Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មនុស្សមួយចំនួនអាចនឹងយល់ច្រឡំពីផលប៉ះពាល់នៃការដាំបង្គោលធ្មេញ ប៉ុន្តែ វាអាចមិនដូចនឹងអ្វីដែលគ្រប់គ្នាបានគិតនោះទេ ជាក់ស្តែង ក្នុងករណីសិក្សាមួយបានលើកឡើងដូចខាងក្រោម៖ សំណួរ ៖ នាងខ្ញុំមានអាយុ ២១ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ នាងខ្ញុំគិតចង់ទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹង (Dental Implant) ប៉ុន្តែ នាងខ្ញុំមានការព្រួយបារម្ភ ពីផលប៉ះពាល់ និងបញ្ហាផ្សេងៗ។ នាងខ្ញុំធ្លាប់ឮគេនិយាយថា ការដាំបង្គោលក្នុងឆ្អឹងនេះអាចធ្វើឲ្យ ខូចសរសៃប្រសាទ បាត់បង់ឆ្អឹង (Bone- loss)  និងមានបញ្ហាដទៃទៀតដូចជា ដំបៅក្លាយ និងបែកបាក់ផ្នែកផ្សេងៗនៅក្នុងមាត់។ តើការដាំបង្គោលធ្មេញនេះពិតជាធ្វើឲ្យប្រឈមនឹងគ្រោះថ្នាក់ដូច្នេះមែនទេ? ចម្លើយ ៖ ការដាំបង្គោលធ្មេញពុំបណ្តាលឲ្យមានផលវិបាកដូចការរៀបរាប់ខាងលើនោះទេ។ ក្នុងករណីអ្នកបានទៅទទួលសេវាពីទន្តបណ្ឌិតដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ពីការដាំបង្គោលនោះ។ ចំណែកបញ្ហាដំបៅក្នុងមាត់ អាចនឹងកើតមានលើអ្នកមានវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែម ឬប្រៃ ប៉ុន្តែពួកគាត់នៅតែអាចទទួលបានការដាំបង្គោលធ្មេញ គ្រាន់តែពួកគាត់ត្រូវគោរពតាមការណែនាំរបស់ទន្តបណ្ឌិតយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាមិនអាចចោទឡើងទៀតឡើយ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាការពិត បញ្ហាមាត់ធ្មេញ ពេលខ្លះអាចបន្សល់នូវផលវិបាកមួយចំនួនទៅលើសរីរាង្គផ្សេងទៀតដែលទាក់ទង បើទោះបីជាបានទទួលការព្យាបាលហើយក៏ដោយ។ ក្នុងចំណោមនោះ ការរលាកឆ្អឹងសងខាងច្រមុះ ក៏ជាករណីដែលត្រូវបានរាយការណ៍ឡើងផងដែរ។ សំណួរ៖ ខ្ញុំបាទធ្លាប់មានបញ្ហាធ្មេញជួរខាងលើ និងបានទទួលការព្យាបាលដោយទន្តបណ្ឌិតរួចហើយ។ ប៉ុន្តែក្រោយការព្យាបាលធ្មេញរួចរាល់ហើយ ខ្ញុំបែរជាមានបញ្ហារលាកច្រមុះដែលអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងច្រមុះ។ តើបញ្ហានេះអាចទាក់ទងមកពីការព្យាបាលធ្មេញរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរទទួលយកការព្យាបាលរបៀបណាទើបល្អ? ចម្លើយ៖ ជាធម្មតាធ្មេញជួរខាងលើមានការជាប់ទាក់ទងនឹងប្រអប់ស៊ីនុសដែលនៅសងខាងច្រមុះ ដូច្នោះបញ្ហាធ្មេញជួរខាងលើអាចឲ្យមេរោគចម្លងចូលទៅក្នុងស៊ីនុសបង្កើតជាការរលាកក្នុងប្រអប់នេះ និងបញ្ចេញមកក្នុងច្រមុះ។ អ្នកជំងឺគួរតែមកពិនិត្យដោយថតមើលប្រអប់នេះ និងច្រមុះដើម្បីដឹងពីកម្រិតនៃការរលាក។ បកស្រាយដោយ ៖ សាស្រ្តាចារ្យ ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Porcelain Veneer, Dental Veneerឬ Laminate Veneer ជាឈ្មោះសំដៅទៅ លើការបិតធ្មេញ ស្តែងចេញជាបន្ទះស្តើង ថ្លាដូចកញ្ចក់បិតទៅលើផ្ទៃធ្មេញ ជាពិសេសផ្នែកខាងមុខ ដើម្បីបង្កើនសោភ័ណភាព។ វាត្រូវបានចែកចេញជាពីរប្រភេទគឺ៖ • ប្រភេទផ្ទាល់ (Direct)៖ សំដៅលើ ផ្ទៃសមាសធាតុ (Composite)ដែលត្រូវបានឆ្លាក់បិតទៅលើធ្មេញផ្ទាល់ដោយធ្វើឡើងក្នុងមាត់តែម្តងទាមទាររយៈពេលតែ ១ ទៅ ២ម៉ោងប៉ុណ្ណោះ។ • ប្រភេទមិនផ្ទាល់ (Indirect)៖ ជាវិធីសាស្រ្តតម្រូវឲ្យមានការខាំពុម្ព រួចទើបធ្វើការឆ្លាក់ទៅតាមធ្មេញរបស់បុគ្គលនីមួយៗ មុននឹងធ្វើការបិតទៅលើធ្មេញ ដែលសមាសធាតុក្នុងការប្រើប្រាស់អាចមានដូចជា៖ -Resin Composite៖ ធ្វើការឆ្លាក់ និងរចនាផ្ទាល់នៅលើពុម្ព រួចធ្វើឲ្យរឹងដើម្បីយកទៅបិតនៅលើធ្មេញវិញ។ -Ceramic៖ ធ្វើឡើងដោយការដុតរំលាយម្សៅ Ceramic​ចេញជារាងធ្មេញវាមានសភាពស្មើសាច់ និងរឹងល្អ។          -CAD-CAM Veneer៖ ជាវិធីសាស្រ្តជំនាន់ថ្មី ប្រើប្រាស់ដោយកុំព្យូទ័រ សម្រាប់ការកាត់ និងឆ្លាក់ ដែលមានគុណភាពរឹងមាំល្អជាងគេ។   ក្នុងករណីធ្មេញមានបញ្ហាដូចជា រូបរាង ពណ៌មិនស្អាត មានប្រហោង ធ្មេញខ្លី សឹក និងមិនត្រង់ជួរ អាចជ្រើសរើសការបិតធ្មេញសម្រាប់ជាដំណោះស្រាយ ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានសេវាកម្មនេះ ជាពិសេសបុគ្គលដែលមាន តម្រូវការផ្នែកសោភ័ណភាពខ្លាំង ភាគច្រើនមនុស្សស្ថិតក្នុងវ័យយុវវ័យ លើកលែងតែកុមារដែលនៅមានធ្មេញទឹកដោះ។   ដំណាក់កាលនៃការបិតធ្មេញ • ជំហានដំបូង  ទន្តបណ្ឌិត ត្រូវពិនិត្យមើលរូបរាងធ្មេញ ពណ៌ធ្មេញ  អញ្ចាញ ទំនាក់ទំនងការញញឹម ជាមួយធ្មេញ និងបបូរមាត់ ក៏ដូចជាទម្រង់មុខដែលត្រូវធ្វើការវិភាគឲ្យបានស៊ីជម្រៅប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ។ បន្ទាប់មក ត្រូវធ្វើការ ឆ្លាក់ធ្មេញជាក្រមួនរួចចម្លងចូលទៅក្នុងមាត់ ដើម្បីដឹងថាវាមានភាពស៊ីគ្នាជាមួយទម្រង់មាត់ដែរឬទេ។ • ជំហានបន្ទាប់ គឺត្រូវធ្វើការខាំពុម្ព ដើម្បីយកទៅផលិតនៅក្នុងឡាបូ ដែលទាមទាររយៈពេលប្រហែល ១ ទៅ ២អាទិត្យ ប្រែប្រួលទៅតាមចំនួន គ្រាប់ធ្មេញដែលបិត។   ចំពោះការសម្រេចបានលទ្ធផលនៃការបិតធ្មេញបានទាំងស្រុង គឺអាចទាមទារពេល ២ ទៅ ៣ សប្តាហ៍ ប្រែប្រួលទៅតាមស្ថានភាព និងបញ្ហា បន្ទាប់បន្សំនានាដែលត្រូវកែលម្អ។    គោលការណ៍ថែទាំការបិតធ្មេញ ទោះបីជាការបិតធ្មេញធ្វើឡើងដោយប្រើប្រាស់ប្រភេទសមាសធាតុខុសគ្នាយ៉ាងណាក្តី បុគ្គលដែលទទួលការបិតធ្មេញ ត្រូវណែនាំឲ្យ៖ • ធ្វើការដុសសម្អាតធ្មេញឲ្យបានស្អាតត្រឹមត្រូវជាប្រចាំ និង​ទៀងទាត់ • ប្រើប្រាស់អំបោះសម្រាប់ទាក់ចំណីអាហារនៅ​ចន្លោះធ្មេញ • ចៀសវាងខាំអាហារដែលរឹង ឬមានជាតិពណ៌ខ្លាំង • តម្រូវឲ្យមានការពាក់បន្ទះជ័រស្តើងសម្រាប់ការពារពេលយប់(ក្នុងករណីខ្លះ) • ឧស្សាហ៍ធ្វើការពិនិត្យសុខភាពមាត់ធ្មេញជា​មួយទន្តពេទ្យជារៀងរាល់ ៦ខែម្តង ដើម្បីអាចកែខៃបញ្ហានានាឲ្យបានទាន់ពេលវេលា។   ចំពោះប្រសិទ្ធភាពនៃការបិតធ្មេញអាចមានរយៈពេលយូរ ដែលឈានដល់រយៈពេលចន្លោះពី ៧ ទៅ ១៥ឆ្នាំ និងអាចប្រែប្រួលទៅតាមការថែទាំ។   ផលវិបាកនៃការបិតធ្មេញ ជាទូទៅ ការបិតធ្មេញអាចបង្កជាផលវិបាកកម្រិតដំបូងមួយចំនួនដូចជា៖ • តម្រូវឲ្យមានការឆាបសាច់ធ្មេញ ដែលសាច់ធ្មេញនោះមិនអាចដុះឡើងវិញបានទេ • មានការកើតជាស្នឹមនៅតាមតំណធ្មេញ និង Veneer • អាចមានបញ្ហាស្រៀវតិចតួចនៅសប្តាហ៍ដំបូង • ប្រសិនក្នុងករណីការបិតធ្មេញធ្វើឡើងមិនបានត្រឹមត្រូវ និងខុសបច្ចេកទេស អាចបង្កឲ្យមានការរលាក​ ប្រែប្រួលអញ្ចាញ ឬជាលិកាជុំវិញធ្មេញធុំក្លិន ធ្វើឲ្យធ្មេញសណ្តកងាយនឹងបែកក្នុងរយៈពេលខាងមុខ។ សូមចាំដែរថា កុំចាត់ទុកការបិតធ្មេញគ្រាន់តែជាការបន្ថែមសោភ័ណភាព ដែលគ្រប់គ្នាចាំបាច់ត្រូវ តែទទួលបានសេវាកម្មនេះទេ ពីព្រោះវាគួរធ្វើឡើងសម្រាប់តែបុគ្គលដែលមានតម្រូវការចាំបាច់ខ្លាំងក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ម៉េង ហ៊ ទន្តបណ្ឌិតផ្នែកវះកាត់ ជាលិកាជុំវិញធ្មេញបង្គោលធ្មេញ និងសោភ័ណភាពមាត់ធ្មេញ ប្រចាំ​ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ចែករំលែក

Myobrace គឺជាឧបករណ៍ពត់ធ្មេញកុមារ (ពត់ធ្មេញតាំងពីពេលមានធ្មេញទឹកដោះ)​ ដែលវាប្រើពេលខ្លី មិនតម្រូវឲ្យពាក់លួស ដើម្បីពត់ និងមិនចាំបាច់ដកធ្មេញពេលពត់នោះទេ។ ចំពោះមនុស្សយើងទូទៅ មិនសូវបានចាប់អារម្មណ៍ និងថែទាំធ្មេញទឹកដោះសម្រាប់កុមារឡើយ ហើយគិតថាវាមិនសូវសំខាន់ទេ​ ចាំពេលដុះធ្មេញស្រុកចាំចាប់ផ្ដើមគិតថែទាំ និងយកចិត្តទុកដាក់។​ ការសិក្សាដោយក្រុមទន្តពេទ្យបានឲ្យដឹងថាការថែទាំធ្មេញទឹកដោះបានល្អ​ វានឹងធ្វើឲ្យធ្មេញស្រុក ឬអចិន្ត្រៃយ៍ដុះចេញមកក៏បានល្អដែរ។ ដូចគ្នានោះដែរ ការដែលយើងពត់ធ្មេញឲ្យហើយ គឺការពត់ធ្មេញចាប់តាំងពីពេលមានធ្មេញទឹកដោះដុះចេញមក ពិតជាល្អ និងប្រើពេលខ្លីជាងការពត់ធ្មេញស្រុក ឬធ្មេញអចិន្ត្រៃយ៍​។ ឧបករណ៍ពត់ធ្មេញ​ Myobrace គឺជាការព្យាបាលពត់ធ្មេញដែលផ្តោតលើការដោះស្រាយមូលហេតុដើមនៃធ្មេញដុះកោង​ ចង្អៀត និងដុះវៀចមិនត្រង់ជួរ​ដែលជាញឹកញាប់ វាកើតដោយគ្មានតម្រូវការសម្រាប់ធ្មេញ ឬការធ្វើឲ្យមានភាពធម្មជាតិ និងការអភិវឌ្ឍល្អនៃធ្មេញ។ ការព្យាបាល គឺសមស្របបំផុតសម្រាប់កុមារដែលមានអាយុពី 3 ទៅ 15ឆ្នាំ និងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់ក្នុងមាត់ដែលអាចប្រើបានក្នុងរយៈពេល 1-2 ម៉ោងក្នុងពេលថ្ងៃ បូកជាមួយនឹងការប្រើពេលគេងនៅពេលយប់។ តាមការសិក្សារបស់ក្រុមទន្តពេទ្យបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យធ្មេញដុះមិនត្រង់គឺបង្កឡើងតាំងពីពេលដែលយើងមិនបានថែទាំធ្មេញទឹកដោះឲ្យបានល្អ​ និងដោយសារមានទម្លាប់មិនល្អដូចជា កង្វះអនាម័យមាត់ធ្មេញ​ ចូលចិត្តបៀម ដកដង្ហើមតាមមាត់ និងការលូតលាស់មិនល្អចំពោះឆ្អឹងថ្គាម។ អ្វីជាការព្យាបាលរបស់ Myobrace? -កែតម្រូវទម្លាប់មាត់ធ្មេញមិនល្អ -អភិវឌ្ឍ និងកែតម្រូវឆ្អឹងថ្គាម -តម្រង់ធ្មេញឲ្យត្រង់ -បង្កើនប្រសិទ្ធភាពការអភិវឌ្ឍឆ្អឹងមុខ -ធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅ -កែប្រែទម្លាប់ទទួលទានអាហារឲ្យបានល្អ។ តើ Myobrace ធ្វើការព្យាបាលយ៉ាងដូចម្តេច ចំពោះកុមារ? -ធ្វើឲ្យកុមារដកដង្ហើមតាមច្រមុះបានល្អ -ទីតាំងអណ្តាតត្រឹមត្រូវ -ការលេបត្រឹមត្រូវ -រក្សាបបូរមាត់ជាមួយគ្នា -កត្តាទាំង៤ខាងលើនេះហើយក៏ជាមូលហេតុបណ្ដាលឲ្យធ្មេញដុះមិនល្អ។ ការព្យាបាលការពត់ធ្មេញដោយ Myobrace មាន៤ដំណាក់កាល ៖ -ការកែខ្លួនទម្លាប់ -ការអភិវឌ្ឍឆ្អឹងក្រអូមមាត់ -ការតម្រឹមតំរង់ធ្មេញ -រក្សាទុកលំនឹង បន្ទាប់ពីការព្យាបាលពត់ធ្មេញហើយ។ បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ  Malis Dental Clinic ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារជំងឺមហារីកមាត់ ឬមហារីកមាត់និងបំពង់កផ្នែកខាងលើ នៅប្រទេសអាមេរិក។ ជាង ៥១,៥៥០ ករណី នៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ  ត្រូវបានរកឃើញនៅប្រទេសអាមេរិកឆ្នាំនេះ។ ក្នុងករណីទាំងនោះ ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែងនឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារ។ អត្រាស្លាប់ដោយសារជំងឺនេះនូវមានកម្រិតខ្ពស់ ដោយសារការរកឃើញនៃជំងឺមហារីកយឺត។ បុន្តែ ប្រសិនបើយើងអាចរកឃើញហើយព្យាបាលជំងឺមហារីកមាត់ បានរហ័ស និងព្យាបាលទាន់ពេលវេលា ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន ។ គួរត្រួតពិនិត្យមាត់ ធ្មេញជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់ គួរតែពិនិត្យមើលរោគសញ្ញា និង អាការៈនៃមហារីកមាត់ជាប្រចាំដោយនៅពេលមកត្រួតពិនិត្យធ្មេញ និង ត្រូវមកជួបទន្តពេទ្យវិញ ប្រសិនបើរោគសញ្ញានោះមិនបាត់ ឬ ប្រសើរជាងមុន ក្នុងរយៈពេល២ទៅ៣ សប្តាហ៍។ រោគសញ្ញាគួរប្រុងប្រយត្ន័ ៖ •មានដំបៅដែលមិនជាសះស្បើយក្នុងរយៈពេល២សប្តាហ៍ •មានការប្រែពណ៌ទៅជា ក្រហម ស ឬ ខ្មៅ នៃជាលិកាទន់ក្នុងមាត់ •ដំបៅ ដែលមានឈាមពេលប៉ះវា •មានឡើងដុំ ឬ ដុំរឹងលើជាលិកា (ភាគច្រើននៅចំហៀងនៃអណ្តាត) •ជាលិកាឡើងខ្ពស់ជុំវិញ •មានដុំបៅនៅក្រោមធ្មេញស្និត ដែលមិនជាសះក្រោយពេលការកែតម្រូវរួច •ដុំដែលឡើងក្រាស់នៅក្នុងមាត់ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ រោគសញ្ញានៃមហារីកបំពង់ក ដែលកើតមកពី Human Papilloma Virus “HPV” អាចលើសពី ២ទៅ៣ សប្តាហ៍៖ •ស្អក ឬ ឈឺបំពង់កដែរមិនព្រមជាសះស្បើយ •ឡើងដុំរឹងដែលពុំមានការឈឺចាប់នៅក ដែលលើសពី ២សប្តាហ៍ •ការក្អកដែលមិនព្រមជា •មានការពិបាកក្នុងការលេប មានអារម្មណ៍ថាអាហារដក់ជាប់ក្នុងបំពង់ក •មានការឈឺចាប់ក្នុងត្រចៀកមួយចំហៀង លើសពី ២ទៅ៣ ថ្ងៃ •រោគសញ្ញាទាំងនេះមានភាពដូចគ្នាត្រង់វាមិនជាសះស្បើយទៅវិញ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបទន្តបណ្ឌិតជំនាញខាងជំងឺមហារីក។ កត្តាហានិភ័យ យោងទៅតាមការស្រាវជ្រាវ មានកត្តាច្រើន ដែលបង្កជាជំងឺមហារីកមាត់ និងបំពង់ក។ កាលពីមុន ជំងឺនេះភាគច្រើនកើតមានទៅលើមនុស្សដែលជក់បារី និង ផឹកស្រា ចាប់ពីអាយុ៥០ឡើងទៅ  ប៉ុន្តែបច្ចុ្បន្ន គេបានកត់សម្គាល់ថា ជំងឺមហារីកអាចនឹងកើតមានឡើងលើមនុស្សវ័យក្មេងអាយុតិចជាង៥០ឆ្នាំ ដែលមិនជក់បារីផងដែរ ដោយសារតែវីរុសប្រភេទម្យ៉ាងដែលមានឈ្មោះថា HPV16 ។ Human Papilloma virus (HPV16) មានការទាក់ទងគ្នារវាង ការវិវត្តិនៃ មហារីកមាត់ និងបំពង់ក (ភាគច្រើននៅក្រោមអណ្តាត) ។ វីរុសនោះនឺងបាត់ដោយឯកឯង (៩៩%) បុន្តែ១% ទៀតអាចផ្ទុកវីរុស ហើយវាអាចបង្កឲ្យមានជំងឺមហារីក។ ភាគច្រើននៃជំងឺមហារីកកើតទៅលើមនុស្សប្រុសច្រើនជាងស្រ្តី។ ប្រភព ៖ Oral Cancer Foundation  NEWPORT Beach, California, ថ្ងៃ២ ខែមេសា ២០១៨ /PRNewswire/ បកប្រែជាខេមរភាសាដោយ ៖ សមាគមទន្តពេទ្យកម្ពុជា (CDA)

ចែករំលែក

នៅពេលដែលធ្មេញរបស់កុមារចាប់ផ្ដើមដុះមកដំបូង អ្នកគួរតែចាប់ផ្ដើមជ្រើសរើសច្រាសដុសធ្មេញមួយសម្រាប់ពួកគេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានជក់ទន់ ក្បាលតូច ដងកាន់មានទំហំធំ៖  អាយុ 0-2ឆ្នាំ  ជូតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ស្អាតមួយ បន្ទាប់ពីបញ្ចុកចំណីអាហារហើយ ដើម្បីសម្អាតចោលនូវបាក់តេរីដែលអាចបង្កឲ្យពុកធ្មេញ។ ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ជាមួយនឹងទឹក និងច្រាសដុសធ្មេញដែលទន់ ហើយក៏គួរតែនាំគេទៅពិនិត្យ មុនថ្ងៃខួបកំណើតទីមួយរបស់គេផងដែរ។ អាយុ 3-5 ឆ្នាំ ចាប់ផ្ដើមប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្ល័រអឺរ៉ាយ(Fluoride) ពេលគេមានអាយុ៣ឆ្នាំប្រើប្រាស់ថ្នាំដុសធ្មេញក្នុងបរិមាណតិច (ប្រហែលទំហំគ្រាប់សណ្ដែក) ដោយត្រូវប្រាកដថាពួកគេនឹងខាកវាចេញមកវិញ ក្រោយពីធ្វើការដុសហើយ ។ សាកល្បងឲ្យគេបៀមដៃ និងបៀមក្បាលដោះ ពេលគេឈានចូលដល់អាយុ៤ឆ្នាំ ព្រមទាំងនាំគេទៅពិនិត្យរៀងរាល់៦ខែម្ដង។ អាយុ 6-9 ឆ្នាំ ចាប់ផ្ដើមរូសធ្មេញ ពេលណាដែលធ្មេញចាស់ផ្ដើមដុះជិតគ្នា វាជារឿងធម្មតាដែលថាធ្មេញអាចនឹងបាក់នៅក្នុងវ័យក្មេងនេះ មុនពេលដែលបុត្ររបស់អ្នកអាចធ្វើការអនុវត្តអនាម័យមាត់ធ្មេញដោយខ្លួនឯង ឳពុកម្ដាយគួរជួយពួកគេក្នុងការដុស និងរូសធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសភាពរបស់ធ្មេញក្រោយ ដែលអាចនឹងជាប់កាកសំណល់ផ្សេងៗ។ អាយុ 10-13 ឆ្នាំ ព្យាយាមរំលឹកកូនរបស់លោកអ្នកឲ្យថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន និងរំលឹកពួកគេពីភាពស្រស់ស្អាត  និងស្រស់ស្រាយដែលនិឹងកើតមាន កាលណាមាត់ធ្មេញរបស់គេមានសុខភាពល្អ និងក្លិនក្រអូបប្រហើរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទមានអាយុ៣៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦០គីឡូក្រាម រស់នៅរាជធានីភ្នំពេញ។ ក្នុងរយៈពេល១ខែកន្លងមកនេះ ខ្ញុំបាទមានអារម្មណ៍ថា ធ្មេញរបស់ខ្ញុំរង្គើពេលទទួលទានអាហាររឹង។ ខ្ញុំបាទសូមសួរទៅកាន់លោកស្រីទន្តបណ្ឌិតថា តើមានវិធីសាស្ត្រ អ្វីខ្លះដែលអាចធ្វើឲ្យធ្មេញរបស់ខ្ញុំបាទរឹងមាំឡើងវិញ? ចម្លើយ ៖ ប្រសិនអ្នកមានបញ្ហារង្គើធ្មេញ រាល់ពេលទំពាអាហាររឹង អ្នកគួរមកទទួលការពិ- និត្យពីទន្តពេទ្យ ដោយការពិនិត្យនោះអាចធ្វើឡើង តាមការពិនិត្យផ្ទាល់នៅក្នុងមាត់ និងតាមការថត មើលដោយ X-ray។ ម៉្យាងទៀត អ្នកត្រូវដឹងថាធ្មេញរបស់អ្នកអាចស្ថិតក្នុងភាពធម្មតា តែវាអាចរង្គើនៅពេលអ្នកខាំរបស់រឹងបណ្តាលមកពីកម្លាំងខ្លាំងប៉ះទៅលើធ្មេញ យ៉ាងណាមិញបញ្ហានេះជាស្ថានភាពធម្មតាដែលធ្មេញនឹងអាចត្រឡប់មកសភាពរឹងឡើងវិញបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយ។ ក្រៅពីបញ្ហាខាងលើ ការរង្គើក៏អាចបង្កមកពីរាក់ស៊ីធ្មេញ ដែលទាមទារឲ្យមានការថតមើលកម្រិតឆ្អឹងធ្មេញខាងក្នុង ថាតើការស្រកនៃឆ្អឹងឈានដល់កម្រិតណា ដើម្បីការព្យាបាលបានត្រឹមត្រូវ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅទីក្រុងតាខ្មៅ។ ខ្ញុំបាទធ្លាប់ឮគេនិយាយថា ការថើប និងជញ្ជក់មាត់គ្នាអាចធ្វើឲ្យឆ្លងបាក់តេរី ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ។ តើវាជាការពិតមែនទេ? ចម្លើយ ៖ ជាទូទៅ ការរលាកអញ្ចាញធ្មេញ មិនមែនបណ្តាលមកពីបាក់តេរីទាំងស្រុងឡើយ បើទោះជាបាក់តេរីអាចឆ្លងចូលតាមរយៈការថើបជញ្ជក់មាត់ ក៏ប៉ុន្តែក្រោយពីការសម្អាតធ្មេញបានត្រឹមត្រូវ នោះបាក់តេរីអាចត្រូវបានជម្រុះចេញមុនពេលវាអាចបង្កឲ្យមានការរលាក (បាក់តេរីត្រូវការរយៈពេលកំណត់មួយក្នុងការបង្ករោគ)។ ដោយឡែក ចំពោះមូលហេតុនៃការរលាកអញ្ចាញធ្មេញ គឺអាចបណ្តាលមកពី បាក់តេរី កាកសំណល់អាហារ និងសម្អេកធ្មេញដែលក្លាយជាជាតិកំបោរ (Calculus) សម្ងំនៅក្នុងអញ្ចាញធ្មេញ (Gingiva Pockets)។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយមន័យ ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។ អត្ថប្រយោជន៍ ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង។ ម៉្យាងទៀត ការដាំបង្គោលធ្មេញនេះ ជួយឲ្យអ្នកជំងឺអាចពិសាអាហារបានយ៉ាងមានឱជារស គ្រប់គ្រងឆ្អឹងកុំឲ្យមានការបាត់បង់ រក្សាសម្រស់ និងភាពក្មេងជាងវ័យ ជាពិសេស គឺមានសុខភាពល្អ។ លក្ខខណ្ឌដែលត្រូវដាំបង្គោលធ្មេញ ភាគច្រើននៃអ្នកដែលបាត់បង់ធ្មេញសុទ្ធតែស្ថិតក្នុងលក្ខខណ្ឌដែលត្រូវព្យាបាលដោយការដាំបង្គោលធ្មេញក្នុងឆ្អឹង។ រាល់ការដាំបង្គោលធ្មេញក្នុងឆ្អឹងតែងឆ្លងកាត់នូវការវះកាត់យ៉ាងហោចណាស់ម្តងហេតុនេះ អញ្ចាញធ្មេញរបស់អ្នកជំងឺចាំបាច់ត្រូវមានសុខភាពល្អ ហើយឆ្អឹងថ្គាមត្រូវរឹងមាំគ្រប់គ្រាន់ដើម្បីទ្រឬទប់បង្គោលធ្មេញ ពិសេសរាងកាយអ្នកជំងឺត្រូវមានផាសុកភាព គ្មាននូវប្រភេទជំងឺមួយចំនួន ឬមិនបានកំពុងប្រើប្រាស់ប្រភេទថ្នាំផ្សេងៗជាដើម។ ផ្ទុយមកវិញ ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនត្រូវបានផ្តល់នោះទេ ប្រសិនបើអ្នកជំងឺពិសាបារី ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការព្យាបាល។ មួយវិញទៀត ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនទទួលបានជោគជ័យ ប្រសិនបើអ្នកជំងឺធ្លាប់ទទួលការព្យាបាលដោយប្រើប្រាស់កាំរស្មីអ៊ិច(Radiotherapy) ការប្រើប្រាស់ថ្នាំ (Bisphosphonates) ព្យាបាលជំងឺឆ្អឹង។ គួរចៀសវាងផងដែរ ប្រសិនបើអ្នកជំងឺ មានជំងឺមហារីក ជំងឺពុកឆ្អឹងជំងឺទឹកនោមផ្អែមកម្រិតខ្ពស់ ជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ អ្នកញៀនស្រាហួសកម្រិតជាដើម ដោយសារវាមានផលប៉ះពាល់ដល់ការលូតលាស់របស់ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ ដូចនេះ មុនពេលធ្វើការព្យាបាលដោយការដាំបង្គោលធ្មេញ ទាមទារឲ្យអ្នកជំងឺប្រាប់ទន្តបណ្ឌិតពីប្រវត្តិជំងឺរបស់ខ្លួន និងប្រភេទថ្នាំកំពុងប្រើប្រាស់ ដើម្បីឲ្យទន្តបណ្ឌិតងាយស្រួលក្នុងការវិនិច្ឆ័យថាអាចទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹងបាន ឬយ៉ាងណា។ ការថែទាំក្រោយការដាំបង្គោលធ្មេញ មិនថាបង្គោលធ្មេញដែលដាំក្នុងឆ្អឹង ឬក៏ធ្មេញធម្មជាតិនោះទេ ការយកចិត្តទុកដាក់ថែទាំធ្មេញគឺជារឿងសំខាន់បំផុត ដែលគ្រប់គ្នាមិនគួរមើលរំលង។ ដើម្បីឲ្យធ្មេញរក្សាអនាម័យបានល្អ លោកអ្នកត្រូវដុសធ្មេញឲ្យបានទៀងទាត់យ៉ាងតិច២ដងក្នុងមួយថ្ងៃ (ពេលព្រឹក និងពេលយប់)។ ក្រៅពីនេះលោកអ្នកត្រូវ៖ •ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលមានផ្ទុកនូវសារធាតុ Fluoride •គួរទម្លាប់ប្រើប្រាស់នូវអំបោះទាក់សម្អាតចន្លោះធ្មេញ (Flossing) ជាប្រចាំ •ប្រើប្រាស់ទឹកខ្ពុរមាត់បន្ថែមក្រោយពីដុសធ្មេញរួច •ចៀសវាងញ៉ាំប្រភេទអាហារដែលមានជាតិស្ករឬជាតិស្អិតច្រើនពេក •ធ្វើការណាត់ជួបជាមួយទន្តពេទ្យជារៀងរាល់៦ខែម្តងឲ្យបានទៀងទាត់។ ទោះការដាំបង្គោលធ្មេញក្នុងឆ្អឹងអាចរក្សាបានស្ទើរតែពេញមួយជីវិត (៤០ឆ្នាំ) យ៉ាងណាក៏ដោយ ដើម្បីស្ថេរភាព លោកអ្នកក៏តម្រូវឲ្យមានការថែរក្សាអនាម័យមាត់ធ្មេញជាប្រចាំ និងធ្វើការត្រួតពិនិត្យជាមួយទន្តពេទ្យជំនាញរៀងរាល់៦ខែម្តងផងដែរ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទមានអាយុ ៤០ឆ្នាំ រស់នៅខេត្តកំពត។ ខ្ញុំបាទខានទៅពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តបណ្ឌិតយូរមកហើយ។ បច្ចុប្បន្ន រាល់ពេលខ្ញុំដុសសម្អាតធ្មេញម្តងៗ តែងមានឈាមហូរមកតាមអញ្ចាញ។ តើនេះជាបញ្ហាដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖ ការហូរឈាមនេះអាចបណ្តាលមកពីការរលាកអញ្ចាញធ្មេញ ដែលភាគច្រើនកើតឡើងពីការតោងជាប់នៃជាតិកំបោរនៅចន្លោះធ្មេញក្នុងរយៈពេលយូរ។ ដោយឡែក ចំពោះអ្នកជំងឺដែលមានវ័យជាង ៤០ឆ្នាំ មូលហេតុផ្សេងៗទាក់ទងនឹងសុខភាពទូទៅ ជំងឺទឹកនោមផ្អែម ឬការប្រើប្រាស់ថ្នាំប្រភេទណាមួយ ក៏អាចត្រូវបានយកមកពិចារណាផងដែរក្នុងការបង្កឲ្យរលាកអញ្ចាញធ្មេញ បើទោះបីជាគាត់ពុំមានជាតិកំបោរជាប់ធ្មេញក៏ដោយ។ ដូចនេះ អ្នកជំងឺត្រូវទៅជួបពិគ្រោះនឹងទន្តបណ្ឌិត ដើម្បីតាមដានរកមូលហេតុ និងដោះស្រាយឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយ ស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖   នាងខ្ញុំអាយុ ២៧ឆ្នាំ រស់នៅខេត្តកណ្តាល។ នាងខ្ញុំចង់ជម្រាបសួរថា ជំងឺរលាកអញ្ចាញធ្មេញ គួរទទួលការព្យាបាលបែបណា និងត្រូវរក្សាអនាម័យយ៉ាងដូចម្តេចខ្លះ? ចម្លើយ ៖  ដំបូងយើងត្រូវដឹងអំពីស្ថានភាពរបស់ការរលាកអញ្ចាញជាមុនសិនថាវាស្ថិតនៅកម្រិត ស្រាល កណ្តាល ឬធ្ងន់ធ្ងរ ដើម្បីធ្វើការព្យាបាលបានត្រឹមត្រូវទៅតាមកម្រិតនីមួយៗជាមួយនឹងទន្តបណ្ឌិតជំនាញ។ ជាទូទៅ ទន្តបណ្ឌិត នឹងធ្វើការសម្អាតយកជាតិកំបោរដែលកប់នៅកធ្មេញ (ដែលជាមូលហេតុនៃការរលាកអញ្ចាញ) ចេញ និងផ្តល់នូវដំបូន្មានផ្សេងៗទាក់ទងនឹងការធ្វើអនាម័យមាត់ធ្មេញ និងប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់។ ការតាមដានក្រោយពីការព្យាបាលសម្រាប់ការរលាកអញ្ចាញក៏សំខាន់ផងដែរ ដែលយ៉ាងហោចណាស់ត្រូវធ្វើឡើងរាល់ ៦ខែម្តង ដើម្បីមើលពីភាពត្រឹមត្រូវនៃការដុសសម្អាតធ្មេញរបស់អ្នកជំងឺ (សម្អេកធ្មេញ) ព្រមទាំងអប់រំបន្ថែមអំពីការធ្វើអនាម័យមាត់ធ្មេញ និងអញ្ចាញបន្ថែមទៀត។ អនាម័យទូទៅសម្រាប់មាត់ធ្មេញគឺការដុសសម្អាតធ្មេញតាមវិធីត្រឹមត្រូវ និងជាប្រចាំ (៣ដងក្នុងមួយថ្ងៃ) ការប្រើសរសៃអំបោះទាក់កាកសំណល់នៅចន្លោះធ្មេញ និងច្រាសតូចៗ (interdental brush) សម្រាប់ដុសនៅចន្លោះធ្មេញជាដើម។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយិកាមន្ទីរព្យាបាលធ្មេញ ប្រាយស្មាល និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ: តើខ្ញុំធ្វើយ៉ាងណា ដើម្បីឲ្យសុខភាពមាត់ធ្មេញខ្ញុំបានល្អប្រសើរ? ចម្លើយ: ត្រូវដុសសម្អាតធ្មេញរៀងរាល់ក្រោយញុំាអាហាររួចដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ ប្រើអំបោះទាក់តាមចន្លោះធ្មេញឲ្យបានញឹកញាប់។ កុំញុំាអាហារ ឬ ភេសជ្ជៈផ្អែមញឹកញាប់ពេក និងសូមមកជួបពេទ្យធ្មេញរៀងរាល់ ៦ខែម្តង។ សំណួរ: តើមានការណែនាំពីសុខភាពមាត់ធ្មេញ ពិសេសសម្រាប់ស្រ្តីឬទេ? ចម្លើយ: បើអ្នកមានគម្រោងមានផ្ទៃពោះ ជាការចាំបាច់ត្រូវពិនិត្យសុខភាពទូទៅ និងសុខភាពមាត់ធេ្មញជាមុនសិន។ ម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អ អាចការពារបាននូវជំងឺអញ្ចាញធ្មេញ ដែលជាជំងឺមួយអាចបណ្តាលឲ្យស្រ្តីសម្រាលកូនមុនកំណត់។ ក្នុងពេលមានផ្ទៃពោះ ស្រ្តីងាយទទួលរងជំងឺរលាកអញ្ចាញធ្មេញ ដូចនេះ ការការពារសុខភាពមាត់ធេ្មញល្អជាការងារសំខាន់។ ស្រ្តីគួរញុំាអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីនឌី និងផូសស្វរ។ គួរជៀសវាង ឬកាត់បន្ថយជាតិប្រៃ បញ្ឈប់ការជក់បារី សូមធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ សំណួរ: តើរោគទឹកនោមផ្អែមទាក់ទងអ្វីខ្លះជាមួយសុខភាពមាត់ធ្មេញ? ចម្លើយ: អ្នកមានជំងឺទឹកនោមផ្អែមងាយបណ្តាលឲ្យមានជំងឺអញ្ចាញធ្មេញ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញ និងសុខភាពទូទៅរបស់យើង។ មនុស្សមានជំងឺទឹកនោមផ្អែម ងាយនឹងកើតជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចរារាំងកំរិតជាតិស្ករក្នុងឈាម ហើយអាចប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់គេ។ ជាមួយគ្នានេះដែរ ការសិក្សាជាច្រើនបង្ហាញថា ជំងឺសរសៃឈាមបេះដូង និង ជំងឺដាច់សរសៃឈាមនាំអោយពិការ អវៈយវៈ អាចបណ្តាលពីមេរោគដែលបង្កជំងឺរលាកជុំវិញកោសិកាធ្មេញផងដែរ។ Dr. Chao Sievkay – DDS, MSc បកស្រាយដោយ ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែក Prosthodontics នឹងកំពុងបម្រើការងារនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្រ្តមានគុណភាព និងស្តង់ដារខ្ពស់នៅកម្ពុជា

ចែករំលែក
Top