Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការឈឺចាប់អំឡុងពេលមករដូវ អាចជាផលរំខានមួយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងអាចកើតមានឡើងជាប្រចាំ ដែលជាទូទៅការប្រើប្រាស់ឱសថដោយខ្លួនឯងត្រូវបានអនុវត្ដឡើងសម្រាប់សម្រួលដល់ការឈឺចាប់ទាំងនោះ។ អ្វីគួរដឹង? តាមការសិក្សាបានបង្ហាញថា ការឈឺចាប់ផ្នែកពោះអំឡុងពេលមករដូវ អាចកើតមានឡើងបន្តបន្ទាប់ជារៀងរាល់ខែ យ៉ាងហោចណាស់ទៅលើស្រ្តីប្រមាណ ៣០% ទៅ៥០%។ ភាគច្រើនការប្រើប្រាស់ឱសថជាវិធីសាស្រ្តចម្បងមួយសម្រាប់កាត់បន្ថយការឈឺចាប់ទាំងនោះ។ លក្ខណៈនៃការឈឺចាប់ • តែងកើតឡើងទៅតាមវដ្ដរដូវរៀងរាល់ខែ ដែលអាចហៅថា វដ្តអូវុល។ • ភាគច្រើនកើតឡើងនៅរៀងរាល់ថ្ងៃទី១នៃការមករដូវ • អាចស្ដែងឡើងរយៈពេលពី ២៤ ទៅ ៣៦ ម៉ោង • អាចរួមបញ្ចូលជាមួយវិបត្តិប្រព័ន្ធរំលាយអាហារដូចជា ចង្អោរ ក្អួត ទល់លាមក ឬរាក • អាចធ្វើឲ្យស្លេកស្លាំង ឬឈឺចង្កេះ។ បទពិសោធន៍នៃការឈឺចាប់បណ្តាលមកពីវដ្ដរដូវ តែងប្រែប្រួលពីស្រ្តីម្នាក់ទៅម្នាក់ទៀត ដោយពាក់ព័ន្ធទៅនឹងកត្តាសុខភាពផ្ទាល់ខ្លួនប្រវត្តិសមាជិកគ្រួសារ រួមទាំងសង្គម និងបរិយាកាសផងដែរ។  អ្វីគួរធ្វើ? • ឱសថការីអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកមូលហេតុបន្ថែមនៅពីក្រោយការឈឺចាប់ ដែលអាចបណ្តាលមកពី ការឈឺចាប់ផ្នែកអារម្មណ៍ គ្រួសារ បញ្ហាផ្លូវភេទ ទំនោរនៃការធ្លាក់ទឹកចិត្តជាដើម។ • ចំពោះនារីវ័យក្មេង៖ ការព្យាបាលភាពរំខានទាំងនេះ អាចធ្វើទៅបានដោយកាត់បន្ថយការបញ្ចេញខ្លាំងពេកនៃសារធាតុ ប្រូស្តាក្លេនឌីន ដែលតែងកើតមានឡើងនៅពេលភ្នាសស្បូនចាប់ផ្ដើមដាច់ចេញ។ ការកើនឡើងសារធាតុប្រូស្តាក្លេនឌីន នេះជាមូលហេតុធ្វើឲ្យស្បូនកន្រ្តាក់កាន់តែខ្លាំង។ ដំបូន្មានបន្ថែម៖ • អាចប្រើប្រាស់ឱសថដែលមានសកម្មភាពទៅបន្ថយសារធាតុ ប្រូស្តាក្លេនឌីន នៅក្នុងក្រុម Anti-inflammatoire non stéroïdien មានឈ្មោះដូចជា៖ Ibuprofène 200mg (Boerhinger), Ibualgic (EG Labo) ឬ Upfen 200mg (UPSA)។ អាចប្រើម្ដង ១ ទៅ ២គ្រាប់ បីដងក្នុងមួយថ្ងៃ ដោយមិនឲ្យលើសពី ៦គ្រាប់។ ករណីខ្លះអាចប្រើប្រាស់ ៤៨ម៉ោង មុនពេលមករដូវ។ • ប្រសិនការឈឺចាប់ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរ អាចបន្ថែមជាមួយឱសថកាត់បន្ថយការកន្រ្តាក់៖ Spasfon (Lafon) ចំនួន ២គ្រាប់។  ប្រភពយោង៖​ Le Vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អតិថិជនដែលជាអ្នកជំងឺក៏អាចមានសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមជាមួយអ្នកប្រកបវិជ្ជាជីវសុខាភិបាលផងដែរក្រៅពីសិទ្ធិជាច្រើនដែលពួកគេទទួលបាន។ តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ? • អតិថិជនមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ទាក់ទងទៅនឹងសេវាថែទាំព្យាបាលដែលគេបានទទួលកន្លងមក។ • អតិថិជនមានសិទ្ធិក្នុងការតវ៉ា ឬប្តឹងនូវរាល់កំហុសឆ្គងដែលបង្កឡើងដោយអ្នកផ្តល់សេវា។ • អតិថិជនមានសិទ្ធិក្នុងការចូលរួមតាមរយៈតំណាងដែលគេបានជ្រើសតាំងសម្រាប់ការធ្វើផែនការ និងវាយតម្លៃសេវាសុខាភិបាល និងផ្តល់យោបល់អំពីគុណភាព និងលក្ខណៈដែលសេវាបានផ្តល់កន្លងមក។ តើការអនុវត្តចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់និងការចូលរួមមានអ្វីខ្លះ? • អ្នកផ្តល់សេវាសុខភាពត្រូវចាត់ទុកថា មតិយោបល់របស់អតិថិជន ឬអ្នកតំណាងរបស់គាត់ជាព័ត៌មានត្រឡប់ប្រកបដោយស្ថាបនាសម្រាប់ខ្លួនឯងផង និងមូលដ្ឋានសុខាភិបាលផង។ • អ្នកផ្តល់សេវាសុខភាពត្រូវប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ឲ្យបានទៀងទាត់ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។ • អ្នកផ្តល់សេវាសុខភាពត្រូវបង្កើត និងលើកកម្ពស់បរិយាកាសមួយដែលគាំទ្រដល់បរិយាកាសព័ត៌មានត្រឡប់របស់អតិថិជននិងការធ្វើការតាមដានទៀងទាត់នូវវិធានការ ឬសកម្មភាពទាំងនេះ។ • គណៈកម្មការដែលតំណាងឲ្យសហគមន៍ត្រូវមានតួនាទីយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានត្រឡប់និងតាមដាននូវសកម្មភាពផ្តល់ព័ត៌មានត្រឡប់។ • រាល់ការប្តឹងតវ៉ាទាំងឡាយត្រូវមានភស្តុតាងច្បាស់លាស់សម្រាប់បង្ហាញទៅអាជ្ងាធរពាក់ព័ន្ធ ឬគណៈកម្មការដែលតំណាងឲ្យសហគមន៍។ • អ្នកតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលអាចផ្តល់ជាជំនួយការដល់អតិថិជនបាននៅពេលដែលគេចង់ប្តឹងតវ៉ាចំពោះអ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងបុគ្គលិកសុខាភិបាលត្រូវសហការជាមួយអតិថិជនក្នុងការផ្តល់ព័ត៌មានពិតប្រាកដទាក់ទងទៅនឹងភស្តុតាងដែលត្រូវការ។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ? • អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានត្រឡប់ពិតប្រាកដទៅអ្នកផ្តល់សេវាសុខាភិបាលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈបងប្អូន ញាតិមិត្ត ឬតាមរយៈគណៈកម្មការដែលជាតំណាងរបស់ខ្លួន។ • អតិថិជនត្រូវទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលតំណាងឲ្យសំឡេងរបស់ខ្លួនពិតប្រាកដ និងការពារផលប្រយោជន៍ឲ្យខ្លួនទាក់ទងទៅនឹងការផ្តល់សេវាសុខាភិបាល។ • អតិថិជន និងតំណាងរបស់ខ្លួនត្រូវទទួលខុសត្រូវការតាមដាននូវបញ្ហាទាំងឡាយដែលបានផ្តល់ព័ត៌មានត្រឡប់ទៅអ្នកផ្តល់សេវាសុខភាព។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកអានមួយចំនួនប្រាកដជាបានដឹងរួចមកហើយពីលក្ខណៈទូទៅ និងរោគសញ្ញានានានៃជំងឺផ្ដាសាយ តាមរយៈការចេញផ្សាយរបស់ ហេលស៍ថាមនៅខែមុន។ ជាថ្មីម្ដងទៀតដើម្បីបង្កើនការយល់ដឹងពីជំងឺផ្ដាសាយឲ្យបានកាន់តែច្បាស់ និងចំណុចផ្សេងទៀតដែលអ្នកមិនធ្លាប់បានដឹងពីមុននោះអត្ថបទខាងក្រោមអាចជាបកស្រាយបន្ថែមសម្រាប់អ្នក។ ផ្ដាសាយត្រូវបានគេទទួលស្គាល់ថាជាការចម្លងសាមញ្ញទៅលើច្រមុះ និងបំពង់កដែលបង្កឡើងពីវីរុសជាង ២០០ប្រភេទខុសៗគ្នា។ ភាគច្រើនក្នុងករណីជំងឺផ្ដាសាយក្នុងកម្រិត ១០ ទៅ ៤០ភាគរយ ត្រូវបានបង្កឡើងដោយមេរោគមួយប្រភេទហៅថា Rhinovirus។ ចំណែក រោគសញ្ញានៃជំងឺផ្ដាសាយតែងស្ដែងចេញនៅរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ពីការឆ្លងរោគ ហើយអ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការចម្លងទៅកាន់មនុស្សម្នាក់ទៀតនៅថ្ងៃទី៣ ឬទី៤បន្ទាប់ពីរោគសញ្ញាលេចឡើង។ បើទោះបី ជំងឺផ្ដាសាយអាចធូរស្រាលក្នុងរយៈពេល ១ អាទិត្យ តែក្នុងករណីខ្លះក៏អាចកើនដល់ ២អាទិត្យ។ ភាពញឹកញាប់នៃការឆ្លងជំងឺផ្ដាសាយ មនុស្សពេញវ័យជាមធ្យមអាចមានជំងឺផ្ដាសាយ ២ ទៅ៤ដងក្នុងមួយឆ្នាំ ជាពិសេសសង្កេតឃើញកើតមានញឹកញាប់ទៅលើស្រ្តីដែលស្ថិតក្នុងវ័យចន្លោះ ២០ ទៅ ៣០ឆ្នាំ និងមានចំនួនច្រើនជាងការឆ្លងទៅលើបុរស។ ចំណែកបុគ្គលដែលមានវ័យច្រើនជាង ៦០ឆ្នាំ មានហានិភ័យទាបក្នុងការឆ្លងមេរោគផ្ដាសាយ។ ជាទូទៅ ជំងឺផ្ដាសាយងាយចម្លងពីមនុស្សម្នាក់ ទៅកាន់ម្នាក់ទៀតនៅក្នុងរដូវភ្លៀង ធ្លាក់ខ្យល់ ឬរងាចំណែកការឆ្លងតាមរដូវកាលអាចកើតមានឡើងផងដែរ ដូចជាកម្មវិធីដែលមានការប្រមូលផ្ដុំមនុស្សច្រើន ឬការចាប់ផ្ដើមបវេសនកាលថ្មីក្នុងការសិក្សារបស់កុមារពីព្រោះវាជាឱកាសបង្កើនការឆ្លងវីរុសផ្ដាសាយបានយ៉ាងងាយ។ កត្តាធ្វើឲ្យងាយចម្លងមេរោគផ្ដាសាយ ជាទូទៅ វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ឬច្រមុះ។ វាក៏អាចរីករាលដាលផងដែរតាមរយៈការប៉ះពាល់ផ្ទាល់ជាច្រើនរួមមាន៖ • ការប្រើប្រាស់ក្រដាសជូតមាត់មិនត្រឹមត្រូវ៖ ការទុកក្រដាសជូតមាត់ក្នុងហោប៉ៅរបស់អ្នកសម្រាប់ប្រើប្រាស់ឡើងវិញជារឿងដែលគួរឲ្យចៀសវាង។ អ្នកគួរបោះចោលក្រដាសជូតមាត់ភ្លាមៗបន្ទាប់ពីការប្រើប្រាស់រួច ដោយសារមេរោគបានតោងលើក្រដាសនោះនៅពេលប្រើប្រាស់លើកទីមួយរួចមកហើយ • ការប៉ះពាល់វត្ថុណាមួយ៖ ប្រសិនបើអ្នកបានដឹងពីចំនួនវីរុសដែលមាននៅក្នុងបរិយាកាស នោះអ្នកប្រហែលជាត្រូវមានការប្រុងប្រយ័ត្នជាងមុនលើអ្វីដែលអ្នកបានប៉ះពាល់។ ជាក់ស្ដែង ប្រសិនបើអ្នកត្រូវប៉ះពាល់លើបង្កាន់ដៃជណ្តើរសាធារណៈ ចូរគ្របដៃរបស់អ្នកជាមួយនឹងក្រណាត់ ឬដៃអាវរបស់អ្នកដើម្បីរារាំងវីរុសពីការឆ្លងដោយផ្ទាល់លើស្បែករបស់អ្នក • ការចែករំលែក៖ ចៀសវាងការប្រើប្រាស់វត្ថុ ឬឧបករណ៍ណាមួយដូចជានៅសាលា ឬកន្លែងធ្វើការ ដោយគ្មានការប្រុងប្រយ័ត្ន ជាពិសេសការប្រើប្រាស់បន្ទាប់ពីបុគ្គលដែលកំពុងមានជំងឺ • ការមិនលាងសម្អាតដៃឲ្យបានទៀងទាត់៖ ជាទម្លាប់ដែលធ្វើឲ្យវីរុសផ្ដាសាយងាយឆ្លងចូលក្នុងខ្លួនអ្នកយ៉ាងងាយស្រួល។ អ្នកគួរលាងដៃឲ្យបានញឹកញាប់ដើម្បីបញ្ឈប់មេរោគឲ្យបានលឿនមុនឆ្លងចូលតាមច្រមុះ និងមាត់របស់អ្នក • រស់នៅមិនស្អាត និងគ្មានផាសុកភាព៖ អ្នកគួរបោសជូតសមា្អតផ្ទះ តុការងារ និងនៅតាមទីធ្លាជាពិសេសនៅពេលអ្នកណាម្នាក់ឈឺ។ បន្ថែមពីនោះគួររស់នៅជាមួយផាសុកភាពដោយកំណត់ការគេងឲ្យបានគ្រប់គ្រាន់ ពិសាអាហារមានជីវជាតិ ញ៉ាំទឹកឲ្យបានញឹកញាប់ និងគ្រប់គ្រងភាពតានតឹង • មិនធ្វើលំហាត់ប្រាណ៖ ជាទូទៅសកម្មភាពហាត់ប្រាណឲ្យបានជាប្រចាំអាចជួយលើកកម្ពស់សុខភាពទូទៅ និងសុខុមាលភាពរបស់មនុស្សនិងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន • មិនចាក់វ៉ាក់សាំង៖ ដោយហេតុថាជំងឺផ្ដាសាយអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង ដូច្នេះអ្នកគួរទទួលបានការចាក់វ៉ាក់សាំងតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ភាពធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ បើទោះបីជំងឺផ្ដាសាយងាយនឹងធូរស្រាលក្នុងរយៈពេលខ្លីណាមួយ ប៉ុន្តែក្នុងករណីមេរោគមានសមត្ថភាពអាចរាលដាលទៅកាន់រាងកាយផ្សេងទៀតនោះវាអាចបង្កជាជំងឺផ្សេងដូចជា រលាកច្រមុះ ការឆ្លងរោគនៅត្រចៀក ឬរលាកទងសួតជាដើម។ ផលវិបាកនៃជំងឺខាងលើអាចឲ្យមានអាការៈក្អកជាប់លាប់ជាប្រចាំនិងអាចប្រែប្រួលកាន់តែធ្ងន់ធ្ងរបើទោះបីជំងឺផ្ដាសាយបានជាសះស្បើយរួចទៅហើយ។ ជាក់ស្ដែង ប្រសិនស្ថានភាពជំងឺបានប្រែប្រួលនោះការព្យាបាលក៏ត្រូវការប្រើប្រាស់ឱសថច្រើន និងចំណាយរយៈពេលយូរដូច្នេះអ្នកត្រូវស្វែងរកការពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលាក្នុងករណីអ្នកសង្កេតឃើញអាការៈផ្ដាសាយអូសបន្លាយច្រើនជាង ១០ថ្ងៃ ហើយមានរួមបញ្ចូលនូវរោគសញ្ញាផ្សេងទៀតដូចជា៖ • កម្ដៅខ្លួនកើនខ្លាំងលើសពី ៣៧ អង្សា ជាពិសេសលើកុមារ • សម្បោរពណ៌លឿង ឬបៃតង • ឈឺបំពង់ក ឬពិបាកដកដង្ហើម។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

កូនឈឺ ជាកង្វល់ដ៏ធំបំផុតសម្រាប់អាណាព្យាបាលគ្រប់រូប ជាក់ស្ដែងការកើនឡើងកម្តៅរាងកាយជា បញ្ហាដែលងាយនឹងកើតឡើងបំផុតលើកុមារតូចៗ និងជាក្តីបារម្ភចំពោះឪពុកម្តាយគ្រប់រូបផងដែរ។ ហេតុនេះហើយអត្ថបទខាងក្រោមនឹងបង្ហាញអំពីគន្លឹះសំខាន់ៗនិងដំណោះស្រាយខ្លះៗទាក់ទងនឹងការកើនឡើងកម្តៅរាងកាយលើកុមារដែលឪពុកម្តាយគួរធ្វើនិងមិនគួរធ្វើពេលដែលកូនតូចៗរបស់លោកអ្នកជួបនឹងបញ្ហានេះ។ ការកើនឡើងកម្តៅរាងកាយលើកុមារ កម្តៅរាងកាយរបស់មនុស្សយើងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែទោះជាមានការប្រែប្រួលយ៉ាងណា សម្រាប់វេជ្ជសាស្រ្តពាក្យថា ការកើនឡើងកម្តៅរាងកាយគឺយកចាប់ពីស្មើ ឬលើស ៣៨អង្សាឡើងទៅ។ ក្មេងដែលមានកម្តៅរាងកាយកើនខ្ពស់ ច្រើនតែឡេះឡះ មិនគេង ថយចុះការលេង និងមិនញ៉ាំអាហារ។ល។ កម្តៅឡើងកាន់តែខ្ពស់ នោះអាការៈកាន់តែអាក្រក់យ៉ាងណាមិញការកើនឡើងកម្តៅរាងកាយខ្ពស់មិនមែនសុទ្ធតែធ្ងន់ធ្ងរនៅទេ ប៉ុន្តែវាអាស្រ័យលើកត្តាបង្កដែលកំណត់ថាធ្ងន់ធ្ងរ ឬអត់។ កត្តាបង្កធ្វើឲ្យក្មេងក្តៅខ្លួន កត្តាដែលធ្វើឲ្យក្មេងក្តៅខ្លួនភាគច្រើនបណ្តាលមកពីការបង្ករោគដូចជាបាក់តេរី ឬវីរុសដូចជាផ្តាសាយជាដើម ប៉ុន្តែក៏រួមមានកត្តាផ្សេងទៀតដូចជា៖ • អាកាសធាតុក្តៅពេក ឬត្រជាក់ពេក • ស្លៀកពាក់ក្រាស់ ឬច្រើនជាន់ពេក • ការប្រើប្រាស់ថ្នាំមួយចំនួន • ការចាក់វ៉ាក់សាំង • ជំងឺមួយចំនួន • អាល្លែកហ្ស៊ី។ល។ មានតែការវាស់កម្តៅតាមទែម៉ូម៉ែត្រប៉ុណ្ណោះដែលអាចឲ្យឪពុកម្ដាយដឹងថាក្មេងក្តៅខ្លួនកម្រិតណា។ ការយកដៃ ឬខ្នងដៃស្ទាបក្បាល ក ឬដងខ្លួន មិនត្រូវបានយកជាការដើម្បីកំណត់ពីកម្តៅរបស់ក្មេងឡើយ។ អ្នកអាចយកកម្តៅក្មេងតាម គូថ ត្រចៀក មាត់ ក្បាល ឬក្លៀកដោយប្រើប្រាស់ទែម៉ូម៉ែត្រអេឡិចត្រូនិក ឬទែម៉ូម៉ែត្របារ៉ត។ ការអនុវត្តនៅពេលក្មេងក្តៅខ្លួន នៅពេលកូនតូចៗមានកម្តៅរាងកាយកើនឡើងខ្ពស់ អ្នកគួរប្រកាន់ខ្ជាប់ការអនុវត្តមួយចំនួនដូចជា៖ • ស្លៀកពាក់ខោអាវឲ្យក្មេងស្តើងៗ ចៀសវាងខោអាវក្រាស់ ឬគ្របភួយក្រាស់ៗព្រោះអាចធ្វើឲ្យកម្តៅកាន់តែកើនឡើង • បើក្មេងក្តៅញាក់អាចដណ្តប់ភួយបាន ប៉ុន្តែត្រូវដកភួយចេញវិញពេលបាត់ញាក់ • ឲ្យក្មេងផឹកទឹកឲ្យបានច្រើន ដូចជាទឹកក្រូច ទឹកសណ្តែក ទឹកស៊ុបជាដើម • អាចងូតទឹកឲ្យក្មេងបាន ប៉ុន្តែចៀសវាងទឹកត្រជាក់ពេក និងពិសេសកុំឲ្យក្មេងត្រាំទឹក • កុំប្រើអាល់កុលជូតក្មេង • អាចប្រើក្រណាត់សើមជូតខ្លួនឲ្យក្មេង ជាពិសេសត្រង់ក្លៀក កញ្ចឹងក និងខ្លួនប្រាណ • កុំបង្ខំឲ្យក្មេងញុំា បើក្មេងមិនចង់ញុំា • ឲ្យក្មេងសម្រាកបានច្រើន • តាមពិតទៅក្មេងដែលមានសុខភាពល្អ នៅពេលក្តៅខ្លួនមិនគួរប្រើថ្នាំភ្លាមៗនោះទេ ដូចដែលយើងដឹងស្រាប់ទៅហើយថាថ្នាំជាអាវុធមុខពី​​​​​​​​​​​​​​​​​រ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយអាចឲ្យជាថ្នាំបញ្ចុះកម្តៅតែគួរចងចាំដែរថា ថ្នាំបញ្ចុះកម្តៅមិនមានផលចំពោះការបង្ករោគនោះឡើយ ដែលថ្នាំទាំងនោះមានដូចជា៖ - ប៉ារ៉ាសេតាម៉ុល អាចឲ្យតាមគូថ ឬលេបតាមមាត់ - អុីប៊ុយប្រូហ្វែន អាចឲ្យលេបតាមមាត់។ កត្តាដែលគួរដឹងពេលប្រើថ្នាំបញ្ចុះកម្តៅ • កុំប្រើលើសពី ៤ដងក្នុងមួយថ្ងៃ • ក្មេងក្រោម ២ឆ្នាំមិនត្រូវបានប្រើទេ ដោយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតបន្ថែម •​ អានក្រដាសចង្អុលបង្ហាញមានស្រាប់ក្នុងប្រអប់ថ្នាំឲ្យបានច្បាស់លាស់ • ត្រូវវាល់ឲ្យបានត្រឹមត្រូវចំពោះថ្នាំទឹក ដោយអាចប្រើស្លាបព្រាដែលមានស្រាប់ក្នុងប្រអប់ជាជាងប្រើស្លាបព្រាផ្ទះបាយ • ក្តៅខ្លួនលើក្មេងតូចជាង ៣ខែ គួរយកមកមន្ទីរពេទ្យជាជាងឲ្យថ្នាំនៅផ្ទះព្រោះក្មេងតូចក្តៅខ្លួនអាចជាសញ្ញានៃការបង្ករោគ • មិនត្រូវប្រើថ្នាំអាស្ពីរីន ព្រោះវាអាចធ្វើឲ្យមានជំងឺមួយហៅថា Reye’s Syndrome ដែលជាជំងឺកាចសាហាវលើកុមារ និងអាចធ្ងន់ធ្ងរដល់ស្លាប់ • ថ្នាំប៉ារ៉ាសេតាម៉ុលគួរឲ្យជាមួយទឹកក្តៅឧណ្ហៗ មុនពេលងូតទឹក ព្រោះពេលងូតទឹកអាចធ្វើឲ្យក្មេងញាក់ ដែលនាំឲ្យកម្តៅកើនឡើង • មិនត្រូវជូត ឬដុសខ្លួនក្មេងជាមួយអាល់កុល ឬងូតទឹកត្រជាក់ឡើយ។ តើសញ្ញាណាខ្លះដែលឪពុកម្តាយគួរប្រុងប្រយ័ត្ន? វាជាការពិតណាស់ដែលមានកត្តាជាច្រើនធ្វើឲ្យមានកម្តៅរាងកាយកើនឡើង ប៉ុន្តែលើសពីនេះ អ្វីដែលសំខាន់នោះ តើក្មេងក្តៅខ្លួនឪពុកម្តាយគួរប្រុងប្រយ័ត្នអ្វីខ្លះ? ចំណុចទាំងនោះរួមមាន៖ • ក្តៅខ្លួនលើកុមារតូចជាង២ឆ្នាំ • ក្មេងសន្លឹម • ក្មេងប្រកាច់ • ពិបាកដកដង្ហើម ឬហត់ • មានហូរឈាមក្រោមស្បែកសណ្ឋានជា គ្រាប់ក្រហមៗតូចៗលើស្បែក • ក្មេងយំជាប់មិនឈប់ • ក្មេងមានក្អួត ឬរាកជាប់មិនឈប់ • ឈឺក្បាល រឹងក ឬវង្វេងវង្វាន់សម្រាប់ក្មេងធំ។ ការកើនឡើងកម្តៅរាងកាយខ្លាំងអាចធ្វើឲ្យក្មេងបាត់បង់នូវជាតិទឹក និងសារធាតុរ៉ែ ដែលធ្វើឲ្យប៉ះពាល់ដល់សរីរាង្គកាយ និងការលូតលាស់របស់កូនៗលោកអ្នក។ បន្ថែមពីនោះត្រូវប្រុងប្រយ័ត្នចំពោះសញ្ញាគ្រោះថ្នាក់ និងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញភ្លាម ប្រសិនកម្តៅក្មេងមិនថយចុះដើម្បីអាចចៀសវាងផលវិបាកផ្សេងៗដែលអាចកើតមាន។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ឈរមុខកញ្ចក់ម្តងៗ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញមុនធំៗនៅពាសពេញផ្ទៃមុខបែបនេះហើយមានខ្ទុះចេញមកក្រៅទៀត។ មើលហើយខ្ពើមខ្លួនឯង ចុះទម្រាំអ្នកដទៃវិញ??? ឃើញហើយគិតយ៉ាងម៉េចទៅលោក..... ខ្មាសគេខ្លាំងណាស់មែនទេ? មិនដឹងធ្វើយ៉ាងម៉េចទើបមុនទាំងនោះឈប់កើតមានទៀតមែនទេ? ម៉ោះ! សាកល្បងវិធីទាំង ៦ខាងក្រោមធានាថាហ៊ានចេញក្រៅដោយមិនបាច់ពាក់ម៉ាសទៀតទេ។ ១. លាងសម្អាតមុខឲ្យបានត្រឹមត្រូវ លុបលាងមុខអ្នក២ដងក្នុងមួយថ្ងៃ ដើម្បីជម្រុះកោសិកាងាប់ និងជាតិខ្លាញ់ដែលលើសនៅផ្ទៃមុខចេញ ប៉ុន្តែអ្នកមិនគួរលាងមុខលើសពី ២ដងក្នុងមួយថ្ងៃទេ ព្រោះវាបែរជាធ្វើឲ្យមុខអ្នកមានបញ្ហាទៅវិញ។ អ្នកត្រូវប្រើទឹកក្តៅឧណ្ហៗនិងសាប៊ូដែលមានជាតិកាត់តិចបានហើយព្រោះសាប៊ូដែលមានជាតិកាត់ខ្លាំង អាចធ្វើឲ្យមុខអ្នកកាន់តែរលាកថែមទៀត។ ចៀសវាងការជូតមុខជាមួយក្រណាត់ខ្លាំងៗពេក អ្នកគួរតែធ្វើការជូតថ្នមៗហើយប្រើកន្សែងទន់ៗសម្រាប់ជូតមុខ។ ២. ប្រើផលិតផលបំបាត់មុន អ្នកអាចរកទិញផលិតផលទាំងនេះដោយខ្លួនឯងបានដោយមិនត្រូវការវេជ្ជបញ្ជា។ សារធាតុផ្សំរបស់ផលិតផលបំបាត់មុនភាគច្រើនមានដូចជា Benzoyl peroxide, Salicylic acid, Glycolic acid ឬ Lactic acid ដែលអាចការពារស្បែកមុខអ្នកពីមេរោគ និងធ្វើឲ្យស្បែកអ្នកស្ងួត។ អ្នកគួរតែប្រើផលិតផលទាំងនេះ ក្នុងបរិមាណតិចនៅពេលប្រើដំបូង ព្រោះវាអាចធ្វើឲ្យមុខស្ងួតខ្លាំងនិងឡើងកន្ទួលតិចៗ។ ក្រោយពីមុខអ្នកអាចស៊ាំនឹងផលិតផលទាំងនេះហើយ អ្នកអាចបង្កើនបរិមាណតាមតម្រូវការរបស់អ្នកបាន។ អ្នកក៏អាចប្រើផលិតផលមួយប្រភេទទៀតគឺ ជែល Retinoid ដែលមានប្រសិទ្ធភាពការពារមិនឲ្យមុនកើតឡើងវិញ។ ៣. ផ្សើមផ្ទៃមុខ ដោយសារផលិតផលបំបាត់មុនភាគច្រើនធ្វើឲ្យស្បែកមុខអ្នកស្ងួត ដូច្នេះហើយ អ្នកគួរតែប្រើឡេផ្តល់សំណើមដើម្បីការពារស្បែកមុខអ្នកពីភាពស្ងួតខ្លាំងនិងឡើងកន្ទួលតូចៗ។ អ្នកអាចស្វែងរកឡេផ្តល់សំណើមដែលមិនធ្វើឲ្យឡើងមុន ដោយមានដាក់“Noncomedogenic” នៅលើស្លាកផលិតផល។ ៤. កាត់បន្ថយការប្រើគ្រឿងសម្អាង ក្នុងពេលនេះ អ្នកគួរតែចៀសវាងប្រើម្សៅទ្រនាប់ ម្សៅផាត់ ឬគូល័រថ្ពាល់តែបើអ្នកចាំបាច់ត្រូវតែធ្វើការតុបតែងមុខ កុំភ្លេចលុបលាងគ្រឿងសម្អាងទាំងនោះចេញពេលដែលអ្នករួចការងារ។ ប្រសិនជាអាច គួរជ្រើសរើសគ្រឿងសម្អាងដែលមិនមានសារធាតុប្រេងដោយមិនមានសារធាតុបន្ថែមពណ៌។ ៥. ប្រយ័ត្នប្រយែងចំពោះផលិតផលប្រើលើសក់ ចៀសវាងប្រើសារធាតុមានក្លិន ប្រេង ប៉ូម៉ាត ឬជែលនៅលើសក់ ព្រោះវាអាចប៉ះមកលើផ្ទៃមុខ ហើយធ្វើឲ្យបិទរន្ធខ្លាញ់ និងធ្វើឲ្យស្បែកមុខអ្នករលាក។ អ្នកគួរប្រើសាប៊ូ និងក្រែមបន្ទន់ដែលផ្តល់សំណើមដល់សក់។ ករណីសក់អ្នកសម្បូរប្រេង នោះវាក៏អាចធ្វើឲ្យស្បែកមុខអ្នកមានប្រេងច្រើនផងដែរ។ ដូចនេះត្រូវឧស្សាហ៍កក់សក់អ្នកឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងប្រេងពីសក់មកមុខ។ ៦. ចៀសវាងយកដៃប៉ះមុខ ដៃរបស់អ្នកមិនត្រឹមតែអាចចម្លងបាក់តេរីមកលើផ្ទៃមុខនោះទេ វាថែមទាំងអាចធ្វើឲ្យស្បែកដែលកំពុងរលាកកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៀតផង។ មិនត្រូវញេចមុនដោយម្រាមដៃនោះទេ ព្រោះវាអាចបន្សល់នូវស្នាមនៅលើស្បែកមុខ និងអាចឆ្លងមេរោគផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជំងឺខ្សោយក្រលៀន (តម្រងនោម) គឺជាបញ្ហាចោទមួយធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង ប្រទេសកម្ពុជា ជំងឺខ្សោយក្រលៀនជាប្រធានបទក្តៅគគុកមួយដែលប្រជាជនកំពុងតែចាប់អារម្មណ៍ ហើយក៏មានការភ័យខ្លាចថែមទៀតផង។ តើអ្វីជាបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? បញ្ហាខ្សោយតម្រងនោមស្រួចស្រាវគឺជាការថយចុះភ្លាមៗនូវមុខងារនៃការច្រោះទឹកនោម ( La baisse brutale du debit de filtration glomerulaire) បណ្តាលឲ្យមានការចាល់នូវសារធាតុពុលក្នុងរាងកាយ (Hyperuricémie, Hypercréatininémie…)។ អ្វីជាមូលហេតុចម្បង និងកត្តាជំរុញនៃបញ្ហាខ្សោយតម្រងនោមស្រួចស្រាវ? • ការខ្សោយក្រលៀនស្រួចស្រាវដោយការស្ទះផ្លូវបង្ហួរនោម (IRA Obstructive) ក្រួសក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ក្នុងនោះក៏មានករណីពិសេសមួយចំនួនផងដែរ ដូចជាក្រួសស្ទះបង្ហូរទឹកនោមនៃបុគ្គលដែលមានតម្រងនោមតែម្ខាងពីកំណើត(Rein Unique)។ មួយវិញទៀតគឺក្រួសស្ទះក្នុងផ្លូវបង្ហូរទឹកនោមទាំងសងខាងតែម្តង (Lithiases Urinaires Obstructives Bilaterales) • ការខ្សោយក្រលៀនស្រួចស្រាវនៃមុខងារ (IRA Fonctionnelle) ការបាត់បង់ជាតិទឹកខាងក្រៅកោសិកាក្នុងករណីនេះមានដូចជា៖ បាត់បង់ជាតិទឹកតាមរយៈការក្អួត រាកខ្លាំង ការរលាកខ្លាំង ការនោមច្រើននៃអ្នកជំងឺទឹកនោមផ្អែម ឬការនោមច្រើនក្រោយពេលវះកាត់ក្រួសក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម (Syndrome de leve d’ostacle) ការថយចុះនៃបរិមាណឈាម ទឹកនោមប្រៃធ្ងន់ធ្ងរ ក្រិនថ្លើមធ្ងន់ធ្ងរ ការចុះសម្ពាធឈាម និងការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមហួសកម្រិត ឬមិនបានទៅពិនិត្យតាមដានជាមួយវេជ្ជបណ្ឌិត • ការខូចខាតទៅលើសាច់តម្រងនោមតែម្តង (IRA Organique)។ ក្រៅពីមូលហេតុចម្បងខាងលើ ក៏មានកត្តាជំរុញផ្សេងទៀតផងដែររួមមាន៖ ជំងឺដុំសាច់ប្រូស្តាត ដុំសាច់ប្លោកនោម មហារីកមាត់ស្បូន ឬដៃស្បូនដែលមានការរីករាលដាលស៊ីដល់ផ្លូវបង្ហូរទឹកនោម ឬអាចសង្កត់ទៅលើផ្លូវបង្ហូរទឹកនោម ព្រមទាំងមានការរលាកសាច់តម្រងនោមរុំារ៉ៃនិងការចុះខ្សោយក្រពេញលើតម្រងនោម (Insuffisance Surrénale)។ ក្នុងនេះផងដែរ គេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • ធ្លាប់មានប្រវត្តិកើតក្រួសក្នុងប្រព័ន្ធតម្រងនោម • លើសជាតិអាស៊ីតអ៊ុយរិច (+/- Calcul acideuique) • អ្នកជំងឺក្រិនថ្លើមធ្ងន់ធ្ងរ • តំណពូជជាដើម។ល។ តើបញ្ហាខ្សោយតម្រងនោមស្រួចស្រាវនេះមានសញ្ញាសម្គាល់អ្វីខ្លះ? យើងអាចកត់សម្គាល់នូវរោគសញ្ញាខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថាជាការខ្សោយតម្រងនោមស្រួចស្រាវ ដែលសញ្ញាទាំងនោះមានដូចជា៖ • ប្រវត្តិធ្លាប់មានក្រួសប្រព័ន្ធតម្រងនោម៖ ឈឺចុកចង្កេះដែលមានការរាលចាក់ទៅអវៈយវៈភេទខាងក្រៅដែលគេហៅថាចុកតម្រងនោម(Colique Néphrétique) • អ្នកជំងឺអាចមានអាការៈលើសសម្ពាធឈាមឈឺក្បាល មិនឃ្លានបាយ ហត់ ក្អួតចង្អោរ ស្រវាំងភ្នែក ប្រកាច់ សន្លប់ ថយចុះនូវបរិមាណទឹកនោម (Oligurie

Share

នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា ដែលជាក្រុមហ៊ុនមួយផ្តោតសំខាន់ទៅលើអនាម័យបានរៀបចំនូវសិក្ខាសាលាស្តីអំពី «វិធីសាស្រ្តលាងសម្អាតដៃដែលត្រឹមត្រូវដើម្បីកាត់បន្ថយការចម្លងមេរោគក្នុងមូលដ្ឋានវិស័យសុខាភិបាលនៅកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានរយៈពេលមួយព្រឹក ដោយមានការចូលរួមពីសំណាក់ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គ្រូពេទ្យ និងភ្ញៀវកិត្តិយសយ៉ាងច្រើនជាពិសេសវាគ្មិនដែលមានបទពិសោធន៍ដែលបានបកស្រាយពីរបៀបនៃការធ្វើអនាម័យដៃយ៉ាងត្រឹមត្រូវ ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតនៃការធ្វើអនាម័យនេះ។ ដោយមើលឃើញពីកង្វះខាតនៃការធ្វើអនាម័យដៃរបស់ប្រជាពលរដ្ឋខ្មែរទើបក្រុមហ៊ុន សារ៉ាយ៉ា បានធ្វើការរិះរក និងលើកកម្ពស់នូវអនាម័យជុំវិញពិភពលោក ពិសេសផ្តោតសំខាន់ទៅលើអនាម័យផ្នែកវិស័យសុខាភិបាលតែម្តង។ នាឱកាសនេះដែរ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាបានមានប្រសាសន៍ថា ក្រុមហ៊ុន សារ៉ាយ៉ា មានគោលដៅធ្វើយ៉ាងណាឲ្យអនាម័យលើពិភពលោក ពិសេសកម្ពុជាមានភាពប្រសើរឡើង ហើយដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ក្រុមហ៊ុនសារ៉ាយ៉ាបានពង្រីក និងពង្រឹងដៃគូដល់ទៅ ២៥ប្រទេសសម្រាប់ផ្គត់ផ្គង់ផលិតផល។ ដោយឡែក កញ្ញា UMEZAWA បានលើកឡើងក្នុងបទបង្ហាញផងដែរថា ក្នុងឆ្នាំ២០១៥ មានអ្នកជំងឺ ៣២៦៣នាក់ ដែលចូលមន្ទីរពេទ្យក្នុងនោះមានអ្នកជំងឺ១០២នាក់ បានឆ្លងមេរោគ HAI (មេរោគដែលឆ្លងពេលនៅមន្ទីរពេទ្យ ដោយកង្វះអនាម័យដៃ)។ អត្រានៃការឆ្លង ៤.៦ ក្នុងចំណោមអ្នកជំងឺ ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំពោះការព្យាបាល HAI គឺអ្នកជំងឺត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរហូតដល់ ២៥ថ្ងៃ ខណៈដែលអ្នកមិនឆ្លងសម្រាកត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ កញ្ញាក៏បានបន្ថែមទៀតថា ក្នុងពិភពលោកនឹងមានអ្នកជំងឺស្លាប់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០៥០ ដោយសារការឆ្លងជំងឺ HAI នេះ ហើយអត្រា GDP ក៏ធ្លាក់ចុះពី ២ភាគរយ ទៅ៣.៥ភាគរយ បើសិនគ្មានវិធានការចំពោះការធ្វើអនាម័យដៃឲ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន សារ៉ាយ៉ា ត្រូវបានបង្កើតឡើងនៅទីក្រុង Osaka ក្នុងឆ្នាំ១៩៥២ ដោយក្រុមហ៊ុនបានបង្កើតនូវសាប៊ូទឹកដើម្បីទប់ស្កាត់ការចម្លងរោគជាច្រើន ពិសេសក្រុមហ៊ុន សារ៉ាយ៉ា មានការរីកចម្រើន និងក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យអនាម័យនៅប្រទេសជប៉ុនផងដែរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

វេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន នៅមិនទាន់អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយនៅឡើយទេ ដោយការព្យាបាលអាចមានប្រសិទ្ធភាពត្រឹមគ្រប់គ្រងនិងសម្រួលនូវរោគសញ្ញាតែប៉ុណ្ណោះតាមរយៈការប្រើប្រាស់ឱសថរួមផ្សំគ្នាមួយចំនួន។ ជាក់ស្ដែង Allopurinol ជាសារធាតុសកម្មឱសថដ៏ចម្បងមួយ ដែលមិនអាចខ្វះបានសម្រាប់ការព្យាបាលសព្វថ្ងៃនេះ។ លក្ខណៈរបស់ឱសថ Allopurinol គឺជាឱសថស្ថិតនៅក្នុងប្រភេទ Xanthine oxidase inhibitor ដែលមានសមត្ថភាពចម្បងទៅបន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ជាមួយសមត្ថភាពកាត់បន្ថយជាតិអាស៊ីតនេះហើយ ទើបAllopurinol ត្រូវបានប្រើប្រាស់សម្រាប់ស្ថានភាពជំងឺដូចជា៖ • ជំងឺសន្លាក់ • ក្រួសក្នុងតម្រងនោម • ការប្រមូលផ្ដុំអាស៊ីតអ៊ុយរិចក្នុងរាងកាយបណ្តាលមកពីការទទួលទានភេសជ្ជៈ សាច់ ឬគ្រឿងស្រវឹងច្រើនហួសប្រមាណជាដើម។ សកម្មភាពឱសថ ជាមួយចំណាត់ថ្នាក់នៅក្នុងប្រភេទ Xanthine oxidase inhibitor នោះមានន័យថាឱសថមានសមត្ថភាពទៅបញ្ឈប់មុខងាររបស់អង់សុីម Xanthine oxidase។ ជាទូទៅ អង់ស៊ីម Xanthine oxidase មានតួនាទីរ៉ាប់រងក្នុងការបំប្លែងអង់ស៊ីមពីរទៀតគឺ Hypoxanthine និងXanthineឲ្យក្លាយទៅជាអាស៊ីតអ៊ុយរិច។ នៅពេលរាងកាយត្រូវបានប្រមូលផ្ដុំដោយសារធាតុអាស៊ីតអ៊ុយរិចជាច្រើនជាពិសេសនៅតាមសន្លាក់ នោះវានឹងបង្កឲ្យមានការឈឺចាប់ទើបឱសថAllopurinol ត្រូវបានតម្រូវឲ្យប្រើប្រាស់ក្នុងគោលបំណងកាត់បន្ថយការកកផ្ដុំនៃអាស៊ីតអ៊ុយរិចទាំងនោះ។ របៀប និងកម្រិតប្រើប្រាស់ • ឱសថតម្រូវឲ្យប្រើប្រាស់មួយថ្ងៃម្តង ឬអាចប្រែប្រួលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ គួរលេបបន្ទាប់ពីញ៉ាំអាហាររួច ដើម្បីកាត់បន្ថយការប៉ះពាល់លើក្រពះនិងត្រូវញ៉ាំទឹកឲ្យបានច្រើន • ការផ្លាស់ប្ដូរកម្រិតដូសរបស់ឱសថ អាចធ្វើឡើងទៅតាមលទ្ធផលបានមកពីប្រសិទ្ធភាពនៃការព្យាបាល ដូចនេះអ្នកត្រូវប្រើប្រាស់ឲ្យបានទៀងពេលនិងជាប្រចាំ • ជាក់ស្ដែងការព្យាបាលជំងឺសន្លាក់៖ ឱសថអាចចាប់ផ្តើមបង្ហាញពីប្រសិទ្ធភាពក្នុងអំឡុងពេល ២ ទៅ ៣អាទិត្យឡើងទៅ។ ក្រៅពីការប្រើប្រាស់ Allopurinol អ្នកជំងឺក៏តម្រូវឲ្យប្រើប្រាស់ឱសថផ្សេងទៀតផងដែរ សម្រាប់បំបាត់ការឈឺចុកចាប់ដូចជា Colchicine, Ibuprofen ឬIndomethacin ជាដើម។ ផលរំខានឱសថ Allopurinol អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង និងងងុយ ចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែររួមមាន៖ • ស្បែកឡើងក្រហម • រាក • ចង្អោរ ក្អួត • ឈឺពោះ • ស្រកទម្ងន់។ល។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើន ឬបន្ថយប្រសិទ្ធភាពរបស់ឱសថណាមួយ។ ជាក់ស្ដែងAllopurinol អាចនឹងមានអន្តរកម្មជាមួយឱសថពង្រាវឈាម Warfarin ឱសថ Chlorpropamide និងឱសថ Didanosine ជាដើម។ ដូច្នេះ ដើម្បីចៀសផុតពីហានិភ័យបណ្តាលមកពីអន្តរកម្មឱសថនានា អ្នកគួររក្សាទុកកំណត់ត្រាឱសថដែលកំពុងប្រើប្រាស់ ដើម្បីធ្វើការពិភាក្សា និងទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតជាមុនសិន។ បម្រុងប្រយ័ត្ន គួរចៀសវាង ឬត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថប្រសិនអ្នក៖ • អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថ • មានប្រវត្តិជំងឺ ថ្លើម តម្រងនោម ទឹកនោមផ្អែមឬសម្ពាធឈាមឡើងខ្ពស់ • ជាស្រ្តីកំពុងមានផ្ទៃពោះ ឬអំឡុងបំបៅដោះកូន។ សម្រាប់ឱសថ Allopurinol ដែលសង្កេតឃើញមាននៅក្នុងទីផ្សារបច្ចុប្បន្នរួមមានឈ្មោះ Allopurinol Sandoz®, Zyloprim® និងZyloric។ល។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

អ្នកដឹងទេថា វ័យ៤៥ឆ្នាំឡើង ជាវ័យដែលស្ត្រីទាំងឡាយ មិនថាអ្នកម្តាយអ្នកមីង ឬបងស្រីរបស់អ្នកនោះទេ ពួកគាត់កំពុងប្រឈមនឹងការអស់រដូវ? តើអ្នកបានដឹងទេថា ស្ថានភាពសុខភាពរាងកាយ និងអារម្មណ៍របស់ពួកគាត់នឹងផ្លាស់ប្តូរ ហើយប្រែជាទ្រុឌទ្រោមជាងមុន? ចុះអ្នកបានដឹងអំពីវិធីសាស្រ្តអ្វីខ្លះដើម្បីប្រាប់ពួកគាត់ក្នុងការទប់ទល់ជាមួយបញ្ហាទាំងអស់នេះ? សម្រាប់ចម្លើយអាចមានក្នុងអត្ថបទខាងក្រោម៖ សំណួរ៖ ម៉ាក់ខ្ញុំទើបនឹងអស់រដូវកន្លះឆ្នាំជាង ហើយគាត់ជាញឹកញាប់មានការឈឺពេញខ្លួន ក្តៅស្អុះស្អាប់ ស្ងួតមាត់ ក្តៅភ្នែក ស្ពឹកម្រាមដៃ មិនស្រួលខ្លួនសោះ។ តើគាត់គួរធ្វើដូចម្តេច? ចម្លើយ៖ សំណាងល្អ សញ្ញាណ និងសញ្ញាដែលទាក់ទងនឹងការអស់រដូវ ភាគច្រើនកើតឡើងក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចប្រាប់ម៉ាក់របស់អ្នកអនុវត្តនូវវិធីសាស្រ្តទាំង ៩ ខាងក្រោមដើម្បីកាត់បន្ថយផលរំខានទាំងឡាយ ដែលរួមមានដូចជា៖ ១ បន្ថយអាការៈក្តៅ រសាប់រសល់៖ ស្លៀកពាក់ស្តើង និងផឹកទឹកត្រជាក់មួយកែវ ឬទៅកន្លែងណាដែលត្រជាក់។ ចូរព្យាយាមកំណត់អំពីកត្តាដែលបណ្តាលឲ្យមានអាការៈក្តៅក្រហាយបែបនេះកើនឡើង។ ជាក់ស្តែង ស្ត្រីភាគច្រើនបានបង្ហាញថា ការពិសាភេសជ្ជៈក្តៅ កាហ្វេ អាហារហឹរ អាល់កុល ភាពស្ត្រេស អាកាសធាតុក្តៅ ឬសូម្បីតែបន្ទប់ដែលមានសីតុណ្ហភាពក្តៅបន្តិចក៏សុទ្ធតែអាចរំញោចឲ្យកើតមានភាពរំខាននេះដែរ។ ២ បន្ថយអាការៈរំខាននៅតំបន់ទ្វារមាស៖ តាមរយៈការប្រើប្រាស់ប្រភេទថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជា ដែលមានដូចជា ទឹករំអិលប្រើប្រាស់ទឹកជារូបមន្តគោល (Astroglide, K-Y jelly) ទឹករំអិលប្រើប្រាស់ស៊ីលីកូនជារូបមន្តគោល ឬផលិតផលផ្តល់សំណើមផ្សេងទៀត (Replens)។ ម្យ៉ាង មិនគួរជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុគ្លីស៊ីនចំពោះស្ត្រីដែលមានស្ថានភាពទ្វារមាសងាយប្រតិកម្មជាមួយសារធាតុនេះ ពីព្រោះគ្លីស៊ីនជាសារធាតុងាយបណ្តាលឲ្យមានការរលាក ក្រហាយ និងរមាស់។ ចំណែក ការរួមភេទទៀងទាត់ក៏អាចជួយជំរុញលំហូរឈាមមកកាន់ទ្វារមាសបានផងដែរ។ ៣ គេងឲ្យបានគ្រប់គ្រាន់៖ គួរចៀសវាងទទួលទានកាហ្វេ ដែលធ្វើឲ្យអ្នកពិបាកគេង និងចៀសវាងការទទួលទានអាល់កុលច្រើនលើសលុប ដែលរំខានដល់ដំណេក។ គួរលេងកីឡាអំឡុងពេលថ្ងៃ និងចៀសវាងការហាត់ប្រាណមុនពេលចូលគេង។ ៤ អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍តានតឹង៖ អាចមានជាការដកដង្ហើមវែងៗ ការម៉ាស្សានិងការសម្រួលសាច់ដុំ។ ជាទូទៅអ្នកអាចស្វែងរកការបង្រៀនទាក់ទងនឹងការអនុវត្តវិធីសាស្រ្តបែបនេះបានតាមរយៈការទិញជាស៊ីឌីសៀវភៅ ឬការរៀនតាមអនឡាញជាដើម។ ៥ ពង្រឹងសាច់ដុំតំបន់ត្រគាក៖ អាចមានជាការហាត់ប្រាណផ្តោតខ្លាំងចំពោះសាច់ដុំអាងត្រគាកឈ្មោះថា Kegel ដែលអាចធ្វើឲ្យប្រសើរឡើងនូវភាពមិនប្រក្រតីនៃទម្រង់របស់តម្រងនោម។ ៦ របបអាហារសមស្រប៖ រួមមានបញ្ចូលនូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិចម្រុះមុខ។ គួរកម្រិតអាហារដែលមានផ្ទុកខ្លាញ់ឆ្អែត ប្រេង និងស្ករ។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកថាតើ គួរបន្ថែមការទទួលទានកាល់ស្យូម និងវីតាមីន ដេ ជាអាហារបំប៉នជាប្រចាំថ្ងៃឬយ៉ាងណា។ ៧ ចៀសវាងការជក់បារី៖ ការជក់បារីបង្កើនហានិភ័យនៃការកកើតជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺពុកឆ្អឹង ជំងឺមហារីក និងជំងឺជាច្រើនផ្សេងទៀត។ ម្យ៉ាងការជក់បារីក៏បណ្តាលឲ្យអាការៈក្តៅ ក្រហាយមុខ និងរសាប់រសល់នេះកើនឡើង ក៏ដូចជាធ្វើឲ្យវ័យអស់រដូវកាន់តែឆាប់ជាងមុន។ ៨ លំហាត់ប្រាណទៀងទាត់៖ អាចកាត់បន្ថយភាពប្រឈមនៃជំងឺបេះដូង សរសៃឈាម ពុកឆ្អឹង ទឹកនោមផ្អែម និងជំងឺដែលវិវឌ្ឍតាមអាយុផ្សេងទៀត។ ៩ គួរជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញរោគស្រ្តីឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

និយមន័យ ការហៀរសម្បោរ គឺជាការហូរទឹករំអិលពីច្រមុះមកយ៉ាងច្រើនលើសលប់។ ទឹកសម្បោរទាំងនោះអាចជាទឹកថ្លា ជាសម្បោរខាប់ ឬមិនរាវក៏មិនខាប់ពេក។ សម្បោរទាំងនេះ អាចហូរចេញមកក្រៅតាមច្រមុះ ឬធ្លាក់ចុះទៅបំពង់ក ឬអាចហូរតាមផ្លូវទាំងពីរក៏បាន។ អាការៈហៀរសម្បោរនេះ អាចនឹងភ្ជាប់ជាមួយបញ្ហាតឹងច្រមុះផងដែរ។ មូលហេតុ បញ្ហាហៀរសម្បោរ អាចបណ្តាលមកពីការរលាកនៅនឹងជាលិការបស់ច្រមុះ។ មនុស្សមួយចំនួនអាចនឹងមានបញ្ហាហៀរសម្បោររ៉ាំរ៉ៃដោយគ្មានមូលហេតុដែលគេហៅថាជាការរលាកច្រមុះដែលមិនមែនបណ្តាលមកពីអាល្លែកហ្ស៊ី។ អាការៈហៀរសម្បោរអាចពាក់ព័ន្ធនឹង • ជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ ឬជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ • បញ្ហាអាល្លែកហ្ស៊ីច្រមុះ • ជំងឺផ្តាសាយធម្មតា • ជំងឺផ្តាសាយធំ • ការប្រើប្រាស់ស្ព្រៃយ៍បំបាត់តឹងច្រមុះច្រើនហួស • បញ្ហាវៀចឆ្អឹងច្រមុះ • ជំងឺឫសដូងច្រមុះ • ជំងឺហឺតដែលបណ្តាលមកពីសារធាតុពុល • វីរុសបង្ករោគនៅប្រព័ន្ធដំណកដង្ហើម (Respiratory syncytial virus) • ផ្សែងបារី។ ពេលណាត្រូវទៅជួបពេទ្យ? បញ្ហាហៀរសម្បោរ ជារឿងរំខាន ប៉ុន្តែវាអាចបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញ បញ្ហានេះក៏អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរមួយចំនួនផងដែរ ជាពិសេសវាជាសញ្ញាដែលគួរបារម្ភបើកើតលើកុមារ។ ដូចនេះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យប្រសិនបើ៖ • ចំពោះមនុស្សធំ៖ - អាការៈហៀរសម្បោរកើតឡើងលើស១០ថ្ងៃ - ក្តៅខ្លួនខ្លាំង - សម្បោរប្តូរជាពណ៌លឿងបៃតង ហើយមានអាការៈឈឺប្រហោងឆ្អឹងសងខាងច្រមុះ ឬក្តៅខ្លួន៖ ទាំងនេះអាចជាសញ្ញានៃការឆ្លងបាក់តេរី - សម្បោរមានលាយឈាម ឬហៀរសម្បោរថ្លាជាប្រចាំក្រោយមានការប៉ះទង្គិចត្រូវក្បាល។ • ចំពោះកុមារ៖ - អាយុក្រោម ២ឆ្នាំ និងមានក្តៅខ្លួនផងដែរ - បញ្ហាហៀរសម្បោរតឹងច្រមុះ ធ្វើឲ្យពិបាកក្នុងការបំបៅ ឬពិបាកដកដង្ហើម។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ភាពមមាញឹកជាមួយនឹងការប្រកបការងារ និងការរកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ នាំឲ្យការចំណាយពេលជាមួយកូនតូចៗរបស់អ្នកហាក់មានកម្រិត និងកង្វះខាតនូវការយកចិត្តទុកដាក់ផងដែរ។ ទោះជាយ៉ាងណាក្តី អ្នកគួរតែឆ្លៀតពេលទំនេរបង្កើតជាបរិយាកាសរីករាយ និងផ្តល់ពេលវេលាឲ្យពួកគេតាមរយ:ការនាំពួកគេដើរកម្សាន្ត មិនថាជាការដើរផ្សារ ការរៀបចំដំណើរកម្សាន្ត ជួបជុំគ្រួសារនាចុងសប្តាហ៍ឬពេលសម្រាកពីការងារជាដើម។ ថ្វីត្បិតតែកុមារតែងតែបង្កការរំខាន និងបញ្ហា តែការចំណាយពេលធ្វើដំណើរកម្សាន្តជាមួយពួកគេគឺជាកាតព្វកិច្ចមួយរបស់លោកអ្នកជាប៉ាម៉ាក់ ដោយសារវាអាចផ្តល់ឲ្យពួកគេនូវផលប្រយោជន៍មួយចំនួនបន្ថែមពីលើភាពសប្បាយរីករាយដូចខាងក្រោម៖ បង្កើនភាពវ័យឆ្លាត និងចំណេះដឹងជាមួយនឹងពិភពខាងក្រៅ ការធ្វើដំណើរកម្សាន្តមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់កុមារប៉ុណ្ណោះទេ លើសពីនេះទៅទៀតវាក៏ជាឱកាសមួយដែលពួកគេបានរៀន និងស្វែងយល់ពីបរិស្ថានជុំវិញ ដែលសុទ្ធសឹងតែជាចំណុចល្អដែលលោកប៉ាអ្នកម៉ាក់ទាំងឡាយ មិនគួរមើលរំលង។ តាមការសិក្សារបស់លោក ហ្សង់ ផ្យាហ៊្សេ (Jean Piaget) អ្នកចិត្តសាស្ត្រកុមារ បានបង្ហាញថា ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ក្មេងមានឥទ្ធិពលមួយផ្នែកពីហ្សែនតំណពូជ និងមួយផ្នែកទៀតបានមកពីការរៀនស្វែងយល់ពីបរិយាកាសខាងក្រៅ។ ដូចនេះលោកអ្នកគួរតែឆ្លៀតបង្ហាញ ឬបង្រៀនពួកគេឲ្យស្គាល់ពីអ្វីមួយដូចជា សួរឈ្មោះសត្វ ឬរុក្ខជាតិដែលពួកគេជួបនៅពេលដើរកម្សាន្តនៅសួនសត្វ ឬការបង្រៀនឲ្យគេស្គាល់ពីរបស់របរប្រើប្រាស់ ពេលដើរទិញឥវ៉ាន់ជាដើម។ បង្រៀនឲ្យក្មេងចេះអត់ធ្មត់ និងសុជីវធម៌ក្នុងការរស់នៅ ជាការពិតណាស់ សភាវ:ធម្មជាតិរបស់កុមារគ្រប់រូបគឺពួកគេមិនសូវមានការអត់ធ្មត់។ ជាធម្មតា ពួកគេតែងតែចង់បាន ឬចង់ឲ្យរឿងអ្វីមួយកើតឡើងភ្លាមៗ ទៅតាមសន្ទុះចិត្តរបស់ពួកគេ។ ការធ្វើដំណើរកម្សាន្តអាចជាពេលវេលាមួយដែលប៉ាម៉ាក់គួរបង្រៀនពួកគេឲ្យចេះរង់ចាំ និងមានសុជីវធម៌ ឧទាហរណ៍ ការរង់ចាំនៅអាកាសយានដ្ឋាន ការធ្វើដំណើរតាមមធ្យោបាយសាធារណ: ដែលតម្រូវឲ្យប្រើរយ:ពេលវែង ការតម្រង់ជួរនៅកន្លែងញ៉ាំអាហារ ការរក្សាសណ្តាប់ធ្នាប់ និងភាពស្ងៀមស្ងាត់ ការរក្សាអនាម័យ ការបង្រៀនឲ្យពួកគេរង់ចាំភ្លើងចរាចរណ៍។ល។ បង្រៀនក្មេងពីទំនួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង ទំនួលខុសត្រូវ និងភាពមានម្ចាស់ការលើខ្លួនឯងគឺជាអ្វីដែលក្មេងត្រូវរៀនទោះបីជាពួកគេនៅតូចក្តី។ កាលបើលោកអ្នកអនុញ្ញាតឲ្យកូនៗរៀបចំសម្ភារ:ចាំបាច់សម្រាប់ការធ្វើដំណើរកម្សាន្តដោយខ្លួនឯងការបង្ហាត់ឲ្យពួកគេមានការប្រុងប្រយ័ត្ន និងចេះទុកដាក់របស់របរប្រើប្រាស់ វាក៏ជាផ្នែកមួយក្នុងការបង្រៀនពួកគេឲ្យយល់ដឹងពីទំនួលខុសត្រូវ និងភាពមានម្ចាស់ការផងដែរ។ បង្រៀនឲ្យក្មេងចេះបត់បែន បង្កើតទំនាក់ទំនង និងរស់នៅក្នុងសង្គម ពេលធ្វើដំណើរកម្សាន្ត មិនថាជាលក្ខណ:គ្រួសារ ឬជាក្រុម កុមារនឹងមានឱកាសជួបជាមួយមនុស្សថ្មីៗ ដែលអាចឲ្យពួកគេចេះបង្កើតទំនាក់ទំនងជាមួយក្មេងៗ ឬមនុស្សធំដទៃទៀត។ ពួកគេអាចចែករំលែកឲ្យគ្នាទៅវិញទៅមកនូវភាពសប្បាយរីករាយចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាដែលពួកគេមាន។ ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលរវាងប៉ាម៉ាក់និងកូនតូចៗ ជាទម្លាប់ធម្មជាតិរបស់ពួកគេ កុមារតូចៗតែងចង់ទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ពីលោកប៉ាអ្នកម៉ាក់។ ក្នុងដំណើរកម្សាន្តនីមួយៗតែងមានការជជែកពិភាក្សា ការលេងកម្សាន្ត ហើយទាំងនេះគឺជាឱកាសមួយដែលលោកអ្នកអាចផ្តល់ភាពកក់ក្តៅ ថែមទាំងធ្វើឲ្យចំណងទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកកាន់តែមានភាពរឹងមាំ បើទោះបីជាលោកអ្នកមិនសូវមានពេលវេលាច្រើនឲ្យពួកគេក៏ដោយ។ សាកល្បងបង្កើតពេលទំនេរជាមួយពួកគេ ព្រោះវាបានផ្ដល់ជាគុណប្រយោជន៍ដ៏អស្ចារ្យសម្រាប់កូនរបស់លោកអ្នក ដោយសង្ឃឹមថាដំណើរកម្សាន្តបន្ទាប់របស់អ្នកនឹងផ្តល់ឲ្យអ្នក និងកូនតូចៗនូវបទពិសោធន៍ថ្មីៗ និងអនុស្សាវរីយ៍មួយដែលលោកអ្នកមិនអាចបំភ្លេចបាន៕ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

តើកាហ្វេជាភេសជ្ជៈដែលអ្នកចូលចិត្តមែនឬ? បើមែនមានដំណឹងល្អសម្រាប់អ្នក។ ដោយហេតុថាកាហ្វេមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយអាចជួយបង្កើនសុខភាព ពិសេសសុខភាពរបស់កោសិកាថ្លើម និងបន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរជាច្រើន។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៦   របស់កាហ្វេដែលត្រូវបានបញ្ជាក់នៅក្នុងការសិក្សាខាងក្រោម៖ 1. អត្ថប្រយោជន៍ទៅលើសុខភាពរបស់ថ្លើម ថ្លើមគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលនាំមកនូវមុខងារសំខាន់រាប់រយនៅក្នុងខ្លួន។ យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេគឺល្អប្រសើរចំពោះសុខភាពថ្លើម ដោយហេតុថាកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួនពាក់ព័ន្ធនឹងថ្លើមដូចជាជំងឺមហារីកថ្លើម ជំងឺក្រិនថ្លើម ពិសេសទៀតនោះវាជួយទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើមបានផងដែរ។ បើយោងតាមការសិក្សារបស់អាមេរិកទៅលើប្រជាជន ១ ភាគ៣នៃប្រជាជនទាំងអស់ បានបង្ហាញថាកាហ្វេអាចជួយកាត់បន្ថយជំងឺខ្លាញ់រុំថ្លើម និងខួរក្បាលដល់ទៅ ៤៤ភាគរយឯណោះ។ ដូច្នោះដើម្បីទទួលបានសុខភាពថ្លើមឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។ 2. ជួយបង្ការពីជំងឺវង្វេង ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថាសមាសធាតុកាហ្វេអុីនដែលមានក្នុងកាហ្វេអាចជួយបង្កើតអង់ស៊ីមម៉្យាងដែលជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានការសិក្សាមួយកាលពីឆ្នាំ២០១៦ បានធ្វើទៅលើស្រ្តីជាង ៦ពាន់នាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅដោយសបញ្ជាក់ថា ការទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺភ្លេចភ្លាំងបានដល់ទៅ ៣៦ភាគរយ។ ដូច្នោះដើម្បីទទួលបានផលប្រយោជន៍ពីកាហ្វេអ្នកត្រូវទទួលទានកាហ្វេពី ២ទៅ៣ពែងក្នុងមួយថ្ងៃ។ 3. ប្រឆាំងនឹងជំងឺមហារីក ដូចដែលអ្នកបានដឹងខ្លះៗហើយពីអត្ថប្រយោជន៍របស់កាហ្វេ។ ពេលនេះរឹតតែពិសេសទៅទៀតវាអាចប្រឆាំង និងទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីក។ បើយោងតាមអង្គការសុខភាពពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៦ បានបង្ហាញថាកាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺមហារីកដូចជាមហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃកើតជំងឺឡើងវិញបានផងដែរ។ 4. ធ្វើឲ្យមានអាយុវែង អ្នកប្រាកដជាមិនចង់ជឿទេថាកាហ្វេពិតជាអាចឲ្យអ្នកអាយុវែងបាន។ ពិតណាស់! ដោយមានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលទទួលទានកាហ្វេ ៤ ទៅ ៦ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១០ភាគរយ រីឯស្រ្តីអាចថយចុះដល់ទៅ ១៥ភាគរយ។ លើសពីនេះវាក៏អាចបង្ការការកើតជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងនឹងការរលាកបានផងដែរ។ 5. ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យគុណភាពជីវិតធ្លាក់ចុះ។ វាជារឿងដែលមិនគួរឲ្យជឿដែលប្រហែល ៤.១ភាគរយនៃប្រជាជនអាមេរិកបច្ចុប្បន្នកំពុងជួបវិបត្តិនៃជំងឺធ្លាក់ទឹកចិត្ត។ នៅក្នុងការសិក្សារបស់សាកលវិទ្យាល័យ Harvard ដែលបានចេញផ្សាយក្នុងឆ្នាំ២០១១ ថាស្ត្រីដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃអាចមានការថយចុះហានិភ័យនៃការធ្លាក់ទឹកចិត្តដល់ទៅ ២០ភាគរយ។ ជាក់ស្តែង ការសិក្សាមួយផ្សេងទៀតជាមួយមនុស្សប្រហែល ២ពាន់នាក់បានរកឃើញថាប្រសិនបើអ្នកដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃគឺទំនងជាមិនប្រឈមនឹងការធ្វើអត្តឃាតដល់ទៅ ៥៣ភាគរយ។ 6. បង្កើនចំណង់ផ្លូវភេទ អ្នកពិតជាមានចម្ងល់មែនទេ? វាជាការពិតណាស់ដោយមានការសិក្សាស្រាវជ្រាវមួយបានសបញ្ជាក់ឲ្យឃើញថាបុរសដែលបានទទួលទានកាហ្វេពី ២ ទៅ៣ពែងក្នុងមួយថ្ងៃអាចបង្កើនផ្លូវភេទបានដល់ទៅ ៤២ភាគរយឯណោះ។ ស្របពេលនេះផងដែរ កាហ្វេក៏អាចជួយទប់ស្កាត់ការឡើងទម្ងន់ បញ្ចៀសបញ្ហាលើសសម្ពាធឈាម ពិសេសជួយបង្ការការស្លាប់លិង្គរបស់បុរសបានផងដែរ។ គួរឲ្យកត់សម្គាល់ផងដែរប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពទៅលើសុខភាពថ្លើមក៏ដូចជារាងកាយឲ្យកាន់តែមានសុខភាពល្អផងដែរនោះ អ្នកគួរគួបផ្សំជាមួយនឹងការញុំាអាហារ និងធ្វើលំហាត់ប្រាណរយៈពេល ៣០ ទៅ៦០នាទីជារៀងរាល់ថ្ងៃ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top