Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការពិនិត្យសុខភាពមុនពេលមានផ្ទៃពោះរួមបញ្ចូលទាំងការធ្វើតេស្តសាកល្បងរវាងដៃគូ ឬស្វាមីរបស់អ្នក ដើម្បីធានាថាអ្នកទាំងពីរមិនមានជំងឺដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានកូនបាន។ ដោយឡែកចំពោះការត្រួតពិនិត្យសុខភាពមុនពេលអ្នកមានផ្ទៃពោះអាចផ្តល់នូវគុណសម្បត្តិមួយចំនួនដើម្បីដោះស្រាយបញ្ហាសុខភាពណាមួយដែលអាចមានមុនពេលដែលអ្នកចង់ចាប់ផ្តើមមាន ឬអំឡុងពេលមានផ្ទៃពោះ។ - ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពមុនពេលចាប់ផ្តើមមានផ្ទៃពោះជួយឲ្យអ្នកទទួលបាននូវសុខភាពល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់ការមានផ្ទៃពោះ។ ប្រសិនបើអាចអ្នកត្រូវត្រួតពិនិត្យសុខភាពមួយឆ្នាំមុនពេលអ្នកចង់មានផ្ទៃពោះ ដើម្បីទទួលបានការថែទាំសុខភាពផងដែរ។ ដោយហេតុថាអ្នកត្រូវធ្វើការពិនិត្យទៅលើសម្ពាធឈាម ពិនិត្យតេស្តឈាមរកមេរោគថ្លើម មេរោគអេដស៍មេរោគស្វាយ ពិសេសពិនិត្យទៅលើអាងត្រគាកជាដើម។ ជាក់ស្តែងដោយផ្អែកលើលទ្ធផលនៃការពិនិត្យសុខភាព និងការធ្វើតេស្តទាំងអស់នេះហើយ វេជ្ជបណ្ឌិតអាចនឹងផ្តល់ការណែនាំដល់អ្នកពីវិធីសាស្រ្តមួយចំនួន ដូចជាការធ្វើលំហាត់ប្រាណ របបអាហារ របៀបរស់នៅប្រចាំថ្ងៃ និងអាហារបំប៉នដែលចាំបាច់ដើម្បីជួយជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុវត្ថិភាព និងកូនមានសុខភាពល្អផងដែរ។ - ការពិនិត្យទៅលើទម្ងន់ បើអ្នកម្តាយស្គមពេកអាចធ្វើឲ្យការមានផ្ទៃពោះកាន់តែពិបាក តែបើអ្នកម្តាយធាត់ពេកក៏អាចនឹងមានឱកាសក្នុងការកើតបញ្ហាមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិអាស៊ីតជាដើម។ អ្នកពិតជាមិនចង់បានបែបនេះទេមែនទេ? ដូច្នោះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញ ដើម្បីឲ្យដឹងអំពីទម្ងន់ដែលល្អសម្រាប់ការមានផ្ទៃពោះ ព្រមទាំងបញ្ចៀសពីបញ្ហាដែលងាយប្រឈមពេលមានផ្ទៃពោះផងដែរ។ - ការពិនិត្យលើសុខភាពផ្លូវចិត្ត សុខភាពផ្លូវចិត្តក៏មានសារៈសំខាន់ដូចសុខភាពរាងកាយផងដែរ​​ នៅពេលដែលអ្នកមានផែនការចង់មានផ្ទៃពោះ។ ការប្រែប្រួលអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាការញុំាមិនសូវបានក៏អាចប្រឈមនឹងបញ្ហានៅពេលមានផ្ទៃពោះ។ លើសពីនេះសុខភាពផ្លូវចិត្តរបស់អ្នកអាចប៉ះពាល់ដល់ការគិត ឬការលូតលាស់ផ្នែករាងកាយ និងភាពឆ្លាតវៃរបស់ទារកដែលនៅក្នុងផ្ទៃផងដែរ។ បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹងថាស្ត្រី ១នាក់ក្នុងចំណោម ៩នាក់មានជំងឺធ្លាក់ទឹកចិត្តមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។ ដូច្នោះ ប្រសិនបើអ្នកមានរាល់បញ្ហាដែលពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តនោះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវចិត្តដើម្បីបញ្ចៀសពីបញ្ហាទាំងអស់ខាងលើ និងជួយឲ្យកូនដែលនៅក្នុងផ្ទៃមានសុខភាពល្អ និងលូតលាស់បានល្អ។ - ការពិនិត្យគ្រាប់ឈាម នេះគឺជាការធ្វើតេស្តចាំបាច់ដើម្បីកំណត់ថាតើអ្នកត្រូវចាប់ផ្តើមលើថ្នាំគ្រាប់ជាតិដែកឬយ៉ាងណា ឬអាចទទួលបានការមានផ្ទៃពោះបានដែរឬទេ? ដោយឡែកអ្នកអាចទទួលរងនូវភាពស្លេកស្លាំង ប្រសិនបើអ្នកមានផ្ទៃពោះខណៈពេលដែលរាងកាយរបស់អ្នកកំពុងប្រឈមនឹងកង្វះជាតិដែក។ ការពិនិត្យទៅលើការពន្យារកំណើតដោយប្រាប់គ្រូពេទ្យអំពីវិធីពន្យារកំណើតដែលអ្នកបានប្រើប្រាស់។ ការអនុវត្តភាគច្រើនមិនមានឥទ្ធិពលលើរយៈពេលដែលត្រូវមានផ្ទៃពោះនៅពេលអ្នកឈប់ប្រើវា។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកបានប្រើថ្នាំពន្យារកំណើត អ្នកអាចចំណាយពេលមួយឆ្នាំដើម្បីឲ្យសមត្ថភាពនៃការមានផ្ទៃពោះត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរ។ - ការធ្វើតេស្ត Pap smear ការធ្វើតេស្ត Pap smear គឺជាផ្នែកសំខាន់មួយនៃការទៅជួបគ្រូពេទ្យជាលើកដំបូងរបស់អ្នក។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយការយកទឹករំអិល ឬច្រឹបសាច់ក្នុងទ្វារមាសដើម្បីពិនិត្យមើលពីសុខភាពមាត់ស្បូនបន្ទាប់មកគ្រូពេទ្យចាប់ផ្តើមវិភាគ ឬធ្វើរោគវិនិច្ឆ័យ។ ការធ្វើតេស្តនេះនឹងវាយតម្លៃថាតើអ្នកឆ្លងជំងឺកាមរោគ ដូចជាជំងឺប្រមេះ ជំងឺស្វាយ ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទបេដែរឬទេ។ ប្រសិនបើគ្រូពេទ្យរកឃើញកោសិកាមិនប្រក្រតីអំឡុងពេលពិនិត្យសុខភាពនោះ អ្នកត្រូវទទួលការព្យាបាល ឬតាមដានបន្តមុនពេលមានផ្ទៃពោះផងដែរ។ គួរបញ្ជាក់ផងដែរថា ស្ត្រី ឬអ្នកម្តាយដែលត្រៀមខ្លួនជាម្តាយទាំងអស់សូមទៅពិនិត្យសុខភាព ឬធ្វើតេស្តខាងលើនោះអ្នកនឹងទទួលបានសុខភាពល្អ សុវត្ថិភាព និងទទួលបានបុត្រដែលគួរឲ្យស្រលាញ់មិនខានឡើយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សង្វារ ជាប្រភេទស្នាមដែលមាននៅលើស្បែក បង្កមកពីការរីកធំលឿនពេកនៃរាងកាយ សង្កេតឃើញមានទាំងបុរស និងស្រ្តី តែភាគច្រើនកើតលើស្រ្តី ដែលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំប្រភេទប្រឆាំងរលាក (Corticosteroid) ច្រើន ការវះកាត់ពង្រីកដើមទ្រូង  ស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេកជាដើម។ បើទោះបីជា ស្នាមទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប៉ុន្តែវាក៏បានចូលរួមចំណែកធ្វើឲ្យស្បែកបាត់បង់ភាពស្រស់ស្អាត និងបង្អាក់ទំនុកចិត្តក្នុងការបង្ហាញសម្រស់របស់អ្នកទៀតផង។ យ៉ាងណាមិញ ប្រសិនបើសង្វារនោះទើបនឹងកើតថ្មីៗ អ្នកអាចព្យាយាមអនុវត្តជាមួយវិធីសាស្រ្តមួយចំនួនដែលនឹងរៀបរាប់ខាងក្រោម៖ ១ វីតាមីន អា វីតាមីន អា ឬរេទីណូអុីត ជាសារធាតុមួយប្រភេទដែលជួយធ្វើឲ្យស្បែកកាន់តែរលោង ក្មេងជាងវ័យ និងត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពនៃការបំបាត់ស្នាមសង្វារ បើយោងតាមរយៈការសិក្សាឆ្នាំ ១៩៩៦។ អ្នកអាចប្រើជាប្រភេទលាប ឬលេប ដើម្បីជំនួយដល់សុខភាពស្បែក និងសភាពទូទៅនៃរាងកាយទាំងមូលម៉្យាងទៀត អ្នកក៏អាចបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន អា ដែលមានដូចជាការ៉ុត និងដំឡូងបារាំងជាដើម។ ២ ស្ករស អ្នកឯកទេសផ្នែកសើស្បែកបានបង្ហាញថា ការជម្រុះកោសិកាស្បែក (Microdermabrasion) ជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វារ ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសសម្រាប់អនុវត្តវិធីសាស្រ្តនេះបាន។ អ្នកអាចចាប់ផ្តើមដោយលាយស្ករសចំនួន ១កែវ ជាមួយប្រេងធម្មជាតិបន្ទន់ស្បែក (អាចជាប្រេងដូង) ក្នុងកម្រិត ១/៤ និងក្រូចឆ្មារបន្តិចឲ្យក្លាយជាល្បាយខាប់ៗ រួចទើបយកមកដុសត្រង់ទីតាំងដែលមានស្នាមរយៈពេល ៥ ទៅ៨នាទី ដោយអ្នកអាចអនុវត្តប្រហែល ៣ ទៅ៤ដងក្នុង ១សប្តាហ៍។  ៣ ប្រទាលកន្ទុយក្រពើ ថ្វីត្បិតតែមានការសិក្សាតិចតួចដែលបានអះអាងអំពីប្រសិទ្ធភាពរបស់ប្រទាលកន្ទុយក្រពើចំពោះស្នាមសង្វារក៏ដោយ ប៉ុន្តែលក្ខណៈផ្តល់សំណើម និងបន្ទន់ស្បែករបស់វា អាចជាគ្រឿងផ្សំធម្មជាតិដ៏ល្អមួយដើម្បីកម្ចាត់ចោលស្នាមសង្វារក្នុងរយៈពេលណាមួយដោយអ្នកអាចយកប្រទាលមកលាបត្រង់ស្នាមសង្វារទាំងនោះ រាល់ពេលងូតទឹក ឬបន្ទាប់ពីជម្រុះកោសិការួចរាល់។ ៤ អាស៊ីតយ៉ាឡូរ៉ូនិច កូឡាជែន គឺជាប្រូតេអុីននៅក្នុងស្បែកដែលមាននាទីរក្សាទ្រង់ទ្រាយ និងផ្តល់សុខភាពដល់ស្បែក។ នៅពេលដែលវ័យកាន់តែចាស់ បរិមាណកូឡាជែននឹងថយចុះជាលំដាប់ ជាពិសេសនៅលើមុខ និងស្បែករាងកាយរបស់យើង។ ចំណែកការផលិតកូឡាជែន ត្រូវបានរំញោចដោយអាស៊ីតយ៉ាឡូរ៉ូនិច ហេតុនេះទើបអាស៊ីតប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់សម្រួលទៅដល់ស្លាកស្នាមសង្វារដែលមានឡើង។ អ្នកអាចរកទិញអាស៊ីតយ៉ាឡូរ៉ូនិចនេះបានក្រោមទម្រង់ជាគ្រាប់លេប ឬលាបនៅលើទីផ្សារបានយ៉ាងងាយ។   ៥ ប្រេងដូង ដោយហេតុថា សង្វារជាប្រភេទស្នាមដែលកើតចេញពីការខូចខាតស្បែក ហេតុនេះប្រេងដូងប្រហែលជាអាចជួយសម្រាលសភាពស្នាមបានយ៉ាងលឿន។ ការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះការលាបប្រេងដូងសុទ្ធត្រង់ស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងអាចបន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។  គួរបញ្ជាក់ថាប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយខាងលើគួរចៀសវាងអនុវត្តជាដាច់ខាត ម៉្យាងទៀតក្នុងករណីការអនុវត្តវិធីសាស្រ្តនានាកន្លងមកមិនទទួលបានប្រសិទ្ធភាព អ្នកអាចជួបជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលការប្រឹក្សា និងព្យាបាលបែបវេជ្ជសាស្ត្រទំនើបៗដែលត្រឹមត្រូវទៅតាមប្រភេទស្នាមនីមួយៗ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ប្រសិនចង្វាក់បេះដូង ដើរលឿនខុសធម្មតាជាញឹកញាប់ នោះវាអាចជាហេតុផលដែលអ្នកគួរចាប់ផ្តើមសង្កេតមើលពីស្ថានភាពជីពចរនិងសម្ពាធឈាម ថាតើវាស្ថិតក្នុងលក្ខខណ្ឌធម្មតា ឬទាមទារការពិគ្រោះប្រឹក្សាពីបញ្ហាសុខភាពនានាដែលអាចពាក់ព័ន្ធ។ អ្វីគួរដឹង? អាការៈញ័រទ្រូង តែងត្រូវបានគេគិតទៅដល់ចង្វាក់បេះដូងដើរមិនប្រក្រតីដោយនៅក្នុងលក្ខខណ្ឌធម្មតាសរីរាង្គទាំងអស់ក្នុងរាងកាយតែងស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់។ ជាក់ស្តែង ចង្វាក់បេះដូងអាចនឹងដើរញាប់ក្នុងស្ថានភាពណាមួយដែលមិនមែនជាបញ្ហា ប៉ុន្តែក្នុងករណីមួយចំនួនភាពមិនប្រក្រតីនេះអាចជាជំងឺពាក់ព័ន្ធនឹងមុខងារចង្វាក់បេះដូង ឬបណ្តាលមកពីការប៉ះពាល់ដល់សាច់ដុំបេះដូងជាដើម។ វាអាចជារឿងមិនងាយស្រួលក្នុងការញែកឲ្យដាច់ពីស្ថានភាពជំងឺណាមួយ តែយ៉ាងហោចណាស់អ្នកគួរតាមដានដោយធ្វើការវាស់ចង្វាក់បេះដូងក្នុងអំឡុងពេល ២៤ ម៉ោងបន្ទាប់ពីចេញរោគសញ្ញា។ អ្វីគួរធ្វើ? បើចង្វាក់បេះដូងរបស់អ្នកជំងឺដើរមិនប្រក្រតីភ្លាមៗ អ្នកអាច៖ • វាស់កម្រិតសម្ពាធឈាម និងតាមដានចង្វាក់ជីពចរប្រសិនស្ថានភាពជំងឺនៅមិនទាន់ធ្ងន់ធ្ងរ • ប្រសិនចង្វាក់ជីពចរ ពិតជាដើរមិនទៀងទាត់ អ្នកត្រូវបញ្ជូនអ្នកជំងឺទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីអាចធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ • ត្រូវចាំថា ការធ្វើរោគវិនិច្ឆ័យអាចមានភាពពិបាកប្រសិនរោគសញ្ញាបានបាត់មួយរយៈ ដោយអ្នកត្រូវបន្តតាមដានពីការលេចចេញនូវភាពមិនប្រក្រតីនៅពេលក្រោយ។ បម្រុងប្រយ័ត្ន • ប្រសិនអ្នកជំងឺស្តែងចេញអាការៈមិនធម្មតាដូចជាស្លេកស្លាំង ឡើងស្វាយ ដង្ហើមខ្លី ឬសន្លប់ នោះត្រូវបញ្ជូនអ្នកជំងឺទៅស្វែងរកការព្យាបាលជាបន្ទាន់ • ប្រសិន អាការៈញ័របានបាត់ទៅវិញ អ្នកអាចណែនាំឲ្យអ្នកជំងឺតាមដានបន្តជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការកើនឡើងទម្ងន់ស្របពេលប្រើប្រាស់ថ្នាំពន្យារកំណើតនៅតែជាកង្វល់មួយសម្រាប់សុភាពនារី បើទោះបីវិធីសាស្រ្តនេះត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាព និងភាពពេញនិយមក្នុងការប្រើប្រាស់ក៏ដោយ។ ស្រ្តីភាគច្រើនសង្កេតឃើញខ្លួនឯងមានការកើនឡើងទម្ងន់នៅត្រង់តំបន់ភ្លៅ ត្រគាក និងសុដន់អំឡុងពេលប្រើប្រាស់ថ្នាំពន្យារកំណើតដែលនេះបណ្តាលមកពីវត្តមានរបស់អ័រម៉ូននៅក្នុងថ្នាំពន្យារកំណើតធ្វើឲ្យរាងកាយបង្កើនភាពស្រេកឃ្លាន កើនឡើងការរក្សាជាតិទឹកក្នុងខ្លួន និងកោសិកាខ្លាញ់។ ហេតុនេះដើម្បីការពារការឡើងទម្ងន់ក្នុងអំឡុងពេលនេះ អ្នកគួរអនុវត្តនូវជំហានប្រចាំថ្ងៃមួយចំនួនដូចខាងក្រោម៖  ជំហានទី ១ អ្នកគួរមានទម្លាប់ក្នុងការតាមដានរាល់កម្រិតកាល់ឡូរីដែលមានក្នុងអាហារតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ដើម្បីទទួលបានការប៉ាន់ប្រមាណចំនួនកាល់ឡូរីដែលអ្នកត្រូវការក្នុងមួយថ្ងៃ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកអាចចៀសវាងបរិភោគអាហារក្នុងបរិមាណច្រើននិងជាជំនួយឲ្យអ្នកជ្រើសរើសប្រភេទអាហារណាដែលស័ក្តិសម និងស្ថិតក្នុងកម្រិតកាល់ឡូរីទាប។ ជំហានទី ២ បន្ថែមអាហារសម្រន់សម្រាប់សុខភាពពីលើរបបអាហារប្រចាំថ្ងៃរបស់អ្នកដូចជា ផ្លែឈើស្រស់ បន្លែ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាបដើម្បីជួយសម្រួលដល់ការកាត់បន្ថយចំណង់អាហារ ជាជាងបរិភោគអាហារដែលសម្បូរទៅដោយថាមពល។ ជាក់ស្តែងអ្នកគួរបញ្ចៀសការបរិភោគអាហារសម្បូរទៅដោយស្ករ និងខ្លាញ់ ក្រោមទម្រង់ជាប្រភេទ នំប៉័ងបាយ ឬនំខុកឃី សម្រាប់ជាអាហារសម្រន់។ ជំហានទី ៣ ក្នុងអំឡុងពេលនេះ អ្នកគួរធ្វើលំហាត់ប្រាណឲ្យបានច្រើនដើម្បីអាចបង្កើនការដុតបំផ្លាញកាល់ឡូរីធ្វើឲ្យរាងកាយអាចគ្រប់គ្រងចំណង់អាហារ និងកាត់បន្ថយបរិមាណជាតិទឹកដែលបានកើនឡើង។ អ្នកគួរព្យាយាមហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣០ នាទីជារៀងរាល់ថ្ងៃ ដែលអាចជាការដើរ រត់ត្រឹកៗ ការរាំ ឬជិះកង់ជាដើម។ ជំហានទី ៤ បង្កើនការទទួលទានជាតិទឹកជាប្រចាំដើម្បីជួយទប់ស្កាត់ការរក្សាទឹក ដែលជាលទ្ធផលបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន។ ម៉្យាងទៀត អ្នកក៏ត្រូវកាត់បន្ថយជាតិប្រៃ (សូដ្យូម) ឲ្យស្ថិតនៅក្នុងកម្រិត ១៥០០ មិល្លីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃដើម្បីជួយកាត់បន្ថយ និងការពារការឡើងទម្ងន់តាមរយៈការរក្សាទុកជាតិទឹកកាន់តែច្រើន។ គួរបញ្ជាក់ថា ជាតិប្រៃ (អំបិល) អាចបង្កើនការស្រូបជាតិទឹកទុកក្នុងរាងកាយ។ ជំហានទី ៥ ក្នុងករណីអ្នកនៅតែមានបញ្ហាក្នុងការគ្រប់គ្រងទម្ងន់បើទោះបីបានអនុវត្តរបបអាហារសុខភាព និងផែនការហាត់ប្រាណត្រឹមត្រូវក៏ដោយអ្នកអាចពិចារណាផ្លាស់ប្តូរប្រើប្រាស់ថ្នាំពន្យារកំណើតផ្សេងទៀត ដោយហេតុថាថ្នាំពន្យារកំណើតមួយចំនួនអាចមានកម្រិតអ័រម៉ូនអឺស្រ្តូហ្សែនខ្ពស់ដែលជំរុញឲ្យរាងកាយនៅតែបន្តការឃ្លាន និងស្តុកទុកជាតិទឹកខ្ពស់។ យ៉ាងណាមិញ រាល់ការផ្លាស់ប្តូរត្រូវមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មានមូលហេតុផ្សេងៗគ្នាជាច្រើនដែលអាចបង្កឲ្យមានគីសទឹកក្នុងដៃស្បូនចំណែកឯរោគសញ្ញាក៏អាចប្រែប្រួលអាស្រ័យទៅតាមបុគ្គលម្នាក់ៗ។ ជាក់ស្តែង ស្ត្រីមួយចំនួនមិនមានបង្ហាញជារោគសញ្ញាអ្វីទាល់តែសោះ ខណៈពេលដែលស្ថានភាពរបស់ស្ត្រីមួយចំនួនទៀតបែរជាវិវឌ្ឍធ្ងន់ធ្ងរឡើងៗជាលទ្ធផលវាអាចប៉ះពាល់ដល់មុខងារ និងសុខភាពរបស់ស្រ្តី តួយ៉ាងដូចទៅនឹងករណីខាងក្រោម៖ សំណួរ៖ ប្រពន្ធរបស់ខ្ញុំអាយុ ២៦ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦០ ទម្ងន់៥៥គីឡូក្រាម មុខរបរអាជីវករ។ គាត់មានគីសទឹកក្នុងដៃស្បូនផ្នែកខាងឆ្វេងដោយបញ្ហានេះកើតឡើងអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ។ ដោយឡែក ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ខ្ញុំបានជូនគាត់ទៅពិនិត្យនៅគ្រប់មន្ទីរពេទ្យទាំងអស់មិនថា មន្ទីរពេទ្យស្រុកខ្មែរ ឬមន្ទីរពេទ្យស្រុកថៃ ដោយលទ្ធផលថាមិនអីទេ តែមកដល់ពេនេះគីសនោះកាន់តែរីកធំជាងមុន ហើយគាត់មានអាការៈឈឺចាប់ទៀតផង។ តើបញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរដែរឬទេ? ហើយតើយើងត្រូវធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ បំពង់ដៃស្បូនលាតសន្ធឹងចាប់ពីតួស្បូនផ្នែកខាងឆ្វេង និងខាងស្តាំ (បែកចេញទាំងសងខាងនៃតួដៃស្បូន)។ ប្រសិនបើបំពង់នេះត្រូវបានរារាំង ឬមានការបង្ករោគ នោះហានិភ័យនៃការអត់កូនប្រហែលជានឹងអាចកើតមានឡើង។ គីសទឹកនៅក្នុងបំពង់ដៃស្បូនត្រូវបានគេហៅថា Hydrosalpinx។ វិធីសាស្ត្រព្យាបាលអាស្រ័យទៅតាមគម្រោងនៃការចង់មានកូន និងតម្រូវឲ្យមានការពិភាក្សាជាមួយគ្រូពេទ្យផងដែរ។ ការវះកាត់គឺជាវិធីសាស្រ្តព្យាបាលដ៏ពេញនិយមចំពោះបញ្ហានេះ។ ភាគច្រើននៃការព្យាបាលទាំងនោះ បំពង់ដៃស្បូននឹងត្រូវបានវះកាត់ចោលទាំងស្រុងតែម្តង។ អាស្រ័យទៅតាមមូលហេតុចម្បងនៃជំងឺនេះ ការវះកាត់ប្រហែលជាត្រូវជាប់ទាក់ទងនឹងការកាត់ចោលនូវជាលិកាភ្ជាប់ ជាលិកាសន្លាក់ និងការរីកលូតលាស់នៃជាលិកាអេពីតេល្យូមជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ចំពោះកូនៗដែលនិយមលេងច្រើនជាមួយក្មេងៗខាងក្រៅ អាចចោទជាការបារម្ភជាច្រើនចំពោះឪពុកម្តាយ ដោយក្នុងនោះរួមមានទាំងការកើតចៃផងដែរ។ ការកើតចៃនៅលើក្បាលកូនរបស់អ្នកមិនផ្តល់ជារោគសញ្ញាធ្ងន់ធ្ងរទេ តែបើនៅតែបណ្តោយឲ្យមានចៃដោយមិនកម្ចាត់ ឬព្យាបាលចេញនោះអាចធ្វើឲ្យស្បែកក្បាលរបស់កូនអ្នកដាច់រហែកដោយសារក្រចកដៃរហូតដល់បណ្តាលឲ្យឆ្លងមេរោគបាននៅពេលកើតអាការៈរមាស់។ លើសពីនេះ វាអាចប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កុមារ ធ្វើឲ្យកុមារលូតលាស់មិនបានល្អ បង្កើតការរអើមដល់អ្នកជុំវិញ ឬមិត្តភក្តិរបស់ពួកគេ ប៉ះទង្គិចផ្លូវចិត្ត និងអាចឲ្យកុមារសម្រាកមិនបានគ្រប់គ្រាន់ ដោយសារការរមាស់។ ជាក់ស្តែង ការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃពិតជាអាចមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបាន ក៏ប៉ុន្តែការកើតឡើងវិញម្តងហើយម្តងទៀតពិតជាធ្វើឲ្យអ្នកឈឺក្បាល និងរវល់មិនឈប់។ ដូចនេះ ឪពុកម្តាយរបស់ក្មេង គួរតែស្វែងយល់អំពីដើមចមរបស់បញ្ហានេះឡើងវិញទើបជាការប្រសើរ។ តើចៃកើតឡើងមកពីអ្វី? ចៃគឺជាពពួកប៉ារ៉ាស៊ីតមានទំហំជាមធ្យម ៣មិលី្លម៉ែត្រដែលរស់នៅដោយបឺតឈាមដើម្បីចិញ្ចឹមជីវិត និងធ្វើឲ្យកើតរមាស់ ថែមទាំងកើតមានអាការៈរលាកស្បែកក្បាល។ ជាធម្មតាមេចៃមួយក្បាលអាចបញ្ចេញពងដាក់នៅលើសក់ពី ៥០ ទៅ១៥០ពងក្នុងមួយថ្ងៃប្រើពេលភ្ញាស់ចេញជាកូនប្រមាណ ១សប្តាហ៍។ ជាទូទៅ សត្វចៃអាចកើតដោយសារការនៅជិតគ្នា ឬគេងនៅជិតគ្នាជាមួយអ្នកដែលកើតចៃ។ ដោយឡែកសត្វចៃក៏អាចកើតឡើងដោយការមិនធ្វើអនាម័យខ្លួនប្រាណ ឬការប្រើប្រាស់សម្ភារមួយចំនួនរួមគ្នារបស់កូនអ្នកជាមួយមិត្តភក្តិដែលរួមមានក្រាស់សិតសក់ ឬមួកជាដើម។ តើគួរកម្ចាត់ចៃពីលើក្បាលកុមារដោយរបៀបណា? ការកម្ចាត់ចៃឲ្យអស់អាចពិបាកបន្តិច ដោយសារវាងាយឆ្លងឡើងវិញណាស់ ដូចនេះដើម្បីកម្ចាត់មិនឲ្យមេចៃធំពេញវ័យនោះ ឪពុកម្តាយគ្រប់រូបគួរអនុវត្តវិធីសាស្រ្តខាងក្រោម៖ - កក់សក់កូនរបស់អ្នកជាប្រចាំជាមួយសាប៊ូដែលមានផ្ទុកនូវសារធាតុ Pediculicide យ៉ាងហោចណាស់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីសម្អាតធូលី ឬកម្ទេចដែលបង្កឲ្យមានការកកើតឡើងនៃចៃ - ឬអាចប្រើជាថ្នាំដែលជាប្រភេទ Lotion ឬ Cream ដែលមានផ្ទុកនូវសារធាតុ Permethrin, Maldidon និង Pyrethrin ដើម្បីលាបនៅលើសក់ក្បាលរបស់កូនរបស់អ្នកនៅពេលសក់សើម ដោយលាបឲ្យសព្វពេញសាច់ក្បាលហើយយកមួកដែលធ្វើពីផ្លាស្ទិកមកគ្របពីលើ រួចទុករយៈពេល១៥នាទី ចាំលាងសម្អាតចេញ។ បន្ទាប់មកលោកអ្នកធ្វើការប្រើស្និតដើម្បីសិតសក់ទម្លាក់ចៃ ដែលនៅលើក្បាលរបស់កូនអ្នក។ គួរបញ្ជាក់ផងដែរថា មុននឹងប្រើប្រាស់រាល់ផលិតផលខាងលើសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិនដើម្បីដឹងពីវិធីប្រើប្រាស់ និងការប្រុងប្រយ័ត្នមួយចំនួនចំពោះការប្រើនេះផងដែរ - ប្រសិនអាច គួរចៀសវាងការប្រើប្រាស់សម្ភារៈ និងគេងជិតគ្នាជាមួយក្មេង ឬមិត្តភក្តិដែលកើតចៃ - បោកសម្អាតកម្រាលពូក ស្រោមខ្នើយ និងសម្លៀកបំពាក់របស់កូនអ្នកឲ្យបានជាប្រចាំ - ប្រសិនបើកូនអ្នកកើតចៃម្តងហើយម្តងទៀត ឬពិបាកក្នុងការកម្ចាត់ អ្នកចាំបាច់គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យចេញវេជ្ជបញ្ជាព្យាបាលជំងឺដែលកើតឡើងពីពពួកប៉ារ៉ាស៊ីត។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

នៅរាល់ពេលសកម្មភាពផ្លូវដង្ហើមត្រូវទទួលរងការរំខាន រាងកាយរបស់យើងម្នាក់ៗមានសមត្ថភាពធ្វើការឆ្លើយតបទៅវិញ ដោយអ្នកអាចសង្កេតឃើញស្តែងមានឡើងតាមរយៈការក្អក។ ក្អក ត្រូវបានគេចែកចេញជា ២ប្រភេទ គឺក្អកស្លេស្ម និងក្អកស្ងួត ដែលប្រភេទក្អកទាំងពីរប្រភេទនេះបណ្តាលមកពីរេផ្លិចដោយស្វ័យប្រវត្តិនៃប្រព័ន្ធដង្ហើមក្នុងការរុញច្រានសារធាតុពីខាងក្រៅចេញដើម្បីបញ្ចៀសការបង្ករោគផ្សេងៗ។ យ៉ាងណាក៏ដោយមូលហេតុបង្ក និងលក្ខខណ្ឌដែលគួរឲ្យព្រួយបារម្ភនៃប្រភេទក្អកទាំងពីរមានលក្ខណៈសម្គាល់ផ្សេងៗគ្នា។ អត្ថបទលេខមុន ហេលស៍ថាម ប្រូ បានបង្ហាញរួចមកហើយអំពីសញ្ញាណដែលអ្នកគួរយកចិត្តទុកដាក់ និងការណែនាំពីវិធីព្យាបាលមួយចំនួនចំពោះអាការៈក្អកស្ងួត ហើយលេខនេះ អ្នកអានទាំងអស់នឹងអាចបន្តការស្វែងយល់អំពីអាការៈ ក្អកស្លេស្ម វិញម្តង។ អ្វីជាក្អកស្លេស្ម? ស្លេស្មជាការដាច់ចេញនៃភ្នាសសើម (Mucus) ដែលបានផលិតនៅក្នុងសួត និងផ្លូវដង្ហើមដែលនៅជិតៗនោះ។ ប្រភេទនៃភ្នាសសើមនេះមានតួនាទីក្នុងការការពារមេរោគ និងសារធាតុផ្សេងទៀតដែលបានចូលទៅក្នុងផ្លូវដង្ហើម និងសួត ដោយធ្វើឲ្យសារធាតុរំខានទាំងនោះស្អិតជាប់ និងត្រូវបានបញ្ចេញតាមរយៈការក្អកមកខាងក្រៅវិញ។ មូលហេតុបង្ក ភាគច្រើនក្អកស្លេស្ម បណ្តាលមកពីការបង្ករោគដោយសារបាក់តេរី ឬមេរោគ ការច្រាលទឹកអាស៊ីតក្រពះ ឬបញ្ហាអាល្លែកហ្ស៊ីនានាដែលខុសប្លែកពីមូលហេតុរបស់ក្អកស្ងួត។ ជាក់ស្តែង ប្រសិនបើអ្នកនៅតែបន្តក្អកក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយមិនបានធូរស្រាល ឬកាន់តែធ្ងន់ធ្ងរនោះមូលហេតុបង្កអាចមានដូចជា៖ - ជំងឺរលាកទងសួត៖ ក្នុងករណីស្រួចស្រាវ ការរលាកនេះអាចបណ្តាលមកពីពពួកបាក់តេរី ឬមេរោគ ប៉ុន្តែក្នុងករណីរ៉ាំរ៉ៃគឺអាចបណ្តាលមកពីការជក់បារី។ ស្លេស្មប្រភេទនេះអាចបញ្ចេញមកមានពណ៌លឿង ប្រផេះ ឬពណ៌បៃតង - ជំងឺរលាកសួត៖ ជាការបង្ករោគនៅក្នុងសួតដោយពពួកបាក់តេរី មេរោគ ឬផ្សិត ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ស្លេស្ម ក្នុងការរលាកប្រភេទនេះអាចមានពណ៌លឿង បៃតង ត្នោត ឬមានលាយឡំទៅដោយឈាមទៀតផង - COPD ( Chronic Obstructive Pneumonia Disease)៖ ជាបណ្តុំនៃលក្ខខណ្ធដែលស្តែងឡើងជាការខូចខាតទាំងសរីរាង្គសួត និងទងសួតដែលភាគច្រើនមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីការជក់បារី - Cystic Fibrosis៖ ជាប្រភេទជំងឺតំណពូជដែលបណ្តាលមកពីមានការខូចខាតហ្សែន ដោយសភាពផ្លូវដង្ហើមប្រែជារួមតូច ហើយត្រូវបានរាំងខ្ទប់ដោយសារស្លេស្ម ដែលជាហេតុបណ្តាលឲ្យរឹតតែពិបាកក្នុងការដកដង្ហើម។ ម៉្យាងស្លេស្មដែលឡើងក្រាស់នេះបានក្លាយជាលក្ខខណ្ឌដ៏អំណោយផលសម្រាប់ការលូតលាស់របស់បាក់តេរីទៀតផង - ជំងឺហឺត៖ អ្នកជំងឺដែលមានបញ្ហាហឺត តែងមានផ្លូវដង្ហើមដែលងាយទទួលរងប្រតិកម្មជាមួយសារធាតុដែលអាចបង្កឲ្យមានអាល្លែកហ្ស៊ី សារធាតុពុលពីបរិស្ថាន ឬការបង្ករោគនៅផ្លូវដង្ហើម។ ភាពងាយប្រតិកម្មនេះបណ្តាលឲ្យផ្លូវដង្ហើមទៅជារលាក ព្រមទាំងបង្កើតនូវស្លេស្មយ៉ាងច្រើន - ជំងឺរបេង៖ ជាជំងឺផ្លូវដង្ហើមដែលបង្កមកពីមេរោគឈ្មោះ មីកូបាក់តេរ៉ូម (Mycobacterium)។ សញ្ញាណនៃជំងឺនេះមានដូចជា ក្អកស្លេស្មរ៉ាំរ៉ៃពណ៌បៃតង ឬមានឈាម ស្រកទម្ងន់ ក្តៅខ្លួន រងាញាក់ និងបែកញើសពេលយប់ជាដើម។ ករណីប្រញាប់ស្វែងរកការព្យាបាល អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើមជាបន្ទាន់ក្នុងករណីដែល៖ - អាការៈ ក្អក កើតមានឡើងលើសពី ២ទៅ៣សប្តាហ៍ - ការព្យាបាលបែបធម្មជាតិ និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា (OTC Drugs) មិនមានប្រសិទ្ធភាព - ក្តៅខ្លួនលើសពី ៣៨°C - សង្ស័យមានសញ្ញានៃជំងឺរបេង - ក្អកមានឈាម ស្លេស្មពណ៌បៃតង លឿង ប្រផេះ - ពិបាកក្នុងការដកដង្ហើម ដកដង្ហើមញាប់ ឈឺទ្រូង វិលមុខ ឬសន្លប់ជាដើម។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខ ដែលមានឈ្មោះដូចខាងក្រោម៖ ១-WeightUp៖ បាយបាន សម្រានលក់ឡើងគីឡូ ២-Gaint Plus៖ វីតាមីនជំនួយឲ្យធាត់ឡើងគីឡូ ៣-Osteo Plus៖ វីតាមីនជំនួយឆ្អឹងពន្លូតកម្ពស់ ៤-Garcinia Cambogia៖ វីតាមីនសម្រកទម្ងន់ ៥-Anti Ulcere៖ ថ្នាំព្យាបាលរោគក្រពះពោះវៀន ៦-TEA NATURAL៖ តែធម្មជាតិសម្រកទម្ងន់ ៧-Milk Thistle Extract៖ វីតាមីនជំនួយសុខភាពថ្លើម។ ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខខាងលើនេះ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតនាំចូល និងផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ឱសថ និងឱសថបំប៉នសុខភាពខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយឱសថ និងឱសថបំប៉នសុខភាពខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០,០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការហូរឈាមមិនធម្មតា ដោយគ្មានមូលហេតុជាក់លាក់ណាមួយ អាចជាប់ពាក់ព័ន្ធនឹងដំណើរការមិនប្រក្រតីនៃមុខងាររបស់កោសិកាឈាមនៅក្នុងរាងកាយ ដែលមួយក្នុងចំណោមនោះ ជំងឺឈាមរាវ ក៏អាចត្រូវបានរាប់បញ្ចូល និងជាជំងឺធ្ងន់ធ្ងរផងដែរ។ ជំងឺឈាមរាវ ជំងឺឈាមរាវដោយកង្វះគ្រាប់ឈាមប្លាកែត ឬពាក្យបច្ចេកទេសហៅថា Thrombocytopenia ជាស្ថានភាពដែលអ្នកជំងឺមានចំនួនកោសិកាប្លាកែតក្នុងឈាមតិចជាងធម្មតា ដោយជាទូទៅ ចំនួនប្លាកែតត្រូវមានចំនួនចន្លោះពី ១៥០ ទៅ៤៥០ពាន់/១មិល្លីលីត្រឈាម។ ជាទូទៅ ប្លាកែត ជាកោសិកាឈាមដែលមានតួនាទីធ្វើឲ្យឈាមមានកំណកប្រក្រតី និងសរសៃឈាមមាំល្អ មិនជ្រាបឈាម។ ជាក់ស្តែង គ្រាប់ឈាមប្លាកែតក៏ដូចជាគ្រាប់ឈាមស និងឈាមក្រហមដែរដោយពួកវាត្រូវបានបង្កើតចេញពីក្រុមកោសិកាពូជផលិតឈាម (Hematopoietic Stem Cells) ដែលស្ថិតនៅក្នុងខួរក្រហមរបស់ឆ្អឹង (Bone Marrow) មនុស្សយើង។ ករណីចំនួនប្លាកែតថយចុះ វានឹងធ្វើឲ្យមានវិបត្តិកំណកឈាមគឺ ងាយជ្រាបឈាមចេញពីសរសៃឈាម ឬហូរឈាមឥតឈប់។ មូលហេតុបណ្តាលឲ្យថយចុះចំនួនប្លាកែត ដោយសារជំងឺឈាមរាវមានមូលហេតុជាចម្បងដោយសារកង្វះគ្រាប់ឈាមប្លាកែត ហើយការធ្លាក់ចុះនេះអាចបណ្តាលមកពី៖ - វិបត្តិខួរឆ្អឹងក្រហម ឬការផលិតប្លាកែតថយចុះដូចជាករណី៖ ជំងឺខូចខួរឆ្អឹងក្រហម ជំងឺមហារីកឈាម(Leukemia) ការពុលខួរឆ្អឹងក្រហមដោយការចម្លងដោយវីរុស (រលាកថ្លើម សេ ឬមេរោគអេដស៍) ឬពុលដោយការប្រើប្រាស់ថ្នាំគីមី និងសារធាតុអាល់កុលក្នុងកម្រិតខ្ពស់ជាដើម - ប្លាកែតត្រូវបានបំផ្លាញនៅក្នុងឈាមដោយ៖ ជំងឺបណ្តាលមកពីប្រព័ន្ធភាពស៊ាំ (ITP, TTP, HUS) ឬមកពីឱសថមួយចំនួនរួមមាន Heparin, Quinine, Sulfa-containing Antibiotics និងAnticonvulsants។ល។ រោគសញ្ញា អ្នកជំងឺពុំទាន់ស្តែងចេញជារោគសញ្ញានោះទេ ប្រសិនចំនួនប្លាកែតនៅលើសពី ៥០ពាន់/១មិល្លីលីត្រឈាម។ នៅពេលចំនួនប្លាកែតទាបខ្លាំងក្នុងកម្រិត

Share

ជាទូទៅ ដោយសារជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗមានភាពរវល់យើងតែងតែខ្វះសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ សំណាងល្អយើងមានដំណោះស្រាយងាយស្រួលមួយចំនួនដែលអាចដោះស្រាយបញ្ហានេះ ដែលក្នុងចំណោមនោះគឺការបរិភោគទឹកផ្លែឈើ។ អត្ថបទនេះនឹងណែនាំអ្នកអំពីទឹកផ្លែឈើ ៦ប្រភេទដែលផ្តល់ឲ្យនូវសុខភាពល្អ មានភាពងាយស្រួលក្នុងទទួលទាន និងងាយស្រួលក្នុងការរកទិញ។ ១. ទឹកការ៉ុត ទឹកការ៉ុត ជាគ្រឿងផ្សំធម្មជាតិដែលល្អសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកម្រិតកាល់ឡូរីខ្ពស់ និងពោរពេញដោយជាតិសរសៃ។ វាជួយក្នុងការលាងសម្អាតរាងកាយដោយការយកជាតិពុល និងសម្បូរទៅដោយវីតាមីន A និងE។ លើសពីនេះទៀតវិធីដ៏ល្អបំផុតក្នុងការពិសាការ៉ុតគឺនៅក្នុងទម្រង់ឆៅហេតុដូច្នេះ ការយកទឹករបស់ការ៉ុតជាវិធីសាស្រ្តល្អមួយសម្រាប់ការបរិភោគ។ ២. ទឹកត្រសក់  ទឹកត្រសក់មានជាតិទឹកខ្ពស់ និងមានកម្រិតកាល់ឡូរីទាប។ ដោយសារតែវាមានជាតិទឹកខ្ពស់ និងជាតិសរសៃខ្ពស់ ទឹកត្រសក់អាចធ្វើឲ្យអ្នកងាយឆ្អែត ដូច្នេះហើយវាអាចជួយកាត់បន្ថយការញ៉ាំអាហារជាពិសេសអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់។ ៣. ទឹកម្នាស់ ពួកវាគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន C E K និងB-6 រួមទាំងម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។ នៅក្នុងការសិក្សាមួយក្នុងឆ្នាំ ២០០៥ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Queensland ក្នុងប្រទេសអូស្រ្តាលីបានរកឃើញថាអង់ស៊ីមដែលនៅក្នុងផ្លែម្នាស់អាចជួយការពារប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់រួមទាំងជំងឺមហារីកស្បែក។ ៤. ទឹកឪឡឹក ទឹកឪឡឹកមានរសជាតិឆ្ងាញ់ និងស្រស់ថ្លា ថែមទាំងផ្តល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលផងដែរសម្រាប់អ្នក ដោយសារវាមានជាតិទឹកច្រើន និងមិនមានជាតិស្ករខ្ពស់។ លើសពីនេះទៅទៀត ឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុលីកូប៉ែន ដែលត្រូវបានគេបង្ហាញថាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញថា ទឹកឪឡឹកអាចជួយប្រយុទ្ធប្រឆាំងនឹងការខូចថ្លើម និងបង្កើនសុខភាពតម្រងនោម។ ៥. ទឹកក្រូច ទឹកក្រូចជាប្រភពដ៏ល្អបំផុតនៃវីតាមីន C និងជាតិហ្វូឡាត។ ទឹកក្រូចមានជាតិដែក និងស័ង្កសី ដែលមានសារៈសំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺអាល្លែកហ្ស៊ី ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមរួមទាំងមាននាទីក្នុងការបង្កើតសុកចំពោះស្ត្រីមានផ្ទៃពោះផងដែរ។ ៦. ទឹកទទឹម ទឹកផ្លែទទឹម សម្បូរទៅដោយវីតាមីន A C E និងអាស៊ីតហ្វូលិក ដែលមានលក្ខណៈល្អសម្រាប់បេះដូង ការពារការគាំងបេះដូង និងស្ទះសរសៃឈាមអាទែរ ព្រមទាំងជាភ្នាក់ងារដ៏ល្អសម្រាប់កូឡេស្តេរ៉ុល។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយដំណាក់កាលនៃជំងឺមហារីកសួត។ ទឹកទទឹមអាចបង្កើនសារធាតុអេមូក្លូប៊ីន (Hemoglobin) ផងដែរ និងត្រូវបានទទួលស្គាល់ថាមានឥទ្ធិពលប្រឆាំងនឹងភាពចាស់។ សរុបមក របៀបរស់នៅប្រកបដោយសុខភាពល្អចាប់ផ្តើមពីជំហានតូចមួយ និងថែរក្សាសុខភាពរបស់អ្នកដោយធ្វើរឿងសាមញ្ញៗ នោះអ្នកនឹងអាចរស់នៅក្នុងជីវិតដែលមានសុភមង្គល និងសុខភាពល្អ។ យើងដឹងថាមានទឹកផ្លែឈើច្រើនទៀតដែលអ្នកអាចទទួលបានចំណែកឯទឹកផ្លែឈើដែលបានរៀបរាប់ខាងលើគ្រាន់តែជាទឹកផ្លែឈើធម្មតាដែលអ្នកអាចរកបានយ៉ាងងាយ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

“ក្រោយសម្រាលបុត្ររួច ស្រ្តីជាម្តាយភាគច្រើនបានជួបប្រទះ បញ្ហាឈឺចង្កេះជាញឹកញាប់ ដោយជួនកាលអាការៈនេះបានបាត់ទៅវិញក្នុងអំឡុងពេលខ្លី ចំណែកស្ត្រីមួយចំនួនទៀតមិនបានធូរស្រាលទាល់តែសោះ និងប្រែជាកាន់តែធ្ងន់ធ្ងរទៅវិញ ជាក់ស្តែងដូចករណីរបស់ស្ត្រីខាងក្រោម៖” សំណួរ៖ នាងខ្ញុំអាយុ ២៩ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៦៥គីឡូក្រាមជាអ្នកលក់ដូរនៅផ្សារ។ នាងខ្ញុំទើបតែសម្រាលកូនបានបួនខែ តែចង្កេះខ្ញុំមានការឈឺចាប់ខ្លាំងណាស់នៅរៀងរាល់យប់ លុះព្រឹកឡើងងើបមិនរួច ហើយថែមទាំងមានអាការៈធ្ងន់ៗផ្នែកខាងក្រោម។ តើបញ្ហានេះពាក់ព័ន្ធជាមួយស្បូន ឬអត់? ចម្លើយ៖ ការឈឺចង្កេះជាបញ្ហាចម្បងដែលអ្នកជំងឺតែងមកពិគ្រោះជាមួយគ្រូពេទ្យ។ បើយោងតាមវិទ្យាស្ថានជាតិនៃជំងឺទាក់ទងនឹងបញ្ហាប្រសាទ និងជំងឺដាច់សរសៃឈាម បានបង្ហាញថាបញ្ហាឈឺចង្កេះគឺជាកត្តាចម្បងបំផុតទាក់ទងនឹងពិការភាពបណ្តាលមកពីការងារ។ ជំងឺរលាកតំបន់ចង្កេះ (PID) ជាមូលហេតុសំខាន់បំផុតនៃការឈឺចង្កេះ។ វាជាការបង្ករោគនៅសរីរាង្គបន្តពូជចំពោះស្រ្តី។ តំបន់ត្រគាកជាផ្នែកខាងក្រោមនៃតំបន់ពោះដោយរួមបញ្ចូលនូវដៃស្បូន អូវែ មាត់ស្បូន និងស្បូន។ មានប្រភេទនៃបាក់តេរីជាច្រើនដែលអាចបង្កឲ្យមានជំងឺរលាកតំបន់ចង្កេះ ដែលរួមបញ្ចូលទាំងប្រភេទបាក់តេរីឆ្លងតាមការរួមភេទ មានដូចជា Gonorrhea និង Chlamydia ដែលអាចបង្កជាជំងឺកាមរោគ ជំងឺស្វាយ និងប្រមេះជាដើម។ បញ្ហាដែលតែងជួបប្រទះគឺបាក់តេរីទាំងនោះបានចូលទៅក្នុងទ្វារមាស រួចទើបចាប់ផ្តើមបង្ករោគ។ យូរៗទៅ ការបង្ករោគទាំងនេះអាចរាលដាលដល់សរីរាង្គចង្កេះផ្សេងទៀត។ ជំងឺរលាកតំបន់ចង្កេះ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់ជីវិត ប្រសិនបើបាក់តេរីទាំងអស់នេះរាលដាលចូលក្នុងចរន្តឈាម។ ប្រសិនបើអ្នកសង្ស័យថាអ្នកត្រូវបានបង្ករោគ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។ ការឈឺចង្កេះជារោគសញ្ញាដែលតែងកើតមានជាញឹកញាប់ចំពោះជំងឺស្បូនផងដែរ ដែលរោគសញ្ញាជំងឺនេះមានភាពខុសៗគ្នា។ ស្ត្រីមួយចំនួនអាចជួបប្រទះជាមួយរោគសញ្ញាដែលមានកម្រិតស្រាល ចំណែកស្រ្តីខ្លះទៀតវិញអាចទទួលបានរោគសញ្ញាដែលមានសភាពពីកម្រិតមធ្យម ទៅកម្រិតធ្ងន់ធ្ងរ។ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជពីព្រោះវាអាចអនុញ្ញាតឲ្យគ្រូពេទ្យឯកទេសរោគស្ត្រីដើម្បីពិនិត្យអំពីការផ្លាស់ប្តូរផ្សេងៗ។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីបញ្ជាក់អត្តសញ្ញាណមូលហេតុពិតប្រាកដ ជាពិសេសអាចជម្រុះចោលនូវមូលហេតុបង្កដែលអាចមានដូចជា ក្រួសតម្រងនោម ជំងឺកៀបឌីសឆ្អឹងខ្នង (Herniated Disc) ជំងឺកៀបសរសៃប្រសាទឆ្អឹងខ្នង (Sciatica) និងជំងឺត្បៀតខួរឆ្អឹងខ្នងជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រចកជាផ្នែកមួយនៃសម្រស់ដែលស្ត្រីមួយចំនួនបានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្រចកស្អាតរឹងមាំមិនត្រឹមតែបានបង្ហាញពីភាពស្រស់ស្អាតពីខាងក្រៅនោះទេ វាក៏អាចជាសូចនាករដែលបង្ហាញថាអ្នកមានសុខភាពល្អផងដែរ។ ផ្ទុយមកវិញ ក្រចកដែលងាយប្រេះបែក ផុយស្រួយ អាចជាសញ្ញាណនៃការខ្វះខាតសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់ក្រចក ឬអាចមកពីការធ្វើសកម្មភាពខុសឆ្គងនានាដែលអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១២ដែលអ្នកអាចអនុវត្ត និងចៀសវាងដើម្បីជួយពង្រឹងក្រចករបស់អ្នកឲ្យបានលឿន៖ ១. ប្រើសារធាតុបំប៉នមានជាតិ ប៊ីយ៉ូទីន (Biotin) ប៊ីយ៉ូទីនត្រូវបានគេស្គាល់ផងដែរថាជាវីតាមីន H និងវីតាមីន B-៧ ដែលមាននាទីជួយដល់ការលូតលាស់របស់ក្រចក ស្បែក សក់ និងមុខងាររបស់ប្រព័ន្ធប្រសាទ។ វាមានលក្ខណៈរលាយក្នុងទឹក ហេតុនេះវាមិនត្រូវបានរក្សាទុកក្នុងរាងកាយនោះទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ សារធាតុនេះត្រូវបានរកឃើញក្នុងប្រភេទអាហារដូចជាត្រីសាឌីន ស៊ុតឆ្អិន និងបន្លែ ឬអ្នកអាចទទួលទានវីតាមីនB និងអាហារបំប៉នតែម្តង។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុននឹងទទួលបានអាហារបំប៉នប៊ីយ៉ូទីនដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់អ្នក។ ២. រក្សាសំណើម ការទទួលទានទឹកគ្រប់គ្រាន់មានសារសំខាន់សម្រាប់សុខភាពទាំងមូល ព្រមទាំងសុខភាពក្រចកផងដែរ។ ករណីមិនទទួលទានទឹកគ្រប់គ្រាន់ នោះក្រចកអាចក្លាយទៅជាផុយ ប្រេះ និងរបក។ សូមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីអាចជួយក្រចកអ្នកអាចរក្សាបាននូវសំណើម និងភាពរឹងមាំ។ ៣. ប្រើឡេការពារក្រចក បន្ទាប់ពីជូតសម្អាតថ្នាំលាបក្រចក ឬនៅពេលដែលអ្នកគិតថាអ្នកមិនបានផ្តល់សំណើមគ្រប់គ្រាន់អ្នកអាចប្រើប្រាស់ក្រែមលាបប្រអប់ដៃ ដើម្បីផ្តល់សំណើមដល់ស្បែក និងក្រចកអ្នកដោយផ្ទាល់។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះបានគ្រប់ពេលលាងសម្អាតដៃរួចរាល់។ ៤. យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នក ត្រូវប្រាកដថាអ្នកទទួលទានប្រភេទអាហារដែលផ្តល់សុខភាពល្អ ចម្រុះ និងប្រភេទវីតាមីនចម្រុះដែលមានជាតិរ៉ែមួយចំនួនបន្ថែមទៀត។ អ្នកដឹងទេអាហារដែលខ្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗអាចប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នក រួមទាំងក្រចករបស់អ្នកផងដែរ។ ៥. ចូរប្រយ័ត្នចំពោះផលិតផលដែលអ្នកប្រើ ការលាបក្រចក ឬការព្យាបាលភាគច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលអាចធ្វើឲ្យក្រចកទន់ និងងាយខូច។ ទឹកលាងក្រចកដែលមានផ្ទុកសារធាតុអាសេតូនគួរតែត្រូវបានចៀសវាងព្រោះវាអាចធ្វើឲ្យខូចក្រចក។ ដូច្នេះគួរស្វែងរកប្រភេទថ្នាំលាបក្រចក និងទឹកលាងក្រចកណាដែលមិនផ្ទុកសារធាតុអាសេតូន និងសារធាតុដែលប៉ះពាល់ដល់ក្រចក។ ៦. ប្រើប្រាស់ផលិតផលលាងសម្អាតដោយប្រុងប្រយ័ត្ន រាល់ពេលដែលអ្នកជូតផ្ទះ និងធ្វើកិច្ចការផ្ទះ គួរប្រើប្រាស់ស្រោមដៃជ័រ ដើម្បីចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុកាត់ទាំងនោះ ដែលជាហេតុបណ្តាលឲ្យក្រចកពុកផុយ និងស្បែកជុំវិញក្រចកមានបញ្ហា។ ៧. សម្រាកពីការលាបថ្នាំក្រចក ថ្វីបើការលាបថ្នាំក្រចក អាចឲ្យក្រចកអ្នកមើលទៅឃើញស្អាតក៏ដោយ តែក្រចករបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ កាលណាអ្នកលាបវាជាប់ជាប្រចាំ ទោះថ្នាំក្រចកល្អយ៉ាងណា ក៏នៅតែអាចបណ្តាលឲ្យក្រចកអ្នកពុកផុយដែរ។ បន្ទាប់ពីលាបថ្នាំក្រចកជាប់ ១សប្តាហ៍ អ្នកគួរលាងជម្រះវាជាមួយទឹកលាងក្រចកដែលមិនមានផ្ទុកសារធាតុអាសេតូន និងទុកឲ្យក្រចកអ្នកសម្រាកបាន ១សប្តាហ៍សិន មុនលាបថ្នាំក្រចកថ្មី។ ៨. ចៀសវាងការចាក់ជែល និងចាក់ Acrylic ប្រសិនបើអាច ការប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះញឹកញាប់អាចបណ្តាលឲ្យក្រចករបស់អ្នករបក ស្តើង ទន់ និងខ្សោយ។ ម្យ៉ាងការប៉ះទៅនឹងកាំរស្មីយូវីចំពោះវិធីចាក់ជែលអាចមានទំនាក់ទំនងទៅនឹងការកើតជំងឺមហារីក បើទោះបីជាកម្រិតនៃកាំរស្មីនេះទាបជាងកាំរស្មីដែលមកពីឧបករណ៍បញ្ចាំងយូវីឲ្យស្បែកពណ៌ទង់ដែងក៏ដោយ ហើយកាំរស្មីនេះអាចបណ្តាលឲ្យស្បែកដែលនៅការពារក្រចកខូចខាតទៀតផង។  ហេតុនេះអ្នកមិនគួរពាក់ជែល និងAcrylic ជាប់រាល់ថ្ងៃ ឬញឹកញាប់ពេកនោះឡើយ។ ៩. កុំទុកក្រចកវែងពេក ក្រចកវែងអាចងាយបែកបាក់ និងងាយប៉ះជាមួយវត្ថុផ្សេងទៀតណាស់ខណៈពេលដែលក្រចកខ្លីមិនងាយទទួលភាពប៉ះទង្គិច មិនងាយរហែក ឬបែកបាក់ដោយសារវត្ថុខាងក្រៅឡើយ ហេតុនេះក្រចកខ្លីល្មមអាចឲ្យវាលូតលាស់បានរឹងមាំល្អជាងក្រចកវែង។ ១០. ចៀសវាងប្រើក្រចកធ្វើការងារ តើអ្នកជាមនុស្សដែលមានទម្លាប់យកក្រចកដៃឆ្កឹះ ឬគាស់របស់អ្វីមួយមែនទេ? ចូរបញ្ឈប់ការធ្វើបែបនេះចាប់ពីពេលនេះ ប្រសិនបើអ្នកចង់បានក្រចករឹងមាំ! ដោយហេតុថា ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះ ក្រចកអ្នកនឹងប្រេះ រេចរឹល និងទន់។ ១១. ចៀសវាងផលិតផលធ្វើឲ្យស្ងួតក្រចក ប្រសិនបើអ្នកប្រើទឹកសម្អាតដៃដែលមានជាតិអាល់កុល សូមព្យាយាមកុំឲ្យវាប៉ះក្រចករបស់អ្នក ឬប៉ះច្រើនដងពេក។  ការប្រើទឹកសម្អាតដៃជាប្រចាំអាចបង្កជាបញ្ហាចំពោះក្រចក ដោយសារតែវាបណ្តាលឲ្យក្រចកស្ងួត និងងាយប្រេះ។ ១២. បន្ថយការប៉ះទឹកដោយផ្ទាល់ ការប៉ះទឹកច្រើនពេកអាចធ្វើឲ្យក្រចករបស់អ្នកទន់ខ្សោយ និងផុយដូចគ្នា។ អ្នកអាចពាក់ស្រោមដៃរាល់ពេលលាងចាន បោកសម្លៀកបំពាក់ជាដើម។ ប្រសិនបើអ្នកបានព្យាយាមធ្វើរឿងជាច្រើនអស់រយៈពេលច្រើនសប្តាហ៍ ប៉ុន្តែមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរណាមួយនោះទេ សូមអ្នកអញ្ជើញទៅជួបគ្រូពេទ្យជំនាញខាងស្បែក។ ពួកគាត់អាចមើលអំពីស្ថានភាពក្រចករបស់អ្នក ហើយសាកសួរអ្នកអំពីទម្លាប់ និងសុខភាពទូទៅដើម្បីកំណត់ច្បាស់អំពីមូលហេតុពិតប្រាកដ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share
Top