Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

និយមន័យ ជំងឺលើសឈាម ជាជំងឺមួយប្រភេទ ដែលភាពធន់នៃភ្នាសសរសៃឈាមមានលក្ខណៈខុសពីធម្មតា ជាហេតុធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់លើសពី ១៤០/៩០មីលីម៉ែត្របារ៉ត (140/90mmHg)។ ជំងឺលើសសម្ពាធឈាមត្រូវបានបែងចែកជា៣កម្រិត៖ •កម្រិត១ (ស្រាល) សម្ពាធឈាមស្ថិតនៅចន្លោះ ១៤០-១៥៩/៩០-៩៩ មីលីម៉ែត្របារត •កម្រិត២ (មធ្យម) សម្ពាធឈាមស្ថិតនៅចន្លោះ ១៦០-១៧៩/១០០-១០៩ មីលីម៉ែត្របារត •កម្រិត៣ (ធ្ងន់) សម្ពាធឈាមលើសឬស្មើនឹង ១៨០/១១០ មីលីម៉ែត្របារត។ រោគសញ្ញា ជាទូទៅអ្នកជំងឺនឹងលេចចេញរោគសញ្ញា៣គួរឲ្យកត់សម្គាល់៖ •វិលមុខ •តឹងកញ្ចឹងក •មានបញ្ហាភ្នែក (ពិបាកក្នុងការមើល)។ មូលហេតុ និងកត្តាហានិភ័យ លើសឈាមអាចត្រូវបានបង្កឡើងដោយកត្តាជាច្រើនរួមមាន៖ •លើសទម្ងន់ •អ្នកដែលគិតច្រើន •ការទម្លាប់ញ៉ាំអាហារប្រៃ •អ្នកដែលចូលចិត្តញ៉ាំគ្រឿងស្រវឹង និងកាហ្វេ •ការប្រើថ្នាំមួយចំនួន៖ ប្រភេទថ្នាំប្រឆាំងនឹងការរលាក (Corticoid) ក្រៅពីមូលហេតុខាងលើ លើសឈាមក៏អាចមានកត្តាហានិភ័យជាច្រើនទៀត រួមមាន៖ •ជំងឺដែលប៉ះពាល់លើសាច់តម្រងនោម ឬស្ទះសរសៃឈាមតម្រងនោម •មានបញ្ហាទាក់ទងនឹងអ័រម៉ូនអង់ដូគ្រីន •Coarctation aortic (affections du SNC) •ការមានបញ្ហារលាកប្រព័ន្ធប្រសាទ •មានបញ្ហាលើប្រឹសបេះដូង •ស្ត្រីមានផ្ទៃពោះក្នុងករណីមួយចំនួន។ ការធ្វើរោគវិនិច្ឆ័យ ជំហានដំបូងនៃការធ្វើរោគវិនិច្ឆ័យថា គាត់ពិតជាមានជំងឺលើសឈាមនេះប្រាកដមែន គឺត្រូវផ្អែកលើរោគសញ្ញាសំខាន់ទាំង៣ដែលបានរៀបរាប់ខាងលើ។ ករណីរកឃើញថា អ្នកជំងឺមានរោគសញ្ញា ស្រវាំងភ្នែក តឹងកញ្ចឹងក ឬវិលមុខ ធេងធោងនោះ គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាមបន្ទាប់ពីឲ្យអ្នកជំងឺសម្រាក១០នាទី។ ជាលទ្ធផល ប្រសិនបើឃើញសម្ពាធឈាមលើសពីធម្មតា គឺលើសពី១៤០/៩០ មីលីម៉ែត្របារត (140/90mmHg) នោះអាចសន្និដ្ឋានបានថាជាជំងឺលើសឈាម។ ការព្យាបាល អ្នកជំងឺលើសឈាមត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីត្រួតពិនិត្យ តាមដានឲ្យបានច្បាស់លាស់ និងជ្រើសរើសប្រភេទថ្នាំបញ្ចុះសម្ពាធឈាមដែលស័ក្តិសម។ ប្រភេទថ្នាំទាំងនោះ អាចរួមមានដូចជា៖ •ឱសថបញ្ចុះទឹកនោម (Thiazide Diuretics) •β blocker •ឱសថរារាំងដោយផ្ទាល់លើការបញ្ចេញរ៉េនីន (Renin Inhibitors) •ឱសថរារាំងការចូលរបស់កាលស្យូម (Anticalcium) •ពង្រីកសរសៃឈាមអាកទែដោយផ្ទាល់ (Vasodilator direct) •conversion enzyme inhibitor •Angiotensin II receptor blockers (ARBs) •Central-Acting agents។ បន្ថែមពីលើការប្រើប្រាស់ថ្នាំអ្នកជំងឺត្រូវ៖ •ធ្វើលំហាត់ប្រាណដែលអាចបន្ធូរភាពតានតឹង យ៉ាងហោចណាស់៣ដង ក្នុង១សប្តាហ៍  •កំណត់របបអាហារត្រឹមត្រូវ៖ អាហារដែលមានជាតិប្រៃត្រូវឲ្យតិចជាង២ក្រាម បរិភោគបន្លែដែលសម្បូរជាតិ ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនC និងវីតាមីនE។ ផលវិបាក ប្រសិនបើអ្នកជំងឺពុំបានទទួលការព្យាបាលត្រឹមត្រូវ គាត់អាចប្រឈមនឹងបញ្ហាមួយចំនួន ដូចខាងក្រោម៖ •ខ្វាក់ភ្នែក •ខ្សោយតម្រងនោម •ពិការ ឬស្លាប់មួយចំហៀងខ្លួន •មានគ្រោះថ្នាក់ដល់ខួរក្បាល •មានគ្រោះថ្នាក់ដល់បេះដូង (ខ្សោយបេះដូង) •ជួនកាល អាចរហូតដល់បាត់បង់ជីវិត។ ការការពារ ដើម្បីអាចការពារជំងឺនេះលោកអ្នកគួរ៖ •ហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ និង៣ដងក្នុងមួយសប្តាហ៍ ដោយជ្រើសរើសទីតាំងឲ្យបានសមស្រប និងពន្លឺគ្រប់គ្រាន់ •របបអាហារត្រឹមត្រូវ ដោយចៀសវាងអាហារប្រៃ គ្រឿងស្រវឹង បន្ថែមការញ៉ាំបន្លែស្រស់ ដែលសម្បូរជីវជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនC និងEឲ្យបានច្រើន។ យ៉ាងណាមិញ ក៏មានកត្តាផ្សេងទៀតដែលអ្នកគួរយល់ដឹងអំពីវិធីការពារខ្លួនពីជំងឺនេះផងដែរ ដែលមាននៅក្នុងអត្ថបទ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​​

ចែករំលែក

ម្នាក់ក្នុងចំណោមមនុស្សបីនាក់នៃប្រជាជនអាមេរិក បានរងគ្រោះដោយសារការលើសសម្ពាធឈាម ហើយអ្វីដែលកាន់តែស្មុគស្មាញ ជំងឺនេះអាចបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ទៅនឹងជំងឺមួយចំនួនដូចជា ជំងឺទាក់ទងនឹងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមជាដើម។  អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន។ មានទម្លាប់រស់នៅល្អ អាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតនាពេលអនាគត។ វិធីការពារជំងឺលើសសម្ពាធឈាម៖   •រក្សាទម្ងន់ឲ្យបានល្អ៖ ការការពារខ្លួនពីជំងឺលើសសម្ពាធឈាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទម្ងន់របស់អ្នក។ បុគ្គលដែលមានបញ្ហាលើសទម្ងន់ គួរតែស្វះស្វែងក្នុងការបញ្ចុះទម្ងន់ តាមរយៈវិធីសាស្រ្តមួយចំនួន ចំណែកអ្នកដែលមានទម្ងន់ធម្មតា គួរតែរក្សាទម្ងន់នោះឲ្យមានស្ថេរភាព ហើយអ្នកក៏នឹងអាចពិភាក្សាជាមួយអ្នកជំនាញពីការថែរក្សាទម្ងន់ខ្លួនប្រាណនោះ។  •បរិភោគអាហារមានតុល្យភាព៖ បរិភោគអាហារដែលផ្តល់នូវសុខភាព ធ្វើឲ្យសម្ពាធឈាមស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកផ្ទាល់។ គួរបង្កើនការញ៉ាំអាហារប្រភេទ បន្លែ និងផ្លែឈើ ជាពិសេសរបបអាហារដែលសម្បូរទៅដោយប៉ូតាស្យ៉ូម និងម៉ាញេស្យូមឲ្យបានច្រើន និងកាត់បន្ថយអាហារដែលមានការឡូរីខ្ពស់ ធ្វើឲ្យធាត់ និងជាតិស្ករជាដើម។  •កាត់បន្ថយជាតិប្រៃ៖ អ្នកដែលមានទម្លាប់បរិភោគអាហារដែលមានជាតិប្រៃទាប (សូដ្យូម) អាចគ្រប់គ្រងឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតា។ អ្នកអាចកាត់បន្ថយបរិភោគអាហារកញ្ចប់ ឬអាហារកែច្នៃ ដែលមានជាតិប្រៃកម្រិតខ្ពស់ និងចៀសវាងបន្ថែមជាតិប្រៃក្នុងអាហាររបស់អ្នក។ •ធ្វើលំហាត់ប្រាណជាប្រចាំ៖ លំហាត់ប្រាណ ជាផ្នែកមួយអាចជួយអ្នកបានពីការលើសសម្ពាធឈាម។ លំហាត់ប្រាណកាន់តែច្រើន និងញឹកញាប់ រឹតតែអាចបង្កើនប្រសិទ្ធភាព ដែលការចាប់ផ្តើមដែលល្អគឺគួរអនុវត្ត ៣០នាទី ៣ ដងក្នុង១សប្តាហ៍ •កំណត់កម្រិតជាតិអាល់កុល៖ ការពិសាជាតិអាល់កុលច្រើន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ យកល្អគួរកំណត់កម្រិតឲ្យបានជាល់លាក់ ដោយមួយថ្ងៃការពិសាភេសជ្ជៈដែលមានជាតិអាល់កុលនោះ មិនឲ្យលើសពីមួយកែវ។  •តាមដានសម្ពាធឈាម៖ បុគ្គលដែលមានការប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម គួរតែមាននូវឧបករណ៍វាស់សម្ពាធនៅក្នុងផ្ទះ សម្រាប់ធ្វើការតាមដានឲ្យបានដិតដល់ជាប្រចាំ ពីព្រោះអាការៈនៃជំងឺលើសសម្ពាធពុំមានសញ្ញាណជាក់លាក់នោះទេ ដែលទាមទារឲ្យមានការបង្ហាញពីឧបករណ៍វាស់សម្ពាធឈាម។ ជាទូទៅអ្នកដែលមានបញ្ហាសុខភាពបម្រុងនឹងមានជំងឺលើសសម្ពាធឈាម (prehypertension) សម្ពាធឈាមអាចស្ថិតក្នុងកម្រិត ១២០-១៣៩/៨០-៨៩ mmHg។  ក្រឡេកមើលទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកឡើងវិញ ហើយធ្វើការសម្រេចចិត្តថាតើអ្នកគួរធ្វើការផ្លាស់ប្តូរ ឬយ៉ាងណា ដើម្បីការពារខ្លួនអ្នកពីជំងឺលើសម្ពាធឈាម រួចចាប់ផ្តើម អនុវត្តនូវទម្លាប់ដូចដែលបានបង្ហាញខាងលើ ហើយធ្វើឲ្យវាក្លាយជាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក។  បើចង់ស្វែងយល់កាន់តែច្បាស់អំពីជំងឺនេះ សូមអាន គ្រោះថ្នាក់នៃជំងឺលើសឈាម! បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​​

ចែករំលែក

យោងតាមតួលេខនៃការស្រង់ស្ថិតិក្នុងឆ្នាំ២០១០ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ១១%នៃប្រជាជនកម្ពុជាមានកើតជំងឺលើសសម្ពាធឈាម ហើយទិន្នន័យដដែលនេះបានបង្ហាញផងដែរថា ក្នុងចំណោមអ្នកជំងឺ ១សែននាក់ មាន១០០នាក់ស្លាប់ដោយសារជំងឺ Stroke និង១៣០នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាម បេះដូង។ នេះបង្ហាញឲ្យឃើញថា ជំងឺលើសសម្ពាធឈាមជាកង្វល់មួយ ដែលត្រូវគិតគូដល់ដើម្បីការពារប្រជាជនកម្ពុជាពីវា។ ដូចនេះហើយ ក្នុងលេខថ្មីនេះ មិត្តអ្នកអាននឹងជ្រាបកាន់តែលម្អិតពីជំងឺមួយនេះពី លោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាអតីតនិស្សិត ថ្នាក់វិទ្យាសាស្ត្រវេជ្ជសាស្ត្រទូទៅ(ឆ្នាំ១៩៩៨ដល់២០០៤) និងថ្នាក់វិទ្យាសាស្ត្រឯកទេសវេជ្ជសាស្រ្ត(ឆ្នាំ២០០៤ដល់២០០៧) នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអតីតនិស្សិតឯកទេសជំងឺ សរសៃឈាមបេះដូង និងជំងឺសរសៃឈាម(ឆ្នាំ២០០៧ដល់២០១០)ពីប្រទេសបារាំង។ ជំងឺលើសសម្ពាធឈាម សំដៅលើសម្ពាធឈាមSystole (សម្ពាធឈាមខាងលើ) លើសឬស្មើនឹង 140mmHg និងសម្ពាធឈាមDiastole(សម្ពាធឈាមខាងក្រោម) លើសឬស្មើនឹង 80mmHg។ ឯរោគសញ្ញានៃជំងឺនេះវិញ គឺមិនមានទេ ដែលជាទូទៅគេហៅវាថាជាSilent Killerពោលគឺអ្នកជំងឺមកជួបគ្រូពេទ្យដោយសារបញ្ហាផ្សេង ហើយក៏ត្រូវបានរកឃើញថាមានបញ្ហាលើសសម្ពាធឈាមនេះជាមួយ។ ចំពោះអ្នកជំងឺមួយភាគតូច យើងអាចសង្កេតឃើញមានរោគសញ្ញាមួយចំនួនដូចជា តឹងក ឈឺក្បាល ឈាមច្រមុះ និងវិលមុខជាដើម។ មូលហេតុនៃជំងឺនេះ គឺមិនមានទេ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបង្កើនការប្រឈមរបស់អ្នកជំងឺក្នុងការកើតជំងឺលើសសម្ពាធឈាមនេះ ដូចជា ការពិសាប្រៃ ធាត់ ការជក់បារី អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលមានគ្រួសារមានប្រវត្តិជំងឺនេះ។ យ៉ាងណាមិញ ជំងឺនេះអាចបង្ការមិនឲ្យកើតបាន។ ចំពោះអ្នកដែលធាត់ គាត់ត្រូវបន្ថយបែបបទនៃការហូបចុករបស់ពួកគាត់ឲ្យស្ថិតនៅកម្រិតសមរម្យព្រម ទាំងកាត់បន្ថយការបរិភាគអាហារដែលសម្បូរជាតិខ្លាញ់ ជាពិសេសខ្លាញ់ ជ្រូក។ ម្យ៉ាងទៀតបរិមាណអំបិលប្រចាំថ្ងៃក៏ត្រូវតែកំណត់ដែរ ដោយអ្នកអាចញ៉ាំបានត្រឹមតែមួយស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកត្រូវបញ្ឈប់ការជក់បារី និងត្រូវបន្ថយបរិមាណគ្រឿងស្រវឹងឲ្យទាប។ ចំពោះការព្យាបាលវិញ ក្នុងករណីជំងឺស្ថិតក្នុងកម្រិតស្រាលនៅឡើយគ្រូពេទ្យនឹងឲ្យគាត់តមអាហារដែលមានជាតិប្រៃ ជាតិខ្លាញ់ បញ្ឈប់ការជក់បារីបន្ថយបរិមាណគ្រឿងស្រវឹងឲ្យនៅទាប ព្រមទាំងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ប្រសិនបើ សម្ពាធឈាមរបស់អ្នកជំងឺស្ថិតនៅក្នុងស្ថានភាពមួយដែលល្អ ហើយអាចគ្រប់គ្រងបាននោះ គ្រូពេទ្យនឹងមិនចាំបាច់ឲ្យពួកគាត់ប្រើប្រាស់ថ្នាំទេ។ ប៉ុន្តែចំពោះប្រជាជនកម្ពុជាយើង អ្នកជំងឺដែលបានមកជួបនឹងគ្រូពេទ្យ ភាគច្រើនមានលេចឡើងនូវផលវិបាកណាមួយរួចទៅហើយ ឬក៏កម្រិតសម្ពាធឈាមខ្ពស់ ដែលតម្រូវឲ្យគ្រូពេទ្យត្រូវព្យាបាលគាត់ដោយការប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ផងដែរថា ជំងឺនេះគឺមិនអាចព្យាបាលឲ្យជាដាច់បានទេ បើទោះបីជាសម្ពាធឈាមរបស់អ្នកជំងឺបានត្រឡប់មកកម្រិតធម្មតាវិញក៏ដោយ ពោលគឺការព្យាបាលត្រូវធ្វើមួយជីវិត ដោយសារតែគ្រូពេទ្យមិនត្រឹមតែព្យាបាលលើកម្រិតសម្ពាធឈាមឡើងលើសធម្មតាទេតែត្រូវការពារអ្នកជំងឺពីផលវិបាកដែលនឹងអាចកើតមានចំពោះអ្នកជំងឺដោយសារតែការលើសសម្ពាធឈាមនេះថែមទៀតផង។ ផលវិបាកនៃជំងឺនេះទៀតសោតប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេ នោះគាត់អាចប្រឈមនឹងផលប៉ះពាល់មួយចំនួនដូចជា៖ •ភ្នែក៖ អាចឲ្យពិការភ្នែក •បេះដូង៖ អាចបណ្តាលឲ្យសាច់បេះដូងក្រាស់ បេះដូងរីកធំ បេះដូងខ្សោយ និងត្បៀតសរសៃឈាមបេះដូងជាដើម •តម្រងនោម៖ អាចមានវត្តមានជាតិសាច់ក្នុងទឹកនោមតិច(micro album inuria) បន្ទាប់មកគឺវត្តមានជាតិសាច់ក្នុងទឹកនោមច្រើន (macro albuminuria) និងទីបំផុតបណ្តាលឲ្យខូចតម្រងនោមតែម្តង •ក្បាល៖ ឲ្យStroke(ដាច់សរសៃឈាមខួរក្បាល ឬត្បៀតសរសៃឈាមខួរក្បាល) •សរសៃឈាមផ្សេងៗ៖ រីកឬប៉ោងសរសៃឈាម ត្បៀតសរសៃឈាមក្រហម នៅជើង(Peripheral artery disease) © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក
Top