Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការប្រលងក្របខណ្ឌក្នុងឆ្នាំ​ ២០១៧ កាន់តែឈានជិតចូលមកដល់ ហើយដើម្បីចូលរួមចំណែកនៃដំណើរការប្រលងនោះ ក្រុមការងារ ហេលស៍ថាម បានធ្វើបទសម្ភាសជាមួយបេក្ខភាពមួយរូបដែលបានជាប់ជាស្ថាព័រក្នុងការប្រលងក្របខណ្ឌនាឆ្នាំ ២០១៦ដើម្បីជាការចែករំលែកជាគន្លឹះសំខាន់ៗសម្រាប់ការប្រលងឲ្យបានជោគជ័យ។ គួរបញ្ជាក់ផងដែរ ឱសថការី ឡាយ លីដា សព្វថ្ងៃកំពុងបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្ទោង ក្នុងតំណែងជាបុគ្គលិកឃ្លាំងឪសថ ដោយបានបញ្ចប់ការសិក្សាមុខជំនាញឱសថសាស្រ្តក្នុងឆ្នាំ ២០១៦ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។  សំណួរដែលចេញក្នុងការប្រលង៖ ជាប្រភេទសំណួរបើក ដែលក្នុងនោះរួមមាន​សំណួរបច្ចេកទេសចំនួន ៦សំណួរ និងសំណួរវប្បធម៍ចំនួន ១៤សំណួរ ពុំមានសំណួរពហុជម្រើសឬសំណួរផ្ទាល់មាត់ទេ។ មុនពេលប្រលងបេក្ខភាព៖ គួរព្យាយាមរំលឹកមេរៀនបច្ចេកទេសដែលបានរៀនពីមហាវិទ្យាល័យកន្លងមក ដោយប្រើប្រាស់នូវសៀវភៅក៏ដូចជាឯកសារដែលបានសន្សំទុកពីការសិក្សាក្នុងមហាវិទ្យាល័យកន្លងមក រឺអាចស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ បន្ថែមពីនេះទៀតបេក្ខភាពគួរតែព្យាយាមតាមដានព័ត៌មាន ដែលកើតឡើងក្នុងប្រទេសនាពេលថ្មីៗ និងព្យាយាមអាននូវវប្បធម៍ទូទៅឲ្យបានច្រើន​តាមរយៈការអានកាសែត​​​​​​​ ស្ដាប់វិទ្យុ ឬជាវសៀវភៅវប្បធម៍ទូទៅពីបណ្ណាគារផ្សេងៗ រឺក៏អាចសិក្សាពីបណ្ដាញសង្គម FACEBOOK តាមរយៈគេហៈទំព័រ​​ «​ត្រៀមប្រលងក្របខណ្ឌពេទ្យ» ឬទាក់ទងសិស្សច្បង មិត្តភក្តិដើម្បីសុំខ្ចីឯកសារមកថតចំលង។ រយៈពេលត្រៀមជាមុនសម្រាប់ការប្រលង៖ ជាការពិតណាស់ បេក្ខភាពនិមួយៗពិតជាមមារញឹកណាស់ក្នុងការសិក្សានៅសាលា ក៏ដូចជាការប្រលងក្នុងសាលា ដូចនេះបេក្ខភាពពុំមានពេលច្រើនក្នុងការត្រៀមប្រលងក្របខណ្ឌនោះទេ។ តែយ៉ាងណាក៏ដោយបេក្ខភាព គួរតែត្រៀមខ្លួនយ៉ាងតិចមួយឆ្នាំ មុនពេលប្រលងដោយគ្រាន់តែចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃ។ ដូចដែលបានដឹងស្រាប់ការប្រលងក្របខណ្ឌគឺទាមទារការត្រៀមលក្ខណៈជាច្រើនពីព្រោះថាវិញ្ញាសារក្នុងពេលប្រលងរួមមានសំណួរបច្ចេកទេសព្រមទាំងសំណួរវប្បធម៍ទូទៅដូចនេះប្រសិនបើបេក្ខភាពអាចត្រៀមខ្លួនមុនពេលប្រលងបានរឹតតែយូររឹតតែល្អ។ ក្នុងអំឡុងពេលប្រលងវិញ ទង្វើដែលបេក្ខភាពគួរធ្វើ និងចៀសវាងក្នុងពេលប្រលងរួមមាន៖ - បេក្ខភាពត្រូវតែទៅដល់មណ្ឌលប្រលងអោយបានមុនម៉ោង ពុំត្រូវទៅយឺតនោះទេ និងត្រូវប្រាកដថាបានយកបង្កាន់ដៃទៅជាមួយផងដែរ - ត្រូវគោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដែលជាអនុរក្ស - ត្រូវគោរពតាមបទបញ្ជាដែលអនុរក្សបានអានឲ្យស្ដាប់ក្នុងអំឡុងពេលប្រលងអោយបានខ្ជាប់ខ្ជួន - បេក្ខភាពពុំត្រូវជជែកគ្នា និង​ លួចចម្លងឯកសារក្នុងពេលប្រលងជាដាច់ខាត។ គន្លឹះ ឬតិចនិកដែលជួយជំរុញឲ្យការប្រលងបានជោគជ័យ៖ ខ្ញុំពុំមានតិចនិកអ្វីពិសេសនោះទេដោយគ្រាន់តែ នាងខ្ញុំព្យាយាមតាមដានព័ត៍មានដែលកើតឡើងក្នុងស្រុក អានសៀវភៅ ក៏ដូចជាឯកសារផ្សេងៗដែលទាក់ទងនឹងវប្បធម៍ទូទៅ សិក្សាតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងគេហទំព័រក្នុង FACEBOOK និងព្យាយាមស្រាវជ្រាវរកវិញ្ញាសារដែលធ្លាប់ចេញប្រលងក្នុងឆ្នាំកន្លងមកដើម្បីយល់ឲ្យបានច្បាស់ពីការប្រលងក្នុងគោលបំណងជួយសម្រួលដល់ការត្រៀមខ្លួនរបស់នាងខ្ញុំ។ ម៉្យាងវិញទៀតសំណួរដែលធ្លាប់ចេញកន្លងមកក៏អាចចេញទៀតផងដែរ។ បន្ថែមពីនេះ នាងខ្ញុំបានព្យាយាមរំឭកមេរៀនបច្ចេកទេស ដែលនាងខ្ញុំបានសិក្សាក្នុងមហាវិទ្យាល័យកន្លងមក។ អ្វីដែលសំខាន់នោះ គឺនាងខ្ញុំបានគោរពតាមបទបញ្ជាក្នុងអំឡុងពេលប្រលង ពីព្រោះថាក្នុងករណីដែលបេក្ខភាពល្មើសវិន័យក្នុងពេលប្រលងអនុរក្សអាចនឹងដកសិទ្ធិប្រលងពីបេក្ខភាពនោះ។ ឧបសគ្គក្នុងការប្រលងចូលក្របខណ្ឌនេះ៖ ជាការពិតណាស់ការប្រលងចូលក្របខណ្ឌពេទ្យ គឺពិតជាមានឧបសគ្គចំពោះបេក្ខភាពនិមួយៗ។ នាងខ្ញុំផ្ទាល់ក៏មិនខុសពីបេក្ខភាពដទៃទៀតដែរ ឧបសគ្គនោះគឺនាងខ្ញុំត្រូវការរំលឹកមេរៀនក៏ដូចជាអានវប្បធម៍ទូទៅឲ្យបានច្រើនតាមដែលអាចធ្វើបាន ដូចនេះនាងខ្ញុំត្រូវការពេលវេលាច្រើនក្នុងការត្រៀមខ្លួន។ បន្ថែមពីនេះទៀតចំនួនបេក្ខភាព ដែលក្រសួងសម្រេចជ្រើសរើសគឺមានចំនួនតិច ដូចនេះការប្រលងនេះ គឺពិតជាមានលក្ខណៈប្រកួតប្រជែងណាស់ តួយ៉ាង ក្នុងករណីឆ្នាំដែលនាងខ្ញុំបានប្រលងក្រសួងបានសម្រេចជ្រើសរើសតែម្នាក់ប៉ុណ្ណោះសម្រាប់ប៉ុស្តិដែលនាងខ្ញុំបានជ្រើសរើស។ ជាចុងក្រោយ ចំពោះនិសិ្សតជំនាន់ក្រោយដែលចង់ប្រលងចូលក្របខណ្ឌគួរតែព្យាយាមឆ្លៀតពេលរំលឹកមេរៀនឲ្យបានលឿនកុំចាំដល់កៀកថ្ងៃប្រលងពីព្រោះថាការប្រលងនេះទាមទារឲ្យយើងអានច្រើន។ បន្ថែមពីនេះទៀតនិស្សិតត្រូវសម្រេចចិត្តឲ្យច្បាស់ក្នុងពេលជ្រើសរើសប៉ុស្តិ ពីព្រោះថាបន្ទាប់ពីជោគជ័យក្នុងការប្រលងហើយបេក្ខជន នឹងត្រូវបានតម្រូវឲ្យបម្រើការងារនៅមណ្ឌលនោះយ៉ាងហោចណាស់៥ឆ្នាំ។លើសពីនេះទៅទៀត និស្សិតទាំងអស់គួរតែគោរពនូវវិន័យក្នុងអំឡុងពេលប្រលងឲ្យបានខ្ជាប់ខ្ជួន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

ការប្រកបវិជ្ជាជីវៈសុខាភិបាលអាចនឹងមានភាពលំបាកបន្តិច ព្រោះហាក់ដូចជាងាយនឹងទទួលរងការវាយតម្លៃរបស់សាធារណជន...ក៏ប៉ុន្តែ មិនប្រាកដថាជារឿងដែលយើងគ្រប់គ្នាគួរចៀសវាងនោះទេ...បន្ទាប់ពីឆ្លងកាត់ដំណាក់កាលក្លាយជានិស្សិតផ្នែកសុខាភិបាលមួយរូបហើយ  (ប្រសិនបើចង់ដឹងថា ពេលរៀនពេទ្យ ធ្វើម៉េចទើបបានជោគជ័យ អាចអានត្រង់នេះបាន ចង់រៀនពេទ្យឲ្យជោគជ័យ កុំឲ្យអត់១០ចំណុចហ្នឹងហា៎... គឺនឹងត្រូវចូលបម្រើការក្នុងវិស័យនេះហើយ តើអ្នកដឹងទេថា អ្នកត្រូវត្រៀមខ្លួនរបៀបណាខ្លះ? ឬក៏...គួរតែមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីទទួលបានជោគជ័យក្នុងវិស័យមួយនេះ?   ស្វែងយល់ពីចំណុចខាងក្រោមនេះជាមួយគ្នា...ហើយវិភាគមើល ថាតើខ្លួនអ្នកមានប៉ុន្មានចំណុចហើយ? នៅខ្វះអ្វីខ្លះទៀត? ១. មានទម្លាប់ក្នុងការអាន ៖ ជារៀងរាល់ថ្ងៃមានការសិក្សាទាក់ទងអំពីវេជ្ជសាស្ដ្រថ្មីៗ ជំងឺថ្មីៗ ឱសថថ្មីៗ ។ល។ ដូច្នេះហើយប្រសិនបើអ្នកចង់ក្លាយជាវេជ្ជបណ្ឌិតដែលជោគជ័យម្នាក់ អ្នកគួរតែអានបន្ថែមឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ២. ចេះដាក់ខ្លួន ៖ ចូរគោរពអ្នកដទៃ...បើទោះបីជាអ្នកជាមនុស្សល្អឥតខ្ចោះដែលស្អប់គ្រូពេទ្យណាដែលមានអំណួតក៏ដោយ ហើយទោះបីអ្នកជាវេជ្ជបណ្ឌិតវ័យក្មេងដែលពូកែយ៉ាងណា ក៏មិនប្រាកដថាអ្នកដឹងនូវអ្វីៗគ្រប់យ៉ាងនោះទេ ៣. មានគោលជំហរ «លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ» ៖ ត្រូវតែចងចាំជានិច្ចថា អ្នក គឺជាវេជ្ជបណ្ឌិតមួយរូប ហើយកាតព្វកិច្ចរបស់អ្នក គឺមិនមែនជាការងារធម្មតាមួយនោះទេ ព្រោះថា...អ្នកកំពុងតែបំពេញការងារទាក់ទិននឹងការព្យាបាល និងជួយសង្រ្គោះជីវិតរបស់មនុស្ស។ ៤. មានមហិច្ឆតា ៖ មហិច្ឆតារបស់មនុស្សម្នាក់ៗ គឺពុំមានដែនកំណត់នោះទេ ហើយអ្នកក៏គួរតែកុំបោះបង់ចោលមហិច្ឆតារបស់អ្នកឲ្យសោះ ដើម្បីបន្តភាពជោគជ័យរបស់អ្នក។ ៥. មានភាពល្អិតល្អន់ ៖ មិនថាបំពេញកិច្ចការអ្វីនោះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះព័ត៌មានទាំងអស់ឲ្យបានល្អិតល្អន់ ជាក់ស្តែង អ្នកអាចធ្វើរោគវិនិច្ឆ័យលើជំងឺណាមួយបាន ក៏ដោយសារតែផ្អែកលើទិន្នន័យ ឬរោគសញ្ញាណាមួយដែលត្រូវបានពិនិត្យឃើញ។ ៦. ប្រកាន់ខ្ជាប់នូវភាពមានទំនួលខុសត្រូវ ៖ ត្រូវចាំជានិច្ចថា អ្នកត្រូវមានទំនួលខុសលើរាល់សកម្មភាព ក៏ដូចជាទង្វើទាំងអស់ដែលអ្នកបានធ្វើ គឺ ត្រូវប្រឈមមុខនឹងលទ្ធផលនៃទង្វើរបស់ខ្លួនមិនថាក្នុងពេលណា ឬកាលៈទេសៈណានោះទេ។ ៧. មានជំនាញទំនាក់ទំនង ៖ ប្រសិនបើអ្នកមានពេលទំនេរ អ្នកគួរតែចំណាយពេលខ្លះសិក្សាជំនាញទំនាក់ទំនងនេះ ដោយហេតុថាតួនាទីមួយរបស់អ្នក គឺជាអ្នកផ្ដល់ដំណឹងល្អ ឬអាក្រក់ ក៏ដូចជាអ្នកផ្ដល់ដំបូន្មានទៅកាន់អ្នកជំងឺក្នុងអាកប្បកិរិយាមួយដ៏សមរម្យ។ និយាយរូមទៅ ធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងអ្នក និងអ្នកប្រើប្រាស់សេវាសុខភាពរបស់អ្នកមានភាពជិតស្និទ្ធ និងប្រកបដោយទំនុកចិត្ត។ ៨. មានសិល្បៈក្នុងការគ្រប់គ្រងពេលវេលា ៖ តុល្យភាពត្រូវតែមានរវាងពេលវេលាផ្ទាល់ខ្លួន ពេលវេលាសម្រាប់ការងារ និងក្រុមគ្រួសាររបស់អ្នក ។ កុំភ្លេចណាថា...អ្នកមិនមែនជាគ្រឿងយន្តទេ...ចូរធ្វើជីវិតរបស់អ្នកឲ្យសប្បាយរីករាយដូចជាអ្នកប្រកបវិជ្ជាជីវៈដែរ។ ៩. មានភាពអំណត់អត់ធ្មត់ ៖ កុំប្រញាប់...យឺតៗចុះ ឲ្យតែដល់គោលដៅ...ប្រសិនបើអ្នកជាវេជ្ជបណ្ឌិតដ៏ល្អម្នាក់មែនពិត កេរ្ដិ៍ឈ្មោះល្បីល្បាញ  និងភាពជោគជ័យក៏គង់តែនឹងរកមកអ្នកជាមិនខាន (តែត្រូវតែខំប្រឹងបំពេញកាតព្វកិច្ចរបស់អ្នកឲ្យអស់ពីលទ្ធភាពផង)។ ១០. មានសិល្បៈក្នុងការចែករំលែក ៖ មិនថាជាចំណេះដឹង ឬក៏បទពិសោធន៍ទាក់ទង និងមិនទាក់ទងនឹងជំនាញនោះទេ គឺគួរតែត្រូវបានចែករំលែកទៅកាន់សាធារណជន និងអ្នកដែលស្ថិតនៅក្នុងវិស័យដូចគ្នា។  (លោកអ្នកក៏អាចចាប់ផ្តើមថ្ងៃនេះផងដែរ បង្កើតអត្ថបទផ្ទាល់ខ្លួន) ១១. បើកចិត្តឲ្យទូលាយ ៖ ទោះបីជាមានមតិរិះគន់បែបណា គឺត្រូវតែហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲ្យបានទូលាយ ដើម្បីធ្វើការកែតម្រូវ និងអភិវឌ្ឍខ្លួនឲ្យល្អប្រសើរឡើង។ ប្រភព ៖ https://www.meddybear.net/10-tips-successful-doctor/ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

​បទចម្រៀងនិពន្ធថ្មីពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលទំនុកចៀងត្រូវបាននិពន្ធដោយស្នាដៃនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្តផ្ទាល់។  ឬ​ I'm proud to be UPersបានរៀបរាប់ការខិតខំប្រឹងប្រែងរៀនសូត្រ ការស្រឡាញ់រាប់អានគ្នា និងការផ្តល់ភាពកក់ក្តៅពីសាស្រ្តាចារ្យ ប្រៀបបីដូចជាក្រុមគ្រួសារ។ បទចម្រៀងតែរយៈពេល៤នាទីមិនអាចរៀបរាប់អស់សេចក្តីនៃជីវិតនិស្សិតដែលមានភាពមោះមុតក្នុងការសិក្សា តែបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាជួយដល់សង្គមជាតិវិញ។   សូមចូលរួមស្តាប់បទចម្រៀងដែលជាស្នាដៃថ្មី និងបកស្រាយដោយតារាចម្រៀង Yimmy Niki និងLakil © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ជាអតីតនិស្សិតផ្នែកសុខាភិបាលម្នាក់ (ឱសថសាស្ត្រ) ហើយក៏កំពុងធ្វើការទាក់ទងនឹងសុខភាពផងដែរ ខ្ញុំគិតថាមានអ្នកដូចខ្ញុំមិនតិចទេ ដែលធ្លាប់មានភាពស្ទាក់ស្ទើរនៅពេលធ្វើការណែនាំអំពី Websitesសុខភាពដែលអាចទុកចិត្តបាន និងពេញនិយមទៅកាន់មិត្តភក្តិ អ្នកជំងឺ ឬអ្នកទូទៅ។   ជាធម្មតា Websiteសុខភាពនៅលើបណ្តាញអ៊ីនធឺណែនមានច្រើន តែមិនសុទ្ធតែផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព ក្នុងការចូលទៅមើលនោះឡើយ ហេតុនេះសម្រាប់អ្នកទាំងអស់គ្នា មិនថានៅជាអ្នកទូទៅ និស្សិត ឬកំពុងស្ថិតក្នុងវិស័យសុខភាពនេះដែលតម្រូវ ឲ្យធ្វើការស្រាវជា្រវ ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន និងចំណេះដឹងនានា អាចនឹងមានការលំបាកខ្លះប្រសិនមិនបានដឹងអំពីប្រភពដែល អាចជឿជាក់បាន។ ដូចនេះ សង្ឃឹមថាការចែករំលែកនូវ Websites សុខភាព ដែលត្រូវបានចាត់ជា Websites ទាំង15 ដែលពេញនិយមបំផុតបើយោងទៅតាមចំណាត់ថ្នាក់នៃ eBizMBA, Alexa Global Traffic និង U.S. Traffic ដូចខាងក្រោមនេះ អាចជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា។  1.WebMD ចំនួនអ្នកប្រើប្រាស់គិតក្នុងមួយខែមានដល់ទៅ 80,000,000 នាក់។ អត្ថបទសុខភាពពី WebMD ជាទូទៅមានការពន្យល់មានលក្ខណៈសាមញ្ញ និងងាយយល់សម្រាប់អ្នកទូទៅ។ អ្វីដែលពិសេស ក្រៅពីក្រុមការងារដែលមានបទពិសោធន៍ WebMD ក៏រួមសហការជាមួយនឹងក្រុមការងារ ផ្សេងទៀតដូចជា MediciNet.com និង RxList ផងដែរ។  2.NIH មានអ្នកចូលទស្សនាចំនួន 55,000,000 នាក់ក្នុងមួយខែ និងជាទូទៅត្រូវបានស្គាល់ថាជាគេហទំព័រដែលផ្តល់នូវព័ត៌មានទាក់ទងនឹង ការស្រាវជ្រាវថ្មីៗ ឬអាចនិយាយបានថាអត្ថបទនៅក្នុងគេហទំព័រនេះស័ក្តិសមនឹងអ្នកតាមដានជាអ្នកក្នុងវិស័យវេជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ច្រើនជាង។  3.Yahoo! Health ចំនួនអ្នកទស្សនាគេហទំព័រនេះគឺ 50,500,000 នាក់ក្នុងមួយខែ។ Yahoo! Health ជាគេហទំព័រដែលផ្តល់នូវព័ត៌មានថ្មីៗបំផុតដោយផ្តោត លើការរស់នៅប្រកបដោយផាសុកភាព គន្លឹះក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ ស្វែងរកមូលហេតុ ឬរោគសញ្ញាព្រមាន ក៏ដូចជាស្វែងរក ការព្យាបាល និងវេជ្ជបណ្ឌិតផងដែរ។  4.MayoClinic ជាគេហទំព័ររបស់ Mayo Clinic ផ្ទាល់ដែលជាកន្លែងប្រមូលផ្តុំដោយអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រជាមួយនឹងឯកទេសខុសៗ ពីគ្នាលើសពី 3,300 នាក់ ដែលមានគោលបំណងរួមក្នុងការផ្តល់នូវការអនុវត្តក្នុងការថែទាំ អប់រំ និងការស្រាវជ្រាវផ្សេងៗ។ អ្នកចូលទស្សនា គេហទំព័រនេះមានដល់ទៅ 30,000,000 នាក់ក្នុងមួយខែ។  5.MedicineNet មិនខុសពី WebMD ដែលជាបណ្តាញ និងអ្នកដំណើរការនៃគេហទំព័រនេះផ្ទាល់ MedicineNet ក៏ជាមានអ្នកចូលទស្សនារហូតដល់ 25,500,000 នាក់ក្នុងមួយខែ។ ក្រោមទម្រង់ជាគេហទំព័រ online MediciNet មិនត្រឹមផ្តល់នូវទម្រង់ងាយស្រួលអានតែក៏ផ្តល់ជាសំណួរសាកល្បងការ យល់ដឹងអមមកជាមួយនឹងអត្ថបទផងដែរ។  6.Drugs.com  មានអ្នកចូលទស្សនា 22,000,000 នាក់ក្នុងមួយខែ។ វាអាចចាត់ទុកបានថាជាគេហទំព័រដែលអាចផ្តល់នូវព័ត៌មានដែលមានប្រភពគួរឲ្យទុកចិត្ត (Wolters Kluwer Health, American Society of Health-System Pharmacists, Cerner Multum និង Micromedex from Truven Health, Harvard Health Publications, Stedman’s Medical Dictionary…) ទាក់ទងនឹងឱសថ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ សម្រាប់អ្នកទូទៅ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលផងដែរ។  7.EverydayHealth ចំនួនអ្នកទស្សនាក្នុងមួយខែមាន18,000,000 នាក់។ Website នេះផ្តល់ជាទម្រង់មួយសម្រាប់អ្នកប្រើទូទៅក្នុងការតាមដានព័ត៌អំពីសុខភាព និងសម្រាប់អ្នកវិជ្ជាជីវៈសុខាភិបាលក្នុងការស្វែងយល់បន្ថែម និងតាមដានព័ត៌មានថ្មីៗអំពីវិស័យវេជ្ជសាស្ត្រផងដែរ។  8.HealthGrades ទទួលបានការចូលទស្សនា 17,000,000 នាក់ក្នុងមួយខែ ជាមួយនឹងការផ្តល់នូវព័ត៌មានទាក់ទងនឹងការស្វែងរកវេជ្ជបណ្ឌិត មន្ទីរពេទ្យ  និង សេវាថែទាំដែលត្រឹមត្រូវ ព្រមទាំងផ្តល់ឲ្យអ្នកប្រើប្រាស់ និងជំនាញសុខភាពនូវការទំនាក់ទំនងជាមួយគ្នាផ្ទាល់ទៀតផង។  9.Healthline ចំនួនអ្នកចូលទស្សនាមាន 16,000,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័រដែលអ្នកអាចរៀនអំពីស្ថានភាពសុខភាព ស្វែងយល់ពីឱសថ ចូលរួមក្នុងសហគមន៍ និងស្វែងរកគន្លឹះសម្រាប់ការរស់នៅប្រកបដោយសុខភាពជាដើម។  10.Mercola អ្នកចូលទស្សនាគេហទំព័រមាន 15,500,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័ររបស់លោកវេជ្ជបណ្ឌិត Mercola ដែលផ្តល់នូវព័ត៌មានថ្មីៗ​ ជាមួយនឹងប្រភពច្បាស់លាស់ទាក់ទងនឹងសុខភាព។ 11.Health  ចំនួនអ្នកចូលទស្សនាក្នុងមួយខែមាន 15,000,000 នាក់។ គេហទំព័រនេះត្រូវបានដំណើរការដោយអ្នកជំនាញ ដោយផ្តោតលើការដោះស្រាយបញ្ហា និងជាទូទៅត្រូវសរសេរឡើងដោយយោងតាមការចែករំលែកនូវបទពិសោធន៍ក្នុងជីវិតពិតតែម្តង។  12.MindBodyGreen មានអ្នកចូលទស្សនា 10,500,000 នាក់ក្នុងមួយខែ។ គេហទំព័រនេះប្រើប្រាស់នូវមាតិកាដែលល្អៗ និងទាក់ទងនឹងការរស់នៅប្រចាំថ្ងៃដែលផ្តល់ ដោយអ្នកជំនាញផ្នែកសុខភាពជាច្រើនទូទាំងពិភពលោក ដើម្បីផ្តល់ជូននូវជីវិតរស់នៅប្រកបដោយសុខភាព និងភាពរីករាយ។  13.Medscape ជាគេហទំព័រដែលមានអ្នកចូលទស្សនាជាង 9,000,000 នាក់ក្នុងមួយខែ។ វាជាប្រភពដ៏ល្អមួយសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៅលើការ លើកកម្ពស់សុខភាពរបស់អ្នកជំងឺ សម្រាប់អ្នកមានវិជ្ជាជីវៈផ្នែកសុខភាពទាំងអស់តាមរយៈព័ត៌មានគ្លីនិក ព័ត៌មានវេជ្ជសាស្ត្រថ្មីៗ ទស្សនៈវិស័យ របស់អ្នកឯកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈនានាផងដែរ។  14.RxList នេះជាគេហទំព័រមួយទៀតដែលដំណើរការដោយ WebMD ។ RxList មានផ្ទុកនូវព័ត៌មានអំពីមុខឱសថនានា ផ្តល់ជូនដោយឱសថការី និង វេជ្ជបណ្ឌិត រួមជាមួយនឹងទិន្នន័យមានប្រភពច្បាស់លាស់ដូចជា FDA, Cerner Multum, and First Databank, Inc.ជាដើម។ គេហទំព័រនេះផងដែរ មានអ្នកចូលទស្សនាជាង 7,000,000 នាក់ក្នុងមួយខែ។  15.MedicalNewsToday (MNT)  ជាគេហទំព័រដំណើរការដោយ Healthline Media UK Ltd.,ក្រុមហ៊ុនផ្សព្វផ្សាយឈានមុខមួយនៅចក្រភពអង់គ្លេស និងមានការិយាល័យ ផងដែរនៅសហរដ្ឋអាមេរិក ព្រមទាំងតៃវ៉ាន់ ជាមួយនឹងអ្នកចូលទស្សនាក្នុងមួយខែជាង 6,500,000 នាក់។    website ល្អនៅមានជាច្រើនទៀត តែទាំងនេះគឺជាប្រភពព័ត៌មានដែលទទួលបានចំណាត់ថ្នាក់ពេញនិយមជាងគេសម្រាប់ការប្រើប្រាស់ ជាសកល។ ប្រភពព័ត៌មានពី៖ http://www.ebizmba.com/articles/health-websites សំណាងល្អណា!  

ចែករំលែក

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលទើបតែបានចេញថ្មីៗនេះ អំពីការជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងចំនួន៧១០នាក់ ហេតុនេះហើយ ទើបយើងខ្ញុំសូមនាំមកជូននូវវិញ្ញាសាប្រឡងដែលបានចេញកាលពីឆ្នាំ២០១៦ ដែលលោកអ្នកអាចទាញយកដោយមិនគិតថ្លៃ។ ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា... សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល​ និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ   / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ ខំប្រឹងឡើងណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ប្រាកដណាស់ដែលថា«សុខភាពជាអាទិភាពចម្បង»ហើយម្នាក់ៗក៏ហាក់ដូចជាកំពុងងាកមកស្រលាញ់ និងផ្តល់គុណតម្លៃដល់សុខភាពកាន់តែច្រើនឡើងៗហើយ... ដើម្បីជាចំណេះដឹងសម្រាប់ខ្លួនអ្នក ក៏ដូចជាក្រុមគ្រួសារជាទីស្រលាញ់ ក្នុងនាទីដែលមិនមានគ្រូពេទ្យនៅក្បែរ លោកអ្នកអាចធ្វើការស្វែងយល់ពីអំពីជំងឺផ្សេងៗជាច្រើនមុខ ដោយមានទាំងលក្ខណៈទូទៅនៃជំងឺ អាការៈ  វិធីព្យាបាល ​ឱសថព្យាបាល ព្រមទាំងចំណុចសំខាន់ៗគួរយល់ដឹងជាច្រើនទៀត នៅក្នុងសៀវភៅតែមួយ... គួរបញ្ជាក់ផងដែរថា សៀវភៅនេះត្រូវបានបោះពុម្ពលើកទី៤ហើយ ដែលត្រូវបានរៀបរៀងស្រាវជ្រាវដោយ ទីវ ឆេងហ៊ី ដើម្បីជូនដល់ប្រជាជនកម្ពុជា​  ជាពិសេសអ្នកដែលនៅទីឆ្ងាយពីទីប្រជុំជន បានយល់ដឹងខ្លះៗពីជំងឺទាំងឡាយ ដើម្បីចៀសវាងនូវការឆបោកពីជនខូចខិលមួយចំនួន។ យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកអាចពឹងផ្អែកទាំងស្រុងលើសៀវភៅនេះ ហើយមិនត្រូវការការព្យាបាលពីវេជ្ជបណ្ឌិតនោះទេ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពណាមិនប្រក្រតី លោកអ្នកនៅតែត្រូវស្វែងរកស្ថាប័នផ្តល់សេវាសុខភាពដែលអាចទុកចិត្តបានដូចគ្នា...ដោយគ្រាន់តែចូលទៅកាន់ ពេលឈឺទៅណា? លោកអ្នកក៏អាចទាញយកបានតាមរយៈ មិត្តគ្រូពេទ្យប្រចាំគ្រួសារ ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

«ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង» ពីរៀមច្បងម្នាក់នៅក្នុងវិស័យវេជ្ជសាស្ត្រ ផ្នែករោគស្រ្តី។ ទោះយ៉ាងណា មុននឹងឈានដល់ការសាកល្បងផ្ទាល់នូវបទពិសោធន៍នេះ អ្នកក៏គួរតាមដាននូវការចែករំលែកល្អៗអំពីរៀមច្បងដែលបានឆ្លងកាត់មុន ផងដែរទើបជាការប្រសើរ។ សូមណែនាំឲ្យស្គាល់ កញ្ញា វ៉ាន់ សិរីវឌ្ឍនា  ជាកូនស្រីច្បង នៅក្នុងចំណោមបងប្អូន ៤នាក់ និងជាអតីតនិស្សិតអាហារូបករណ៍មុខជំនាញផ្នែកវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យសុខាភិបាល និងមុខជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យកម្ពុជា ហើយក៏ជានិស្សិតឯកទេសផ្នែកសម្ភពបរិហាវិទ្យា និងរោគស្រ្ដីផងដែរក្រោយពីឆ្លងកាត់ ការប្រឡងជាប់ជាស្ថាពរនូវការជ្រើសរើសឲ្យចូលរៀនបន្តផ្នែកឯកទេសរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលនាឆ្នាំ២០១៥។ កម្លាំងជំរុញចិត្តក្នុងការជ្រើសរើសមុខជំនាញរោគស្រ្តី ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះមិនមែនជារឿងចៃដន្យ ឬជាការចង់បានតាមមិត្តភក្ដិឡើយ។ កត្តាសំខាន់ពីរយ៉ាងដែលជំរុញឲ្យចាប់ យកជំនាញមួយនេះគឺ ទី១ ដោយសារតែការស្រលាញ់របស់ខ្លួន និងទី២ គឺជាការជំរុញពីក្រុមគ្រួសារ។ ដោយឡែក ដោយសារតែសង្កេតឃើញថា ខ្លួនឯងផ្ទាល់តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះរាល់មេរៀនដែលទាក់ទងនឹងជំនាញនេះខ្លាំងដូចជា ការអានមេរៀនទុកមុនជានិច្ច ការតាមដាន ក៏ដូចជាភាពសកម្មនៅរាល់​ពេលម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជា​សាស្រ្ដាចារ្យនៅក្នុងថ្នាក់ និងការសាកសួរនូវរាល់ ចម្ងល់ក្រោយពេលបញ្ចប់ការបង្រៀន ជាពិសេសរាល់ពេលទំនេរ សកម្មភាពដែលមិនសូវខកខានគឺ ការស្វះស្វែងរកសៀវភៅ និងឯកសារ អានបន្ថែមក្នុងបណ្ណាល័យឬតាមរយៈអ៊ីនធឺណែតដើម្បីបំពេញការយល់ដឹងបន្ថែមទាក់ទងនឹងជំនាញដដែលនេះហើយ ទើបមុខជំនាញនេះ ត្រូវបានជ្រើសរើសជាជំនាញនៅថ្ងៃអនាគត។ ចំពោះកត្តាទី២គឺជាកត្តាគ្រួសារ ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងដំណើរជីវិតប្រចាំថ្ងៃ និងជីវិតសិក្សារហូតដល់សព្វថ្ងៃ។​ អាចនិយាយបានថា ការងារប្រចាំថ្ងៃរបស់ពួកគាត់រវល់យ៉ាងណាក៏ដោយ ក៏លោកឪពុក និងអ្នកម្តាយ របស់ខ្ញុំតែងតែឆ្លៀតពេលយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ និងជាមគ្គទេសក៍ត្រួសត្រាយផ្លូវដើររបស់កូនៗដោយមិនបង្ខិតបង្ខំ។ ផ្ទុយទៅវិញ ពួកគាត់តែងតែយកចិត្តទុកដាក់ចំពោះកូនៗពោរពេញទៅដោយការស្រលាញ់ និងការលើកទឹកចិត្តគ្រប់ពេល។ ដំណើរឆ្ពោះទៅរកការសម្រេចគោលដៅជាគ្រូពេទ្យរោគស្រ្តី  ជាធម្មតា ដើម្បីសម្រេចគោលដៅអ្វីមួយដែលយើងប្រាថ្នាចង់បានមិនមែនជាការងាយស្រួលស្រាប់ហើយ ឧបសគ្គតែងតែកើតមានជានិច្ច មុនពេលទៅដល់គោលដៅមួយនោះ។ ចំពោះគោលដៅនេះផ្ទាល់ ក៏មានការជួបប្រទះនឹងការលំបាកជាច្រើនដូចគ្នា មិនថាជាការសម្រប ខ្លួនទៅនឹងបរិយាកាសការងារ ព្រមទាំងការយកទ្រឹស្ដីមកអនុវត្តជាមួយអ្នកជំងឺជាក់ស្ដែងនៅក្នុងមន្ទីរពេទ្យ ដែលប្រៀបប្រដូចបាននឹងពាក្យ មួយឃ្លាដែលគេតែងនិយាយថា «ឮ ១០ដងមិនស្មើបានឃើញម្ដង ឃើញ១០ដង មិនស្មើបានធ្វើម្ដង»។ បទពិសោធន៍ជាគន្លឹះនៃការដើរទៅមុខដោយជោគជ័យ តាមរយៈការឆ្លងកាត់ភាពលំបាក និងឧបសគ្គកន្លងមក មានគំនិតយោបល់មួយចំនួនអាចក្លាយទៅជាទុនទុកចែករំលែកដល់ប្អូនៗ ជំនាន់ក្រោយដែលកំពុងចាប់យកជំនាញមួយនេះ។ ចំណុចចម្បង គឺភាពឈ្លាសវៃក្នុងការបត់បែនតាមកាលៈទេសៈ ជាពិសេសការ សម្របខ្លួនទៅនឹងបរិយាកាសការងារនៅមន្ទីរពេទ្យ។ សំខាន់ជាងនេះទៅទៀតគឺ ការចេះលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលជួបបញ្ហាទាក់ទង នឹងការប្រលង ឬកំឡុងពេលចុះកម្មសិក្សានៅមន្ទីរពេទ្យ។ សុខ​ភាព ក៏ជាកត្តាមួយដែលមិនអាចមើលរំលងដូចគ្នា ព្រោះការចុះខ្សោយសុខភាព អាចនឹងបណ្តាលឲ្យងាយឆ្លងជំងឺផ្សេងៗ។ ម្យ៉ាងទៀត ការនឿយហត់ ការគេងមិនបានស្កប់ស្កល់ ក៏អាចនឹងជួបប្រទះក្នុងកំឡុងពេលថ្ងៃយាម ផងដែរ។ បន្ថែមពីនេះ កុំភ្លេចរំលឹកខ្លួនឯងគ្រប់ពេលថាឱកាសនៃការក្រេបយកទាំងចំណេះទ្រឹស្ដី និងការអនុវត្ត យើងទាំងអស់គ្នានឹងទទួលបាន បើទោះជាពេលនេះមិនទាន់មានឱកាស តែពេលក្រោយៗនឹងមានឱកាស ព្រោះគ្មាននរណាម្នាក់អាចបង្អាក់ការចង់ចេះចង់ដឹងរបស់យើងបាន ឡើយ ដរាបណាយើងខ្លួនឯងមិនបោះបង់វាចោល។ ពេលទំនេរគឺពេលវេលារបស់អ្នក និងអនាគត សម្រាប់ពេលទំនេរពីការសិក្សា និងការចុះកម្មសិក្សា ការរៀនបន្ថែមផ្នែក​ភាសាបរទេសដូចជាភាសាបារាំង និងភាសាអង់គ្លេសក៏ជាកត្តាមួយ ដែលមិនគួរមើលរំលងដាច់ខាត ព្រោះឯកសារដែលរៀននៅក្នុងថ្នាក់ និងឯកសារដែលស្រាវជ្រាវក្នុងអ៊ីនធឺណែត ព្រមទាំងសៀវភៅមួយចំនួន សរសេរឡើងជាភាសាបរទេស។ ស្របពេលដែលបច្ចុប្បន្ន ពិភពលោកមានទំនោរទៅរកសកលរូបនីយកម្ម ដូច្នេះភាសាជាយានមួយយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ដូចជាការចូលរួមសិក្ខាសាលាអន្តរជាតិ     ឱកាសការងារ និងឱកាសទទួលបានអាហារូបករណ៍នៅបរទេស។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាឲ្យចេះកាន់តែច្បាស់ និងប្រកបដោយទំនុកចិត្តផ្នែកជំនាញវេជ្ជសាស្រ្ដ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ការយល់ដឹង ឲ្យបានកាន់តែទូលំទូលាយផ្នែកចំណេះដឹងទូទៅ សង្គម​ វប្បធម៌ សេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាផ្នែកមួយដែលយើងមិនអាចព្រងើយ កន្តើយបានឡើយ។ កំណត់យ៉ាងច្បាស់នូវក្តីប្រាថ្នាទៅថ្ងៃអនាគតរួចជាស្រេច ក្រោយពេលបញ្ចប់ការសិក្សា បំណងពីរដែលសំខាន់សម្រាប់អនាគត ក្នុងនោះដំបូងគឺជាការទទួលបានការងារមួយដែលសមរម្យដើម្បីមាន ឱកាសយកជំនាញដែលជាការស្រលាញ់នេះទៅជួយព្យាបាលដល់អ្នកជំងឺកម្ពុជាទាំងអស់។ បន្ទាប់ពីនោះ គឺជាការចែករំលែកចំណេះដឹងដែលបាន រៀនសូត្រ និងអនុវត្តកន្លងមកដល់ប្អូនៗជំនាន់ក្រោយ ជាពិសេសការផ្ដល់ឱកាសក្នុងការអនុវត្តឲ្យបានច្រើន និងការលើកទឹកចិត្តឲ្យពួកគាត់ ក្លាយជាគ្រូពេទ្យដែលប្រជាជនកម្ពុជាផ្ដល់ទំនុកចិត្តឲ្យបានទាំងអស់គ្នា។ "ជាការផ្តាំផ្ញើដល់ប្អូនៗដែលមានបំណងចង់ចូលរៀនផ្នែកនេះម្តងទៀត គឺទី ១ សូមយកចិត្តទុកដាក់លើមេរៀនទ្រឹស្ដី និងស្រាវជ្រាវបន្ថែមដែលវា ទាំងនោះជាមូលដ្ឋានគ្រឹះ ដើម្បីអាចប្រលងជាប់បាន ទី២ សូមឆ្លៀតពេលខ្លះចុះកម្មសិក្សាផ្នែកជំនាញដែលខ្លួនមានបំណងចង់បានដើម្បីជា ដើមទុននៅពេលខ្លួនក្លាយទៅជានិស្សិតឯកទេស និងអាចចៀសពីការលំបាកខ្លះផងដែរ។ ទី៣ អ្វីៗគ្រប់យ៉ាងផ្ដើមចេញពីការស្រលាញ់ និង ការជំរុញរបស់មនុស្សសំខាន់ជុំវិញខ្លួន ដូច្នេះការខិតខំសម្រេចគោលដៅនឹងសម្រេចបាន។ ជាទីបញ្ចប់ ត្រូវខិតខំបង្កើនសមត្ថភាពទាំងអស់គ្នា ដើម្បីទទួលបានទីផ្សារការងារ និងជំនឿចិត្តពីអ្នកជំងឺក្នុងកាលៈទេសៈដែលប្រទេសមានទំនោរទៅរកសមាហរណកម្មក្នុងតំបន់បែបនេះ។"   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និស្សិតឆ្នាំទី១ ជំនាញ ជំងឺ បេះដូងនិង សរសៃឈាម ចិន ណារ៉ុង បានបង្ហាញថា៖ មូលហេតុចំបង ក្នុងការសម្រេចជ្រើសរើសជំនាញមួយនេះ គឺចំនង់ចំនូលចិត្តផ្ទាល់ខ្លួនដែលស្រលាញ់ ជំនាញបេះដូង​ និងសរសៃឈាមតាំងតែពីចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។ ម្យ៉ាងវិញទៀតអត្រាមរណភាពបណ្តាលមកពីជម្ងឺបេះដូងនិងសរសៃឈាមស្ថិតនៅលេខរៀងទី១បើប្រៀបធៀបនឹងជម្ងឺដ៏ទៃទៀត។ បន្ថែមពីនេះ អត្រាប្រេវ៉ាឡង់នៃជម្ងឺមិនឆ្លងដែល មានមួយផ្នែកធំជាជម្ងឺបេះដូងនិង សរសៃឈាម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សទៅតាមកំរិតជីវភាពរបស់ប្រជាជន។ ការជ្រើសរើសជំនាញនេះអាចអនុញ្ញាតអោយខ្ញុំចូលរួមចំនែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាព និងផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង។ សម្រាប់អ្នកដែលមានបំណងចូលសិក្សាជំនាញនេះ  គួរតែត្រៀមខ្លួន ប្រលងប្រជែងជ្រើសរើសជំនាញបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាររយះពេល៦ឆ្នាំ គឺជាក្តីព្រួយបារម្មណ៍របស់និស្សិតពេទ្យគ្រប់រូបដោយសារការជ្រើរើសនិស្សិតមានចំនួនកំណត់។ហេតុនេះយើងគួរត្រៀមខ្លួនអោយបានល្អបំផុតតាមដែលអាចធ្វើបាន។ឧទាហរណ៍ យើងគួរចាប់ផ្តើមត្រៀមរៀបចំខ្លួននៅពេលចាប់ផ្ដើមឆ្នាំទី៤ ឬទី៥ ដោយប្រមូលគ្នារជាក្រុមតូចៗដើម្បីរៀនត្រៀមប្រលងអោយ សមស្របទៅតាមកំរិតចំនេះដែលកំណត់ដោយគណកម្មារធិការប្រលង។ ដើម្បីអោយការងារក្រុមដំណើរការល្អយើងត្រូវកំណត់កាលវិភាគ និងមេរៀនដែលត្រូវរៀនអោយបានច្បាស់លាស់។ បញ្ហាលំបាកដែលជួបប្រទះក្នុងអំឡុងពេលសិក្សា និងការជម្នះនូវឧបសគ្គទាំងនេះ - ការសិក្សារជំនាញវេជ្ជសាស្រ្តទាមទារការខិតខំប្រឹងប្រែង ពេលវេលា និងថវិការ។ ការលំបាកមានទាំងការខិតខំរៀនដើម្បីប្រលងជាប់ឡើងថ្នាក់ ឬក៏កាន់តែលំបាកទៀតបើចង់បាននិទ្ទេសរល្អ និងការធ្វើកម្មសិសក្សារតាមមន្ទីរពេទ្យ។ ហេតុនេះ ដើម្បីទទួលបានចំនេះដឹង យើងត្រូវខិតខំអោយអស់លទ្ធភាព ព្រោះថាការក្លាយខ្លួនជាវេជ្ជបណ្ឌិតពូកែរម្នាក់ទាមទារនូវការលះបង់ និងការខិតខំប្រឹងប្រែងខ្ពស់បំផុត។ - សម្រាប់យោបល់ផ្ទាល់ខ្លួន យើងគួរត្រៀមរៀបចំខ្លួនអោយបានល្អដើម្បីប្រលងជ្រើសរើសជំនាញ ហើយការជ្រើសរើសជំនាញគួរផ្អែកទៅតាមចំនង់ចំណូលចិត្តព្រោះថាយើងត្រូវធ្វើការជាមួយវាមួយជីវិត។ មួយវិញទៀត យើងត្រូវខំរៀនភាសារបរទេស ទាំងបារាំង និដអង់គ្លេស អោយបានស្ទាត់ជំនាញ ព្រោះវាមានសារសំខាន់ណាស់សំរាប់អភិវឍ្ឍន៍ចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់យើង។ ក្រៅពីការសិក្សា មានអ្វីផ្សេងទៀតជាច្រើន អាចជួយបង្កើនចំណេះដឹងទាក់ទងនឹងជំនាញនេះ ក្រៅពីការសិក្សារនិង ធ្វើកម្មសិក្សារតាមមន្ទីរពេទ្យ យើងអាចបង្កើនចំណេះថ្មីៗតាមរយះការអាននូវ (អែក)សារផ្សេងៗដែលបានបោះពុម្ពផ្សាយ ដោយសមាគមន៍ជម្ងឺបេះដូងល្បីៗទូទាំងភិពភលោក និងចូលរួមសិក្ខាសិលាផ្សេងៗដែលរៀបចំដោយសមាគមន៍គ្រូពេទ្យបេះដូងកម្ពុជាជាដើម។ ការងារដែលនិស្សិតជំនាញមួយនេះ អាចធ្វើបាន ក្រោយពេលបញ្ចប់ការសិក្សា  យើងអាចព្យាបាលជម្ងឺបេះដូង និងសរសៃឈាមគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដោយសមស្របទៅតាមបដ្ឋានបច្ចេកវិទ្យាថ្មីៗ។ ពេលបញ្ចប់ការសិក្សា សម្រាប់ថ្ងៃអនាគត ខ្ញុំមានបំណងចូលរួមចំណែកលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋជារួម និង ដោយឡែកចូលរួមការពារ និងព្យាបាលជម្ងឺបេះដូងជូនដល់ប្រជាជនយើង ដោយសារបច្ចុប្បន្នគ្រូពេទ្យជំនាញផ្នែកនេះ នៅមានចំនួនតិចតួចបើប្រៀបធៀបនឹងចំនួនប្រជាជន ជាពិសេសនៅតាមបណ្ដាខេត្ត។ ចូលរួមកាត់បន្ថយអត្រាមរណភាពនិង ផលវិបាកផ្សេងៗបណ្ដាលមកពីជម្ងឺបេះដូង និងសរសៃឈាម ជាពិសេសការបង្ការនឹង ការកើតឡើងនូវជម្ងឺប្រភេទនេះ។ រយះពេល៨ ទៅ១០ឆ្នាំនៅក្នុងសាលាពេទ្យពិតជាយូរណាស់ ប៉ុន្តែបើយើងមិនខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពពេលនៅរៀនទេនោះចំណេះដឹងរបស់យើងនឹង មិនមានច្រើនគ្រប់គ្រាន់ដើម្បីក្លាយជាគ្រូពេទ្យពូកែបានទេនៅពេលបញ្ចប់ការសិក្សារ។ ដូចនេះយើងត្រូវព្យាយាមរៀនសូត្រ និងអនុវត្តន៍នៅតាមមន្ទីរពេទ្យឱ្យបានខ្ចាប់ខ្ចួនដើម្បីរួមចំនែកលើកកំពស់វិស័យសុខាភិបាលក្នុងប្រទេសយើងឱ្យបានកាន់តែល្អប្រសើរថែមទៀត។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

វេទិកាពិភាក្សាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ  និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធឡើងសារជាថ្មីកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧  ថ្មីៗកន្លងទៅនេះ នៅភោជនីយដ្ឋានផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។  ជាមួយវេទិកាពាណិជ្ជកម្មនៅក្នុងខែមេសានេះ កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្រោមប្រធានបទឆ្លើយតប ទៅនឹងសំណួរ “តើត្រូវធ្វើដូចម្តេចដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”ដោយមានការអញ្ជើញចូលរួម ផ្តល់យោបល់ និងពិភាក្សាដោយវាគ្មិនចំនួនពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានា រ៉ាប់រង  FORTE និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa) ព្រមទាំង មានការសម្របសម្រួលផងដែរដោយលោក ឱ រតនា ប្រធានផ្នែកលក់ និងទីផ្សារនៃភោជនីយដ្ឋាន ផាកកាហ្វេ។ មិនខុសពីវេទិកាមុនៗ វេទិកានេះមានបង្ហាញនូវវត្តមាននៃដៃគូសហការ និងអ្នកចូលរួម ទូទៅសរុបជាង ៥០នាក់។ គួរបញ្ជាក់ថា វេទិកានេះត្រូវបានចែករំលែកយ៉ាងពិសេសដោយយោងទៅតាមបទពិសោធន៍ក្នុងអាជីវកម្ម ផ្ទាល់របស់វាគ្មិនទាំងពីររូប និងផ្តោតសំខាន់តែម្តងទៅលើ “បញ្ហា និងផលលំបាកនៃការរក្សាភាព រីកចម្រើនរបស់ក្រុមហ៊ុន ដំណោះស្រាយយោងទៅតាមបញ្ហាជាក់ស្តែង ក៏ដូចជាការបកស្រាយយ៉ាងច្បាស់ អំពីកត្តា ព្រមទាំងសំណួរជាច្រើនដែលទាក់ទងនឹងបញ្ហា និងយុទ្ធសាស្ត្រក្នុងការដោះស្រាយនីមួយៗ ផងដែរ”។   កម្មវិធីនេះអាចដំណើរការទៅបានក្រោមការឧបត្ថម្ភធំដោយធនាគារ RHB ក្រុមហ៊ុន Coca Cola និង ក្រុមហ៊ុនសន្តិសុខលីប្រា ព្រមទាំងសហការឧបត្ថម្ភដោយ Kofi ក្រុមហ៊ុនធានារ៉ាប់រង FORTE និង ក្រុមហ៊ុន ចំប៉ី ស្ប៉ា ក៏ដូចជាគាំទ្រពី CIC, YEAC និង JCI Cambodia ដោយមានដៃគូផ្សព្វផ្សាយ ដូចជា ហេលស៍ថាមខប Impact, F&B Pub, Stuff កាសែតឡារ៉ែន សប្បាយ និងKhmerTimes។  ដោយ Park Café នឹងរៀបចំវេទិកាពិភាក្សាពាណិជ្ជកម្មដូចនេះជារៀងរាល់ខែ ដូច្នេះសម្រាប់លោកអ្នក ដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

និស្សិតឯកទេសផ្នែករោគកុមារ ង៉ោ ម៉េងរិទ្ធី មកពីខេត្តសៀមរាប ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្ត្រជំនាន់៣៩ និងបច្ចុប្បន្នជានិស្សិតឯកទេសផ្នែករោគកុមារ ជំនាន់ទី១៨ ឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញពីមូលហេតុពីការជ្រើសយកជំនាញនេះ៖​ តាមពិតទៅ ការជ្រើសរើសជំនាញសិក្សាណាមួយវាមិនមែនជារឿងដែលងាយស្រួលនោះទេ ដោយហេតុថាយើងនឹងរស់នៅជាមួយនឹងជំនាញនេះពេញមួយជីវិត។ដូចនេះខ្ញុំយល់ថាកត្តាចម្បងគឺការដែលស្រឡាញ់និងចូលចិត្តដោយខ្លួនឯងផ្ទាល់។ តួយ៉ាង ចំពោះខ្ញុំផ្ទាល់ គឺជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នា ហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាង ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាល ឆ្នាំទី១មកម្ល៉េះ។ ធ្វើបែបណាអាចប្រឡងចូលបាន? ការប្រឡងចូលរៀនផ្នែកជំនាញរោគកុមារនេះមិនមែនមានន័យថារៀនតែមេរៀនផ្នែកជំនាញរោគកុមារនឹងប្រឡងជាប់នោះទេ។ ដោយសារឥឡូវនេះ ការប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសមានកំណែទម្រង់ដែលតម្រូវឲ្យម្នាក់ៗត្រូវតែចេះគ្រប់មេរៀនសម្រាប់គ្រប់ជំនាញទាំងអស់ ដែលវាមិនខុសពីការប្រឡងចូលរៀនថ្នាក់ជំនាញឯកទេសផ្សេងទៀតដែលមានជាង២០នោះទេ។ ចំណុចសំខាន់មិនអាចខ្វះបាន គឺគ្រប់គ្នាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រតាំងពីឆ្នាំទី១ដល់ទី៦។ ក្នុងពេលចុះកម្មសិក្សានៅឆ្នាំទី៤ ទី៥ និងទី៦ គួរធ្វើការសង្កេតថា តើខ្លួនឯងចូលចិត្តឯកទេសណាមួយពិតប្រាកដ? សមស្របជាមួយនឹងសមត្ថភាពរបស់យើងហើយវាត្រូវនឹងនិស្ស័យរបស់យើងព្រោះថាមនុស្សម្នាក់ៗតែងមានការនិយមចូលចិត្ត និងការស្រឡាញ់ខុសៗគ្នាអញ្ចឹង ហើយគួររៀនជំនាញដែលខ្លួនចូលចិត្ត ព្រោះថារៀនរបស់ដែលខ្លួនចូលចិត្ត គឺជាកម្លាំងជម្រុញចិត្តពីខ្លួនឯងផ្ទាល់ឆាប់ចាប់បានឆាប់យល់មិនតែប៉ុណ្ណោះត្រូវចេះសង្ខេបមេរៀនឬធ្វើមេរៀនព្រមទាំងត្រៀមមេរៀនជាស្ត្រេច ដើម្បីជាការត្រៀមប្រឡងបញ្ចប់ឆ្នាំទី៦។ ចំណុចពិសេសត្រូវខិតខំស្រាវជ្រាវព្រមទាំងសាកសួរសិស្សច្បងដែលបានឆ្លងកាត់ការប្រឡងពីឆ្នាំមុនៗទុកជាបទពិសោធន៍ ដើម្បីស្រាវជ្រាវមេរៀន និងកម្មវិធីសិក្សាក្នុងមន្ទីរពេទ្យ។ ដើម្បីជំនះឧបសគ្គនេះបាន ខ្ញុំបាទមាន៣ចំណុច៖ •បែងចែកកាលវិភាគសិក្សាមានន័យថា អ្នកត្រូវបែងចែកពេលវេលាសម្រាប់រៀន និងពេលវេលាសម្រាប់លំហែខួរក្បាលខ្លះ •ចេះសង្ខេបមេរៀនដែលការសង្ខេបនេះផ្តល់អត្ថប្រយោជន៍២ចំណុច គឺទី១អាចធ្វើឲ្យយើងងាយចងចាំនូវចំណុចសំខាន់ៗនៃមេរៀននីមួយៗ ទី២ជួយសម្រួល ពេលប្រឡងព្រោះយើងមិនអាចទៅមើលមេរៀនទាំងដុលនោះទេ។ •បង្កើតក្រុមសិក្សាដែលមានសមាជិកយ៉ាងច្រើនបំផុត៤ទៅ៥នាក់ ដើម្បីចែករំលែកគំនិតយោបល់រួមគ្នា ជាឧទាហរណ៍ស្រាប់ក្នុងករណីពេលកំពុងរៀនអ្នកខ្លះកត់បានចំណុចនេះអ្នកខ្លះទៀតកត់បានចំណុចនោះអញ្ចឹង ពួកយើងអាចយកវាមកបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដែលទាំងនេះពិតជាមានប្រយោជន៍ជាងការដែលយើងរៀនតែម្នាក់ឯង។ ក្រៅពីការសិក្សា កត្តាដែលជួយបង្កើនចំំណេះដឹងមានដូចជា៖ •ការចុះកម្មសិក្សានៅមន្ទីរពេទ្យ ៖ ពិតជាសំខាន់ព្រោះវាអាចផ្សារភ្ជាប់រវាងទ្រឹស្តីដែលបានរៀនពីសាលាឬអានសៀវភៅទៅនឹងការអនុវត្តផ្ទាល់ទៅលើអ្នកជំងឺ ព្រោះថាការពិនិត្យជំងឺមិនដូចទៅនឹងទ្រឹស្តី១០០%ទេ។ ដូចនេះ វាជួយឲ្យយើងចេះយកទ្រឹស្តីរបស់យើងបត់បែនតាមកាលៈទេសៈ។ •ការបង្រៀនសិស្សប្អូន ៖ ព្រោះវាជាកត្តាសំខាន់ដែលជួយបង្កើនទាំងចំណេះដឹង និងការចងចាំ និងស្រាវជ្រាវរបស់យើងផងដែរ។ ក្រោយពីបញ្ចប់ការសិក្សាជំនាញមួយនេះ ខ្ញុំមានបំណងត្រឡប់ទៅស្រុកកំណើតវិញនៅខេត្តសៀមរាបមានលទ្ធភាព ខ្ញុំនឹងបើកបន្ទប់ព្យាបាលឬពិគ្រោះមួយដើម្បីព្យាបាល និងចូលរួមលើកកម្ពស់សុខភាពកុមារឲ្យបានល្អប្រសើរ។ សម្រាប់រូបខ្ញុំផ្ទាល់ ការងារនៅក្នុងផ្នែកមួយនេះក៏ដូចជាក្នុងផ្នែកផ្សេងទៀតពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាយើងឲ្យបានរីកចម្រើន។ ក្មេងៗគឺជាទំពាំងស្នងឬស្សីនៅពេលពួកគេមានសុខភាពល្អគ្មានជំងឺបៀតបៀនពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់ដែលអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ ជាចុងក្រោយសូមផ្តាំទៅកាន់ប្អូនៗដែលមានបំណងចង់រៀននូវជំនាញនេះដូចបានរៀបរាប់ខាងលើដែរ គឺប្អូនចាំបាច់ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ខិតខំប្រឹងប្រែងរៀនសូត្រ និងចេះបែងចែកកាលវិភាគរៀន និងពេលវេលាលំហែកាយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                            

ចែករំលែក

និយាយពីរឿងរៀនពេទ្យ កាលវិភាគនៅសាលាមមាញឹកហើយ ក៏មិនអាចមិនស្វ័យសិក្សាបានដែរ ព្រោះថាមានមេរៀន ឬចំណុចខ្លះត្រូវការនូវព័ត៌មានបន្ថែម ដែលទាមទារការអាន និងសិក្សាស្រាវជ្រាវច្រើន ជាពិសេសគឺការអានឯកសារ និងសៀវភៅដែលពាក់ព័ន្ធនឹងមុខវិជ្ជាសិក្សារបស់ខ្លួន។ ដូចដែលពាក្យដែលគេតែងនិយាយតគ្នាថា «អានច្រើនមិនដែលចេះតិច» !!!​  ហេតុដូចនេះហើយ បន្ថែមពីលើឯកសារក៏ដូចមេរៀនដែលទទួលបានពីសាស្រ្តាចារ្យនៅឯសាលា ក៏នៅមានឯកសារជាច្រើនទៀតដែលមិត្តៗនិស្សិតពេទ្យអាចធ្វើការស្វែងយល់ និងសិក្សាជាលក្ខណៈស្វ័យសិក្សា ឬក្រុម ដើម្បីពង្រីកចំណេះដឹង និងពង្រឹងនូវសមត្ថភាពរបស់ខ្លួន។ តាមរយៈតំណនេះ សៀវភៅពេទ្យ  មិត្តៗអាចធ្វើការទាញយកបណ្តុំនៃឯកសារជាច្រើនដោយមិនចាំបាច់ចំណាយប្រាក់ ក្រៅពីតម្លៃអ៊ិនធឺណែតនោះទេ... ប្រភព ៖ ទំព័រហ្វេសប៊ុកបន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ចែករំលែក

  មិនមែនជាអ្នកជោគជ័យអីទេ...គ្រាន់តែថ្ងៃមុន scrollទៅឃើញអត្ថបទអនឡាញនៅលើMeddybear  គេនិយាយពីគន្លឹះដែលជួយឲ្យការសិក្សាផ្នែកសុខាភិបាលបានជោគជ័យ និយាយឲ្យខ្លី ហើយស្រួលស្តាប់ទៅ គឺអានលេងៗ ក៏គិតថាគួរជាទីចាប់អារម្មណ៍ និងគួរឲ្យចែករំលែក... វាជារឿងពិតដែលថារៀនអីក៏មិនងាយដែរ សំខាន់ឆន្ទៈយើងក្នុងការរៀន...ហើយខាងក្រោមនេះ គ្រាន់តែជាចំណុចគោលខ្លះៗជាគន្លឹះសម្រាប់គ្រប់គ្នាដែលកំពុង ឬនឹងចូលសិក្សាផ្នែកសុខាភិបាលនេះតែប៉ុណ្ណោះ...ចង់ដឹងថា គេណែនាំយ៉ាងណាខ្លះ? តាមដានជាមួយគ្នា... •គ្រប់គ្រងពេលវេលាឲ្យបានល្អ៖ មុខវិជ្ជានៃជំនាញពេទ្យនៅតាមស្ថាប័ន បានគ្របដណ្តប់លើពេលវេលាអ្នកច្រើនរួចទៅហើយ ដូច្នេះ អ្វីដែលត្រូវគិតគូរឲ្យបានដិតដល់មុនគេ ដើម្បីអាចក្លាយខ្លួនជានិស្សិតពេទ្យដែលលេចធ្លោមួយរូប គឺត្រូវរៀនចេះគ្រប់គ្រងនិងបែងចែកពេលវេលារបស់អ្នកឲ្យបានល្អ។  •បង្កើតមិត្តឲ្យបានច្រើន៖ គួរចាប់ផ្តើមមានទំនាក់ទំនងឲ្យបានច្រើន និងកាន់តែឆាប់កាន់តែល្អ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ច្រើនជាងអ្នក។ អ្នកអាចសិក្សាពីកំហុសរបស់ពួកគេជាមុន ជាជាងប្រព្រឹត្តកំហុសនោះមកលើខ្លួនឯង។  •កុំភ្លេចឲ្យតម្លៃសុខភាពជាធំ៖  កំឡុងពេលដ៏មមាញឹកនៃការសិក្សា អ្នកត្រូវលះបង់នូវកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអាចប្រមូលផ្តុំអារម្មណ៍ទៅលើការសិក្សា។ បើទោះបី វាជាអ្វីដែលអ្នកត្រូវធ្វើដោយខានមិនបាន អ្នកក៏មិនត្រូវភ្លេចពីសុខភាពផ្ទាល់ខ្លួននោះឡើយ។   •គោរពកាតព្វកិច្ចរបស់ខ្លួន៖ ក្លាយខ្លួនជាគ្រូពេទ្យម្នាក់ ជារឿងដ៏អស្ចារ្យ និងសំខាន់បំផុតចំពោះបុគ្គលម្នាក់ៗ។ អ្នកត្រូវគោរព និងឲ្យតម្លៃគោលការណ៍នៃការសិក្សាជំនាញពេទ្យ និងវិជ្ជាជីវៈនេះជាចម្បងហើយកិច្ចការដែលមិនជាប់ទាក់ទងនឹងមុខវិជ្ជាពេទ្យគួរតែទុកដោយឡែកមួយរយៈពេលធំ នោះអ្នកនឹងអាចប្រមូលអារម្មណ៍បានពេញលេញលើមុខជំនាញអ្នក។  •យកសៀវភៅធ្វើជាមិត្តឲ្យបានញឹកញាប់៖ ចាប់ផ្តើមបណ្តុះទឹកចិត្ត ក្នុងការអានសៀវភៅឲ្យបានច្រើន។ វាជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការក្តាប់បានចំណេះដឹង និងព៌ត៍មានឲ្យបានកាន់តែច្រើន ដើម្បីអាចសង្គ្រោះជីវិតមនុស្សដែលនឹងស្ថិតនៅក្នុងដៃរបស់អ្នកហើយត្រូវធ្វើឲ្យការអាននោះក្លាយជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។  •បង្ហាញសមត្ថភាពរបស់អ្នក៖ មុខជំនាញវេជ្ជសាស្រ្តមានលក្ខណៈ ដូចទៅនឹងមុខជំនាញផ្សេងទៀត ដែលវាជាកន្លែងដែលអ្នកអាចស្រូបបាននូវបទពិសោធន៍ក្នុងជីវិតយ៉ាងច្រើន។ អ្នកគួរចាប់ឱកាស ដើម្បីរៀន និងបង្ហាញសមត្ថភាពឲ្យគេស្គាល់ឲ្យបានកាន់តែច្រើនបូករួមនឹងការសាកល្បងធ្វើនូវអ្វីដែលថ្មី ដែលអ្នកគិតថាវាជាអ្វីដែលគួរត្រូវរៀនបន្ថែម។  •ជ្រើសរើសជំនាញឲ្យបានឆាប់៖ ចាប់ផ្តើមសម្រេចចិត្តក្នុងការជ្រើសរើសជំនាញឯកទេសណាមួយដែលអ្នកនឹងចង់បាន ពីព្រោះអ្នកនឹងមានពេលវេលាយ៉ាងច្រើនដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកទៅលើជំនាញនោះ។  •សុំយោបល់ទាក់ទងនឹងជំនាញ៖ មុនពេលសម្រេចចិត្តជ្រើសរើសជំនាញ យកល្អគួរមានការពិភាក្សា និងសុំយោបល់ពីអ្នកដែលកំពុងតែបំពេញជំនាញនោះ ឬអាចទៅស្វែងយល់ដោយផ្ទាល់នៅតាមមន្ទីរពេទ្យ។ សកម្មភាពនេះអាចជាជំនួយក្នុងការសម្រេចចិត្តរបស់អ្នក។  •ចូលរួមក្នុងការសរសេរ៖ វាអាចជាបន្ទុក បើអ្នកគិតគូរពីការសរសេរអត្ថបទ កំឡុងពេលសិក្សា។ យ៉ាងណាមិញ បើចង់ឲ្យជំនាញរបស់អ្នកកាន់តែមានន័យ អ្នកគួរចាប់ផ្តើមសរសេរអ្វីដែលបានយល់ដឹង ឬក៏អាចចូលរួមសរសេរជាមួយអ្នកដទៃទៀតដែលធ្លាប់បានសរសេរពីមុនរួចមកហើយ ដើម្បីទទួលបានជាបទពិសោធន៍។  (អាចចាប់ផ្តើមនៅត្រង់នេះជាមួយហេលស៍ថាម បង្កើតអត្ថបទផ្ទាល់ខ្លួន  ) •មានឱកាសសម្រាក ត្រូវតែសម្រាក   “សំណាងល្អទាំងអស់គ្នា”... គិតម៉េចដែរ?ប្រាកដជាមានចំណុចខ្លះយល់ស្រប ហើយចំណុចខ្លះក៏រាងប្លែកបន្តិចទៅ...តែកុំភ្លេចណា៎...«ខ្លួនឯងជាខ្លួនឯង» Be who you are, and be yourself!!! ប្រភព៖ https://www.meddybear.net/ten-ways-to-be-a-good-medical-student/ 

ចែករំលែក
Top