រប់យ៉ាងត្រូវតែបានត្រៀមរួចស្រេចជានិច្ច។ អ្នកទាំងពីរត្រូវតែធ្វើការពិភាក្សាជាមួយគ្នា ហើយជ្រើសរើសជម្រើសមួយដែលល្អសម្រាប់ទាំងអស់គ្នា។ ​ប្រសិនបើអ្នកទើបតែជួយប្រទះនឹងឫកពាថ្មីប្លែករបស់ដៃគូ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក អ្វីដែលអ្នកអាចធ្វើបាន គឺប្រើប្រាស់ពេលវេលា ដើម្បីធ្វើការសម្របខ្លួន ដែលវាទាមទារនូវការអត់ធ្មត់ និងការតាំងចិត្ត។ ក្នុងករណីមានបញ្ហាអ្វី អ្នកក៏ត្រូវតែនិយាយចេញមក ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា ជាជាងការលាក់ទុក ហើយគុំគួនក្នុងចិត្ត។        «សរុបសេចក្តីមក គូស្វាមីភរិយាថ្មីមួយគួប្រៀបបាននឹងគូកនក្នុងការប្រកួតប្រជែងមួយ ហើយពានរង្វាន់ធំ គឺសុភមង្គល។ ហេតុនេះហើយ អ្នកទាំងពីរត្រូវចាប់ដៃគ្នា រួមទាំងកាយ និងចិត្ត ដើរឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ បើទោះជាមានរឿងហេតុអ្វីកើតឡើងក៏ដោយ ក៏ត្រូវតែគាំទ្រ និងលើកទឹកចិត្តគ្នាជានិច្ច…» © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏បានកន្លងផុតទៅ បន្សល់នូវការចងចាំមិនអាចភ្លេចបានរបស់សុភាពបុរសមួយរូប​ ដែលមាននិស្ស័យបានជួបនឹងនារីម្នាក់ដែលបានឆក់យកបេះដូងរបស់គាត់ ជាមួយនឹងមន្តស្នេហ៍នៃភាពទាក់ទាញ(Just the way she is…)  ក្នុងរាត្រីដែលពួកគេបានទៅលេងកម្សាន្តនឹងល្បែងជះទឹកនៅឯផាប់ស្រ្តីត (Pub Street) ទីប្រជុំដែលអ្នកដែលទៅលេងសៀមរាបមិនអាចរំលងបាន… បន្ទាប់ពីបានជួបភក្រ្តលើកដំបូងហើយនោះ ដោយមិនទាន់ទាំងបានស្គាល់ឈ្មោះគ្នាផង បុរសម្នាក់នោះក៏បានតែងនិពន្ធនូវបទចម្រៀងមួយបទរ៉ាយរ៉ាប់យ៉ាងក្បោះក្បាយពីរឿងរ៉ាវដែលបានកើតឡើងក្នុងខណៈនោះ លាយឡំនឹងវាចាផ្អែមល្អែមដែលបង្ហាញពីអារម្មណ៍ពិតដែលមាននៅក្នុងចិត្តទាំងអំបាលម៉ាន…សង្ឃឹមថាតួឯកស្រីនឹងបានឃើញ ក៏ដូចជាស្តាប់លឺ ហើយបើសិនជាអាចក៏ចង់បន្តនិស្ស័យទៀតផងងដែរ... វីដេអូចម្រៀងនៃការច្រៀងផ្ទាល់ អមដោយភ្លេងហ្គីតារបស់គាត់ក៏កំពុងត្រូវបានបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលទស្សនា និងចែកចាយបន្ត ដើម្បីជួយសម្រេចនូវក្តីប្រាថ្នារបស់គាត់ក្នុងការស្វែងរកcrushដែលបានទើបបានម្តងផងដែរ… ចង់ដឹងថាមានអត្ថន័យយ៉ាងណាខ្លះ? កុំភ្លេចចុចមើលណា៎…ហើយក៏ជួយshareម្នាក់មួយផង ក្រែងលោចំណងស្នេហ៍នេះអាចនឹងចាប់កំណើតបាន… ប្រភព៖ ទំព័រហ្វេសប៊ុក V2 Resturant © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ...

Share

ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗប្រាកដណាស់នឹងមានការជួបក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិជាដើម។ ហើយដើម្បីឲ្យការជួបជុំមួយនោះ រឹតតែមានភាពសប្បាយរីករាយទៀតនោះ គឺតែងតែមានការញ៉ាំអាហារ ញ៉ាំស្របៀរ រាំលេង ឬលេងល្បែងកម្សាន្តនានាជាដើម។  បើបានធ្វើស្រាដែលផ្លែឈើចម្រុះ ឬហៅថា  Jungle juiceនេះ ស្រីៗ ឬម៉ាក់ប៉ារបស់អ្នកក៏អាចញ៉ាំបាន។ មិនមានណែនាំឲ្យញ៉ាំគ្រឿងស្រវឹងទេ តែJungle juice មានជាតិអាកុលតិច និងមានផ្លែឈើអាចញ៉ាំលេងបាន គ្រឿងផ្សំ៖ • ផ្លែឈើ ដូចជា ក្រូចពោធិសាត់  ផ្លែប៉ោម ម្នាស់ ទំពាំងបាយជូ និងឳឡឹកជាដើម ដោយចិតជាចំណិតស្តើងល្មម  • ស្រា ដែលមានជាតិអាកុលទាប ដូចជា Vodka  • ទឹកផ្លែឈើ គួរតែប្រើទឹកក្រូចច្របាច់ ដើម្បីបន្ថែមរសជាតិ និងបានពណ៌ស្រស់ស្អាត ហើយក៏អាចបន្ថែមទឹកសូដា ឬទឹកក្រូច Spriteក៏បាន  • ទឹកកក      របៀបធ្វើគឺងាយៗ គ្រាន់តែដាក់គ្រឿងផ្សំខាងបញ្ជូលគ្នា ហើយកូរសព្វ ហើយរំលែកដាក់កែវញ៉ាំជាការស្រេច។ សម្រាប់បរិមាណវិញ គឺអាស្រ័យទៅតាមចំនួនមនុស្ស។  វីដេអូខាងក្រោម នឹងជួយអ្នកបន្ថែមពីរបៀបធ្វើ Jungle juice ឬស្រាផ្លែឈើនេះបាន។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ក្រៅពីចូលរួមក្នុងពិធីស្រង់ព្រះដែលគេប្រារព្ធឡើងនៅតាមវត្តអារាម និងទីកន្លែងធំៗមួយចំនួនហើយ អ្នកមិនគួររំលងការស្រង់ព្រះនៅក្នុងផ្ទះឡើយ... តើនរណាជាព្រះនៅក្នុងផ្ទះ? គឺ សំដៅដល់លោកអ្នកមានគុណរួមមានលោកយាយលោកតា ឱពុកម្តាយ និងចាស់ទុំនៅក្នុងផ្ទះ...ដើម្បីត្រៀមស្រាប់ស្រង់ព្រះ តើដឹងឬនៅថាគួរត្រៀមអ្វីខ្លះ? សម្ភារៈ ៖ -ទឹកស្អាត (ទឹកម៉ាស៊ីន ឬទឹកអ្វីក៏បានឲ្យតែស្អាត) -ផ្កា (អាចជាផ្កាម្លិះ ផ្កាឈូក..) -ម្សៅ (គួរជ្រើសរើសម្សៅដែលមានក្លិនក្រអូប និងល្អសម្រាប់ស្បែកអ្នក) -ទឹកអប់ (ក្លិនមិនប្រកាន់នោះទេ) -សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ -កន្សែងពោះគោសម្រាប់សម្ងួតខ្លួន -សម្លៀកបំពាក់សម្រាប់ផ្លាស់ (បើជាសម្លៀកបំពាក់ថ្មីដែលអ្នកទិញជូនទៀត ក៏កាន់តែប្រសើរ) ជំហានងាយៗដែលមិនប្រាកដថាអ្នកនឹងត្រូវប្រតិបត្តិតាមទាំងស្រុងនោះទេ៖ -កុំភ្លេចជម្រាបដំណឹងដល់ពួកគាត់ជាមុនសិន ដើម្បីឲ្យគាត់បានត្រៀមខ្លួន (កុំលេងលក្ខណៈsurpriseណា៎...) -រកកន្លែងគួរសមមួយដែលអាចឲ្យអ្នកអាចរៀបចំបាន -រៀបចំដាក់ទឹកស្អាតឲ្យបានចំណុះល្មម ហើយដាក់ផ្កាចូលតាមការគួរ (សម្រាប់ផ្កាខ្លះ អាចបកជាស្រទាប់ក៏ល្) -បាញ់ទឹកអប់ចូលទៅក្នុងទឹកដែលបានត្រៀម ឲ្យល្មមនឹងមានក្លិនក្រអូបប្រហើរតិចៗ -បើប្រាកដក្នុងចិត្តហើយថា ល្បាយនៃទឹកល្អប្រសើរហើយ អាចចាប់ផ្តើមការស្រង់ទឹកបានហើយ -ចូរធ្វើដោយក្តីគោរពដឹងគុណ ដោយចាក់ទឹកសម្អាតកាយា និងដុសសម្អាតខ្លួនប្រាណរបស់លោកជាមួយនឹងសាប៊ូដែលបានត្រៀម ហើយបើសិនជាអាច គួរតែកក់កេសារបស់លោកផងដែរ -ក្រោយពីប្រាកដថាសម្អាតកាយារបស់លោកអ្នកមានគុណហើយ ជាពេលដែលត្រូវជូតសម្ងួតខ្លួនហើយ -បន្ទាប់មកក៏ជាពេលត្រូវលាបម្សៅលើកាយាផងដែរ -ជួយគ្រងសម្លៀកបំពាក់ថ្មីដល់ពួកគាត់ -បើមានកាដូ ឬទឹកប្រាក់សម្រាប់ជូនគាត់ផងក៏ល្អ...តែវាមិនចាំបាច់នោះទេ បើគិតមកដល់ថ្ងៃនេះ ជាពិសេសក្នុងកុមារភាព...មិនដឹងថាមានប៉ុន្មានដងនោះទេ ដែលឳពុកម្តាយរបស់អ្នកងូតទឹកឲ្យអ្នក...ចុះអ្នកវិញ? ឱកាសមួយឆ្នាំមានម្តងបែបនេះ...មិនគួររំលងនោះទេ...

Share

ក្រោយពីណាត់ជួបគ្នាហើយ កុំឲ្យបរិយាកាសសោះកក្រោះពេក... ដឹងទេ? ថាមានហ្គេមអ្វីខ្លះដែលអាចលេងបាន? គឺលេងដោយមិនត្រូវការសម្ភារៈអ្វីបន្តិចសោះហ្មងហា៎... ១ កង្កែបលោតទឹក តម្រូវឲ្យអង្គុយជារង្វង់មូល...ពាក្យដែលត្រូវប្រើមាន៣ឃ្លា គឺ «កង្កែប» «លោតទឹក» «ប្រូង» ... ប្រហែលជាពិបាកយល់បន្តិច តែបើយល់ហើយដឹងតែសប្បាយ...សូមចាប់ផ្តើមពីនរណាម្នាក់ជាអ្នកនិយាយថា អ្នកទី១ ៖ «កង្កែប១» អ្នកទី២ ៖ «លោតទឹក» អ្នកទី៣ ៖ «ប្រូង» អ្នកទី៤ ៖ «កង្កែប២» អ្នកទី៥ ៖ «កង្កែប២» អ្នកទី៦ ៖ «លោតទឹក» អ្នកបន្ទាប់ ៖ «លោតទឹក» អ្នកបន្ទាប់ ៖ «ប្រូង» អ្នកបន្ទាប់ ៖ «ប្រូង» អ្នកបន្ទាប់ ៖ «កង្កែប៣» មានកត់សម្គាល់ឃើញអីទេ? គឺចំនួនដងនៃការនិយាយ ត្រូវឡើងតាមជុំ...ក្នុងជុំទី១ និយាយពាក្យទាំង៣ហ្នឹងតែម្តង ដល់ជុំទី២ គឺ២ដង ហើយជុំទី៣ គឺ៣ដង... អ្នកដែលនិយាយខុស គឺចាញ់...ហើយក៏មានលក្ខខណ្ឌបន្ថែមដូចជា បើនិយាយយឺតជាងា១០វិនាទី គឺចាញ់... ថែមថយច្បាប់ខ្លួនឯងបាន លៃយ៉ាងណាឲ្យតែសប្បាយ :) :) :) ២ រាប់វត្ថុ អាចលេងជាម្នាក់ៗ ឬជាក្រុម... ដំបូង ជ្រើសរើសប្រធានបទរួមមានដូចជា ៖ ផ្លែឈើ បន្លែ ឈ្មោះទីក្រុង ឈ្មោះប្រទេស ផ្កា ជាដើម (គឺអាចរើសបានតាមចិត្ត... យកល្អ កុំរកអីដែលមានតិចពេក តែក៏កុំមានច្រើនពេកដែរ...ឈ្នះ ចាញ់ ពេលនេះមិនសូវជាសំខាន់ទេ អ្វីដែលសំខាន់ គឺជួបជុំសប្បាយ... ឧទាហរណ៍៖ បានសម្រេចថារើស«ផ្លែឈើ» ចឹងអាចចាប់ផ្តើមដូចខាងក្រោម៖ អ្នកទី១ ៖ «ក្រូច» អ្នកទី២ ៖ «ប៉ោម» អ្នកទី៣ ៖ «ទំពំាងបាយជូរ» អ្នកទី៤ ៖ «មៀន» អ្នកទី៥ ៖ «ស្វាយ» អ្នកទី៦ ៖ «ចេក» អ្នកបន្ទាប់ ៖ «ម្នាស់» ច្បាប់៖ មានលក្ខខណ្ឌខ្លះដែលត្រូវប្រកាន់ខ្ជាប់រួមមាន  ៖ -មិនអាចនិយាយពាក្យជាន់គ្នា -មិនអាចបង្កើតពាក្យថ្មីដែលគេឯងមិនធ្លាប់ស្គាល់ -មិនអាចឆ្លើយយឺតជាង...វិនាទី(កំណត់បានតាមចិត្តប្រាថ្នា) ៣ រាប់ពាក្យប្រកបតាមព្យាង្គ ស្រដៀងនឹងហេ្គមទី២ដែរ តែប្រធានបទខុសគ្នា របៀបដូចជា «កក» «ចច» «សស» «បប» ជាដើម... មានន័យត្រូវរកនឹកពាក្យដែលប្រកបដោយផ្គុំឡើងពីអក្សរទាំង២...និយាយរួមទៅឲ្យតែអាចទៅ លឺសំឡេងអក្សរទាំង២ហ្នឹង ឧទាហរណ៍៖ បានសម្រេចថារើស«កក» ចឹងអាចចាប់ផ្តើមដូចខាងក្រោម៖ អ្នកទី១ ៖ «កង្កែប» អ្នកទី២ ៖ «កកកុញ» អ្នកទី៣ ៖ «កូនក្អាត់» អ្នកទី៤ ៖ «កុះករ» អ្នកទី៥ ៖ «កកាយ» អ្នកបន្ទាប់ ៖ «កក្រើក» ច្បាប់៖ ដូចគ្នាទៅនឹងហ្គេមទី២ដែរ.. ៤ ខ្សឹបតគ្នា តម្រូវឲ្យអង្គុយមួយជុំដែរ...មានម្នាក់ជាតំណាង ដោយចាប់ផ្តើមខ្សឹបឃ្លាអ្វីក៏បានទៅអ្នកក្បែរខ្លួន ហើយត្រូវខ្សឹបតគ្នារហូតដល់អ្នកចុងក្រោយ ត្រូវនិយាយឲ្យលឺៗ... ករណីដែលនិយាយដូចពាក្យដែលអ្នកទី១បាននិយាយ គឺរួចខ្លួន តែបើសិនជាមិនត្រឹមត្រូវទេ គឺជាអ្នកចាញ់...និយាយរួមទៅ...ហ្គេមនេះសប្បាយត្រង់បានធ្វើបាបគ្នាហ្នឹងណា៎...ចង់ឲ្យអ្នកចុងក្រោយនិយាយអី គឺអាចសារ៉េបានតាមហ្នឹងទៅ.. មិនសាក មិនដឹង...សប្បាយមិនសប្បាយប្រាប់គ្នាផង... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បើមិនបានដើរលេងទៅទីណាដូចគេទេ...នៅផ្ទះក៏អាចenjoyបាន...តាមលក្ខណៈជាគ្រួសារ ឬក្រុមសាច់ញាត់ អ្នកជិតខាង ភូមិផងរបងជាមួយយើងហ្នឹងណា៎... ក៏មានសកម្មភាពសប្បាយៗមួយចំនួនចង់ណែនាំដែរ... ការជួបជុំញ៉ាំអាហារជាមួយគ្នា ត្រឹមមានមនុស្សច្រើនជុំគ្នាក៏មានចំហាយសប្បាយខ្លះៗហើយ ទោះម្ហូបចម្អិន ឬទិញស្រាប់ក៏អាចយកមកជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយនៅក្នុងរង្វង់ជួបជុំ... ការលេងល្បែងកម្សាន្ត មានប្រភេទល្បែងជាច្រើនដែលអាចលេងកម្សាន្តជុំគ្នា មានទាំងល្បែងប្រជាប្រិយ និងមិនប្រជាប្រិយ...ប្រហែលជាធ្លាប់ស្គាល់ហើយ ល្បែងប្រជាប្រិយខ្មែរយើងជាកេរ្ត៍ដំណែលពីដូនតា ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ស្តេចចង់ ដណ្តើមស្លឹកឈើ។ល។ ហើយក៏មានល្បែងខ្លះៗទៀត ដែលអាចលេងបានជុំគ្នាបាន (នៅទីនេះ) ការរាំកម្សាន្ត បទថ្មីៗចេញក៏ច្រើន បទចង្វាក់ប្រពៃណីយើងពីដើមក៏មាន...ហើយបទភ្លេងបែបអន្តរជាតិក៏មិនខ្វះ...អាចមើលតាមកាលៈទេសៈក៏ល្អម្យ៉ាង...អាចចាក់លាយឡំគ្នាទៅ ដើម្បីផ្លាស់ប្តូរបរិយាកាសនុះអី... ការធ្វើម្ហូប និងជូនកាដូដល់ចាស់ទុំ ផ្តើមដំបូងពីព្រះគន្លោងក្នុងផ្ទះ...ប្រសិនបើអាច គួរធ្វើម្ហូបខ្លះជូនដល់ពួកគាត់ពិសា មុននឹងធ្វើដំណើរទៅវត្ត ដើម្បីប្រគេនចង្ហាន់ជូនព្រះសង្ឃ...ពេលត្រលប់មកវិញ ក៏អាចដើរលេងផ្ទះជិតខាង ជូនប្រាក់ ឬកាដូបន្តិចបន្តួចដល់ចាស់ៗ...«អំពីល្អ ពិភពលោកកាន់តែប្រសើរ» ជាថ្មីម្តងទៀត...ប្រសិនបើមិនមានឱកាសចេញក្រៅ ទៅកម្សាន្តនៅកន្លែងដែលគេប្រារព្ធធំៗទេ...កុំនៅឯកោ ឬទុកឲ្យប៉ុន្មានថ្ងៃនេះគ្រាន់តែជាថ្ងៃធម្មតាអី...រកនឹកអីសប្បាយៗ បង្កើតបរិយាកាសឲ្យរីករាយ...បើអត់មាននរណាគេហៅទេ អាចធ្វើជាfirst movers ហៅគេមុនទៅណា៎... © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

លោកអ្នកមានគុណចំណាយពេលលើសពីពាក់កណ្តាលជីវិតរបស់ពួកគាត់ក្នុងការមើលថែទាំ និងចិញ្ចឹមបីបាច់រូបអ្នក…អ្នកចង់បានអី ក៏ពួកគាត់ព្យាយាមរកឲ្យទាល់តែបាន…មិនដែលប្រកែក មិនដែលរអ៊ូរទាំសូម្បីតែមួយម៉ាត់ថាហត់នឿយ ឬលំបាក… ក្នុននាមជាកូនមួយរូប…តើដឹងទេថា អ្វីទៅដែលពួកគាត់ប្រាថ្នា? បើទោះជាគាត់មិនដែលនិយាយត្រង់ៗក៏ដោយ...តែមានកាដូម្យ៉ាងដែលពិតជាគុណតម្លៃលើសលប់របស់អ្វីៗទាំងអស់នៅលើលោកនេះ…ជាកាដូដែលទឹកប្រាក់មិនអាចទិញដូរបាន…ហើយបើទោះជាមានប្រាក់ច្រើនប៉ុណ្ណា ពេលវេលាល្អយ៉ាងណា អវត្តមាននៃកាដូនោះនឹងធ្វើឲ្យពួកគាត់អាក់អន់ស្រពន់ចិត្ត ទោះមិនតិចក៏ច្រើនដែរ… ដឹងទេថាជាអ្វី? មានធ្លាប់ដែលគិតទេថា វត្តមានរបស់អ្នកអាចផ្លាស់ប្តូរអ្វីខ្លះ? មិនដឹងថាយ៉ាងណាចំពោះអ្នកដទៃ តែសម្រាប់ឳពុកម្តាយអ្នក…វត្តមានរបស់អ្នកជាកាដូដ៏មានតម្លៃជាងគេហើយ… ទោះជានៅក្បែរគ្នារាល់ថ្ងៃ តែបើក្នុងឱកាសពិសេស អ្នកអាចកំដរគាត់បាន គឺពិតជាពិសេសហើយ… តើមានអ្វីខ្លះដែលអាចធ្វើបាន? ជូនគាត់ទៅកន្លែងដែលប្រាថ្នា ប្រាកដជាកន្លែងខ្លះដែលគាត់ចង់ទៅកម្សាន្ត…ប្រសិនបើមានលទ្ធភាព គួរតែឆ្លៀតពេលខ្លះជូនពួកគាត់ទៅ… You can always surprise them… ចម្អិនអាហារដែលគាត់ចូលចិត្តញ៉ាំ កុំប្រាប់ណាថា អត់ដឹងថាគាត់ចូលចិត្តញ៉ាំអី…បើអត់ដឹងមែន…ស៊ើបមើលតាមខ្សែបណ្តាញទៅ (បងប្អូន ឬពូមីង អ៊ំប្រុស អ៊ំស្រី…សុទ្ធតែអាចផ្តល់ចម្លើយបានហើយ) …ចាំណា៎…មិនថាឆ្ងាញ់ ឬអត់នោះទេ…រសជាតិមិនសំខាន់ សំខាន់ទឹកចិត្ត… កំដរនិយាយរំលឹកអនុស្សាវរីយ៍ ពេលខ្លី ឬមិនវែងមិនសំខាន់នោះទេ សំខាន់គឺត្រូវប្រាកដថាពិតជាquality timeមែន…មិនលូកឡំនឹងអ្វីផ្សេងនោះឡើយ…និយាយលេងៗ រំលឹករឿងពីក្មេង ទាំងរឿងសប្បាយ រឿងទុក្ខសោក…flashback belike  ជូនបានតែខ្លីៗប៉ុណ្ណោះ…កុំភ្លេចណា៎…វត្តមានរបស់អ្នក តែងតែមានអត្ថន័យបំផុតសម្រាប់រូបលោកអ្នកមានគុណ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មមាញឹកខ្លាំងណាស់មែនទេ? រកតែពេលគេងក៏មិនបានគ្រប់គ្រាន់? គម្លាតជាមួយនឹងមនុស្សដែលធ្លាប់ជិតស្និទ្ធក៏ហាក់ដូចជាឆ្ងាយទៅៗ??? មិនថាមិត្តភក្តិធ្លាប់រាប់អាន ឬសូម្បីតែក្រុមគ្រួសារ? You are not alone…មានមនុស្សតិចនោះទេ ដែលកំពុងតែប្រឹងដុតដៃដុតជើង សម្រេចនូវក្តីស្រមៃរបស់ខ្លួន ដើម្បីសុភមង្គលខ្លួនផ្ទាល់ និងមនុស្សដែលខ្លួនស្រលាញ់… សួរតាមត្រង់ណា៎…តើញ៉ាំអាហារជុំគ្រួសារញឹកញាប់ដែរឬទេ? តើជួបជុំមិត្តភក្តិចាស់ៗញឹបញាប់ប៉ុណ្ណាដែរ? វេលាក្នុងមួយថ្ងៃ នរណាក៏មានតែ២៤ម៉ោងដែរ តែមានចាប់អារម្មណ៍ទេថា អ្នកខ្លះហាក់ដូចជាលែងមានរសជាតិជីវិតអស់រលីង…ហត់ក៏ហត់…ខកចិត្តក៏ខកចិត្ត…ជួនកាល ជោគជ័យហើយក៏មិនមានអារម្មណ៍ថាសប្បាយចិត្តទៀត…លក្ខណៈថា…ជីវិតប្រែជាសាបឈឹងតែម្តង ស្របពេលជាមួយគ្នាដែរ អ្នកខ្លះហាក់ដូចជាសមប្រកបដល់ហើយ…ជោគជ័យគ្រប់រឿងតែម្តង…ទាំងការសិក្សា ការងារ និងមុខជំនួយ ហើយស្នេហាក៏ផ្អែមល្អែមទៀត… ដឹងទេថាមកពីអី?  ហេតុផលមួយក្នុងចំណោមនោះ គឺតុល្យភាព…គេចេះបែងចែកពេលវេលាសម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិត…មិនមែនងប់ងល់តែមួយរឿងនោះទេ ក្នុងមួយឆ្នាំដែលមាន៣៦៥ថ្ងៃហ្នឹង…តើមានបុណ្យឈប់សម្រាកធំៗប៉ុន្មានដង? គឺមានមិនច្រើននោះទេ…តែពេលខ្លះ ឡើងរវល់ដល់ថ្នាក់មិនចង់ឈប់សោះ…តែកាលៈទេសៈដែលគេគ្រប់គ្នាឈប់អស់ នៅធ្វើការតែម្នាក់ឯងក៏មិនកើត…ចឹងហើយ មានតែឈប់ដែរ… ពេលខ្លះ ក៏ឈប់តែមាត់ទេ តែចិត្ត និងគំនិតគិតគូរដល់ការងារមិនឈប់…ខ្លួនទៅលេងផ្ទះ ឬស្រុកកំណើត តែអារម្មណ៍នៅជាមួយកុំព្យូទ័រ និងឯកសារការងារឯណោះ… កុំចឹងអីណា៎…វេលាជួបជុំសមាជិកគ្រួសារបានក្លាយជាឱកាសមួយកម្រណាស់ទៅហើយ បើមានម្តងៗហើយ តែមិនព្រមចាប់វាយកផង…តើនឹងសង្ឃឹមអីទៀត? រយៈប៉ុន្មានថ្ងៃ ស្មើនឹងប៉ុន្មានម៉ោងតែប៉ុណ្ណោះ …តើអាចទេ? ទុករឿងរ៉ាវដែលប្រឈមមុខរាល់ថ្ងៃមួយឡែក ហើយចំណាយពេល និងអារម្មណ៍ទាំងស្រុងជាមួយក្រុមគ្រួសារ??? មិនថាកម្មវិធីតូច ឬធំ…សង្ឃឹមថាអ្នកនឹងអាចធ្វើបាន…ជួនកាល គ្រាន់តែការញ៉ាំអាហារមួយពេលជុំគ្នាក៏គ្រប់គ្រាន់ទៅហើយ… ត្រូវចងចាំថា…យើងមិនអាចមើលឃើញពីអនាគតនោះទេ…ឱកាសដែលមាននៅក្នុងឆ្នាំនេះ មិនប្រាកដថាមាននៅឆ្នាំក្រោយទៀតទេ…សមាជិកខ្លះក៏ត្រូវរៀបការចេញទៅមានគ្រួសារ ឬតាមចាប់ក្តីស្រមៃរបស់ខ្លួននៅជ្រុងណាមួយនៃពិភពលោកនេះ…ហើយខ្លះទៀត ក៏ដល់ពេលដែលត្រូវចាកចេញទៅដោយមិនអាចត្រលប់… ទាន់ឱកាសនៅមាន…ចំណាយពេលខ្លះជាមួយពួកគាត់ក្នុងឱកាសពិសេសនេះ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បញ្ចប់ហើយ តែមិនអាចបំភ្លេចបាន...........! លទ្ធផលការប្រលងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឱសថត្រូវបានប្រកាស ដែលអាចនិយាយបានថាជាការរង់ចាំដ៏យូររបស់គ្រប់និស្សិតទាំងអស់ យ៉ាងណាមិញនៅពីក្រោយការត្រេកអរ និងអំណរសាទរទាំងនោះ វាក៏បានបន្សល់នូវអនុស្សាវរីយជាច្រើនដែលមិនអាចបំភ្លេចបាន។ បើជ្រុលជានឹកឃើញពេលវេលាកន្លងទាំងនោះទៅហើយ គួរឆ្លៀតឱកាសសរសេរវាឡើង (មិនមែនដ្រាម៉ាទេណា....ហាហាហាហា) តែគ្រាន់តែជាការរំលឹក ឬយ៉ាងហោចទុកមើលនៅពេលក្រោយមានអីមិនល្អ ហើយជាការពិតណាស់វាជាអ្វីដែលខ្ញុំបានឆ្លងកាត់ មិនស្រួលវាក៏ជាអ្វីដែលនិស្សិតគ្រប់គ្នាបានឆ្លងកាត់ដូចគ្នាក៏ថាបាន។ ជំហានដំបូង អ្វីៗក៏ថ្មី ទាំងទីតាំងថ្នាក់រៀន លោកគ្រូ អ្នកគ្រូ សូម្បីតែមិត្តរួមថ្នាក់ក៏ប្លែក ជួនកាលមានអារម្មណ៍ខ្លួនឯងដូចជា Alien បើនិយាយពីមេរៀន និងការប្រលងវិញ ពិបាករកពាក្យនិយាយមិនបាន ហើយរឹតតែមិនអាចប្រើប្រាស់ One night policy សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងម្តងៗ ពេលខ្លះក៏អស់ទឹកចិត្តបន្ត តែខំប្រឹងជំនះ ព្រោះវាជាអ្វីដែលខ្លួនតែងតែប៉ងតាំងពីក្មេង ហើយវាក៏ជាអ្វីដែលអ្នកផ្ទះចង់បានដូចគ្នា។ មួយឆ្នាំ ទៅមួយឆ្នាំ អាចនិយាយបានថាអាចសម្របខ្លួនបានខ្លះ​ តែនៅមិនទាន់បានទាំងស្រុង ព្រោះថាមេរៀនកាន់តែលំបាកទៅ ហើយអ្វីដែលជាការចងចាំបំផុតនោះ ខ្លួនភ័យឡើងញ័រ ពេលខ្លះក៏លួចយំម្នាក់ឯង នៅពេលជិតប្រលងម្តងៗ សឹងតែអាចក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្ត តែត្រូវខំតាំងចិត្ត កុំអីមិនដឹងថាខ្លួនត្រូវចូលពេទ្យប៉ុន្មានដងនោះទេ គ្រាន់តែពេលខ្លះឈឺក្បាលខ្លាំងទាល់តែប្រើប្រាស់ថ្នាំងងុយដេករយៈពេលខ្លីតែប៉ុនណឹង ..ហាហាហាហហា។ និយាយដល់ពេលនេះ​ ក៏មិនភ្លេចដែរនូវ ថ្ងៃដំបូងដែលចាប់ផ្តើមមានពួកម៉ាក មិនជាច្រើននោះទេ តែក៏ល្មមដែលអាចស៊ីត្រាវបាន ហើយបើគ្មានពួកវា មិនដឹងថាខ្ញុំអាចទ្រាំបាន ឬអត់នោះទេ ព្រោះដោយហេតុថាមនុស្សមិនអាចនៅតែម្នាក់ឯងនោះអី ហើយពួកវាតែងតែជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់បន្តដំណើរទៅមុខ ក្នុងរយៈពេលដ៏ច្រើនឆ្នាំនោះ។ “បានហើយ គិតថាដ្រាម៉ាប៉ុនណឹងបានហើយ” ហើយក៏មិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមានការចងចាំបែបនេះ តែក៏ ឆ្លៀតឱកាសអរគុណដល់អ្នកមានគុណទាំងពីរសម្រាប់ការគាំទ្រតាំងពីខ្ញុំមិនទាន់ដឹងក្តី រហូតដល់ប៉ុននេះ ហើយក៏មិនភ្លេចដែរពីគុណបំណាច់ចំពោះលោកគ្រូ-អ្នកគ្រូគ្រប់រូប និងអរគុណចំពោះមិត្តរូមថ្នាក់ទាំងអស់ដែលបានបន្សល់នូវអនុស្សាវរីយ៍ល្អៗ ដែលតែងតែដក់ជាប់ក្នុងអារម្មណ៍រហូត......​ហាហាហាហាហាហ.................៕

Share
Top