- Nov 18, 2017 |
- 7 ឆ្នាំមុន |
- 3.6K មើល
បទពិសោធន៍នៃការព្យាបាលដោយឱសថ Meglumine sodium succinate លើអ្នកជំងឺមហារីក
ការព្យាបាលជំងឺមហារីកភាគច្រើនតែងតែមានជាមួយនឹងបញ្ហាគ្លីនិក (clinical problem) ដែលបញ្ហានេះកើតមានជាញឹកញាប់ បណ្តាលមកពីភាពយឺតយ៉ាវក្នុងការកំណត់រោគវិនិច្ឆ័យ (លើសពី៧០%នៃអ្នកជំងឺមហារីកស្ថិតក្នុងដំណាក់កាលទី៣និង៤ រួមជាមួយនិងផលវិបាកដូចជា tumour intoxication syndrome) និងផលរំខានធ្ងន់ធ្ងរដែលបណ្តាលមកពីការព្យាបាលជាពិសេសលើអ្នកជំងឺ malignant pleural និងperitoneal effusions ជាដើម។ ដើម្បីព្យាបាលគាំពារលើករណីទាំងនេះ ឱសថ Megluminesodium succinate គឺត្រូវបានប្រើប្រាស់ ។ •Meglumine sodium succinate (solution for infusion 1.5%) គឺជាសូលុយស្យុងសម្រាប់ចាក់បញ្ចូលតាមសរសៃឈាមដែលមានតុល្យភាពមួយ ផ្សំឡើងដោយ succinic acid និងអេឡិចត្រូលីតជាច្រើន មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល ប្រឆាំងទៅនឹងការរលាក អុកស៊ីតកម្ម និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodiumsuccinate solution ផ្តល់ផលវិជ្ជមានលើដំណើរការអុកស៊ីហ្សែនក្នុងកោសិកា កាត់បន្ថយការកកើតរ៉ាឌីកាល់សេរីនិងស្តារឡើងវិញនូវសក្តានុពលថាមពលនៃកោសិកា ដោយជំរុញសកម្មភាពដំណើរការអង់ស៊ីមរបស់ Krebs cycle(aerobic intracellular processes) ។ឱសថនេះជួយកោសិកាក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់និងស្ករ តាមរយៈធ្វើឲ្យប្រសើរឡើងនូវតុល្យភាពអាស៊ីត បាស និងកម្រិតអុកស៊ីហ្សែនក្នុងឈាម។ •Meglumine sodium succinate solution កាត់បន្ថយកម្រិតនៃ medium-sized molecules និង malonic dialdehyde លើសពីកម្រិតធម្មតា ដែលជួយបំបាត់ endogenous "metabolic" intoxication syndrome ធ្វើឲ្យធម្មតាមកវិញនូវកម្រិតប្រព័ន្ធការពាររាងកាយក្នុងចរន្តឈាម និងប្រភាគនៃសមាសធាតុផ្សំរបស់ប្រព័ន្ធការពាររាងកាយទាំងនោះ។ ដូច្នេះឱសថ Meglumine sodium succinate solution ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទាំងឡាយដែលកើតលើអ្នកជំងឺមហារីក តួយ៉ាងដូចជាការបង្ករោគដោយបាក់តេរីឱកាសនិយមជាដើម។ •Meglumine sodium succinate solution អាចមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដោយវាជាឱសថកែសម្រួលលើការឆ្លើយតបជីវសាស្ត្រដើម្បីបង្កើន natural killer's cytotoxic activity ។ •Meglumine sodium succinate solution មានប្រសិទ្ធភាពបញ្ចុះទឹកនោមកម្រិតស្រាល។ ក្នុងអំឡុងពេលនៃការបញ្ចូល Meglumine sodium succinate solution តាមសរសៃឈាមវ៉ែន ឱសថនេះត្រូវបានប្រើប្រាស់យ៉ាងលឿននិងគ្មានការប្រមូលផ្តុំនៅក្នុងខ្លួនអ្នកជំងឺឡើយ។ •Meglumine sodium succinate solution ត្រូវបានប្រើលើមនុស្សធំ និងកុមារដែលមានអាយុលើសពី១ឆ្នាំ។ ជាឱសថបន្សាបជាតិពុលនិងប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែក្នុងឈាមលើអ្នកជំងឺពុលស្រួចស្រាវដែលមានប្រភពមកពីខាងក្នុងនិងខាងក្រៅរាងកាយរបស់អ្នកជំងឺដោយមូលហេតុផ្សេងៗគ្នា។ •Meglumine sodium succinate solution ត្រូវបានប្រើក្នុងការព្យាបាលជំងឺផ្សេងៗទៀតដែរដូចជា៖ កង្វះអុកស៊ីហ្សែនបណ្តាលមកពីមូលហេតុផ្សេងៗរួមមាន ខ្សោយពហុសរីរាង្គ (polyorganic insufficiency) ស្ទះថង់ទឹកប្រមាត់ (cholestasis) រលាកថ្លើមបង្កដោយវីរុស និងជាតិពុល (toxic and viral hepatitis) និង shock ដែលបណ្តាលមកពីកត្តាផ្សេងៗ។ •ការប្រើប្រាស់ឱសថ Meglumine sodium succinate solution លើជំងឺមហារីកគួរតែត្រូវបានកំណត់ដោយប្រសិទ្ធភាពរបស់ឱសថនេះទៅលើកត្តាពាក់ព័ន្ធទាំងឡាយ ដែលជាមូលហេតុបង្កឲ្យមានផលវិបាកដោយដុំសាច់មហារីក (malignant tumours) ដូចជាការពុល ប្រព័ន្ធការពាររាងកាយចុះខ្សោយ និងកង្វះអុកស៊ីហ្សែនក្នុងឈាម។ កត្តាទាំងនេះនាំឲ្យអ្នកជំងឺមានស្ថានភាពដុនដាប និងធ្ងន់ធ្ងរ រួមជាមួយវិបត្តិមេតាបូលីស និងការផ្លាស់ប្តូរថាមពលនៅក្នុងកោសិកានៃរាងកាយ។ •Meglumine sodium succinate solution គឺជាឱសថបន្សាបជាតិពុល ប្រើលើអ្នកជំងឺមហារីកដែលមានការពុលធ្ងន់ធ្ងរនៅអំឡុងពេលមានជំងឺខាន់លឿងដោយសារស្ទះបំពង់ទឹកប្រមាត់ (mechanical (obstructive) jaundice)ដុំសាច់មហារីកនៅតំបន់បំពង់បង្ហូរទឹកប្រមាត់ (malignant tumors of the hepatobiliary tract) រលាកស្រោមពោះ (peritonitis) រលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃដោយវីរុស(acute and chronic viral hepatitis)ក៏ដូចជាដំណើររាលដាលទៅកន្លែងផ្សេងនៃដុំសាច់មហារីក (metastatic processes) និងអំឡុងពេលពុលបណ្តាលមកពីការព្យាបាលដោយវិទ្យុសាស្ត្រ និងគីមីសាស្ត្រ។ •Meglumine sodium succinate solution គឺជាឱសថប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម ត្រូវបានប្រើលើអ្នកជំងឺមហារីកដែលកង្វះអុកស៊ីហ្សែនក្នុងសាច់ដុំបេះដូង (myocardial hypoxia) រីងរៃ (cachexia) សម្រាប់រៀបចំអ្នកជំងឺមុនធ្វើការវះកាត់ និងព្យាបាលថែទាំក្រោយវះកាត់។ សម្ភារៈ និងវិធីសាស្ត្រ នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ការប្រើ Meglumine sodium succinate solution ចាក់តាមសសៃឈាមវ៉ែនក្នុងកម្រិត សម្រាប់មនុស្សធំគឺ ១០ម.ល/គ.ក ក្នុង១ថ្ងៃ(៤០០ម.ល១-២ដង ក្នុង១ថ្ងៃ កម្រិតប្រើអតិបរិមាគឺ ៨០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា៣.០-៤.៥ម.ល ក្នុង១នាទី ។ សម្រាប់កុមារកម្រិត Meglumine sodium succinate solution គឺ៦-១០ម.ល/គ.ក ក្នុង១ថ្ងៃ (កម្រិតប្រើអតិបរមា គឺ ៤០០ម.ល ក្នុង១ថ្ងៃ) ជាមួយអត្រា ៣.០-៤.០ម.ល ក្នុង១នាទី។ អស់រយៈពេលជាង ៧ឆ្នាំ(២០១០-២០១៧) អ្នកជំងឺ៤៣១នាក់បានទទួលការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ អ្នកជំងឺ ៧៤នាក់ (១៧.៤%) ក្នុងចំណោមពួកគេខាងលើបានព្យាបាលជាមួយឱសថ Meglumine sodium succinate solution ដោយអ្នកជំងឺមហារីកទាំងនោះបានទទួលការព្យាបាលមូលហេតុបង្ក និងព្យាបាលគាំពារផងដែរ។ ប្រភេទជំងឺមហារីកដែលជួបប្រទះញឹកញាប់ជាងគេគឺ មហារីកកោសិកាថ្លើម (hepatocellular carcinoma) (អ្នកជំងឺ២១នាក់, ២៨.៤%) និងមហារីកពោះវៀនធំ (colorectal cancer) (អ្នកជំងឺ១៤នាក់, ១៨.៩%)។ ប្រភេទជំងឺមហារីកផ្សេងទៀតមានដូចជា មហារីកច្រមុបំពង់ក(nasopharyngeal carcinoma) មហារីកដោះ (breast cancer) មហារីកលំពែង រួមជាមួយជំងឺខាន់លឿងដោយសារការស្ទះបំពង់ទឹកប្រមាត់ (pancreatic cancer with mechanical jaundice) មហារីកឈាម (non-Hodgkin'slymphoma)មហារីកមាត់ស្បូន (cervical cancer) មហារីកសួត (lung cancer) មហារីកក្រពះ (gastric cancer) ។ល។ អ្នកជំងឺទាំងអស់នោះបានទទួលការព្យាបាលជាមួយ Meglumine sodium succinate solution ក្រៅពីការព្យាបាលជាក់លាក់។ ជំងឺដែលព្យាបាលជាមួយឱសថ Meglumine sodium succinate solution ១. ការពុល និងដើម្បីធ្វើឲ្យប្រសើរនូវដំណើរការមេតាបូលីសលើអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ (អ្នកជំងឺ៥០នាក់, ៦៧.៦%)។ អ្នកជំងឺ៤៩នាក់ក្នុងចំណោម ៥០នាក់ទទួលបានថាមពលជាវិជ្ជមានក្រោយពេលចាប់ផ្តើមព្យាបាលជាមួយឱសថ Meglumine sodium succinate solution(រោគសញ្ញានៃការពុលត្រូវបានកាត់បន្ថយក្នុងរយៈពេល ២ទៅ៣ថ្ងៃ)។ ២. ការពុលក្រោយពេលព្យាបាលដោយគីមីសាស្ត្រ (អ្នកជំងឺ១៤នាក់, ១៨.៩%) រួមទាំងការពុលសរីរាង្គថ្លើម។ អ្នកជំងឺទាំងអស់នោះទទួលបានថាមពលជាវិជ្ជមានក្រោយពេព្យាបាលជាមួយឱសថ Meglumine sodium succinate solution (ក្អួត និងចង្អោរត្រូវបានបាត់និងកាត់បន្ថយ កាត់បន្ថយភាខ្សោយ និងបង្កើនការឃ្លានអាហារនៅថ្ងៃបន្ទាប់ក្រោយពេលព្យាបាល បន្ថយកម្រិតនៃ ALAT និងASAT)។ ៣. ការព្យាបាលប្រឆាំងទៅនឹងកង្វះអុកសីុហ្សែនក្នុងឈាម និងបន្សាបជាតិពុលក្រោយវះកាត់ លើអ្នកជំងឺរលាកស្រោមពោះធ្ងន់ធ្ងរដែលបណ្តាលមកពីការធ្លាយពោះវៀនធំនៃអ្នកជំងឺមហារីកពោះវៀនធំ - អ្នកជំងឺ ២នាក់ (២.៧%)។ រោគសញ្ញានៃការពុលលើអ្នកជំងឺទាំង ២ខាងលើត្រូវបានកាត់បន្ថយក្នុងរយៈពេល៣ថ្ងៃក្រោយវះកាត់ហើយអ្នកជំងឺក៏មិនមានរោគសញ្ញានៃការបាត់បង់ចលនារបស់ពោះវៀនធ្ងន់ធ្ងរក្រោយពីវះកាត់ដែរ។ ៤. ការព្យាបាលគាំពារក្នុងអំឡុងពេលព្យាបាលជំងឺច្រើនមុខ (ពុលនិងរលាកថ្លើមដែលបង្កដោយសារធាតុពុល(poisoning and toxic hepatitis) ការពុលចំណីអាហារ (food-born intoxic-ations)រលាកពោះវៀនស្រួចស្រាវ (acute intestinali-nfections) រលាកសួតស្រួចស្រាវ (acute pneumonia) ចំពោះអ្នកជំងឺ៨នាក់ (១០.៨%)។ អ្នកជំងឺ ៦នាក់ក្នុងចំណោម ៨នាក់មានភាពប្រសើរឡើងនៅថ្ងៃបន្ទាប់ក្រោយពេលចាប់ផ្តើមព្យាបាល (បានកាត់បន្ថយរោគសញ្ញានៃការពុល)អ្នកជំងឺម្នាក់ដែលរលាកសួតទាំងសងខាងស្រួចស្រាវធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីចាប់ផ្តើមការព្យាបាលដោយយកចិត្តទុកដាក់ស្ថានភាពអ្នកជំងឺម្នាក់ដែលពុលជាមួយឱសថប៉ារ៉ាសេតាម៉ុលធ្ងន់ធ្ងរមានភាពប្រសើរឡើងក្នុងរយៈពេល១៤ថ្ងៃប៉ុណ្ណោះ (បង្កើនការឃ្លានអាហារ មានកម្លាំង កម្រិតអង់ស៊ីម aminotransferrase ត្រូវបានកាត់បន្ថយ)។ រយៈពេលព្យាបាលជាមួយឱសថ Meglumine sodium succinate solution គឺ ១-១០ថ្ងៃ។ ផលរំខាននៃ Meglumine sodium succinate solution មាន៣ករណីផងដែរដូចជា បេះដូងដើរញាប់ ១ករណី (បាត់ទៅវិញដោយខ្លួនឯងក្រោយពេលបន្ថយល្បឿនបង្ហូរ) គ្រុនក្តៅកម្រិតទាប (៣៧.២អង្សាសេ) ១ករណី (បាត់ទៅវិញដោយគ្មានការព្យាបាល) គ្រុនក្តៅកម្រិតខ្ពស់ (៣៩.០ អង្សាសេ)១ករណី (បាត់ទៅវិញក្រោយពេលបញ្ឈប់ជាបន្ទាន់ និងការប្រើឱសថប៉ារ៉ាសេតាម៉ុលចាក់ ១០០០ម.ក្រ)។ ចំពោះអ្នកជំងឺចុងក្រោយមិនត្រូវបានប្រើប្រាស់ Meglumine sodium succinate solution ទៀតនោះទេ។ ការព្យាបាលគាំពារជាមួយ Meglumine sodium succinate solution មានអត្ថប្រយោជន៍ចំពោះអ្នកជំងឺមហារីក ដែលមានរោគសញ្ញានៃការពុលដោយដុំសាច់មហារីក (tumour intoxicationsyndrome) រួមបញ្ចូលទាំងប្រភេទជំងឺមហារីកដែលអាចជាសះស្បើយ និងមិនជាសះស្បើយ និងផលរំខានដោយការព្យាបាលជាមួយគីមីសាស្ត្រ ដើម្បីបន្សាបជាតិពុលរួមទាំងការព្យាបាលប្រឆាំងទៅនឹងកង្វះអុកស៊ីហ្សែនក្នុងឈាម។ បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Turobova Tatianaវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក