Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាដំណឹងល្អសម្រាប់ប្រជាជនខ្មែរដែលមានជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកដទៃទៀត ជាពិសេសអ្នកដែលមានប័ណ្ណក្រីក្រ និងអ្នកដែលមានប័ណ្ណសមាគមចក្ខុខ្មែរ…  លោកអ្នកអាចអញ្ចើញមកធ្វើការពិនិត្យ និងព្យាបាលឥតគិតថ្លៃដោយសមាគមចក្ខុខ្មែរទីតាំងនៅមន្ទីរពេទ្យព្រះអង្គឌួងបានចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧… ដើម្បីធ្វើការចុះឈ្មោះ អ្នកជំងឺអាចផ្ញើឈ្មោះ និងលេខទូរស័ព្ទទៅកាន់ទំព័រហ្វេសប៊ុក Khmer Sight Foundation ឬក៏ធ្វើការហៅទូរស័ព្ទមកកាន់ទូរស័ព្ទលេខ ០៩៦ ៩៧៧ ៤៨៣៨, ០៧០ ៩៣៩ ២៧២, ០៩៩ ៨៧៩ ៩៥៧… 

ចែករំលែក

នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាកវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតទៅលើប្រធានបទចំនួន២សំខាន់ក្នុងនោះរួមមាន៖ -ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការព្យាបាល វាគ្មិន ៖ វេជ្ជបណ្ឌិត Hayashi Yoshifumi -ប្រធានបទ ៖ ស្តានិតិកាយសម្បទា (Rehabilitation) វាគ្មិន ៖ លោក Keng Chan Veasna សិក្ខាសាលាដ៏មានសារប្រយោជន៍មួយនេះនឹងត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ២:០០រសៀល រហូតដល់ម៉ោង ៤:៤០ ល្ងាច នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (សាលទន្លេសាប)។ លោកអ្នកក៏ចូលរួមស្តាប់ដោយឥតគិតថ្លៃផងដែរ… សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួមសូមចូលទៅកាន់ សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត សម្រាប់ព័ត៌មានបន្ថែម៖  TEL : 011 972 997 E-mail : aingheak@imatokucambodia.com កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមទៅលើប្រធានបទខាងលើនេះ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា មន្ទីរពេទ្យកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាក្នុងមុខតំណែងដូចខាងក្រោម៖ -វេជ្ជបណ្ឌិតឯកទេស (ចំនួន ៥រូប)   -តម្រងនោម និងលាងឈាម   -បេះដូង   -លោហិតសាស្រ្ត   -សង្រ្គោះបន្ទាន់ និងប្រពោធនកម្ម   -Internal medicine -គិលានុបដ្ឋាក/ យិកា (ចំនួន ៨រូប) -បុគ្គលិកគណនេយ្យ និងអ្នកផ្តល់ព័ត៌មាន (ចំនួន ៤រូប)។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការជ្រើសរើស សូមពិនិត្យមើលលើសេចក្តីជូនដំណឹងដែលមានភ្ជាប់នៅក្នុងរូបភាពខាងលើ។ ទីកន្លែងដាក់ប្រវត្តិរូប ៖ ការិយាលរដ្ឋបាលនៃមន្ទីរពេទ្យ កាលបរិច្ឆេទទទួលពាក្យ ៖ ពីថ្ងៃផ្សាយដំណឹងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា រៀបចំកម្មវិធីវេជ្ជសាស្រ្តស្តីពី "ដំណោះស្រាយប្រសើរបំផុតសម្រាប់អ្នកជំងឺបេះដូងនិងមេតាបូលិក" ទៅកាន់អ្នកវេជ្ជបណ្ឌិតប្រមាណ ១៥០នាក់នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីនេះមានគោលបំណងចែករំលែកនូវទិន្នន័យវិទ្យាសាស្ដ្រថ្មីៗ លើការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមឲ្យប្រសើរជាងមុន។ លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុនសាណូហ្វីមានប្រសាសន៍ថា៖ “កម្មវិធីនេះពិតជាសំខាន់ណាស់ព្រោះជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាអ្នកមានជំងឺលើសសម្ពាធឈាមមានប្រមាណ ១,១ពាន់លាននាក់ និងអ្នកជំងឺទឹកនោមផ្អែមមានប្រមាណ៤១៥លាននាក់នៅឆ្នាំ២០១៥។ ទិសដៅរបស់យើងគឺចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់វេជ្ជបណ្ឌិតនៅប្រទេសកម្ពុជាដោយ អញ្ជើញវាគ្មិនល្បីៗទាំងក្នុងស្រុក និងក្នុងតំបន់មកចែករំលែកដើម្បីឲ្យពួកគាត់ផ្តល់នូវដំបូន្មានកាន់តែប្រសើរជាងមុនទៅកាន់អ្នកជំងឺអំពីការការពារនិងព្យាបាលជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែម។” នៅប្រទេសកម្ពុជាមានជំងឺទឹកនោមផ្អែមចំនួន២៣០,៨០០ករណីក្នុងឆ្នាំ២០១៥។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើង៤០% រហូតដល់ឆ្នាំ២០៤០ខណៈជំងឺទឹកនោមផ្អែមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាបញ្ហាធំចម្បងមួយហើយបង្កឲ្យមានការកើនឡើងបន្ទុកផ្នែកវេជ្ជសាស្រ្តសង្គម និងសេដ្ឋកិច្ចដោយសារចំនួនមនុស្សដែលរងផលប៉ះពាល់ត្រូវបានគេសន្និដ្ឋានថាកើនឡើងពី១៥៣ លាននាក់ក្នុងឆ្នាំ២០១៥ រហូតដល់២១៥លាននាក់ក្នុងឆ្នាំ២០៤០។ នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។ លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសផ្នែកជំងឺបេះដូង បានថ្លែងក្នុងកម្មវិធីថា៖ «សេចក្តីបារម្ភរបស់យើងសព្វថ្ងៃ គឺការស្លាប់ ឬពិការភាពនៃផលលំបាកនៃជំងឺស្ទះសរសៃឈាម ដែលធំជាងគេគឺក្បាល និងបេះដូង។ នៅក្នុងនោះមូលហេតុដែលយើងជួបច្រើនជាងគេគឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។» លោកវេជ្ជបណ្ឌិតបន្ថែមថា ៧០% នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ គឺមានជំងឺលើសសម្ពាធឈាម ដែលជាតួលេខច្រើនបំផុត។ លោកសាស្រ្តាចារ្យ មហាបរិញ្ញា កុយ វ៉ាន់នី អ្នកឯកទេសជំងឺក្រពេញអ័រម៉ូនបានសង្កត់ធ្ងន់ទៅលើបញ្ហាជំងឺលើសសម្ពាធឈាមថា៖ «យើងមិនគួរមើលរំលងនូវបញ្ហាលើសសម្ពាធឈាម ពីព្រោះអាត្រាមរណភាពដោយសារជំងឺលើសសម្ពាធឈាមដែលមិនព្យាបាលគឺមានកម្រិតខ្ពស់។ បើយើងរាប់តួលេខនៃការស្លាប់ សឹងតែមូលហេតុទី១ ដែលឲ្យអ្នកជំងឺលើពិភពលោកយើងនេះទទួលមរណភាពស្លាប់រាប់លាននាក់ក្នុង១ឆ្នាំ ដោយសារតែបញ្ហាលើសសម្ពាធឈាមដោយមិនបានព្យាបាល ឬព្យាបាលដោយមិនគ្រប់គ្រងសម្ពាធឈាមបានល្អ។» ដោយសារជំងឺទាំងពីរនេះស្ថិតក្នុងប្រភេទជំងឺមិនឆ្លងក៏ដោយ ក៏ប៉ុន្តែការការពារ និងព្យាបាលជំងឺទាំងពីរត្រូវតែមានការយកចិត្តទុកដាក់ និងត្រឹមត្រូវទៅតាមប្រភេទនៃអ្នកជំងឺ។  តាមរយៈសម្តីរបស់ លោកសាស្រ្តាចារ្យ Nemencio A.Nicodemus អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម មកពីប្រទេសហ្វីលីពីនបានលើកឡើងពីការសិក្សាធំមួយនៅឆ្នាំ២០០២។ ការសិក្សានេះគឺផ្តោតទៅលើការប្រើអាំងស៊ុយលីនទៅលើអ្នកជំងឺដែលបម្រុងមានជំងឺទឹកនោមផ្អែម។ គេឃើញថាការប្រើអាំងស៊ុយលីននៅក្រុមអ្នកជំងឺបម្រុងជំងឺទឹកនោមផ្អែម គេឃើញថាវាមានប្រយោជន៍នៅក្នុងការការពារទប់ស្កាត់កុំឲ្យអ្នកជំងឺវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។ លោកបន្ថែមថា៖ “បច្ចុប្បន្ននេះ គឺយើងប្រើអាំងស៊ុយលីននៅក្នុងការព្យាបាលជំងឺទឹកមនោមផ្អែម ប៉ុន្តែប្រហែលជាអាចទៅអនាគតអាចមានការប្រើអាំងស៊ុយលីន សម្រាប់ការការពារកុំឲ្យអ្នកជំងឺវិវត្តពីបម្រុងជំងឺទឹកនោមផ្អែមទៅជំងឺទឹកនោមផ្អែមតែម្តង។” សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់អាំងស៊ុយលីននេះ លោក Nemencio បានបញ្ជាក់ទៀតថា៖ “យើងទាំងអស់គ្នាបានដឹងហើយថាជំងឺទឹកនោមផ្អែមប្រភេទទី២ គឺគាត់មានកង្វះអាំងស៊ុយលីន ដែលកោសិកាលំពែងរបស់ខ្លួនគាត់ផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។” យោងតាមការស្ទង់មតិរបស់ STEPS រៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការសុខភាពពិភពលោកបានបង្ហាញថាអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០មាន២,៣% នៅតំបន់ជនបទហើយ៥,៦% នៅតំបន់ទីប្រជុំជន។ ក្រុមអាយុដែលងាយរងគ្រោះជាងគេគឺពីអាយុ៦៥ទៅ៦៩ឆ្នាំដែលមានប្រេវ៉ាឡង់រហូតដល់៦% ហើយអាត្រាប្រវ៉ាឡង់នេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះតែប្រទេសកម្ពុជាមានចំនួនប្រជាជនអាយុក្មេងច្រើន។ ជំងឺលើសសម្ពាធឈាមគឺជាជំងឺដែលមិនឆ្លងតែត្រូវបានមើលរំលងនៅប្រទេសកម្ពុជានិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ អាត្រាប្រេវ៉ាឡង់គឺថ្មីៗនេះមានចំនួន១១% នៃចំនួនមនុស្សពេញវ័យនេះបើយោងតាមការសិក្សាថ្មីៗនេះប៉ុន្តែចំនួននេះក៏នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ប្រជាជនកម្ពុជាភាគច្រើនណាស់ដែរមិនបានដឹងថាពួកគេកំពុងតែប្រឈមមុខនឹងជំងឺនេះ។ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមមិនស្តែងជារោគសញ្ញាឲ្យឃើញ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី បានណែនាំដល់ប្រជាជនគួរតែទៅពិនិត្យសុខភាព ជាពិសេសក្រុមមនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺលើសឈាម ឬទឹកនោមផ្អែម និងក្រុមមនុស្សដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគួរតែពិនិត្យវាស់សម្ពាធឈាមយ៉ាងហោចណាស់មួយឆ្នាំ ឬពីរឆ្នាំម្តង និងមនុស្សដែលមានវ័យកាន់តែចាស់ គួរតែទៅពិនិត្យ១ឆ្នាំម្តង ឬ ៦ខែម្តង ហើយសម្រាប់អ្នកដែលមានជំងឺស្រាប់គឺត្រូវតែពិនិត្យឲ្យបានញឹកញាប់ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ រីឯមនុស្សដែលលើសទម្ងន់ខុសពីធម្មតា ដែលទទួលទានអាហារមិនសមស្រប ងាយហត់ សម្រាន្តមិនលក់ មិនធ្លាប់ពិនិត្យសុខភាពពីមុនសោះនោះ គួរតែទៅពិនិត្យសុខភាព ដើម្បីទទួលបានការការពារនិងព្យាបាលទាន់ពេល៕  អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ក្រុមហ៊ុនសាណូហ្វីកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីអតិថិជនបុគ្គលិកនិងជាពិសេសប្រជាជនដែលពឹងផ្អែកជារៀងរាល់ថ្ងៃលើថ្នាំពេទ្យរបស់យើង។ដោយផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺសាណូហ្វីកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនអាចស្វែងរកបានសម្រាប់ប្រជាជនជាច្រើននៅគ្រប់ទីកន្លែងនិងគ្រប់គ្នាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើងនិងរស់នៅប្រកបដោយភាពរីករាយគ្រប់ដំណាក់កាលនៃជីវិត។ ដោយមានវត្តមាននិងបទពិសោធន៍២៥ឆ្នាំនៅប្រទេសកម្ពុជាសាណូហ្វីកម្ពុជាគឺជាដៃគូដ៏ចម្បងជាមួយអ្នកជំនាញថែទាំសុខភាពកម្ពុជាដូចជា៖វេជ្ជបណ្ឌិតឱសថការីគិលានុបដ្ឋាយិកាឆ្មបនិងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីផ្សព្វផ្សាយអប់រំនិងបង្កើនចំណេះដឹងទាក់ទងនឹងវិទ្យាសាស្រ្តនិងវេជ្ជសាស្រ្ត។ ក្រុមហ៊ុនមានបេសកកម្មដើម្បីធ្វើឲ្យលទ្ធភាពក្នុងការទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែប្រសើរឡើង និងធ្វើឲ្យមានការផ្លាស់ប្តូរដល់ជីវិភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៦លាននាក់។ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទាក់ទងមកកាន់៖ Media Relations Mrs. Chrim Kimchhorng MYCUTFILM Tel: +855 (0) 17 871 807 Sanofi Cambodia Mr. Lorn Chheang Orn Business Operations and Communication Manager Sanofi Cambodia Tel: +855 (0) 70 279 707 Mr. Chab Mikthona Communication Executive Sanofi Cambodia Tel: +855 (0) 85 33 40 41 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីប្រកាសអំពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នូវសេចក្តីប្រកាសអំពី«ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលចំណីអាហារ និងបញ្ជាក់អនាម័យផលិតផលចំណីអាហារ»ដែលរួមមានប្រការដែលត្រូវប្រកាន់ខ្ជាប់ និងអនុវត្តចំនួន១២ ដែលអត្ថន័យខឹ្លមសារដើមទាំងស្រុងនៅក្នុងរូបភាពខាងលើ។ ប្រភព៖ គេហទំព័រ របស់ក្រសួងសុខាភិបាល​ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង (https://www.ddfcambodia.com)  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានផ្តល់ដំណឹងជូនដល់មាតាបិតា អាណាព្យាបាលដែលមានកុមារតូចៗទាំងអស់ដែលមានជំងឺភ្នែកឡើងបាយ និងបញ្ហាត្របកភ្នែកមកទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។ កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ទីតាំង៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គ្រប់ម៉ោងធ្វើការ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

យោងតាមទិន្នន័យចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹងថា «មានប្រជាជនកម្ពុជាចំនួន ១១,៣២១ នាក់ បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅក្នុងឆ្នាំ ២០១២» ដែលជាក់ស្តែងណាស់ គឺវាជាជំងឺដែលមិនត្រឹមតែបង្កផលវិបាកដល់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបង្កភាពរាំងស្ទះដល់សេដ្ឋកិច្ចសង្គមកម្ពុជាទៀតផង។ ហេតុដូចនេះហើយ ក្រោមការផ្តួចផ្តើមគំនិតដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងរៀបចំឡើងដោយក្រុមប្រតិភូយុវជនកម្ពុជាឆ្នាំ ២០១៧  Cancer Remembrance Appeal for the NEedy ហៅកាត់ថា #ProjectCRANE ជាកម្មវិធីសង្គមថ្មីមួយ ដែលមានការគាំទ្រចំពោះកិច្ចការស្រាវជ្រាវ និង ការបង្ការជំងឺដ៏កាចសាហាវក្នុងសង្គមបច្ចុប្បន្នគឺ «ជំងឺមហារីក» ក៏បានមានវត្តមានឡើង ។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាស្តីអំពីវិធានការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីការបង្ការជំងឺមហារីកផងដែរ។  តើអ្នកចង់ក្លាយជាអ្នកសង្រ្គោះប្រជាជនខ្មែរដែរឬទេ?  លោកអ្នកអាចចូលរួមជាផ្នែកមួយនៃគម្រោងនេះដោយចូលរួម«វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក» ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង២ ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ដោយគ្រាន់តែចំណាយ១ម៉ឺនរៀលសម្រាប់ការទិញសំបុត្រ ដោយថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតDatabaseសម្រាប់ស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ និងបង្ការជំងឺមហារីករបស់«មជ្ឈមណ្ឌលជាតិជំងឺមហារីក» ។ គួរបញ្ជាក់ផងដែរថា វេទិកាដ៏ពិសេសមួយនេះ នឹងមានវត្តមានចូលរួមពីសំណាក់ ៖ -លោកសាស្រ្តាចារ្យ អ៊ាវ សុខា ជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«បន្ទុកនៃជំងឺមហារីកក្នុងប្រទេសកម្ពុជា» -លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាប្រធានផ្នែកវិភាគដុំសាច់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន«វិធានការបង្ការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក»។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ៖  លេខទូរស័ព្ទ ៖  012 509 856/  010 229 997 E-mail ៖ chhoysokunthaneth@gmail.com គ្រប់គ្នាសុទ្ធតែអាចចូលរួម… កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីសុខមាលភាពប្រជាជនខ្មែរ និង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង !!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើយោងតាមគណៈកម្មាធិការប្រលងថ្នាក់ជាតិ​សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សូមកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ដូចខាងក្រោម៖ បេក្ខជនត្រូវមាន៖ -​ សញ្ញាប័ត្រមធ្យមសិក្សា ឬព្រឹត្តប័ត្រពិន្ទុនៃការប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ចេញដោយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ឬ -​ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មកពីក្រៅប្រទេស ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងត្រូវមានការបញ្ជាក់ពីកម្រិតចំណេះដឹងភាសាខ្មែរ ដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។ ប្រភព៖ ទំព័រហ្វេសបុករបស់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើវាបណ្តាលមកពីមូលហេតុអ្វី? ហេតុអ្វីក៏អាចបណ្តាលឲ្យមានករណីឈឺ និងស្លាប់បែបនេះ? តើអ្វីខ្លះជាមូលហេតុពីក្រោយករណីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតទាំងនេះ? យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជូននូវព័ត៌មានខ្លឹមៗដែលរួមមានដូចខាងក្រោម ៖ និយមន័យ ជំងឺដង្កូវព្រូនទ្រឹស៊ីណែឡា ហៅថាទ្រឹស៊ីណែឡា (Trichinellosis) គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អដែលសាច់នោះមានដង្កូវព្រូនទ្រឹស៊ីណែឡា។ រោគសញ្ញា រោគសញ្ញាដំបូង  រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្ដៅ។ ឈឺពោះអាចកើតមានឡើងក្នុងអំឡុងពេល ១ទៅ ២ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រឹស៊ីណែឡាចូលក្នុងខ្លួនមនុស្សយើង។ បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្ដៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់និងឈឺសាច់ដុំ រមាស់ស្បែក រាក ឬទល់លាមក។  រោគសញ្ញាផ្សេងទៀត ជាធម្មតាចាប់ផ្ដើមពី២ ទៅ ៨ សប្ដាហ៍ បន្ទាប់ពីការបរិភោគសាច់ដែលមានដង្កូវព្រូននេះ។   រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើចលនា និងបង្កបញ្ហាដល់បេះដូងនិងដង្ហើម ដែលបណ្ដាលមកពីការរាតត្បាតនៃដង្កូវព្រូននេះនៅក្នុងសរីរាង្គមនុស្ស (ដូចជាស្ងួត បេះដូង ថ្លើម និងខួរក្បាលជាដើម) និងអាចបណ្ដាលឲ្យស្លាប់បាន។ ការព្យាបាល ការព្យាបាល គឺសាមញ្ញ និងមានប្រសិទ្ធភាពបាន។ នៅពេលចាប់ផ្ដើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយផ្អែកលើរោគសញ្ញា និងប្រវត្តិនៃការញុំសាច់ឆៅ ឬសាច់មិនឆ្អិនល្អ ជាពិសេសសាច់សត្វព្រៃ ។  វិធីការពារ ១. ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច ២. ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់ ៣. លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ ៤. សំអាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥. ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។ ៦. ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។ ៧. កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង ៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ     ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ     ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៩. កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។   គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាននៃគេហទំព័រ Fresh News បានឲ្យដឹងថា «ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីឧទ្យានុរក្សបរិស្ថានការពារព្រៃឡង់ អំពីករណីឆ្លងជំងឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងកេតុមាលា រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មន្រ្តីនាយកដ្ឋានជំងឺឆ្លងបានចុះទៅមន្ទីរពេទ្យទាំងពីរខាងលើ និងបានធ្វើសេចក្តីសន្និដ្ឋានថា បណ្តាលមកពីចំលង Larves Trichinella Spiralis ដោយបរិភោគសាច់ព្រៃដែលចំអិនមិនឆ្អិនល្អ និងផឹកស្រាសរដែលពុំមានប្រភពច្បាស់លាស់ ដែលពុំមានការត្រួតពិនិត្យ ត្រឹមត្រូវពីមន្ត្រីជំនាញ»។ បន្ថែមពីលើនេះ Fresh News ក៏បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋចំនួន៧នាក់ (ម្នាក់ជាមន្ដ្រីឧទ្យានុរក្សបរិស្ថានព្រៃឡង់ ៣នាក់រស់នៅឃុំសណ្ដាន់ និង៣នាក់ទៀតរស់នៅឃុំមានរិទ្ធ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ) បានស្លាប់ដោយសារតែហូបស្រាច្រើន និងសាច់សត្វឆៅនៅក្នុងព្រៃ។ ដើម្បីទប់ស្កាត់ ក៏ដូចជាបង្ការនូវករណីគ្រោះថ្នាក់ និងស្លាប់បន្ថែមទៀត ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏សូមអំពាវនាវដល់ប្រជាជនដែលរស់នៅក្បែរព្រៃទាំងអស់ «សូមបរិភោគសាច់ចំអិនល្អ និងកុំបរិភោគសាច់ព្រៃឆៅឲ្យសោះ» ។ យ៉ាងណាមិញ មន្ត្រីជំនាញកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ចំណែកឯមន្រ្តីជំនាញថ្នាក់ជាតិ ក៏បាន និងកំពុងចែកឱសថព្យាបាល និងការពារការឆ្លងប៉ារ៉ាស៊ីតប្រភេទ Trichenolla Spiralis ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ប្រភព ៖ គេហទំព័រផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្វីដែលអ្នកមានបំណងចូលប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទន្ទឹងរង់ចាំបានមកដល់ហើយ… ពិសេសសម្រាប់អ្នកដែលមានបំណងចូលប្រឡងក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្សេងៗនៃការចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលហើយ… យោងតាមសេចក្តីប្រកាសជូនដំណឹងស្តីពី «ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨» របស់ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនតាមលក្ខខណ្ឌផ្សេងៗជាច្រើនដែលមានបង្ហាញជូនតាមរយៈលីងនេះ សេចក្តីជូនដំណឹង ។ កំណត់សម្គាល់សំខាន់ៗ ៖ កាលបរិច្ឆេទទទួលពាក្យប្រឡង ៖  -សម្រាប់កម្រិតបរិញ្ញាបត្រ មានថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រសុខភាពសាធារណៈ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច -សម្រាប់កម្រិតបរិញ្ញាបត្ររង មានថ្នាក់បរិញ្ញាបត្ររងគិលានុដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ទីកន្លែងដាក់់ពាក្យ ៖ តាមគ្រីះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបេក្ខជនចាត់ទុកជាអាទិភាព កាលបរិច្ឆេទប្រឡង ៖ -កម្រិតបរិញ្ញាបត្រ ៖ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧  ថ្ងៃទី២១ តុលា ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី២២ តុលា ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ ៖ 01:30-3:30pm -កម្រិតបរិញ្ញាបត្ររង ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃទី១៦ ធ្នូ ២០១៧ ៖ មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm ថ្ងៃទី១៧ ធ្នូ ២០១៧ ៖ មុខវិជ្ជាគណិតវិទ្យា ៖ 01:30-3:30pm មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទប្រលង និងមណ្ឌលប្រលង ក្នុងករណីមានការចាំបាច់ សម្រាប់ព័ត៌មានលម្អិត ព្រមជាមួយនឹងលក្ខខណ្ឌផ្សេងៗនៃការប្រឡង និងប្រភពដើមនៃសេចក្តីជូនដំណឹង សូមចូលទៅកាន់លីងខាងលើនេះ ឬចុច ត្រង់នេះ  គួរបញ្ជាក់ផងដែរថា មានការកែប្រែនូវលក្ខខណ្ឌមួយចំនួនដែលមាននៅក្នុង សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញឲ្យដឹងថា សម្រាប់ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួមអនុវត្តវិធានការបង្ការ ដើម្បីចូលរួមបង្កាបញ្ហាសុខភាពដែលបណ្តាលមកពីការពុលចំណីអាហារ និងពុលស្រា ព្រមទាំងជំងឺឆ្លងផ្សេងៗដែលអាចបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងសារធាតុគីមី។ គួរបញ្ជាក់ផងដែរថា មានចំណុចខ្លះៗដែលសាធារណជណគួរយល់ដឹងរួមមានដូចជា ៖ -មូលហេតុនៃការពុលចំណីអាហារ ៖ ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ -រោគសញ្ញានៃការពុលចំណីអាហារ ៖ ក្អួត ចង្អោរ រាក រាកមូល ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។ -រោគសញ្ញានៃការពុលស្រា ៖ ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។  -សារធាតុដែលធ្វើឲ្យពុលស្រា ៖ តាមរយៈលទ្ធផលវិភាគសំណាកបានបង្ហាញថា សារជាតិមេតាណុលកម្រិតខ្ពស់ នៅក្នុងស្រាស ឬស្រាថ្នាំជាដើមហេតុនៃការពុល ដូចនេះ គួរបញ្ឈប់ជាបន្ទាន់នូវការបរិភោគស្រាស ឬស្រាថ្នាំដែលមិនមានប្រភព និងមិនបានផលិតត្រឹមត្រូវ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា «គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូតដល់អ្នកបម្រើអាហារ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សុវត្ថិភាពអាហារ ចាប់តាំងពីការអនុវត្តអនាម័យ ដើម្បីសុវត្ថិភាពអាហារ រហូតដល់ការរៀនពីរបៀបថែរក្សា ពេលចម្អិនអាហារជាក់លាក់» ។  ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានលើកឡើងពីវិធីមួយចំនួនដែលប្រជាពលរដ្ឋគ្រប់រូបគួរប្រតិបត្តិ នៅពេលកាន់ និងរៀបចំម្ហូបអាហារដែលអាចការពារអ្នក និងក្រុមគ្រួសារពីការឈឺដែលរួមមានដូចខាងក្រោម៖ ១ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច ២ ត្រូវលាងដៃនឹងសាប៊ូ មុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់ ៣ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ ៤ សំអាតសម្ភារៈប្រើប្រាស់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ ៥ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ៦ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ៧ កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង ៨ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ   ក បើយើងរក្សទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ   ខ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ ៩ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។ ក្រសួងសុខាភិបាលក៏សូមណែនាំឲ្យមានការពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ ក្នុងករណីមានរោគសញ្ញានៃការពុលស្រា សូមស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។ ដើម្បការពារអ្នក និងក្រុមគ្រួសារ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យមានការងនុវត្តតាមដំបូន្មានខាងលើ។  សម្រាប់ព័ត៌មានបន្ថែមពីបញ្ហាសុខភាពផ្សេង ក្រសួងសុខាភិបាល បានបង្ហាញថាប្រជាពលរដ្ឋអាចទទួលបានតាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។ ជាចុងក្រោយ ក្រសួងក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អក្នុងអំឡុងពេលបុណ្យនេះ និងគ្រប់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែម ឬចង់រាយការណ៏ សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ។ (អត្ថន័យខ្លឹមសារទាំងស្រុងមាននៅក្នុងរូបភាពខាងលើ) ប្រភព ៖ ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ចែករំលែក
Top