Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លោកវេជ្ជបណ្ឌិត John Principe បានលលើកឡើងថា, 《TEDx Talk មិនត្រឹមតែបង្ហាញពីដំណើរជីវិតឯកជន និងការបំពេញវិជ្ជាជីវៈនោះទេ គឺថែមទាំងចែករំលែកអំពីសារ និងអនុសាសន៍ ដើម្បីឲ្យការប្រកបវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពទៀតផង...》ហើយខាងក្រោមនេះ ជាលីងទៅកាន់TED Talksទាំង៦ ដែលអាចជួយផ្លាស់ប្តូរអ្នកក្នុងការអនុវត្តវិជ្ជាជីវៈសុខាភិបាលរបស់អ្នក ៖ ១ Dr. John Principe: Recipe for a healthier America លោកវេជ្ជបណ្ឌិតPrincipe និយាយអំពីបទពិសោធន៍ការងារជាង២០ឆ្នាំរបស់គាត់ក្នុងវិជ្ជាជីវៈមួយនេះ ដែលបានផ្លាស់ប្តូរគាត់យ៉ាងច្រើន ហើយក៏បានបង្កើតនូវមណ្ឌលថែទាំសុខភាពមួយផងដែរ ២ Dr. Atul Gawande: How do we heal medicine? Dr. Gawande លើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ខ្លាំងលើការផ្តល់នូវសេវាកម្មដល់អ្នកជំងឺ ដើម្បីឲ្យសមស្របនឹងតម្លៃ និងកាត់បន្ថយភាពមិនពេញចិត្តពីសាធារណជន ៣ Dr. Abraham Verghese: A doctor's touch ទោះជាមានបច្ចេកវិទ្យាទំនើបលើផ្នែកវេជ្ជសាស្រ្តខ្ពស់កម្រិតណា Dr. Verghese ក៏បានរំលឹកឡើងពីសារសំខាន់នៃទំនាក់ទំនងវាងមនុស្ស និងមនុស្ស ៤ Dr. Peter Attia: Is the obesity crisis hiding a bigger problem? ដោយសារតែមានការយល់ច្រឡំរបស់អ្នកជំងឺទៅលើជំងឺទឹកនោមផ្អែម Dr. Attia បានចាប់ផ្តើមការគិតផ្ទុុយស្រលះមួយទៅលើមូលហេតុ និងផលប៉ះពាល់នៃទំនាក់ទំនងរវាងភាពលើសទម្ងន់ និងជំងឺទឹកនោមផ្អែម ៥ Rebecca Onie: What if our healthcare system kept us healthy? ក្នុងនាមជាអ្នកស្ម័គ្រចិត្តមួយរូប Rebecca Onie បាននឹកឃើញពីទំនាក់ទំនងរវាងសង្គម និងវិស័យសុខាភិបាល ដោយបានបង្កើតនូវអង្គការមួយដែលធ្វើការផ្សាភ្ជាប់រវាងអ្នកជំងឺជាមួយនឹងអ្នកស្ម័គ្រចិត្តការងារសង្គម ដើម្បីជួយសម្រួលការផ្តល់នូវសេវាកម្មសុខភាព ៦ Dr. Daniel Kraft: Medicine's future? There's an app for that Dr. Kraft បង្ហាញជារួមនូវបច្ចេកវិទ្យានៅពេលអនាគតដែលនឹងជួយសម្រួលដល់ការអនុវត្តក្នុងវិស័យវេជ្ជសាស្រ្ត។ បើចូលចិត្តរៀនតាមYoutube​ ប្រហែលជាចង់អានអត្ថបទនេះដែរ Medical YouTube Channel ពេញនិយមទាំង៧ ជួយដល់ការសិក្សារបស់និស្សិតពេទ្យ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ការប្រកបកិច្ចការងារ និងមុខរបរអ្វីក៏តែងតែមានក្រមសីលធម៌ ក៏ដូចជាក្បួនខ្នាតដែលត្រូវគោរពប្រតិបត្តិ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើននូវគុណតម្លៃរបស់បុគ្គល មុខរបរ សង្គម ប្រទេសជាតិ ជាពិសេសវិស័យដែលខ្លួនកំពុងបម្រើការ... ដោយហេតុថា ការប្រព្រឹត្តប្រាសចាកប្រការណាមួយ មិនត្រឹមតែប៉ះពាល់ដល់បុគ្គលជាអ្នកបង្កហេតុតែម្នាក់ប៉ុណ្ណោះទេ  គឺពិតជាងាយត្រូវបានសាធារណជនវាយតម្លៃខ្លាំងណាស់... ដូចនេះហើយ កុំភ្លេចរក្សាទុកឯកសារមួយនេះណា៎ ក្រមសីលធម៌គ្រូពេទ្យ !!! មិនថាអ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាលនោះទេ... លោកអ្នកក៏អាចទាញយកឯកសារ និង អានអត្ថបទប្រកបដោយគុណតម្លៃផ្សេងទៀតផងដែរ ដែលមានដូចខាងក្រោមនេះ ៖ -ចង់រៀនពេទ្យឲ្យជោគជ័យ កុំឲ្យអត់១០ចំណុចហ្នឹងហា៎... -បើចង់បានសង្សារជានិសិត្សពេទ្យ គួរដឹងពីចំណុចទាំង១០នេះ -វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន -ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ! -ឯកសារដែលនិស្សិតពេទ្យគួរតែមាន(មិនគិតថ្លៃ) -មិត្តគ្រូពេទ្យប្រចាំគ្រួសារ ជួយស្រាយបញ្ហា ពេលមិនមានពេទ្យនៅជិត ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ហេលស៍ថាម ៖ តើអ្វីទៅជាកម្មវិធី «មិត្តជួយមិត្ត»?  PAL ៖ កម្មវិធី «មិត្តជួយមិត្ត» គឺជាកម្មវិធី មួយដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដោយមានបំណងលើកតំកើងភាតរភាព រវាងនិសិ្សតជាសិស្សច្បង នឹងនិស្សិតជាសិស្សប្អូនក្នុងការសិក្សាជាក្រុម។ ដោយមានការចង្អុលបង្ហាញនេះ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ដ (MSA) បានរៀបរៀងកម្មវិធីសិក្សាបែបទំនើបកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការនិសិ្សត ដែលហៅជាភាសាអង់គ្លេសថា Peer-Assisted Learning (PAL) Program។ ហេលស៍ថាម ៖ តើកម្មវិធីដ៏ពិសេសមួយនេះ មានសមាជិកប៉ុន្មាននាក់ជាស្ថាបនិកដែរ? PAL ៖  ក្រុមស្ថាបនិកនៃកម្មវិធី «មិត្តជួយមិត្ត» ដែលយើងហៅកាត់ថា (PAL)នេះមានចំនួនបីរូបគឺ៖ ១. កញ្ញា ឃឹម ណាំហ្គេច ៖ ជាអនុប្រធានសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិសិ្សតថ្នាក់ឯកទេសចក្ខុរោគ ឆ្នាំទី២  ២. លោក លឹម សេងឃួន ៖ ជាសមាជិកនៃសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិស្សិតឆ្នាំទី៦ក្នុងកម្មវិធីសិក្សាអន្តរជាតិ ៣. កញ្ញា យី វណ្ណារី ៖ ជានិស្សិតអន្តេវិសិក ឆ្នាំទី៧។        ស្ថាបនិកទាំង៣រូបសុទ្ធតែបានបញ្ចប់ការសិក្សាវគ្គគរុកោសល្យ Essential Skills in Medical Education (ESME online course)  ដែលបង្កើតដោយ សមាគមសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅអឺរ៉ុប: Association for Medical Education in Europe (AMEE)។ ហេលស៍ថាម ៖ តើ PAL មានចក្ខុវិស័យបែបណាខ្លះដែរក្នុងដំណើរការកម្មវិធីរបស់ខ្លួន? PAL ៖  PAL ដំណើរការដោយផ្តោតលើចក្ខុវិស័យធំៗ ៣រួមមាន៖ •បង្កើនសមត្ថភាពស្វ័យសិក្សារបស់និស្សិត  •បង្កើតបរិយាកាសដែលគាំទ្រដល់ការសិក្សា •បណ្តុះគំនិតឲ្យមានវប្បធម៌ក្នុងការចែករំលែក ហេលស៍ថាម ៖ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ តើPAL មានMissionsអ្វីខ្លះ? PAL ៖  សម្រាប់ជំនាន់ទីមួយកន្លងមក ជាមួយនឹងការបង្កើតជាថ្នាក់រៀនមួយសម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៣ ចំនួន ៣០នាក់ ដែលមានរយៈពេល៣ខែ  PALបានត្រៀមបង្កើត ក៏ដូចជារៀបចំនូវ៖ •កម្មវិធីសិក្សាដែលមានលក្ខណៈស្តង់ដា និងបង្កើតនូវបរិយាកាសមួយដែលប្លែកពីបរិយាកាសសិក្សានៅក្នុងថ្នាក់រាល់ដង  •សមត្ថភាពក្នុងការបង្កើនជំនាញអនុវត្ត ចំណេះដឹង និងឥរិយាបថ •ការវាយតម្លៃលើសមត្ថភាពសិក្សា ដើម្បីវាស់វែងទៅលើប្រសិទ្ធភាពនៃកម្មវិធីសិក្សា និងថ្នាក់រៀន  ហេលស៍ថាម ៖ ទាក់ទិននឹងការបង្កើតជាកម្មវិធីនេះឡើង តើPAL ជួបប្រទះនឹងឧបសគ្គ ឬភាពលំបាកអ្វីខ្លះ? PAL ៖  តាមការពិតទៅ កិច្ចការងារអ្វីក៏មានភាពលំបាក និងងាយស្រួលដែរ សម្រាប់កម្មវិធីដ៏ថ្មីស្រឡាងសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅកម្ពុជាមួយនេះ ឧបសគ្គជាចម្បង គឺមានតែកង្វះខាតលើ២ចំណុចរួមមាន ៖ •កង្វះធនធានមនុស្ស ៖ ត្រង់នេះ គឺសំដៅលើសមាជិកជារៀមច្បងដែលត្រូវបង្ហាត់បង្ហាញដល់និស្សិត ដោយហេតុថា ពួកគេត្រូវមានទាំងចំណេះដឹងវេជ្ជសាស្រ្ត និងផ្នែកគរុកុសលនៃផ្នែកវេជ្ជសាស្រ្តផងដែរ  •កង្វះធនធានហិរញ្ញវត្ថុ ៖ ជាការចាំបាច់ដែលជួយគាំទ្រដល់ការសិក្សា ពីព្រោះដើម្បីដំណើរការថ្នាក់រៀនក៏មានតម្រូវការឯកសារ និងសម្ភារៈសិក្សាផ្សេងៗសម្រាប់សម្រួលដល់ការសិក្សា។  ហេលស៍ថាម ៖ តើអ្វីខ្លះជាសកម្មភាពធំៗដែលPAL បានរៀបចំឡើង? PAL ៖  នៅក្នុងថ្នាក់រៀនដែលបានយើងបានដំណើរការកន្លងមក មានសកម្មភាពធំៗមួយចំនួនដូចជា ៖ •សកម្មភាពបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យសិស្សនិស្សិតទាំងអស់មានសមត្ថភាពក្នុងការពន្យល់គ្នាទៅវិញទៅមក •ការសិក្សាជាក្រុមតូចៗ ដើម្បីឲ្យសិស្សអាចចូលរួមសកម្មភាពក្នុងថ្នាក់រៀនបានទាំងអស់គ្នា •ការសិក្សាបង្ហាញត្រាប់ ដើម្បីបង្កើនសមត្ថភាពលើជំនាញអនុវត្ត •បែបបទនៃការសិក្សាដែលផ្ទុយពីអ្វីដែលនិស្សិតធ្លាប់សិក្សានៅក្នុងថ្នាក់រៀន ជាក់ស្តែងដូចជា ការយកមេរៀនទៅមើលនៅផ្ទះ ហើយត្រលប់យកការងារផ្ទះ ឬលំហាត់មកដោះស្រាយក្នុងថ្នាក់វិញ ហេលស៍ថាម ៖ តើសកម្មភាព របស់PAL មានឥទ្ធិពលបែបណាខ្លះដល់ការសិក្សារបស់និស្សិតវេជ្ជសាស្រ្ត ជាពិសេសសិក្ខាកាមដែលបានចូលរួម? PAL ៖  តាមរយៈអ្វីដែលយើងបានធ្វើ យើងគិតថាអ្វីដែលយើងអាចរួមចំណែកជួយដល់ការសិក្សារបស់ពួកគាត់នោះ គឺ ៖ •ការចែករំលែកចំណេះដឹងរវាងនិស្សិត ដែលនេះក៏ស្របជាមួយនឹងយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យផងដែរ •ការយល់ដឹងពីគន្លឹះ ក៏ដូចជាវិធីសាស្រ្តក្នុងការសិក្សាតាមរយៈការបង្ហាត់បង្ហាញរបស់រៀមច្បង ដ៏ដូចជាគំរូដែលសិស្សអាចយកទៅអនុវត្តខ្លួនឯងបាន •សមត្ថភាពស្វ័យសិក្សា ដោយផ្លាស់ប្តូរពីវប្បធម៌ដែលពឹងផ្អែកលើសាស្រ្តាចារ្យ មកជាការពឹងពាក់លើខ្លួនឯងវិញ។ ហេលស៍ថាម ៖ សម្រាប់អនាគត តើPAL នឹងមានគម្រោងអ្វីខ្លះបន្ថែមទៀត? PAL ៖  ពួកយើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសង្ឃឹម និងជឿជាក់ថា យើងនឹងអាច៖ •ពង្រឹងសមត្ថភាពក្រុមរបស់យើងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់និស្សិត និងសាកលវិទ្យាល័យ •ធ្វើឲ្យក្រុមសិក្សានេះមាននិរន្តរភាព ដែលអាចជំនួយដល់និស្សិតជំនាន់ក្រោយៗទៀត •ធ្វើឲ្យកម្មវិធីដែលយើងបានរៀបចំឡើងនេះ ក្លាយជាប្រព័ន្ធសិក្សាដែលអាចជួយដល់និស្សិតគ្រប់ជំនាន់ ហើយបើសិនជាអាច ក៏សង្ឃឹមថា វានឹងក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាផងដែរ។ ហេលស៍ថាម ៖ ងាកត្រឡប់មកវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា តើPAL បានរួមចំណែកអ្វីខ្លះ? PAL ៖  ដោយសារតែនិស្សិតក្នុងវិស័យនេះ នឹងក្លាយជាគ្រូពេទ្យ ដែលមានតួនាទីយ៉ាងដ៏ធំធេងមួយក្នុងការព្យាបាលជំងឺ ក៏ដូចជាអ្នកកំណត់ជោគវាសនារបស់អ្នកជំងឺ ហេតុនេះហើយ មូលដ្ឋានគ្រឹះដែលរួមមានការទទួលយកកម្មវិធីសិក្សាដែលដូចមាននៅក្នុងកម្មវិធី «មិត្តជួយមិត្ត» ពិតជាមានសារៈសំខាន់ ដើម្បីឲ្យពួកគេមានសមត្ថភាពពិតប្រាកដក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួននៅថ្ងៃអនាគត។ ហេលស៍ថាម ៖ ជាចុងក្រោយនេះ តើបងៗមានពាក្យសារអ្វីជូនដល់មិត្តនិស្សិតក្នុងផ្នែកដូចបងដែរឬទេ? PAL ៖  តាមការពិតទៅ គឺមានចំណុចជាច្រើន តែក៏សង្ឃឹមថាមិត្តៗនិស្សិតនឹងចងចាំថា ៖ •ការសិក្សាផ្នែកវេជ្ជសាស្រ្ត មិនត្រឹមតែផ្តោតទៅជំនាញឯកទេសទេ តែគួរតែពង្រឹងទៅលើឥរិយាបថរបស់យើងទាំងក្នុងការរៀន និងការបង្រៀន •ការចែករំលែក ប្រៀបបានដូចជាការបើកទ្វារទទួលចំណេះដឹង ដូចជាពាក្យដែលគេតែងនិយាយថា «To teach is to learn twice » •ពេលដែលមានបំណងចង់ធ្វើអ្វីមួយ មិនត្រូវខ្វល់ខ្វាយថា អាចធ្វើទៅរួចឬក៏អត់ទេ ហើយអ្វីដែលសំខាន់នោះ ត្រូវដឹងថា អ្វីដែលយើងធ្វើ គឺ វាពិតជាត្រឹមត្រូវ ដូចជាកម្មវិធី «មិត្តជួយមិត្ត» របស់យើងជាឧទាហរណ៍មួយស្រាប់។  

ចែករំលែក

  ១.ជីវិតគ្រូពេទ្យ ព្យាបាលថ្នមថែ យប់ថ្ងៃមិនដែលត្អូញត្អែរ ចង់ឲ្យតែរាស្រ្តខ្មែរបានរស់ អ្នកជម្ងឺធ្ងន់ អត់ធន់ប្រឹងប្រែងសង្រ្គោះ ស្រង់ជីវិតពិតឲ្យរស់ ព្រោះមានឈ្មោះគ្រូពេទ្យ។ ២.នៅពេលមានគ្រោះ របួសមហន្តរាយ ផ្ទះុនូវជម្ងឺទាំងឡាយ តែងខ្វល់ខ្វាយ ចិត្តកាយរំលែក ផ្សងនិងគ្រោះថ្នាក់ បង្អាក់ទប់ស្កាត់រោគប្លែក កុំឲ្យឆ្លងរាលដាលពេក គ្រូពេទ្យប្រឹងអន្តរាគមន៏។ R.​ មិនថាថ្ងៃយប់ ថ្ងៃឈប់ថ្ងៃបុណ្យ គ្រូពេទ្យទន់ភ្លន់រង់ចាំស្វាគមន៏ មិនបានសម្រាក ថ្នមថ្នាក់ជួបជុំគ្រួសារឧត្តម ជួបជំុដូចគេ។ ៣.ទោះបីភ្លៀងខ្យល់ អំពល់យ៉ាងណា ឆ្លងកាត់ព្រៃភ្នំជលសា ទាន់ហេតុការណ៏មិនលំបាកទេ ឲ្យបានជោគជ័យ ផុតភ័យជម្ងឺឥតល្ហែ បងប្អូនរួមឈាមជាតិខ្មែរ ព្យាបាលថែគ្រប់គ្នា។ ..............................ភ្លេង............................... ១.ពង្រឹងសីលធម៏ បានល្អគាប់ភ្នែក ខុសឆ្គងជាយថាហេតុ ជាគ្រូពេទ្យ ញាតិចាំនិន្ទា ប្រមាថមើលងាយ និយាយរាយរាប់គ្រាំគ្រា បងប្អូនពុកម៉ែមីងមា ជួយគាំពារគ្រូពេទ្យផង។ ២.ពង្រឹងសមត្ថភាព រៀងរាបមានឈ្មោះ ជម្នះពាក្យអសុរោះ ពេទ្យទាំងអស់ស្មោះសបេះដូង ទឹកចិត្តគ្រូពេទ្យ អនេកអាណិតកន្លង ប្រៀបដូចឪពុកម្ដាយផង បីត្រកងអ្នកជម្ងឺ។ R.​ សូមញាតិប្រុសស្រី ខន្តីសន្ដោស គ្រូពេទ្យខ្លះខុសលើសល់អ្នកឈឺ តែគ្មានចេតនា ដៀលថាឲ្យឮ ពាក្យល្វីងចត់ឈឺ បានឮនោះអី។ ៣.បេះដូងគ្រូពេទ្យ ទូទាំងរដ្ឋា ធំធេងជ្រៅជាងជលសា តែងមេត្តារក្សាតម្លៃ មិនរើសអើងឡើយ ជួយហើយជីវិតប្រុសស្រី សូមបង្គំលើកម្រាមដៃ ជូនពរជ័យរាស្រ្តខ្មែរ។ និពន្ធទំនុកច្រៀង ៖ លោក​ ហុឹម នភា  ច្រៀងដោយ ៖ លោក​ ចន្ទ័ កាពូន ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក

ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ធ្លាប់គិតដែរទេថា ប្រសិនបើមានភាពសកម្ម និងផ្លាស់ប្តូរជាការពឹងផ្អែកលើខ្លួនឯងវិញ នឹងមានភាពខុសប្លែក និងរស់រវើកបែបណាខ្លះ? សាកចុចមើលសកម្មភាពដែលមាននៅក្នុងកម្មវិធី 《មិត្តជួយមិត្ត》 (Peer-Assisted Learning Program) ដែលហៅកាត់ថា PAL ក្នុងវីដេអូខាងក្រោមនេះ.... អាចចុចត្រង់នេះ ១០ សំណួរ នាំអ្នកឲ្យស្គាល់ពីកម្មវិធីថ្មីប្លែកនៃការសិក្សាផ្នែកវេជ្ជសាស្រ្ត «មិត្តជួយមិត្ត»  ដើម្បីស្គាល់អំពីកម្មវិធីពិសេសនេះកាន់តែច្បាស់...

ចែករំលែក

ស្របពេលដែលវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនលូតលាស់ យើងឃើញថាប្រទេសយើងក៏មានរោងចក្រក៏ដូចជា សហគ្រាសផលិតឱសថដែលមានការទទួលស្គាល់គុណភាពជាលក្ខណៈស្តង់ដាអន្តរជាតិផងដែរ ដូចជា សហគ្រាសផលិតឱសថកម្ពុជា (Cambodia Pharmaceutical Enterprise) ដែលហៅថាកាត់ថា CPE ។   ជាមួយ នឹងជោគជ័យតាមរយៈទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជាច្រើនឆ្នាំ CPE បានក្លាយខ្លួនជាសហគ្រាសផលិតឱសថមួយដ៏មានកិត្តិសព្ទនៅ ក្នុងប្រទេសកម្ពុជា។  ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE ។ ក្រោយពីរបបប៉ុលពត លោកក៏បានបន្តការសិក្សាបញ្ចប់ថ្នាក់ឱសថការី និងចូលបម្រើការងារនៅក្នុងរោងចក្រផលិតឱសថកម្ពុជាតាំងពីឆ្នាំ១៩៧៩។ តាមរយៈប្រសាសន៍របស់លោកបណ្ឌិតឱសថសហគ្រាសបានដំណើរការតាំងពីក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតមកម៉្លេះក្នុងនាមជាសហគ្រាសរបស់រដ្ឋ រហូតដល់ចុងឆ្នាំ ១៩៩៨ទើបបានធ្វើការបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនមកពីហុងកុងហើយក៏ក្លាយជារោងចក្រចំណុះរដ្ឋដោយមានភាគរយខាងឯកជន ចំនួន៥២ និងរដ្ឋាភិបាលចំនួន៤៨។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលជំរុញឲ្យលោកបណ្ឌិតចូលបម្រើការងារក្នុងវិស័យនេះដោយសារតែទឹកចិត្តស្រលាញ់ ការងារផលិតឱសថផ្ទាល់របស់លោក។ ជាក់ស្តែង ការគ្រប់គ្រងសហគ្រាសគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន។ ត្រលប់មកទស្សនវិស័យរបស់សហគ្រាសផលិតឱសថកម្ពុជាវិញគឺធ្វើការផលិតឱសថហើយចែកចាយលក់ដល់អតិថិជនតាមរយៈឱសថស្ថាននានានៅក្នុ ប្រទេស និងលក់ជូនរាជរដ្ឋាភិបាលកម្ពុជាយើងដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងនៅទីរួមខេត្ត និងទីប្រជុំជន។រីឯផលិតផល ដែលរោងចក្រធ្វើការផលិតមានដូចជា៖ ថ្នាំបំបាត់ការឈឺចាប់ ក្តៅខ្លួន Paracetamol Optoral, និង Parafeine Paradeine ថ្នាំបំបាត់អាការៈក្អក ដូចជា Bromhexine, Promethazine ពពួកអង់ទីប៊ីយូទិច និងថ្នាំជាច្រើនមុខទៀត។ លក្ខណៈសម្បត្តិពិសេសដែលប្លែកពីសហគ្រាសដទៃគឺ CPE ជាសហគ្រាសដែលទទួលបានវិញ្ញាបនបត្រ GMP ដែលបានបញ្ជាក់អំពីស្តង់ដារអន្តរជាតិ របស់សហគ្រាសហើយទទួលបានការទទួលស្គាល់គុណភាពដែលនៅក្នុងប្រទេសយើងសព្វថ្ងៃនេះមានតែ ៣សហគ្រាសប៉ុណ្ណោះដែលមានGMP។ វិញ្ញាបនបត្រនេះអាចនឹងទទួលបានលុះត្រាតែសហគ្រាសមានផលិតឱសថដែលមានតម្លៃ ៣ គឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព»។ ចំណែកឯ បរិស្ថានវិញគឺលុះត្រាតែមានបរិយាកាសល្អដោយមានខ្យល់បរិយាកាសខាងក្នុងត្រូវឆ្លងកាត់ការច្រោះ ៣ ដំណាក់កាល។ ក្នុងនោះផងដែរការច្រោះ -ទី១ មានហ្វីលពី ៥ ទៅ ១០ មីក្រុង -ទី២ មាន ៥ មីក្រុង -ទី៣ មាន ០.៥ មីក្រុង ដែលវាសុទ្ធតែជាខ្យល់ដែលច្រោះតាមបទដ្ឋាន GMP អន្តរជាតិ។ ចំណែកឯសំណង់បន្ទប់វិញក៏មានការសង់ជាបណ្តាញដែលរត់ជាខ្សែចង្វាក់បន្តៗគ្នា ដោយមិនមានការខ្វាត់ខ្វែងគ្នាឡើយ។ ម្យ៉ាងទៀតការគ្រប់គ្រងវត្ថុធាតុដើមក៏មានភាពតឹងរឹងផងដែរដោយមានកន្លែងសម្រាប់ស្តុកទុកសិនរួចធ្វើ ការវិភាគ និងបិទស្លាកសញ្ញាសម្គាល់ច្បាស់លាស់តាមដំណាក់កាលនីមួយៗដើម្បីចៀសវាងការច្រឡំ និងងាយស្រួលធ្វើការតវ៉ា និងវិធានការបន្ថែមទៀត ប្រសិនបើមានលទ្ធផលមិនល្អឬមិនប្រក្រតី។ ចំពោះភាពលំបាកវិញលោកឱសថបណ្ឌិតបានបញ្ជាក់ថាមិនសូវមានច្រើននោះទេ។ ប្រៀបធៀបនឹងកាល ពីមុនគឺមានបញ្ហាដាច់ចរន្តអគ្គិសនីច្រើន តែបច្ចុប្បន្នមិនសូវមានទៀតទេ។ ប៉ុន្តែអ្វីដែលត្រូវប្រឈមនោះគឺការប្រកួតប្រជែងលើទីផ្សារជាមួយនឹង ផលិតផលដទៃដោយសារផលិតផលខ្លះទៀតមានការនាំចូលដោយមិនចាំបាច់ត្រូវការបង់ពន្ធ។ ថ្វីត្បិតថា CPE បានទទួលការបន្ធូរបន្ថយពន្ធពី រដ្ឋាភិបាល ក៏ពិតមែនតែនៅមានផលលំបាកដែរព្រោះថានៅលើទីផ្សារផលិតផលខ្លះត្រូវបាននាំចូលមកដោយរត់គេចពន្ធជាហេតុធ្វើឲ្យតម្លៃមាន ការប្រកួតប្រជែងខ្លាំង។ ចំពោះបញ្ហានេះខាងសហគ្រាសផ្ទាល់បានធ្វើការសំណូមពរទៅកាន់រាជរដ្ឋាភិបាលហើយដោយសូមឲ្យមានការយកពន្ធចំពោះ ផលិតផលឱសថនាំចូលទាំងឡាយណាដែលអាចផលិត បាននៅក្នុងប្រទេស។ ជាក់ស្តែងប្រទេសមួយចំនួនមានវិធានការតម្លើងពន្ធចំពោះផលិតផលណា ដែលគេអាចផលិតបាននៅក្នុងប្រទេសជាពិសេសប្រទេសជិតខាងរបស់យើង។ នៅក្នុងឆ្នាំនេះសហគ្រាសបានផលិតថ្នាំថ្មីចំនួន ១០ មុខបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាហើយក៏មានគម្រោងសាងសង់រោងចក្រ ថ្មីផងដែរដោយសព្វថ្ងៃមានដីមួយកន្លែងហើយតែក៏កំពុងសម្លឹងមើលទីតាំងផ្សេងទៀតដែលមានទំហំធំ និងស្ថិតនៅឆ្ងាយពីទីប្រជុំជនដើម្បីឲ្យមាន បរិយាកាសក៏ដូចជាបរិស្ថានល្អ។ គោលនយោបាយរបស់សហគ្រាស CPE ដែលជាការផលិតថ្នាំ ប្រកបដោយគុណតម្លៃ៣យ៉ាងគឺ «គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព» បាននិងកំពុងផ្តល់ជាទំនុកចិត្ដយូរអង្វែងដល់វេជ្ជបណ្ឌិត និងអ្នកប្រើប្រាស់ទាំងក្នុងរាជធានីផ្ទាល់ និងតាមបណ្តាខេត្តផ្សេងៗ ហើយវា ក៏ជាគន្លឹះមួយដែលអាចឲ្យសហគ្រាសអាចឈរជើងប្រកួតប្រជែងជាមួយនឹងសហគ្រាសដទៃផងដែរ។   ជាចុងក្រោយ លោកឱសថបណ្ឌិត ង៉ាន់ បេង ក៏មានសំណូមពរជូនដល់ប្រជាជនកម្ពុជា «សូមឲ្យលោកអ្នកជឿទុកចិត្តចំពោះគុណភាពនៃឱសថដែល ផលិតនៅក្នុងស្រុកផងដោយឱសថក្នុងស្រុកក៏មានគុណភាព ប្រសិទ្ធភាពដូចគ្នានឹងផលិតផលមកពីក្រៅប្រទេសដែរ។ ម្យ៉ាងទៀតគុណភាពព្យាបាលក៏ល្អ រីឯតម្លៃវិញក៏សមរម្យផងដែរ ដោយមានតម្លៃធូរថ្លៃជាងផលិតផលនាំចូល។ ជាក់ស្តែងឱសថទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួង ជារៀងរាល់ឆ្នាំហើយប្រសិនបើមានបញ្ហាអ្វីក្រសួងនឹងមិនអនុញ្ញាតឲ្យដាក់លក់ ឬចរាចរនៅលើទីផ្សារឡើយ។ មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានឆ្នាំមុននេះ ក៏ធ្លាប់មានក្រុមហ៊ុនជប៉ុន JPMA យកឱសថរបស់ CPE និងសហគ្រាសផ្សេងៗទៅធ្វើការត្រួតពិនិត្យដល់ប្រទេសជប៉ុនផងដែរ»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

នាព្រឹកថ្ងៃទី ៣១ ខែឧសភា សន្និសិទ្ធកាសែតមួយបានរៀបចំឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) និងក្រុមហ៊ុនថ្នាំពណ៌ជាតិ (Cam-paint Company) ដើម្បីជាការអបអរសាទរទៅកាន់ក្រុមយុវវ័យ (សិស្សវិទ្យាល័យ) មកពីវិទ្យាល័យទួលទំពូង វិទ្យាល័យពោធិ៍សាត់ សាលា AIS និងសាលា ZAMAN ដែលបានទទួលជ័យលាភីលំដាប់ថ្នាក់ពិភពលោកដ៏អស្ចារ្យ នៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកលើកទី ៥ ដែលហៅកាត់ថា GYEC ក៏ដូចជាការជួបជុំភាគីដែលពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នៃការប្រកួតប្រជែងនេះ។ ការប្រកួតប្រជែង បានប្រព្រឹត្តិឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាច រយៈពេល ១២ម៉ោង សម្រាប់សិស្សដែលមានអាយុចាប់ពី ១៦ដល់១៨ឆ្នាំ ដែលក្នុងនោះមានការចូលរួមពីក្រុមសិស្សវិទ្យាល័យ ចំនួន ១៤ក្រុម មកពី ៨ប្រទេសនៃទ្វីបផ្សេងៗគ្នា ដូចជាទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាមេរិចខាងជើង និងទ្វីបអាមេរិចខាងត្បូង។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសម៉ុងហ្គោលី ប្រទេសប្រេស៊ីល ប្រទេសជប៉ុនជាដើម។ ភាពជោគជ័យនេះ កើតឡើងពីកិច្ចប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងប៉ិនប្រសព្វ។ បន្ថែមពីនេះ ក៏មានការចូលរួមបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ ពីសំណាក់ លោកគ្រូ សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ លោកគ្រូ ឌិន សុមេធារិទ្ធ សហស្ថាបនិកនៃសណ្ឋាគារ Frangipani លោកគ្រូ យន់ ម៉ាលឹមឆេង គ្រូជំនាញផ្នែកហិរញ្ញវត្ថុ និងលោកគ្រូ ព្រំ វាសនា គ្រូជំនាញកាត់តវីដេអូ។ គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ ដែលហៅកាត់ថា GYEC ជាកម្មវិធីប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដ៏មានប្រជាប្រិយបំផុតលើពិភពលោក ហើយកម្មវិធីប្រកួតសរសេរគម្រោងអាជីវកម្មដ៏ស្វិតស្វាញនេះបានធ្វើឡើងតាមបច្ចេកវិទ្យាទំនើបបែបលក្ខណៈសាកលមួយតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងនោះ មានបណ្តាប្រទេសជាច្រើនបានបញ្ជូនបេក្ខជន និងបេក្ខនារីវ័យក្មេងរបស់ពួកគេទៅចូលរួមប្រកួតប្រជែងនេះជារៀងរាល់ឆ្នាំ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

ភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាសម្ព័ន្ធមួយនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោក បានបោះជំហានវិនិយោគរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ជាមួយនឹងវត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះមិនត្រឹមតែផ្តល់នូវដំណោះស្រាយផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់នោះទេ ថែមទាំងផ្តល់ឱកាសការងារ និងការអភិវឌ្ឍជំនាញទាក់ទងនឹងវេជ្ជសាស្ត្រសម្រាប់កម្ពុជាទៀតផង។ នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជាអ្នកស្រី ដាវ ធុង៉ា (Dao Thu Nga)មានប្រសាសន៍ថា៖ “ក្នុងវត្តមានជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសាណូហ្វីពិតជាមានមោទនភាព នាំមកនូវផលិតផលថ្នាំពេទ្យដែលមានគុណភាពល្អៗដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផលផលិតផលថ្នាំពេទ្យរបស់ក្រុមហ៊ុនសាណូហ្វីកម្ពុជាបាន និងកំពុងទទួលការគាំទ្រពីសំណាក់អ្នកជំនាញថែទាំសុខភាពនិងមានវត្តមានទូទាំងប្រទេសផងដែរ ហើយជាក់ស្តែង ជារៀងរាល់ឆ្នាំការលក់មានការកើនឡើងលើសពី១០%។” បច្ចុប្បន្ន ក្រុមហ៊ុន សាណូហ្វី កម្ពុជា មានបុគ្គលិកបម្រើការជាង១០០នាក់ កើនឡើងចំនួន៣ដង បើធៀបនឹងឆ្នាំ២០១១ ដែលមានត្រឹមតែជាង៤០នាក់ប៉ុណ្ណោះ។បុគ្គលិកគ្រប់រូបដែលបំពេញការងារនៅក្នុងក្រុមហ៊ុន គឺជាធនធានដ៏មានតម្លៃដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជន និងមហាជនទូទៅ។ លើសពីនេះ ក្រុមហ៊ុនសាណូហ្វី កម្ពុជា មានគោលនយោបាយធនធានមនុស្សច្បាស់លាស់ដើម្បីធានាធាថា បុគ្គលិកគ្រប់រូបអាចទទួលបានឱកាសស្មើភាពគ្នាក្នុងការទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍឱកាសទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិ ការទទួលពានរង្វាន់ទៅប្រទេស បារាំង អូស្ត្រាលី និងពានរង្វាន់ជាបុគ្គលិកឆ្នើមប្រចាំប្រទេស រួមទាំងការតំឡើងតំណែងទៅតាមសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការ។ បន្ថែមពីនេះ បុគ្គលិកក៏មានឱកាសចូលរួមក្នុងសកម្មភាព និងកិច្ចការសង្គមផង ដែរ។ ក្រៅពីកិច្ចការធុរកិច្ចដែលកំពុងរីកចម្រើនទៅមុខជាលំដាប់ ក្រុមហ៊ុន សាណូហ្វី កម្ពុជា ក៏បានយកចិត្តទុកដាក់ផងដែរចំពោះកិច្ចការងារជួយសង្គមដូចជាការអប់រំចំណេះដឹងវេជ្ជសាស្ត្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការធ្វើការសប្បុរសធម៌ជាមួយអង្គការជាដៃគូ។ល។កន្លងមក ក្រុមហ៊ុន សាណូហ្វី បានសហការលើគម្រោងជាច្រើនជាមួយអង្គការដៃគូរនានាដូចជា អង្គការគ្រួសារថ្មី អង្គការ Enfant & Development, អង្គការ Gret ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សាណូហ្វី ក៏បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗទៀតផងដែរដូចជាការលើកកម្ពស់ការយល់ដឹងអំពីឱសថក្លែងក្លាយ ការចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺផ្សេងៗដោយមិនគិតថ្លៃ និងសកម្មភាពសង្គមជាច្រើនទៀត។ អំពីក្រុមហ៊ុន ក្រុមហ៊ុន សាណូហ្វីមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈការិយាល័យតំណាងRousselUclaf ហើយបានក្លាយជា SociétéRousselCambodgeក្នុងឆ្នាំ១៩៩៣។ តាំងពីឆ្នាំ ២០១១, RousselCambodge ត្រូវបានប្តូរឈ្មោះទៅជាសាណូហ្វីកម្ពុជាបន្ទាប់ពីមានការសម្រេចចិត្តពីក្រុមឱសថសាស្រ្តរបស់ប្រទេសបារាំងក្នុងការបើកសាខាក្នុងស្រុក។ ក្រុមហ៊ុនសាណូហ្វី ដែលមានប្រភពនៅប្រទេសបារាំងជាក្រុមហ៊ុនឱសថឈានមុខគេលើពិភពលោកដោយបានរកឃើញនិងកែច្នៃ ព្រមទាំងចែកចាយនូវផលិតផលដែលផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺជាចំបង។ក្រុមហ៊ុន សាណូហ្វីមានចំណុចស្នូលសំខាន់ៗចំនួន5ក្នុងវិស័យថែទាំសុខភាពដែលមានដូចជា៖ ដំណោះ ស្រាយនៃជំងឺទឹកនោមផ្អែម,សរសៃរឈាមបេះដូង, ឱសថទូទៅ, ទីផ្សារកំពុងរីកចំរើន, Sanofi Genzyme, Sanofi Pasteur and Merial។ ក្រុមហ៊ុន សាណូហ្វីបានចុះបញ្ជីនៅទីក្រុងប៉ារីស(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក(NYSE: SNY)៕ សំរាប់ព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងមកកាន់៖ Sanofi Cambodia                                    Media Relations Mr. LornChheangOrn                               Mr. Pen Sopheak Tel: +855 (0) 70 27 9707, 17 348 786        Tel: +855 (0) 70 26 36 36, 12 871809 chheangorn.lorn@sanofi.com                    sopheak.pen@gmail.com © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល​ នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ​ Understanding Basic Principles of Medical Education ក្នុងគោលបំណង​ដើម្បីបង្កើនចំណេះដឹងអំពីការសិក្សាអប់រំផ្នែកវេជ្ជសាស្រ្ត ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ។​ កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧​ ចាប់ពីម៉ោង៨:០០​ ដល់ម៉ោង១១:៣០​ ទីតាំង៖​ បន្ទប់Prof. Mey Samedi Conference (ជាន់ទី៩ នៃអគារសម្តេចហ៊ុនសែន ថ្មី នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល​។ លក្ខខណ្ឌនៃការចូលរួម៖​ -សម្រាប់តែនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) -សូមស្លៀកសំលៀកបំពាក់ឯកសណ្ឋានស.វ.ស ដើម្បីចូលរួមសិក្ខាសាលា ចុះឈ្មោះនៅត្រង់នេះ​ PAL ប្រភពព័ត៌មានគេហទំព័រ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត។  

ចែករំលែក

នាមជានិស្សិតវេជ្ជសាស្រ្តមួយរូប ប្រាកដណាស់ គឺមិនអាចគេចផុតនូវដំណាក់កាលចុះអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យនោះទេ ហើយសម្រាប់អ្នកទើបតែចុះដំបូងៗ និងអ្នកដែលមិនសូវបានទទួលការណែនាំ ឬហ្វឹកហាត់ពីរៀមច្បង ក៏ដូចជាសាស្រ្តាចារ្យនោះ សៀវភៅមួយនេះអាចនឹងជាមិត្តដ៏ល្អមួយរបស់អ្នកសម្រាប់បន្ថែមទៅលើអ្វីដែលបានទទួលពីសាលារៀន និងការណែនាំពីមនុស្សដែលអ្នកទុកចិត្ត។ គួរបញ្ជាក់ផងដែរថា «សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ» នេះត្រូវបានបែងចែកជា៥ ជំពូក ក្នុងនោះរួមមាន ៖ -ការពិនិត្យអ្នកជំងឺ និងកំណត់ហេតុជំងឺ -បច្ចេកទេសកាយវិការ -លទ្ធផលប្រក្រតីនៃការស្រាវជ្រាវវិភាគបន្ថែម  -សង្រ្គោះបន្ទាន់  -ផ្សេងៗ ក្រោមការរៀបរៀងដោយ វេជ្ជបណ្ឌិត ឌី ណារុងរិទ្ធិ។ លោកអ្នកអាចទាញយកបានតាមរយៈ សៀវភៅមគ្គុទេ្ទសក៍សម្រាប់និស្សិតវេជ្ជសាស្រ្តធ្វើការអនុវត្តជាក់ស្តែងនៅមន្ទីរពេទ្យ ។  សង្ឃឹមថា នេះនឹងជាឯកសារដ៏មានគុណប្រយោជន៍មួយទៀតសម្រាប់អ្នករាល់គ្នា… ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧​ Everjob ដែលជាគេហទំព័រការងារមួយក្នុងប្រទេសកម្ពុជាបានប្រារពខួបលើកទី២ ក្នុងការបើកដំណើរការក្នុងប្រទេសកម្ពុជា។ជាមួយនឹងចំនួនអ្នកចូលមើលជាង ៧៥០០នាក់ ជាមធ្យមក្នុងមួយថ្ងៃ និងផ្ទុកទិន្នន័យ ប្រវត្តិរូបសង្ខេប ចំនួន៤៦ ០០០ច្បាប់ Everjobs បានដើរតួរយ៉ាងសំខាន់ក្នុងទីផ្សារការងារកម្ពុជា និងក្លាយជាគេហទំព័រ​ដែលមិនអាចខ្វះបានក្នុងការស្វែងរក បុគ្គលិក ដែលមានទេព្យកោសល្យ ឱកាសការងារក្នងប្រទេស។ ភាពជោគជ័យរបស់ Everjob គឺបានបង្ហាញពីភាពស្វាហាប់នៃទីផ្សារការងារ ដោយបានស្វាគមន៍ អ្នកអាជីពវ័យក្មេងថ្មីចំនួន​ ៣០០​​ ០០០នាក់​ និងផ្តល់ភាពងាយស្រួល​ឲ្យអ្នកប្រើប្រាស់អ៊ីនធើណែតជាង​ ៧លាននាក់ក្នុងការស្វែងរកឱកាសការងារ។ Marie Balandreau ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅEverjob បានមានប្រសាសន៍ថា។​ តែសព្វថ្ងៃនេះ អ្នកស្វែងរកការងារ និងនិយោជក់ បានរកឃើញនូវអត្ថប្រយោជន៍នៃគេហទំព័រការងារ ដែលជាមគ្គុទេសអាជីពក្នុងការជ្រើសរើសបុគ្គលិក​ និងស្វែងរកការងារធ្វើ។​ កំឡុងពេលឆ្នាំទីពីរ Everjob មានចំនួនអ្នកចូលមើលគេហទំព័ររបស់ខ្លួនកើនឡើងបីដង។ ក្នុងឆ្នាំ២០១៦​ Everjob បានបើក​តារាងលទ្ធផលសង្ខេបវិចារណញាណ និងកែប្រែផ្ទាល់ខ្លួនសម្រាប់និយោជិក និងផ្តោតទៅលើការពង្រឹងនូវការទទួលព័ត៌មានរបស់អ្នកប្រើប្រាស់ តាមរយៈពិពរណ៍អាជីពការងារ សិក្ខាសាលាអំពីរបៀបក្នុងការសរសេរប្រវត្តិរូបសង្ខេប កម្មវិធីជួយក្នុងការសម្ភាសន៍ការងារបានល្អ​ និងប្លុកដែលមានសរសេរជាភាសាអង់គ្លេស និងខ្មែរផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ចែករំលែក

នៅថ្ងៃទី២០​ ខែឧសភានេះ កម្មវិធីMDI Talk របស់វិទ្យាស្ថានសន្ទនាមេគង្គ(​MDI)បានធ្វើសិក្ខារសាលា​ប្រចាំខែឧសភានេះក្រោមប្រធានបទ > នៅវិទ្យាស្ថានសន្ទនាមេគង្គ ដែលមានទីតាំងនៅជាន់ទី៥ នៃអាគារអាយខន។ វាគ្មិនកិត្តិយស លោកវេជ្ជបណ្ឌិត ម៉ៅ ហេង សាស្រ្តចារ្យផ្នែកនីតិសាស្រ្តវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងជាអតីតអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ អត្ថប្រយោជន៍ដែលអ្នកចូលរួមទទួលបានមាន យល់ដឹងពីការសិក្សាផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា និងបង្កើតបណ្តាញទំនាក់ទំនងផងដែរ។ គួរបញ្ជាក់ផងដែរថា MDI Talk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ដោយវិទ្យាស្ថានសន្ទនាមេគង្គ(​MDI)ជាវិទ្យាស្ថានមិនរកប្រាក់កំរៃ  ដែលជាវេទិការពិភាក្សាដ៏សកម្មមួយដែលផ្តល់ឱកាសឲ្យអ្នកចូលរួមជាពិសេស​យុវជន ចូលរួមពិភាក្សា ចែករំលែក និងស្វែងយល់ពីគំនិតក៏ដូចជាបទពិសោធន៍ថ្មីៗ លើប្រធានបទផ្សេងៗគ្នាជារៀងរាល់ខែ។ គោលដៅក្នុងការបង្កើតកម្មវិធី MDI Talk នេះគឺដើម្បី៖ + ផ្តល់លំហមួយ និងបង្កើតភាពជក់ចិត្តក្នុងការសិក្សា +ពង្រឹង និងអភិវឌ្ឍចំណេះដឹងដែលមានប្រយោជន៍ +​​ បង្កើតវប្បធម៌នៃការសន្ទនា និងការលើកទឹកចិត្តអ្នកចូលរួមឲ្យមានភាពសកម្ម + ឲ្យអ្នកចូលរួមថ្លឹងថ្លែងលើ​ ប្រធានបទប្រកបដោយភាពម៉ត់ចត់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top