Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តាមរយៈការសិក្សារបស់អង្គការសុខភាពពិភពលោកបានបង្ហាញថាករណីពិការភ្នែកដោយសារជំងឺទឹកដក់ក្នុងភ្នែកមានរហូតដល់ទៅជាង ១២.២% ត្រូវនឹងលំដាប់ទី២ ក្នុងចំណោមមូលហេតុនៃភាពពិការភ្នែកបន្ទាប់ពីជំងឺភ្នែកឡើងបាយ។  ព្រមជាមួយនឹងការកើតមានជាញឹកញាប់នេះ សភាពធ្ងន់ធ្ងរនៃជំងឺដែលអាចបណ្តាលឲ្យឈានដល់ការបាត់បង់គំហើញ ធ្វើឲ្យជំងឺទឹកដក់ក្នុងភ្នែកកាន់តែទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ដូចម្តេចដែលហៅថា ជំងឺទឹកដក់ក្នុងភ្នែក? ជាទូទៅ សម្ពាធភ្នែករបស់មនុស្សយើងមានក្រោម២១មីលីម៉ែត្របារ៉ត។ ដោយឡែក ទឹកដក់ក្នុងភ្នែក (Glaucoma)មានន័យថាសម្ពាធនៅក្នុងភ្នែកមានលើសពី ២១ មីលីម៉ែត្របារ៉ត និងមានជំងឺសរសៃអុបទិកឌីសខូចខាត កើនឡើង (Progressive optic neurophathy) ដែលទាំងនេះបង្កឲ្យគំហើញ និងទំហំនៃគំហើញថយចុះ។ ជំងឺទឹកដក់ក្នុងភ្នែក មានមូលហេតុបណ្តាលមកពីអ្វី? ធម្មតា ការផលិតទឹកក្នុងភ្នែករបស់យើង (Aqueous humour) ចាប់ផ្តើមចេញពីគល់ប្រស្រីភ្នែក (Ciliary body) ដែលជាកន្លែងផលិត បន្ទាប់មកវាហូរមកបន្ទប់ផ្នែកខាងក្រោយ រួចបន្តមកបន្ទប់ភ្នែកខាងមុខ  ហើយត្រូវបានស្រូបចេញតាមចម្រោះ Trabecular Meshwork និងបន្តចេញមកតាម បំពង់តូច (Schlemm's canal) ហើយចុងបញ្ចប់ជ្រាបតាមសរសៃវ៉ែន (Episcleral  vein) ដំណើរការនេះបង្កើតជាតុល្យភាពរវាងការផលិតនិងការស្រូបចេញដែលធ្វើឲ្យសម្ពាធទឹកធម្មតាក្នុងភ្នែករបស់យើងមាក្រោម២១មីលីម៉ែត្របារ៉ត។  ដោយឡែក ជំងឺទឹកដក់ក្នុងភ្នែក បណ្តាលមកពីការបាត់តុល្យភាពរវាងការផលិត និងការស្រូបចេញនៃទឹកក្នុងភ្នែក   ដែលកើតឡើងជាពិសេសដោយសារការបិទផ្លូវទឹកនៅកន្លែងស្រូបចេញ(Trabecular Meshwork)  នាំឲ្យទឹកដែលផលិតក្នុងភ្នែកចេញមិនរួច និងកើនបរិមាណនៅក្នុងនោះបណ្តាលឲ្យសម្ពាធកើនរហូតលើសពី ២១ មីលីម៉ែត្របារ៉ត។ កត្តាអ្វីខ្លះអាចនាំឲ្យមានការប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក? ជំងឺនេះចែកចេញជាពីរប្រភេទគឺ ប្រភេទមុំបិទ និងមុំបើក   ដែលអាចកើតមានជាញឹកញាប់លើមនុស្សទាំងពីរភេទ ដោយក្នុងនោះក៏រួមមានកត្តាប្រឈមមួយចំនួនទៀតដូចជា៖ - មានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ -  ប្រវត្តិគ្រួសារធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក (អាចបង្កើនការប្រឈមរហូតដល់ ១០%) -  ជំងឺមួយចំនួនដែលអាចបង្កើនការប្រឈមនេះរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមនៅបាតភ្នែក ( CRVO )ដែលអាចបង្កើតជាសរសៃឈាមថ្មីតូចៗពាសលើកន្លែងចម្រោះ ធ្វើឲ្យបិទផ្លូវទឹកចេញ, ភ្នែក Hyperopia (ប្រស្រីភ្នែក ឬបន្ទប់ផ្នែកខាងមុខរាក់ដែលបង្កើតជាមុំបិទ) ភ្នែកម្ញ៉ូបខ្ពស់ (ប្រស្រីភ្នែកជ្រៅឬបន្ទប់ផ្នែកខាងមុខជ្រៅ) ជាដើម - ជំងឺផ្សេងៗទៀតទាក់ទងនឹងការលូតលាស់ខុសប្រក្រតីពីកំណើត  ដែលមានន័យថាអាចមានការវិវឌ្ឍជាជំងឺទឹកដក់ក្នុងភ្នែក តាំង ពីកំណើតផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចផ្តល់ជារោគសញ្ញាអ្វីខ្លះ? យើងអាចបែងចែករោគសញ្ញាទៅតាមប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែកនីមួយៗ៖ ១.ប្រភេទមុំបិទ ជាទូទៅផ្តល់ជារោគសញ្ញាស្រួចស្រាវ (ភ្លាមៗ) និងរ៉ាំរ៉ៃ ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហម - ឈឺចុកចាប់នៅក្នុងភ្នែកខ្លាំង -  គំហើញមានការចុះថយយ៉ាងគំហុក -  ប្រស្រីភ្នែករីកធំ -  កញ្ចក់ភ្នែកហើម -  សម្ពាធទឹកឡើងខ្ពស់ដែលធ្វើឲ្យអ្នកជំងឺឈឺចុកចាប់មួយចំហៀងក្បាល និងមានអាការៈដូចជាក្អួតចង្អោរ ឡេះឡះនៅក្នុងភ្នែកស្ទើរទ្រាំមិនបាន។ គួរបញ្ជាក់ថា ចំពោះទឹកដក់ក្នុងភ្នែកប្រភេទមុំបិទនេះ ច្រើនតែកើតនៅពេលអ្នកជំងឺមានអារម្មណ៍ក្តុកក្តួល សោកសៅ  ឬកើតទុក្ខ ហើយបង្កឲ្យមានការឈឺចាប់  ស្រវាំភ្នែក  និងរោគសញ្ញាផ្សេងទៀត ដែលនាំឲ្យអ្នកជំងឺត្រូវតែស្វែងរកជំនួយពីគ្រូពេទ្យ។ ២.ប្រភេទមុំបើក ជាទូទៅច្រើនឲ្យសញ្ញារ៉ាំរ៉ៃ (កើតបន្តិចម្តងៗ) ដែលក្នុងនោះរួមមាន៖ - ភ្នាសភ្នែកឡើងក្រហមតិចតួច   ឬពេលខ្លះភ្នាសភ្នែកសធម្មតា - មានការចុកអួលភ្នែកបន្តិចបន្តួច ដែលធ្វើឲ្យអ្នកជំងឺមិនមានការចាប់អារម្មណ៍ - គំហើញ និងទំហំគំហើញមានការថយចុះបន្តិចម្តងៗដោយមិនដឹងខ្លួន។ ដោយសារតែរោគសញ្ញារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ ទើបអ្នកជំងឺច្រើនតែទៅជួបគ្រូពេទ្យនៅពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចនឹងហួសពេលក្នុងការទប់ស្កាត់ភាពពិការភ្នែកទៅហើយ។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច? តាមរយៈរោគសញ្ញាដែលបានរៀបរាប់ដូចខាងលើ រួមជាមួយនឹងការធ្វើរោគវិនិច្ឆ័យផ្សេងៗទៀតដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ទើបអាចនាំឲ្យឈានដល់ការសន្និដ្ឋានថាជាជំងឺទឹកដក់ក្នុងភ្នែប្រភេទណាមួយ ដោយក្នុងនោះរួមមាន៖ • ការវាស់គំហើញ៖ គំហើញថយចុះ និងទំហំដែនគំហើញរួមតូច • ការវាស់សម្ពាធទឹកក្នុងភ្នែក៖ សម្ពាធទឹកកើនឡើងលើសពី ២១ មីលីម៉ែត្របារ៉ត • ការពិនិត្យសរសៃបាតភ្នែក៖ សរសៃអុបទិក ឌីសពីខួរក្បាលខូងដូចបាតខ្ទះ (ទំហំធំចាប់ពី០.៧%) • ការពិនិត្យប្រភេទមុំ  (បិទ ឬបើក) និងការពិនិត្យដោយឧបករណ៍ផ្សេងៗទៀត។ តើជំងឺទឹកដក់ក្នុងភ្នែកត្រូវព្យាបាលយ៉ាងដូចម្តេច? ការព្យាបាលចំបាច់ត្រូវធ្វើឡើងដើម្បីរក្សាគំហើញដែលនៅសេសសល់ឲ្យនៅគង់វង្ស ជាមួយនឹងគោលបំណងដើម្បីទាញឲ្យសម្ពាធទឹកថយចុះក្រោម ២១ មីលីម៉ែត្របារ៉ត។ ជាទូទៅ ការព្យាបាលមាន ៣ ដំណាក់កាល៖ ១ ការព្យាបាលដោយឱសថ៖ ការប្រើប្រាស់ថ្នាំបន្តក់ដែលមានសកម្មភាពទប់កុំឲ្យផលិតទឹកនៅក្នុងភ្នែកច្រើនពេកនិងប្រភេទមួយទៀតសម្រាប់បង្កើនការស្រូបទឹកចេញពីក្នុងភ្នែកដើម្បីឲ្យសម្ពាធទឹកថយចុះ។ អ្នកជំងឺត្រូវបន្តការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់   និងទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។ ២ ការព្យាបាលដោយកាំរស្មីឡេស័រ៖ - ប្រភេទមុំបិទ៖ កាំរស្មីត្រូវបានបាញ់ដើម្បីឲ្យគល់ប្រស្រីមានប្រហោង (L-PI)។ ក្នុងករណីនេះ កាលណាគល់ប្រស្រីបិទ ទឹកនឹងឡើងទៅតាមប្រហោងនោះទៅសង្កត់ប្រស្រីឲ្យចុះមក និងធ្វើឲ្យមុំបើកមកវិញ។ - ប្រភេទមុំបើក៖ កាំរស្មីត្រូវបានបាញ់ត្រង់កន្លែងចម្រោះ  (Laser Trabeculoplasty)ដើម្បីឲ្យចម្រោះនោះបើក និងធ្វើការឡើងវិញក្នុងការស្រូបទឹកចេញ។ - សរសៃបាតភ្នែក៖ ឡេស័រក៏ត្រូវបានបាញ់ទៅលើសរសៃបាតភ្នែក ជាពិសេសចំពោះអ្នកដែលមានការស្ទះសរសៃបាតភ្នែក(ដោយសារមានការបែកសរសៃឈាម ដែលបន្ទាប់មកនាំឲ្យមានការកកើតជាសរសៃឈាមថ្មីៗទៅពាសនៅត្រង់កន្លែងចម្រោះចេញ និងធ្វើឲ្យស្ទះ)។ ៣ ការព្យាបាលដោយការវះកាត់ (Glaucoma Filtration Surgery)៖ ជាការបង្កើតផ្លូវទឹក (Trabeculectomy) ដើម្បីឲ្យមានផ្លូវចេញ។ នេះជាជម្រើសចុងក្រោយនៃការព្យាបាលដើម្បីទប់ស្កាត់ការឡើងសម្ពាធទឹកក្នុងភ្នែក និងរក្សាគំហើញកុំឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរឬពិការភ្នែកទាំងស្រុង។ ក្នុងករណីដែលមិនបានទទួលការព្យាបាលបានទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងភាពពិការភ្នែកអស់មួយជីវិត  ដោយសារតែសរសៃបាតភ្នែក និងដែនគំហើញត្រូវបានខូចខាតទាំងស្រុង និងមិនអាចស្តារឡើងវិញបាន។ ដោយឡែក សម្រាប់អ្នកជំងឺដែលទទួលការព្យាបាលបានត្រឹមត្រូវ អាចរក្សាគំហើញដែលនៅសេសសល់ឲ្យបានគង់វង្សរយៈពេលយូរ កុំឲ្យវិវឌ្ឍទៅរកការខូចខាតទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ គំហើញដែលបានបាត់បង់ដោយសារជំងឺទឹកដក់ក្នុងភ្នែកហើយក៏មិនអាចស្តារឲ្យមកដូចធម្មតាវិញដែរ។ តើគួរធ្វើការតាមដាន និងការថែទាំយ៉ាងណាខ្លះបន្ទាប់ពីព្យាបាល? ដោយសារជំងឺទឹកដក់ក្នុងភ្នែកទាមទារឲ្យមានការព្យាបាលពេញមួយជីវិត ដូចនេះ ក្រោយពីបានទទួលការព្យាបាលរួច ក៏តម្រូវឲ្យអ្នកជំងឺធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យភ្នែកផងដែរ (រៀងរាល់មួយទៅពីរខែម្តងទៅតាមការណាត់)។   ជាទូទៅ ការតាមដានរួមមានការពិនិត្យសំខាន់ៗដូចជា  សម្ពាធទឹក  ដែនគំហើញ និងភាពខូងនៃសរសៃបាតភ្នែកអុបទិកឌីស។ការតាមដាននេះធ្វើឡើងដើម្បីប្រាកដថាថ្នាំដែលកំពុងប្រើប្រាស់នៅមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺ ឬត្រូវធ្វើការកែតម្រូវផ្សេងៗ។ ចំពោះការព្យាបាលដោយឡេស័រ  និងវះកាត់ក៏តម្រូវឲ្យមានការតាមដានដូចគ្នា ដើម្បីចៀសវាងការវិវឌ្ឍណាមួយដូចជា ការបិទជិតទៅវិញនៃផ្លូវទឹកដែលបានវះកាត់ ឬបាញ់ឡេស័ររួចហើយ ដែលក្នុងករណីនេះ ការព្យាបាលនឹងឈានដល់ដំណាក់កាលមួយទៀតគឺ Tubing ដែលជាការប្រើប្រាស់ Tube implant ដើម្បីបឺតស្រូបទឹកចេញ។   ដោយឡែក ចំពោះការថែទាំអំឡុងពេល  និងក្រោយពេលព្យាបាលតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការបន្តក់ថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ធ្វើការតាមដានតាមការណាត់ជួបរបស់គ្រូពេទ្យ ភ្នែក  និងអាចប្រើប្រាស់ឱសថជំនួយសរសៃបាតភ្នែកបន្ថែមដើម្បីទប់ស្កាត់ការវិវឌ្ឍ និងការខូចខាតរបស់សរសៃបាតភ្នែកផងដែរ។ តើជំងឺទឹកដក់ក្នុងភ្នែកអាចការពារបានតាមរបៀបណា? ការការពារអាចធ្វើទៅបានចំពោះតែជំងឺទឹកដក់ក្នុងភ្នែកប្រភេទមុំបិទប៉ុណ្ណោះ ដោយជាទូទៅការបាញ់កាំរស្មីឡេស័រត្រូវបានប្រើប្រាស់ ដើម្បី ការពារចំពោះអ្នកដែលមានភ្នែក Hyperopi(ប្រស្រីភ្នែករាក់ឬមុំត្បៀត)។ ចំពោះប្រភេទមុំបើកជាទូទៅអាចទាក់ទងនឹងតំណពូជដែលមិនអាចធ្វើការការពារបានឡើយ ក៏ប៉ុន្តែវាអាចទប់ស្កាត់កុំឲ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរបានដោយការព្យាបាលតាំងពីដំណាក់កាលដំបូង។   ដូចនេះ ចំពោះអ្នកមានកត្តាប្រឈម   ឬរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ  ឬមិនទាន់មានរោគសញ្ញាដំបូង  ពិសេសអ្នកមានប្រវត្តិគ្រួសារទាក់ទងនឹងជំងឺភ្នែក   គួរមកពិនិត្យភ្នែក ជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានរៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្តងដើម្បីទប់ស្កាត់និងចៀសវាងភាពពិការភ្នែកឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត  គង់ ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានដេប៉ាតឺម៉ង់អគារចក្ខុរោគ ព្រមទាំងជានាយកមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនមែនត្រឹមតែស្បែកមុខទេដែលអ្នកត្រូវថែរក្សា អំឡុងនៃរដូវភ្លៀងធ្លាក់ កែវភ្នែករបស់អ្នកក៏ជាផ្នែកដែលមិនគួរមើលរំលងដូចគ្នា ដោយវាផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតពីពន្លឺត្រចង់មុតថ្លានិងគ្មានជំងឺ។ដូចនេះហេលស៍ថាមសូមលើកបង្ហាញនូវចំណុចខ្លះៗដែលអ្នកគួរអនុវត្តដើម្បីរក្សាសម្រស់ភ្នែករបស់អ្នកនៅរដូវភ្លៀងនេះ៖ •កុំញី ឬជូតភ្នែកដោយដៃមិនស្អាត ព្រោះវាអាចនឹងធ្វើឲ្យឆ្លងមេរោគមួយចំនួនទៅក្នុងភ្នែក របស់អ្នក។ ជាការពិតទម្លាប់នេះច្រើនកើតឡើង ចំពោះក្មេង ដូចនេះ មាតាបិតាគ្រប់រូបចាំបាច់ត្រូវ រក្សាក្មេងឲ្យឆ្ងាយពីកន្លែងដក់ទឹក។ •ប្រសិនបើអ្នកទទឹកខ្លួនដោយទឹកភ្លៀងក្នុងពេលធ្វើដំណើរ អ្នកត្រូវចាំថាពេលទៅដល់ផ្ទះ ឬកន្លែងណាមួយ អ្នកគួរលាងភ្នែករបស់អ្នកជាមួយទឹកស្អាត និងជូតសម្អាតជាមួយកន្សែងស្ងួត ជាចាំបាច់។ •ពាក់វ៉ែនតាជាប្រចាំនូវរាល់ពេលចេញក្រៅ ព្រោះការពាក់វ៉ែនតាមិនមែនសម្រាប់តែការពារកម្តៅថ្ងៃនោះទេ។ ក្នុងករណីអ្នកមានទម្លាប់ ចូលចិត្តពាក់លែន អ្នកគួរតែសម្អាតវាជាប្រចាំនិងទៀងទាត់ ដើម្បីចៀសវាងការងាយចម្លង​មេរោគ។ •បើមាននរណាម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហាភ្នែក ត្រូវចៀសវាងនូវការប្រើប្រាស់របស់ផ្ទាល់ខ្លួន ដូចជាកន្សែង ឬកន្សែងដៃ​រួមគ្នាដាច់ខាត។ •បង្កើនភាពស៊ាំការពាររាងកាយ ដោយចៀសវាងការញ៉ាំអាហារខាងក្រៅញឹកញាប់ ហើយបែរមកញ៉ាំអាហារដែលចម្អិនដោយខ្លួនឯងនៅផ្ទះបន្លែស្រស់ធម្មជាតិ និងផ្លែឈើតាមរដូវកាល ជាការប្រសើរបំផុត។ •ករណីមានរមាស់ភ្នែក ដំបូងអ្នកគ្រាន់តែ លាងសម្អាតភ្នែកជាមួយទឹកត្រជាក់ បើមិនមាន ការធូរស្រាល សូមចៀសវាងនូវការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដោយខ្លួនឯង។ អ្នកគួរទៅជួបជា-មួយគ្រូពេទ្យដើម្បីឲ្យគាត់ចេញវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការប្រើប្រាស់ថ្នាំ។ •ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូដុំជាប្រចាំ ពិសេសក្នុងរដូវភ្លៀង ព្រោះវាអាច សម្លាប់មេរោគបានរហូតដល់៩៩%។ ក្រៅពីនេះ អ្នកក៏អាចប្រើអាល់កុលលាងបានដូចគ្នា ដែលវាផ្តល់នូវប្រសិទ្ធភាពបានរហ័ស ប៉ុន្តែគ្រាន់តែវាមិនមានប្រសិទ្ធភាពសម្រាប់វីរុសប៉ុណ្ណោះ។ ជានិច្ចកាល ការការពារតែងតែប្រសើរជាងការព្យាបាល ដូចនេះអ្នកចាំបាច់ត្រូវធ្វើតាមការណែនាំខាងលើ នោះអ្នកនឹងទទួលបាននូវការរក្សាសម្រស់ភ្នែកយ៉ាងមានប្រសិទ្ធភាព។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ទម្រង់ជើងមួយគូដ៏ស្រស់ស្អាតគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់នារីៗគ្រប់រូប ហើយវារឹតតែបង្ហាញនូវ បុគ្គលិកលក្ខណៈកាន់តែប្រសើរដូចគ្នាដែរ។ មិនមែនគ្រប់មិត្តនារីទាំងអស់សុទ្ធតែមានសំណាងកើតមករួមជាមួយនឹងជើងស្រស់ស្អាតស្រាប់នោះទេ។ ដូចនេះ អត្ថបទខាងក្រោមនឹងអាចជួយសម្រេចនូវក្តីប្រាថ្នានៃការមានដងជើងស្អាត ស្បែកម៉ដ្ឋរលោងបាន៖ រក្សាទម្ងន់ ប្រសិនបើអ្នកមានអារម្មណ៍ខ្មាស់អៀន អំពីទម្ងន់ និងទំហំកំភួនជើងរបស់អ្នក  អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះអាហារដែលអ្នកញ៉ាំចូល។ សំខាន់អ្នកគួរចៀសនូវប្រភេទអាហារដែលមានកម្រិតជាតិស្ករ ខ្លាញ់ និងកាល់ឡូរីខ្ពស់ ព្រោះវាជាលទ្ធផលនៃការស្តុកជាតិខ្លាញ់លើស និងបំផ្លាញទម្រង់នៃដងខ្លួន រួមទាំងជើងទាំងគូរបស់អ្នកផងដែរ។ ដូច្នេះហើយ ការកាត់បន្ថយអាហារប្រភេទនេះអាចចាត់ទុកជាវិធីសាស្ត្រមួយ ជួយឲ្យអ្នកទទួលបានជើងស្រឡូនស្អាត។ ការសម្អាតរោមជើង រោមជើងច្រើន ប្រៀបដូចជាសុបិន្តអាក្រក់មួយ ចំពោះនារីគ្រប់រូប ដូច្នេះអ្នកអាចជ្រើសរើសវិធីសាស្រ្តដើម្បីកម្ចាត់វាដោយសុវត្ថិភាព។ ក្នុងនោះដែរ ការប្រើឡាស៊ែរត្រូវបានណែនាំ តែប្រសិនបើ អ្នកមិនចង់ចំណាយច្រើន អ្នកអាចពិចារណាក្នុង ការជ្រើសរើសវិធីសាស្ត្របែបធម្មជាតិ ដូចជា កោរ បក ឬប្រើក្រែមជម្រុះបានដូចគ្នា។ ការកោរចាំបាច់ត្រូវមានការជ្រើសរើសជែលកោរ និងប្រភេទ ឡាមដែលមានគុណភាព។ ក្នុងករណីអ្នកកោររោមជើង អ្នកគួរប្រើក្រែម ឬឡេផ្តល់សំណើមបន្ទាប់ពីកោររួច ដើម្បីចៀសវាងរលាកដោយសារ ឡាម ឬឡើងកន្ទួល និងធ្វើឲ្យស្បែកឆាប់ស្ងួត។ បច្ចុប្បន្ន នារីៗភាគច្រើនចូលចិត្តបក ឬប្រើក្រែមជម្រុះរោមបែបធម្មជាតិជាជាងកោរលើរោមជើង។ ការត្រាំជើង អ្នកអាចព្យាយាមត្រាំជើង ឲ្យបានយ៉ាងហោច- ណាស់ក៏ម្តងក្នុង១ខែដែរ។ លោកអ្នកអាចប្រើ- ប្រាស់ទឹកក្តៅឧណ្ហៗ លាយជាមួយសាប៊ូលាង- ខ្លួនដើម្បីឲ្យមានពពុះតិចតួច និងបន្ថែម ២ទៅ៣ តំណក់នៃប្រេងធម្មជាតិ។ បន្ទាប់មកត្រាំពាក់កណ្តាលជើងរបស់អ្នក នៅក្នុងល្បាយទឹកក្តៅឧណ្ហៗនោះ រយៈពេលប្រហែលកន្លះម៉ោងរួចហើយសម្អាតជើងរបស់អ្នកថ្នមៗ ដោយប្រើថ្មខាត់ ឬស្ក្រាប់ទើបបន្ថែមសំណើមភ្លាមៗបន្ទាប់ពីនោះ។ ការម៉ាស្សាជើង អ្នកគួរជ្រើសរើសប្រេងម៉ាស្សាធម្មជាតិ អនុវត្តលើជើងរបស់អ្នកយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ អ្នកក៏អាចលាងសម្អាតជើងរបស់អ្នក ជាមួយសាប៊ូដុំកម្រិតស្រាល នៅពេលអ្នកត្រឡប់ មកដល់ផ្ទះវិញ ជារៀងរាល់ពេលល្ងាច និងលាបផលិតផលផ្តល់សំណើមតាមក្រោយ។ រក្សាសំណើម ការផ្តល់សំណើមជាប្រចាំជួយឲ្យស្បែកនៅត្រង់ជើងទន់រលោង និងបន្ថយការរលាកលើស្បែកបាន។ ជ្រើសរើសផលិតផលផ្តល់សំណើមដែលមានប្រសិទ្ធភាពជួយបន្តឹងស្បែក។ លាបវាគ្រប់ពេលដែលអ្នកត្រូវការ និងជាពិសេសបន្ទាប់ពីងូតទឹករួច ក៏អាចជួយដល់ស្បែកផ្នែកជើងឲ្យស្រស់ស្អាតបានដែរ។ ហាត់ប្រាណរក្សាទម្រង់ជើង ប្រសិនបើអ្នកមានសាច់ដុំនៅជើងធំៗ អ្នកគួរចាប់ផ្តើមអនុវត្តលំហាត់ប្រាណជាប្រចាំ ដើម្បី-​កាត់បន្ថយខ្លាញ់ដែលលើសនោះចេញ។ ទោះ-បីករណីគ្មានសាច់ដុំធំយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវការធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសសម្រាប់ជើងរបស់អ្នកដើម្បីឲ្យសាច់ដុំជើងរបស់អ្នកមានទម្រង់ស្អាត។ ការដើរ រត់ត្រឹកៗ លោតនិងជិះកង់ជាប្រភេទកីឡាដែលត្រូវបានណែនាំថាអាចជួយឲ្យជើងរបស់អ្នកមានទម្រង់ស្អាត។ ប្រសិនបើអ្នកអាចអនុវត្តតាមការណែនាំខាងលើបាន នោះអ្នកនឹងទទួលបានជើងដែលមានទម្រង់ស្រស់ស្អាត ជាមួយនឹងស្បែកតឹងណែនល្អឥតខ្ចោះហើយក៏ដល់ពេលដែលអ្នកអាចស្លៀកពាក់តាម-ក្តីប្រាថ្នា ប្រកបដោយទំនុកចិត្ត! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុគ្គលមួយចំនួនមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះបញ្ហាសាច់ដុះលើស្បែកដោយបារម្ភថាវាអាចជាសញ្ញាណនៃជំងឺមហារីក។ ប៉ុន្តែ តាមការពិតទៅ «បញ្ហាសាច់ដុះលើស្បែកភាគច្រើនមិនបង្កជាគ្រោះថ្នាក់នោះទេ!!! វាមិនជាប់ពាក់ព័ន្ធទៅនឹងជំងឺមហារីកដោយវាគ្រាន់តែជាដុំសាច់ដែលមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដរាបណាមិនមានការត្រដុស ឬប៉ះពាល់ជាមួយនឹងក្រណាត់ គ្រឿងអលង្ការ ឬវត្ថុមានមុខស្រួចផ្សេងៗ ជាច្រើនដងបន្តបន្ទាប់គ្នា» នេះបើយោងតាមសម្តីរបស់ Madam Barbiela ដែលជាស្ថាបនិករបស់ Lalune Beauty Careមជ្ឈមណ្ឌលថែរក្សាសម្ផស្សដែលជាទំនុកចិត្តរបស់មិត្តប្រុសស្រីដែលស្រលាញ់ភាពស្រស់ស្អាត។ ខណៈនេះ លោកអ្នកអាចស្រាយចម្ងល់ទាក់ទិននឹងបញ្ហានេះជាមួយនឹងអត្ថបទណែនាំដោយលោកស្រីខាងក្រោម៖ សាច់ដុះលើស្បែកជាអ្វី? វាប្រៀបបាននឹងបណ្តុំនៃសរសៃនិងបំពង់ស្នូល កោសិកាប្រសាទ កោសិកាជាតិខ្លាញ់  និងកោសិកាដែលគ្របដណ្តប់លើស្បែក។ បុគ្គលខ្លះអាចនឹងជួបប្រទះនឹងបញ្ហានេះ ហើយតែមិនបានចាប់អារម្មណ៍ ឬកត់សម្គាល់ ដោយដុំសាច់ដែលដុះទាំងនោះអាចនឹងត្រូវបានត្រដុស ឬជ្រុះបាត់ទៅដោយមិនដឹងខ្លួន។ ប៉ុន្តែពេលខ្លះទៀតក៏នៅជាប់ជារៀងរហូត។ មនុស្សមួយចំនួនងាយប្រឈមនឹងបញ្ហាសាច់ដុះលើស្បែកនេះដោយសារតែបញ្ហាធាត់ហួសដែលបណ្តាលមកពីកត្តាតំណពូជ ឬមូលហេតុផ្សេងៗទៀត ដែលមិនទាន់ត្រូវបានរកឃើញ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងស្រ្តីមានផ្ទៃពោះជាក្រុមមនុស្សដែលមានការប្រឈមនឹងបញ្ហាសាច់ដុះនេះ។ ផ្ទៃនៃសាច់ដុះអាចនឹងមានសភាពរាបសើ្ម ឬរូបរាងមិនទៀងទាត់ហើយវាដុះចេញពីលើផ្ទៃនៃស្បែកដោយមានទងដុះជាប់នឹងស្បែកផ្ទាល់តែម្តង ដោយភាគច្រើនមានពណ៌ដូចសាច់យើងធម្មតា ឬក៏ត្នោតស្រាល។ ដំបូង វាមានទំហំតូច ហើយសំប៉ែតដូចក្បាលដែកគោលមួក។ វាអាចមានអង្កត់ផ្ចិតពី 2mmទៅ ហើយដុំសាច់ខ្លះក៏អាចមានដល់ 5cmផងដែរ។ តើអ្វីខ្លះជាហេតុបង្កឲ្យមានបញ្ហាសាច់ដុះលើស្បែកសាច់ដុះលើស្បែក? ជាបញ្ហាមួយសាមញ្ញហើយតែងកើតមានក្រោយពាក់កណ្តាលជីវិតរបស់មនុស្ស មូលហេតុដែលគេបានអះអាងនោះ គឺបណ្តាលមកពីចង្កោមនៃកូឡាជែន និងសរសៃឈាម ដែលត្រូវបានប្រមូលផ្តុំគ្នាហើយឃាំងជាប់នៅស្រទាប់ក្រាស់នៃស្បែក។ វាក៏ជាលទ្ធផលពីការត្រដុសស្បែក និងស្បែក ហើយជាហេតុបណ្តាលឲ្យវាកើតមានត្រង់ផ្នែកនៃស្បែក និងស្បែកដែលមានគន្លាក់។ មូលហេតុដែលបង្កបញ្ហានេះក៏មានខុសៗគ្នាទៅតាមប្រភេទមនុស្សផងដែរ៖ • អ្នកដែលធាត់ហួស ៖ អាចមកពីពួកគេមានស្បែកផ្នត់ និងគន្លាក់ច្រើន • ស្រ្តីមានផ្ទៃពោះ ៖  ភាគច្រើន បណ្តាលមកពីអ័រម៉ូនដែលត្រូវបានបញ្ចេញ • អ្នកជំងឺទឹកនោមផ្អែម • បុគ្គលដែលមានផ្ទុកវីរុសមហារីកស្បូន (ដែលមានហានិភ័យទាប ប្រភេទ 6 និង11) • ការប្រើប្រាស់ស្តេរ៉ូអ៊ីតដោយខុសច្បាប់ ៖ វាជ្រៀតចូលទៅក្នុងសារពាង្គកាយ និងសាច់ដុំ ដែលបណ្តាលឲ្យសរសៃកូឡាជែនដែលនៅក្នុងស្បែកចងភ្ជាប់គ្នា ហើយក៏បង្កជាដុំសាច់ដុះនៅលើស្បែកតែម្តង។ តើអាចធ្វើការព្យាបាលដោយវិធីណាខ្លះ? សាច់ដុះលើស្បែកនេះភាគច្រើនមិនបង្កជាគ្រោះថ្នាក់អ្វីធំដុំនោះទេហើយអ្នកដែលកើតមានបញ្ហានេះធ្វើការដកវាចេញ ក៏ដើម្បីតែភាពស្រស់ស្អាត ក៏ដូចជាសម្ផស្សប៉ុណ្ណោះ។ ជួនកាល ដុំសាច់ធំជាពិសេសពួកដែលកើតមានត្រង់តំបន់ដែលងាយនឹងមានការប៉ះទង្គិច តាមរយៈការត្រដុសជាមួយនឹងសម្លៀកបំពាក់ គ្រឿងអលង្ការឬស្បែកងាយនឹងបាត់រូបរាងដោយសារតែវាមានការប៉ះពាល់ច្រើន។ បុគ្គលមួយចំនួនទៀតធ្វើការកំចាត់ដុំសាច់នោះចេញពីមុខ ឬក្រោមក្លៀករបស់ខ្លួន ដើម្បីងាយស្រួលក្នុងការកោរសម្អាតរោមរបស់ខ្លួន។ ប្រិយមិត្តអ្នកអានអាចធ្វើការអនុវត្តតាមវិធីខាងក្រោម ដើម្បីធ្វើការសម្អាតសាច់ដុះលើស្បែក៖ • ការដុត(Cauterization)៖ សាច់ដែលដុះនឹងត្រូវបានដុតចេញដោយអគ្គិសនី • ការកាត់ ៖ សាច់ដែលដុះនឹងត្រូវបានកាត់ចេញដោយកាំបិតវះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប… លោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់កិត្តិយសធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លៃរបស់លោកអំពីការសិក្សាតាមរយៈអាហារូបករណ៍នៅប្រទេសថៃរបស់លោក តាមរយៈកិច្ចសម្ភាសន៍ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… សំណួរ ៖ តើលោកបានទទួលបានអាហារូបករណ៍អ្វី? តើអាចនិយាយដោយសង្ខេបបានទេអំពីអាហារូបករណ៍នេះបានទេ? ចម្លើយ ៖ នេះជាប្រភេទអាហារូបរណ៍ក្រោមព្រះរាជទានពីព្រះអង្គម្ចាស់ក្សត្រី សិរិនថន នៃព្រះរាជាណាចក្រថៃ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា គឺមកកាន់ក្រសួងអប់រំ យុវជន និងកីឡា  ដែលមានផ្តល់ជូននិស្សិតកម្ពុជាប្រមាណ២២០នាក់ជារៀងរាល់ឆ្នាំ សម្រាប់ទៅសិក្សាគ្រប់មុខវិជ្ជាពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិតនៅគ្រប់សាកលវិទ្យាល័យទូទាំងប្រទេសថៃ។ សំណួរ ៖ តើអាចបង្ហាញដោយត្រួសៗបានទេអំពីដំណាក់កាលនៃការទទួលបានអាហារូបករណ៍នេះ? ចម្លើយ ៖  អំពីដំណាក់កាលនៃការដាក់ពាក្យ -អាហារូបករណ៍នេះ ជាទូទៅនឹងមកដល់ក្រសួងអប់រំ ហើយប្រកាសឲ្យនិស្សិតចាប់ផ្តើមដាក់ពាក្យនៅអំឡុងចុងខែកញ្ញា និងដើមខែតុលា ប្រមាណជាពីរសប្តាហ៍ក្នុងការដាក់ពាក្យ។  -ដំណាក់កាលទីពីរ គឺការត្រៀមខ្លួនប្រឡងដែលជាទូទៅ គឺនៅក្នុងខែធ្នូ ចំណែកឯកាលបរិច្ឆេទ គឺមិនទៀង អាស្រ័យលើខាងភាគីថៃជាអ្នកកំណត់ ដូច្នេះនិស្សិតមានពេលប្រមាណពីរខែសម្រាប់ត្រៀមខ្លួនការប្រឡង។ អំពីវិញ្ញាសាប្រឡង មាន២ដំណាក់កាល គឺការសរសេរ និងសម្ភាសន៍ផ្ទាល់មាត់ដែលធ្វើឡើងដោយភាគីថៃតែម្តងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។  -សម្រាប់កម្រិតចាប់ពីបរិញ្ញាបត្រចុះក្រោម ៖ ការប្រឡងនឹងផ្តោតលើចំណេះដឹងទូទៅថ្នាក់ទុតិយភូមិ ដូចជាគណិត រូបវិទ្យា និងគីមីវិទ្យជាដើម។  -ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ៖ ការប្រឡងគឺផ្តោតលើ ភាសាអង់គ្លេស ឬថៃ (សម្រាប់មុខវិជ្ជាដែលរៀនជាភាសាថៃប៉ុណ្ណោះ) ដែលវិញ្ញាសាប្រហាក់ប្រហែលនឹង TOEFL ឬ IELTS។ ឯការសម្ភាសន៍អាស្រ័យលើភាគីថៃដែលសួរជាភាសាអង់គ្លេស ឬភាសាថៃ។  សម្គាល់ ៖ គ្រប់និស្សិតទាំងអស់មិនមែនសុទ្ធទាមទារឲ្យចេះភាសាថៃឡើយ តែបើចេះស្រាប់ គឺជារឿងដែលល្អ បំផុតសម្រាប់ខ្លួនឯងក្នុងការរស់នៅប្រទេសថៃ តែមុខវិជ្ជាខ្លះតម្រូវឲ្យចេះថៃតែម្តង។  សំណួរ ៖ ដើម្បីត្រៀមខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ តើលោកបានធ្វើអ្វីខ្លះដែរ? ចម្លើយ ៖  -ការសាកសួរព័ត៌មានពីខាងក្រសួង អ.យ.ក (នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍) គឺជារឿងសំខាន់មុនគេ ព្រោះគេនឹងជម្រាបយើងយ៉ាងច្បាស់នូវកាលបរិច្ឆេទនៃការដាក់ពាក្យ និងប្រឡង និងប្រភេទមុខវិជ្ជា។ ការក្តាប់បាននូវព័ត៌មាននៃការប្រឡង គឺជាចំណុចជោគជ័យទីមួយបាត់ទៅហើយ។  -ដើម្បីឲ្យការប្រឡងសង្ឃឹមបានជោគជ័យខ្ពស់ ការត្រៀមខ្លួនជាមុន គឺជារឿងសំខាន់បំផុតដែលអាចខុសគ្នាទៅតាមកម្រិតសិក្សាដូចដែលបានរៀបរាប់ខាងលើ។ ចំពោះកម្រិតថ្នាក់អនុបណ្ឌិតដូចខ្ញុំ គឺចាំបាច់ត្រូវពង្រឹងបន្ថែមនូបភាសាអង់គ្លេសតាមរយៈការហាត់សមធ្វើលំហាត់បែប TOEFL ដែលក្នុងនោះមានជំនាញអាន វេយ្យករណ៍ និងវាក្យសព្ទ ឲ្យបានច្រើន។  -ចំពោះការសម្ភាសន៍ យើងអាចប៉ាន់ប្រមាណលើសំណួរដែលអាចនឹងសួរនៅពេលសម្ភាសន៍ បើយើងមិនច្បាស់ទេ យើងអាចស្វែងរកមើលក្នុងGoogleនូវសំណួរណាដែលគេឧស្សាហ៍សួរបំផុតសម្រាប់ពេលសម្ភាសន៍។  -ការសាកសួរនូវបទពិសោធន៍ពីនិស្សិតចាស់ៗក៏រឹតតែមានប្រយោជន៍ ចំពោះយើងមួយកម្រិតទៀត។  សំណួរ ៖ តើលោកគិតថា មានកត្តាអ្វីខ្លះដែលជំរុញឲ្យខ្លួនបានទទួលអាហារូបករណ៍មួយនេះ? ចម្លើយ ៖ -កត្តាក្នុងខ្លួន ៖ ការតាំងចិត្ត ការត្រៀមខ្លួន ផែនការ និងការទាញយកឱកាសល្អ ជារឿងមួយដែលសំខាន់សម្រាប់ ការចាប់យកនូវអាហារូបរណ៍នេះដោយជោគជ័យ។  -កត្តាក្រៅខ្លួន(គ្រួសារ និងមិត្តភក្តិ)៖ ការជួយជ្រោមជ្រែងក្នុងការលើកទឹកចិត្ត និងផ្តល់ជាមតិយោបល់ ជាចលករមួយដែលពន្យុះនូវឆន្ទៈឲ្យកាន់តែពុះកញ្ជ្រោលថែមទៀត។ ជាក់ស្តែង បើគ្មានការលើកទឹកចិត្តទេ ពេលខ្លះការតាំងចិត្ត ឬផែនការអាចនឹងថយអានុភាព។ សំណួរ ៖ តើការសិក្សាតាមរយៈអាហារូបករណ៍នេះមានលក្ខណៈពិសេសបែបណាខ្លះ? ចម្លើយ ៖ វាជាការបើកឱកាសឲ្យនិស្សិតដែលមានសមត្ថភាពអាចបន្តការសិក្សា ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងរបស់ខ្លួន។ មួយវិញទៀត វាជាអាហារូបករណ៍ពេញលេញ១០០% ដែលភាគីអ្នកផ្តល់បានឧបត្ថម្ភសព្វបែបយ៉ាង ទាំងការស្នាក់នៅ ថ្លៃសិក្សា និងកម្រៃប្រចាំខែ ព្រមទាំងជាជំនួយគ្មានសំណងដែលក្រោយរៀនចប់ គឺនិស្សិតអាចទៅធ្វើការនៅប្រទេសរបស់ខ្លួន ឬស្ថាប័ននានាបានជាធម្មតា។  សំណួរ ៖ ចំពោះនិស្សិតដែលចង់បានអាហារូបករណ៍ដូចជាលោកវេជ្ជបណ្ឌិត ឬអាហារូបករណ៍ផ្សេងទៀត ជាពិសេសនិស្សិតពេទ្យ ដែលភាគច្រើនមិនសូវមានពេលច្រើន តើគួរធ្វើបែបណាខ្លះ ដើម្បីអាចទទួលបានឱកាសល្អបែបនេះ? ចម្លើយ ៖ ប្រាកដណាស់ និស្សិតពេទ្យភាគច្រើនមិនសូវមានពេលវេលាគ្រប់គ្រាន់ ក៏ប៉ុន្តែមិនមែនអត់ទាល់តែសោះនោះទេ។ បើគិតថានឹងចិញ្ចឹមចិត្តព្យាយាមឆក់ឱកាសទៅសិក្សានៅក្រៅប្រទេសហើយ សូម -និស្សិតទាំងអស់ពង្រឹងសមត្ថភាពគ្រឹះទៅតាមមុខវិជ្ជារបស់ខ្លួនឲ្យបានរឹងមាំ  -សិក្សាពីព័ត៌មានលម្អិតពីការដាក់ពាក្យអាហារូបករណ៍ដែលអាចតាមរយៈវេបសាយ សិក្ខាសាលា ឬការចែករំលែកចំណេះដឹងពីរៀមច្បងនូវប្រភេទអាហារូបករណ៍ដែលខ្លួនចង់បាន ឬប្រទេសដែលខ្លួនចង់ទៅ។ ដោយសារតែយើងគ្មានពេលវេលាគ្រប់គ្រាន់បែបនេះ ហើយទើបយើងត្រូវត្រៀមខ្លួនជាមុន ដើម្បីឲ្យផែនការបានជោគជ័យកាន់តែខ្ពស់។  មិនថានិស្សិតពេទ្យ ឬនិស្សិតថ្នាក់ដទៃទេ «ការត្រៀមខ្លួន និងការក្តោបយកឱកាស»គឺ ជារឿងចាំបាច់មួយ ព្រោះថាមានអាហារូបរណ៍ក្រៅប្រទេសជាច្រើន តែងតែផ្តល់ឱកាសឲ្យនិស្សិតបរទេស ជាពិសេសនិស្សិតកម្ពុជាអាចទៅបន្តចំណេះដឹងបន្ថែមទៀតបាន។  ខ្ញុំយល់ថា «ការឆក់យកឱកាស និងក្តាប់បានព័ត៌មានអាហារូបករណ៍» គឺជារឿងសំខាន់ជាងគេ ចំណែកឯ«សមត្ថភាព»អាចនឹងក្លាយជារឿងបន្ទាប់ ព្រោះថាបើយើងមានសមត្ថភាព តែមិនបានដឹងពីព័ត៌មានអាហារូបករណ៍ តើយើងនឹងដាក់ពាក្យតាមណា? ចុះបើយើងដឹងព័ត៌មានហើយតែគិតថា គ្មានសមត្ថភាព តើនឹងជាប់ដែរឬទេ? ត្រង់នេះយើងត្រូវពិចារណាឡើងវិញថា មាននិស្សិតច្រើនណាស់ ដែលធ្លាប់ធ្លាក់ក្នុងការប្រឡងយកអាហារូបករណ៍ទៅក្រៅប្រទេសទម្រាំនឹងពួកគេអាចប្រឡងជាប់ជាស្ថាពរ?  ហេតុនេះហើយ… -ចាំបាច់ត្រូវចាប់យកឱកាសឲ្យបាន បើធ្លាក់គឺជាបទពិសោធន៍សម្រាប់ពង្រឹងសមត្ថភាពទៅលើកក្រោយទៀត។  -កុំរារែក និងអស់សង្ឃឹម ព្រោះថាការមានប្រវត្តិប្រឡងធ្លាក់អាហារូបករណ៍នៅតែប្រសើរ ជាងអ្នកដែលមិនធ្លាប់ប្រឡងសោះ។  -ការតស៊ូ តាំងចិត្តសម្រាប់គោលដៅនៃការសិក្សាបន្តនឹងសម្រេចបើអ្នកមិនបោះបង់ តែវានឹងបាត់បង់បើអ្នកមិនចង់បន្ត។ សំណួរ ៖ តើលោកអាចប្រាប់បានទេថា ព័ត៌មាននៃអាហារូបករណ៍ផ្សេងៗពិសេសសម្រាប់និស្សិតពេទ្យ អាចរកបាននៅទីណាខ្លះ? ចម្លើយ ៖ មានប្រភព ជាពិសេសគេហទំព័រជាច្រើនដែលដែលតែងតែបង្ហោះពីអាហារូបករណ៍ថ្មី ទូទាំងពិភពលោក និងបង្ហាញពីវិធីសាស្ត្រល្អក្នុងការដាក់ និងចំណេះផ្សេងៗទៀតដែលទាក់ទងនឹងការស្នើសុំអាហារូបករណ៍ដូចជា ៖  -ទំព័រហ្វេសប៊ុកក្រសួងអប់រំ  -គេហទំព័រ Scholarship Positions -ទំព័រហ្វេសប៊ុក Scholarship for Khmer -គេហទំព័រ ASEANOP.COM ។ល។ សំណួរ ៖ ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់មិត្តអ្នកអានជាពិសេសនិស្សិតពេទ្យដែលប្រាថ្នាចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស? ចម្លើយ ៖ សរុបពីខាងលើមក គឺសុទ្ធតែជាចំណុចជាសារវន្តដែលខ្ញុំសង្ឃឹមថានឹងអាចជាប្រយោជន៍ដល់និស្សិតនានាដែលមានបំណងចង់បានអាហារូបរណ៍ទៅសិក្សាបន្តនៅបរទេស។ «ផែនការជាក់លាក់  ការតាំងចិត្តមិន បោះបង់ ការលើកទឹកចិត្តខ្លួនឯង និងពីអ្នកជុំវិញខ្លួន រួមជាមួយនឹងសមត្ថភាពចំណេះដឹងនៃជំនាញរបស់ខ្លួន រួមទាំងការចាប់យកឱកាសដែលមាននោះ អ្នកនឹងអាចសម្រេចនូវក្តីប្រាថ្នានៃការទទួលបានអាហារូបករណ៍ថ្នាក់បន្តបានយ៉ាងជោគជ័យ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ធ្លាប់មានអារម្មណ៍បែបនេះទេ? ជាពិសេសពេលឆ្នាំដំបូងៗ លក្ខណៈថា…ជួនកាល ក៏កើតមានឡើងដោយមិនខ្លួនតែម្តង…នេះបើតាមអ្វីដែលបងប្រុសជាវេជ្ជបណ្ឌិតរបស់ខ្ញុំបានប្រាប់… ហើយវាក៏ត្រូវបាននិស្សិតពេទ្យជាច្រើនទទួលស្គាល់ថាជាអ្វីដែលខ្លួនមានពិតមែនដែរ…និយាយឲ្យស្រួលស្តាប់ទៅ វាប្រៀបបាននឹងអាការៈនៃស្ថានភាពផ្លូវចិត្តមួយដែលប៉ះទង្គិចដល់អារម្មណ៍ និងអាកប្បកិរិយានៃនិស្សិតពេទ្យ ដែលភាគច្រើនបានប្រាប់ឲ្យដឹងថា ច្រើនកើតមានក្នុងឆ្នាំដំបូងនៃចូលរៀនរបស់ពួកគេ… សាកបន្តអាន ហើយគិតឡើងវិញទៅមើល ថាខ្លួនអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងដែរឬអត់? ហើយក៏សូមឆ្លើយប្រាប់ផង ថាតើមាន ឬមិនមាន? នៅពេលសិក្សាលើជំងឺណាមួយ ដោយអាន ឬស្វែងយល់ពីចង្កោមនៃរោគសញ្ញានៃជំងឺនោះ ក៏តាំងចាប់ផ្តើមគិតថាដូចត្រូវនឹងអាការៈដែលខ្លួនមានដល់ហើយ ដល់ថ្នាក់ពេលខ្លះទៅធ្វើការពិនិត្យបញ្ជាក់ទៀត ដើម្បីប្រាកដថាអ្វីដែលខ្លួនគិតនោះ គឺមិនត្រឹមត្រូវនោះទេ។ អារម្មណ៍មួយហ្នឹង តែងតែកើតមានជារឿយៗ ទាំងដែលពេលខ្លះ មានសុខភាពល្អ និងរឹងមាំសោះហ្នឹងណា… ជាក់ស្តែងណាស់ ខ្ញុំនេះឃើញបងប្រុសខ្ញុំផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុនហ្នឹង គឺគាត់ភ័យមិនតិចនោះទេ ហើយភ័យដល់ខ្ញុំទៀត ព្រោះរាល់លើក ឲ្យតែមានរឿងអី ក៏គាត់ប្រាប់ខ្ញុំមុនគេ ហើយក៏ពឹងឲ្យលាក់ប៉ាម៉ាក់ទៀត។ និយាយទៅ…កាលគាត់នៅរៀនហ្នឹង ពេលអាការៈហ្នឹងរើឡើងម្តងៗ ខ្ញុំនេះដំបូងៗស្លន់ស្លោ ដល់យូរៗទៅក៏ស៊ាំទៅហើយ… ចង់ដឹងដល់ហើយថា នរណាខ្លះធ្លាប់មានបទពិសោធន៍បែបហ្នឹង? ប្រាប់ផងបានទេ???

Share

  ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ បញ្ហាធ្មេញដែលមនុស្សជាច្រើនបានជួបប្រទះគឺ បញ្ហាសឹកធ្មេញ។ បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។ ខាងក្រោមនេះកឺជាមូលហេតុចម្បងនានា ដែលជាសត្រូវនៃធ្មេញរបស់អ្នក នឹងបណ្តាលឲ្យមានការសឹកធ្មេញ៖ •ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ •ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ •របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ •បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់ •បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ •ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម •កត្តាតំណពូជ •កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។ ជាចុងក្រោយ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន  ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស បានមានប្រសាសន៍ណែនាំដល់បុគ្គលគ្រប់រូប គួរយកចិត្តទុកដាក់ឲ្យបានល្អក្នុងការទទួលទានអាហារ ពិសេសអាហារណាដែលងាយធ្វើឲ្យប៉ះពាល់ធ្មេញរបស់អ្នក ហើយការថែទាំ និងសម្អាតធ្មេញឲ្យបានទៀងទាត់ផងដែរ៕ ស្វែងយល់បន្ថែម៖ សឹកធ្មេញមិនខុសពីបាត់អាវក្រោះការពារធ្មេញនោះទេ... បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន  ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

Hepatic Encephalopathy គឺជាប្រជុំរោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទនិងផ្លូវចិត្ត (Neuropsychiatric) ដែលបណ្តាលមកពីការខូចថ្លើម ឬថ្លើមខ្សោយ។ ចំណែកជុំវិញបញ្ហាខ្សោយថ្លើមនោះទៀតសោត គេបានធ្វើការចែកចេញជាពីរប្រភេទ៖ • ខ្សោយថ្លើមស្រួចស្រាវ៖ ស្តែងឡើងពីការខូចខាតថ្លើមខ្លាំង និងមានលក្ខណៈភ្លាមៗ អាចធ្វើឲ្យអ្នកជំងឺសន្លប់ដោយសារជាតិពុល។ • ខ្សោយថ្លើមរ៉ាំរ៉ៃ៖ ជាការខូចមុខងារនៃសរីរាង្គថ្លើមបន្តិចម្តងៗ តួយ៉ាងដូចជាបញ្ហាក្រិនថ្លើម ដែលមិនអាចធ្វើឲ្យអ្នកជំងឺមានអាការៈសន្លប់ភ្លាមៗដូចទៅនឹងបញ្ហាខ្សោយថ្លើមស្រួចស្រាវនោះទេ។  Hepatic Encephalopathy ត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយ ដែលគេបានសន្និដ្ឋានថាមានអត្រា ៤០% សម្រាប់អ្នកដែលអាចរស់រានមានជីវិតបាន ១ឆ្នាំ និងក្នុងអត្រាតែ ១៥%-២០% ប៉ុណ្ណោះដែលអាចរស់បាន ៣ឆ្នាំ ដូច្នេះហើយអ្នកជំងឺថ្លើម គួរមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់រោគសញ្ញានានាដែលនឹងអាចជាការលេចឡើងនៃជំងឺ Hepatic Encephalopathy។ វិធីសាស្រ្តការពារពី Hepatic Encephalopathy ៖ • ក្នុងលក្ខខណ្ឌអ្នកជំងឺពុំមានបញ្ហាខ្សោយថ្លើមភ្លាមៗ៖ ចៀសវាងប្រើប្រាស់ថ្នាំផ្តេសផ្តាស ដើម្បីការពារកុំឲ្យមានបញ្ហាពុលថ្លើម • សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គួរចៀសវាង និងមិនត្រូវប្រើជាដាច់ខាតនូវពពួកថ្នាំងងុយគេង • សម្រាប់អ្នកមានជំងឺក្រិនថ្លើម ថែមទាំងជំងឺទឹកនោមផ្អែម៖ មិនត្រូវធ្វេសប្រហែសឲ្យខ្លួនប្រឈមទៅនឹងការកង្វះជាតិស្ករនោះទេ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា លោកអ្នកចាំបាច់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវាយតម្លៃរាល់ដំណាក់កាលនៃការវិវឌ្ឍរបស់ជំងងឺថ្លើម និងទទួលបានការព្យាបាលមួយដែលសមស្របនិងមានប្រសិទ្ធភាព។ ស្វែងយល់បន្ថែម៖ បញ្ហាខួរក្បាលដែលអាចជួបប្រទះលើអ្នកជំងឺថ្លើម!  បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងជានាយផ្នែក ជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សព្វថ្ងៃ ក្នុងគ្រួសារសម័យថ្មីនីមួយៗតែងមាននូវទូរ ឬក៏ប្រអប់បម្រុងថ្នាំមួយនៅផ្ទះសម្រាប់ប្រើប្រាស់ក្នុងករណីដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅរកខាងក្រៅករណីត្រូវការបន្ទាន់ភ្លាមៗ ឬប្រើបណ្តោះអាសន្នមុនពេលទៅជួបជាមួយអ្នកជំនាញ និងកាន់តែសំខាន់ក្នុងករណីដែលពិបាកចេញទៅរកជំនួយ ដូចជាខណៈពេលមានបញ្ហានៅពាក់កណ្តាលយប់ជាដើម។ ជាការពិតណាស់ ទូបម្រុងថ្នាំពិតជាអាចបង្កភាពងាយស្រួល និងដោះស្រាយនូវបញ្ហាសុខភាពស្រាលៗមួយចំនួនបានភ្លាមៗព្រមទាំងកាត់បន្ថយកត្តាហានិភ័យបានមួយកម្រិតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនទូបម្រុងទាំងអស់សុទ្ធតែអាចជួយអ្នកបានគ្រប់ពេលនោះទេដូចនេះអ្នកចាំបាច់ត្រូវដឹងចំណុចសំខាន់ៗមួយចំនួន ដើម្បីប្រាកដថាទូថ្នាំរបស់អ្នកតែងតែផ្តល់នូវសារប្រយោជន៍ដល់អ្នកនៅពេលដែលអ្នកត្រូវការ និងមិនបង្កផលរំខានណាមួយដល់អ្នក ឬគ្រួសារឡើយ។ តើទូបម្រុងថ្នាំរបស់អ្នកគួរមានផ្ទុកនូវអ្វីខ្លះ? ១.    សម្ភារៈសង្គ្រោះបឋមដូចជា បង់រុំ កំប្រេសបង់ស្អិត បង់បិទរបួស ដុំសំឡី បន្ទះសំឡីអាល់កុល សម្រាប់រំងាប់មេរោគ ឧបករណ៍ ឬស្បែកជុំវិញរបួស ទឹកថ្នាំលាងរបួសសម្លាប់មេរោគ ឬក្រែមសម្លាប់មេរោគ សេរ៉ូមប្រៃសម្អាតរបួស និងលាងភ្នែកច្រមុះក្រែមប្រឆាំងការរលាក កន្ត្រៃមុត។ • សម្រាប់ប្រើប្រាស់ករណីមានរបួសតូចៗល្មមការរលាកផ្សេងៗ ដែលអាចអនុវត្តការសង្គ្រោះដោយខ្លួនឯងបាន។ ២.    ថ្នាំប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជាមួយចំនួនដែលកម្រិត និងទម្រង់ឱសថគួរតម្រូវទៅតាមវ័យរបស់សមាជិកក្នុងផ្ទះដូចជា ថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់  ថ្នាំបំបាត់អាការៈផ្តាសាយ ថ្នាំរាក ថ្នាំអាល្លែកហ្ស៊ី ថ្នាំបន្សាបអាស៊ីតក្រពះ ក្រែមសម្រាប់សត្វល្អិតខាំ ឬកន្ទួលរមាស់ផ្សេងៗម្សៅសម្រាប់លាយទឹកបង្រ្គប់ ជាតិទឹកនិងរ៉ែ ប្រេងខ្យល់ ប្រេងកូឡា ឬបំពង់ហឺត ស្ករបន្ថយអាការៈឈឺក និងក្អក។ គួរកត់សម្គាល់ថា អ្នកអាចបន្ថែមនូវផលិតផលធម្មជាតិមួយចំនួនសម្រាប់ព្យាបាលផងដែរដូចជា ទឹកឃ្មុំ និងប្រេងរុក្ខជាតិឱសថជាដើម។ • សម្រាប់សម្រួលអាការៈបន្តិចបន្តួច ដែលងាយនឹងកើតមានជាញឹកញាប់។ ៣.    សំភារៈបន្ទាប់បន្សំ • បន្ទះត្រជាក់ សម្រាប់បញ្ចុះកំដៅដែលងាយប្រើប្រាស់ ប្រើបានគ្រប់វ័យ និងគ្រប់ពេល •  ថង់ស្អំទឹកក្តៅ ឬត្រជាក់ និងកៅអៀកសម្រាប់កាត់បន្ថយការឈឺចាប់ ឬចុករោយ • ទែម៉ូម៉ែត្រដែលយកល្អគួរប្រើអេឡិចត្រូនិច ឬឌីជីថលជាជាងទែម៉ូមែត្របារត ចៀសវាងការបែកបាក់បង្ករបួស និងពិសេសគឺការប៉ះពាល់ជាមួយជាតិបារតដែលអាចបង្កមហន្តរាយដល់សុខភាពយ៉ាងខ្លាំង • ឧបករណ៍វាស់កម្រិតសម្ពាធឈាម ឬជាតិស្ករប្រសិនសមាជិកគ្រួសារមានជំងឺប្រភេទនេះ • ស៊ឺរ៉ាំង ឬឧបករណ៍សម្រាប់បឺតសំបោរប្រសិនមានក្មេងតូចៗ • ស្ព្រៃយន៍បាញ់ទឹករ៉ែដែលមានមុខងារច្រើនដូចជាបន្ថយការរលាក សម្លាប់មេរោគ កន្ទួលរោលនានា។ តើគួររក្សាទុកទូ ឬប្រអប់ថ្នាំនេះនៅកន្លែងណា? ការដាក់នៅកន្លែងត្រឹមត្រូវ គឺដើម្បីធានាបាននូវគុណភាពសម្ភារៈ និងថ្នាំដែលរក្សាទុកនៅក្នុងនោះ ក៏ដូចជាធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់ហើយចៀសវាងគ្រោះថ្នាក់ដោយសារការលេងរបស់ក្មេង និងជាពិសេស ដើម្បីបង្កភាពងាយស្រួលក្នុងការទៅរកបានភ្លាមៗដោយមិនបាច់ចំណាយពេលរកយូរ។ ជាទូទៅ កន្លែងដែលរក្សាទុកទូ ឬប្រអប់សង្រ្គោះបន្ទាន់ គឺក្នុងផ្ទះបាយព្រោះជាកន្លែងដែលអាចមានបញ្ហាបង្ករបួសផ្សេងៗ ឬរលាកញឹកញាប់តែងាយប្រឈមនឹងកំដៅ និងសំណើម ដូចនេះ ត្រូវរកតំបន់ដែលមានសុវត្ថិភាព ចៀសផុតពីបញ្ហាទាំងនេះ ឬយកល្អអាចដាក់នៅកន្លែងសមរម្យណាមួយដែលងាយនឹងទៅដល់ដូចជាធ្នើក្នុងបន្ទប់គេងជាដើម។ លក្ខខណ្ឌក្នុងការទុកដាក់ទូរថ្នាំ អ្នកត្រូវប្រាកដថាវាស្ថិតនៅកន្លែងណាមួយជាក់លាក់មិនប្តូរចុះឡើងដើម្បីចៀសវាងការភ្លេច ឬច្រលំនាំឲ្យខាតពេលវេលាក្នុងការរកក៏ដូចជាការជួយសង្គ្រោះ។ ម្យ៉ាងទៀត វាត្រូវស្ថិតនៅកម្ពស់ផុតពីការឈោងដល់របស់ក្មេង ផុតពីពន្លឺថ្ងៃ និងសំណើមជាពិសេសត្រូវរក្សាភាពស្អាត និងគួរបន្ថែមរូបសញ្ញាបូក ឬអក្សរសសេរបញ្ជាក់ពីលើទូនោះ ដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង។ ដោយឡែក អ្នកត្រូវប្រាកដថាអ្នកបានចំណាយពេលគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យទូ ឬប្រអប់បម្រុងថ្នាំឲ្យទៀងទាត់ ដើម្បីដឹងថាតើរបស់ណាមួយដែលហួសការកំណត់ខូចខាត ឬមានការខ្វះខាតណាមួយ ដើម្បីធ្វើការបង្គ្រប់វិញ។ ជាជំនួយ អ្នកគួរបង្កើតជាបញ្ជីមួយសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីឲ្យការត្រួតពិនិត្យមានប្រសិទ្ធភាពងាយស្រួល និងឆាប់រហ័ស។ ត្រូវចងចាំថាទូថ្នាំរបស់អ្នកអាចជួយអ្នកបាន ដរាបណាអ្នកយកចិត្តទុកដាក់លើចំនុចសំខាន់ៗខាងលើ ប៉ុន្តែវាអាចត្រឹមតែជួយឲ្យចៀសផុតពីបញ្ហាសុខភាពដែលមានកម្រិតស្រាលប៉ុណ្ណោះ។ ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានបញ្ហាគ្រោះថ្នាក់ណាមួយដែលមានលក្ខណៈធ្ងន់ធ្ងរ ឬលើសពីការគ្រប់គ្រងរបស់អ្នក  អ្នកចាំបាច់ត្រូវប្រញាប់ទៅជួប ឬយ៉ាងហោចណាស់ទូរស័ព្ទទៅអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់ចៀសវាងការអនុវត្តណាមួយដែលមិនប្រកដប្រជាដោយខ្លួនឯង។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖ កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។ ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។ បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។ អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។ ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។ ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។ ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។ និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

ជាមួយនឹងកំណើននៃចំនួនអត្ថបទ ក៏មានកំណើននៃអ្នកចូលអានផងដែរ ដែលភាគច្រើនយើងឃើញថា អត្ថបទសុខភាពនៃបញ្ហាទឹកនោមផ្អែម និងសុខភាពស្រ្តី ជាប្រភេទអត្ថបទដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់មិត្តអ្នកអាន…ក្នុងនោះផងដែរ អត្ថបទជាការចែករំលែកបទពិសោធន៍ក៏នៅតែជាទីចាប់អារម្មណ៍ផងដែរ ជាពិសេសមិត្តៗនិស្សិតពេទ្យ។ ក្នុងចំណោមអត្ថបទជាច្រើន អត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេរួមមានដូចខាងក្រោម ៖   1. អ្នកជំងឺទឹកនោមផ្អែមគួរតែស្គាល់ថា អ្វីជាHbA1C?  យោងតាមប្រសាសន៍របស់លោក អ៊ត ងីម  អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរសូវៀតនិងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និងម៉េឌីថិច បានឲ្យដឹងថា «HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីនដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង»។ ពេលយើងធ្វើតេស្តHbA1Cនេះ យើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយ ការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ… 2.គាត់ថា«ចង់ស្អាត ត្រូវឆ្លាត» ហើយមិនប្រាកដថារៀនពេទ្យ ដឹងតែមុខចាស់នោះទេ!!!  នរណាៗក៏និយាយដែរថា «រៀនពេទ្យ ដឹងតែមុខចាស់»ហើយ រហូតធ្វើឲ្យសិស្សប្អូនជំនាន់ក្រោយខ្លះ រារែកនឹងសម្រេចចិត្តជ្រើសរើសការសិក្សាផ្នែកនេះដោយសារតែខ្លាចបាក់សម្រស់ដូចពាក្យដែលគេបាននិយាយតៗគ្នានោះ។ យ៉ាងណាមិញ អ្វីដែលគេនិយាយនោះ អាចមិនមែនជាការពិតនោះទេ ព្រោះថាមាននិស្សិតពេទ្យមិនតិចនោះទេដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយរក្សាសម្ផស្សបានស្រស់ស្អាត និងក្មេងសមនឹងអាយុដដែល។ ក្នុងនោះផងដែរ ជាមួយនឹងបទពិសោធន៍ក្នុងការថែទាំនូវសម្ផស្សរបស់ខ្លួនឲ្យនៅស្រស់ស្អាត មិនថាមានកាលវិភាគមមាញឹកយ៉ាងណាក្នុងនាមជានិស្សិតពេទ្យមួយរូប កញ្ញា អ៊ិត ម៉ូលីកា ក៏បានបង្ហើប និងបង្ហាញពីគន្លឹះរបស់គាត់ដែលតែងតែធ្វើជាប្រចាំ និងមានប្រសិទ្ធភាព… 3. ស្ទីម ឬសូណា និងម៉ាស្សា ដែលអ្នកជំងឺទឹកនោមផ្អែម គួរស្វែងយល់  «តើស្ទីម(Steamshower)ឬសូណា(Sauna)អាចជួយអ្នកជំងឺទឹកនោមផ្អែមជំនួសការហាត់ប្រាណបានដែរឬទេ?  ព្រោះវាចេញញើស និងចេញជាតិពុលដូចហាត់ប្រាណដែរ» ជាសំណួរដែលត្រូវបានចោទសួរឡើងដោយអ្នកជំងឺជាច្រើនរបស់លោកវេជ្ជបណ្ឌិត នៅ គីមសាន បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា- កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត នៅ គីមសាន។ ចម្លើយរបស់លោក គឺថា «ស្ទីម និងសូណា(បន្ទប់តូចមួយ ឬអាគារដែលត្រូវបានរចនាឡើងដោយទទួលនូវកម្តៅស្ងួត(សូណា) ឬសើម(ស្ទីម)អាចមានកម្តៅលើសពី ៨០អង្សារសេ និងអាចមានកន្លែងមួយ ឬច្រើន) មិនអាចជំនួសការហាត់ប្រាណបានទេដោយមានមូលហេតុជាច្រើន»។   

Share

កុមារមានសីតុណ្ហភាពជាធម្មតា ប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យទៅតាមអាយុ ទីកន្លែងរស់នៅ និងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ។ ដូចនេះនៅពេលកុមារមានសីតុណ្ហភាពជាង 38 ° C មានន័យថាគាត់កំពុងមានជំងឺគ្រុនក្តៅ ហេតុនេះហេីយអ្នកត្រូវនំាគាត់ជួបវេជ្ជបណ្ទិត  ព្រោះនេះមិនមែនជារឿងធម្មតានោះទេ។ ការយកសីតុណ្ហាភាពរបស់កុមារអ្នកអាចដឹងតាមការប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ  ឬ អ្នកអាចពិនិត្យមើលសីតុណ្ហភាពកូនរបស់អ្នកជាមួយទែរម៉ូម៉ែត្រ(ចាប់ពី38 ° Cឡើងទៅ)។ តើមាតាបិតាគួរធ្វើដូចម្តេច ដើម្បីព្យាបាលកូនពេលមានជំងឺគ្រុនក្តៅខ្លាំង? ១.ការថែទាំដោយគាំទ្រ •ដោះសំលៀកបំពាក់កូនរបស់អ្នកអោយអស់ •ជូតខ្លួនរបស់គាត់ដោយទឹកក្តៅអ៊ុនៗ •ដាក់ក្រណាត់ត្រជាក់ ឬ Cold skin gel នៅលើថ្ងាសរបស់ទារក •រួចតាមដានកំដៅរបស់គាត់ជាមួយទែរម៉ូម៉ែត្រ។   ២.ករណីប្រើថ្នាំ  •ប៉ារ៉ាសេតាម៉ុល(Paracetamol) អាចផ្តល់ដល់កុមារជាងមួយខែបាន សម្រាប់ការឈឺចាប់ និងរោគសញ្ញានៃជំងឺគ្រុនក្តៅ តែសូមប្រាកដពី អាយុ និង ទម្ងន់របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ សូមអាននិងធ្វើតាមការណែនាំនៅលើស្លាកដោយប្រុងប្រយ័ត្ន។ •អ៊ីប៊ុយប្រូហ្វេន(Ibuprofen) អាច ផ្តល់ឱ្យសម្រាប់កុមារ បីខែ ហើយមានទម្ងន់ច្រើនជាង ៥ kg សម្រាប់បំបាត់ការឈឺចាប់និងរោគសញ្ញានៃជំងឺគ្រុនក្តៅ ។ សូមប្រាកដពី អាយុ និងទម្ងន់ របស់កូនអ្នក ព្រោះវាអាចនឹងមានគ្រោះថ្នាក់។ •អ្នកមិនត្រូវផ្តល់ថ្នាំអាស្ពីរីនដល់កុមារអាយុក្រោម 16 ឆ្នាំបានទេ លុះត្រាតែមានវេជ្ជបញ្ជាជាពីវេជ្ជបណ្ឌិត។ មាតាបិតាត្រូវតែប្រុងប្រយ័ត្ន ឬត្រូវបញ្ជូនកូនទៅមន្ទីពេទ្យជាបន្ទាន់ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរទាំងនេះរួមមាន ៖ •ល្ហិតល្ហៃដៃ ជើង ឬ មិនឆ្លើយតប និងមិននិយាយទាំងអស់ •បាត់បង់ស្មារតី •មានការលំបាកក្នុងការដកដង្ហើម •ក្អួតច្រេីនដង •មានការឈឺក្បាលខ្លាំងជាដើម។ រៀបចំអត្ថបទដោយ ៖ និស្សិតថ្នាក់វេជ្ជបណ្ឌិត សុផល ផលនីវិសិដ្ឋ

Share
Top