Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ញញឹមមិនត្រឹមតែធ្វើឲ្យរូបអ្នកមានភាពលេចធ្លោនោះទេ វាថែមទាំងជួយឲ្យសារពាង្គ កាយរបស់អ្នកដំណើរការបានល្អប្រសើរផងដែរ។ ការញញឹមមានគុណប្រយោជន៍លើសពីអ្វី ដែលគិតដល់ ហើយវានឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពស្រស់ថ្លា។        ១/ អ្នកដែលញញឹមមានឥទ្ធិពលដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ២/ រាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អ ចូរព្យាយាមញញឹម ព្រោះវានឹងបង្កើតឱកាសមួយឲ្យអារម្មណ៍របស់អ្នកល្អប្រសើរជាងមុន។ ៣​/ ស្នាមញញឹមរបស់អ្នកមិនត្រឹមតែមានប្រយោជន៍សម្រាប់ខ្លួនអ្នកនោះទេ វាថែមទាំងជួយឲ្យអារម្មណ៍របស់អ្នកដែលនៅជិតអ្នកស្រស់ថ្លាទៅតាមអ្នកទៀតផង។ ៤/ ភាពស្មុគស្មាញងាយនឹងបង្ហាញនៅលើទឹកមុខរបស់អ្នក ប៉ុន្តែញញឹមនឹងជួយបិទបាំងនូវភាពនឿយហត់ក៏ដូចជាអស់កម្លាំង។ ព្យាយាមញញឹម ពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញនោះ វានឹងកាត់បន្ថយភាពតប់ប្រមល់ទាំងនោះ។ ៥/ ពេលញញឹម ប្រព័ន្ធស៊ាំនឹងដំណើរការបានល្អ ព្រោះអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ៦/ ពេលដែលអ្នកញញឹម សម្ពាធឈាមរបស់អ្នកនឹងថយចុះ។ ៧/ ការសិក្សាបានបង្ហាញឲ្យឃើញថា ការញញឹមមានឥទ្ធិពលលើប្រព័ន្ធប្រសាទ ការឈឺ ចាប់ និង ការគេងដែលជួយឲ្យយើងមានអារម្មណ៍ល្អ។ វាប្រៀបបាននឹងឱសថធម្មជាតិមួយដែរ។ ៨/ សាច់ដុំដែលប្រើពេលញញឹមនឹងជួយឲ្យអ្នកមើលទៅក្មេងជាងវ័យ។ ៩/ អ្នកដែលញញឹម គឺ ជាអ្នកដែលមានទំនុកចិត្ត និង ធ្វើកិច្ចការប្រកបដោយជោគជ័យ។ ១០/ សាកល្បងគិតពីរឿងដែលអវិជ្ជមានដោយញញឹមព្រមជាមួយគ្នា។​ វាប្រាកដជាលំបាក ព្រោះពេលដែលអ្នកញញឹម រាងកាយរបស់អ្នកបានបញ្ជូនសារមួយថា«ជីវិតមានតែរឿងល្អ»។           ចាកចេញពីភាពស្មុគស្មាញ ពិបាកចិត្ត និង ក្តីបារម្ភជាមួយនឹងស្នាមញញឹមជាប្រចាំ របស់អ្នក។ ឧស្សាហ៍ញញឹម សំណាងល្អនឹងរកមកដោយឯងៗ!!!

ចែករំលែក

នាទីចុងក្រោយនៃ វីដេអូនេះ ធ្វើអោយអ្នករំជួលចិត្ត។ ជ្រុះទូរស័ព្ទនៅទីសាធារណៈ (social experiment) Talent: Mr. Robert Luke Camera by Mr. Tim Thai Corporate producing: Mr. Sophat Gibbon Keo Video directed and edited by Mr. Tan Kimsour

ចែករំលែក

Crush គេជារឿងងាយទេ តែអ្វីដែលមិនងាយនោះ គឺធ្វើម៉េចទើបអាចឲ្យគេចាប់អារម្មណ៍វិញ? ហើយអ្វីដែលសំខាន់ គឺថា…ត្រូវស្វែងយល់ពីគេឲ្យច្បាស់បន្តិច ដើម្បីឲ្យដឹងថាគួរតែនៅត្រឹមជាcrush ឬលើសពីហ្នឹង? គេថា«ឱកាសមិនចេះតែមាន»ហ្នឹង ប្រាកដណាស់គ្មានអីខុសទេ ហើយរឹតតែត្រឹមត្រូវនោះ គឺ«បើឱកាសមិនមករកយើង យើងត្រូវបង្កើតវាដោយខ្លួនឯង»… ធ្លាប់គិតទេថា ចង់បបួលម្នាក់ដែលខ្លួនឯងខំcrushហ្នឹងចេញក្រៅ?មិនថាក្នុងរូបភាពណានោះទេ មិនថាទៅតែពីរនាក់ ឬជាមួយនឹងក្រុមមិត្តភក្តិនោះទេ វានឹងជាឱកាសដែលអាចឲ្យអ្នកយល់ពីគេកាន់តែច្បាស់…ជំហានដំបូងបំផុត គឺត្រូវដឹងសិនថា សកម្មភាពដែលជាចំណូលចិត្តរបស់គេជាអ្វី? មានន័យថា យ៉ាងហោចណស់ គួរតែដឹងថា ពេលទំនេរ គេចូលចិត្តទៅកន្លែងប្រភេទណា? ធ្វើអ្វីខ្លះនៅទីនោះ?  ក្រោយពីស៊ើបបានដំណឹងរាក់ៗខ្លះហើយ ដល់វគ្គត្រូវស្វែងយល់ក្នុងលក្ខណៈស៊ីជម្រៅវិញម្តង…ហើយប្រសិនបើមានវិបត្តិរាល់ពេលចង់បបួលគេម្តងៗ បន្តអានជាមួយគ្នា នឹងបានដឹងពីលេសខ្លះៗដែលអាចប្រើប្រាស់បាន… ញ៉ាំអី មានទំព័រហ្វេសប៊ុកមិនតិចនោះទេ ដែលបង្ហាញអំពីមុខម្ហូបប្លែកៗថ្មីៗនៅទីតាំងផ្សេងៗ…អាចគ្រាន់តែmentionគេនៅក្នុងpostណាមួយ ឬផ្ញើlinkហ្នឹងឲ្យគេ ហើយបបួលថា«ទៅសាកហី?» ឬវិធីផ្សេងទៀត ដោយយកលេសគេមានpromotionអីចឹងទៅ…ស្របពេលដែលអាចអង្គុយញ៉ាំអីជាមួយគ្នា អ្នកក៏អាចនឹងស្វែងយល់ពីចំណូលចិត្តម្ហូបអាហាររបស់គេផងដែរ… មើលកុន ស្រដៀងគ្នាដែរ…ពេលមានរឿងកុនអីចេញថ្មី អាចនឹងផុស ឬshare ហើយបបួលគេទៅមើលជុំគ្នា…បើគិតថាមិនហ៊ាន ឬទើសទាល់ ពេលទៅតែពីរនាក់នោះ អាចសាកបបួលមិត្តភក្តិឲ្យបានច្រើនបន្តិចសិន (ព្រោះថា ត្រូវចាំថាឋានៈពេលនេះ គឺត្រឹមតែជាcrushប៉ុណ្ណោះ)។ ក្នុងករណីគេបដិសេដថាមិនចូលចិត្តរឿងហ្នឹង យើងក៏អាចផ្លាស់ប្តូរជារឿងផ្សេងតាមការសំណូមពររបស់គេ (បើមិនចង់បាត់បង់ឱកាសមួយហ្នឹង)។ ត្រង់នេះ…ដឹងថាចំណេញអ្វីទេ៎? គឺចំណេញក្នុងការដឹងពីប្រភេទរឿងដែលគេចូលចិត្តហ្នឹងឯង… ច្រៀងខារ៉ាអូខេ ប្រាកដជាមានបទចម្រៀងណាមួយ ដែលអាចនឹងបញ្ជាក់ពីអារម្មណ៍របស់អ្នក(ដូចដែលភាសាអង់គ្លេសគេថា This song says it all about me!!! ;) ) បើមានឱកាសទៅKTV ជាមួយគ្នា នៅចាំអីទៀត៎? កុំខ្វល់ថា ច្រៀងពិរោះ ឬអត់ ត្រូវភ្លេង ឬខុសកាដង់ មានទឹកដម ឬភ្លាវ…សំខាន់ ចេះឆ្លៀតឱកាសបង្ហើបពីទឹកចិត្តទៅតាមអត្ថន័យនៃបទចម្រៀង…ហើយបើមានភាពក្លាហាន បបួលគេច្រៀងបទឆ្លើយឆ្លងផងទៅ!!! ប៉ុន្មានម៉ោងដែលច្រៀងនេះ ក៏អាចឲ្យអ្នកស្វែងយល់ពីចំណូលចិត្តតារាចម្រៀង និងបទចម្រៀងរបស់គេដែរ…កុំភ្លេចសង្កេតមើល…ពេលក្រោយ អាចshareទៅ ហើយក៏ក្លាយជាប្រធានបទដែលអាចនិយាយជាមួយគ្នាហូរហែរ។ ចូលរួមកម្មវិធីពិព័រណ៍ ឬសិក្ខាសាលា ចំណេញបានទាំងចំណេះ និងអនុស្សាវរីយ៍ជាមួយcrushទៀត…ជាពិសេស កម្មវិធីណាដែលមានidolរបស់គេចូលរួម គឺមិនងាយនឹងត្រូវបានគេប្រកែកនោះឡើយ…ក្នុងពេលអង្គុយស្តាប់ ឬចូលរួមសកម្មភាពផ្សេងៗក្នុងកម្មវិធីនោះ អ្នកក៏អាចលើកជាប្រធានបទដែលគេនឹងចាប់អារម្មណ៍ ហើយជជែកពិភាក្សាគ្នា ដើម្បីកុំឲ្យបរិយាកាសដ៏កម្ររំលងផុតដោយមិនបានស្វែងយល់ពីគេអី… ចូលរួមការប្រគុំតន្រ្តី បើជាអ្នកមានចំណូលចិត្តខាងសិល្បៈដូចគ្នា…គឺអ៊ែមហ្មង៎!!! ពេលទៅមើលconcert ប្រាកដណាស់អាចមានឱកាសស្រែកហ៊ោកញ្ជ្រៀវ រាំ ច្រៀងកំសាន្តជាមួយគ្នា…រំសាយទាំងទុក្ខកង្វល់ ហើយក៏អាចនឹងបង្កើតនូវពេលវេលាដ៏គួរឲ្យចងចាំជាមួយមនុស្សពិសេសទៀត… អានសៀវភៅ ឬមេរៀននៅបណ្ណាល័យ សម្រាប់អ្នកចូលចិត្តអានសៀវភៅ ឬបរិយាកាសស្ងាត់ៗ…ថ្វីត្បិតថាមិនមានឱកាសនិយាយគ្នាច្រើនក៏ពិតមែន តែអ្វីដែលពិសេសនោះ គឺអាចអង្គុយដោយស្ងៀមស្ងាត់ ហើយសម្លឹងមើលមុខគេបានយូរ…តែហាមមើលមិនដាក់ភ្នែកណា៎!!!ប្រយ័ត្នគេទើសទាល់…លែងហ៊ានមកជាមួយអីហ្នឹង ដឹងតែចប់ហ្មង… ឆ្លៀតពេលខ្លះ ជជែកពីសៀវភៅដែលធ្លាប់បានអាន ហើយក៏អាចសុំឲ្យគេណែនាំនូវសៀវភៅណាដែលគេធ្លាប់បានអាន នឹងអាលមានឱកាសជជែកបន្តទៀតអំពីខ្លឹមសារនៃសៀវភៅទាំងនោះ… ហាត់ប្រាណ ក្នុងករណីដែលcrushស្រលាញ់សុខភាពរាងកាយ មានកីឡា និងសកម្មភាពជាលំហាត់ប្រាណជាច្រើនដែលអាចនឹងទៅជាមួយគ្នាបាន ឲ្យតែគិតថាស័ក្តិសម និងជាអ្វីដែលគេចូលចិត្ត។ លេសអ្វីដែលអាចប្រើបានត្រង់នេះ? គឺ…ចង់ចេះលេង ឬហាត់ដែរទៅ…បើគេចេះ ក៏អាចឲ្យគេបង្ហាត់ ហើយបើគេមិនចេះ យើងក៏អាចដើរតួជាអ្នកបង្ហាត់វិញក៏បាន…សុខភាពផ្លូវកាយក៏ល្អ រាងក៏ស្អាត ហើយសុខភាពផ្លូវចិត្តក៏រីករាយតាមហ្នឹងដែរ… តាមពិតទៅ…នៅមានលេសជាច្រើនទៀត ដែលអាចប្រើប្រាស់បាន…តែសំខាន់…ដូចដែលបានលើកឡើងខាងដើមអញ្ចឹង…ត្រូវដឹងមិនបានច្រើន ក៏លំៗដែរ អំពីចំណូលចិត្តរបស់គេ...កុំភ្លេចណាថា «កុំគេងចាំឱកាស ត្រូវរៀនចេះបង្កើតឱកាស»!!! crushនរណាក៏ចេះដែរ តែការបបួលcrushចេញក្រៅនេះ មិនប្រាកដចេះរកលេស ហើយមានប្រសិទ្ធភាពនោះទេ… បើចង់ដឹងល្បិចផ្សេងៗទៀតនោះ ចាំតាមដាននូវអត្ថបទក្រោយៗទៀតណា៎…

ចែករំលែក

ការររស់នៅទីក្រុងភ្នំពេញ ថ្វីបើមានការកំសាន្តបែបទំនើប និងមិនខ្វះកន្លែងសម្រាប់ហូបចុក តែមនុស្សជាច្រើន ក៏នៅតែមានអារម្មណ៍ធុញថប់ ហើយក៏ចង់ប្តូរបរិយាកាសងាកទៅរកការសម្រាកកំសាន្តបែបស្ងប់ស្ងាត់ និង បែបធម្មជាតិម្តងម្កាលផងដែរ។ ចុះអ្នកវិញ ធ្លាប់មានអារម្មណ៍បែបនេះទេ៎? បើនឹកឃើញដល់ធម្មជាតិ…អ្នកមិនគួរមើលរំលងខេត្តកំពតឡើយ ព្រោះថាខេត្តនេះសម្បូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ដូចជាទឹកឈូ ភ្នំ និងព្រែកជាដើម។ ថ្ងៃនេះ Health Time សូមណែនាំឲ្យលោកអ្នកស្គាល់រមណីយដ្ឋានមួយចំនួនដែលលោកអ្នកអាចទៅកំសាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ នាពេលចុងសប្តាហ៍… ជិះរ៉កកាត់ព្រែក៖ នៅចម្ងាយប្រមាណជា ១០គីឡូម៉ែតពីទីរួមខេត្តកំពត លោកអ្នកអាចទទួលនូវការកំសាន្តដោយជិះរ៉កកម្ពស់ប្រមាណជា ១៥ម៉ែត្រកាត់ព្រែកកំពតពីត្រើយម្ខាងទៅត្រើយម្ខាង ដោយគ្រាន់តែចំណាយប្រាក់៣០,០០០ រៀលប៉ុណ្ណោះសម្រាប់ការជិះម្តង។ ចំណាំ៖   ការជិះរ៉កស្ថិតនៅឧទ្យានដងព្រែក ដែលលោកអ្នកគ្រាន់តែជិះតាមផ្លូវទឹកឈូទៅហួសខ្លោងទ្វារវត្តស្នំប្រាំពីរ មួយផ្លូវត្រូវបត់ស្តាំ ជិះប្រមាណជា ១០នាទី    អ្នកនឹងឃើញមនុស្សម្នាជាច្រើនកំពុងសើចក្អាកក្អាយនឹងការកំសាន្តនៅទីនោះ។  ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៣១ ២៣០ ០៣៣៣ ជិះទូក ឬ Kayak ក្រៅពីការជិះរ៉កកំសាន្ត លោកអ្នកមិនចាំបាច់ជិះទៅណាទៀតទេ គឺលោកអ្នកអាចកំសាន្តមួយបែបទៀតនៅឧទ្យានដងព្រែកនោះតែម្តង គឺការជិះទូកកំសាន្ត និង kayak ដែលលោកអ្នកចំណាយត្រឹមតែ ២០,០០០រៀលតែប៉ុណ្ណោះសម្រាប់ទូកលក្ខណៈគ្រួសារ ដែលជិះបាន៣នាក់ និង ទូកសម្រាប់ម្នាក់ដែលមានតម្លៃត្រឹមតែ ៨,០០០ រៀល ហើយតម្លៃនេះ លោកអ្នកអាចជិះដោយពុំមាន កំណត់ម៉ោងនោះទេ។ បរិភោគអាហារលើទូកតាមដងស្ទឹងកំពត ពេលល្ងាច អ្នកប្រហែលជាអស់កម្លាំងហើយ ដូច្នេះលោកអ្នកគួរសម្រាកស្រស់ស្រូបអាហារលើទូក២ជាន់ ដែលលោកអ្នកអាចទិញអាហារពីក្រៅមុនឡើងទូក ឬកុម្ម៉ង់អាហារលើទូកក៏បាន។ ការជិះទូកចាប់ផ្តើមពីម៉ោង៤ល្ងាច និងមានការចេញទូកបន្តបន្ទាប់ តែលោកអ្នកគួរឡើងទូកម៉ោង ៤ ឬ ៤:៣០ ដើម្បីអាចទស្សនាទេសភាពដងស្ទឹងកំពតបានច្បាស់ គយគន់មេអំបៅ និងសត្វអំពិលអំពែកទៀតផង។ អ្វីដែលមិនគួរឲ្យជឿនោះ គឺតម្លៃក្នុងការជិះទូករយៈពេល ២ម៉ោង៣០នាទីត្រឹមតែ ១០,០០០រៀលតែប៉ុណ្ណោះ និងមានជូនទឹកក្រូចមួយកំប៉ុងដោយឥតគិតថ្លៃទៀតផង។ យ៉ាងណាមិញ…បើលោកអ្នកមានពេលគ្រប់គ្រាន់ កំពតត្រូវការពេលប្រមាណជា៤ទៅ៥ថ្ងៃសម្រាប់កំសាន្ត ព្រោះខេត្តនេះមានទីកំសាន្តជាច្រើនកន្លែងទៀត ដូចជាចំការម្រេច ទឹកឈូ ល្អាងភ្នំ ភ្នំបូកគោជាដើម។ រមណីយដ្ឋានបែបធម្មជាតិជាច្រើនកំពុងរង់ចាំវត្តមានរបស់លោកអ្នក… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ធ្វើការងារ ក៏ដូចជារៀន៥ថ្ងៃជាប់គ្នាហើយ…ម្នាក់ៗប្រាកដជាទន្ទឹងរង់ចាំឲ្យដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត…ក្នុងករណីដែលមិនមានពេលគ្រប់គ្រាន់ទៅដើរកម្សាន្តនៅក្រៅក្រុង ឬក្រៅប្រទេសនោះ យើងខ្ញុំក៏សូមធ្វើការណែនាំនូវសកម្មភាព៥យ៉ាងសម្រាប់កំដរថ្ងៃចុងសប្តាហ៍របស់អ្នក ដោយមិនចាំបាច់ទៅណាឆ្ងាយដូចគ្នា ប៉ុន្តែគិតថាវានឹងក្លាយជាថ្ងៃចុងសប្តាហ៍ដែលអ្នកចង់បាន។ មើលថ្ងៃរះនៅស្តាតអូឡាំពិក ការចាប់ផ្តើមថ្ងៃថ្មីពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគេងយូរពេក  អ្នកនឹងរំលងអាហារពេលព្រឹក ហើយប្រហែលជាអាចមានអារម្មណ៍ខ្ជិលពេញមួយថ្ងៃតែម្តង។  អញ្ចឹង...ថ្ងៃចុងសប្តាហ៍នេះ សាកក្រោកពីព្រលឹម  ស្លៀកពាក់បែបកីឡាទៅស្តាតអូឡាំពិក រត់លេងបន្តិចឲ្យចេញញើស ហើយមើលពីភាពស្រស់ស្រាយរបស់អ្នកនៅជុំវិញដែលខ្លះកំពុងរត់ ខ្លះក៏រាំ និងហាត់កីឡាផ្សេងៗ អ្នកនឹងមានអារម្មណ៍ប្លែក និងស្វាហាប់ខុសពីធម្មតា។  ស្របពេលដែលព្រះអាទិត្យកំពុងរះ អ្នកក៏អាចឆ្លៀតស្រូបយកកម្តៅព្រះអាទិត្យពេលព្រលឹមដែលមានអត្ថប្រយោជន៍ដល់សុខភាព និងកុំភ្លេចផ្តិតយករូបភាពស្អាតៗដែលធ្វើឲ្យស្រឡះចិត្តផងដែរ។  អ្វីដែលមិនគួរមើលរំលងនោះ គឺអាហារសុខភាពជាច្រើនប្រភេទនៅទីនោះ ដូចជា បបរល្ង  តៅហ៊ូ  ទឹកសណ្តែក និងទឹកផ្លែឈើកិនស្រស់ៗជាដើម។  ម៉ោង៧កន្លះ ឬ៨ព្រឹក សមល្មមឲ្យអ្នកត្រឡប់ទៅផ្ទះវិញ ងូតទឹក ទទួលទានអាហារពេលព្រឹក និងចាប់ផ្តើមថ្ងៃចុងសប្តាហ៍ដ៏ល្អរបស់អ្នកបន្តទៀត។ ធ្វើម្ហូបញុំាដោយខ្លួនឯង ឬសម្រាប់គ្រួសារ ភាពមមាញឹកនឹងការសិក្សា និងការងារអាចធ្វើឲ្យអ្នកខ្វះភាពស្និទ្ធស្នាលក្នុងគ្រួសារ។ សាកល្បងធ្វើម្ហូបសម្រាប់ខ្លួនឯង ឬសម្រាប់គ្រួសារអ្នកម្តងមើល៎…អ្នកអាចនឹងមានអារម្មណ៍ប្លែក និងសប្បាយ បើទោះបីជាអ្នកមិនសូវពូកែធ្វើម្ហូបក៏ដោយ។ ហើយរសជាតិអាហារនៅចុងសប្តាហ៍នេះ អាចភ្លក្សនៅផ្ទះជុំគ្នាក៏បាន ឬក៏រៀបចំទៅពិកនិកនៅក្បែរៗក្រុងក៏កាន់តែល្អ។ អង្គុយលេងនៅហាងកាហ្វេ អង្គុយញុំាកាហ្វេនៅថ្ងៃចុងសប្តាហ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ អ្នកអាចទៅហាងកាហ្វេដែលមានសភាពអ៊ូអរដូចជាBrown ឬStarbucks មើលគេឯង ឬជួបជុំមិត្តភក្តិជជែកកំសាន្តបំបាត់ស្ត្រេស តែកុំច្រឡំថាទៅចុចទូរស័ព្ទណា៎!!!  មួយបែបទៀត គឺសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ ដែលហាងកាហ្វេបែបធម្មជាតិ គឺជាជម្រើសល្អបំផុតដូចជាកាហ្វេEM ឬThe Museum Caféជាដើម។ ដោយគ្រាន់តែអង្គុយអានសៀវភៅដែលអ្នកចូលចិត្ត និងស្តាប់ភ្លេងកំដរតិចៗក៏គ្រប់គ្រាន់ក្នុងការទទួលបានអារម្មណ៍ល្អៗបានហើយ។ សាកល្បងអ្វីដែលថ្មី ព្យាយាមសាកល្បងអ្វីដែលថ្មីខ្លះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាងមុនដូចជា ជិះកង់កំសាន្ត លេងប៊ូលីង ហាត់យោគៈ ឡើងជញ្ជាំង (Mountain Climbing) ជិះស្គី ឬជិះស្គីទឹកកកជាដើម។ ថ្ងៃចុងសប្តាហ៍ ជាថ្ងៃដែលអ្នកអាចសន្សំបទពិសោធន៍ថ្មីៗ និងស្វែងរកចំណូលចិត្ត ឬទេពកោសល្យដែលមិនធ្លាប់ដឹងសម្រាប់ជីវិត…ដូចនេះ មិនថាអ្នកធ្លាប់ ឬមិនធ្លាប់ ពូកែ ឬក៏អត់ ចូលចិត្ត ឬមិនចូលចិត្ត សាកល្បងទៅ…បានដឹង! អង្គុយស្តាប់ភ្លេង និងមើលគេរាំ ការស្តាប់ភ្លេង ជាវិធីបំបាត់ស្ត្រេសដ៏មានប្រសិទ្ធភាពមួយ។ អ្នកអាចអង្គុយស្តាប់ភ្លេង និងមើលគេរាំនៅតាមទីសាធារណៈដូចជា សួនច្បារ ឬមាត់ទន្លេ ហើយក៏អាចញុំាចំណីតាមផ្លូវកំដរមាត់ ដែលនឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កាលពីវ័យកុមារផងដែរ។ អាចនិយាយថាថ្ងៃចុងសប្តាហ៍បែបនេះ ជាការចំណាយពេលវេលាដ៏ល្អសម្រាប់ខ្លួនឯងផ្ទាល់ បន្ទាប់មកគឺសម្រាប់ក្រុមគ្រួសារ ហើយក៏សម្រាប់មិត្តភក្តិក៏ដូចជាមនុស្សជាទីស្រឡាញ់ផងដែរ ហើយនេះជាអ្វីដែលធ្វើឲ្យចុងសប្តាហ៍ដ៏ខ្លីរបស់អ្នកមានតម្លៃបំផុត... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាខ្ញុំ មិនថាអ្នក សុទ្ធតែមានកាតព្វកិច្ចប្រចាំថ្ងៃត្រូវបំពេញ ខំណាស់…រាល់ថ្ងៃ…ហើយជួនកាលក៏ឈានដល់យប់ទៀត…. បើទោះជាពេលខ្លះ ដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ក៏សឹងតែមិនហ៊ានឈប់សម្រាកផងព្រោះពេលដែលមានទម្លាប់ប្រឹងប្រែងយូរៗទៅ ក៏កើតមានផ្នត់គំនិតមួយថា «គេងទៅដូចខាតពេល ញ៉ាំអីក៏ខាតពេលដែរ…»រហូតដល់ផ្តល់តម្លៃលើសុខភាពតិចៗទៅ ក៏ដឹងហើយថា គោលដៅជីវិតសំខាន់ណាស់សម្រាប់ម្នាក់ៗ ប៉ុន្តែ…ធ្លាប់នឹកគិតដល់ផលវិបាក និងការប្រឈមនៃបញ្ហាសុខភាពផ្សេងៗទេ៎? ចង់ ឬមិនចង់…ក៏ត្រូវចំណាយប្រាក់មួយភាគធំទៅលើការព្យាបាល ប្រសិនបើមិនថែទាំខ្លួនបានល្អប្រសើរនោះ សាកគិតមើលម្តងទៀត៎!!! ខំប្រឹងរកប្រាក់ពីព្រលឹមទល់ព្រលប់រាល់ថ្ងៃ ដើម្បីអ្វី? ដើម្បីកសាងសុភមង្គលរបស់ខ្លួន និងមនុស្សជាទីស្រលាញ់? ឬ ទុកសម្រាប់តែព្យាបាលខ្លួន? ពាក្យចាស់គំរិល តែអត្ថន័យនៅតែខ្លឹម «ការពារប្រសើរជាងព្យាបាល» ពិតជាមិនអាចប្រកែកបានឡើយ ចាំណា៎…«មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខ្ញុំតែងតែគិតថា... អ្នកជាមនុស្សម្នាក់ដែលល្អបំផុត ហើយខ្ញុំក៏តែងតែគិតដែរថា... ពួកយើងមានសំណាងណាស់ដែលបានស្គាល់គ្នា រាប់អានគ្នារហូតមក... ទោះបីជាពេលខ្លះ យើងអាចនឹងឈ្លោះប្រកែក ឬខ្វែងគំនិតគ្នា ប៉ុន្តែ យើងក៏នៅតែត្រូវគ្នាវិញ ហើយបន្តដើរកាន់ដៃគ្នា ពេលខ្លះ ទេវតាដូចជាចាំជួយយើង តែពេលខ្លះទៀតដូចជានៅសែនឆ្ងាយ ហើយយើងក៏មិនខ្វល់ច្រើនដែរ ព្រោះថា...ពេលដែលយើងនៅក្បែរគ្នា យើងក៏បំពេញចន្លោះឲ្យគ្នា ពេលដែលអ្នកត្រូវការខ្ញុំ ខ្ញុំក៏ជួយអ្នក ហើយអ្នកក៏ធ្វើដូចគ្នាចំពោះខ្ញុំដែរ... ដឹងទេ? ប្រសិនបើនៅលើលោកនេះ នៅសល់តែមិត្តម្នាក់ ខ្ញុំចង់ឲ្យម្នាក់នោះជា«អ្នក» ពេលនៅក្បែរគ្នា មិនដែលថាចេះនិយាយគ្នាឲ្យស្រួលបួលទេ តែបើថាអត់គ្នា គឺមិនកើតតែម្តង... ទំនេរពេលណា ក៏callរកគ្នា បើនរណាមិនដឹង ស្មានថាស្រលាញ់គ្នាផង... និយាយពីថា...ដឹងអស់ហើយរឿងអាថ៌កំបាំង លាក់ស្អីក៏មិនជិតដែរ ពាក្យខ្លីថា«ពួកម៉ាក»មែនពិត តែអត្ថន័យ គឺមហាសាល សម្រាប់អ្នកខ្លះ «គ្មានថ្លៃ គ្មានថ្ងៃរស់» តែខ្ញុំវិញ «គ្មានពួកម៉ាក គ្មានថ្ងៃសប្បាយ»

ចែករំលែក

និយាយពីការខូចចិត្តវាមានច្រើនយ៉ាង តែថាការ “ខូចចិត្តអាជីព” បែបថា ខូចចិត្តម្តងហើយម្តងទៀត រៀងធ្ងន់ធ្ងរបន្តិចហើយ។ អញ្ចឹងសាកគិតមើល បើជាអ្នក នឹងដើរចេញពីបញ្ហានេះតាមច្រកណា?   បំភ្លេចចោលការគិតបែបខ្លីៗ បំផ្លាញសុខភាពផ្លូវកាយ និងផ្លូវចិត្តតទៅទៀត ហើយមកមើលម្ចាស់ស្នាដៃរឿង “សិស្សប្អូនសំណព្វចិត្ត” ឬនិយមហៅថា “My junior my Crush!”, កញ្ញា ស៊ា រស្មី និមិត្តរូបវ័យក្មេងក្នុងចិត្តរបស់យុវវ័យជាច្រើនក្នុងនាមជាស្ថាបនិកភាពយន្តខ្មែរដ៏ឆ្នើម ចែករំលែកជុំវិញបញ្ហានេះ តាមរយៈស្នាដៃដ៏ថ្មីស្រឡាងមួយគឺរឿង “ខូចចិត្តអាជីព”។ គ្រាន់តែចំណងជើង ត្រូវនឹងសាច់រឿងខ្លះបាត់ទៅហើយ ប៉ុន្តែវាពិតជាមានអ្វីលើសពីនេះ។ មកមើលថាតើរឿងនេះនឹងផ្តល់អ្វីដល់អ្នក? ជំហានដំបូងគឺ ត្រូវចិត្ត!  មិនត្រឹមជាប្រភេទរឿងរ៉ូមេនទិក តែក៏ក្លែមជាមួយភាពកំប្លែងពីតារាកំប្លែងជាច្រើនរូប ដឹងតា៎សើចម៉ង។ កាន់តែពិសេសគឺកញ្ញា សុខ សុម៉ាវត្តី តារាសម្តែងដ៏មានទេពកោសល្យជាតួឯកស្រី និង…ស្គាល់ប្រុសស្អាតប្រចាំក្រុមកីឡាករជម្រើសជាតិមែនហេ៎? ហ្នឹងហើយ បង លី វ៉ាហេទ យើងហ្នឹង ក្លាយទៅជាតួឯកក្នុងរឿងនេះផងណា៎!  ម្យ៉ាង តួសម្តែងក្នុងរឿង ពិសេសគឺបងតីក្នុងសម្លៀកបំពាក់កីឡាបាល់ទាត់ (ឧបត្ថម្ភដោយ Co-Plaster)  ពិតជាស្រស់ស្អាតនិងស្រស់សង្ហា ព្រមទាំងស្តែងឲ្យឃើញពីប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សទូទៅនាពេលបច្ចុប្បន្ន ចំពោះវិស័យកីឡារផងដែរ។ បន្ទាប់មកគឺ ត្រូវរឿង ត្រូវកាលៈទេសៈ! មិនខុសអីពីចំណងជើងរឿង បងតីជានារីអភ័ព្វរឿងសេ្នហា ខូចចិត្តផ្ទួនគ្នាដល់ទៅ៥ដង រហូតបែកគំនិតស្អប់មនុស្សប្រុស ហើយក៏មិនខុសអីពីតថភាពនៃអ្នកខូចចិត្តតែម្តង។ ដល់ពេលត្រូវបញ្ជូលវិជ្ជាគុនឲ្យអ្នកដែលខូចចិត្តហើយ! បន្លំខ្លួនជាមនុស្សប្រុសមិនគ្រប់គ្រាន់ តួឯកស្រី នៅជ្រើសរើសយកកីឡាមកបន្លប់ការខូចចិត្តរបស់ខ្លួន ដោយខំហ្វឹកហាត់រហូតពូកែខាងកីឡាបាល់ទាត់ទៀតផង សមជានិមិត្តរូបរបស់យើងពិតមែន។ តើមាននណារខ្លះនឹងជ្រើសរើសផ្លូវនេះដូចជាបងតី?  ម្យ៉ាង ការដើរផ្លូវនេះ ហាក់ក្លាយជាឱកាសសម្រាប់ខ្លួនឯងក្នុងការស្គាល់មនុស្សល្អៗជាច្រើនទៀតជាពិសេសនៅក្នុងវិស័យកីឡាបែបនេះ មិនខ្វះទេ។ ដូចដែលបង្ហាញក្នុងសាច់រឿងស្រាប់គឺ បងតីបានស្គាល់ បងវ៉ាហេទ ដ៏សង្ហា ពូកែគ្រប់រឿង ចិត្តល្អ ហើយក៏ជាមេក្រុមបាល់ទាត់ទៀត។  ក្រៅពីជួយកាត់បន្ថយអត្រាសំលាប់ខ្លួនព្រោះខូចចិត្តរឿងស្នេហា បងស្រីរូបស្រស់ ស៊ា រស្មី ក៏មានវិជ្ជាគុនជាច្រើនទៀតត្រូវផ្តល់ដល់អ្នកទាំងអស់គ្នាពិសេស គឺយុវវ័យតែម្តង៖ សាច់រឿងព្យាយាមបង្ហាញថា សេចក្តីតស៊ូព្យាយាម និងការខិតខំដោយមិនរាថយ ក៏នឹងបានទទួលជោគជ័យនៅថ្ងៃណាមួយ ជាពិសេស សេចក្តីសុខ សុភមង្គល ភាពសប្បាយ គឺមិនបានកើតចេញតែពីខ្លួនឯង ប៉ុន្តែគឺគ្រប់គ្នាដែលនៅជុំវិញ ដូចនេះកុំព្យាយាមចង់បានអ្វីដែលមិនមែនជារបស់យើង ហើយពារតែងរំងាប់ទៅវិញដោយការមិនចងពារ។ ឯសារចុងក្រោយនៃសាច់រឿងគឺ “មនុស្សគ្រប់រូបកើតមកតែងតែមានគូ” មួយម៉ាត់ហ្នឹងត្រូវចិត្តអ្នកកំពុងអត់គូតែម្តង។ ត្រលប់មកមើលគោលបំណងនៃការបញ្ជ្រៀតសាច់រឿងជាមួយនឹងកីឡាបាល់ទាត់… វា គឺជាវិធីសាស្រ្តមួយដែលអាច ថតទុកនូវតម្លៃនៃកីឡាមួយនេះ ព្រមទាំងបណ្តុះគំនិតស្នេហា វិសយ័បាល់ទាត់កាន់តែខ្លាំងឡើង និងអ្វីដែលពិសេសនោះគឺ កីឡានៅក្នុងរឿងនឹងផ្តល់ នូវរសជាតិថ្មី ប្លែករួមផ្សំនឹងអាជីព។  “ការលេងកីឡាគឺដើម្បីសុខភាព មិនមែនដើម្បីតែការឈ្នះចាញ់ និង ភ្នាល់ដាក់អ្វីនោះទេ" ជាការឆ្លុះបញ្ចាំងមួយអំពីទឹកចិត្តជាអ្នកកីឡា  ហើយ “សម្រាប់ខ្ញុំ ជាអ្នកនិពន្ធម្នាក់ អ្វីដែលខ្ញុំអាចធ្វើបានគឺការបង្ហាញគ្រប់រូបភាព និងអត្តន័យទាក់ទងនឹងកីឡា និងសុខភាពតាមរយៈខ្សែភាពយន្ត” ទាំងនេះបើតាមបងស្រី ស៊ា រស្មី អត្ថិប្បាយ។ ជាចុងក្រោយ អ្នកនិពន្ធឆ្នើមវ័យក្មេងរបស់យើង ក៏បង្ហាញអំពីការរំពឹងទុកផងដែរថា រឿងថ្មីមួយនេះនឹងទទួលបានការគាំទ្រទ្វេដង និងសង្ឃឹមថាប្រជាជនខ្មែរចាប់ផ្តើមផ្តល់តម្លៃដល់ខ្សែភាពយន្តខ្មែរ ហើយក៏សង្ឃឹមថា ទស្សនិកជននឹងគាំទ្រស្នាដៃទី៣នេះឲ្យបានច្រើន ហើយបងស្រីរីករាយចំពោះការរិះគន់កែក្នុងន័យស្ថាបនាដោយក្តីសោមនស្ស ព្រោះថា ការគំាទ្រពីទស្សនិកជន គឺជាកំលាំងចិត្តសម្រាប់គាត់សរសេរស្នាដៃបន្ទាប់ទៀត។ យ៉ាងណាមិញ ស្នាដៃទី៤ “សិស្សប្អូនសំណព្វ វគ្គ២”នឹងត្រូវថតតាមការស្នើរសុំរបស់ទស្សនិកជន។  សំខាន់ឥឡូវចង់ដឹងដល់ហើយថា អ្នកណាខ្លះខូចចិត្តអាជីព នឹងចាំបបួលទៅមើលទាំងអស់គ្នា! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top