Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការចាំងត្រូវថ្ងៃអាហារដែលមិនល្អដល់សុខភាព ធូលីដី ការប្រើប្រាស់ផលិតផលសក់ច្រើនពេក និងកត្តាតំណពូជ បណ្តាលឲ្យសក់របស់អ្នកជ្រុះ។ ជាច្រើនលើកច្រើនដង មនុស្សភាគច្រើនយល់ថាសក់របស់ខ្លួនមានសុខភាពល្អ ដោយមិនបានគិតថាសក់របស់ពួកគាត់ចាប់ផ្តើមរលោះបន្តិចម្តងៗនោះទេ។ វេជ្ជបណ្ឌិត Anna Roslyakova ណែនាំថា វា ជារឿងសំខាន់ដែលអ្នកចាំបាច់ត្រូវធ្វើការវាយតម្លៃពីសុខភាពសក់របស់អ្នកគ្រប់ពេល។ ឆ្លើយនឹងកម្រងសំណួរខាងក្រោម និងវាយតម្លៃពីស្ថានភាពសុខភាពសក់អ្នកដែលបង្ហាញពីសម្ផស្សរបស់អ្នក។ ១. តើអ្នកអាយុប៉ុន្មាន?     ក. ក្មេងជាង ១៨ឆ្នាំ     ខ. អាយុចន្លោះពី ១៨ទៅ៣០ឆ្នាំ     គ. ច្រើនជាង ៣០ឆ្នាំ ២. ភេទ៖     ក. ស្រី     ខ.ប្រុស ៣. តើអ្នកមានសក់ប្រភេទណា?     ក. សក់ធម្មតា     ខ. សក់ស្ងួត     គ. សក់ប្រេង ៤. តើសក់អ្នកមានសភាពដូចម្តេច?     ក. សក់ត្រង់     ខ. សក់ទឹករលក     គ. សក់រួញ     ៥. តើអ្នកផ្លុំសក់ឲ្យស្ងួត ឬកៀបត្រង់ ឬកៀបឲ្យរួញ ញឹកញាប់ប៉ុណ្ណា?     ក. មួយខែម្តង     ខ. ២ដងក្នុងមួយខែ     គ. រៀងរាល់ថ្ងៃ ៦. តើអ្នកកាត់សក់ញឹកញាប់ប៉ុណ្ណា?     ក. រៀងរាល់៦ខែម្តង     ខ. ២ ឬ៣ដងក្នុងមួយមួយឆ្នាំ     គ. មិនដែល ៧. ដាក់ទឹកក្នុងចានដែក ហើយទម្លាក់សក់អ្នកចូលក្នុងទឹកនោះ។ ពិនិត្យមើលថាតើសក់អ្នកមានសភាពបែបណា?     ក. អណ្តែត     ខ. លិចចូលក្នុងទឹក ៨. យកម្រាមដៃអ្នកច្បូតសក់? តើអ្នកមានអារម្មណ៍ថាវាល្មមឬក៏ក្រាស់?     ក. ក្រាស់     ខ. ស្តើង     គ. ល្មម ៩. តើរយៈពេលប៉ុន្មាន ថ្ងៃទើបសក់អ្នកឡើងប្រេង?     ក. ៣ទៅ៤ថ្ងៃ     ខ. ១ទៅ២ថ្ងៃ     គ. មិនដល់១ថ្ងៃផង ១០. តើអ្នកលាបសក់ ឬប្រើសារធាតុគីមីផ្សេងទៀតទេ?     ក. ទេ     ខ. ប្រើ ១១. តើអ្នកឧស្សាហ៍ស្រេ្តសទេ?     ក. ទេ     ខ. ចាស/បាទ     គ. ខ្លះដែរ ១២. តើអ្នកផឹកទឹកប៉ុន្មានកែវក្នុងមួយថ្ងៃ? ​ ​​ ​ ក. ៦ទៅ៨កែវ ​   ខ. ៣ទៅ៥កែវ    គ. ១ទៅ២កែវ     លទ្ធផល ចម្លើយភាគច្រើន ក៖ សក់របស់អ្នកមានសុខភាពល្អ ហើយអ្នកមិនចាំបាច់ព្រួយបារម្ភពីវាទេ។ គ្រាន់តែថែទាំសក់អ្នកដូចអ្វីដែលអ្នកធ្លាប់ធ្វើ និងទុកឲ្យសក់អ្នកភ្លឺរលោងដូចធម្មតាចុះ។ ចម្លើយភាគច្រើន ខ៖ សក់អ្នកល្អភាគច្រើន។ មើលថែសក់អ្នកច្រើនជាងធម្មតាបន្តិច អាចឲ្យវាកាន់តែរឹងមាំ។ កុំឧស្សាហ៍កក់សក់ លាបពណ៌សក់ ឬអ៊ុតសក់ពេក។ ឧស្សាហ៍តម្រឹមសក់អ្នក ដើម្បីឲ្យវាដុះកាន់តែល្អ។ ទុកឲ្យសក់អ្នកលូតលាស់ខ្លួនឯងព្រោះមិនមានការបញ្ជាក់ច្បាស់លាស់ទេ។ ចម្លើយភាគច្រើន គ៖ សក់របស់អ្នកត្រូវការការយកចិត្តទុកដាក់ពីអ្នក។ បន្ថយការប្រើប្រាស់ផលិតផលលើសក់។ ផ្តល់សំណើមដល់សក់អ្នក។ មិនត្រូវកៀបសក់ ឬធ្វើអ្វីផ្សេងដែលឲ្យសក់អ្នកប៉ះកំដៅទេ តែបើអ្នកមិនអាចចៀសបានទេនោះ ប្រើសេរ៉ូមការពារកំដៅមុននឹងធ្វើវា។ ទុកពេលឲ្យសក់អ្នកដកដង្ហើមផង។ អ្នកអាចប្រើប្រេងបន្ទន់ធម្មជាតិធ្វើពីទឹកឃ្មុំ ស៊ុត ទឹកដោះគោជូ ដើម្បីចិញ្ចឹមសក់អ្នក និងថ្នមសក់អ្នកឲ្យមានសុខភាពល្អវិញ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អ្នកខ្លះមិនសូវចូលចិត្តរដូវរងាទេ ជាពិសេសសម្រាប់ស្រុកយើងដែលមិនសូវស៊ាំនឹងអាកាសធាតុត្រជាក់តែម្តង ហើយច្រើនរអ៊ូរទាំថា មិនងាយស្រួលក្នុងការចេញទៅក្រៅ និងសំខាន់ស្បែកមើលទៅមានសភាពស្ងួត និយាយទៅបាក់សម្រស់តែម្តង។  ប៉ុន្តែការពិតវាមិនដូច្នេះទេ ប្រសិនបើអ្នកចេះទាញយកផលប្រយោជន៍ពីវា  ហើយខាងក្រោមនេះគឺជាចំណុចខ្លះៗដែលនឹងធ្វើឲ្យអ្នកចូលចិត្តអាកាសធាតុនារដូវរងានេះ៖ 1. គេងលក់ស្រួល អាកាសធាតុក្តៅស្អុះស្អាប់អាចជាការរំខានដល់ដំណេករបស់អ្នក ធ្វើឲ្យលោកអ្នកគេងមិនលក់   មានអារម្មណ៍ថាអស់កម្លាំងនៅពេលព្រឹកទោះជាអ្នកប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ដែលធ្វើឲ្យស្បែកបែរជាស្ងួតទៅវិញ។ ចំពោះ អាកាសធាតុត្រជាក់វិញធ្វើឲ្យបន្ទប់ត្រជាក់ល្មម   ពិសេសនៅប្រទេសយើងផ្ទាល់តែម្តង ដែលអាចឲ្យគេងលក់ស្រួល   និងគេងបានគ្រប់គ្រាន់ធ្វើឲ្យមានភាពស្វាហាប់ និងសម្រស់ស្រស់ស្អាត។ គន្លឹះ៖ •កុំភ្លេចពាក់អាវកក់ក្តៅ ដណ្តប់ភួយឲ្យបានគ្រប់គ្រាន់ និងចៀសវាងគេងផ្ទាល់នឹងឥដ្ឋ •ញ៉ាំទឹកល្មម   និងចូលបន្ទប់ទឹកឲ្យហើយមុនចូលគេង។ 2. ជាពេលវេលាល្អសម្រាប់រត់ហាត់ប្រាណ ជាការពិត ការរត់នៅក្រោមអាកាសធាតុក្តៅ ហប់ប្រៀបដូចជាបន្ទុកមួយទៅលើរូបរាងកាយធ្វើឲ្យអ្នករត់ពិបាកទ្រាំ ឆាប់ហត់ ប៉ុន្តែបើរត់នៅក្រោមអាកាសធាតុត្រជាក់ធ្វើឲ្យអ្នករត់មានអារម្មណ៍ល្អ មិនឆាប់អស់កម្លាំង ពិសេស គឺអាចដុតកាឡូរីបានកាន់តែលឿនជាងរដូវក្តៅ។ ដូចនេះ អ្នកក៍អាចទទួលបានរូបរាងដ៏ស្រស់ស្អាត និងរឹងមាំផងដែរ។ គន្លឹះ៖ •សម្លៀកបំពាក់កីឡាជិតៗ ជាមួយស្បែកជើង  និងស្រោមជើងវែង •ពាក់មួកការពារសន្សើម  បើត្រូវរត់នៅខាងក្រៅផ្ទះ។ 3. ថ្ពាល់ក្រហមព្រឿងៗ មិនចាំបាច់ចំណាយពេលផាត់មុខដើម្បីទទួលផ្ទៃមុខក្រហមនោះទេ ព្រោះសីតុណ្ហភាពត្រជាក់ សរសៃឈាមដែលនៅក្រោមស្បែកមានសន្ទុះ ធ្វើឲ្យផ្ទៃមុខមានសភាពក្រហមតិចៗ មើលទៅស្អាតប្លែកបែបធម្មជាតិ និងកាន់តែមានភាពទាក់ទាញ។ គន្លឹះ៖ •លាបឡេផ្តល់សំណើមដល់ស្បែកឲ្យគ្រប់គ្រាន់ និងកុំភ្លេចក្រមួនលាបបបូរមាត់ •អាចទះតិចៗលើផ្ទៃមុខដើម្បីភ្ងោចដល់កោសិកាស្បែកឲ្យមានភាពរស់និងហាប់ណែនផងដែរ។ 4. ផ្ទៃមុខមានភាពស្រស់ស្អាត រាល់ពេលរដូវរងាចូលមកដល់ ដូចជាមិនសូវចង់ងូតទឹកព្រោះងូតទៅចង់ញាក់ តែចង់ប្រាប់ថាទឹកត្រជាក់អាចជួយឲ្យប្រហោងរន្ធរោមរួមតូច មើលទៅម៉ដ្ឋស្អាត។ ម្យ៉ាង វាក៏អាចពន្យារ ព្រមទាំងការពារការកកស្ទះនៃសារធាតុខ្លាញ់នៅលើផ្ទៃមុខក៏ដូចជាកាត់បន្ថយធូលីដីមិនឲ្យចូលរន្ធរោម ជាហេតុធ្វើឲ្យមិនកើតមុន និងមើលទៅមិនឃើញមានខ្លាញ់រងើមផងដែរ។ មិនថាតែផ្ទៃមុខទេ មុននៅខ្នងក៏អាចជួយកាត់បន្ថយបានដូចគ្នា។ គន្លឹះ៖ បើពិបាកទ្រាំនឹងទឹកត្រជាក់អាចងូតទឹកក្តៅសិន ដើម្បីជម្រះសារធាតុកខ្វក់ សឹមបន្តដោយទឹកត្រជាក់វិញ។ 5. សម្រស់កាន់តែក្មេងជាងវ័យ អាកាសធាតុត្រជាក់ជួយពង្រឹងនូវចលនាឈាមរត់ទាំងនៅលើមុខ និងខ្លួនប្រាណ អំណោយផលដល់ការកាត់បន្ថយរលាក ឬហើមនៅលើផ្ទៃមុខ និងភ្នែក មិនតែប៉ុណ្ណោះក៏អាចជួយពន្យារភាពជ្រីវជ្រួញបានដែរ តួយ៉ាងនៅកន្លែងថែរក្សាសម្ផស្សមួយចំនួនតែងប្រើវិធីសាស្រ្តទឹកត្រជាក់សម្រាប់ពង្រឹងស្បែកឲ្យតឹង ភ្លឺរលោងដូចកូនក្មេង។ គន្លឹះ៖ សំខាន់ត្រូវផ្តល់សំណើមដល់ស្បែក និងសាធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ 6. ស្រួលតុបតែងមុខ មិនមានការរំខានពីញើស និងខ្លាញ់លើផ្ទៃមុខ រួមផ្សំនឹងស្បែកម៉ដ្ឋរលោងផង ការតុបតែងមុខរបស់អ្នកនឹងកាន់តែងាយស្រួល និង perfect ថែមទាំងអាចជាប់បានយូរ  និងមិនប្រតាកដោយសារញើសទៀតផង។ គន្លឹះ៖  •ត្រូវលាបក្រែមផ្តល់សំណើមមុននឹងមេកអាប់ជានិច្ច    ហើយម៉ាស្សាស្បែកបន្តិចមុនផាត់មុខដើម្បីភ្ងោចចរន្តឈាម ​   ចៀសវាងផាត់មុខទាំងស្បែកកំពុងគ្មានភាពរស់ដោយភាពត្រជាក់។ •អាចបន្តក់ប្រេងចិញ្ចឹមស្បែកក្នុងក្រែម   ឬម្សៅទ្រនាប់របស់អ្នកបន្តិច ដើម្បីឲ្យមើលទៅរលោងស្អាត។ ដូចនេះ ត្រូវចាំថាអ្នកក៏ត្រូវចេះវិធីថែរក្សាសម្រស់នៅរដូវរងា ដើម្បីធានាថាអ្នកមិនរងឥទ្ធិពលមិនល្អពីអាកាសធាតុនេះ    តែជាគុណប្រយោជន៍ល្អៗរបស់វា។     ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ផ្ទៃមុខជាផ្នែកសំខាន់បំផុតនៃសម្រស់សម្រាប់គ្រប់គ្នាទាំងបុរសនិងស្រ្តី។ ពិតណាស់មានបញ្ហាជាច្រើនតែងតែកើតឡើងនៅលើមុខរបស់លោកអ្នក ក្នុងនោះការប្រែប្រួលទៅជាចាស់ និងជ្រីវជ្រួញ ក៏អាចកើតតាមវ័យរបស់លោកអ្នកផងដែរ។ ហេលស៍ថាម នឹងលើកយកប្រធានបទមួយស្តីពី«ការប្រឆាំងនឹងភាពភាពចាស់ជ្រីវជ្រួញ»ដោយធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ជាអ្នកជំនាញខាងផ្នែកកែសម្ផស្ស និងប្រឆាំងភាពជ្រីវជ្រួញ(Cosmetic Laser Surgery, Botox, Filler, Thread Lift និង Anti-Aging)នៅSeoul Korea ហើយបច្ចុប្បន្នលោកជាប្រធានគ្លីនិកស្បែក បឹងកេងកង (BC Skin Clinic and Laser) ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញនេះរួមមាន៖ •កត្តាខាងក្រៅ ( Extrinsic Factor )៖ ការត្រូវកម្តៅថ្ងៃខ្លាំង ការគេងមិនគ្រប់គ្រាន់ ការជក់បារី និងផឹកស្រាកត្តាបរិស្ថានជុំវិញខ្លួនដែលពោរពេញដោយផ្សែងនិងជាតិពុលនិងការបរិភោគចំណីអាហារគ្មានវីតាមីនគ្រប់គ្រាន់។ •កត្តាខាងក្នុង ( Intrinsic Factor )៖ តំណពូជ( Geneic ) ការមានអាយុច្រើន ( Advanced Age ) ការបាត់បង់ជាតិ Fat,  Elastin, Collagen, HA ពីក្នុងស្រទាប់ស្បែកភាពរួមតូចនៃឆ្អឹង ( Bone Resorption)សាច់ដុំរួមស្វិត ឬខ្សោយ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការប្រើផលិតផលថែរក្សាសម្ផស្សមួយចំនួនអាចធ្វើឲ្យស្នាមជ្រួញលុបបាត់បានតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្ន បើផលិតផលទាំងនោះពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ឬគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះ វានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ •ការប្រើថ្នាំលាបពពួកRetinoid , Vitamin C, E, Arbutine , HA ,Botox •ការប្រើថ្នាំចាក់តាមរបៀប Mesotherapy គឺចាក់នៅកន្លែងដែលមានបញ្ហាជ្រួញផ្ទាល់ ដើម្បីបណ្តុះកោសិកាថ្មី។ •ការភៀលមុខ ( Chemical Peeling ឬ  Skin Resurfacing )  ដោយលាបពពួក AHA , BHA , TCA , PA , MA , LA , KA …..ក្នុងគោលបំណងជំរុះកោសិកាចាស់បណ្ដុះកោសិកាថ្មីឲ្យខ្ចី និងភ្លឺរលោង។ •Face Lifting With Laser គឺប្រើប្រាស់កាំរស្មី Laser  ដើម្បីរំញោចកោសិកាថ្មីឲ្យដុះបានល្អ និងជួយបន្តឹងស្បែកផងដែរ។ •Botox : ជាប្រភេទថ្នាំBotulinum Toxin, Type A  មានតួនាទីបន្ធូរសាច់ដុំដែលកន្រា្តក់ខ្លាំងដូចជា កន្ទុយភ្នែក ជុំចញ្ចើម ថ្ងាស ច្រមុះ ក បបូរមាត់ ឲ្យបាត់ភាពជ្រីវជ្រួញ និងមានប្រសិទ្ធភាពខ្ពស់ ដែលទទួលស្គាល់ដោយ US FDA  និងកំពុងពេញនិយមលើសកលលោក។ •Thread Lift ជាបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ខ្សែអំបោះប្រភេទSilhouette របស់ USA ផលិតពី Poly Lactic Acid ងាយរលាយចូលទៅក្នុងស្បែកមានក្បាលរាងសាជីដែលអាចទាញស្បែកមុខបានតឹងល្អភ្លាមៗ និងស្ថិតនៅរយៈពេលវែងចន្លោះ២ទៅ៣ឆ្នាំព្រមទាំងទទួលស្គាល់ដោយ US FDA ហើយនៅពេលដែលរលាយវាក៏ក្លាយទៅជាសារជាតិបណ្តុះកោសិការថ្មីធ្វើឲ្យមុខក្មេងជាងវ័យ។ •ប្រើម៉ាស៊ីនប្រភេទ Ulthera ឬ Liftera ដើម្បីទាញបន្តឹងស្បែកមុខ ឬដងខ្លួនទាំងមូលកុំឲ្យជ្រួញ និងយារធ្លាក់ដោយមិនបាច់វះកាត់ និងបានផលខ្ពស់។ •Surgery ជាការវះកាត់ទាញបន្តឹងស្បែក បំបាត់ភាពជ្រីវជ្រួញ។ នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមានការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។ បន្ថែមពីនេះ ការព្យាបាលនេះអាចផ្តល់នូវផលអវិជ្ជមានដល់ផ្ទៃមុខទៅថ្ងៃក្រោយដែរ ប្រសិនបើការព្យាបាលគ្មានជំនាញច្បាស់លាស់ ឬប្រើប្រាស់ឧបករណ៍មិនត្រូវតាមស្តង់ដាដែលផលវិបាកទាំងនោះមានដូចជា៖ •ការលាបអាចបណ្តាលឲ្យរោល ក្រហម របក ក្រហាយ រមាស់ •ការចាក់តាមរបៀប Mesotherapy អាចឲ្យមានស្នាមមុខម្ជុលឬស្នាមជាំឈាមបន្តិចបន្តួច •ការភៀលមុខអាចបណ្ដាលឲ្យមានក្រហមក្រហាយ ឬក្រមៅ •ការចាក់ Botox អាចបណ្ដាលឲ្យមានការទាញស្បែកមិនស្មើគ្នា •Tread lift អាចធ្វើឲ្យទម្រង់មុខមិនស្មើគ្នាឬប្រើអំបោះមិនល្អអាចក្ររលាយនិងស្បែកឡើងរឌិបរដុបឬរលាកក្រហម •ប្រើMachine Ultheraឬ Liftera គឺសុវត្ថិភាពបំផុតគ្រាន់តែឈឺសាច់ដុំបន្តិចបន្តួចរយះពេលប្រហែលមួយសប្ដាហ៍ប៉ុណ្ណោះ •Surgery : ការវះកាត់អាចបណ្ដាលឲ្យមានស្នាម ឬផ្លែនៅលើផ្ទៃមុខរបស់អ្នកទៅថ្ងៃក្រោយ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតមានមតិផ្ដាំផ្ញើក៏ដូចជាយោបល់ណែនាំដល់ប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមុននឹងសម្រចចិត្តទទួលយកសេវាកម្មអ្វីមួយ និងដើម្បីកុំឲ្យមានផលវិបាកដូចដែលបានរៀបរាប់ខាងលើសូមមេត្តាទៅជួបគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីសុខភាពយើងទាំងអស់គ្នា។

ចែករំលែក

យោងតាមមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ការជក់បារីនឹងធ្លាក់ចុះពីអត្រា៤៨.៩៨%នៅក្នុងឆ្នាំ២០០៥ទៅ៤៣.៣%ក្នុងឆ្នាំ២០១០ចំពោះមនុស្សប្រុសនិងពី២០.៣%ក្នុងឆ្នាំ២០០៥ទៅ១៧.២%ក្នុងឆ្នាំ២០១០ចំពោះមនុស្សស្រី។ ផ្អែកទៅតាមវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការក្នុងឆ្នាំ២០១១  «បញ្ហាជ្រុះសក់» សំដៅដល់ការជ្រុះសក់ខុសពីធម្មជាតិនៃរដ្តលូលាស់របស់សក់ ពោលគឺជាការជ្រុះសក់ច្រើនជាង១០០សរសៃក្នុងមួយថ្ងៃ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ប្រធានគ្លីនិកសើស្បែកប៊ីស៊ីបឹងកេងកង និងទួលគោក។ មួយវិញទៀត តាមរយៈលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច ក្នុងបទសម្ភាសន៍ខែសីហាឆ្នាំ២០១៥ បញ្ហាជ្រុះសក់មានការកើនឡើងច្រើនក្នុងប្រទសកម្ពុជាយើង ហើយក៏កើតមានឡើងលើមនុស្សគ្រប់វ័យទាំងអស់។  ដោយហេតុនេះហើយ ហេលស៍ថាម បានធ្វើការសិក្សាមួយលើករណីសក់ជ្រុះនេះនៅទីក្រុងភ្នំពេញ ក្នុងគោលបំណងស្វែងយល់ពីចំនួននៃអ្នកមានបញ្ហានេះ ប្រភេទសក់ជ្រុះដែលប្រជាជនជួបប្រទះ និងដំណោះស្រាយដែលពួកគាត់កំពុងធ្វើ។  ការសិក្សានេះ មានអ្នកចូលរួមសរុប ១០០នាក់ ដោយឆ្លើយតបទៅនឹងកម្រងសំណួរជាភាសាខ្មែរក្នុងប្រព័ន្ធអ៊ីនធឺណែតនិងនៅកីឡដ្ឋានអូឡាំពិក ប៉ុន្តែមានត្រឹមតែ៨៩ចម្លើយប៉ុណ្ណោះដែលយកជាការបាន។ អ្នកចូលរួមទាំង៨៩នាក់ មានអាយុរចន្លោះពី ១៥ទៅ៦១ឆ្នាំ ក្នុងនោះស្រីចំនួន ៦៦ (៧៤,១៦%) នាក់ និងប្រុសចំនួន ២៣ (២៥,៨៤%) នាក់។  តាមរយៈចម្លើយក្នុងកម្រងសំណួរ មាន៖  ១៩ (២១,៣៥%) នាក់មានបញ្ហាជ្រុះសក់ធម្មតា (ស្រី ១៦, ៨៤,២១% និងប្រុស ៣, ១៥,៧៩%)  ៤ (៤.៤៩%) នាក់មានបញ្ហាឆក (ស្រី ១, ២៥% និងប្រុស ៣, ៧៥%) ៣ (២៣,០៨%) នាក់មានបញ្ហាសក់ជ្រុះតាមដោយសារតំណពូជ (ស្រី ៣, ១០០% និងប្រុស ០, ០%) ១៣ (១៤,៦១%) នាក់មានបញ្ហាជ្រុះសក់ច្រើនគ្រប់កន្លែងនៃស្បែកក្បាល (ស្រី ១៣, ១០០% និងប្រុស ០, ០%) ៥០ (៥៦,១៨%) នាក់មានបញ្ហាសក់ខូច (ស្រី ៣៣, ៦៦% និងប្រុស ១៧, ៣៤%) ក្នុងចំណោមអ្នកដែលមានបញ្ហាសក់ទាំង ៧០ (៧៨,៦៥%) នាក់ មានត្រឹមតែ ១ (១,៤៣%) នាក់ដែលបានធ្វើតេស្តសក់និងទទួលការព្យាបាល ៤ (៥,៧១%) នាក់ប៉ុណ្ណោះដែលធ្លាប់បានធ្វើតេស្តសក់ ហើយ ៣៣ (៤៧,១៤%) នាក់ បានធ្វើការព្យាបាលសក់របស់ខ្លួនដោយការប្រើប្រាស់ថ្នាំឬផលិតផលផ្សេងៗ ឯ៣២ (៤៥,៧១%) នាក់មិនបានស្វែងរកការព្យាបាលឬធ្វើតេស្តអ្វីទេ។ លើសពីនេះទៅទៀត មានត្រឹមតែ ២នាក់ប៉ុណ្ណោះដែលបានទៅពិនិត្យនៅគ្លីនិកសើស្បែក ឯអ្នកផ្សេងទៀតបាននិយាយថា ខ្លួនមិនដឹងថាត្រូវទៅពិនិត្យនៅឯណា។ យោងតាមលទ្ធផលដែលបានរកឃើញនេះ យើងអាចទាញសន្និដ្ឋានបានថា បញ្ហាជ្រុះសក់និងសក់ខូចពិតជាចោទជាបញ្ហាចំពោះប្រជាជនខ្មែរយើងទាំងក្មេងនិងចាស់។ មួយវិញទៀត ការស្វែងរកការព្យាបាលដូចជាមិនសូវមានប៉ុន្មានទេ ដោយយើងឃើញថាចំនួយនៃអ្នកដែលមានបញ្ហាហើយមិនទទួលយកការព្យាបាលគឺនៅមានច្រើននៅឡើយ (៤៥,៧១%) ហើយបើទោះអ្នកមួយចំនួន (៤៧,១៤%) បានធ្វើការព្យាបាល ក៏អ្នកទាំងនោះមិនបានធ្វើការពិនិត្យស្វែងរកមូលហេតុឲ្យបានច្បាស់ដែរដោយហេតុថាមានត្រឹម ៥,៧១% បានធ្វើតេស្ត។ សរុបមក ការសិក្សានេះ មានអ្នកចូលរួមត្រឹមតែ៨៩នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនអាចតំណាងឲ្យលទ្ធផលនៃប្រជាជនខ្មែរទូទាំងប្រទេសបាន ប៉ុន្តែនេះជាការពញ្ញាក់អារម្មណ៍ដល់ប្រជាជនយើងព្រមទាំងអ្នកផ្តល់សេវាសុខាភិបាលឲ្យងាកមកយកចិត្តទុកដាក់ក្នុងបញ្ហានេះ ដោយហេតុថា បញ្ហនេះ បើទោះជាមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាជនមែន តែវានឹងធ្វើឲ្យធ្លាក់ចុះនូវគុណភាពរស់នៅរបស់ពួកគាត់ផ្ទាល់ ហើយក៏អាចប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top