-
Jan 23, 2017
|
-
7 years ago
|
-
3.4K views
ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដែលមានការប្តេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការការពារហិរញ្ញវត្ថុដែលជាតម្រូវការជាចាំបាច់របស់ពួកគាត់។ ជាបុគ្គលគំរូមួយរូបសម្រាប់ជំនាន់ក្រោយ លោក Robert Elliott ដែលជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងហេលស៍ថាម ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖
ទស្សនវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍
ទស្សនវិស័យរបស់យើង គឺធ្វើយ៉ាងណាជួយសម្រេចឲ្យបាននូវក្ដីសុបិន និងបំណងប្រាថ្នារបស់អតិថិជនយើងតាមរយៈផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់អន្តរជាតិរបស់យើង។ យើងមានការប្ដេជ្ញាចិត្ត ដើម្បីជួយប្រជាជនកម្ពុជាកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរ និងមានសុវត្ថិភាពជាងមុនសម្រាប់ក្រុមគ្រួសារតាមរយៈការបំពេញនូវតម្រូវការរបស់ពួកគេដោយប្រើប្រាស់គម្រោងការពារប្រាក់ចំណូលការសិក្សាអប់រំសម្រាប់បុត្រធីតា ការសន្សំ និងការចូលនិវត្តន៍ជាដើម។
«ភាពជោគជ័យនៃក្រុមហ៊ុនធានារ៉ាប់រង»
សម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ យើងកំណត់ភាពជោគជ័យរបស់យើងតាមរយៈការបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើង។ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងយកអតិថិជនគ្រប់រូបជាស្នូលនៃរាល់ប្រតិបត្តិការអាជីវកម្មដែលយើងធ្វើ។ នេះជាលើកទីមួយនៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាជាច្រើនដែលពួកគេបានដឹងអំពីការធានារ៉ាប់រងអាយុជីវិត និងអត្ថប្រយោជន៍វិជ្ជមានរបស់ការធានារ៉ាប់រងអាយុជីវិតសម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។
សមិទ្ធផលទាំងនេះបានមកពីកិច្ចសហការគ្នាយ៉ាងស្អិតរមួត និងការគាំទ្រពីបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនរបស់យើង ហើយដរាបណាយើងនៅតែរក្សាវប្បធម៌សាមគ្គីនេះ ខ្ញុំជឿជាក់ថាអាជីវកម្មរបស់យើងនៅកម្ពុជានឹងរីកចម្រើនទៅមុខយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។
កត្តាដែលជម្រុញឲ្យមានភាពជោគជ័យសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅព្រះរាជាណាចក្រកម្ពុជា
•ចំណុចដែលសំខាន់បំផុតគឺសមត្ថភាពរបស់បុគ្គលិក និងការសហការគ្នារបស់បុគ្គលិក។ ការខិតខំប្រឹងប្រែង និងការជឿជាក់របស់ពួកគេ ដើម្បីជួយក្រុមគ្រួសារកម្ពុជាធានាឲ្យបាននូវអនាគតហិរញ្ញវត្ថុដ៏ប្រសើរមួយគឺជាកត្តាគោលមួយនៃភាពជោគជ័យរបស់យើងរហូតមកដល់ពេលនេះ។
•ការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយយើងឲ្យឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ពង្រីកអាជីវកម្មរបស់យើង និងផ្ដល់ជូននូវផលិតផល និងសេវាកម្មដែលសមស្របទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ខ្ញុំធានាថាក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងនៅតែរក្សាការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារក្រុមគ្រួសារកម្ពុជាឲ្យបានកាន់តែច្រើន។
•វគ្គសិក្ខាសាលាសម្រាប់សាធារណជន និងអតិថិជន ព្រមទាំងសកម្មភាពទីផ្សារផ្សេងៗជួយយើងក្នុងការអប់រំប្រជាជនគោលដៅអំពីការធានារ៉ាប់រងអាយុជីវិត ការនាំមកនូវទំនុកចិត្តជូនដល់សហគមន៍តាមរយៈបទពិសោធន៍ជិត ១៣០ ឆ្នាំរបស់យើងពីប្រទេសកាណាដាទៅសហរដ្ឋអាមេរិក និងទីផ្សារចំនួន ១១ ក្នុងតំបន់អាស៊ីព្រមទាំងភាពរឹងមាំដែលកើនឡើងឥតឈប់ឈរនៃកេរ្តិ៍ឈ្មោះរបស់យើងនៅកម្ពុជា។
កត្តាដែលជម្រុញឲ្យលោកអគ្គនាយកបន្តការអភិវឌ្ឍសមត្ថភាពជាលំដាប់
ខ្ញុំជឿជាក់លើវិស័យមួយនេះហើយខ្ញុំជឿជាក់លើមហស្ចារ្យនៃការធានារ៉ាប់រងអាយុជីវិត។ វាជាផលិតផលដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនបំផុតនៅពេលដែលអតិថិជនរបស់យើងត្រូវការវាខ្លាំងបំផុតហើយខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនយើងបានផ្ដល់អត្ថប្រយោជន៍ជាទឹកប្រាក់ជាង ១៩ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំជូនដល់អតិថិជនរបស់យើងនៅទូទាំង
ពិភពលោក។ ខណៈពេលដែលក្រុមគ្រួសារផ្ញើសារ និងកាយវិការរំលែកទុក្ខ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើងបានធ្វើការជូនសំណងជាថវិកាដល់ពួកគេដែលកំពុងតែត្រូវការថវិកានោះខ្លាំងបំផុត។ មហស្ចារ្យនៃការធា-នារ៉ាប់រងអាយុជីវិតតែងតែជម្រុញឲ្យខ្ញុំដើរទៅមុខជានិច្ចនៅក្នុងវិស័យមួយនេះ។
អត្ថន័យនៃពាក្យថា «ជោគជ័យ» សម្រាប់លោកអគ្គនាយក
ធ្វើឲ្យប្រសើរជាងមុន! ពង្រឹងអាជីវកម្មរបស់យើង! អភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើង! ជួយឲ្យអតិថិជនរបស់យើងកសាងអនាគតហិរញ្ញវត្ថុដែលជោគជ័យជាងមុន និងមានសុវត្ថិភាពជាងមុន!
តួនាទីសំខាន់ៗដែលអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិមួយរូបត្រូវមាន
កសាងក្រុមការងារដ៏ល្អមួយហើយបង្កើតបរិយាកាសមួយដែលពួកគេអាចរីកលូតលាស់បាន។ ប្រសិនបើយើងអាចជួយដោះស្រាយបញ្ហារបស់ពួកគេបាន នោះពួកគេនឹងដោះស្រាយបញ្ហារបស់អតិថិជនរបស់យើងបាន។ ដូច្នេះ ពួកយើងទាំងអស់គ្នាសុទ្ធតែជាអ្នកឈ្នះ!
ដំបូន្មានសម្រាប់យុវជនជំនាន់ក្រោយ
ត្រូវមានមោទនភាពចំពោះក្រុមហ៊ុនរបស់ខ្លួន បុគ្គលិករបស់ខ្លួន អតិថិជនរបស់ខ្លួន និងផលិតផលរបស់ខ្លួន! ប្រសិនបើបុគ្គលិករបស់យើងមានការសហការគ្នាល្អនោះអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មដែលល្អប្រសើរជាងមុន! ត្រូវរៀនស្ដាប់ និងទទួលយកដំបូន្មានថ្មីៗ! ត្រូវធ្វើអ្វីដែលត្រូវ!
As a role model for the next generation, Mr. Robert Elliott, the CEO and general manager of Manulife Cambodia, believes that “There is no limit to what a person can do or where he or she can go if he or she doesn’t mind who gets the credit.”, has offered distinguished valuable interviews with Health Time as follows:
Visions of Manulife
Our vision is to help our customers achieve their dreams and aspirations through our world-class life insurance products and services. We are committed to helping Cambodians build a better and more secure financial future for their families by meeting their needs through income protection, children’s education, savings and retirement plans.
Meaning of “Success” in an insurance company
For Manulife, we measure success by meeting the needs of our customers. At Manulife, we put our customers at the center of everything we do. For many Cambodians, for the first time in their history they are aware of life insurance and the positive benefits it brings to them and their families.
This success comes from collaboration and support from every employee in our company, and as long as we retain this collaborative spirit, I am very confident that our business in Cambodia is going to grow very fast in the coming years.
Factors leading to success of Manulife in Cambodian context
•The most important point is the quality and the engagement of our staff. Their commitment and belief that they are helping Cambodian families secure a better financial future is a key factor of our success so far.
•The supports from the Ministry of Economy and Finance helped us to enter into Cambodia, expand our business and provide the products and services that fit the needs of the Cambodian people. I am sure that Manulife will maintain the growth and commitment to protect more families in Cambodia.
•Public education seminars, client seminars and marketing activities help us educate the target population on life insurance, bringing trust to the community through our global experience for nearly 130 years from Canada to the U.S. and 11 countries in Asia, and our increasing brand strength in Cambodia.
Personal inspiration which keeps you in the high spirit of growing and developing oneself
I believe in our industry, I believe in the miracle of life insurance. It’s a product that pays out the most when our customers need it the most, and I’m very proud that my company pays over US $19 billion in benefits to our clients every year across the globe. When most people are sending family their respect and condolences, our advisors are able to give our customers the cash they need. The miracle of life insurance keeps me motivated.
Personal meaning of “Success”
Doing better! Growing our business! Developing our staff! Helping our customers build a more successful and secure financial future!
Key roles of a CEO in a global company
Build the good team, and create the environment for them to flourish. If you solve their problems, they will solve problems of our customers. Everybody wins!
Advice to the next generations
Be passionate about your company, your staffs, your customers, and your products! If your staff is engaged, your customers will be better served! Learn to listen and take advice!
Do the right thing!
Share