Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពណ៌ខោអាវ អាចជួយឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ល្អបង្កើនថាមពល និងនាំសំណាងដល់អ្នកទៀតផង ប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ ហើយស័ក្តសមនឹងចរិត តួនាទីនិងកាលៈទេសៈ។ ពណ៌សម្លៀកបំពាក់ ក៏អាចធ្វើឲ្យគេមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់នោះផងដែរ។ ខាងក្រោមនេះ គឺជាការបកស្រាយថាតើ ពណ៌ដែលអ្នកចូលចិត្តស្លៀកពាក់ បញ្ជាក់អំពីអ្វីខ្លះ? ·ពណ៌ខ្មៅ៖ តំណាងឲ្យគ្រប់យ៉ាង ឬគ្មានតែម្តង ·ពណ៌ប្រផេះ៖ តំណាងឲ្យភាពមិនរួសរាយ ឬស្ងប់ស្ងាត់ ហើយអ្នកពាក់ពណ៌នេះភាគច្រើន មិនសូវសប្បាយចិត្ត នៅមួយកន្លែង ហើយមិនសូវរវល់នឹងអ្វីទាំងអស់ ·ពណ៌មាស៖ តំណាងឲ្យការគ្រប់គ្រង ទំនុកចិត្ត ការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ហើយអ្នកដែលពាក់ពណ៌នេះ ភាគច្រើន ជាមនុស្សរួសរាយ ចូលចិត្តទូន្មានអ្នកដទៃ ហើយគិតវិជ្ជមានជានិច្ច ·ពណ៌ទង់ដែង៖ តំណាងឲ្យសេចក្តីស្នេហា និងតម្រូវការក្នុងសេចក្តីស្នេហា ·ពណ៌ក្រហម៖ តំណាងឲ្យថាមពល ភាពកក់ក្តៅ និងការលើកទឹកចិត្ត ·ពណ៌ទឹកក្រូច៖ តំណាងឲ្យគំនិតច្នៃប្រឌិត ការដែលអាចកើតឡើងបាន និងការរំភើបរីករាយ ·ពណ៌លឿង៖ តំណាងឲ្យការលើកកម្ពស់សុខភាពផ្លូវចិត្ត និងភាពស្វាហាប់ ·ពណ៌បៃតង៖ តំណាងឲ្យភាពរីករាយ និងសុភមង្គល ·ពណ៌ខៀវ៖ តំណាងឲ្យការលួងលោម និងលើកទឹកចិត្ត ·ពណ៌ស្វាយ៖ តំណាងឲ្យការប្រែប្រួល ដែលនឹងទៅកាត់បន្ថយស្រ្តេស​ និងសុខភាពផ្លូវចិត្ត ·ពណ៌ស៖ តំណាងឲ្យភាពស្រស់ស្អាត សុភមង្គល តុល្យភាព និងភាពល្អប្រពៃ ·ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពក្មេងខ្ចី អារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្ត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ការប្រើប្រាស់ ឬប៉ះពាល់ទៅនឹងសារធាតុគីមីមួយចំនួន គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន។   ដូចដែលអ្នកបានដឹងហើយថា ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយ ដែលអ្នកត្រូវយកចិត្តទុកដាក់ និងលះបង់រឿងរ៉ាវជាច្រើន ដើម្បីសុខភាពកូនរបស់អ្នក។ សូម្បីតែចំណីអាហារមួយចំនួន ដែលអ្នកធ្លាប់ញ៉ាំ ក៏មិនប្រាកដថា អាចញ៉ាំបានដែរក្នុងពេលនេះ។ក្រៅពីនេះ គ្រឿងសម្អាង គឺជាក្តីកង្វល់បន្ទាប់ សម្រាប់ស្រ្តីមានផ្ទៃពោះ ពីព្រោះ អ្នកប្រហែលជាត្រូវនៅឆ្ងាយបន្តិចពីរបស់ទាំងនេះ។   សារធាតុទៅបង្អាក់ប្រព័ន្ធអង់ដូគ្រីន ចូរនៅឲ្យឆ្ងាយពីសារធាតុនេះ ពីព្រោះ វាអាចទៅរំខានដល់អ័រម៉ូនរបស់អ្នក ហើយវាពិតជាមានគ្រោះថ្នាក់ណាស់ សម្រាប់ស្រ្តីមានផ្ទៃពោះ។ សារធាតុទាំងនោះមានដូចជា BPA, Atrazine, Phthalates, Dioxin និង Perchlorate។   សារធាតុទាំងនេះ អាចប៉ះពាល់អ្វីខ្លះ ចំពោះទារកក្នុងផ្ទៃ? វានឹងទៅរាំងស្ទះដល់ប្រព័ន្ធអង់ដូគ្រីន ដែលជាហេតុធ្វើឲ្យទារកកើតខុសធម្មតា មានដុំសាច់ ឬមិនលូតលាស់ជាដើម។ និយាយទៅ គឺវានឹងទៅរំខានសកម្មភាពរបស់អ័រម៉ូន។   សារធាតុទាំងនេះ មាននៅក្នុងផលិតផលអ្វីខ្លះ?  វាមានស្ទើរតែគ្រប់ផលិតផលគ្រឿងសម្អាងទៅហើយ ដូចជាទឹកអប់ ឡេលាបខ្លួន និងម្សៅជាដើម។ បើអ្នកចង់ប្រើប្រាស់ផលិតផលណាមួយ ត្រូវមើលលើគ្រឿងផ្សំរបស់វាជាមុនសិន ហើយបើអាច ផលិតផលធម្មជាតិ គឺជាជម្រើសដ៏ល្អ។   ប្រការល្អបំផុត​ គឺអ្នកគួរតែសាកសួរគ្រូពេទ្យជំនាញរបស់អ្នក ថាតើផលិតផលណា ដែលអ្នកអាចប្រើប្រាស់បាន សូម្បីតែក្រែមលាបមាត់ ថ្នាំលាបសក់ ម្សៅផាត់មុខ និងឡេជាដើម៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ពេលបត់ជើងតូច ភាគច្រើន ទឹកនោមគួរតែថ្លាល្អ ដើម្បីបញ្ជាក់ថា​ អ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ស្រអាប់ លឿងចាស់ ខាប់ មានក្លិនឈួល ឬមានពពុះ នោះវាអាចនិយាយបានថា ក្នុងរាងកាយរបស់អ្នក មានដំណើរខុសប្រក្រតីហើយ។   យ៉ាងណាមិញ ពពុះទឹកនោម អាចជារឿងធម្មតា ប្រសិនបើអ្នកខំប្រឹងនោមខ្លាំងពេក។ វាក៏អាចកើតឡើង ក្នុងករណីដែលអ្នកលាងប្រដាប់ភេទ ជាមួយនឹងសាប៊ូ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ទោះបីជាយ៉ាងនេះក្តី សូមធ្វើការតាមដាន លក្ខណៈទឹកនោមរបស់អ្នកឲ្យបានដិតដល់។ ពពុះក្នុងទឹកនោម អាចបណ្តាលមកពី ៖ ១ អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ (ពេលដែលអ្នកនោម មានអាចមានប្រូតេអ៊ីន និងសារធាតុនានានៅក្នុងនោះ) ២ ការមានផ្ទៃពោះ ក៏អាចធ្វើឲ្យទឹកនោមមានពពុះផងដែរ ៣ ស្រ្តេស និងភាពតានតឹង អាចបង្កើតជាពពុះក្នុងទឹកនោម ៤ ជំងឺទឹកនោមផ្អែម អាចជះឥទ្ធិពលដល់តម្រងនោម ដូច្នេះ វាក៏ធ្វើឲ្យទឹកនោមមានពពុះ ៥ មានជំងឺមានជាតិប្រូតេអ៊ីនច្រើនក្នុងទឹកនោម ៦  មានការរលាកនៅផ្លូវទឹកនោម។   ទឹកនោម គឺជារឿងសំខាន់ ពីព្រោះ វាអាចបញ្ជាក់អំពីសុខភាព នៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យ ឬមានរោគសញ្ញាព្រមាន គួរឲ្យកត់សម្គាល់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

គំនិតដែលថាអ្វីដែលយើងបរិភោគអាចមានឥទ្ធិពលដោយផ្ទាល់ទៅលើអារម្មណ៍របស់យើង គឺមិនមែនជាគំនិតថ្មីឡើយ។ ឥឡូវនេះ​វាក៏បានក្លាយជាស្នូលនៃការស្រាវជ្រាវ ហើយមានភស្ដុតាងថ្មីៗជាច្រើនសម្រាប់គំនិតថា ខួរក្បាលរបស់យើងនិងអារម្មណ៍របស់យើងមានការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ក្នុងនាមជាអ្នកនិពន្ធ និងអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្តមួយរូប លោកស្រី Rachel Kelly បាននិពន្ធសៀវភៅ The Happy Kitchen: Good Mood Food ដែលសៀវភៅនេះបង្រៀនយើងអំពីទំនាក់ទំនងមួយនេះហើយវាបានក្លាយជាបេសកកម្មមួយរបស់លោកស្រី។ ត្រលប់ទៅកាលពីឆ្នាំ១៩៩៧ លោកស្រី Kelly បានធ្វើការជាអ្នកសារព៌ត៍មាននៅឯ The Time នៅទីក្រុងឡុងដ៍។ លោកស្រីកើតមាននូវរោគសញ្ញាដូចជាញ័រទ្រូង ចង្អោរ និងភាពមិនអាចគ្រប់គ្រងបាននូវគំនិតអវិជ្ជមានបាន ហើយជាលទ្ធផលលោកស្រីមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងររយៈពេលប្រាំមួយខែ។ ប៉ុន្មានឆ្នាំក្រោយមក លោកស្រី Kelly បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរនេះម្ដងទៀតដែលលើកនេះវាមានសភាពយូរជាងលើកមុនទៅទៀត។ នៅពេលដែលលោកស្រីបានទទួលការព្យាបាលរោគសញ្ញាតាមទម្លាប់ចាស់ជាមួយនឹងថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត (Anti-depressants) និងការព្យាបាលដោយការសន្ទនាគ្នាជាមួយគ្រូពេទ្យដើម្បីជួយលោកស្រីឲ្យចេះគ្រប់គ្រងបញ្ហារបស់លោកស្រីដោយការផ្លាស់ប្ដូរនូវការគិត និងឥរិយាបទរបស់គាត់ (Cognitive behavioural therapy) ក្រោយមកលោកស្រីក៏មានបំណងចង់ស្វែងយល់ពីការព្យាបាលនៃសុខភាពផ្លូវចិត្តទាំងមូល។ ក្រោយមកលោកស្រីក៏ត្រូវបានណែនាំឲ្យជួបជាមួយអ្នកជំនាញខាងអាហារូបត្ថម្ភ ឈ្មោះ Alice Macintosh បន្ទាប់ពីការសហការគ្នា ដែលមានលទ្ធផលជាផ្លែផ្លាមួយបានកើតឡើងគឺពួកគេបាននិពន្ធសៀវភៅមួយក្បាលដែលមានរូបមន្តធ្វើម្ហូបដល់ទៅ ៧០មុខ ដោយអាស្រ័យលើការសិក្សាអំពីអាហារូបត្ថម្ភជាង ១៥០ ប្រភេទផ្សេងៗគ្នា។ ខួរក្បាលទី២ ខណៈពេលដែលការសិក្សាអំពីការព្យាបាលដោយអាហារូបត្ថម្ភ ស្ថិតនៅដំណាក់កាលដំបូងនៅឡើយ លោកស្រី Kelly បានបែងចែកការស្រាវជ្រាវជាពីរតំបន់ដែល ៖ - តំបន់ទីមួយ គឺខ្លាញ់ល្អ ដូចជា អូមេហ្គា ៣ - តំបន់ទីពីរ គឺភស្ដុតាងអំពីពពួកមេរោគល្អក្នុងពោះវៀន (Healthy microbiome or gut flora)។ អាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3 fatty acids) ត្រូវបានជឿជាក់ថា មាននាទីសំខាន់ក្នុងការប្រឆាំងនឹងការរលាកក្នុងរាងកាយរបស់យើង និងមានការសិក្សាខ្លះទៀតបានបង្ហាញថាឥទ្ធិពលរបស់វា គឺរហូតដល់ផ្នែកខ្លះនៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត។ ស្រដែងគ្នានេះដែរ ការមាននូវពពួកមេរោគល្អក្នុងពោះវៀននេះអាចធ្វើឲ្យមានភាពប្រសើរឡើងនៃអារម្មណ៍ដោយបង្កើននូវសុខុមាលភាពរបស់អ្នក ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ វាមានឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំរបស់អ្នក។  ហើយសុខភាពប្រព័ន្ធភាពស៊ាំ គឺជាកត្តាមួយទៀតដែលមានការតភ្ជាប់គ្នាយ៉ាងខ្ពស់ជាមួយនឹងសុខភាពផ្លូវចិត្ត។ លោកស្រី Kelly បានបន្តថា មានមនុស្សមួយចំនួនបានហៅក្រពះថាជា “ខួរក្បាលទីពីរ” ហើយនៅពេលដែលនរណាម្នាក់បានទទួលរងពីជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តដូចខ្ញុំ អ្នកទាំងនោះគិតថា “បញ្ហាគឺមកពីខួរក្បាល។” “ឥឡូវនេះខ្ញុំគិតថាការផ្លាស់ប្ដូរគឺយើងកំពុងតែស្វែងរកនូវប្រព័ន្ធទាំងមូលនៃខួរក្បាលនិងផ្លូវដែលវាផ្សារភ្ជាប់ទៅនឹងផ្នែកផ្សេងៗនៃរាងកាយរបស់យើង។”   វិធានមាស (The golden rules) ជាមួយនឹងវិធីធ្វើម្ហូបសុខភាពរបស់ពួកគេ លោកស្រី Kelly និង Macintosh បានបង្កើតជាវិធានទាំង១០ ដើម្បីរៀបចំរបបអាហារ និងជួយដល់សុខភាពផ្លូវចិត្ត៖ 1. បរិភោគអាហារប្រភេទរុក្ខជាតិឲ្យបានច្រើន៖ បន្លែ និងពពួកសណ្ដែក (Legumes) សុទ្ធតែសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃ។ 2. ប្រើជី (Herb) និងគ្រឿងទេសឲ្យបានច្រើន៖ ជាពិសេសនោះ គឺរមៀត និង saffron (ជាប្រភេទគ្រឿងទេសដែលបានមកពីផ្កា Crocus sativus)។ 3. អាហារប្រភេទគ្រាប់ (Nuts)៖ អាហារប្រភេទគ្រាប់អាចជួយឲ្យអារម្មណ៍កាន់តែប្រសើរ។ 4. បរិភោគ ដើម្បីស់អ្នក៖ពោះវៀនរប វាគឺជាការគ្រប់គ្រងតុល្យភាពបាក់តេរីក្នុងក្រពះ​ និងពោះវៀនរបស់អ្នក។ អ្នកគួរតែរក្សាខួរក្បាលទីពីររបស់អ្នកឲ្យរីករាយ និងមានសុខភាពល្អ។​ 5. ខ្លាញ់ គឺជាមិត្តរបស់អ្នក៖ ប្រភេទពពួកខ្លាញ់ល្អ ដូចដែលបាននិយាយពីខាងលើគឺពពួក អូមេហ្គា ៣ គឺត្រូវបានចាត់ទុកថាមានផលវិជ្ជមានទៅលើផ្នែកនៃខួរក្បាលដែលផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ទឹកចិត្ត។​ 6. ការទទួលបាននូវតុល្យភាពដ៏ត្រឹមត្រូវនៃប្រូតេអ៊ីន៖ គួរបរិភោគនូវអាហារដែលមានប្រូតេអ៊ីនល្អៗដូចជាត្រី និងសាច់គ្មានខ្លាញ់ជាដើម ហើយចៀសវាងការទទួលទាននូវផលិតផលសាច់កែច្នៃ។ 7. ចៀសវាងការញ៉ាំផ្អែម៖ ជាថ្មីម្ដងទៀត ផលិតផលអាហារកែច្នៃអាចបណ្ដាលឲ្យមានការចុះខ្សោយនៃសុខភាពផ្លូវចិត្ត។ 8. រក្សាលំនឹងជាតិស្ករក្នុងឈាមរបស់អ្នក៖ វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពហើយអ្នកមិនត្រូវធ្វេសប្រហែសឡើយ។ 9. ផ្លាស់ប្ដូររបបអាហាររបស់អ្នក៖ អាហារបែបបស្ចិមប្រទេសជាមធ្យម​ មានគ្រឿងផ្សំប្រហែល២០មុខ ប៉ុន្តែបើមនុស្សជំនាន់ដើមវិញ គេបរិភោគច្រើនរហូតដល់១៥០មុខ។ 10. សម្រាក និងការកំសាន្ដ៖ យើងមិនអាចបំភ្លេចអំពីផលប្រយោជន៍នៃការបរិភោគអាហារជាសហគមន៍ និងសកម្មភាពកំសាន្ដសប្បាយនោះទេ ហើយនេះក៏ជាមូលហេតុមួយដែលរាល់ការប្រារព្ធពិធីនៃវប្បធម៌នីមួយច្រើនតែផ្ដោតសំខាន់ទៅលើអាហារ។ លោកស្រី Kelly បាននិយាយថា  “វិធីសាស្ដ្រទាំងនេះ និងការបរិភោគនូវអាហារូបត្ថម្ភពិតជារឿងគួរឲ្យរីករាយមួយសម្រាប់អ្នកដែលមិនចូលចិត្តប្រើថ្នាំ។ វិធីសាស្ត្រនេះនឹងមានការលូតលាស់យ៉ាងខ្លាំងចំពោះសុខភាពផ្លូវចិត្តនាពេលអនាគត។” ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ប្រទេសនីមួយៗសុទ្ធតែមានអ្វីប្លែក និងគួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យមនុស្សទូទាំងសកលលោកស្ងើចសរសើរ។ តាមប្រពៃណីនិងទំនៀមទម្លាប់របស់ប្រទេសនីមួយៗ វាក៏មានដូចជា របៀបរស់នៅប្រចាំថ្ងៃ និងអ្វីច្រើនទៀត ដែលអ្នកត្រូវរៀនសូត្រផងដែរ។ ឧទាហរណ៍ ប្រទេសឥណ្ឌាមានយូហ្កា និងក្បួនថ្នាំបូរាណ ដើម្បីបង្អួតពិភពលោក។ អ៊ីចឹង តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីនារីជនជាតិជប៉ុនស្រស់ស្អាត ហើយមិនងាយចាស់? ជាការពិត អាចនិយាយបានថា ជនជាតិជប៉ុនទាំងប្រុស ទាំងស្រី ភាគច្រើន មានស្បែកស្រស់ស្អាត ហើយមិនងាយចាស់នោះទេ ហើយបើនិយាយរូបរាងវិញ គឺស្រឡូន គួរឲ្យខ្នាញ់តែម្តង។ បើចង់ដឹង អ្នកគួរតែមើលទម្លាប់នៃការរស់នៅរបស់ពួកគេហើយ ៖ · ពួកគេញ៉ាំតែបៃតង ពីព្រោះ វាជាអង់ទីអុកស៊ីដង់ ដែលជួយពន្យារភាពចាស់ជរា។ វាក៏ជួយការពារប្រឆាំងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ ជនជាតិជប៉ុនតែងតែញ៉ាំតែបៃតងមួយ ឬពីរពែងជាប្រចាំថ្ងៃ។ · ពួកគេចូលចិត្តអាហារសមុទ្រ ច្រើនជាងសាច់មាន់ សាច់ជ្រូក និងសាច់គោ។ ជាការពិត សាច់ក្រហម ត្រូវបានផ្សារភ្ជាប់ទៅនឹងការរលាក ជំងឺធាត់ លើសទម្ងន់ និងការឡើងកូឡេសស្តេរ៉ូល។ · ជនជាតិជប៉ុនចូលចិត្តត្រីសាលម៉ុន ត្រីធូណា និងបង្គា។ ត្រី ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កាបី។ · ជនជាតិជប៉ុនញ៉ាំអាហារប្រើមេ ដូចជា kimchi, tempeh, miso, sauerkraut, kombucha និង kefir ដែលវាសំបូរអង់ស៊ីម វីតាមីន និងប្រូប្យូទិក ព្រមទាំងបង្កើនបាក់តេរីល្អៗ ក្នុងក្រពះពោះវៀន។ · ជនជាតិជប៉ុនដើរច្រើនបំផុត ការដើរអាចកាត់បន្ថយស្រ្តេស និងជួយថែរក្សារាងកាយឲ្យមានសុខភាពល្អ និងស្រស់ស្អាត។ · ជនជាតិជប៉ុនភាគច្រើនហាត់ក្បួនការពារខ្លួន ដូចជា ការ៉ាត់តេ យូដូ និងអាគីដូជាដើម ដែលជាហេតុធ្វើឲ្យពួកគេ មានរាងកាយស្រស់ស្អាត រឹងមាំ ងាយបត់បែន និងពូកែអត់ទ្រាំ។ · ជនជាតិជប៉ុនញ៉ាំអាហារតិចៗ ប៉ុន្តែ មានគុណភាព និងមានសុខភាពល្អ។ · ពួកគេចូលចិត្តសមាធិ និងសម្រួលអារម្មណ៍ ដើម្បីកាត់បន្ថយស្រ្តេស និងសម្ពាធការងារ។ ត្រូវចងចាំថា បើគ្មានភាពតានតឹង គុណភាពជីវិតរស់នៅរបស់អ្នក នឹងកើនឡើង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ឪពុកម្តាយគ្រប់រូបគួរកត់សម្គាល់ថា ទឹកដោះម្តាយ ឬទឹកដោះគោកំប៉ុង មានរូបមន្ត និងសារធាតុគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការហើយ ដូច្នេះ ពួកគេគួរតែនៅឲ្យឆ្ងាយពីទឹកផ្លែឈើ ទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ពីព្រោះ វាជារបបអាហារខ្វះជាតិសរសៃ និងអាចធ្វើឲ្យកូនក្មេងឡើងគីឡូ ដែលគ្មានសុខភាពល្អទៀតផង។   ទឹកផ្លែឈើ មិនមានសារៈប្រយោជន៍អ្វីច្រើន ចំពោះសុខភាពកុមារអាយុក្រោមមួយឆ្នាំនោះទេ ដូច្នេះ បើកុំឲ្យគេញ៉ាំ គឺល្អជាង នេះបើតាមការសិក្សាថ្មីមួយ ដែលចេញដោយបណ្ឌិតសភា​ផ្នែក​ជំងឺ​កុមារ​អាមេរិក។   ផ្លែឈើ ល្អសម្រាប់សុខភាព ប៉ុន្តែ ការញ៉ាំដោយទំពារ វាល្អជាងការកិន កៀប ឬការញ៉ាំជាទឹកផ្លែឈើកំប៉ុង ដែលវាអាចដាក់បន្ថែមសារធាតុនានា ជាពិសេសគឺជាតិស្ករ។   យ៉ាងណាមិញ ការញ៉ាំក្នុងកម្រិតមួយទាប សម្រាប់កុមារធំៗ វាពិតជាមិនអាចប៉ះពាល់ ចំពោះសុខភាពរបស់ពួកគេឡើយ ប៉ុន្តែ សម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ បើមិនញ៉ាំ គឺល្អជាង។   អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើ អាចធ្វើឲ្យកុមារឡើងទម្ងន់ដែលគ្មានសុខភាពល្អ និងឆាប់ខូចធ្មេញ។ ទឹកដោះម្តាយ ទឹកដោះគោ និងទឹកសុទ្ធធម្មតា គឺវាគ្រប់គ្រាន់ សម្រាប់កូនក្មេងហើយ។ តាមការណែនាំ កូនក្មេងអាយុពី ១ ទៅ ៣ ឆ្នាំ មិនគួរញ៉ាំទឹកផ្លែឈើ លើសពី ១១៣ ក្រាមក្នុងមួយថ្ងៃឡើយ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

Instagram គឺជាកម្មវិធីបណ្ដាញសង្គមដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យុវវ័យ ហើយកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានមួយទៀតនោះគឺSnapchatនេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយThe Royal Society សម្រាប់សុខភាពសាធារណៈនៅចក្រភពអង់គ្លេស។ ការសិក្សារបស់ពួកគេទៅលើ#StatusofMind បានធ្វើការស្រង់មតិពីយុវវ័យប្រមាណជា ១,៥០០នាក់ ដែលពួកគេមានអាយុចាប់ពី ១៤ដល់២៤ឆ្នាំ ហើយការសិក្សានោះគឺផ្ដោតទៅលើកម្មវីធីប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមានផលប៉ះពាល់ដល់បញ្ហាសុខភាព និងសុខុមាលភាពដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ការស្គាល់នូវអត្តសញ្ញាណខ្លួនឯង (Self-identity)និងការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង (Body image)។ YouTube ត្រូវបានរកឃើញថាមានឥទ្ធិពលវិជ្ជមានខ្លាំងជាងគេ នៅពេលដែល Instagram Snapchat Facebook និងTwitter សុទ្ធតែបង្ហាញថាមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ បើយោងទៅតាមរបាយការណ៍ដែលបានផ្សាយកាលពីថ្ងៃសុក្របានថ្លែងថា «Instagram គឺជាកម្មវិធីផ្សព្វផ្សាយរូបភាពដែលមានអ្នកលេងច្រើនជាង ៧០០លាននាក់នៅទូទាំងពិភពលោក ហើយកម្មវិធីនេះបានជាប់ចំណាត់ថ្នាក់កំពូលជាកម្មវិធីដែលមានផលប៉ះពាល់អវិជ្ជមានខ្លាំងជាងគេ និងជាពិសេសក្នុងចំណោមមនុស្សស្រី»។ លោក Matt Keracher ដែលជាអ្នកសរសេររបាយការណ៍នេះបាននិយាយថា “Instagram បានធ្វើឲ្យស្រ្ដីវ័យក្មេងចាប់ផ្ដើមប្រៀបធៀបខ្លួនពួកគេទៅនឹងភាពមិនពិត ការប្រមូលផ្ដុំជាច្រើនដាក់ Filter និងការកាត់តនៃភាពពិត។” ស្ដ្រីម្នាក់មិនបានបញ្ចេញអត្តសញ្ញាណបានឆ្លើយតបនៅក្នុងរបាយការណ៍ថា “Instagram គឺងាយនឹងធ្វើឲ្យស្រីៗមានអារម្មណ៍ដូចជារូបរាងរបស់ពួកគេមិនស្អាតដូចអ្នកដែលដាក់ Filter ហើយកែសម្រួលបន្ថែមទៅលើរូបភាពរបស់ពួកគេដើម្បីឲ្យពួកគេមើលទៅគឺល្អឥតខ្ចោះ។” ដើម្បីដោះស្រាយបញ្ហានេះ the Royal Society សម្រាប់សុខភាពសាធារណៈបានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចាត់វិធានការជួយដល់អ្នកប្រើប្រាស់ក្មេងៗទាំងនោះ ដើម្បីកុំឲ្យមានអារម្មណ៍មិនត្រឹមត្រូវ និងជំងឺថប់បារម្ភដោយដាក់ជាសារព្រមានលើរូបភាពដែលត្រូវបានកែសម្រួលបែបឌីជីថល។ លោក Keracher បាននិយាយថា «យើងមិនមែនអំពាវនាវឲ្យកម្មវិធីទាំងនោះហាមឃាត់មិនឲ្យកាត់ត ឬដាក់ filterនោះទេ ប៉ុន្ដែយើងចង់ឲ្យអ្នកប្រើប្រាស់ដឹងថាពួកគេមិនគួរឲ្យតម្លៃទៅលើរូបភាពដែលត្រូវបានកែសម្រូលហើយនោះ ដូចជារូបភាពពិតទេ»។ លោកបានបន្ដថា «យើងពិតជាចង់ផ្ដល់ឲ្យយុវវ័យនូវវិធីសាស្ត្រ និងចំណេះដឹងមួយដើម្បីណែនាំពួកគេអំពីផលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងលើកកម្ពស់សុខភាពផ្លូវចិត្ត»។ ការស្រង់មតិបានសន្និដ្ឋានថា ខណៈពេលដែល Instagram បានជះឥទ្ធិពលជាអវិជ្ជមានទៅលើការយល់ឃើញនៃរូបភាពរាងកាយខ្លួនឯង វដ្ដនៃការគេង និងការបន្ថែមនូវអារម្មណ៍នៃការខ្លាចការបាត់បង់។ កម្មវិធីរូបភាពមួយនេះក៏មានចំណុចវិជ្ជមានមួយចំនួនសម្រាប់អ្នកប្រើប្រាស់វា ដើម្បីសម្តែងចេញនូវអារម្មណ៍ និងការស្គាល់អត្តសញ្ញាណខ្លួនឯង។ អ្នកជំនាញ YouTuber Laci Green ដែលមានប្លុកវីឌីអូមួយ ដែលមានអ្នកតាមដានជាង ១៥លាននាក់ បាននិយាយថា «ការអប់រំជុំវិញបញ្ហាសុខភាពផ្លូវចិត្តក្នុងយុគសម័យឌីជីថលនេះ គឺជាការអប់រំដែលចាំបាច់បំផុតសម្រាប់យុវវ័យ»។ នាងបាននិយាយថា «កម្មវិធីដូចជា Instagram និងFacebook បានបង្ហាញពីមនុស្សដែលយើងស្គាល់ និងពិភពលោកជុំវិញខ្លួនយើង។ វាពិតជាងាយនឹងធ្វើឲ្យការយល់ឃើញនៃភាពពិតរបស់យើងប្រែជាខុស។ ទំនាក់ទនងនៅពីក្រោយឧបករណ៍ឌីជីថលអាចជាភាពឯកោមួយ ហើយភាពមិនច្បាស់នៃបញ្ហាសុខភាពផ្លូវចិត្តមានការកើតឡើយច្រើនជាងធម្មតា»។ លោកស្រី Green បានបន្ថែមថា ឥឡូវនេះជាពេលដ៏សំខាន់មួយដែលយើងគួរតែចាប់ផ្ដើមការងារមូលដ្ឋានគ្រឹះ ដើម្បីកាត់បន្ថយនូវហានិភ័យដ៏គ្រោះថ្នាក់នេះ ខណៈពេលដែលអ្នកប្រើប្រាស់ជំនាន់ដំបូងនៃប្រព័ន្ធផ្សព្វផ្សាយឈានចូលដល់វ័យជំទង់។  YouTube គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលនៅក្នុងការសិក្សានេះបានបង្ហាញថាមានផលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់យុវវ័យ។ របាយការណ៍ក៏បានរកឃើញថាវាមិនមែនគ្រាន់តែជាអ្វីដែលយុវវ័យយើងបានចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមពីនេះទៅទៀត គឺរយៈពេលដែលពួកគេបានចំណាយទៅលើវា។ យោងទៅតាមរបាយការណ៍យុវវ័យដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃទៅលើបណ្ដាញសង្គម គឺត្រូវបានរាយការណ៍ថាមានបញ្ហាសុខភាពផ្លូវចិត្តចុះខ្សោយរួមបញ្ចូលទាំងវិបត្តិផ្លូវចិត្ត។ នាយកប្រតិបត្តិនៃ The Royal Society លោក Shirley Cramer បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «កម្មវិធីដែលជួយឲ្យយុវវ័យតភ្ជាប់ទៅមិត្តរបស់ពួកគេគឺអាចបង្កជាបញ្ហាសុខភាពផ្លូវចិត្ត»។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម័យនេះ ផលិតផលលាងសម្អាតអ្វី ក៏មានលក់ដែរនៅលើទីផ្សារ ប៉ុន្តែ បើអ្នកប្រើប្រាស់ដោយមិនចេះគិតគូរច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំនឹងនាំបងប្អូន ឲ្យស្គាល់ផលិតផលលាងសម្អាតមួយដ៏ល្អមួយ ដែលអ្នកអាចរកឃើញ នៅក្នុងផ្ទះបាយរបស់អ្នក នោះគឺម្សៅដុតនំ។   ការសម្អាតពូកប្រឡាក់ដោយប្រើម្សៅដុតនំ វាជាវិធីសាស្រ្តងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ហើយសន្សំសំចៃថវិកាទៀតផង។ ម្សៅដុតនំ អាចជួយកម្ចាត់ស្នាមប្រឡាក់ ជាតិសំណើម កោសិកាងាប់ៗ និងក្លិនមិនអាក្រក់ ចេញពីក្នុងពូករបស់អ្នក។   វិធីសាស្រ្ត ៖ ១ ជូតសម្អាត ឬយកម៉ាស៊ីន មកបូមធូលីដីនៅលើពូកឲ្យស្អាតល្អ ២ បន្ទាប់មក ប្រើតម្រងស្អាតមួយ រួចចាក់ម្សៅដុតនំក្នុងនោះ ដើម្បីរោយវាឲ្យពេញផ្ទៃពូករបស់អ្នក ៣ ទុកវាចោលបីបួនម៉ោង ៤ រួចជូតសម្អាត ឬយកម៉ាស៊ីន មកបូមម្សៅដុតនំនោះចេញវិញ៕ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

 ១. បើប្រឹងខ្លាំងម្លឹងៗ តើខ្ញុំអាចនឹងបត់ជើងធំដែរឬទេ អំឡុងពេលសម្រាលកូន? មិនចាំបាច់ព្រួយបារម្ភនោះទេ អ្នកមិនអាចឡើយ! វាអាចកើតឡើង តែក្នុងករណីដែលក្រពះពោះវៀនរបស់អ្នកពេញខ្លាំងពេកប៉ុណ្ណោះ។ ដូច្នេះ ចូរផ្តោតសំខាន់ទៅលើកូនរបស់អ្នក កុំគិតរឿងហ្នឹង​ ហើយបើវាកើតឡើងមែនវាក៏មិនជាបញ្ហាអ្វីនោះដែរ។ ២. តើប្រដាប់ភេទរបស់ខ្ញុំអាចយឺត ឬរលុងពេកទេ? ចម្លើយដ៏ខ្លីគឺ ប្រដាប់ភេទរបស់អ្នក បង្កើតឡើងសម្រាប់ធ្វើឲ្យវាយឺត ឬយារ សម្រាប់ការរួមភេទ និងសម្រាលកូននេះឯង ហើយបន្ទាប់ពីនោះ វានឹងត្រឡប់ទៅរកសភាពដើមជាធម្មតា។ ទោះបីមិនដូចមុន ១០០ ភាគរយ ប៉ុន្តែ វាខុសគ្នាតិចតួចបំផុត។ ជាការពិតទ្វារមាសស្រ្តីមានសាច់ដុំចងចាំ ដែលវានឹងត្រឡប់ទៅរកភាពធម្មតា ក្រោយពេលបំពេញការងាររួច។ យ៉ាងណាមិញបើអ្នកព្រួយបារម្ភខ្លាំងថាវានឹងរលុងអ្នកអាចសាកល្បងហាត់ខ្ជឹបទ្វារមាស ដូចជាការដែលអ្នកទប់នោមអ៊ីចឹងបានផងដែរ។ ៣. តើខ្ញុំអាចនឹងឡើងទម្ងន់ច្រើនពេកដែរឬទេ? វាជាសំណួរដ៏រសើបមួយ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនឆ្ងល់។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកបាន ពីព្រោះវាក៏អាស្រ័យទៅលើសុខភាព និងទម្ងន់ចាស់របស់អ្នកផងដែរ។ ជាទូទៅ ស្រ្តីមានផ្ទៃពោះគួរតែឡើងទម្ងន់ចន្លោះពី ១០ ទៅ ១២ ឬ ១៦ គីឡូ ដើម្បីបញ្ជាក់ថាអ្នកម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ។ ៤. ខ្ញុំលឺថា មនុស្សស្រីពិបាកទប់នោម ក្រោយពេលសម្រាលកូនរួច? ជាការពិត មុន និងក្រោយសម្រាលរួច ប្លោកនោមរបស់អ្នកអាចនឹងពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែ ក្រោយសម្រាលកូនរួច ពី ៦ ទៅ ១២ អាទិត្យ វានឹងត្រឡប់មករកធម្មតាវិញ។ ជាថ្មីម្តងទៀត អ្នកអាចហាត់ខ្ជឹបទ្វារមាសដូចដែលយើងបានណែនាំខាងលើនេះ។ ៥. ខ្ញុំ និងស្វាមី មិនហ៊ានរួមភេទនោះទេ ព្រោះខា្លចប៉ះពាល់កូនក្នុងផ្ទៃ តើខ្ញុំគួរធ្វើបែបណាទៅ? វាជាក្តីបារម្ភរបស់គូស្វាមីភាគច្រើន ប៉ុន្តែ ជាការពិត វាមិនងាយប៉ះពាល់ដល់ទារកនោះទេ ប្រសិនបើអ្នកធ្វើវាថ្នមៗ និងគិតពីសុវត្ថិភាពជាចំបង៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម។ សម្រាប់អ្នកជំងឺមហារីក វាមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវសិក្សាស្វែងយល់ និងធ្វើការសម្រេចចិត្តជាច្រើន។ វាអាចធ្វើឲ្យអ្នកស្រ្តេស និងធុញថប់ក្នុងជីវិត ប៉ុន្តែ តាមពិតទៅឱកាសនៃការជាសះស្បើយ ក៏មានខ្ពស់ដែរសម្រាប់ដំណាក់កាលដំបូងៗ ហើយផលវិបាក និងការឈឺចាប់ ក៏ត្រូវបានកាត់បន្ថយច្រើនដែរដោយសារតែបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ននេះ។ ការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺម្នាក់នោះ។ ប្រភេទនៃការព្យាបាលទាំងនោះមានដូចជា ៖ ការវះកាត់ ការវះកាត់ ជាដំណើរការមួយដែលក្រុមគ្រូពេទ្យជំនាញមួយក្រុម ធ្វើការវះកាត់យកដុំសាច់មហារីក ចេញពីរាងកាយរបស់អ្នកជំងឺ។   ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលតាមវិធីនេះ គឺជាការប្រើប្រាស់ជាតិវិទ្យុសកម្ម ក្នុងកម្រិតមួយខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបង្រួមដុំសាច់ឲ្យតូចជាងមុន។   ការប្រើថ្នាំគីមី វាជាការព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់កោសិកាមហារីកទាំងនោះ។ ការព្យាបាលប្រព័ន្ធភាពស៊ាំ ចំណែកឯការព្យាបាលមួយនេះវិញ គ្រូពេទ្យនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។   ការព្យាបាលដោយអ័រម៉ូន វាជាការព្យាបាលមួយប្រភេទទៀត ដែលទៅពន្យឺតការលូតលាស់នៃជំងឺមហារីកសុដន់ និងប្រូស្តាត ដែលវាប្រើប្រាស់អ័រម៉ូនដើម្បីរីកលូតលាស់។   ការបណ្តុះកាសិកា Stem Cell វាជាដំណើរការមួយ ដែលជួយធ្វើការបង្កើតឡើងវិញនូវទម្រង់កោសិកា stem cell នេះចំពោះអ្នកជំងឺមហារីកដែលបានទទួលការខូចខាត ដោយសារតែការព្យាបាលដោយការប្រើថ្នាំគីមី ឬជាតិវិទ្យុសកម្ម។   ការព្យាបាលជាក់លាក់ វាជាដំណើរការនៃការព្យាបាលជំងឺមហារីក ដែលអនុញ្ញាតឲ្យគ្រូពេទ្យសម្រេចចិត្ត និងធ្វើការជ្រើសរើសវិធីព្យាបាលណាមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ដោយពឹងផ្អែកទៅលើប្រភេទ កម្រិត និងស្ថានភាពរបស់អ្នកជំងឺមហារីក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អ្នកប្រហែលជាគិតថា ស្រ្តីមានផ្ទៃពោះភាគច្រើន តែងតែឃ្លានម្ជូរ ជ្រក់ និងការ៉េម ប៉ុន្តែ តាមពិតទៅ ស្រ្តីមានផ្ទៃពោះ ឃ្លានគ្រប់ម្ហូបដែលគេចង់ញ៉ាំ។ នៅសហរដ្ឋអាមេរិច ស្រ្តីមានផ្ទៃពោះប្រហែលជា ៥០ ភាគរយហើយ ដែលចង់ញ៉ាំជ្រក់ និងការ៉េម។ ហេតុអ្វីស្រ្តីមានផ្ទៃពោះឃ្លានជ្រក់ ឬអាហារផ្សេងៗទៀតខុសប្លែកពីធម្មតា? ការឃ្លាន និងការស្អប់អាហារមួយចំនួន កើតឡើងដោយសារតែកត្តាអ័រម៉ូន ដែលបណ្តាលឲ្យស្រ្តីមានផ្ទៃពោះ ផ្លាស់ប្តូរអារម្មណ៍ និងជីវសាស្រ្តនៅក្នុងរាងកាយ។ អ័រម៉ូននៃការមានផ្ទៃពោះ អាចជះឥទ្ធិពលទៅលើរសជាតិ និងក្លិន ហើយអ្វីដែលអ្នកធ្លាប់ចូលចិត្តញ៉ាំពីមុន ពេលនេះ អ្នកប្រហែលជាស្អប់ដល់ឆ្អឹងផងក៏មិនដឹង។ ប៉ុន្តែ អ្នកជំនាញវេជ្ជសាស្រ្តមួយចំនួន បែរជារកឃើញថា ការឃ្លានអាហារខុសពីធម្មតា អាចបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ កំពុងតែខ្វះវីតាមីន និងសារធាតុរ៉ែហើយ។ ក្នុងករណីមួយចំនួន ការឃ្លានអាហារខុសធម្មតាខ្លាំងពេក អាចបង្កជាបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាព អំឡុងពេលមានផ្ទៃពោះ ដូច្នេះ អ្នកគួរតែប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យ ដោយសារតែអ្នកញ៉ាំអាហារដដែលៗ។ គ្រូពេទ្យជំនាញបាននិយាយថាការឃ្លានអាហារបែបនេះ អាចនឹងផ្លាស់ប្តូរផងដែរ ទៅតាម ដំណាក់កាលនីមួយៗ នៃការមានផ្ទៃពោះ។ ការឃ្លានអាហារអំឡុងពេលមានផ្ទៃពោះ អ្នកអាចគិតថាជារឿងធម្មតា ប៉ុន្តែ វាអាចជារឿងគ្រោះថ្នាក់ ប្រសិនបើអ្នកញ៉ាំតាមឃ្លាន ហើយមិនញ៉ាំតាមការណែនាំ របស់គ្រូពេទ្យ។ ឧទារហណ៍ ស្រ្តីមានផ្ទៃពោះខ្លះ ឃ្លានតែប្រហុក និងម្ជូរ ដូច្នេះ វាអាចប៉ះពាល់សុខភាពម្តាយ និងទារក រីឯស្រ្តីខ្លះទៀត បែរជាឃ្លានតែផ្លែទុរ៉េន ដែលជាហេតុធ្វើឲ្យគាត់ធាត់​ លើសទម្ងន់។ អ្នកត្រូវចងចាំថា ត្រូវញ៉ាំអាហារផ្តល់ឲ្យអ្នកនូវសុខភាពល្អ ដើម្បីខ្លួនអ្នកផ្ទាល់ និងកូនក្នុងផ្ទៃ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាចិញ្ចឹមកូនតែងតែខ្វល់ខ្វាយចំពោះការលេងឧបករណ៍ឌីជីថល និងតែងតែមានចម្ងល់ អំពីឧបករណ៍ទាំងនោះ​ ត្រូវបានចោទសួរឡើង។ ក្នុងនោះមានដូចជា តើវាអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់កូនរបស់យើង? តើបច្ចេកវិទ្យាទាំងនោះ អាចប៉ះពាល់ដល់ ខួរក្បាលរបស់ពួកគេទេ? តើវាអាចកំណត់នូវការលូតលាស់ផ្នែកសង្គមដែរ ឬទេ? តើវាអាចបង្កគ្រោះថ្នាក់ដល់អារម្មណ៍របស់ពួកគេទេ? តើវាអាចពន្យារ នូវការចាប់ផ្ដើមការចេះនិយាយរបស់ពួកគេទេ? ប្រហែលជាមានច្រើននាក់ មិនបានគិតអំពីសំណួររចុងក្រោយនេះទេ រហូតដល់មានការសិក្សាថ្មីមួយ ដែលបានបង្ហាញពីការរកឃើញមួយចំនួន ដ៏គួរឲ្យចាប់អារម្មណ៍ ហើយបានចេញផ្សាយ និងត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៧ របស់សមាគមគ្រូពេទ្យឯកទេសផ្នែកកុមារ។ ការសិក្សាបានរកឃើញថា «បើក្មេងអាយុនៅចន្លោះពី ៦ខែដល់២ឆ្នាំ ចំណាយពេលលេងឧបករណ៍ឌីជីថល ដូចជា ស្មាតហ្វូន ថេបផ្លេត និងហ្គេមអេឡិចត្រូណិច កាន់តែច្រើ​ន ពួកគេអាចនឹងប្រឈមនូវភាពយឺតយ៉ាវនៃការចេះនិយាយរបស់ពួកគេកាន់តែខ្ពស់»។ វេជ្ជបណ្ឌិត Catherine Birken អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃការសិក្សានេះ និងជាគ្រូពេទ្យឯកទេសផ្នែកកុមារ ហើយក៏ជាអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរពេទ្យសម្រាប់ជំងឺកុមារនៅ Toront, Ontario បានថ្លែងថា «ខ្ញុំជឿថា វាជាការសិក្សាលើកដំបូង ដែលទាក់ទងនឹងផលប៉ះពាល់ របស់ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយចល័ត និងការពន្យារពេល នៃការប្រាស្រ័យទាក់ទងរបស់កុមារ។» លោកស្រីបានបន្តថា «វា គឺជាលើកទីមួយហើយ ដែលយើងបានរកឃើញគំហើញថ្មី ទៅលើបញ្ហាដ៏មានសក្ដានុពលនេះ ប៉ុន្តែខ្ញុំគិតថា លទ្ធផលទាមទារឲ្យមានការសិក្សាបន្ថែម និងការកែសម្រួល ព្រោះថា វាគ្រាន់តែជាការសិក្សាជំហានដំបូងប៉ុណ្ណោះ»។ ការស្រាវជ្រាវនេះ បានសិក្សាទៅលើកុមារជាង៩០០នាក់ ដោយឪពុកម្ដាយរបស់ទារកមានអាយុ១៨ខែ បានរាយការណ៍ ពីរយៈពេលដែលកូនរបស់ពូកគាត់ បានចំណាយទៅលើឧបករណ៍ឌីជីថលទាំងនោះ គិតជានាទីក្នុងមួយថ្ងៃ។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រើនូវកម្រងសំណួរមួយប្រភេទ សួរទៅកាន់ឪពុកម្ដាយរបស់ទារក ដើម្បីតាមដាន និងវាយតម្លៃអំពីការលូតលាស់ផ្នែកទំនាក់ទំនងរបស់ទារក (Infant toddler checklist) និងកម្រងសំណួរសម្រាប់ធ្វើតេស្ដរកមើលបញ្ហាសុខភាពផ្លូវចិត្ត (A validated screening tool) ដើម្បីវាយតម្លៃទៅលើការអភិវឌ្ឍភាសារបស់ទារក​ នៅអាយុ១៨ខែ។ ពួកគេបានធ្វើការសិក្សាទៅលើការប្រើប្រាស់សម្លេង ឬពាក្យរបស់កុមារ ក្នុងការទាមទារការយកចិត្តទុកដាក់ ឬការសុំជំនួយផ្សេងៗ ហើយការដាក់បញ្ចូលនូវពាក្យទាំងនោះចូលគ្នា និងចំនួនពាក្យដែលកុមារបានប្រើ។ ការសិក្សាបានរកឃើញថា ២០%នៃកុមារ បានចំណាយពេលប្រមាណជាមធ្យម២៨នាទីក្នុងមួយថ្ងៃ លេងឧបករណ៍ឌីជីថល។ រាល់ការកើនឡើង៣០នាទី ជារៀងរាល់ថ្ងៃ ទៅលើការលេងឧបករណ៍ទាំងនេះ គឺអាចនាំឲ្យកើនឡើង៤៩%នៃហានិភ័យមួយ ដែលអ្នកស្រាវជ្រាវហៅថា ភាពយឺតយ៉ាវនៃការចេះនិយាយ របស់កុមារ ដែលវាគឺជាការប្រើប្រាស់សម្លេង និងពាក្យសម្ដី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានរកឃើញអំពី ទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាមួយនឹងការទំនាក់ទំនងផ្សេងទៀត ដូចជាតាមរយៈកាយវិការ ភាសាកាយវិការ និងទំនាក់ទំនងសង្គមនោះទេ។   យើងត្រូវការការស្រាវជ្រាវមួយដែលច្បាស់លាស់ជាងនេះ លោកស្រី Birken ដែលជាសាស្ដ្រាចារ្យរងផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យToronto បានសង្កត់ធ្ងន់ថា ខណៈពេលដែលការសិក្សារបស់លោកស្រីបានបង្ហាញថា វាមានទំនាក់ទំនងរវាងការប្រើប្រាស់ឧបករណ៍ទាំងនេះ និងការពន្យារពេល ក្នុងការប្រាស្រ័យទាក់ទងរបស់កុមារ ដូច្នេះ វាទាមទារឲ្យមានការស្រាវជ្រាវជាច្រើនទៀត ដើម្បីបញ្ជាក់បានថា ការប្រើប្រាស់ឧបករណ៍ឌីជីថលទាំងនេះ អាចបង្កឲ្យមានភាពយឺតយ៉ាវក្នុងការចេះនិយាយរបស់កុមារ។ លោកស្រីបានថ្លែងថា «ការសិក្សាបន្ថែមទៀតក៏ត្រូវការផងដែរ ដើម្បីឲ្យបានដឹងថា កុមារកំពុងមើលអ្វីខ្លះ? ថាតើពួកគេកំពុងតែប្រើឧបករណ៍ទាំងនេះ ជាមួយឪពុកម្ដាយ ឬក៏អ្នកថែទាំរបស់ពួកគេ?»។ លោកស្រី Birken បាននិយាយថា «ខ្ញុំគិតថា ដើម្បីទទួលបានភស្ដុតាងដ៏ជាក់លាក់មួយ ព្រមទាំងជូនដំណឹងទៅកាន់ឪពុកម្ដាយ និងគ្រូពេទ្យ អំពីអ្វីដែលគួរតែណែនាំ យើងត្រូវការ​​ ការស្រាវជ្រាវបន្ថែមទៀត»។  ចំណែកឯ American Academy of Pediatrics បានថ្លែងថា «អ្នកត្រូវការការពិសោធ និងភស្ដុតាងដ៏ល្អមួយ យ៉ាងហោចណាស់ការសិក្សារយៈពេលយូរមួយ ប៉ុន្តែការរកឃើញនេះក៏បានបង្ហាញនូវទំនាក់ទំនងមួយដ៏សំខាន់ ហើយវាក៏គាំទ្រនូវការណែនាំនាពេលបច្ចុប្បន្ននេះ ដូចគ្នាដែរ»។ ក្រុមនេះក៏បានផ្ដល់ជាអនុសាសន៍ថា «មិនគួរឲ្យកុមារដែលមានអាយុក្រោម១៨ខែ ប្រើប្រាស់ ឬលេងជាមួយឧបករណ៍ឌីជីថលទាំងនេះទេ។ សម្លេងរំខាន និងសកម្មភាពរបស់ឧបករណ៍ទាំងនេះ អាចមានផលប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កឲ្យមានការបាត់បង់នូវទំនាក់ទំនង​ រវាងពួកគេ និងឪពុកម្ដាយរបស់ពួកគេ នេះបើយោងតាមការបកស្រាយរបស់គ្រូពេទ្យឯកទេសជំងឺកុមារ»។​ សម្រាប់កុមារអាយុចន្លោះពី ១៨ដល់២៤ខែ ក្រុមគ្រូពេទ្យឯកទេស ផ្នែកកុមារនៅសហរដ្ឋអាមេរិក បានច្រានចោលនូវការណែនាំ កាលពីឆ្នាំមុន ដែលហាមដាច់ខាត មិនឲ្យកុមារនៅក្នុងក្រុមអាយុនេះប្រើឧបករណ៍ឌីជីថលទេ។ ផ្ទុយទៅវិញ ក្រុមគ្រូពេទ្យនេះបានផ្ដល់អនុសាសន៍ថា​ «ឪពុកម្ដាយគួរតែជ្រើសរើស យកកម្មវិធីណាល្អៗ និងមានគុណភាពខ្ពស់ ហើយមើលជាមួយកូនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេបានដឹង និងយល់ពីអ្វីដែលពួកគេកំពុងមើល»។ ស្ទើរតែ៤០%នៃកុមារ ដែលមានអាយុក្រោម២ឆ្នាំ បានប្រើទូរស័ព្ទចល័ត គឺកើនឡើងពី១០%នៅឆ្នាំ២០១១ នេះបើយោងតាមការសិក្សាមួយ ក្នុងឆ្នាំ២០១៣ របស់ Common Sense Media ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ ផ្ដោតលើការជួយកុមារ ឪពុកម្ដាយ និងអ្នកអប់រំឲ្យដើរតាមពិភព នៃការផ្សព្វផ្សាយ និងបច្ចេកវិទ្យា។ ចំនួននេះ គឺកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ចាប់តាំងពីស្មាតហ្វូនកាន់តែមានភាពពេញនិយម។​ លោក Michael Robb ដែលជានាយកស្រាវជ្រាវនៃ Common Sense Media បានថ្លែងថា «វាគឺជាការសិក្សាដ៏មានសារៈសំខាន់មួយ ដែលបានពន្លេចពីហានិភ័យដ៏គ្រោះថ្នាក់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​ និងជាពិសេសនោះ គឺការប្រើប្រាស់ឧបករណ៍ឌីជីថល»។ លោកបានបន្ថែមទៀតថា «អ្វីដែលបង្កឲ្យមានផលប៉ះពាល់នោះ ពិតជាសំខាន់ណាស់ ដែលផលប៉ះពាល់អវិជ្ជមាន គឺដោយសារការប្រើឧបករណ៍ឌីជីថល បានជំនួសនូវទំនាក់ទនង រវាងឪពុកម្ដាយ និងកូន (ការលេង ការអាន ការជជែកគ្នា ការច្រៀង ។ល។) សកម្មភាពទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍមួយដ៏ល្អ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top