Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នៅរាល់ពេលសកម្មភាពផ្លូវដង្ហើមត្រូវទទួលរងការរំខាន រាងកាយរបស់យើងម្នាក់ៗមានសមត្ថភាពធ្វើការឆ្លើយតបទៅវិញ ដោយអ្នកអាចសង្កេតឃើញស្តែងមានឡើងតាមរយៈការក្អក។ ក្អក ត្រូវបានគេចែកចេញជា ២ប្រភេទ គឺក្អកស្លេស្ម និងក្អកស្ងួត ដែលប្រភេទក្អកទាំងពីរប្រភេទនេះបណ្តាលមកពីរេផ្លិចដោយស្វ័យប្រវត្តិនៃប្រព័ន្ធដង្ហើមក្នុងការរុញច្រានសារធាតុពីខាងក្រៅចេញដើម្បីបញ្ចៀសការបង្ករោគផ្សេងៗ។ យ៉ាងណាក៏ដោយមូលហេតុបង្ក និងលក្ខខណ្ឌដែលគួរឲ្យព្រួយបារម្ភនៃប្រភេទក្អកទាំងពីរមានលក្ខណៈសម្គាល់ផ្សេងៗគ្នា។ អត្ថបទលេខមុន ហេលស៍ថាម ប្រូ បានបង្ហាញរួចមកហើយអំពីសញ្ញាណដែលអ្នកគួរយកចិត្តទុកដាក់ និងការណែនាំពីវិធីព្យាបាលមួយចំនួនចំពោះអាការៈក្អកស្ងួត ហើយលេខនេះ អ្នកអានទាំងអស់នឹងអាចបន្តការស្វែងយល់អំពីអាការៈ ក្អកស្លេស្ម វិញម្តង។ អ្វីជាក្អកស្លេស្ម? ស្លេស្មជាការដាច់ចេញនៃភ្នាសសើម (Mucus) ដែលបានផលិតនៅក្នុងសួត និងផ្លូវដង្ហើមដែលនៅជិតៗនោះ។ ប្រភេទនៃភ្នាសសើមនេះមានតួនាទីក្នុងការការពារមេរោគ និងសារធាតុផ្សេងទៀតដែលបានចូលទៅក្នុងផ្លូវដង្ហើម និងសួត ដោយធ្វើឲ្យសារធាតុរំខានទាំងនោះស្អិតជាប់ និងត្រូវបានបញ្ចេញតាមរយៈការក្អកមកខាងក្រៅវិញ។ មូលហេតុបង្ក ភាគច្រើនក្អកស្លេស្ម បណ្តាលមកពីការបង្ករោគដោយសារបាក់តេរី ឬមេរោគ ការច្រាលទឹកអាស៊ីតក្រពះ ឬបញ្ហាអាល្លែកហ្ស៊ីនានាដែលខុសប្លែកពីមូលហេតុរបស់ក្អកស្ងួត។ ជាក់ស្តែង ប្រសិនបើអ្នកនៅតែបន្តក្អកក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយមិនបានធូរស្រាល ឬកាន់តែធ្ងន់ធ្ងរនោះមូលហេតុបង្កអាចមានដូចជា៖ - ជំងឺរលាកទងសួត៖ ក្នុងករណីស្រួចស្រាវ ការរលាកនេះអាចបណ្តាលមកពីពពួកបាក់តេរី ឬមេរោគ ប៉ុន្តែក្នុងករណីរ៉ាំរ៉ៃគឺអាចបណ្តាលមកពីការជក់បារី។ ស្លេស្មប្រភេទនេះអាចបញ្ចេញមកមានពណ៌លឿង ប្រផេះ ឬពណ៌បៃតង - ជំងឺរលាកសួត៖ ជាការបង្ករោគនៅក្នុងសួតដោយពពួកបាក់តេរី មេរោគ ឬផ្សិត ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ស្លេស្ម ក្នុងការរលាកប្រភេទនេះអាចមានពណ៌លឿង បៃតង ត្នោត ឬមានលាយឡំទៅដោយឈាមទៀតផង - COPD ( Chronic Obstructive Pneumonia Disease)៖ ជាបណ្តុំនៃលក្ខខណ្ធដែលស្តែងឡើងជាការខូចខាតទាំងសរីរាង្គសួត និងទងសួតដែលភាគច្រើនមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីការជក់បារី - Cystic Fibrosis៖ ជាប្រភេទជំងឺតំណពូជដែលបណ្តាលមកពីមានការខូចខាតហ្សែន ដោយសភាពផ្លូវដង្ហើមប្រែជារួមតូច ហើយត្រូវបានរាំងខ្ទប់ដោយសារស្លេស្ម ដែលជាហេតុបណ្តាលឲ្យរឹតតែពិបាកក្នុងការដកដង្ហើម។ ម៉្យាងស្លេស្មដែលឡើងក្រាស់នេះបានក្លាយជាលក្ខខណ្ឌដ៏អំណោយផលសម្រាប់ការលូតលាស់របស់បាក់តេរីទៀតផង - ជំងឺហឺត៖ អ្នកជំងឺដែលមានបញ្ហាហឺត តែងមានផ្លូវដង្ហើមដែលងាយទទួលរងប្រតិកម្មជាមួយសារធាតុដែលអាចបង្កឲ្យមានអាល្លែកហ្ស៊ី សារធាតុពុលពីបរិស្ថាន ឬការបង្ករោគនៅផ្លូវដង្ហើម។ ភាពងាយប្រតិកម្មនេះបណ្តាលឲ្យផ្លូវដង្ហើមទៅជារលាក ព្រមទាំងបង្កើតនូវស្លេស្មយ៉ាងច្រើន - ជំងឺរបេង៖ ជាជំងឺផ្លូវដង្ហើមដែលបង្កមកពីមេរោគឈ្មោះ មីកូបាក់តេរ៉ូម (Mycobacterium)។ សញ្ញាណនៃជំងឺនេះមានដូចជា ក្អកស្លេស្មរ៉ាំរ៉ៃពណ៌បៃតង ឬមានឈាម ស្រកទម្ងន់ ក្តៅខ្លួន រងាញាក់ និងបែកញើសពេលយប់ជាដើម។ ករណីប្រញាប់ស្វែងរកការព្យាបាល អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើមជាបន្ទាន់ក្នុងករណីដែល៖ - អាការៈ ក្អក កើតមានឡើងលើសពី ២ទៅ៣សប្តាហ៍ - ការព្យាបាលបែបធម្មជាតិ និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា (OTC Drugs) មិនមានប្រសិទ្ធភាព - ក្តៅខ្លួនលើសពី ៣៨°C - សង្ស័យមានសញ្ញានៃជំងឺរបេង - ក្អកមានឈាម ស្លេស្មពណ៌បៃតង លឿង ប្រផេះ - ពិបាកក្នុងការដកដង្ហើម ដកដង្ហើមញាប់ ឈឺទ្រូង វិលមុខ ឬសន្លប់ជាដើម។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីមួយឈ្មោះ The Nation Care កំពុងផ្សព្វផ្សាយលក់ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខ ដែលមានឈ្មោះដូចខាងក្រោម៖ ១-WeightUp៖ បាយបាន សម្រានលក់ឡើងគីឡូ ២-Gaint Plus៖ វីតាមីនជំនួយឲ្យធាត់ឡើងគីឡូ ៣-Osteo Plus៖ វីតាមីនជំនួយឆ្អឹងពន្លូតកម្ពស់ ៤-Garcinia Cambogia៖ វីតាមីនសម្រកទម្ងន់ ៥-Anti Ulcere៖ ថ្នាំព្យាបាលរោគក្រពះពោះវៀន ៦-TEA NATURAL៖ តែធម្មជាតិសម្រកទម្ងន់ ៧-Milk Thistle Extract៖ វីតាមីនជំនួយសុខភាពថ្លើម។ ឱសថ និងឱសថបំប៉នសុខភាពចំនួន៧មុខខាងលើនេះ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតនាំចូល និងផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ឱសថ និងឱសថបំប៉នសុខភាពខាងលើនេះត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងលក់ ចែកចាយឱសថ និងឱសថបំប៉នសុខភាពខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០៩២ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០,០១២ ៨៩២ ០២២។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការហូរឈាមមិនធម្មតា ដោយគ្មានមូលហេតុជាក់លាក់ណាមួយ អាចជាប់ពាក់ព័ន្ធនឹងដំណើរការមិនប្រក្រតីនៃមុខងាររបស់កោសិកាឈាមនៅក្នុងរាងកាយ ដែលមួយក្នុងចំណោមនោះ ជំងឺឈាមរាវ ក៏អាចត្រូវបានរាប់បញ្ចូល និងជាជំងឺធ្ងន់ធ្ងរផងដែរ។ ជំងឺឈាមរាវ ជំងឺឈាមរាវដោយកង្វះគ្រាប់ឈាមប្លាកែត ឬពាក្យបច្ចេកទេសហៅថា Thrombocytopenia ជាស្ថានភាពដែលអ្នកជំងឺមានចំនួនកោសិកាប្លាកែតក្នុងឈាមតិចជាងធម្មតា ដោយជាទូទៅ ចំនួនប្លាកែតត្រូវមានចំនួនចន្លោះពី ១៥០ ទៅ៤៥០ពាន់/១មិល្លីលីត្រឈាម។ ជាទូទៅ ប្លាកែត ជាកោសិកាឈាមដែលមានតួនាទីធ្វើឲ្យឈាមមានកំណកប្រក្រតី និងសរសៃឈាមមាំល្អ មិនជ្រាបឈាម។ ជាក់ស្តែង គ្រាប់ឈាមប្លាកែតក៏ដូចជាគ្រាប់ឈាមស និងឈាមក្រហមដែរដោយពួកវាត្រូវបានបង្កើតចេញពីក្រុមកោសិកាពូជផលិតឈាម (Hematopoietic Stem Cells) ដែលស្ថិតនៅក្នុងខួរក្រហមរបស់ឆ្អឹង (Bone Marrow) មនុស្សយើង។ ករណីចំនួនប្លាកែតថយចុះ វានឹងធ្វើឲ្យមានវិបត្តិកំណកឈាមគឺ ងាយជ្រាបឈាមចេញពីសរសៃឈាម ឬហូរឈាមឥតឈប់។ មូលហេតុបណ្តាលឲ្យថយចុះចំនួនប្លាកែត ដោយសារជំងឺឈាមរាវមានមូលហេតុជាចម្បងដោយសារកង្វះគ្រាប់ឈាមប្លាកែត ហើយការធ្លាក់ចុះនេះអាចបណ្តាលមកពី៖ - វិបត្តិខួរឆ្អឹងក្រហម ឬការផលិតប្លាកែតថយចុះដូចជាករណី៖ ជំងឺខូចខួរឆ្អឹងក្រហម ជំងឺមហារីកឈាម(Leukemia) ការពុលខួរឆ្អឹងក្រហមដោយការចម្លងដោយវីរុស (រលាកថ្លើម សេ ឬមេរោគអេដស៍) ឬពុលដោយការប្រើប្រាស់ថ្នាំគីមី និងសារធាតុអាល់កុលក្នុងកម្រិតខ្ពស់ជាដើម - ប្លាកែតត្រូវបានបំផ្លាញនៅក្នុងឈាមដោយ៖ ជំងឺបណ្តាលមកពីប្រព័ន្ធភាពស៊ាំ (ITP, TTP, HUS) ឬមកពីឱសថមួយចំនួនរួមមាន Heparin, Quinine, Sulfa-containing Antibiotics និងAnticonvulsants។ល។ រោគសញ្ញា អ្នកជំងឺពុំទាន់ស្តែងចេញជារោគសញ្ញានោះទេ ប្រសិនចំនួនប្លាកែតនៅលើសពី ៥០ពាន់/១មិល្លីលីត្រឈាម។ នៅពេលចំនួនប្លាកែតទាបខ្លាំងក្នុងកម្រិត

Share

ជាទូទៅ ដោយសារជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗមានភាពរវល់យើងតែងតែខ្វះសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ សំណាងល្អយើងមានដំណោះស្រាយងាយស្រួលមួយចំនួនដែលអាចដោះស្រាយបញ្ហានេះ ដែលក្នុងចំណោមនោះគឺការបរិភោគទឹកផ្លែឈើ។ អត្ថបទនេះនឹងណែនាំអ្នកអំពីទឹកផ្លែឈើ ៦ប្រភេទដែលផ្តល់ឲ្យនូវសុខភាពល្អ មានភាពងាយស្រួលក្នុងទទួលទាន និងងាយស្រួលក្នុងការរកទិញ។ ១. ទឹកការ៉ុត ទឹកការ៉ុត ជាគ្រឿងផ្សំធម្មជាតិដែលល្អសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកម្រិតកាល់ឡូរីខ្ពស់ និងពោរពេញដោយជាតិសរសៃ។ វាជួយក្នុងការលាងសម្អាតរាងកាយដោយការយកជាតិពុល និងសម្បូរទៅដោយវីតាមីន A និងE។ លើសពីនេះទៀតវិធីដ៏ល្អបំផុតក្នុងការពិសាការ៉ុតគឺនៅក្នុងទម្រង់ឆៅហេតុដូច្នេះ ការយកទឹករបស់ការ៉ុតជាវិធីសាស្រ្តល្អមួយសម្រាប់ការបរិភោគ។ ២. ទឹកត្រសក់  ទឹកត្រសក់មានជាតិទឹកខ្ពស់ និងមានកម្រិតកាល់ឡូរីទាប។ ដោយសារតែវាមានជាតិទឹកខ្ពស់ និងជាតិសរសៃខ្ពស់ ទឹកត្រសក់អាចធ្វើឲ្យអ្នកងាយឆ្អែត ដូច្នេះហើយវាអាចជួយកាត់បន្ថយការញ៉ាំអាហារជាពិសេសអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់។ ៣. ទឹកម្នាស់ ពួកវាគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន C E K និងB-6 រួមទាំងម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។ នៅក្នុងការសិក្សាមួយក្នុងឆ្នាំ ២០០៥ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Queensland ក្នុងប្រទេសអូស្រ្តាលីបានរកឃើញថាអង់ស៊ីមដែលនៅក្នុងផ្លែម្នាស់អាចជួយការពារប្រឆាំងនឹងការរីកលូតលាស់របស់ដុំសាច់រួមទាំងជំងឺមហារីកស្បែក។ ៤. ទឹកឪឡឹក ទឹកឪឡឹកមានរសជាតិឆ្ងាញ់ និងស្រស់ថ្លា ថែមទាំងផ្តល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលផងដែរសម្រាប់អ្នក ដោយសារវាមានជាតិទឹកច្រើន និងមិនមានជាតិស្ករខ្ពស់។ លើសពីនេះទៅទៀត ឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុលីកូប៉ែន ដែលត្រូវបានគេបង្ហាញថាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញថា ទឹកឪឡឹកអាចជួយប្រយុទ្ធប្រឆាំងនឹងការខូចថ្លើម និងបង្កើនសុខភាពតម្រងនោម។ ៥. ទឹកក្រូច ទឹកក្រូចជាប្រភពដ៏ល្អបំផុតនៃវីតាមីន C និងជាតិហ្វូឡាត។ ទឹកក្រូចមានជាតិដែក និងស័ង្កសី ដែលមានសារៈសំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺអាល្លែកហ្ស៊ី ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមរួមទាំងមាននាទីក្នុងការបង្កើតសុកចំពោះស្ត្រីមានផ្ទៃពោះផងដែរ។ ៦. ទឹកទទឹម ទឹកផ្លែទទឹម សម្បូរទៅដោយវីតាមីន A C E និងអាស៊ីតហ្វូលិក ដែលមានលក្ខណៈល្អសម្រាប់បេះដូង ការពារការគាំងបេះដូង និងស្ទះសរសៃឈាមអាទែរ ព្រមទាំងជាភ្នាក់ងារដ៏ល្អសម្រាប់កូឡេស្តេរ៉ុល។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយដំណាក់កាលនៃជំងឺមហារីកសួត។ ទឹកទទឹមអាចបង្កើនសារធាតុអេមូក្លូប៊ីន (Hemoglobin) ផងដែរ និងត្រូវបានទទួលស្គាល់ថាមានឥទ្ធិពលប្រឆាំងនឹងភាពចាស់។ សរុបមក របៀបរស់នៅប្រកបដោយសុខភាពល្អចាប់ផ្តើមពីជំហានតូចមួយ និងថែរក្សាសុខភាពរបស់អ្នកដោយធ្វើរឿងសាមញ្ញៗ នោះអ្នកនឹងអាចរស់នៅក្នុងជីវិតដែលមានសុភមង្គល និងសុខភាពល្អ។ យើងដឹងថាមានទឹកផ្លែឈើច្រើនទៀតដែលអ្នកអាចទទួលបានចំណែកឯទឹកផ្លែឈើដែលបានរៀបរាប់ខាងលើគ្រាន់តែជាទឹកផ្លែឈើធម្មតាដែលអ្នកអាចរកបានយ៉ាងងាយ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

“ក្រោយសម្រាលបុត្ររួច ស្រ្តីជាម្តាយភាគច្រើនបានជួបប្រទះ បញ្ហាឈឺចង្កេះជាញឹកញាប់ ដោយជួនកាលអាការៈនេះបានបាត់ទៅវិញក្នុងអំឡុងពេលខ្លី ចំណែកស្ត្រីមួយចំនួនទៀតមិនបានធូរស្រាលទាល់តែសោះ និងប្រែជាកាន់តែធ្ងន់ធ្ងរទៅវិញ ជាក់ស្តែងដូចករណីរបស់ស្ត្រីខាងក្រោម៖” សំណួរ៖ នាងខ្ញុំអាយុ ២៩ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៦៥គីឡូក្រាមជាអ្នកលក់ដូរនៅផ្សារ។ នាងខ្ញុំទើបតែសម្រាលកូនបានបួនខែ តែចង្កេះខ្ញុំមានការឈឺចាប់ខ្លាំងណាស់នៅរៀងរាល់យប់ លុះព្រឹកឡើងងើបមិនរួច ហើយថែមទាំងមានអាការៈធ្ងន់ៗផ្នែកខាងក្រោម។ តើបញ្ហានេះពាក់ព័ន្ធជាមួយស្បូន ឬអត់? ចម្លើយ៖ ការឈឺចង្កេះជាបញ្ហាចម្បងដែលអ្នកជំងឺតែងមកពិគ្រោះជាមួយគ្រូពេទ្យ។ បើយោងតាមវិទ្យាស្ថានជាតិនៃជំងឺទាក់ទងនឹងបញ្ហាប្រសាទ និងជំងឺដាច់សរសៃឈាម បានបង្ហាញថាបញ្ហាឈឺចង្កេះគឺជាកត្តាចម្បងបំផុតទាក់ទងនឹងពិការភាពបណ្តាលមកពីការងារ។ ជំងឺរលាកតំបន់ចង្កេះ (PID) ជាមូលហេតុសំខាន់បំផុតនៃការឈឺចង្កេះ។ វាជាការបង្ករោគនៅសរីរាង្គបន្តពូជចំពោះស្រ្តី។ តំបន់ត្រគាកជាផ្នែកខាងក្រោមនៃតំបន់ពោះដោយរួមបញ្ចូលនូវដៃស្បូន អូវែ មាត់ស្បូន និងស្បូន។ មានប្រភេទនៃបាក់តេរីជាច្រើនដែលអាចបង្កឲ្យមានជំងឺរលាកតំបន់ចង្កេះ ដែលរួមបញ្ចូលទាំងប្រភេទបាក់តេរីឆ្លងតាមការរួមភេទ មានដូចជា Gonorrhea និង Chlamydia ដែលអាចបង្កជាជំងឺកាមរោគ ជំងឺស្វាយ និងប្រមេះជាដើម។ បញ្ហាដែលតែងជួបប្រទះគឺបាក់តេរីទាំងនោះបានចូលទៅក្នុងទ្វារមាស រួចទើបចាប់ផ្តើមបង្ករោគ។ យូរៗទៅ ការបង្ករោគទាំងនេះអាចរាលដាលដល់សរីរាង្គចង្កេះផ្សេងទៀត។ ជំងឺរលាកតំបន់ចង្កេះ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់ជីវិត ប្រសិនបើបាក់តេរីទាំងអស់នេះរាលដាលចូលក្នុងចរន្តឈាម។ ប្រសិនបើអ្នកសង្ស័យថាអ្នកត្រូវបានបង្ករោគ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។ ការឈឺចង្កេះជារោគសញ្ញាដែលតែងកើតមានជាញឹកញាប់ចំពោះជំងឺស្បូនផងដែរ ដែលរោគសញ្ញាជំងឺនេះមានភាពខុសៗគ្នា។ ស្ត្រីមួយចំនួនអាចជួបប្រទះជាមួយរោគសញ្ញាដែលមានកម្រិតស្រាល ចំណែកស្រ្តីខ្លះទៀតវិញអាចទទួលបានរោគសញ្ញាដែលមានសភាពពីកម្រិតមធ្យម ទៅកម្រិតធ្ងន់ធ្ងរ។ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជពីព្រោះវាអាចអនុញ្ញាតឲ្យគ្រូពេទ្យឯកទេសរោគស្ត្រីដើម្បីពិនិត្យអំពីការផ្លាស់ប្តូរផ្សេងៗ។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីបញ្ជាក់អត្តសញ្ញាណមូលហេតុពិតប្រាកដ ជាពិសេសអាចជម្រុះចោលនូវមូលហេតុបង្កដែលអាចមានដូចជា ក្រួសតម្រងនោម ជំងឺកៀបឌីសឆ្អឹងខ្នង (Herniated Disc) ជំងឺកៀបសរសៃប្រសាទឆ្អឹងខ្នង (Sciatica) និងជំងឺត្បៀតខួរឆ្អឹងខ្នងជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ក្រចកជាផ្នែកមួយនៃសម្រស់ដែលស្ត្រីមួយចំនួនបានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្រចកស្អាតរឹងមាំមិនត្រឹមតែបានបង្ហាញពីភាពស្រស់ស្អាតពីខាងក្រៅនោះទេ វាក៏អាចជាសូចនាករដែលបង្ហាញថាអ្នកមានសុខភាពល្អផងដែរ។ ផ្ទុយមកវិញ ក្រចកដែលងាយប្រេះបែក ផុយស្រួយ អាចជាសញ្ញាណនៃការខ្វះខាតសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់ក្រចក ឬអាចមកពីការធ្វើសកម្មភាពខុសឆ្គងនានាដែលអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១២ដែលអ្នកអាចអនុវត្ត និងចៀសវាងដើម្បីជួយពង្រឹងក្រចករបស់អ្នកឲ្យបានលឿន៖ ១. ប្រើសារធាតុបំប៉នមានជាតិ ប៊ីយ៉ូទីន (Biotin) ប៊ីយ៉ូទីនត្រូវបានគេស្គាល់ផងដែរថាជាវីតាមីន H និងវីតាមីន B-៧ ដែលមាននាទីជួយដល់ការលូតលាស់របស់ក្រចក ស្បែក សក់ និងមុខងាររបស់ប្រព័ន្ធប្រសាទ។ វាមានលក្ខណៈរលាយក្នុងទឹក ហេតុនេះវាមិនត្រូវបានរក្សាទុកក្នុងរាងកាយនោះទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ សារធាតុនេះត្រូវបានរកឃើញក្នុងប្រភេទអាហារដូចជាត្រីសាឌីន ស៊ុតឆ្អិន និងបន្លែ ឬអ្នកអាចទទួលទានវីតាមីនB និងអាហារបំប៉នតែម្តង។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុននឹងទទួលបានអាហារបំប៉នប៊ីយ៉ូទីនដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់អ្នក។ ២. រក្សាសំណើម ការទទួលទានទឹកគ្រប់គ្រាន់មានសារសំខាន់សម្រាប់សុខភាពទាំងមូល ព្រមទាំងសុខភាពក្រចកផងដែរ។ ករណីមិនទទួលទានទឹកគ្រប់គ្រាន់ នោះក្រចកអាចក្លាយទៅជាផុយ ប្រេះ និងរបក។ សូមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីអាចជួយក្រចកអ្នកអាចរក្សាបាននូវសំណើម និងភាពរឹងមាំ។ ៣. ប្រើឡេការពារក្រចក បន្ទាប់ពីជូតសម្អាតថ្នាំលាបក្រចក ឬនៅពេលដែលអ្នកគិតថាអ្នកមិនបានផ្តល់សំណើមគ្រប់គ្រាន់អ្នកអាចប្រើប្រាស់ក្រែមលាបប្រអប់ដៃ ដើម្បីផ្តល់សំណើមដល់ស្បែក និងក្រចកអ្នកដោយផ្ទាល់។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះបានគ្រប់ពេលលាងសម្អាតដៃរួចរាល់។ ៤. យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នក ត្រូវប្រាកដថាអ្នកទទួលទានប្រភេទអាហារដែលផ្តល់សុខភាពល្អ ចម្រុះ និងប្រភេទវីតាមីនចម្រុះដែលមានជាតិរ៉ែមួយចំនួនបន្ថែមទៀត។ អ្នកដឹងទេអាហារដែលខ្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗអាចប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នក រួមទាំងក្រចករបស់អ្នកផងដែរ។ ៥. ចូរប្រយ័ត្នចំពោះផលិតផលដែលអ្នកប្រើ ការលាបក្រចក ឬការព្យាបាលភាគច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលអាចធ្វើឲ្យក្រចកទន់ និងងាយខូច។ ទឹកលាងក្រចកដែលមានផ្ទុកសារធាតុអាសេតូនគួរតែត្រូវបានចៀសវាងព្រោះវាអាចធ្វើឲ្យខូចក្រចក។ ដូច្នេះគួរស្វែងរកប្រភេទថ្នាំលាបក្រចក និងទឹកលាងក្រចកណាដែលមិនផ្ទុកសារធាតុអាសេតូន និងសារធាតុដែលប៉ះពាល់ដល់ក្រចក។ ៦. ប្រើប្រាស់ផលិតផលលាងសម្អាតដោយប្រុងប្រយ័ត្ន រាល់ពេលដែលអ្នកជូតផ្ទះ និងធ្វើកិច្ចការផ្ទះ គួរប្រើប្រាស់ស្រោមដៃជ័រ ដើម្បីចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុកាត់ទាំងនោះ ដែលជាហេតុបណ្តាលឲ្យក្រចកពុកផុយ និងស្បែកជុំវិញក្រចកមានបញ្ហា។ ៧. សម្រាកពីការលាបថ្នាំក្រចក ថ្វីបើការលាបថ្នាំក្រចក អាចឲ្យក្រចកអ្នកមើលទៅឃើញស្អាតក៏ដោយ តែក្រចករបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ កាលណាអ្នកលាបវាជាប់ជាប្រចាំ ទោះថ្នាំក្រចកល្អយ៉ាងណា ក៏នៅតែអាចបណ្តាលឲ្យក្រចកអ្នកពុកផុយដែរ។ បន្ទាប់ពីលាបថ្នាំក្រចកជាប់ ១សប្តាហ៍ អ្នកគួរលាងជម្រះវាជាមួយទឹកលាងក្រចកដែលមិនមានផ្ទុកសារធាតុអាសេតូន និងទុកឲ្យក្រចកអ្នកសម្រាកបាន ១សប្តាហ៍សិន មុនលាបថ្នាំក្រចកថ្មី។ ៨. ចៀសវាងការចាក់ជែល និងចាក់ Acrylic ប្រសិនបើអាច ការប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះញឹកញាប់អាចបណ្តាលឲ្យក្រចករបស់អ្នករបក ស្តើង ទន់ និងខ្សោយ។ ម្យ៉ាងការប៉ះទៅនឹងកាំរស្មីយូវីចំពោះវិធីចាក់ជែលអាចមានទំនាក់ទំនងទៅនឹងការកើតជំងឺមហារីក បើទោះបីជាកម្រិតនៃកាំរស្មីនេះទាបជាងកាំរស្មីដែលមកពីឧបករណ៍បញ្ចាំងយូវីឲ្យស្បែកពណ៌ទង់ដែងក៏ដោយ ហើយកាំរស្មីនេះអាចបណ្តាលឲ្យស្បែកដែលនៅការពារក្រចកខូចខាតទៀតផង។  ហេតុនេះអ្នកមិនគួរពាក់ជែល និងAcrylic ជាប់រាល់ថ្ងៃ ឬញឹកញាប់ពេកនោះឡើយ។ ៩. កុំទុកក្រចកវែងពេក ក្រចកវែងអាចងាយបែកបាក់ និងងាយប៉ះជាមួយវត្ថុផ្សេងទៀតណាស់ខណៈពេលដែលក្រចកខ្លីមិនងាយទទួលភាពប៉ះទង្គិច មិនងាយរហែក ឬបែកបាក់ដោយសារវត្ថុខាងក្រៅឡើយ ហេតុនេះក្រចកខ្លីល្មមអាចឲ្យវាលូតលាស់បានរឹងមាំល្អជាងក្រចកវែង។ ១០. ចៀសវាងប្រើក្រចកធ្វើការងារ តើអ្នកជាមនុស្សដែលមានទម្លាប់យកក្រចកដៃឆ្កឹះ ឬគាស់របស់អ្វីមួយមែនទេ? ចូរបញ្ឈប់ការធ្វើបែបនេះចាប់ពីពេលនេះ ប្រសិនបើអ្នកចង់បានក្រចករឹងមាំ! ដោយហេតុថា ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះ ក្រចកអ្នកនឹងប្រេះ រេចរឹល និងទន់។ ១១. ចៀសវាងផលិតផលធ្វើឲ្យស្ងួតក្រចក ប្រសិនបើអ្នកប្រើទឹកសម្អាតដៃដែលមានជាតិអាល់កុល សូមព្យាយាមកុំឲ្យវាប៉ះក្រចករបស់អ្នក ឬប៉ះច្រើនដងពេក។  ការប្រើទឹកសម្អាតដៃជាប្រចាំអាចបង្កជាបញ្ហាចំពោះក្រចក ដោយសារតែវាបណ្តាលឲ្យក្រចកស្ងួត និងងាយប្រេះ។ ១២. បន្ថយការប៉ះទឹកដោយផ្ទាល់ ការប៉ះទឹកច្រើនពេកអាចធ្វើឲ្យក្រចករបស់អ្នកទន់ខ្សោយ និងផុយដូចគ្នា។ អ្នកអាចពាក់ស្រោមដៃរាល់ពេលលាងចាន បោកសម្លៀកបំពាក់ជាដើម។ ប្រសិនបើអ្នកបានព្យាយាមធ្វើរឿងជាច្រើនអស់រយៈពេលច្រើនសប្តាហ៍ ប៉ុន្តែមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរណាមួយនោះទេ សូមអ្នកអញ្ជើញទៅជួបគ្រូពេទ្យជំនាញខាងស្បែក។ ពួកគាត់អាចមើលអំពីស្ថានភាពក្រចករបស់អ្នក ហើយសាកសួរអ្នកអំពីទម្លាប់ និងសុខភាពទូទៅដើម្បីកំណត់ច្បាស់អំពីមូលហេតុពិតប្រាកដ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

ការបំបៅកូនដោយទឹកដោះម្តាយ ជាវិធីសាស្ត្រមួយដ៏ប្រសើរសម្រាប់សុខភាពរបស់ទារក តែទោះយ៉ាងណា អ្នកម្តាយភាគច្រើនតែងមានចម្ងល់ថា តើពួកគាត់គួរផ្តល់ការបំបៅប៉ុន្មានដងក្នុងមួយថ្ងៃនិងម្តងៗគួរចំណាយរយៈពេលប៉ុន្មានទើបជាការប្រសើរ?  តាមពិត តម្រូវការរបស់ទារកម្នាក់ៗមានភាពខុសៗគ្នា ទៅតាមអាយុ និងវ័យលូតលាស់របស់ទារក ដោយចម្លើយទាំងអស់នេះអ្នកអាចស្វែងយល់បានកាន់តែច្បាស់តាមរយៈអត្ថបទខាងក្រោម៖  ថ្ងៃទី ១ ក្រោយសម្រាល ពោះរបស់ទារកនៅតូចណាស់ក្នុងដំណាក់កាលនេះហេតុនេះពួកគេមិនត្រូវការបរិមាណទឹកដោះច្រើនទេ ប៉ុន្តែត្រូវការការបៅច្រើនដងក្នុងមួយថ្ងៃ ដោយការបំបៅគួរត្រូវបានធ្វើឡើងជារៀងរាល់ ១ទៅ៣ម៉ោងម្តង។ ការបំបៅញឹកញាប់បែបនេះអាចជួយជំរុញការផលិតទឹកដោះ ព្រមទាំងអាចជួយទារកអនុវត្តការជញ្ជក់ និងការលេបបានកាន់តែប្រសើរបន្តិចម្តងៗ។ សប្តាហ៍ទី១ ដល់ខែទី ១ ក្នុងអំឡុងពេលនេះ ពោះរបស់ទារកចាប់ផ្តើមរីកធំជាងមុន ដូច្នេះពួកគេអាចបៅបានបរិមាណច្រើនជាងមុន។ ជាទូទៅ អ្នកម្តាយអាចបំបៅទារកចន្លោះចាប់ពី ៨ទៅ១២ដងក្នុង១ថ្ងៃ ដោយការបំបៅម្តងៗអាចចំណាយរយៈពេលជាមធ្យមប្រមាណ ៥ទៅ១០នាទីចំពោះការបំបៅសុដន់ម្ខាងៗ ឬអាចកើនរយៈពេលដល់ ២០នាទីម្តងចំពោះទារកមួយចំនួន។ រយៈពេលនៃការបំបៅអាចខុសគ្នា អាស្រ័យលើបរិមាណទឹកដោះដែលបានបញ្ចេញ និងភាពសុខស្រួលដែលកូនមានលើទ្រូងម្តាយ។ ចាប់ពី ៦ទៅ១២ខែ ចាប់ពីអាយុ៦ខែ ទារកអាចចាប់ផ្តើមទទួលយកអាហារបន្ថែមក្រៅពីទឹកដោះម្តាយតែមួយមុខ ហេតុនេះចំនួនដង និងបរិមាណនៃការបំបៅអាចប្រែប្រួលទៅតាមនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបំបៅដោះនៅតែជាកិច្ចការចម្បងដែលអ្នកម្តាយត្រូវតែអនុវត្តបន្តចំពោះទារកជាទីស្រលាញ់។ អ្នកម្តាយអាចចាប់ផ្តើមសង្កេតមើលកាយវិការ ទឹកមុខរបស់ទារក ថាតើពួកគេកំពុងត្រូវការការបំបៅដោះឬទេ ឬប្រសិនបើពួកគេចាប់ផ្តើមលែងចាប់អារម្មណ៍ការបំបៅដោះ អ្នកម្តាយត្រូវព្យាយាមធ្វើបែបណាដើម្បីឲ្យទារកបៅជាមុនសិន មុននឹងផ្តល់អាហារបន្ថែមទៅពួកគេ។ គួរចងចាំថានៅក្នុងវ័យនេះទឹកដោះម្តាយគឺជាសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតដែលទារកត្រូវទទួលបាន។ ចាប់ពី ១២ទៅ២៤ខែ ក្នុងវ័យនេះចំនួនដងក្នុងមួយថ្ងៃដែលពួកគេអាចទទួលបានមានភាពខុសៗគ្នា។ ខណៈពេលដែលទឹកដោះម្តាយគ្រាន់តែជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែក្មេងខ្លះចង់ទទួលយកការបំបៅតែមុនពេលចូលគេង ឬនៅពេលព្រឹកតែប៉ុណ្ណោះ។ អ្នកម្តាយអាចបន្តតាមដានកូនរបស់អ្នក ដើម្បីសម្រេចថាតើនៅពេលណាដែលពួកគាត់ឃ្លាន។ តើអ្នកដឹងទេ? ចំពោះទារកមួយចំនួនដែលទើបនឹងកើត ប្រហែលជាចូលចិត្តការគេងជាជាងការបៅ ដូច្នេះអ្នកម្តាយត្រូវដាស់ពួកគេជារៀងរាល់ ២ទៅ៤ម៉ោងម្តងដើម្បីឲ្យទារកបានបៅជាមុនសិនមុនបន្តការគេងទៀត។ ការធ្វើបែបនេះអាចឲ្យទារកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់លូតលាស់ និងសុខភាពល្អ។ តិចនិកក្នុងការដាស់់ទារកមានដូចជា ការប៉ះអង្អែលថ្នមៗការរង្គើតិចៗ ប្តូរសម្លៀកបំពាក់ ឬប្តូរខោទឹកនោមជាដើម។ ដឹងថាកូនបៅឆ្អែត ឬមិនឆ្អែតតាមរបៀបណា? ប្រសិនបើទារកបៅឆ្អែត អ្នកម្តាយអាចកំណត់ចំណាំតាមរយៈទឹកមុខ និងកាយវិការរបស់ទារកដូចខាងក្រោម៖ • បង្ហាញភាពពេញចិត្ត និងសប្បាយចិត្តក្រោយការបៅរួច • គេងបានលក់ស្រួល • ស្រែកយំ ឬតែងបញ្ចេញសំឡេង បន្ទាប់ពីភ្ញាក់ពីគេង • ឡើងទម្ងន់ • កន្ទបសើម និងប្រឡាក់ ប្រហែល ៤ទៅ ៦ដងក្នុងមួយថ្ងៃ • ការបន្ទោបង់ទៀងទាត់ និងលាមកមានលក្ខណៈធម្មតា។ ផ្ទុយមកវិញ ប្រសិនបើទារកបៅមិនឆ្អែត នោះពួកគេអាចបញ្ចេញសញ្ញាដូចជា៖ • មិនសប្បាយចិត្ត ក្រោយការបំបៅ • ឃ្លានញឹកញាប់ • កន្ទបមិនសូវសើមញឹកញាប់ • យំជារឿយៗ • មិនឡើងទម្ងន់សោះ។ រាល់ពេលមានបញ្ហាទាក់ទងនឹងការបំបៅដែលមិនអាចដោះស្រាយបាន អ្នកម្តាយគួរស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញផ្នែកទារក និងកុមារឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

សេចក្តីជូនដំណឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃមានគណនីចំនួន ៧គឺ ១-បុរសខ្លាំងពិត ២-កន្និដ្ឋា លក់ផលិតផល មកពីបារាំង ៣-Resistance បុរសខ្លាំង ៤-សុខភាពរបស់បុរស ៥-ស្តេច ថ្នាំជំនួយសុខភាព ៦-បុរសខ្លាំង ៧-Sovavann healthy shops បានកំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ១ កំប៉ុងមាន ៩០គ្រាប់ ផលិតផលប្រទេសបារាំង គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព  និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់ប្រជាពលរដ្ឋកុំជឿការឃោសនាភូតកុហកបោកប្រាស់ និងឈប់ឲ្យប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ដែលផ្សព្វផ្សាយតាមគណនីទាំងអស់ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីមួយចំនួនខាងលើដែលនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Resistance ខុសច្បាប់ខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

បច្ចុប្បន្នជំងឺពុកឆ្អឹងហាក់មានការកើនឡើងខ្ពស់សមាមាត្រទៅនឹងវ័យ និងអាយុរបស់មនុស្ស ដោយក្នុងនោះ ៣៩ភាគរយមានជំងឺពុកឆ្អឹងជាស្រ្តីដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និង៧០ភាគរយចំពោះស្រ្តីក្រោយអាយុ ៨០ឆ្នាំ។ ដោយឡែកមានតែ ១៥ភាគរយតែប៉ុណ្ណោះ ដែលកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង និង៨៥ភាគរយជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។ ជំងឺពុកឆ្អឹង ជំងឺពុកឆ្អឹងជាជំងឺទូទៅដែលភាគច្រើនកើតនៅលើគ្រោងឆ្អឹងទាំងមូល ហើយវាមានលក្ខណៈថយចុះទ្រុឌទ្រោមនៃកំហាប់មូលដ្ឋានរបស់ឆ្អឹង និងមានការប្រែប្រួលនៃរចនាសម្ព័ន្ធតូចៗរបស់ឆ្អឹង ដែលជាមូលហេតុចម្បងធ្វើឲ្យគ្រោងឆ្អឹងផុយស្រួយខ្លាំងអាចប្រឈមមុខខ្ពស់នឹងការប្រេះស្រាំ និងបាក់បែកឆ្អឹងផងដែរ។ មូលហេតុចម្បង មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺពុកឆ្អឹង តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ • អ្នកវ័យចំណាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ • មាឌតូចល្អិត (មានរង្វាស់កម្ពស់ធៀបនឹងទម្ងន់ទាប BMI

Share

ស្របពេលដែលការស្រកទម្ងន់ជាគោលដៅដែលបុគ្គលមួយចំនួនចង់បាន តែវាក៏អាចប្រែទៅជាបញ្ហាដែលអ្នកត្រូវស្វែងរកហេតុផលដែលនៅពីក្រោយក្នុងករណីមានសញ្ញាលេចឡើងដូចជា បាត់បង់ចំណង់អាហារ ញ៉ាំធម្មតាតែទម្ងន់នៅតែស្រក និងបញ្ហាកម្របណ្តាលមកពីសុខភាពផ្លូvចិត្ត។  អ្វីគួរដឹង? ក្នុងលក្ខខណ្ឌទម្ងន់ខ្លួនស្រក តែមិនមានសញ្ញាថយចុះការញ៉ាំ ឬកាន់តែឃ្លានខុសពីធម្មតា អាការៈនេះអាចជាប់ទាក់ទង៖ - ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺអាចស្រេកទឹកខ្លាំង ឬបត់ជើងតូចច្រើន - ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអុីត (Hyperthyroidism)៖ អ្នកជំងឺអាចមានអាការៈញ័រ - វិបត្តិការស្រូបជីវជាតិ៖ ជាលទ្ធផលបណ្តាលមកពីជំងឺរលាកពោះវៀន ឬរលាកលំពែងរ៉ាំរ៉ៃ - ភាពប្រែប្រួលនៃមុខងាររាងកាយ ដោយការប្រើប្រាស់សារធាតុមួយចំនួនច្រើនហួសប្រមាណដូចជា៖ កាហ្វេ ឬសារធាតុអាល់កុលជាដើម។ ក្នុងលក្ខខណ្ឌការថយចុះចំណង់អាហារកើតមានឡើងខុសប្រក្រតី អាចជាលទ្ធផលនៃ៖ - ប្រភេទជំងឺធ្ងន់ធ្ងរដូចជា៖ មហារីក អេដស៍ មហារីកថ្លើមដំណាក់កាលចុងក្រោយ រលាកថ្លើមរ៉ាំរ៉ៃ ឬការចុះខ្សោយប្រព័ន្ធដង្ហើម - បញ្ហាផ្លូវចិត្តណាមួយ។ អ្វីគួរធ្វើ? ការស្វែងរកការប្រឹក្សា និងព្យាបាលត្រូវបានណែនាំប្រសិនការថយចុះទម្ងន់កើតឡើងក្នុងករណីណាមួយដូចខាងលើ ប៉ុន្តែក្នុងពេលជាមួយគ្នាអ្នកអាច៖ - ផ្លាស់ប្តូររបបចំណីអាហារ - បន្ថែមជាតិហិរក្នុងអាហាររបស់អ្នក - ជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាព។ មិនមានឱសថណាជាក់លាក់សម្រាប់បង្កើនការញ៉ាំអាហារនោះទេ តែគេសង្កេតឃើញមានការប្រើប្រាស់៖ - ឱសថក្នុងក្រុម Antihistaminiques H1៖ មានឈ្មោះ Doxylamine ដែលជាប្រភេទឱសថមានលក្ខណៈអាចជំរុញឲ្យមានការបរិភោគអាហារឡើងវិញ តែវាក៏អាចបង្កជាផលរំខានធ្វើឲ្យមានអាការៈងងុយផងដែរ។ ប្រសិនទម្ងន់ខ្លួនថយចុះ តែមិនមានអាការៈធីងធោងអ្នកអាចប្រើប្រាស់៖ - ឱសថចម្រាញ់ពីលម្អង Sthénorex៖ អាចប្រើបាន ៣គ្រាប់ក្នុងមួយថ្ងៃ - ឱសថចម្រាញ់ចេញពីសណ្តែកប្រភេទ Fenugrec៖ មានឈ្មោះ Fénugrène (Aérocid) ដែលអាចប្រើបានម្តង ២គ្រាប់ ពីរទៅបីដងក្នុងមួយថ្ងៃ។ ចំពោះមនុស្សពេញវ័យ ដែលមានទំនោរខ្លាំងក្នុងការចង់សម្រកទម្ងន់ អាចជាប់ពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្ត ដែលនាំឲ្យរាងកាយរបស់ពួកគេអាចមានការប្រែប្រួលស្តែងចេញដូចជា៖ - ទម្ងន់ស្រកលឿន (ជាពិសេសនៅតំបន់មុខ ឬដៃ) - មានបញ្ហារាំងរដូវ - ទល់លាមក។ គួរបញ្ជាក់ថា ការថយចុះទម្ងន់ដែលបណ្តាលមកពីបញ្ហាផ្លូវចិត្តអាចជាជំងឺធ្ងន់ធ្ងរ និងពិបាកព្យាបាល ដែលទាមទារឲ្យមានការចូលរួមពីសំណាក់គ្រូពេទ្យផ្នែកចិត្តសាស្រ្តក្នុងការកែប្រែស្ថានភាពជំងឺឲ្យបានប្រសើរឡើង។ ប្រភពយោង៖ Le vademecum de la Médication officinale ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

មុខអ្នកចុចមើលអត្ថបទហ្នឹងដឹងតែដេកផ្ទះស្អាតហ្មងចូលឆ្នាំហ្នឹង រួមទាំងអ្នកសរសេរផងដែរ ដេកផ្ទះទៀតហើយឆ្នាំហ្នឹង។ កនយើងអើយ! មិនបានទៅណាចូលឆ្នាំ ហើយនៅដេកផ្ទះដូចគ្នាអ៊ីចឹងបានយើងយល់គ្នាត្រូវទេ? យ៉ាងណាៗ កុំឲ្យនៅផ្ទះអផ្សុក ហើយទៅច្រណែនអ្នកដើរលេងនោះ មកអានអត្ថបទនេះថាតើចូលឆ្នាំគួរធ្វើអ្វីខ្លះ ដើម្បីបន្លប់កុំឲ្យកើតទុកមិនសុខចិត្ត មិនបានទៅណាហ្នឹងគេនុះ! ១. ជប់លៀង បើថាជ្រុលមិនបានដើរលេងហើយ នៅផ្ទះជប់លៀងឲ្យណាណីម្តងមើល! ក្នុងឱកាសសម្រាកចូលឆ្នាំ អ្នកប្រាកដជាបានជួបជាមួយគ្រួសារ សាច់ញាតិ បងប្អូនខ្លះ ហើយឆ្លៀតពេលហ្នឹង រៀបចំញ៉ាំអីជុំគ្នាទៅ។ អ្នកអាចសាករៀបចំជប់លៀងបែបគ្រួសារ ឬមិត្តភក្តិ បែបតូចតាច ដូចជាអាំងសាច់ប៊ីប៊ីឃ្យូ មាន់ដុត អីអ៊ីចឹងទៅ ហើយរើសមុខម្ហូបតាមចិត្តដែលអ្នកចង់។ តាមពិតទៅ ការរៀបចំនេះក៏ជួយបង្កើនភាពស្រស់ស្រាយ និងសិ្នតស្នាលរវាងគ្រួសារ ឬមិត្តភក្តិជាដើម រួមទាំងបង្កើនភាពសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរ ដែលបានសម្រាកគ្រប់គ្នាផងដែរ។ ២. លេងល្បែងផ្សេងៗ និយាយរួចមុនហ្នឹងហើយថាមានឱកាសជុំគ្នាច្រើន រួចប្រាកដជាអាចលេងល្បែងកំដរខ្លះៗដូចជា បៀរ ខ្លាឃ្លោកជាដើម ហើយប្រសិនបើរៀងទាន់សម័យទៀតអាចមានជា UNO, JENGA, MONOPOLY និងរបស់លេងផ្សេងៗច្រើនទៀត សម្រាប់លេងជាមួយគ្នាច្រើន។ ប៉ុន្តែយើងមិនគាំទ្រនូវល្បែងស៊ីសងនោះទេ ព្រោះយើងគ្រាន់តែចង់ណែនាំនូវល្បែងខ្លះ សម្រាប់លេងកំដរបរិយាកាស កុំឲ្យអផ្សុកតែប៉ុណ្ណោះ។ ៣. មើលរឿង មិនងាយមានឱកាសបានឈប់ទេលោកអើយ! អ្នកដែលនិយមចូលចិត្តមើលរឿង ឬភាគដ្រាម៉ាអី ត្រូវម៉ាច់ហើយបានថ្ងៃឈប់ច្រើនថ្ងៃចឹងមើលឲ្យណាណីទៅ! ជាការពិតមួយ សម្រាប់អ្នកចូលចិត្តមើលរឿង គឺរកតែពេលទំនេរ អាលបានតភាគ ឬមើលរឿងថ្មីទៀត ហើយសម្រាប់អ្នកមិនសូវស្គាល់កន្លែងសម្រាប់មើលរឿង យើងមានកម្មវិធីខ្លះនៅខ្មែរសម្រាប់មើល ដូចជា NETFLIX, IFLIX, SOYO, JAIKON,... ប៉ុន្តែទាំងអស់នេះអត់ហ្វ្រីទេ ប៉ុន្តែក៏មាន Websites ជាច្រើនសម្រាប់មើលបានហ្រ្វីៗផងដែរ។ តោះចាំកាល!  ៤. អានសៀវភៅ ក្រៅពីអ្នកដែលចូលចិត្តមើលរឿង ក៏មានអ្នកចូលចិត្តអានសៀវភៅដែរ (អង់គ្លេសហៅថា BOOKWORM នុះអី!) ហើយជឿថាក៏មានអ្នកអានច្រើនប្រភេទដែរ ដូចអ្នកខ្លះចូលចិត្តអានប្រលោមលោក សៀវភៅត្លុក សៀវភៅបែបអភិវឌ្ឍខ្លួន សៀវភៅសម្រាប់រៀនក៏មាន ព្រោះនិយាយរួមទៅចំណូលចិត្តអ្នកអានខុសគ្នា ប៉ុន្តែសរុបមកវិញ អ្នកក៏អាចចាយពេលសម្រាកច្រើនថ្ងៃមកអានសៀវភៅកំដរដែរ មិនថាសៀវភៅប្រភេទណាទេពួកវាសុទ្ធតែមានប្រយោជន៍ដូចគ្នា។ មេឃក្តៅណាស់ ដើរលេងអីទេ នាំខូចស្បែក! មិនបាច់ទៅណាទេ! ដេកផ្ទះ ផឹកកាហ្វេទឹកកក តែទឹកកក អានសៀវភៅបានស្ទាវ!  ៥. លេងហ្គេម Online គាស់គីឡូ ប្រមូលគ្នាដេកផ្ទះហ្នឹង មកលេងហ្គេម Online ជុំគ្នាទៀត បានកាន់តែស្ទាវ ប៉ុន្តែ យើងក៏ជឿថា មិនមែនគ្រប់គ្នាទេ ដែលលេងហ្គេម Online ដូចជា PUBG, Rule of Survival, DOTA, Warcraft, Dynasty Worrior, GTA, Clash of Clans,... មានច្រើនណាស់ស្គាល់មិនអស់ទេបងប្អូនអើយ! និយាយមកវិញ ចង់ថាទាន់មានពេលដេកផ្ទះបានយូរ កុំឲ្យខាតពេលផង អ្នកមានគ្នា គាស់គីឡូមក អាលបានបាញ់ កាប់ ចាក់គ្នាលេង ហាហា៎! ហើយអ្នកអត់ដែលលេង អាចសាកលេងសាកមើលក្រែងលបានវក់ហ្នឹងគេដែរ។ អានហើយនៅ មុខអ្នកអត់បានដើរលេងទាំងឡាយ? យើងកំសត់ដូចគ្នាទេ បានយើងយល់ចិត្ត ហើយសរសេររៀបរាប់ចេញនូវអត្ថបទមួយនេះ។ ក្នុងឱកាសចូលឆ្នាំ កុំទៅតូចចិត្តតូចថ្លើម អត់មានបានដើរលេងហ្នឹងគេអី! យើងមកមើលរករបស់លេងសប្បាយៗវិញធ្វើម៉េចបើវាសនាមនុស្សយើងខុសគ្នាទៅហើយ។ សូមសុខសប្បាយគ្រប់គ្នាទាំងអ្នកធ្វើដំណើរ និងអ្នកដេកផ្ទះណ៎ា! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ក្មេងភាគច្រើនមានការលូតលាស់ខុសៗគ្នាជាធម្មតា ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី ចិត្តគំនិត ក៏ដូចជាការនិយាយស្តី ដែលក្មេងខ្លះលូតលាស់ផ្នែកទំនាក់ទំនង និងការនិយាយស្តីបានលឿន ខណៈពេលដែលក្មេងខ្លះទៀតអាចវិវឌ្ឍយឺត។ វាអាចបណ្តាលមកពីមូលហេតុជាច្រើន និងក្នុងករណីខ្លះប្រហែលជាកត្តាផ្លូវចិត្តមួយចំនួនដែលប៉ះពាល់ដល់ការនិយាយ បរិស្ថាន ឬការថែទាំដែលរួមមាន៖ កម្រិតនៃការថែទាំ ការថែទាំកម្រិតណាដែលកូនរបស់អ្នកទទួលបានពីអ្នកជាឪពុកម្តាយអាចប្រហែលជះឥទ្ធិពលដល់ការវិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ នេះបើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ North Carolina បើប្រៀបធៀបទៅនឹងក្មេងដែលទទួលបានការយកចិត្តទុកដាក់ និងថែទាំតាមតម្រូវការ។ ក្នុងករណីទីកន្លែងដែលក្មេងមើលឃើញ និងក្មេងហាក់នៅម្នាក់ឯងញឹកញាប់ខ្លាំងពេក ខ្វះទំនាក់ទំនង និងការលើកទឹកចិត្តតែងតែរារាំងពួកគេពីការអភិវឌ្ឍ ថែមទាំងអាចបន្ថយនូវជំនាញនិយាយយ៉ាងពិតប្រាកដ។ ភាពតានតឹងធ្ងន់ធ្ងរ យោងតាម The National Child Traumatic Stress Network ភាពតានតឹងធ្ងន់ធ្ងរអាចទាញក្មេងចេញពីការយល់ដឹងផ្នែកភាសា និងការរៀននិយាយឲ្យបានត្រូវ។ ការប្រទះជាមួយនឹងអំពើហិង្សា និងការរំលោភបំពានអាចនាំឲ្យក្មេងប្រឈមនឹងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលធ្វើឲ្យមានផលអវិជ្ជមានលើការវិវឌ្ឍផ្នែកភាសា។ ដូចនឹងលទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេក្លាយជាផលប៉ះពាល់សមត្ថភាពក្នុងការស្តែងពីអារម្មណ៍របស់ពួកគេប្រកបដោយប្រសិទ្ធភាព។ បរិយាកាសសង្គម ឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ ដែលការនិយាយទាក់ទងគ្នាគឺពិតជាសំខាន់សម្រាប់ដំណើរការលូតលាស់របស់ក្មេង។ ជាលទ្ធផលបរិយាកាសសង្គមដែលលើកទឹកចិត្តដល់ការនិយាយទាក់ទងគ្នាដោយប្រសិទ្ធភាពរួមចំណែកដល់ភាសារបស់ពួកគេ។  ផ្ទុយមកវិញ នៅពេលសង្គមដែលក្មេងរស់នៅមានផលប៉ះពាល់ផ្នែកអារម្មណ៍ ស្ត្រេស និងទំនាក់ទំនងគ្មានប្រសិទ្ធភាព នោះពួកគេប្រហែលគេចពីការនិយាយ និងអាចក្លាយជាមានអារម្មណ៍ភ័យខ្លាច ដែលទាំងនេះក៏រួមចំណែកធ្វើឲ្យថយចុះនូវការវិវឌ្ឍផ្នែកភាសាដូចគ្នាដែរ។ ការនិយាយមានបញ្ហា បញ្ហានៃការនិយាយដូចជានិយាយមិនច្បាស់ដោយសារប្រព័ន្ធសរសៃប្រសាទ ឬឮខ្សាវៗ អាចធ្វើឲ្យកូនរបស់អ្នកមានភាពខ្មាសអៀន និងអាចរហូតដល់មានសម្ពាធផ្លូវចិត្ត។ លទ្ធផលចុងក្រោយ ក្មេងប្រហែលមានភាពស្ទាក់ស្ទើរក្នុងការនិយាយ និងពន្យារពេលក្នុងការយល់ដឹងផ្នែកភាសា ឬទំនាក់ទំនងជាមួយអ្នកដទៃ។ ការប្រើភាសា ២ ក្មេងដែលចាប់ផ្តើមរៀនភាសាទី២លឿនពេកក្នុងជីវិតអាចប្រហែលធ្វើឲ្យភាសាទីមួយរបស់ពួកគេមានការវិវឌ្ឍយឺតជាងការរំពឹងទុក។ រៀនភាសា ២ក្នុងពេលតែមួយអាចធ្វើឲ្យមានការច្រឡំពិសេសក្មេងមិនទាន់គ្រប់អាយុចូលសាលាត្រឹមត្រូវ ដែលអាចឲ្យក្មេងបាក់ទឹកចិត្តបាន។ អ្នកជំនាញបានលើកឡើងថា ភាសាទី ២គួរឲ្យក្មេងចាប់ផ្តើមរហូតទាល់តែក្មេងមានអាយុចន្លោះ ៥ ទៅ៦ឆ្នាំ។ កត្តាភេទ ភេទត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា និងការនិយាយស្តីរបស់ក្មេង។ អំឡុងអាយុ២-៣ឆ្នាំ ក្មេងស្រីមានទំនោរចាប់ផ្តើមយល់ដឹងផ្នែកភាសា ការនិយាយទំនាក់ទំនង ក្នុងកម្រិតខ្ពស់ជាងក្មេងប្រុស។ ពួកគេចាប់ផ្តើមយល់ដឹងផ្នែកទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព និងភាសានិយាយវិវឌ្ឍយ៉ាងរហ័ស។ ចៀសពីផលប៉ះពាល់ដែលអ្នកជាឪពុកមា្តយអាចធ្វើបាន នឹងជួយឲ្យកូនអ្នកគេចផុតពីការពន្យារលើការនិយាយទំនាក់ទំនង ក៏ដូចជាភាសារបស់កូនអ្នក។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top