-
Jul 17, 2017
|
-
7 ឆ្នាំមុន
|
-
6.3K មើល
សំណួរ ៖ នាងខ្ញុំអាយុ 28 ឆ្នាំ កម្ពស់ 1,62 ម ទម្ងន់ 56 គក និងកំពុងមានទម្ងន់កូនទី 2ជាង 6ខែ។ គួរបញ្ជាក់ថា ដោយសារកាលពី កូនទី1 ខ្ញុំធ្លាប់មានបញ្ហាស្ងួតទឹកភ្លោះ ដោយឡែកសម្រាប់កូនទី 2 នេះតើខ្ញុំអាចនឹងមាន បញ្ហានេះម្តងទៀតឬទេ? តើខ្ញុំគួរធ្វើយ៉ាងណា? តើការបរិភោគទឹកដូងច្រើនអាចមានប្រយោជន៍ ឬប៉ះពាល់ដល់ទារកឬទេ?
ចម្លើយ៖ ជាង 8%នៃស្ត្រីមានផ្ទៃពោះអាច មានកម្រិតទឹកភ្លោះទាប និងប្រហែល 4%ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហា oligohydramnios (ស្ងួតទឹកភ្លោះ)។ ទឹកភ្លោះជាផ្នែកមួយនៃប្រព័ន្ធទ្រទ្រង់ជីវិតរបស់ទារក ហើយវាត្រូវបានបង្កើតឡើងក្រោយពីថង់ទឹកភ្លោះលេចចេញជារូបរាងនៅប្រហែលអំឡុងថ្ងៃទី12 នៃការបង្កកំណើត។ នៅពេលដែលទារកធ្វើការលូតលាស់ គេនឹងមានចលនានៅក្នុងស្បូនរបស់ម្តាយដោយមានជំនួយពីទឹកភ្លោះនេះហើយ។ ប្រសិនបើកម្រិតទឹកភ្លោះតិចពេកនោះ វាត្រូវបានហៅថា oligohydramnios (ការស្ងួតទឹកភ្លោះ)។ Oligohydramnios អាចសង្កេតឃើញនៅក្នុងអំឡុងពាក់កណ្តាលត្រីមាសទី 2 និងអាចបង្កឲ្យមានផលវិបាកមួយចំ-នួនរួមមាន Intrauterine Growth Restriction (ការរារាំងការលូតលាស់របស់ទារកនៅក្នុងស្បូន) ការសម្រាលកូនមុនខែ ព្រមទាំងផល-វិបាកផ្សេងៗនៅពេលសម្រាលកូន ដូចជាការសង្កត់លើទងសុក ការឆ្លងចូលនៃកាកសំណល់លាមករបស់ទារកចូលក្នុងទឹកភ្លោះ និងការសម្រាលកូនតម្រូវឲ្យវះកាត់។ ការមានបញ្ហាស្ងួតទឹកភ្លោះនេះកើតឡើងនៅក្នុងការពពោះលើកទីមួយ មិនបានបង្កើនឱកាសក្នុងការមានបញ្ហានេះជាថ្មីឡើយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួននៃការមានកម្រិតទឹកភ្លោះតិច៖
1. កំហុសកំណពីកំណើត៖ បញ្ហាជាមួយនឹង ការលូតលាស់នៃតម្រងនោម ឬបំពង់បង្ហូរ នោមដែលអាចបង្កឲ្យការផលិតទឹកនោមបានតិច និងនាំឲ្យកម្រិតនៃទឹកភ្លោះក៏មានតិចផងដែរ។
2. មានបញ្ហាសុក៖ បើសុកមិនអាចផ្តល់នូវឈាមនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់ទារកទេ នោះទារកនឹងអាចបញ្ឈប់ចរន្តនៃលំ-ហូរនោះ។
3. ការលេច និងការរហែកនៃស្រទាប់ទឹក ភ្លោះ៖ វាអាចជាការស្រក់ ឬការជ្រាបក្នុង ល្បឿនយឺតនៃទឹកភ្លោះ។ ការរហែកស្រទាប់ នេះមុនពេលកំណត់ អាចបង្កឲ្យមានកម្រិតទាបនៃទឹកភ្លោះផងដែរ។
4. ការពពោះលើសការកំណត់ (លើសពី 42សប្តាហ៍)៖ អាចមានបរិមាណទឹកភ្លោះតិច ដែលជាលទ្ធផលនៃការថយចុះមុខងាររបស់សុក។
5. ផលវិបាកពីម្តាយ៖ កត្តាទាក់ទងនឹងម្តាយមួយចំនួនដូចជា ម្តាយខ្វះជាតិទឹក លើសសម្ពាធ-ឈាម ត្រៀមក្រឡាភ្លើង ទឹកនោមផ្អែម និងខ្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ សុទ្ធតែអាចមានឥទ្ធិពលលើកម្រិតនៃទឹកភ្លោះ។ អ្នកអាចពិសាសារធាតុរាវដូចជាទឹក ឬទឹកដូង ដើម្បីជួយក្នុងការបង្កើនកម្រិតទឹកភ្លោះ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក