Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាទូទៅ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមាន ៖ លេប​ និង ចាក់​​​​ ហើយគ្រូពេទ្យ និងចេញវេជ្ជបញ្ជាទៅតាមអ្នកជំងឺម្នាក់ៗ​ (អាចលេប ឬ ចាក់?​​ ប្រភេទថ្នាំអ្វី?) ខាងក្រោមនេះ ជាការរៀបរាប់ខ្លះៗអំពីថ្នាំ សម្រាប់បងប្អូនមិត្តអ្នកអានយល់ដឹងបន្ថែម។ ប្រភេទថ្នាំគ្រាប់សម្រាប់អ្នកជំងឺទឹកនោមផ្អែម 1-Biguanides (Metformine/ Glucophage): សកម្មភាពថ្នាំ : បន្ថយការផលិតជាតិស្ករនៅក្នុងថ្លើម, បង្កើនប្រសិទ្ធភាពធ្វើការអាំង​ស៊ុ​យ​លីននៅសាច់ដុំ ផលរំខាន : ចង្អោរ ឆ្អល់​ឬចុកពោះ ឬ រាគ ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយតម្រងនោម ថ្លើម និងបេះដូង ជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ផលល្អ : មិនចុះជាតិស្ករជ្រុលនៅពេលប្រើវាតែឯង ធ្វើឲ្យចុះទម្ងន់​ ខ្លាញ់​ និង​បញ្ចុះជាតិស្ករក្រោយអា​ហារ​...។ 2-Sulphonylureas [ Glibenclamide/Gliclazide(Diamicron)/ Glimepiride(Amaryl) ]: សកម្មភាពថ្នាំ : បង្កើនការបញ្ចេញអាំងស៊ុយលីនពីកោសិការបស់លំពែងចូលទៅក្នុងចរន្ដឈាម ផលរំខាន : អាចចុះជាតិស្ករជ្រុល ញ៉ាំច្រើន ឡើងទម្ងន់ តឹងក្រហាយក្រពះ កន្ទួលរមាស់ ហើម ហាមប្រើចំពោះអ្នកជំងឺមាន​: ទឹកនោមផ្អែមប្រភេទទី1 ស្រ្តីមានផ្ទៃពោះ ​ឬ បំបៅកូនដោយទឹកដោះ ប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺមានបញ្ហា : តម្រងនោម និងថ្លើម ផលល្អ : បញ្ចុះជាតិស្ករបានល្អ 3-Thiazolidinediones (Pioglitazone) សកម្មភាពថ្នាំ : ជួយបង្កើនថាមពលអាំងស៊ុយលីន ដើម្បីចាប់យកស្ករក្នុងឈាមចូលទៅក្នុងកោសិកាសាច់ដុំ ជាលិកាខ្លាញ់ និងថ្លើម។ កាត់បន្ថយការបញ្ចេញជាតិស្ករពីថ្លើម ផលរំខាន : ឡើងទម្ងន់ ការចាល់ជាតិទឹក ស្លេកស្លាំង និងឈឺក្បាល ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយបេះដូង ស្រ្តីមានផ្ទៃពោះ ឬ បំបៅកូនដោយទឹកដោះ ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុលនៅ​ពេលប្រើវាតែឯង។ 4-Alpha-Glucosidase inhibitor: Acarbose, Voglibose សកម្មភាពថ្នាំ : ជួយបន្ថយការបឺតស្រូបជាតិស្ករពីចំណីរអាហារនៅក្នុងពោះវៀន ផលរំខាន : រាគរូស​ ឆ្អល់ពោះ ឬ ចុកពោះ ផលល្អ:​ ជួយបញ្ចុះជាតិស្ករក្រោយអា​ហារ​បាន​ល្អ​ 5-DPP4 រឺ GLP1​ (ប្រភេទចាក់)​ inhibitor (Sitagliptin,Linagliptin,Liraglutide, Semaglutide) សកម្មភាពថ្នាំ :​​ បង្កើនការបញ្ចេញអាំងស៊ុយលីន ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុល​ មិនសូវឃ្លាន ស្រកទម្ងន់​បាន​ល្អ​ ផលរំខាន : អាចមានជំងឺរលាកប្រព័ន្ធដង្ហើមផ្នែកខាងលើ 6-អាំង​ស៊ុ​យ​លីន អាំង​ស៊ុ​យ​លីន​ គឺ​ជា​ថ្នាំ​ចាក់​សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម​  ដែលអាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​។ អាំងស៊ុយលីនមាន ៣ប្រភេទ ដោយអាស្រ័យ​លើវេជ្ជបណ្ឌិត​​នឹងប្រាប់​អ្នកថា តើប្រើនៅ​ពេលណា​? ​​ប្រភេទអ្វី? ចំនួនប៉ុន្មាន?ដែលគួរ​​ប្រើ​អាំង​ស៊ុ​យ​លីន។ នៅ​ពេល​ប្រើ​អាំង​ស៊ុ​យ​លីន​​ យើង​ត្រូវ​គិត​អំពី​ ៖         -របបអាហារដែលយើងគួរបរិភោគ ​         -ការ​ធ្វើ​លំ​ហាត់ប្រាណ​         -កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្មាន។ សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖  សូមពុកម៉ែបងប្អូន ពូមីងលោកតាលោកយាយ​អញ្ជីញទៅពិនិត្យពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតសិន​  មុននឹងទិញថ្នាំតាមឱសថស្ថាននានា ដោយជៀសវាងនូវផលប៉ះពាល់​ និងសុវត្ថិភាពទៅលើសរីរាង្គក្នុង​ ដូចជា តម្រងនោម​​ ថ្លើម បេះដូង។ល។​​ ពីការពិនិត្យពិគ្រោះនេះអ្នកអាចទទូលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវយូរអង្វែងទៅថ្ងៃអនាគត។ សូមអរគុណ! សូមអានអត្ថបទផ្សេងទៀត៖​  ៧​ចំណុច​ ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម  បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

ចែករំលែក

កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ សមាគមឱសថការីកម្ពុជា (PAC) បានរៀបចំឡើងនូវសន្និបាតវិសាមញ្ញមួយជាមួយក្រោមប្រធានបទ “ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមឱសថការីកម្ពុជាឲ្យស្របនឹងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល”។ សន្និបាតនេះត្រូវបានរៀបចំឡើងនៅក្នុងសហសាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក្រោមអធិបតិយភាពរបស់ ឯកឧត្តម លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា  ឯកឧត្តម យឹម យ៉ាន់ អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងលោកបណ្ឌិត ច្រឹង សុខន ប្រធានកិត្តិយសនៃសមាគមឱសថការីកម្ពុជា ព្រមទាំងសមាជិកនៃសមាគមចំនួន ១២០រូប ដែលជាឱសថការីមកពីបណ្តាខេត្តក្រុងផ្សេងៗ។   គួរបញ្ជាក់ថា ក្រៅពីការបង្ហាញលក្ខត្តិកៈរបស់សមាគមឱសថការីកម្ពុជាដោយ ឯកឧត្តម លឹម រតនៈ នៅក្នុងថ្ងៃដដែលនេះ  ក៏មានការចូលរួមបង្ហាញអំពីច្បាប់ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មនៅក្នុងវិស័យឱសថសាស្រ្ត ដោយ ឯកឧត្តម យឹម យ៉ាន់ ព្រមទាំងការចែករំលែកបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជាដែលអនុវត្តនៅ សហរដ្ឋអាមេរិក ដោយលោកឱសថបណ្ឌិត ជា វីរៈ ក៏ដូចជាបទពិសោធន៍នៃការបែងចែកឲ្យដាច់រវាងការផ្តល់ថ្នាំ និងការចេញវេជ្ជបញ្ជានៅ ប្រទេស ជប៉ុន តៃវ៉ាន់ កូរ៉េ ដោយកញ្ញាឱសថបណ្ឌិត យូ វណ្ណនី និងចុងក្រោយគឺការចែករំលែកអំពីការអនុវត្តល្អនៅក្នុងឱសថស្ថានដោយ លោកឱសថការី ជា សុផាណា ផងដែរ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

រុក្ខជាតិឱសថនៃកម្ពុជា ត្រូវបានប្រើប្រាស់តាំងពី យូរលង់ណាស់មកហើយ ក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ មានដូចជា អាការៈឈឺក្បាល ការរលាក អាការៈក្អក ជំងឹរាករូស អាការៈគ្រេច ថ្លោះ ជំងឺគ្រុនចាញ់ និង អាការៈក្រោយសំរាលកូន។ ការសិក្សាស្រាវជ្រាវនេះក្រោមចំណងជើង «ការវាយតម្លៃបឋមលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗនៅក្នុងរុក្ខជាតិមួយចំនួនដែលមានប្រភពក្នុងប្រទេសកម្ពុជា» ត្រូវបានធើ្វឡើងក្នុងគោលបំណងធ្វើការវាយតំម្លៃលើសមាសធាតុគីមីឱសថរុក្ខជាតិផ្សេងៗ រួមមាន ស្លឹកថ្នាំជក់ (Leaves of Nicotiana tabacum), ស្មៅរុយ (Whole plant of Vernonia cinerea), សំបកស្តៅ (Barks of Azadirachta indica), ស្លឹកទាបបារាំង (Leaves of Annona muricata), មើមពន្លៃ (Rhizomes of Zingiber cassumunar) និង មើមរមៀត (Rhizomes of Curcuma longa)។ រុក្ខជាតិជាទំរង់ស្ងួត នៃពូជរុក្ខជាតិនីមួយៗ ត្រូវបានយកទៅធ្វើការវាយតំលៃ ដើម្បីធ្វើតេស្តរកសមាសធាតុឱសថ Alkaloids, Phenolic Compounds,Tannins, Flavonoids, Cardiac Glycosides, Steroids, Terpenoids, Essential Oils, Resins, Saponins, Quinones និង Polypeptides។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញឲ្យឃើញថា នៅក្នុងរុក្ខជាតិខាង     លើនេះមានសមាសធាតុឱសថ Phenolic Compounds, Tannins, Flavonoids, Steroids, Terpenoids, Cardiac Glycosides, Resins និង Saponins។ ទិន្នន័យនៃសមាសធាតុឱសថនៃរុក្ខជាតិទាំងនេះ គឺជាប្រភពព័ត៌មានដែលមានសារប្រយោជន៍យ៉ាងខ្លាំង ចំពោះវិស័យឱសថបុរាណនៅកម្ពុជា ហើយវាក៏មានសារប្រយោជន៍យ៉ាងខ្លាំងផងដែរសម្រាប់ការស្រាវជ្រាវបន្តក្នុងគោលបំណងដើម្បីរកអោយឃើញនូវម៉ូលេគុលឱសថថ្មី ដែលចម្រាញ់ចេញពីស្លឹកថ្នាំជក់ ស្មៅរុយ សម្បកស្តៅ ស្លឹកទាបបារាំង មើមពន្លៃ និង មើមរមៀត។ សំគាល់ៈ លទ្ធផលស្រាវជ្រាវនេះត្រូវបានគ្រោងនឹងបោះពុម្ពនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ Asian Journal of Pharmacognosy នៅខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ។ អត្តបទដោយ ៖ កែវ សំអែល, ម៉េង ចាន់ណែត, អ៊ឹង សុគន្ធវ៉ារី, នូវ វលក្ខណ៍, លន ស្រីអូន, វិចិត្រ ទេពី, វ៉ា ថុងស៊ី, សឿន មករា, ជា ស៊ីន ក្រុមស្រាវជ្រាវដែលជានិស្សិត និងសាស្ត្រាចារ្យ នៃដេប៉ាតឺម៉ង់ឱសថសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើសិនជាអាច ឱសថការីចង់ឲ្យអ្នកដឹង​នូវរឿងទាំងនេះ... មានរឿងខ្លះដែលអ្នកប្រហែលជាមិនបានដឹង ឬដឹងហើយ តែកំពុងតែមានការយល់ច្រឡំ ចំពោះឱសថការី.... ជាមួយនឹងវីដេអូខ្លីមួយនេះ សង្ឃឹមថាអ្នកនឹងអាចយល់បានខ្លះៗ និងទទួលបានដឹងនូវការពិតដែលឱសថការីចង់ឲ្យអ្នកបានដឹង....

ចែករំលែក

  ស្របទៅនឹងការរីកចម្រើន នៃវិស័យសុខាភិបាលបច្ចុប្បន្នធ្វើឲ្យមានកំណើននូវតម្រូវការ ការប្រើប្រាស់ឱសថ និងសំភារៈបរិក្ខារពេទ្យ។ ដូច្នេះ ឆ្លើយតបទៅនឹង កំណើននៃតម្រូវការនេះ ធ្វើឲ្យមានការរីកលូតលាស់នូវ សហគ្រាសផលិតឱសថជាច្រើននៅទូទាំងពិភពលោក។ ក្នុងនោះដែរ SUNLIFE ជារោងចក្រផលិត ចែកចាយឱសថ និងសមា្ភរៈបរិក្ខារពេទ្យ ​ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ​ ហើយក៏មានសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ឱសថបំប៉ន vitamin, mineral, medical tea, diagnostic product, beauty product… និងសមា្ភរៈបរិក្ខារពេទ្យជាច្រើនប្រភេទ ដែលស្ថិតក្រោមទម្រង់សម្បូរបែប ដូចជា គ្រាប់ ម្សៅ ក្រែម រាវ ប៉ូម៉ាត (tablets, soft / hard gelatin capsules, powders, ointments, creams, liquids)។ លើសពីនេះទៅទៀត គ្រប់ខ្សែសង្វាក់ផលិតកម្ម របស់សហគ្រាសផលិតឱសថ SUNLIFE សុទ្ធតែផលិតដោយយោងទៅតាមគោលការណ៍នៃការណែនាំរបស់ GMP / HACCP / IFS ហើយមានការទទួលស្គាល់ជាអន្តរជាតិពី DIN ISO 9001 & DIN ISO 13485 និងទទួលបានវិញ្ញាបនបត្រ GMP និងការទទួលស្គាល់គុណភាព ដែលបានបញ្ជាក់អំពីស្ដង់ដារអន្តរជាតិ ថែមទាំងទទួលបានវិញ្ញាបនបត្រនៃការប្រើប្រាស់វត្ថុធាតុដើមសរីរាង្គដែលជាហេតុ ធ្វើឲ្យផលិតផលទាំងអស់ មានគុណភាពល្អគួរឲ្យជឿទុកចិត្តបាន។ មួយវិញទៀត កត្តាដែលធ្វើឲ្យក្រុមហ៊ុន SUNLIFE ទទួលបានការគាំទ្រច្រើនគឺដោយសារសហគ្រាស មានគោលការណ៍ធានាឲ្យបាន ការផ្តល់ជូនអតិថិជន នូវផលិតផលដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាចម្បង បូករួមទាំងសោភ័ណភាពតម្លៃ និងការវេចខ្ចប់សម្បូរបែបសម្របទៅតាមតម្រូវការទីផ្សារ។ បន្ថែមពីនេះសហគ្រាសផ្តល់ជូននូវសេវាកម្មរហ័ស ប្រកបទៅដោយការច្នៃប្រឌិត មានជំនាញច្បាស់លាស់ និងបត់បែនទៅតាមគម្រោង និងផលិតផលនីមួយៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា រហូតមកទល់បច្ចុប្បន្ននេះ SUNLIFE មានការផ្គត់ផ្គង់ទូលំទូលាយ នៅទូទាំងពិភពលោក និងមានដៃគូរសហការណ៍ជាច្រើន ដោយបានពង្រីកដៃគូរចែកចាយទាំងក្នុងស្រុក និងក្រៅស្រុក រហូតដល់ទៅជាង ៧០ ប្រទេសនៅលើពិភពលោក បូករួមទាំង ទ្វីបអឺរ៉ុប និងអាស៊ី រួមមាន ប្រទេសបារាំង អូស្រ្ដាលី អ៊ីតាលី​ ស៊ុយអែត កូរ៉េ ជប៉ុន តែវ៉ាន់ និង ប្រទេសជាច្រើនទៀត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលនាំចូលផ្ដាច់មុខដោយ​ ក្រុមហ៊ុនអរុណរស្មីហ្វាម៉ា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

អត្ថបទមួយបានចុះផ្សាយនៅក្នុងការសិក្សាស្រាវជ្រាវ BMJ នាខែឧសភា ឆ្នាំ ២០១៧ បានបង្ហាញពី ឥទ្ធិពលនៃឱសថបំបាត់ការឈឺចាប់ NSAID ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចមានការប្រឈមខ្ពស់ទៅនឹងជំងឺគាំងបេះដូងក្នុងអត្រាចន្លោះ ២៥% ទៅ ៦០% ក្នុងកម្រិតប្រើប្រាស់ធម្មតាចាប់ពី សប្តាហ៍ទី ១នៃការព្យាបាល។ ឱសថ NSAID ទាំងនោះរួមបញ្ចូលដូចជាពពួកCelecoxib Ibuprofen Diclofenac និង Naproxen ដែលឱសថ Celecoxib មានឥទ្ធិពលទាបជាងគេក្នុងការបណ្តាលឲ្យមានជំងឺគាំងបេះដូង ម៉្យាងទៀត ហានិភ័យនៃការបង្កជាជំងឺកាន់តែខ្ពស់ប្រសិនការប្រើប្រាស់ឱសថក្នុង កម្រិតកាន់តែច្រើន។  ដោយសារមានការកើនឡើងនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង ដូចនេះ គួរមានការពិចារណាឡើងវិញ ក្នុងការសម្រេចចិត្ត ប្រើប្រាស់ ឬចៀសវាងប្រើប្រាស់តែម្តងប្រសិនជាអាចធ្វើទៅបាន។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

ការកើនឡើងនៃភាពស៊ាំរបស់ថ្នាំផ្សះ បានធ្វើឲ្យមនុស្សប្រមាណ ៥០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នេះបើតាមការសិក្សាស្រាវជ្រាវពីប្រទេសអាមេរិក និងអឺរ៉ុប ដែលជាហេតុធ្វើឲ្យមានការព្រមានពីអង្គការសុខភាពពិភពលោកពីការថយចុះនៃប្រសិទ្ធភាពរបស់ថ្នាំផ្សះសម្រាប់ការព្យាបាលជំងឺផ្សេងៗ ហើយវាត្រូវបានចាត់ទុកថាជាហា-និភ័យដែលគួរតែមានការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់សុខភាពជាអន្តរជាតិទាំងមូល និងកំពុងនាំឲ្យ មានការសិក្សាកែប្រែប្រសិទ្ធភាពឱសថ ដែលនឹងអាចប្រឆាំងភាពស៊ាំទាំងនោះ។ ឱសថអង់ទីប៊ូទិក ឬថ្នាំផ្សះប្រភេទ Vancomycin ដែលត្រូវបាន ដាក់ឲ្យប្រើប្រាស់ជាង ៦០ឆ្នាំមកហើយ កំពុងត្រូវបានធ្វើការកែប្រែមុខមាត់ថ្មី ដែលនឹងបង្កើនប្រសិទ្ធភាពដល់ទៅ ១០០០ ដងប្រឆាំងទៅនឹង ភាពស៊ាំនៃជំងឺ។ អ្នកវិទ្យាសាស្រ្តប្រចាំ The Scripps research Institute (TSRI) ក្នុងប្រទេសអាមេរិក បានបង្កើនប្រសិទ្ធភាពរបស់ថ្នាំ Vancomycin ដល់ទៅ ១០០០ដង ខ្លាំងជាងប្រសិទ្ធភាពនៃឱសថដែលបានប្រើប្រាស់កន្លងមក។ ការកែប្រែនោះ បានធ្វើឲ្យឱសថមានសមត្ថភាព ប្រឆាំងទៅនឹងពពួកមេរោគតាមរយៈ បីជម្រើសខុសៗគ្នាដែលជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើឲ្យមានភាពស៊ាំកើតឡើង។ ការសិក្សាពីសំណាក់ អ្នកស្រាវជ្រាវកន្លងមក បានបង្ហាញរួចមកហើយ ពីការបន្ថែមនូវមុខងារ ២ទៅលើឱសថ Vancomycine ដែលជាលទ្ធផលវាអាចបង្កើននូវឥទ្ធិពល ប្រឆាំងទៅនឹងការចម្លងរោគ ដើម្បីឲ្យមានឥទ្ធិពលកាន់តែខ្លាំងក្លា និងអាចកាត់បន្ថយការប្រើប្រាស់ឱសថផ្សេងទៀតបញ្ចូលគ្នាដែលមានសកម្មភាព តែមួយ ចំណែកការកែប្រែថ្មីនេះ អ្នកវិទ្យាសាស្រ្តនឹងបញ្ចូលបន្ថែមនូវសកម្មភាពថ្មីមួយផ្សេងទៀត ដែលមានឥទ្ធិពលទៅលើជញ្ជាំងកោសិការបស់ពពួក បាក់តេរី។ ការបន្ថែមមុខងារថ្មីនេះ ជាការកែប្រែដ៏ល្អប្រសើរ ផ្តល់ឲ្យឱសថនូវប្រសិទ្ធភាពកើនដល់ ១០០០ ដងហើយការកែប្រែនេះទៀតសោត នឹងត្រូវ បានបញ្ចប់នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

Salbutamol ឬAlbuterol (2-adrenergic receptor agonist) ជាឱសថដែលមានសកម្មភាពរយៈពេលខ្លី ដែលជួយសម្រួលប្រព័ន្ធដង្ហើមភ្លាមៗនៅពេលដែលទងសួតរួមតូចដូចជា ជំងឺហឺត (Asthma) ឬជំងឺសួតរ៉ាំរ៉ៃ (COPD)។ ឱសថ Salbutamol ក៏ជាឱសថដំបូងគេបំផុតដែលត្រូវបានរកឃើញនៅឆ្នាំ ១៩៨៦ ដែលដាក់ឲ្យប្រើប្រាស់ក្នុងការព្យាបាលជំងឺហឺតផងដែរ។  ឱសថប្រភេទនេះភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងរូបភាពជាថ្នាំស្រូបចូលតាមផ្លូវដង្ហើមដោយធ្វើការបាញ់បញ្ចូលដោយប្រើប្រាស់ឧបករណ៍ ហើយវាក៏ចូលទៅធ្វើសកម្មភាពផ្ទាល់លើសាច់ដុំរលីងរបស់ទងសួត។ ធ្វើតាមទម្រង់នេះថ្នាំនឹងមានប្រសិទ្ធភាពភ្លាមៗ ឬបន្ទាប់ពី ៥នាទី ទៅ២០នាទីក្រោយ។ ក្រៅពីនេះ Salbutamol ក៏អាចប្រើប្រាស់ក្នុងទម្រង់ជាថ្នាំគ្រាប់ ឬចាក់ផងដែរ។ សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetic) បន្ទាប់ពីស្រូបយកជាតិថ្នាំ ថ្នាំនឹងបញ្ចេញប្រសិទ្ធភាពក្នុងចន្លោះ៥ ទៅ១៥ នាទីក្រោយ ហើយវាអាចមាន ឥទ្ធិពលពី ៣ ទៅ៦ម៉ោងសម្រាប់ប្រភេទថ្នាំដែលស្រូបចូលតាមផ្លូវដង្ហើម និង ៨ម៉ោងសម្រាប់ប្រភេទលេបឬផឹក។ ថ្នាំនេះនឹងត្រូវបានសម្រូបទៅតាមប្រព័ន្ធរំលាយអាហារហើយធ្វើការបំលែងនៅក្នុងថ្លើម និងជញ្ជាំងពោះវៀនរួច បញ្ចេញចោលទៅតាមទឹកនោម និងលាមករយៈពេល ១២ម៉ោងក្រោយ។ ការប្រើប្រាស់(Dosage) • លេប (Oral)៖ មនុស្សពេញវ័យ ២ទៅ៤ មីលីក្រាម (៣ ទៅ៤ ដងក្នុងមួយថ្ងៃ) កុមារ ១០០មីក្រូក្រាម/គីឡូ (៣ ទៅ៤ដងក្នុងមួយថ្ងៃ) • ស្រូប (Inhalation)៖ ១០០ ទៅ២០០ មីក្រូក្រាម/ដង (៣ទៅ៤ដងក្នុងមួយថ្ងៃ) ផលប៉ះពាល់ (Side effect) ការប្រើប្រាស់ ក៏អាចនាំឲ្យមានផលរំខានមួយចំនួនដូចជា៖ • ញ័រ ជាពិសេសនៅប្រអប់ដៃ • បេះដូងលោតញាប់ខុសចង្វាក់ • ឈឺសាច់ដុំ • ឈឺក្បាល • ហើមសសៃឈាម • អាល្លែកហ្ស៊ី • និងសម្ពាធឈាមថយចុះ។ ឱសថទាំងអស់សុទ្ធសឹងតែមានផលប៉ះពាល់ ដូច្នេះអ្នកត្រូវតែថ្លឹងថ្លែងមើលពីសារប្រយោជន៍និងផលប៉ះពាល់របស់វាឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ទើបជាការល្អ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

Aspirin ជាប្រភេទថ្នាំ ដែលអាចបំបាត់ការឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងជំងឺនានា ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ អ្នកអាចរកទិញថ្នាំ Aspirin នេះនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។   យ៉ាងណាមិញ អ្នកគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទាន ហើយបើយកល្អ អ្នកគួរតែសាកសួរឱសថការី ឬគ្រូពេទ្យរបស់អ្នក មុននឹងញ៉ាំ ពីព្រោះ ការប្រើប្រាស់លើសកម្រិត ឬខុសគោលដៅ វាអាចបង្កផលវិបាកច្រើនយ៉ាង ចំពោះសុខភាពទូទៅរបស់អ្នក។   ការប្រើថ្នាំនេះក្នុងកម្រិតមួយខ្ពស់​ អាចបំបាត់ការឈឺចាប់នានា កាត់បន្ថយការហើម និងព្យាបាលជំងឺគ្រុនក្តៅ។ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងប៉ះពាល់ដល់សរីរាង្គ និងសុខភាពទាំងមូលរបស់អ្នក។   សម្រាប់អ្នកជំងឺសរសៃឈាម គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នក ទទួលទានថ្នាំ Aspirin ក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រឈមទៅនឹងជំងឺ ទាំងនេះ។   ផលវិបាកនៃការប្រើប្រាស់ថ្នាំ Aspirinមានដូចជា ៖ · ប្រឈមទៅនឹងជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ ដូចជា ជំងឺរលាកក្រពះ ដំបៅក្រពះ ចុកឆ្អល់ក្នុងពោះ និងក្អួតចង្អោរញឹកញាប់ · មានបញ្ហាតម្រងនោម ដូចជាខ្សោយតម្រងនោមជាដើម · វិបត្តិក្នុងការរំលាយអាហារ · ប្រឈមទៅនឹងជំងឺសរសៃឈាម ដូចជាស្លេកស្លាំង និងបាត់បង់គ្រាប់ឈាមក្រហមជាដើម · មានជំងឺសរសៃឈាមបេះដូង · បញ្ហាប្រព័ន្ធសរសៃប្រសាទ ដែលអាចធ្វើឲ្យអ្នកវិលមុខ ធីងធោង ឈឺក្បាល ពិបាកដកដង្ហើម និងសន្លប់ជាដើម · បញ្ហាប្រព័ន្ធដកដង្ហើម ដូចជា ដកដង្ហើមញាប់ ឬយឺតខុសធម្មតា · ងាយនឹងអាល្លែកហ្ស៊ី ដូចជា មានជំងឺភ្នែកក្រហម ជំងឺរលាកច្រមុះ រមាស់ស្បែក និងប្រទាលត្រអាកជាដើម · ផលវិបាកតិចតួច ដែលកើតឡើងញឹកញាប់ ដូចជា ការវិលមុខ ក្បាល ឈឺក្រពះ ស្ងួតមាត់ គេងមិនលក់ ខ្សោយកម្លាំង និងអន្ទះអន្ទែងក្នុងអារម្មណ៍ជាដើម · បញ្ហាស្បែក · ប្រឈមទៅនឹងជំងឺមហារីក · ការហូរឈាមនៅក្នុងរាងកាយ គឺជាផលវិបាកដែលគេជួបប្រទះញឹកញាប់៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

អ្នកប្រហែលជាមិនបានគិតអំពីសារសំខាន់នៃវីតាមីន B12ទេ ដោយសារតែអ្នកផ្ដោតសំខាន់លើវីតាមីនផ្សេងទៀត ឬអ្នកមិនអាចគិតអំពីវាសោះតែម្ដង។ រួមជាមួយវីតាមីន Bដទៃទៀត វីតាមីន B12 ជួយឲ្យរាងកាយបំប្លែងជាតិកាបូអ៊ីដ្រាតទៅជាគ្លុយកូស និងផលិតថាមពល។ វីតាមីន B12 ជំរុញការផលិត RNA និងDNA ក៏ដូចជាធ្វើការជាមួយ Folate ដើម្បីផលិត S-adenosylmenthionine និងកោសិកាឈាមក្រហម។  វីតាមីន B12 នេះផងដែរ ដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធប្រសាទ ព្រោះវាជំរុញឲ្យមានចលនាប្រសាទក៏ ដូចជា បង្កើតស្រទាប់ Myelin ដែលការពារសរសៃប្រសាទ។  ទោះបីជាយ៉ាងណាក៏ដោយ កង្វះនូវវីតាមីនប្រភេទនេះ អាចមានការលំបាកក្នុងការកត់សម្គាល់។ លើសពីនេះទៅទៀត វាអាចបង្កជាបញ្ហាសុខភាពផ្សេងៗ ដែលរួមមានដូចជា ការខូចខាតនៃសរសៃប្រសាទជាដើម។ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងករណីដែលអ្នកប្រើថ្នាំទឹកនោមផ្អែម Metformin នេះ ព្រោះថាវាអាចធ្វើឲ្យមានបញ្ហាកង្វះវីតាមីន B12។ Metformin និងកង្វះវីតាមីន B12 ផលប៉ះពាល់នៃថ្នាំ Metformin ទៅលើវីតាមីន B12 ត្រួវបានវិភាគដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein ក្នុងទីក្រុងញូវយ៉ក។ ពួកគេបានប្រើប្រាស់ទិន្នន័យបានមកពីការសិក្សាលទ្ធផលនៃកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម និងបានបញ្ចូលទិន្នន័យពីអ្នកប្រើថ្នាំ មិនមែនជាថ្នាំទឹកនោមផ្អែម (Placebo) និង Metformin ពីរដងក្នុងមួយថ្ងៃ។ ៥ឆ្នាំ និង១៣ឆ្នាំក្រោយមក កម្រិតវីតាមីន B12របស់អ្នកជំងឺ ត្រូវបានវាស់សារជាថ្មីម្ដងទៀត។  ការវិភាគនេះបង្ហាញពីភាពខុសគ្នានៅក្នុងកម្រិតវីតាមីន B12។ អ្នកដែលធ្លាប់ប្រើថ្នាំ Metformin មានកម្រិតវីតាមីន B12 ទាបជាង អ្នកដែលប្រើថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ អ្នកជំងឺជាច្រើនដែលទទួលទាន Metformin មានសភាពស្លេកស្លាំង ហើយអាការៈនេះ ជាលក្ខណៈមួយផ្សេងទៀតនៃកង្វះវីតាមីន B12។ ប៉ុន្តែ សមាគមជំងឺទឹកនោមផ្អែមអាមេរិក និងFDA មិនបានផ្ដល់ដំបូន្មានដល់អ្នកជំងឺដែលប្រើថ្នាំ Metformin ឲ្យធ្វើការត្រួតពិនិត្យទៅលើកម្រិតវីតាមីន B12 របស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកជំងឺថា គួរតែ ធ្វើការស្នើសុំឲ្យគ្រូពេទ្យរបស់ពួកគេ ធ្វើការតាមដានកម្រិតវីតាមីន B12 ជូនពួកគេ។ កង្វះវីតាមីន B12? បើយោងតាមការសិក្សាពីមន្ទីរពិសោធន៍ Framingham នៃសហរដ្ឋអាមេរិក បានបង្ហាញថា ប្រហែលជា៤០%នៃជនជាតិអាមេរិកមានកម្រិតវីតាមីន B12 ទាប ហើយនេះជាហេតុដែលបង្កឲ្យមានបញ្ហាប្រព័ន្ធប្រសាទ។ ចំណែកឯ​ ៩%ទៀត ធ្លាប់មានបញ្ហាកង្វះវីតាមីន B12 ពីមុនមក និង១៦%ទៀត គឺស្ថិតនៅក្នុងកម្រិតមួយដែលជិតខ្វះ។  ការសិក្សាបានបង្ហាញថា កង្វះវីតាមីន B12 ច្រើនកើតលើមនុស្សចាស់។ នេះ គឺបណ្ដាលមកពីនៅពេលដែលមនុស្សកាន់តែចាស់ អាស៊ីតក្រពះរបស់ពួកគេ មានការថយចុះ។ នៅពេលដែលអាស៊ីតក្រពះថយចុះ រាងកាយមិនអាចស្រូបយកវីតាមីន B12 បានទេ។ មន្ទីរពិសោធន៍ Framingham ក៏បានរកឃើញថា កង្វះវីតាមីន B12ជាទូទៅអាចកើតមានលើទាំងមនុស្សចាស់ និងក្មេងៗ។ រោគសញ្ញាដែលលេចឡើងមួយចំនួនអាចលទ្ធផលនៃកង្វះវីតាមីន B12។ រោគសញ្ញាទាំងនោះមានដូចជា សមត្ថភាពនៃការយល់ដឹងធ្លាក់ចុះ ការបាត់បង់ ការចងចាំ ភាពចុះខ្សោយនៃសាច់ដុំ និងបញ្ហាជាច្រើនទៀត។ សញ្ញានៃកង្វះវីតាមីន B12៖ •​ ស្លេកស្លាំងដោយគ្មានមូលហេតុ • ជំងឺសរសៃប្រសាទ • ជំងឺក្រពះ-ពោះវៀន • អស់កម្លាំង • សាច់ដុំចុះខ្សោយ • មានបញ្ហាការចងចាំ • Mental fogginess (ជាទូទៅ រួមមានការរវើរវាយ ភ្លេចច្រើន ការផ្ចង់ស្មារតីថយចុះ)។ តួនាទីរបស់វីតាមីន B12៖ • ជួយឲ្យមានការរំលាយអាហារបានត្រឹមត្រូវ • ការស្រូបយកអាហារ • ការប្រើប្រាស់ជាតិដែក • ជួយក្នុងការបង្កើតគ្រាប់ឈាមក្រហម • ការផលិតអ័រម៉ូន Adrenal • ជួយសម្រួលឲ្យមានអារម្មណ៍នឹងនរ •​ ធ្វើឲ្យមុខងាររបស់ប្រព័ន្ធប្រសាទមានសុខភាពល្អ • ការបង្កើតកោសិកា និងរស់បានយូរ • ធ្វើឲ្យមុខងាររបស់ប្រព័ន្ធភាពស៊ាំមានសុខភាពល្អ • ជួយឲ្យសុខភាពផ្លូវចិត្តល្អ • ផ្ដោតអារម្មណ៍បានល្អ • ធ្វើឲ្យការលូតលាស់ និងការអភិវឌ្ឍនៃសរសៃប្រសាទមានភាពប្រក្រតី • ជួយសម្រួលចរន្តឈាម • ជួយដល់ស្រ្តីដែលមានផ្ទៃពោះ និងសុខភាពផ្លូវភេទរបស់ស្ត្រី • ជួយបង្កើនថាមពលផ្លូវកាយ ផ្លួវចិត្ត និងអារម្មណ៍។ តួនាទីផ្សេងទៀតរបស់វីតាមីន B12  សុខភាពឆ្អឹង៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវខ្លះ កង្វះវីតាមីន B12 អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពឆ្អឹងរបស់យើង។ គួរបញ្ជាក់ផងដែរថា កម្រិតទាបនៃវីតាមីន B12 អាចបង្កើនហានិភ័យនៃការបាក់ឆ្អឹងចំពោះបុរសវ័យចំណាស់ ខណៈពេលដែលស្រ្តីវ័យចំណាស់ ច្រើនជួបប្រទះនូវការពុកឆ្អឹងលឿននៅត្រង់ត្រគាក។ សុខភាពផ្លូវចិត្ត និងខួរក្បាល៖ កង្វះវីតាមីន B12 អាចនាំឲ្យមានការរំខានដល់សុខភាពប្រព័ន្ធប្រសាទដែលជំរុញឲ្យមានបញ្ហាវិកលចរិក ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។ ទស្សនាវដ្ដី Neurology បានបោះពុម្ពផ្សាយនូវការសិក្សាតូចមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិហ្វាង់ឡង់ ដែលពួកគេបានរកឃើញថា អាហារដែលសម្បូរវីតាមីន B12 អាចកាត់បន្ថយការកើតជំងឺភ្លេចភ្លាំង (Alzheimer’s disease)។ អាហារដែលសម្បូរទៅដោយវីតាមីន B12 អ្នកដែលមិនទទួលទានសាច់ អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 ព្រោះថាប្រភពនៃវីតាមីនប្រភេទនេះ គឺមាននៅក្នុងសាច់។ វាមានសារសំខាន់ណាស់ចំពោះកុមារក្នុងការទទួលបានវីតាមីន B12 គ្រប់គ្រាន់ ដើម្បីកុំឲ្យមានការថយចុះនៃសមត្ថភាពក្នុងការយល់ដឹងពេលពួកគេធំឡើង។ កត្តាដែលអាចប៉ះពាល់ដល់ការស្រូបយកវីតាមីន B12  នៅពេលដែលមនុស្សកាន់តែចាស់ ក្រពះបញ្ចេញជាតិអាស៊ីត​ ហើយវាធ្វើឲ្យការបញ្ចេញវីតាមីន B12 ក៏តិចដែរ។ ប៉ុន្តែ ការស្រូបយកនៃវីតាមីន B12 អាចទទួលរងឥទ្ធិពលពីកត្តាផ្សេងៗ ដូចជា៖ • ជំងឺស្លេកស្លាំង (Pernicious anemia) • មេរោគក្នុងពោះវៀន • ការប៉ះពាល់នឹង Nitrous oxide • រលាកពោះវៀន • ការប្រើប្រាស់ថ្នាំបំបាត់អាស៊ីត និងថ្នាំ Metformin • គ្រឿងស្រវឹង។ Metformin និងវីតាមីន B12 យោងតាមការស្រាវជ្រាវរយៈពេល៣ឆ្នាំ​ ដែលធ្វើឡើងដោយកម្មវីធីទប់ស្កាត់ជំងឺទឹកនោមផ្អែម បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ មានប្រសិទ្ធភាព ជាងការប្រើប្រាស់ថ្នាំ Metformin ទៅទៀត ក្នុងការទប់ស្កាត់ការវិវត្តនៃជំងឺទឹកនោមផ្អែម។ ១៥ឆ្នាំក្រោយមក ការសិក្សាបន្ដ បានបង្ហាញថា ការផ្លាស់ប្ដូររបៀបរស់នៅ គឺនៅតែមានប្រសិទ្ធភាពជាងការប្រើប្រាស់ថ្នាំ Metformin។ ដូច្នេះ អ្នកដែលចូលរួមក្នុងការស្រាវជ្រាវទាំងអស់ បានធ្វើការផ្លាស់ប្ដូរ របៀបរស់នៅរបស់ពួកគេ មានហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែម ប្រហែលជា៥៨% ទាបជាងអ្នកដែលមិនបានប្រើប្រាស់ថ្នាំមិនមែនជាថ្នាំទឹកនោមផ្អែម (Placebo)។ ការផ្លាស់ប្ដូររបៀបរស់នៅ អាចជួយព្យាបាល និងបញ្ចៀសជំងឺទឹកនោមផ្អែម។ ដូចនេះ ព័ត៌មានទាំងនេះ គឺល្អបំផុតសម្រាប់អ្នកដែលប្រើថ្នាំ Metformin ហើយមានបញ្ហាកង្វះវីតាមីន B12។ សរុបមក បើអ្នកប្រើប្រាស់ថ្នាំ Metformin កាន់តែយូរ ហានិភ័យដែលអ្នកអាចប្រឈមនឹងបញ្ហាកង្វះវីតាមីន B12 កាន់តែខ្ពស់។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ឱសថប្រឆាំងទីរ៉ូអ៊ីត (Antithyroid Drugs) ដែលជាពពួក Thionamides ត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ព្យាបាលជំងឺប្រភេទ Hyperthyroidism។ សកម្មភាពរបស់ឱសថនេះ គឺទៅរារាំងនូវខ្សែចង្វាក់នៃការផលិតអ័រម៉ូននៅត្រង់ក្រពេញទីរ៉ូអ៊ីតផ្ទាល់ ដែលធ្វើឲ្យមានការថយចុះនូវអ័រម៉ូនពីរប្រភេទគឺ  thyroxine (T4) និង triiodothyronine (T3)។ ការប្រើប្រាស់ឱសថនេះត្រូវទាមទាររយៈពេលយ៉ាងតិច ៣សប្តាហ៍ ដើម្បីទទួលបាននូវប្រសិទ្ធភាព ដោយវាទៅរារាំងការផលិតអ័រម៉ូនថ្មីតែពុំបានទៅបំបាត់ចោលនូវអ័រម៉ូនដែលនៅក្នុងឈាមនោះទេ។ ដោយឡែកប្រសិនបើអ្នកមានការធ្វេសប្រហែសពុំបានប្រើប្រាស់ទៀងទាត់ វាអាចបណ្តាលឲ្យការផលិតអ័រម៉ូនវិលទៅរកការផលិតច្រើនខុសធម្មតាវិញ។   កម្រិតប្រើប្រាស់ (Dosage) ឱសថពពួក Thionamides ដែលគេប្រើប្រាស់គួរឲ្យកត់សម្គាល់មានដូចជា Propylthiouracil (PTU) Methimazole (Tapazole) ដែលត្រូវបានគេប្រើប្រាស់តាមកម្រិតផ្សេងគ្នា៖ • Propylthiouracil (PTU)៖ ត្រូវបានគេប្រើប្រាស់ជាចម្បងចំពោះស្រ្តីដែលមានផ្ទៃពោះ ដែលអាចកាត់បន្ថយនូវហានិភ័យដែលអាចឆ្លងដល់ទារក។ កម្រិតប្រើប្រាស់ប្រចាំថ្ងៃអាចប្រែប្រួលពី ១០០ ទៅ ៦០០មីលីក្រាមដែលការលេបត្រូវឃ្លាតពីគ្នាម្តងរយៈពេល ៨ ម៉ោង។  • Methimazole (Tapazole)៖ ឱសថអាចមានកម្រិតពី ៥ ទៅ ១០ មីលីក្រាមក្នុងមួយគ្រាប់ ហើយសម្រាប់ការប្រើប្រាស់អាចឡើងដល់ ៣ ដងក្នុងមួយថ្ងៃទៅតាមកម្រិតថ្នាំដែលអ្នកត្រូវបានផ្តល់ឲ្យប្រើប្រាស់។   ផលវិបាករបស់ឱសថ • ផលពិបាកកម្រិតស្រាល៖ កន្ទួលរមាស់ ឈឺសន្លាក់ និងហើម គ្រុនក្តៅ  អាចមានអាការៈចង្អោរ និងក្អួត។  • ផលវិបាកកម្រិតធ្ងន់ដែលអាចកើតឡើងដោយកម្រ៖  - ថយចុះនៃការផលិតគ្រាប់ឈាមស (Agra-nulocytosis) - ខូចមុខងារថ្លើម - ខួរឆ្អឹងបាត់បង់សមត្ថភាពផលិតគ្រាប់ឈាម  - រលាកសរសៃឈាម (vasculitis)។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

Synthetic Thyroxine ជាប្រភេទឱសថមួយ ត្រូវបានគេបង្កើតឡើងតាមរយៈការសំយោគ ដែលភាគច្រើននៃថ្នាំសំយោគប្រភេទមួយនេះ មានឈ្មោះថា Levothyroxine ក្រោមទម្រង់ជាថ្នាំគ្រាប់។ បើទោះបីជា វាត្រូវបានបង្កើតឡើងតាមរយៈការសំយោគ តែវាមានមុខងារ និងសកម្មភាព ដូចទៅនឹងអ័រម៉ូន thyroxine (T4) ដែលបញ្ចេញមកពីក្រពេញទីរ៉ូអ៊ីត នៃរាងកាយរបស់មនុស្សម្នាក់ៗ។ Levothyroxine ត្រូវបាន គេចាត់ទុកជាប្រភេទថ្នាំក្នុងការព្យាបាលដ៏មានស្តង់ដារមួយ សម្រាប់អ្នកមានជំងឺ ខ្វះអ័រម៉ូនទីរ៉ូអ៊ីត (Hypothyroidism)​ ការកើនទំហំខុសប្រក្រតី នៃក្រពេញទីរ៉ូអ៊ីត (Goiter)​ និងមហារីកនៃក្រពេញទីរ៉ូអ៊ីត។ សកម្មភាពរបស់ឱសថចំពោះអ្នកដែលមានជំងឺទាក់ទិននឹងក្រពេញទីរ៉ូអ៊ីត​ តែងតែមាន ការថយចុះ​នូវការធ្វើមេតាប៉ូលីសរាងកាយ នាំឲ្យមានរោគសញ្ញាមួយចំនួនដូចជា ការកើនទម្ងន់ អស់កម្លាំង  និងការថយចុះសីតុណ្ហភាពរាងកាយ ដូច្នេះ ការបំពេញបន្ថែមនៃអ័រម៉ូនទីរ៉ូអ៊ីត តាមរយៈការប្រើប្រាស់ Synthetic Thyroxine ធ្វើឲ្យដំណើរការនៃការធ្វើមេតាប៉ូលីសក្នុងរាងកាយ​ មានភាពប្រក្រតី និងបំពេញមុខងារបានល្អ ដែលជួយឲ្យការដុតកាឡូរីក្នុងខ្លួនមានប្រសិទ្ធភាព ក៏ដូចជាធ្វើឲ្យរាងកាយមានការរីកលូតលាស់ ក្នុងសភាពធម្មតា ឡើងវិញ។   សកម្មភាពសរីរាង្គទៅលើថ្នាំ (Pharmacokinetics) Synthetic Thyroxine (Levothyroxine) ជាឱសថមានប្រសិទ្ធភាពយូរ ដែលត្រូវបានស្រូបនៅត្រង់ពោះវៀន និងមានការបំលែង ជាចម្បងនៅត្រង់ថ្លើម ហើយចំពោះកម្រិតនៃការស្រូប និងការបំលែង គឺប្រែប្រួលទៅតាមចំណីអាហារដែលបានបរិភោគ ជាពិសេសចំពោះអាហារប្រភេទសរសៃ។ ចំណែកការបញ្ចេញចោលពាក់កណ្តាលនៃឱសថ (Haft-life elimination) មានរយៈពេល ៩-១០ថ្ងៃ បន្ទាប់ពីលេប ចំពោះអ្នកជំងឺ Hypothyroidism ដែលការបញ្ចេញចោលគឺតាមរយៈទឹកនោម និងលាមក។    កម្រិតប្រើប្រាស់ (Dosage) ចំពោះកម្រិតប្រើប្រាស់នៃឱសថ Synthetic Thyroxine មានការប្រែប្រួលទៅតាមអាយុ និងទម្ងន់របស់អ្នកជំងឺម្នាក់ៗ៖  • មនុស្សពេញវ័យ៖ កម្រិត ១.៧ mcg/Kg ក្នុងមួយថ្ងៃ  • មនុស្សចាស់៖ ត្រូវប្រើប្រាស់កម្រិតតិចជាង ១ mcg/Kg ក្នុងមួយថ្ងៃ • អ្នកមានជំងឺ Hypothyroidism ធ្ងន់ធ្ងរ៖ កម្រិតប្រើប្រាស់អាចពី ១២.៥ ទៅ ៥០mcg ក្នុងមួយថ្ងៃ។    ផលរំខានរបស់ឱសថ • ចង្វាក់បេះដូងលឿន និងមិនទៀងទាត់ • គ្រុនក្តៅ និងបែកញើស • ពិបាកគេង • ក្អួត រាក និងប្រែប្រួលទម្ងន់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក
Top