Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សំណួរ ៖ នាងខ្ញុំឈ្មោះ អាយុ១៦ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំមានបញ្ហាមករដូវមិនទៀងទាត់ និយាយរូម២ខែបានមកម្តងហើយពេលមកម្តងៗខ្ញុំឈឺពោះខ្លាំងស្ទើរទ្រាំពុំបាន ដែលមានរយៈពេលពី៤ទៅ៥ថ្ងៃទើបបាត់។ តើនាងខ្ញុំមានជំងឺអ្វីដែរ?​ តើនាងខ្ញុំគួរធ្វើដូចម្តេច? ចម្លើយ ៖​ ការមករដូវមិនទៀងទាត់ អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលក្នុងនោះដំណើរការមិនទាន់ពេញលេញល្អរបស់ក្រពេញបន្តពូជ ក៏ជាមូលហេតុដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងទាត់។ អាការៈបែបនេះតែងតែជួបប្រទះលើស្ត្រីដែលនៅក្មេងទើបនឹងពេញវ័យ។មូលហេតុដែលបណ្តាលឲ្យមានការឈឺចាប់ពេលមករដូវមាន៖ ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាមរដូវ មានគីសអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និង​ការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះករណីរបស់ក្មួយ ក្មួយគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស និងធ្វើការពិនិត្យអេកូសាស្រ្ត។ បើពិនិត្យទៅឃើញថាសរីរាង្គបន្តពូជរបស់ក្មួយគ្មានបញ្ហាទេនោះ ក្មួយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ពេលមករដូវតែប៉ុណ្ណោះ។ រដូវនឹងទៀងទាត់វិញពេលពេញវ័យពេញលេញ។ការឈឺចាប់ពេលមករដូវនឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូន។ បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហួត​ សេង ឯកទេសសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១។ ខ្ញុំឧស្សាហ៍ទល់លាមកណាស់។ ពេលខ្លះខ្ញុំមិនអាចបន្ទោរបង់ដល់ទៅ៤ថ្ងៃជាប់គ្នា បន្ទាប់មកទៅជារាកវិញ។ តើនេះជាបញ្ហាអ្វីដែរ? តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ ករណីនេះ គ្រូពេទ្យត្រូវការដឹងថា បញ្ហារបស់ប្អូនកើតមានពីពេលណា ហើយសភាពលាមករបស់ប្អូនដូចម្តេចដែរ។ តើវារឹង ទន់ មានសំបោរឬឈាមទេ ពេលបន្ទោរបង់មានការឈឺចាប់នៅបាតឬអត់ ព្រោះថាការក្របន្ទោរបង់ អាចបណ្តាលមកពីលាមករឹងពេក ឬមានដំបៅនៅនឹងបាត ឬមានជំងឺផ្សេងៗនៅបាត ឬក៏អាចដោយសារតែប្អូនអង្គុយយូរដោយមិនសូវបានដើរ។ បញ្ហាទល់លាមកនេះ គេចែកជាពីរក្រុម គឺក្រុមមនុស្សចាស់ និងក្មេង។ បញ្ហាដែលចោទឡើងខ្លាំងគឺលើក្រុមមនុស្សចាស់។ តែប្អូនគួរតែមកជួបនឹងគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យអាចរកមើលពីសញ្ញាប្រកាសអាសន្នដូចជា ស្លេកស្លាំង ស្គមខុសប្រក្រតី លាមកមានឈាមឬសំបោរ ឬមានគ្រួសារធ្លាប់សម្រាន្តពេទ្យដោយសារជំងឺមហារីកពោះវៀន និងគ្រូពេទ្យអាចធ្វើការពិនិត្យមើលសភាពបាតរបស់ប្អូនថាតើមានដុំសាច់ឬដំបៅនៅនឹងបាតឬអត់។ មួយវិញទៀត បើជាករណីទល់លាមកដោយសារចំណីអាហារ ខ្ញុំសូមណែនាំឲ្យប្អូនបរិភោគបន្លែឲ្យបានច្រើន ផឹកទឹកច្រើន និងធ្វើលំហាត់ប្រាណជាប្រចាំគឺការដើរឲ្យបានញាប់ឬរត់។

ចែករំលែក

សំណួរ៖ ខ្ញុំអាយុ ១៩ឆ្នាំ រស់នៅខេត្តកណ្តាល។ គេថា ពពែឆ្កែ កើតឡើងដោយសារយើងលួចមើលឆ្កែរួមសង្វាស។ តើនេះជាការពិតទេ? ហើយតើជំងឺនេះឆ្លងដែរឬទេ? និងត្រូវព្យាបាលដូចម្តេច? ចម្លើយ៖ ពពែឆ្កែ កើតឡើងដោយសារតែនៅជុំវិញត្របកភ្នែកមានក្រពេញមានក្រពេញខ្លាញ់ដែលហៅថា Meibomian glands ស្ទះ ហើយមានមេរោគនៅជុំវិញនោះដូចជា Staphylocoque ឬ Streptocoque បង្ករោគនៅនឹងក្រពេញខ្លាញ់នេះ ដោយកជាខ្ទុះ។ ជំងឺនេះ អាចហៅថាអាប់សែនៅលើត្របកភ្នែក។ ដើម្បីការពារកុំឲ្យមានពពែឆ្កែ ត្រូវលាងភ្នែកជាមួយទឹកស្អាតបន្ទាប់ពីយើងចេញទៅក្រៅ ហើយត្រូវចៀសវាងការញីភ្នែកព្រោះវាជាកត្តាដែលធ្វើឲ្យស្ទះក្រពេញ និងឲ្យមេរោគងាយចូលក្នុងភ្នែក។ តែបើករណីលេចចេញពពែឆ្កែហើយ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្នែក។ ករណីទើបនឹងឡើងប៉ោងតិចៗ គេអាចស្អំទឹកក្តៅឧណ្ហៗ ដើម្បីឲ្យខ្លាញ់រលាយនិងបាត់ប៉ោងវិញ ហើយប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេប។ តែបើករណីមានខ្ទុះហើយ វិធីតែម្យ៉ាងគឺត្រូវចោះបង្ហូរយកខ្ទុះចេញ តែក៏មានភ្នែកខ្លះធ្លាយខ្ទុះចេញខ្លួនឯង និងត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចលេបជាមួយ។ បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ ខ្ញុំធ្លាប់លឺគេនិយាយពីជំងឺមហារីកសុដន់លើមនុស្សស្រី។ តើជំងឺនេះអាចមានលើបុរសទេ បើមនុស្សប្រុសក៏មានសរីរាង្គនេះដែរ? ចម្លើយ៖ បុរសក៏អាចមានជំងឺមហារីកសុដន់ដែរ តែមហារីកសុដន់លើមនុស្សប្រុសមានត្រឹមតែ ១%ប៉ុណ្ណោះក្នុងចំនួនអ្នកជំងឺទាំងអស់។ ជាទូទៅសុដន់របស់ស្រ្តីផ្សំឡើងដោយជាលិកាខ្លាញ់ និងប្រព័ន្ធបញ្ចេញទឹកដោះដែលមានភាពស្មុគស្មាញ ឯសុដន់បុរសវិញ មានត្រឹមតែជាលិកាខ្លាញ់និងសាច់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះហើយ បានជាសុដន់របស់ស្រ្តីប្រឈមមុខនឹងការបម្រែបម្រួលកោសិកាទៅរកភាពមិនប្រក្រតី ឬក៏មានការរលាករ៉ាំរៃ ដែលងាយនឹងវិវឌ្ឍទៅជាកោសិកាមិនល្អ ឬដុំដែលអាចក្លាយជាមហារីកបាន។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទឈ្មោះ អាយុ១៩ឆ្នាំ រស់នៅភ្នំពេញ។ ខ្ញុំចូលចិត្តលេងបាល់ទាត់ ហើយខ្ញុំដួលជាញឹកញាប់ តែមិនធ្ងន់ធ្ងរទេ។ ពេលនេះខ្ញុំមានអារម្មណ៍ថារត់មិនបានយូរ និងឆាប់ឈឺជើងពិសេសត្រង់ជង្គង់។ តើនេះបណ្តាលមកពីអ្វីខ្លះដែរ? ចម្លើយ៖ នេះជាបញ្ហាធំដែលតែងជួបប្រទះនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ។ ជាទូទៅ មុនពេលលេងកីឡាគេតែងជួបប្រឹក្សាជាមួយគ្រូពេទ្យ ពីប្រភេទកីឡាដែលត្រូវលេង និងពេលមានបញ្ហាតែងតែទៅប្រឹក្សាជាមួយគ្រូពេទ្យវិញ។ បញ្ហារបស់ប្អូនមិនធំដុំទេ គ្រាន់តែគ្រេចនៅត្រង់ជង្គង់ញឹកញាប់ និងមិនបានធ្វើការព្យាបាល។ ជាធម្មតា មានវិធីងាយៗដែលប្អូនធ្វើបាន គឺគ្រាន់តែសម្រាកជង្គង់ពី១សប្តាហ៍បើក្នុងករណីស្រាល និង៣សប្តាហ៍ប្រសិនបើករណីធ្ងន់ធ្ងរ ដោយធ្វើការពាក់ទ្រនាប់ជង្គង់ជាការស្រេច។ យ៉ាងណាមិញ បើមិនធ្វើការព្យាបាលវាទេ វាអាចបណ្តាលឲ្យឈឺជង្គង់ និងប្រើការមិនបានដូចប្រក្រតី។ ជង្គង់របស់យើងមានលំនឹងដោយសារខ្សែពីរខាងក្រៅ ពីរខាងក្នុង និងខ្សែមួយខាងមុខ។ ហេតុដូចនេះហើយ ប្រសិនបើខ្សែណាមួយដាច់ ឬធូរនោះ នឹងធ្វើឲ្យជង្គង់បាត់លំនឹង ឬយោល ហើយការយោល ឬបាត់លំនឹងបណ្តាលឲ្យកកិតឆ្អឹងខ្ចី។ យូរៗទៅវានឹងក្លាយជាសឹក កាលណាឆ្អឹងខ្ចីសឹក វានឹងធ្វើឲ្យចលនាឆ្អឹងនិងឆ្អឹងប៉ះគ្នា (គ្មានឆ្អឹងខ្ចី) ជាហេតុបណ្តាលឲ្យឈឺ។ បកស្រាយដោយ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត លឹម តាំង សាស្រ្តាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឯកទេសវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក  

ចែករំលែក

សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង? ចម្លើយ៖ ខ្ញុំសូមជម្រាបប្អូនថា នៅពេលកើតជំងឺទឹកនោមផ្អែម មានន័យថាមានជាតិស្ករលើសនៅក្នុងឈាម ហើយជាតិស្ករនោះនឹងធ្វើឲ្យខ្លាញ់លើស និងស្តុកវាក្នុងខ្លួនដល់ទៅ ១០០%។ នេះជាហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមដល់ទៅ ៨០% បានស្លាប់ដោយសារការស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង។ ហេតុដូច្នេះហើយ គ្រូពេទ្យមិនត្រឹមតែធ្វើការព្យាបាលបញ្ចុះជាតិស្ករដែលលើសទេ តែព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការលើសជាតិខ្លាញ់ក្នុងខ្លួនអ្នកជំងឺទៀត។ ដូចនេះហើយ ប្អូនគួរតែធ្វើការកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ សាច់ក្រហម និងស្ករឲ្យបានច្រើនដើម្បីរក្សាទម្ងន់ឲ្យបានល្អ និងអាំងស៊ុយលីនទាញយកស្ករទៅប្រើប្រាស់បានល្អ តែមិនមែនតមមិនបរិភោគទេ។ បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ

ចែករំលែក

សំណួរ៖ នាងខ្ញុំ អាយុ២២ឆ្នាំ រស់នៅខេត្តកណ្តាល។ ខ្ញុំតែងតែឮមិត្តភក្តិថា ការលាងធ្មេញអាចធ្វើឲ្យធ្មេញសឹក ហើយឆាប់ខូចទៀត។ ខ្ញុំចង់ដឹងថា តើការលាងធ្មេញដែលត្រឹមត្រូវ គួរធ្វើចន្លោះពេលប៉ុន្មានពីការលាងម្តងៗ? ចម្លើយ៖ ការលាងធ្មេញមិនធ្វើឲ្យធ្មេញសឹកទេ ព្រោះការលាងធ្មេញគ្រាន់តែបំបែកជាតិកំបោរនៅជាប់នឹងធ្មេញដែលប្អូនមិនបានសម្អាតតាមការដុសធ្មេញ។ ឯរយៈពេលនៃការលាងធ្មេញវិញ ជាទូទៅ គឺធ្វើក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំ ពោលគឺចំពោះអ្នកដែលដុសធ្មេញមិនសូវស្អាតត្រូវលាង៦ខែម្តង ឯអ្នកដែលដុសធ្មេញបានស្អាតល្អអាចលាង១ឆ្នាំម្តង។ បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ​៖ ខ្ញុំបាទ អាយុ២៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំតែងតែដុសធ្មេញជាប្រចាំរាល់ពេលងូតទឹក។ និយាយទៅបើខ្ញុំងូតទឹកមួយថ្ងៃ៣ដង ខ្ញុំក៏ដុសធ្មេញ៣ដងដែរ ហើយបើខ្ញុំងូតទឹក៤ដង ខ្ញុំក៏ដុសធ្មេញ៤ដងដែរក្នុងមួយថ្ងៃ។ តែមិត្តភក្តិខ្ញុំប្រាប់ថា ដុសធ្មេញច្រើនដងបែបនេះអាចបណ្តាលឲ្យដង្កូវស៊ីធ្មេញវិញ។ តើនេះជាការពិតឬទេ? ចម្លើយ ៖ ទស្សនៈដែលថាដុសធ្មេញច្រើនដងធ្វើឲ្យដង្កូវស៊ីធ្មេញនោះ គឺមិនពិតទេ ផ្ទុយទៅវិញ វាធ្វើឲ្យធ្មេញរបស់ប្អូនមានសុខភាពល្អ និងរឹងមាំ។ ឯមូលហេតុនៃដង្កូវស៊ីធ្មេញមានច្រើនកត្តាដូចជា៖ •ការសម្អាតធ្មេញ៖ ប្អូនត្រូវជ្រើសរើសច្រាសដុសធ្មេញដែលល្អ និងប្រើFloss តែបើសិនជាប្អូនមិនចេះប្រើFloss ប្អូនអាចទៅរៀនជាមួយនឹងទន្តពេទ្យបាន ហើយចំពោះអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ពួកគាត់ត្រូវប្រើច្រាសតូចមួយទៀតបន្ថែម ដើម្បីដុសចន្លោះធ្មេញ (Interdental brush)។ •ការជ្រើសរើសថ្នាដុសធ្មេញ៖ ថ្នាំដុសធ្មេញដែលប្អូនប្រើត្រូវមានជាតិភ្លុយអឲ្យបានគ្រប់គ្រាន់។ •អាហារ៖ ប្អូនគួរកាត់បន្ថយអាហារដែលមានជាតិស្អិត ផ្អែម និងអាស៊ីត ដោយមិនត្រូវបរិភោគអាហារប្រភេទនេះញឹកញាប់ពេក និងត្រូវដុសធ្មេញឲ្យស្អាតបន្ទាប់ពីបរិភោគរួច។ •ទឹកមាត់៖ ចំពោះអ្នកដែលមានទឹកមាត់មានវត្តមានបាក់តេរីច្រើន នឹងត្រូវណែនាំឲ្យប្រើថ្នាំបៀម។ បកស្រាយដោយ ៖ លោកស្រីទន្តបណ្ឌិត យិន ស៊ិីថន សាស្ត្រាចារ្យនៃមហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាម្ចាស់ គ្លីនិកធ្មេញ ប្រាយស្មាល ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជំងឺរលាកប្រហោងឆ្អឹងមុខ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅគ្រប់វ័យ មិនថាប្រុសឬស្រីឡើយ។ ជំងឺនេះនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរជាច្រើនចំពោះអ្នកជំងឺ ប្រសិនជាពួកគេមិនបានយល់ដឹង និងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។ ដោយឡែក ជំងឺនេះមានមូលហេតុកាចសាហាវជាច្រើនទៀតដែលអ្នកមិនបានដឹង។  តាមរយៈការផ្តល់បទសម្ភាសន៍របស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង វេជ្ជបណ្ឌិតឯកទេសត្រចៀកច្រមុះបំពង់ក និងជាប្រធានអគារត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថាជំងឺរលាកប្រហោងឆ្អឹងមុខកើតមានជាច្រើនករណីនៅកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃជាច្រើនទៀត។ យោងទៅតាមស្ថិតិនៅអាមេរិក មានរហូតដល់ ៣០ទៅ៣៥លាននាក់ដែលបានរងការប៉ះពាល់ដោយជំងឺនេះ ដែលស្មើប្រហែលនឹង ០,៥ ទៅ១%ក្នុងចំណោមករណីជំងឺផ្លូវដង្ហើមទាំងអស់។ កាន់តែគួរឲ្យចាប់អារម្មណ៍គឺ វាជាជំងឺជាប់លំដាប់ទី៣ដែលត្រូវព្យាបាលដោយអង់ទីប៊ីយូទិក ឬថ្នាំផ្សះច្រើនជាងគេ។ ជាមួយនឹងបទពិសោធន៍ការសិក្សាវគ្គឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ និងទីក្រុងលីយុងប្រទេសបារាំងផ្នែកត្រចៀកច្រមុះ បំពង់កផ្ទាល់ លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង បច្ចុប្បន្នក៏ជាប្រធានសមាគមគ្រូពេទ្យត្រចៀកច្រមុះបំពង់ក និងសល្យសាស្ត្រក្បាលនិងកកម្ពុជា  ព្រមទាំងជាសាស្ត្រាចារ្យមួយរូបផងដែរ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យសុខាភិបាលខេមរភូមិន្ទផ្នែកត្រចៀកច្រមុះបំពង់ក បានរៀបរាប់យ៉ាងច្បាស់ថា «ជំងឺរលាកប្រហោងឆ្អឹងមុខ ឬ rhinosinusitis  គឺជាការរលាកប្រហោងឆ្អឹងមុខមួយឬច្រើន ដោយសារមេរោគ ឬមិនមែនមេរោគ ដែលក្នុងនោះចែកជា២ទម្រង់ធំៗរួមមានទម្រង់ស្រួចស្រាវ (acute rhinosinusitis) និងទម្រង់រ៉ាំរ៉ៃ (chronic rhinosinusitis)។» គួរបញ្ជាក់ថា ការរលាកនេះអាចកើតមាននៅទីតាំងផ្សេងៗនៃប្រហោងឆ្អឹងមុខដែលក្នុងនោះមានដូចជា ការរលាកនៅត្រង់ឆ្អឹងថ្ពាល់ ឬហៅថា maxillary sinusitis ការរលាកនៅប្រហោងឆ្អឹងថ្ងាស ឬ frontal sinusitis រីឯការរលាកនៅត្រង់ប្រជុំឆ្អឹងហៅថា ethmoid sinusitis និងការរលាកនៅឆ្អឹងខាងក្រោយហៅថា sphenoid sinusitis។ កត្តាប្រឈម ថ្វីត្បិតតែជំងឺរលាកប្រហោងឆ្អឹងមុខអាចកើតលើមនុស្សគ្រប់វ័យទាំងស្រី និងប្រុស ប៉ុន្តែមនុស្សពេញវ័យ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ទាក់ទងនិងអាល្លែកហ្ស៊ី ឬមិនអាល្លែកហ្ស៊ី ជាអ្នកដែលមានកត្តាប្រឈមក្នុងការកើតជំងឺនេះខ្ពស់ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង។ មូលហេតុបង្ក ចំពោះមូលហេតុបង្កជំងឺមិនត្រូវបានកំណត់ឲ្យច្បាស់លាស់ទេ តែយើងអាចបែងចែកតាមទម្រង់២ធំៗរបស់ជំងឺ  គឺទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ៖ • ចំពោះទម្រង់ស្រួចស្រាវ ៖ ដែលមានរោគសញ្ញាកើតឡើងតិចជាងមួយខែ ច្រើនមានមូលហេតុទាក់ទិននឹងការបង្ករោគដោយពពួកវីរុស (viral infection) ដែលមានអាត្រាពី១០ទៅ១៥% ហើយក៏អាចជាការបង្ករោគដោយបាក់តេរីផងដែរ។ មិនតែប៉ុណ្ណោះ អាល្លែកហ្ស៊ី ក៏ជាមូលហេតុមួយនៃការរលាកនេះដែលសង្កេតឃើញជាញឹកញាប់។ • ចំពោះទម្រង់រ៉ាំរ៉ៃ ៖  ដែលជាទូទៅរោគសញ្ញាបន្តអូសបន្លាយលើសពី៣ខែវិញ ភាគច្រើនបណ្តាលមកពីការព្យាបាលជំងឺផ្លូវដង្ហើមពីមុនមិនបានត្រឹមត្រូវ ឬគ្រប់គ្រាន់។ ម្យ៉ាងទៀត ករណីដែលការអាល្លែកហ្ស៊ី មិនត្រូវទទួលបានការព្យាបាលទេនោះ ក៏អាចបណ្តាលឲ្យក្លាយជាទម្រង់រ៉ាំរ៉ៃផងដែរ។ ក្រៅពីនេះ ការបង្ករោគដោយពពួកផ្សិត(fungal rhinosinusitis) ព្រមទាំងបម្រែបម្រួលទ្រង់ទ្រាយនៃប្រហោងឆ្អឹងមុខ (anatomical variation) ឧទាហរណ៍ការវៀចឆ្អឹងច្រមុះ ឬមានបញ្ហាធ្មេញ សុទ្ធតែជាមូលហេតុបង្កនៃការរលាកឆ្អឹងមុខ ដែលមិនអាចព្យាបាលដោយប្រើថ្នាំទេ ពោលគឺទាមទារឲ្យដោះស្រាយបញ្ហាឆ្អឹងវៀចនោះ ឬក៏ព្យាបាលធ្មេញតែម្តង។ ចុងក្រោយជាការខូចមុខងារកោសិការោមនៅនឹងច្រមុះ(mucociliary function) ដែលធ្វើឲ្យមុខងារនៃការបក់ចេញប្រែប្រួល ក៏បណ្តាលឲ្យកើតជំងឺនេះដែរ។ រោគសញ្ញា រោគសញ្ញានៃជំងឺរលាកប្រហោងឆ្អឹងមុខវិញ គឺបង្ហាញឡើងទៅតាមទម្រង់នីមួយៗនៃជំងឺដូចគ្នា៖ •ទម្រង់ស្រួចស្រាវ ៖ អ្នកជំងឺអាចមានអាការៈឈឺនៅតាមមុខ ឬណែននៅនឹងផ្ទៃមុខ និងពិសេសគឺឈឺកាន់តែខ្លាំងឡើងនៅពេលដែលគាត់អោនទៅមុខ។ រួមជាមួយគ្នាផងនោះ អាចមានអាការៈផ្សេងទៀតដូចជា តឹងច្រមុះ ហៀរសំបោរដែលដំបូងមានសភាពថ្លា រួចក៏ទៅជាខាប់ទៅៗ មានការថយចុះនូវការដឹងក្លិន ឬអាចបាត់បង់ការដឹងក្លិនតែម្តង ក្តៅខ្លួន អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាលផ្នែកខាងក្រោយ ឬឈឺកញ្ចឹងក ធុំក្លិនមាត់ ធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហឹងត្រចៀកឬរលាកក្នុងត្រចៀកតែម្តង។  •ទម្រង់រ៉ាំរ៉ៃ ៖  គេសង្កេតឃើញរោគសញ្ញាដែលមានពីទម្រង់ស្រួចស្រាវហាក់ដូចជាថយចុះវិញ ដោយបន្សល់ត្រឹមតែការឈឺក្បាលតិចតួច ធ្លាក់កំហាកទៅក ក្អក ធុំក្លិនមាត់ ឬតឹងច្រមុះ អស់កម្លាំងតិចតួច ដែលជាទូទៅសឹងតែមិនធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍ឡើយ។  ការធ្វើរោគវិនិច្ឆ័យ មិនខុសពីចំណុចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យក៏ទាក់ទងនឹងទម្រង់នៃជំងឺដែរ។ ជាក់ស្តែង ចំពោះទម្រង់ស្រួចស្រាវ ជាទូទៅការធ្វើរោគវិនិច្ឆ័យពឹងផ្អែកតែលើសញ្ញាគ្លីនិក ដោយនោះក្នុងការសួរនាំអាការៈ និងសភាពជំងឺរបស់គាត់  រយៈពេលដែលកើតមានជំងឺនេះ ទីតាំងដែលមានការឈឺចាប់ សួរពីសញ្ញានៃការឈឺចាប់ ពិសេសផ្តោតលើសញ្ញានៃការឈឺកាន់តែខ្លាំងនៅពេលអោនទៅមុខ និងភាពមិនធូរស្រាលនៃជំងឺដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។  ករណីនៅមានការសង្ស័យ យើងអាចធ្វើការពិនិត្យមើលក្នុងច្រមុះរបស់គាត់បន្ថែម ដែលបច្ចុប្បន្នគេជ្រើសរើសពិនិត្យតាម endoscopy ដោយសារយើងអាចដឹងពីសភាពនៃសាច់ច្រមុះ ភាពហើម ព្រមទាំងមើលឃើញសំបោរដែលហូរចេញពីប្រហោងឆ្អឹងមុខបានច្បាស់។ ពេលខ្លះទៀត ការធ្វើតេស្តប៉ារ៉ាគ្លីនិកមួយចំនួនដូចជា ការថតវិទ្យុសាស្ត្រ និងការថតស្កេន ឬថតមើលធ្មេញ ក៏ត្រូវបានអនុវត្តបន្ថែមផងដែរ។ ករណីជំងឺវិវឌ្ឍលើសពី៣ខែ ការធ្វើរោគវិនិច្ឆ័យនឹងមានការលំបាកជាង ដោយសារយើងត្រូវធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញនូវការព្យាបាលដែលបានអនុវត្តកន្លងមកថាវាត្រឹមត្រូវឬអត់។ ដោយផ្អែកលើការថត endoscopy យើងអាចរកមើលថា តើមានខ្ទុះ ឬមានបម្រែបម្រួលណាមួយដូចជាមានឆ្អឹងវៀចដែលបិទនៅរន្ធឆ្អឹងជាដើម។ ក៏អាចអនុវត្តផងដែរតាមរយៈការថតស្កេន ការធ្វើតេស្តរកសារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី (អាល្លែកហ្សែន) និងថតធ្មេញដូចនៅក្នុងទម្រង់ស្រួចស្រាវដែរ។  ករណីចាំបាច់គេអាចធ្វើការបណ្តុះមេរោគសម្រាប់កំណត់ប្រភេទមេរោគ ឬផ្សិតឲ្យបានច្បាស់ ដើម្បីផ្តល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ គួរគួបផ្សំផងដែរនូវការធ្វើការវាយតម្លៃលើកត្តាផ្សេងៗ ដែលទាក់ទងដល់ការព្យាបាលមិនបានជោគជ័យដូចជា អ្នកជំងឺទឹកនោមផ្អែម ប្រព័ន្ធការពារខ្សោយ របេង ការកើតមានដុំសាច់នៅច្រមុះជាដើម។ ការព្យាបាល •ការព្យាបាលជាចម្បងនៅក្នុងទម្រង់ស្រួចស្រាវ ៖ តម្រូវឲ្យប្រើប្រាស់ថ្នាំ។ គួរបញ្ជាក់ថា ការប្រើថ្នាំក្នុងជំងឺនេះមាន២បែប គឺថ្នាំដែលព្យាបាលតាមរោគសញ្ញាផ្ទាល់ ដោយពពួកប្រឆាំងការរលាកដូចជា corticosteroids និងពពួកប្រឆាំងអាលែ្លកហ្ស៊ី antihistaminic ជាដើម និងមួយទៀត គឺថ្នាំសម្រាប់ព្យាបាលមូលហេតុផ្ទាល់ ឧទាហរណ៍ដូចជាថ្នាំប្រឆាំងបាក់តេរី ក្នុងករណីមូលហេតុពីការបង្ករោគដោយបាក់តេរីផ្ទាល់។ ទន្ទឹមនឹងនោះ ត្រូវពន្យល់អ្នកជំងឺអំពីជំងឺរបស់គាត់ដោយបញ្ជាក់អំពីមូលហេតុបង្ក ការព្យាបាល និងការតាមដាន រួមជាមួយការអប់រំគាត់ឲ្យចៀសវាងនូវមូលហេតុបង្កផ្សេងៗផងដែរ។  •ការព្យាបាលទម្រង់រ៉ាំរ៉ៃ ៖ មានការលំបាកជាងបន្តិចដោយសារតែវេជ្ជបណ្ឌិតត្រូវស្វែងយល់   និងវាយតម្លៃនូវការព្យាបាលពីមុនមកថាបានត្រឹមត្រូវឬអត់   ហើយករណីដែលមិនត្រឹមត្រូវ ទាមទារឲ្យធ្វើការព្យាបាលឡើងវិញ។ រួមជាមួយគ្នានោះ តម្រូវឲ្យមានការណែនាំបន្ថែមទៅអ្នកជំងឺឲ្យប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងចៀសវាងកត្តាប្រឈមផ្សេងៗដទៃទៀត។  ដោយឡែក មានការស្រាវជ្រាវរកនូវមូលហេតុផ្សេងៗផងដែរដូចជា ការបង្ករោគដោយផ្សិត ដែលតម្រូវឲ្យព្យាបាលដោយថ្នាំប្រឆាំងផ្សិត ឬបម្រែបម្រួលរបស់ឆ្អឹងមុខផ្ទាល់ ឬសាច់ច្រមុះកណ្តាលធំពេកបិទលើប្រហោងឆ្អឹង ដែលការវះកាត់ត្រូវបានជ្រើសរើសមកប្រើប្រាស់។ បន្ទាប់ពីវះកាត់ហើយ ការតាមដានការព្យាបាល និងបន្តការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ តមចំណីអាហារ និងចៀសវាងមូលហេតុបង្កផ្សេងៗ ត្រូវតែអនុវត្តដើម្បីបង្ការការកើតឡើងវិញ (recurrent) ចៀសវាងការវះកាត់ម្តងហើយម្តងទៀត។  វិធីបង្ការ ការបង្ការជំងឺរលាកប្រហោងឆ្អឹងមុខអាចនឹងមានការពិបាកបន្តិច ទោះយ៉ាងណាការផ្សព្វផ្សាយការណែនាំដល់ប្រជាជនឲ្យបានយល់ច្បាស់ពីជំងឺ និងមូលហេតុបង្កជំងឺ អាចជួយកាត់បន្ថយហានិភ័យក្នុងការប្រឈមមុខនឹងជំងឺបានមួយកម្រិតធំ។ ម្យ៉ាងទៀត ការទៅជួប និងប្រឹក្សាជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់ក៏សំខាន់ ដើម្បីចៀសវាងការវិវត្តឡើងនៃជំងឺផងដែរ។ សរុបមកវិញ ប្រសិនបើមានការសង្ស័យឬអាការៈខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់រហ័ស ចៀសវាងការអូសបន្លាយពេលមិនព្យាបាលត្រឹមត្រូវ ឬព្យាបាលដោយខ្លួនឯង ដែលអាចបង្កឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ រួចអាចវិវត្តទៅជារ៉ាំរ៉ៃដែលធ្វើឲ្យអ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើន រួមទាំងខាតបង់ពេលវេលា និងថវិកាទៀតផង។ លោកវេជ្ជបណ្ឌិតក៏បានសំណូមពរដល់គ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយនានា សូមជួយបង្កើនការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនកាន់តែមានការយល់ដឹង ក៏ដូចជាបង្កើនការជឿទុកចិត្តដល់ពួកគាត់ ដើម្បីសុខុមាលភាពរបស់ប្រជាជនយើង និងកាត់បន្ថយលំហូរអ្នកជំងឺទៅបរទេស៕ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីថ្ងៃមុន បានស្តាប់ចម្លើយខ្លះៗដែរ…បើអ្នកណាមិនទាន់បានដឹងសាច់រឿងពីមុនទេ អាចអានតាម គួរសារភាពឬអត់? បាន… មុននឹងបន្តសាច់រឿងរបស់ខ្ញុំ សូមអរគុណដល់មិត្តក្នុងហ្វេសប៊ុកមួយចំនួនដែលបានអានវិបត្តិ និងជួយផ្តល់យោបល់ និងអរគុណជាពិសេសដល់Editorក្នុងគេហទំព័រស្រាប់ដែលបានជួយផ្សព្វផ្សាយ និងផ្តល់ការប្រឹក្សា… អឺម…គឺ…ក្រោយពីពិចារណាទៅលើចម្លើយដែលគ្រប់គ្នាបានប្រាប់ ខ្ញុំក៏សម្រេចចិត្តសារភាពទៅគេតែម្តងនៅថ្ងៃ១៤កុម្ភៈ។ ដោយមិនបាននិយាយអ្វី ខ្ញុំបានយកបាច់តុក្កតាដាក់ក្នុងកន្រ្តកម៉ូតូរបស់គេ ព្រមជាមួយនឹងសំបុត្រមួយ និងសៀវភៅកំណត់ហេតុស្នេហ៍តែម្ខាងរបស់ខ្ញុំ… ខ្ញុំលបមើលប្រតិកម្មរបស់នាងពេលដែលឃើញវាពីចម្ងាយ តែទឹកមុខនាងឡើងស្មើ សូម្បីតែញញឹមតែបន្តិចក៏គ្មានដែរ…ឡើងអស់រលីងហ្មង!!! គិតថាប្រុងនឹងឆាតទៅគេ តែស្រាប់តែ…មានម្នាក់ប្រុសនោះមកពីណាក៏មិនដឹង ហុចផ្កាមួយបាច់ឲ្យនាង ហើយនាងញញឹមឡើងស្រស់ទទួលយក ដោយនិយាយស្អីគេខ្លះទេ តែដឹងថាសើចយ៉ាងកក្អឹក!!! ហ៊ើយ!!! Is it called Heartbroken??? ខ្ញុំបានត្រឹមផុសstatusចោលម្នាក់ឯង ហើយជាថ្មីម្តងទៀត…ទឹកភ្នែកស្រក់មិនដឹងខ្លួន…ខ្ញុំប្រញាប់តេរកអាពួកម៉ាករកកន្លែងផឹក…មិនខ្វល់អ្វីទេ គឺដឹងត្រឹមថាខូចចិត្តកម្រិតចង់ផឹកឲ្យសន្លប់!!! ខ្ញុំអង្គុយផឹកផង រអ៊ូផង…ដែលសំខាន់ គឺអូសអាពួកម៉ាកប៉ុន្មាននាក់មកនេះ សុទ្ធតែអ្នកមានគូហើយជាប់ណាត់ទៀត ម្នាក់ៗអង្គុយមើលតែម៉ោង ហើយបបួលខ្ញុំឲ្យឆាប់ចូលផ្ទះ…តែខ្ញុំក៏ដេញពួកវាទៅកំដរសំណព្វចិត្តទៅ…នៅម្នាក់ឯង មិនស្លាប់ទេ!!! ជុំវិញខ្លួន ភាគច្រើនជាគូៗ បើអត់គូ ក៏ជាក្រុមដែរ…កំសត់អីតែខ្ញុំ…មួយសន្ទុះក្រោយមក មានចែម្នាក់នោះដើរមករកខ្ញុំ ស្រវឹងតិចៗហើយ មើលមិនសូវច្បាស់សោះ…ទាល់តែគេមកជិត ហើយក្តិចមួយ ទើបដឹងថា…គឺនាង??? ស្វាងហ្មង!!! នាងមិននិយាយអ្វី តែក៏សុំកែវគេថ្មីមួយ ហើយដកទូរស័ព្ទមកចុចធ្វើព្រងើយ…អា៎!!! chatមកខ្ញុំតើ…«អរគុណសម្រាប់កាដូ តែសុំត្រឹមsis broបានហើយ ព្រមហេ៎???» ខ្ញុំក៏បង្អង់យូរ ក៏ផ្ញើsticker YES ឡើងលឿន…យើងក៏ផឹកលេងលេង ស្តាប់ភ្លេង ហើយជជែកគ្នាដូចពីមុន…ចែហ្នឹង គួរឲ្យស្រលាញ់ដល់ហើយ!!! ចឹងបានខំលួចស្រលាញ់តាំងពីជួបដំបូងម៉ោ… Bro and sis មានអីមិនល្អ…លើសពីមិត្តភក្តិ តែមិនមែនជាសង្សារ!!! តែប៉ុណ្ណេះ ក៏គ្រប់គ្រាន់ហើយ…ទៅថ្ងៃមុខ broម្នាក់នេះ ក៏អាចនឹងមានឱកាសក្លាយជាអ្វីផ្សេងក៏មិនដឹង … តែ…គ្រាន់តែមិនទាន់មានវិធីនៅឡើយ ថាតើគួរធ្វើបែបណាទើបចេញពីBrotherzoneបាន៎? មាននរណាដឹងទេ? ជួយប្រាប់ខ្ញុំផង…

ចែករំលែក

ខ្ញុំបាទឈ្មោះ យ.គ.ណ  និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានភាសាបរទេស ហើយក៏កំពុងមានវិបត្តិក្នុងចិត្តមួយដែលបានលាក់ទុកមកជាយូរហើយ មិនដឹងថាគួរចាប់ផ្តើមពីណាទៅ... តែ...ពិតជាចង់ស្តាប់មតិយោបល់របស់អ្នកទាំងអស់គ្នាពិតមែន បើគិតទៅ រឿងរ៉ាវវាចាប់ផ្តើមកាលពីប្រហែលជាដើមឆ្នាំមុន គឺ ក្រោយពីទៅពិធីជប់លៀងឆ្លងឆ្នាំជាមួយនឹងគេហើយ... បើគិតពីមុនយប់នោះ គឺយើងទាំងពីរនាក់ជាមិត្តរួមថ្នាក់ធម្មតាតែប៉ុណ្ណោះ គ្រាន់តែរាងជិតដិតបន្តិច ព្រោះថាយើងចូលចិត្តនិពន្ធរឿងដូចគ្នា ខ្ញុំនេះក៏មិនបានដឹងខ្លួនថា លួចស្រលាញ់គេតាំងពីពេលណាដែរ គ្រាន់តែដឹងថា រាល់ពេលដែលឃើញគេសើច ខ្ញុំក៏ញញឹមចេញមកដោយឯកឯង ហើយឲ្យតែដឹងថាគេពិបាកចិត្ត ដឹងតែខ្ញុំនៅមិនសុខតែម្តង រាល់ថ្ងៃ គឺចង់ដឹងលឺពីសុខទុក្ខគេគ្រប់ពេល ស្ទើរតែរាល់ពេលទំនេរ ខ្ញុំតែងតែឆាតសួរនាំគេគ្រប់ពេល មិនដឹងថាមានចិត្តលើខ្ញុំឬអត់ តែត្រឹមដឹងថាជួនកាលគេក៏តបលឿន ជួនក៏មិនតប ដោយសារតែរៀនថ្នាក់ជាមួយគ្នា ទើបមានឱកាសជួបគ្នារៀងរាល់ថ្ងៃ ហើយពេលយប់ក៏ឆាតរកគ្នាទៀត...បែបនេះហើយ ទើបខ្ញុំមិនដឹងថាវាជាទំនាក់ទំនងអ្វីឲ្យប្រាកដ? ក៏ធ្លាប់បានសួរលេងបន្លំមែនដែរថា«មានជាប់ចិត្តនឹងនរណាអត់?» ហើយចម្លើយថា គឺ«ចង់ដឹងធ្វើអី?»រាល់លើក រួចក៏បន្លប់ទៅរឿងផ្សេង...ខ្ញុំព្យាយាមស៊ើបមើលពីពួកម៉ាករបស់គេដែរ តែមិនដូចជាមិនមានតម្រុយអីសោះ មានយប់នោះ ពេលដែលជប់លៀងក្រោយប្រលងហើយ ខ្ញុំជ្រុលផឹកស្រវឹង ហើយពួកម៉ាកបានឆាតទៅសារភាពប្រាប់គេ វាឆ្លើយឆ្លងគ្នាម៉ាឆ្អែត ហើយបានប្រាប់... រួចក៏callគេទៅវិញភ្លាមៗ ហើយត្រូវបានជេរ ដល់ពេលនិយាយប្រាប់តាមត្រង់អស់ទៅ គេក៏បិទទូរស័ព្ទ... អារម្មណ៍ពេលនេះ ដឹងត្រឹមថាឈឺណាស់...ដូចបាត់បង់អ្វីម្យ៉ាងយ៉ាងម៉េចទេ ស៊យត្រង់ថា ចំពេលសម្រាកទៀត...ឆាតមិនតប callក៏មិនទទួល តែសំណាងដែរ ដែលមិនដាច់ចិត្តblockចោល បានត្រឹមចូលមើលprofileគេ និងឆាតចាស់ៗកន្លងមកតែម្នាក់ឯង... ខ្ញុំសារភាពថា ព្រោះតែគេ ខ្ញុំស្រក់ទឹកភ្នែកជាលើកដំបូង... អាពួកម៉ាកនាំរឿងនោះ ក៏ជួយមិនបាន ទោះបីប្រាប់ថាវាជាអ្នកsendក៏ដោយ... មិនយល់ថាហេតុអី ក៏ចាំបាច់ខឹងដល់ថ្នាក់ហ្នឹង? ក្នុងចិត្តគេកំពុងគិតអ្វីទៅ? គិតចុះគិតឡើង...នឹកឃើញថាជិតដល់ថ្ងៃ១៤កុម្ភៈដែរហើយ មានគម្រោងថានឹងសារភាពផ្ទាល់មាត់តែម្តង នឹងអាលបានដឹងរឿងពិតពីក្នុងចិត្តគេវិញថាគិតបែបណា? គួរ ឬមិនគួរ??? ប្រាប់តិចបានទេ៎?

ចែករំលែក

នាងខ្ញុំជាអាជីវករមួយរូប ដែលតែងតែរួសរាយរាក់ទាក់ និងមានភាពស្និទ្ធស្នាលជាមួយម៉ូយជានិច្ច។ ថ្ងៃមួយ មានអតិថិជនថ្មីជាច្រើនបានចូលមកទិញឥវ៉ាន់របស់ខ្ញុំ ប៉ុន្តែស្របពេលជាមួយគ្នានោះ មានម៉ូយម្នាក់បានមកដល់ ហើយខ្ញុំក៏លក់ជូនអតិថិជនតាមលេខរៀងនៃការមកដល់របស់គាត់។ ពេលនោះ អតិថិជនចាស់ជាម៉ូយក៏មានការអាក់អន់ចិត្ត និងរអ៊ូថា​«មិនព្រមលក់ឲ្យគ្នាឯងមុនទេ!!!»។  ខ្ញុំហាក់ដូចជានៅស្ទាក់ស្ទើរថាតើទង្វើរបស់ខ្ញុំត្រឹមត្រូវឬអត់? បើមានករណីបែបនេះកើតឡើងទៀត តើគួរធ្វើយ៉ាងដូចម្តេច? តើមានវិធីណាដែលអាចបំពេញចិត្តរបស់អតិថិជនទាំង២ប្រភេទបានទេ៎?

ចែករំលែក
Top