Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ថ្វីត្បិតថាសន្ទុះនៃចំនួនអ្នកអានមិនមានការកើនឡើងខ្ពស់ ប៉ុន្តែកំណើននៃអ្នកប្រើប្រាស់ចូលរួមចែករំលែកចំណេះដឹងហាក់ដូចជាមានសន្ទុះខ្លាំង ដែលជាក់ស្តែង សម្រាប់សប្តាហ៍ទី១នៃខែសីហានេះ អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេទាំង៣ សុទ្ធសឹងតែជាអត្ថបទដែលត្រូវបានចេញផ្សាយដោយសាធារណជន។ ចង់ដឹងថាមានអត្ថបទអ្វីខ្លះ? តាមដានខាងក្រោមនេះជាមួយគ្នា… រៀនពេទ្យមិនងាយស្រួល តែក៏អាចទៅរួចបានដោយរបៀបណាខ្លះទៅ?  លឺតែរៀនពេទ្យ គិតដល់អីមុនគេ? ប្រាកដជាគេគ្រប់គ្នា និយាយថាពាក្យ«មិនងាយស្រួល» នោះទេ តែ«ពិបាក»ហ្នឹង មិនមានន័យថា«មិនអាចទៅរួច» ឬ«មិនអាចធ្វើបាន» នោះទេ។ ព្រោះថាមាននិស្សិតពេទ្យមិនតិចទេ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យដែរជារៀងរាល់ឆ្នាំ។ ជាការចែករំលែកនូវបទពិសោធន៍ដល់និស្សិតក្នុងផ្នែកដូចគ្នា និស្សិតផ្នែកវេជ្ជសាស្រ្តមួយរូបបានធ្វើការចែករំលែកនូវគន្លឹះខ្លះៗដែលគាត់ផ្ទាល់ធ្លាប់បានប្រើប្រាស់ និងឆ្លងកាត់ក្នុងដំណើរនៃការសិក្សារបស់គាត់… ស្វែងយល់ ជំងឺធ្លាក់ទឹកចិត្ត  បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រតិកម្មធម្មតា ប៉ុណ្ណោះ ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត ដែលមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ក៏បានបន្តទៀតថា… អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម  យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ជំងឺរលាកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលតែ ធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិតយើងបាន ប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល និង តាមដានអំពីការវិវឌ្ឍនៃជំងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវឌ្ឍលឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីកថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺឲ្យបានដឹងជាមុននោះឡើយ។ មន្ទីរសំរាកព្យាបាលអេគីប បានឲ្យដឹងថា «ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រគឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា…» គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចចែករំលែកនូវចំណេះដឹងដូចជាពួកគាត់ដែរ តាមរយៈ ការបង្កើតអត្ថបទផ្ទាល់ខ្លួន  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់សប្តាហ៍ចុងក្រោយនៃខែកក្កដានេះ យើងក៏រកឃើញអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេផងដែរ ដែលក្នុងនោះ មាន១ជាអត្ថបទដែលត្រូវបានដាក់បញ្ចូល និងនិពន្ធផ្ទាល់ដោយសាធារណជនដែលជាអ្នកប្រើប្រាស់របស់យើងផងដែរ…អត្ថបទទាំង៣ នោះរួមមានដូចខាងក្រោម ៖ ១៥ចំណុចដែលអ្នកនឹងយល់ប្រសិនបើអ្នកជានិស្សិតពេទ្យ  ជីវិតជានិស្សិតពេទ្យ មានតែនិស្សិតពេទ្យទេ ទើបយល់…លក្ខណៈថា មានរឿងរ៉ាវជាច្រើនដែលនិស្សិតផ្នែកផ្សេងមិនអាចនឹងដឹងបាន។ ហើយរឿងខ្លះ គឺពិបាកនឹងជឿ តែវាជាការពិតដែលត្រូវទទួលយក ទាំងដែលពេលខ្លះ មិនចង់នឹងទទួលយកក៏ដោយ។ យ៉ាងណាមិញ នេះក៏គ្រាន់តែជា១៥ចំណុចខ្លឹមៗតែប៉ុណ្ណោះ អ្នកដែលបានឆ្លងកាត់រសជាតិជីវិតនេះផ្ទាល់ ប្រាកដជាមានចំណុចខ្លះចង់បន្ថែមជាមិនខាន… Depression!!! កុំឲ្យស្រមោលខ្មៅនោះទាញយកអ្វីគ្រប់យ៉ាងពីអ្នកអី...  អ្នកប្រាកដជាបានលឺព័ត៌មានថ្មីៗនេះហើយអំពីការស្លាប់របស់តារាចម្រៀងដ៏ល្បីមួយរូប Chester Bennigton សមាជិកមួយនៃក្រុមតន្រ្តីLinkin Park ដែលគាត់ក៏ជាអាយដុលមួយរូបរបស់ខ្ញុំដែរ…ស្តាយណាស់!!!ចាប់ពីពេលនេះទៅ…លែងបានលឺសម្លេងផ្ទាល់របស់គាត់ទៀតហើយ នៅឡើយតែសម្លេងថតទុកនៃបទចម្រៀងដ៏មានអត្ថន័យជាច្រើនរបស់គាត់។ ក៏ដឹងហើយថាDepression គឺមិនមែនជាជំងឺធម្មតានោះទេ…អត្ថបទនេះ មានបង្ហាញជូនបទពិសោធន៍ផ្ទាល់ខ្លះនៃអ្នកសរសេរ ដែលបានឆ្លងកាត់បញ្ហានេះមកបានដោយសារតែ… លើសឈាមជាជំងឺតពូជមែនក៏អី?  សំណួរ ៖ ខ្ញុំអាយុ១៨ឆ្នាំ កម្ពស់១ម៉ែត្រ៥៧ ទម្ងន់៥០គីឡូក្រាម រស់នៅខេត្តកំពង់ធំ។ នាងខ្ញុំមិនមានរោគសញ្ញាអ្វីទេ ដោយសារម្តាយរបស់ខ្ញុំមានជំងឺលើសសម្ពាធឈាម នាងខ្ញុំចង់សួរលោកគ្រូពេទ្យថា តើជំងឺលើសសម្ពាធឈាមនេះអាចបន្តពីម្តាយមកកូនដែរឬទេ? តើខ្ញុំគួរធ្វើដូចម្តេចដើម្បីបង្ការមិនឲ្យកើតជំងឺនេះ? តើអាហារណាខ្លះ ដែលខ្ញុំគួរតម? ហេតុអ្វី? សាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា បានឆ្លើយតបនឹងករណីសិក្សានេះថា… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជារៀងរាល់ថ្ងៃ មានអត្ថបទជាច្រើនត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ហេលស៍ថាមដែលក្នុងនោះរួមមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ និងខុសប្លែកពីគ្នា តែសុទ្ធសឹងតែជាអត្ថបទដែលអាចទុកចិត្តបាន និងជាប់ទាក់ទិននឹងសុខភាពទាំងផ្នែកសុខភាពបច្ចេកទេស និងសុខភាពទូទៅ។ ក្រៅពីអត្ថបទដែលនិពន្ធដោយក្រុមអ្នកនិពន្ធ ក៏មានផងដែរនូវអត្ថបទដែលនិពន្ធដោយអ្នកប្រើប្រាស់ដែលភាគច្រើនជាសមាជិកនៃសហគមន៍របស់ហេលស៍ថាមយើងផ្ទាល់តែម្តង។ ក្នុងចំណោមអត្ថបទជាច្រើនដែលបានចេញផ្សាយ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងឱសថ នៅតែទទួលបានការចាប់អារម្មណ៍ច្រើន ដោយមានអ្នកចូលអាន និងធ្វើការចែករំលែកច្រើនជាងគេ។ យ៉ាងណាមិញ អត្ថបទនៃជំងឺផ្សេងៗក៏ត្រូវបានការគាំទ្រពីសំណាក់មិត្តអ្នកអានដូចគ្នាផងដែរ ជាក់ស្តែង មានអត្ថបទ៣ដែលមានអ្នកអានច្រើនជាងគេសម្រាប់ខែកក្កដា ដែលក្នុងនោះរួមមាន ៖ ដូចម្ដេចដែលហៅថា ជំងឺទឹកនោមផ្អែមប្រភេទ២?   បើតាមការអង្កេតនៅឆ្នាំ២០០៤-២០០៥ របស់សមាគមជំងឺទឹកនោមផ្អែមកម្ពុជា គេបានរកឃើញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅទីក្រុងមានប្រហែល១០% នឹងនៅជនបទប្រហែល៥%។ លោកវេជ្ជបណ្ឌិត ទូច ឃុន នាយករងមន្ទីរពេទ្យព្រះកុសមៈនិងប្រធានផ្នែកជំងឺទឹកនោមផ្អែមបានឲ្យនិយមន័យនៃ«ជំងឺទឹកនោមផ្អែមប្រភេទ ២» ថាជាជំងឺរុំារ៉ៃ ដែលស្ដែងឡើងដោយការកើនឡើងអត្រាជាតិស្ករនៅក្នុងឈាមហើយនៅក្នុងបរិការណ៍នៃភាពសុំានឹងអាំងស៊ុយលីន(ការផលិតអាំងស៊ុយលីនក្នុងខ្លួនមានសភាពធម្មតាតែសរីរាង្គមិនអាចប្រើវាបាន) និងកង្វះខាតនៃអាំងស៊ុយលីន (កោសិកាបេតារបស់លំពែងដំណើរការមិនល្អនាំឲ្យផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់)។ ជំងឺនេះ… មានគភ៌ដំបូងនៅអាយុច្រើន សុទ្ធតែផ្តល់ហានិភ័យ ឬយ៉ាងណា?   មានកត្តាជាច្រើនក្នុងនោះរួមមាន ៖ ការសិក្សា សង្គម និងការងារ អាចជាមូលហេតុដែលធ្វើឲ្យស្រ្តីមួយចំនួនពន្យារពេលមានកូនដំបូង រហូតដល់វ័យប្រមាណ៣៥ឆ្នាំឡើងទៅ ដែលត្រូវបានចាត់ទុកថាគាត់មានផ្ទៃពោះដំបូងនៅអាយុច្រើន។ ប៉ុន្តែថា តើការមានគត៌ដំបូងនៅអាយុច្រើន មានគុណវិបត្តិ និងគុណសម្បត្តិបែបណាខ្លះ? ហើយថាតើមានចំណុចអ្វីខ្លះដែលគួរយល់ដឹងអំពីបញ្ហានេះ? ចម្លើយទាំងអស់មានបង្ហាញជូននៅក្នុងអត្ថបទនេះក្រោមការបកស្រាយពីលោកវេជ្ជបណ្ឌិត ហួត សេងឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត។   ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស  យើងប្រាកដជាសម្លឹងឃើញលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេសនៅតែមានការកើនឡើង  ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនក្នុងវិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន។  ជាក់ស្តែង វិស័យទាំងពីរបាន និងកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេសដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានលើកឡើងថា«បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខារ និងសម្ភារៈប្រើប្រាស់ យើងក៏ព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស» ហើយគ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនខុសពីរាល់សប្តាហ៍នោះទេ…សម្រាប់សប្តាហ៍ទី៣នៃននែកក្កដានេះ យើងក៏ឃើញមានអត្ថបទចំនួ៣ ដែលមានការចូលអានច្រើនជាងគេ ស្របពេលដែលអត្ថបទផ្សេងទៀត ក៏មានការចាប់អារម្មណ៍មិនសូវគ្នាប៉ុន្មានដែរ។ មានVidal 2017នៅក្នុងដៃឬនៅ? ជាការចែករំលែកពីអតីតនិស្សិតឱសថសាស្រ្តមួយរូបអំពី Vidal ដែលជាវចនានុក្រម រួមបញ្ចូលនូវព៌ត៍មានជាច្រើនទាក់ទងនឹងឧសថ ការព្យាបាល និងការអនុវត្តផ្សេងទៀតក្នុងវិស័យសុខាភិបាល ដែលជាជំនួយ និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ អ្នកក្របកវិជ្ជាជីវៈសុខាភិបាល ឱសថការី ក៏ដូចជា គិលានុបដ្ឋានជាដើម។ បើមិនទាន់មានទេ អាចចូលទៅក្នុងលីងខាងលើ និងធ្វើការទាញយកដោយឥតគិតថ្លៃបាន… ជំងឺគាំងបេះដូងហានិភ័យខ្ពស់ ចំពោះស្ត្រីអស់រដូវ  វេជ្ជបណ្ឌិត មិន សេងលាប ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត «ជំងឺគាំងបេះដូងជាជំងឺដែលកើតចេញមកពីការត្បៀត ឬការស្ទះនៃសរសៃឈាមបេះដូង» ។ វាអាចកើតឡើងសន្សឹមៗរហូតដល់ដំណាក់កាលណាមួយ វានឹងស្ទះជិតឈឹងតែម្តង ឬអាចកើតឡើងភ្លាមៗដោយកំណកឈាម ធ្វើឲ្យស្ទះ។ ដោយឡែក ចំពោះស្ត្រីអស់រដូវវិញ ពុំមានលក្ខណៈខុសគ្នាច្រើននោះទេ គ្រាន់តែអាចនិយាយបានថា… [ការសិក្សា] អ្នកដែលទទួលទានកាហ្វេពិតជាអាចរស់យូរបានមែនទេ?  អ្នកញៀននឹងកាហ្វេជាច្រើន ជារឿយៗតែងតែនិយាយថា «ការទទួលភេសជ្ជៈដែលមានរសជាតិល្វីងនេះធ្វើឲ្យជីវិតរស់នៅមានន័យ» ប៉ុន្តែទម្លាប់មួយនេះក៏អាចជួយឲ្យពួកគេរស់បានយូរដែរ នេះបើយោងតាមការបកស្រាយរបស់ការសិក្សាអន្តរជាតិធំៗចំនួនពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថារបាយការណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលបានធ្វើការផ្សព្វផ្សាយនៅក្នុង Annals of Internal Medicine មិនបានបង្ហាញថា «កាហ្វេគឺពិតជាហេតុផលដែលធ្វើឲ្យអ្នកដែលទទួលទានកាហ្វេអាចរស់បានយូរទេ»។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវទាំងពីរនេះមានលក្ខណៈជាការសង្កេតមានន័យថាពួកគេបានបង្ហាញពី…. © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចំនួននៃអ្នកអានក៏កើន ចំនួននៃអ្នកប្រើប្រាស់ក៏កាន់តែមានច្រើនផងដែរ។ ជាក់ស្តែង សម្រាប់សប្តាហ៍នេះអត្ថបទ១ក្នុងចំណោម៣នៃអត្ថបទដែលមានអ្នកចូលអានច្រើនជាងគេ  គឺជាអត្ថបទដែលត្រូវបានចេញផ្សាយផ្ទាល់ពីគណនីរបស់សាធារណជន។ ជាបន្តបន្ទាប់ យើងក៏ឃើញមានការនិពន្ធ និងចេញផ្សាយអត្ថបទផ្ទាល់ខ្លួនរបស់សាធារណជនផងដែរ ដែលនេះសរបញ្ជាក់ឲ្យឃើញថា វប្បធម៌នៃការចែករំំលែកកំពុងតែរីកលូតលាស់ និងសាយភាយហើយ… ដូចទៅនឹងរៀងរាល់សប្តាហ៍ដែរ យើងខ្ញុំក៏សូមនាំមកជូនមិត្តអ្នកអាននូវអត្ថបទចំនួន៣ ប្រចាំសប្តាហ៍ទី២នៃខែកក្កដានេះ ក្នុងរួមមានដូចខាងក្រោម ៖ ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស  ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង  ស្របពេលដែលកម្ពុជាកំពុងមានការរីកចំរើនក្នុងវិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹងតែបានបញ្ចប់ការសិក្សាជំនាញឯកទេសទាំងក្នុងស្រុក ក៏ដូចជាមកពីបរទេសផងដែរ។ វិស័យទាំងពីរ បាន និងកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ចំពោះបញ្ហានេះ លោក ឈាង ស៊ីដេត ប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីបមានប្រសាសន៍ថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់សម័យ និងមានភាពច្បាស់លាស់ »… ឡាបូបង្កកំណើតកូនក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ទទួលពានរង្វាន់គុណភាពល្អបំផុត កំរិតអន្តរជាតិ នៅប្រទេសស្វីស! កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ពិធីប្រគល់ពានរង្វាន់គុណភាពល្អបំផុតកំរិតអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅឯទីក្រុង Luzern ប្រទេសស្វីស ដែលមន្ទីរសំរាកព្យាបាលកម្ពុជាត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice)… Emphysema អាចព្យាបាល តែមិនអាចអាចជាសះស្បើយ  លោកវេជ្ជបណ្ឌិត ស៊ីន ឈុនអ៊ីម​ ជាវេជ្ជបណ្ឌិតនៅអគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត « Emphysema ជាជំងឺដែលបង្កឡើងដោយការខូចទៅលើជញ្ជាំងនៃកូនថង់សួត តាមរយៈការរលាករយៈពេលយូរ ដែលបណ្តាលឲ្យកូនថង់សួតរលាយចូលគ្នា ក្លាយជាថង់ខ្យល់រីកធំជាប់ជាប្រចាំ (Permanent enlargement of the air space) ជាហេតុធ្វើឲ្យសួតបាត់បង់សមត្ថភាព ក្នុងការផ្លាស់ប្ដូរខ្យល់នៅត្រង់កន្លែងខូច (Dead space)។» ជំងឺនេះជាទូទៅវាបង្កឡើងដោយសារផ្សែងបារី ព្រោះថាផ្សែងបារីមានផ្ទុកនូវសារធាតុដែលធ្វើឲ្យកូនថង់ ខ្យល់រលាក… © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចង់ដឹងទេថា សម្រាប់សប្តាហ៍ដំបូងនៃខែកក្កដានេះ តើអត្ថបទណាដែលត្រូវបានមិត្តអ្នកអានគាំទ្រច្រើនជាងគេ? តោះ! តាមដានជាមួយគ្នា…   1- កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ... ទីបំផុត បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះអាចដឹងថាខ្លួននឹងត្រូវប្រឡងនៅថ្ងៃណា? ម៉ោងណា? មណ្ឌលណា? ហើយ តែសម្រាប់លេខបន្ទប់ និងតុ នឹងត្រូវចាំដល់ថ្ងៃទី…   2- ១០ អត្ថបទអំពីជំងឺមហារីកប្រភេទផ្សេងៗគ្នា អំពីជំងឺមហារីកផ្សេងៗពីគ្នាត្រូវបានប្រមូលផ្តុំគ្នានៅក្នុងអត្ថបទតែមួយដោយមានលីងច្រើន សម្រាប់សម្រួលដល់មិត្តអ្នកអានក្នុងការស្វែងយល់ទៅតាម ប្រធានបទដែលខ្លួនចាប់អារម្មណ៍…   3- សុខភាពផ្លូវចិត្ត និងពិការភាព ជាការលើកទឹកចិត្តដល់អ្នកដែលមានការពិបាកសម្រេចចិត្តក្នុងការទទួលយកអវៈយវៈសិប្បនិម្មិត អត្ថបទនេះមានបង្ហាញពីគុណសម្ប្តត្តិ និងផលវិជ្ជមានជាច្រើន រួមទាំងមានវីដេអូទៀតផង…

ចែករំលែក

ចុងខែមិថុនាក៏បានឈានចូលមកដល់…ក្រុមការងារគេហទំព័រសុខភាព ហេលស៍ថាម យើងក៏បានសង្កេតឃើញមានទាំងកំណើនអត្ថបទ និងកំណើនអ្នកចូលទស្សនាពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចគ្នានឹងសប្តាហ៍ដែលកន្លងមកដែរ យើងតែងតែមានការបង្ហាញនូវអត្ថបទសុខភាពដែលមានប្រជាប្រិយភាពជាងគេប្រចាំសប្តាហ៍ចំនួន៣ដូចខាងក្រោម៖ ១ អាការៈញ័រទ្រូងហ្នឹងម៉េចវិញទៅ?  អាការៈញ័រទ្រូង(Palpitations) សំដៅលើភាពមិនប្រក្រតីនៃចង្វាក់បេះដូងដែលត្រូវបានកត់សម្គាល់ដោយការកន្រ្តាក់នៃសាច់ដុំបេះដូងនៅត្រង់ទ្រូង មិនថាខ្លាំង ញាប់ ឬតាមចង្វាក់ជាធម្មតានោះទេ ដែលអាចទាក់ទងនឹងការថប់អារម្មណ៍ ដែលមិនប្រាកដថាពាក់ព័ន្ធទៅនឹងសណ្ឋាន ឬដំណើរការមិនប្រក្រតីនៃបេះដូងនោះទេ ប៉ុន្តែវាអាចជាសញ្ញាមួយបញ្ជាក់អំពីចង្វាក់បេះដូងលោតញាប់ ឬខុសពីធម្មតា ដែលវាអាចលោតឈប់ៗ ឬក្នុងចង្វាក់មិនទៀងទាត់ ហើយបន្តជាប់រហូត…ស្វែងយល់បន្ថែមជាមួយលោកវេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង ២ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ការឆ្លងមេរោគលើស្បែក  លោកវេជ្ជបណ្ឌិត David Hooper សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Harvardបានមានប្រសាសន៍ថា “ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក កំពុងធ្វើឲ្យមានការកើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យត្រូវការឧបករណ៍បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។ ការអនុម័តឲ្យមានការប្រើប្រាស់ថ្នាំ Baxdelaនេះ គឺ…”  ៣ ការបង្ករោគរួមគ្នា ជំងឺដែលអ្នកផ្ទុកមេរោគអេដស៍ ត្រូវប្រុងប្រយ័ត្ន  លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយផ្នែកជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា «ជំងឺអេដស៍ និងជំងឺរលាកថ្លើម បង្កឡើងដោយវីរុសនិងឆ្លងតាមផ្លូវដូចគ្នាហើយការបង្ករោគរួមគ្នានៃជំងឺអេដស៍ និងជំងឺរលាកថ្លើមមាន៣ ប្រភេទគឺ ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើម បេ (HIV-HBV)  ជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមសេ(HIV-HCV) និងជំងឺអេដស៍ជាមួយជំងឺរលាកថ្លើមបេសេ (HIV-HBV+HCV)»។ វាអាចកើតលើមនុស្សគ្រប់វ័យ ពិសេសលើមនុស្សពេញវ័យច្រើនជាងគេ…  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្នុងចំណោមអត្ថបទជាច្រើនដែលបានដាក់បញ្ចូលទៅក្នុងគេហទំព័រសុខភាព ហេលស៍ថាម ក្នុងខែមិថុនានេះ យើងក៏សង្កេតឃើញថាប្រធានបទទាក់ទិននឹងស្រ្តីមានផ្ទៃពោះ និងព័ត៌មានទាក់ទិននឹងការប្រើប្រាស់ឱសថ ក៏ដូចជាការបង្កើត និងរកឃើញអ្វីថ្មីៗ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ដែលក្នុងនោះ ដូចដែលបានបង្ហាញជូនខាងក្រោមស្រាប់ គឺមានអត្ថបទ២ដែលនិយាយអំពីស្រ្តីមានផ្ទៃពោះត្រូវបានគេចូលអានច្រើន។ តាមរយៈការគាំទ្ររបស់អ្នកទាំងអស់គ្នា យើងខ្ញុំនឹងព្យាយាមផ្សព្វផ្សាយបន្ថែមទៀតនូវអត្ថបទសុខភាពដែលអាចទុកចិត្តបានជូនដល់មិត្តអ្នកអានជាបន្តទៀត… សម្រាប់ខែទី៦នៃឆ្នាំ២០១៧នេះ ចង់ដឹងថាមានអត្ថបទណាដែលមានការពេញនិយមអានជាងគេ បន្តអានទាំងអស់គ្នា… ១ បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹង…  អត្ថបទនេះក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសប្តាហ៍ផងដែរ ហើយគិតរយៈពេល១ខែនេះ ក៏នៅតែជាអត្ថបទដែលមានអ្នកអានច្រើនជាងគេ ដែលភាគច្រើន គឺយើងអាចដឹងបានថាជាអ្នកនៅក្នុងវិស័យសុខាភិបាលដែលកំពុងតែត្រៀមខ្លួនសម្រាប់ការប្រលងឆ្នាំនេះ។ នេះជាអត្ថបទដែលបានបង្ហាញពីការចែករំលែកបទពិសោធន៍របស់បេក្ខភាពមួយរូបដែលបានប្រឡងជាប់ជាស្ថាពរ និងការណែនាំដល់បេក្ខភាពឆ្នាំនេះថា… ២ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង ជាមួយនឹងកិច្ចសម្ភាសន៍ដែលធ្វើឡើងដោយផ្ទាល់រវាងក្រុមការងារទស្សនាវដ្តីហេលស៍ថាមប្រូ (Healthtime Pro) ជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ចំណុចខ្លឹមៗដែលគួរយល់ដឹងជាច្រើនត្រូវបានបង្ហាញជូននៅក្នុងអត្ថបទនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត…» ៣ ជំងឺក្រឡាភ្លើងដែលស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្ន!  ជំងឺក្រឡាភ្លើងជាជំងឺដែលកើតលើស្ត្រីមានផ្ទៃពោះចាប់ពីសប្តាហ៍ទី ២០ឡើងទៅ។ វាស្តែងចេញនូវសញ្ញា ហើម លើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម ហើយបើមិនមានការព្យាបាលបានត្រឹមត្រូវទេនោះ វាអាចបណ្តាលឲ្យផលវិបាកធ្ងន់ធ្ងរជាច្រើន ហើយក៏អាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ លោកស្រីវេជ្ជបណ្ឌិត អ៊ុយ សុផា បានជម្រាបជូនថា «ជំងឺនេះត្រូវបានរកឃើញថា កើតមានច្រើនគួរឲ្យកត់សម្គាល់ នៅប្រទេសកម្ពុជាយើង…» គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានចម្ងល់ ឬវិបត្តិផ្សេងៗទាក់ទិននឹងសុខភាព លោកអ្នកក៏អាចសាកសួរនូវករណីដែលអ្នកចង់ដឹងដោយគ្រាន់តែចុចត្រង់នេះ វិបត្តិសុខភាព (សូមជ្រើសរើស«វិបត្តិសុខភាព» ត្រង់Category) ។  ទន្ទឹមនឹងនេះ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានបំណងចែករំលែកនូវចំណេះដឹងដែលអាចអត្ថបទនិពន្ធផ្ទាល់ អត្ថបទស្រាវជ្រាវ មេរៀន បទពិសោធន៍ ឬអត្ថបទបកប្រែដែលអ្នកគិតថាចង់ចេញផ្សាយនៅក្នុងគេហំទំព័ររបស់យើង លោកអ្នកអាចបង្កើតអត្ថបទបានតាមរយៈ បង្កើតអត្ថបទផ្ទាល់ខ្លួន។ សម្រាប់Frequently Asked Questions សូមចុចត្រង់នេះ FAQ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្មេចបើកៗ ក៏ដល់សប្តាហ៍ទី៣ នៃខែទី៦ នៃឆ្នាំ២០១៧បាត់ទៅហើយ…ជាមួយនឹងាការគាំទ្រអាន និងចូលទស្សនារបស់អ្នកគ្រប់គ្នារួមមានទាំងអ្នកជំងឺ អ្នកស្រលាញ់សុខភាព និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះ គេហទំព័រយើងក៏ទទួលបានកំណើននៃអ្នកចូលទស្សនាគួរឲ្យកត់សម្គាល់។ សម្រាប់សប្តាហ៍ទី៣នេះ យើងក៏បានរកឃើញអត្ថបទ៣ ដែលមានចំនួនអ្នកចូលអាន និងចែករំលែកច្រើនជាងគេ ក្នុងនោះរួមមាន៖ ១ ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង  ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់មានម្នាក់មានជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? សូមកុំរំលងអត្ថបទនេះ ជាមួយនឹងការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត… ២ អ្វីគួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទC យោងតាមប្រសាសន៍របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ «ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ  រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង»។ ចំណុចគួរយល់ដឹងជាច្រើនទៀតក៏ត្រូវបានលើកយកមកបកស្រាយនៅក្នុងអត្ថបទនេះផងដែរ…. ៣ ផ្នែកជំងឺបេះដូង និងសរសៃឈាមសមាជិកថ្មីរបស់មន្ទីរពេទ្យព្រះកុសុមៈក្នុងឆ្នាំ២០១៧  បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ(មានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ) ក្រោមការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យព្រះកុសុមៈទើបតែបានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះក៏ដោយ តែផ្នែកនេះបម្រើសេវា២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់សប្តាហ៍ទី២នៃខែមិថុនា (ចាប់គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា) នេះ សន្ទុះនៃអ្នកចូលអាន និងទស្សនាគេហទំព័រហេលស៍ថារបស់យើង ក៏ហាក់ដូចជាមានច្រើនមែនទែន ដោយហេតុថាយើងបានធ្វើការជ្រើសរើសជាពិសេសនូវប្រភេទអត្ថបទដែលជឿជាក់មិត្តអ្នកអាននឹងចាប់អារម្មណ៍ស្វែងយល់។ ក្នុងនោះផងដែរយើងក៏សង្កេតឃើញអត្ថបទចំនួន៣ ដែលមានប្រជាប្រិយភាពជាងគេ ៖ ១ បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ថ្ងៃប្រឡងក្របខណ្ឌក្រសួងសុខាភិបាលក៏បានខិតកៀកមកដល់ដែរ ហើយក៏មានបេក្ខភាពជាច្រើន ទាំងអ្នកធ្លាប់ប្រឡង និងអ្នកមិនធ្លាប់បាន និងកំពុងត្រៀមខ្លួនសម្រាប់ការប្រឡងនាខែកក្កដាខាងមុខនេះ ហើយក៏មានរៀមច្បងមួយរូបដែលសុំមិនបញ្ជាក់ឈ្មោះបានចែករំលែកបទពិសោធន៍របស់ខ្លួន និងបានណែនាំដល់បេក្ខភាពឆ្នាំនេះថា… ២ មជ្ឈមណ្ឌលជាតិផ្នែកមហារីកដំបូងគេបង្អស់នៅកម្ពុជាជិតមានវត្តមានហើយ… ជាដំណឹងថ្មីដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដោយយើងនឹងមានវត្តមាននៃមជ្ឈមណ្ឌលនេះជាលើកដំបូងបង្អស់ ដើម្បីត្រៀមរួមចំណែកដោះស្រាយបញ្ហា និងព្យាបាលជំងឺមហារីកនៅក្នុងប្រទេសយើងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត… ៣ គ្រូពេទ្យខ្មែរសុទ្ធតែគ្មានបានការ! កុំអានតែចំណងជើង ហើយចុចshare…សូមអានដល់ចប់ ទើបអាចដឹងអំពីអត្ថន័យពិតនៃអត្ថបទមួយនេះ។ សង្ឃឹមថា អ្នកនឹងមិនទម្លាប់ជឿជាក់ និងសន្និដ្ឋានលើអត្ថបទដែលអ្នកបានអាន បន្ទាប់ពីគ្រាន់តែអាចចំណងជើងនោះទេ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជាមួយនឹងការចែករំលែកទាក់ទិននឹងសុខភាពជាច្រើន ក្នុងសប្តាហ៍ទី១នៃខែមិថុនា (ចាប់គិតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា) នេះ យើងក៏សង្កេតឃើញអត្ថបទចំនួន៥ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងនោះរួមមានដូចខាងក្រោម៖ ១ គុណភាព សុវត្ថិភាព​ និងប្រសិទ្ធភាព ជាគុណតម្លៃផលិតផលនៃសហគ្រាសឱសថកម្ពុជា ជាមួយនឹងបទសម្ភាសន៍រវាងហេលស៍ថាម និងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE បានលើកឡើងអំពីដំណើរការនៃការបង្កើត ទស្សនវិស័យ លក្ខណៈពិសេស និងចំណុចសំខាន់ផ្សេងៗទៀតជាច្រើននៃសហគ្រាសឱសថដែលមានឈ្មោះល្បីល្បាញនេះ... ២ ក្រមសីលធម៌គ្រូពេទ្យដែលអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវប្រកាន់ខ្ជាប់ ជាឯកសារដ៏មានគុណតម្លៃសម្រាប់អ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាល ៣ សិក្សាផ្នែកវេជ្ជសាស្រ្តបែបStudent-centeredបែបណាវិញទៅ? (Video)  ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ចុះការសិក្សាបែប មានលក្ខណៈប្លែកបែបណា? ហើយអាចអនុវត្តយ៉ាងដូចម្តេចក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត? ៤ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម  មានកត្តាជាច្រើនរួមមាន អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃ ជាក់ស្តែងតាមរយៈវិធីទាំង៦ នេះនឹងអាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម ៥ យល់ដឹងអំពី ជំងឺអុតស្វាយ ដើម្បីកូនអ្នក  ជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់​ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅ​ចន្លោះអាយុចាប់ពី ៦ខែ​ដល់ ១៥ឆ្នាំ។ វាជាជំងឺឆ្លងខ្លាំង ដែំលបង្កឲ្យមានរោគសញ្ញា៣ដំណាក់កាល ហើយការព្យាបាលក៏មិនសូវជាមានភាពស្មុគស្មាញប៉ុន្មានដែរ។ យ៉ាងណាមិញ ផលវិបាកក៏អាចធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវនោះ... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top