
- Mar 26, 2018 |
- 7 ឆ្នាំមុន |
- 22.8K មើល
៥មូលហេតុនៃការរមាស់បរិវេណទ្វារមាស...
វាអាចជាប្រធានបទគួរឲ្យខ្មាសអៀនមួយ! ប៉ុន្តែមានស្ត្រីជាច្រើនទទួលរងនូវផលរំខានទាំងនេះ ហើយគួរឲ្យធុញខ្លាំងណាស់ ប្រសិនបើវាកើតមានចំពោះអ្នក។ តាមធម្មតាវាគ្រាន់តែជាផលរំខានដូចទៅនឹងការមករដូវដូច្នេះឯង ប៉ុន្តែពេលខ្លះវាក៏អាចជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរបានដែរ។ តាមរយៈអត្ថបទខ្លីនេះ វានឹងអាចជួយអ្នកឲ្យដឹងថា តើអ្វីទៅដែលធ្វើឲ្យអ្នកមានអារម្មណ៏ថាដូចជាមានស្រមោចខាំតំបន់ពិសេសរបស់អ្នក។ តើអ្វីទៅជាជម្រើសក្នុងការព្យាបាល? ប៉ុន្តែដូចសព្វមួយដងវាជាការល្អបំផុតដែលអ្នកគួរទៅ ជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលដ៏ត្រឹមត្រូវមួយ។ បញ្ហាទាំង ៥នោះមាន៖ ១. ការរលាកទ្វារមាសដោយបាក់តេរី (BV) BV អាចជាមូលហេតុញឹកញាប់ជាងគេ ដែលបណ្តាល ឲ្យអ្នករមាស់បរិវេណទ្វារមាស ដែលបណ្តាលមកពីអតុល្យភាពនៃបាក់តេរីល្អ (ថយចុះ) និងបាក់តេរីអាក្រក់ (កើនឡើង) និងការបំរែបំរួលនៃកម្រិតជាតិអាស៊ីត pHនៅទ្វារមាសស្ត្រី។ វាអាចស្រដៀងនឹងការឆ្លងដោយមេរោគផ្សិត ប៉ុន្តែប្រសិនបើមានធ្លាក់ស ហើយឆ្អាបដូចត្រីនោះ ប្រាកដណាស់គឺ BV។ ចំពោះការព្យាបាលវិញ លោកអ្នកអាចសាកសួរអំពីពពួកប៊្រីប៊ីយ៉ូទីក (Prebiotic) ក្រុមនេះមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ២. ការឆ្លងដោយមេរោគផ្សិត ដូចBVដូច្នេះដែរ មេរោគផ្សិតបណ្តាលមកពីអតុល្យភាពនៃកម្រិតអាស៊ីត pH។ វាអាចកើតមានដោយសារតែក្រោយការប្រើថ្នាំផ្សៈ ការរួមភេទ ស្ត្រេសការតមអារហា (ស្ត្រីមានជំងឺទឹកនោមផ្អែម មានអត្រាខ្ពស់)។ បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ឃើញមានការធ្លាក់សរាងខាប់។ ការដែលល្អនោះគឺ វាងាយស្រួលក្នុងការព្យាបាលណាស់។ ការព្យាបាលស្តង់ដា គឺប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា Fluconazole ជាដើម ដែលអាចគ្រប់គ្រងរោគសញ្ញាក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ។ ៣. ការរលាកស្បែក ការក្រហាយស្បែកនេះអាចបណ្តាលមកពីការប្រើផលិតផលមួយចំនួនដូចជា សាប៊ូ ស្រោមអនាម័យ ទឹករំអិល ទឹកអប់ជាដើម បន្ថែមលើការរមាស់ អ្នកអាចសម្គាល់ផងដែរថាវាឡើងក្រហម ហើម និងឡើងកន្ទួល។ វាក៏អាចបណ្តាលមកពីការកោររោមផងដែរ ប្រសិនបើអ្នកងាយនឹងអាល្លែហ្ស៊ី សូមប្រើផលិតផល ដើម្បីបន្ថយអាល្លែហ្ស៊ីដូចជា សាប៊ូកក់សក់ ហ្វូមកោរ សាប៊ូបន្ទន់សម្លៀកបំពាក់ជាដើម សូមចៀសវាងការប្រើផលិតផល ដែលបណ្តាលឲ្យរលាកដូចជាសាប៊ូដុសខ្លួន សារធាតុគីមី ឬទឹករំអិលដែលធ្វើឲ្យរលាក។ ៤. ជំងឺស្បែក ឬជំងឺស្បែករបកក្រហម បញ្ហាស្បែកតំណរពូជទាំង ២នេះអាចបណ្តាលឲ្យតំបន់ពិសេសរបស់ស្ត្រីឡើងក្រហម និងរមាស់ ហើយវាអាចឡើងរោលដូចនឹងការរលាកសំឡីអនាម័យដូច្នេះដែរ។ ប្រសិនបើអ្នកឃើញមានអាការៈបែបនេះ ការប្រើផលិតផលដែលមាន steroid ស្រាលដូចជា hydrocortisone ឬលាងសម្អាតដោយទឹកអង្ករ អាចជួយបន្ថយការរំខានទាំងនេះបាន។ ៥. ការឆ្លងជំងឺកាមរោគ ទំព័រសុខភាពស្ត្រី (ស.ស) មិនគួរប្រាប់អ្នកពីបញ្ហានេះម្តងទៀតនោះទេ។ ប៉ុន្តែការរួមភេទដែលមិនបាន ការពារអាចបណ្តាលឲ្យអ្នកឆ្លងនូវជំងឺធ្ងន់ធ្ងរបាន ដូច្នេះអ្នកត្រូវតែការពារខ្លូនអ្នកនៅពេលរួមភេទជានិច្ច។ មេរោគខ្លះអាចធ្វើឲ្យរូងនាគរបស់អ្នករមាស់បានដូចជា ជំងឺ Chlamydiaជំងឺស្វាយ ជំងឺ Trichomoniasis និងជំងឺប្រមេះទឹកបាយជាដើម។ វាអាចបណ្តាលឲ្យអួលៗ អាចឈឺពើតៗ និងអាចធ្វើឲ្យឈឺ និងក្រហាយខ្លាំងនៅតំបន់ពិសេសនោះ។ ប្រសិនបើអ្នកមានបញ្ហារមាស់ដោយអមជាមួយនឹង រោគសញ្ញានៃជំងឺកាមរោគទាំងនេះដូចជា ក្រហាយខ្លាំង នោមឈឺ ធ្លាក់សររមាស់ធំក្លិនខ្លាំង ឈឺនៅពេលរួមភេទ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញរោគស្ត្រីជាប្រញាប់ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺកាមរោគ។ ប្រសិនបើវាជាជំងឺកាមរោគ វេជ្ជបណ្ឌិតរបស់អ្នកអាចប្រើថ្នាំសម្លាប់មេរោគដោយចាក់ លេប ឬថ្នាំប្រឆាំងនឹងវីរុស ប្រសិនបើវាជាជងឺប៉េស៕ © 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក