Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើអ្នកទើបតែបញ្ចប់ការសិក្សា ឬ មានបំណងស្វែងរកការងារធ្វើមែនទេ?  ឱកាសល្អបានមកដល់ទៀតហើយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង៤:០០ល្ងាច។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹង រៀបចំពិព័រណ៍ការងារប្រចាំខែធ្នូ នៅ CJCC ផ្ទាល់។ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលព័ត៌មាន ក៏ដូចជាការងារ ដែលអ្នកប្រាថ្នា!!!  ពិព័រណ៍ការងារនេះ ជាកម្មវិធីមួយដែលផ្តល់ឱកាសឲ្យអ្នកដែលកំពុងស្វែងរកការងារធ្វើបានជួបផ្ទាល់ជាមួយនឹងតំណាងនៃក្រុមហ៊ុនផ្សេងៗដែលកំពុងត្រូវការបុគ្គលិកបម្រើការងារតាមផ្នែកផ្សេងៗរួមមានទាំងក្រុមហ៊ុនកម្ពុជា និងជប៉ុន។ អ្នកចូលរួមជាបុគ្គលស្វែងរកការងារមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ ហើយពិព័រណ៍ការងារនេះផងដែរ ត្រូវបានបើកទូលាយសម្រាប់អ្នកចូលរួមគ្រប់រូបដោយមិនចាំបាច់តែអ្នកមានបទពិសោធន៍ ឬចេះភាសាជប៉ុននោះទេ។ ក្រៅពីទទួលបានពីព័ត៌មានជាឱកាសការងារពីក្រុមហ៊ុនដែលចូលរួមហើយ អ្នកចូលរួមក៏អាចមានឱកាសជួបផ្ទាល់ជាមួយនឹងតំណាងក្រុមហ៊ុន និងទទួលបានការសម្ភាសន៍ភ្លាមៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមានឱកាសបង្កើននូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ព្រមទាំងទទួលបានចំណេះដឹងពីក្រុមហ៊ុនផ្សេងៗ និងអំពីការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាផងដែរ។ សម្រាប់អ្នកដែលមានបំណងទទួលការសម្ភាសន៍ភ្លាមៗជាមួយនឹងតំណាងក្រុមហ៊ុន សូមភ្ជាប់មកជាមួយនឹងប្រវត្តិរូបសង្ខេប(CV) របស់អ្នកមកជាមួយផង។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយ អង្គការ LION CLUB នឹងផ្តល់ជូននូវ ៖ -ការវាស់  -កាត់វ៉ែនតា រយៈពេល ០២ ថ្ងៃដោយឥតគិតថ្លៃ ។ កាលបរិច្ឆេទ​ ៖ ចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ​  ឆ្នាំ២០១៧ ទីតាំង ៖ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាស្រ័យហេតុដូចនេះ សូមបងប្អូនទាំងអស់មេត្តាជ្រាបជាពត៌មាន ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation  ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោមការគាំទ្រពីបណ្ណាល័យកម្ពុជា បណ្ណាល័យជាតិកម្ពុជា ពិព័រណ៍សៀវភៅកម្ពុជា(ព្រឹត្តិការណ៍ប្រចាំឆ្នាំរៀបចំនៅថ្នាក់ជាតិដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ណាល័យជាតិកម្ពុជា និង សមាគមបណ្ណាល័យកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងព័ត៌មាន និង អ្នកពាក់ព័ន្ធដទៃទៀត) និង ការខិតខំប្រឹងប្រែងរបស់បណ្ណាល័យ  «មហោស្រពបណ្ណាល័យកម្ពុជា (Cambodia Library Festival ដែលហៅកាត់ថា CLF)»ដែលជាកម្មវិធីដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលបានប្រមូលផ្ដុំបណ្ណាល័យចំនួន១០នៅប្រទេសកម្ពុជា ដើម្បីដាក់បង្ហាញដល់សាធារណជន នឹងមានវត្តមាននៅក្នុង«ពិព័រណ៍សៀវភៅកម្ពុជា» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ នៅបណ្ណាល័យជាតិ ។ ក្រុមការងារជាអ្នករៀបចំនូវព្រឹត្តិការណ៍ដ៏មានសារប្រយោជន៍ និងពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តការអាននេះ បានឲ្យដឹងថា ប្រធានបទនៃមហោស្រពបណ្ណាល័យកម្ពុជា (CLF)គឺ «គិតអំពីបណ្ណាល័យ គិតអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្នុងគោលបំណង -លើកកម្ពស់បណ្ណាល័យនៅប្រទេសកម្ពុជា -បង្កើននូវវប្បធម៌នៃការអាន -បង្ហាញថាបណ្ណាល័យពុំមែនត្រឹមតែជាកន្លែងតម្កល់សៀវភៅចោលនោះទេ -ធ្វើឲ្យអ្នកចូលរួមបានយល់ថា អ្វីទៅជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)? -បង្ហាញពីតួនាទីរបស់បុគ្គលក្នុងការរួមចំណែកក្នុងការសម្រេចបានដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) -ណែនាំអំពីតួនាទីដ៏សំខាន់របស់បណ្ណាល័យក្នុងការឲ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព -បង្ហាញឲ្យដឹងថា បណ្ណាល័យជាមជ្ឈមណ្ឌលឯកសារយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ហើយថែមទាំងត្រូវគិតគូរពីការលើកស្ទួយទៀតផង។ ក្រុមការងារមហោស្រពបណ្ណាល័យកម្ពុជា ក៏បានបង្ហាញជូនផងដែរថា បណ្ណាល័យដែលនឹងចូលរួមក្នុងមហោស្រពនេះរួមមាន ៖ ១ បណ្ណាល័យ PUC  ២ USA Education  ៣ បណ្ណាល័យ American Corner  ៤ បណ្ណាល័យ CamEd  ៥ បណ្ណាល័យ UC  ៦ បណ្ណាល័យ RULE  ៧ មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌  ៨ បណ្ណាល័យ AII  ៩ បណ្ណាល័យ AIS  ១០ បណ្ណាល័យបញ្ញវន្ត គួរបញ្ជាក់ផងដែរថា មហោស្រពបណ្ណាល័យកម្ពុជាបច្ចុប្បន្ន កំពុងប្រតិបត្តិការក្នុងភាពជាដៃគូជាមួយបណ្ណាល័យ PUC USA Education បណ្ណាល័យអាមេរិកកាំង បណ្ណាល័យ CamEd បណ្ណាល័យ UC បណ្ណាល័យ RULE មជ្ឈមណ្ឌលសិក្សាច្បាប់មនុស្សធម៌ បណ្ណាល័យ AII & AIS និងបណ្ណាល័យអ្នកប្រាជ្ញ។ អ្នកស្រលាញ់ការអានទាំងឡាយ សូមកុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតទៅឲ្យសោះ!!! ចូលរួមដោយឥតគិតថ្លៃ រយៈពេលដល់ទៅ៣ថ្ងៃ ជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើនរួមមានដូចជា៖ ការឆ្លើយសំណួរយករង្វាន់ ការប្រកួតថតរូបយករង្វាន់ ការដោះដូរសៀវភៅ និងកម្មវិធីពិសេសៗជាច្រើនទៀត… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ សមាគមឱសថការីកម្ពុជា នឹងធ្វើការរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី»ក្រោមប្រធានបទសំខាន់ៗ ពីរ ៖   ១. ផ្សព្វផ្សាយពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់លើកញ្ចប់ថ្នាំ ២. ការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់ នៅប្រទេសជប៉ុន និង សហរដ្ឋអាមេរិក  គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ៖  -ឯកឩត្តម យឹម យ៉ាន (HE. Yim Yann) អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល -លោកស្រីសាស្ត្រចារ្យ សាន សុជីវី (Prof. San Sunchivy) អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល -លោកស្រី យ៉ូកូ ណាណូមី (Ph. Yoko Nanomi), Director of Seven Pharmacy, Chief director of NGO Japan Healthcare Promotion Association, Secretary of Pharmacist  Education NGO KOMYO in Japan -លោក ឱសថបណ្ឌិត ជា វីរៈ (Dr. Chen Vireak) អ្នកគ្រប់គ្រង និងស្ថាបនិកនៃCommunity Pharma Co., Ltd -កញ្ញា ឱសថបណ្ឌិត យូ វណ្ណនី(Dr. You Vanny) អគ្គលេខាធិការ សមាគមឱសថការីកម្ពុជា នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្រ្តសម្រាប់ស្វែងយល់អំពីប្រធានបទដ៏មានគុណប្រយោជន៍ទាំងពីរដែលបានលើកឡើងខាងលើនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ លោកអ្នកក៏អាចធ្វើការចុះឈ្មោះចូលរួមបាន តាមរយៈ https://docs.google.com/forms/d/e/1FAIpQLSfs3qtNckCDsKM7vyGK0jLgPksounSMXR8Xoybgn2N-s0bCyA/viewform សូមប្រញាប់រួសរាន់ឡើង ព្រោះថាកន្លែងមានកំណត់…អ្វីដែលរឹតតែពិសេសទៀតនោះ គឺអ្នកដែលចូលរួមគ្រប់រូប នឹងទទួលបានCertificate បញ្ជាក់ការចូលរួមផងដែរ... កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែធ្នូ ឆ្នាំ២០១៧  ទីតាំង ៖  មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ សមាគមឱសថការីកម្ពុជា ឬ ចុច ត្រង់នេះ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

កាលពីថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ នៅឯសាលាតិចណូ (ITC) Healthogo បានធ្វើការសហការជាមួយនឹងគ្លីនិកឯកទេស អេគីបក្នុងការរៀបចំនូវយុទ្ធនាការពិនិត្យជាតិស្ករក្នុងឈាម និងវាស់សម្ពាធឈាម ព្រមទាំងពិគ្រោះសុខភាពក្រពះ-ពោះវៀន-ថ្លើម និង ឫសដូងបាតដោយឥតគិតថ្លៃជូនដល់អ្នកដែលបានចូលរួមកម្មវិធីDigiteKHដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនSabay។ ជាការរួមចំណែកមួយផ្នែកក្នុងការលើកកម្ពស់ភាពប្រសើរឡើងនៃសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា យុទ្ធនាការនេះពិតជាពិសេសសម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ ដោយអាចទទួលបាននូវសេវាពិនិត្យ និងពិគ្រោះពីបញ្ហាសុខភាពពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងក្រុមការងារនៃគ្លីនិកជាដៃគូយ៉ាងជិតស្និទ្ធរបស់Healthogo គឺគ្លីនិកឯកទេស អេគីប រួមមានដូចជា ការធ្វើតេស្តឈាមពិនិត្យមើលជាតិស្ករ ការវាស់សម្ពាធឈាម និងការពិគ្រោះអំពីបញ្ហាសុខភាពក្រពះ-ពោះវៀន-ថ្លើម និងឫសដូងបាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្លីនិកក៏មានចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកដែលបានចូលរួមទៀតផង។ បន្ថែមពីលើនេះ ក្រុមការងារHealthogoក៏បានរៀបចំនូវកម្មវិធីងាយៗសប្បាយៗសម្រាប់អ្នកចូលរួមផងដែរ ដោយផ្តល់ជូននូវកាដូជាស៊ីរ៉ូបំបាត់អាការៈក្អកក្រោមការឧបត្ថម្ភពីផលិតផលCoxil ដោយគ្រាន់តែធ្វើការទាញយកHealthogo App។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលបានទាញយកទាំងអស់ ក៏មាន៦នាក់ត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមជាផលិតផលពីផ្ទះស្រលាញ់ផងដែរ។ គួរបញ្ជាក់ផងដែរថា Healthogo ក៏ធ្លាប់បានរៀបចំនូវយុទ្ធនាការពិនិត្យភ្នែក និងវាស់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អ្នកដែលបានចូលរួមក្នុងកម្មវិធីបារខែមអាស៊ានកាលពីខែតុលាកន្លងទៅនេះ ក្រោមកិច្ចសហការជាមួួយនឹងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៃគ្លីនិកភ្នែក អមរិន្ទ-ម៉ុងឌីយ៉ាល់ ផ្តល់ជូននូវសេវាដូចជា៖ វាស់គំហើញ និងវ៉ែនតា ពិនិត្យភ្នែក ប្រឹក្សាយោបល់បន្ថែម។ Healthogo សន្យាថានឹងរៀបចំនូវយុទ្ធនាការដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង។ សម្រាប់ឱកាសពិសេសផ្សេងៗទៀត សូមធ្វើការតាមដាននៅលើទំព័រហ្វេសប៊ុករបស់ Healthogo…  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យឯកទេសវះកាត់មកពីសាកលវិទ្យាល័យ California, lrvine វះកាត់ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០១៧ នឹងផ្តល់ជូននូវការពិគ្រោះជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកវះកាត់កុមារ និងកែលំអដោយពុំបង់ប្រាក់ចំពោះប្រជាជនក្រីក្រ ក្រោមការឧបត្ថម្ភដោយមូលនិធិសមធម៍រាជរដ្ឋាភិបាល ដែលប្រភេទវះកាត់រួមមាន៖  ១.ក្លន (Hernias, adult pediatric) ២.ដុំពក ក្រួសផ្លូវទឹកប្រមាត់ (lumps& bumps, Gallstones) ៣.ឫសដូងបាត ប្រេះរន្ធគូថ បូសអន្ទង់ ត្បៀតរន្ធគូថ (hemorrhoids, fissures, fistulae, stenosis related improper sclerotherapy) ៤.ឆែបមាត់ ឆែបក្រអូម ពិការមុខមាត់ពីកំណើត (Clefts, lip, palate, Congenital facial Deformities) ៥.ដុំក (Neek masses) ៦.រលាក (Burn scar revisions) ៧.ឯកទេសវះកាត់ដៃ (Hand traumatic) កាលបរិច្ឆេទ ៖ ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០១៧ ទីតាំង ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀតផ្នែកវះកាត់កុមារ និងកែលំអ លេខទំនាក់ទំនង ៖  012 842 520 / 015 842 520 / 068 842 520 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ព្រឹត្តិការណ៍ថ្នាក់ជាតិ កម្មវិធីពិព័រណ៌សៀវភៅកម្ពុជានឹងប្រារព្ធឡើងជាថ្មីម្តងទៀតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងបរិវេណបណ្ណាល័យជាតិ ដែលនេះជាលើកទី ៦ ក្រោមប្រធានបទប្លែកខុសពីឆ្នាំមុនគឺ “អានច្រើន បង្កើនឱកាស ក្នុងបំណងជំរុញឲ្យយុវជនខ្មែរចាប់យកការអានជាឱកាសល្អមួយសម្រាប់ខ្លួន”។  ពិព័រណ៌សៀវភៅកម្ពុជា គឺជាកម្មវិធីដែលត្រូវបានរៀបចំឡើងពីសំណាក់ក្រសួងចំនួន ៣ រួមមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងក្រសួងព័ត៌មាន ព្រមទាំងមានកិច្ចសហការជាមួយបណ្ណាល័យជាតិកម្ពុជា។  អ្នកចូលរួមទាំងអស់អាចធ្វើការដើរទស្សនា និងអាចរកជាវសៀវភៅគ្រប់ប្រភេទនៅតាមស្តង់សៀវភៅ ដែលមានរហូតដល់ទៅ ៨០ស្តង់។ លើសពីនេះ ក្នុងរយៈពេល ៣ថ្ងៃនេះផងដែរ កម្មវិធីនឹងបង្កើតសកម្មភាពនិទានរឿងសម្រាប់កុមារ កម្មវិធីអប់រំនានា ដោយមានការរៀបចំទីធ្លា ឬសួននៃការអានដែលមានភាពច្នៃប្រឌិត ស្តង់ថតរូបដ៏ស្អាតគួរឲ្យទាក់ទាញ និងការប្រគុំតន្រ្តីពីសំណាក់យុវជនស្ម័គ្រចិត្តដែលមានទេពកោសល្យទៀតផង។  ពិព័រណ៌សៀវភៅកម្ពុជា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សៀវភៅដែលជាស្នាដៃរបស់កវីនិពន្ធខ្មែរ ក៏ដូចជាការចូលរួមចំណែកគាំទ្រស្នាដៃរបស់អ្នកនិពន្ធផ្សព្វផ្សាយវិស័យបោះពុម្ពនៅកម្ពុជា លើកទឹកចិត្តសិស្សានុសិស្សទាំងឡាយឲ្យចូលចិត្តការសរសេរ និងបង្កើនទម្លាប់នៃការអានជាដើម ដោយរំពឹងទុកថាចំនួនអ្នកចូលរួមក្នុងកម្មវិធីលើកទី ៦នេះនឹងកើនឡើងជាងឆ្នាំមុនៗ។ សូមបញ្ជាក់ថា ការតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី៥ ក្នុងឆ្នាំ ២០១៦កន្លងមក មានអ្នកចូលរួមប្រមាណ ២ម៉ឺន ៥ពាន់នាក់។ សម្រាប់ព័ត៌មានលម្អិតស្តីពីកម្មវិធីតាំងពិព័រណ៌សៀវភៅកម្ពុជាលើកទី ៦នេះ សូមទំនាក់ទំនងមកកាន់លេខ ០៧៧ ៧០៨ ៩១២។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានអញ្ជើញវាគ្មិនកិត្តិយសពីស្ថាប័នសេវាកម្ម និងអ្នកប្រឹក្សាផ្នែកច្បាប់មកបកស្រាយក្នុងវេទិកាការពិភាក្សាអាជីវកម្មប្រចាំខែវិច្ឆិកានេះ។ វាគ្មិនកិត្តិយសទី០១ គឺអ្នកស្រី TIV CHANDETH នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន IMAGE PRINTING GROUP និង លោក TIV SOPHONNORA អ្នកប្រឹក្យាផ្នែកច្បាប់។ វាគ្មិនទាំងពីរនឹងធ្វើការពិភាក្សារលើប្រធានបទ “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម” ដោយមានការសម្របសម្រួលដោយ លោករឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែកធនធានមនុស្សរបស់ផាកកាហ្វេ។ អ្វីដែលជាចំនុចសំខាន់ក្នុងការពិភាក្សានេះ? ១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម? ២. មុននឹងចាប់ផ្តើមអាជីវកម្ម តើងយើងត្រូវស្វែងយល់អ្វីខ្លះពីតម្រូវការផ្នែកច្បាប់? ៣. តើអ្វីដែលហៅថា Service Industry? ៤. តើអាជីវកម្មបែបណាដែលចាត់ទុកថាជាអាជីវកម្មបែបសេវាកម្ម? ៥. តើអ្វីខ្លះដែលយើងគួររៀបចំដើម្បីចាប់ផ្តើមអាជីវកម្មនេះ? ៦. ក្នុងលក្ខន្ដិកច្បាប់ តើអ្វីដែលយើងគួររៀបចំសម្រាប់អាជីវកម្មប្រភេទនេះ?  ៧. ដោយសារតែអាជីវកម្មប្រភេទនេះងាយស្រួលក្នុងការចាប់ផ្តើម និងចំណាយតិចដូច្នេះអ្វីដែលជាចំនុចពិសេសដែលអាចឱ្យអាជីវកម្មនេះជោគជ័យបាន? ៨. តើយើងគួរធ្វើទីផ្សារអាជីវកម្មប្រភេទនេះតាមមធ្យោបាយណាដែរមានប្រសិទ្ធភាព? ៩. យុទ្ធសាស្ត្រនិងតិកនិកក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម។ ១០.តើត្រូវពិនិត្យនិងមានយុទ្ធសាស្ត្រឬតិកនិកបែបណាដើម្បីធ្វើអោយអាជីវកម្មប្រភេទនេះដើរឲ្យទាន់បរិបទទីផ្សារ? ១១. តើអាជីវកម្មប្រភេទសេវាកម្មនេះអាចរីកចំរើនលឿនបានកំរិតណា? ១២. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិននិងអ្នកចូលរួមជាច្រើនទៀត។ កុំភ្លេចចូលរួមទាំងអស់គ្នានឹងទទួលយកបទពិសោធន៍ ក៏ដូចជាចំនេះដឹងថ្មីៗ តម្លៃសំបុត្រ៖    ១៥ដុល្លារ ទំនាក់ទំនង ៖    ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣  ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អង្គការ មូលនិធិចក្ខុខ្មែរ ( Khmer Sight Foundation ) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា អង្គការ មូលនិធិចក្ខុខ្មែរ នឹងធ្វើការពិនិត្យព្យាបាលជំងឺភ្នែក ជាពិសេសវះកាត់ជំងឺភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ជូនប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ។ កាលបរិច្ឆេទ ៖ ថ្ងៃទី 23 ដល់ ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទីតាំង ៖ Metro Medical Centre (បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២៤០ ក្បែរវិមានឯករាជ្យ)  សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ៖ 015 637 379‬/ 097 333 5397/ 012 726 234/ 099 879 957  ប្រភព ៖ Khmer Sight Foundation ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជានិស្សិតទន្តសាស្ត្រមែនទេ? សិក្សានៅសាកលវិទ្យាល័យណាក៏ដោយក៏អាចចូលរួមបានដែរ… CDAMEX 2018 Scientific Oral and Poster Presentation Competition ក្រោមការផ្តួចផ្តើម និងរៀបចំឡើងដោយសមាគមទន្តពេទ្យកម្ពុជា ហៅកាត់ថាCDA (Cambodia Dental Association) បានត្រឡប់មកជាថ្មីហើយ… នេះជាឱកាសពិសេសសម្រាប់និស្សិតទន្តសាស្រ្តគ្រប់រូប ក្នុងការចូលរួមប្រកួតប្រជែងគ្នាតាមរយៈការផ្ញើAbstractនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនមកកាន់តំណាងសមាគមទន្តពេទ្យកម្ពុជា ដើម្បីទទួលបានឱកាសក្នុងការឈ្នះនូវរង្វាន់ជាសាច់ប្រាក់សម្រាប់ជ័យលាភីចំនួន៣រូប ក្នុងនោះរួមមាន៖ -ទឹកប្រាក់200$ សម្រាប់ជ័យលាភីលេខ១ -ទឹកប្រាក់150$ សម្រាប់ជ័យលាភីលេខ២ -ទឹកប្រាក់100$ សម្រាប់ជ័យលាភីលេខ៣ គួរបញ្ជាក់ផងដែរថា គណៈកម្មការនៃសមាគមទន្តពេទ្យកម្ពុជានឹងធ្វើការវាយតម្លៃទៅលើAbstracts នៃបេក្ខភាពដែលបានចូលរួមទាំងអស់ ដើម្បីធ្វើការជម្រុះយកស្នាដៃដែលនឹងត្រូវទទួលបានឱកាសក្នុងការធ្វើបទបង្ហាញទៅលើស្នាដៃរបស់ខ្លួននៅលើPoster (Oral and PosterPresentation)ក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តនៃសមាគមទន្តសាស្រ្តកម្ពុជា(Cambodia Dental Association Meeting and Exhibition) ហៅថាCDAMEX 2018 ដែលនៅប្រព្រឹត្តទៅនៅថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០១៨ នៅឯសណ្ឋាគារសុខាភ្នំពេញ។ ប្រធានបទ ៖ ទាក់ទិននឹងវិស័យទន្តសាស្រ្ត (មិនកំណត់ប្រធានបទ) ភាសា ៖ អង់គ្លេស កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួម ៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនង និងផ្ញើនូវAbstracts របស់អ្នកទៅកាន់សមាគមទន្តពេទ្យកម្ពុជា តាមរយៈ លោកទន្តបណ្ឌិត  ស៊ឹង គីមសាន  លេខទូរស័ព្ទ ៖ 012 977 790/ 070 977 790 អ៊ីម៉ែល ៖ kimsansoeng@gmail.com ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នៅក្រោមការរៀបចំឡើងពីក្លឹបធុរកិច្ចអន្តរជាតិ ឬ International Business Club ហៅកាត់ថា I.B.C កម្មវិធីប្រកួតប្រជែងពីគម្រោងអាជីវកម្ម “BizPlannovation Challenge2017” ដែលបានប្រារព្ធនៅថ្ងៃទី១២ខែវិចិ្ឆកាឆ្នាំ២០១៧កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ប្រព្រឹត្តិទៅបានយ៉ាងរលូន។ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពវ័យក្មេងក្នុងប្រទេសកម្ពុជា “BizPlannovation Challenge2017”បានសម្រិតសម្រាងយកក្រុមជើងខ្លាំង (BizWarriors) ទាំង៥ក្រុមដើម្បីធ្វើការប្រកួតប្រជែងពីគម្រោងអាជីវកម្មដែលមានភាពច្នៃប្រឌិត និងផ្តល់ផលវិជ្ជមានដល់សង្គម។ ក្នុងនោះមានក្រុម ៖  ១. The Triple ក្រោមប្រធានបទ Green Community Healthcare Center  ២. The Explorer ក្រោមប្រធានបទ Travelling App  ៣. Omega ក្រោមប្រធានបទ Organic Food Store  ៤. Victory ក្រោមប្រធានបទ  E-Journey App  ៥. Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App មិនតែប៉ុណ្ណោះ កម្មវិធី “BizPlannovation Challenge 2017” ក៏មានគួបផ្សំនូវ Panel Discussion ពី លោក គង់ សូលីយ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Joonaak Delivery Co,Ltd, ឧកញ៉ាចិត្រ សេរីសុភ័ក្រ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនLuxury Smile, Monsne Group Co, Ltd និង Maya Cosmics Cambodia, អ្នកស្រី ជា សុខលាង (Johnan) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Eco Great Mekong Solutions ព្រមទាំង លោក សុខ សុភមង្គល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Codingate។ ពួកគាត់ទាំង៤រួបមិនត្រឹមតែជាវាគ្មិនប៉ុណ្ណោះទេ ថែមទាំងជាគណកម្មការ ដើម្បីដាក់ពិន្ទុយ៉ាងសុក្រិត្យទៅដល់ BizWarriors ផងដែរ។  ចុងបញ្ចប់នៃកម្មវិធី យើងក៏បានរកឃើញនូវក្រុមដែលបានទទួលជ័យជំនះដែលរួមមាន ៖ -ជ័យលាភីលេខ៣ គឺក្រុម Victory ក្រោមប្រធានបទ  E-Journey App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់១,០០០,០០០៛   -ជ័យលាភីលេខ២ បានទៅលើក្រុម The Explorer ក្រោមប្រធានបទ Travelling App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ១,៥០០,០០០៛  -ជ័យលាភីលេខ១ បានទៅក្រុម Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់២,០០០,០០០៛ និងពាន “BizPlannovation Challenge 2017”។ International Business Club សូមថ្លែងអំណរគុណទៅកាន់ BizWarriors ដែលមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួនព្រមទាំងគណៈកម្មការទាំង៤រូប និងភ្ញៀវកិតិ្តយសទាំងអស់ដែលចំណាយទាំងថវិកា និងពេលវេលាចូលរួម។ International Business Club នឹងពាំនាំនូវអ្វីដែលថ្មីជូនលោកអ្នកនៅកម្មវិធីក្រោយៗទៀត!!! ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងលេខ ៩៦៧អបស/ឱអបស ជម្រាបជូនដល់ អគ្គនាយកគ្រឹះស្ថានផលិតឱសថ និងឧបករណ៍បរិក្ខារពេទ្យអគ្គនាយកគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ-គ្រឿងសម្អាង ម្ចាស់គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន-រង) និងម្ចាស់អគារលក់ឱសថបូរាណ តំណាងការិយាល័យរោងចក្រផលិតឱសថនៅក្រៅប្រទេស និងអាជីវករប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ស្តីពី «ករណីផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថសម័យ និងឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព  ឱសថបូរាណប្រតិករ ឧបករណ៍បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ជាពិសេសផលិតផលបម្រើឲ្យផ្លូវភេទ ព្យាបាលជំងឺមហារីក ជំងឺលើសឈាម តាមរយៈគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។ ក្នុងសេចក្តីជូនដំណឹងនេះ បានបង្ហាញថា «យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ការផ្សព្វផ្សាយឱសថ ឱសថបំប៉នសុខភាព ផលិតផលបំប៉នសុខភាព ប្រតិករឧបករណ៍បរិក្ខារពេទ្យ ឱសថបូរាណ គ្រឿងសម្អាង និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទអាចប្រព្រឹត្តទៅបានត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល»។ ដូច្នេះហើយ ក្រសួងសុខាភិបាលបានណែនាំឲ្យធ្វើការបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលដូចបានជម្រាបជូនខាងលើតាមរយៈប្រព័ន្ធបណ្តាញគេហទំព័រ(Online) បណ្តាញសង្គម(Facebook) និងវេបសាយ(Website) ឬប្រព័ន្ធផ្សេងៗទៀត។ ប៉ុន្តែករណីមានការរឹងរូសមិនធ្វើតាមការណែនាំនេះ ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top