Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ផ្សែងបារី គឺជាមូលហេតុដ៏ចំបងដែលបានចូលរួមធ្វើអោយមានអត្រាមរណភាពខ្ពស់នៅលើសកលលោក។ គេបានរកឃើញសារធាតុប្រមាណជា4000ប្រភេទដែលមាននៅក្នុងផ្សែងបារី ហើយសាធាតុមួយចំនួនជាសារធាតុពុល (toxin) និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗ (carcinogens)។ ដោយសារការញៀន(depen-dance)ភាពឆ្ងាញ់ពិសារ និងការកាត់បន្ថយភាពតានតឹងអារម្មណ៍ ធ្វើឲ្យអ្នកជក់បារីភាគច្រើនពុំបានអើពើអំពីផលប៉ះពាល់របស់ផ្សែងបារីលើសុខភាព។ មិនថាអ្នកជក់បារីផ្ទាល់ ( active smoking) ឬអ្នកដែលស្រូបយកផ្សែងបារីដោយប្រយោល (passive  smoking)នោះទេ សុទ្ធតែអាចទទួលផលប៉ះពាល់ពីផ្សែងបារីបានក្នុងកម្រិតណាមួយ។ ផលប៉ះពាល់ទៅលើសុខភាពកើនឡើងទៅតាមចំនួនបារីដែលជក់ប្រចាំថ្ងៃ និងទៅតាមពេលវេលាសរុបនៃការជក់បារី.ខាងក្រោមជាការពណ៌នាខ្លីៗអំពីជំងឺផ្លូវដង្ហើមដែលបណ្ដាលពីការជក់បារី ។ -ជំងឺមហារីកសួត ជំងឺមហារីកសួត ជាជំងឺដែលពិបាកទាំងក្នុងការធ្វើរោគវិនិច្ឆ័យទាំងក្នុងការព្យាបាល។អ្នកជក់បារីមានហានិភ័យកើតជំងឺមហារីកសួត ពី15ទៅ30ដងលើសមនុស្សធម្មតា(non smoker) ហើយតាមការសិក្សាបញ្ជាក់ថា90%នៃអ្នកជំងឺមហារីកសួត គឺអ្នកជក់បារី។យ៉ាងណាមិញការឈប់រឺការកាត់បន្ថយការជកបារីអាចកាត់បន្ថយហានិភ័យក្នុងការបង្កឲ្យមានជំងឺមហារីកសួតបាន។ -ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (COPD)​ បារី គឺជាមូលហេតុទី1 ដែលបង្កឲ្យមានជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។ នៅក្នុងផ្សែងបារី គេឃើញមានសារធាតុម៉្យាង(Acrolein) ដែលបណ្ដាលឲ្យមានការរលាកទងសួត ហើយការរលាករាំុរ៉ៃនឹងធ្វើឲ្យទងសួតត្បៀតបន្តិចម្ដងបន្តិចម្ដង។ ជាទូទៅ វាអាចស្ដែងចេញជា4 ដំណាក់កាល៖ ដំបូង គឺការក្អកមានកំហាករ៉ាំរ៉ៃ បន្ទាប់មកហត់​ បន្ទាប់មកទៀត គឺជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ​ និងចុងក្រោយឈាន ដល់ការបាត់បង់ជីវិត។ ការស្រាវជ្រាវបានបង្ហាញថា «ការឈប់ជក់បារី​ អាចបន្ថយល្បឿន​ នៃការវិវឌ្ឍនៃការត្បៀតទងសួត ក៏ដូចជាការធ្លាក់ចុះនៃតួនាទីប្រពន្ធ័ដង្ហើម​បាន»។ -ជំងឺហឺត(Asthma)​ ត្បិតថាការជក់បារីមិនមែនជាមូលហេតុផ្ទាល់ដែលបង្កឲ្យមានជំងឺហឺត ប៉ុន្តែគេបានសង្កេតឃើញថា អ្នកជំងឺហឺតដែលជាអ្នកជក់បារី ឬជាអ្នកដែលរស់នៅក្បែរអ្នកជក់បារី​ ច្រើនមានវិបត្តិជំងឺហឺត​(Asthma exacerbation)ញឹកញាប់ សញ្ញាគ្លីនិកធ្ងន់ធ្ងរ និងមានការឆ្លើយតបមិនសូវល្អទៅលើការព្យាបាលដោយថ្នាំ។ ក្រៅពីផលប៉ះពាល់ទៅលើប្រពន្ធ័ដង្ហើម ការជក់បារីក៏អាចធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រព័ន្ធសសៃឈាមបេះដូង​ និងអាចបង្កឲ្យមានជំងឺមហារីកផ្សេងៗទៀត។ ហេតុដូចនេះ បងប្អូនគួរបោះបង់ការជក់បារី និង​ ជៀសឲ្យឆ្ងាយពីផ្សែងបារី ដើម្បីសុខភាពខ្លួនផ្ទាល់​ និងអ្នកនៅជុំវិញខ្លួន។ លើសពីនេះទៅទៀត បើបងប្អូនដែលជាអ្នកជក់បារីមានអាការៈដូចជា ក្អករ៉ាំរ៉ៃ ហត់ ឬថប់ពិបាកដកដង្ហើម សូមរួសរាន់រកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីធ្វើការរុករករោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលដែលមានប្រសិទ្ធភាព៕ បកស្រាយដោយ ៖  វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ធឯកទេស វេជ្ជសាស្ត្រទូទៅ និងជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ចេកជាផ្លែឈើមួយប្រភេទគ្មានរដូវដែលប្រជាជនខ្មែរនិយមដាំស្ទើរគ្រប់ផ្ទះ។បើអាចជ្រើសយកផ្លែ ចេកមកបរិភោគបានច្រើនយ៉ាង អាស្រ័យលើការនិយមរបស់មនុស្សម្នាក់ៗ ដូចជាបរិភោគជាផ្លែឈើស្រស់ ជាបង្អែម ជាអន្លក់ និងអាចជាថ្នាំកែរោគមួយចំនួនទៀតផង។  តាមការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថាផ្លែកចេកមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សយើង។ ហេលស៍ថាមនឹងបកស្រាយពីអត្ថប្រយោជន៏នៃការទទួលទានផ្លែចេក។ តើនៅក្នុងផ្លែចេកមានសារធាតុអ្វីខ្លះទៅ? ហើយផ្លែចេកអាចជួយអ្វីខ្លះដល់សុខភាពមនុស្សយើងទៅ?ទាំងនេះ គឺសុទ្ធតែជាសំណួរដែលនឹងត្រូវបកស្រាយជាបន្ទរបន្ទាប់ក្នុងសំណេរនេះ។ បើលោកអ្នកមានជំងឺធ្លា្កក់ទឹកចិត្ត ខ្វះឈាម ទល់លាមក  រលោកក្រពះរលោកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ជំងឺធាត់ សូមកុំបារម្ភផ្លែចេកអាចជួយដោះស្រាយបញ្ហាឲ្យអ្នកបាន។ ការសិក្សាមួយបានបង្ហាញថាផ្លែចេកទុំមានផ្ទុកសារជាតិស្ករបីប្រភេទ ៖ Sucrose, Fructose និង glucos រួមផ្សំនឹងសារធាតុសរសៃដែរ។ គុណតម្លៃនៃផ្លែចេកចំពោះសុខភាព៖ ·ផ្ដល់ថាមពល ៖  ចេកអាចជួយផ្ដល់ថាមពលបានភ្លាមៗ ក្រោយពេលអ្នកបានបរិភោគវា។ ជាទូទៅការបរិភោបផ្លែចេក២ផ្លែអ្នកនឹងមានថាមពលអាចលេងកីឡាបាន៩០នាទី ។ ដូច្នេះគ្មានអ្វីដែលចម្លែកទេដែរផ្លែចេកជាអាហារផ្លែឈើទីមូយនិងចម្បងបំផុតសម្រាប់ អត្តពលិក។ ·ផ្ដាច់បារី ៖ ភាពសម្បូរបែបផ្នែកវីតាមីន B12, B6និងម៉ាញេស្យូមនៅក្នុងផ្លែចេកមានប្រយោជន៏សំខាន់ណាស់សម្រាប់អ្នកដែលចង់ផ្ដាច់បារីព្រោះវាអាចធ្វើឲ្យគេឆាប់បាត់ចំណង់ស្រេក ឃ្លានជាតិនីកូទីនរបស់បារី។ ·ប្រឆាំងនឹងជំងឺលើសឈាម ៖  ផ្លែចេកមួយផ្លែអាចមានផ្ទុកសារធាតុប៉ូតាស្យូមដល់ទៅ៣៦០មីលី្លក្រាម។ សារធាតុរ៉ែប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកគឺជាសម្ព័ន្ធមិត្តដ៏ចំណានបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។ ·ជំរុញការផលិតគ្រាប់ឈាមក្រហម ៖ ក្រៅពីរ៉ែប៉ូតាស្យូម ចេកមានផ្ទុកសារធាតុរ៉ែផ្សេងទៀតដូចជាកាល់ស្យូមហ្វូស័្វរម៉ាញ៉េស្យូម និងស័ង្កសី។ ដោយកម្រិតសារធាតុរ៉ែដែកខ្ពស់ គ្រូពេទ្យតែងតែណែនាំអ្នកជំងឺខ្វះឈាម បរិភោគផ្លែចេកដើម្បីជួយជំរុញការផលិតគ្រាប់ឈាមក្រហម។ ·សម្រួលផ្លូវអាហារ ៖ សារធាតុសរសៃដែលផ្លែចេកមានផ្ទុកយ៉ាងច្រើននោះជាអ្នកជួយសម្រួលការទល់លាមក និងប្រយុទ្ធប្រឆាំងទល់នឹងបញ្ហាពោះវៀនមួយចំនូន។ ទន្ទឹមអាការៈឈឺក្រពះ ចេកទុំពិតជាអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នកបាន។ ·ជំងឺធ្កាល់ទឹកចិត្ត៖ ជាតិTryptophaneដែលមានផ្ទុកនៅក្នុងផ្លែចេកគឺជាប្រភេទប្រូតេអ៊ីនម្យ៉ាងជួយបន្ធូរអារម្មណ៏មនុស្ សនិងផ្ដល់ភាពរីករាយ។លើសពីនេះ វីតាមីនB6ដែលមាននៅក្នុងចេកនឹងទៅជួយតម្រែតតម្រង់កម្រិតជាតិស្ករGlucoseក្នុងឈាមឲ្យស្មើល្អ ដែលវាមានប្រយោជន៏ខ្លាំងណាស់ទៅដល់សុខភាពអារម្មណ៏របស់អ្នកធ្លាក់ទឹកចិត្ត៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

Q: នាងខ្ញុំរស់នៅ ទីក្រុងភ្នំពេញ។ សមាជិកគ្រួសាររបស់ខ្ញុំ គាត់មានអាការៈខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ដោយមានរោគសញ្ញាក្អក ពិបាកដកដង្ហើម និងមានអារម្មណ៍តឹងទ្រូង តែគាត់មិនមានប្រវត្តិក្នុងការជក់បារីនោះទេ។ ខ្ញុំសង្ស័យថាគាត់អាចមានបញ្ហាអាល្លែកហ្ស៊ី តើលោកវេជ្ជបណ្ឌិតអាចជួយណែនាំ ពីរបៀបក្នុងការព្យាបាល និងការការពារពីជំងឺនេះយ៉ាងដូចម្តេចខ្លះ? A : តាមការរៀបរាប់សញ្ញានៃអ្នកជំងឺ សង្កេតឃើញថាមូលហេតុដែលបង្កឲ្យមានរោគសញ្ញាខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃនេះ អាចទាក់ទងនឹងជំងឺច្រើន។  -ទីមួយ គឺជំងឺរលាកទងសួតរ៉ាំរ៉ៃ (bronchite chronique) ដែលអ្នកជំងឺមាន អាការៈ ក្អក ស្លេស្ម រយៈពេល ៣ ខែ ក្នុងអំឡុងរយៈពេល ២ ឆ្នាំ បន្តបន្ទាប់គ្នា។  -ជំងឺទីពីរ ដែលបណ្ដាលឲ្យមានខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃដែរនោះ គឺ ជំងឺហឺត (Asthme) បង្កមកពីអាល្លែកហ្ស៊ី(ភាពចាញ់) របស់ផ្លូវដង្ហើម ច្រើនកើតឡើងចាប់ពីវ័យកុមារហើយក៏កើតមានលើមនុស្សចាស់ផងដែរ។  -ជំងឺទីបី គឺ ជំងឺខ្យល់ដក់ស្ទះក្នុងផ្លូវដង្ហើម(em physèm e pulmonaire) ដែលកើតឡើងលើមនុស្សចាស់ភាគច្រើន និង បង្កមកពីការជក់បារីច្រើនក្នុងរយៈពេលយូរ (ជក់បារី លើសពីមួយកញ្ចប់ក្នុងមួយថ្ងៃ រយៈពេលលើសពី ១០ឆ្នាំឡើងទៅ) ដែលរោគសញ្ញារបស់វាច្រើនតែស្ដែងចេញជាការស្ទះ និង ថប់ ដង្ហើម។ ភាគច្រើននៃអ្នកជំងឺនេះ គេសង្កេតឃើញថាតែងតែប្រឈមមុខនឹងការធ្វើការងារជាមួយឧស្ម័នពុល ឬ ការស្រូបផ្សែងបារីលើសលប់។  -ជំងឺទីបួននោះ គឺជំងឺរីកទងសួត (dilatation des bronches) គឺ ជាជំងឺ ដែលបណ្ដាលមកពីផលវិបាកនៃជំងឺផ្សេងៗដូចជាផលវិបាកនៃជំងឺរបេង ជំងឺក្អកមាន់ ឬ ជំងឺមកពីវីរុសមួយចំនួន និងមកពីកត្តាតំណពូជ ដែលកើតមានតាំងពីកុមារដែលធ្វើឲ្យមានការចុះខ្សោយប្រព័ន្ធផ្លូវដង្ហើម។  -ចុងក្រោយគឺ ជំងឺរបេងសួតរ៉ាំរ៉ៃ(tuberculose pulmonaire) ដែលបណ្ដាលមកពីការព្យាបាលមិនបានដិតដល់ ឬផលវិបាកនៃជំងឺរបេងខ្លួនឯង ក៏អាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃផ្នែកផ្លូវដង្ហើមដែរ។  សរុបមក រោគសញ្ញាទាំងអស់នេះ (ក្អក ពិបាកដកដង្ហើម តឹងទ្រូង ហត់ក្នុងរយៈពេលយូរ) ក៏មិនអាចប្រាកដថា មកពីបញ្ហាអាល្លែកហ្ស៊ី ឬ មកពីការជក់បារី ឬ ផ្សែងពុលនោះឡើយ ដូចនេះ អ្នកជំងឺគួរមកពិគ្រោះនឹងគ្រូពេទ្យជំនាញឯកទេស ដើម្បីឲ្យគ្រូពេទ្យសួរដេញដោលបន្ថែម ត្រួតពិនិត្យ និងធ្វើតេស្តផ្សេងៗ ដើម្បីទទួលបានរោគវិនិច្ឆ័យពិតប្រាកដ។ បកស្រាយដោយ ៖ សាស្រា្តចារ្យវេជ្ជបណ្ឌិត គុយ ណូ វេជ្ជបណ្ឌិតសល្យសាស្រ្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីរពេទ្យសម្រាកព្យាបាលអាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

BACLOFEN ជាអាស៊ីត Gamma  Amino  Butyric  Acid (GABA) ដែលជាភ្នាក់ងារប្រឆាំងការកន្រ្តាក់ ជួយឲ្យសាច់ដុំសម្រាក មានប្រសិទ្ធភាពបំបាត់ការឈឺចាប់ ហើយវាដើរតួនៅក្នុងប្រព័ន្ធប្រសាទកណ្តាលជាការបន្ធូរសាច់ដុំ។ មិនតែប៉ុណ្ណោះ BACLOFEN មានលក្ខណៈជាប្រភេទថ្នាំព្យាបាលការញៀនសុរា   ឬដើម្បីផ្តាច់ស្រា។   ការពិតទៅ BACLOFEN ជាសារធាតុមួយស្រដៀងជាមួយនឹងសរសៃប្រសាទដែលត្រូវបានគេស្គាល់ថាGABAវាមានប្រតិកម្មតបលើអារម្មណ៍និងរាងកាយទាំងមូល។ រេសិបទ័រទទួលGABAត្រូវបានរកឃើញនៅមជ្ឈមណ្ឌលកណ្តាលនៃខួរក្បាលហើយនេះវាដូចទៅនឹងប្រសិទ្ធភាពក្នុងការព្យាបាលញៀនដោយសារថ្នាំ ឬស្រាដោយរ៉េសិបទ័រទាំងនោះ។សរសៃប្រសាទផ្សេងៗពីគ្នាត្រូវបានកំណត់ថាផលជាមូលដ្ឋានគួរជាទីគាប់ចិត្តចូលរួមជាមួយការប្រើសារធាតុអាល់កុល និងថ្នាំញៀន។ តាមទ្រឹស្តី BACLOFENដើរតួជារ៉េសិបទ័រGABAវាអាចជួយកាត់បន្ថយចំណង់ខ្លាំងនៃសុរានិងថ្នាំញៀនព្រមទាំងបន្ថយរោគសញ្ញានៃការផ្តាច់ស្រា គឺមានន័យថាសញ្ញាមិនធម្មតានានាដែលតែងកើតមានឡើងក្នុងពេលឈប់ប្រើប្រាស់សារធាតុទាំងនោះ។ ទាក់ទងទៅនឹងការប្រើប្រាស់BACLOFENសម្រាប់មនុស្សពេញវ័យ ជាទូទៅ គឺលេបម្តង១គ្រាប់ (១០មីលីក្រាម) ៣ដងក្នុងមួយថ្ងៃ ប៉ុន្តែ សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់នេះ ចាំបាច់ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។ ក្នុងពេលប្រើគួរប្រុងប្រយ័ត្នពេលបើកបរ ឬ ធ្វើកិច្ចការណាមួយដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់។ ចៀសវាងពិសាសារធាតុអាល់កុលខណៈពេលប្រើBACLOFEN ព្រោះវាអាចបណ្តាលឲ្យកើនឡើងប្រតិកម្មBACLOFENកាន់តែខ្លាំង មួយវិញទៀត មិនគួរប្រើBACLOFENបើត្រូវធ្វើការងារដោយប្រើសាច់ដុំ។ ផលរំខានរបស់វាBACLOFENមានដូចជា ៖មានអារម្មណ៍ល្ហិតល្ហៃ អស់កម្លាំង ភ្លឹកៗ វិបត្តិដំណេក អាចមានអាការៈខ្យល់ចាប់ចង្អោរ ក្អួត ឈឺក្បាលបញ្ហាលើប្រព័ន្ធរំលាយអាហារដូចជា រាក ឬទល់លាមកស្រកទម្ងន់ ឬ ឡើងទម្ងន់ អាចថយការចងចាំ ករណីខ្លះអាចឈានដល់ការពិបាកដកដង្ហើម តែកម្រ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                        

ចែករំលែក

ហេលស៍ថាម៖ នាងខ្ញុំឈ្មោះ ចរិយា អាយុ ២០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំចង់ដឹងថា តើការផឹកស្រាច្រើនអាចបង្កឲ្យកើតជំងឺមហារីកថ្លើមដែរទេ? ចម្លើយ ៖  ការពិសាស្រាត្រូវបានចាត់ទុកថាជាកត្តាបង្កគ្រោះថ្នា់ក់(risk factor) ចំពោះជំងឺមិនឆ្លងដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងក្នុងនោះក៏មានជំងឺមហារីកជាច្រើនទៀតផងដែរ។ ដោយឡែកមូលហេតុចម្បងដែល បង្កឲ្យកើតជំងឺមហារីកថ្លើម មានដូចជាមេរោគរលាកថ្លើមប្រភេទ បេ និងសេ (HBV or HCV) ឬប៉ារ៉ាស៊ីត (Ex: schistosomiasis) ឬAflatoxin។ ការពិសាស្រាក្នុងបរិមាណច្រើននោះនឹងអាចចោទជាបញ្ហារដល់ថ្លើមដែលអាចឲ្យក្រិនថ្លើម ដែលជាផលប៉ះពាល់ដ៍អាក្រក់សម្រាប់ការជំរុញឲ្យមានការវិវឌ្ឍឆាប់រហ័ស និងការស្លាប់របស់អ្នកកើតជំងឺមហារីកថ្លើម។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីកនិងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាគ្រូទ្រឹស្តី និងគ្លីនិកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top