Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កញ្ញា Pancake Khemanit រួមគ្នានឹងកញ្ញា Jannine Weigel ដែលជាតារាដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ដំរីអង្គរ ហើយដូចដែលហេលស៍ថាមបានសន្យាPancake Khemanit អាយដល (Idol)ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ប្រិយមិត្តជាច្រើន នៅពេលនេះបានចូលមកផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្នាតាមរយៈការចែករំលែកល្អៗទាក់ទងនឹងរបៀបរស់នៅតាមបែបជាតារាដ៏ល្បីឈ្មោះម្នាក់។ ចង់ដឹងយូរហើយមែនទេ? តើ ចេចេ Pancake មាន lifestyle យ៉ាងម៉េចទៅណ៎? តាមដានទាំងអស់គ្នា... តើ Lifestyle របស់ Pancake ផ្ទាល់សំដៅដល់អ្វី? ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប Lifestyle របស់ខ្ញុំដែលសំខាន់ជាងគេគឺ មានការគាំទ្រពីហ្វេន និងសេចក្តីស្រឡាញ់ពីក្រុមគ្រួសារ។ ដូចនេះការរស់នៅរបស់ខ្ញុំ គឺការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យហ្វេន និងក្រុមគ្រួសាររបស់ខ្ញុំមានភាពសប្បាយរីករាយ។ Pancake ពេញចិត្តនឹង lifestyle របៀបនេះដែរឬទេ? ហេតុអ្វី? ចាស៎, ខ្ញុំពិតជាស្រលាញ់ Lifestyle របស់ខ្ញុំណាស់ ដោយសារខ្ញុំមានក្រុមគ្រួសារដ៏កក់ក្តៅមួយ មិនថាខ្ញុំធ្វើដំណើរទៅទីណា កន្លែងណា ពួកគាត់តែងតែនៅជិត មិនដែលឲ្យខ្ញុំមានអារម្មណ៍ឯកោនោះទេ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើសិនជាហ្វេនទាំងអស់រីករាយ។ អ្វីទៅដែល Pancake ពេញចិត្តជាងគេសម្រាប់ Lifestyle នៅពេលនេះ? ខ្ញុំគិតថាខ្ញុំពេញចិត្តទាំងអស់មិនថា គ្រួសារ ការងារ ទំនាក់ទំនង សង្គម និងជាច្រើនទៀតពីព្រោះ Lifestyle របស់ខ្ញុំមាននូវគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចហើយ ហើយប្រសិនឲ្យខ្ញុំជ្រើសរើសម្តងទៀត ខ្ញុំក៏នៅតែជ្រើសរើស Lifestyle មួយនេះ។ នៅពេលដែលមានភាពនឿយហត់ខ្លាំង តើ Pancake នឹងធ្វើអ្វីមុនគេ? រាល់ពេលដែលខ្ញុំនឿយហត់ខ្លាំង ខ្ញុំតែងរកពេលសម្រាកឲ្យបានច្រើន និងទទួលទានអាហារដែលផ្តល់នូវសុខភាពល្អ។ ទម្លាប់៣ដែល Pancake ចូលចិត្តធ្វើនៅពេលទំនេរ គឺជាអ្វីដែរ? ហាត់ប្រាណ ដំណើរកំសាន្ត និងញុំា។ ៣ យ៉ាងដែល Pancake យល់ថាមានប្រសិទ្ធភាពក្នុងការរក្សាបានរាងស្អាត និងសុខភាពល្អ គឺជា...? ស្រដៀងគ្នាដែរគឺ សម្រាក  ញុំាឲ្យត្រឹមត្រូវ និងធ្វើចិត្តឲ្យសប្បាយៗ។

Share

ខ្ញុំបាទឈ្មោះ យ.គ.ណ  និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានភាសាបរទេស ហើយក៏កំពុងមានវិបត្តិក្នុងចិត្តមួយដែលបានលាក់ទុកមកជាយូរហើយ មិនដឹងថាគួរចាប់ផ្តើមពីណាទៅ... តែ...ពិតជាចង់ស្តាប់មតិយោបល់របស់អ្នកទាំងអស់គ្នាពិតមែន បើគិតទៅ រឿងរ៉ាវវាចាប់ផ្តើមកាលពីប្រហែលជាដើមឆ្នាំមុន គឺ ក្រោយពីទៅពិធីជប់លៀងឆ្លងឆ្នាំជាមួយនឹងគេហើយ... បើគិតពីមុនយប់នោះ គឺយើងទាំងពីរនាក់ជាមិត្តរួមថ្នាក់ធម្មតាតែប៉ុណ្ណោះ គ្រាន់តែរាងជិតដិតបន្តិច ព្រោះថាយើងចូលចិត្តនិពន្ធរឿងដូចគ្នា ខ្ញុំនេះក៏មិនបានដឹងខ្លួនថា លួចស្រលាញ់គេតាំងពីពេលណាដែរ គ្រាន់តែដឹងថា រាល់ពេលដែលឃើញគេសើច ខ្ញុំក៏ញញឹមចេញមកដោយឯកឯង ហើយឲ្យតែដឹងថាគេពិបាកចិត្ត ដឹងតែខ្ញុំនៅមិនសុខតែម្តង រាល់ថ្ងៃ គឺចង់ដឹងលឺពីសុខទុក្ខគេគ្រប់ពេល ស្ទើរតែរាល់ពេលទំនេរ ខ្ញុំតែងតែឆាតសួរនាំគេគ្រប់ពេល មិនដឹងថាមានចិត្តលើខ្ញុំឬអត់ តែត្រឹមដឹងថាជួនកាលគេក៏តបលឿន ជួនក៏មិនតប ដោយសារតែរៀនថ្នាក់ជាមួយគ្នា ទើបមានឱកាសជួបគ្នារៀងរាល់ថ្ងៃ ហើយពេលយប់ក៏ឆាតរកគ្នាទៀត...បែបនេះហើយ ទើបខ្ញុំមិនដឹងថាវាជាទំនាក់ទំនងអ្វីឲ្យប្រាកដ? ក៏ធ្លាប់បានសួរលេងបន្លំមែនដែរថា«មានជាប់ចិត្តនឹងនរណាអត់?» ហើយចម្លើយថា គឺ«ចង់ដឹងធ្វើអី?»រាល់លើក រួចក៏បន្លប់ទៅរឿងផ្សេង...ខ្ញុំព្យាយាមស៊ើបមើលពីពួកម៉ាករបស់គេដែរ តែមិនដូចជាមិនមានតម្រុយអីសោះ មានយប់នោះ ពេលដែលជប់លៀងក្រោយប្រលងហើយ ខ្ញុំជ្រុលផឹកស្រវឹង ហើយពួកម៉ាកបានឆាតទៅសារភាពប្រាប់គេ វាឆ្លើយឆ្លងគ្នាម៉ាឆ្អែត ហើយបានប្រាប់... រួចក៏callគេទៅវិញភ្លាមៗ ហើយត្រូវបានជេរ ដល់ពេលនិយាយប្រាប់តាមត្រង់អស់ទៅ គេក៏បិទទូរស័ព្ទ... អារម្មណ៍ពេលនេះ ដឹងត្រឹមថាឈឺណាស់...ដូចបាត់បង់អ្វីម្យ៉ាងយ៉ាងម៉េចទេ ស៊យត្រង់ថា ចំពេលសម្រាកទៀត...ឆាតមិនតប callក៏មិនទទួល តែសំណាងដែរ ដែលមិនដាច់ចិត្តblockចោល បានត្រឹមចូលមើលprofileគេ និងឆាតចាស់ៗកន្លងមកតែម្នាក់ឯង... ខ្ញុំសារភាពថា ព្រោះតែគេ ខ្ញុំស្រក់ទឹកភ្នែកជាលើកដំបូង... អាពួកម៉ាកនាំរឿងនោះ ក៏ជួយមិនបាន ទោះបីប្រាប់ថាវាជាអ្នកsendក៏ដោយ... មិនយល់ថាហេតុអី ក៏ចាំបាច់ខឹងដល់ថ្នាក់ហ្នឹង? ក្នុងចិត្តគេកំពុងគិតអ្វីទៅ? គិតចុះគិតឡើង...នឹកឃើញថាជិតដល់ថ្ងៃ១៤កុម្ភៈដែរហើយ មានគម្រោងថានឹងសារភាពផ្ទាល់មាត់តែម្តង នឹងអាលបានដឹងរឿងពិតពីក្នុងចិត្តគេវិញថាគិតបែបណា? គួរ ឬមិនគួរ??? ប្រាប់តិចបានទេ៎?

Share

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា គឺជាកម្មវិធីមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ដើម្បីផ្សព្វផ្សាយ និងចែករំលែកវប្បធម៌របស់ប្រទេសជប៉ុនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនជប៉ុន និងដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ មិនខុសគ្នាពីឆ្នាំមុន មហោស្រពគីហ្សូណាបើកសេរីចំពោះអ្នកចូលរួម ដែលធ្វើឡើងនៅCJCCពីម៉ោង៨ព្រឹក ដល់ម៉ោង ៨ល្ងាច ដោយចាប់ផ្តើមពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈខាងមុខនេះ ជាមួយនឹងប្រធានបទ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់ តែមួយជើង គឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ មហោស្រពគីហ្សូណាឆ្នាំនេះមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជាមានការចូលរួមពីសំណាក់ក្រុមសិល្បករវ័យក្មេងដ៏ល្បីឈ្មោះនៅប្រទេសជប៉ុនគឺ Tempura Kidz រួមជាមួយនឹងអ្នកចម្រៀង Original Song ដែលមានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺលោក ថេណា -Tena។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពនេះក៏មានវគ្គបង្ហាញអំពីសិល្បៈបែបវប្បធម៌ដូចជា ចាប៉ីដងវែង និងល្ខោនខោលជាដើម។ ក្រៅពីមានកម្មវិធីសិល្បៈ មហោស្រពនេះ ក៏មានការតាំងបង្ហាញស្តង់ដែលមានការចូលរួមពីបណ្តាសំណាក់ដៃគូអាជីវកម្មតាមផ្នែកនីមួយៗដូចជា សិល្បៈ ម្ហូបអាហារ តំបន់ទេសចរណ៍   ភេសជ្ជៈ និងសិប្បកម្មធ្វើដោយដៃជាដើម។ មិនមានភាពខុសប្លែកពីឆ្នាំមុន គឺមានការប្រកួតការស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន Yukata ពីសំណាក់និស្សិតខ្មែរដែលសិក្សាភាសាជប៉ុន នៅតាមបណ្តាសាលានានានៅរាជធានីភ្នំពេញ។ បន្ទាប់ពីអ្នកចូលរួមទស្សនាស្តង់ដែលតាំងបង្ហាញរួចហើយ អ្នកក៏អាចចូលរួម សិក្ខាសាលាដែលមាននិយាយអំពីបញ្ហាសុខភាព សិល្បៈ ការអប់រំ និង សម្រស់ផងដែរ។ កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមមិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និង ចំណេះដឹងនោះទេ អ្នកក៏មានឱកាសទទួលបានរង្វាន់ជាច្រើនដូចជាគូប៉ុង និងរង្វាន់ផ្សេងជាច្រើនទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពក៏មានការប្រគុំតន្ត្រី និង ការរាំលេងកម្សាន្តសប្បាយ ដើម្បីបិទកម្មវិធីផងដែរ។ កម្មវិធីមហោស្រពគីហ្សូណា អាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយ ANA Airlines និងមានការគាំទ្រដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ភេសជ្ជៈ Aquarius ជាអ្នកគាំទ្រពិសេស ព្រមទាំងមានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជប៉ុន និងកម្ពុជាជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា មហោស្រពគីហ្សូណាកម្ពុជា-ជប៉ុននេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center  ប្រចាំប្រទេសកម្ពុជា។

Share

ដើម្បីជាការរួមចំណែកក្នុងការផ្តល់អានុភាពដល់សហគ្រិនវ័យក្មេងនៅកម្ពុជា អាចបោះជំហានទៅក្នុងពិភពនៃការធ្វើជំនួញ និងបំផុសដល់និស្សិតសាកលវិទ្យាល័យវ័យក្មេងទាំងអស់ ដើម្បីស្វែងរកទស្សនៈវិស័យលើគំនិតអាជីវកម្មរបស់ខ្លួនបាន International Business Club (IBC)  បានរៀបចំកម្មវិធីសិក្ខាសាលា ដែលមានឈ្មោះថា Business Forum 2017 នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC)។ ក្នុងគោលបំណង ជម្រុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ដើម្បីអាចឲ្យពួកគេក្លាយជាសហគ្រិនវ័យក្មេងនៅកម្ពុជា។ កម្មវិធីទាំងមូល មានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនដែលបានទទួលភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ខ្លួនចំនួន៤រូប ដែលបកស្រាយលើប្រធានបទគួរឲ្យចាប់អារម្មណ៍សុទ្ធសឹងជាគន្លឹះទៅរកភាពជោគជ័យ។ •ប្រធានបទទី១ “Mindset of Change” ត្រូវបានធ្វើបទបង្ហាញដោយលោក គឹម ចាន់ណា (ស្ថាបនិកនៃ Mindbook) (Mr. Kim Channa, CEO of Mindbooks)។ លោកបានបង្ហាញប្រភព៤យ៉ាងនៃប្រាក់ចំណូល ដែលហៅកាត់ថា ESBI ដោយE តំណាងឲ្យ “Employee” S តំណាងឲ្យ “Self-employed” B តំណាងឲ្យ “Business owner”  I តំណាងឲ្យ “Investor”។ • ប្រធានបទទី២ “Trending” ជាប្រធានបទដែលទាញយកចំណាប់អារម្មណ៍អ្នកចូលរួមដែរនោះ ត្រូវបានបកស្រាយដោយ លោក ជី សិលា (នាយកប្រតិបត្តិនៃ Sabay Digital Corporation ។ លោកបានលើកពីការសម្គាល់នៃ “Global Trend” ដែលជាសារប្រយោជន៍ដល់អ្នកជំនួញទាំងអស់គួរតែយល់ដឹង។ ហើយលោកក៏បានលើកផងដែរពី 4FIT (Food, Fun, Fashion, Finance and IT)ជាកត្តាសំខាន់ដែលមនុស្សមិនអាចរស់ដោយគ្មានវាបាន។ •ប្រធានបទទី៣ “How to start up?” ជាប្រធានបទដែលឆក់យកចិត្តអ្នកចង់ផ្តួចផ្តើមអាជីវកម្មស្តាប់យ៉ាងយកចិត្តទុកដាក់។ លោក គង់ សូលីយ៉ា (សហស្ថាបនិកនៃ Joonaak Delivery) បានឲ្យលើកជាសំណួរថា “តើអ្នកអាចធ្វើវាបានទេ? បើអ្នកគិតថាអ្នកគ្មានសមត្ថភាព កុំនៅស្ងៀម ស្វែងរកដំណោះស្រាយ និងរកអ្នកដែលអ្នកអាចព្រឹក្សាយោបល់បាន។ •ប្រធានបទទី៤ “Branding”  ត្រូវបានធ្វើបទបង្ហាញដោយលោកដោយលោក សោម សម្បត្តិ (នាយកប្រតិបត្តិនៃCampaint) ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យអាជីវកម្មមួយរូបដែរ។ លោកបានលើកឡើងពី “សិល្បៈនៃការកសាងកេរ្តិ៍ឈ្មោះ” ដោយផ្អែកតាមបទពិសោធន៍របស់លោកដែលបានឆ្លងកាត់។  (មិត្តអ្នកអានអាចស្វែងយល់បន្ថែមពីប្រធានបទនេះតាមរយៈ 5ជំហានមិនអាចខ្វះបានក្នុងការកសាងកេរ្តិ៍ឈ្មោះ​​​​ លើសពីនេះទៀតក៏មានការវេទិកាពិភាក្សា ដែលអ្នកចូលរួមបានចោទជាសំណួរយ៉ាងផុសផុល និងការស្តាប់ដោយយកចិត្តទុកដាក់ មុនពេលបិទបញ្ចប់សិក្ខាសាលានេះដែរផងដែរ។  អ្វីដែលរឹតតែពិសេសទៀតនោះ គឺការចាប់រង្វាន់ជូនដល់អ្នកចូលរួមសំណាងជាច្រើនរូប ដោយមានរង្វាន់ក្រោមការឧបត្ថម្ភពីម្ចាស់កម្មវិធីផ្សេងៗ... Photo Credit : International Business Club Media Team

Share

កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។ សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ... បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន   មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។ សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន   សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។ រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។ កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។ បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ   សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។ ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។ ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។ បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។ បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។ ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។ កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។

Share

មុនក្បាលខ្មៅ គឺជាសត្រូវលេខ១ដែលញាំញីនៅលើផ្ទៃមុខរបស់យើងជាពិសេសគឺកើតនៅវ័យជំទង់នេះតែម្ដង។ តើធ្លាប់ដឹងទេថាហេតុអ្វីបានជាកើតមានជំងឺនេះ? សូមងាកមកស្ដាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឈិត គន្ធី អ្នកឯកទេសជំងឺសើស្បែកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរធ្វើការរៀបរាប់យ៉ាងក្បោះក្បាយ ទាក់ទិននឹងជំងឺមុនក្បាលខ្មៅនេះជាមួយ និងបទពិសោធន៍ក្នុងការសិក្សានៅតាមបណ្ដាប្រទេសមួយចំនួនស្ដីពីការថែទាំសុខភាពស្បែក និងការប្រើប្រាស់ឡេសឺរ។ ការយល់ដឹងពីប្រភេទនៃមុន មុនជាទូទៅ ត្រូវបានចែកចេញជា២ក្រុម គឺមុនដែលមានការរលាក និងគ្មានការរលាក។ មុនដែលមានការរលាកមានន័យថាមុខរបស់អ្នកជំងឺឡើងក្រហម មានអាការៈឈឺហើយមើលទៅមានកំណកខ្ទុះ ពណ៌លឿងនៅផ្នែកខាងលើនៃមុន ដែលមានប្រភេទដូចជា Acne Vulgaris, Acne Rosacea, Acne Conglobata  និង Acne Fulminans ។ រីឯមុនគ្មានការរលាកមានន័យថាមុខរបស់អ្នកជំងឺមិនមានការក្រហម ឈឺ ឬខ្ទុះអ្វីនោះទេ គ្រាន់តែមើលឃើញសភាពជាមុនកប់ មុនក្បាលខ្មៅ ឬមុនខ្សាច់ធម្មតា។ ប្រភេទដែលគួរឲ្យព្រួយបារម្ភជាងគេក្នុងចំណោមប្រភេទមុនដែលមានការរលាក គឺប្រភេទ Acne Conglobata និងប្រភេទ Acne Fulminans ដែលមុនប្រភេទនេះត្រូវបានគេហៅថា«Sever cystic acne» ដោយសារតែឈឺខ្លាំង និងមានលក្ខណៈជាខ្ទុះ នៅពេលជាសះស្បើយវា បន្សល់ទុកស្លាកស្នាមជាផ្លែដែលធ្វើឲ្យអ្នកជំងឺមានការព្រួយបារម្ភនៅថ្ងៃក្រោយ។ អ្វីទៅជាមុនក្បាលខ្មៅ? មុនក្បាលខ្មៅ ជាបញ្ហាស្បែកមួយប្រភេទដែលជាទូទៅកើតឡើងដោយសារតែមានវិបត្តិទៅលើក្រពេញប្រេងហើយវិបត្តិនេះមានន័យថាជាការស្ទះនៃក្រពេញប្រេងដែលបណ្ដាលឲ្យមានកន្ទួលនៅលើមុខស្ដែងចេញជាមុនក្បាលខ្មៅ ឬមុនខ្សាច់។ ភាគច្រើនយើងឃើញវាកើតមានឡើងនៅកៀនច្រមុះ នៅតាមចង្កា នៅលើថ្ពាល់ ឬក៏លើថ្ងាស។ ជាទូទៅ មុនក្បាលខ្មៅកើតទៅលើមនុស្សពេញវ័យដែលមនុស្សប្រុសចន្លោះពី១៤ឆ្នាំទៅ១៩ឆ្នាំ និងមនុស្សស្រីពី១០ឆ្នាំទៅ១៧ឆ្នាំតែក៏មានអ្នកខ្លះអាចឈានដល់អាយុ២០ឆ្នាំទៅ២១ឆ្នាំទើបកើតមានជំងឺនេះផងដែរ។ កត្តាដែលធ្វើឲ្យកើតមានមុនក្បាលខ្មៅ កត្តាដែលជម្រុញឲ្យកើតមានមុនក្បាលខ្មៅមាន៤កត្តាធំៗគឺ៖ •តំណពូជ៖ ឪពុក ឬម្ដាយដែលធ្លាប់មានជំងឺមុននេះពីមុនមកនាំឲ្យកូនរបស់ពួកគេងាយនឹងកើតមុនជាងមនុស្សធម្មតា។ •ការប្រែប្រួលនៃអ័រម៉ូន៖ ដោយសារតែពេលពេញវ័យមានបម្រែបម្រួលនៃអ័រម៉ូន Progesterone និង Estrogen ដែលវាភ្ញោចទៅលើក្រពេញប្រេងទាំងឡាយណាដែលមាននៅលើស្បែកឲ្យផលិតប្រេងលើសពីធម្មតាហើយនៅពេលដែលក្រពេញប្រេងនោះស្ទះនាំឲ្យកកជាកំណកមុន។ •ការតានតឹងអារម្មណ៍(Stress)៖ ដោយសារតែមានភាពតានតឹង គិតច្រើន គេងមិនលក់ ឬមានសម្ពាធណាមួយក៏ជាកត្តាជម្រុញឲ្យកើនមុនផងដែរ។ •កត្តារួមផ្សំ៖ កង្វះអនាម័យក្នុងការលាងមុខ ការជ្រើសរើសផលិតផលក្នុងការប្រើប្រាស់ ថ្នាំលាប ឬលេបទាំង ឡាយណាដែលធ្វើឲ្យស្ទះក្រពេញប្រេងសុទ្ធតែបណ្តាលឲ្យកើតមុនទាំងអស់។ ចំណីអាហារក៏ជាកត្តាជម្រុញមួយដែរ ប៉ុន្តែយើងមិនអាចកំណត់បានឡើយ គឺវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ តែយើងសង្កេតឃើញអាហារមួយចំនួនដែលតែងតែធ្វើឲ្យកើតមុនដូចជាអាហារផ្អាប់ ស៊ុតគ្រឿងសមុទ្រ អាហារហឹរជាដើម។ វិធីសាស្រ្ដធ្វើរោគវិនិច្ឆ័យ     ការធ្វើរោគវិនិច្ឆ័យ គឺមើលទៅលើភាពមិនរលោងនៃផ្ទៃមុខស្ទាបទៅមានពកៗនៅលើផ្ទៃមុខតែវាមិនមែនបណ្ដាលមកពីការរលាកទេពេលមើលទៅរន្ធរោមឃើញមានពកៗ និងមានក្បាលពណ៌ខ្មៅ ហើយមុននេះមិនធំទេវាអាចមានទំហំប៉ុនរន្ធរោម ឬធំជាងនេះបន្តិច ដោយសារតែក្រពេញប្រេងស្ទះ រួមជាមួយនឹងបរិយាកាសខាងក្រៅដូចជាធូលី។ នៅពេលយើងខ្វះការលាងសម្អាតធ្វើឲ្យក្រពេញប្រេងមានអុកស៊ីតកម្មជាមួយកោសិកាស្បែកដែល ងាប់ដែលធ្វើឲ្យចេញជាមុនក្បាលខ្មៅ។ ផលវិបាកនៃការកើតមុន ជំងឺមុនមិនមានផលវិបាកអ្វីប៉ះពាល់ដល់ជីវិតអ្នកជំងឺទេតែអ្នកដែលមានមុន ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវអាចជួបនូវបញ្ហាមួយ គឺមានបន្សល់ទុកនូវស្លាកស្នាមខ្លះៗលើផ្ទៃមុខ។ ស្លាកស្នាមនោះវារំខានដល់ជំនឿចិត្តដែលធ្វើឲ្យអ្នកជំងឺមិនហ៊ានប្រឈមមុខនឹងសង្គមដូចជា ទៅផ្សារ សាលារៀន ឬចូលរួមកម្មវិធីផ្សេងៗដោយសារតែខ្មាស់គេ ក៏អាចឈានទៅដល់ការកើតជំងឺផ្លូវចិត្ត ឬសម្លាប់ខ្លួន (ករណីនេះធ្លាប់កើតមានឡើងនៅប្រទេសដទៃប៉ុន្តែពុំទាន់ឃើញមាននៅកម្ពុជានៅឡើយទេ)។ វិធីសាស្រ្ដក្នុងការការពារ ដើម្បីចៀសឲ្យផុតពីជំងឺមុនក្បាលខ្មៅយើងត្រូវរកពីមូលហេតុវាជាមុនសិន។ ប្រសិនបើបណ្ដាលមកពីតំណពូជ គឺត្រូវទៅទទួលការព្យាបាល។ មួយវិញទៀត បើសិនជាមានបម្រែបម្រួលអ័រម៉ូនត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលយកដំបូន្មានក្នុងការគ្រប់គ្រងការប្រែប្រួលអ័រម៉ូននេះ ហើយត្រូវយល់ដឹងពីអនាម័យក្នុងការលុបលាងមុខ ត្រូវដឹងថាស្បែករបស់ខ្លួនជាប្រភេទខ្លាញ់ ស្ងួត ឬធម្មតាដើម្បីជ្រើសរើសផលិតផលប្រើប្រាស់ឲ្យត្រឹមត្រូវតាមប្រភេទស្បែក។ បើសិនជាអ្នកអាចកត់សម្គាល់ថាអាហារណាធ្វើឲ្យអ្នកឡើងមុន ត្រូវតែចៀសវាង។ ការព្យាបាល ចំពោះការព្យាបាលគឺយើងត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកសើស្បែកដែលគាត់អាចឲ្យជាហ្វូមលាងមុខទៅតាមប្រភេទស្បែករបស់យើងឲ្យជាប្រភេទថ្នាំលាបដែលមានជាពេលព្រឹក និងពេលយប់។ សព្វថ្ងៃនេះ មានបច្ចេកវិទ្យាទំនើបដោយមានការព្យាបាលមុនតាមការប្រើពន្លឺ ឬឡាស៊ែរ ហើយចំពោះមុនមួយចំនួនដែលពិបាកធ្វើការយកចេញ គឺមានម៉ាស៊ីនបូមសម្អាត ឬញេចយកចេញដោយមិនមានបន្សល់ទុកស្លាកស្នាម។   ជាចុងបញ្ចប់លោកស្រីវេជ្ជបណ្ឌិតសូមធ្វើការផ្ដាំផ្ញើដល់ប្រិយមិត្តហេលស៍ថាម និងប្រជាជនទាំងអស់ថាប្រសិនបើមានបញ្ហាមុន សូមកុំមានការព្រួយបារម្ភព្រោះបច្ចេកវិទ្យាវេជ្ជសាស្រ្ដ ឥឡូវនេះមានការរីកចម្រើន និងសូមស្វែងរកគ្រូពេទ្យជំនាញគាត់នឹងអាចជួយអ្នកឲ្យមានស្បែករលោងដូចធម្មតាវិញ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Share

Konexgensខណៈនេះ សូមធ្វើការណែនាំនូវEuroChamCambodia  តាមរយៈអត្ថបទសម្ភាសជាមួយនឹងក្រុមការងារផ្នែកគ្រប់គ្រង និងនាយកប្រតិបត្តិផ្ទាល់…. ខ្លះៗអំពីEuroCham Cambodia European Chamber of Commerce (សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា) គឺជាបណ្តាញនៃជំនួញនៃប្រទេសលោកខាងលិចដែលធំជាងគេបង្អស់នៅកម្ពុជា ដែលមានសមាជិកចំនួន២៥០ បើគិតដល់ត្រឹមខែធ្នូឆ្នាំ២០១៦នេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្នុងគោលបំណងជួយជម្រុញជំនួញសហភាពអឺរ៉ុបនៅ ក្នុងប្រទេសកម្ពុជា ជួយក្រុមហ៊ុនអឺរ៉ុបចូលក្នុងប្រ-ទេសកម្ពុជា និងបង្កើតបណ្តាញទំនាក់ទំនងរវាងបណ្តាសមាជិកតាមរយៈកម្មវិធីផ្សេងៗ។ លក្ខខណ្ឌនៃការចូលជាសមាជិក ក្រុមហ៊ុនដែលអាចគ្រប់តាមលក្ខខណ្ឌសុទ្ធតែអាចចុះឈ្មោះជាសមាជិករបស់EuroCham  ទោះបីជាមានតែក្រុមហ៊ុនសហភាពអឺរ៉ុប (ឬក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងសហគមន៍អឺរ៉ុប)ទើបមានសិទ្ធិបោះឆ្នោត។ យ៉ាងណាមិញ ភាគច្រើននៃសមាជិករបស់យើង គឺក្រុមហ៊ុនខ្មែរ។ ចំណុចពិសេសនៃសមាជិកភាព •    សមាជិកមានទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ពួកយើងផ្តល់ធនធាន ដល់ពួកគេ ដើម្បីរៀបចំគណៈកម្មការតាមវិស័យនីមួយៗ ដូចនេះ ពួកគាត់អាចធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលអនុសាសន៍ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា។ •    នៅពេលដែលបានក្លាយជាសមាជិករបស់យើងហើយ ពួកគេអាចនឹងពង្រីកវិសាលភាពឲ្យបានធំឡើងនៅក្នុងប្រទេសកម្ពុជា។ ពួកគេអាចបង្កើតវីដេអូផ្សព្វផ្សាយបង្ហាញនៅក្នុងគេហទំព័របណ្តាញសង្គមហ្វេសប៊ុក បង្ហោះការងារនៅក្នុងគេហទំព័រផ្សេងៗ និងបង្ហោះព្រឹត្តិការណ៍ ឬកម្មវីធីពិសេសៗ ហើយតាមរយៈវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយបែបនេះ យើងប្រាកដថាព័ត៌មាននឹងបានទៅដល់អតិថិជនជាច្រើន។ •    សមាជិកភាពអាចអនុញ្ញាតឲ្យក្រុមហ៊ុនចូលទៅក្នុងបណ្តាញដូចជា នាយកប្រតិបត្តិ មន្ត្រីរដ្ឋាភិបាល អ្នកការទូត និងអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា។ សមាជិករបស់យើងបានចូលទៅកៀកនឹងរដ្ឋមន្ត្រីដែលមានអំណាចមួយចំនួននៅក្នុងវេទិកាកម្មវិធីផ្សេងៗ ដែលអាចឲ្យពួកគេបង្កើតនូវទំនាក់ទំនងជំនួញដ៏មានតម្លៃជាច្រើន នៅក្នុងកម្មវិធីបង្កើតបណ្តាញទំនាក់ទំនង(Networking events) ដ៏មានប្រជាប្រិយភាពរបស់ យើង។ •    សមាជិកក៏ទទួលបានការបញ្ចុះតម្លៃទៅលើកម្មវិធីដែលមានដល់ទៅជាង៤០ ដែលត្រូវបានរៀបចឡើងជារៀងរាល់ឆ្នាំ។ ចំណុចវិជ្ជមានលើវិស័យជំនួញនៅក្នុងប្រទេសកម្ពុជាពីEuroCham Cambodia ឧទាហរណ៍ជាក់ស្តែងមួយ គឺសកម្មភាពដែលយើងកំពុងតែធ្វើជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នទៅលើកូដពន្ធ។ អគ្គនាយកដ្ឋានពន្ធដារអនុម័តច្បាប់តាមប្រព័ន្ធចាស់គឺយកពន្ធ ១% ទៅលើប្រាក់ចំណូល មិនមែនប្រាក់ចំណេញទេ។ សកម្មភាពនេះមើលទៅដូចជាសមហេតុផលនៅក្នុងស្ថានភាពជាច្រើន ប៉ុន្តែចំពោះការរកស៊ីដែលប្រតិបត្តិនៅក្នុងកម្រិតទាបពន្ធនោះគឺយកឡើងទៅដល់៥០%នៃប្រាក់ចំណេញរបស់គាត់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ពួកយើងបានពិភាក្សាជាមួយនឹងនាយកដ្ឋានពន្ធដារដោយមានការឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល(ប្រធាននាយកដ្ឋានពន្ធដារ) មានប្រសាសន៍នៅក្នុងកម្មវិធីវេទិកាពន្ធរបស់EuroChamថា«លោកនឹងពិចារណាឡើងវិញចំពោះបទបញ្ញត្តិពន្ធនេះ»។ បន្ទាប់ពីបានស្គាល់ពីEuroChamហើយ ដល់វេលាទៅក្រលេកមើលពី«ចំណុចគួរយល់ដឹងពីវប្បធម៌ការងារ និងជំនួញបែបអឺរ៉ុប»វិញម្តង… គុណប្រយោជន៍នៃការយល់ដឹងពីវប្បធម៌សម្រាប់សមាជិក EuroCham វាពិតជាមានសារ សំខាន់ណាស់ ដោយហេតុថាប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុបមានការគិតខុសគ្នា ដូចនេះ ដើម្បីឲ្យទំនាក់ទំនងមានភាពរលូន ដំបូង គឺត្រូវស្វែងយល់អំពីមនុស្សដែលនៅចំពោះមុខ ហើយត្រូវចាំក្នុងចិត្តថានានាភាពនៃវប្បធម៌នឹងអាចកើតមានឡើង ហើយការយល់ដឹងពីភាពខុសគ្នានោះ នឹងជួយបង្ការជម្លោះ និងការយល់ច្រឡំផ្សេងៗ ។ អត្ថប្រយោជន៍នៃការយល់ដឹងពីវប្បធម៌ចំពោះសហគ្រិន វាបណ្តុះនូវទំនុកចិត្ត និង ការជឿជាក់ទៅលើដៃគូសហការបរទេសរបស់អ្នក ដែលជាកាតាលីករជម្រុញដំណើរការចរចា ដែលអាចឲ្យអ្នករៀនពីវិធីដោះស្រាយជាមួយនឹងជនជាតិអឺរ៉ុបទៅថ្ងៃអនគត។ គន្លឹះគួរយល់ដឹងពីការជួបលើកដំបូងជាមួយនឹងក្រុមហ៊ុនអឺរ៉ុប •    ចៀសវាងការនិយាយតែអំពីខ្លួនឯង •    ត្រូវបញ្ចុះបញ្ចូលអ្នកដែលនៅចំពោះមុខអ្នកអំពីអ្វីដែលអ្នកអាចផ្តល់ដល់ក្រុមហ៊ុនពួកគេ ព្រមទាំង វិធីសាស្ត្រក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ដោយធ្វើការស្វែងយល់អំពីដៃគូរបស់អ្នក និងអ្វីដែលពួកគេរំពឹងទុក •    ត្រូវបងា្ហញនូវភាពស្មោះត្រង់ ដោយកុំព្យាយាមលាក់បាំង ហើយខំប្រឹងសម្របតាមគ្រប់ពេល •    ក្នុងករណីមានកិច្ចប្រជុំសំខាន់ ឬការណាត់ជួបសំខាន់ អ្នកគួរធ្វើការសិក្សាស្រាវជ្រាវតាមប្រភព ផ្សេងៗឲ្យបានច្រើន ដើម្បីត្រៀមខ្លួនរួចជាស្រេច។ ខ្លឹមៗដែលគួរយល់ដឹងអំពីជំនួញបែបអឺរ៉ុប ត្រូវតែនិយាយចំៗដោយមិនបញ្ឆិតបញ្ឆៀងនៅពេលដែលនិយាយជាមួយជនជាតិអឺរ៉ុប។ ជនជាតិកម្ពុជាតែងមានវប្បធម៌ទុកមុខមាត់ឲ្យគ្នា ដែលមិនចាំបាច់អនុវត្តចំពោះជនជាតិអឺរ៉ុបឡើយ។ ជនជាតិអឺរ៉ុបឲ្យតម្លៃទៅលើភាពស្មោះត្រង់ និងបញ្ហាជាក់ស្តែង ជាងការរក្សាមុខមាត់ និងភាពភ័យខ្លាចខ្មាសគេ។ ទោះបីជាអ្នកមិនដឹងអំពីអ្វីមួយក៏ដោយ ចូរទទួលស្គាល់ការពិត ហើយបង្ហាញវាដោយភាពស្មោះត្រង់ ។ មេរៀនជំនួញពីក្រុមហ៊ុនអឺរ៉ុបដែលមិនគួរមើលរំលង មានតែការអនុលោមតាមច្បាប់ និង ភាពមានវិជ្ជាជីវៈដែលអាចឲ្យអោយដំណើរនៃអ្វីគ្រប់យ៉ាងមានស្ថិរភាព។ ម្យ៉ាងទៀត ត្រូវតែគិតដល់គុណប្រយោជន៍រយៈពេលយូរ។ គន្លឹះបង្កើនចំណងមិត្តភាព និងសម្ព័ន្ធភាពរវាងក្រុមហ៊ុនអឺរ៉ុប និង ក្រុមហ៊ុនកម្ពុជា អ្វីដែលសំខាន់ជាងគេ គឺ «ការរៀបចំល្អ» ដែលអាចនាំឲ្យមានចំណាប់អារម្មណ៍ពីដៃគូសហការកាន់តែច្រើន ដោយហេតុថា ក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនអន្តរជាតិផ្សេងៗសុទ្ធតែឲ្យតម្លៃទៅលើចំណុចនេះយ៉ាងខ្លាំង។

Share

គេតែងនិយាយថា «ស្នេហាជាអារម្មណ៍ដែលមនុស្សពីរនាក់មានចំពោះគ្នាទៅវិញទៅមក» ចុះស្នេហាតែម្ខាង?មិនគិតថាថាជាស្នេហាដែរទេ៎??? វាដូចជាអយុត្តិធម៌បន្តិច ប្រសិនបើការដែលមនុស្សម្នាក់ស្រលាញ់គេតែម្នាក់ឯងមិនអាចហៅថាជា«ស្នេហា»នោះ… តវ៉ានេះ មិនមែនដោយសារតែខ្លួនឯងជួបរឿងហ្នឹងតែមួយមុខទេ គឺថា…មកពីដឹងច្បាស់ថា «I am not alone» ដែលមិនអាចទទួលបានក្តីស្រលាញ់ពីមនុស្សដែលបេះដូងត្រូវការ។ ហើយប្រាកដណាស់ វាសេដខ្លាំង តែមិនស្លាប់ទេ គ្រាន់តែឈឺអួលៗម្តងៗ… មិនមែនមិនដែលទប់ចិត្តទេ គឺទប់អស់ពីទប់ហើយ…រាល់លើក ពេលទៅណាមកណា ឃើញគូស្នេហ៍កៀកកើយ សាសាងស្នេហាគ្នានោះ…ជួនកាលណា៎…បេះដូងវាស្ទើរប្រេះជាចម្រៀកទៀតផង ជាពិសេសពេលម្នាក់នោះនៅជាមួយស្នេហារបស់គេ ហើយម្នាក់នោះជានរណាគេ??? សូមមិនបង្ហាញអត្តសញ្ញាណទៅចុះ ដឹងត្រឹមថាគេជាមនុស្សម្នាក់ដែលបេះដូងខ្ញុំត្រូវការ… កន្លែងនោះ… ដោយសារតែភ្នាល់នឹងពួកម៉ាកថានឹងលេងហ្គីតាបទ«You are the one in my life» ឲ្យវា និងស្នេហាវាច្រៀងពេលទៅដើរលេងចុងឆ្នាំនៅកោះ ក៏ត្រូវស្ពាយហ្គីតាទៅរៀនរាល់ល្ងាច… ថ្ងៃចូលរៀនទីមួយ ក៏ស៊យយ៉ាងហ្នឹង វង្វេងសាលាមធ្យម ងំបែកកង់ម៉ូតូហ្នឹងហ្មង៎!!! ដោយសារតែទុកចិត្តGoogle Map ទើបត្រូវខកម៉ោងឡើងអស់កន្លះម៉ោង…លើកក្រោយឲ្យរាង!!! គ្រាន់តែដាក់ជន្ទល់ម៉ូតូហើយភ្លាម បេះដូងចាប់ផ្តើតលោតញាប់ ព្រោះថា មិនដែលចូលរៀនអីម្នាក់ឯងបែបនេះនោះទេ…ហើយឡើងសុទ្ធតែប្រុសៗទៀត ព្រះអើយ!!! បើកុំតែដើម្បីឈ្នះ កុំអីសុខចិត្តនៅសម្ងំមើលដ្រាម៉ានៅផ្ទះវិញប្រសើរជាង។ បន្ទាប់ពីរកបានកន្លែងគួរសមហើយ ខ្ញុំក៏ប្រញាប់បើកសៀវភៅមេរៀនមើល ដើម្បីគេចពីការកែវភ្នែករបស់អ្នកនៅជុំវិញ បើកចុះបើកឡើងមិនដឹងថាត្រូវចាប់ផ្តើមពីអីមកមុន បើមនុស្សមិនដឹងខ្យល់អីម៉ាតិច ពីអាហ្គីតាហ្នឹង…មិនដឹងថាគ្រូនៅណាទៀតហ្នឹងហា៎…ម្នាក់ៗឡើងអត់មាននរណាចាប់អារម្មណ៍ថាខ្ញុំកំពុងឡេឡឺសោះហ្មង គិតតែឈ្ងោកមើលសៀវភៅ ហើយដេញហ្គីតារបស់ខ្លួន…ហ៊ើយ!!!បើដឹងបែបនេះ សុខចិត្តអង្គុយរៀនតាមYoutubeវិញហា៎… មួយសន្ទុះក្រោយមក…ក៏លឺសំឡេងហ្គីតាយ៉ាងពិរោះ គឺបទ…«មិនស្រលាញ់អូនមិនបាន» ហើយអ្នកលេងហ្នឹងឡើងសង្ហា…ការពិតទៅ មិនសូវជាស្អាតម៉ានទេ តែបានរាងសង្ហា និងទេពកោស្យលេងហ្គីតា និងច្រៀងយោង…ហើយមិនដឹងមកពីណាមកពីណីទេ ញើសឡើងជោគខ្លួន តែនៅតែសង្ហា… អូយយយយយយយ!!! ភ្លេចខ្លួន…មិនដឹងខ្លួនឯងមុនហ្នឹងមើលគេហើយស្រមៃដល់ណាទេ ទើបបានជាគេមកអង្គុយជិតតាំងពីអង្កាល់ក៏មិនដឹង បេះដូងលោតញាប់ម៉េះ??? ទៅបន្ទប់ទឹកសិន មុននឹងត្រូវគេចាប់បាន… «សូមទោសដែលឲ្យចាំយូរ» «មិនអីទេ…ទើបតែមកដល់ដែរហ្នឹង…» «និយាយមុខឡើងសើមនៀក…ចែគាត់ប្រាប់ហើយថាយើងហ្នឹងមកអង្គុយធ្វើភ្នែកឡេងឡង់យូរគ្រាន់ហើយដែរ…ប្រឹងកុហកទៅណា???» «គឺថា…ខំនិយាយឡើងគួរសមហើយ…» «បាន…តោះ! ចាប់ផ្តើមរៀនវិញ» រាល់ពេលដែលម្នាក់នោះនិយាយពន្យល់ ខ្ញុំក៏មិនហ៊ានសម្លឹងមើលភ្នែកគេដែរ…មើលបានត្រឹមចំណុចផ្សេងនៅលើមុខ រហូតដល់គេសួរថាភ្នែកសំឡេវមែនទេ??? ហាសហាហាហា…ពូកែសម្តីហ្មងអាប៉ិហ្នឹង!!! តែអីដែលសំខាន់ គឺបង្រៀនឡើងច្បាស់ៗ…លឺអ្នកជិតៗហ្នឹង លួចសរសើរពេញហ្នឹង… តែប៉ុណ្ណេះ…ដឹងតែមានកម្លាំងចិត្តកាន់តែខ្លាំងហើយ…គិតត្រឹមនាទីនេះ…ឈ្នះចាញ់លែងសូវសំខាន់ហើយ សំខាន់មានគ្រូបង្រៀនសង្ហា ហើយពូកែទៀត ថ្ងៃនោះ… ដោយសារតែខំប្រឹងរៀនបន្ថែមនៅផ្ទះផង ទើបអាចលេងបទដែលប្រាថ្នាហ្នឹងបានយ៉ាងលឿន… ពេលប៉ុន្មានអាទិត្យកន្លងមកនេះ ម្នាក់នោះ និងខ្ញុំក៏ក្លាយជាមិត្តជិតស្និទ្ធក្នុងកម្រិតមួយ ដែលពេលខ្លះ ធ្វើឲ្យខ្ញុំពិបាកបែងចែកថាតើ «យើងជាអ្វីនឹងគ្នា???» ឆាតជាមួយគ្នាជាប្រចាំ មានអ្វីក៏ចែករំលែកគ្នា លួងលោមរាល់ពេលដែលពិបាកចិត្ត លើកទឹកចិត្តគ្រប់ពេលដែលជួបបញ្ហា ឬបាក់កម្លាំងចិត្ត…ទាំងនេះ ត្រឹមតែជាមិត្តភាពទេមែនទេ៎??? ចំណូលចិត្ត និងចំណាប់អារម្មណ៍ក៏ស្រដៀងគ្នាច្រើន ដល់ថ្ងៃចុងក្រោយដែលមករៀន ខ្ញុំក៏ដាច់ចិត្តសួរគេថា«យើងនឹងទាក់ទងគ្នាដូចដើមទេ???» គេក៏ឆ្លើយទាំងញញឹមថា «ប្រាកដហើយ…អាប្អូន!!!» ហើយក៏លើកដៃញីសក់ខ្ញុំ (ធ្លាប់ប្រាប់ហើយ ថាខ្ញុំចូលចិត្តពេលគេញីសក់បែបហ្នឹង ហើយក៏តែងតែស្រលាញ់នរណាដែលធ្វើបែបហ្នឹងដែរ…ធ្វើចឹង ចង់ឲ្យគេលង់មែន៎???)។  ទើបតែថ្ងៃនោះ ទើបខ្ញុំដឹងថា គេមានសង្សារហើយ គ្រាន់តែត្រូវហ្វឹកហាត់ការងារនៅថៃ២ឆ្នាំ ហើយមូលហេតុដែលមិនមានសិស្សស្រីរៀន ព្រោះស្នេហាគេជាអ្នកហាម តែខ្ញុំក្លាយជាករណីមួយលើកលែងព្រោះតែ ឃើញខ្ញុំស្រីមិនចំស្រី ប្រុសមិនចំប្រុស ក្មេងមិនចំក្មេង ចាស់មិនចំចាស់ ទើបឲ្យរៀន… គេណាត់ខ្ញុំញ៉ាំអីពេលល្ងាច ដើម្បីជប់លៀងការបញ្ចប់វគ្គសិក្សា…ដំបូង ខ្ញុំចង់បដិសេធ ព្រោះមិនទាន់ធ្វើចិត្តបាន ពេលដឹងលឺពីការពិតដ៏សែនឈឺចាប់ទាំងនោះ ប៉ុន្តែខ្ញុំគ្រាន់តែខ្លាចថាមិនមានឱកាសបែបនេះម្តងទៀត។ តែក៏នៅតែមិនអាចដូចដើម…ខ្ញុំមិនសូវនិយាយស្តីរហូតដល់គេក៏មិនសូវហ៊ានសួរនាំច្រើន… ពេលនោះ ទោះបីដឹងហើយថា គេមិនទំនេរ អារម្មណ៍របស់ខ្ញុំក៏មិនអាចផ្លាស់ប្តូរ…អ្វីៗនៅដូចដើម លើកលែងតែការជួបមុខគ្នា…មិនអាចជួបរាល់ថ្ងៃ តែយើងក៏មានឱកាសពេលសៅរ៍-អាទិត្យ ដើម្បីនិពន្ធចម្រៀង… វាក្លាយជាការងារក្រៅម៉ោងដែលយើងទាំងពីរធ្វើរួមគ្នា…ម្យ៉ាងដែរ…ធ្វើការងារដែលខ្លួនស្រលាញ់ចូលចិត្តរហូតមក ជាមួយមនុស្សដែលតែងតែធ្វើឲ្យបេះដូងលោតញាប់…មិនជឿទេថា គេមិនដឹងថាខ្ញុំគិតយ៉ាងណាចំពោះគេ…តែក៏មិនហ៊ានបញ្ចេញ ព្រោះថាគេមានម្ចាស់ហើយ បទដែលយើងនិពន្ធភាគច្រើនទាក់ទងនឹងសង្គម មិត្តភាព ស្នេហា និងផ្សេងៗ តែអ្វីដែលមិនអាចនិពន្ធចេញ គឺស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា…ក៏ធ្លាប់បានសាកល្បងហើយដែរ…តែមិនចេញជារូបរាងសោះ… ពេលមួយ…ម្នាក់នោះបានយកប៉ារ៉ូលចម្រៀងមួយឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង…គឺថា…ជាចម្រៀងស្នេហា!!! តែ…អត្ថន័យនេះដូចជាចម្លែកម៉េះ??? ចំណងជើងគឺ «តម្រូវការបេះដូង» ពេលសួរទៅថា គេថាព្យាយាមតែង ព្រោះមានគេចង់បានសម្រាប់ដាក់ក្នុងវីដេអូPre-weddingគេ ខ្ញុំអានហើយក៏មានអារម្មណ៍ថាវាត្រូវនឹងសាច់រឿងរបស់ខ្លួន…តែប្រាកដជាមកពីគិតច្រើនខ្លួនឯង អ្វីដែលធ្វើបាន គឺមានតែជួយកែសម្រួលតាមហ្នឹង… ពេលនេះ…ក៏ជាលើកដំបូងដែលគេបបួលខ្ញុំថតសំឡេងសម្រាប់បទហ្នឹង…ខ្ញុំចូលតួជាខ្លាំង ព្រោះគ្រប់ពាក្យក្នុងបទចម្រៀង គឺពិតជាអ្វីដែលខ្ញុំចង់បង្ហាញពិតមែន…គេក៏ដូចគ្នាដែរ…មានអារម្មណ៍ថា បទនេះសម្រាប់យើងពីរនាក់យ៉ាងម៉េចទេ… យើងទាំងពីរនាក់ស្រែកច្រៀងយ៉ាងសប្បាយចិត្ត…ប្រៀបដូចជាវេទិកាបង្ហាញអារម្មណ៍ដែលមានឲ្យគ្នាដែរ…ក៏ដឹងហើយថា វាជាអារម្មណ៍ដែលមានតែម្ខាង តែពិតជាមិនអាចឃាត់ចិត្តបានមែន…ក្តីសុខតិចតួចដែលខ្ញុំរីករាយនឹងទទួលរហូតមកថតចប់ភ្លាម…គេក៏ប្រញាប់រត់ទៅយកទូរស័ព្ទដូចជាមានអ្វីបន្ទាន់… ដឹងទេ??? ជាអ្វី??? គេបើកវីដេអូcall ជាមួយនឹងស្នេហាគេតាំងពីពេលណាក៏មិនដឹង…ហើយបទចម្រៀងហ្នឹង គឺសម្រាប់Pre-weddingរបស់គេទាំងពីរហ្នឹងឯង… ខ្ញុំមិនមានសិទ្ធប្រកាន់ ឬអន់ចិត្តឡើយ ព្រោះវាជាការងារ…ប៉ុន្តែ…ទឹកភ្នែកពេលនេះរឹងក្បាលខ្លាំងណាស់ ហូរមកមិនឈប់…ដើម្បីកុំឲ្យបែកការណ៍ គឺមានតែរត់ទៅបន្ទប់ទឹក…មិនមែនជាលើកទីមួយនោះទេ ដែលខ្ញុំយកបន្ទប់ទឹកជាកន្លែងបង្ហូរទឹកភ្នែក ហើយភាគច្រើនគឺម្នាក់នោះ ជាដើមហេតុ…គេហាក់ដូចជាមានសោរចាក់ទ្វារទឹកភ្នែករបស់ខ្ញុំអញ្ចឹង មុខចាប់ផ្តើមស្ពឹក បេះដូងក៏ឈឺអួល ដៃជើងឡើងទន់… អ្វីៗគ្រប់យ៉ាង គឺខ្ញុំអ្នកគិតច្រើនដោយខ្លួនឯង…គិតលើសខ្លាំងពេកហើយ… ក្តីសង្ឃឹមតូចតាចដែលប្រឹងបណ្តុះ និងលាក់ទុករហូតមក ក៏ត្រូវរលាយខ្ចាត់ខ្ចាយអស់រលីងហ្មង!!!  ការផ្លាស់ប្តូរនោះ ចាប់ពីពេលនោះមក ខ្ញុំព្យាយាមគេចវេស និងរក្សាគម្លាតពីគេ ហើយវាក៏ជារឿងតែម្យ៉ាងគត់ដែលខ្ញុំអាចធ្វើបាន និងជាជម្រើសល្អបំផុតដើម្បីព្យាបាលរបួសបេះដូងមួយនេះ។ តែអ្វីៗមិនងាយដូចការនិយាយនោះទេ…គ្រប់ពេលដែលឃើញម្នាក់នោះផុសជាមួយនឹងស្នេហាគេម្តងៗ ខ្ញុំប្រៀបបាននឹងតួឯកស្រីក្នុងកុនដែលទឹកភ្នែកហូរស្រក់មកពីណាខ្លះ ក៏មិនដឹង… ដឹងថាឈឺចាប់ តែរាល់ថ្ងៃបើមិនបានមើលprofileគេម្តងទេ គឺមិនអស់ចិត្តតែម្តង…ពេលខ្លះបើកមើលឆាតដែលយើងតែងលេងជាមួយគ្នាស្ទើរតែគ្រប់នាទី ហើយក៏សើចលាយទឹកភ្នែកតែម្នាក់ឯង…អារម្មណ៍ដែលលឺសំឡេងnotificationsដែលមានឈ្មោះគេ ក៏លែងសូវមានដូចមុន ព្រោះពេលនេះ យើងនិយាយគ្នាតែពេលដែលមានរឿងការងារប៉ុណ្ណោះ… ខ្ញុំស្ទើរតែបោះបង់ចោលការលេងហ្គីតាព្រោះតែមិនចង់នឹកឃើញដល់គេ…តែ…វាជាលេសតែមួយគត់ដែលអាចឲ្យយើងជួបគ្នាបាន… ឱកាសនោះ ព្រោះតែបទ«តម្រូវការបេះដូង» មានភាពពេញនិយមច្រើន ម្នាក់នោះ និងខ្ញុំក៏ត្រូវបានគេអញ្ជើញឲ្យលើកសំដែងនៅលើឆាកប្រគុំតន្រ្តីសប្បុរសធម៌នៅសាលា…បើសិនជាអាច ពិតជាចង់បដិសេធណាស់…តែមិនមានហេតុផលសមស្របអីមួយសោះ… ជាការលើកសំដែងរួមគ្នាលើកដំបូង ក៏ប្រហែលជាលើកចុងក្រោយដែរ… ថ្មីៗនេះ គេហាក់ដូចជាប្លែក…តែងតែសួរសុខទុក្ខ និងយកចិត្តទុកដាក់ដូចពីមុន តែសង្ស័យថាគេចង់ឲ្យការសំដែងបានល្អប៉ុណ្ណោះ។ យើងហាត់សមជាមួយគ្នាជាច្រើនដង ទាំងលើ និងក្រោមឆាក ព្រោះថាបំណាច់នឹងបង្ហាញសមត្ថភាព ត្រូវតែធ្វើឲ្យបានល្អ។ ខ្ញុំក៏ធ្លាប់ឲ្យយោបល់ថា គេគួរតែច្រៀងជាមួយស្នេហារបស់គេដែរ តែគ្រាន់តែឆ្លើយថា នាងមិនចេះច្រើនទេ…ម្យ៉ាងទៀត នាងក៏នៅថៃនៅឡើយទៀត ឆាកដែលរៀបចំ ឡើងរ៉ូមែនទិក…នេះ…ឡើងដូចក្នុងរឿងកុនទៀតហើយ…មិនចង់រំភើបក៏មិនអាចដែរ ពេលនេះនោះ…សូមតែមួយយប់នេះទេ…សូមធ្វើតួឯកតែប៉ុន្មាននាទីនេះទេ… ពេលវេលាក៏មកដល់…ខ្ញុំឈានជើងមួយជំហានៗលើឆាកដំបូង ឡើងញ័រអស់ហើយ តែម្នាក់នោះហាក់ដូចជាមើលដឹង ក៏ព្យាយាមជួយសម្រួលឲ្យខ្ញុំមានភាពក្លាហាន…ខែ្សភ្នែកគេ…មួយគូនោះ…នាំភាពកក់ក្តៅជាខ្លាំង… សប្បាយ និងរំភើបពេលទស្សនិកជនស្រែកហ៊ោ…ស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យខ្ញុំរឹតតែរឹងមាំថែមទៀត…នៅសុខៗ ស្រាប់តែមានសំឡេងស្រែកហ៊ោកាន់តែខ្លាំង ពិសេសនៅពេលដែលជិតចប់បទ…ខ្ញុំស្មានតែមានកំហុសបច្ចេកទេសអី នៅលើslide តែ…មិនមែនទេ…គឺ… វីដេអូដែលមានរូបថតខ្ញុំ និងម្នាក់នោះ…កំពុងតែត្រូវបានបញ្ចាំងចំពោះមនុស្សរាប់រយនាក់… ខ្ញុំស្រឡាំងកាំងភ្លាមៗ…រហូតដល់ពេលលឺសំឡេងរបស់គេ…និយាយថា «សូមទោស!!! ដែលមិនបានផ្គត់ផ្គង់តម្រូវការបេះដូងរហូតមក…នៅត្រង់ហ្នឹងហើយ…ចាំស្តាប់មួយបទនេះចប់សិន…សឹមនិយាយគ្នា» រួចក៏ងាកទៅព្រិចភ្នែកទៅក្រោយឆាក…អ្វីដែលលឺបន្ទាប់មកទៀត គឺសំឡេងហ៊ោ និងទះដៃពីគ្រប់ជ្រុងទាំងអស់នៃសាល ក្រុមការងារក៏យកកៅអីមួយមកឲ្យខ្ញុំអង្គុយ ហើយម្នាក់នោះក៏យកហ្គីតាដែលជាមិត្តសម្លាញ់របស់គេមកចាប់ផ្តើមលេងនូវចម្រៀងដែលខ្ញុំមិនធ្លាប់លឺពីមុនមក…ប៉ុន្មានឃ្លាដំបូង ក៏ធ្វើឲ្យអ្នកស្តាប់ស្រែកហ៊ោយ៉ាងខ្លាំងទៅហើយ…លើកនេះ នៅលើslidesសុទ្ធតែជារូបថតដែលគេបានលួចថតខ្ញុំ…ទឹកភ្នែកក៏ចាប់ផ្តើមហូរឥតល្ហែទៀតហើយ  ពិតជាភ័យណាស់…ភ័យខ្លាចថានេះគ្រាន់តែសុបិន្ត…រហូតដល់ពេលដែលគេដើរមកក្បែរ ហើយជូតទឹកភ្នែកទាំងនោះ ហើយយកដៃញីសក់ខ្ញុំដូចរាល់ដង…ហើយឃ្លាចុងក្រោយនៃបទចម្រៀង គឺ«ឲ្យម្នាក់នេះធ្វើជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នោះ» បានទេ៎??? ខ្ញុំនៅមិនទាន់ឈប់យំនៅឡើយ តែខួរក្បាលនៅដំណើរការល្អ ហើយក៏បញ្ជាក្បាលឲ្យងក់យ៉ាងលឿន…ស្នាមថើបលើថ្ងាស និងការអោបយ៉ាងកក់ក្តៅរបស់ម្នាក់នោះ នាំឲ្យខ្ញុំយល់ថា ឱកាសនេះជាពេលវេលាដ៏មានក្តីសុខរបស់ខ្ញុំ…ទោះបីមិនទាន់ប្រាកដថានេះគ្រាន់តែជាការសំដែងបែបពញ្ញាក់អារម្មណ៍ ឬយ៉ាងម៉េច…តែបេះដូងរបស់ខ្ញុំក៏ប្រាប់ថាស្កប់ស្កល់ហើយ… មកដល់ក្រោយឆាក ទើបគេទាញដៃខ្ញុំចេញទៅក្រៅសាលយ៉ាងលឿន…ហើយក៏ហុចទូរស័ព្ទគេមកឲ្យខ្ញុំមើលដោយមិននិយាយអ្វីទាំងអស់…គឺ…ជាprofileរបស់ស្នេហាម្នាក់នោះ…គេបានបែកគ្នាហើយ ព្រោះថាខាងស្រីមានស្នេហាថ្មី គ្រាន់តែឃើញ…ខ្ញុំប្រញាប់ទាញថ្ពាល់ខ្លួនឯង ដើម្បីបញ្ជាក់ថានេះមិនមែនជាការយល់សប្តិ…គេសើចហើយញីសក់ខ្ញុំ និងទាញទៅអោបយ៉ាងណែន…មិនដឹងទេ…គ្រាន់តែដឹងថា…បែបហ្នឹងវាកក់ក្តៅ… ម្នាក់នោះ ព្រោះតែគេ…ខ្ញុំចូលចិត្តលេងហ្គីតា ព្រោះតែគេ…ខ្ញុំស្រលាញ់ការនិពន្ធចម្រៀង ព្រោះតែគេ…ខ្ញុំស្គាល់អ្វីទៅជាការបារម្ភពីចិត្តពិត ព្រោះតែគេ…ខ្ញុំអាចរឹងមាំ ព្រោះតែគេ…ខ្ញុំចេះលើកទឹកចិត្តខ្លួនឯង ព្រោះតែគេ…ខ្ញុំឈប់ដ្រាម៉ាបែបalone ព្រោះតែគេ…ខ្ញុំលែងបារម្ភខ្លាចគ្មានអ្នកជូតទឹកភ្នែក… «ម្នាក់នោះជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នេះ» Photo Credit : Dalin Sean

Share

Your personal brand is how you appear to the world. Therefore, it serves to reason that a strong brand is preferable to one that is unpolished and uninteresting. Once people know who you are and begin to identify you with a specific area of understanding or expertise, you'll be well on your way to becoming the go-to person in your niche or industry. The question is, how do you become more recognized? How do you build your authority and your following? If you're looking to build your personal brand, here are five ways to go about it. 1. Understand and be your authentic self. Imagine how hard it would be to build a brand around your "fake" self. You would have to act a certain way, appear a certain way, and say certain things, regardless of how you felt about it. Some professionals suggest going about building a personal brand by shaping and molding what others see, but this is exhausting to maintain in the long run. Your brand should be a reflection of who you are. Do you know what you believe? What you stand for? What your strengths and weaknesses are? Never forget -- people connect with other people. If you don't appear to be a real person, or if it just looks like you're faking it, how likely do you think others are to trust you? Even if they do buy into your fake persona for a while, the slightest bit of inconsistency could prove problematic. Building a personal brand is first and foremost developing an understanding of your true self, and then sharing that with the world. Take your masks off and don't be afraid of being vulnerable. Related: Are You Living Your Most Authentic Self? 2. Speaking engagements. If you're looking to build your brand, then you should be speaking on a regular basis. Naturally, this will mean developing your communication skills. If you speak in exactly the same manner others do, you will never stand out from the crowd. Speak from a place of knowledge and power. Show that you know what you're talking about, and answer questions in a way that serves your audience. Show that you are confident. Some may criticize or disagree with you. The important thing is to remain open to feedback. Thank others for sharing their views, and if the points they raised were legitimate, determine how you can improve and do better next time. Speaking engagements are opportunities to be seen and heard. Start small, and keep building. You may not land high-quality speaking engagements off the bat, but if you keep swinging, you'll build your following and get invited to speak at bigger, more notable events and conferences. Buckle down and offer the greatest amount of value you possibly can everywhere you go. 3. Write thought leadership articles and participate in interviews. Thought leadership articles and interviews establish your credibility. As with speaking engagements, landing the best opportunities takes time and effort, but if you remain open to what comes your way, pretty soon you'll be showing up everywhere. Take a look at the press coverage we've received to date. Anybody who regularly hangs out online should be aware of many of the brands listed there, but even if they aren't, they probably know about publications and media outlets like Fox News and Time. This shows that others see you as an authority. In addition to that, here's an example of an interview I’ve done, covering one of the topics FE International is most known for; selling websites. Getting an "in" with the media, online publishers and publications can prove challenging. However, it is a powerful way to show that you know what you're talking about. Every outlet you build a connection with increases your brand authority. Related: 9 Things True Thought Leaders Always Do 4. Build your online presence. Do you know how you're appearing and coming across online? This is something you're going to want to monitor on an ongoing basis, and improve upon whenever and wherever possible. Do you have social media profiles? If so, are they fully fleshed out with all of your information? Do they present you in the best light possible, and make you look professional? Are you using high-quality professional photography? Are you interacting with others and sharing their content? Do you have a website for your personal brand? One of the best ways to rank in search for your name is to build a website. This gives you considerably more control over your online presence than social media. It can't hurt to add new content to your site on a regular basis, either. You can get a domain with this GoDaddy coupon for just 99 cents – so there’s no excuse to delay. Try to buy your own name if you can. Don't forget to Google yourself regularly to see how you're coming across, how others might be perceiving you, and what they're saying about you. You'll have a tough time building a great personal brand without making a real effort to monitor and tweak it. 5. Remain a student of your industry. No matter how well you know your industry or area of expertise, it would be wise to remember that things are changing at a faster rate than ever before, and you have to stay up-to-date with the latest changes and trends. It takes time to build your personal brand. If you fail to stay relevant, all of your effort will be wasted. If you don't want to be discredited, then you'll want to keep a steady supply of articles, trade journals, blogs, and books on hand. It also pays to learn new things, develop new skills, and to expand your knowledge. If you're not growing, then you're stagnating, and that's the last thing you want to do as an entrepreneur. Odds are you already know how important it is to stay on top of your game, but a friendly reminder never hurt anyone. As you begin to sharpen your personal brand, the right opportunities will start coming your way. People will begin to see that you're know what you're taking about, and they'll invite you to be a part of their stories or news pieces. However, don't forget how important it is for you to have accomplished something yourself. You can't talk about what you haven't done, because that will take away from your personal brand. Be open about your shortcomings and weaknesses. This will make you all the more human and relatable.   Source: https://www.entrepreneur.com/article/250924

Share

ធ្លាប់គិតថាសម្រាប់ឆ្នាំថ្មីនេះចង់កែប្រែខ្លួនឯងខ្លះអត់? ពិតណាស់!!! មនុស្សមួយចំនួនចង់កែប្រែទម្លាប់ ខ្លះចង់កែប្រែអត្តចរិត ខ្លះចង់កែប្រែការរស់នៅ ក្នុងខណៈដែលមនុស្សភាគច្រើនចង់ផ្លាស់រូបរាងរបស់ពួកគេ។ វាជារឿងពិតដែលពិបាកនឹងប្រកែក មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានរាងតូច ស្លីម ស្អាត ដែលអ្នកខ្លះព្យាយាមអត់អាហារ និងហាត់ប្រាណ ប៉ុន្តែសួរថា មនុស្ស ប៉ុន្មាននាក់ដែលជោគជ័យ? ក្នុងខណៈនេះ អេមេដគ្លីនិកចង់បង្ហាញពីវិធីថ្មីដែលអាចជួយឲ្យអ្នកទទួលបានរាងស្អាតសិចស៊ី ដែលក្នុងនោះមានវីធី3យ៉ាងដែលអ្នកអាចជ្រើសរើសបាន។ វិធីទី1៖ សេវាកម្ម Slim Vaser ជាវិធីដែលមានប្រសិទ្ធិភាពបំផុតដែលអាចទទួលលទ្ធផលបានដល់ទៅ 60% បន្ទាប់ពីធ្វើសេវាកម្មរួច។ Slim Vaser គឺការសម្រក រាងដោយការបូមខ្លាញ់ ចេញពីរាងកាយតាមផ្នែកផ្សេងៗ។ ខ្លាញ់ដែលបានបូមចេញមកគឺជាខ្លាញ់ដែលមិនមានអត្ថប្រយោជន៍ដល់រងកាយ។ ការបូមខ្លាញ់នៅអេមេដគ្លីនិកគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិតជនជាតិថៃមានជំនាញមកពីបរទេស ព្រមទាំងមានបទពិសោធន៍យូរឆ្នាំ។ ការបូមខ្លាញ់មិនមានភាពឈឺចាប់ ឬផលប៉ះពាល់ដល់សុខភាពនោះទេ និងមានមុខរបួសតូចប៉ុណ្ណោះ។ បន្ទាប់ពីបូមរួចអ្នកអាចដើរលេង ឬធ្វើការបានធម្មតាដោយមិនចាំបាច់សម្រាកដូចការវះកាត់ឡើយ។ វិធីទី2៖ សេវាកម្ម Slim Shape សេវាកម្ម Slim Shape គឺស័ក្តិសមសម្រាប់អ្នកដែលខ្លាចការវះកាត់ និងបូមខ្លាញ់។ វាគឺជាការសម្រករាង និងបន្តឹងតាមផ្នែកផ្សេងៗដូចជាភ្លៅ ដើមដៃ និងក្បាលពោះតាមរយៈការម៉ាស្សាដោយម៉ាស៊ីន។ ការម៉ាស្សាដោយម៉ាស៊ីនមានច្រើនដំណាក់កាលដែលពិតជាអាចជួយឲ្យអ្នកទទួលបានរាងស្អាត ហើយការម៉ាស្សានេះមិនមានភាពឈឺ ចាប់ ឬប៉ះពាល់ដល់សុខភាពទេ។ លោក ខាត់ វៃហាំង និងលោក ជា លាងឈែ តារាសម្តែងដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសយកសេវាកម្ម Slim Shape ពីអេមេដគ្លីនិកផងដែរដោយសារតែភាពមមាញឹកនឹងការងារសិល្បៈ មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណ។ ពួកគាត់ពិតជាពេញចិត្តនឹងលទ្ធផលដែលទទួលបាន ក៏ព្រោះតែSlimShape អាចជួយថែរក្សារាងពួកគាត់ឲ្យនៅតែស្អាត។ វិធីទី3៖ ផលិតផលសម្រាប់ទទួលទាន ក្រៅអំពីសេវាកម្ម អេមេដគ្លីនិកក៏មានជាផលិតផលសម្រាប់យកទៅទទួលទាននៅផ្ទះផងដែរ។ផលិតផលទាំងនេះពិតជាស័ក្តិសមសម្រាប់អ្នកដែលមានភាពមមាញឹក មិនអាចមកទទួលសេវាកម្ម។ Messo Body Shock ជាផលិតផលថ្មីដែលទើបមកដល់កម្ពុជាតាមរយៈ អេមេដគ្លីនិក។ Messo Body Shock គឺត្រូវបានរកឃើញ និងផលិតនៅ ប្រទេសអេស៉្បាញ។ វាជាប្រភេទកូឡាជែនដែលមានតួនាទីជួយរក្សាទម្ងន់ ទប់ស្កាត់ជាតិខ្លាញ់មិនឲ្យកើនឡើង ហើយអ្នកនឹងទទួលបានលទ្ធផលកាន់ តែល្អបើសិនជាអាចតមអាហារដែលមានកាឡូរីខ្ពស់មួយចំនួន។ ផលិតផលមួយទៀត គឺមានឈ្មោះថា Super Slim ជាប្រភេទអាហារបំប៉ន វាមាន តួនាទីរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួន និងជួយទប់ស្កាត់ការកកនៃ ខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ផលិតផលរបស់អេមេដមិនមែនជាផលិត ផលដែលមានដាក់លក់លើទីផ្សារធម្មតានោះទេ ហើយវាក៏មិនមានផលប៉ះពាល់ដល់សុខភាពដូចជាផលិតផលដែលមិនគួរឲ្យទុកចិត្តមួយចំនួន ផងដែរ។ ផលិតផលរបស់របស់អេមេដគឺសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល។ ទាំងអស់នេះ គឺសុទ្ធតែជាជម្រើសដ៏ល្អដែលអាចជួយឲ្យលោកអ្នកផ្លាស់ប្តូរទៅជាមនុស្សថ្មីម្នាក់សម្រាប់ឆ្នាំថ្មីបាន។ រូបរាងស្រស់ស្អាតនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានភាពងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ជាងពេលដែលមានរូបរាងធាត់។ សូមមកទទួលយកការផ្លាស់ថ្មីសម្រាប់ខ្លួនឯងនៅទីនេះ អេមេដ គ្លីនិករីករាយនឹងជួយឲ្យអ្នកទទួលបានភាពស្រស់ស្អាតដែលអ្នកតែងប្រាថ្នាចង់បាន។ Happy New You on New Year 2017!!! ទំនាក់ទំនង: Hotline    :     010 270 999/ 092 226 688 Facebook page: Amed Cambodia Line: AMED07 AMEDCambodia Instagram: AMED_Cambodia Email: amedcambodia855@gmail.com

Share

សព្វថ្ងៃនេះ បើនិយាយពីការស្វែងរកការងារធ្វើ គេតែងនឹកដល់គេហទំព័រដែលអ្នកស្វែងរកការងារអាចបង្ហោះជីវប្រវត្តិសង្ខេប និងស្វែងរកការងារដែលគេប្រាថ្នា ខណៈពេលដែលក្រុមហ៊ុនអាចបង្ហាញពីឱកាសការងារផ្សេងៗរបស់ខ្លួន។ ក្នុងនោះ Everjobs Cambodia ជាគេហទំព័រមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានទេពកោសល្យជាមួយនឹងការងារដែលស័ក្តិសមសម្រាប់ពួកគេ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាន់ក្រោយឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការចូលបម្រើការតាមវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការយល់ច្បាស់ពីទីផ្សារការងារ និងជំនាញ។ ក្នុងឱកាសជួបផ្ទាល់ជាមួយនឹងប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់    Everjobs Cambodia គឺ Alexandra Luchykក្រុមការងាររបស់យើងខ្ញុំក៏បានសាកសួរពីចំណុចរសើបខ្លះៗក្នុងផ្នែកនេះ។ ចង់ដឹងថាយ៉ាងណាខ្លះ តាមដានជាមួយគ្នា... ដំបូង យើងក្រលេកទៅមើលទីផ្សារការងារ និងជំនាញដែលត្រូវប៉ាន់ជាមុនសិន... •ការងារទាំង៥ផ្នែក ដែលក្រុមហ៊ុនត្រូវការ     ១. គណនេយ្យ ឬហិរញ្ញវត្ថុ     ២. ផ្នែកការលក់     ៣. បដិសណ្ឋារកិច្ច     ៤. គ្រប់គ្រង     ៥. ទីផ្សារ •ការងារទាំង៥ ដែលបេក្ខភាពច្រើនស្វែងរក     ១. ព័ត៌មានវិទ្យា     ២. គ្រូបង្រៀន     ៣. ធនធានមនុស្ស     ៤. អ្នកគ្រប់គ្រង     ៥. អ្នកបើកបរ ចំណាំ ៖   ទិន្នន័យខាងលើដកស្រង់ពី Online Career Report Cambodia គិតត្រឹមត្រីមាសទី 3 នៃឆ្នាំ 2016 ចុះសម្រាប់ឆ្នាំ២០១៧វិញ តើEverjobs អាចទស្សន៍ទាយបានទេថា ការងារផ្នែកណានឹងមានតម្រូវការខ្លាំង? «ព័ត៌មានវិទ្យា និងធនាគារ» ជំនាញធំ៣ដែលក្រុមហ៊ុនចង់បានពីបេក្ខភាព ១. ភាសាអង់គ្លេស ៖ ជាភាសាដែលកំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ហើយវាក៏មិនត្រឹមតែជាតម្រូវការរបស់ក្រុមហ៊ុនអន្តរជាតិទេ គឺ    ក្រុមហ៊ុនក្នុងស្រុកភាគច្រើនក៏ត្រូវការវាដូចគ្នាដែរ។ ២. ការទំនាក់ទំនង ៖ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាពជាតម្រូវការដ៏ចាំបាច់សម្រាប់សម្រេចឲ្យបាននូវការងារគ្រប់ប្រភេទ ។ ៣. ជំនាញទន់ ៖ ជំនាញសង្គម ជំនាញគ្រប់គ្រង ការធ្វើការងារជាក្រុមជាដើម។ ជំនាញ៣ខាងក្រោមក៏ជាអ្វីដែលក្រុមហ៊ុននានាប្រាថ្នាដែរ •ជំនាញស្នូល៖ ហៅម្យ៉ាងទៀតថាជា«ជំនាញរឹង» ដែលអាចរៀនសូត្រ និងហ្វឹកហាត់បាននៅតាមសាលា ក៏ដូចជាមជ្ឈមណ្ឌលអប់រំនានា •ជំនាញអម ៖ ប្រៀបបានដូចជាឧបករណ៍ដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់ក្នុងការងារអាស្រ័យ ទៅតាមប្រភេទការងារផ្សេងៗគ្នា ដូចជា ជំនាញប្រើប្រាស់កម្មវិធីរចនាសម្រាប់អ្នកឌីហ្សាញ ជំនាញកាត់តសម្រាប់អ្នកថតរូប ។ល។ •ជំនាញទន់ ៖ ជំនាញសង្គមជាច្រើនសុទ្ធតែមានសារសំខាន់សម្រាប់ការប្រឈម និងដោះស្រាយបញ្ហានានាមិនថានៅខាងក្នុង ឬក្រៅក្រុមហ៊ុននោះទេ។ ដល់វគ្គគន្លឹះដែលបេក្ខភាពស្វែងរកការងារមិនគួរមើលរំលងម្តង… ជំនាញដែលជាចំណុចខ្វះខាតរបស់បេក្ខភាពស្វែងរកការងារ •អវត្តមាននៃវគ្គសិក្សាផ្នែកភស្ដុភារ(Logistics)នៅប្រទេសកម្ពុជា •មិនទាន់មានវគ្គបណ្តុះបណ្តាលគ្រប់គ្រាន់ទៅលើជំនាញផ្នែកលក់ប្រកបដោយប្រសិទ្ធភាព គន្លឹះដែលគួរប្រតិបត្តិ •ចំណាយថវិកា និងការប្តេជ្ញាចិត្តទៅលើការសិក្សាពីវគ្គបណ្តុះបណ្តាល និង សាស្រ្តាចារ្យជំនាញ ក៏ដូចជារៀមច្បងដែលមានបទពិសោធន៍ •វិនិយោគពេលវេលាខ្លះទៅលើការអានសៀវភៅ ឬឯកសារផ្សេងៗដែលសព្វថ្ងៃមានយ៉ាងទូលំទូលាយក្នុងប្រព័ន្ធអ៊ីនធឺណែត ដើម្បីធ្វើការអភិវឌ្ឍខ្លួន •(សម្រាប់អ្នកមិនទាន់មានបទពិសោធន៍) ទាញយកអត្ថប្រយោន៍ពីវគ្គបណ្តុះបណ្តាលដែលត្រូវបានផ្តល់ឲ្យ ឬរៀបចំឡើងពីស្ថាប័នការងារ។ អ្វីដែលមិនអាចខ្វះបាន ប្រសិនបើចង់បានការងារដែលខ្លួនប្រាថ្នា ការរៀបចំជីវប្រវត្តិសង្ខេប៖ មុននឹងមានឱកាសបង្ហាញខ្លួន អ្នកក៏ត្រូវបង្ហាញក្រដាសប៉ុន្មានសន្លឹកនេះទៅមុន ហេតុនេះហើយ ចាំបាច់ណាស់ត្រូវមានការរៀបចំឲ្យបានរៀបរយដោយរួមបញ្ចូលនូវលក្ខណៈខាងក្រោម៖ •មានបែបបទ និងសណ្ឋានត្រឹមត្រូវ ព្រមទាំងទាក់ទាញ ៖ ប្រវែង ឬចំនួនសន្លឹកមិនសំខាន់នោះទេ ប៉ុន្តែ ប្លង់ និងទម្រង់បែបបទទើបសំខាន់ ព្រោះថាវាជាអ្វីដែលគេនឹងក្រឡេកឃើញដំបូងគេបង្អស់។ •សង្ខេប តែគ្រប់គ្រាន់ ៖ មិនគួរដាក់ពត៌មានមិនចាំបាច់ច្រើនពេកទេ សំខាន់ត្រូវប្រាកដថា ដាក់តែព័ត៌មានណាដែលពាក់ព័ន្ធនឹងការងារដែលខ្លួនកំពុងស្នើសុំទៅបានហើយ។ •បទពិសោធន៍ការងារពាក់ព័ន្ធ៖ មិនគួរដាក់បង្ហាញរាល់គ្រប់ការងារទាំងអស់ដែលអ្នកធ្លាប់បានធ្វើទាំងអស់នោះទេ។ •(អ្នកមិនមានបទពិសោធន៍ការងារ) ៖ គួរតែឆ្លៀតបង្ហាញពីបទពិសោធន៍ផ្សេងៗដែលខ្លួនមានដូចជា ការធ្វើការងារស្ម័គ្រចិត្ត ការធ្វើគម្រោង ភាពជាអ្នកដឹកនាំ សមិទ្ធផលសិក្សា ឬស្នាដៃនានា ដើម្បីយ៉ាងហោចណាស់ក៏អាចបង្ហាញពីឆន្ទៈរបស់អ្នកក្នុងការរៀនពីអ្វីដែលថ្មី។ ការស្រង់យកបទពិសោធន៍ ៖មានបេក្ខភាពមិនតិចទេ ដែលនឹងប្រកួតប្រជែងនឹងអ្នក ប្រសិនបើចង់ឲ្យខ្លួនឯងមានភាពលេចធ្លោ អ្នកគួរតែមានអ្វីដែលប្លែក និងលើសពីគេ។ គួរតែទទួលយកការហ្វឹកហាត់ និងបណ្តុះបណ្តាលក្នុងកម្មវិធីភាពជាអ្នកដឹកនាំ ឬការចុះកម្មសិក្សារបស់សាលា ក៏ដូចជាអង្គភាពនានា ដើម្បីបន្ស៉ាំខ្លួនឯង ទៅក្នុងបរិយាកាសការងារពិតពិត នឹងអាចត្រៀមខ្លួន បានច្រើន។ បែរមកខាងស្ថាប័នដែលត្រូវការរើសបុគ្គលិកវិញ… អ្វីដែលមិនអាចខ្វះបាន ប្រសិនបើចង់បានបេក្ខភាពដែលខ្លួនប្រាថ្នានៅលើសេចក្តីប្រកាសរើសបុគ្គលិក៖ •បរិយាយពីការងារឲ្យបានពេញលេញ ដោយផ្តល់ពត៌មានទាក់ទងនឹង តួនាទី ការទទួលខុសត្រូវ និងតម្រូវការការងារ •បង្ហាញពីសក្តានុពល ក៏ដូចជាចំណុចខ្លាំងរបស់ក្រុមហ៊ុន •បង្ហាញពីចន្លោះនៃកម្រិតប្រាក់បៀវត្ស ការលើកទឹកចិត្តដល់បេក្ខភាព •ផ្តល់ប្រាក់បៀវត្សសមរម្យ •បញ្ជាក់ពីការតម្លើងប្រាក់បៀវត្សទៅតាមស្នាដៃ និងប្រសិទ្ធភាពនៃការងារ •ផ្តល់ឱកាសអភិវឌ្ឍអាជីព ដោយផ្តល់នូវអារម្មណ៍មួយថាបុគ្គលិកនឹងអាចរៀន ព្រមទាំងអភិវឌ្ឍខ្លួនឯងតាមរយៈការជ្រោមជ្រែងពីស្ថាប័នការងាររបស់ខ្លួន សារសម្រាប់មិត្តអ្នកអាន ៖ សម្រាប់អ្នកដែលកំពុងធ្វើការ ធ្វើយ៉ាងណាឲ្យខ្លួនឯងមានអារម្មណ៍ថាមានផាសុកភាពនៅពេលធ្វើការ និងត្រៀមខ្លួនជានិច្ច ដើម្បីលូតលាស់ ក៏ដូចជារៀនអ្វីដែលថ្មី ដើម្បីបង្កើនតម្លៃរបស់ខ្លួនឯងផ្ទាល់សម្រាប់ ទាំងមុខតំណែងបច្ចុប្បន្ន និងអនាគត។ សម្រាប់សហគ្រិនវ័យក្មេងក៏ដូចអនាគតសហគ្រិន មិនគួរ ខ្លាចនឹងការចាប់ផ្តើមធ្វើអ្វីដែលថ្មីទេ ហើយត្រូវចាំថា«អ្នកមិនអាចដឹង ដរាបណាអ្នកចាប់ផ្តើមបោះជំហានលើកដំបូង»។

Share

ជំងឺ Eczema ឬខ្មែរហៅថា តាអក ត្រូវបានស្គាល់ថាជាជំងឺសើស្បែកម្យ៉ាង ដែលកើតមាននៅកម្ពុជាជាយូរមកហើយ។ បច្ចុប្បន្ន ជំងឺនេះក៏នៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមិនថាកូនក្មេង ឬមនុស្សចាស់ ប្រុស ឬស្រីឡើយ។ ជាមួយនឹងអាកាសធាតុក្តៅហើយសើមរបស់ប្រទេសកម្ពុជា ក៏ជាអំណោយផលល្អដល់ការកកើតនៃជំងឺនេះផងដែរ។ លោកវេជ្ជបណ្ឌិត សារុន សេងហួរ ឯកទេសជំងឺសើស្បែកនិងកាមរោគ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចូលរួមធ្វើការបង្ហាញអំពីជំងឺ eczema ឬ តាអកនេះដល់អ្នកអានឲ្យបានយល់ដឹង។   តើអ្វីទៅជាជំងឺ Eczema? Eczema ឬ តាអក គឺជាការរលាកនៃស្រទាប់ស្បែកមិនថាស្រទាប់ខាងលើគេដែលហៅថា epiderm  ឬស្រទាប់កណ្តាលដែលហៅថា derm ឡើយ។ ដោយឡែក ជាទូទៅការរលាកនេះមិនរាប់បញ្ចូលទាំងការរលាកដល់ស្រទាប់ក្រោមគេនៃស្បែកឬ hypoderm ឡើយលុះត្រាតែករណីដែលមានការរលាក រ៉ាំរ៉ៃខ្លាំងតែវាជាករណីកម្រណាស់។ ប្រភេទនៃជំងឺ Eczema និងអ្នកដែលប្រឈមមុខ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នៅប្រទេសកម្ពុជាមានជំងឺ Eczema តែ២ប្រភេទប៉ុណ្ណោះគឺ Atopic eczema និង Contact eczema ។ ចំពោះ atopic eczema កើតឡើងទៅលើកុមារ តែច្រើនលើក្មេងប្រុសជាងក្មេងស្រី។ ដោយឡែកចំពោះ contact eczema អាចកើតមានលើមនុស្សគ្រប់វ័យទាំងចាស់និងក្មេង ព្រមទាំងមិនចំពោះភេទប្រុស ឬស្រីឡើយ។ រោគសញ្ញានៃជំងឺ រោគសញ្ញានៃជំងឺ Eczema គឺមិនពិបាកនឹងកត់សម្គាល់ទេ ដែលជាទូទៅវានឹងបង្ហាញឡើងក្រោមរូបភាពជា ស្បែកក្រហម ការរមាស់ និងភាពស្ងួតនៅត្រង់កន្លែងកើតតែម្តង។ មូលហេតុនៃការកើតឡើងនៃជំងឺ ដោយសារតែជំងឺនេះមាន២ប្រភេទ ដូចនេះមូលហេតុនៃការកើតជំងឺនេះក៏អាស្រ័យនឹងប្រភេទនីមួយៗផងដែរ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត។សម្រាប់ Atopic eczema ដែលកើតមានលើក្មេង ជាទូទៅកើតឡើងទាក់ទងនឹងប្រវតិ្តជំងឺរបស់កុមារផ្ទាល់ដូចជា ការធ្លាប់កើតជំងឺហឺត រលាក ឬអាល្លែកហ្ស៊ីស្បែក ឬច្រមុះជាដើម។ ចំណែក Contact eczema  ដែលមនុស្សគ្រប់គ្នាអាចប្រឈមមុខ កើតឡើងដរាបណាមានការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កការរលាកតែម្តង ពោលគឺទាក់ទងនឹងប្រតិកម្មពីសារធាតុខាងក្រៅ។ ការព្យាបាល ជាក់ស្តែង សម្រាប់ប្រភេទ Atopic eczema របស់ក្មេងច្រើនតែជាសះស្បើយទៅវិញដោយខ្លួនឯង។ ជាទូទៅខ្មែរយើងនិយមហៅជំងឺនេះថា ស្រែងទឹកដោះ ហើយពួកគាត់ជឿថាវានឹងជាសះស្បើយដោយការលាបទឹកដោះម្តាយត្រង់កន្លែងកើត តែតាមពិតគឺវាជាដោយខ្លួនឯង ៩០% ទៅហើយ។ ផ្ទុយទៅវិញ Contact ezem គឺទាមទារការព្យាបាលឲ្យបានទាន់ពេល ពីព្រោះវាអាចវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបើមិនព្យាបាលត្រឹមត្រូវ ដោយវាអាចបង្កជាដំបៅរាលដាល។ ងាកមកមើលការព្យាបាលជំងឺ contact Eczema វិញត្រូវបានលោកវេជ្ជបណ្ឌិតលើកឡើងថា ដំណោះស្រាយចម្បងគេគឺត្រូវបញ្ឈប់ការប៉ះផ្ទាល់ជាមួយភ្នាក់ងារបង្កដែលសំដៅដល់សារធាតុដែលធ្វើឲ្យបុគ្គលផ្ទាល់មានប្រតិកម្ម ឬអាលែ្លកហ្ស៊ីជាមួយ រួចធ្វើការព្យាបាលដោយឱសថប្រឆាំងនឹងការរលាកប្រភេទ Corticoide (steroid) តាមរយៈការប្រើប្រាស់តាមការលេប ឬលាបផ្ទាល់ទៅលើស្បែកត្រង់កន្លែងដែលកើតនោះ។ ក្រៅពីនេះ ក៏គួរបន្ថែមផងដែរនូវការប្រើប្រាស់ពពួកប្រឆាំងនឹងអាល្លែកហ្ស៊ី គឺ Antihistamine ដើម្បីកាត់បន្ថយការរមាស់របស់អ្នកជំងឺ។ ការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឈមនឹងការកើតជំងឺនេះ ជាដំបូង  ត្រូវចៀសវាងជាមួយភ្នាក់ងារដែលអ្នកដឹងថាអ្នកមានប្រតិកម្មជាមួយ ។ចំពោះកុមារជាមួយនឹងជំងឺនេះ សូមចៀសវាងកុំប្រើប្រាស់សារធាតុ ឬថ្នាំណាមួយផ្តេសផ្តាសលើស្បែករបស់ពួកគេ ព្រោះអាចកាន់តែធ្ងន់ធ្ងរ ឬក៏ឡើងដំបៅក្លាយ។ ដោយឡែក ដូចបានបញ្ជាក់រួចហើយថាការពិតវានឹងជាសះស្បើយទៅវិញដោយឯកឯងសម្រាប់ប្រភេទដែលកើតលើក្មេង។ ក្នុងនោះផងដែរ ត្រូវចៀសវាងកុំឲ្យមានការកេះ ដែលនាំឲ្យមានរបួស និងការឆ្លងរោគបន្ថែមទៀត។ ផលវិបាកនៃជំងឺ ករណីដែលមិនមានការព្យាបាលថែទាំ ឬនៅតែបន្តប៉ះភ្នាក់ងារបង្ក នោះការរលាកនឹងរាលដាលទៅដល់ស្រទាប់ក្រោមគេ Hypoderm ដែលនឹងក្លាយទៅជា Eczema ជាលក្ខណៈដំបៅ ហើយទាមទារនូវការលាងសម្អាតរៀងរាល់ថ្ងៃ និងពិសេសវានឹងបន្សល់នូវស្លាកស្នាមទៀតផង។   ម្យ៉ាងទៀត ការរលាក ឬដំបៅដែលរាលដាល ក៏អាចបណ្តាលឲ្យខូចសរសៃដែលនៅសើៗត្រង់ស្បែក ដែលជាមូលហេតុនៃការខូចខាតញ្ញាណដឹងនៅត្រង់នោះផងដែរ។ ជាទីបញ្ចប់នៃកិច្ចសម្ភាសន៍ លោកវេជ្ជបណ្ឌិត សារុន សេងហួរ បានផ្តល់ជាមតិផ្តាំផ្ញើរផងដែរថា ករណីមានជំងឺនេះកើតឡើង សូមកុំប្រើប្រាស់ថ្នាំតាមគ្នា ឬតាមទម្លាប់ ព្រោះថាទោះថ្នាំប្រភេទមួយអាចព្យាបាលអ្នកជំងឺម្នាក់ជា តែមិនប្រាកដថាអាចព្យាបាលម្នាក់ទៀតជាដែរទេ ព្រោះការកើតអាចស្ថិតនៅត្រង់កន្លែងខុសគ្នា រីឯការប្រើប្រាស់ថ្នាំប្រឆាំងរលាកទៀតសោតក៏មានច្រើនចំណាត់ថ្នាក់ផងដែរ ហើយថ្នាក់នីមួយៗមានការប្រើប្រាស់នៅទីតាំងខុសៗគ្នានិងរយៈពេលខុសៗគ្នា។ ដូចនេះ យកល្អគួរទៅពិគ្រោះជាមួយអ្នកជំនាញ ដើម្បីប្រឹក្សាយោបល់ និងធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។

Share
Top